Koh Santipheap Daily

Koh Santipheap Daily


បើក​ម៉ូតូ​ចូល​ប្រហោង​ស្ពាន​ដួល​បែក​ក្បាល​ស្លាប់​ម្នាក់​ របួស​ធ្ងន់​ម្នាក់​

Posted: 12 Aug 2012 12:57 AM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
ខេត្ត​កណ្តាល ៖ ​បុរស​ម្នាក់​​បែក​ក្បាល​​ស្លាប់​ភ្លាមៗ​​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់​ ដោយ​សារ​តែ​បើក​​ម៉ូតូ​ទៅ​ធ្លាក់​ចូល​ប្រហោង​ស្ពាន​ បណ្តាល​ឱ្យ​ដួល​បោក ​​​កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​​១១​ សីហា ២០១២ នៅ​ចំណុច​​ស្ពាន​ថ្ម​លេខ​៣ ​លើ​កំណាត់​ផ្លូវ​

ក្តី​សង្ឃឹម​ណា​ដាល់​ក្នុង​ការ​ចូល​រួម​ក្រប​ខណ្ឌ US ​Open ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់​បន្ទាប់​ពី​រូប​គេ​អវត្ត​មាន​ក្នុង​កម្ម​វិធី Cincinnati Masters

Posted: 12 Aug 2012 12:53 AM PDT

កីឡាករ​អេស្ប៉ាញ​រ៉ា​ហ្វា​អែល ណា​ដាល់​
ក្តី​​សង្ឃឹម​​របស់​​​រ៉ា​​ហ្វា​​អែល​ ណា​​ដាល់​​ក្នុង​​ការ​​ចូល​​រួម​​​ដណ្តើម​ពាន​​ក្រ​ប​ខណ្ឌធំ ​US Open​ប្រ​ចាំ​ឆ្នាំ​២០១២​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់​ខណៈកាល​ពី​សប្តា​ហ៍​កន្លង​ទៅ​ គេ​បាន​ប្រ​កាស​ដក​ខ្លួន​ពី​កម្ម​វិធី​ប្រ​កួត​ Cincinnati Mastersនៅ​សហ​រដ្ឋ​អា​មេរិក ។​ កីឡាករ​លំ​ដាប់​ទី​៣​ពិភពលោក​រូបនេះ​បាន​អវត្ត​មាន​ពី​ទី​លាន​ប្រ​កួត​ចាប់​តាំង​ពី​ការ​បរា​ជ័យ​ក្នុង​ជុំ​ទី​២​ក្រប​ខណ្ឌធំ Wimbledon​

យាយ​អឿន​ចេញ​ពី​លេង​កំប្លែង​​នៅ​បុប្ផា​ជាយ​ដែន​ជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៍​

Posted: 12 Aug 2012 12:52 AM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ ​តារា​កំប្លែង​យាយ​អឿន បាន​រង​របួស​ថ្លោះ.ក ខណៈ​ពេល​ចេញ​ពី​លេង​កំប្លែង​​កូន​បើក​​​រថយន្ត​ជូន​ត្រឡប់​​ទៅ​ផ្ទះ​វិញ ត្រូវ​រថយន្ត​ដឹក​ផ្លែ​ឈើ​​មួយ​គ្រឿង​ធ្លាក់​​ជង្ហុក​​រេ​ចង្កូត​ទៅ​បុក​​រថយន្ត​របស់​គាត់​ពេញ​ទំហឹង កាល​ពីវេលា​ម៉ោង​​៩​និង​៥០​នាទី​យប់​ថ្ងៃទី​១១

ព្យុះ​ ERNESTO វាយ​ប្រហារ​​​លើ​​ម៉ិចស៊ិក​​​​ស្លាប់​​6​នាក់​

Posted: 12 Aug 2012 12:51 AM PDT

ទិដ្ឋភាព​​​នៃការ​ខូចខាត​​ដោយ​ព្យុះ​​​ ERNESTO
ប្រភព​​ព័ត៌​មាន​​ផ្លុវ​ការ​កូស​បញ្ជាក់​ថា​ ​ខ្យល់​​​​​ព្យុះ​​​​ត្រូពីកាល់​​ឈ្មោះ​​ ERNESTO ​បាន​សម្លាប់​​​​​​មនុស្ស៦​នាក់​​​ក្នុងរដ្ឋ​វេរ៉ាគ្រូស រដ្ឋ​ដឺតាបាស្កូ​និង​​រដ្ឋ​អូអាសាកា​ភាគ​ខាង​ត្បូង​​​​ម៉ិច​​​ស៊ិក​​​មុនពេលវា ក្លាយ​​ទៅជាវិសម្ពាធ​មួយ​​កាលពី​ថ្ងៃទី​១០ ​សីហា​​​ កន្លង​មក​​នេះ ។​ ​ទីភ្នាក់​ងារ​ការពារ​​ជន​ស៊ីវិល​​​​​​រដ្ឋវេរ៉ា​គ្រូស គូស​​បញ្ជាក់​ថា ​​មនុស្ស៣នាក់​​ស្លាប់​ក្នុង​ទីក្រុង​រីយ៉ូ​​ប្លានកូ ដោយ​​សារខ្យល់​​​ខ្លាំង​របស់​​ព្យុះ​​

