VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ ០៥ មិនា ២០១២៖ ការចូលរួម​របស់​គណបក្ស​ប្រឆាំង​ក្នុង​ការបោះ​ឆ្នោត​ថ្នាក់​ឃុំ​ សង្កាត់” plus 4 more

VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ ០៥ មិនា ២០១២៖ ការចូលរួម​របស់​គណបក្ស​ប្រឆាំង​ក្នុង​ការបោះ​ឆ្នោត​ថ្នាក់​ឃុំ​ សង្កាត់” plus 4 more


ហេឡូ​វីអូអេ ០៥ មិនា ២០១២៖ ការចូលរួម​របស់​គណបក្ស​ប្រឆាំង​ក្នុង​ការបោះ​ឆ្នោត​ថ្នាក់​ឃុំ​ សង្កាត់

Posted: 05 Mar 2012 01:05 PM PST

ប្រទេស​កម្ពុជា​នឹង​រៀប​ចំ​ការបោះ​ឆ្នោត​ជ្រើ​សរើ​ស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី​០៣ ខែ​មិថុនា​ ដើម្បី​ជ្រើ​សរើស​តំណាង​របស់​ប្រជា​ពលរដ្ឋ​​នៅ​ថ្នាក់​មូលដ្ឋាន។ នេះ​ជា​ការបោះ​ឆ្នោត​មួយដ៏​​មាន​សារៈ​សំខាន់​​ព្រោះ ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គឺ​ជា​អ្នក​ដែល​នៅ កៀក​ជាប់​នឹង​ពលរដ្ឋ។

មាន​គណបក្ស​ចំនួន​១០​បាន​ដាក់​បេក្ខភាព​របស់​ខ្លួន​ចូលរួម​ប្រកួត​សម្រាប់​តំណែង​ក្រុម​ប្រឹក្សា​នៅក្នុង​ឃុំ​សង្កាត់​ទាំង​១៦៣៣​នៅ​ទូទាំង​ប្រទេស។

នៅ​ថ្ងៃ​នេះ​វីអូអេ​បាន​អញ្ជើញ​លោក​កឹម សុខា​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​​ដែល​ជា​គណបក្ស​មួយ​ដែល​ត្រូវ​ចូលរួម​ការ​ប្រកួត​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន​នេះ​ជា​លើក​ដំបូង។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី ០៥ ខែ​មិនា​ ឆ្នាំ​២០១២៖

<!--AV-->

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com


 

 

 

This posting includes an audio/video/photo media file: Download Now

ហេឡូ​វីអូអេ ០១ មិនា ២០១២៖ ការអប់រំ​កើត​ចេញ​ពី​តុលាការ​កាត់ទោស​ខ្មែរក្រហម

Posted: 05 Mar 2012 12:42 PM PST

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​អ្នកវិភាគ​ឯករាជ្យ​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា​បាន​អះអាង​ ថា​ សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ គឺ​ជា​សាកល​វិទ្យាល័យ​បង្រៀន​ច្បាប់​ ប្រវត្តិសាស្ត្រ​ដល់​ពលរដ្ឋ​ខ្មែរ​ និង​យុវជន​សិស្សានុសិស្ស​ផងដែរ។​ លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​កាលពី​ថ្ងៃ​ព្រហស្បិ៍​ទី០១ ​ខែមិនា​ ដែល​ពិភាក្សា​អំពី​ការអប់រំ​កើត​ចេញ​ពី​តុលាការ​កាត់ទោស​ខ្មែរក្រហម។

