Koh Santipheap Daily

Koh Santipheap Daily


អ្នក​លក់​ត្រីវាយ​មួល.ក​អ្នក​ទិញ​ត្រី​បោក​រហូត​សន្លប់​

Posted: 16 Jul 2012 01:31 AM PDT

ស្ត្រី​ជាប់​ចោទ​
ខេត្ត​បាត់ដំបង ៖ ​អ្នក​លក់​ត្រី​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ក្រោយ​ពី​ប្រើ​អំពើ​ហិង្សា​វាយ​អតិថិ​ជន​​របស់​ខ្លួន​ឱ្យ​រង​របួស​​ធ្ងន់​ដោយ​​បោច​សក់​មួល.ក​​កាល​ពី​ល្ងាច​ថ្ងៃទី​​១៤ កក្កដា ​នៅ​ក្នុង​ផ្សារ​​តាឡន ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិ​​ភាព ស្រុក​សំពៅ​លូន ដែល​គេ​អះអាងថា បណ្តាល​មក​ពី​ការ​ទិញ​ដូរ​មិន​ត្រូវ​ចិត្ត ។

រថយន្ត​​ឡិច​ស៊ីស​​RX300បុក​គេ​​រួច​បើក​រត់​បាត់​

Posted: 16 Jul 2012 01:30 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ីស​​RX 300 ពណ៌​ស្ករ​ បើក​បរ​ដោយ​បុរស​ម្នាក់​​ តាម​បណ្តោយ​ផ្លូវ​លេខ​២១១ ​កែង​មហា​វិថី​ព្រះ​មុ​នី​​រ៉េត​​ ក្នុង​ល្បឿន​លឿន​ជាន់​ហ្វ្រាំង​​មិន​ទាន់​ក៏​ទៅ​បុក​រថយន្ត​​កាមរី​ឆ្លាម​ចំ​ពី​ក្រោយ​​ធ្លាយ​គូទ​ខាង​ស្តាំ កាល​ពី​វេលាម៉ោង​​១និង​៣០​នាទី​​រំលង​អាធ្រាត្រឈាន​ចូល​ថ្ងៃទី​​១៥ កក្កដា​ នៅ​ត្រង់​ចំណុច​ផ្លូវ​​បែក​ជា​​៤​ ក្នុង​​សង្កាត់​វាល​វង់ ខណ្ឌ​​​៧​មករា ។

ឧក្រិដ្ឋជនណា​ហ្ស៊ី​​តាម​រកបំផុត​​​ទើប​រកឃើញ​

Posted: 16 Jul 2012 01:24 AM PDT

ជនណាហ្ស៊ី​ដែល​​ទើប​រកឃើញ​​
នាយកមជ្ឈមណ្ឌល​​SIMON-WIESENTHAL​ ​នៅ​អុីស្រា​អែល​​គូសបញ្ជាក់​​​កាលពី​ថ្ងៃទី១៥កក្កដា​ថា ឧក្រិដ្ឋជន​សង្គ្រាម​​ណាហ្ស៊ី​​​តាម​រក​បំផុត​លើ​ពិភព​លោក​​ឈ្មោះ​​ LASZLO CSATARY ​អាយុ​៩៧ឆ្នាំ ​ហើយ​​​ទទួល​​ការ​ចោទ​​​​ប្រកាន់​ពីបទ​រួម​គំនិត​សម្លាប់​​​ជន​ជាតិ​​ជ្វីហ្វ​១៥.៧០០​​នាក់​​ក្នុង​សម័យ​សង្គ្រាម​លោក​លើកទី២​នោះត្រូវ​បានរកឃើញ​ក្នុង​ទីក្រុង​ប៊ូដាប៉េស្ត ។​

រថយន្ត​ស៊ីលីកា​​បុក​រះ​រនាំង​ដែក​ទ្រូង​ផ្លូវ​បាក់​អស់​10​ផ្ទាំងរថយន្ត​ក្រឡាប់​ផ្ងារ​ជើង

Posted: 16 Jul 2012 01:15 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ស្ត្រី​​ម្នាក់​បើក​រថយន្ត​​ម៉ាក​ស៊ីលីកា​ ពណ៌​ទឹក​ប្រាក់ មួយគ្រឿង ​ដោយ​បើក​បរបណ្តើរ​​និយាយ​ទូរស័ព្ទ​​បណ្តើរ​ ​ម៉ាក​ស៊ីលីកា​ ក្នុង​ល្បឿន​លឿន​ ហើយ​ក៏​ជ្រុល​​ចង្កូត​ទៅ​បុក​រះ​របាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់អស់​១០ផ្ទាំង ​​ហើយរថយន្តក៏​ក្រឡាប់​​ផ្ងារ​ជើង​ទ្រ​មេឃ​ តែ​សំណាង​ល្អ​​ស្ត្រី​រូបនោះ​រង​របួស​ស្រាល ​​កាល​ពី​វេលាម៉ោង​១២​និង​១៥​នាទី​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៥

​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ​ បើក​វគ្គ​បណ្តុះ​បណ្តាល​​ថ្នាក់​មូល​ដ្ឋាន​​ស្តីពី​យុត្តិ​ធម៌​​អនីតិជន​

