Koh Santipheap Daily

Koh Santipheap Daily


កីឡា​ក​រហូ​ឡង់ ឡា​ ប៊ូម​ឈ្នះ​ជើង​ឯក​ប្រណាំង​កង់​ Eneco Tour នៅ​បែល​ហ្ស៊ិក

Posted: 13 Aug 2012 12:34 AM PDT

កីឡាករហូ​ឡង់​ឡា ប៊ូម
ឡា​ ប៊ូម​​បាន​​​សម្តែង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នូវ​​ក្តី​​រីក​​រាយ​​ជា​​ខ្លាំង​​បន្ទាប់​​ពី​​បាន​​យក​​ឈ្នះ​​​​ជើង​​ឯក​​​ប្រណាំង​កង់​កម្ម​វិធី​ Eneco Tour​ជា​លើក​ដំ​បូង​នៅប្រ​ទេស​បែល​ហ្ស៊ិក​​​​​​​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១២​ខែសី​ហា​​កន្លង​មក​នេះ​។ ការ​ប្រណាំង​ត្រូវ​បញ្ចប់​ជា​មួយ​នឹង​ដំណាក់​ផ្តាច់​ព្រ័ត្រ​ដែល​មាន​ចម្ងាយ២០៧.៧​គីឡូ​ម៉ែតនៅ​ទី​ក្រុង​​ Geraardsbergen​ប្រទេសបែល​ហ្ស៊ិក​​។

ហាយ​ប្រ៊ីត​បុក​បែក​កា​ទែរ​ម៉ាស៊ីន​​ម៉ូតូ​ធុនធំ​រួច​​រថយន្ត​បើក​​រត់​បាត់

Posted: 13 Aug 2012 12:30 AM PDT

ម៉ូតូ​ដែល​ត្រូវ​រថយន្ត​បុក
រាជ​ធានីភ្នំពេញ ៖ រថយន្ត​កាមរី​ហាយ​ប្រ៊ីត ​ពណ៌​​ទឹក​ប្រាក់ ​​​បត់​ឆ្វេង​​ទៅបុក​ម៉ូតូ​​​ធុនធំ​​​​ស៊េរី​​ទំនើប​មួយគ្រឿង បណ្តាល​ឱ្យ​បែក​​​កា​ទែរ​ម៉ាស៊ីន ​តែ​សំណាង​​ល្អ​​ អ្នក​​​​បើក​​​ខ្ទាត​​​ចេញពីម៉ូតូ​​ផុត​​មិន​មាន​រង​របួស​​​ ចំណែក​រថយន្ត​​​​បាន​បន្ថែមល្បឿន​បើក​រត់​​បាត់​ ។ គ្រោះ​ថ្នាក់​​នេះ​កើត​ឡើង​កាលពីវេលា​ម៉ោង​​​១០និង​​១០នាទី​​​យប់ ថ្ងៃទី​​១០ សីហា ​ចំណុច​ស្តុប​​ទួល​ទំពូង ​តាម​មហា​វិថី​​​​ម៉ៅ​សេទុង​ ក្នុង​

ក្រុម​ការ​ងារ​​ថ្នាក់​ជាតិ​ប្រចាំ​តំបន់​ប្រាសាទ​ព្រះ​វិហារ​​បើក​កិច្ច​ប្រជុំ​លទ្ធ​ផល​​ការ​ងារ​ដើម​ឆ្នាំ​២០១២

Posted: 13 Aug 2012 12:29 AM PDT

ទិដ្ឋ​ភាព​ក្នុង​កិច្ច​ប្រជុំ​ស្តីពី​លទ្ធ​ផល​ការ​ងារ​
ខេត្ត​ព្រះវិហារ ៖ ​ព្រឹក​ថ្ងៃទី​​១៣ សីហា នេះ ​នៅ​ទី​បញ្ជា​ការ​​ដ្ឋាន​​ អង្គ​រក្ស​​ប្រចាំ​ជួរ​មុខ​ទិស​ទី​មួយ​ប្រាសាទ​ព្រះវិហារ ​មាន​បើក​កិច្ច​ប្រជុំ​មួយ​ស្តី​ពី​លទ្ធ​ផល​​ការ​ងារ​​ដើម​ឆ្នាំ​២០១២ ​និង​ទិស​ដៅ​អនុ​វត្ត​បន្ត​ឆ្នាំ​២០១២។

