Koh Santipheap Daily

Koh Santipheap Daily


ជន​ជាតិ​វៀត​ណា​ម​ប្លន់​ម៉ូតូ​​រត់​មិន​រួច​ត្រូវ​ចាប់​ខ្លួន​​1​ថ្ងៃ​ក្រោយ​មក​

Posted: 16 Aug 2012 01:00 AM PDT

ជន​ល្មើស​​ត្រូវ​បាន​ចាប់​ខ្លួន
ខេត្ត​រតន​គិរី ៖​​ ​ជន​២​នាក់​បាន​​​ហៅ​ម៉ូតូ​ឌុប​​ជិះទៅ​ធ្វើ​ការ​​ លុះ​ដល់​ពាក់​កណ្តាល​​ផ្លូវ​​ក៏​​ធ្វើ​សកម្ម​ភាព​​ប្លន់​​ តែ​អត់​បាន​សម្រេច​​ទេ​ និង​​ត្រូវ​ប៉ូលិស​​ចាប់​ដាក់​​ខ្នោះ​ ។ ហេតុ​ការណ៍​នេះ​​ បាន​កើត​ឡើង​​កាល​ពី​ថ្ងៃទី​១១ ​​សីហា វេលា​ម៉ោង​​២ និង​១០​នាទី​​រសៀល​​ នៅ​ចំណុច​​ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម​ដែល​មាន​ដើម​ស្វាយ​ចន្ទី​​ច្រើន​ ស្ថិត​ក្នុង​​ភូមិ​​ម៉ាលិក​ ឃុំ​ម៉ាលិក​​ ស្រុក​អណ្តូង​មាស ។

នារី​បើក​​​យន្ត​​ហោះ​​ចម្បាំង​​​ចិន5​នាក់​​​បំពេញ​​ការ​​​បើក​លើក​ដំបូង​

Posted: 16 Aug 2012 12:48 AM PDT

នារី​​អ្នក​បើក​​យន្ត​ហោះ​​​ប្រដេញ​​ចិន​​៥​នាក់​​
កងទ័ពអាកាស​​​ចិន​រាយ​ការណ៍​ថា នារី​​​អ្នក​​​បើក​​យន្ត​​​ហោះ​​​ចិន​​​៥​នាក់​​​ បាន​បំពេញ​​​ប្រកប​ដោយ​ជោគជ័យ​​​ការ​បើក​​​លើក​​ដំបូង​ៗ​នូវ​យន្ត​​ហោះ​​​ប្រដេញ​​ចិនធុន J-10 ​។​ ​កងទ័ព​​​អាកាស​ចិន​​​​​​​បញ្ជាក់​​​ថា នារី​​បើក​​យន្ត​ហោះ​ទាំង៥​នាក់នោះ​​​​​អាច​​​បញ្ជា​​បើក​យន្ត​ហោះ​​ប្រយុទ្ធ​បាន​​​ ហើយ​​ពេល​​​នេះ​​​ឈាន​ទៅ​ទទួល​ការ​​​បណ្តុះ​បណ្តាល​​ខាង​​បច្ចេកទេស​និង​តាក់ទិក។​

ប្រណាំង​កង់​ក្រប​ខណ្ឌ​ធំ Tour of Spain​នៅ​អេ​ស្ប៉ាញ​ឆ្នាំ​នេះ​មាន​កីឡា​ករ​ចូល​រួម​285​នាក់

Posted: 16 Aug 2012 12:46 AM PDT

ទិដ្ឋ​ភាព​នៃ​ការ​ប្រ​ណាំង Tour of Spainកាល​ពី​ឆ្នាំ​២០១១​កន្លង​មក​​
ព្រឹត្តិ​ការ​ណ៍​​ប្រ​ណាំង​​កង់​​ដ៏​​ធំ​​លំ​ដាប់​​ទី​​២​​ពិភព​លោក​​ Tour ​of​ Spain​ឬ​​ហៅ​​ជា​​ភាសា អេ​ស្ប៉ាញ Vuelta a España​ឆ្នាំ​​២០១២​នេះ​ នឹង​​ចាប់​ផ្តើម​ការ​ប្រ​ណាំង​ជា​លើក​ទី​៦៧​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៨​ខែ​សី​ហា​ខាង​មុខ​​ក្នុង​ទី​ក្រុង Pamplona ប្រ​ទេស​អេស្ប៉ាញ​ដោយ​មាន​​កីឡា​ករ​​អន្តរ​ជាតិ​ចូល​រួម​ប្រ​មាណ​ជា ២៨៥​នាក់ មក​ពី​២២​ក្រុម ។​

​ចែក​អំណោយ​​សប្បុរស​ធម៌​​​ខែ​បួស​រ៉ាម៉ាឌនជូន​ដល់​​ពល​រដ្ឋ​អ៊ិស្លាម​​ក្រី​ក្រ​400​គ្រួសារ

