VOA News: ព័ត៌មាន: “អាមេរិកយល់ព្រមផ្ទេរសិទ្ធគ្រប់គ្រងមជ្ឈមណ្ឌលឃុំឃាំងយោធាទៅឲ្យអាហ្វហ្គានីស្ថាន” plus 1 more |
អាមេរិកយល់ព្រមផ្ទេរសិទ្ធគ្រប់គ្រងមជ្ឈមណ្ឌលឃុំឃាំងយោធាទៅឲ្យអាហ្វហ្គានីស្ថាន Posted: 10 Mar 2012 07:48 AM PST សហរដ្ឋអាមេរិកបានយល់ព្រមប្រគល់ការត្រួតត្រាមជ្ឈមណ្ឌលឃុំឃាំងយោធាធំជាងគេរបស់ខ្លួនទៅឱ្យអាជ្ញាធរអាហ្វហ្គានីស្ថាន។ កាលពីថ្ងៃសុក្រ លោកឧត្តមសេនីយ៍ អាបដូល រ៉ាហ៊ីម វ៉ាដាក់ រដ្ឋមន្ត្រីការពារប្រទេសអាហ្វហ្គានីស្ថាននិងលោកឧត្តមសេនីយ៍ ចន អេឡែន មេបញ្ជាការយោធាអាមេរិកាំងបានចុះហត្ថលេខាលើអនុស្សារណៈនៃការយល់គ្នាមូយ ដែលតាមរយៈកិច្ចព្រមព្រៀងយុទ្ធសាស្ត្រនេះ គុកនៅជិតមូលដ្ឋានកងទ័ពអាកាស បាក្រាម ក្នុងខេត្ត ផាវ៉ាន និងអ្នកទោស៣ពាន់នាក់ក្នុងគុកនេះនឹងត្រូវផ្ទេរឱ្យឋិតនៅក្រោមការត្រួតត្រារបស់ប្រទេសនេះវិញក្នុងរយៈពេល៦ខែទៀត។ <!--IMAGE-RIGHT--> ស៊ីរី៖ លោកស្រី វ៉ាឡឺរៀ អាមស ប្រធានផ្នែកមនុស្សធម៌នៃអ.ស.ប.បានមានប្រសាសន៍កាលពីថ្ងៃសុក្រពួកមន្ត្រីស៊ីរី«បានសុំឱ្យមានពេលវេលាថែមទៀត»ដើម្បីពិចារណាអំពីកិច្ចព្រមព្រៀងមួយដែលនឹងអនុញ្ញាតឱ្យអ.ស.ប.ជួយពួកជនរងគ្រោះស៊ីរី យ៉ាងតិចណាស់១ម៉ឺន១ពាន់នាក់ ដែលបានរងគ្រោះខ្វះទីជម្រក ដោយសារការបង្ក្រាបរបស់រដ្ឋាភិបាលដែលកំពុងមានធ្វើលើក្រុមអ្នកប្រឆាំង។ អ៊ីរ៉ង់៖ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាណាយ៉ាហ៊ូ បានមានប្រសាសន៍ថាលោកនឹងផ្តល់ការដាក់ទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងអ៊ីរ៉ង់ តែមិនគ្រោងធ្វើការវាយប្រហារមួយលើរោងចក្របរមាណូរបស់អ៊ីរ៉ង់ក្នុងរយៈពេល«ប៉ុន្មានថ្ងៃឬប៉ុន្មានអាទិត្យ»ខាងមុខនេះទេ។ សហរដ្ឋអាមេរិក៖ វិស័យពាណិជ្ជកម្មក្នុងស.រ.អ.បានបង្កើនប្រាក់បៀវត្សច្រើនជាងការទាយទុកជាមុនកាលពីខែកុម្ភៈ ចំនួនមនុស្សដែលបានត្រូវជួលឱ្យធ្វើការក្នុងខែមករាបានទ្បើងដល់២សែន៨ម៉ឺន៤ពាន់នាក់ នៅពេលដែលអត្រាមនុស្សគ្មានការងារធ្វើនៅតែដដែលគ្មានការប្រែប្រួលទេចាប់តាំងពីអត្រា៨,៣កាលពីខែមករា។ សហរដ្ឋអាមេរិក៖ អត្រាមនុស្សគ្មានការងារធ្វើជាបារ៉ូម៉ែត្រមួយអំពីស្ថានភាពនៃសេដ្ឋកិច្ចស.