«ទុក្ខវេទនា​របស់​ប្រជាជន​ដែល​រស់នៅ​ក្រោមការ​គ្រប់គ្រង​ព្រៃផ្សៃ​នៃ​របប​ខ្មែរ​ក្រហម​មិនអាសារ​បង់ឡើយ​ បើ​អ្នករស់រាន​មាន​ជីវិត​និង​អ្នកជំនាន់​ក្រោយ​បាន​រៀនសូត្រ​ចេះ​ដឹង​ច្បាប់​ និង​ប្រវត្តិសាស្ត្រ​ខ្មែរ​នៅ​សម័យ​ខ្មែរក្រហម​តាម​តុលាការ​ កាត់ទោស​ខ្មែរក្រហម​ ហើយ​យក​ចំណេះដឹង​ទាំងនេះ​ទៅ​ជួយ​កសាង​នីតិរដ្ឋ​ យក​ច្បាប់​ និង​តុលាការ​ឯករាជ្យ​ទៅ​ដោះស្រាយ​ជម្លោះ​ ឬ​ ផ្តន្ទាទោស​អ្នកប្រព្រឹត្ត​ខុស​ច្បាប់​ ហើយ​ដក​ហូត​មេរៀន​ពី​ប្រវត្តិសាស្ត្រ​ជៀសវាង​ប្រព្រឹត្ត​នូវ​កំហុស​ដដែលៗ​ក្នុង​ប្រវត្តិសាស្ត្រ​នោះ»។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី ០១ ខែ​មិនា​ ឆ្នាំ​២០១២៖

<!--AV-->

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

This posting includes an audio/video/photo media file: Download Now

អាស៊ី​ស្វាគមន៍​ការ​ជាប់​ឆ្នោត​លោក​ពូទីន តែ​អឺរ៉ុប​រិះគន់​ថា​ជា​ការ​បោះឆ្នោត​លម្អៀង

Posted: 05 Mar 2012 09:39 AM PST

ក្រុម​អ្នកសង្កេត​ការណ៍​បោះឆ្នោត​ពី​ប្រទេស​អឺរ៉ុប​និយាយ​ថា​ ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ​បាន​ត្រូវ​មើល​ឃើញ​ច្បាស់​ថា​លម្អៀង​ទៅ​រក​ នាយករដ្ឋមន្ដ្រី​ វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ​ដែល​បាន​យក​ជ័យជម្នះ​ធំធេង។

សេចក្ដី​ថ្លែងការណ៍​មួយ​ពី​ អង្គការ​សន្ដិសុខ​និង​សហប្រតិបត្ដិការ​អឺរុប​ (Organization for Security and Cooperation in Europe)និយាយ​ថា​ គេ​មិន​ឃើញ​មាន​ការ​ប្រកួតប្រជែង​ពិត​ប្រាកដ​ណា​មួយ​ទេ។​ អង្គការ​នេះ​និយាយ​ទៀត​ថា​ ការ​បំពាន​ដោយ​ប្រើប្រាស់​ធនធាន​របស់​រដ្ឋាភិបាល​ ធ្វើ​ឡើង​ដើម្បី​ធានា​ឲ្យ​លោក​ពូទីន​យក​ជ័យជម្នះ​បាន។

អង្គការ​នេះ​និយាយ​ថា​ លោក ពូទិន បាន​ត្រូវ​អនុញាត​ឲ្យ​ប្រើប្រាស់​បណ្ដាញ​ព័ត៌មាន​ រួច​អ្នក​បោះឆ្នោត​មិន​មាន​ជម្រើស​រក​បេក្ខជន​ច្រើន​ទេ​ ដោយសារ​តែ​ការ​តម្រូវ​ដ៏​តឹងតែង​ក្នុង​ការ​ចុះ​ឈ្មោះ​បេក្ខជន។ អង្គការ​នោះ​ក៏​បាន​រាយការណ៍​ថា​ មាន​ភាព​មិន​ប្រក្រតី​មួយ​ភាគ​បី​ កើត​ឡើង​នៅ​ស្ថានីយ៍​បោះឆ្នោត។

អតីត​មេដឹកនាំ​សហភាព​សូវៀត​ លោក Mikhail Gorbachev ថ្លែង​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ Interfax ថា​ លោក​មាន​ការ​សង្ស័យ​ថា​លទ្ធផល​នៃ​ការ​បោះឆ្នោត​មិន​បាន​បង្ហាញ​ឆន្ទៈ​ពិត​ប្រាកដ​របស់​ពលរដ្ឋ​រុស្ស៊ី​ទេ។

