Koh Santipheap Daily

Koh Santipheap Daily


12សីហា​​ទិវាយុវជន​​អន្តរ​ជាតិ​​សិស្ស​ជាង​100នាក់​​ដើរ​​​​​ព្យុហ​​យា​ត្រា​

Posted: 14 Aug 2012 01:00 AM PDT

12សីហា​​ទិវាយុវជន​​អន្តរ​ជាតិ​​សិស្ស​ជាង​100នាក់​​ដើរ​​​​​ព្យុហ​​យា​ត្រា​
រាជ​ធានី​ភ្នំពេញ​​​​ ៖ សិស្សានុ​សិស្ស​​​ជាង​​១​០០​នាក់​ ដែល​​មក​ពី​​សាលា​ចំនួន​​​៣ផ្សេង​​​គ្នា​ ក្នុង​រាជ​ធានី​ភ្នំពេញ​​ បាន​ចូល​​រួម​ដើរ​​ព្យុះ​​ហ​យា​ត្រា​​កាល​ពី​ថ្ងៃ​​ទី​១២ ​សីហា ​​ដើម្បី​​អប​អរ​​សាទរ​​ទិវា​យុវជន​​អន្តរ​ជាតិ​ ដោយ​​ចាប់​ចេញ​​ដំណើរ​​ពី​​សួន​​ច្បារ​​មុខ​​​​ព្រះ​បរម​រាជ​វាំង​​ឆ្ពោះ​​ទៅ​​កាន់​សួន​​ច្បារ​​មុខ​វត្ត​បទុម​​វតី​​​ ។ ពិធី​​នេះ​រៀប​​ចំ​ឡើង​​​ដោយ​​​អង្គ​ការ​​ជេ ​អេច ភី ​គឺ​ជា​អង្គ​ការ​​ជប៉ុន​​ដែល​បាន​ចាប់​ផ្តើម​​សកម្ម​

ស្លៀក​​រ៉ូប​រាត្រី​​ដេក​ចាំ​ប្តី​ចូល​​ផ្ទះ​យូរ​ពេក​ប៉ុន​ប៉ង​លោត​សម្លាប់​ខ្លួន​ពី​លើ​ផ្ទះ​ជាន់​ទី​៣

Posted: 14 Aug 2012 12:48 AM PDT

រាជធានីភ្នំពេញ ៖ ស្ត្រី​​ម្នាក់​សុំ​មិន​បញ្ចេញ​​ឈ្មោះ​បាន​ប៉ុន​ប៉ង​លោត​​សម្លាប់ខ្លួន​ពី​លើ​ផ្ទះ​ថ្ម​ជាន់​ទី​៣ ដើម្បី​​​ធ្វើ​អត្ត​ឃាត​ ដោយ​សារ​ខឹង​ប្តី​​អង្គុយ​ផឹក​ស៊ី​នៅខាង​មុខ​ផ្ទះ​យូរ​ពេក ​ដែល​ហេតុ​ការណ៍​នេះ​​បាន​កើត​​​ឡើង​នៅ​ផ្ទះ​ តាម​បណ្តោ​យ​​ផ្លូវលេខ​២៧១ ​សង្កាត់​​ទំនប់​ទឹក ខណ្ឌ​

ចម្ការ​​​​មៀន​​នៅ​ប៉ៃលិន​​​កសិករ​​រីករាយ​​ទទួល​​​ផល​​នៅឆ្នាំ​​​នេះ​

Posted: 14 Aug 2012 12:45 AM PDT

ទិដ្ឋភាពនៅ​ចម្ការមៀន
ខេត្ត​ប៉ៃលិន ៖ មៀនជាដំណាំហូបផ្លែមួយ​ប្រភេទមានលក្ខណៈស្រដៀងទៅនឹងដំណាំ​តាង៉ែន​​ដែរ តែវាមានគ្រាប់​ និងផ្លែធំ​ជាង​គ្នា​​បន្តិច។ មានចេញ​ផ្កា​និង​ផ្លែនៅលើមែកជា​ចង្កោម​ៗ ។ ចំណែកការ​ដាំ​វិញ​មិនពិបាកប៉ុន្មាន​ទេ គ្រាន់តែ​បណ្តុះគ្រាប់ ឬ​បំបៅ​​មែកយកទៅ​ដាំដោយ​ទុក​ចន្លោះ​គ្នាពី៤​ទៅ​៤,៥ម៉ែត្រ ​តែត្រូវ​ឧស្សាហ៍​ស្រោច​ទឹក​នៅ​រដូវ​រាំងស្ងួតឱ្យ​បាន​ញឹក​​ញាប់​ ពីព្រោះ​

មេព្រៃ​​ដេញ​​​​រថយន្ត​​ដឹក​​​​ឈើ​​បើក​​​​បុកមនុស្ស​​ស្លាប់ម្នាក់​ របួសធ្ងន់​​ម្នាក់​

Posted: 14 Aug 2012 12:30 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្ត​​ក្រចេះ​ ៖ យុវជន​ម្នាក់បាន​​ស្លាប់​បាត់​បង់​ជីវិត​ក្រោយ​ពីក្រុម​គ្រួសារ​នាំមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និងម្នាក់​ទៀត​រងរបួសធ្ងន់​ក្នុងហេតុ​ការណ៍​គ្រោះថ្នាក់បង្កឡើងដោយ​រថយន្តមេព្រៃ​បើក​​ដេញ​រថយន្ត​ដឹក​ឈើក្នុងទីប្រជុំជនហើយ​​ជ្រុល​​ទៅបុកជន​រង​គ្រោះ​ទាំងពីរនាក់ដែល​កំពុង​ជិះ​ម៉ូតូតាម​ផ្លូវ​ ។

