Koh Santipheap Daily

Koh Santipheap Daily


កូន​ប្រុស​លោក​មេ​ឃុំ​​កំពង់​ព្រៀង ស្រវឹង​ធ្លាក់​​ភ្នែក​នាំ​បក្ស​ពួក​​អុក​ឡុក​​ក្រុម​សមត្ថ​កិច្ច​​កំពុង​ត្រួត​ពិនិត្យ​​អាវុធ​​ជាតិ​ផ្ទុះ​ពេល​យប់​

Posted: 15 Jul 2012 12:48 AM PDT

សមត្ថ​កិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​​កន្លែង​កើតហេតុ​
ខេត្ត​បាត់ដំបង ៖ ជន​ម្នាក់​​ស្ថិត​ក្នុង​ស្ថាន​ភាព​​ស្រវឹង​ជោក​ជាំ​​ដែល​អះ​អាង​ថា ​ខ្លួន​ជា​មន្ត្រី​យោធា និងជា​កូន​ប្រុស​របស់​លោក​មេ​ឃុំ​​ម្នាក់​​នៅ​ស្រុក​សង្កែ បាន​នាំ​បក្ស​ពួក​​២​នាក់​ទៀត​​ជិះ​រថយន្ត​ឡិចស៊ីស​​មីនី ពណ៌​ស្ករ មួយ​គ្រឿង​​​ទៅ​បង្ក​ជម្លោះ​ដោយ​ចេតនា​​ជាមួយ​កម្លាំង​​នគរបាល​ព្រហ្ម​ទណ្ឌ​​ខេត្ត​ជិត​២០​នាក់ ​ដែល​កំពុង​ចុះ​ប្រតិបត្តិ​ការ​​ត្រួត​ពិនិត្យ​​អាវុធ​ជាតិ​ផ្ទុះ​​ ដោយ​បាន​ចោទ​សមត្ថ​កិច្ច​ថា ជា​អ្នក​ចាប់​​យក​ម៉ូតូ​របស់​ខ្លួន​ទៅ​រក្សាទុក​ពេលខ្លួន​ធ្វើ​ដំណើរ​​ក្នុង​ស្ថាន​ភាព​ស្រវឹង ។

លោក​​ឆាវេស​ព្រមាន​ថា​សង្គ្រាម​​​ស៊ីវិល​​មួយ​នឹង​ផ្ទុះ​ឡើង​​បើ​លោក​ចាញ់​​​ឆ្នោត​

Posted: 15 Jul 2012 12:40 AM PDT

​លោក​​ហ៊ូហ្គោ​ឆាវេស
ប្រធានាធិបតី​​​វេណេ​ស៊ុយអេឡា​​​​ លោក​ហ៊ូហ្គោ​​ ឆាវេស បានព្រមាន​​​​កាលពី​​ថ្ងៃទី​១៣ កក្កដា​​ ​កន្លងមក​នេះ​ថា បរាជ័យ​​​​ជាយ​ថាហេតុ​របស់​លោក​​​​ក្នុង​ការ​​បោះឆ្នោត​​ប្រធានាធិបតី​នា​ថ្ងៃ​​​ទី​៧តុលា​ខាងមុខ​នេះ​នឹង​អាច​បង្ក​ឱ្យ​មាន​​សង្គ្រាម​ស៊ីវិលមួយ។​ ក្នុងបទ​​សម្ភាសន៍​​ជាមួយ​ទូរទស្សន៍​​រដ្ឋនៅ​ក្នុង​រដ្ឋ ANZOATEGUI លោក​​​ឆាវេសគូស​បញ្ជាក់​ថា​​​ ប្រសិន​បើបេក្ខជន​ប្រធានាធិបតី​​​

ក្មេង​​​ប្រុសអាយុ​​ត្រឹម​9ឆ្នាំ​ក្លាយ​ជា​សេដ្ឋី​​​​ដោយ​ការ​​លក់​ផ្ទាំងគំនូរ​

Posted: 15 Jul 2012 12:38 AM PDT

ក្មេង​​ប្រុស​​​​អាយុ​​៩ឆ្នាំ​ជាងគំនូរ​​​ចំណាន
យោងតាមDAILY MAIL ​​ថា​ ក្មេង​​​ប្រុស​ ​អង់​គ្លេស​ម្នាក់​​​អាយុ​​​​​​៩ឆ្នាំ​ឈ្មោះ​ KIERON WILLIAMSON ​កំពុង​​​​តែឈាន​ក្លាយ​ទៅជា​​មហា​​សេដ្ឋី​វ័យ​ក្មេង​​​បំផុត​​ក្រោយ​ពីការ​​លក់​​ផ្ទាំងគំនូរ​​​២៤​ផ្ទាំង​​​ចុង​ក្រោយ​​​​​របស់​គេ​បាន​​​ទឹក​ប្រាក់ជិត​៣១.៧០០​​អឺរ៉ូមក ។ ​ផ្ទាំងគំនូ​ចុង​ក្រោយ​​​ទាំងនេះ​របស់​​គេត្រូវ​​លក់​​ដាច់​​អស់​​ត្រឹម​រយៈ​​ពេល​​​១៥​នាទី​​​ ។ ក្មេង​​ប្រុស​​នេះ​​មាន​រហស្សនាម​​​ថា MINI

សម្តេច​តេជោ​​លើក​ទឹក​ចិត្ត​យុវជ​ន​វាស់​ដី​ធ្វើការ​ឱ្យ​ម៉ឺង​ម៉ាត់​​កុំ​បន្សល់​ទុក​បញ្ហា​នៅ​ថ្ងៃក្រោយ​