ស្ត្រី​​ចំណាស់​​​ម្នាក់​ម៉ូតូ​​​បុក​ពីក្រោយ​បាក់ជើង​​​បែក​​ក្បាល​​សន្លប់

Posted: 13 Aug 2012 12:15 AM PDT

ស្ត្រី​រងគ្រោះ​កំពុង​សម្រាក​ក្នុងមន្ទីរពេទ្យ
ខេត្តស្វាយ​រៀង ៖ ​មាន​ការភ្ញាក់​ផ្អើល​​​ទាំង​ព្រឹក​​​​​ដោយសារ​​ពួក​​ក្មេង​​​​ស្ទាវ​​មួយក្រុម​ជិះ​ម៉ូតូ​​​វា៉ា​គ្នា​តាម​ផ្លូវ​​​​លំ​តូច​ចង្អៀត​​​​ជ្រុល​​​ទៅបុក​​​​ស្ត្រី​​​ចំណាស់​​​​ម្នាក់​​​​អាយុ​​៧៦​ឆ្នាំ ​​ដែល​កំពុង​​​​​ដើរ​​​តាម​​​ដង​​ផ្លូវ​ប៉ើង​​​​ចម្ងាយ​​​ប្រមាណ​​​​៥​មែ៉ត្រ​ ​​បណ្តាល​​​​ឱ្យបាក់​ជើង ​ខាង​ស្តាំ​ ​រយះ​ផ្ទៃ​មុខ​​ដួល​សន្លប់​​នៅ​នឹង​កន្លែង​​​​​គួរ​ឱ្យ​​សង្វេគ ​​កាលពី​វេលាម៉ោង​​​​​​៥ព្រឹក​​​ ថ្ងៃទី​​​១១ សីហា ​​​នៅ​ភូមិ​សេក​​​យំ ​ឃុំ​ពង​ទឹក​ ស្រុក​​​រំដួល ។

ផឹក​ស៊ី​​ជុំ​គ្នា​កើត​​ទំនាស់​​ពាក្យ​សម្តី​​រឿង​​​បាត់​លុយ​​​​ចាក់​​សម្លាប់​គ្នា​

Posted: 13 Aug 2012 12:15 AM PDT

ខេត្តបន្ទាយ​មានជ័យ​​​ ៖ ​អំពើ​​ហិង្សា​ដោយ​ចេតនា​​មួយ​បាន​​​​ក្លាយ​​​ជាការ​ចាក់​សម្លាប់​គ្នា​យ៉ាង​​​សាហាវ​ព្រៃ​ផ្សៃ​ បណ្តាលឱ្យ​យុវជន​ម្នាក់​​រង​របួស​​យ៉ាង​ធ្ងន់​ ហើយ​ក្រោយ​មក​​​​ក៏​ស្លាប់​​នៅក្នុង​មន្ទីរពេទ្យ​​​ ខណៈ​​ពេល​ដឹក​យក​ទៅ​​សង្គ្រោះ​។ ករណី​​ហិង្សា​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​​​​៣និង​​៣០​នាទី​រសៀល​ថ្ងៃទី​​១០ សីហា​ ​នៅភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​​​សិរី​សោភ័ណ ។

ប្រធានាធិបតី​​អេហ្ស៊ីប​រុញ​​សេនា​ប្រមុខ​​ឱ្យ​ចូល​​​និវត្តន៍​

Posted: 13 Aug 2012 12:15 AM PDT

ប្រធានាធិបតី​អេហ្ស៊ីប​​​(ស្តាំ)និង​​រដ្ឋ​មន្ត្រី​​​ការពារ​​ប្រទេស​ថ្មី​(ឆ្វេង​)
ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​​​អេហ្ស៊ីប​​​កាលពី​ខែ​មិថុនា​​​ជន​​​អ៊ិស្លាម​​​និយម​​​​លោក​ម៉ូហា​ម៉េដ​ម័រ​ស៊ី​​​អះអាង​កាលពី​​​ថ្ងៃទី​១២​ សីហា​​​ ពី​ការ​​ក្តាប់​អំណាច​​ណែន​ក្នុង​ដៃដោយ​រុញ​​សេនា​​ប្រមុខ​ហ៊ូសេន​​​តាន់​តា​ហ្វី​​អតីត​​រដ្ឋមន្ត្រី​​​ការពារ​​​ប្រទេស​​ទទួល​​បន្ទុក​​​ដឹកនាំ​​ប្រទេស​​រយៈ​​​​​ពេល​ឆ្លង​កាត់​​ក្រោយ​ការ​ដួល​រលំ​​​របស់​លោក​​ហូស្នី​មូបារ៉ាក់​​ ​កាលពី​ខែ​កុម្ភៈ​​ ឆ្នាំ​២០១១​​ឱ្យ​​​ចូល​​​និវត្តន៍​​ ។

រញ្ជួយ​ដី​នៅ​​អុីរ៉ង់​​អ្នក​ស្លាប់​​ឡើង​ដល់​300​នាក់​​​អាមេរិក​​ចង់ជួយ

Posted: 13 Aug 2012 12:08 AM PDT

កាយ​រកជន​​​រង​គ្រោះ​​​​កប់ក្រោម​​គំនរ​​​​​​បាក់​​បែក​
តុល្យការ​​​នៃការ​រញ្ជួយ​ដី​​​២​ដែល​កើត​មាន​កាលពី​ថ្ងៃទី១១ សីហា​​​​​នៅភាគ​​ពាយ័ព្យ​អុីរ៉ង់​​​​ចំនួន​អ្នក​ស្លាប់​​ឡើង​ដល់​​៣០០​នាក់ ។ ​នេះជា​​សេចក្តី​​រាយ​ការណ៍​​​​កាលពី​ថ្ងៃទី​​១២​​សីហា​​​​របស់​​​ទីភ្នាក់​ងារ​ព័ត៌​មាន​​​ពាក់កណ្តាល​​ផ្លូវ​ការ​អុីរ៉ង់​​​ FARS ។ ​លោក​​រឺហ្សា​ សាឌីគី អភិបាល​​​ស្រុក​អាហារ​​ ខេត្ត​​អាហ្សែបៃហ្សាន់ ខាងកើត​ថ្លែង​ប្រាប់​​​​ទីភ្នាក់​ងារ​​ព័ត៌​មាន​ FARS​ថា​ ចំនួន​អ្នក​ស្លាប់​​ក្នុង​តំបន់​​រង