រ.អ.ដែលជាសដ្ឋកិច្ចធំជាងគេបំផុតក្នុងពិភពលោកត្រូវបានគេប្រើប្រាស់ជាញឹកញាប់។ ជាប្រវត្តិសាសស្ត្រ អត្រាមនុស្សគ្មានការងារធ្វើមានប្រមាណ៥ភាគរយនៅក្នុងប្រទេសបានកើនឡើងជាលំដាប់ដល់១០ភាគរយចាប់ពីមានវិបត្តិសេដ្ឋកិច្ចសកលនៅឆ្នាំ២០០៨។អាត្រា១០ភាគរយនេះ បានបន្តរហូតដល់មានការចុះថយមក៩ភាគរយកាលពីថ្មីៗនេះ។ ក្រិក៖ និយាយថាភាគច្រើននៃអ្នកឱ្យខ្ចីប្រាក់ឯកជនក្នុងប្រទេសដោយមានរួមបញ្ចូលទាំងស្ថាប័នហិរញ្ញវត្ថុផងដែរបានយល់ព្រមដល់កិច្ចព្រមព្រៀងប្តូរសញ្ញាប័ណ្ណមួយដើម្បីជួយលប់ចោលបំណុលចំនួន១៤២ពាន់លានដុល្លារនិងចៀសវៀងការគ្មានប្រាក់សងបំណុលនៅពេលបន្ទាប់មកទៀតក្នុងខែនេះ។ ហ្ស៊ីមបាវ៉េ៖ លោកនាយករដ្ឋមន្ត្រី មរហ្គាន ធីស្វានហ្គីរ៉ៃបានមានប្រសាសន៍ថាពួកមេដឹកនាំយោធារបស់ប្រទេសបាននិយាយថាមិនអនុញ្ញាតឱ្យនរណាម្នាក់ក្រៅពីលោកប្រធានាធិបតី រូប៊ឺត មូហ្គូបេគ្រប់គ្រងប្រទេសទេ ទោះណាជានរណាឈ្នះឆ្នោតក៏ដោយ។ អ៊ីតាលី៖ បានសម្តែងកំហឹងថាការប៉ុនប៉ងជួយសង្គ្រោះចំណាប់ខ្មាំងអង់គ្លេសម្នាក់និងអ៊ីតាលីម្នាក់ក្នុងប្រទេស នីហ្សេរីយ៉ាបានធ្វើដោយគ្មានទិន្នន័យរបស់ផងខ្លួន។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ព្រះរាជអាជ្ញាសុំបន្តឃុំឌុចនៅសាលាក្តីដើម្បីរង់ចាំផ្តល់សក្ខីកម្ម Posted: 10 Mar 2012 04:52 AM PST សហព្រះរាជអាជ្ញាបានស្នើដល់ក្រសួងមហាផ្ទៃសុំរក្សាឌុច នៅក្នុងមន្ទីរឃុំឃាំងនៃសាលាក្ដីខ្មែរក្រហមបន្ដទៀតប្រយោជន៍ដើម្បីបង្កភាពងាយស្រួលដល់ទណ្ឌិតរូបនេះក្នុងការផ្ដល់សក្ខីកម្មក្នុងសំណុំរឿង០០២។ ឌុច គឺជាសាក្សីដ៏មានសក្ដានុពលសម្រាប់សំណុំរឿងទីពីរនេះ។ នៅក្នុងលិខិតមួយផ្ញើទៅកាន់នាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃអង្គារហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃសុក្រនេះ សហព្រះរាជអាជ្ញាកម្ពុជា លោកស្រី ជា លាង និងសហព្រះរាជអាជ្ញាសញ្ជាតិអង់គ្លេស លោក អេនឌ្រូ ខេលី បានបង្ហាញកង្វល់ថា ការផ្ទេរឌុច