Posted: 15 Jul 2012 12:30 AM PDT

សម្តេច​តេជោ ហ៊ុន សែន ក្នុងពិធី​​ជួប​សំណេះសំណាល​​ជា​មួយ​ក្រុម​​យុវជន​ស្ម័គ្រ​ចិត្ត​
ខេត្ត​សៀមរាប ៖ ​នៅរាត្រី​វេលា​ម៉ោង​៩​កន្លះ​ថ្ងៃទី​១៣ កក្កដា ស​ម្តេច​​តេជោ ហ៊ុន សែន បាន​​ជួប​​សំណេះសំណាល​​ជា​មួយ​​ក្រុម​​យុវជន​ស្ម័គ្រ​ចិត្ត​​៣​ក្រុម​ចំនួន​៣៦​នាក់ ដែល​ទើប​នឹង​​បញ្ជូន​ទៅ​បំពេញ​បេសក​កម្ម​វាស់​ដីធ្លី ដើម្បី​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធ​ិ​ជូន​ប្រជា​ពល​រដ្ឋ​នៅ​ឃុំ​ស្វាយ​លើ ​ស្រុក​វ៉ារិន ខេត្តសៀមរាប ។

យុវជន​មិន​ចេះ​ហែលទឹក​​ទៅ​ដក​​ក្រអៅ​​ឈូក​ធ្លាក់​អន្លង់​លង់​ទឹក​​ជ្រៅ​ស្លាប់

Posted: 15 Jul 2012 12:27 AM PDT

សព​ជនរងគ្រោះ​ដែល​លង់​ទឹកស្លាប់
រាជ​ធានីភ្នំពេញ ៖ ​ យុវជន​ម្នាក់​មិន​ចេះ​ហែលទឹកបាន​​​ទៅ​ដក​ក្រអៅ​ឈូក​​នៅស្រះ​ទឹក​​ក្បែរ​ផ្ទះ​ ក៏ធ្លាក់អន្លង់​​​​លង់ទឹក​​ជ្រៅស្លាប់​ កាលពី​វេលាម៉ោង​​១០ និង​៣០នាទី​ព្រឹក​ថ្ងៃទី១៥​​កក្កដា ​២០១២ ​នៅភូមិ​ឡកំបោរ ​សង្កាត់​​​ស្វាយ​ប៉ាក ​ខណ្ឌ​ប្ញស្សីកែវ​​ ហើយ​ត្រូវ​​បាន​ប្រជាពលរដ្ឋ​​​នាំគ្នា​មុជ​ទឹកជួយរក​សព​ឃើញ​ប្រមាណ​​កន្លះ​ម៉ោង​​ក្រោយ​មក​នាំទៅ​​កាន់​លំនៅឋាន​​​ធ្វើបុណ្យ​តាម​​ប្រពៃ​ណី។

ក្មេង​ប្រុស​អច្ឆរិយអាយុ​4​ឆ្នាំ​មាន​សមត្ថភាព​ពិសេស

Posted: 15 Jul 2012 12:22 AM PDT

ឃីល័រ​កំពុង​ត្រូវ​បាន​សម្ភាសន៍ដោយ​បណ្តាញ​ទូរទស្សន៍ RazorTV
ក្មេង​ប្រុស ឃីល័រ លីម (Kyler Lim) ទើប​តែ​មាន​អាយុ​៤​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​គេ​មាន​សមត្ថ​ភាព​ពិសេស​​​អាច​អាន​អក្សរ​ ហើយ​​​ចាំ​ពាក្យ​ទាំង​នោះ​ ។ នេះ​បើ​យោង​តាម​ប្រភព​គេ​ហ​ទំព័រ​អ៊ាស៊ី​វ័ន​ ចេញ​ផ្សាយ​ថ្ងៃ​ទី​១១ កក្កដា កន្លង​មក ។ ប្រភព​បន្ត​ថា នៅ​ពេល​ឃីល័រ​ មាន​អាយុ​១៨​ខែ ឪពុក​ម្តាយ​របស់​គេ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ពេល​ឃើញ​គេ​កំពុង​អាន​ទស្សនា​វដ្តី​មួយ​នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវបញ្ចេញ​សំឡេង​ខ្លាំង​ៗ ។ ស្ថិត​ក្នុង​ភាព​ស្រឡាំង​កាំង​នូវ​អ្វី​ដែល​ពួក​គាត់​បាន​ឃើញ​នាពេល​នោះ លោក ស្ទីវិន លីម ​និង​អ្នក​ស្រី ហ្វ៊ីលីសែ​បាន​បញ្ជូន​ឃីល័រ​ទៅ​ប្រឡង​សំនួរ IQ (ធ្វើ​តេស្ត​ពី​ភាព​ឈ្លាស​វៃ​) ហើយ​លទ្ធ​ផល​គេ​បាន​ពិន្ទុ ១៤០ពិន្ទុ ខណៈ​ពិន្ទុ​គិត​ជា​មធ្យម​សម្រាប់​​​ប្រឡង​សំនួរ​ពី​ភាព​ឈ្លាស​វៃ​របស់​មនុស្ស​ពេញ​វ័យ​នៅ​​ប្រទេស​សិង្ហបុរី​ តែ១០៣​ពិន្ទុ​ប៉ុណ្ណោះ។ ដូច្នេះ​ពិន្ទុ​របស់​ឃីល័រ​លើស​មធ្យម​ភាគ​នៃ​ពិន្ទុ​​របស់​មនុស្ស​ពេញ​វ័យ​ទៅ​ទៀត។

ប៉ូលិស​​ចាប់​ខ្លួន​លោក​​ម៉ម ​សូណង់​ដូ ព្រឹក​នេះ​យក​ទៅ​សាក​សួរ​នៅ​​ក្រសួង​មហា​ផ្ទៃ​

