Koh Santipheap Daily

Koh Santipheap Daily


កិច្ច​ប្រជុំ​ថ្នាក់​មន្ត្រី​​ជាន់​ខ្ពស់​​នៃ​ប្រទេស​ហត្ថ​លេខី​ត្រួត​ពិនិត្យ​​គ្រឿង​ញៀន​

Posted: 19 Jul 2012 01:30 AM PDT

ទិដ្ឋ​​ភាព​ក្នុង​ពិធីបុ្រជុំ
ខេត្ត​សៀមរាប​ ៖ ក្នុង​នាម​កម្ពុជា​ជា​មា្ចស់​ផ្ទះ​​កិច្ច​ប្រជុំ​ថា្នក់​មន្ត្រី​ជាន់ខ្ពស​់ ​នៃ​ប្រទេស​ហត្ថ​លេខី​​​អនុស្សរ​ណៈ​​នៃ​ការ​​យោគ​​យល់​​គា្ន​ក្នុង​មហា​អនុ​ តំបន់​ទន្លេមេគង្គ​ស្តីពី​កិច្ច​សហការ​ត្រួតពិនិត្យ​គ្រឿង​ញៀន ​អាជា្ញធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា​ រៀប​​ចំ​កិច្ច​ប្រជុំ​​រយៈ​ពេល​៤​ថ្ងៃ​នៅ​​​សណា្ឋគារ​អង្គរ​ប៉ារ៉ា​ឌី​ នា​ក្រុង​សៀម​រាប​ ។ កិច្ច​ប្រជុំ​នេះបាន​ប្រារព្ធ​បើក​​​​កាល​ពី​

នាយក​រដ្ឋ​មន្ត្រី​​​អង់​គ្លេស​មក​អាហ្វហ្គា​នីស្ថាន​​គួរឱ្យ​​ភ្ញាក់​​ផ្អើល​

Posted: 19 Jul 2012 01:23 AM PDT

នាយក​រដ្ឋ​មន្ត្រី​​​អង់​គ្លេស​​​
យោងតាម​​​បណ្តា​អ្នក​​ទទួល​ខុស​ត្រូវ​​អាហ្វ​ហ្គានីស្ថាន​​​​ថា​នាយក​ រដ្ឋមន្ត្រី​​អង់​គ្លេស​​លោក​​ដាវីដ កាមឺរ៉ូន ​បាន​មក​បំពេញ​ទស្សនកិច្ច​គួរ​ឱ្យ​​​ភ្ញាក់​ផ្អើលមួយ​ នៅអាហ្វហ្គានីស្ថានកាលពីថ្ងៃទី​១៨​​កក្កដាខណៈ​​កងទ័ព​​អង់​គ្លេស​និង​កងទ័ព​ បរទេស​ដទៃៗទៀត​ចាប់​ផ្តើម​​ដក​ចេញពី​ប្រទេស​នោះ ។​

កូរ៉េខាងជើងតែងតាំង​នាយសេនា​ធិការ​​កងទ័ព​​ថ្មី​

Posted: 19 Jul 2012 01:18 AM PDT

សេនា​​​ប្រមុខរងហុីយ៉ុន​​យ៉ុង​ចុល​
ទីភ្នាក់​ងារ​ព័ត៌​មាន​​ផ្លូវ​ការកូរ៉េខាង​ជើង KCNA រាយការណ៍​​​កាលពី​ថ្ងៃទី១៨ កក្កដាថា លោក​​ហុី​យ៉ុន​យ៉ុង​ចុល ​ដែល​ទើប​​​ត្រូវ​ដំឡើង​​ជា​សេនា​​ប្រមុខ​រងរបស់​​កងទ័ពបាន​​ឡើង​ជំនួស​លោក​ រី​យ៉ុង​ហូជា នាយ​សេនាធិការ​កងទ័ព​ប្រជាជនកូរ៉េ ។ ​ក្នុង​អត្ថបទ​មួយស្តីពី​បណ្តា​មន្ត្រី​ដែលសន្យា​​​ថែរក្សាតួនាទីដឹកនាំរបស់ ​លោក​​គីម​ជុង​អ៊ុន​ ដោយ​​ស្មោះត្រង់​​​ក្រោយ​ពី​លោក​​ត្រូវ​តែងតាំង​ជា​

សិស្ស​វិទ្យាស្ថាន​វ៉ាន់​ដា​គណនេយ្យ​​ត្រូវ​រថយន្ត​ក្រុង​​កិន​បាក់​ជើង​

Posted: 19 Jul 2012 01:15 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ សិស្ស​​វិទ្យាស្ថាន​​​វ៉ាន់​ដា​​​ម្នាក់បាន​​បាក់​ជើង​ខាង​ស្តាំ​​ក្នុង​ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​ចរាចរណ៍​​រវាង​​រថយន្ត​ក្រុង​ និង​ម៉ូតូ​​នៅ​ចំណុច​​​​ផ្លូវ​​​លេខ​​៥១កែង​ផ្លូវ​លេខ​​២២៨​ ស្ថិត​​ក្នុង​សង្កាត់​​​ចតុមុខ​ ខណ្ឌ​ដូន​ពេញ​​ កាល​ពី​វេលា​ម៉ោង​​​៦​និង​៤០​នាទី​​ព្រឹក​​ថ្ងៃទី​​១៨ កក្កដា​ ។​​​សាក្សី​​​បាន​ប្រាប់​​សមត្ថកិច្ច​​​​ថា ​នៅ​វេលា​ម៉ោង​​​​ជាង​​​​៦​ព្រឹក គេ​​ឃើញ​​នារី​ម្នាក់​​ជិះ​ម៉ូតូ​​​ម៉ាក​គុប​ជ្រុង​ ពណ៌​ទឹក​ប៊ិច​​បើក​

