Koh Santipheap Daily

Koh Santipheap Daily


ការ​ដឹក​​​ទំនិញ​​តា​ម​ផ្លូវ​ជាតិ​​លេ​ខ​78Aដូច​រក​ស៊ី​ចិញ្ចឹម​សមត្ថកិច្ច

Posted: 17 Jul 2012 01:30 AM PDT

ទិដ្ឋ​ភាព​នៅ​ផ្លូវ​ជាតិ​​លេ​ខ​78A
ខេត្ត​​រតនៈ​គិរី​​ ៖ ​​រយៈ​​ជាង​​កន្លះ​ខែ​មក​ហើយ បើ​គិត​ត្រឹម​ថ្ងៃទី​១៥ កក្កដា​​ដែល​​សកម្ម​ភាព​ដឹក​ជញ្ជូន​​​​ឈើ​ប្រណីត​​បង្កប់​តាម​រថយន្ត​​សាំ​យុ៉ង​​​តាម​ផ្លូវ​ជាតិ​​​លេខ​​៧៨Aឆ្ពោះ​ទៅ​កាន់​ប្រទេស​​​វៀត​ណាម​​ តាម​ច្រកទ្វារ​​អន្តរជាតិ​​អូរ​យ៉ា​​​ដាវ​​កើត​មានជា​​​រៀង​រាល់​ថ្ងៃ​​​​ ហើយ​​ទាំង​អាជីវ​ករ​ ទាំង​អ្នក​ដឹក​ឈើ​ប្រណីត ​ក៏​ដូច​ជា​អ្នក​ដឹក​បន្លែ​​​​ និង​គ្រឿង​ទេស​​ចេញ​និង​ចូល​​​តាម​ដង​ផ្លូវ​​​នេះ​បាន​ត្អូញ​​ត្អែ​រថា

កំពុង​ជិះ​​ម៉ូតូ​រថយន្ត​បុក​ពី​ក្រោយ​រុញ​៩៣​ម៉ែត្រ​ស្លាប់​​នៅ​នឹង​កន្លែង​

Posted: 17 Jul 2012 01:30 AM PDT

សមត្ថ​កិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​​កន្លែង​កើតហេតុ​
ខេត្ត​ពោធិ៍​សាត់ ៖ ​បុរស​វ័យចំណាស់​​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​​នៅ​នឹង​កន្លែង​​ ដោយ​សារ​រថយន្ត​បុក​ពី​ក្រោយ​រុញ​ទៅ​មុខ​ចម្ងាយ​ប្រមាណ​​៩៣​ម៉ែត្រ ​ខណៈ​​ពេល​កំពុង​​ជិះ​ម៉ូតូ​​ស្រប​ទិស​គ្នា​ កាល​ពីវេលា​ម៉ោង​​៩​ព្រឹក​ថ្ងៃ​ទី​​១៧ កក្កដា ២០១២ ​លើ​ដង​ផ្លូវ​ជាតិលេខ​​៥ ​ត្រង់​ចំណុច​ខាង​មុខ​អង្គ​ភាព​សាខា​ពន្ធដា​​ខេត្ត

អាមេរិក​ឱ្យ​លក់​ថ្នាំ​បង្ការ​វីរុសហ៊ីវ​​ហើយ​

Posted: 17 Jul 2012 01:27 AM PDT

ថ្នាំ  TRUVADA
ទីភ្នាក់​ងារ​​ឱសថ​អាមេរិក​FDAបាន​​​អនុម័ត​កាលពី​ថ្ងៃទី១៦កក្កដា​​ឱ្យ​លក់​​លើទីផ្សារ​នូវ​ថ្នាំ​បង្ការ​ជំងឺ​អេដស៍ឈ្មោះ​ទ្រូវ៉ា​ដា TRUVADA ហើយ​។ នេះជា​​ថ្នាំ​បង្ការ​ជំងឺ​អេដស៍​សម្រាប់​បណ្តា​មនុស្ស​​​ដែល​ងាយ​រងគ្រោះ​​រួច​បើ​យោង​តាម​​​អាជ្ញាធរ​ថាអាចរួម​ចំណែកកាត់​បន្ថយ​ការ​ឆ្លង​ជំងឺ​​នេះ​ថ្មីៗ ។​

អាមៀ ខាន់​បញ្ជាក់​ថា​ខ្លួន​មិន​ចូល​និវត្តន៍​បើ​ទោះ​ណា​ចាញ់​ដា​នី ហ្គា​ស្យ៉ា​ក្នុង​ទឹក​ទី​៤​ក៏​ដោយ

Posted: 17 Jul 2012 01:23 AM PDT

កីឡា​ករ​​ប្រ​ដាល់​​អង់​គ្លេស​​អា​​មៀ ខាន់
កីឡា​ករ​​ប្រ​ដាល់​​អង់​គ្លេស​​អា​​មៀ ខាន់​​​បាន​​ទាត់​​ចោល​​នូ​វ​​ការ​​លើក​​ឡើង​​ដែល​​ថា ខ្លួន​គួរតែ​ចូល​និ​វត្ត​ន៍ក្រោយ​ពី​បាន​ធ្វើ​ឱ្យ​បាត់​បង់​ខ្សែ​​ក្រវាត់​​ស្ថា​ប័ន WBA​​ប្រ​ភេទ​ទម្ងន់​ Light-Welterweight​ក្នុង​ទឹក​ទី​៤​ក្រោម​កណ្តាប់​ដៃ​កីឡាករ​អា​មេរិក​ដា​នី ហ្គា​ស្យ៉ា ។​ ខាល ហ្វ្រច់​ ម្ចាស់​ខ្សែ​ក្រ​វាត់​ស្ថា​ប័ន IBF​ប្រ​ភេទទម្ងន់ Super-middleweighបាន​ថ្លែង​ថា ខ្លួននឹង​លា​ចាក​ពី​វិ​ស័យ​កីឡា​ប្រ​ដាល់​