Posted: 15 Jul 2012 12:19 AM PDT

លោក​ម៉ម សូណង់ដូ មក​ដល់​ព្រលាន​យន្ត​ហោះ​
រាជធានីភ្នំពេញ ៖ ​លោក​ម៉ម សូណង់​ដូ ប្រធានសមាគមអ្នក​​ប្រជាធិប​តេយ្យ និង​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ​ត្រូវ​បាន​ប៉ូលិស​សន្តិ​សុខ​ផ្ទៃ​ក្នុង​ក្រសួង​មហា​ផ្ទៃ​​សហ​ការ​ជា​មួយ​ប៉ូលិស​​មូល​ដ្ឋាន​ធ្វើ​ការ​ចាប់​ខ្លួន កាល​ពី​ព្រឹក​ថ្ងៃទី​១៥ កក្កដា ២០១២ ​នៅ​ផ្ទះរបស់​គាត់​ដែល​​ជា​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ ​អគារ​​លេខ​៣៣ ផ្លូវ​លេខ​២៦BT ក្រុម​១ ភូមិ​ត្នោត​ជ្រុំ​២ សង្កាត់​បឹង​ទំពុន ខណ្ឌ​​មាន​ជ័យ ​ពាក់​ព័ន្ធ​បទ​ល្មើស​​ចាប់​ដី ញុះ​ញង់​​ឱ្យ​មាន​ការ​​ចាប់​​ដី​រដ្ឋ​ខុស​ច្បាប់​ និង​ពាក់​ព័ន្ធ​ចលនា​បង្កើត​​តំបន់​​អបគមន៍​​នៅ​ខេត្ត​​ក្រចេះ ។

​រថយន្ត​ដឹក​ប្រេងសាំង​ដាច់​កង់​ក្រោយ​អុក​ស៊ីទែនធ្លាយសាំង​ពាស​ពេញ​ផ្លូវ​

Posted: 14 Jul 2012 11:55 PM PDT

រថយន្ត​ដឹក​ប្រេង​សាំង​ដែល​ដាច់​កង់​
រាជធានីភ្នំពេញ ៖ ​រថយន្ត​ដឹក​ស៊ីទែន​ប្រេង​សាំង​មួយ​គ្រឿង​ចំណុះ​១៦.០០០​លីត្រ​បាន​​បើក​​បោះ​ពួយ​យ៉ាង​លឿន​ចៃដន្យ​ ស្រាប់តែ​​ដាច់​កង់​ក្រោយ​ខាង​ស្តាំ​មួយ​គូ​ធ្វើ​ឱ្យ​ផ្អៀង​​​រថយន្ត​​អុក​ស៊ីទែន​ទល់​ទៅ​នឹង​ថ្នល់ ហើយ​អូស​ទៅ​មុខ​​ជា​ច្រើន​ម៉ែត្រ​ បណ្តាល​ឱ្យ​ស៊ីទែនសាំងនោះ​ធ្លុះ​ធ្លាយ​​ហូរ​ប្រេង​ចេញ​មក​ក្រៅពាស​ពេញ​ផ្លូវ ហើយ​​អ្នក​រស់​នៅ​ជិត​នោះ​​បាន​នាំ​គ្នា​​មកដង​យក​ប្រេងសាំង​​នោះ​ទៅ​ទុក​ដាក់​​ក្នុង​ផ្ទះ​​របស់​ខ្លួន​យ៉ាង​សប្បាយ​ចិត្ត ប៉ុន្តែ​​អ្នក​ខ្លះ​​ត្រូវ​បាន​​ម្ចាស់​គេ​តាម​ទៅ​យក​មក​វិញ​ផង​ដែរ។

លីនដា ខក​ចិត្តព្រោះ​​ចូល​រួមសម្តែងតែគេមិន​ឱ្យ​ប្រាក់​​កំរៃ​

Posted: 14 Jul 2012 11:53 PM PDT

កញ្ញា​​សុវណ្ណ លីន​ដា
រាជធានីភ្នំពេញ​ ៖ តារាសម្តែង​ស្រី​វ័យ​​ក្មេង​​​មួយរូប​​មិន​ទទួល​​បាន​ប្រាក់​​កំរៃ​ទេ ពី​ការ​ចូល​រួម​សម្តែង​​ក្នុង​ខ្សែភាព​យន្ត​​ឱ្យ​ផលិតកម្ម​​​មួយ ។ ​​រឿង​​នេះ​​ធ្វើឱ្យ​​នាង​ខក​ចិត្តព្រោះ​ចំណាយ​ពេល​វេលា​​​ឥត​ប្រយោជន៍​។ ​តារា​ខកចិត្តនេះឈ្មោះ​​សុវណ្ណ លីន​ដា ​​ដែល​​​គេ​ធ្លាប់​​ឃើញ​​​មុខក្នុង​ខ្សែវីដេអូ​ភាគ​​មួយ​ចំនួន​​ ។

សម្តេច​តេជោ​អំពាវ​នាវ​ឱ្យ​អាមេរិក​បង្កើន​​ការ​វិនិ​យោគ​​នៅ​កម្ពុជា និង​​នៅ​ប្រទេស​​សមា​ជិក​អាស៊ាន​

Posted: 14 Jul 2012 11:47 PM PDT

សម្តេច​​​តេជោ ហ៊ុន​ សែន ស្ថិត​ក្នុងពិធី​ពិសា​អាហារ​ពេលល្ងាច​នៃ​វេទិកា​ធុរកិច្ច​អាមេរិក​-អាស៊ាន
ខេត្ត​សៀមរាប ៖ ប្រធាន​អាស៊ាន​​​បាន​អំពាវ​នាវ​​ឱ្យ​មាន​ការ​វិនិ​យោគ​របស់​សហ​រដ្ឋ​អាមេ​រិក​​មក​ធ្វើ​ការ​វិនិ​យោគ​នៅ​កម្ពុជា និង​នៅ​ប្រទេស​ជា​សមា​ជិក​អាស៊ាន​​​ដទៃ​ទៀត​ក្នុង​គោល​បំណង​​ចែក​រំលែក​ស្ថាន​ភាព​ឈ្នះ=ឈ្នះ​​ជា​មួយ​​គ្នា ។ ​ដោយ​ឡែក​​នៅ​កម្ពុជា​ចង់​ឱ្យ​ការ​វិនិ​យោគ​​​របស់​អាមេ​រិក​ច្រើន​ថែម​ទៀត ​នៅ​ក្នុង​វិស័យ​​សំខាន់ៗ​ដូចជា​ការ​ផលិត​ថាម​ពល​​ប្រេង និង​​ហ្គាស ព្រមទាំង​​វិស័យ​ជា​ច្រើន​ផ្សេងៗ​ទៀត ។