<!--IMAGE-RIGHT-->

ប្រតិកម្ម​របស់​ប្រទេស​ជិត​ខាង​នៅ​​អាស៊ី

ប្រទេស​អាស៊ី​ជិតខាង​នៃ​ប្រទេស​រុស្ស៊ី ​និយាយ​ថា​ ខ្លួន​រំពឹង​ថា​ទំនាក់ទំនង​គ្នា​នឹង​បាន​ត្រូវ​ពង្រឹង​ដោយ​ការ​ជ្រើសតាំង​លោក​ វ៉្លាឌីមៀរ ពូទីន ​ជា​ប្រធានាធិបតី​រុស្ស៊ី​ជា​ថ្មី​ម្តង​ទៀត។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​ លោក​ លូ វៃមិញ (Liu Weimin)​ ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ក្នុង​ក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​ទំនាក់ទំនង​ចិន​ជាមួយ​រុស្ស៊ី​បាន​រក្សាទុក​នូវ​«សម្ទុះ​រឹងមាំ​នៃ​ការ​អភិវឌ្ឍ​ជា​វិជ្ជមាន»​ ហើយ​រដ្ឋាភិបាល​ប៉េកាំង​សង្ឃឹម​ថា​នឹង​ធ្វើ​ដូច្នេះ​តទៅ​ទៀត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​ពូទីន។

លោក​ លូ កត់​សម្គាល់​ថា​ រដ្ឋាភិបាល​ប៉េកាំង​និង​មូស្គូ​មាន​ទស្សនៈ​ដូច​គ្នា​មក​លើ​នយោបាយ​ការបរទេស។

លោក លូ ថ្លែងថា «ចិន​និង​រុស្ស៊ី​មាន​ការ​ទាក់ទង​គ្នា​ដ៏​ល្អ​ ព្រម​ទាំង​មាន​កិច្ច​សហការ​គ្នា​ដ៏​ប្រសើរ​អំពី​កិច្ចការ​អន្ដរជាតិ​ ហើយ​មាន​គោលជំហរ​ដូច​គ្នា​នៅ​លើ​រឿង​អន្ដរជាតិ​ជា​ច្រើន។ ចិន​និង​រុស្ស៊ី​ជា​ប្រទេស​សមាជិក​របស់​អង្គការ​ BRICS ហើយ​បន្ដ​សហការ​គ្នា​ នៅ​លើ​កិច្ចការ​អន្ដរជាតិ»។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

ឥណ្ឌា៖ ការ​រញ្ជួយ​ផែនដី​មួយ​មាន​កម្រិត ​៥,២​ បាន​ធ្វើ​ឲ្យ​កក្រើក​រដ្ឋធានី​នៃ​ប្រទេស​ឥណ្ឌា។​ មនុស្ស​ភិតភ័យ​រត់​ប្រសាច​នៅ​លើផ្លូវ​នៃ​ទី​ក្រុង ​ញូវដែលី ​និង​ជាយក្រុង​ កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ​ ធ្វើ​ឲ្យ​កក្រើក​ដី​អស់រយៈ​ពេល​១០​វិនាទី។

ភូមា៖ កាល​ពី​ថ្ងៃ​ច័ន្ទ​ ក្រុម​បះបោរ​អំបូរ​ភាគតិច​ការេន (Karen) ​នៃ​ប្រទេស​ភូមា​បាន​អំពាវនាវ​ឲ្យ​មាន​សន្ដិភាព​ពិតប្រាកដ​នៅ​ក្នុង​ប្រទេស​ភូមា​ និង​ការ​ផ្សះផ្សា​ជាតិ​ដែល​នឹង​នាំ​ទៅ​រក​ការ​បង្កើត​សាមគ្គីភាព​សហព័ន្ធ។

អ៊ីរ៉ាក់៖ ប៉ូលីស​អ៊ីរ៉ាក់​និយាយ​ថា​ ជន​ប្រដាប់​អាវុធ​ស្លៀកពាក់​យោធា ​បាន​បាញ់​កាំភ្លើង​មក​លើ​ទី​កន្លែង​ឆែកឆេរ​ពីរ​នៅ​ក្នុង​ក្រុង​ខាង​លិច​ហាឌិថា​ (Haditha) កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​២៧​នាក់។