ក្រុម​ McLaren​សង្ឃឹម​ថា​ Hamilton​នឹង​បន្ត​​កិច្ច​​សន្យា​​ប្រណាំង​រយៈ​ពេល​វែង​ជាមួយ​ខ្លួន

Posted: 19 Jul 2012 01:14 AM PDT

កីឡាករហ្វមមូឡាវ័នអង់គ្លេស Lewis Hamilton​
ក្រុម F1 McLaren មាន​​​ទំ​នុក​​​ចិត្ត​​​ថា ខ្លួន​​​ពិត​​​ជា​​​អាច​​​ទទួល​​​បាន​​​កិច្ច​​​សន្យា​​​​រយៈ​​ពេល​​វែង​​ មួយ​ជា​មួយ​កីឡាករ​ Lewis Hamilton​ ក្នុង​ខណៈ​ពេល​ដែល​ពួក​គេ​ត្រៀម​នឹង​ចូល​តុ​ចរចា កិច្ច​សន្យា​​ថ្មី​មួយ​នៅ​រដូវ​ក្តៅ​ខាង​មុខ​នេះ ។ កិច្ច​សន្យា​​របស់​កីឡាករ​ Hamilton​នឹង​ផុត​កំណត់​ក្នុង​ឆ្នាំ​នេះ​ហើយ​កីឡាករ​អង់​គ្លេស​​រូប​នេះ​បាន ​​និយាយ​ថា ខ្លួន​មាន​គោល​បំណង​ជ្រើស​រើស​នូវ​អនា​គត

កីឡា​​ករ​ប្រដាល់​ម្នាក់​ស្រវឹង​​ធ្លាក់​​ភ្នែក​​តូច​ចិត្ត​ និង​មិត្ត​​ភក្តិ​​ចំអន់​​លេង​ពី​រឿង​ស្រី​ផឹក​ថ្នាំ​​ពុល​ទឹក​ខៀវ​អស់​២​លីត្រ​ប៉ង​ធ្វើ​អត្ត​ឃាត​

Posted: 19 Jul 2012 01:08 AM PDT

ជន​រងគ្រោះ​ដែល​គិត​ខ្លី​ផឹក​ថ្នាំ​ពុល​សមា្លប់​ខ្លួន​
ខេត្ត​ប៉ៃលិន​ ៖ ​បុរស​ម្នាក់​​ដែល​គេ​ស្គាល់​ថា ​ជា​កីឡា​ប្រដាល់​​ក្បាច់​បុរាណ​ខ្មែរ​បាន​ផឹក​ថ្នាំ​ពុល​បាញ់​ស្មៅ​ប្រភេទ​ទឹក​​ខៀវ​អស់​២​លីត្រ​​ប៉ងធ្វើ​អត្ត​​ឃាត ខណៈ​​ដែល​បុរស​រូប​នេះ​ផឹក​ស្រា.ស​ជា​​មួយ​មិត្ត​​ភក្តិ​៤​ទៅ​៥​នាក់​​នៅ​ក្រោម​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​​ក្នុង​ភូមិ​អូរ​អណ្តូង ​ឃុំ​សាលា​ក្រៅ ​ស្រុក​​សាលា​ក្រៅ

ឪពុក​ប្រមឹក​យក​កាំ​បិត​ចិត​ត្នោត​អារ.​ក​កូន​ស្រី​ត្រូវ​នគរ​បាល​ឃាត់​ខ្លួន​បាន​ហើយ

Posted: 19 Jul 2012 01:00 AM PDT

ជន​ល្មើស​ត្រូវ​បាន​ចាប់​ខ្លួន
ខេត្ត​កំពង់​ធំ ៖​​ ​ក្រោម​ការ​តាម​ប្រមាញ់​របស់​សមត្ថ​កិច្ច​នគរ​បាល​ព្រហ្ម​ទណ្ឌ​​ស្រុក​ស្ទោង ​ឪពុក​ប្រមឹក​សាហាវ​ចាប់​អារ.​កកូន​ស្រី​​នឹង​កាំ​បិត​ចិតត្នោត​ ត្រូវ​នគរ​បាល​​ឃាត់​ខ្លួន​​​​បានកាល​ពី​វេលា​ម៉ោង​៣ និង​៣០​​នាទី​រសៀល​ថ្ងៃទី​១៧ កក្កដា បន្ទាប់​ពី​រត់​គេច​ខ្លួន​បាន​១​យប់​ ក្រោយ​ពី​អារ.ក​​សម្លាប់​កូន​ស្រី​ខ្លួន​ឯង ​កាល​ពី​​ថ្ងៃទី​១៦ កក្កដា នៅ​​​ភូមិ​ជីមាគ​ ឃុំ​ម្សាក្រង ស្រុក​ស្ទោង ។

ទើប​មក​ពី​ស្រុក​រត់​ម៉ូតូ​​ឌុប​បាន​៣​ទៅ​៤​ថ្ងៃ ត្រូវ​​​គេ​ដាក់​ថ្នាំ​​យក​ម៉ូតូ​​ទៅ​បាត់​