Posted: 16 Aug 2012 12:45 AM PDT

​ចែក​អំណោយ​​សប្បុរស​ធម៌​​​ខែ​បួស​រ៉ាម៉ាឌនជូន​ដល់​​ពល​រដ្ឋ​អ៊ិស្លាម​​ក្រី​ក្រ​400​គ្រួសារ
រាជធានី​ភ្នំពេញ ៖​​ ​អំណោយសប្បុរសធម៌​របស​់មូនិធិ KHALIFA BIN ZAYED AL NAHYAN FOUNDTION ដែលផ្តល់តាម​រយៈ​ស្ថានទូតអារ៉ាប់រួម​អេមីរ៉ាត​ប្រចាំ​ទីក្រុង​បាង​កក ប្រទេសថៃ ត្រូវបានធ្វើពិធីចែក​ជួនដល់​ប្រជា​ពលរដ្ឋអ៊ិស្លាមក្រីក្រ​ចំនួន​៤០០​គ្រួសារ​នៅ​ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព​លោក​ឧកញ៉ា​អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួង​ការងារ និង​បណ្តុះ​

មន្ត្រី​កាំកុង​ត្រូល​ ចុះ​ត្រួត​ពិនិត្យ​​គុណ​ភាព​ទំនិញ​​នៅ​ផ្សារ​វាល​យន្ត ខេត្ត​​ស្វាយ​រៀង​

Posted: 16 Aug 2012 12:41 AM PDT

សមត្ថកិច្ច​ចុះ​ត្រួត​ពិនិត្យ​គុណ​ភាព​ទំនិញ​នៅ​ផ្សារ​​វាល​យន្ត​
ខេត្ត​ស្វាយរៀង​ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ​សីហា មន្ដ្រី​កាំកុងត្រូល​ខេត្ដ​​មួយ​ក្រុម​មាន​គា្ន​ប្រមាណ​​៧ទៅ​៨​នាក់ បាន​ចុះ​ត្រួត​ពិនិត្យ​​មើល​គុណភាព​ទំនិញ និង​គ្រឿង​ឧ​ប​ភោ​គ​បរិភោគ ដែល​ក្រុម​អាជីវក​រដាក់​តាំង​លក់​តាម​ផ្ទះ​នៅ​ជុំវិញ​ផ្សារ​វាល​យន្ដ និង​នៅ​តាម​តូប​លក់ដូរ​

លួច​ម៉ូតូ​ស្គូ​ពី​ពី​ព្រឹក ពេល​ល្ងាច​យក​ទៅ​បញ្ចាំ​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​ទឹក​ល្អក់​៣​ចាប់​ខ្លួន

Posted: 16 Aug 2012 12:34 AM PDT

ជន​ល្មើស​ត្រូវ​បាន​ចាប់​ខ្លួន
រាជ​​​ធានី​​​ភ្នំពេញ ៖ បុរស​​​ម្នាក់​ត្រូវ​​ប៉ូលិស​ប៉ុស្តិ៍​ទឹកល្អក់ទី៣​​ចាប់ខ្លួន​កាល​​ពីវេលា​​ម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១៥ សីហា ២០១២ នៅតាមផ្លូវ លេខ១៩២ កែង​​ផ្លូវលេខ​​២៥៧ សង្កាត់ទឹកល្អក់​ទី៣ ខណ្ឌទួលគោក ខណៈធ្វើ​សកម្មភាព​លួចម៉ូតូម៉ាកស្គូពី ពណ៌ស ស៊េរី២០១០មួយគ្រឿង វេលា​​ម៉ោង​១០ និង៣០នាទី​ព្រឹក នៅភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ ហើយ​​យក​​ម៉ូតូ​ទៅ​

អាជ្ញា​ធរ​​ជាតិ​​ព្រះ​វិហារ​​ប្រជុំ​​​បូក​​សរុប​លទ្ធ​ផល​​ការ​ងារ6​​ខែ​ដើម​ឆ្នាំ​​​2012និ​​ង​ទិស​​ដៅ​បន្ត​​

Posted: 16 Aug 2012 12:30 AM PDT

ទិដ្ឋ​ភាពក្នុងពិធីប្រជុំ
ខេត្ត​ព្រះ​វិហារ​​​​​​ ៖ នា​ព្រឹក​​ថ្ងៃ​​ទី​​១៣ សីហា ​នៅ​ទី​បញ្ជា​​ការ​​អង្គ​រក្ស​​ជួរ​មុខ​​ទិស​ទី​​១ ប្រាសាទ​​ព្រះ​វិហារ​​​ អាជ្ញា​​ធរជាតិ​​​ព្រះ​វិហារ​​បា​​ន​បើក​​កិច្ច​ប្រជុំ​​បូក​សរុប​​លទ្ធផល​​កា​រ​ងារ​​៦​ខែ​ដើម​​ឆ្នាំ​​​២០១២​ ​និង​លើក​​ទិស​ដៅ​​អនុវត្ត​បន្ត​ ក្រោម​​អធិប​តី​ភាព​​លោក​​ជុច ​ភឿន ​រដ្ឋ​លេខា​ធិការ​​ក្រសួង​វប្ប​​ធម៌ ​និង​វិចិត្រ​សិល្បៈ ប្រធាន​​អាជ្ញា​ធរ​​ជាតិ​ព្រះ​វិហារ​ និង​ជា​​ប្រធាន​​ក្រុម​កា​រ​ងារ​​ថ្នាក់​ជាតិ​​​អភិវឌ្ឍ​​ន៍​​តំបន់