ការិយា​ល័យ​​​​ទំនាក់​ទំនង​ព្រំដែន​​កម្ពុជា​-ថៃ​បូក​សរុប​ការ​ងារ​​៦​ខែ​ដើម​ឆ្នាំ​២០១២ ​ពល​រដ្ឋ​ខ្មែរ​៣៨​នាក់​ត្រូវ​​សមត្ថ​កិច្ច​ថៃ​បាញ់​​សម្លាប់​​១០​នាក់​​រង​របួស​ បាត់​ខ្លួន​ម្នាក់​

Posted: 14 Aug 2012 12:28 AM PDT

ទិដ្ឋភាព​នៅ​ក្នុងពិធី​ប្រជុំ​
ក្រុង​ប៉ោយប៉ែត ៖ ការិយា​ល័យ​ទំនាក់​ទំនង​ព្រំដែន​​កម្ពុជា-ថៃ​ បើក​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធ​ផល​​ការ​ងារ​ឆមាស​ទី​១ និង​ទិស​ដៅ​​អនុ​វត្ត​បន្ត​ឆមាស​ទី​​២ ឆ្នាំ​២០១២ ​នៅ​សាល​ប្រជុំ​​សណ្ឋា​គារ​លីហេង​​ឆាយ ក្នុង​ក្រុង​ប៉ោយប៉ែត ​កាល​ពី​ថ្ងៃ​ទី​​១៣ ​សីហា ២០១២ ​ក្រោម​អធិបតី​ភាព​

សម្រេច​ឱ្យ​មន្ត្រី​​ក្រសួង​រៀបចំ​​ដែន​ដី​៤​រូប ​ដែល​ជាប់​ពាក់​ព័ន្ធ​​នឹង​អំពើ​ពុក​រលួយ​រាប់​លាន​ដុល្លារ​ ស្ថិត​​នៅ​ក្រៅ​ឃុំ​​បណ្តោះ​អាសន្ន​

Posted: 14 Aug 2012 12:25 AM PDT

រាជធានីភ្នំពេញ ៖ ​មន្ត្រី​​ក្រសួង​រៀបចំ​​ដែន​ដី​​នគរូប​នីយ​កម្ម និង​សំណង់​​ចំនួន​៤រូប​ដែល​ជាប់​ឃុំ​​នៅ​ពន្ធ​នា​គារ​​ព្រៃ.ស ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ពុក​រលួយ​​ពាក់​ព័ន្ធ​នឹង​ការ​​​កេង​ប្រវ័ញ្ច​ថវិកា​រដ្ឋ​ជិត​​២​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ តាម​រូប​​ភាព​កាត់​ភាគ​រយ​​លើ​គម្រោង​ផ្តល់​ដី​

ក្រសួង​ការ​ងារ​បើក​វគ្គ​បណ្តុះ​​បណ្តាល​​មន្ត្រី​ ដើម្បី​ពង្រឹង​សមត្ថ​ភាព​​ផ្នែក​រដ្ឋ​បាល​

Posted: 14 Aug 2012 12:20 AM PDT

ទិដ្ឋ​ភាព​នៅ​ក្នុងពិធី​​បើក​វគ្គ​បណ្តុះ​បណ្តាល​
រាជធានីភ្នំពេញ ៖ ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​កាល​ពី​ព្រឹក​ថ្ងៃទី​១៣ សីហា ​២០១២ ​បាន​រៀបចំ​ពិធីបើក​វគ្គ​បណ្តុះ​បណ្តាល​​មន្ត្រី​មក​ពី​​មន្ទីរ​រាជ​ធានី​-ខេត្ត​​ចំនួន​១៥​នាក់​ដើម្បី​បង្កើន​​សមត្ថ​ភាព​​​លើ​ការ​​ងារ​​រដ្ឋ​បាល​ហិរញ្ញ​វត្ថុ​ និង​ផែន​ការ ដើម្បី​​ធ្វើ​យ៉ាង​ណា​​ជំរុញ​​

Peterson​ត្រូវ​បាន​អនុ​ញ្ញាត​ឱ្យ​រក្សា​ភាព​ជា​ម្ចាស់​ខ្សែ​ក្រវាត់​IBF​បើ​ទោះ​ណា​បរា​ជ័យ​ធ្វើ​តេស្ត​សារ​ធាតុ​ញៀន

Posted: 14 Aug 2012 12:20 AM PDT

កីឡាករ​ប្រដាល់​អា​មេរិក​ Lamont Peterson
Lamont Peterson​ត្រូវ​​បាន​​អនុញ្ញាត​​ឱ្យ​​រក្សា​​ទុក​​ខ្សែ​​ក្រវាត់​​ស្ថា​ប័ន ​IBF​ក្នុង​ប្រ​ភេទទម្ងន់ light-welterweightបើ​ទោះ​ណា​បាន​បរា​ជ័យ​ក្នុង​ពេល​ធ្វើ​តេស្ត​រក​សាធាតុ​ញៀន​ក្តី ។​កីឡាករ​អា​មេរិក​រូបនេះ​បាន​យក​ឈ្នះ​ខ្សែ​ក្រវាត់​ស្ថា​ប័ន IBFនិង WBA​ពី​អា​មៀ ខាន់​ដោយ​ពិន្ទុ​ដ៏​ចម្រូង​ចម្រាសក្នុង​ការ​ប្រ​កួត​នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន​កាល​ពី​ខែ​ធ្នូ​ឆ្នាំ ២០១១​ ។ ប៉ុន្តែ​​កន្លង​ទៅ​ប៉ុន្មាន​

កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ស្ទឹង​ត្រែង​ព័ទ្ធ​ចាប់​រថយន្ត​ទំនើប​​បង្កប់​គ្រឿង​​ញៀន​មុខ​សញ្ញា​ជើង​ខ្លាំង​

Posted: 14 Aug 2012 12:20 AM PDT

ខេត្ត​ស្ទឹង​ត្រែង​ ៖ ​ស្ត្រី​២​នាក់​​ត្រូវ​បាន​​កម្លាំង​​កង​រាជ​​អាវុធ​ហត្ថ​ខេត្ត​ស្ទឹង​ត្រែង ​​ចាប់​ឃាត់​ខ្លួន​ជា​មួយ​នឹង​ថ្នាំ​ញៀន​​ប្រភេទ​ម៉ា​ទឹក​កក​ចំនួន​២​ខាំ​ និង​បុរស​ម្នាក់​ទៀត​រត់​ចោល​​រថយន្ត​បាត់​​ ខណៈ​កម្លាំងកង​រាជ​​​អាវុធ​​ហត្ថ​ស្ទាក់​ចាប់ ។ ​ការ​ចុះ​​ឡោម​ព័ទ្ធ​ចាប់​មុខ​សញ្ញា​ជួញដូរ​ថ្នាំ​ញៀន

ពួកឧទ្ទាម​​អ៊ិស្លាម​​វាយ​ប្រហារ​​នៅហ្វ៊ីលីពីន​​​​ស្លាប់​​2​នាក់​

Posted: 14 Aug 2012 12:05 AM PDT

ប៉ូលិស​តំបន់​​​​រាយ​ការណ៍​​​កាលពី​ថ្ងៃទី​១៣ សីហាថា​​មនុស្ស​២នាក់​បាន​ត្រូវ​ស្លាប់​ហើយ​៤នាក់ទៀត​ត្រូវ​របួស​ក្នុងឱកាស​​​នៃការ​វាយ​​ប្រហារ​​​​មួយ​របស់​​​ពួកឧទ្ទាម​​​​​ក្នុង​ក្រុម​យុទ្ធ​ជន​នៃ​សេរីភាព​​របស់​​កងទ័ព​​អ៊ិស្លាម​​BANGSA-MORO ​​ក្នុង​ចំការ​​ចេកមួយ​នាភាគ​ខាង​ត្បូង​​​ហ្វ៊ីលីពីន​​​កាលពី​​ថ្ងៃទី​១២ សីហា​​កន្លងមក​​នេះ ។​

ក្នុង​ចំណោម​​​ឧទ្ធម្ភាគ​ចក្រ​​​​អ៊ូហ្គង់​​​ដា3​គ្រឿង​​​​ដែល​​ធ្លាក់​​​​​ទើប​រកឃើញ​មួយ

Posted: 14 Aug 2012 12:03 AM PDT

ប្រទេស​អ៊ូហ្គង់​ដា រាយ​ការណ៍​​​​​​កាលពី​ថ្ងៃទី១៣ សីហា​ថា​អ្នក​បើក​ម្នាក់​និង​សមាជិក​​ក្រុម​​​យានិក​៤នាក់​ នៃ​​​​ឧទ្ធម្ភាគ​​​ចក្រ​​​មួយ​​គ្រឿង​​​ក្នុង​ចំណោម​​​ឧទ្ធម្ភាគ​ចក្រ​​ប្រយុទ្ធ៣គ្រឿងរបស់​ខ្លួន​ដែល​​​ធ្លាក់​នៅ​​ប្រទេស​កេន​យ៉ា​ត្រូវ​បាន​ជួយសង្គ្រោះ​​ក្រោយ​រកឃើញ​កន្លែង​ឧទ្ធម្ភាគ​​ចក្រ​ពួកគេធ្លាក់ ​ក៏ប៉ុន្តែ​ឧទ្ធម្ភាគ​ចក្រ២គ្រឿង​​ទៀត​នៅពុំ​​ទាន់​​រកឃើញ​នៅឡើយ ។

រថយន្ត​បាឡែន​និង​ម៉ូតូ​វ៉េវពន្លះ​​គ្នា​​របួស​​​ធ្ងន់​ម្នាក់

Posted: 14 Aug 2012 12:00 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្ត​ព្រះសីហនុ ៖ បុរស​ម្នាក់​បាន​រង​របួស​​​ធ្ងន់​​ដោយសារ​​គ្រោះ​ថ្នាក់​​​ចរាចរណ៍​មួយ​កើត​ឡើង​​​​រវាង​​រថយន្ត​និង​ម៉ូតូ​​ដែល​​កំពុង​​​​បើក​បរ​ក្នុង​​ទិស​ដៅ​​ស្រប​គ្នា កាលពី​វេលាម៉ោង​​១១និង​៣០នាទី​ព្រឹក​ ថ្ងៃទី​១១ សីហា តាម​បណ្តោយ​​​ផ្លូវជាតិ​​លេខ​៤ ​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​​​លេខ​​១៨៨ -​១៨៩​​ ស្ថិត​​ក្នុង​​​ភូមិព្រៃ​​នប់​​១ ឃុំ​ព្រៃ​នប់ ​ស្រុក​​ព្រៃ​នប់ ។