Posted: 16 Jul 2012 01:03 AM PDT

ស្នងការ​ដ្ឋា​ន​បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​
ខេត្ត​ព្រះ​សីហនុ​ ៖ ការ​ហាត់​ពត់​លត់​ដំ​ផ្នត់​​គំនិត​ផ្នែក​សតិ​បញ្ញា​ស្មារតី​របស់ពួក​គាត់​ឱ្យ​ទទួល​បាន​ថា តើពួកគាត់​ត្រូវបាន​និង​កំពុងមើល​ថែទាំ​ពី​​សំណាក់​មនុស្ស​ធំយ៉ាង​ហ្មត់ចត់​ជាទី​បំផុត គឺវា​មានសារ​សំខាន់ណាស់ ព្រោះថា កុមារ​ជា​ទំពាំង​ស្នង​ឫស្សី។ ខ្លឹម​សារនេះ​មាននៅ​ក្នុង​ពិធីបើក​វគ្គ​បណ្តុះ​បណ្តាល​ថ្នាក់​មូល​ដ្ឋាន​ស្តីពី​យុត្តិធម៌​អនីតិ​ជន​នៅស្នងការដ្ឋាន​នគរបាល​ខេត្ត នា​ព្រឹក​ថ្ងៃទី​១៦ កក្កដា ២០១២។

លោក​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​ចូល​រួម​ជា​អធិ​បតី​ក្នុង​​ពិធី​បិទ​ការ​ប្រកួត​កីឡា Duathlon

Posted: 16 Jul 2012 01:00 AM PDT

រាជធានី​ភ្នំពេញ ៖​​ ​ការ​ប្រកួត​​កីឡា​ Duathlon (រត់​-ប្រណាំង​កង់-រត់) បាន​ឈាន​ចូល​​ដល់​​ទី​បញ្ចប់​​នៅ​ព្រឹក​ថ្ងៃទី​១៥ កក្កដា ម្សិល​មិញ​​នេះ​ ហើយ​ពិធី​បិទ​ការ​ប្រកួតបាន​​ប្រព្រឹត្ត​ទៅ​នៅ​មុខ​សណ្ឋា​គារណា​​ហ្គា​វើល​ ក្រោម​វត្ត​មាន​ចូល​រួម​ពី​​លោក​ខៀវ កាញា​រីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​​មាន​ ​។

កី​ឡា​ករ​អា​មេ​រិក Johnson​ឈ្នះ​ជើង​ឯក​វាយ​កូន​ហ្គោល​កម្ម​វិធី John Deere Classic

Posted: 16 Jul 2012 12:58 AM PDT

កីឡាករអាមេរិក Johnson
ការ​​ធ្វើ​​បាន​​​ពិន្ទុ​​បឺ​​ឌី​​នៅ​​ឡូ​​ទី​​២​​នៃ​​វគ្គ​​កាត់​​សេចក្តី​ចុង​ក្រោយ​ផ្លេអហ្វ​ បាន​នាំ​ឱ្យ​ Zach Johnson​ក្លាយ​ជា​ម្ចាស់​ពាន​ជើង​ឯក​វាយ​កូន​ហ្គោល​កម្ម​វិធី John Deere Classicដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប​ ៤​លាន​និង​៦​សែន​ដុល្លារ​អា​មេរិក ។ ព្រឹត្តិការណ៍​ប្រ​កួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ TPC Deere Runស្ថិត​ក្នុង​ទី​ក្រុង Silvisរដ្ឋ​អុី​លី​ណយ ​សហ​រដ្ឋ​អា​មេរិក ​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​១៥​កក្ក​ដា​

ស្ត្រីម្នាក់​​រៀប​ការ​៦​ឆ្នាំ ​ហើយ​អត់​មាន​កូន​ប្តី​ដើរ​មាន​ស្រី​ថ្មី ធ្វើ​ឱ្យនាង​ខូច​ចិត្តទៅ​លោត​ទឹក​

Posted: 16 Jul 2012 12:57 AM PDT

ស្ត្រី​ដែល​គិត​ខ្លី​​​ទៅ​លោត​ទឹក​សម្លាប់​
រាជធានីភ្នំពេញ ៖ ស្រ្តី​ម្នាក់​តូច​ចិត្ត និង​រៀប​ការ​៦ឆ្នាំអត់​មាន​កូន​នឹង​គេ ហើយ​មាន​ជំងឺ​ស្កន់ជាន់​ប្រចាំកាយ​ផង​នោះ​បាន​ដើរ​ទៅ​លោត​ទឹក​សម្លាប់ខ្លួន​នៅ​ស្ពាន​នាគ​កោះពេជ្រ​ត្រូវ​អ្នក​លក់​ដូរ​ជិត​កន្លែង​កើត​ហេតុឃើញ​បាន​នាំគ្នា​ទៅ​ចាប់​ទាញ​ចេញ​មករួច​ផុតពី​គ្រោះ​ថ្នាក់រួចក៏ដើរ​​ទៅ​អង្គុយ​លើបង់​នៅលើ​សួន​ច្បារ​មុខ​សណ្ឋា​គារ​ណា​ហ្គាវើល