បាល់​ទាត់​ Metfone Cambodian League 2012 កាល​ពី​ថ្ងៃ​ពុធ ​​ ណា​ហ្គាខប លត់ បៀល​ប្រាយ​យូណា​យ​ធីត ក្នុង​លទ្ធ​ផល 2-1

Posted: 16 Aug 2012 12:20 AM PDT

ទិដ្ឋ​ភាព​នៃ​ការ​ប្រកួត​បាល់ទាត់
រាជធានី​ភ្នំពេញ ៖​​ ​ក្រុម​ណា​ហ្គាខប បាន​លត់​ក្រុម​​បៀល​ប្រាយ​យូ​ណា​យ​ធីត ក្នុង​លទ្ធ​ផល 2-1 សម្រាប់​​ការ​​ជួប​​ប្រកួត​កាល​ពី​ថ្ងៃ​​ពុធទី​១៥ សីហា នៅ​លើ​ទី​​លាន​​ពហុ​កីឡដ្ឋាន​​ជាតិ ក្នុង​ព្រឹត្តិ​​ការ​ណ៍​នៃ​ការ​ប្រកួត​​បាល់​ទាត់​ពាន​រង្វាន់​​ Metfone Cambodian League 2012 ជុំ​ទី​២ ​។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៦ សីហា ២០១២

Posted: 16 Aug 2012 12:20 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញ​លើក​ទី១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​១៦ សីហា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​

ស្លៀក​រ៉ូប​​រា​ត្រី​​ដេក​ចាំ​ប្តី​​ក្រ​ឡើង​​ផ្ទះ​ពេក​​នាង​ប៉ង​​សម្លាប់​ខ្លួន​​ពី​លើ​ផ្ទះ​​ជាន់​ទី​​3

Posted: 16 Aug 2012 12:15 AM PDT

​រា​​ជ​​ធានី​ភ្នំពេញ​​​​​​​ ៖ ​ស្ត្រី​ម្នាក់​សុំ​មិន​បញ្ចេញ​អត្ត​សញ្ញាណ​​ បា​​ន​ប៉ុន​ប៉ង​​លោត​ពី​លើ​ផ្ទះ​​ថ្ម​ជាន់​ទី​​៣ ​ដើម្បីធ្វើ​អត្ត​ឃាត​​​ដោយ​សារ​ខឹង​​ប្តី​អង្គុយ​​ផឹក​ស៊ី​​នៅមុខ​ផ្ទះ​​​ក្រ​​ចូល​​ដំណេក​ ។ ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​​នៅ​ផ្ទះ​​ថ្ម​មួយ​​ ស្ថិត​នៅ​​តាម​បណ្តោយ​​​ផ្លូវ​លេខ​​​២៧១​ ​​ក្នុង​សង្កាត់​ទំនប់​ទឹក ​​ខណ្ឌ​ចំ​ការ​មន ​កាល​ពី​វេលា​​ម៉ោង​​១១​និង​​៣០​នាទី​​យប់​ថ្ងៃ​​​ទី​​១៣ សីហា ។

ក្មេងទំនើង​​២​ក្រុម​​ទាស់​គ្នា​​ចាក់ស្លាប់​​ម្នាក់​​នៅ​កន្លែង​រាំធុង​បាស់​

Posted: 16 Aug 2012 12:06 AM PDT

ខេត្ត​កំពង់ចាម ៖ ក្រុម​ក្មេង​ទំនើង​២​ក្រុម​ទាស់​គ្នា​​បង្ក​​ហិង្សា​​ដោយ​ចេតនា​​នៅ​កន្លែង​រាំ​ធុង​បាស់​ក្នុង​ពិធី​សែន​ព្រេន​កូន​​កំលោះ​​ក្រមុំ​​១​គូ ស្ថិតក្នុង​​ភូមិ​ស្វាយ​ពេក ​ឃុំ​មៀន ស្រុក​អូរ​រាំងឪ ​កាល​ពីវេលា​ម៉ោង​​៧​និង​៣០​នាទី​​យប់​ថ្ងៃទី​​១៥ សីហា ២០១២ ​បណ្តាល​ឱ្យ​​យុវជន​​ម្នាក់​

ព្រះ​សង្ឃ​​ខណ្ឌ​មាន​ជ័យ ​ប្រជុំ​ដាក់​​ផែន​ការ​ចូល​រួម​​អនុ​វត្ត​គោល​​នយោ​បាយ​ភូមិ​-សង្កាត់​​មាន​សុវត្ថិ​ភាព​ (មានវីដេអូ​ឃ្លីប)

Posted: 16 Aug 2012 12:03 AM PDT

លោក​គួច ចំរើន មាន​ប្រសាសន៍​ក្នុង​ពិធី​
រាជធានីភ្នំពេញ ៖ ព្រះ​សង្ឃ​ចំនួន៣០​​អង្គ​គង់​នៅ​តាមបណ្តាវត្តនានា​ទូទាំង ខណ្ឌ​មាន​ជ័យ បាន​​ប្រជុំ​ពិភាក្សា​ការងារ​រួមមួយ​ក្នុង​គោល​បំណង​​ចូលរួម​អនុវត្តគោល​នយោបាយ​ភូមិ-សង្កាត់​មាន​សុវត្ថិភាព និងពង្រឹង​វិស័យ​សាសនា​ដែល​ជាសាសនា​របស់រដ្ឋ។ ពិធីជួប​ជុំ​