ទៅឃុំឃាំងក្នុងពន្ធនាគាររបស់រដ្ឋាភិបាលអាចនឹងបង្កឲ្យមានភាពស្មុគស្មាញក្នុងការចូលរួមផ្ដល់សក្ខីកម្មរបស់គាត់។ អតីតប្រធានគុកទួលស្លែងឬមន្ទីរស-២១ ឌុច អាយុ ៦៩ ឆ្នាំ មានឈ្មោះដើម កាំង ហ្កេកអ៊ាវ។ ជនជាប់ចោទរូបនេះត្រូវផ្តន្ទាទោសដោយអង្គជំនុំ ជម្រះតុលាការកំពូលកាលពីថ្ងៃទី៣ ខែកុម្ភៈ ឲ្យជាប់ពន្ធនាគារអស់មួយជីវិតក្រោមការចោទប្រកាន់ពាក់ព័ន្ធនឹងការស្លាប់របស់អ្នកទោសយ៉ាងតិច ១២.៣៨០នាក់។ តុលាការកំពូលក៏បានសម្រេចដែរថា ឌុច នឹងត្រូវផ្ទេរការឃុំឃាំងទៅកាន់ពន្ធនាគាររបស់រដ្ឋាភិបាលវិញ។ ប៉ុន្ដែមិនបានកំណត់ពេលវេលានៃការផ្ទេរការឃុំឃាំងពិរុទ្ធជននេះទេ។ នៅក្នុងលិខិតទៅកាន់ក្រសួងមហាផ្ទៃសហព្រះរាជអាជ្ញាទាំងពីររូប ស្នើឲ្យបន្ដឃុំខ្លួន ឌុច ក្នុងពន្ធនាគាររបស់សាលាក្ដីខ្មែរក្រហមរហូតដល់រូបគាត់លែងមានសារៈសំខាន់ក្នុងការផ្ដល់សក្ខីកម្ម ឬមិនបង្កបញ្ហាដល់ការចូលរួមនីតិវិធីរបស់គាត់។ លោក នេត្រ ភក្រ្តា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមមិនអាចបញ្ជាក់ជាមុនបានទេថា តើ ឌុច មានសារៈសំខាន់ក្នុងការផ្តល់សក្ខីកម្មលើបញ្ហាអ្វីខ្លះក្នុងនីតិវិធីនៃសំណុំរឿង ០០២ នេះទេ ប៉ុន្ដែ លោកឲ្យដឹងថា ការផ្តល់សក្ខីកម្មរបស់ ឌុច ជាលើកដំបូងគឺផ្តោតលើប្រព័ន្ធការងារ។ «យើងមិនទាន់ដឹងថាតើឌុច នឹងឡើងធ្វើសក្ខីកម្មនៅក្នុងផ្នែកអ្វីផ្សេងៗនោះទេ ប៉ុន្ដែជាដំបូងនេះគាត់នឹងឡើងធ្វើសក្ខីកម្មទាក់ទងនឹងប្រព័ន្ធរដ្ឋបាលនិងទំនាក់ទំនងការងារក្នុងរបបខ្មែរក្រហម»។ មេដឹកនាំជាន់ខ្ពស់បំផុតនៃរបបខ្មែរក្រហមចំនួនបីនាក់ត្រូវនាំខ្លួនយកមកកាត់ទោសក្នុងសំណុំរឿង០០២ ក្នុងនោះមាន នួន ជា អតីតបងធំទី២ និងជាប្រធានសភាខ្មែរក្រហម ខៀវ សំផន អតីតប្រមុខរដ្ឋ អៀង សារី អតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ដ្រីការបរទេសខ្មែរក្រហម។ ការកាត់ទោសជនជាប់ចោទទាំងបីនឹងចាប់ផ្តើមបន្ដឡើងវិញនៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ។ ហើយ ឌុច នឹងត្រូវឡើងផ្តល់សក្ខីកម្មនៅថ្ងៃច័ន្ទទី២០ ខែមិនា៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |