Koh Santipheap Daily

Koh Santipheap Daily


សន្និសី​ទ​​សារ​ព័ត៌​មាន​​របស់ ​KFC ​បើក​យុទ្ធ​នាការ​​ខួប​​ឆ្នាំ​ទី​​5នៅ​កម្ពុជា​

Posted: 15 Aug 2012 12:30 AM PDT

សន្និសី​ទ​​សារ​ព័ត៌​មាន​​របស់ ​KFC ​បើក​យុទ្ធ​នាការ​​ខួប​​ឆ្នាំ​ទី​​5នៅ​កម្ពុជា​
រាជ​ធានី​ភ្នំ​ពេញ​​​​​ ៖ នៅ​ទី​ស្នាក់​ការ​​​ KFC មហា​វិថី​​សហព័ន្ធ​​រុស្ស៊ី​​ កាល​ពី​ថ្ងៃ​​ទី​​៧ សីហា ​មាន​រៀប​ចំ​​ធ្វើ​សន្និសីទ​​​សា​រ​ព័ត៌​មាន​​​​ប្រកាស​អំពី​ការ​​ចាប់​ផ្តើម​​បើក​​យុទ្ធ​នា​ការ​​​«​អស្ចារ្យ​​មែន»​ ដើម្បី​​អប​អរ​សាទរ​​គម្រប់​​ខួប​​៥​ឆ្នាំ​​របស់​ KFC ដែល​ជា​​បណ្តាញ​អា​ហារ​​ទាន់​ចិត្ត​ដ៏​ធំ​មួយ​​នៅ​ក្នុង​​ពិ​ភព​លោក​ ។​ ​​នៅក្នុង​សន្និសីទ​សារ​​ព័ត៌​មាន​ លោក​Benja​min Jerome Jan នាយក​គ្រប់​គ្រង​​ទូ​ទៅ​​របស់​ក្រុម​ហ៊ុន

ប៉េអឹម​​ព័ទ្ធ​ចាប់​​រថយន្ត​ទំនើប​​​​​របស់​ស្ត្រី​​​​​​2​នាក់​បង្ក​​​ប់​គ្រឿង​ញៀន​

Posted: 15 Aug 2012 12:15 AM PDT

ប៉េអឹម​​ព័ទ្ធ​ចាប់​​រថយន្ត​ទំនើប​​​​​របស់​ស្ត្រី​​​​​​2​នាក់​បង្ក​​​ប់​គ្រឿង​ញៀន​
ខេត្ត​ស្ទឹងត្រែង ៖ ស្ត្រី​២​​នាក់​​ត្រូវ​កងរាជ​អាវុធ​​ហត្ថ​​​ខេត្ត​ស្ទឹងត្រែង​​ចាប់​ខ្លួន​​​ជាមួយ​​ថ្នាំ​ញៀន​​​ប្រភេទ​យ៉ាម៉ា​​​ទឹកកក​​​ចំនួន​​​២ខាំ ​ចំណែក​​បុរស​ម្នាក់​​ទៀត​​រត់​​បាត់​ចោល​​​រថយន្ត​ទំនើប​​​​ ។ ការ​ឡោមព័ទ្ធ​​ចាប់​​មុខសញ្ញា​​​​​ជួញដូរ​​​ថ្នាំញៀន​​នេះ​បង្ក​​​ឱ្យ​មានការ​​​ភ្ញាក់​ផ្អើល​​​យ៉ាង​​ខ្លាំង​ចំកណ្តាល​​​ក្រុង​ស្ទឹង​ត្រែង កាលពី​វេលាម៉ោង​២​និង​៤០នាទី​រសៀល​ថ្ងៃទី​​១៣ សីហា ។​

រថយន្ត​ដឹក​ឈើ​គ្រញូង​ក្រឡាប់​ឆេះ​សន្ធោ​សន្ធៅ​

Posted: 15 Aug 2012 12:12 AM PDT

រថយន្ត​ដែល​ក្រឡាប់​ឆេះ​យ៉ាង​ខ្លាំង​
ខេត្ត​ព្រះវិហារ ៖ រថយន្ត​កាមរី​​ស៊េរី​៩៥​មួយ​គ្រឿង ដឹក​ឈើ​គ្រញូង​​លោត​ឆត្រ​​ក្រឡាប់​បណ្តាល​ឱ្យ​ឆេះ​​ហ្មត់​​មើល​ឃើញ​តែ​រងើក​ភ្លើង ​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​ប្រហែល​​៥​ទៀប​ភ្លឺ ​​ថ្ងៃទី​១៥ សីហា តាម​ដង​ផ្លូវ​ជាតិ​លេខ​​៦២ ​ស្ថិតក្នុងឃុំ​យាង ស្រុកជាំ​ក្សាន្ត ​។

វេស​វូដ​បណ្តេញ​គ្រូ​បង្វឹក​ក្រោយ​ពី​បរា​ជ័យ​ក្នុង​​កម្ម​​វិធី​​ប្រកួត US PGA Championship