រថយន្ត​បាឡែន​និង​ម៉ូតូ​វ៉េវពន្លះ​​គ្នា​​របួស​​​ធ្ងន់​ម្នាក់

Posted: 14 Aug 2012 12:00 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្ត​ព្រះសីហនុ ៖ បុរស​ម្នាក់​បាន​រង​របួស​​​ធ្ងន់​​ដោយសារ​​គ្រោះ​ថ្នាក់​​​ចរាចរណ៍​មួយ​កើត​ឡើង​​​​រវាង​​រថយន្ត​និង​ម៉ូតូ​​ដែល​​កំពុង​​​​បើក​បរ​ក្នុង​​ទិស​ដៅ​​ស្រប​គ្នា កាលពី​វេលាម៉ោង​​១១និង​៣០នាទី​ព្រឹក​ ថ្ងៃទី​១១ សីហា តាម​បណ្តោយ​​​ផ្លូវជាតិ​​លេខ​៤ ​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​​​លេខ​​១៨៨ -​១៨៩​​ ស្ថិត​​ក្នុង​​​ភូមិព្រៃ​​នប់​​១ ឃុំ​ព្រៃ​នប់ ​ស្រុក​​ព្រៃ​នប់ ។

ស្ត្រីដេក​​ស្រាត​​​​​លើ​ដំបូល​​​​​រថយន្ត​​​​មុខ​​ស្ថានីយ​ទូរទស្សន៍​​​CCTVរបស់​ចិន

Posted: 13 Aug 2012 11:52 PM PDT

ស្ត្រីដេក​​ស្រាត​​​​​លើ​ដំបូល​​​​​រថយន្ត​​​​មុខ​​ស្ថានីយ​ទូរទស្សន៍​​​CCTVរបស់​ចិន
ទីភ្នាក់​ងារព័ត៌​មាន​​​​ស៊ីនហួ​​របស់​​ចិន​​ផ្សាយ​ឱ្យដឹងថា មាន​ស្ត្រី​​​ស្រាតននលគក​​​ម្នាក់​ដេក​នៅពីលើ​​ដំបូលរថយន្ត​​​​​​នៅ​​ខាង​លិចវិមាន​​អនុស្សាវរីយ៍​សហស្សវត្ស​ ​​​ត្រង់​​ចន្លោះ​​​ខ្លោង​​ទ្វារ​​ខាងកើត​ស្ថានីយ​​ទូរទស្សន៍​​ CCTV​​និង​​​សណ្ឋាគារ​​ម៉ីទីយ៉ា ខណ្ឌ​ហៃទៀន ​ក្រុង​​ប៉េកាំង​ ​ប្រទេស​ចិន ។​

Jorge Lorenzo សម្តែង​ក្តី​រីក​រាយ​ស្វាគ​មន៍​ការ​ផ្លាស់​មក​បើក​បរ​ឱ្យ​ក្រុម​យ៉ាម៉ាហា​របស់​កីឡា​ករ​វ៉ាឡឹនទីណូ រ៉ូស៊ី

Posted: 13 Aug 2012 11:40 PM PDT

កីឡា​ករ​​អីុតា​លី​​វ៉ា​ឡឹន​​ទី​ណូ រ៉ូស៊ី​​ ក្នុង​​ពេល​​ប្រ​ណាំង​​កន្លង​​មក​
កីឡាករ​ប្រ​ណាំង​ម៉ូ​តូ​ជី​ភី​ជាតិ​អេស្ប៉ាញ​ Jorge Lorenzoបាន​សម្តែង​នូវ​ក្តី​រំ​ភើប​រីក​រាយ​​ជា​ខ្លាំង​ចំពោះ​ការ​វិល​ត្រឡប់​មក​ក្រុម​យ៉ា​ម៉ា​ហា​ជា​ថ្មី​ម្តង​ទៀត​របស់​កីឡាករ​អីុតា​លី​វ៉ា​ឡឹន​ទី​ណូ រ៉ូស៊ី​ហើយ​រូប​គេ​មាន​ជំ​នឿ​ចិត្ត​ថា នឹង​ទទួល​បាន​​ដៃ​គូ​ប្រ​ណាំង​ប្រ​ជែង​ថ្មី​ម្នាក់​ ។

យ៉ូ​កូវិ​ច​ឈ្នះ​ជើង​ឯក​វាយ​កូន​បាល់​នៅ​កាណាដា​

Posted: 13 Aug 2012 11:37 PM PDT

កីឡា​ករ​​ស៊ែ​ប៊ី​​ណូ​វ៉ាក់ យ៉ូ​កូ​​វិច​​រីក​​​រាយ​​ក្នុង​​ពេល​​ទល​​​ពាន​​ជើង​​ឯក​​ជា​​លើក​​ទី​​៣​​​​​​​​
ណូ​វ៉ាក់ យ៉ូ​កូ​វិច​រក្សា​បាន​នូវ​ពាន​ជើង​ឯក​កម្ម​វិធី Rogers Cup​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០១២​បន្ត​ទៅ​​ទៀត​​ក្រោយ​ពី​បាន​យក​ឈ្នះ​កីឡាករ​បា​រាំង Richard Gasquetក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​១៣សី​ហា​កន្លង​មក​នេះ ។ ការ​ប្រ​កួត​នេះ​ត្រូវ​បាន​ធ្វើ​នៅ​ទី​ក្រុង​តូ​រ៉ុន​តូ​ ប្រ​ទេស​កា​ណា​ដា ។​

