Koh Santipheap Daily

Koh Santipheap Daily


អាជ្ញាធរ​ខណ្ឌ​ដង្កោ​ចុះ​ពិនិត្យ​​​ផ្លូវទំនប់​សណ្ត​​ស្ទឹងព្រែកត្នោត និងទំនប់7មករាពេលនេះ​កំពុង​ក្លាយជា​រូងនាគ​រាប់រយកន្លែង​ដោយសារ​ទឹកហូរ​ ច្រោះ​កន្លងមក

Posted: 21 Feb 2012 11:52 PM PST

សកម្មភាពចុះពិនិត្យរបស់មន្រ្តីខណ្ឌ
រាជធានីភ្នំពេញ ៖ ​អាជ្ញាធរ​ខណ្ឌដង្កោដឹក​នាំដោយ​​លោក​នុត ​ពុធ​ដារ៉ា ​​អភិបាល​ខណ្ឌ​បានចុះ​​ត្រួតពិនិត្យ​ផ្លូវទំនប់​​សណ្ត​ស្ទឹង​​ព្រែកត្នោត ​និងទំនប់៧​មករា ដើម្បី​ត្រៀមទប់ស្កាត់​​​ទឹក​ជំនន់​​នារ​ដូវវស្សា​ខាងមុខ​​ទៅ​តាមការ​​​ ណែនាំ​របស់​លោក​កែប ជុតិមា ​​​អភិបាល​នៃ​​គណៈ​​​អភិបាល​រាជធានីភ្នំពេញ​ ​។ តាម​ការ​ពិនិត្យផ្លូវ​ទំនប់សណ្ត​​ស្ទឹង​​ខាង​​លើ​នាពេលនេះ កំពុង​ជួបនឹង​ស្ថាន​ភាព​

​ដុត​គម្ពី​រកូ​រ​អាន​​​ផ្ទុះ​បាតុ​កម្ម​ថ្មីៗ​នៅអាហ្វហ្គានីស្ថាន​​

Posted: 21 Feb 2012 11:46 PM PST

ពួកបាតុករ​​​អាហ្វហ្គានីស្ថាន
ពលរដ្ឋ​​​​អាហ្វហ្គានីស្ថានជា​​​​​ច្រើន​រយ​នាក់​បាន​ធ្វើ​​​បាតុ​កម្ម​​​ដោយកំហឹង​​ថ្មីៗ​កាលពីថ្ងៃទី​​២២ កុម្ភៈ នៅ​ក្រុង​​​​កាប៊ុល និង​ក្រុង​​​ហ្សា​ឡា​ឡា​បាដ ​ដោយ​នាំ​គ្នា​​ស្រែក​ថា​ «ស្លាប់ទៅ​អាមេ​រិក​» ដើម្បី​តវ៉ា​​ប្រឆាំង​​​​នឹង​អំពើ​របស់​​ពួកទាហានអាមេ​រិក​​ ដែល​ដុត​មុន​​នេះ​នូវ​គម្ពីរ​​កូរអាន​​មួយ​ចំនួន​។​ ​នៅក្រុង​​កាប៊ុល​​មនុស្ស​ប្រមាណជា​​​​​៥០០​នាក់ បាននាំគ្នា​​ហែក្បួន​​នៅ​ចំណុច​​​២ គឺ​នៅ​​ជិត​សភា​ និង​នៅក្បែរ​​​​​ទីតាំង​របស់​កង​កម្លាំង​​​អូតង់ ។ ​នៅ​ក្រុង​​​ហ្សា​​ឡា​ឡា​បាដ ​​និស្សិត​ចំនួន​ប្រមាណ​​ជា​​​​១.០០០​នាក់ ​បានរាំង​ខ្ទប់​ផ្លូវ​សំខាន់​ៗ ​​​។

ស្ត្រីមានផ្ទៃពោះត្រូវ​យល់​​ដឹង​អំពី​ជំងឺ​ទឹក​នោម​ផ្អែម

Posted: 21 Feb 2012 11:45 PM PST

ស្រ្តីមានផ្ទៃពោះ
រាជធានីភ្នំពេញ ៖ ​ជំងឺ​ទឹក​នោម​ផ្អែម​​​ត្រូវ​បានគេ​ចែក​ចេញ​ជា​ពីរ​ប្រ​ភេទ​ធំៗ។ ប្រ​ភេទ​ទី​១​ គឺ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​​ដែល​ត្រូវប្រើ​ប្រាស់​ថ្នាំ​ចាក់ និង​ប្រ​ភេទ​ទី​២ អ្នក​ជំងឺ​​ទឹក​នោម​ផ្អែម​ ដែល​ប្រើ​ប្រាស់​ថ្នាំ​​គ្រាប់។ ជំងឺ​ទឹក​នោម​ផ្អែម​​​អាច​កើត​ឡើង​បាន​​ដោយកត្តា​ តំណ​ពូជ​ កត្តា​ធាត់​លើស​ទម្ងន់​ជា​ដើម​។ ចំណែក​​ឯ​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​​ជា​រឿង​​​មួយ​ដែល​​សំខាន់​ គឺទាមទារ​​ឱ្យយក​ចិត្ត​ទុក​ដាក់​​

សាលាអន្ត​រ​ជាតិ​យូអេស​​អេ​ជួយ​សង្គ្រោះ​​សិស្ស​ជាង​៣០០​នាក់ ​ក្រោយ​ពី​សាលា​អន្តរជាតិ​សេតថ៍​​ក្ស័យ​ធន​