Posted: 15 Aug 2012 12:10 AM PDT

កីឡាករអង់​គ្លេស​លី វេសវូដ
កីឡា​ករ​​វាយ​​កូន​​ហ្គោល​​អង់​​គ្លេស​​លី វេស​វូដ​​បាន​​បណ្តេញ​​គ្រូ​​បង្វឹក​​និង​​អ្នក​ស្ពាយ​ប្រ​ដាប់​ប្រដា​​ឱ្យ​ខ្លួន​ក្រោយ​ពី​បរា​ជ័យ​ក្នុង​ព្រឹត្តិការ​ណ៍​ US PGA Championship​ដែល​រៀប​ចំ​ធ្វើ​នៅ​អា​មេរិក​កាល​ពី​ថ្ងៃ​អា​ទិត្យ​សប្តាហ៍​កន្លង​ទៅ​នេះ ។​លោក Peter Cowen​ដែល​ជា​គ្រូ​បង្វឹក​និង​លោក Michael Waite​ជា​អ្នក​ស្ពាយ​ប្រ​ដាប់​ប្រដា​វាយ​កូន​ហ្គោល​ត្រូវ​បាន​បណ្តេញ​ចេញ​កាល​ពី​ថ្ងៃ​ពុធ​។

លោក​រដ្ឋ​មន្ត្រី ស៊ុយ សែម ពិនិត្យ​​គ្រោះ​រាំង​ស្ងួត​ និង​ការ​បូម​ទឹក​សង្គ្រោះ​​ស្រូវ​

Posted: 15 Aug 2012 12:01 AM PDT

លោក​រដ្ឋ​មន្ត្រី​ចុះ​ត្រួត​ពិនិត្យ​ការ​បូម​ទឹក​​សង្គ្រោះ​ស្រូវ​
ខេត្ត​ពោធិ៍​សាត់ ៖ ​គ្រោះរាំង​ស្ងួត​រយៈ​ពេល​​ជាង​មួ​យខែ​នេះ​បាន​ធ្វើ​ឱ្យ​​រាំង​ស្ទះ​​ដល់​ការ​ងារ​បង្ក​​បង្កើន​ផល​​ស្រូវ​រដូវវស្សា​​របស់​បង​ប្អូន​ប្រជា​កសិ​ករ​នៅខេត្ត​ពោធិ៍​សាត់ តាម​ស្រុក​មួយ​ចំនួន​មិន​អាច​ដំណើរ​ការ​ទៅ​មុខ​ទៀត​បាន​ហើយ​សំណាប​សន្ទូង និងស្រូវ​ពង្រោះ​​ដែល​បាន​​

សម្ពោធ​​​​ជាផ្លូវ​ការ​​​​អគារ​​ទីបញ្ជាការ​​​ជួរមុខ​​​របស់​​​គណៈកម្មាធិការ​​ជាតិ​សន្តិសុខ​លំហសមុទ្រ

Posted: 15 Aug 2012 12:00 AM PDT

ទិដ្ឋ​ភាព​ក្នុង​ពិធី​សម្ពោធ​អគារទីបញ្ជាការ​​​ជួរមុខ​​​របស់​​​គណៈកម្មាធិការ​​ជាតិ​សន្តិសុខ​លំហសមុទ្រ
ខេត្ត​ព្រះសីហនុ​ ៖ នាព្រឹកថ្ងៃទី១១ សីហា ​នៅ​ទីបញ្ជាការកងទ័ពជើងទឹកមូលដ្ឋាន​​សមុទ្រ​រាម មាន​ប្រារព្ធ​ពិធី​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​អគារ​ចំនួន៣ខ្នង​​ ដែល​ជាគំនិត​​ផ្តួច​​ផ្តើម​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោក​នាយ​ឧត្តមសេនីយ៍​ ទៀ បាញ់ ​ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​​ការ​ពារ​ជាតិ និង​ដោយ​ទទួល​បានការ​ឧបត្ថម្ភពី​សំណាក់​ដៃគូសន្តិ​

ប្រាសាទ​​​កំពង់​​ព្រះ​​​​កំពុង​​ទ្រុឌទ្រោម​​​​ទាមទារ​​​ការថែទាំ

Posted: 14 Aug 2012 11:45 PM PDT

ប្រាសាទ​​​កំពង់​​ព្រះ​​​​កំពុង​​ទ្រុឌទ្រោម​​​​ទាមទារ​​​ការថែទាំ
ខេត្ត​កំពង់​​​​ឆ្នាំង​ ៖ ប្រាសាទ​​​កំពង់​ព្រះ​គឺ​​ជា​ប្រាសាទ​​មួយ​​​​​មាន​​អាយុ​កាល​​​​​ចំណាស់​​​​​ជាង​គេ​​​​ក្នុង​​ចំណោម​​​ប្រាសាទនានា​នៅក្នុងខេត្ត​កំពង់ឆ្នាំង ។ ប្រាសាទនេះមានទីតាំងស្ថិតក្នុងភូមិកំពង់ព្រះ ​ឃុំឆ្នុក​ទ្រូ ស្រុកបរិបូណ៌ មានចម្ងាយ​សរុប៤៤​គីឡូម៉ែត្រពីទីរួមខេត្ត។ លោក​សុខ ធួក ប្រធាន​មន្ទីរ​វប្បធម៌​​និង​វិចិត្រ​សិល្បៈខេត្ត មានប្រសាសន៍​ថា ប្រាសាទ​កំពង់ព្រះបានកសាងឡើងក្នុងសតវត្សទី៨​​

នារី​វ័យ​ក្មេង​​ស្រស់​ស្អាត​​ប៉ុន​ប៉ង​​លោត​ទឹក​សម្លាប់​​ខ្លួន​ប្រវាយ​​ប្រទាញ​មិន​ឱ្យ​ប៉ូលិស​​ឃាត់​

Posted: 14 Aug 2012 11:36 PM PDT

​នារី​ដែលចង់​លោត​ទឹក​សម្លាប់​កំពុង​ប្រវាយ​ប្រទាញ​ជា​មួយ​សមត្ថ​កិច្ច​
ខេត្ត​កំពត ៖ នារី​ក្រមុំ​​ម្នាក់​​មិន​ស្គាល់​អត្ត​សញ្ញាណ​អាយុ​ប្រហែលជាង​​២០​ឆ្នាំ​មិន​ដឹង​ជា​មាន​វិបត្តិ​រឿង​អ្វីនោះទេ គេ​ឃើញ​ឈរ​យំ​លើ​គ្រឹះ​សសរ​​ស្ពាន​ឥន្ទនូ (ស្ពាន​​ចាស់ព្រែក​កំពត) ​ក្នុង​ក្រុង​កំពត បម្រុង​​លោត​ទឹក​ប៉ុន​ប៉ង​​ធ្វើ​អត្ត​ឃាត​ តែ​ត្រូវ​បាន​អ្នក​​​ដំណើរ​​ឆ្លង​កាត់​​លើ​ស្ពាន​

លទ្ធផល​​​នៃការ​​បោះ​ឆ្នោត​​​​​ក្រុម​ប្រឹក្សា​​ឃុំ-​សង្កាត់​ជាគ្រឹះសម្រាប់​​ឆ្នាំ2013

Posted: 14 Aug 2012 11:30 PM PDT

ទិដ្ឋ​ភាពក្នុង​ពិធីបោះ​ឆ្នោត​​​​​ក្រុម​ប្រឹក្សា​​ឃុំ-​សង្កាត់
រាជធានីភ្នំពេញ ៖ ​ គណៈកម្មាធិការ​​គណបក្សប្រជាជន​​​កម្ពុជា​រាជធានីភ្នំពេញ បាន​ធ្វើ​ការផ្សព្វផ្សាយ​របាយការណ៍​បូក​សរុប​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោតជ្រើស​រើស​ក្រុមប្រឹក្សា​​​ឃុំ-​សង្កាត់​អាណត្តិ​ទី៣​ ​និង​លើក​ទិស​ដៅ​ឈាន​ទៅបោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​​រាស្ត្រនីតិ​កាលទី៥ ​ឆ្នាំ២០១៣​ខាង​មុខ​​ទៀត ​នៅទី​ស្នាក់​ការ​គណបក្ស​ប្រជាជន​​កម្ពុជា​រាជធានីភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​​ទី១២ សីហា

កម្ម​ករ​រោង​ចក្រ​តម្បាញ MV ៣២​នាក់​​​ដួល​សន្លប់​ពុំ​ដឹង​មូល​ហេតុ​

Posted: 14 Aug 2012 11:29 PM PDT

កម្ម​ការិនី​ជា​ច្រើន​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​Enter Caption]
ខេត្ត​កំពង់ឆ្នាំង ៖ ​កម្ម​ករ កម្ម​ការិនី​រោង​ចក្រ​តម្បាញ MV ប្រមាណ​៣២​នាក់ ប្រុស​ម្នាក់​បាន​ដួល​សន្លប់​ដោយ​ពុំ​ដឹង​​មូល​ហេតុ​ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​​​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​​ខេត្ត កាល​ពីវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​​១៥ សីហា ២០១២ ​ស្ថិតក្នុងភូមិ​​ត្រពាំង​

បើក​វគ្គ​​ហ្វឹក​ហ្វឺន​ដល់​​នាយ​ទាហាន​​ចំនួន​៦៩​នាក់ នៅ​តំបន់​ប្រតិ​បត្តិ​ការ​សឹក​រង​ខេត្ត​ប៉ៃលិន

Posted: 14 Aug 2012 11:22 PM PDT

ទិដ្ឋភាព​ក្នុងពិធី​បើក​វគ្គ​ហ្វឹក​ហ្វឺន​
ខេត្តប៉ៃលិន ៖ នៅ​ទី​បញ្ជា​ការ​តំបន់​ប្រតិ​បត្តិ​ការ​​សឹក​រង​ខេត្ត ព្រឹក​ថ្ងៃទី​១៤ សីហា ២០១២ ​មាន​បើក​វគ្គ​​ហ្វឹក​ហ្វឺន​ដល់​​នាយ​ទាហាន​ ​នាយ​ទាហាន​រង ពល​ទាហាន​​ចំនួន​​៦៩​​នាក់​ក្រោម​​អធិ​បតី​ភាព លោកអីុ ឈាន ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​