តុលាការ​ក្រុង​ឌូ​បៃ​​ដាក់​ពន្ធ​នាគារ​​មេ​ធាវី​3ឆ្នាំ​​ពី​បទ​​កិប​​កេង​​ប្រាក់​លោក​ថាក់​ស៊ីន​

Posted: 16 Jul 2012 12:50 AM PDT

តុលាការ​ក្រុង​ឌូ​បៃ​​ដាក់​ពន្ធ​នាគារ​​មេ​ធាវី​3ឆ្នាំ​​ពី​បទ​​កិប​​កេង​​ប្រាក់​លោក​ថាក់​ស៊ីន​
សារ​​​ព័​ត៌មាន​​បរទេស បាន​ផ្សាយ​ថា លោក​ថាក់​ស៊ីន​ ស៊ី​ណា​វ៉ា​ត្រា ​អតី​ត​នាយក​រដ្ឋ​មន្ត្រី​ថៃ ដែល​ត្រូវ​កង​ទ័ព​ផ្តួល​អំណាច​កាល​ពី​ឆ្នាំ​២០០៦ និង​កំពុង​​គេច​ពី​រឿង​ក្តី​នៅ​ឯ​បរទេស​​ មាន​លេច​ឮ​ដំណឹង​ជា​ថ្មី ទាក់​ទិន​រឿង​មេ​ធាវី​កិប​កេង​​ប្រាក់​របស់​លោក ។ តុលាការ​ក្រុង​ឌូ​បៃ សម្រេច​​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគា​រ​លើ​មេ​ធា​វី​ម្នាក់​ដែល​ធ្លាប់​បម្រើ​ការ​យ៉ាង​ជិតដិត​​ជា​មួយ​លោក​ថាក់​ស៊ីន រយៈ​

ក្លិប​កាំ​ភ្លើង​ធំ​ ​Arsenal ត្រៀមដំឡើង​​​ថ្លៃ​សំបុត្រ​​ចូល​ទស្សនា​ដល់​ទៅ​126ផោន

Posted: 16 Jul 2012 12:49 AM PDT

ក្រុមកាំ​ភ្លើង​ធំ​ ​Arsenal
សារ​​​ព័​ត៌មាន​​បរទេស ផ្សាយ​ឱ្យ​ដឹង​​ថា បណ្តា​អ្នក​គាំ​ទ្រ​​ក្លិប​កាំ​ភ្លើង​ធំ Arsenal នឹង​ត្រូវ​​ចំណាយ​​ប្រាក់​​ច្រើនជាង​មុន​​ក្រោយ​ពី​ក្លិបប្រកាស​ត្រៀម​ដំឡើង​​ថ្លៃ​សំបុត្រ​​ចូល​ទស្សនា​លើស​ពី​រដូវ​កាល​​មុន ​ខណៈ​​​ពេល​សំបុត្រ​​ថ្លៃ​បំផុត​​គឺ​​១២៦​ផោន ឬ​ប្រហែល​២០០​ដុល្លារ​​អាមេរិក ​នៅ​ក្នុង​ការ​ប្រកួត​​ដ៏​សំខាន់ ។

មន្ត្រីអាល្លឺ​ម៉ង់ចោទប្រធាន​សហព័ន្ធ​បាល់​ទាត់​អន្តរ​ជាតិ​​ FIFA ពាក់​ព័ន្ធ​​ការ​ស៊ី​សំណូក​

Posted: 16 Jul 2012 12:47 AM PDT

ប្រធាន​សហព័ន្ធ​បាល់​ទាត់​អន្តរ​ជាតិ​​ FIFA
លោក រ៉ៃ​ហាដ រ៉ាវ​បល ​ប្រធាន​ក្រប​ខណ្ឌ​បាល់​ទាត់​អាល្លឺ​ម៉ង់​បាន​ធ្វើ​ការ​អំពាវ​នាវ​ឱ្យ​លោក​ ចូ​សេប ប៊្លេត​ធ័រ​ លា​លែង​ពី​តំណែង​ប្រធាន​សហព័ន្ធ​​បាល់ទាត់​អន្តរ​ជាតិ ​ FIFA ក្រោយ​ពី​មាន​​ចំណែក​​ពាក់​ព័ន្ធ​លើ​រឿង​ក្តី​ស៊ី​សំណូក របស់​អតី​ត​ថ្នាក់​ដឹក​នាំ​កំពូល​របស់ FIFA ចំនួន​២​នាក់ ដែល​ទើប​បក​អាក្រាត ។

ជញ្ជាំង​របង​ថ្មផ្ទះ​សំ​ណាក់​រំចង់​រលំ​បាក់​សង្កត់​លើមនុស្ស​2​នាក់​នៅតំបន់​អ្នក​លឿង​