នាយក​​រដ្ឋ​មន្ត្រីថ្មី​​​ស៊ីរី​​ធ្វើ​សច្ចា​ប្រណិធាន​​មុខ​ប្រធានាធិបតី​

Posted: 12 Aug 2012 12:51 AM PDT

នាយក​រដ្ឋ​​មន្ត្រី​​​​ថ្មី​​​ពេល​ធ្វើ​សច្ចា​​ប្រណិធាន​​
ទីភ្នាក់​ងារ​​​ព័ត៌​មាន​ផ្លូវ​ការ​ស៊ីរី SANA រាយការណ៍​​ថា នាយករដ្ឋមន្ត្រី​ថ្មី​ស៊ីរី​​លោក​​​​វ៉ាអែល​​អាល់​ហាល់​គី បាន​ធ្វើ​សច្ចាប្រណិធាន​​ចូល​​កាន់តំណែង​​កាលពី​ថ្ងៃទី​១១​សីហា​​​​នៅ​មុខ​​​ប្រធានាធិបតី​​​​លោក​​​បាចា​​អាល់អាសាដ​ ។​ប្រធានាធិបតី​​លោក​អាសាដ​​​បាន​​តែង​តាំង​​លោក​អាល់​​​ហាលគី ឱ្យកាន់​​តំណែង​នាយក​រដ្ឋមន្ត្រី​​កាលពី​ថ្ងៃទី៩​​សីហា​​កន្លងមក​នេះ​សម្រាប់​​​ជំនួស​​​​លោក​រីអាដ​ហុីចាប

ជំហរ​​​​ជប៉ុន​​​​​និង​​​​កូរ៉េ​​ខាង​ត្បូង​​​​ចំពោះ​​​ជម្លោះ​​​​ប្រជុំ​​កោះ​មួយ​

Posted: 12 Aug 2012 12:49 AM PDT

រដ្ឋមន្ត្រី​​​ការ​បរទេស​​​​ជប៉ុន​លោក​​​​កូអុីជីរ៉ូ​ ​ហ្សេមបា​ ថ្លែង​កាលពី​​​​ថ្ងៃទី​​១១ សីហា​ថា ជប៉ុន​​​​គ្រោង​​​​​​ធ្វើ​​ពាក្យ​បណ្តឹង​​​​​ទៅ​តុលាការ​​​​យុត្តិធម៌​​​​​​អន្តរ​ជាតិ​ CIJ ចំពោះ​​​​​ជម្លោះ​​​​ដែន​ដី​​​ជាមួយ​​​កូរ៉េខាង​​​​​​ត្បូង​ក្រោយ​​​​​​ទស្សន​​កិច្ច​​កាលពី​​​ថ្ងៃទី​​១០ សីហា ​របស់​​​ប្រធានាធិបតី​​​​​កូរ៉េខាង​ត្បូង​​លោក​លី​​​ម្យុង​បាក់​ នៅ​​ឯ​ប្រជុំ​កោះ​​​​មាន​ជម្លោះ​​​​ទោះបី​ជា​មាន​​​ការ​តវ៉ា​​​​របស់​​​​ជប៉ុន​ក៏ដោយ​​ ។

ប្រជា​ពល​រដ្ឋ​នាំ​គ្នា​​ចាប់​វាយ​មុខ​សញ្ញា​​ចោរ​គាស់​ផ្ទះ​ និង​លើក​គ្នា​​​ទៅ​ប៉ុស្តិ៍​​ទួល​សង្កែ​​ទាំង​យប់​ (មាន​វីដេអូ​ឃ្លីប​)

Posted: 12 Aug 2012 12:29 AM PDT

មនុស្ស​ជាច្រើន​មក​ចោម​រោម​មើល​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​ប្រជា​ពល​រដ្ឋ​ប្រមាណ​ជិត​១០០​នាក់ ​បាន​លើក​គ្នា​ទៅ​ប៉ុស្តិ៍​ទួល​សង្កែ​ទាំង​យប់​​​នាំ​គ្នា​​ផ្តិត​មេ​ដៃ​សំណូម​​ពរ​ឱ្យ​សមត្ថ​កិច្ច​​​បញ្ជូន​ជន​សង្ស័យដែល​ជា​មុខ​សញ្ញា​ចោរ​គាស់​ផ្ទះ​យ៉ាង​សកម្ម​ម្នាក់​​ទៅតុលា​ការ​កាត់​ទោស​ដាក់​គុក​បន្ទាប់​ពី​ពួកគេ​ចាប់​ខ្លួន​បាន​វាយ​​ទ្រម​

ខ្ទើយ​នាំ​​ប្រុស​ក្មេង​ឡើង​ផ្ទះ​​សំណាក់​​​រួម​រក្ស​ត្រូវ​ប្រុស​​ក្មេង​ចាក់​សម្លាប់​​​ប្លន់​​យក​ម៉ូតូ​