ស្រវឹង​​ជោក​​ជិះ​ម៉ូ​តូ​ទៅបុក​​​​អ្នក​​​​ជិះ​កង់​​ពី​ក្រោយ​ដួល​របួស​ធ្ងន់​​​​ខ្លួន​ឯង

Posted: 13 Aug 2012 11:30 PM PDT

ខេត្ត​កំពង់​ឆ្នាំង ៖ បុរស​ម្នាក់​​​​បាន​​រង​របួស​​​​​ធ្ងន់​​​​ដោ​យសារ​​ជិះ​ម៉ូតូ​​​ម៉ាកគុប​​​​ទៅ​បុក​​អ្នក​​​ជិះ​​កង់​ពីក្រោយ​​​កាលពីវេលាម៉ោង​​​​​៣​និង​៣០​នាទី​​​​ ​ថ្ងៃទី​​​១០ សីហា ​​នៅ​តាម​​​​​ផ្លូវ​​ក្រាល​​កៅ​ស៊ូ ពី​​​ផ្សារ​​​​លើ​ចុះ​​ទៅ​ផ្សារ​​​​​ក្រោម​​​ ស្ថិត​​ក្នុង​ភូមិ​​ផ្សារ​ឆ្នាំង ​សង្កាត់​​​​​​កំពង់​ឆ្នាំង ។ ​​បុរស​​អ្នក​​ជិះ​ម៉ូតូរបួស​​​​ធ្ងន់​​​​ ឈ្មោះ ​ជៀម ​​សាវី ​អាយុ​​​​​២៩​ឆ្នាំ ​​មានទីលំនៅ​​ភូមិ​​កោះ​ក្របី​ ​សង្កាត់​ផ្សារ​ឆ្នាំង ​ចំណែក​​អ្នក​ជិះ​កង់​​​​របួស​ស្រាល​

ចែក​ជំនួយ​​​អ្នក​​​រងគ្រោះ​​​​​​ដោយ​ខ្យល់ព្យុះ​​47​​គ្រួសារ​នៅ​​ស្រុក​​​ពញា​​​ឮ

Posted: 13 Aug 2012 11:15 PM PDT

ខេត្ត​កណ្តាល​ ៖ ព្រឹក​ថ្ងៃទី​១០ ខែ​​សីហា​ ​ឆ្នាំ​២០១២​ ​វេលា​ម៉ោង​​៩​និង​​១០នាទី​​ នៅ​សាលា​​ស្រុកពញា​ឮ ​​ខេត្ត​​កណ្តាល ប្រតិភូ​​សាខា​​កាក​បាទ​ក្រហម​កម្ពុជា​​ខេត្ត ​ដឹកនាំដោយ​លោក​​ហេ កាន់​​ប្រធាន​គណៈ​កម្មាធិការ​​​សាខា​ រួម​ដំណើរ​​ដោយ​លោក​​​​ជាវ តាយ លោក​វេជ្ជបណ្ឌិត​​ប្រាក់ ផន លោក​​មាស ​សឿន សមាជិក​គណៈ​កម្មាធិការ​​សាខា​ លោក​ជំទាវ​​អុល ណារ៉ាន់ ​ជឹម​សុខខុន​ លោក

តុលាការ​​សម្រេច​​ឱ្យ​មន្ត្រី​​ក្រសួង​ដែន​​ដី​​នគរូបនីយកម្ម​៤នាក់​​​ បាន​​​នៅក្រៅឃុំ​​តែ​បាន​ដាក់​​ឱ្យ​ស្ថិត​ក្រោម​​ការ​ត្រួត​​ពិនិត្យ​​តាម​ផ្លូវ​​​តុលាការ

Posted: 13 Aug 2012 11:13 PM PDT

រាជធានីភ្នំពេញ ៖ ​តាមប្រភព​​​​ព័ត៌​មាន​នា​ព្រឹក​ថ្ងៃទី​​១៤សីហា​​ បាន​ឱ្យ​ដឹងថា​ ​មន្ត្រី​​​ក្រសួង​​ដែនដី​នគរូបនីយកម្ម​​និង​សំណង់​៤នាក់​ដែល​ជាប់​​ចោទពីបទ​​ពុក​រលួយ​​ និង​ត្រូវ​បាន​​​សម្រេច​​ឱ្យ​​​ជាប់​ឃុំ​​នៅពន្ធនាគារ​​ព្រៃស​ កាលពី​ថ្ងៃទី​​៩ សីហា​ កន្លង​មក ត្រូវ​បាន​​​លោក​​លាង​ សំណាត់​

សមត្ថ​កិច្ច​ចាប់​បាន​គ្រឿងញៀន​​កូកា​អីុន​១២​គីឡូ​ក្រាម​ នៅ​ព្រលាន​យន្ត​​ហោះ​អន្តរ​ជាតិ​​ភ្នំពេញ​