ពួកឧទ្ទាម​​ស៊ីរី​​ក្រាញ​ទប់ទល់​​នៅ​​ក្រុង​​​អាឡែប​​​ខណៈ​​កិច្ច​​​​​​​ប្រជុំ​​​អារ៉ាប់​​​ពន្យារ​ពេល​

Posted: 13 Aug 2012 12:06 AM PDT

ពួកឧទ្ទាម​​​ស៊ីរីនៅ​ក្រុង​អាឡែប​​ត្រៀម​ទប់ទល
ពួក​ឧទ្ទាម​​​​​ស៊ីរី​​កាលពី​ថ្ងៃទី​​១២ សីហា​បាន​ក្រាញ​​​​តស៊ូ​​ទប់ទល់​​​យ៉ាង​សាហាវ​​ចំពោះ​​ការ​វាយ​លុក​​របស់​កងទ័ព​​​លោក​​​ប្រធានាធិបតី​​បាចា​អាល់​អាសាដ នៅ​​ក្រុង​​អាឡែប​​ជាទីក្រុងគន្លឹះ​​មួយ​​ក្នុង​​ជម្លោះ​​​​​​ដែល​​កំណត់​​​​ពីភាព​ព្រៃ​ផ្សៃ​​សម្លាប់​​​​​មនុស្ស​​ទាំងសងខាង ។​ ទន្ទឹម​​​​នឹង​នេះ​​កិច្ច​​ប្រជុំ​​ថ្នាក់​រដ្ឋ​មន្ត្រី​​អារ៉ាប់​​មួយ​ស្តីពី​​ស៊ីរី​​គ្រោង​ធ្វើ​​នៅ​​អារ៉ាប៊ីសាអូឌីត​ត្រូវ​បាន​​​ពន្យារ​​​ពេល​​ដោយ​​គ្មាន​​កាលកំណត់

យន្ត​ហោះ​​យោធា​​តួកគី​​​1គ្រឿង​​​​ធ្លាក់​​ក្នុង​សមុទ្រ​

Posted: 13 Aug 2012 12:06 AM PDT

ទីភ្នាក់​ងារ​ព័ត៌​មាន​តួកគី​ANATOLIE រាយ​ការណ៍​ថា យន្ត​ហោះ​​ហ្វឹក​ហ្វឺន​​យោធា​មួយ​គ្រឿង​​​របស់​​កងទ័ព​​អាកាស​តួកគី​​បានធ្លាក់​​កាលពី​រសៀល​ថ្ងៃទី១២​សីហា​ក្នុង​ទឹក​សមុទ្រ​​​​នៅ​ម៉ាម៉ារ៉ា​ ​ភាគ​​​ពាយ័ព្យ​​​​តួកគី​​​​ជាមួយ​​អ្នក​បើក​២នាក់ ។​ យន្ត​ហោះ​​​នេះ​ធ្លាក់​នៅ​​កន្លែង​មួយ​​ចម្ងាយ​​៤​គ.ម​​ពីទីក្រុង​ម៉ាម៉ារ៉ា​ ជាទីក្រុង​មួយស្ថិត​នៅ​​​ចម្ងាយ​​​​៩០​គ.ម​​​ភាគ​ខាង​លិច​ក្រុង​​អុីស្តង់​​​​​

បុរស​ម្នាក់​​​របួស​​​ធ្ងន់​ដោយ​​សារ​ជិះ​ម៉ូតូ​​ទៅ​បុក​​រថយន្ត

Posted: 13 Aug 2012 12:00 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​​​​បាន​​រង​របួស​ធ្ងន់​ត្រូវ​រថយន្ត​សា​មុយ​ដឹក​​យក​ទៅ​​សង្គ្រោះ​​នៅ​​​​គ្លីនិក​ឯក​ជន​មួយ ដោយសារ​​បើក​​ម៉ូតូ​​មួយ​គ្រឿង ​ម៉ាក​ហ្វ្រេស ពណ៌​ក្រហម ​ទៅ​បុក​​រថយន្ត​​កាមរី​​​ឆ្លាម​ ពណ៌​​សម្បក​​ឪឡឹក ​មួួយ​គ្រឿង ​​ដែល​បើក​បរ​ដោយ​​​​បុរស​ម្នាក់​​​ចំ​​​ទ្វារ​​​​​ក្រោយ​​ខាង​ឆ្វេង​​​ពេញ​ទំហឹង ​​​បណ្តាល​​ឱ្យ​​ក្រពឹត​​​ ឯម៉ូតូ​​​​​​បាក​់ខ្នង​​​កង់​មុខ ​​កាលពីវេលាម៉ោង​​​១១​និង​​៣៥នាទី ​​យប់​ថ្ងៃទី​១១

​​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​​​ដេក​ស្លាប់​​ក្នុង​ជង្រុក​ស្រូវ​ហើម​ស្អុយ​​ទើប​ដឹង​