Posted: 21 Feb 2012 11:44 PM PST

សាលាចំណេះទូទៅអន្តរជាតិសេតថ៍
ខេត្ត​បាត់ដំបង ៖ ក្រោយពីអគ្គនាយក និង​បុគ្គលិកមួយចំនួននៃសាលាចំណេះទូទៅអន្តរជាតិសេតថ៍​​រត់ចោលស្រុក ហើយបានបិទទ្វាសា​លា​កាលពីថ្ងៃទី២០ កុម្ភៈ បានធ្វើឲ្យលោកគ្រូ អ្នក​គ្រូរាប់សិបនាក់ផ្ទុះប្រតិកម្មដោយ​សារ​មិន​បាន​​បើកប្រាក់ខែ ។ ​ដោយ​ឡែក​សិស្សានុ​​សិស្ស​រាប់រយនាក់​គ្មានសាលាចូលរៀន ។ បញ្ហានេះ​លោក​គ្រូ អ្នកគ្រូរួមទាំងអាណា​ព្យា​បាល​សិស្ស​មួយ​

លោក​គឹម អតីត​​កុមារ​​កំព្រា​ដែល​ធ្លាប់​​រស់​នៅ​មណ្ឌល​សង្គ្រោះ CANADA House ប្រកាស​​រក​មិត្តរួម​មណ្ឌល​​កាលពីឆ្នាំ​១៩៧៥

Posted: 21 Feb 2012 11:36 PM PST

ការថតរូបរួមគ្នានាសម័យឆ្នាំ១៩៧៥
CANADA House គឺជា​ឈ្មោះ​អង្គ​ការ​​សម្រាប់​ទទួល​កុមារ​កំព្រា​​ ដែល​មាន​មណ្ឌល​​ធំ​មួយ​ និង​ត្រូវ​​បាន​បង្កើត​ឡើង​​​ដោយ​លោក​ស្រី Naomi Bronstein តាំង​ពី​​ខែធ្នូ ឆ្នាំ​​១៩៧៤ ​​ឥឡូវ​​នេះ​​លោក​ស្រី​បាន​​ទទួល​មរណ​ភាព​ហើយ​កាលពី​ឆ្នាំ​​២០១០ ​កន្លង​ទៅ​ ហើយ​​ពេល​ថ្មីៗ​​នេះ អ្នក​ធ្លាប់​​រស់​នៅ​ក្នុង​មណ្ឌល​ដែល​ដក់​ជាប់​​អនុ​ស្សាវរីយ៍​ជូរ​ចត់​ និង​ផ្អែម​ល្ហែម​​បាន​ប្រកាស​សួរ​​រក​មិត្ត​រួម​មណ្ឌល ។

គ្រប់​គ្រង​គ្រោះ​ថ្នាក់​ត្រូវ​អនុវត្ត​វិធី​សាស្ត្រ​3

Posted: 21 Feb 2012 11:35 PM PST

​ ពាក្យថា«គ្រោះថ្នាក់​»មានន័យប្រហាក់​ប្រហែល​គ្នាទៅនឹងពាក្យថា​«ខូចខាត បាត់បង់»​ព្រោះថាតែកាលណាមានគ្រោះថ្នាក់អ្វីមួយហើយ​​​វាតែងតែមានការខូចខាត ឬបាត់បង់អ្វីជា​​មិន ខានទេ ។ គ្រោះថ្នាក់អាចកើតមានឡើង​ចំពោះ​រូបបុគ្គលម្នាក់ ចំពោះស្ថាប័ន ឬអង្គ​ភាព​មួយ ឬ​ចំ​ពោះសង្គមជាតិទាំងមូលក៏មាន ។ យើង​នឹង​ពិនិត្យមើលក្នុងទីនេះអំពីគ្រោះថ្នាក់ចំពោះ​បុគ្គល ។

ឪពុក​ម្តាយ​រវល់​​ទៅ​ធ្វើ​​កម្ម​ករ​នៅ​ប្រទេស​ថៃ កូន​​​ប្រុសអាយុ​៥​​ឆ្នាំ ​រស់​នៅ​ជា​មួយ​ជីដូន​លង់​ទឹក​ប្រឡាយ​ស្លាប់

Posted: 21 Feb 2012 11:21 PM PST

ខេត្ត​​ពោធិ៍​សាត់ ៖ ​កាលពីប៉ុន្មាន​ថ្ងៃ​​មុន​កោះ​សន្តិ​ភាព​បាន​ចេញ​ផ្សាយ​​ពីករណី​​ក្មេង​ ប្រុស​​ពីរ​នាក់​​បង​ប្អូន​​ដែល​​បង​អាយុ​៨ឆ្នាំ ​ប្អូន​អាយុ​៦​ឆ្នាំ ​លង់​ទឹក​ស្រះ​ស្លាប់​​ ខណៈ​ពេល​​ឪពុក​​ទៅធ្វើ​​កម្ម​ករ​នៅ​ប្រទេស​ថៃ ម្តាយ​​ទៅ​ធ្វើ​កម្ម​ករ​​​នៅ​ភ្នំពេញ ទុក​ឱ្យ​​នៅ​ជា​មួយ​ជីដូន​ចាស់​ជរា​ នៅ​ភូមិ​ក្តីស្នួល ឃុំ​ត្រពាំង​ជង ស្រុក​​បាកាន។ ​ឥឡូវ​នេះ​​ក្មេង​ប្រុស​ម្នាក់​​អាយុ​៥​ឆ្នាំ ​បាន​លង់ទឹក​ប្រឡាយ​ស្លាប់​ទៀត​ហើយ