Posted: 12 Aug 2012 12:07 AM PDT

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​
រាជធានីភ្នំពេញ ៖ បុរសភេទ​ទីបី​​ម្នាក់​បាន​ស្លាប់​​ដោយ​អំពើ​ឃាត​កម្ម​ចាក់​​.កសម្លាប់​​នៅ​ក្នុង​​ផ្ទះ​សំណាក់​​យីហោ ពន្លឺ​ច័ន្ទ ​ស្ថិត​ក្នុង​ក្រុម​ទី​៥ ភូមិ​ចំរើន​ផល សង្កាត់​បឹង​​ទំពុន ​ខណ្ឌ​មាន​ជ័យ ​កាល​ពី​វេលា​ម៉ោង​៩​និង​​៣០​នាទី​​យប់​ថ្ងៃទី​១១ សីហា ២០១២ ខណៈ​​ពេល​ដែល​នាំ​ប្រុស​

ចិន​​​គូសបញ្ជាក់​​​ពីការខិតខំ​​​ប្រឹង​ប្រែង​​​រួមជាមួយ​​​​​អាស៊ាន​​​ដើម្បី​​​​រក្សា​សន្តិភាព​​​​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

Posted: 11 Aug 2012 11:37 PM PDT

រដ្ឋមន្ត្រី​​​ការបរទេស​​​ចិននិង​សមភាគី​​ឥណ្ឌូណេស៊ី​​
ប្រទេស​ចិន​បាន​អំពាវ​នាវ​កាលពី​ថ្ងៃទី​១០ សីហា​​​កន្លងមក​នេះ​​​ដល់​​បណ្តា​ប្រទេស​អាស៊ាន​​ឱ្យ​​​ធ្វើការ​​​​ខិតខំប្រឹង​ប្រែង​​​រួម​ដើម្បី​ថែរក្សា​​សន្តិភាព​​​នៅសមុទ្រ​ចិន​​ខាងត្បូង ។ ​រដ្ឋ​​មន្ត្រី​ការបរទេស​​​ចិន​លោក​ YANG JIECHI ​​​ក្នុង​​​សន្និសីទ​សារព័ត៌​មាន​រួម​មួយ​​​ជា​មួយ​​​​សមភាគី​​​ឥណ្ឌូណេស៊ី​​លោក​​​ម៉ាទី​​ណាតាឡឺ​​​ហ្គា​វ៉ា​ថ្លែងថា ​ថែរក្សា​សន្តិភាព​និង​ស្ថេរភាព​​​​នៅ​សមុទ្រ​​ចិន​ខាង​ត្បូង​គឺជា​ការ​

ទទួល​ទាន​សាច់​ក្រហម​​ប្រ​ឈម​ខ្ពស់ទៅ​នឹង​ជំ​ងឺ​មហារីក​​

Posted: 11 Aug 2012 11:31 PM PDT

សាច់​ក្រ​ហម​ដែល​បណ្តាល​ឱ្យ​កើត​មហារីក​ពោះ​វៀន
អ្នក​វិទ្យា​សាស្ត្រ​​អះ​អាង​ថា​ កម្រិត​សារ​ធាតុ​ដែក​ខ្ពស់​ខ្លាំង​នៅ​ក្នុង​សាច់​ក្រហម​ជា​បច្ច័យ​មួយ​ដែល​នាំ​ឱ្យ​អ្នក​ទទួល​ទាន​​ប្រ​ឈម​ខ្លាំង​ទៅ​នឹង​ជំ​ងឺ​មហារីក​ពោះ​វៀន ។​ការ​សិក្សា​ទៅ​លើ​សត្វ​កណ្តុរ​ ពួក​អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​ថា ការ​ប្រ​ឈម​​ទៅ​នឹង​ជំ​ងឺ​មហារីក​ពោះ​វៀនរង​ឥទ្ធិ​ពល​ខ្លាំង​ពី​សារ​ធាតុ​ដែក​និង​ពន្ធុ(gene)មាន​ឈ្មោះ​ថា APC។ នៅ​ពេល​ដែល​ពន្ធុ APCដំណើរ​ការ​​មិន​ត្រឹម​ត្រូវ

ឡិចស៊ីសគេច​រថយន្ត​​មួយ​គ្រឿង​ បុក​រនាំង​ដែក​​បាក់​អស់​៥​ផ្ទាំង​

Posted: 11 Aug 2012 11:30 PM PDT

សមត្ថ​កិច្ច​កំពុង​ធ្វើ​អន្តរា​គមន៍
រាជធានីភ្នំពេញ ៖ ​រថយន្ត​ឡិចស៊ីស RX300 ពណ៌ស ដែល​​គេ​អះអាង​ថា ​បើក​ដោយ​តារា​​ទើប​​នឹង​រះ​​មិន​ទាន់​មាន​ឈ្មោះ​​បោះ​សំឡេង​​នៅ​ក្នុង​​ជួរ​សិល្បៈ​​បាន​គេច​រថយន្ត​មួយ​គ្រឿង​​ជ្រុល​ទៅ​បុក​រនាំង​ដែក​​ចែក​ផ្លូវបាក់​អស់​៥​ផ្ទាំង​ កាល​ពីវេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​