Posted: 19 Jul 2012 12:59 AM PDT

ជន​រងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ទើប​តែ​មក​ពី​ស្រុក​កំណើត​​រត់​ម៉ូតូ​​ឌុប​នៅ​ក្រុង​ភ្នំពេញ បាន​​៣​ទៅ​៤​ថ្ងៃ​ឌុប​បុរស​២​នាក់​ទៅ​កន្លែង​​កម្សាន្ត​​នៅ​ចំការ​ព្រីង​អង្គុយ​​ផឹក​ស៊ី​​ជា​មួយ​គ្នា​​ត្រូវ​ប្រុស​​២​នាក់​នោះ​ដាក់​ថ្នាំ​យក​ម៉ូតូ​​ទៅ​បាត់ កាល​ពីវេលា​ម៉ោង​៤​និង​១០​នាទី​​រសៀល​ថ្ងៃទី​១៧ កក្កដា ​នៅភូមិ​ច្រេស សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែន​សុខ ។

មេ​ប៉ុស្តិ៍​​ផ្សារ​ថ្មី​​1ត្រូវ​វី​ហ្គោ​​បុក​អូស​​ជាង​100ម៉ែត្រ​​​របួស​​ធ្ងន់​

Posted: 19 Jul 2012 12:45 AM PDT

ជនរងគ្រោះ​កំពុង​ត្រូវ​បាន​ជួយសង្គ្រោះ
រាជ​ធានី​​​ភ្នំពេញ​ ៖ លោក​​េម​ប៉ុស្តិ៍​​​​ផ្សារ​​ថ្មី​​១ ត្រូវ​រថយន្ត​​វីហ្គោ​ គ្មាន​ស្លាក​លេខ​ បើក​ដេញ​​បំបុក​​ពី​ចំណុច​​​​ផ្លូវ​លេខ៥៣​កែង​ផ្លូវ​​លេខ​​១៣៦​ ហើយ​អូស​​ម៉ូតូ​​និ​ងមនុស្ស​​រហូត​ដល់​​មុខ​ច្រក​​​ទ្វារ​ចូល​​ខាង​កើត​​ ផ្សារ​ធំ​ថ្មី​​ចម្ងាយ​​ជាង​​១០០​ម៉ែត្រ​ ស្ថិត​ក្នុង​​សង្កាត់​​ផ្សារ​ថ្មី​​១ ខណ្ឌ​ដូ​ន​ពេញ​ កាល​ពី​វេលា​ម៉ោង​​៨​និង​៣៥​នាទី​យប់​​​ថ្ងៃ​ទី​​១៧​ កក្កដា​ ​បណ្តាល​​ឱ្យ​របួសធ្ងន់​ធ្ងរ​​ បច្ចុប្បន្ន​​កំពុង​សង្គ្រោះ​​បន្ទាន់​នៅ​​​​​

​ព្រះ​រាជ​អាជ្ញា​​សាលា​ដំបូង​ខេត្ត​​ដឹក​នាំ​កម្លាំង​​ចម្រុះ​ចុះ​​ឆែកឆេរ​​លំនៅ​ឋាន​ឃើញ​ឈើ​គ្រញូង​​៧៤​ដុំ​

Posted: 19 Jul 2012 12:41 AM PDT

ឈើ​គ្រញូង​ដែល​​ត្រូវ​សមត្ថ​កិច្ច​បង្ក្រាប​បាន​
ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ ​លោក​កូយ កាន់​យ៉ា ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​​បាន​ដឹក​នាំ​មន្ត្រី​​ជំនាញ​​រដ្ឋ​បាល​ព្រៃ​ឈើ​ និង​កង​កម្លាំង​​ប្រដាប់​​​អាវុធ​​​គ្រប់​ប្រភេទ​​ចុះ​​ឆែកឆេរ​​លំនៅ​ឋាន​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ក្នុងភូមិ​ស្លែង​ពណ៌ ឃុំ​​ត្រពាំង​តាវ ស្រុក​អន្លង់​វែង ​រក​ឃើញ​ឈើ​គ្រញូង​​ចំនួន​៧៤​ដុំ​ស្មើ​ចំនួន​១​.៩០១​គីឡូ​ក្រាម

អាជ្ញាធរ​ខណ្ឌ​ដង្កោ ​នាំ​យក​អំណោយ​​សម្តេច​តេជោ​ទៅ​ចែក​ជូន​ប្រជា​ពល​រដ្ឋ​ក្រីក្រ​​១០​គ្រួសារ​

Posted: 19 Jul 2012 12:40 AM PDT

អាជ្ញាធរ​ខណ្ឌ​​ផ្តល់​អំណោយ​​​ផ្តល់​ប្រជា​ពល​រ​ដ្ឋ​ក្រីក្រ​
រាជធានីភ្នំពេញ ៖ អំណោយ​​ជា​ថវិកា​ និង​គ្រឿង​ឧបភោគ​បរិភោគ​​មួយ​ចំនួន​ដែល​ជា​អំណោយ​​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​​ត្រូវ​បាន​អាជ្ញា​ធរ​ខណ្ឌ​ដង្កោ ​ដឹក​នាំ​ដោយ​លោក​​អភិ​​បាល​ខណ្ឌ​​នុត ពុធ​ដារ៉ា ​នាំ​យ​ក​ទៅ​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ទីទ័ល​ក្រ​ចំនួន​១០​គ្រួសារ​​ដែល​កំពុង​ជួប​ការ​លំបាក​ក្នុង​ជីវ​ភាព​ប្រចាំ​​ថ្ងៃ ។