Posted: 13 Aug 2012 11:10 PM PDT

រាជធានីភ្នំពេញ ៖ ​សមត្ថ​កិច្ចគយ និង​រដ្ឋា​ករ​បាន​ឆែកឆេរ​​រក​ឃើញ​គ្រឿងញៀន​​​កូកាអីុន​ប្រមាណ​១២​គីឡូ​ក្រាម ពី​អ្នក​ដំណើរ​​ស្ត្រី​ជន​បរទេស​ម្នាក់ ខណៈ​ធ្វើ​ដំណើរ​​តាម​ជើង​យន្ត​ហោះ​មក​ដល់​ព្រលាន​​​អន្តរ​ជាតិ​​ភ្នំពេញ

លោក​ឃួង ​ស្រេង​ ចុះ​ពិនិត្យ​ប្រឡាយ​និងអាង​ស្តុក​ទឹក​នៅ​ប៉ែក​ខាង​ត្បូង​រាជ​ធានី​

Posted: 13 Aug 2012 11:00 PM PDT

លោក​ឃួង ​ស្រេង​ ចុះ​ពិនិត្យ​ប្រឡាយ​និងអាង​ស្តុក​ទឹក​នៅ​ប៉ែក​ខាង​ត្បូង​រាជ​ធានី​
រាជធានីភ្នំពេញ​ ៖ កាល​ពី​​ព្រឹកថ្ងៃ​ទី​១០​ សីហា កន្លង​មក​នេះ លោកឃួង ​ស្រេង ​អភិ​បាល​​​រងរាជធានី​ភ្នំពេញ​ ​អម​ដោយ​មន្ត្រី​ជំនាញ​ក្រោមឱ​វាទជាច្រើន​រូបទៀត​បាន​អញ្ជើញទៅ​ពិនិត្យប្រ​ឡាយ​ទឹកស្អុយ​ជាប់​ផ្លូវ​លេខ​១០៥ ​​អាង​ស្តុក​​ទឹកស្អុយ​បឹងត្របែក ​និង​ស្ថានីយបូមទឹកបឹង​ត្របែក ក៏​ដូច​ជា​ប្រព័ន្ធ​លូ​នានា​​នៅភាគខាង​ត្បូង​រាជ​ធានីភ្នំពេញ ដែលមាន​តួនាទី​យ៉ាង​សំខាន់​​ក្នុង​ការ​

ឃុំ​ខ្លួន​ព្រាន​ព្រៃ​ប្រដាប់អាវុធ​​អាកា​បាញ់​ស្វា​ត្រូវ​ក្មេង​កំពុង​​បេះ​ផ្លែ​ឈើ​ក្នុង​ព្រៃ​

Posted: 13 Aug 2012 09:15 PM PDT

ជនល្មើស​ត្រូវ​បាន​ឃុំ​ខ្លួន
ខេត្តព្រះ​វិហារ​ ៖ ​ជន​ជាប់ចោទ​ឈ្មោះ​គួន ខឿត​ អាយុ​៣២​ឆ្នាំ រស់​នៅ​ភូមិ​ស្ទឹង​ ឃុំ​រអាង ​ស្រុក​សង្គម​ថ្មី​​ ​ត្រូវ​បាន​​សាលា​ដំបូង​ចេញ​​ដីកា​​ឃុំ​ខ្លួន​ ក្នុង​​ករណី​មនុស្ស​ឃាត ​ដោយ​អចេតនា ​ដោយ​​ប្រើ​ប្រាស់​កាំ​ភ្លើង​នៅចំណុច​ព្រៃ​បន្ទាយ​ ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ស្តៅ​ ស្រុក​សង្គម​ថ្មី​ ខណៈ​​ដេញ​​បាញ់​សត្វ​ស្វា​ បណ្តាល​ឱ្យ​ត្រូវ​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​ផន​​ សុភី​ ​​អាយុ​១៤​ឆ្នាំ​​ ដែល​កំពុង​​បេះ​ផ្លែ​ឈើ​​

ចាក់​វ៉ាក់​សាំង​​​ការពារ​ជំងឺ​«សាទឹក​»ដល់គោ​ក្របី​​នៅឃុំ​​ហាន់​ជ័យ​

Posted: 13 Aug 2012 09:00 PM PDT

ចាក់​វ៉ាក់​សាំង​​​ការពារ​ជំងឺ​«សាទឹក​»ដល់គោ​ក្របី​​នៅឃុំ​​ហាន់​ជ័យ​
ខេត្ត​​​កំពង់​ចាម​ ៖ ឆ្លើយ​តប​​​តាមការ​ណែនាំ​​របស់​លោក​​​ ហ៊ុន ណេង​ អភិបា​ល​ខេត្ត​​ ក្នុង​វិធាន​​ការ​​ការពារ​​សត្វ​ពាហនៈ​ដើម្បី​កុំ​ឱ្យ​ឆ្លង​​ជំងឺ​ផ្សេង​ៗ​​​​ មន្ត្រី​ជំនាញ​​របស់​មន្ទីរ​កសិកម្ម​​ខេត្ត​សហការ​​​​ជាមួយ​នឹង​​អាជ្ញាធរ​​មូល​ដ្ឋាន​ នៅព្រឹក​ថ្ងៃទី​​១១ សីហា ​២០១២ បាន​ចុះ​​​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​គោ-ក្របី​​ជូ​ន​ដល់​​ប្រជាពលរដ្ឋ​​​ចំនួន​​៤ភូមិ​ ក្នុង​ឃុំ​​​ហាន់​ជ័យ​ ស្រុក​កំពង់សៀម​​ បាន​ចំនួន​​៦៩០