​លើក​ទម្ងន់​ជួយ​ឱ្យ​បុ​រស​កាត់​បន្ថយ​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​2​

Posted: 11 Aug 2012 11:26 PM PDT

ហ្វឹក​ហាត់​លើក​ទម្ងន់​ទៀង​ទាត់​អាច​កាត់​បន្ថយ​បាន​នូវ​អត្រា​ប្រ​ឈម​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២​បាន​ដល់​ទៅ​១/៣
ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា បណ្តា​បុ​រស​ដែល​ហ្វឹក​ហាត់​លើក​ទម្ងន់​ទៀង​ទាត់​អាច​កាត់​បន្ថយ​បាន​នូវ​អត្រា​ប្រ​ឈម​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២​បាន​ដល់​ទៅ​១/៣ ។​លទ្ធផល​នៃ​ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​ Archieves of Internal Medical​បាន​​ពិ​សោធ​លើ​បុ​រស​ជាង ៣២.០០០​នាក់​ដោយ​ចំណាយ​​ពេល​អស់​១៨​ឆ្នាំ ។​

​ម៉ូតូ​២​គ្រឿង​​ប៉ះ​ដៃ​​ចង្កូត​គ្នា​ដួល​ចូល​ក្រោម​កង់​រថយន្ត​ដឹក​ដី​កិន​ស្លាប់​​ម្នាក់​ របួស​ធ្ងន់​ និង​ស្រាល​២​នាក់​

Posted: 11 Aug 2012 09:04 PM PDT

រថយន្តបង្ក​ហេតុ​
រាជធានីភ្នំពេញ ៖ នារីវ័យ​ក្មេង​​ម្នាក់​បាន​ស្លាប់​​ភ្លាមៗ​នៅ​នឹង​កន្លែង​ ឯ​២​នាក់​ទៀត​រង​របួស​ធ្ងន់ និង​ស្រាល​ ខណៈ​ពេល​​ដែល​ពួក​គេ​ជិះ​ម៉ូតូ​ឌុប​មួយ​​គ្រឿង​ប៉ះ​ដៃ​ចង្កូត​គ្នា​ជា​មួយ​ម៉ូតូ​​មួយ​គ្រឿង​​ទៀត​ដែល​​ធ្វើ​ដំណើរ​​ស្រប​ទិស​គ្នា​ បណ្តាល​ឱ្យ​​ដួល​ខ្ទាត​​ចូល​​ទៅ​ក្រោម​កង់​រថយន្ត​ដឹក​

ទាហាន​​​​អាមេរិក​​6​នាក់​ស្លាប់​​​នៅអាហ្វហ្គានីស្ថាន​​

Posted: 11 Aug 2012 08:35 PM PDT

អ្នកនាំពាក្យ​​​ម្នាក់​របស់​​អូតង់​​រាយ​ការណ៍​​កាលពីថ្ងៃទី​១១សីហា​​​ថា ទាហាន​​អាមេរិក​​​៣នាក់​​ស្លាប់​ដោយ​​គ្រាប់​​កាំភ្លើង​បាញ់​​ដោយ​​និយោជិត​អាហ្វហ្គានីស្ថាន​​ម្នាក់​​ក្នុង​មូល​ដ្ឋាន​​​យោធា​​មួយដែល​​ធ្វើ​ឱ្យចំនួន​​ទាហាន​អាមេរិក​ស្លាប់​ក្នុង​ប្រទេសនោះ​ឡើងដល់​​៦​នាក់​ក្នុង​រយៈ​ពេល​​ត្រឹម​២៤​ម៉ោង ។

រថយន្ត​​បឺស​មួយ​​​ក្រឡាប់​​​ធ្លាក់ពី​ទីខ្ពស់​​​ស្លាប់​​52​នាក់​​នៅឥណ្ឌា​

Posted: 11 Aug 2012 08:32 PM PDT

ទិដ្ឋភាព​​នៅកន្លែង​រថយន្ត​ក្រឡាប់​​​ធ្លាក់​​ចូល​ជ្រោះ
ប៉ូលិស​​រាយ​ការណ៍​​ថា មនុស្ស​​យ៉ាង​តិច​៥២​នាក់​​​​ស្លាប់​​​ហើយ​៤៦​នាក់​​​​ទៀត​ត្រូវ​របួស​​​​កាលពី​​​​ព្រឹក​​​ថ្ងៃទី​១១ ​សីហា​ ​​ខណៈ​រថយន្ត​​​​បឺស​មួយ​​​​គ្រឿង​ដឹក​​​​មនុស្ស​ពេញ​​​ណែន​​បាន​ក្រឡាប់​​ធ្លាក់​​ពីទី​ខ្ពស់​មួយ​នៅរដ្ឋ​​ហុីម៉ាឆាលប្រា​​ដេស​​ភាគ​​​ខាងកើត​​ឥណ្ឌា ។​​នេះជា​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ធ្ងន់​ធ្ងរ​​ទី២​រយៈ​ពេល​​តែ១​សប្តាហ៍​នៅឥណ្ឌា​ដែល​កាលពី​ថ្ងៃទី​​​​៨ សីហា​កន្លងមក​នេះ​​មនុស្សជាង​៣០​នាក់​​