គណ​បក្ស​សិទ្ធិ​មនុស្ស​ថា «ការ​ចាប់​ខ្លួន​​លោក​ម៉ម ​សូណង់​ដូ ​ជា​ការ​គំរាម​​កំហែ​ង​នយោ​បាយ​​ធ្ងន់​ធ្ងរ»

Posted: 14 Jul 2012 11:39 PM PDT

រាជធានីភ្នំពេញ ៖ គណ​បក្ស​សិទ្ធិ​មនុស្ស​បាន​​ចេញ​​សេច​ក្តី​​ថ្លែង​ការណ៍​មួយ​​ទាក់​ទង​នឹង​ការ​ចាប់​ខ្លួន​លោក​ម៉ម ​សូណង់ដូ នាយក​វិទ្យុ​​សំបុក​​ឃ្មុំ និង​ជាប្រធាន​​ប្រតិ​បត្តិ​​សមា​គម​អ្នក​ប្រជាធិប​​តេយ្យ​​កាល​ពី​វេលា​ម៉ោង​៨​​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​១៥ កក្កដា ២០១២ ថា «គណ​បក្ស​សិទ្ធិ​មនុស្ស​​មាន​ការ​សោក​ស្តាយ​ចំពោះ​ករណី​​ដែល​អាជ្ញា​ធរ​​

ខ្ចី​ម៉ូតូ​មិត្តភក្តិ​​ប្អូន​យក​ទៅ​បញ្ចាំ​​លេង​ល្បែង​ចាញ់​អស់​ត្រូវ​ចាប់​ខ្លួន​

Posted: 14 Jul 2012 11:35 PM PDT

បុរស​ដែល​ចាញ់​ល្បែង​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
រាជធានីភ្នំពេញ ៖ ​ញៀន​នឹង​ល្បែង​គង់​តែ​​វិនាសអន្តរាយ​​ដូច​បុរស​ម្នាក់​នេះ​​ដែល​ពី​មុន​ជា​​បុគ្គ​លិក​អង្គ​ការមួយ​​ និង​មាន​ជីវ​ភាព​ធូរ​ធា​ ទី​បំផុត​ ដោយ​សារ​តែ​ល្បែង​​បាន​បាត់​បង់​ការ​ងារ​ ឪពុក​ម្តាយ​អស់​ជំនឿ​​លែងរវី​រវល់​ ។ ចុង​ក្រោយ​បាន​ខ្ចី​ម៉ូតូ​ម៉ាក​គុប​ជ្រុង​សេ៥០ ​ពណ៌​ទឹក​​ប៊ិច ​របស់​មិត្ត​ភក្តិ​​ប្អូន​យក​ទៅ​បញ្ចាំ​ចំនួន​៥០០​ដុល្លារ​​យក​ប្រាក់​​ទៅ​​លេង​ល្បែង​​នៅ​ណាហ្គា​ចាញ់​អស់​ ហើយ​ត្រូវ​ម្ចាស់​ម៉ូតូ​​ចាប់​ខ្លួន​​កាល​ពីវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១៣ ​​កក្កដា យក​ទៅ​​ប្រគល់​ឱ្យ​​ប៉ូលិស​​ប៉ុស្តិ៍​បឹង​សាឡាង វាយ​ខ្នោះ​​

កាម៉ាស់​​ឆក់​យក​ជិវិត​​ទារក​ម្នាក់ និង​៣​នាក់​ផ្សេង​ទៀត​ជា​គ្រួសារ​តែ​មួយ​រងរបួស​

Posted: 14 Jul 2012 11:21 PM PDT

មនុស្ស​ជាច្រើន​មក​ចោមរោម​មើល​នៅ​កន្លែង​កើតហេតុ​
ក្រុងប៉ោយប៉ែត ៖ ​ឧប្បត្តិ​ហេតុ​គ្រោះថ្នាក់​​ចរា​ចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​​​លើ​ផ្លូវ​ជាតិ​លេខ​​៥ ខណៈ​គ្រួសារ​មួយ​វិល​ត្រឡប់​មកពី​ធ្វើ​ការ​ ហើយ​ជិះ​កង់​ដឹក​គ្នា​ត្រូវ​រថយន្ត​ធំ​ប្រភេទ​កាម៉ាស់​កៀរ​​ពី​ក្រោយ​បង្ក​ឱ្យ​ទារក​​​អាយុ​៨​ខែ​ម្នាក់​​ស្លាប់​បាត់​បង់​ជីវិត​​ និង​៣​នាក់​ផ្សេង​ទៀត​រង​​របួស​ធ្ងន់-ស្រាល កាល​ពី​​វេលា​ម៉ោង​៧​និង​​១០​នាទី​យប់​

