VOA News: ព័ត៌មាន: “លោក​ពូទីន​កំពុង​ស្វះស្វែង​ដើម្បីទទួល​បាន​តំណែង​ប្រធានាធិបតី​សារ​ជា​ថ្មី” plus 1 more

VOA News: ព័ត៌មាន: “លោក​ពូទីន​កំពុង​ស្វះស្វែង​ដើម្បីទទួល​បាន​តំណែង​ប្រធានាធិបតី​សារ​ជា​ថ្មី” plus 1 more


លោក​ពូទីន​កំពុង​ស្វះស្វែង​ដើម្បីទទួល​បាន​តំណែង​ប្រធានាធិបតី​សារ​ជា​ថ្មី

Posted: 04 Mar 2012 09:09 AM PST

ពលរដ្ឋ​រុស្ស៊ី​កំពុងតែ​ទៅ​បោះឆ្នោត​​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ដែល​ទំនងជា​នឹង​នាំ​លោក វ្លាឌីមៀរ ពូទីន (Vladimir Putin) ឱ្យ​ត្រលប់​មក​កាន់​រដ្ឋាភិបាល​វិមាន​ក្រិមឡាំង (Kremlin) វិញ សម្រាប់​កំណត់ត្រា​អណត្តិ​ទី​៣​របស់​លោក។

អ្នក​ស្ម័គ្រចិត្ដ​តាមដាន​មើល​ការ​បោះឆ្នោត​ចំនួន​ជាង​ ២០០,០០០​នាក់​ បាន​ពិនិត្យ​មើលយ៉ាង​ដិត​ដល់ ដល់​ការ​បោះឆ្នោត​ដោយ​សង្ឃឹម​ថា​នឹង​អាច​បញ្ចៀស​ការ​បន្លំ​សន្លឹកឆ្នោត​បាន​ ដូច​​ដែល​គេ​ធ្លាប់​ឃើញ​មាន​នៅ​ពេល​បោះឆ្នោត​តំណាងរាស្ដ្រ​កាល​ពី​ថ្ងៃ​ទី​ ៤ ខែ ធ្នូ។

អ្នក​ប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណេត​ជាង ៦ សែន​នាក់​ផ្សេង​ទៀត បាន​ចុះ​ឈ្មោះ​ដើម្បី​តាមដានមើល​កាមេរ៉ា​ដែល​បាន​ដំឡើង​នៅ​គ្រប់​បណ្តា​ស្ថានីយ៍​​បោះឆ្នោត​ជិត​១០០,០០០​កន្លែង។

ការ​ស្ទង់មតិ​មុន​ការ​បោះឆ្នោត​មួយ ទស្សទាយ​ថា​លោក ពូទីន ​នឹង​យក​ជ័យ​ជម្នះ​យ៉ាង​តិច​ ទទួល​បាន​សម្លេង​៦២​ភាគរយ ដែល​គ្រប់គ្រាន់ ដោយ​មិន​បាច់​បោះឆ្នោត​លើក​ទី​ពីរ។

ព័ត៌មានអន្តរជាតិ​សំខាន់​ៗ​ផ្សេងទៀត៖

<!--IMAGE-RIGHT-->ស.រ.អា៖ អតីត​អភិបាល​រដ្ឋ ម៉ាសាឈូសេត (Massachusetts) លោក មិត រ៉មនី (Mitt Romney) បាន​ទទួល​ជ័យជម្នះ​យ៉ាង​ងាយស្រួល​នៅ​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន (Washington) ក្នុង​ការ​បោះឆ្នោត​របស់​គណបក្ស​សាធារណរដ្ឋ នាំ​ឲ្យ​ការ​ឃោសនា​នយោបាយ​ដ៏​មាំទាំ​របស់​លោក​ឆ្ពោះ​ទៅ​រក​ការ​ប្រកួតប្រជែង​មួយ​ដែល​ហៅថា ថ្ងៃ​អង្គារ​ដ៏​អស្ចារ្យ (Super Tuesday) ក្នុង​រដ្ឋ​ចំនួន​១០​នៅ​សប្តាហ៍​ក្រោយ​នេះ។