លោក​​លីម្យុង​បាក់​​​ដាក់​​ប្រាក់​​​​ក្នុង​​មូល​និធិបង្រួប​បង្រួម​

Posted: 17 Jul 2012 01:21 AM PDT

លោកលីម្យុងបាក់​
យោងតាម​​​ទីភ្នាក់​ងារ​​​ព័ត៌​មាន​កូរ៉េខាងត្បូង​ YONHAP ​ថា ប្រធានាធិបតី​​លោកលី​ម្យុង​បាក់​​​​ ​​​ កាលពី​ថ្ងៃទី​១៦​កក្កដា​បាន​ដាក់​ប្រាក់​ក្នុង​មូល​និធិ​បង្រួបបង្រួមជាតិ​​​​ដែល​​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​​​​ក្នុង​ក្របខណ្ឌ​​​នៃយុទ្ធ​នាការ​ដែល​សំដៅ​ប្រមូល​​មូល​និធិ​សម្រាប់​​​ផ្គត់​ផ្គង់​​​ទាក់ទិន​​​ដល់​​លទ្ធភាព​​មួយនៃ​ការ​បង្រួបបង្រួម​ជាមួយ​កូរ៉េ​​ខាងជើង​ដែល​ក្រីក្រ។​

កីឡា​ករ​​ជប៉ុន​​អុី​​ហ្គា​​រ៉ា​​ស៊ី​​​ក្លាយ​​ជា​​ម្ចាស់​​ខ្សែ​​ក្រវាត់​​ស្ថា​​ប័ន​ WBC​បន្ទាប់​​ពី​​បំ​បាក់​​កីឡា​ករ​​ហ្វ៊ី​​លី​​ពីន

Posted: 17 Jul 2012 01:17 AM PDT

ការប្រកួតរវាង​​តូ​ស៊ី​យូ​គី​ អុី​ហ្គា​រ៉ាស៊ី​និង សាន់​នី បយយ៉ា​រ៉ូ​-បង្គោល​ក្រ​ហម
​តូ​​ស៊ី​​យូ​​គី​ អុី​​ហ្គា​​រ៉ា​ស៊ី​ បាន​​យក​​ឈ្នះ​​កីឡា​ករ​​ការ​​ពារ​​ខ្សែ​​ក្រវាត់​ជាតិ​ហ្វ៊ីលី​ពីន សាន់​នី បយយ៉ា​រ៉ូ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ថ្មី​របស​់​ស្ថា​ប័ន WBC​ប្រ​ភេទទម្ងន់​ស្រាល​ ។​ ការ​ប្រ​កួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង Kasukabe ប្រ​ទេស​ជប៉ុន​កាល​ពី​ថ្ងៃ​ចន្ទ​ទី​១៦​កក្ក​ដា ។​

ពលរដ្ឋ​ខ្មែរ2នាក់​​ឡើង​ភ្នំ​​​កាប់គ្រញូង​ត្រូវ​ទាហាន​​ឈុត​​ខ្មៅ​សៀម​​​ឃាត់​ខ្លួន​

Posted: 17 Jul 2012 01:15 AM PDT

ពលរដ្ឋ​ខ្មែរ2នាក់​​ឡើង​ភ្នំ​​​កាប់គ្រញូង​ត្រូវ​ទាហាន​​ឈុត​​ខ្មៅ​សៀម​​​ឃាត់​ខ្លួន​
ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ ទាហាន​​​​សៀម​បាន​ឃាត់ខ្លួន​​​ពល​រដ្ឋខ្មែរ​២នាក់​​នៅចំណុច​ព្រលាន​ដូនពោធិ៍​ តាម​ផែនទី​​ចំណុច​​​និយាម​លេខ​V.A339.961 ក្នុងទឹកដីថៃ ដែលស្ថិតនៅទល់់ ​មុខឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ កាលពី​វេលាម៉ោង​៥​ល្ងាចថ្ងៃទី១៣ កក្កដា ឆ្នាំ២០១២​កន្លងទៅនេះ ។ ពល​រដ្ឋខ្មែរ​ទាំង២​​​​នាក់​នេះ ​ម្នាក់​ឈ្មោះ​​​​​​អាត់​ ​​ឃឿន ភេទ​ប្រុស អាយុ​​៥៥ឆ្នាំ​ ​និង​ម្នាក់​​​​ទៀត​​

កម្មករ កម្ម​ការិនី​​រោង​ចក្រ​កាត់​ដេរ​យីហោ​​ឃែន​​ធើរែន ជាង​១​ពាន់​នាក់​​ធ្វើ​កូដ​កម្ម​​ទាម​ទារ​​លក្ខ​ខណ្ឌ​​ការ​ងារ​