ឡុង សំនៀង​ ទៅ​ប្រកួត​វាយកូន​បាល់​នៅ​វៀត​ណាម

Posted: 16 Aug 2012 12:02 AM PDT

ឡុង សំនៀង​ ទៅ​ប្រកួត​វាយកូន​បាល់​នៅ​វៀត​ណាម
រាជធានី​ភ្នំពេញ​ ៖​​ ​កាលពីព្រឹកថ្ងៃទី១៦ សីហា​​ ម្សិលមិញ​ កីឡាករវ័យក្មេង ដែល​ល្បី​ល្បាញ​ខាងវាយកូន​បាល់ ឡុង​ សំនៀង បាន​ចាក​ចេញ​ពីប្រទេសកម្ពុជាហើយតាម​​រថយន្ត ​ទៅ​ប្រកួតនៅប្រទេស​វៀត​ណាម ក្នុងគម្រោង​ដណ្ដើម​យកពានយុវ​ជន​អាយុ​ក្រោម​១៨ឆ្នាំ ។ ដំណើរចាកចេញនេះ ថ្វីដ្បិតមាន​តែលោក​ម្នាក់ និង​គ្រូបង្វឹក​ម្នាក់ តែឡុង សំនៀង អះអាងថា ខ្លួន​នឹងមាន​

​ក្រសួង​ប្រៃស​ណី​​យ៍​​ចេញ​​ញត្តិ​​គាំ​ទ្រ​​ប្រសាសន៍​សម្តេច​​​តេ​ជោ​ ​ថ្លែង​​ក្នុង​រដ្ឋ​សភា​​​បញ្ហា​ព្រំ​ដែន​

Posted: 16 Aug 2012 12:00 AM PDT

រា​​ជ​​ធានី​ភ្នំពេញ​​​​​​​ ៖ ​រដ្ឋ​មន្ត្រី​​ក្រសួង​ប្រៃ​សណីយ៍​​ និង​ទូរ​គម​នា​​គមន៍​​ លោក​សូរ​ ឃុន ​តាង​នាម​​ថ្នាក់​ដឹក​នាំ​​ និង​មន្ត្រី​រាជ​ការ​​​គ្រប់​​ជាន់​ថ្នាក់​​នៃ​ក្រសួង ​​បាន​ធ្វើ​ញត្តិ​​​​ជា​ផ្លូវ​ការ​​មួយ​សម្តែង​​នូវ​ការ​គាំ​ទ្រ​​ទាំង​ស្រុង​ ​ចំពោះ​​ប្រសាសន៍​​ដ៏​ខ្ពង់​​ខ្ពស់​​របស់​​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​ ដែលបាន​​​ថ្លែង​បក​ស្រាយ​​ កាលពី​ថ្ងៃ​ទី​​៩ ខែ​សីហា ​ឆ្នាំ​​២០១២​ នៅ​ក្នុង​​រដ្ឋ​​សភា​ស្តី​ពី​​បញ្ហា​​ព្រំ​ដែន​​

សមត្ថ​កិច្ច​​ឃាត់​ខ្លួនអ្នក​​​ពាក់​ព័ន្ធ​​​គំរាម​​បោក​គ្រាប់​បែក​​ដាក់​​​រដ្ឋ​សភា​

Posted: 15 Aug 2012 11:45 PM PDT

​រា​​ជ​​ធានី​ភ្នំពេញ​​​​​​​ ៖ ​បង​ប្អូន​​បង្កើត​ប្រុស​ស្រី​​២នាក់​​ កាល​ពី​ថ្ងៃ​ទី​​១៣​ សីហា ​​បានត្រូវ​សមត្ថ​កិច្ច​​នគរបាល​​នាយក​ដ្ឋាន​​សន្តិ​សុខ​​ផ្ទៃ​ក្នុង​​ឃាត់​ខ្លួន​​រួច​បញ្ជូន​​ទៅ​កាន់​​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ​​នៅ​ថ្ងៃ​ទី​​១៤ សីហា ​ដោយ​​ជាប់​ពាក​់​ព័ន្ធ​​នឹង​ការ​​​ពោល​ពាក្យ​​គំរាម​បោក​​គ្រាប់​បែក​​នៅរដ្ឋ​សភា​​ និង​សាលា​​​រាជ​ធានី​ភ្នំពេញ​​តាម​​ទូរ​ស័ព្ទ​ ។ ​ជនទាំង​២​នាក់​នេះ​​​​គឺ​​ឈ្មោះ​​ឃ្លី ​វណ្ណា ភេត​ស្រី ​អាយុ​​២៦​

រុស្ស៊ី​ប្តេជ្ញា​ដណ្តើម​យក​ចំណាត់​ថ្នាក់​កំពូល​លើ​តារាង​មេ​ដាយ​សរុប​ប្រកួត​អូ​ឡាំ​ពិក​រដូវ​រងារ​ឆ្នាំ​២០១៤​ដែលខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ

Posted: 15 Aug 2012 11:42 PM PDT

រុស្ស៊ី​​ដែល​​ជា​​ប្រ​ទេស​​និ​យម​​កីឡា​​ហុក​គី​​លើ​​ទឹក​កក​ ​និង​​ស្គី​​កាល​​ពី​​ថ្ងៃ​​ពុធ​​សប្តា​ហ៍​​នេះ​​បាន​ដាក់​ចេញ​នូវ​គោល​ដៅ​ដ៏​ពិ​បាក​​និង​មិន​គួរឱ្យ​ជឿ​លើ​ខ្លួន​ឯង​សម្រាប់​ព្រឹត្តិការ​ណ៍​កីឡា​អូ​ឡាំ​ពិក​រដូវ​រងារ​ឆ្នាំ ២០១៤​ដែល​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។ ​ក្នុង​ខណៈ​ដែលកាល​ពី​២​ឆ្នាំ​មុន​ ខ្លួន​បញ្ចប់​ក្នុង​លំ​ដាប់​ទី​១១​ ដូច្នេះ​ការ​ប្រ​កួត​នៅ​ឆ្នាំ​២០១៤​​រុស្ស៊ី​ប្តេជ្ញា​ថា នឹង​ដណ្តើម​យក​ចំ​​ណាត់​ថ្នាក់​កំពូល​ឱ្យ​ខាង​តែ​បាន ។

សកម្ម​ជន​​​ស្និទ្ធ​​​ចិន​​14​នាក់ត្រូវ​​​ចាប់​ខ្លួន​​​នៅកោះ​​មាន​ជម្លោះ​​ជាមួយ​ជប៉ុន​

Posted: 15 Aug 2012 11:39 PM PDT

នាវា​របស់​​សកម្មជន​​ចិន​
អាជ្ញាធរ​​និងម៉ាស៊ីន​​ឃោសនា​​ជប៉ុន​​រាយ​ការណ៍​ថា សកម្ម​ជន​ស្និទ្ធ​​​ចិន​១៤​នាក់​​បាន​ត្រូវ​​​ប៉ូលិស​​​ជប៉ុន​​ចាប់​ខ្លួន​​​កាលពី​ថ្ងៃទី​១៥ សីហា​ ក្រោយពី​ពួកគេ​ចុះ​​ទូក​មក​លើ​​កោះ​មាន​ជម្លោះ​​មួយ​​រវាង​ចិន​និង​ជប៉ុន​នៅសមុទ្រ​​​ចិន​ខាងកើត ។​អ្នក​ទទួល​​ខុស​ត្រូវ​​​នៃកង​ឆ្មាំ​ឆ្នេរ​សមុទ្រ​​​​នៅ​កោះ​​​អូគីណាវ៉ា គូសបញ្ជាក់​ថា យើង​បាន​ចាប់​ខ្លួន​មនុស្ស​​៩​នាក់​ថែមទៀត​​​ពីបទ​ចូលក្នុង​ដែនដី​ជប៉ុន​ដោយ​ខុស​

លោក​លី​ ស្នើ​ ជប៉ុន​​​ឱ្យដោះ​ស្រាយ​បញ្ហា​​​​នារី​បម្រើ​កាមគុណ​

Posted: 15 Aug 2012 11:37 PM PDT

​​លោក​លីម្យុង​បាក់​​
ប្រធានាធិបតី​កូរ៉េ​​ខាងត្បូង​លោកលី​ម្យុង​បាក់​​កាលពី​ថ្ងៃទី១៥​សីហា​បាន​ស្នើ​​ដល់​​រដ្ឋា​ភិបាល​​​ជប៉ុន​​ឱ្យ​​ចាត់វិធានការ​​​ដោយ​ស្មោះ​​ស្ម័គ្រ​​នានា​​ដើម្បី​ដោះ​ស្រាយបញ្ហា​នារី​​បម្រើ​កាម​គុណ​​ដោយ​​លោក​ថ្លែង​ថា អំពើ​​នេះ​តំណាង​ឱ្យ​​ការ​រំលោភ​បំពាន​មួយ​លើបណ្តា​តម្លៃ​​ជាសាកល​របស់​​​​មនុស្ស​និងយុត្តិធម៌​​​​ប្រវត្តិសាស្ត្រ ។​

ភាព​តាន​តឹង​​កើន​ឡើង​​​ខ្ពស់​​នៅតាម​ព្រំដែន​​អុីស្រាអែល​​​​-លីបង់​

Posted: 15 Aug 2012 11:33 PM PDT

ពួក​​សកម្ម​​ប្រយុទ្ធ​​​នៅលីបង់​​ដែល​​​បិទមុខ​
ប្រភព​​ព័ត៌​មាន​​សន្តិសុខ​​រាយ​ការណ៍​​​កាលពី​​​ថ្ងៃទី​១៥សីហា​ថា ភាព​តានតឹង​​​​មាន​ការ​កើន​​​ខ្ពស់​នៅតាមព្រំដែន​អុីស្រាអែល​​-​លីបង់។​ ​យោងតាម​​​​ប្រភព​​​នេះ​ថា​ កងទ័ព​​អុីស្រាអែល​​បាន​​បង្កើន​​ការល្បាត​​និង​បេសកកម្ម​​​សង្កេត​ការណ៍​​របស់​ខ្លួន​នៅ​តាម​​បណ្តោយ​​ព្រំដែន​​​ ចំណែកក្រុម​ហេសប៊ុល​ឡា​ ស៊ីអុីត​ លីបង់ ស្ថិត​ក្នុង​ស្ថានភាព​​​​ប្រកាស​​អាសន្ន ។