រថយន្ត​3គ្រឿង​បុក​បន្ត​គ្នា​ខូច​រៀងខ្លួន​តែ​មនុស្ស​ឥតបញ្ហា​

Posted: 13 Aug 2012 08:45 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្ត​ព្រៃ​វែង ៖ រថយន្ត​៣គ្រឿង​បាន​បុក​គ្នា​​ជាបន្ត​បន្ទាប់​​បើក​បរ​ក្នុងទិស​ដៅ​ស្របគ្នា​ពី​កើត​ទៅលិច​ បណ្តាល​ឱ្យ​រង​​ការខូចខាត​រៀង​ៗ​ខ្លួន​ ។ ​​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បណ្តាល​​​ឱ្យ​មនុស្ស​​​​មួយ​ចំនួនជិះ​ក្នុង​រថយន្ត​​ក្រឡុក​របួស​ស្រាល​ ។ ​រថយន្ត​ទាំង​បី​គ្រឿង​​នោះ​១-​ម៉ាក​វីហ្គោ ​ពណ៌​ខ្មៅ​ ​បើក​មុខគេផុងគូទ​ខ្ទេច ​២-​រថយន្ត​បើកកណ្តាល​ ប្រភេទ​​រថយន្ត​​ទេស​ចរណ៍​ផ្ទុក​អ្នក​ដំណើរ​ពេញ​ តែ​គ្មាន​អ្នក​

រថយន្ត​​​បែន​ដឹក​ដី​​បន្លំ​លួច​ដឹក​ឈើ​គ្រញូង​​​ជាប់​អន្ទាក់​សមត្ថកិច្ច

Posted: 13 Aug 2012 08:30 PM PDT

សមត្ថ​កិច្ច​កំពុង​ត្រួតពិនិត្យ​ឈើ​គ្រញូង
ខេត្ត​ព្រះ​វិហារ​ ៖ ​នៅព្រឹក​ថ្ងៃទី​១១ សីហា ​សមត្ថកិច្ច​​រដ្ឋបាល​ព្រៃឈើ​​ស្រុក​​រវៀង​ បាន​​ឃាត់​រថយន្ត​​បែន​ដឹក​ដី​មួយ​គ្រឿង​​​ពណ៌​ស ​ដែល​បន្លំ​លួច​​​​​ដឹក​ឈើ​គ្រញូង​​​ចំនួន​​១៦០​ដុំ​​ ស្មើ​នឹង​​ជាង​​​៥​ម៉ែត្រ​​​គូប​នៅតាម​ដង​ផ្លូវ​​ជាតិលេខ​​​៦២​ ។ រថយន្ត​​​មួយ​គ្រឿង​​​​នេះ​តាម​​​ប្រភព​​​ព័ត៌មាន​​​ឱ្យ​ដឹង​​​ថា ចេញ​ពី​ស្រុក​ត្រពាំង​ប្រាសាទ​ ឬ​ស្រុក​អន្លង់​វែង​ ខេត្ត​​ឧត្តរ​មាន​ជ័យ​ ឆ្លង​កាត់​ខេត្ត​ព្រះ​វិហារ​ឆ្ពោះ​​​ទៅ​ខេត្ត​​កំពង់​ធំ ។

សិល្បករ​ខ្មែរ​និង​សិល្បករ​អូស្ត្រាលី​ដាក់​តាំង​​បង្ហាញវត្ថុ​​សិល្បៈ​​រួមគ្នា​

Posted: 13 Aug 2012 08:15 PM PDT

រាជ​ធានីភ្នំពេញ​​ ៖ វត្ថុ​សិល្បៈ​​ថ្មី​ៗដែល​ជា​ស្នាដៃ​របស់​សិល្បករ​​ខ្មែរ និង​សិល្ប​ករ​អូស្ត្រាលី​​​​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ស.ស.បាសាក់​ កាល​ពី​ថ្ងៃទី​​៩ សីហា​ ដោយមាន​ការ​ចូល​រួម​សម្ពោធ​ជាផ្លូវការ​ពីសំណាក់​លោកស្រី​ ផេននី រីឆាដ ឯកអគ្គរាជ​ទូត​អូស្ត្រាលី​ ប្រចាំ​នៅព្រះ​រាជា​ណា​ចក្រ​​កម្ពុជា​ ។ គោល​បំណង​នៃការ​​ដាក់​តាំង​​​បង្ហាញ​នេះ​ គឺ​សំដៅ​ដោះ​ដូរ​​បទ​ពិសោធន៍​ និង​ផ្លាស់​ប្តូរ​​​វប្បធម៌​​​រវា​ង​

ជប៉ុន​កំពុង​​ធ្វើ​ឱ្យ​​ដំណឹង​ៗ​ផ្សេង​ៗ​ទៅ​ជា​ព័ត៌​មាន​​នីយ​កម្ម​ ខណៈ​​សេរី​ភាព​បញ្ចេញ​មតិ​ដំណើរការ​​ល្អ​