Posted: 12 Aug 2012 11:45 PM PDT

ទិដ្ឋ​ភាពនៅផ្ទះ​កើតហេតុ
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​​ ​តាម​ប្រភព​ព័ត៌​មាន​​ពី​នគរ​​បាល​ស្រុក​ម៉ាឡៃ​ ឱ្យ​ដឹង​ថា ​កាល​ពីវេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃទី​៧ សីហា ប្រជា​ពល​រដ្ឋ​​ម្នាក់​ឈ្មោះ​​កែត ទាន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ នៅ​ភូមិ​អូរ​សំព័រ ឃុំ​អូរ​សំព័រ ស្រុក​ម៉ាឡៃ ​បាន​ប្រទះ​ឃើញ​​សព​​បុរស​​ចំណាស់​ម្នាក់​អាយុ​ប្រហែល​​៤០​​ឆ្នាំ ​នៅ​ក្នុង​ជង្រុក​​ស្រូវ​របស់​គាត់​ ខណៈ​គាត់​ទៅ​មើល​​ចម្ការ ។ ​

លោក​សៅ​ រ៉ានី ត្រូវ​បាន​​ជ្រើស​តាំង​​​ជា​ប្រធាន​ស្តី​ទី​គណបក្ស​​នរោត្តម​ រណប្ញទ្ធិ ​និង​គ្រោង​ធ្វើ​សមាជ​ឆាប់ៗនេះ​

Posted: 12 Aug 2012 11:43 PM PDT

រាជ​ធានីភ្នំពេញ​ ៖ ​ ទីបំផុតទៅ លោក សៅ រ៉ានី អគ្គលេខាធិការគណបក្ស​នរោត្តម រណ​ប្ញទិ្ធ ត្រូវបានជ្រើសតំាងជាប្រធានស្តីទី​គណ​បក្សនរោត្តម រណប្ញទិ្ធ ។ ការជ្រើសតំាងនេះ​បាន​ធ្វើឡើងនៅក្នុងកិច្ចប្រជុំដោយបិទទ្វារកាលពីវេលាម៉ោង​៩ព្រឹក ថ្ងៃទី១៣ សីហា ២០១២​នេះ នៅទីស្នាក់ការគណបក្សនរោត្តម រណប្ញទិ្ធ ស្ថិត​ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយ​មានការ​ចូលរួម​

កីឡាការិនី​​តេក្វាន់ដូ​កម្ពុជា​​​ប្រកួត​ចាញ់​​​កីឡាការិនី ម៉ិច​ស៊ិក យ៉ាង​ប្រកៀក​ប្រកិត​

Posted: 12 Aug 2012 11:37 PM PDT

ការប្រកួតរបស់​កីឡាការិនី​កម្ពុជា សន ដាវីន ប្រកួតជាមួយ​និង​ម៉ិកស៊ិក
រាជ​ធានីភ្នំពេញ​ ៖ ​ យោងតាមគេហទំព័រ​របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC បានឱ្យដឹងថា កីឡាការិនីតេក្វាន់​ដូ​ជម្រើសជាតិកម្ពុជា ស៊ន ដាវីន បានប្រកួតចាញ់ កីឡាការិនី ម៉ិចស៊ិកូ ដែលជាម្ចាស់មេដាយ​មាស​អូឡាំពិកឆ្នាំ២០០៨ នៅទី​ក្រុង​ប៉េកំាងប្រទេស​ចិន ឈ្មោះអេស្ពីណូហ្សា ម៉ារៀ ឌែល រ៉ូសារីយ៉ូ ដោយលទ្ធផលប្រកៀកគ្នា ២-៣ ក្នុងប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម

លោក​ជា ចាន់តូ និង​លោក​ជំទាវ ខៀវ ស៊ីណា ប្រគេន​​ទៀន​ព្រះ​វស្សា​

Posted: 12 Aug 2012 11:30 PM PDT

ខេត្ត​កំពង់​ធំ ៖​​ ​កាល​ពី​រសៀល​ថ្ងៃ​ទី​៨ សីហា ឆ្នាំ​២០១២ ត្រូវ​នឹង​ថ្ងៃ​៦​រោច ខែ​ទុតិយា​សាឍ ឆ្នាំ​រោង ចត្វា​ស័ក ពុទ្ធ​សករាជ​២៥៥៦ លោក​ជា​ ចាន់​តូ សមា​ជិក​​អចិន្ត្រៃ​យ៍​គណៈ​កម្មា​ធិ​ការ​​កណ្តាល​គណ​បក្ស​ ​អនុ​ប្រធាន​ទី​១​​ក្រុម​ការ​ងារ​ចុះ​ជួយ​ខេត្ត​កំពង់​ធំ ប្រធា​ន​ក្រុម​ការ​ងារ​​ចុះ​ជួយ​ស្រុក​សន្ទុក ស្រុកស្ទោង និង​ជា​អគ្គ​ទេសា​ភិ​បាល​​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​លោក​ជំទាវ​ ខៀវ ស៊ីណា ព្រម​

ហាង​២​នៅ​ជិត​គ្នា​ឈ្លោះ​ប្រកែក​គ្នា​​បែក​ទូ​ដាក់​ធូ​ស្រា និង​បាក់​បែក​របស់​របរ​មួយ​ចំនួន​