រញ្ជួយដី​​​នៅអុីរ៉ង់​​​​ស្លាប់​​​​180​​នាក់​​​​​របួស​ជាង1500​នាក់​

Posted: 11 Aug 2012 08:30 PM PDT

ផ្ទះ​បាក់​​ដោយការរញ្ជួយដី​
មានការ​រញ្ជួយ​ដី​​​​យ៉ាងខ្លាំង២​​​កើត​មាន​​​នៅ​​ភាគ​ពាយ័ព្យ​​​អុីរ៉ង់​កាលពី​ថ្ងៃទី​១១​សីហា​បណ្តាល​​ឱ្យ​មនុស្ស​ស្លាប់​​យ៉ាងតិច​១៨០​នាក់​ ហើ​យ​មនុស្ស​​ជាង១.៥០០​​នាក់​ត្រូវ​របួស ។ ​​នោះ​​គ្រាន់​តែ​​ជា​តុល្យការ​​​បណ្តោះ​អាសន្ន​ខណៈ​​ពួក​​​អ្នក​ជួយ​សង្គ្រោះ​​​បន្ត​រើកកាយ​​​គំនរ​​បាក់​បែក​ក្នុង​​​​​ភូមិ​ជាច្រើន​​ទោះពេល​យប់​ក្តី ។​

​យុវជន​​៣​នាក់ ស្រវឹង​ជោក​ជាំ​​ជិះ​ម៉ូតូ​​ទៅ​បុក​គូទរ៉ឺម៉ក​​ម៉ូតូ​ចត​ស្ងៀម​ដួល​​សន្លប់​

Posted: 11 Aug 2012 08:28 PM PDT

រាជធានីភ្នំពេញ ៖ ​យុវជន​៣​នាក់​ជិះ​ម៉ូតូ​​ក្នុង​ស្ថាន​ភាព​ស្រវឹង​​ជោក​ជាំ​​ទៅ​បុក​គូទ​រ៉ឺម៉ក​​ម៉ូតូ​ពី​​​ក្រោយ​ពេញ​ទំហឹង បណ្តាល​ឱ្យ​ដួល​​បោក​ទៅ នឹង​ថ្នល់​ដេក​សន្លប់​រដូក​រណែល​​ពេញ​ផ្លូវ ម្ចាស់​រ៉ឺម៉ក​​ឃើញ​បែប​នេះ ​ក៏បើក​រ៉ឺម៉ក​​រត់​គេច​ខ្លួន​បាត់​ដែល​គ្រោះ​ថ្នាក់​ចរាចរណ៍​​នេះ​កើត​ឡើង​​

ឈាម​ស្រែក​ស្បែក​ហៅ​​ នាំ​មិត្តភក្តិ​​ទៅ​​សម្លាប់​ប្លន់​យក​ម៉ូតូ​​ត្រូវ​ចាប់​ខ្លួន​

Posted: 11 Aug 2012 08:25 PM PDT

ជន​សង្ស័យ​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
​ខេត្ត​កំពង់ស្ពឺ​ ៖ ​សព​បុរស​ម្នាក់​​ដែល​គេ​ប្រទះ​ឃើញ​​សល់​តែ​គ្រោង​ឆ្អឹង​​ កាល​ពី​វេលា​ម៉ោង​​​៦​ល្ងាច​ថ្ងៃទី​២៧ ​កក្កដា ២០១២ កន្លង​ទៅ​​នៅ​ចំណុច​​ក្នុង​ព្រៃ​​របោះ​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​​ត្របែក ​ឃុំ​រុង​រឿង ស្រុក​​ថ្ពង ត្រូវ​បាន​មន្ត្រី​ប៉ូលិស​​មូល​ដ្ឋាន​ស្រុក​​ថ្ពង ​សហ​ការ​ជា​មួយ​មន្ត្រី​

កម្មករ កម្ម​ការិនី​រោង​ចក្រ​ជុង ជិន ​ប្រមាណ​ជាង​៦០០​នាក់ ​នាំ​គ្នា​​ធ្វើ​កូដ​កម្ម​​ទាម​ទារ​លក្ខ​ខណ្ឌ​​​ការ​ងារ​

Posted: 11 Aug 2012 07:56 PM PDT

កម្ម​ករ កម្ម​ការិនី​នាំ​គ្នា​ធ្វើ​​កូដ​កម្ម​នៅ​ខាង​​មុខ​រោង​ចក្រ​
ខេត្ត​ព្រះសីហនុ​ ៖ ​កម្ម​ករ កម្ម​ការិនី​​ប្រមាណ​ជាង​៦០០​នាក់​បាន​នាំ​គ្នា​​ធ្វើ​កូដ​កម្ម​នៅ​ខាង​មុខ​រោង​ចក្រ​យីហោ ​ជុង ជិន លេខ​៩ ដែល​ស្ថិត​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​បិត ត្រាំង​ ស្ថិតក្នុង​ភូមិ​ពូធឿង ​សង្កាត់​បិត​ត្រាំង ​ស្រុក​ព្រៃ​នប់ ​ដើម្បី​​ទាម​ទារ​នូវ​លក្ខ​ខណ្ឌ​​ការ​ងារ​ចំនួន​៧​