ប៉ូឡូញ៖ មន្ដ្រី​សង្គ្រោះ​បន្ទាន់​ក្នុង​ប្រទេស​ប៉ូឡូញ ​និយាយ​ថា មាន​រទេះភ្លើង​ពីរ​គ្រឿង​បាន​ប៉ះ​ទង្គិច​គ្នា មុខ​ទល់​នឹង​មុខ បណ្ដាល​ឲ្យ​មនុស្ស ១៥ នាក់​ស្លាប់ ហើយ ៥៤ នាក់​ផ្សេង​ទៀត​របួស។

កុងហ្គោ៖ ពួក​អ្នក​សាក្សី​នៅ​ក្នុង​រដ្ឋធានី​របស់ សាធារណរដ្ឋ ​កុងហ្គោ និយាយ​ថា​មាន​ការ​ផ្ទុះ​យ៉ាង​តិច​ចំនួន​៣ ដែល​ធ្វើ​ឲ្យ​កក្រើក​ទីក្រុង ប្រេស្សាវីល (Brazzaville) កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ។

ភូមា៖ លោកស្រី អង់ សាន ស៊ូជី (Aung San Suu Kyi) មេ​ដឹកនាំ​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បាន​ថ្លែង​អំណរគុណ​ដល់​ប្រទេស កាណាដា និង បស្ចិម​ប្រទេស​ដទៃ​ទៀត ដែល​បាន​រក្សា​ទណ្ឌកម្ម ​មក​លើ​ភូមា​ដោយ​លោកស្រី​មាន​ប្រសាសន៍​ថា​ប្រទេស​​ទាំង​នោះ​​បាន​​ជួយ​​សម្រួល​​ការ​ផ្លាស់​ប្តូរ​​របស់​​ប្រទេស​​នេះ​​ទៅ​រក​​លទ្ធិ​ប្រជាធិបតេយ្យ។

ហ្គីណេ៖ មនុស្ស​ប្រមាណ ៥០ នាក់ បាន​ស្លាប់ ​និង ២០ ​នាក់​ទៀត​របួស​ក្នុង​គ្រោះ​ថ្នាក់​​មួយ​​នៅ​​ក្នុង​​ប្រទេស​ហ្គីណេ​​ភាគ​​ខាង​កើត​​កាល​ពី​​ថ្ងៃ​​សៅរ៍។

ចិន៖ អ្នក​ភូមិ​ដែល​បាន​បះបោរ​ប្រឆាំង​នឹង​មេដឹកនាំ​ពុករ​លួយ​កុម្មុយនិស្ដ​ចិន​បាន​ទៅ​បោះឆ្នោត​ក្នុង​ជុំ​ទី​ពីរ កាល​ពី​ថ្ងៃ​អាទិត្យ​នេះ ក្នុង​ការ​បោះឆ្នោត​ពីរ​ថ្ងៃ​ដែល​ជា​កំណត់​សម្គាល់ ក្នុង​របប​ផ្តាច់ការ​ក្នុង​រដ្ឋ​ដែល​មាន​គណបក្ស​តែ​មួយ​គត់។

ហ្វីលីពីន៖ ប៉ូលិស​និយាយ​ថា មាន​អ្នក​ទេសចរណ៍​ជាតិន័វវែស​ម្នាក់​និង​អ្នក​បើកបរ​យន្ដហោះ​ហ្វីលីពីន​ម្នាក់​បាន​ស្លាប់​និង បរទេស​៣​នាក់​ទៀត របួស ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្ដហោះ​នៅ​តំបន់​កណ្ដាល​ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃ​អាទិត្យ។

ចិន៖ បណ្ឌិតសភា​របស់​ប្រទេស​ចិន ថ្លែង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​ការ​តម្លើង​ចំណាយ​យោធា របស់​ប្រទេស​ចិន គឺ​សមហេតុ​សមផល បើ​យោង​ទៅ​តាម​កត្ដា​ជា​ច្រើន។