ប្រកាស​បិទ​ផ្សាយ​ជាសាធារណ​ៈ​ឯកសារ​វិនិច្ឆ័យ​​បឋម​សម្រាប់​ក្បាលដី​ ក្រោយ​​បេសកកម្ម​វាស់​វែង​ក្បាល​ដី​របស់និស្សិត​ស្ម័គ្រ​ចិត្ត​​នៅ​ស្រុក​​ស្នួល​

Posted: 14 Aug 2012 11:15 PM PDT

ខេត្តក្រចេះ​ ៖ លោកទេស​រដ្ឋមន្ត្រី​អ៊ឹម ឈុន​លឹម រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែន​ដីនគ​រូប នីយ​កម្ម និងសំណង់​ បានអញ្ជើញ​ជា​អ​ធិប​តី​ក្នុង​ពិ​ធី​ប្រកាសនិង​បិទផ្សាយ​ជា​សាធារ​ណៈ​នូវ​ឯក​សារ​​​នៃការវិនិច្ឆ័យ​ជាបឋម​សម្រាប់​ក្បាលដី របស់ប្រជាពល​រដ្ឋក្នុង​ឃុំ២ធ្នូ និងឃុំ​ស្រែចារ ស្រុក​ស្នួ​ល ​ក្រោយពី​បេសក​កម្ម​​ចុះ​វាស់​វែង​ដីធ្លី​របស់ក្រុមនិស្សិត​​​ស្ម័គ្រ​ចិត្ត​​សម្តេច​តេជោ ​​​បាន​​ធ្វើសកម្មភាព​​អស់​​

​បុរស​​និងស្ត្រី​ផឹក​ថ្នាំ​ពុល​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​ក្នុង​ថ្ងៃ​តែ​មួយ​នៅ​ប៉ៃ​លិន​

Posted: 14 Aug 2012 11:00 PM PDT

ខេត្តប៉ៃលិន​ ៖ មនុស្សប្រុស​ស្រីចំនួន​២​នាក់​បាន​ផឹកថ្នាំពុល​ប៉ុនប៉ង​ធ្វើអត្ត​ឃាតបញ្ចប់​ជីវិត​កាល​ពីថ្ងៃទ​ី១១ សីហា ​កន្លង​​ទៅ​នេះ​ ប៉ុន្តែ​នៅ​កន្លែង​ដោយ​ឡែក​ពីគ្នា​​​ ​។ ករណីទី​១ ​បុរសចំណាស់​​ម្នាក់​ឈ្មោះ សួស​ សុង អាយុ៤៩ឆ្នាំ រស់នៅភូមិ​អូរច្រា​លិច ​សង្កាត់ ទួល​ល្វា ក្រុងប៉ៃលិន​ បានផឹក​ថ្នំាពុល​បាញ់​ស្មៅ​ប្រភេទ​ទឹកឃ្មុំ​​អស់ជិត១លីត្រ​​ប៉ង​​ធ្វើអត្តឃាត ​ដោយ​សារតែ​​​​​ជំងឺ​​សរសៃ​ប្រសាទ​

សម្តេច​តេជោ ហ៊ុន សែន អំពាវ​នាវ​ឱ្យ​ពល​រដ្ឋ​ទៅ​ចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​​ឆ្នោត​ ព្រមទាំង​​កុំ​​ព្រួយ​បារម្ភ​ពី​គ្រោះរាំង​ស្ងួត​​

Posted: 14 Aug 2012 09:22 PM PDT

រាជ​ធានីភ្នំពេញ​ ៖ ​ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជានឹង​ទទួល​រងឥទ្ឋិពលខ្យល់ព្យុះជាង២០ទៀត ។​សម្តេចបានចាត់ទុកថា នេះជាបាតុភូតធម្មជាតិ ហើយក៏បានអំពាវនាវកុំឲ្យប្រជាកសិករខ្មែរព្រួយ​បារម្ភខ្លំាង​ពេក​ចំពោះ​ភាព​រំាង​ស្ងួតនៅ​

ជិះ​ម៉ូតូ​​មក​ពីមើល​ឪពុក​​​នៅមន្ទីរពេទ្យ​​ចោរ​ឆក់​ខ្សែ​​ក​ផ្តាច់​​យក​បន្តោង​ពេជ្រ​​ទៅ​បាត់