អ៊ីស្រាអែល-អាមេរិក៖ ប្រធានាធិបតី ​បារ៉ាក់ អូបាម៉ា​ ត្រូវ​កំណត់​នឹង​ទទួល​នាយក​រដ្ឋមន្ដ្រី​អ៊ីស្រាអែល​លោក​ Benjamin Netanyahu ​ដើម្បី​ចរចា​គ្នា​អំពី​កម្មវិធី​នុយក្លេអ៊ែរ ​អ៊ីរ៉ង់​ មួយ​ថ្ងៃ​ក្រោយ​ពី​លោក​ថ្លែង​ថា​ លោក​ចង់​បាន​ការ​ដោះស្រាយ​តាម​ការ​ទូត​មិនមែន​កម្លាំង​យោធា​ទៅ​នឹង​រឿង​អ៊ីរង​នោះ។

ស.រ.អ.៖ បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​បាន​ធ្វើ​ចលនា​គ្រប់​ទី​កន្លែង​នៃ​រដ្ឋ​សំខាន់ៗ ​ដើម្បី​ទទួល​យក​ការ​គាំទ្រ​នៅ​ពេល​មុន​ទិវា​មួយ​ហៅ​ Super Tuesday​ ដែល​រៀបចំ​ការ​បោះឆ្នោត​បឋម ​និង​កិច្ច​ប្រជុំ​គណបក្ស​ហៅ ​ខឃឹស (Caucus)។

យេម៉ែន៖ មន្ដ្រី​នៃ​ប្រទេស​យេម៉ែន ​និយាយ​ថា​ ការ​ប្រយុទ្ធ​ដ៏​សាហាវ​កើត​មាន​ឡើង​រវាង​ទាហាន​រដ្ឋាភិបាល​ និង​ក្រុម​អាល់កៃដា ​នៅ​ក្នុង​តំបន់​ភាគ​ខាងត្បូង​ប្រទេស​ បណ្ដាល​ឲ្យ​ទាហាន​ ៧៨​នាក់​ស្លាប់ ​និង​ជនសកម្មប្រយុទ្ធ​ អាលកៃដា​ ១០​នាក់​ស្លាប់។

ប៉ាគីស្ថាន៖ ប៉ាគីស្ថាន​និយាយ​ថា​ ខ្លួន​បាន​ធ្វើ​តេស្ត ​បាញ់​មីស៊ីល​រង្វង់​ខ្លី​ ដែល​អាច​ភ្ជាប់​ក្បាល​បរមាណូ ​និង​អាវុធ​ធម្មតា​បាន។

កុងហ្គោ-ចិន៖ ស្ថានទូត​ចិន​ប្រចាំ​ទី​ក្រុង​ Brazzaville​ នៃ​ប្រទេស​កុងហ្គោ​ និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ ជនជាតិ​ចិន​៦​នាក់​ស្លាប់ ​និង​ជាង​១២​នាក់​របួស​នៅ​ពេល​ដែល​ដេប៉ូ​រំសេវ​ ផ្ទុះ​នៅ​ក្នុង​រដ្ឋធានី​នៃ​សាធារណរដ្ឋ​កុងហ្គោ។

ចិន៖ នាយក​រដ្ឋមន្ដ្រី​នៃ​ប្រទេសចិន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បង្កើន​ការ​ប្រើប្រាស់​វត្ថុ​ធ្វើ​នៅ​ក្នុង​ស្រុក​ ដើម្បី​ជួយ​សេដ្ឋកិច្ច​ឲ្យ​រីក​ធំ​ចម្រើន។

ម៉ិចស៊ិក-ស.រ.អ.៖ អនុប្រធានាធិបតី​ស.រ.អ. ​លោក ចូហ ​បៃឌិន (Joe Biden)​ បាន​ធ្វើ​ដំណើរ​មក​ដល់​ទី​ក្រុង​ម៉ិកស៊ីកូ​ កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយ​លោក​កំណត់​នឹង​ជួប​ប្រជុំ​ដាច់ឡែក​ជាមួយ​ប្រធានាធិបតី​ ហ្វេលីព កាលដេរូន (Felipe Calderon) ​និង​បេក្ខជន​ប្រធានាធិបតី​បី​នាក់​ទៀត​ ប្រាថ្នា​ចង់​ឡើង​ជំនួស ​លោក​ កាលដេរូន​ ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​នេះ។