Posted: 13 Aug 2012 08:07 PM PDT

ការ​ចុះ​ទស្សន​កិច្ច​​ក្រុម​ហ៊ុន​កាសែត​នៅ​ប្រទេស​ជប៉ុន​
រាជធានីភ្នំពេញ ៖ ​បើ​សម្លឹង​​មើល​សង្គម​​នៃ​ប្រទេស​ជប៉ុន​វិញ ​រដ្ឋា​ភិបាល​​ជប៉ុន​​បាន​អនុ​វត្ត​​គោល​នយោ​បាយ​​លទ្ធិ​ប្រជាធិប​តេយ្យ​​សេរី​ពហុ​បក្ស ក្រោម​ព្រះរាជាធិបតី​ភាព​ព្រះ​ចៅ​អធិ​រាជ​​​ តែ​មិន​កាន់​អំណាច​ដែល​លទ្ធិ​ប្រជធិប​តេយ្យ​នេះ​បាន​ដំណើរ​ការ​ប្រកប​ដោយ​​ភាព​រលូន​​មិន​

គ្រោះ​ថ្នាក់​​ចរាចរណ៍​​9ករណី​​ផ្សេង​គ្នា​​​របួស​ធ្ងន់​​​​10នាក់​​និង​ស្រាល​5នាក់​

Posted: 13 Aug 2012 08:00 PM PDT

ជន​រងគ្រោះ​កំពុង​សម្រាក​ព្យាបាលក្នុង​មន្ទីរពេទ្យ​ក្រោយ​ពី​កើតហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍
ខេត្ត​ស្វាយ​រៀង​​ ៖ គ្រោះថ្នាក់​ចរាចរណ៍៩​កន្លែង​ផ្សេង​គ្នា ក្នុង​រយៈ​ពេល​​​​៤​ថ្ងៃ​​ចាប់​ពី​ថ្ងៃទី​​​៧​ សីហា ​ដល់​ថ្ងៃទី​​១០ សីហា ​​បណ្តាល​ឱ្យ​មនុស្ស​​ប្រុស​ស្រី​​​គ្រោះ​ថ្នាក់​​ធ្ងន់​ស្រាល​​​១៥​នាក់​ ដែល​ហេតុ​ការណ៍​​​​​កើត​​​ឡើង​ភាគ​ច្រើន​បណ្តាលមក​ពី​បើក​បរ​ក្នុង​ស្ថានភាព​ស្រវឹង ​ដែល​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​៩ករណី​នេះ​កើត​ឡើង​ ៖

ពួកឧទ្ទាម​​​ស៊ីរី​​អះអាងថា​​បាញ់​​ធ្លាក់​យន្ត​ហោះ​MIG-21 មួយ​គ្រឿង​

Posted: 13 Aug 2012 07:42 PM PDT

កាំភ្លើង​យន្ត​ធុន​ធ្ងន់​​ដែល​អាច​បាញ់យន្ត​ហោះ​​​របស់​ពួកឧទ្ទាម​
ពួកឧទ្ទាម​​​ស៊ីរី​អះអាង​​​កាលពី​ថ្ងៃទី១៣សីហា​ថា ពួក​គេ​បាន​បាញ់​​ធ្លាក់​​យន្ត​ហោះចម្បាំង​​​ធុន​ MIG-21 មួយ​គ្រឿង​ ដែល​​ការធ្លាក់​​យន្ត​ហោះ​​​​នេះ​ត្រូវ​បាន​អះអាង​​​​ដោយ​ប្រភព​យោធា​មួយ​ដែល​ថា​​ម​កពី​​បញ្ហា​​បច្ចេកទេស​ទេ ។​វីដេអូមួយ​ផ្សាយតាម​អុីន​​ធើរណេត​​ពួក​ឧទ្ទាម​​​មួយ​ក្រុម​​អះអាង​​ថា​ចាប់​បាន​អ្នក​បើក​យន្ត​ហោះ​​ប្រយុទ្ធ​​​​នោះ​ម្នាក់​​ដែល​កងទ័ព​​ស៊ីរី​សេរី​(ពួក​ឧទ្ទាម)​​ និយាយ​ថា​​បាញ់​​ធ្លាក់​​នៅ​​ភាគខាង​កើត​ស៊ីរី ។

រញ្ជួយដី ៖ ​អុីរ៉ង់​​​បដិសេធ​​​ជំនួយ​តួកគី​

Posted: 13 Aug 2012 07:42 PM PDT

ផ្ទះ​បាក់​ខ្ទេច​ដោយ​ការ​​រញ្ជួយ​ដី​
ទីភ្នាក់​ងារ​​ព័ត៌​មាន​អុីរ៉ង់ ISNA រាយ​ការណ៍​​កាលពី​ថ្ងៃទី១៣សីហា​ថា​​ប្រទេសអុីរ៉ង់​​ពុំ​ទទួល​​​​យក​​សំណើរបស់​តួកគី​ដែល​ចង់​​ផ្តល់​ជំនួយដល់​​បណ្តា​​ជនរងគ្រោះ​ដោយសារ​ការរញ្ជួយដី​​ ។​​អ្នក​ទទួល​ខុសត្រូវ​​ម្នាក់​នៃ​អឌ្ឍចន្ទ​​​ក្រហម​​​អុីរ៉ង់​​និយាយ​ថា ដូច​ដែល​អុីរ៉ង់​​បាន​ប្រកាស​ដូច្នេះដែរថា ខ្លួន​​នឹង​មិនទទួល​​​​​ជំនួយ​អន្តរជាតិ​​​​​ឡើយ​ដូច្នេះ​​ជំនួយ​សង្គ្រោះ​​ស្នើ​ឡើង​​ដោយ​តួកគី​​​បាន​ត្រូវ​​​បដិ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!