Posted: 16 Jul 2012 12:45 AM PDT

ខេត្ត​ព្រៃ​វែង​ ៖ មនុស្ស​មា្ន​រាប់សិប​នាក់​បាន​​​​ផ្អើល​ទៅ​ចោមរោម​មើល​យ៉ាង​កកកុញ​នៅ​ពីមុខ​ផ្ទះសំណាក់​រំ​ចង់ និង​​​មុខ​គ្លីនិក​ឯកជន ​​ស​ក្កិ​សិទ្ធិ​​ ​​ស្ថិត​នៅ​តំបន់​អ្នក​លឿង​ត្រើយ​ខាង​កើត​តា​ម​បណ្តោយ​ផ្លូវ​​មាត់ទន្លេ​​ស្ថិត​ក្នុងភូមិ​៥​ ឃុំ​ព្រែក​ខ្សាយ​«​ខ» ស្រុក​ពាម​រក៍ បន្ទាប់​ពី​កើត​មាន​​ហេតុ​ការណ៍​រលំ​បាក់​របង​ថ្ម​ខាងក្រោយ​ផ្ទះ​សំណាក់​រំ​ចង់​សង្កត់​លើ​កុមា​រា​អាយុ​៩​ឆាំ្ន​ម្នាក់ និង​នារី​​​មា្ន​ក់​ដែល​កំពុង​

Lorenzoបន្ត​នាំ​មុខ​នៅ​លើ​តារាង​ជើង​ឯក​ពិភព​លោក​បន្ទាប់​ពី​ឈ្នះ​ពាន​Italian Grand Prix​នៅ​អុី​​តា​លី

Posted: 16 Jul 2012 12:35 AM PDT

កីឡាករ​អេស្ប៉ាញ​ Jorge Lorenzo
Jorge Lorenzo​បាន​​សម្តែង​​​នូវ​​ក្តី​​ត្រេក​​អរ​​យ៉ាង​​ខ្លាំង​​បន្ទាប់​​ពី​​ខ្លួន​​បាន​​យក​​ឈ្នះ​ជើង​​ឯក​​ប្រណាំង​ម៉ូតូ​ជីភី​ជាថ្មី​ទៀត​សម្រាប់​រដូវ​កាល​ឆ្នាំ​ថ្មី​ក្នុង​​កម្មវិធី​ Italian Grand Prix ​​​នៅ​ទី​លាន​​ប្រណាំង​​ Mugello circuit ​ក្រុង​ Scarperiaប្រ​ទេសអុីតា​លី​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​១៥​​​​ខែកក្ក​ដា​កន្លង​មកនេះ​។

តុលាការ​ឃុំ​ខ្លួ​ន​លោក​ស្រី​មាស​ សុគន្ធ​​​និង​ប្តី​ជា​បណ្តោះ​អាសន្ន​​ក្នុង​ពន្ធ​នាគារ​

Posted: 16 Jul 2012 12:30 AM PDT

តុលាការ​ឃុំ​ខ្លួ​ន​លោក​ស្រី​មាស​ សុគន្ធ​​​និង​ប្តី​ជា​បណ្តោះ​អាសន្ន​​ក្នុង​ពន្ធ​នាគារ​
ខេត្ត​​ស្ទឹង​ត្រែង​ ៖ ​​លោក​ស្រី មាស​ សុគន្ធ​​ និង​ប្តី​ ត្រូវ​បាន​ចៅ​ក្រម​សាលា​​ដំបូង​ខេត្ត​​​​ សម្រេច​​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​​នា​ព្រឹក​ថ្ងៃទី​១៤ កក្កដា ​ក្រោម​ការ​ចោទ​ពី​បទ​សម្លុត​​គំរាម​ និង​បទ​ជ្រៀត​ជ្រែក​​​ដោយ​ខុស​​ច្បាប់​ក្នុង​ការ​បំពេញ​មុខ​ងា​រ​​​សាធារណៈ​​តាម​ច្បាប់​​​នៃ​ក្រម​ព្រហ្ម​ទណ្ឌ ។​

ស៊ីរីៈ ​ការ​ប្រយុទ្ធ​​​គ្នា​យ៉ាង​​ខ្លាំង​​ក្លា​​​នៅ​ក្រុងដាម៉ាស់​

Posted: 16 Jul 2012 12:27 AM PDT

អណ្តា​តភ្លើងឆាប​ឆេះ​​​ដោយ​ការ​ប្រយុទ្ធ​​គ្នា​​​នៅ​ក្រុងដាម៉ាស់​
ការ​ប្រយុទ្ធ​​​​​គ្នា​យ៉ាង​ខ្លាំងក្លា​នានា​​​ពុំ​ធ្លាប់​មាន​​​ពី​មុន​មក​​​បាន​ផ្ទុះ​​ឡើង​កាលពី​ថ្ងៃទី១៥កក្កដា​នៅក្រុង​ដាម៉ាស់​​រវាង​​កង​ទាហាន​​​​​និង​ពួកឧទ្ទាម​​​១៦​​ខែ​ក្រោយ​​​ចាប់​ផ្តើម​​​ការ​បះ​បោរ​ប្រឆាំង​របប​​លោក​​​ប្រធានាធិបតី​​បាចា​​អាល់​អាសាដ ។​លោក​រ៉ាមី អាប់​​​ដែល រ៉ាហ៍​ម៉ាន នាយក​​របស់​អង្គការ​​​សិទ្ធិ​​មនុស្សស៊ីរី​OSDH អះអាង​ថា កងទ័ព​​​រៀបរយ​បាន​បាញ់​​គ្រាប់​​កាំភ្លើង​​​ត្បាល់​ប្រឆាំង​​​សង្កាត់​​​ជាច្រើន