វ៉េណេស៊ុយអេឡា៖ ប្រធានាធិបតី​នៃ​ប្រទេស​វ៉េណេស៊ុយអេឡា​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ដុំ​សាច់​មាន​ជំងឺ​មហារីក​ដែល​ត្រូវ​កាត់​ចេញ​ពី​កន្លែង​ត្រគាក​កាល​ពី​សប្ដាហ៍​មុន​ មាន​ទំហំ​ប៉ុន​ដំបងBaseball​ ដូច​សាច់​កាត់​ចេញ​កាល​ពី​ឆ្នាំ​មុន។

This posting includes an audio/video/photo media file: Download Now

មេដឹកនាំ​អាហ្រ្វិក​ខាងកើត ​ចាប់​ផ្តើម​គម្រោង​សាងសង់​​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ

Posted: 05 Mar 2012 06:54 AM PST

មេដឹកនាំ​ប្រទេស​កេនយ៉ា(Kenya) អេត្យូពី(Ethiopia) និងស៊ូដង់​ខាងត្បូង​(South Sudan) បាន​បើក​​​សម្ពោធ​​​ការ​សាងសង់​កំពង់ផែ​ ដែល​ជា​​ផ្នែក​មួយ​នៃ​គម្រោង​​ហេដ្ឋារចនា​សម្ព័ន្ធ​យ៉ាង​​ធំ​សម្បើម​ ដើម្បី​​​ភ្ជាប់​ប្រទេស​ទាំង​បី។ ផែនការ​នេះ រាប់​​បញ្ចូល​ទាំង​​ប្រព័ន្ធ​បំពង់​បង្ហូរ​​ប្រេង​​​ថ្មី​មួយ ​ពី​ស៊ូដង់​ខាងត្បូង​ ដែល​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​នេះ​​​​គេ​​ច​ផុត​ពី​ការដឹកជញ្ជូន​ប្រេងឆៅ​​ឆ្លង​កាត់​តាម​ប្រទេស​ជិតខាង​និង​​គូ​ប្រជែង​របស់ខ្លួន ​គឺ​ប្រទេស​ស៊ូដង់(Sudan)។

កំពង់ផែ​ ឡាមូ (Lamu) គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​គម្រោងសាងសង់​​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ដែល​ត្រូវ​​បាន​ស្គាល់​​ថា​ជា ​ច្រក​របៀង ​ឡាបសេត (Lapsset) ដែល​មាន​​គោល​ដៅ​​ជំរុញ​ពាណិជ្ជកម្ម​​រវាង​ប្រទេស​កេនយ៉ា អេត្យូពី និង​ស៊ូដង់​ខាងត្បូង។ បន្ទាប់​​ពី​​បាន​​ថ្លែង​ កាល​ពី​ថ្ងៃ​សុក្រ នៅឯ​ពិធី​បញ្ចុះបឋមសិលា ​ក្នុងទី​ក្រុង ​ឡាមូ លោក​ប្រធានាធិបតី​​​​កេនយ៉ា វ៉ាយ គីបាគី ​មាន​ប្រសាសន៍​ថា ​គម្រោង​នេះ ​បង្ហាញ​​​ឲ្យ​​​ឃើញ​​ពី​​​​​ការ​​​បោះ​ជំហាន​​​ទៅ​មុខ​ដ៏​សំខាន់ សម្រាប់​ការ​​ធ្វើ​​សមាហរណកម្ម​​សេដ្ឋកិច្ច​​របស់​​​តំបន់​។​​​

<!--IMAGE-RIGHT-->

​«​ខ្ញុំ​ជឿជាក់​ថា​ ថ្ងៃ​នេះ​ នឹង​​​​ត្រូវ​​បាន​ចារ​ទុក​​ក្នុង​ប្រវត្តិសាស្រ្ត​​ ថា​​ជា​ពេលវេលា​កំណត់​មួយ ​ដែល​យើង​​​​​ធ្វើ​​ការ​​អភិវឌ្ឍន៍​យ៉ាង​​ធំធេង​ ដើម្បី​​ភ្ជាប់​​ប្រជាពលរដ្ឋ​​​​របស់​យើង​ ជាមួយ​នឹង​​​ឱកាស​ជាច្រើន​​ក្នុង​វិស័យ​​សេដ្ឋកិច្ចនិងសង្គម ​នៅ​ពេល​ខាង​មុខ។»​