Posted: 12 Aug 2012 11:25 PM PDT

ទិដ្ឋ​ភាព​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​បុគ្គ​លិក​ហាង​២​​នៅ​ជិត​គ្នា​ឈ្លោះ​​ប្រកែក​គ្នា​​​វាយ​ទាត់​ធាក់​បែក​បាក់​របស់​របរ​រាយ​ប៉ាយ​ពេញ​ក្នុង​ហាង និង​ម៉ូតូ​សង់​កូរ៉េ​ពណ៌​​ក្រហម​មួយ​គ្រឿង​នៅ​ក្នុង​ហាង​ចេលី​ម៉ាត លក់​​បាយ កាហ្វេ និង​គ្រឿង​ក្លែម​គ្រប់​មុខ ដែល​មាន​ទីតាំង​នៅ​តាម​កំណាត់​ផ្លូវជាតិ​លេខ​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៣ សីហា ២០១២

Posted: 12 Aug 2012 11:24 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញ​លើក​ទី១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​១៣ សីហា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​

ធុរ​ជន​ផ្នែក​សេដ្ឋ​កិច្ច​ និង​ឧស្សា​ហកម្ម​ថៃ​​ស្វែង​រក​លទ្ធ​ភាព​​វិនិយោគ

Posted: 12 Aug 2012 11:15 PM PDT

ទិដ្ឋ​ភាព​​ក្នុង​ពិធីប្រជុំ
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​​ ​ធុរជន និង​មន្រ្តី​ប្រមាណ២០នាក់មកពីសមាគម​ឧស្សាហ​កម្ម​ថៃ និងសភាទីប្រឹក្សា​សេដ្ឋកិច្ច​ថៃ បាន​ចូល​ជួប​​សម្តែង​​ការ​​គួរ​សម និងពិភាក្សា​ពីការស្វែងរកលទ្ធ​ភាព​វិនិ​យោគ​នៅ​ខេត្តបន្ទាយមានជ័យ ជាមួយ​លោកអ៊ុង​ អឿន​ អភិបាល​ខេត្ត និងអភិបាល​រង​ខេត្ត​ ប្រធាន​​ អនុប្រធាន​មន្ទីរ អង្គភាព​ពាក់​ព័ន្ធ​ នៅសាលា​ខេត្ត​ កាល​ពី​ថ្ងៃទី១០ សីហា ​កន្លង​ទៅ​នេះ ។

ថវិកា​​អំណោយ​10ម៉ឺន​រៀល​តាម​រយៈ​កោះ​សន្តិ​ភាព​​ជូន​ដល់​លោក​យាយ​ និងចៅ​ភ្លោះ​ពិការ

Posted: 12 Aug 2012 11:00 PM PDT

ថវិកា​​អំណោយ​10ម៉ឺន​រៀល​តាម​រយៈ​កោះ​សន្តិ​ភាព​​ជូន​ដល់​លោក​យាយ​ និងចៅ​ភ្លោះ​ពិការ
ខេត្ត​ស្ទឹង​ត្រែង​ ៖​ លោក​យាយទូ គឹមឡេង​ ​ អាយុ​៨១​ឆ្នាំ និង​កូន​ភ្លោះ​ពិការ​ស្វិត​​ដៃ​ជើង​​ទាំង​២​​​នាក់ ដែ​លបច្ចុប្បន្ន​​រស់​នៅ​​ក្នុង​វត្ត​ភ្នំ​ស្ទឹង​ត្រែង ភូមិ​រាជា​នុ​កូល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង បាន​ទទួល​អំណោយ​​ជា​ថវិកា​​របស់​សប្បុរស​ជន​​ជា​បន្ត​បន្ទាប់​​ទៀត ដែល​​លើក​​នេះ​ទទួល​បាន​ចំនួន​១០ម៉ឺន​រៀល កាល​ពី​ព្រឹក​ថ្ងៃទី​១០ សីហា ​។

អំណោយ​ជា​គ្រឿង​ផ្គត់​ផ្គង់​​ផ្នែក​ពេទ្យ​ពី​នាវា​ USNS Mercy

Posted: 12 Aug 2012 09:15 PM PDT

លោក Flynn Fuller អនុ​ប្រធាន​ទូត​ស្តី​ទី នឹង​ចូល​រួម​ពិធី​​ប្រគល់​អំណោយ​ជា​បរិក្ខារ​ពេទ្យ​ចំនួន​៧៥​រទេះ​ដល់​ក្រសួង​សុខា​ភិបាល និង​​ក្រសួង​​ការ​ពារ​ជាតិ​​កម្ពុជា ជា​ផ្នែក​​មួយ​នៃ​បេសក​កម្ម​​​​មាន​ឈ្មោះ​ថា ភាព​ជា​ដៃ​គូ​នៅ​តំបន់​ប៉ាស៊ី​ហ្វិក​ នៅ​ប្រទេស​​កម្ពុជា​ ដែល​ពិធី​នេះ​គ្រោង​ធ្វើ​​នៅ​ថ្ងៃ​ទី ១៣ សីហា ​។

សាលា​រាជ​​ធានី​​គ្រោង​​​​រៀប​ចំ​ពិព័រណ៍​​​នំ និង​បង្អែម​ខ្មែរ​​សម្រាប់​ឆ្នាំ​2012