លោក​យាយ​អាយុ​៧៦​ឆ្នាំ ម៉ូតូ​បុក​ពី​ក្រោយ​​បាក់​ជើង​បែក​ក្បាល​

Posted: 11 Aug 2012 07:32 PM PDT

លោក​យាយ​សម្រាក​ព្យា​​បាល​នៅ​មន្ទីរ​ពេទ្យ​
ខេត្ត​ស្វាយរៀង​ ៖ ​មាន​ការ​ភ្ញាក់​​ផ្អើល​​មួយ​ទាំង​ព្រឹក​ព្រលឹម​​​ដោយ​ពួក​ក្មេង​ទំនើង​ជិះ​ម៉ូតូ​វ៉ា​​គ្នា​តាម​ផ្លូវ​លំ​តូច​ចង្អៀត​​ជ្រុល​ទៅ​បុក​លោក​យាយ​អាយុ​៧៦​ឆ្នាំ ម្នាក់​ដែល​កំពុង​​ដើរ​តាម​ផ្លូវ​ខ្ទាត​​ចម្ងាយ​៥​ម៉ែត្រ​ បណ្តាល​ឱ្យ​បាក់​ជើង​ខាង​ស្តាំ​​រយះ​ម​ុខ​ដួល​​សន្លប់​​​​នៅ​នឹង​កន្លែង ​កាល​

ត្រូវ​​ការ​ពារ​ពេល​មាន​ដំណើរ​ឡើង​ឈាម​​

Posted: 11 Aug 2012 07:18 PM PDT

ដំណើរឡើង​ឈាមពុំមែន​ជា​ជំងឺ​មួយ​ទេ​ ពិត​មែន​កត្តាដែលគ្រោះ​ថ្នាក់ចម្បង​គឺជំងឺ​​ឺ Cardio-vasculaire ទាក់ទង​នឹងសរសៃ​ឈាមបេះ​ដូង ​សូម​អ្នកកុំមើល​ស្រាល​វា​ ។ភាពតាន​តឹងនៃ​រោហិណី​ទាក់ទង​សម្ពាធ​បំពេញ​ពី​កំណើត ដោយឈាម​ទល់នឹង​សរសៃ​ឈាម​​គឺដោយសារ​សម្ពាធនេះ​ ដែលឈាម​ចរា​ចរ​​នៅក្នុង​សរីរាង្គ ​វាកំណត់ដោយតួ​លេខពីរ ​បញ្ចេញ​ជា millimètre de

​អត្ថ​ប្រ​យោជន៍​​ច្រើន​យ៉ាង​​ដល់​សុខ​ភាព​មនុស្ស​​ដែល​មាន​នៅ​ក្នុង​ផ្លែ​ចេក​

Posted: 11 Aug 2012 07:16 PM PDT

ក្រៅ​ពី​មាន​រស​ជាតិ​ផ្អែម​ឆ្ងាញ់​ជា​មួយ​នឹង​សាច់​ទន់​ដូចជា​ក្រេម​ ចេក​នៅ​ផ្តល់​អត្ថ​ប្រ​យោជន៍​ច្រើន​យ៉ាង​ដល់​សុខ​ភាព​របស់​មនុស្ស​។ តាម​ការ​អ្នក​ឯក​ទេស​បាន​អះ​អាង​ថា ក្នុង​ចេក​១​ផ្លែ​មាន​សារ​ធាតុ​ចិញ្ចឹម​ដល់​ទៅ​៨០​មុខ ។ខាង​ក្រោម​នេះ​គឺ​ជា​អត្ថ​ប្រ​យោជន៍​របស់​ផ្លែ​ចេក ៖

ការ​ប្រើ​ប្រាស់​ខោទឹក​នោម​​អាច​​មាន​គុណ​​វិបត្តិ​​​​ច្រើន និង​បង្ក​​ជា​ជំងឺ​​រលាក​​ស្បែក​ដល់កូន​លោក​អ្នក​