ប្រជា​ជន​ឥណ្ឌា​ស្លាប់​ដោយ​សារ​រថ​ភ្លើង​បុក​មាន​ចំនួន​15.000នាក់​ក្នុង​1ឆ្នាំ

Posted: 21 Feb 2012 11:15 PM PST

​​តាម​ទី​ភ្នាក់​ងារ​ព័ត៌មាន​​​​​​ AFP ផ្សាយ​​ឱ្យ​​ដឹង​ថា ​ជា​រៀង​រាល់​ឆ្នាំ​​មានពលរដ្ឋ​​ឥណ្ឌា​​ស្លាប់​​​​ដោយ​សារ​រថភ្លើង​​​បុកជិត​​​១៥.០០០​នាក់ និង​​ចាត់ទុក​ថា ជា​ការ «ស្លាប់​​​ជាក្រុម​ប្រចាំឆ្នាំ​»​ ដែល​មូល​ហេតុ​​បណ្តាល​​​​មក​ពី​បទដ្ឋាន​សុវត្ថិភាព​​​ទាប​។​ របាយ​ការណ៍​​របស់​រដ្ឋាភិបាល​​ឥណ្ឌា​​​​ឱ្យដឹង​ថា ​​ពលរដ្ឋ​​​ជាច្រើន​​​នៅ​ល្មើស​​​នឹង​ច្បាប់​​​ដោយ​ដើរ​ឆ្លង​​​​ផ្លូវ​​រថភ្លើង​​​​​ក្នុង​តំបន់​ដែល​មិន​បាន​ទទួល​ការ​អនុញ្ញាត​​ ​ជា​ពិសេស​​ក្រុង​មុម​បៃ​​ គឺជាទីក្រុង​​មួយ​មាន​អ្នក​ស្លាប់ច្រើន​​​ ព្រោះ​​​រថ​ភ្លើង​​​បុក​ដល់ទៅ​​​​​៦.០០០​​​​នាក់​ក្នុង​មួយ​ឆ្នាំ​។

ស្ត្រី​ប្រេស៊ីល​រួច​ផុត​ពី​ស្លាប់​ក្នុង​រថយន្ត​ ព្រោះ​សុដន់​ជា​«ពោងសវុត្ថិភាព»

Posted: 21 Feb 2012 11:14 PM PST

ស្ត្រី​ប្រេស៊ីល​រួច​ផុត​ពី​ស្លាប់​ក្នុង​រថយន្ត​ ព្រោះ​សុដន់​ជា​«ពោងសវុត្ថិភាព»
​នាង​ស៊ីឡា​ហ៊ឺ​ឈី ជនជាតិ​ប្រេស៊ីល អាយុ​​៣២​ឆ្នាំ ​​​​​​រស់នៅក្នុងទីក្រុង​​ហ៊ុយ​តុន ​រដ្ឋ​តិចសាស់ ​សហ​រដ្ឋអា​មេ​រិក ​​ក្លាយជា​មនុស្ស​​​ដ៏​ល្បី​ល្បាញ​ម្នាក់​​ ក្រោយ​ពី​វះកាត់​​ពង្រីកសុដន់​​ ​កាល​ពីជាង​​​​១០ឆ្នាំ​​មុន ដោយ​កាលណោះ​​​មានដើ​ម​ទ្រូង​​ទំហំ​ "38KKK" និង​កាលពី​ពេលថ្មីៗ​​កន្លង​​មក ​ក៏​កាន់តែ​​​មានក្តី​​រំភើប​​ទៅលើ​​សុដន់​​របស់​ខ្លួន​​​​​ក្នុងពេលដែល​​​វា​ក្លាយ​​ជា «ពោង​សុវត្ថិភាព» ​ជួយ​​​ឱ្យ​​​រួច​ផុតពី​ការ​ស្លាប់​ដោយ​គ្រោះថ្នាក់​​​​ចរា​ចរណ៍។​

កីឡា​ករ​តេវែស​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​ជាមួយគ្រូបង្វឹក

Posted: 21 Feb 2012 11:12 PM PST

​កីឡា​ករ​​តេវែស​​ ចាប់​ដៃ​គ្នាជាមួយ​គ្រូបង្វឹក​លោកម៉ាន់ ស៊ីនី
​បន្ទាប់ពី​ធ្វើសង្គ្រាម​​ពាក្យសម្តី​​​តតាំង​​​​គ្នា​​មិន​ចាញ់​​មិនឈ្នះរវាង​​​គ្រូបង្វឹក​លោកម៉ាន់ ស៊ីនី ​​និង​កីឡា​ករ​​តេវែស​អស់រយៈ​ពេល៥​ខែ​ អ្វីៗ​ត្រូវ​បាន​ដោះ​ស្រាយ​​បញ្ចប់​ដោយ​សន្តិវិធី​​ក្រោយ​ពី​កីឡា​ករ​​​ខ្សែ​ប្រយុទ្ធ​​​តេវែសបន្ទន់ឥរិយាបថ​សុខចិត្ត​​​​សុំទោសគ្រូបង្វឹក​លោកម៉ាន់ ស៊ីនី និង​​មន្ត្រី​ក្លឹប​ទាំង​អស់ ។ ​​ការ​ចចេស​រឹងរូស​​របស់​កីឡា​ករ​​តេវែស​មិន​ព្រម​ចូល​​​ទីលានប្រកួត​​អស់រយៈពេល៥​ខែ​ ហើយ​បាន​ធ្វើឱ្យ​​លោកខាតបង់​​​​​ប្រាក់ឈ្នួល​អស់​​ចំនួន១៧​លាន​ផោន ។

កម្ម​ករ​ចិញ្ចឹម​ត្រី​ម្នាក់​ស្លាប់ ដោយ​សារ​ម៉ាស៊ីន​​កិន​ចំណី​ត្រី​កៀប

Posted: 21 Feb 2012 10:59 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​កម្ម​ករ​ចិញ្ចឹម​ត្រី​ម្នាក់​ឈ្មោះ​ផែ សុខ​គីម ភេទប្រុស អាយុ​១៩ឆ្នាំ​បាន​ស្លាប់​​ដោយ​សារ​ម៉ាសីុន​កិន​ចំណី​​ត្រី​កៀប​ទាញ​ចូល​ ក្នុង​ម៉ាស៊ីន ខណៈ​​ដែល​គេ​ធ្វើ​ការ​​ដាក់​កន្ទក់​ និង​ធាតុ​ផ្សំ​​ផ្សេងៗ​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​ ដើម្បី​​ផលិត​ចំណី​ត្រី ។