ស្លាប់​ម្នាក់​​របួស​ធ្ងន់​ម្នាក់​ ដោយ​សារ​រថយន្ត​បុក​​​គ្នា​​ជា​មួយ​ម៉ូតូ​

Posted: 14 Jul 2012 11:05 PM PDT

មនុស្ស​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
ខេត្ត​ក្រចេះ ៖ ​បុរស​ម្នាក់​បាន​ស្លាប់​​​បាត់​បង់​​ជីវិត និង​ម្នាក់​ទៀត​​ត្រូវ​រង​របួស​ធ្ងន់​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរា​ចរណ៍​មួយ​ដែល​បង្ក​ឡើង​រវាង​ម៉ូតូ​​ និង​រថយន្ត​​លើ​កំណាត់​ផ្លូវ​កៅស៊ូ​នៅ​​ទី​ប្រជុំ​ជន​ក្នុង​សង្កាត់​អូរឫស្សី ​ក្រុង​ក្រចេះ កាល​​ពី​រសៀល​ថ្ងៃទី​​១៣ កក្កដា ។ ​នគរ​បាល​​ចរា​ចរណ៍​បាន​ឱ្យ​​ដឹង​ថា ​ជន​រង​គ្រោះ​ដែលបាន​ស្លាប់​បាត់​បង់​ជីវិត​​នៅ​នឹង​កន្លែង​កើត​ហេតុ​​ឈ្មោះ​​ចាន់ រ៉ា ​ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ​ដោយ​​ត្រូវ​បែក​លលាដ៍​​ក្បាល​

តុលាការ​ធម្មនុញ្ញ​​ថៃ​បដិសេធពាក្យ​បណ្តឹង​របស់​​​ពួក​ប្រឆាំង​

Posted: 14 Jul 2012 10:44 PM PDT

តុលាការ​ធម្មនុញ្ញ​​ថៃកាលពី​ថ្ងៃទី​១៣ កក្កដា​ ​​បាន​​បដិសេធបណ្តឹង​មួយ​របស់​គណបក្ស​ប្រឆាំង​​ចំពោះ​​​គណបក្សភឿថៃ​​ដែល​កំពុង​​កាន់​អំណាច​ដោយ​វាយ​តម្លៃ​ថា​គម្រោង​កែទម្រង់​រដ្ឋធម្មនុញ្ញ​​​របស់​​គណបក្សនេះពុំ​មែន​ជាការគំរាម​កំហែង​មួយ​ចំពោះ​​របប​​រាជានិយម​ឡើយ ។​

ដេ​វីដ ហេ ផ្តួល​ស៊ី​សូ​រ៉ា នៅ​ទឹក​ទី​៥​ក្នុង​ការ​ប្រកួត​ដោយ​កំហឹង

Posted: 14 Jul 2012 10:27 PM PDT

ការ​ប្រ​កួត​រវាង​ដេវីដ និង​ស៊ី​សូ​រ៉ា​-បង្គោល​.ស
ដេ​វីដ ហេ ដណ្តើម​​បាន​​ជ័យ​​ជម្នះ​​លើ​​កីឡាករ​មិត្ត​រួម​ជាតិ​ឌី​រេក ស៊ី​សូ​រ៉ា​បន្ទាប់​ពី​បាន​ប្រើ​កណ្តាប់​ដៃ​ឆ្វេង​ស្តាំ​បញ្ចប់​ការ​ប្រ​កួត​ក្នុង​ទឹក​ទី​៥​យក​ឈ្នះ​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​អន្តរជាតិ WBO​និង​ខ្សែ​ក្រវាត់​អន្តរទ្វីប​ WBA នៅ​ចំពោះមុខ​អ្នក​គាំ​ទ្រ​ប្រ​មាណ​​ជា​៣​ម៉ឺន​នាក់​​នៅ​ Upton Parkក្រុង​ឡុង​ ប្រ​ទេស​អង់​គ្លេស ​កាល​ពី​រាត្រី​ថ្ងៃ​សៅរ​៍​ទី​១៤​កក្ក​ដា​ ។​

ច្រក​សមុទ្រ​អ័រ​មូស​ស្ថិតក្រោម​ការត្រួត​​ត្រា​របស់អុីរ៉ង់​

Posted: 14 Jul 2012 10:24 PM PDT

កងនាវា​ចម្បាំង​អាមេរិក​​​នៅ​​ឈូង​សមុទ្រ​​​ពែរ្ស៍​
មេបញ្ជាការ​​កងម៉ារីន​អុីរ៉ង់​ឧត្តម​​នាវី​អាលី​ហ្វាដា​វី ថ្លែង​កាលពី​ថ្ងៃទី១៤​កក្កដាថា ច្រក​​សមុទ្រ​អ័រមូស​ស្ថិត​ក្រោម​ការត្រួតត្រា​ទាំងស្រុង​របស់​កង​ទ័ពអុីរ៉ង់ ។ ដក​ស្រង់​​សំដីដោយ​ទីភ្នាក់​ងារ​ព័ត៌​មាន​​​ផ្លូវ​ការ​​អុីរ៉ង់​ IRNA លោក​​​អាលី​ហ្វាដាវី អះអាង​ថា អុីរ៉ង់​​​ត្រួតត្រា​ឈូង​សមុទ្រ​​ពែរ្ស៍​​ និងច្រក​សមុទ្រ​​​អ័រមូសទាំង​ស្រុង។ ប្រសិន​បើ​​សហរដ្ឋអាមេរិក​​​​​និងអុីស្រាអែល​ធ្វើ​សកម្មភាព​​​​

ផ្ទះ​ប្រជា​ពល​រដ្ឋ​៣​ខ្នង​ត្រូវ​ព្រះ​អគ្គី​ឆាបឆេះ​​​ហ្មត់​​គ្មាន​សល់​ ដោយ​សារ​បុរស​អគតិ​ម្នាក់​