ដោះលែង​​ចំណាប់​ខ្មាំង​អឺរ៉ុប​​​៣នាក់​​​នៅ​ម៉ាលី​

Posted: 19 Jul 2012 12:38 AM PDT

ក្រុម​​អ៊ិស្លាម​​ប្រដាប់​​​អាវុធ​​នៅភាគ​​ខាងជើងម៉ាលី​
ក្រុម​អ៊ិ​ស្លាម​​និយម​​ប្រដាប់​អាវុធ​មួយដែល​កាន់​កាប់​​​​ភាគ​ខាងជើង​​ ប្រទេសម៉ាលី​​កាលពី​ថ្ងៃទី១៨​កក្កដា​បាន​ដោះ​លែង​ចំណាប់​ខ្មាំង​​ជា​ជនជាតិ​ អឺរ៉ុប​៣នាក់​​ក្នុង​នោះ​​មាន​ជនជាតិ​អេស្ប៉ាញ​​​២នាក់​​ និង​​ជន​ជាតិ​អុីតាលី​​ម្នាក់​​ដែល​​​ក្រុមនោះ​​ចាប់​ពង្រត់​​កាលពី​ខែ​តុលា ​​​ឆ្នាំ២០១១​ ​មក​ក្នុង​ប្រទេស​អាល់​ហ្សេរី​ ។ ការ​ដោះលែង​​នេះ​ធ្វើឡើង​មួយ​សប្តាហ៍​ ក្រោយ​ពី​ក្រុម​​នោះ​ប្រកាស​​​ពីការ​ដោះ

តំបន់​​ស្ទើរទាំងអស់​លើ​ពិភព​លោក​​ប៉ះពាល់​​​ដោយវិបត្តិ​តំបន់​​​អឺរ៉ូ

Posted: 19 Jul 2012 12:31 AM PDT

ប្រធាន​​ថ្មី​របស់​​ធនាគារពិភពលោក
ប្រធា​ន​ថ្មី​របស់ធនាគារពិភព​លោក​​ លោក​ជីម​យ៉ុង​គីម បាន​ព្រមាន​​​កាលពី​ថ្ងៃទី១៨កក្កដា​ថា ស្ទើរគ្រប់​​​តំបន់​​ទាំងអស់​​លើពិភព​លោក​​ត្រូវ​ប៉ះពាល់​ដោយ​សារ​វិបត្តិ​​ ហិរញ្ញ​វត្ថុ​​បច្ចុប្បន្ន​ក្នុង​បណ្តា​​ប្រទេស​​តំបន់​​អឺរ៉ូ ។​ ក្នុង​​សុន្ទរកថាមួយនៅឯ BROOKINGS INSTITUTION ​លោក​​គីម​​​អះអាងថា និយាយ​​​ដោយ​ត្រង់​អ្វីដែល​កើតមាន​​នាពេល​​​បច្ចុប្បន្ន​នៅអឺរ៉ុប​​​ប៉ះពាល់ ​​ស្ទើរ​គ្រប់​តំបន់​​

ចតយាន​យន្ត​​លើផ្លូវ​សាធារណៈ​​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍

Posted: 19 Jul 2012 12:30 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្ត​កំពត ៖ នៅលើ​ដង​ផ្លូវ​សាធារណៈ​មួយ​ខ្សែ ស្ថិត​នៅ​ខាង​ជើង​ផ្សារ​ទីរួម​ខេត្ត​​ គេ​ឃើញ​​​មានការ​ចតយាន​ជំនិះ​ដូច​ជា​រ៉ឺម៉ក​ និង​រថយន្ត​ឈ្មួល និងបាន​​​យក​ផ្លូវ​សា​ធារណៈ​​ធ្វើ​អាជីវកម្មផ្ញើម៉ូតូ​ជា​ដើម បាន​ធ្វើឱ្យ​ផ្លូវ​មួយ​ខ្សែ​កាត់​ផ្សារ​ទី​រួម​ខេត្ត​នេះកើត​មាន​គ្រោះ​ ថ្នាក់​ចរាចរណ៍​ជា​ញឹក​ញាប់​​នា​ពេល​កន្លង​មក ។ រី​ឯ​​នគរ​បាល​ចរាចរ​ប្រចាំ​ការ​នៅ​ចំណុច​ខាង​លើ ហាក់​ដូច​ជា​ពុំ​ឃើញ​មាន​វិធាន​

ទី​ក្រុង​យូនី​នៅលើកោះ​ហុក​កៃដូ​លក់ដី​តម្លៃ​1,5​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ដើម្បី​ទាក់​ទាញ​ប្រជា​ជន​

Posted: 19 Jul 2012 12:28 AM PDT

ទី​ក្រុង​យូនី​នៅលើកោះ​ហុក​កៃដូ​លក់ដី​តម្លៃ​1,5​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ដើម្បី​ទាក់​ទាញ​ប្រជា​ជន​
AFP​ផ្សាយ​ឱ្យដឹងថា​ ក្រុង​យូនី​ (yuni)​ស្ថិត​នៅលើ​កោះ​ហុកកៃដូ​​ ប្រទេសជប៉ុន​ និងមាន​ប្រជាជន​ប្រហែល​៥.៩០០​នាក់​​ បាន​ប្រកាស​លក់ដី​​ក្នុង​តម្លៃ​​​​ទាប​សម្រាប់​ទាក់​ទាញ​​ប្រជា​ជន​ ឱ្យ​ទៅ​តាំង​លំនៅ​ឋាន​​ក្នុង​ទី​ក្រុង​ដ៏ស្ងាត់​ជ្រងំ​នេះ​ក្រោយពី​ចំនួន​ ប្រជាជន​បានធ្លាក់​ចុះ​ជាបន្ត​បន្ទាប់​ ។