​ស៊ីរី ៖ ស្លាប់​​​68នាក់ទៀត​​ខណៈ​មានការ​អំពាវ​នាវ​​​ផ្តល់​​​​ជំនួយ​មនុស្សធម៌​

Posted: 21 Feb 2012 10:44 PM PST

ប្រមុខរបស់​​​​កងទ័ព​​ស៊ីរីសេរី​​
​មានការ​អំពាវ​នាវ​កាន់តែ​​​​​រន្ថើន​​ឡើង​កាល​ពី​ថ្ងៃទី​​២១ កុម្ភៈ ​​ពិសេស​របស់​កាកបាទក្រហម​​​អន្តរជាតិ ​CICR ឱ្យមានការបញ្ជូន​ជំនួយ​មនុស្ស​​ធម៌​​​​​ឱ្យ​បាន​ឆាប់រហ័ស​បំផុត​​​​ទៅកាន់​​ប្រទេស​ស៊ីរី​​​ជា​កន្លែង​ដែល​​ជនស៊ីវិល​​​​​៦៨​នាក់​ទៀត​ត្រូវ​សម្លាប់​​ដោយ​កងកម្លាំង​​​រដ្ឋាភិបាល​។​ ក្នុងសេចក្តី​​​ប្រកាស​មួយ​ លោក JAKOB KELLENBERGER ប្រធានកាកបាទ​ក្រហម​​អន្តរជាតិថ្លែង​ថា ​​សភាពការណ៍​​​បច្ចុប្បន្ន​​​​ទាមទារ​​ឱ្យ​​មានការ​សម្រេចចិត្ត​​មួយ​ជា​បន្ទាន់​ ដើម្បី​​ឱ្យ​មានការ​​ឈប់បាញ់​គ្នា​​​មួយរយៈៗ​ ​​​សម្រាប់​ទិស​ដៅ​​​មនុស្សធម៌​។​

កីឡាការិនីស៊ែប៊ីអ៊ី​​វ៉ាណូវិចឈានចូលជុំទី2ប្រកួតតឺន្នីសនៅអារ៉ាប់រួម

Posted: 21 Feb 2012 10:40 PM PST

កីឡាការិនីស៊ែបអ៊ី​វ៉ាណូវិច
កីឡាការិនី​ស៊ែប៊ី​អាណា អ៊ី​​វ៉ា​ណូ​វិច​បាន​ឈាន​ចូល​ដល់​ជុំ​ទី​២​ប្រកួត​តឺន្នីស​កម្ម​វិធី Dubai Tennis Championshipsបន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាការិនី​អ៊ី​តាលី​ Francesca Schiavone ក្នុង​លទ្ធផល​៦-១​និង​៧-៥​ក្នុង​ជុំ​ទី​១​កាល​ពី​ថ្ងៃ​អង្គារ​ទី​២១​កុម្ភៈ​កន្លង​មក​នេះ​។ ការ​ប្រកួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ក្រុង​ឌូ​បៃ​ ប្រ​ទេស​អា​រ៉ាប់​រួម​ ។​ គ្រាន់​តែសិត​ទី​១​ អ៊ី​វ៉ា​ណូ​វិច​ដែល​ជា​ម្ចាស់​ជើង​ឯក French Openឆ្នាំ​២០០៨​បាន​ប្រើ​ពេល​អស់​៣៣​នា​ទី​បំ​បាក់​​​​ម្ចាស់​ជើង​ឯក​ French Open ឆ្នាំ​២០១០​នាង Schiavone ។​

ចេញពីផ្ទះ​មិន​ប្រយ័ត្ន​​វាក់​នឹង​រថយន្ត​បុក​ប្រាវ​សន្លប់​ស្តូក​លើ​ថ្នល់​

Posted: 21 Feb 2012 10:24 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
​ខេត្ត​មណ្ឌលគិរី ៖ បុរសម្នាក់ត្រូវបានសាច់​ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀត​ណាម ក្រោយពីជួបគ្រោះថ្នាក់​ចរាចរណ៍​ ដោយ​សារ​រថយន្ត​បុក​ម៉ូតូ​ដែល​ហេតុការណ៍នេះកើត​ឡើង​លើ​កំណាត់​ ផ្លូវជាតិលេខ៧៦ វេលា​ម៉ោង​​៨​ព្រឹក​ថ្ងៃទី​២២ កុម្ភៈ ២០១២ នៅគីឡូ​ម៉ែត្រ​​៣៦ ភូមិ​ឆ្នែង ឃុំ​ស្រែខ្ទុម ស្រុក​កែវសីមា។

បុរសម្នាក់​ធ្វើ​អត្តឃាត​លោត​ពី​លើ​អគារ​ជាន់​ទី10ធ្លាក់​ត្រូវ​កូនក្មេងអាយុ3ឆ្នាំរងរបួស