សមត្ថ​កិច្ច​រក​ឃើញ​​សារ​ធាតុ​ផលិត​គ្រឿង​ញៀន​​មួយ​កុង​តឺន័រ​​នាំ​ចូល​​ពី​ប្រទេស​ចិន​

Posted: 16 Jul 2012 12:24 AM PDT

សមត្ថ​កិច្ច​​បង្ក្រាប​បាន​សារ​ធាតុ​ញៀន​មួយ​កុងតឺន័រ​
ខេត្ត​ព្រះ​សីហនុ​ ៖ សមត្ថ​កិច្ច​​ធ្វើ​ការ​ត្រួត​ពិនិត្យ​​​កុងតឺន័រ​​ដែល​សង្ស័យ​​ថា ផ្ទុក​​សារ​ធាតុ​​អាច​ផ្សំ​​ផលិត​​គ្រឿងញៀន​​មួយ​ករណី​ថ្មី​នេះ ធ្វើ​ឡើង​​នៅ​​កំពង់​ផែ​ស្វយ័ត​ក្រុង​​ព្រះ​សីហនុ ​កាល​ពី​ល្ងាច​ថ្ងៃទី​១៥ កក្កដា ២០១២ ​ដឹក​នាំ​ដោយ​លោក​ហួត វិចិត្រ​​ព្រះ​​រាជ​អាជ្ញា​រង​អម​សាលា​​ដំបូង​ខេត្ត​ព្រះ​សីហនុ។

សមត្ថ​កិច្ច​​​ដាក់​កម្លាំង​ការ​ពារ​​ខ្លាច​​មាន​អំពើ​ហិង្សា​នៅ​តុលាការ​ខេត្ត​កំពត ​ជុំវិញ​​ការ​ចាប់​ខ្លួន​មនុស្ស​​៤​នាក់​រឿង​ទំនាស់​ដីធ្លី​

Posted: 16 Jul 2012 12:21 AM PDT

ជន​ជាប់​ចោទ​ដែល​សមត្ថ​កិច្ច​​​ចាប់​ខ្លួន​រឿង​ដីធ្លី​
ខេត្ត​កំពត​ ៖ ​មានការ​​ភ្ញាក់​ផ្អើល​មួយ​បាន​កើតឡើង​ ​កាល​ពី​ព្រឹក​ថ្ងៃទី​១៦ កក្កដា ២០១២ ​ដោយ​​កម្លាំង​សមត្ថ​កិច្ច​​ នគរបាល និង​កម្លាំង​កង​រាជ​អាវុធហត្ថ​​ខេត្ត និង​ក្រុង​ជា​ច្រើន​នាក់​មក​យាម​នៅ​មុខ​តុលា​ការ​ខេត្ត​ ដើម្បី​ការ​ពារ និង​ទប់​ស្កាត់​​នូវ​កម្លាំង​ប្រជា​ពល​រដ្ឋ​​ រួម​មាន​​កម្លាំង​​​យោធា​​មួយ​ចំនួន​ផង ដែល​ធ្វើ​ដំណើរ​​មក​ពី​តំបន់​ភូមិ​​អន្លង់​ក្មេង​

កុង​តឺ​ន័រ​​​ចុះ​ផឹក​ទឹក​​​​ផ្អើល​​​មនុស្ស​​ម្នា​​មក​ចោម​រោម​មើល​​​ស្ទះ​ចរាចរណ៍ទាំង​ព្រឹក​

Posted: 16 Jul 2012 12:15 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្ត​ព្រៃវែង ៖ ​​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​២ករណី​នៅ​លើ​ផ្លូវ​ជាតិ​លេខ​១​ កាល​ពី​ថ្ងៃទី​១១ និង​១២ កក្កដា​ ដែល​ករណី​ទី​១ រថយន្ត​កុង​តឺ​ន័រ​​​១​គ្រឿង​​រេ​ចង្កូត​​​ធ្លាក់​​ថ្នល់​​ជ្រមុជ​​​ក្បាល​ទៅ​​ក្នុង​ទឹក​​ទាំង​ព្រឹក​​ ធ្វើឱ្យ​អ្នក​ធ្វើ​ដំណើរ​​លើ​ដង​ផ្លូវ​ជាតិ​​​លេខ​១​ រួម​និង​អ្នក​ស្រុក​​ផ្អើល​រត់​ទៅ​​ចោម​រោម​​មើល​យ៉ាង​ច្រើន​​កុះ​ករ​ កាលពី​វេលា​ម៉ោង​​៩និង​១៥​នាទី​​ព្រឹក​ថ្ងៃទី​​១២ កក្កដា លើ​ផ្លូវ​ជាតិ​លេខ​១​ត្រង់​​ចំណុច

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៦ កក្កដា ២០១២

Posted: 16 Jul 2012 12:06 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញ​លើក​​ទី​១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​១៦ កក្កដា ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​