Posted: 17 Jul 2012 01:03 AM PDT

កម្ម​ករ កម្ម​ការិនី​រោង​ចក្រ​នាំ​គ្នា​កូដ​កម្ម​​ទាម​ទារ​​លក្ខ​ខណ្ឌ​​ការ​ងារ​
រាជធានីភ្នំពេញ ៖ កម្ម​ករ កម្ម​ការិនី​​រោង​ចក្រ​កាត់​ដេរ​យីហោ​​ឃែន​ធើរែន ​ចំនួន​ជាង​១​ពាន់​នាក់​​បាន​ប្រមូល​ផ្តុំ​​គ្នា​ធ្វើ​​កូដ​កម្ម​តវ៉ា​​នៅ​ខាង​មុខ​រោង​ចក្រ​ ដើម្បី​​ទាមទារ​នូវ​លក្ខ​ខណ្ឌ​​ការ​ងារ​មួយ​ចំនួន​ពីថៅ​កែ​រោង​ចក្រ ហើយ​តាម​​​ការ​អះ​អាង​ថា កូដ​កម្ម​នោះ​​បាន​ផ្ទុះ​ឡើង​រយៈ​​ពេល​៣​ថ្ងៃកន្លង​មក​ហើយ ។ ហេតុ​

ខឹង​មិន​​ឱ្យ​​ចាក់​អាប៉ោង​​យក​កាំបិត​បុ័ង​តោ​កាប់​បំបែក​​ចាន​មេ​លូក​ដៃ​ត្រូវ​ដេរ​៣០០​ថ្មេរ​

Posted: 17 Jul 2012 12:56 AM PDT

ជន​សង្ស័យ​ដែល​​កាប់​បំបែក​ចាន​អាប៉ោង​
រាជធានីភ្នំពេញ ៖ បុរស​​ម្នាក់​ត្រូវ​ប៉ូលិស​​ប៉ុស្តិ៍​​បឹង​សាឡាង ចាប់​ខ្លួន​កាល​ពីវេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១៦ កក្កដា ​២០១២ ​ខណៈ​​ពេល​ដែល​ប្រើ​ហិង្សា​ដោយ​ចេតនា​មានស្ថាន​​ទម្ងន់​​ទោស​ប្រើ​ប្រាស់​​អាវុធ​កាំបិត​បុ័ង​តោ​កាប់​ទៅ​លើ​​មេអាប៉ោង​ម្នាក់​ បណ្តាល​ឱ្យ​​រង​របួស​ដេរ​៣០០​ថ្នេរ ​បន្ទាប់​ពី​​មាន​ទំនាស់​​គ្នា​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៧ កក្កដា ២០១២

Posted: 17 Jul 2012 12:55 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​១៧ កក្កដា ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​

នាំទៅ​មើល​គ្រូខ្មែរ​​កំរោល​ចូល​កាប់​ម្តាយ​ស្លាប់ និង​ប្រពន្ធ​រង​របួស​ធ្ងន់​ ប៉ង​ធ្វើ​អត្ត​ឃាត​អារ.ក​ខ្លួន​ឯង

Posted: 17 Jul 2012 12:52 AM PDT

បុរស​ដែល​អារ.ក​ខ្លួន​​ឯង​ធ្វើ​អត្ត​ឃាត
ខេត្ត​ក្រចេះ ៖ ស្ត្រី​​ជា​ម្តាយ​បាន​ស្លាប់​នៅ នឹង​កន្លែង រីឯ​ប្រពន្ធ​​រង​របួស​ធ្ងន់ ខណៈ​ពេល​ដែល​​បុរស​ជា​ប្តី​វិកល​ចរិត​​បាន​ធ្វើ​​សកម្ម​ភាព​​វាយ​កាប់​សម្លាប់​យ៉ាង​សាហាវ​ រួច​​ព្យា​យាម​​ធ្វើ​អត្ត​ឃាត​ខ្លួន​ឯង​​ដោយ​យក​កូន​កាំបិក​​អារ​បំពង់.ក​ និង​ចាក់​លើ​ខ្លួន បណ្តាល​ឱ្យធ្លាយ​ពោះ​វៀន តែ​មិន​ស្លាប់​​រង​របួស​ធ្ងន់ ។ តាម​​ការ​អះអាង​របស់​សាច់​ញាតិ​​ឱ្យ​ដឹង​ថា ​បុរស​ដៃ​ដល់​ឈ្មោះ​​គឹម ផែង អាយុ​​៤៣​ឆ្នាំ ជា​ជន​វិកល​ចរិត​រស់​នៅ​ភូមិ​ត្រាច​ខោល ​ឃុំ​ត្រពាំង​ខ្លុង ​ស្រុក​ពញា​ក្រែក

នារី​២​នាក់​ជិះ​ម៉ូតូ​​បញ្ច្រាស​ផ្លូវ​អត់​ពាក់​មួក​​សុវត្ថិ​ភាព ​អត់​កញ្ចក់ ហើយ​​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដួល​របួស ធ្ងន់​២​នាក់ ស្រាល​២​នាក់​