Posted: 21 Feb 2012 10:16 PM PST

រទេះរុញកូនក្មេងដែលបុរសធ្លាក់​ចំ និង​សព​បុរសធ្វើ​អត្តឃាត
យោង​តាម​ប្រភព​ពី​គេ​ហទំព័រ​ chinabuzz ចេញ​ផ្សាយ​ថ្ងៃ​ទី​២១ កុម្ភៈ ​ឱ្យ​ដឹង​ថា មាន​ករណី​ធ្វើ​អត្ត​ឃាត​មួយ​កើត​ឡើង ដោយ​បុរស​ម្នាក់​បាន​លោត​ពី​​​​អគារ​ជាន់​ទី​១០​នៃ​​មន្ទីរ​ពេទ្យ​មួយ​ ​តាម​បង្អួច​បន្ទប់​ទឹក​ ហើយ​ធ្លាក់​មក​​ត្រូវ​រទេះ​​​រុញ​​​ក្មេង​មួយ​​ បណ្តាល​ឱ្យ​ក្មេង​ដែល​កំពុង​អង្គុយ​ក្នុង​រទេះ​នោះ​រង​បួស​ធ្ងន់ ។​​ ហេតុ​ការណ៍​នេះ​បាន​កើត​​ឡើង​កាល​ពី​វេលា​ម៉ោង ៤រសៀល​ ​​ថ្ងៃ​ទី​១៨ កុម្ភៈ ​នៅ​ខេត្ត ​Guangzhou ភាគ​ខាង​ត្បូង​ប្រទេស​ចិន ។

នគរបាលប្រកាសចាប់ម្ចាស់រថយន្ត​ប្រាដូដែលបាញ់អនាធិបតេយ្យនៅខណ្ឌដូន​ពេញ

Posted: 21 Feb 2012 08:18 PM PST

រាជធានីភ្នំពេញ ៖ នគរបាលខណ្ឌដូនពេញ បាន​ប្រកាសតាមវិទ្យុទាក់ទងកាលពីព្រឹកថ្ងៃទី​២២ កុម្ភៈ ២០១២ ដើម្បីឲ្យសមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់នៅក្នុងរាជធានីភ្នំពេញ តាមប្រមាញ់​ចាប់់​ម្ចាស់រថយន្តម៉ាកប្រាដូ​ស៊េរី២០០៧ ពណ៌​ទឹក​មាស ដែលបានបាញ់បោះអនាធិតេយ្យ កាល​ពីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ កុម្ភៈ លើ​កំណាត់ផ្លូវលេខ១៧៤ មុខភោជនីយដ្ឋាន​សាំង​ត្រូប៉េ

​រញ្ជួយដី​​​ជាយថាហេតុ​​​​ប៉ះពាល់​​​ក្រុង​តូក្យូ​​​អាច​ខ្លាំង​​ជាង​ការ​​ព្យាករណ៍​លើក​មុន​

Posted: 21 Feb 2012 08:10 PM PST

​ការសិក្សា​​មួយនា​ពេលថ្មីៗ​នេះរបស់រដ្ឋាភិ​បាល​​ជប៉ុន លាត​ត្រដាង​​​កាលពីថ្ងៃទី​​​២១ កុម្ភៈ ថា ការរញ្ជួយដី​​​​​ជា​យថាហេតុ​​​​មួយដែល​​​​អាច​វាយ​ប្រហារ​​​​ផ្នែកខាង​​ជើង នៃក្រុង​​​​តូក្យូ​​​អាច​មាន​កម្លាំង​​​ខ្លាំង​ជាង​​ការ​ព្យាករណ៍​​កាល​ពីពេល​​មុន​​នេះ​។​ ​ការសិក្សានោះ​​​ធ្វើឡើង​​​ដោយក្រុម​​មួយ​របស់​ក្រសួង​​​​អប់រំ​ វប្បធម៌ កីឡា ​វិទ្យាសាស្ត្រ និង​​បច្ចេក​វិទ្យា​​ជប៉ុន ​​MEXT គូស​បញ្ជាក់​ថា ការ​រញ្ជួយដី​​​កម្រិត​​​​៧រីស្ទ័រ​​មួយនឹង​អាច​​កើត​មាន​​ក្នុង​​តំបន់​​​ក្រុងតូក្យូ​​ដោយ​ការ​ព្យាករណ៍​​លើក​មុន​​​ថា មានកម្រិត​​​ត្រឹម​​​​៦រីស្ទ័រ​។​

ក្រុមក្មេងស្ទាវ​ជិះ​ម៉ូតូ​​ដេញ​ធាក់​គ្នា​​តាម​ផ្លូវ​​គេច​ពី​ម៉ូតូ​​ទៅ​ចូល​រថយន្ត​របួស​ធ្ងន់​២​នាក់​

Posted: 21 Feb 2012 08:07 PM PST

រាជធានីភ្នំពេញ ៖ ក្មេង​ស្ទាវ​មួយ​ក្រុម​មាន​គ្នា​៥​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​ដេញ​​ធាក់​គ្នា​តាម​ផ្លូវ​សាធារណៈ​ ​ហើយ​គេច​ពី​ម៉ូតូ​ទៅ​ចូល​កង់​មុខ​រថយន្ដ​បណ្ដាល​ឱ្យ​របួសធ្ងន់​២​នាក់ កាលពី​វេលា​ម៉ោង​៩​និង​៥​នាទី​យប់ ​ថ្ងៃទី​២១ កុម្ភៈ ​២០១២ ​ត្រង់​​ចំណុច​មុខ​ក្លោ​ង​ទ្វារ​វត្ដ​ដំបូក​ខ្ពស់​​ នៅ​លើ​កំណាត់​ផ្លូវ​លេខ​២៧១ សង្កាត់​​ទំនប់​ទឹក ខណ្ឌ​ចំការ​មន ។