Posted: 11 Aug 2012 07:14 PM PDT

ការ​ប្រើ​ប្រាស់​ខោទឹក​នោម​​អាច​​មាន​គុណ​​វិបត្តិ​​​​ច្រើន និង​បង្ក​​ជា​ជំងឺ​​រលាក​​ស្បែក​ដល់កូន​លោក​អ្នក​
​ការ​ប្រើ​ប្រាស់​​ខោទឹក​នោម​​ពិតជា​​ផ្តល់​​​​សារ​ប្រយោជន៍​​​​ច្រើន​ចំពោះ​អាណាព្យាបាល​​គ្រប់រូប​ ជាពិសេសគឺ​ពេល​វេលា​​​នៅក្នុង​​ការ​មើល​​ថែ​ទារក​​​ ​ប៉ុន្តែ​​​វាក៏​ផ្តល់​​​គុណ​វិបត្តិ​​ផងដែរ​សម្រាប់កូន​ៗ​របស់​លោកអ្នក​ បើ​សិន​ជា​​លោកអ្នក​​មិន​បាន​យល់​​ច្បាស់​អំពី​ការ​ថែ​ទាំសុខភាព​​​​ និង​ខ្វះ​​​​​​អនាម័យ​​​។​ ​​

កំណើន​​សេដ្ឋ​កិច្ច​ប្រចាំ​ត្រី​មាស​​របស់ឥណ្ឌូ​ណេស៊ី​​ខ្ពស់​ជាង​ការរំពឹង​ទុក

Posted: 11 Aug 2012 07:07 PM PDT

កំណើន​​សេដ្ឋ​កិច្ច​ប្រចាំ​ត្រី​មាស​​របស់ឥណ្ឌូ​ណេស៊ី​​ខ្ពស់​ជាង​ការរំពឹង​ទុកនៅ​ក្នុង​ត្រី​មាស​​ទី​២​ឆ្នាំ​នេះ​​ កំណើន​​សេដ្ឋ​កិច្ច​របស់​ឥណ្ឌូ​ណេ​ស៊ី​ខ្ពស់​ជាង​ការ​រំពឹង​ទុក​ ដោយ​សារ​មាន​តម្រូវ​ការ​ក្នុង​ស្រុ​ក​ខ្លាំង​ និង​ឥណ​ទាន​ងាយ​​​ស្រួល​ដែល​ជា​សញ្ញា​មួយ​​បញ្ជាក់​ថា សេដ្ឋ​កិច្ច​​​ប្រទេស​នៅ​អាស៊ី​​អាគ្នេយ៍​​មួយ​នេះ​មាន​ភាព​រឹង​មាំ​​នៅ​ឡើយ​។ ក្រុម​សេដ្ឋ​​វិទូ​​ក្រើន​រំ​លឹក​​ដល់​អ្នក​​​រៀប​ចំ​គោល​នយោ​បាយ​

សេដ្ឋ​កិច្ច​ទី​ផ្សារ​​នៅ​អាស៊ី​កើន​​ឡើង​ខ្ពស់ជាង​ការ​រំពឹង​ទុក​

Posted: 11 Aug 2012 07:07 PM PDT

សេដ្ឋ​កិច្ច​ទី​ផ្សារ​​នៅ​អាស៊ី​កើន​​ឡើង​ខ្ពស់ជាង​ការ​រំពឹង​ទុក​
កំណើន​សេដ្ឋ​កិច្ច​ទី​ផ្សារ​​នៅ​អាស៊ី​កើន​ឡើង​ខ្ពស់​​ជាង​​ការ​រំពឹង​ទុក​​ ខណៈ​ដែល​បណ្តា​ធុរ​ជន​​នាំ​គ្នា​សម្តែង​គំនិត​​វិជ្ជ​​មាន​ចំពោះ​ធនា​គារ​កណ្តាល​អឺរ៉ុប ។ ​រូបិយ​វត្ថុ​អឺរ៉ុប​​បាន​កើន​ឡើង​ខ្ពស់​​ធៀប​នឹង​ប្រាក់​ដុល្លារ​ ខណៈ​ដែល​មា​ន​ក្តី​បារម្ភ​ចំពោះ​​តំបន់​​ចាយ​លុយ​អឺរ៉ុប ហើយ​ប្រទេស​ក្រិក​បាន​សម្រេច​​ទទួល​យក​​កញ្ចប់​ថវិកា​​សង្គ្រោះ​ជា​ថ្មី ។

ស្ទឹង​​អង្គរ​បុរីជា​ប្រភព​ការងារ​និងជា​សរសៃ​​​ឈាម​​សេដ្ឋកិច្ច​​​​​របស់​ស្រុក​អង្គរបុរី

Posted: 11 Aug 2012 06:48 PM PDT

ខេត្ត​តាកែវ​ ៖ វិស័យ​​គមនាគមន៍​​​ជាវិស័យ​​មួយដែល​​មាន​សារសំខាន់​​ជាង​គេ​ ព្រោះ​បើ​គ្មាន​​​​វិស័យ​​​គមនាគមន៍​​ទេ​យើង​​មិន​អាចធ្វើ​ការ​​ដឹកជញ្ជូន​​ផលិតផល​ផ្សេងៗ​​ពីតំបន់​​មួយទៅ​តំបន់​មួយ​​​​បាន​ដែរ ។ ​​ស្ទឹង​អង្គរ​បុរី​​​​​ ត្រូវ​បាន​​​អ្នក​​ស្រុក​​​ចាត់​ទុក​ជាសរសៃឈាម​​សេដ្ឋកិច្ច​​​សម្រាប់​​​ស្រុក​​​អង្គរបុរី​​ទាំងមូល ​​ដោយ​​សារស្ទឹង​នេះ​មាន​កំពង់​​ផែមួយសម្រាប់​​​​ធ្វើ​ចរាចរ​​ទំនិញ​​ចែក​ចាយ​​​ទៅ​​តំបន់​​ផ្សេង​​