Posted: 14 Jul 2012 08:46 PM PDT

គ្រួសារ​ជន​រងគ្រោះ​ដែលព្រះ​​អគ្គី​លេប​ត្របាក់​ផ្ទះ​​អស់​រលីង
ខេត្ត​ប៉ៃលិន​ ៖ ផ្ទះ​របស់​​ប្រជា​ពល​រដ្ឋ​ចំនួន​៣​ខ្នង​ដែល​មាន​៦​គ្រួសារ​ស្នាក់​នៅ​ត្រូវ​បាន​​បុរស​អគតិ​ម្នាក់​​ទាស់​ពាក្យ​សម្តី​ជា​មួយ​ប្រពន្ធ​​ទប់​កំហឹង​មិន​ជាប់​ក៏​​ទៅ​ដុត​ផ្ទះ​ដែល​ខ្លួន​បាន​សុំ​ម្តាយ​ក្មេក​​ស្នាក់​នៅ​ បណ្តាល​ឱ្យ​ឆាប​ឆេះ​រាល​ដាល​​ដល់​ផ្ទះ​អ្នក​ដទៃ​ទៀត អស់​ចំនួន​២​ខ្នង ខណៈ​ពេល​ដែល​ម្ចាស់​ផ្ទះ​ទាំង​នោះ បាន​នាំ​គ្នា​ទៅ​ចម្ការ​​អស់ ស្រប​ពេល​ដែល​ឃើញ​ភ្លើង​​កំពុង​តែ​​ឆាបឆេះ​បុរស​រូប​នេះ​បាន​ដាក់​​មេ​ប្រួច​រត់​គេច​ខ្លួន​បាត់​ស្រមោលតែ​ម្តង​ ។

អំពើ​​ហិង្សា​ថ្មីនៅ​ស៊ីរី​​ស្លាប់​១០៩​នាក់​ទៀត

Posted: 14 Jul 2012 08:43 PM PDT

សាក​សពអ្នក​ត្រូវ​សម្លាប់​រង្គាល
យោងតាម​​អង្គការ​​ក្រៅរដ្ឋាភិបាល​ស៊ីរីមួយ​ថា​ ​អំពើ​ហិង្សា​​ថ្មី​បណ្តាល​ឱ្យ​មនុស្ស​​១០៩​នាក់​ទៀត​​​ស្លាប់​កាលពីថ្ងៃទី​១៤​​កក្កដា​​​​នៅស៊ីរីដែល​នៅទី​នោះ​ពួក​អ្នក​សង្កេតការណ៍​អ.ស.ប​ ​អះអាង​ថា ​ការ​វាយ​​ប្រហារ​លើភូមិ​TREIMSA ភាគ​កណ្តាល​​​ប្រទេស​កាលពី​ថ្ងៃទី១២​កក្កដា​​​បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​​ជាង​១៥០​នាក់​​គឺសំដៅលើផ្ទះ​ ទាំងឡាយ​​​របស់​​ពួក​​ទាហាន​​រត់​ចោលជួរ​​និង​​​របស់​​​

ក្រុម​ហ៊ុន​​ផ្គត់​ផ្គង់​អគ្គិ​សនី​ថ្មី នៅ​ខេត្ត​កំពង់​ធំ ដាច់​ភ្លើងញឹក​ញាប់​រំខាន​ខ្លាំង​ណាស់​

Posted: 14 Jul 2012 08:35 PM PDT

ខេត្តកំពង់ធំ ៖ យើងខ្ញុំ​ជា​ប្រជាពលរដ្ឋ​រស់​នៅ​​ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ សូម​រាយការណ៍​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​ស្ថាប័ន សារព័ត៌​មាន​​ជាតិ​ និង​អន្ដរ​ជាតិ មេត្ដា​ជ្រាប​ដូច​ខាង​ក្រោម ៖

ស្រវឹង​ស្រា​ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត​​កំពុង​ស៊ីញ៉ូ​បត់​ស្តាំ​ដួល​បាក់​ធ្មេញ​ បែក​​មាត់ និង​បែក​ក្បាល​

Posted: 14 Jul 2012 08:30 PM PDT

​បុរស​ដែល​ស្រវឹង​ស្រា​​ជិះ​ម៉ូតូ​ទៅ​បុក​​រថយន្ត​
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​ដួល​បាក់​ធ្មេញ​​ បែក​មាត់ និង​បែក​​ក្បាល ​ខណៈ​ពេល​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​​ទៅ​បុក​រថយន្ត​កំពុង​ស៊ីញ៉ូ​បត់​ស្តាំ​ ធ្វើ​ឱ្យ​ម៉ូតូ​ដួល​ច្រងាប់​ច្រងិល​ម្នាក់​ឯង ចំណែក​រថយន្ត​​បើក​ទៅ​បាត់ ។ គ្រោះថ្នាក់​​​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃទី​១៣ កក្កដា ​តាម​​មហា​វិថី​​ព្រះ​នរោត្តម មុខ​ស្ថាន​ីយ​​ប្រេង​ឥន្ធនៈ​​តេលា ស្ថិត​ក្នុង​​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​​ចំការ​មន ។

ពិធី​កែសម្រួល​កង​ទ័ព​​នឹង​ធ្វើ​អធិក​អធម​​ដក​ទាហាន​៤៨៥​នាក់ ដាក់​នគរ​បាល និង​សន្តិសុខ​៣៥៥​នាក់

Posted: 14 Jul 2012 08:30 PM PDT

កង​ទ័ព​កម្ពុជា​កំពុង​ឈរ​ជើង​នៅតំបន់ប្រសាទព្រះវិហារ
រាជ​ធានីភ្នំពេញ ៖ ​ យោងតាមសេចក្តីជូន​ដំណឹង​របស់អង្គភាពព័ត៌មាន និងប្រតិកម្ម​រហ័ស​របស់​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​ចូល​ថ្ងៃ​ទី១៤ កក្កដា ២០១២បានឲ្យដឹងថា បន្ទាប់ពីជំនួបរវាង​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ​រាជាណាចក្រកម្ពុជា និង​លោកស្រីយីង ឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីនៃព្រះរាជាណា​ចក្រថៃកាលពីរសៀលថ្ងៃទី១៣ កក្កដា ឆ្នាំ​២០១២ នៅ​ទី​ក្រុង​