ផ្លូវ​ចាក់ក្រាល​កៅ​ស៊ូ​​ប្រវែង​​6.800មែត្រ​ភ្ជាប់​ក្រុង​ដូន​កែវ​ដល់​ស្រុក​ទ្រាំង

Posted: 16 Jul 2012 12:00 AM PDT

ផ្លូវ​ចាក់ក្រាល​កៅ​ស៊ូ​​ប្រវែង​​6.800មែត្រ​ភ្ជាប់​ក្រុង​ដូន​កែវ​ដល់​ស្រុក​ទ្រាំង​ទ្រាំង
ខេត្តតាកែវ ៖ កាលពី​ថ្ងៃទី​១២ កក្កដា​ លោក ​ស្រី​​​ បេន អភិបាល​ខេត្ត​អម​ដំណើរ​​ដោយ​មន្ត្រី​ជា​ច្រើន​រូប​ទៀត​​បា​ន​អញ្ជើញ​ទៅ​​​ពិនិត្យ​មើល​​​ផ្លូវ​ខេត្ត​លេខ​១២៩A ដែល​កំពុង​ចាក់​​​ក្រាល​កៅ​ស៊ូប្រភេទ​DBST ប្រវែង​​​៦.៨០០ម៉ែត្រ​​ ​ត​ភ្ជាប់​​ពី​ក្រុង​ដូន​កែវ​ទៅ​ដល់​ឃុំ​ស្រងែ​ ស្រុក​ទ្រាំង។

ប្អូន​ថ្លៃ​ប្រចណ្ឌ​ប្រពន្ធ​​នឹង​បង​ថ្លៃ​​កាប់​២​កាំបិតរបួស​ធ្ងន់​​

Posted: 15 Jul 2012 11:59 PM PDT

ជន​រង​គ្រោះ​ដែល​​គេ​កាប់​ព្រោះ​តែ​ប្រចណ្ឌ​
ខេត្ត​បន្ទាយមានជ័យ ៖ មានអំពើ​ហិង្សា​មួយ​បានកើតឡើងដោយបុរសដៃដល់ជាប្អូនថ្លៃ​ប្រចណ្ឌ និងបងថ្លៃទាញកាំបិត​កញ្ចែត​ពីផ្ទះ​របស់​ខ្លួនកាប់ទៅលើបងថ្លៃ​ចំនួន​២កាំបិត​ត្រូវ​ចំលើ.ក​១​កាំបិត និងកំភួនដៃឆ្វេង១​កាំបិត បណ្តាល​ឲ្យ​រងរបួសធ្ងន់។ ហេតុការណ៍នេះ​បាន​កើត​ឡើង​​កាល​ពី​​វេលាម៉ោង៨​និង៣០​នាទីព្រឹកថ្ងៃទី១៤ កក្កដា

ធី ណាតា ​​តារា​ចម្រៀង​​​សុំ​ស្មា​លា​សង្សារ បើ​យក​គឺប្តី

Posted: 15 Jul 2012 11:57 PM PDT

កញ្ញាធី ណាតា
រាជ​ធានីភ្នំពេញ ៖ ​ ធី ណាតា តារា​ចម្រៀង​នៅ​តាម​ភោជនីយដ្ឋាន ​​​​និងរង្គ​សាល ​​និង​​​ជា​តារា​សម្តែង​កាយវិការ​​ខារ៉ា​អូខេ​ដែលគេ​​តែង​តែ​​ឃើញ​ឡើង​ច្រៀង​​​​ជា​កិត្តិ​យស​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​ចុង​សបា្តហ៍​​តាម​ទូរទស្សន៍​​នានា​​គ្រប់​កម្មវិធី ដោយ​​នាង​ជ្រើស​​​រើស​បទ​ចម្រៀង​​​​​របស់រាជ​នី​សំឡេង​មាសរស់ សេរីសុទ្ធា ​និង​បទ​របស់​​អ្នក​នាង​មាស សុខសោភា និង​បទ​​​កញ្ញាឱក សុគន្ធ​កញ្ញា ​មក​

ទៅធ្វើ​កម្ម​ករ​នៅ​ទឹក​ដីថៃ ​ផឹក​ស្រា​ស្រវឹង​បង្ក​ជម្លោះ​​ជា​មួយ​ខ្មែរ​គ្នា​ឯង​គេ​​កាប់​ស្លាប់​ឥត​អំពើ​

Posted: 15 Jul 2012 11:53 PM PDT

ការ​សែង​សសព​ជន​រងគ្រោះ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​
ខេត្ត​​បន្ទាយ​មាន​ជ័យ​ ៖ បុរស​ម្នាក់​បាន​ចូល​ទៅធ្វើជាកម្មករកាប់អំពៅនៅប្រទេសថៃ​ពេល​ផឹក​ស្រា​ស្រវឹង​បង្ក​ជម្លោះ​ដោយ​ទាញ​កាំបិត​រក​កាប់ជាមួយខ្មែរគ្នាឯង​ទី​បំផុត​គេលែង​អនុ​គ្រោះ​ដើម្បីការពារខ្លួនគេដែរ ត្រូវគេកាប់វិញ បណ្តាល​ឱ្យ​​រងរបួស​ធ្ងន់​ក្រោយ​មក​បាន​ស្លាប់ ខណៈ​​ពេល​ដឹកទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ស្រះ​កែវ។