Posted: 14 Aug 2012 09:15 PM PDT

ស្ត្រីរងគ្រោះ​ពាក់​អាវយឺតខ្មៅ
រាជធានី​ភ្នំពេញ​ ៖ ​ស្ត្រី​ម្នាក់​​​ខណៈ​កំពុង​ជិះ​ម៉ូតូ​គុប ពណ៌​ទឹក​ប្រាក់​ ធ្វើដំណើរ​​ត្រឡប់​មក​ពី​មន្ទីរពេទ្យ​​មើល​ឪពុក​​ឈឺ​ បាន​ត្រូវក្រុម​ចោរ​​​ឆក់​មាន​គ្នា​​​២នាក់​ជិះ​ម៉ូតូ​​ម៉ាក​​​ស្គូពី ពណ៌​ស​មួយ​គ្រឿង​​ធ្វើសកម្មភាព​​​ឆក់​ខ្សែ​​​កប្លាទីន​ផ្តាច់​យក​​បាន​បន្តោង​​ពេជ្រ​​ទៅ​បាត់​ ឯនារី​រងគ្រោះ​​​បាន​ខំ​ដើរ​រក​អស់​រយៈ​​ពេល​ជា​ង​កន្លះម៉ោង​​ដោយ​គិត​ថា​​អាច​ដាច់​ធ្លាក់​ជ្រុះ​លើ​ដង​ផ្លូវ ។ ហេតុការណ៍​​នេះ​បាន​កើតឡើង​​​

ជិះ​ម៉ូតូ​​កៀរ​គ្នា​ដួល​ត្រូវ​រថយន្ត​ដឹក​ខ្សាច់​កិន​ស្លាប់​២នាក់​

Posted: 14 Aug 2012 09:08 PM PDT

រថយន្ត​បង្ក​ហេតុ​
ខេត្ត​កណ្តាល ៖ ​បុរស​ម្នាក់​បាន​ស្លាប់​​ភ្លាមៗ​​នៅ​​នឹង​កន្លែង​កើតហេតុ​​ និង​នារី​ម្នាក់​ទៀត​​ស្លាប់ បន្ទាប់​ពី​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​ ដោយ​សារ​បើក​ម៉ូតូ​ឌុប​គ្នា​ទៅកៀ​រ​ជា​មួយ​ម៉ូតូ​មួយ​គ្រឿង​ដួល​ទៅលើ​ថ្នល់ត្រូវ​រថយន្តដឹក​ខ្សាច់​​បើក​មក​ពី​ក្រោយ​ជាន់​​​ហ្វ្រាំង​​មិន​ទាន់​កិន​

បុរស​ម្នាក់​កំពុង​បររទេះ​សេះ​នៅ​ចំណុច​ផ្លូវ​កោង​ត្រូវ​រថយន្ត​ដឹក​គោ​ក្រឡាប់​​សង្កត់​លើ​

Posted: 14 Aug 2012 09:02 PM PDT

ជន​រងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​
ខេត្ត​កំពង់​ធំ ៖ ​បុរស​ម្នាក់​របួស​ធ្ងន់ ខណៈ​ពេល​កំពុង​​បររទេះ​សេះ​មក​ដល់​ចំណុច​ផ្លូវ​កោង​ ស្រាប់តែ​មានរថយន្ត​ដឹក​គោ​បើក​មក​ពី​ក្រោយ​​បត់​មិន​ទាន់​​ក្រឡាប់​​សង្កត់​លើ​អ្នក​បររទេះ​​សេះ​តែ​ម្តង ។ ​ហេតុ​ការណ៍​នេះ​កើតឡើង​​ កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​​១៣

បុរស​ម្នាក់​​​​របួស​ធ្ងន់​​​ដេក​ដួល​នៅ​តាម​ចិញ្ចើ​ម​​ផ្លូវ​មិន​​ដឹង​មូលហេតុ

Posted: 14 Aug 2012 09:00 PM PDT

ជន​រងគ្រោះ​​ត្រូវ​បាន​​ជួយ​សង្គ្រោះ
រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​​​ត្រូវបាន​គេ​ប្រទះ​​ឃើញ​រង​របួស​បែក​មុខ​​បែក​ក្បាល​ និង​រលាត់​​ដៃជើង​​​យ៉ាង​ធ្ងន់ធ្ងរ​​​ដេក​ដួល​នៅក្នុង​ថ្លុក​ឈាម​​​ដោយ​គ្មាន​​ប្រភព​ណាមួយ​​​អះអាង​ថា មក​ពី​​​មូលហេតុ​​អ្វី​នោះ​ឡើយ​​ ប៉ុន្តែ​​​គេមាន​ការ​សង្ស័យ​​​ថា ជា​ឧប្បត្តិហេតុ​​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​ត្រូវ​​​រថយន្ត​កៀរ​​ ឬ​​អាច​ជិះ​ម៉ូតូ​​​ដួល​ដោយ​ខ្លួន​ឯង​។

លោក​មេ​ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ខេត្ត​រតនៈ​គិរី ​ដើរ​ឆ្លង​​ផ្លូវមិន​ប្រយ័ត្ន​​ត្រូវ​​រថយន្ត​បុក​ស្លាប់​

Posted: 14 Aug 2012 08:53 PM PDT

សព​ជន​រងគ្រោះ​
ខេត្ត​ក្រចេះ ៖ ​លោក​មេ​ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ​ខេត្ត​រតនៈ​គិរី បាន​ស្លាប់​​ក្នុង​ហេតុ​ការណ៍​​​គ្រោះថ្នាក់​ចរា​ចរណ៍​​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​​៧ ​ស្ថិត​ក្នុង​ភូមិ​កាប៉ូ ​សង្កាត់​អូរ​ឫស្សី ​ក្រុង​ក្រចេះ ​កាល​ពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១២ សីហា ​ខណៈ​ពេល​​ដើរ​ឆ្លង​ផ្លូវ​ទៅ​​បត់​ជើង​តូច