មន្ត្រី​​តុលា​ការ៖​ ការ​ជីក​​​ស្វែង​រក​​កំណប់​​របស់​ក្រុម​ហ៊ុន​​«ប្រាយ​មូន​គ្រុប​» គឺ​ល្មើស​​ច្បាប់​​

Posted: 15 Aug 2012 11:30 PM PDT

ការ​ជីក​​​ស្វែង​រក​​កំណប់​​របស់​ក្រុម​ហ៊ុន​​«ប្រាយ​មូន​គ្រុប​»
ខេត្ត​សៀម​រាប​​​​​​​​ ៖ អា​ជ្ញា​​ធរ​ស្រុក​ជីក្រែង​បាន​អះអាង​ថា ​សកម្មភាព​ជីក​កកាយ​ដោយ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ប្រាយ​មូ​ន​គ្រុប​ របស់​ឧកញ៉ា​ ឌុ​ច​ សា​រ៉ែ​ម​ ដើម្បី​ស្វែងរក​កំណប់​មហាសាល​ដែល​គេ​កប់​ចោលនា​សម័យ​​​ប៉ុ​ល ពត​ នៅ​លើ​ខ្នង​ទំនប់​សួង​ ក្នុង​ឃុំ​អន្លង់​សំណ​កាលពី​រសៀល​ថ្ងៃ​ទី​១៣​ សីហា​ ធ្វើ​ឡើង​ដោយ​មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ​ពី​អភិបាលខេត្ដ​ ​ក៏​ប៉ុន្ដែ​ក្រុម​មន្ដ្រី​សាលា​

គ្រឿង​ចក្រ​រអិល​ធ្លាក់​​ពី​រថយន្ត​ស្ទូច​សង្កត់​លើ​រថយន្ត​កាមរី​បាឡែន​​ខ្ទេច​ដំបូល​

Posted: 15 Aug 2012 11:30 PM PDT

រថយន្ត​កាមរី​ដែល​ខូច​ខាត​
រាជធានីភ្នំពេញ ៖ ​រថយន្ត​កាមរី​​បាឡែន​​ពណ៌​ខ្មៅ ​​មួយ​គ្រឿងបាន​រង​​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ ដោយ​សារ​ត្រូវ​គ្រឿង​ចក្រ​មួយ​​គ្រឿង​​​រអិល​ធ្លាក់​​សង្កត់​ពី​លើ ។ ទោះ​បី​​ជា​យ៉ាង​ណា​ពុំ​បង្ក​ឱ្យ​​មនុស្ស​​ដែល​​ជិះ​នៅ​ក្នុង​រថយន្ត​រង​របួស​ឡើយ។

បើកវគ្គ​បណ្តុះ​បណ្តាល​តួនាទី ភារ​កិច្ច និង​ក្រម​សីល​ធម៌​អាចារ្យ​ខ្មែរ​ជំនា់​ទី​១១​ ដើម្បី​ឱ្យ​ចេះ​​រៀប​​កិច្ច និង​សាមគ្គី​គ្នា​

Posted: 15 Aug 2012 11:18 PM PDT

ទិដ្ឋ​​ភាព​ក្នុង​ពិធី​​បើក​វគ្គ​បណ្តុះ​បណ្តាល​
រាជធានីភ្នំពេញ ៖ អាចារ្យ-អាចារិន​ីខែ្មរ​ចំនួន​៣៩៧អង្គ-នាក់បានមក​ជួបជុំគ្នានៅ​ក្រសួង​ធម្មការ និងសាសនា ដើម្បី​ទទួល​​ចំណេះ​ដឹង​បន្ថែម​ក៏ដូចជា​ការតម្រង់​ទិសអាចារ្យ​ទាំងនោះ​ឲ្យ​ឯក​ភាពគ្នាក្នុង​ការដឹកនាំ​ប្រជាពល​រដ្ឋនៅ​តាម​មូល​

ក្រសួង​​ការងារ​​​បើក​វគ្គ​បណ្តុះ​បណ្តាល​​មន្ត្រី​​​ពង្រឹង​សមត្ថ​ភាព​ផ្នែក​​រដ្ឋបាល​​

Posted: 15 Aug 2012 11:15 PM PDT

ទិដ្ឋ​ភាពក្នុងពិធី​​​បើក​វគ្គ​បណ្តុះ​បណ្តាល​​មន្ត្រី​​​ពង្រឹង​សមត្ថ​ភាព​ផ្នែក​​រដ្ឋបាល​​
រាជធានីភ្នំពេញ ៖ ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​កាលពីព្រឹកថ្ងៃទី១៣ ​ ខែសីហា ឆ្នាំ២០១២ បាន​រៀបចំ​បើក​វគ្គ​បណ្តុះ​បណ្តាល​មន្ត្រីមកពី​អង្គភាព​ចំណុះ​​ឱ្យ​ទីស្តី​​ការ​​​ក្រសួង​​ និង​មន្ទីរ​រាជ​ធានី​-ខេត្តចំនួន​៩៥នាក់​ ដើម្បី​បង្កើន​សមត្ថ​ភាព​លើការ​ងាររដ្ឋបាល​ហិរញ្ញ​វត្ថុ​និង​ផែន​ការ​ ​ធ្វើ​យ៉ាង​ណា​ជំរុញ​ទិសដៅ​ក្នុងការ​ពង្រឹង​ផ្នែកការ​ងារ​ឱ្យកាន់តែ​មានប្រសិទ្ធ​ភាព​ថែម​ទៀត ។