​លោក​ហ៊ូហ្គោ​ឆាវេស នឹង​ទទួលការ​វះកាត់​​​ថ្មីមួយទៀត​​

Posted: 21 Feb 2012 07:54 PM PST

​ប្រធានាធិបតី​​វេណេស៊ុយអេឡា
​ប្រធានាធិបតី​​វេណេស៊ុយអេឡា​​​ លោកហ៊ូ​ហ្គោ​ឆាវេស ​​​ប្រកាស​​កាលពីថ្ងៃទី​​២១ កុម្ភៈ ​ថា លោកនឹង​​រងការ​វះកាត់​ថ្មីមួយទៀត​​​ក្រោយពី​​​រក​ឃើញ​​ពេល​ពេទ្យ​ពិនិត្យ​​​​​ ក្នុងប្រទេស​គុយបា​​នូវ​ស្នាម​​រលាក​​មួយ​ប្រវែង​​​​២សង្ទីម៉ែត្រ ​​នៅត្រង់​ត្រគាក​។​ កាលពីឆ្នាំ​​២០១១ ​ប្រមុខរដ្ឋ​​​​វេណេស៊ុយ​អេឡា​រូបនេះ​​​​​បានទទួលការវះកាត់​​២លើក ​​​នៅទីក្រុង​​​​​ឡា​ហាវ៉ាន ​​ដើម្បីបំបាត់​​ចោល​​ស្នាម​រលាក​​​​​​មហារីក​​​​​ត្រង់​កន្លែង​ជាមួយគ្នា ។

សម្តេច​តេជោ​​​ហ៊ុន សែន ជំរុញ​​​ឱ្យ​ក្រសួងអភិវឌ្ឍន៍ជនបទ ​​​​​អភិវឌ្ឍន៍ធនធាន​​មនុស្ស​​ជា​កត្តា​ចម្បង​

Posted: 21 Feb 2012 07:48 PM PST

រាជធានីភ្នំពេញ​​​​ ៖ វេទិការាជរដ្ឋាភិបាល និង​អង្គការក្រៅរដ្ឋាភិបាល​នឹងផ្តើម​ប្រារព្ធ​លើក​ដំបូងនៅឆ្នាំ២០១២នេះ​។​ នេះបើយោងតាមការ​ប្រកាសជាសាធារណៈរបស់សម្តេចតេជោ​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន ក្នុងឱកាសដែល​សម្តេច​បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទ សន្និ បាតបូកសរុបការងារឆ្នាំ២០១១ និងលើក​ទិស​​ដៅការងារឆ្នាំ២០១២ របស់ក្រសួងអភិ​វឌ្ឍន៍​​ជន​បទ​

សាលា​ខណ្ឌ​ឫស្សីកែវ ​ប្រជុំ​បូក​សរុប​​លទ្ធ​ផល​​ការ​ងារ​ឆ្នាំ​២០១១ ​និង​ទិស​ដៅ​ការ​ងារ​ឆ្នាំ​២០១២

Posted: 21 Feb 2012 07:44 PM PST

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ ៖ ​កាល​ពី​ព្រឹក​ថ្ងៃទី​២២ កុម្ភៈ ​សាលា​ខណ្ឌ​​ឫស្សី​កែវ បាន​ជួប​ប្រជុំ​​​បូក​សរុប​លទ្ធ​ផល​​អនុ​វត្ត​​ការ​ងារ​ឆ្នាំ​២០១១ ​និង​ទិស​ដៅ​​ការ​ងារ​ឆ្នាំ​២០១២ ​របស់​រដ្ឋ​បាល​​ខណ្ឌ​ឫស្សីកែវ ​ក្រោម​អធិបតី​​ភាព​លោក​ឃ្លាំង ហួត អភិ​បាល​​ខណ្ឌ​ឫស្សីកែវ និង​លោក​ប្រាក់ ចាន់​ណា ប្រធាន​ក្រុម​ប្រឹក្សា​​ខណ្ឌ​ឫស្សីកែវ ។

អតីតប្រធានគុកទួលស្លែង ឌុច នឹងធ្វើ​ជា​សាក្សីក្នុងសំណុំរឿង០០២

Posted: 21 Feb 2012 07:43 PM PST

លោកកាំង ហ្កេកអ៊ាវ ហៅឌុច
អតីតមេគុកទួលស្លែង លោកកាំង ហ្កេកអ៊ាវ ហៅឌុច ត្រូវបានអង្គជំនុំជម្រះតុលាការសាលា​ដំបូង​ នៃតុលាការខ្មែរក្រហមជ្រើសរើសឲ្យធ្វើជា​សាក្សីនៅក្នុងសំណុំរឿង០០២ ប្រឆាំងនឹងជន​ជាប់​ចោទ នួន ជា, អៀង សារី និងខៀវ សំផន ហើយឌុចនឹងត្រូវឡើងផ្តល់សក្ខីកម្មក្នុងសវនា​ការលើសំណុំរឿង០០២ នាពេលខាងមុខ ដើម្បី​បង្ហាញពីរចនាសម្ព័ន្ធរដ្ឋបាល និងប្រព័ន្ធទំនាក់​

