Koh Santipheap Daily

Koh Santipheap Daily


រថយន្តទួរីសដឹកអ្នកដំណើរបុករថយន្តដឹកបារីរបួសធ្ងន់និងស្រាល8នាក់

Posted: 28 Dec 2011 11:16 PM PST

នៅកន្លែងកើតហេតុ
ខេត្ត​កំពង់​ចាម ៖​ រថយន្តទួរីសដឹកអ្នក​ដំណើរ​មួយគ្រឿងបានពន្លះគ្នាជា​មួយ​នឹង​រថ​ យន្តអីុស៊ុយហ្សុ៊យចំណុះ២តោនកន្លះ ដឹកបារី​យ៉ាង​ពេញទំហឹងលាន់ដូចរន្ទះ នៅលើកំណាត់​ផ្លូវជាតិលេខ៧ ស្ថិតនៅភូមិអម្ពិលក្រោម ឃុំ​អម្ពិល ស្រុកកំពង់សៀម កាលពីវេលាម៉ោង១០​និង២០នាទីព្រឹក ថ្ងៃទី២៩ ធ្នូ បណ្តាលឱ្យរថ​

បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ឆ្នាំ​2011​កើន​ឡើង​ជាង​​ឆ្នាំ​កន្លង​មក​

Posted: 28 Dec 2011 11:15 PM PST

ខេត្ត​កំពង់​ធំ ៖​ ​ដើម្បី​រួម​ចំណែក​​ទប់​ស្កាត់ និង​កាត់​បន្ថយ​​បទ​ល្មើស​​​ផ្សេងៗ​ អគ្គ​ស្នង​ការ​​​​នគរ​បាល​ជាតិ និង​គណៈ​​បញ្ជា​ការ​​​ឯក​ភាព​ខេត្ត បាន​​ដាក់​ចេញ​នូវ​គោល​​ការណ៍ និង​វិធាន​ការ​សំខាន់ៗ​ជា​ច្រើន ដូច​​ជា​រៀប​ចំ​កម្លាំង​នគរ​បាល​​​ជា​​ក្រុម​ប្រ​ចាំ​បញ្ជា​ពី​ថ្នាក់​ខេត្ត ​ រហូត​ដល់​ប៉ុស្តិ៍​​នគរ​បាល​​រដ្ឋ​បាល​តាម​បណ្តា​ឃុំ​នានា

គ្មាន​ការ​ចាប់​ខ្លួន​លោក​ជួង ជូងី មេធាវី​បក្ស​សម​រង្ស៊ីទេ

Posted: 28 Dec 2011 10:43 PM PST

រាជ​ធានី​ភ្នំពេញ​ ៖ ប្រភព​នានា​​ជា​ពាក្យ​ចចាម​អារ៉ាម​បាន​និយាយ​តៗ​គ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ធ្នូ ថា ​មេធា​វី​មួយ​រូប​របស់​គណបក្ស​សម​រង្ស៊ី​លោក​​ជួង ជូងី ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​នៅ​ខេត្ត​​​កំពង់​ឆ្នាំ​ង និង​បញ្ជូន​មក​រា​ជ​ធានី​ភ្នំ​ពេញ ។

​កូរ៉េ​ខាងជើង​​​​ចាប់ផ្តើម​​​ការគោរព​វិញ្ញាណក្ខន្ធ​​​ជាតិ​ចំពោះ​មេដឹក​នាំ​​ដែល​ទទួលមរណ​ភាព​