រថយន្ត​ដឹក​ទឹក​បរិ​សុទ្ធ​មួយ​គ្រឿង​​ពន្លះ​ស្ថានីយ​ប្រេង​តេលា

Posted: 14 Aug 2012 08:48 PM PDT

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​មើល​នៅ​កន្លែង​​កើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​​ដឹក​ទឹក​បរិ​សុទ្ធ​​មួយ​គ្រឿង​​បាន​បើក​ពន្លះ​​ស្ថានីយ​ប្រេង​តេលា​ពេញ​ទំហឹង បណ្តាល​ឱ្យ​​បាក់​ម៉ាស៊ីន​​បូម​ប្រេង​ធ្លាក់​​ដល់​ដី​ តែ​សំណាងល្អ​ពុំ​បង្ក​​ឱ្យ​មាន​អគ្គិ​ភ័យ​​នោះ​ទេ ត្រូវ​បាន​បុគ្គ​លិក​ស្ថានីយ​ប្រេង​យក​​បំពង់​ពន្លត់​អគ្គិ​​ភ័យ​​បាញ់​ទាន់​ពេល​វេលា​​ដែល​​

កី​ឡា​ករ​អេ​ស្ប៉ាញ ​Sanchez​ឈ្នះ​ជើង​ឯក​​ប្រណាំង​កង់ San ​Sebastian​នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន

Posted: 14 Aug 2012 08:47 PM PDT

កីឡាករអេស្ប៉ាញ Luis Leon Sanchez 
កីឡា​​​ករ​​​ជំ​នាញ​​​ខាង​​​ជិះ​​​ឡើង​​​ភ្នំ​​​និង​​​សាក​​ល្បង​​​ពេល​​​វេលា​​​​របស់​​អេ​​ស្ប៉ាញ​ Luis Leon Sanchez ​​​​​បាន​​សម្តែង​​នូវ​​ក្តី​​រីក​​រាយ​​ជា​​ខ្លាំង​បន្ទាប់​ពី​រូប​គេ​បាន​យក​ឈ្នះ​ជើង​ឯក​​ប្រណាំង​កង់រយៈ​ពេល​មួយ​ថ្ងៃ​​​​​ San Sebastianជា​លើក​ទី​២​កាល​ពី​ថ្ងៃ​អង្គារ​​ទី​១៤​​​​​​​ខែសី​ហា​​​​​​កន្លង​មក​នេះ​។ ការ​ប្រណាំង​​ត្រូវ​បាន​បញ្ចប់​នៅ​​​ទី​ក្រុង​San Sebastian​ប្រទេស​​អេស្ប៉ាញ​ ។

ប្រាក់​10ម៉ឺន​រៀល​​របស់​សប្បុរសជន​​​​​​បាន​ប្រគល់​ជូន​ជីដូន​​​កុមារី​​​​រលាក​ទឹក​ក្តៅ​

Posted: 14 Aug 2012 08:45 PM PDT

ប្រាក់​10ម៉ឺន​រៀល​​របស់​សប្បុរសជន​​​​​​បាន​ប្រគល់​ជូន​ជីដូន​​​កុមារី​​​​រលាក​ទឹក​ក្តៅ​
ខេត្ត​កំពង់​ឆ្នាំង​ ​៖ ទឹក​ប្រាក់​​​ចំនួន​​១០​មឺុន​រៀល​​ជា​អំណោយ​​ដ៏​ថ្លៃថ្លា​ របស់​លោក ម៉ី​ ប៊ុន​ជ្រុយ​ សប្បុរស​ជន​នៅ​ខេត្ត​ពោធិ៍​សាត់​ ជួយ​ដល់​កុមារី​​ អាយុ​២​ឆ្នាំ ដែល​រង​គ្រោះ​​​ដោយសារ​​រលាក​ទឹក​ក្តៅ​កំពុង​​ពុះ​ចាក់​​ស្រោច​​ពី​លើ​ កាល​ពី​ថ្ងៃទី​​២៥ កក្កដា ​នៅលំនៅ​ឋាន​របស់​នាង​​​ ស្ថិត ក្នុង​ភូមិត្រពាំង​ម្លូ ​​ឃុំ​ក្រាំង​​ស្គា ​​ស្រុក​ទឹក​ផុស ត្រូវ​បាន​​ភ្នាក់​ងារ​កោះ​សន្តិ​ភាព​​​​នាំ​យក​ទៅ​ប្រគល់​​ជូន​ដល់​​​ជីដូន