​ចិន ឥណ្ឌា និង​​​ជប៉ុនក៏​នឹង​​កាត់បន្ថយ​​​ការ​នាំចូលប្រេង​​​ឆៅអ៊ី​រ៉ង់​​​ដែរ​

Posted: 21 Feb 2012 07:39 PM PST

​ប្រទេស​ចិន ឥណ្ឌា និង​​ជប៉ុន​បាន​​គ្រោង​កាត់​បន្ថយ​​យ៉ាង​​​តិច​​១០% ​​នូវការ​នាំចូលប្រេង​ឆៅ​​​​មក​ពី​​អ៊ី​រ៉ង់​ក្នុង​ទិសដៅ​​ពង្រឹង​​​​ការ​ដាក់ទណ្ឌ​កម្ម​​ប្រឆាំង​​​សាធាណរដ្ឋ​​​អ៊ិស្លាម​​​នេះ​។ ប្រទេសទាំង​​​៣នេះ​​ស្រូប​យក​​សរុប​​​​​​៤៥% ​នៃការ​​​នាំប្រេង​​​ឆៅចេញ​​​របស់អ៊ី​រ៉ង់​​​ ហើយការ​កាត់​បន្ថយ​​​​​ទាំង​នេះ​​​​បង្ហាញ​​ថា ​អ៊ី​រ៉ង់​​​បានចុះខើច​​ការ​នាំ​​ប្រេង​​ចេញមក​កាន់​​អាស៊ីនា​ឆ្នាំនេះ ។ ​​ក្រៅ​ពី​​រងការ​​កាត់បន្ថយ​​​​សេចក្តីត្រូវ​​ការ​​របស់​អាស៊ី​អ៊ី​រ៉ង់​​នៅរង​ការ​​​ហ៊ុមព័ទ្ធ​​លើ​ការនាំ​ចូលប្រេង​អ៊ី​រ៉ង់​​ដោយ​បណ្តា​​ប្រទេស​ជាសមាជិក​​សហភាពអឺរ៉ុប

រថយន្ត​​ដឹក​ទំនិញ​​ពីភ្នំពេញ​ទៅ​កំពត​​ផ្ទុក​ទំនិញ​​ខ្ពស់​ទាក់​ខ្សែ​ភ្លើង​​​​បាក់​បង្គោល​

Posted: 21 Feb 2012 07:33 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដ​ដឹក​ទំនិញ​ពី​​ភ្នំពេញ ទៅ​កំពត​មួយ​គ្រឿង​ផ្ទុកទំនិញ​​​ខ្ពស់​ទាក់ នឹង​ខ្សែភ្លើង​កាត់​ទទឹង​ផ្លូវ បណ្ដាល​​ឱ្យ​ដាច់​ខ្ស​ែភ្លើង​ និង​បាក់​បង្គោល​ភ្លើង​ព្រមទាំង​ដាច់​ចរន្ដ​អគ្គិ​សនី​ផ្ទះ​ជាង​១០​ខ្នង​ កាល​ពី​វេលា​ម៉ោង​១០​និង​​៥០​នាទី​យប់​ថ្ងៃ​ទី​២១ កុម្ភៈ នៅ​ទល់មុខ​ក្លោ​ង​ទ្វារ វត្ដ​សំបូរ តាម​ផ្លូវ​​ចំការ​ដូង ស្ថិត​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

រថយន្តកូរ៉ូឡា​​បើក​បុក​របាំង​​ដែក​​ចែក​ផ្លូវ​ខាង​កើត​ស្ពាន​៧​មករា បាក់​២​កង់ បើក​រត់​បាត់​

Posted: 21 Feb 2012 07:15 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​​រថយន្ត​ម៉ាក​កូរ៉ូ​ឡា​​មួយ​គ្រឿង​​បាន​បើក​​បោះ​ពួយ​​បុក​របាំង​​ដែក​ចែក​ ផ្លូវ​បណ្តាល​ឱ្យ​បាក់​អស់​២​កង់ ​ហើយ​រថយន្ត​បើក​គេច​​​បាត់​ស្រមោល ។ គ្រោះ​ថ្នាក់​ចរាចរណ៍​​នេះ ​កើតឡើង​កាល​ពី​វេលា​ម៉ោង​​២​និង​៣០​នាទី​​រំលង​អធ្រាត្រ​​​ឈាន​ចូល​ថ្ងៃទី​ ២២ កុម្ភៈ ​នៅ​ចំណុច​វិថី​សហ​ព័ន្ធ​រុស្ស៊ី​​ខាង​កើត​ស្ពាន​អាកាស ៧​មករា​កែង​ផ្លូវ​លេខ​២៦៥ សង្កាត់​

​ប្រមុខ​មន្ទីរ​ប៉ង់​តាហ្គោន​​សុំទោស​ចំពោះ​​ការប្រមាថគម្ពីរ​​​កូរអាន​

Posted: 21 Feb 2012 07:14 PM PST

​រដ្ឋមន្ត្រី​​ការពារប្រទេស​​​អាមេ​រិក លោក LEON PANETTA កាលពីថ្ងៃទី​​​២១ កុម្ភៈ ​បាន​សុំទោស​​​ចំពោះការ​ដុត​​​ឯកសារ​​​សាសនា​អ៊ិស្លាម​​​​នានា ក្នុងនោះ​​​រួម​មាន​ព្រះគម្ពីរ​​កូរអាន​​​​ផង​​នៅ​​​ឯមូលដ្ឋាន​យោធាអាមេ​រិក​​​ធំមួយ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​។ ក្នុងសេចក្តី​ប្រកាស​ជា​​លាយលក្ខណ៍​អក្សរ​មួយ​​ លោក PANETTA គូស​បញ្ជាក់​ថា ​ឧត្តម​សេនីយ៍​​ JOHN ALLEN មេ​បញ្ជា​ការ​​កង​កម្លាំង​​​អូតង់​នៅអាហ្វហ្គានីស្ថាន​បាន​រាយ​ការណ៍​​ជូន​លោក​ពី​ឧប្បត្តិ​ហេតុ​​​​គួរ​ឱ្យសោកស្តាយ​​​​បំផុត​នេះ ។​

រថយន្តតាកូម៉ា ពណ៌ខ្មៅ បើក​បុក​បង្គោល​ភ្លើង​បំភ្លឺ​​ផ្លូវ​នៅ​លើ​សួន​ច្បារ​ខាង​ជើងភោជនីយដ្ឋាន​ទន្លេ​សាប