Posted: 12 Aug 2012 09:00 PM PDT

រាជធានី​ភ្នំ​ពេញ​ ៖​​ ​​កាលពីថ្ងៃទី៩​ សីហា​ សាលារាជធានី​បាន​ចេញ​សេចក្តីប្រកាសព័ត៌មាន​ជាផ្លូវការ​​មួយ​ជូន​ដំណឹង​ដល់​សាធារណ​ជន​ទូទាំង​ប្រទេស​ស្តីពី​ការរៀប​ចំ​​ពិព័រណ៍​បង្ហាញ​នំ និង​បង្អែម​ខ្មែរដែលមាន​តាំងពី​យូរ​លង់មក​ហើយ ។ ពិព័រណ៍​​នេះ​​មានរយៈពេល៣ថ្ងៃ​គឺចាប់​ពី​ថ្ងៃ​ទី​៣០​​សីហា​ ដល់​​ថ្ងៃទី១ ​​កញ្ញា ឆ្នាំ ២០១២​នៅ​​សួនមុខ​វត្តឧណ្ណាលោម​ ក្នុង​សង្កាត់​ផ្សារ​កណ្តាល​

មន្ត្រី​បសុ​ពេទ្យ​​ចុះ​ចាក់​វ៉ាក់​សាំង​ សាទឹក គោ​ក្របី​៦៩០​​ក្បាល ​នៅ​ឃុំ​ហាន់​ជ័យ

Posted: 12 Aug 2012 08:59 PM PDT

ការ​ចុះវ៉ាក់សាំង​សាទឹក​ដល់​គោ​ក្របី
ខេត្ត​កំពង់ចាម ៖ ឆ្លើយ​តប​តាម​ការណែ​នាំ​​របស់​លោក​ហ៊ុន ណេង អភិ​បាល​​ខេត្ត​ក្នុង​វិធាន​ការ​ការពារ​សត្វ​ពាហនៈ​​ដើម្បី​កុំ​ឱ្យ​ឆ្លង​ជំងឺ​ផ្សេងៗ​នោះ ​មន្ត្រី​ជំនាញរបស់​មន្ទីរកសិ​កម្ម​ខេត្ត​សហ​ការ​​ជា​មួយ​នឹង​​អាជ្ញា​ធរ​មូល​ដ្ឋាន​នៅ​​ព្រឹក​ថ្ងៃទី​១១ សីហា ​២០១២ ​ចុះ​ចាក់​ថ្នាំ​វ៉ាក់​

មន្ត្រី​សាខា​កាំកុង​ត្រូល​ផែ​ស្ងួត​​ចុង​ទី​ភ្នំពេញ ​ចុះត្រួត​ពិនិត្យ​ណែម​សាច់​ត្រី​នៅ​ផ្សារ​ដើម​គ

Posted: 12 Aug 2012 08:54 PM PDT

សមត្ថកិច្ច​ចុះ​ត្រួត​ពិនិត្យ​ណែម​សាច់​ត្រី​នៅ​ផ្សារ​​ដើមគ
រាជធានីភ្នំពេញ ៖ ​ថ្ងៃទី​១០ សីហា ២០១២ ​មន្ត្រី​កាំកុង​ត្រូល​​ផែ​ស្ងួត​ចុង​ទីភ្នំពេញ ​សហ​ការ​ជា​មួយ​គណៈ​កម្ម​ការ​ផ្សារ​បាន​ចុះ​ត្រួត​ពិនិត្យ និង​ធ្វើ​តេស្ត​​បឋម​ទៅ​លើ​ណែម​សាច់​ត្រី​នៅ​ផ្សារ​ដើម​គ ក្នុងខណ្ឌ​ទួល​គោក ។

គាស់​​ដំបូល​ផ្ទះ​​អ្នក​លក់​​ដូរ ត្រូវ​កម្លាំង​​ប៉េ​អឹម​​​ស្នាក់​ការ​​​ឧទ្យាន​ជាតិ​​​គិរី​រម្យ​​ចាប់​ខ្លួន​

Posted: 12 Aug 2012 08:45 PM PDT

ជន​ល្មើស​ត្រូវបាន​ចាប់​ខ្លួន
ខេត្ត​កំពង់​ស្ពឺ​​​ ៖ ​កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​​ស្នាក់​ការ​ឧទ្យា​ន​ជាតិគិរី​រម្យ​​បាន​​ឃាត់​​ខ្លួន​​យុវជន​​ម្នាក់​​កាលពី​​វេលា​​ម៉ោង​​១១​យប់​ថ្ងៃ​ទី​​៩ សីហា ខណៈ​ជន​​នេះ​​​បាន​គាស់​ដំបូល​ស័ង្ក​សី​​ចូល​ក្នុង​​ផ្ទះ​​​​បម្រុង​​លួច​ទ្រព្យ​សម្បត្តិ​​អ្នក​លក់​ដូរ​ម្នាក់​​​​នៅ​ក្នុង​ភូមិ​​ទី​​៤ ឃុំ​ត្រែង​​ត្រយឹង ​ស្រុក​ភ្នំស្រួច​ ។​