តចរន្ត​​អគ្គិសនី​​​​បូមទឹក​​ស្រោច​ដំណាំ​​​ឆក់​ស្លាប់​​​ក្នុង​ស្រះទឹក​

Posted: 15 Aug 2012 11:00 PM PDT

សាកសព​ជនរងគ្រោះ
ខេត្ត​ប៉ៃលិន ៖ ​បុរសចំណាស់​​ម្នាក់​​​​​ឈ្មោះ​​ម៉ៅ​ សៅ ​អាយុ​៥៤​ឆ្នាំ​ ​រស់​នៅភូមិ​​តាង៉ែន ​សង្កាត់​​​ប៉ៃលិន ​ក្រុង​ប៉ៃ​លិន ​​​ត្រូវ​​​​​​ចរន្ត​​អគ្គិសនី​​​ឆក់​ស្លាប់​​​ភ្លាមៗ​​នៅ​​ក្នុង​ស្រះទឹក​​​​ក្រោយ​ផ្ទះ​​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​​ ខណៈ​ដែល​​​​បុរស​រូបនេះ​​​​​​​តចរន្តអគ្គិសនី​​​​​​ចេញពីផ្ទះ​​​​ខ្លួន​ដើម្បី​​​​ភ្ជាប់​​​​​ទៅ​នឹង​​​​ម៉ូទ័រ​​​​​នៅមាត់​​​​​ស្រះ​ ពេល​​តំណ​ខ្សែ​ភ្លើងត្រូវ​​ទឹក​​​សើម​​ក៏ឆ្លង​ចរន្ត​​បណ្តាល​​ឱ្យ​ឆក់​​​​​ស្លាប់​​តែម្តង ដែល​​ ​ហេតុការណ៍​​​​​​​​​នេះ​បាន​​​

បង្ក្រាប​បាន​គ្រឿងញឿន​ជាង​៥​គីឡូ​ក្រាម​ទៀត​នៅ​ព្រលាន​យន្ត​ហោះ​​អន្តរ​ជាតិ​២​កន្លែង​

Posted: 15 Aug 2012 09:41 PM PDT

នារី​សង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​ពី​បទ​​លាក់​ទុក​គ្រឿងញៀន​
រាជធានីភ្នំពេញ ៖ មេតំ​ហ្វេតា​មីនជាង​៥​គីឡូ​ក្រាម​ត្រូវ​គយ​សហ​ការ​ជា​មួយ​នគរ​បាល​អន្តោ​ប្រវេសន៍​ចាប់​បាន​នៅ​អាកាស​យាន​ដ្ឋាន​សៀម​រាប​និង​ភ្នំពេញកាលពីល្ងាចថ្ងៃ​ទី១៥ សីហា ២០១២ និង​ឃាត់ខ្លួន​ស្រ្តីពីរ​នាក់​ម្នាក់ជា​ជន​ជាតិ​វៀតណាមនិងម្នាក់ទៀតជនជាតិថៃដែលពួកគេធ្វើដំណើរពីប្រទេសសឹង្ហបុរី។

ច្រក​​​ព្រំដែន​​​អាន​សេះបាន​​​ក្លាយ​​​ជា​​​ច្រក​​​អន្តរជាតិ​​កម្ពុជា-ថៃ​

Posted: 15 Aug 2012 09:15 PM PDT

ច្រក​​​ព្រំដែន​​​អាន​សេះបាន​​​ក្លាយ​​​ជា​​​ច្រក​​​អន្តរជាតិ​​កម្ពុជា-ថៃ​
ខេត្ត​ព្រះ​វិហារ​ ៖ ច្រក​អាន​សេះ ​​​​ដែល​ជា​ច្រក​​​ព្រំដែន​​​កម្ពុជា​-​ថៃ​ លើ​​កំពូល​​ភ្នំ​ដងរែក​ ក្នុង​ស្រុក​​ជាំក្សាន្ត​​​ ​​ពេល​នេះ​​បាន​​​​​ក្លាយ​ជា​​​ច្រក​ទ្វារ​​​​​អន្តរជាតិ​​​​​ជា​ផ្លូវ​ការ​​ហើយ។​ ​ច្រក​នេះ​​​​ គឺ​ជាចំណុច​​​​ឆ្លង​កាត់​​​​​​​ថ្មើរជើង​​​របស់​​​ប្រជា​ពល​រដ្ឋ​​ខ្មែរ​​​ក្នុង​ស្រុក​​ជាំក្សាន្ត​​​​ ខេត្ត​ព្រះ​វិហារ​​ ​​​ក្នុង​ការ​​​​​ធ្វើ​​ទំនាក់​ទំនង​​ជាមួយ​​​​​​​​ប្រជា​ពលរដ្ឋ​​ថៃ​ ក្នុង​ស្រុក​​ណាំយឺន​ ខេត្ត​ឧប៊ុន​ អស់​​​​រាប់ទសវត្ស​​​មក​ហើយ​ ហើយ​ពេល​នេះ​​​រាជ​

