VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២៥ ធ្នូ

Posted: 25 Dec 2011 08:20 AM PST

កូរ៉េខាងជើង៖ កាលពីថ្ងៃសៅរ៍ទី​​ភ្នាក់​ងារ​ព័ត៌មាន​ជា​ផ្លូវ​ការកូរ៉េ​ខាង​ជើង​បាន​ផ្តល់​ងារ​ថ្មី​មួយ​ឱ្យ​អ្នក​គ្រប់​គ្រង​ថ្មី​របស់​ប្រទេស ដោយបានហៅ​លោក​ គីម យុងអ៊ុន ​ថា​ជា «មេ​ដឹកនាំ​កំពូល​នៃ​កង​យោធពល​បដិវត្ត»​។ នេះ​ជា​លើក​ដំបូងដែល​ងារ​ថា «មេ​ដឹកនាំ​កំពូល​» ត្រូវ​បាន​ប្រើ​សំរាប់​មេ​ដឹង​នាំ​ថ្មី​រូប​នេះ​ ដែល​ធ្លាប់​ត្រូវ​បាន​ប្រើ​សម្រាប់​លោក​ គីម ជុងអ៊ីល ដែល​ជា​សព​ឳពុក​លោក។​

រុស្សី៖ ពលរដ្ឋ​រុស្សី​រាប់់​ម៉ឺន​នាក់​បាន​ធ្វើការ​ប្រជុំ​មហា​ជន​នៅ​លើ​រុក្ខវិថី​សាខារ៉ូវ ក្នុង​ក្រុង​ម៉ូស្គូ​ដើម្បីតវ៉ា​ប្រឆាំង​នឹង​ការ​គៃ​បន្លំ​សន្លឹក​ឆ្នោត ​នៅ​ក្នុង​ការ​បោះឆ្នោត​​សភា​កាល​ពី​ថ្ងៃ​ទី​៤​ខែ​ធ្នូ​ដែល​គណបក្ស​គ្រប់​គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ វឡាឌីមែរ ពូទីន បាន​ទទួល​ជ័យ​ជំនះ។

នីហ្សេរីយ៉ា៖ អាជ្ញាធរនីហ្សេរីយ៉ានិយាយ​ថា​មាន​មនុស្ស​យ៉ាង​តិច​ណាស់​៦៨​នាក់​បាន​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​រវាង​កង​កម្លាំង​សន្តិសុខ​និង​ពួក​សមាជិក​នៃ​និកាយ​អ៊ីស្លាម​និយម​ជ្រុល​មួយ​ក្នុង​ផ្នែក​ខាង​ជើង​ប្រទេស។​

ស៊ីរី៖ ប្រជារាស្ត្រ​ស៊ីរី​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ព្រះវិហារ ដើម្បីធ្វើ​បុណ្យ​សព​មនុស្ស​៤៤​នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក​អត្តឃាត​​ពីរ​ក្នុង​រដ្ឋធានី​កាល​ពី​ថ្ងៃ​សុក្រ។

យេម៉ែន៖ កង​កម្លាំង​រដ្ឋាភិ​បាលយេម៉ែនក្នុង​ក្រុង​សាណា បាន​បាញ់​សម្លាប់​ពួក​បាតុករ​ប្រឆាំង​យ៉ាង​តិច​ណាស់​៧​នាក់​និង​ធ្វើ​ឲ្យ​មនុស្ស​៣០​នាក់​ឬ​អាច​ច្រើន​ជាង​នេះ​ឲ្យ​រង​របួស​ដែល​បាន​ចូល​រួម​​ក្នុង​ការ​ដើរ​ធ្វើ​បាតុកម្ម​ធំមួយ​ទៅ​កាន់​អាគារ​មាន​កំផែង​ព័ទ្ធ​ជុំវិញ​របស់​ប្រធានាធិបតី​ យេម៉ែន អាលី អាបដូឡា សាឡេ។ ​បាតុកម្ម​នេះ​ធើ្វ​ឡើង​ដើម្បី​ទាម​ទារ​ឱ្យ​គេ​កាត់​ទោស​លោក​ សាឡេ ចំពោះ​ការ​សម្លាប់​ពួក​សកម្មជន​រាប់​រយ​នាក់​ដែល រដ្ឋាភិបាលបង្ក្រាប​បាតុកម្ម​របស់​ក្រុម​ប្រឆាំង​ដែល​មាន​រយៈពេល​១០​ខែ។

ប៉ាឡេស្ទីន៖ ​អ្នក​ធ្វើ​ធម្មយាត្រា​និង​ពួក​ទេសចរ​រាប់ ពាន់​នាក់​បាន​ចាប់​ផ្តើម​ទៅ​ដល់​ក្រុង​ បេឡេហេម ​កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​ចំណាយ​ពេល​ពេលវេលា​ថ្ងៃ​បុណ្យ​ណូអែល​នៅ​ក្នុង​ទី​ក្រុង​ដែល​គេ​ជឿ​ថា​ជា​ទី​កំណើត​របស់​ព្រះ​យេស៊ូ។ ការប្រារព្ធពិធីបុណ្យ​ណូអែល​លើទឹកដីដ៏ពិសិដ្ឋត្រូវបានលោក​ វីចទ័រ បាតាស៊ី អភិបាល​ក្រុង​ បេឡេហេម បាន​មាន​ប្រសាសន៍​ថា​ពិធី​បុណ្យនេះមាន​ន័យ​ពិសេស​សម្រាប់​ប្រជារាស្ត្រ​ប៉ាទ្បេស្ទីន​លើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ពួក​គេឱ្យ​មាន​រដ្ឋ​មួយ​របស់​ផង​ខ្លួន​កំពុង​មាន​ចលនា​ទៅ​មុខ។

ប៉ាគីស្ថាន៖ ​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​ យូសូហ្វ រ៉ាហ្សា គីឡានី បាន​ស្វាគមន៍​អត្ថាធិប្បាយ​កាល​ពី​ថ្ងៃ​សុក្រ​របស់​អគ្គ​មេ​បញ្ជាការ​យោធា​ ​​អាសហ្វាក ផាវីស កាយ៉ានី  ដែល​បាន​បដិសេធ​លទ្ធភាព​នៃ​ការ​មាន​រដ្ឋប្រហារ​មួយ និង​សន្យា​ថា​កង​ទ័ព​នឹង​បន្ត​គាំ្រទ្រ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!