ភ្ជង់​សន្តិ​សុខ​​ប្លន់​​ភ្ញៀវ​ដល់​បន្ទប់​ផ្ទះ​សំណាក់​​វិមាន​​សួគ៌​យក​គ្រឿង​​អលង្ការ​​គិត​ជា​ប្រាក់​ជិត​១​ម៉ឺន​ដុល្លារ​

Posted: 12 Aug 2012 08:37 PM PDT

ស្ត្រី​រងគ្រោះ​កំពុង​រៀប​រាប់​ប្រាប់​​សមត្ថ​កិច្ច​
រាជធានីភ្នំពេញ ៖ ផ្ទះ​សំណាក់​​វិមាន​សួគ៌ ស្ថិត​នៅ​តាម​ផ្លូវ​ជាតិលេខ​៦ ក្បែរ​​សណ្ឋា​គារ​វ៉ាស៊ីន​តោន ​ក្នុងភូមិ​កៀន​ឃ្លាំង ​សង្កាត់​ជ្រោយ​ចង្វា ​ខណ្ឌឫស្សីកែវ ​ត្រូវ​ក្រុ​ម​ចោរ​ប្លន់​ចំនួន​២​នាក់​ប្រដាប់​ដោយ​អាវុធ​ខ្លី​២​ដើម​បាន​​ឆ្មក់​ចូល​ភ្ជង់​សន្តិ​សុខ​នាំ​ទៅ​​គោះ​ទ្វារ​ចូល​ភ្ជង់​ប្លន់​​ស្ត្រី​២​

ផ្តន្ទា​ទោស​​សន្តិ​សុខ​​រោង​ចក្រ​​​5នាក់​​ម្នាក់​ៗជាប់​គុក​​​1ឆ្នាំ ​និង​រួម​គ្នា​​សង​ដើម​​បណ្តឹង​41.177​ដុល្លារ​

Posted: 12 Aug 2012 08:30 PM PDT

ផ្តន្ទា​ទោស​​សន្តិ​សុខ​​រោង​ចក្រ​​​5នាក់​​ម្នាក់​ៗជាប់​គុក​​​1ឆ្នាំ
រាជ​ធានី​ភ្នំពេញ​ ៖ ​កាល​ពី​ព្រឹក​​ថ្ងៃ​​ទី​​១០ សីហា​ សាលា​ដំបូង​​រាជធានី​ភ្នំពេញ​ បាន​​ប្រកាស​សាល​ក្រម​​​​ផ្ទន្ទា​ទោស​​ជន​​ជាប់​ចោទ​​​៥នាក់ ​ជា​​អតី​ត​​សន្តិ​សុខ​​រោង​ចក្រ​​អីុ​​ស្ទិច​​ហ្គា​​មេន​ ​ស្ថិត​​នៅក្នុង​សង្កាត់​ចោម​ចៅ ​ខណ្ឌ​ពោធិ៍​សែន​​​ជ័យ ​ដាក់​ពន្ធ​នា​គារក្នុង​​​​ម្នាក់​ៗ​១​ឆ្នាំ​ និង​រួម​គ្នា​​សង​ទៅដើម​បណ្តឹងចំនួន​​​​៤១.១៧៧​ដុល្លារ ​។ ​សាល​ក្រម​នេះ​​បាន​បើក​​ផ្លូវ​​ និ​ង​ទុក​​ពេល​​៣០​ថ្ងៃ​​ឱ្យ​ភាគី​​ណា​មួយ​​ដែល

ជិះ​ម៉ូតូ​​មកពី​មើល​ឪពុក​នៅ​មន្ទីរ​ពេទ្យ​​ចោរ​ឆក់​ខ្សែ.ក​​ផ្តាច់​យក​​បន្តោង​ពេជ្រ​មាន​តម្លៃ​​ប្រមាណ​១.០០០​ដុល្លារ​

Posted: 12 Aug 2012 08:18 PM PDT

នារី​រងគ្រោះ​ដែល​ចោរ​ឆក់​ខ្សែ​.ក
រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​​បាន​ជិះ​ម៉ូតូ​​ម៉ាក​គុប ​ពណ៌​ទឹក​ប្រាក់ ​មួយ​គ្រឿង​ធ្វើ​ដំណើរ​​ត្រឡប់​មក​ពី​​​​មើល​ឪពុក​នៅ​មន្ទីរ​ត្រូវ​ក្រុម​ចោរ​ឆក់​ចំនួន​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​​ស្គូពី​​ពណ៌ស មួយ​គ្រឿង​ធ្វើ​​សកម្ម​ភាព​ឆក់​ខ្សែ​.កប្លាទីន​​មួយ​​ខ្សែ​ផ្តាច់​​យក​បន្តោង​​ពេជ្រ​ដែល​មាន​តម្លៃ​ប្រមាណ​១​.០០០

ស្ថានទូត​​កម្ពុជា​​អន្តរា​​គមន៍​​ជួយ​​ពល​ការិនី​​ខ្មែរ​ចំនួន​3នាក់​​មក​កម្ពុជា​​វិញ​