Posted: 17 Jul 2012 12:48 AM PDT

សមត្ថ​កិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ នារី​២​នាក់​​ជិះ​ម៉ូតូ​​អត់​ពាក់​មួក​​សុវត្ថិ​ភាព អត់​កញ្ចក់​ ហើយ​ជិះ​​បញ្ច្រាស​ផ្លូវ​ទៅ​បុក​ជា​មួយ​​ម៉ូតូ​​មួយ​គ្រឿង​​ទៀត​ដួល​រង​របួស​ធ្ងន់​២​នាក់ ស្រាល​២​នាក់ ។ បន្ទាប់​​ពី​​ដួល​រង​របួស​​នារី​អ្នក​បើក​ម៉ូតូ​នោះ​ត្រូវ​មិត្តភក្តិ​​ដឹក​តាម​ម៉ូតូ​យក​ទៅព្យា​បាល​នៅ​គ្លី​និក​​ឯក​​ជន​មួយ​ កាល​ពី​​វេលា​ម៉ោង​​៨​និង​១០​

សាលារៀន​សុវណ្ណ​ភូមិ​ទីតាំង​វត្តភ្នំ​ ប្រគល់​រង្វាន់​ និងផ្តល់​អាហារូប​ករណ៍​ដល់​សិស្ស​ពូកែ​ប្រកប​វាក្យ​ស័ព្ទ​

Posted: 17 Jul 2012 12:45 AM PDT

សាលារៀន​សុវណ្ណ​ភូមិ​ទីតាំង​វត្តភ្នំ​ ប្រគល់​រង្វាន់​ និងផ្តល់​អាហារូប​ករណ៍​ដល់​សិស្ស​ពូកែ​ប្រកប​វាក្យ​ស័ព្ទ​
រាជ​ធានី​ភ្នំពេញ​ ៖កាលពី​ថ្ងៃ​ទី៤ កក្កដា​សាលារៀន​សុវណ្ណ​ភូមិ​ទីតាំង​វត្ដ​ភ្នំ​ បាន​រៀបចំ​ពិធី​​ប្រគល់​រង្វាន់​និង​អាហារូបករណ៍​ជូន​ដល់ សិស្ស​​ពូកែ​ក្នុង​ការប្រ​កួត​ប្រកប​វាក្យ​ស័ព្ទ​ភាសា​អង់គ្លេស​ (Spelling Bee Contest ​) ដែល​បាន​ធ្វើការ​ប្រឡងជ្រើសរើស​ផ្ដាច់​ព្រ័ត្រ​ ​កាលពី​ថ្ងៃ​ទី ​៨ ​មិថុនា​ ឆ្នាំ​២០១២ កន្លង​មក​ ក្រោម​អធិប​តី​​​ភាព​របស់​លោកឃឹម ផុ​ន ជានា​យក​ប្រតិ​បត្ដិ​អិុន​ធី​ស៊ី​គ្រុប​ ។

អាជ្ញាធរ​ខណ្ឌទួល​គោក​ រៀបចំ​សណ្តាប់​ធ្នាប់​ប្រើ​ធម៌​​ក្តៅ​​ចាប់​ដក​ហូត​គ្រឿង​បន្លាស់​ និង​ស្ទូច​យក​រថយន្ត​ដែល​ឈប់​លើ​ទ្រូង​ផ្លូវ​

Posted: 17 Jul 2012 12:44 AM PDT

អាជ្ញាធរ​ចុះ​​មក​រៀបចំ​សណ្តាប់ធ្នាប់ ​ស្ទូច​យក​រថយន្ត​ និង​ដក​ហូត​គ្រឿង​បន្លាស់​
រាជធានីភ្នំពេញ ៖ គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌ​ទួលគោក ​កាល​ពី​ព្រឹក​ថ្ងៃទី​១៧ កក្កដា ២០១២ ​ចុះ រៀបចំ​សណ្តាប់​ធ្នាប់​​តាម​ដង​ផ្លូវ​នានា​ក្នុង​សង្កាត់​ផ្សារ​​ដេប៉ូទី១ ​ដោយ​ប្រើ​ធម៌​ក្តៅ​ចាប់​ដក​​ហូត​គ្រឿង​បន្លាស់​​ និង​ស្ទូច​យក​រថយន្ត​​ដែល​ម្ចាស់​អាជីវ​កម្ម​ជួស​ជុល​រថយន្ត​ចត​លើ​ចីញ្ចើម​​ផ្លូវបង្ក​​ឱ្យ​​​បាត់​បង់​

ការ​ប្រកួត​​បាល់​ទាត់​ពាន​រង្វាន់​ធនា​គារ​អេស៊ី​លីដា ឈាន​ដល់​វគ្គ​1/8​ផ្តាច់​ព្រ័ត្រ​ហើយ​

Posted: 17 Jul 2012 12:40 AM PDT

ទិដ្ឋ​ភាព​នៃ​ការ​ប្រកួត​បាល់​ទាត់
រាជធានី​ភ្នំពេញ ៖​​ ​ការ​ប្រកួត​​បាល់​ទាត់​ដណ្តើម​​ពាន​រង្វាន់​ធនាគារ​អេស៊ីលីដា ឆ្នាំ​២០១២ បាន​ឈាន​ដល់​វគ្គ​ប្រកួត​ជម្រុះ​​១៦​ក្រុម​ចុង​ក្រោយ​ហើយ ។ សម្រាប់​​ការ​ប្រកួត​​ដែល​បាន​​ធ្វើ​ឡើង​នៅលើ​ទី​លាន​​ពហុ​កីឡដ្ឋាន​​ជាតិ និង​នៅ​ទី​លាន​ខេមរា ក្នុង​សង្កាត់​គីឡូ​មែ៉ត្រ​​លេខ​៦ ខណ្ឌ​ឫស្សី​កែវ កាល​ពី​ថ្ងៃទី​​១៤ កក្កដា កន្លង​មក​នោះ គេ​បាន​រក​ឃើញ​ក្រុម​​ចំនួន​២​ដែល​មាន​សំណាង​បាន​ឡើង​