គណៈ​បញ្ជាការ​​​ឯកភាព​ខណ្ឌ​​​ដូនពេញ​​​ជំរុញ​ឱ្យ​ប្រុង​ប្រយ័ត្ន​​ពី​ទឹក​ជំនន់

Posted: 14 Aug 2012 08:30 PM PDT

ទិដ្ឋ​ភាពក្នុង​ពិធី​ប្រជុំ
រាជធានី​ភ្នំពេញ​ ៖ គណៈ​បញ្ជា​ការ​ឯកភាព​ខណ្ឌ​ដូនពេញបាន​បើកកិច្ច​ប្រជុំប្រចាំ​ខែនៅ​សាល​ប្រជុំ​សាលា​ខណ្ឌដូន​ពេញកាល​ពីព្រឹក​ថ្ងៃ​ទី​១៣​ខែសីហា​ឆ្នាំ២០១២​ក្រោមអធិបតី​ភាព​លោក​​សុខ សម្បត្តិ​ ជំនួយការ​សម្តេចអគ្គ​មហា​សេនា​​បតីតេ​ជោហ៊ុន​សែន​និង​ជាអភិបាល​ខណ្ឌ​ដូនពេញ ​ដោយ​មាន​ការ​ចូលរួម​ពីអភិបាលរង​ខណ្ឌ​ មេ​បញ្ជា​ការកង​រាជ​អាវុធហត្ថ មន្ត្រី​នគរ​បាល​ខណ្ឌព្រម​

តភ្លើង​ទៅ​ម៉ូទ័រ​មិន​បិទ​បារ៉ែត ឆក់​បុរស​ម្នាក់​ស្លាប់​ក្នុង​ទឹក​ស្រះ​ក្រោយ​ផ្ទះ​

Posted: 14 Aug 2012 08:25 PM PDT

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​មើល​នៅ​កន្លែង​​កើតហេតុ
ខេត្ត​ប៉ៃលិន ៖ បុរស​ចំណាស់​ម្នាក់​បាន​ត្រូវ​ចរន្ត​អគ្គិ​សនី​​ឆក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ក្នុង​ទឹក​ស្រះ​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ ខណៈ​បុរស​រូប​នេះ​កំពុង​តខ្សែភ្លើង​​ពីផ្ទះរបស់​​ខ្លួន​ភ្ជាប់​​ទៅ​នឹង​ម៉ូទ័រ​នៅ​មាត់​ស្រះ​ ពេល​តំណ​ខ្សែ​ភ្លើង​​​ត្រូវ​ទឹក​សើម​ឆ្លង​ចរន្តអគ្គិសនី​ ​

ទៅមើល​​បង​ប្អូន​​​ឈឺ​នៅ​​​ភ្នំពេញ​​​បើក​រថយន្ត​​​បុក​បង្កាន់​ដៃ​ស្ពាន​ស្លាប់​ម្នាក់​​របួស​ធ្ងន់​8នាក់

Posted: 14 Aug 2012 08:15 PM PDT

ខេត្ត​បាត់​ដំបង​៖ មន្ត្រី​ប៉ូលិស​​ចរាចរ​និយាយ​ថា​ ​យ៉ាង​ហោច​ណាស់​​​​មនុស្ស​​​​៨នាក់​​​មាន​ទាំង​​​ក្មេង​តូច​ៗ ត្រូវ​ជា​​​សាច់​ញាតិ​​​នឹង​គ្នា​ផង​បាន​រង​របួស​ធ្ងន់​​​ និង​ម្នាក់​ទៀត​បាន​ស្លាប់​​ដោយ​សារ​​រថយន្ត​បុក​បង្កាន់​ដៃ​ស្ពាន​ កាល​ពី​វេលា​ម៉ោង​​​១០​និង​១០​នាទី​យប់ថ្ងៃទី​​​១២ សីហា​ លើកំណាត់​ផ្លូវ​​​ជាតិ​លេខ​​៥ ត្រង់​ចំណុច​​​​ផ្លូវ​កោង​​​មួយ​កន្លែង​​​ក្នុង​ភូមិ​​​​កំពង់​ព្រះ ឃុំ​កំពង់​ព្រះ​ ​​ស្រុក​សង្កែ ។

គ្វី​តូ​វ៉ា​បំបាក់​នាង​លី​ណា​យក​ឈ្នះ​ពាន​កម្ម​វិធី​ Rogers Cup​នៅ​កា​ណា​ដា

Posted: 14 Aug 2012 08:07 PM PDT

កីឡាការិនី​ឆែក​ប៉េត្រា គ្វី​តូ​វ
អតី​ត​​ម្ចាស់​​ជើង​​ឯក​ក្រប​​ខណ្ឌ​ធំ​ Wimbledon​​ ​នាង​ ប៉េត្រា គ្វី​​តូ​​វ៉ា​​ដណ្តើម​​បាន​​ពាន​​ជើង​​ឯក​វាយ​កូន​បាល់​ជា​លើក​ដំ​បូង​របស់​ខ្លួន​ក្នុង​ឆ្នាំ ២០១២ បន្ទាប់​ពី​ឈ្នះ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​កម្ម​វិធី Rogers Cup​កាល​ពី​ថ្ងៃ​ទី​១៤​សី​ហា​ ។ ការ​ប្រ​កួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ពហុកីឡដ្ឋាន Uniprix Stadiumស្ថិត​ក្នុង​ក្រុង​ម៉ុង​រ៉េ​អាល់ ខេត្ត​កេ​បិច ប្រ​ទេស​កា​ណា​ដា ។