Posted: 12 Aug 2012 08:15 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖ ​​​លោក​​កុយ​ គួង ​អ្នក​នាំ​ពាក្យ​​ក្រសួង​​​ការ​បរទេស​ និង​សហ​ប្រតិ​​បត្តិ​ការ​​អន្តរ​​​​ជាតិ​ ​បាន​​ឱ្យ​ដឹង​ថា ​ថ្ងៃ​ទី​​​១០ សីហា ​ថា ​ថ្មី​ៗ​នេះ​​ស្ថាន​​ឯក​អគ្គ​​រាជទូត​​កម្ពុជា​​ប្រចាំ​​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​អន្តរា​គមន៍​​ជួយ​ដោះ​ស្រាយ​​ពល​ការិនី​​ដែល​ជា​​​ជំនួយ​​ការ​មេ​ផ្ទះ​​ចំនួន​​៣​ករណី​ គឺ​១- ​ពល​ការិនី​​ឈ្មោះ​​ម៉ង់ ​ចាន់​នឿន​ ​ដែលរត់​ចេញ​ពី​ផ្ទះ​ថៅ​កែ ​ស្ថាន​ទូត​​បាន​​ចេញ​លិខិត​​បើក​ផ្លូវ​​ដល់​នាង​​

ខ្សែ​ជីវិត​​កូន​ភ្លោះ​​ស្យាម​​ នឹង​​​​ផ្សាយ​​​​តាម​ទូរ​​ទស្សន៍​​នៅ​ថ្ងៃទី​​28 សីហា ​

Posted: 12 Aug 2012 08:13 PM PDT


សារ​​​​​ព័ត៌​មាន​​​បរ​ទេស​​ បាន​ផ្សាយពី​សកម្ម​ភាព​​​​របស់​កូន​ភ្លោះ​​​ស្យា​ម​​​​​​​​​ដែលធ្លាប់​​​បង្កើត​​ភាព​​​​ល្បី​សុសសាយ​​​​​ កាល​ពី​​​ជាង​​១០​ឆ្នាំ​​មុន​ គឺ​នាង​​​អាប៊ី​​គេល ហេន​សេល ​និង​នាង​ប្រ៊ីត​តានី ​ជា​​កូន​​ភ្លោះ​ស្យាម​​មាន​​​ខ្លួន​ប្រាណ​​​ជាប់​គ្នា ។​​គ្រូ​ពេទ្យ​​​​ក្នុង​រដ្ឋ​​​​មីនីសូតា​​ បាន​ថ្លែង​ថា ​ពួក​នាង​​​នឹង​មាន​​​អាយុ​​​រស់​​​បាន​ត្រឹម​តែ​​​​ពី​​ ២ទៅ៣​ថ្ងៃ​​​​ប៉ុណ្ណោះ​ ​ប៉ុន្តែ​​​​​ពួក​នាង​បែរ​ជា​​​មាន​អាយុ​​​ដល់​ទៅ​​២២​ឆ្នាំ​​​ និង​បញ្ចប់​​ការ​សិក្សា​​​​

ដុត​ភ្នក់​ភ្លើង​​ផ្ទុះ​គ្រាប់​​លាន់កក្រើក​​របួស​ធ្ងន់​-ស្រាល​៤​នាក់​

Posted: 12 Aug 2012 08:06 PM PDT

ជន​រងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ
ខេត្ត​​ក្រចេះ ៖ ​គ្រាប់​កាំភ្លើង​​សេស​សល់​​តាំង​ពី​សម័យ​​សង្គ្រាម​១​គ្រាប់​បាន​​ផ្ទុះ​លាន់​​ឮ​យ៉ាង​កក្រើក​ចេញពីភ្នក់​​ភ្លើង​មួយ​កន្លែង​​ត្រង់​ចំណុច​វាល​ចម្ការដំឡូង​មី កាល​ពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​​១២ សីហា ​២០១២ ស្ថិត​​ក្នុងភូមិ​កាបី ឃុំ​២​ធ្នូ ​ស្រុក​ស្នួល ខេត្ត​ក្រចេះ បណ្តាលឱ្យ​អ្នក

ជីវិត​​កម្មករសំណង់​​​ធ្លាក់​ខ្លួន​​​​​ពិការ​​​ប្រពន្ធ​​​ឈប់​​​ត្រូវ​ការ​​សុំលែង​​លះ​

Posted: 12 Aug 2012 08:00 PM PDT

បុរសអភ័ព្វ
រាជធានីភ្នំពេញ​ ក៏​ត្រូវ​ខ្សែ​ភ្លើង​ឆក់ធ្លាក់ពីលើការដ្ឋានបណ្តាលឱ្យ​រងរបួស​យ៉ាង​ធ្ងន់​​ ត្រូវបាន​សាច់​ញាតិដឹក​ទៅសង្គ្រោះ​នៅ​មន្ទីរ​ពេទ្យព្រះកុសុមៈ ហើយ​ភរិយា​បាន​ទៅ​កំដរ​មើលថែរហូតដល់ជាសះស្បើយ ។ ប៉ុន្តែអ្វីដែល​ប្រឈមនោះគឺដៃខាង​ស្តាំ​ត្រូវកាត់​ត្រឹមកំភួន​ដៃ​ និងដៃខាងឆ្វេងពិការទាំងស្រុង បើទោះបី​គ្រូ​ពេទ្យមិនកាត់ចោល​ក៏ដោយ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!