ស្រវឹង​​​ឈប់​រថយន្ត​​​ដេក​តាម​​ចិញ្ចើម​ផ្លូវ​​​​បង្ក​ការ​​ភ្ញាក់​ផ្អើល​​​ទាំង​​ព្រឹក​

Posted: 15 Jul 2012 11:45 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ​ ៖ បុរ​ស​​ស្រវឹង​ធ្លាក់​ភ្នែក​ម្នាក់​​​បើក​រថយន្ត​​​ម៉ាក​​​ស៊ី​អ​វី​ ពណ៌​ទឹក​ប្រាក់​​ ​ទៅ​ឈប់​​​​រ​ថយន្ត​ដេក​​​លើ​ចិញ្ចើម​ផ្លូវ​​ ធ្វើ​ឱ្យ​​​មាន​ការ​ភ្ញាក់​ផ្អើល​​​កាល​ពី​​ព្រឹក​ថ្ងៃទី​​​១៤ កក្កដា ​​​​នៅ​តាម​ផ្លូវ​​កម្ពុជា​ក្រោម​​​ចំណុច​​​ភោជ​នីយ​ដ្ឋាន​​​កំពង់​​ត្រាំ​២​ សង្កាត់​ទឹក​ល្អក់​​​ទី​១​ ខណ្ឌ​ទួល​គោក​​។

តុលា​ការ​សម្រេច​ឃុំ​ខ្លួន​លោក​ម៉ម សូណង់ដូ ជា​បណ្តោះ​អាសន្ន​​នៅ​ពន្ធនា​គារ​ព្រៃ​.ស

Posted: 15 Jul 2012 11:38 PM PDT

លោក​ម៉ម សូណង់ដូ​ ដែល​តុលាការ​​សម្រេច​ឃុំ​បណ្តោះ​អាសន្ន​
រាជធានីភ្នំពេញ ៖ ​លោក​ម៉ម សូណង់ដូ ​ប្រធាន​សមា​គម​​អ្នក​ប្រជាធិប​តេយ្យ​ និង​​​ជា​នាយក​វិទ្យុ​​សំបុក​ឃ្មុំ​​​ត្រូវ​បាន​ព្រះ​រាជ​អាជ្ញា​​សម្រេច​​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនា​គារ​ព្រៃ.ស បន្ទាប់​ពី​​សាក​សួរ​​អស់​រយៈ​​ពេល​ជាង​២​ម៉ោង​ ហើយ​ត្រូវ​ប៉ូលិស​បញ្ជូន​ខ្លួន​ភ្លាមៗ​​មិន​បង្អង់​យូរ​ឡើយ កាល​ពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​១៦ កក្កដា ​២០១២ ​ដោយ​បណ្តើរ​​ឡើង​​រថយន្ត​កាត់​មុខ​សមា​ជិក សមាជិកា​​ជាង​៧០​នាក់ ​ស្រែក​តវ៉ា​​នៅ​ខាង​​មុខ​បរិវេណ​​តុលា​ការ ។

ជិះ​ម៉ូតូ​ណៃ​ហត​បុក​របង​វត្ត​មហា​មន្ត្រី​លុត​ជង្គង់​សុំ​ទោស​ព្រះសង្ឃ

Posted: 15 Jul 2012 11:30 PM PDT

ជិះ​ម៉ូតូ​ណៃ​ហត​បុក​របង​វត្ត​មហា​មន្ត្រី​លុត​ជង្គង់​សុំ​ទោស​ព្រះសង្ឃ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ឈ្មោះ ស៊ិន​ សីហា បាន​លុត​ជង្គង់​​ថ្វាយ​បង្គំ​ព្រះ​សង្ឃ​​​​វត្ត​មហា​មន្ត្រី​ទាំងកណ្តាល​អធ្រាត្រ ​បន្ទាប់​ពី​រូប​គេ​បាន​ជិះ​ម៉ូតូ​ម៉ាក​ណៃ​ហត​បុក​របង​វត្ត​​ កាល​ពី​​​វេលា​ម៉ោង​​១១​យប់​ថ្ងៃទី​១៤ កក្កដា ​​ដើម្បី​សម្តែង​ការ​សុំ​​អភ័យ​ទោស​​ពី​ព្រះ​សង្ឃ​អំពី​កំហុស​របស់​ខ្លួន​ដែល​បានជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​រប​វត្ត​ខូច​ខាត​​បន្តិច​បន្តួច ។

លោក​ម៉ម សូណង់ដូ ត្រូវ​បានបញ្ជូន​ដល់​សាលា​​ដំបូង​ហើយ​ខណៈ​សមាជិក សមា​ជិកា​ ​សមា​គម​​អ្នក​ប្រជា​ធិប​​តេយ្យ​​ជាង​៧០​នាក់ ​​ទៅជួយ​ស្រែ​កតវ៉ា​