ក្រុម​អគ្គ​ស្នង​​ការដ្ឋាន​នគរ​បាល​ជាតិ​ លត់​ក្រុម​ក្រសួង​ពារ​ពារ​ជាតិ​ 3-1 ប្រកួត​​បាល់​ទាត់​​ពាន​រង្វាន់​ METPHONE CAMBODIAN LEAGE-2012 ជុំ​ទី​2កាល​ពី​ថ្ងៃ​ពុធ​

Posted: 19 Jul 2012 12:24 AM PDT

ទិដ្ឋ​ភាព​ពេល​ប្រកួត​បាល់ទាត់
រាជធានី​ភ្នំពេញ ៖​​ ការ​ប្រកួត​​បាល់​​ទាត់​ពាន​រង្វាន់​​ METPHONE CAMBODIAN LEAGE ​2012 ជុំ​​ទី​២ នៅ​លើ​ទី​លាន​ពហុ​កីឡ​ដ្ឋាន​​ជាតិ​អូឡាំ​ពិក កាល​ពី​ថ្ងៃទី​២៨ កក្កដា ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ ប្រកួត​​ឈ្នះ​​ក្រុម​ក្រសួ​ង​ការ​ពារ​​ជាតិ​ក្នុង​លទ្ធ​ផល​ 3-1 ស្ថិត​នៅ​លេខ​រៀង​ទី​១​ក្នុង​តារាង​​ជាបណ្តោះ​អាសន្ន ។

រ៉ឺម៉ក់​ម៉ូតូ​ជាន់​​ហ្វ្រាំង​​មិន​ទាន់​​ជ្រុល​ទៅ​ថើប​គូទ​រថយន្ត​​កាមរី​​រលាត់​ថ្នាំ​បន្តិច​​ចោទ​ថា ​រថយន្ត​ជាន់​ហ្វ្រាំង​ប្រថុច​ញ៉ុច​

Posted: 19 Jul 2012 12:19 AM PDT

ទិដ្ឋ​ភាព​ឆោឡោ​នៅ​​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ រ៉ឺម៉ក​​ម៉ូតូ​ជាន់​ហ្វ្រាំង​​មិន​​ទាន់ក៏​​ជ្រុល​ទៅ​​ប៉ះ​គូទរថយន្ត​កាមរី​​ស៊េរី​៩១ ពណ៌​ឈាម​ជ្រូក បណ្តាល​ឱ្យ​រលាត់​ថ្នាំ​បន្តិច​ ហើយ​​ចោទ​ប្រកាន់​ថា ​ដោយ​សារ​តែរថយន្ត​​មាន​កង់​៤ រីឯ​រ៉ឺម៉ក​​ម៉ូតូ​របស់​​គាត់​​មាន​តែ​កង់​២​ចាប់​ហ្វ្រាំង​​មិន​ឈ្នះ​ទើប​បុក​គូទ​រថយន្ត​ ។ ហេតុ​ការណ៍​​នេះ​កើត​ឡើង​​កាល​ពី​វេលា​​ម៉ោង​​៩​និង​៣០​នាទី​យប់​​ថ្ងៃ​ទី​១៧ កក្កដា ​តាម​បណ្តោយ​​មហា​វិថី​ព្រះ​មុនី​រ៉េត ស្ថិត​ក្នុង​ភូមិ​សង្កាត់​​បឹង​សាឡាង ខណ្ឌ​ទួល​គោក ។

សាលា​ដំបូង​​រាជធានី​ឃុំ​ខ្លួន​​សន្តិសុខ​ក្លិប​កម្សាន្តស្កាយ​​ពីបទ​ប្រើ​អាវុធ​ខុសច្បាប់

Posted: 19 Jul 2012 12:15 AM PDT

សាលា​ដំបូង​​រាជធានី​ឃុំ​ខ្លួន​​សន្តិសុខ​ក្លិប​កម្សាន្តស្កាយ​​ពីបទ​ប្រើ​អាវុធ​ខុសច្បាប់
រាជធានីភ្នំពេញ​ ៖ កាលពីថ្ងៃទី១៧ កក្កដា សាលា​ដំបូង​រាជធានីភ្នំពេញ ​បានសម្រេច​ឃុំខ្លួន​សន្តិសុខយាមនៅក្លិបកម្សាន្ត​ស្កាយ​ម្នាក់​ដាក់​ពន្ធនា​ គារជា​បណ្តោះអាសន្ន ក្រោមការ​ចោទ​ប្រកាន់​ពីបទ​ប្រើ​ប្រាស់អាវុធខុសច្បាប់ ។ សន្តិសុខ​ម្នាក់​នេះ​​ឈ្មោះ​រស់ ពុទ្ធា ហៅក្របី ភេទ​ប្រុស អាយុ៣០ឆ្នាំ ។ សូម​​រំឭក​ថា ឈ្មោះ​រស់ ពុទ្ធា ហៅ​ក្របីបានត្រូវ​នគរបាល​ការិយា​ល័យ​ព្រហ្ម​

ហ៊ីយ៉ាន់ដាយ​​ដឹក​ម្សៅ​មី​បុក​ប៉ុស្តិ៍​យាម​ឃ្លាំង​​សូគីម៉ិច​​បាក់​ខ្ទេច

Posted: 19 Jul 2012 12:11 AM PDT

ទិដ្ឋ​ភាព​ឆោឡោ​នៅ​កន្លែង​​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​ធុន​ធំ​មួយ​​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ ដឹក​ម្សៅ​មី​​បាន​បុក​ប៉ុស្តិ៍​យាម​​ឃ្លាំង​សាំង​សូគីម៉ិច​​​ពេញ​ទំហឹង​បណ្តាល​ឱ្យ​បាក់​​ខ្ទេច​ដល់​ដី​​កាល​ពីវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​​ថ្ងៃទី​១៩ កក្កដា ​ស្ថិតក្នុងភូមិ​​មិត្ត​ភាព សង្កាត់​ឫស្សី​​កែវ ខណ្ឌ​ឫស្សីកែវ ។ ឯ​រថយុន្ត​ស្រុញ​​ខ្ទេច​​ផ្នែក​ខាង​មុខ​

រថយន្ត​កូរ៉ូឡា​​បុក​រះ​​រថយន្ត​៣​គ្រឿង​សង​៦០០​ដុល្លារ​

Posted: 19 Jul 2012 12:04 AM PDT

ទិដ្ឋភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ រថយន្ត​កូរ៉ូឡា ពណ៌​ខ្មៅ បើក​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​មហា​​វិថី​សហ​ព័ន្ធ​រុស្ស៊ី ហើយ​បត់​ចូល​​ផ្លូវ​លេខ​២៥៩ ស្រាប់តែ​​មាន​រថយន្ត​​ម៉ាក Prush បើក​ចេញ​​ពី​ផ្លូវ​លេខ​​២៥៩ ​ឡើង​មក​ផ្លូវ​សហ​ព័ន្ធរុស្ស៊ី ​ធ្វើ​ឱ្យ​រ​ថយន្ត​​កូរ៉ូឡា​​ជាន់​ហ្វ្រាំង​តែ​បែរជាច្រឡំ​​ជាន់​ហ្គែ​ក៏​ជ្រុល​ទៅ​​បុក​រថយន្ត

សុខ ជំនោរ បដិ​សេធ​មាន​មិត្ត​ស្រី​ថ្មី ព្រោះ​នៅ​អាល័យ​​សុគន្ធ​ នី​សា

Posted: 19 Jul 2012 12:00 AM PDT

លោកសុខ ជំនោរ
រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​បែក​​បាក់​​គូ​ស្នេហ៍​​ជា​ច្រើន​ឆ្នាំ​​ស្ទើរ​ចាក់​ទឹក​មិន​​លិច​រវាង​អ្នក​និពន្ធ​សុខ ជំនោរ និង​តារា​ចម្រៀង​សុគន្ធ នីសា ជិត​មួយ​ឆ្នាំ​មក​នោះ ស្រាប់​​តែ​ថ្មី​ៗនេះ​មាន​ព័ត៌​មាន​​លេច​ឮ​ថា ​អ្នក​និពន្ធ​ដែល​មាន​ចរិត​ស្រគត់​ស្រគំ​​លោក​សុខ ជំនោរ ​បាន​ចាប់​ផ្តើម​​មាន​ទំនាក់​ទំនង​​ជា​មួយ​មិត្ត​ស្រី​ថ្មី ដើម្បី​យក​មក​ស្អំ​បេះដូង​​ដែល​​​ធ្លាប់​រង​របួស ។ ប៉ុន្តែ​សុខ ជំនោរ បាន​ធ្វើ​ការ​បដិ​សេធ​​ចំពោះ​ការ​លេច​ឮ​នូវ​ព័ត៌​មាន​នេះ ដោយ​លោក​បាន​អះអាង​ថា រហូត​

ជិះ​ម៉ូតូ​​វ៉ា​​រថ​យន្ត​​​ជ្រុល​ទៅ​បុក​​​អ្នកជិះ​កង់​​របួស​ធ្ងន់​

Posted: 19 Jul 2012 12:00 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
​រាជ​ធានីភ្នំពេញ​ ៖ បុរស​​​ម្នាក់​ជិះ​​​ម៉ូតូ​​​ម៉ា​ក​ស្មាស​​វី​ ​តាម​មហា​វិថី​ម៉ៅ​សេ​ទុង​​ ពី​ត្បូង​ទៅ​ជើង​​ ក​្នុង​ល្បឿន​​លឿន​​ ហើ​យ​បាន​វ៉ា​រថយន្ត​​​មួយ​គ្រឿង​​​​​​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​​ ក៏​ជ្រុល​ទៅ​បុក​​​​​​​​​ជា​មួយ​​កង់​​​​ជិះ​ដោយ​​បុរ​សម្នាក់​​​​​​​​​​​​ ស្រប​ទិស​គ្នា​​ បណ្តាល​ឱ្យ​​​អ្នក​ជិះ​​កង់​​​រង​របួស​​បាក់​ជើង​​ស្តាំ​​ កាល​ពី​​​វេលា​ម៉ោង​​​១២​និង​​៣៥​នាទី​​​រំលង​​អធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​ ​១៨ កក្កដា ​ក្នុង​សង្កាត់​ទួល​ស្វា​យ​​ព្រៃ

ដាញ់​ ម៉ូនីកា ចង់​វិល​ចូល​សិល្បៈ​វិញ ប៉ុន្តែ​មិន​ទាន់​មាន​ឱកាស​

Posted: 18 Jul 2012 11:52 PM PDT

អ្នក​នាង ដាញ់ ម៉ូនីកា និង​ស្វាមី ព្រម​ទាំង​បុត្រ​
រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​រៀប​អាពាហ៍​ពិពាហ៍​​ជា​មួយ​បុរស​អូស្ត្រាលី​រួច​មក ដាញ់​ ម៉ូនីកា បាន​ចាក​ចេញពីស្រុក​កំណើត​​របស់​ខ្លួន​​ទៅ​រស់​នៅ​​ជា​មួយ​ស្វាមី​​ បើ​គិត​មក​ដល់​ពេល​នេះ​​គឺ​មាន​រយៈ​​ពេល​ជាង​២​ឆ្នាំ​មក​ហើយ ហើយ​នាង​ក៏​បាន​​បង្កើត​កូន​ស្រីម្នាក់​ផង​ដែរ ​ពេល​នេះ​​មាន​វ័យ​១​ឆ្នាំ​កន្លះ​ហើយ ចំណែក​ឯ​ជីវ​ភាព​ក្រុម​គ្រួសារ​​ក៏ធូរ​ធារ​ជាង​មុន​ដែរ ធ្វើ​ឱ្យ​​ដាញ់ ម៉ូនីកា និង​ស្វាមី​​ចង់​បាន​កូន​ម្នាក់​បន្ថែម​ទៀត​​ផង​ដែរ ។

បុរស​ឯកោ​ដេក​ស្លាប់​ក្នុង​ខ្ទម​ចាំ​ចម្ការ​បាន​​ព្រះ​សង្ឃជួយ​ធ្វើ​បុណ្យ​

Posted: 18 Jul 2012 11:45 PM PDT

សមត្ថ​កិច្ច​កំពុង​ត្រួត​ពិនិត្យ​សាកសព
ខេត្ត​កំពង់​ឆ្នាំង ៖​​ ​បុរស​ម្នាក់បាន​​ដេក​ស្លាប់​នៅ​ក្នុង​ខ្ទម​ចាំ​ចម្ការ​​មួយ​ កាល​ពី​យប់​ថ្ងៃ​ទី​១៥ កក្កដា ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ខណៈគាត់​​​បាន​សុំ​ខ្ទម​ចាំ​ចម្ការ​ដេក​មួយ​យប់ ។មន្ត្រី​ប៉ូលិស​​ស្រុក​បរិបូណ៌ ​​និយាយ​ថា បុរស​រូប​នេះ​​​ឈ្មោះ​គង់ សុភី អាយុ​៤៧​ឆ្នាំ មាន​ទី​លំ​នៅ​​​ក្នុងឃុំ​ផាត់​សណ្តាយ ខេត្ត​កំពង់​ធំ តែ​​មក​មាន​ប្រពន្ធ​នៅ​ភូមិ​ត្រពាំង​ចាន់ លុះ​ក្រោយ​

កម្មករ​កម្ម​ការិនី​​រោង​ចក្រ​កាត់​​ដេរ​យី​ហោ​​ឃែន​​ធើ​រែនជាង​1ពាន់​នាក់​​ធ្វើ​កូដ​កម្ម​

Posted: 18 Jul 2012 11:30 PM PDT

កម្មករ​កម្ម​ការិនី​​រោង​ចក្រ​កាត់​​ដេរ​យី​ហោ​​ឃែន​​ធើ​រែនជាង​1ពាន់​នាក់​​ធ្វើ​កូដ​កម្ម​
រាជ​ធានី​ភ្នំពេញ​​ ៖ កម្មករ​កម្ម​ការិនី​​រោង​ចក្រ​​កាត់​ដេរ​​ឃែន​ធើរែន ចំនួន​​​ជាង​​១​ពាន់​នាក់​​បាន​ប្រមូល​ផ្តុំ​គ្នា​​ធ្វើ​កូដ​កម្ម​​តវ៉ា​​ នៅខា​ង​មុខ​​រោង​​ចក្រ​​នោះ​ ដោយ​ពួក​​គេ​​ទាម​ទារ​នូ​វ​លក្ខខណ្ឌ​​ការ​ងារ​​មួយ​ចំនួន​​ពី​ថៅ​កែ​​រោង​ ចក្រ ហើយ​​​តាម​ការ​អះ​អាង​​ថា​​​​កូដ​​កម្ម​​នោះ​បាន​​ផ្ទុះ​​ឡើង​រយៈ​ពេល​​៣​ ថ្ងៃ​​កន្លង​​​មក​ហើយ ។​ ​ហេតុ​ការណ៍​នេះ​​​បាន​កើ​ត​ឡើង​​​បន្ត​​​នៅ​​ព្រឹក​ថ្ងៃ​ទី​​១៧ កក្កដា​​ ​ដែល​រោង​ចក្រ​​ខាង​លើ​

ដោះលែង​​ចំណាប់​ខ្មាំង​អឺរ៉ុប​​​៣នាក់​​​នៅ​ម៉ាលី​

Posted: 18 Jul 2012 11:24 PM PDT

ក្រុម​​អ៊ិស្លាម​​ប្រដាប់​​​អាវុធ​​នៅភាគ​​ខាងជើងម៉ាលី​
ក្រុម​អ៊ិ​ស្លាម​​និយម​​ប្រដាប់​អាវុធ​មួយដែល​កាន់​កាប់​​​​ភាគ​ខាងជើង​​ ប្រទេសម៉ាលី​​កាលពី​ថ្ងៃទី១៨​កក្កដា​បាន​ដោះ​លែង​ចំណាប់​ខ្មាំង​​ជា​ជនជាតិ​ អឺរ៉ុប​៣នាក់​​ក្នុង​នោះ​​មាន​ជនជាតិ​អេស្ប៉ាញ​​​២នាក់​​ និង​​ជន​ជាតិ​អុីតាលី​​ម្នាក់​​ដែល​​​ក្រុមនោះ​​ចាប់​ពង្រត់​​កាលពី​ខែ​​​​ តុលា​​​ឆ្នាំ២០១១​ ​មក​ក្នុង​ប្រទេស​អាល់​ហ្សេរី​ ។ ការ​ដោះលែង​​នេះ​ធ្វើឡើង​មួយ​សប្តាហ៍​ ក្រោយ​ពី​ក្រុម​​នោះ​ប្រកាស​​​ពីការដោះ​

លិច​នាវា​មួយ​​​នៅ​​​តង់​ហ្សានី​ស្លាប់​​២៧​នាក់​​បាត់​ខ្លួន​​ជាង១០០​នាក់​

Posted: 18 Jul 2012 11:23 PM PDT

សែងសាក​សព​​អ្នក​ស្លាប់​​​ដោយ​​លិច​នាវា​
ពួកអ្នក​ជួយ​សង្គ្រោះ​​​​បាន​ស្រង់​​​​សាកសព​​មនុស្ស​២៧​នាក់​​ខណៈ​​មនុស្ស​ ជាង​១០០​នាក់​​នៅ​តែបាត់​ខ្លួន​ក្រោយ​ការ​លិច​នាវា​ដឹកអ្នក​ដំណើរ​មួយ​គ្រឿង ​​​ដែល​មាន​មនុស្ស​ជិះ២៨៧​នាក់​ក្នុង​មហា​សមុទ្រ​​ឥណ្ឌា​​ កាលពី​រសៀល​ថ្ងៃទី​១៨​កក្កដា ។​ ​យោងតាម​​អ្នក​ទទួល​​​ខុស​ត្រូវ​​តង់ហ្សានីម្នាក់​​ថា ពួកអ្នក​ជួយ​សង្គ្រោះ​រហូត​មក​ទល់ពេល​នេះ​ស្រង់​​​សាក​សព​មនុស្ស​​បាន​​២៧​ នាក់​​ក្នុង​នោះ​មាន​​

វាយ​​ប្រហារ​​ពួកអ្នក​​ទេសចរ​អុីស្រាអែល​​​នៅ​ប៊ុលហ្គារី​​ស្លាប់​៦​នាក់​

Posted: 18 Jul 2012 11:21 PM PDT

រង្វង់​​​មូល​​រថយន្ត​​​​រងការ​​ខូចខាត​ដោយ​ការ​វាយ​ប្រហារ​​
ក្រសួង​ការ​បរទេស​​​ប៊ុល​ហ្គា​រី​​រាយ​ការណ៍ថា​ មនុស្ស៦​នាក់​​បាន​ត្រូវ​ស្លាប់​​ហើយ​ជាង៣០​នាក់​​ទៀត​ត្រូវរបួស​​​កាលពី​ ថ្ងៃទី១៨​កក្កដា​ក្នុង​ការ​​​វាយ​ប្រហារ​​ភេរវកម្ម​ប្រឆាំង​រថយន្ត​បឺស​ ដឹកអ្នក​​​ទេសចរ​អុីស្រាអែល​មួយគ្រឿង​នៅឯ​ព្រលាន​​​យន្ត​ហោះ​BOURGAS ​ជាប់​​សមុទ្រ​​​ខ្មៅ​របស់​​​​ប៊ុលហ្គារី ​។​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៩ កក្កដា ២០១២

Posted: 18 Jul 2012 11:16 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​ ​​ធានី​ភ្នំពេញ​លើក​ទី១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​១៩ កក្កដា ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​

ម៉ូតូ​​2គ្រឿង​​ប៉ះ​គ្នា​ដួល​​​ជ្រុះ​កាសែត​​​​រាយ​ពេញ​ផ្លូវ​

Posted: 18 Jul 2012 11:15 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ​ ៖ ម៉ូតូ​​​សេ​​១២៥មួយ​គ្រឿង​បើក​​​ឆ្លង​​​​ផ្លូវ​​​​ ត្រង់​​ចំណុច​​​របាំង​​ថ្ម​​ទាប​​​​សម្រាប់​​​​អ្នក​​ថ្មើ​​រ​ជើង​ឆ្លង​កាត់ ​​ តែ​ឡើង​មិន​រួច​​​ក៏​រអិល​​​​ថយ​ក្រោយ​​​វិញ​ប៉ះ​​ម៉ូតូ​​​សង់​កូរ៉េ​​​ កញ្ចាស់​​​​មួយ​គ្រឿង​ដឹក​​កាសែត​​​​​លក់​​​តាម​ហាង​​​​បណ្តាល​ឱ្យ​​​​ដួល​ ជ្រុះ​​កាសែត​​​រាយ​ពេញ​ផ្លូវ​​ ​កាល​ពី​វេលា​ម៉ោង​​​៦និង​​៣០​នាទី​ព្រឹក​​ថ្ងៃទី​​១៧ កក្កដា ​តាម​បណ្តោយ​​​​មហា​​​វិថី​​ព្រះ​​​មុនី​​​រ៉េត​​ កែង​ផ្លូវ​លេខ​​២៣១​ ស្ថិត​ក្នុង​​​សង្កាត់​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!