ដោយ​ត្រូវ​ចំណាយ​ទឹកប្រាក់​អស់​ជិត ២៥ ​ពាន់​លាន​ដុល្លារ​អាមេរិក​ គម្រោង​នេះ​មិនមែន​ជា​គម្រោង​​តូចតាច​ឡើយ។

ក្រៅ​ពី​កំពង់​ផែ ច្រក​របៀង​ ឡាបសេត (Lapsset) ​​​ក៏​ត្រូវ​​បាន​រំពឹង​ថា​នឹង​មាន​ផ្លូវ​រថភ្លើង​ទំនើប​ចម្ងាយ​១ពាន់៦០០​គីឡូម៉ែត្រ​ ផ្លូវហៃវ៉េ​ចម្ងាយ​១ពាន់៧០០​គីឡូម៉ែត្រ​ និង​អាកាសយានដ្ឋាន​អន្តរជាតិ​​ចំនួន​បី​ទៀតផង។​​

គម្រោង​នេះ ក៏​នឹង​អំពាវ​នាវ​​សុំ​ឲ្យ​មាន​​បំពង់​បង្ហូរ​​ប្រេង​ថ្មី​មួយ ដែល​​នឹង​នាំ​ប្រេង​​របស់​ប្រទេស​ស៊ូដង់​​ខាងត្បូង ទៅ​កាន់​កំពង់​ផែ​ថ្មី​ដែរ។

ស៊ូដង់​ខាងត្បូង ត្រូវ​បាន​បង្ខំ​ឲ្យ​ពឹង​ផ្អែក​​លើ​បំពង់​បង្ហូរ​ប្រេង ដែល​​ឆ្លង​កាត់​តាម​​ប្រទស​ស៊ូដង់ ​ប៉ុន្តែ​កាល​ពី​ខែ​មករា បាន​​បញ្ឍប់​ការ​ផលិត​ប្រេង​ ដោយសារ​​​​មាន​ជម្លោះ​​ជាមួយ​​ស៊ូដង់​​​ខាង​ជើង​ ទាក់​ទង​នឹង​​​តម្លៃ​​សម្រាប់​ការ​​បង្ហូរ​​​​ប្រេង​ឆ្លងកាត់។

​មាន​ការ​ព្រួយបារម្ភ​​ជាច្រើន​ទៀត​ទៅ​​លើ​កំពង់ផែ ឡាមូ​។ ប្រជាពលរដ្ឋ​​មួយ​ចំនួន​នៃ​​សហគមន៍​​​ស្វាហ៊ីលី (Swahili) នៃ​​​តំបន់​​​​ឆ្នេរ​​​​​យ៉ាង​​ស្ងប់​ស្ងាត់​និង​​គួរ​​ឲ្យ​​ចាប់​​អារម្មណ៍​ បាន​ជំទាស់​ទៅ​នឹង​ការ​សាងសង់​​នេះ។​​​

ញាត្តិ​​មួយ​ ដែល​ត្រូវ​​បាន​​ផ្សព្វផ្សាយ​ដោយ​​អង្គការ​មួយ​ ​ឈ្មោះ​ថា«​ជួយ​សង្គ្រោះ​​ទី​ក្រុង​ឡាមូ» ឬ​ហៅ​ជា​ភាសា​​អង់គ្លេស​ថា Save Lamu លើក​ឡើង​ពី​​ភាព​​ខ្វះ​ការ​សម្របសម្រួល​ជាមួយ​អជ្ញាធរ​មូលដ្ឋាន​​ និង​ព្រួយ​បារម្ភ​ពី​ការ​បំផ្លិចបំផ្លាញ​បរិស្ថាន​។ ​អ្នក​ដទៃ​ទៀត ​​​បារម្ភ​ថា ដីធ្លី​​របស់​ខ្លួន​​ នឹង​​ត្រូវ​រឹបអូស​ដោយ ក្រុម​អ្នក​វិនិយោគ​​​ដែល​​អន្ទះសារ​ចង់​បាន​​​ខ្លាំង។​