This posting includes an audio/video/photo media file: Download Now

កូរ៉េខាងជើង​ចោទ​អាមេរិកថា​មាន​យុទ្ធសាស្ត្រ​មុខ២

Posted: 04 Mar 2012 07:19 AM PST

ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ក្រុង​ព្យុង​យ៉ាង​កាល​ពី​ថ្ងៃ​សៅរ៍ កូរ៉េ​ខាង​ជើង​បាន​បរិហារ​រិះគន់​អាមេរិក ​ដោយ​ចោទ​ប្រកាន់​ថា​សមយុទ្ធ​ជាមួយ​កូរ៉េ​ខាង​ត្បូង​បង្ហាញ​ថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិន​ម៉ត់ចត់​ទេ​អំពី​សន្តិភាព។

លោក​ឧត្តមសេនីយ៍​ទោ​ ខ្វាក ឆុយ ហ៊ុយ នៃ​គណកម្មការ​ការពារ​ជាតិ​របស់​កូរ៉េខាង​ជើង​បាន​មាន​ប្រសាសន៍​ថា «អាកប្បកិរិយា​ពិត​ប្រាកដ​របស់​អាមេរិកគឺ​មាន​មុខ​ពីរ ដោយ​ទាមទារ​ឱ្យ​មាន​កិច្ច​ចរចា​គ្នា​នៅ​លើ​ផ្ទៃ​ខាង​លើ នៅ​ពេល​ដែល​មាន​គោលដៅ​រំលំ​ខាង​យោធា​ដៃគូ​សន្ទនារបស់​ខ្លួន​ពី​ក្រោយ​ខ្នង។» លោក​ក៏​បាន​ព្រមាន​ដែរ​ថា​ក្រុម​ទាហាន​កូរ៉េ​ខាង​ជើង​ប្រុងប្រៀប​រួច​ស្រេច​ហើយ​ដើម្បី​ «ស្រោច​ភ្លើង​នៃ​ការ​សង​សឹក» ទៅ​លើ​កងកម្លាំងអាមេរិក។

កាល​ពី​ថ្ងៃ​សៅរ៍ ​ទូរទស្សន៍​របស់​រដ្ឋ​របស់ប្រទេស​នេះបាន​បង្ហាញ​រូប​នៃ​មេដឹកនាំ​កូរ៉េខាង​ជើង​ គឺម ជុង អ៊ុន ទៅ​ទស្សនាទី​បញ្ជាការ​កាំជ្រួច​មីស៊ីលយុទ្ធសាស្ត្រ​របស់​ប្រទេស។

<!--IMAGE-RIGHT-->

ភូមា៖ លោកស្រី​អោង​សាន ​ស៊ូជី​ មេដឹកនាំ​ក្រុម​ប្រឆាំង​ភូមា​បាន​ចាក​ចេញ​ពី​ការ​ប្រជុំ​មហាជន​ធំ​បំផុត​មួយ នៅ​ក្នុង​ក្រុង​ធំ​ទី២​របស់​ប្រទេសគឺក្រុង​មែនដាឡេយ ក្នុង​បណ្តា​ការ​ប្រជុំ​ធំ​បំផុត​នៃ​ការ​ឃោសនា​បោះឆ្នោត​ ដោយ​បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​សហការី​ថា​លោកស្រី​មិន​ស្រួល​ខ្លួន ក្រោយ​ពីបានមាន​ប្រសាស​ន៍​ទៅ​ហ្វូង​មនុស្ស​បាន​បី​បួន​នាទី​។

ពួក​វេជ្ជបណ្ឌិត​និង​ពួក​សហការី​បាន​និយាយ​ថា​គេ​បាន​នាំ​លោកស្រី​ទៅ​កាន់​បន្ទប់​មួយ​ក្នុង​សណ្ឋាគារ​ដើម្បី​សម្រាក ​ហើយ​លោក​ស្រី​មាន​ស្ថានភាព​ល្អ​ប្រសើរ​ជាង​មុន។​