​រថយន្ត​ហ៊ីយ៉ាន់​ដាយ​​៣​តោន​បុក​​ម៉ូតូ​ឌ្រីម​សេ​១២៥ ពី​ក្រោយ​​អូស​ជាប់​រថយន្ត​៦០០​​ម៉ែត្រ​

Posted: 14 Jul 2012 08:27 PM PDT

សមត្ថ​កិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​រង​របួស​ធ្ងន់​ផុង​លលាដ៍​ក្បាល​ និង​បាក់​ជើង​ខាង​ឆ្វេង​ ខណៈ​​កំពុង​ជិះ​ម៉ូតូ​ត្រូវ​​រថយន្ត​ហ៊ីយ៉ាន់ដាយ​​ចំណុះ​៣​តោន​ ពណ៌​ស ​បុក​​ពី​ក្រោយ​ពេញ​ទំហឹង​អូស​ជាប់​​ម៉ូតូ​​ទៅ​ជា​មួយ​ប្រហែល​​៦០០​ម៉ែត្រ​ ទើប​ធ្លាក់​​ម៉ូតូ តែ​មនុស្ស​ខ្ទាត​ចេញ​ក្រៅ​រថយន្ត ។ គ្រោះ​ថ្នាក់​នេះ​កើតឡើង​​​កាល​ពី​​​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃទី​១៣ ​កក្កដា លើ​​កំណាត់ផ្លូវ​លេខ​២៧១ ​​សង្កាត់​​ផ្សារ​ដើម​ថ្កូវ ​​ខណ្ឌ​ចំការ​មន។

ចេញ​ពី​ផឹក​ស៊ី​ជិះ​ម៉ូតូ​ទៅ​បុក​គូទ​រថយន្ត​​ឈប់​រង់​ចាំ​ភ្លើង​ស្តុប​​របួស​ធ្ងន់​ម្នាក់​ ស្រាល​ម្នាក់​

Posted: 14 Jul 2012 08:23 PM PDT

ម៉ូតូ​ដែល​ជិះ​ទៅ​បុក​​គូទ​រថយន្ត​
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​របួស​ធ្ងន់​ និង​ម្នាក់​ទៀត​រង​របួស​​ស្រាល​​ ខណៈ​ពេល​ចេញពី​ផឹក​ស៊ី​​ជិះ​ម៉ូតូ​​ទៅ​បុក​គូទ​រថយន្ត​ដែល​កំពុង​ឈប់​​​រង់​ចាំ​ភ្លើង​ស្តុប​ បណ្តាល​​ឱ្យ​រថយន្ត​ផុង​គូទ​ក្រោយ​ និង​បែក​​កញ្ចក់​មួយ​ផ្ទាំង​​​ ចំណែក​​ម៉ូតូ​​ខ្ទេច​​ក្បាល​ខាង​មុខទាំងស្រុង។ ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​កើតឡើង​​កាល​ពី​​វេលា​​ម៉ោង​៩​និង​៣០​នាទី​​យប់​ថ្ងៃទី​​១៣ កក្កដា នៅ​ចំណុច​ស្តុប​​ពេទ្យ​ចិន តាម​បណ្តោយ​​មហា​វិថី​ព្រះ​​សីហនុ ​ស្ថិត​ក្នុង​​សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ ។

អាហ្វហ្គានីស្ថាន​ ៖ វាយ​​ប្រហារ​​ក្នុង​ពិធី​ការមួយ​​ស្លាប់​​​ជាង​២០​នាក់​

Posted: 14 Jul 2012 08:02 PM PDT

តុការរប៉ាត់រប៉ាយ​​​​ដោយ​គ្រាប់បែក​ផ្ទុះ​
អាជ្ញាធរមូលដ្ឋានរាយការណ៍​ថាមនុស្សយ៉ាង​តិច២២​​នាក់​ស្លាប់​ក្នុង​នោះ​មាន​សមាជិក​សភា​មួយ​រូបនិង​ប្រមុខ​​ភ្នាក់​ងារ​ស៊ើប​ការណ៍​តំបន់​​​ ​​ម្នាក់​ហើយ​មនុស្ស​៦០​នាក់​ទៀតត្រូវរបួស​កាលពី​​ព្រឹកថ្ងៃទី​១៤កក្កដា​​ក្នុង​ការ​វាយ​​ប្រហារ​អត្ត​ឃាត​មួយ​នៅ​​ខេត្ត​សាម៉ាន​ហ្គាន​ភាគ​ខាង​ជើង​អាហ្វ​ហ្គានីស្ថាន ។​

​រួ​មភេទ​​នៅ​អាយុ​ក្មេង​ពេក​​ប្រ​ឈម​នឹង​ការរលាក​.កស្បូន​

Posted: 14 Jul 2012 07:56 PM PDT

​រួ​មភេទ​​នៅ​អាយុ​ក្មេង​ពេក​​ប្រ​ឈម​នឹង​ការរលាក​.កស្បូន​
​រួ​មភេទ​​នៅ​អាយុ​ក្មេង​ពេក​​ប្រ​ឈម​នឹង​ការរលាក​.កស្បូន​ ជំ​ងឺ​រលាក​.កស្បូន​គឺ​ជា​ការរលាក​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ស្បូន​របស់​អ្នក​ដែល​ភ្ជាប់​ទៅ​នឹង​រន្ធ​ទ្វារ​មាស ។ វា​អាច​ទៅ​រួច​ក្នុង​ការ​កើត​មាន​ជំ​ងឺ​នេះ ប៉ុន្តែ​វា​មិន​មាន​រោគ​សញ្ញា​គួរ​ឱ្យ​កត់​សម្គាល់​ណា​មួយ​ទេ ។ ប្រ​សិន​ជា​មាន​ជួន​កាល​ស្ត្រី​អាច​កត់​ចំ​ណាំ​បាន​នៅ​ពេល​មាន​ការ​ហូរ​ឈាម​ចន្លោះ​ពេល​មាន​រដូវ​និង​ការ​ផ្លាស់​ប្តូរ​Vaginal