ចន្លោះ​ពេល​1ម៉ោង​​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​2លើក​ស្លាប់​​2នាក់របួស​2នាក់​

Posted: 14 Aug 2012 08:00 PM PDT

ខេត្ត​កំពង់​ស្ពឺ​ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​​លើ​កំណាត​់​ផ្លូវ​ជាតិលេខ​​៤ ​នាយប់​ថ្ងៃទី​១២ សីហា​ ​​ចន្លោះ​ពេល​តែ​​មួយ​ម៉ោង​បាន​កើតឡើង​​ចំនួន​២លើក​​ នៅ​កន្លែង​ផ្សេង​គ្នា​​​ បណ្តាលឱ្យ​​​មនុស្ស​​ស្លាប់​​ចំនួន​២នាក់​ និង​រង​របួ​ស​ធ្ងន់​ចំនួន​២នាក់ ត្រូវ​បាន​បញ្ជូន​​​ទៅ​សង្គ្រោះ​​បន្ទាន់​នៅមន្ទីរពេទ្យ​​​បង្អែក​ខេត្ត​កំពង់​ស្ពឺ ។

ភ្ញៀវ​ទេស​ចរ​បរទេស​​ចូល​មក​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​បាវិត​មាន​ការ​កើន​ឡើង​

Posted: 14 Aug 2012 07:54 PM PDT

ភ្ញៀវ​ទេស​​ចរ​ដែល​មាន​ការ​កើន​ឡើង​
ខេត្ត​ស្វាយរៀង​ ៖ ថ្ងៃទី​១៤ សីហា ២០១២ ​វេលា​ម៉ោង​​១០​ព្រឹក​​​នៅ​មាត់​ច្រកទ្វារ​​ព្រំដែន​អន្តរជាតិ​បាវិត​ ​ក្រុង​បាវិត ​មាន​ភ្ញៀវ​ទេស​ចរ​បរទេស​ចូល​មក​កម្ពុជា​ជាង​១០០​នាក់ ​ឆ្លង​កាត់​​ទៅ​រាជ​ធានីភ្នំពេញ និង​ទៅ​​កម្សាន្ត​​នៅ​តំបន់​ទេស​ចរណ៍​នានា​ក្នុង​ព្រះ​រាជា​ណា​ចក្រ​

ក្មេង​ស្រី​កំព្រា​​៤​នាក់​បង​ប្អូន​ទទួល​អំណោយ​​ពី​សប្បុរស​ជន​

Posted: 14 Aug 2012 07:52 PM PDT

ក្មេង​ស្រី​កំព្រា​៤​​នាក់​ដែល​​ទទួល​​បាន​អំណោយ​ពី​សប្បុរស​ជន​
ខេត្ត​ស្វាយរៀង​ ៖ ​ថ្ងៃទី​១៤ សីហា ២០១២ ​វេលា​ម៉ោង​១០​ព្រឹក​​លោក​វ៉ាន់ ប៊ុន​ធឿន តំណាង​​កាសែត​កោះ​សន្តិ​ភាព​​បាន​នាំយក​​អំណោយ​​សប្បុរស​ជន​ចំនួន​១៧០.១៥០​​រៀល ​ទៅ​​ប្រគល់​ឱ្យ​កុមារី​កំព្រា​៤​នាក់ បង​ប្អូន​នៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​​បាវិត ក្រុង​បាវិត ដែល​ឪពុក​

ឆក់​ខ្សែ​.ក​អ្នក​ទិញ​សំបុត្រ​​​រថយន្ត​​​ជិះ​រត់​ដួល​ម៉ូតូ​​​នគរ​បាល​​​ក្របួច​​​បាន​ទាំង​​2

Posted: 14 Aug 2012 07:45 PM PDT

ជន​ល្មើស​ត្រូវ​បាន​ចាប់​ខ្លួន
រាជធានីភ្នំពេញ ​៖ យុវជន​​​២នាក់​​​ កាល​ពី​វេលាម៉ោង​​​៩និង​១០​នាទី​ព្រឹក​ ថ្ងៃទី​​១៣​ សីហា​ ​​ត្រូវ​បាន​​​​​នគរ​បាល​​​ប៉ុស្តិ៍​សង្កាត់​​​បឹង​ព្រលឹត​​ សហការ​​ជាមួយ​​​ផ្នែក​ជំនាញ​​ព្រហ្មទណ្ឌ​​​ខណ្ឌ​៧​មករា​ ឃាត់ខ្លួន​​ បន្ទាប់​ពី​ពួក​គេ​​​​ធ្វើ​សកម្មភាព​​​​ឆក់​ខ្សែ.ក​ពី​នារី​ម្នាក់​ដែល​អង្គុយ​​លើ​ម៉ូតូ​រង់​ចាំ​បង​ដែល​ទៅ​រក​ទិញ​សំបុត្រ​​​រថយន្ត​ក្រុង​ រួច​ជិះ​រត់​ទៅ​បុក​អ្នក​ដំណើរ​បណ្តាល​ឱ្យ​ដួល​ ។ ហេតុ​ការណ៍​​នេះ​បាន​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!