ប៉ាគីស្ថាន៖ មាន​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​អត្តឃាត​មួយ បាន​កើត​មាន​ឡើង​នៅ​ក្នុង​ផ្នែក​ពាយ័ព្យ​ប្រទេស​កាល​ពី​ថ្ងៃ​សៅរ៍​ បណ្តាល​ឱ្យ​ប៉ូលីស​ម្នាក់​ស្លាប់​និង​ធ្វើឱ្យ​របួស​សមាជិក​សភា​ក្នុង​មូលដ្ឋាន​ម្នាក់។​ ការ​ផ្ទុះ​នេះ ត្រូវ​បាន​រាយការណ៍​ឲ្យ​ដឹង​ថា​បាន​កើត​ឡើង​នៅ​ជិត​ក្បួន​កុងវ័រ​របស់​លោក​ អាហ្វថេប ខាន សឺបោប នៅ​ក្នុង​ដំណើរ​វិល​ត្រទ្បប់​មក​ពី​ការ​ធ្វើ​ការ​ប្រជុំ​មហាជន​ខាង​នយោបាយ​មួយ។

អាហ្វហ្គានីស្ថាន៖ កាសែត​របស់​អាមេរិកដ៏សំខាន់​មួយ​ផ្សាយ​ថា​ព្រឹត្តិការណ៍​មួយ​ចំនួន​ដែល​នាំ​ទៅ​កាន់​ការ​ដុត​គម្ពីរ​​ កូរ៉ាន នៅ​ឯ​មូលដ្ឋាន​មួយ​នៃ​អង្គការ​អូតង់​នៅ​អាហ្វហ្គានីស្ថាន​កាល​ពី​ខែ​មុន​អាច​ត្រូវ​បញ្ឈប់​បាន​ «ជាមួយ​គ្រោះថ្នាក់​អកុសល​ ការ​វិនិច្ឆ័យ​មិន​បាន​ដិតដល់​និង​ការ​មិន​អើពើ​ដល់​ទម្រង់ការ។»

ស៊ីរី៖ គណៈកម្មាធិការ​អន្តរជាតិ​កាកបាទ​ក្រហម​បាន​ជំរុញ​អាជ្ញាធរ​ស៊ីរី​ឱ្យ​អនុញ្ញាត​ឱ្យ​ក្រុម​អ្នក​ធ្វើការផ្នែក​ផ្តល់​ជំនួយ​ចូល​ទៅ​ក្នុង​សង្កាត់​ Baba Amr ​ដែល​មាន​វិបត្តិ​នៃ​ក្រុង​ហូម (Homs) ក្នុង​ប្រទេស​ ​នៅ​ពេល​ដែល​កង​កម្លាំង​រដ្ឋាភិបាល​នៅ​តែ​បន្ត​បាញ់​​ផ្តក់​លើ​ក្រុង​នេះ​កាល​ពី​ថ្ងៃ​សៅរ៍។

រុស្ស៊ី៖ ប្រជារាស្ត្រ​កំពុងទៅ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ តាម​ពេលវេលា​ក្នុង​មូលដ្ឋាននៅរុស្ស៊ី ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​គេ​រំពឹង​ថា​លោក​នាយករដ្ឋមន្ត្រី វីឡាមែរ ពូទីន នឹង​ឈ្នះ​ឆ្នោត​វិល​ត្រទ្បប់​មក​កាន់​តំណែង​ប្រធានាធិបតី​វិញ ​ទោះណា​ជា​មាន​បាតុកម្ម​មិន​ធ្លាប់​មាន​ពី​ពេល​មុន​ប្រឆាំង​នឹង​លោក​និង​គណបក្ស​ រួប​រួម​រុស្ស៊ី (United Russia Party) ដែល​ជា​គណបក្ស​គ្រប់​គ្រង​ប្រទេស​របស់​លោក​ក៏​ដោយ។

សហរដ្ឋ​អាមេរិក៖ ក្រុម​អ្នក​ជួយ​សង្គ្រោះកំពុង​ស្វះស្វែង​រក​ពួក​អ្នក​នៅ​រស់​ពី​ខ្យល់​ព្យុះ​កំបុត​ត្បូង​កាល​ពី​ថ្ងៃ​សៅរ៍​ ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិចណាស់​ជាង​៣០​នាក់​ស្លាប់​នៅ​ក្នុង​រដ្ឋ​មួយ​ចំនួន​នា​ប៉ែក​ខាង​កើត​ ​និង​បណ្តាល​ឱ្យ​មាន​ការ​ខូចខាត​ជា​ច្រើន​ផង​ដែរ​នៅ​ក្នុង​តំបន់​ខ្លះ។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!