ស្វែង​យល់​ពី​​ជំ​ងឺ​ថ្លើម​ប្រ​ភេទ A

Posted: 14 Jul 2012 07:48 PM PDT

ជំ​ងឺ​ថ្លើម​ប្រ​ភេទ​ A គឺ​ជា​ជំ​ងឺ​ឆ្លង​របស់​ថ្លើម​ដែល​បង្ក​ឡើង​ដោយ វី​រុស​ hepatitis A ។ វី​រុស​នេះ​អាច​បង្ក​ការរលាក​ដែល​ប៉ះ​ពាល់​ទៅ​លើ​សមត្ថ​ភាព​បំ​ពេញ​មុខ​នា​ទី​របស់​ថ្លើម ។​ រោគ​សញ្ញា​មួយ​ចំ​នួន​របស់​ជំ​ងឺ​ថ្លើម​ប្រ​ភេទ Aរោគ​សញ្ញា​ជំ​ងឺ​ថ្លើម​ប្រ​ភេទ​នេះ​មិន​បង្ហាញ​ឱ្យ​ឃើញ​ភ្លាម​ៗពេល​​អ្នក​ឆ្លង​​​នោះ​ទេ ពោល​គឺ​វា​អូ​សបន្លាយ​ដល់​​២ទៅ​៣​សប្តាហ៍​ ។

វិធី​ល្អ​បំផុត​7ចំណុច​សម្រាប់​​ទប់​ស្កាត់​​​ការ​កើត​មាន​ជំ​ងឺ​ឫសដូង​បាត​

Posted: 14 Jul 2012 07:43 PM PDT

អ្វី​ទៅ​ជា​ជំ​ងឺ​ឫស​ដូង​បាត ​? ឫស​ដូង​បាត​ជា​សរ​សៃ​ឈាម​ដែល​ហើម​ និង​រលាក​បង្ក​ការ​ឈឺ​ចាប់​នៅ​ក្នុង​ទ្វារ​ធំ​និង​ក្រសាល់​គូទ​។ ឫស​ដូង​បាត​អាច​កើត​មាន​នៅ​ក្នុង​ក្រ​សាល់​គូទ (ឫសដូង​បាត​ផ្នែក​ខាង​ក្នុង​)​​ឬ​នៅ​លើ​ស្បែក​ជុំ​វិញ​ទ្វា​រធំ​(ឫសដូង​បាត​ផ្នែក​ខាង​ក្រៅ​)​ ។​ វា​ជា​ជំ​ងឺ​ដ៏​សាមញ្ញ​បំ​ផុត ។​​ អ្នក​មាន​អា​យុ​៥០​ឆ្នាំ ប្រ​​ហែល​​ជា​ពាក់​កណ្តាល​អាច​មាន​បញ្ហា​រមាស់ មាន​ភាព​មិន​ស្រួល​និង

រយៈ​ពេល​ផ្តាច់​ដោះ ​និង​​បំបៅ​ដោះ​​ទារក​​ និង​ការ​​ជ្រើស​រើស​ម្សៅ​ទឹក​ដោះ​គោ​​​​សម្រាប់​ជា​ជំនួយ​​

Posted: 14 Jul 2012 07:34 PM PDT

រយៈ​ពេល​ផ្តាច់​ដោះ ​និង​​បំបៅ​ដោះ​​ទារក​​ និង​ការ​​ជ្រើស​រើស​ម្សៅ​ទឹក​ដោះ​គោ​​​​សម្រាប់​ជា​ជំនួយ​​
ជា​កា​រ​ពិត​ណាស់​ការ​ផ្តាច់​ដោះ​​ទារក​​ជា​កត្តា​​​មួយ​ដែល​មិន​អាច​ជៀស​​ផុត​​ទេ ប៉ុន្តែ​​ទោះ​បី​ជា​យ៉ាង​ណា​ក្តី​​មា​តា​គ្រប់​រូប​​ពេលផ្តាច់​​ដោះ​​ទារក​ គឺ​ត្រូវ​​​តែ​​​​ពិចារ​ណា​​ឱ្យ​បាន​ត្រឹម​ត្រូវ​ ជា​ពិសេស​​នោះ​គឺ​​ការ​​​ជ្រើស​រើស​​ម្សៅ​ទឹក​ដោះ​គោ​យកទៅ​​ជំនួស​​​ទឹក​ដោះ​​​នេះ​តែ​ម្តង។

ក្រិក​បង្កើន​ការ​លក់ប័ណ្ណ​រតនា​គារ​តម្លៃ​​1,625ពាន់លាន​អឺរ៉ូ

Posted: 14 Jul 2012 07:33 PM PDT

ប្រទេស​ក្រិក​កាល​ពី​ថ្ងៃ​អង្គារ ​បាន​បង្កើន​ការ​លក់រាយ​សញ្ញា​ប័ណ្ណ​រយៈ​ពេល​ខ្លី​ក្នុង​តម្លៃ​១,៦២៥​ពាន់​លាន​អឺរ៉ូស្មើ​នឹង​២ពាន់លាន​ដុល្លារ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ភា្នក់​ងារ​គ្រប់​គ្រង​បំណុល​សាធារណៈ​ (PDMA) ។ អត្រា​​ការ​​ប្រាក់​​សម្រាប់​វិក្កយបត្រ Treasusix​-montry​ របស់​ក្រិក​ធ្លាក់​ពី៤,៧៣%​មកនៅ​​៤,៧%​កាល​ពីថ្ងៃទី១២ មិថុនា ។ មន្ត្រី PDMA ​មាន​បំណង​បង្កើន​ការ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!