ដឹក​ប្រពន្ធ​​ត្រឡប់​មក​​ពី​ពិនិត្យ​​ផ្ទៃ​ពោះ​វិញ​ជួប​គ្រោះ​ថ្នាក់​​ចរាចរណ៍​

Posted: 15 Aug 2012 09:02 PM PDT

​នារី​រងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​
ខេត្ត​កំពង់​ស្ពឺ ៖ ស្ត្រី​មាន​ផ្ទៃ​​ពោះ​៦​ខែ​ម្នាក់​ដួល​បែក​​ក្បាល​ និង​រលាត់​ចង្កេះ​ ខណៈ​​​ពេល​ប្តី​​ឌុប​ត្រឡប់​មក​ពី​ពិនិត្យ​​ផ្ទៃពោះ​វិញ ជិះ​បុកគ្នា​ជា​មួយ​​ម៉ូតូ​​មួយ​គ្រឿង​ទៀត​បត់​ចូល​ក្នុង​បន្ទាយ​ទាហាន​អត់​ស៊ីញ៉ូ បណ្តាល​ឱ្យ​ដួល​ កាល​ពីវេលា​ម៉ោង​​៤​និង​២០​នាទី​​រសៀល​ថ្ងៃទី​១៥ សីហា ២០១២ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ មុខ​បន្ទាយ​ទាហាន ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំ​

សំរាម​នៅ​ផ្សារ​រ៉ា​ចាស់​​ស្ថិត​នៅ​ក្រៅ​ធុង​​2​កន្លែង មួយ​​កន្លែង​ជារបស់​ក្រុម​ហ៊ុន​ មិន​បាន​មក​យក​រយៈ​ពេល​ជាង​មួយ​ខែ​មក​ហើយ​ និង​មួយ​កន្លែង​ទៀត​​ត្រូវ​​​អ្នក​ស្រុក​យក​ទៅ​ចាក់​មិន​ចាំ​បាច់​បង់​លុយ​

Posted: 15 Aug 2012 09:00 PM PDT

ទិដ្ឋ​ភាព​នៅ​ផ្សារ​រ៉ា​​ចាស់​​
ខេត្ត​​បន្ទាយ​មាន​ជ័យ​ ៖ នៅ​ផ្សារ​រ៉ា​​ចាស់​​គេ​ឃើញ​​គំនរ​សំរាម​ដែល​តម្រូវ​ឱ្យដាក់​ក្នុងធុង​​បែរជា​​ស្ថិត​នៅ​ក្រៅ​ធុង​ទៅ​វិញ​ ​​​និង​ត្រូវ​បាន​​គេ​ប្រាប់​ថា ​​ដោយ​​​សារ​ក្រុម​ហ៊ុន​មិនបានមក​ដឹក​​រយៈ​ពេល​ជាងមួយខែ​​មកហើយ ​និងមួយ​កន្លែង​ទៀត​ត្រូវបាន​​អ្នកស្រុក​យកទៅ​ចាក់​ដោយ​មិន​ចាំ​បាច់​បង់លុយ​​។ ​​បញ្ហគំនរ​សំរាម​នេះ​កំពុងធ្វើ​ឱ្យ​មាន​​ការ​​ប៉ះពាល់​​ដល់​បរិស្ថាន​និង​សុខភាព​​ប្រជា​ពល​​រដ្ឋ​​យ៉ាងធ្ងន់​ធ្ងរ​ ។ ​

បបួល​នាង​ទៅដេក​នៅ​ផ្ទះ​សំណាក់​បាន​សម្រេច​ហើយ​មិន​ឱ្យ​លុយ​ត្រូវ​ឃាត់​ខ្លួន​

Posted: 15 Aug 2012 08:56 PM PDT

ជនសង្ស័យដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
ខេត្ត​ព្រៃវែង ៖ យុវ​ជន​ម្នាក់​​ត្រូវបាន​កម្លាំង​​អធិ​ការ​ដ្ឋាន​នគរបាល​ក្រុង​ព្រៃ​វែង ​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃទី​១៤ សីហា ២០១២ ​ក្រោយ​ពី​ទទួល​ពាក្យ​បណ្តឹង​​នារី​រងគ្រោះ​ចោទ​ពី​បទ​ឆបោក ខណៈ​នាំ​គ្នា​ទៅ​ដេក​នៅ​ផ្ទះ​សំណាក់ ។

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​​​វៀត​ណាម​​ជួប​ពិភាក្សា​​ការ​ងារ​​ជាមួយ​​​សម្តេច​តេជោ​​ ហ៊ុន សែន​

Posted: 15 Aug 2012 08:54 PM PDT

រាជ​ធានីភ្នំពេញ​ ៖ ​ នៅវិមានសន្តិភាពទីស្តី​ការនាយករដ្ឋមន្រ្តី វេលាម៉ោង៩ព្រឹកថ្ងៃទី១៦ សីហា ២០១២ សម្តេច​នាយក​រដ្ឋ​មន្រ្តីហ៊ុន សែន បានអនុញ្ញាតឲ្យលោកង្វៀន ស្វិនភុក ឧប​នាយក​រដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ​ជាតិត្រួត​ពិនិត្យគ្រឿងញៀនអេដស៍ និង​ពេស្យា​ចារ​វៀត​ណាមចូលជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!