លោក​ប្រធានាធិបតី​ គីបាគី ​បាន​ព្យាយាម​​​​និយាយ​​សម្រាល​​​ចំពោះ​ភាព​​មន្ទិល​សង្ស័យ​នោះ ដោយ​ប្រាប់​​អ្នក​តាំង​លំនៅ​​ក្នុង​ទី​ក្រុង​ឡាមូ​ថា ​កម្មសិទ្ធិ​លើ​ទ្រព្យ​សម្ប​ត្តិ​​របស់ពួក​​គេ​ ​ត្រូវ​បាន​​ការពារ​ នៅ​​​​ក្នុង​​​​រដ្ឋធម្មនុញ្ញ​ថ្មី​​៕

ប្រែសម្រួលដោយ គឹង ភិរុណ

This posting includes an audio/video/photo media file: Download Now

​វ៉្លាឌីមៀរ ពូទីន​ជាប់​ឆ្នោត​ប្រវត្តិសាស្រ្ត​ជា​ប្រធានាធិបតី​រុស្ស៊ីក្នុង​អាណត្តិ​​ទី​បី

Posted: 04 Mar 2012 10:42 PM PST

លោក ​វ៉្លាឌីមៀរ ពូទីន​ មាន​​កំណត់​នឹង​វិល​ត្រទ្បប់​មក​កាន់​តំណែង​ប្រធានាធិបតី​វិញ​សម្រាប់​អណត្តិ​ទី​បី​ក្រោយ​ពី​បាន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​បួន​ឆ្នាំ​ដែល​ដែល​ជា​តំណែង​មួយ​ដែល​មនុស្ស​ច្រើន​នាក់​បាន​និយាយ​ថា​លោក​បាន​កាន់​អំណាច​ពិត​ប្រាកដ។

លោក​ពូទីន បាន​ជា​ប្រធានាធិបតី​ពី​ឆ្នាំ​២០០០ដល់២០០៨ ​ដែល​ជា​ពេល​វេលា​មួយ​គេ​បាន​សរសើរ​លោក​ថា​បាន​ធ្វើឱ្យ​ប្រទេស​និង​សេដ្ឋកិច្ច​រុស្ស៊ី​មាន​ស្ថេរភាព​ជាង​មុន។ តែ​ដោយសារ​ការ​កម្រិត​អណត្តិ​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​រារាំង​លោក​មិន​ឱ្យ​បម្រើការ​ក្នុង​អណត្តិ​ទី​បី​បន្ត​បន្ទាប់​គ្នា​ លោក​បាន​ទទួល​ការ​តែងតាំង​ជា​នាយករដ្ឋមន្ត្រី ​នៅ​ក្រោម​អ្នក​បន្ត​តំណែង​ពី​លោក​និង​ជា​សម្ព័ន្ធ​មិត្ត​យូរយារ​មក​ហើយ​គឺ លោក​ឌីមីទ្រី មេដ្វេដេវ។

នៅ​ពេល​ដែល​លោក​កាន់​តំណែង ​គេ​ឃើញ​ថា​លោកពូទីន ​ក្នុង​អាយុ​៥៩​ឆ្នាំ​ជា​អ្នក​នយោបាយ​ម្នាក់​ក្នុង​បណ្តា​ពួក​អ្នក​នយោបាយ​មាន​ប្រជាប្រិយភាព​បំផុត​នៃ​ប្រទេស​រុស្ស៊ី ​ដោយសារ​របៀប​ដោះស្រាយ​តឹងរ៉ឹង​របស់​លោក​នៃ​យុទ្ធនាការ​របស់​រុស្ស៊ី​ប្រឆាំង​នឹង​ពួក​ឧទ្ទាម​ទាមទារ​បំបែក​រដ្ឋ​ក្នុង​សាធារណរដ្ឋ​ ឆេកនីយ៉ា។ ​តែទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ពួក​មេដឹកនាំ​ប្រឆាំង​បាន​ស្តី​បន្ទោស​ការ​ដឹកនាំ​របស់​លោក ​ដោយ​លោក​បាន​តវ៉ា​ប្រឆាំង​នឹង​ការ​កែទម្រង់​ប្រជាធិបតេយ្យ​និង​ថា​លោក​គ្មាន​ជោគជ័យ​ក្នុង​ការ​ដោះស្រាយ​អំពើ​ពុក​រលួយ​ដ៏​រាលដាល​នោះ​ទេ​។

<!--IMAGE-RIGHT-->

អ៊ីរ៉ង់៖ លោក​ប្រធានាធិបតី បារ៉ាក់​ អូបាម៉ា បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​របស់​លោក​ក្នុង​ការ​លើក​ឡើង​ជម្រើស​​ទាំងអស់​មក​ពិភាក្សា ​ដោយ​​មាន​រួម​បញ្ចូល​ទាំង​ជម្រើស​ការ​ប្រើ​យោធា​ផង​ដែរ​ នៅ​ពេល​មួយ​ដែល​គេ​ត្រូវ​រារាំងអ៊ីរ៉ង់​មិន​ឱ្យ​មាន​អាវុធ​បរមាណូ។

ស៊ីរី៖ គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ​បាន​និយាយ​ថា​ពួក​អ្នក​ធ្វើការ​ផ្នែក​ផ្តល់​ជំនួយ​នៅ​ស៊ីរី​បាន​ចាប់​ផ្តើម​ប្រគល់​ជំនួយ​សង្គ្រោះ​ឱ្យ​ដល់ភូមិ​មួយ​ដែល​ផ្តល់​ជម្រក​ឱ្យ​ដល់​ក្រុម​ជន​ភៀស​ខ្លួន​ពី​ការ​វាយ​លុក​របស់​រដ្ឋាភិបាល​អស់​មួយ​ខែ​មក​ហើយ​ទៅ​លើ​សង្កាត់​បាបា អាមរ៍ ​Baba Amr នៃ​ក្រុង​ហោមស៍។

កុងហ្គោ៖ ពួក​មន្ត្រី​រដ្ឋាភិបាល​និង​ពួក​មន្ត្រី​មន្ទីរ​ពេទ្យ​ក្នុង​សាធារណរដ្ឋ​កុងហ្គោ​ និយាយ​ថា​ការ​ផ្ទុះ​​ជា​បន្ត​បន្ទាប់​​នៅ​ក្នុង​ឃ្លាំង​អាវុធ​មួយ​ក្នុង​រដ្ឋធានី​ប្រាហ្សាវីល​ បាន​បណ្តាល​ឱ្យ​មនុស្ស​ប្រមាណ​២០០​នាក់​ស្លាប់​និង​រង​​របួស​ជិត​២០០​​នាក់​ទៀត​។

អ៊ីរ៉ង់៖ ពួក​​អ្នក​អភិរក្ស​និយម​​អ៊ីរ៉ង់​ដែល​ជា​អ្នក​រិះគន់​លោក​ប្រធានាធិបតី​ម៉ាម៉ូឌ អាម៉ាឌីណាចាត​ ​បាន​ទទួល​ជ័យជំនះ​លើ​ពួក​អ្នក​គាំទ្រ​លោក​ប្រធានាធិបតី​នៅ​ក្នុង​អាសនៈ​ច្រើន​បំផុត​ក្នុង​សភា​ដែល​ពួក​អ្នក​មាន​ជ័យជំនះ​បាន​ត្រូវ​ប្រកាស​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​របស់​ប្រទេស​។

យេម៉ែន៖ មន្ត្រី​យេម៉ែន ​និង​ពួក​ពេទ្យ​បាន​និយាយ​ថា​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​មួយ​រវាង​ពួក​ទាហាន​រដ្ឋាភិបាល​និង​ពួក​សកម្ម​ប្រយុទ្ធអាល់កៃដា ​នៅ​ក្នុងផ្នែក​ខាង​ត្បូង​ប្រទេស​បានបណ្តាល​ឱ្យ​ទាហាន​យ៉ាង​តិច​ណាស់​៣៥​នាក់​និង​ពួក​ជន​សកម្ម​ប្រយុទ្ធ​២០​នាក់​ស្លាប់។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!