គ្រូ​បង្វឹក​ក្រុម​ជម្រើ​ស​ជាតិ​​​រុស្ស៊ី​​​ទទួល​ប្រាក់​​ឈ្នួល​ជាង​​10លាន​​ផោន​រយៈ​ពេល​​3ឆ្នាំ​

Posted: 17 Jul 2012 12:39 AM PDT

លោក​​ហ្វាប៊ី​យ៉ូ​​ កាប៉េលឡូ ​អតីត​​គ្រូ​បង្វឹក​​ក្រុម​ជម្រើស​ជាតិ​​​អង់​គ្លេស
កាសែត​ ដឹសាន់​​ របស់​​អង់​គ្លេស​ផ្សាយ​​​​ថា លោក​​ហ្វាប៊ី​យ៉ូ​​ កាប៉េលឡូ ​អតីត​​គ្រូ​បង្វឹក​​ក្រុម​ជម្រើស​ជាតិ​​​អង់​គ្លេស​​​ បានទទួល​ប្រាក់​ឈ្នួល​​ដល់​ទៅ​​១០លាន​ផោន​​​ក្នុង​​ការ​បំពេញ​​ការ​ងារ​​​ជា​គ្រូ​បង្វឹក​​ថ្មី​របស់​​​ក្រុម​ជម្រើស​​ជាតិ​​​រុស្ស៊ី​រយៈ​ពេល​​​៣ឆ្នាំ​​ ។​លោក​ កាប៉េល​ឡូ ​បាន​លុប​ចោល​​​កិច្ច​សន្យា​៦​​លាន​ផោន​​​ក្នុង​​​មួយ​ឆ្នាំ​ ជា​មួយ​ក្រុម​ជម្រើ​ស​ជាតិ​​អង់​គ្លេស​​​តាំងពីខែ​​​កុម្ភៈ​​​ កន្លង​មក​ ព្រោះ​មិន​​​ពេញ​ចិត្ត

កាប់​​​គ្នា​​ផ្អើល​​​​ពេញ​ផ្សារនាគ​​មាស​​របួស​ម្នាក់​​​ដាច់​​បាត​ដៃឆ្វេង​និង​​​រយៈស្មាដេរ2ថ្នេរ

Posted: 17 Jul 2012 12:30 AM PDT

ក្រុម​គ្រូពេទ្យ​កំពុង​ធ្វើ​ការ​​ជួយសង្គ្រោះ
រាជធានីភ្នំពេញ​ ៖ បុរសម្នាក់បាន​​រង​របួស​​​បាតដៃឆ្វេងធ្លាយ​ពីម្ខាងទៅម្ខាង និង​រយះស្មា​ដេរ​២ថ្នេរ ខណៈមានទំនាស់​គ្នា​មួយ​នៅក្នុង​ផ្សារ​នាគមាស ស្ថិត​​​ក្នុង​សង្កាត់ផ្សារ​ដើមគ ខណ្ឌ​ទួល​គោក កាលពីវេលាម៉ោង៩និង៣០នាទីយប់​ថ្ងៃទី​១៥ កក្កដា ។ បុរសដែលរង​របួស​ឈ្មោះងី សុភ័ក្ត្រ​​អាយុ​៣២ឆ្នាំ ជាថៅកែរថយន្តដឹកទំនិញស្នាក់នៅ​ក្នុង​សង្កាត់ស្ទឹងមានជ័យ ។

ជីវិត​បាឡូ​តេលលី​រស់នៅ​ប្រៀប​ដូច​សេដ្ឋី ខណៈ​ម្តាយ​បង្កើត​ដើរ​ស៊ីឈ្នួលគេ​

Posted: 17 Jul 2012 12:20 AM PDT

ម្តាយ​របស់កីឡា​ករ​ម៉ារីយ៉ូ បាឡូតេលលី
កីឡា​ករ​ម៉ារីយ៉ូ បាឡូតេលលី ខ្សែ​ប្រយុទ្ធ​​ក្លិប​ Man City ត្រូវ​​បាន​​​ព័ត៌​មាន​ដេលី ម៉េល របស់​អង់​គ្លេស​​ចុះ​ផ្សាយ​ថា បាន​ទុក​ម្តាយ​បង្កើត​​របស់​ខ្លួន​ឱ្យ​ធ្វើ​ជា​​បុគ្គលិក​សម្អាត​អនាម័យ​ជា​ថ្នូរ​នឹង​​​ប្រាក់​៦​​ផោន​ក្នុង​មួយ​ម៉ោង​ ខណៈ​ពេល​ខ្លួន​មាន​ជីវភាព​ដ៏​សម្បូរ​សប្បាយ​ ។

​ឆេះ​រថយន្ត​រៀ់ប​ចំ​សណ្តាប់​ធ្នាប់​​ផ្សារ​ដើម​គរ​ទាំង​ព្រឹក​

Posted: 17 Jul 2012 12:17 AM PDT

រថយន្ត​រៀបចំ​សណ្តាប់​ធ្នាប់​ដែល​​ឆេះ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​កូរ៉េ​​ធន់​១​តោន​មួយ​គ្រឿង​ដែល​ជា​រថយន្ត​រៀបចំ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​​បាន​ឆេះ​ហុយ​ផ្សែង​ទ្រលោម​នៅ​ក្នុង​កាប៊ីន​​​មុខ​ទាំង​ព្រឹក​ ប​ណ្តាល​ឱ្យ​​អាជីវ​ករ​រត់​ជាន់​ជើង​គ្នា​ ខណៈ​ពេល​ដែល​រថយន្ត​នេះ ​បើក​បណ្តេញ​ប្រជា​ពល​រដ្ឋ​លក់​ដូរ​ឥត​សណ្តាប់​ធ្នាប់​នៅ​លើ​ផ្លូវ​​លេខ​៣៣៦ កាល​ពី​វេលា​ម៉ោង​​៦​និង​៤០​នាទី​​ព្រឹក​ថ្ងៃទី​១៧ កក្កដា ២០១២ ​នៅ​តាម​បណ្តោយ​​ផ្លូវ​៣៣៦ ​ក្នុង​សង្កាត់​ផ្សារ​ដើមគ ខណ្ឌ​ទួលគោក ​រាជធានី​ភ្នំពេញ ។

ប្រលង​​សញ្ញាបត្រ​​​មធ្យម​សិក្សា​បឋម​ភូមិ​ឆ្នាំ​នេះ​មាន​បេក្ខ​ជន​132.974នាក់

Posted: 17 Jul 2012 12:15 AM PDT

រាជធានីភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ​កក្កដា ​​ សិស្សានុសិស្ស​​ ថ្នាក់​ទី​៩ ចំនួន​១៣២.៩៧៤​​​នាក់ ក្នុង​ទូ​ទាំង​​​ប្រទេស ​បាន​ចូល​រួម​ប្រលង​យក​សញ្ញា​បត្រ​មធ្យម​សិក្សា​​បឋម​ភូមិ​​ឆ្នាំ​សិក្សា២០១១-២០១២ ​​លើ​វិញ្ញា​សា​សរសេរ​ដែល​មាន​រយៈ​ពេល​ពីរ​ថ្ងៃ​​ គឺ​ថ្ងៃ​ទី​​១៦និង​​ថ្ងៃ​ទី​១៧ កក្កដា ​ ។

ជន​ជាតិ​ជប៉ុន​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​សណ្ឋា​គារ​ជូលី​ណា​យ៉ាង​អាថ៌​កំបាំង​

Posted: 17 Jul 2012 12:03 AM PDT

រាជធានីភ្នំពេញ ៖ បុរស​ជន​ជាតិ​ជប៉ុន​​ម្នាក់​ត្រូវ​បាន​គេ​ដឹង​ថា កាល​ពី​យប់​ថ្ងៃ​ទី​១៥ កក្កដា ដេក​ស្លាប់​​នៅ​ក្នុង​​សណ្ឋា​គារ​​ជូលីណា ​ស្ថិត​ក្នុង​សង្កាត់​វាល​វង់​ ខណ្ឌ​៧មករា ​ក្នុង​ភាព​អាថ៌​កំបាំង​​ហើយ​ត្រូវ​បាន​ម្ចាស់​​សណ្ឋា​គារ និង​សមត្ថ​កិច្ច​មូល​ដ្ឋាន​បិទ​បាំង​ព័ត៌​មាន​​​នោះ រួច​ដឹក​​សព​ចេញ​យក​ទៅ​កាន់​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត​​យ៉ាង​​តក់​ក្រហល់ ដើម្បី​ឱ្យ​​ក្រុម​គ្រួសារ​​មក​ទទួល​យក។

ដៃ​ចង្រៃ​លួច​ខ្សែ.ក​ និង​ទូរស័ព្ទ​ដៃរបស់គេ​ត្រូវ​ប៉េ​អឹម​ចាប់​ខ្លួន

Posted: 17 Jul 2012 12:00 AM PDT

ជន​ល្មើស​ត្រូវ​បាន​ចាប់ខ្លួន
ខេត្ត​ស្ទឹង​ត្រែង ៖ ​កង​​រាជ​អាុវធ​ហត្ថ​ខេត្ត​​បានចាប់ខ្លួនយុវជនម្នាក់​ដោយ​សារ​តែ​លួច​ខ្សែ.ក និង​ទូរស័ព្ទ​ដៃ​របស់​ប្រជា​​ពលរដ្ឋ​ម្នាក់​ក្នុង​ភូមិ​ព្រែក​ សង្កាត់​​ស្ទឹង​ត្រែង​ ​ក្រុង​ស្ទឹង​ត្រែង​ កាល​ពី​​​យប់​ថ្ងៃទី​១៥ កក្កដា ។ ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាន​ឱ្យ​​ដឹង​ថា​ នៅ​វេលាម៉ោង​១១​និង​៤០​នាទី​​យប់ ថ្ងៃទី​​១៥ កក្កដា ​មាន​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​ខាងលើ​

ឌ្រីម​សេ​១២៥ បុក​គូទ​​រ៉ឺម៉ក​​ដឹក​បន្លែ​របួស​២​នាក់​

Posted: 16 Jul 2012 11:49 PM PDT

សមត្ថ​កិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​​កន្លែង​កើតហេតុ​
​​​​រាជធានីភ្នំពេញ ៖ ​បុរស​២​នាក់​ជិះ​ម៉ូតូ​​ឌ្រីម​​សេ​១២៥ ពណ៌​ខ្មៅ តាម​បណ្តោយ​​មហា​វិថី​​ព្រះ​មុនីវង្ស ក្នុង​ល្បឿន​លឿន​​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​​ទៅ​បុក​​រ៉ឺម៉ក​​ម៉ូតូ​ដឹក​បន្លែ​​ចំពី​ក្រោយ​ពេញ​ទំហឹង បណ្តាល​ឱ្យ​​ដួល​ខ្លួន​ឯង​​រង​របួស​ធ្ងន់ ​កាល​ពីវេលា​ម៉ោង​​២​និង​៣៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៧ កក្កដា ២០១២ ​ត្រង់​ចំណុច​ស្តុប​​បូក​គោ ​ក្នុង​សង្កាត់​​ទន្លេ​បាសាក់ ​ខណ្ឌ​ចំការមន ។

អាជ្ញាធរ​ខណ្ឌ​មាន​ជ័យ​ចុះ​ពិនិត្យ​​ទ្វារ​ទឹក​ស្ពាន​ព្រែក​អ្នក​តាវាំង​

Posted: 16 Jul 2012 11:48 PM PDT

រាជធានីភ្នំពេញ ៖ ព្រឹក​ថ្ងៃទី​១៧ កក្កដា លោក​គួច ចំរើន អភិ​បាល​​ខណ្ឌ​មាន​ជ័យ បាន​​អញ្ជើញ​​ចុះ​ពិនិត្យ​​​ទ្វារ​ទឹក​ធារា​សាស្ត្រ​នៅ​ស្ពាន​ព្រែក​អ្នក​តាវាំង ស្ថិត​ក្នុង​សង្កាត់​ព្រែក​ថ្មី ​ខណ្ឌ​មានជ័យ និង​ពិនិត្យ​​​ផ្លូវ​លំ​មួយ​ខ្សែ​មាន​ប្រវែង​១៣០​ម៉ែត្រ ​ទទឹង​៣​ម៉ែត្រ​កន្លះ ដើម្បី​លើក​គម្រោង​​ស្ថាបនា​ផ្លូវ​បេតុង​​តាម​រូប​មន្ត​

រថយន្ត​TUNDRAបុក​ម៉ូតូ​​​សេ125អូស​100ម៉ែត្រ​ស្លាប់​ម្នាក់​

Posted: 16 Jul 2012 11:45 PM PDT

រថយន្ត​បង្កហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​ម៉ាក​Tundra​មួយ​គ្រឿង​បានបើក​បុកជាប់​​ម៉ូូតូ​​​​អូស​​ទាំង​អ្នក​ជិះ​​ប្រមាណ​១០០​ម៉ែត្រ​​ទើប​ខ្ទាត​​ជន​រង​គ្រោះ​​ចេញ​ធ្លាក់​ចូល​ទឹក​ប្រឡាយ​​ក្បែរ​ចិញ្ចើម​ផ្លូវ​​​ស្លាប់​ភ្លាម​ៗ​ ​ឯ​ម៉ូតូ​​​ត្រូវ​រថយន្ត​​អូស​​ប្រមាណ​ជិត​២​គីឡូម៉ែត្រ​ទើប​​​ឈប់​​​អ្នក​បើក​បរ​ និង​អ្នក​រួម​ដំណើរ​​រត​់​បាត់​​អស់​​​​ ។ ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៤និង​៥០​នាទី​​រសៀល​ថ្ងៃទី​១៤ កក្កដា​ លើ​

គណ​បក្ស​​សម​រង្ស៊ី រៀបចំ​សន្និ​សីទ​​កាសែត​​តាម​​វីដេអូ​​ខុន​ហ្វឺរេន​​ពី​ទីក្រុង​​ម៉ានីល ស្តីពី​ការ​ចរចា​បង្រួប​បង្រួម

Posted: 16 Jul 2012 11:34 PM PDT

រាជធានីភ្នំពេញ ៖ នៅវេលា​ម៉ោង​​២​រសៀល​ថ្ងៃ​ទី​១៧ កក្កដា ​នេះ គណ​បក្ស​សម​រង្ស៊ី​ ស្ថិត​នៅ​ក្នុង​សង្កាត់​​ចាក់​អង្រែ​ក្រោម ខណ្ឌ​​មាន​ជ័យ ​រាជធានី​ភ្នំពេញ នឹង​មាន​រៀបចំ​សន្និ​សីទ​​កាសែត​​តាម​រយៈ​វីដេអូ​​ខន​ហ្វឺ​រេន