Posted: 21 Feb 2012 06:58 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដ​តា​កូ​ម៉ា ពណ៌​ខ្មៅ បានបើកបុក​បង្គោល​ភ្លើង​​បំភ្លឺ​ផ្លូវ​ បណ្ដាល​ឱ្យ​បាក់​ទ្រេត​​នៅ​លើ​ចិញ្ចើម​​សួន​ច្បារ​ខាង​ជើង​​ភោជនីយ​ដ្ឋាន​​ ទន្លេ​សាប កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ កុម្ភៈ នៅ​​តាម​បណ្តោយ​​វិថី​ព្រះ​ស៊ី​សុវត្ថិ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូនពេញ ។

កម្ម​ករ​រោង​ចក្រ​​កាត់​ដេរ​ នៅ​ខេត្ត​កំពង់​ចាម ​បន្តធ្វើ​ការ​តវ៉ា​​ថ្ងៃទី​​៣ ដង្ហែ​ក្បួន​ទៅ​មុខ​សាលា​ខេត្ត ខណៈ​​មិន​ទាន់​​មាន​ដំណោះ​ស្រាយ​

Posted: 21 Feb 2012 06:56 PM PST

ក្រុមបាតុករនាំគ្នារាំលេងនៅខាងមុខរោងចក្រ
ខេត្តកំពង់ចាម ៖ ​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​​មេន​ហាតធេន ​នៅ​ខេត្ត​កំពង់​ចាម រាប់​រយ​នាក់​នៅ​តែ​បន្ត​ធ្វើ​ការ​​តវ៉ា​ដោយ​សន្តិ​វិធី​ឈាន​ចូល​​ដល់​ថ្ងៃ​ ទី​​៣​ហើយ គិត​មក​ដល់​​ព្រឹក​ថ្ងៃទី​២២ កុម្ភៈ ២០១២ នេះ ហើយ​កម្ម​ករ​ទាំង​ហ្វូង​​ទាំង​ហ្វាយ​​បាន​ដង្ហែ​​​​ក្បួន​​​ទៅ​កាន់​សាលា​ ខេត្ត​​កំពង់​ ​ចាម​ ​ដើម្បី​​ឱ្យ​​អាជ្ញា​ធរ​​ខេត្ត​ជួយ​​ដោះ​ស្រាយ​​ការ​ទាម​ទារ​​រប​ស់​ពួក​គេ ​ចំនួន​១២​ចំណុច​ ​ឈាន​ទៅ​អនុ​វត្ត​ការ​ងារ​ឱ្យ​

​រុស្ស៊ី​នឹង​​ដាក់​ពង្រាយ​​មីស៊ីលធុន S-400 នៅ​​តាម​ព្រំដែន​​ភាគខាង​លិច​

Posted: 21 Feb 2012 06:47 PM PST

​ប្រព័ន្ធ​ការពារ​​​អាកាស S-400
​មេបញ្ជា​ការ​​​​កង​ទ័ពរុស្ស៊ី​​មួយរូប​ប្រកាស​កាល​ពីថ្ងៃទី​​​២១ កុម្ភៈ ​​ថា ប្រព័ន្ធមីស៊ីល​​ការពារ​​​​អាកាស​​ថ្មីធុន S-400 TRIUMPH នឹង​ត្រូវ​ប្រគល់​​ឱ្យ​បណ្តា​​យោធភូមិភាគ​ខាងលិច​​របស់​រុស្ស៊ី ហើយ​នឹង​ត្រូវ​ដាក់​ពង្រាយ​​​​ក្នុង​រយៈ​ពេល​​១​ខែ​ទៀត​។​ លោកមេបញ្ជា​ការ​​​​​អាកា​ឌី​​​ បានគ្លីន ថ្លែងទៅ​កាន់​​ក្រុមអ្នកកាសែត​​​​ថា មីស៊ីល​ទាំង​នេះ​ត្រូវ​​បាន​សាកល្បង​​ ហើយ​ដឹក​​ទៅកាន់​​ទី​​ក្រុង​ភាគ​ខាង​លិច​​​ប្រទេស​គឺទីក្រុង​​កាលី​​​នីន ​​​ហ្ក្រាដ ។ ​ក៏ប៉ុន្តែ​​​​លោក​ពុំ​​បាន​បញ្ជាក់​ថា ​តើ​មីស៊ីល​​ទាំង​នេះ​នឹង​ត្រូវ​​ដាក់​ពង្រាយ​​នៅ​កន្លែង​​​​ណា​ឱ្យ​ប្រាកដ​​ឡើយ​។​

ការស្រាយបំភ្លឺរបស់ព្រះរាជអាជ្ញាអម​សាលាដំបូងខេត្តប៉ៃលិនចំពោះបណ្តឹងតវ៉ា​របស់ភាគីជនរងគ្រោះដែលត្រូវគេរំលោភ

Posted: 21 Feb 2012 06:34 PM PST

​ខេត្តប៉ៃលិន ៖ ព្រះរាជអាជ្ញាអម​សាលា​ដំបូង​ខេត្ត​ប៉ៃលិន ​បានលើកយកភស្តុតាង​ជាក់​ស្តែង​​ពិត​ប្រាកដ​​មក​ធ្វើ​ការ​បក​ស្រាយ​បំភ្លឺ​ រឿង​រ៉ាវ​ដែលមានការលេចឮនូវ​ពាក្យ​បណ្តឹងតវ៉ា​របស់​ក្រុមគ្រួសារជនរងគ្រោះ​ជា ​ដើមបណ្តឹងថា ជន​សង្ស័យ​ត្រូវបានឈ្មះក្តី ចំណែកឯជនរង​គ្រោះ​ត្រូវ​សងជំងឺចិត្តទៅឲ្យជន​​សង្ស័យ​ចំនួន​៨​លាន​រៀលទៅវិញ ​កាល​ពី​វេលា​ម៉ោង​​១​រសៀល​ថ្ងៃ​ទី២១

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!