VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


​អេហ្ស៊ីប​ប្រកាស​កាត់​ទោស​ពួក​សកម្មជន​ប្រជាធិបតេយ្យ​អាមេរិក

Posted: 19 Feb 2012 06:32 AM PST

អេហ្ស៊ីប៖ បាន​ប្រកាស​ថា​ខ្លួន​នឹង​​បើក​សវនាការ​កាត់​ទោស​ពួក​សកម្មជន​ប្រជាធិបតេយ្យ​បរទេស​ទាំង​៤៣​នាក់ ដោយ​មាន​រួម​បញ្ចូល​ទាំងជន​ជាតិ​អាមេរិកាំង​១៩​នាក់​ផង​​នៅ​ថ្ងៃ​ទី​ ២៦​ខែ​កុម្ភៈ លើ​ការ​ស៊ើប​អង្កេត​មួយ​ស្តី​ពី​ការ​ផ្តល់​ប្រាក់​ដោយ​ខុស​ច្បាប់​ដោយ​អង្គការ​មិន​មែន​ជា​របស់​រដ្ឋាភិបាល​បរទេស។

ពួក​ចុង​ចោទ​អាមេរិកាំង​ត្រូវបាន​រារាំង​មិន​ឱ្យ​ចាក​ចេញ​ពី​ប្រទេសនេះទេ​ ហើយ​ចុង​ចោទ​ខ្លះ​បាន​ទៅ​ជ្រក​កោន​ក្នុង​ស្ថាន​ទូតអាមេរិក​ក្នុង​ក្រុង​​គែរ (Cairo)។ ​ក្នុង​ចំណោម​ពួក​ជន​ដែល​ត្រូវបាន​ចោទ​ប្រកាន់មាន​លោក សាម ឡាហូទ (Sam LaHood) នាយក​ប្រចាំ​ប្រទេស​អេហ្ស៊ីប​នៃ​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ​ហៅ​កាត់​ថា​អាយអអាយ IRI និង​ជា​កូន​ប្រុស​លោក​ រ៉េ ឡាហូទ (Ray LaHood) រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​​សហរដ្ឋអាមេរិក។

ស៊ីរី៖ ពួក​សកម្មជន​និយាយ​ថា​កង​កម្លាំង​សន្តិសុខ​ស៊ីរី​បាន​បាញ់​កាំភ្លើង​លើ​ពួក​អ្នក​តវ៉ា​រាប់​ពាន់​នាក់​ដែល​បាន​ចូល​រួម​ក្នុង​ក្បួន​ហែ​សព​មួយ​ក្នុង​សង្កាត់​ មេហ្ស៊ី (Mezze) ​រដ្ឋធានី​ដាម៉ាស់។ការ​វាយ​ប្រហារ​នេះ ត្រូវ​បាន​ឲ្យ​ដឹង​ថា បាន​ធ្វើ​ឲ្យ​​មនុស្ស​ម្នាក់​បាត់បង់​ជីវិត និង​មួយ​ចំនួនរង​របួស​។

អ៊ីរ៉ង៖ កង​នាវា​ចម្បាំង​អ៊ីរ៉ង់ បាន​បើក​តាម​ព្រែក​ជីកស៊ុយអេ​ Suez ​នៃ​ប្រទេស​អេហ្ស៊ីប​ហើយ​បាន​ចូល​ទៅ​ក្នុង​សមុទ្រ​ មេឌីទែរ៉ាណេ (Mediterranee) ​នៅ​ក្នុង​ចលនា​មួយ​ដែល​ទំនង​ជា​បាន​ត្រូវ​តាម​ឃ្លាំ​មើល​ដោយ​ជិត​ដិត​ដោយ​អ៊ីស្រាអែល និង​ក្នុង​គោល​បំណង​​បង្ហាញ​កម្លាំង និង​ជា​«សារ​នៃ​សន្តិភាព»​ផងដែរ។

រុស្ស៊ី៖ ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ទ្បើង​ច្រើន​ទ្បើងៗ​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​បួន​ថ្ងៃ​របស់​រុស្ស៊ីដើម្បី​កម្ចាត់​ពួក​ជន​សកម្ម​ប្រយុទ្ធ​នៅ​ក្នុង​តំបន់​ ខូខាសស (Caucasus)។​ ពួក​មន្ត្រី​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ប៉ូលីស​១៧​នាក់​បាន​ស្លាប់​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ដោយ​មាន​ប៉ូលីស​២៤​នាក់​ទៀតត្រូវ​របួស។

ចិន៖ ព្រះសង្ឃ​ទី​បេត៍​មួយ​អង្គ​ទៀត ព្រះ​នាម​ ថាមជូ សាងផូ (Tamchoe Sangpo) ​បាន​សុគត​ក្រោយ​ពិ​បាន​ដុត​ខ្លួន​ឯង​នៅ​ក្នុង​ខែត្រ​ ឆីងហៃ (Qinghai) ​នៃ​ប្រទេស​ចិន ដើម្បី​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​កង​កម្លាំង​សន្តិសុខ​ចិន​នៅ​ក្នុង​វត្ត បង់ថេក (Bongtak) ​របស់​ព្រះអង្គ។

រុស្ស៊ី៖ មនុស្ស​រាប់​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​បាន​ធ្វើការ​ប្រជុំ​មហាជន​កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​គាំទ្រ​លោក​នាយក​រដ្ឋមន្ត្រី​ វីឡាឌីមែរ ផូទីន (Vladimir Putin) ​នៅ​ក្នុង​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​លោក​ដើម្បី​ឱ្យ​បាន​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​។

អ៊ីតាលី៖ សម្តេច​ប៉ាប​ប៊ែនេឌិក Benedict​ ដែល​ទន់​ខ្សោយ​ជាង​មុន​បាន​ទុក​កេរ្តិ៍​តំណែល​របស់​ព្រះអង្គ​ក្នុង​ព្រះវិហារ​គ្រឹស្តសាសនា​និកាយ​ កាតូលិក (Catholic) ដោយ​ព្រះអង្គ​បាន​តែងតាំង​កាឌីណាល់​ថ្មី​២២​នាក់​នៅ​ក្នុង​ពិធី​មួយ​ក្នុងវិមាន​វ៉ាទីកង់​កាល​ពី​ថ្ងៃ​សៅរ៍។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!