កូរ៉ូឡា​បុក​រះ​ម៉ូតូ​ និងរថយន្ត​មិន​ឈប់​ដោះ​ស្រាយ​ត្រូវ​គេ​ចាប់​វាយ​ទ្រម​ខ្លួន

Posted: 16 Jul 2012 11:30 PM PDT

ជា​ងជួសជុល​រថយន្ត​វ័យ​ក្មេង​ដែល​ត្រូវ​ចាប់ខ្លួន
រាជធានី​ភ្នំពេញ ៖​​ ​ជាង​ជួស​ជុ​ល​រ​ថយន្ត​វ័យ​ក្មេង​ម្នាក់​ត្រូវ​អ្នក​ឃើញ​ហេតុ​ការណ៍​​ចោម​រោម​វាយ​ទ្រម​ខ្លួន ដោយ​សារ​ជន​នោះ​បើក​រថយន្ត​ម៉ាក​កូរ៉ូឡា ពណ៌​ក្រហម​បុក​រះ​ម៉ូតូ និង​រថយន្ត​​អស់​ជា​ច្រើន​គ្រឿង​តាម​ដង​ផ្លូវ​លេខ​១០៨ កាល​ពី​វេលា​ម៉ោង​៧ និង​២០​នាទី​យប់​ថ្ងៃ​ទី​១៥ កក្កដា ហើយ​ព្យា​យាម​បើក​រត់​គេច​ពី​ការ​ទទួល​ខុស​ត្រូវ​ ។

រថយន្តកូរ៉េ​បុក​គ្នា​លើ​ផ្លូវ​ជាតិ​លេខ​​២ ​បុក​ម៉ូតូ​​ស្លាប់​៣​ របួស​ធ្ងន់​ម្នាក់​​ (មានវីដេអូឃ្លីប)

Posted: 16 Jul 2012 11:27 PM PDT

ជន​រងគ្រោះ​ដែល​ត្រូវ​រថយន្ត​បុក​ស្លាប់​
រាជ​ធានី​ភ្នំពេញ​​ ៖ ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ដ៏​រន្ធត់​មួយ​​បាន​កើត​​ឡើង​​កាលពី​វេលា​ម៉ោង​១១​និង​​៣០​នាទី​​ព្រឹក​​ថ្ងៃ​ទី​១៧ ​កក្កដា ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​២ មុខ​រោង​​​ចក្រ​កាត់​ដេរ​ M&V ​ស្ថិត​ក្នុង​​ភូមិ​​ទួល​រកា ​សង្កាត់​​ចាក់​​អង្រែ​ក្រោម ​ខណ្ឌ​មានជ័យ​​​ ។

រឿង​ក្តី​បញ្ចាំ​​​ហួស​2ថ្ងៃ​ ទី​បំផុត​​ម្ចាស់​បង់​​ប្រាក់​​លោះ​​យក​រថ​យន្ត​​បាន​វិញ​​

Posted: 16 Jul 2012 11:15 PM PDT

ម្ចាស់​លោះ​រថយន្ត​បានមកវិញ
ខេត្ត​រតន​គិរី​​ ៖ រថយន្ត​ម៉ាក​កាមរី​​​គូទ​ស្វិត​​មួយ​​គ្រឿង​ដែល​​​​ដាក់​បញ្ចាំ​​ឱ្យ​មន្ត្រី​​ប៉ូលិស​​ស្រុក​​​អូរ​យ៉ា​ដាវ​មួយ​រូប​ក្នុង​​តម្លៃ​​២​លាន​រៀល​ កំណត់​១​ខែ​​ តែ​បាន​​​លើស​ថ្ងៃ​កំណត់​​បញ្ចាំ​​​២​ថ្ងៃនោះ​ ត្រូវ​បាន​​ប្រគល់​​ដល់​ដៃ​​ម្ចាស់​វិញ​ហើយ ​ដោយ​ម្ចាស់​​រថយន្ត​បាន​​​យល​់​ព្រម​​បង់​​ប្រាក់​​ចំនួន​២​លាន​​៩០​ម៉ឺន​រៀល​​ឱ្យ​ទៅ​មន្ត្រី​ប៉ូលិស​​រូប​នោះ​​តាម​ការ​​សម្រុះ​សម្រួល​ ​ដោយ​​លោក​អធិ​​ការ​​ប៉ូលិស​​ស្រុក​​​​​ចង្អុល​

ជិះ​ហួស​ផ្លូវ​ថយ​ក្រោយ​​មិន​បាន​​មើល​​ទៅ​កៀប​រថយន្ត​បាឡែន​​សង​២០០​ដុល្លារ​

Posted: 16 Jul 2012 11:02 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​សាំង​យ៉ុង​​ជិះ​ហួស​ផ្លូវ​ថយ​ក្រោយ​​មិន​បាន​​មើល​ឆ្វេង​ស្តាំ​ក៏ទៅ​កៀប​​រថយន្ត​បាឡែន​​ក្រពឹត​ទ្វារ​ចំហៀង​ខាង​ស្តាំ ​​​កាល​ពី​វេលា​ម៉ោង​​៤​រសៀល​ថ្ងៃទី​១៦ កក្កដា នៅ​លើ​កំណាត់​ផ្លូវ​​លេខ​១៩៣​កែង​ផ្លូវ​លេខ​៣១០ សង្កាត់​ទួល​ស្វាយ​ព្រៃ​១ ខណ្ឌ​ចំការ​មន ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!