Posted: 15 Jul 2012 11:16 PM PDT

លោក​ម៉ម សូណង់ដូ ត្រូវបាន​បញ្ជូន​ទៅ​ដល់​​សាលា​ដំបូង​
រាជធានីភ្នំពេញ ៖ ​សមា​ជិក សមា ជិកា​របស់​​សមា​គម​​អ្នក​ប្រជាធិប​តេយ្យ​​ប្រហែល​ជាង​៧០​នាក់​ បាន​នាំ​គ្នា​ទៅ​ឈរ​ត្រៀប​ត្រា​នៅ​មុខ​បរិវេណ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃទី​១៦ កក្កដា ២០១២ ​ដើម្បី​គាំទ្រ​​ និង​លើក​ទឹក​ចិត្ត​ដល់​លោក​ម៉ម សូណង់ដូ ​ប្រធាន​សមា​គម​​អ្នក​ប្រជាធិប​តេយ្យ​ និង​​​ជា​នាយក​វិទ្យុ​​សំបុក​ឃ្មុំ​​ដែល​ត្រូវ​បាន​សមត្ថ​កិច្ច​​​​បញ្ជូន​ទៅ​ដល់សាលា​ដំបូង​នា​ព្រឹក​​នេះ ហើយ​ការ​ស្រែក​តវ៉ា​​បាន​​កើត​មាន​ឡើង​។

ហ៊ីយ៉ាន់​ដាយ​បុកសេ125​អូស​600ម៉ែត្រមនុស្ស​​របួស​ធ្ងន់

Posted: 15 Jul 2012 11:15 PM PDT

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​រង​របួស​ធ្ងន់​ផុង​លលាដ៍ក្បាល​​និង​​បាក់​ជើង​ខាង​ឆ្វេង​ ដោយ​សារ​រថយន្ត​ហុីយ៉ាន់​ដាយ​ចំណុះ​៣តោន ពណ៌​ស មួយ​គ្រឿង បុក​អូស​ជាប់​ម៉ូតូ​ទៅ​ជាមួយចម្ងាយ​៦០០​ម៉ែត្រ ទើបរបូតម៉ូតូ​តែ​មនុស្ស​ខ្ទាត​ចេញ​ក្រៅ​ផុត​ពី​រថយន្ត ។ គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទីយប់ ថ្ងៃទី​១៣ កក្កដា ​លើ​កំណាត់​ផ្លូវលេខ​២៧១ សង្កាត់​ផ្សារ​ដើម​

កាម៉ាស់​ឆក់​យក​ជីវិត​​​ក្មេង​ប្រុស​​​ម្នាក់​ ឯ​3​នាក់​ទៀត​​ជា​ឪពុក​ម្តាយ​ និង​បង​​របួស​

Posted: 15 Jul 2012 11:00 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ក្រុង​ប៉ោយ​ប៉ែត​​​​ ៖ ឧបទ្ទវហេតុ​​គ្រោះ​ថ្នាក់​​​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើត​ឡើង​លើ​ដង​ផ្លូវ​​ជាតិ​លេខ​​៥ ខណៈ​​គ្រួ​សារ​មួយ​វិល​ត្រឡប់​ពី​ធ្វើ​ការ​​​ ហើយ​ជិះ​កង់​​ឌុប​គ្នា​ ត្រូវ​រថយន្ត​​ធំ​​ប្រភេទ​កា​ម៉ាស់​​កៀរ​ពី​ក្រោយ​​បណ្តាល​​ឱ្យ​ក្មេង​​ប្រុស​​​អាយុ​៨​ខែ​ម្នាក់​​បាន​ស្លាប់ និង​​៣​នាក់​​ទៀតជា​ឪពុក​ម្តាយ និង​​បង​​​របួស​ធ្ងន់​-ស្រាល​​កាល​ពី​វេ​លា​ម៉ោង​៧​និង​១០​នាទីយប់​ថ្ងៃ​ទី​​១៤ កក្កដា ២០១២ ក្នុង​ភូមិ​-សង្កាត់​​

​ស្ត្រី​២​នាក់​ជិះ​ម៉ូតូ​​វ៉ា​​រថយន្ត​​ទៅ​បុក​ម៉ូតូ​​មួយ​គ្រឿង​ទៀត​ជិះ​​ដឹក​កូន​ពី​ខាង​មុខ​ដួល​​បែកក្បាល និង​បែក​ចិញ្ចើម​

Posted: 15 Jul 2012 09:38 PM PDT

ទិដ្ឋភាព​ឆោឡោ​នៅ​ខាង​កន្លែងកើត​ហេតុ​
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ដួល​បែក​ក្បាល និងកូនស្រីតូចម្នាក់អាយុ៨ឆ្នាំ បែក​ចិញ្ចើម​ខាងឆ្វេង ខណៈ​ពេល​ស្រ្តី២​នាក់ជិះ​ម៉ូតូវ៉ា​រថយន្ត​ជ្រុល​ទៅបុកម៉ូតូ​មួយ​គ្រឿង​ទៀត​ដួលរងរបួស។ គ្រោះ​ថ្នាក់នេះ​កើត​ឡើង​កាលពីវេលា​ម៉ោង​៩​និង​១០​នាទីយប់​ថ្ងៃទី១៥ កក្កដា តាមផ្លូវលេខ១៨២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!