ក្រុម​ហ៊ុន Samsung ​​គាំ​ទ្រ​​ដល់​ក្រុម​ហ៊ុន​​ស៊ុន​ស៊ី​ម៉ិច​កូ​ ​ក្នុង​ការ​​បើក​សាខា​​ថ្មី​​

Posted: 11 Aug 2012 06:44 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖ ​​​ក្រុម​ហ៊ុន​ស៊ុន​ស៊ី​ម៉ិច​កូ​ ដែល​ជា​ក្រុម​ហ៊ុន​​នាំចូល​​​គ្រឿង​​អេ​ឡិច​ត្រូ​និក​ដ៏​ធំ​​នៅ​ក​ម្ពុជា​​​ បាន​ប្រកាស​​បើក​ជា​ផ្លូវ​​​ការ​នូវ​​សាខា​​​ធំ​ថ្មី​​មួយ​ទៀត​ របស់​ខ្លួន​​ក្នុង​រាជ​ធានី​ភ្នំពេញ ​នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា ​ដោយ​មាន​​ការ​គាំ​ទ្រ​​ពី​ក្រុម​ហ៊ុន​​អេ​ឡិច​ត្រូ​និក Samsung ដែល​ឈា​ន​មុខ​​គេ​លើ​ផ្នែក​​បច្ចេក​វិជ្ជា ​និង​គ្រឿង​​ប្រើ​ប្រាស់​​ឌីជី​ថល​ ក្រោម​​អធិ​បតី​ភាព​​​លោក​ចម ប្រសិទ្ធ​ ​ទេស​​រដ្ឋ

​រថយន្ត​តាកូម៉ា​បើក​បុក​ម៉ូតូ​វីវ៉ា​ខ្ចាត​១០​ម៉ែត្រ​​ដាក់​​មេ​ប្រូច​​បាត់​ដោយ​សុវត្ថិ​ភាព​

Posted: 11 Aug 2012 06:41 PM PDT

មនុស្ស​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​​តាកូម៉ា​ ពណ៌​ស មួយ​គ្រឿង បើក​​​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន​ព្យាយាម​​វ៉ា​រថយន្ត​មួយ​គ្រឿង​​នៅ​ពី​មុខ​ក៏វាក់​ជា​មួយ​​ម៉ូតូ​វីវ៉ា ពណ៌​ក្រហម មួយ​គ្រឿង​បើក​ដោយ​បុរស​ម្នាក់​កំពុង​​ឆ្លង​ថ្នល់​ជាន់​​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​​ចំពី​មុខ​ពេញ​ទំហឹង

ស្រវឹង​ដល់​ថ្នាក់​​បើក​​រថយន្ត​ទៅ​បុក​​ម៉ូតូ​​​របួស​ធ្ងន់​២​នាក់​

Posted: 11 Aug 2012 06:38 PM PDT

សមត្ថ​កិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​មែរ​សឺដេស ពណ៌​ខ្មៅ បើក​ដោយ​បុរស​ស្រវឹង​ជោក​ម្នាក់​យ៉ាង​លឿន​ ហើយ​បត់​ឆ្វេង​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​សង់​កូរ៉េ​ពណ៌​​​ក្រហម ​ជិះ​ដោយ​បុរស​២​នាក់​ចំពី​មុខ​ពេញ​ទំហឹង បណ្តាល​​ឱ្យ​​រង​របួស​ធ្ងន់​ត្រូវ​​បាន​​រថយន្ត​សាមុយ​​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​​នៅ​

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ម៉ិកស៊ិក​ផ្តួល​​ប្រេស៊ីល​​ 2-1 ទទួល​បាន​មេដាយ​មាស​អូឡាំ​ពិក​លើក​ទី​១ ក្នុង​ប្រវត្តិ​សាស្ត្រ​

Posted: 11 Aug 2012 06:30 PM PDT

ក្រុម​បាល់​ទាត់​ម៉ិក​ស៊ិក​លើក​ពាន​រង្វាន់​អូរឡាំពិក​
ការ​ប្រកួត​​​បាល់​ទាត់​អូឡាំ​ពិក​រដូវ​ក្តៅ​​ក្រុង​ឡុង​ឆ្នាំ​ 2012 បាន​បញ្ចប់​​ទៅ​ហើយ កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​ទី១១ ​សីហា ឆ្នាំ​២០១២​ កន្លង​ទៅ​​នេះ។ ក្រុម​អ្នក​លេង​មួក ម៉ិក​ស៊ិក ដណ្តើម​​បាន​មេដាយ​មាស​ បន្ទាប់​ពី​ផ្តួល​​ក្រុម​ជើង​ឯក​​ពិភព​លោក​​៥​​ជំនាន់​ប្រេស៊ីល ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!