Posted: 28 Dec 2011 10:43 PM PST

ទិដ្ឋភាព​​​ក្នុង​ពេល​​​គោរពវិញ្ញាណក្ខន្ធ​​​ជាតិ​
​​ពិធីគោរព​វិញ្ញាណក្ខន្ធ​​ជាតិជាកិត្តិយស​​​ដល់​មេ​ដឹកនាំ​​កូរ៉េខាងជើង លោកគីម ជុងអ៊ីល ​ដែល​ទទួល​មរណភាព​ចាប់ផ្តើម​​​នា​ថ្ងៃទី​​​​២៩ ធ្នូ​។​ ទូរទស្សន៍​​កូរ៉េខាងជើង​​បានផ្សាយ​រូបភាព​ទាំងឡាយ​​បង្ហាញពី​​ក្បួន​ព្យុហយាត្រា​​យោធា​ធំ​មួយ​ក្នុង​ឱកាស​​​គោរពវិញ្ញាណក្ខន្ធ​​​​ជាតិ​នេះ ដែល​រៀបចំ​​​​ធ្វើ​ក្នុង​ទីក្រុង​​​​ព្យុង​យ៉ាង​​ ព្រមទាំង​​បង្ហាញ​រូបភាព​​មនុស្សជាច្រើន​​​លាន​នាក់ ​​ប្រមូលផ្តុំ​គ្នា​​​គោរពវិញ្ញា​ណក្ខន្ធ​​​​អតីត​​មេដឹកនាំ​​​​របស់ខ្លួន​​នៅ​តាមដង​វិថី​​ទាំងឡាយ​។​

អាល់ប៊ុម​ចម្រៀង​របស់​ក្រុម Super Junior និង Girl Generation លក់​ដាច់បំផុតប្រចាំឆ្នាំ​2011

Posted: 28 Dec 2011 10:38 PM PST

ក្រុម​​តារា​ចម្រៀង​កូរ៉េ​ Girl Generation
យោងទៅតាម​ប្រភព​ព័ត៌មាន​​ពីគេហទំព័រ​​សិល្បៈ​កូរ៉េចេញផ្សាយ​​​កាលពីថ្ងៃ​ពុធ ទី២៨ ​ធ្នូ ឆ្នាំ​២០១១ បានឱ្យ​ដឹង​ថា អាល់​ប៊ុម ក្រុមតារា​​ចម្រៀង​​​កូរ៉េ Super Junior និង​ក្រុម​​តារា​ចម្រៀង​​នារី Girl Generation ឬ SNSD លក់​​ដាច់​ជាង​បំផុត​​សម្រាប់​​ឆ្នាំ​២០១១នេះ ។ ប្រភពព័ត៌មាន​​ដដែល​នោះ​បាន​បន្តឱ្យ​​ដឹង​ទៀត​ថា ​ក្រុម​តារា​ចម្រៀង​​​​ Super Junior ​លក់់​​​​អាល់ប៊ុម​ចម្រៀងសរុប​បានចំនួន​៣៥៥.៩១៥​គិតចាប់​ពី​ថ្ងៃទី១ ​មករា​រហូត​មក​ដល់​ថ្ងៃទី២៧ ​ធ្នូ ឆ្នាំ២០១១ ខណៈពេលដែល​​ក្រុម SNSD

កម្ម​កររោងចក្រ​​ក្រដាស និង​កម្ម​ករ​រោង​ចក្រ​ឥដ្ឋ​ការ៉ូ​​ផឹក​ស៊ីស្រវឹង​​កាប់​ចាក់​គ្នា​​របួស​​ទាំង​សង​ខាង

Posted: 28 Dec 2011 10:27 PM PST

អ្នករងគ្រោះ
រាជធានីភ្នំពេញ ៖ កម្មករ​រោងចក្រ​ក្រដាស​និង​កម្មករ​រោងចក្រ​ឥដ្ឋការ៉ូ​ពីរ​ក្រុម​ផឹកស៊ី​ ស្រវឹង​​កាប់ចាក់​គ្នា​រង​របួស​ទាំង​សងខាង។ ហេតុការណ៍​នេះ​កើតឡើងកាលពី​វេលាម៉ោង​១២​និង​៤០​រំលង​​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ ​ទី​២៩ ធ្នូ នៅ​មុខ​រោង​ចក្រ​ក្រដាស​ទល់មុខ​រោង​ចក្រ​ឥដ្ឋការ៉ូ ស្ថិត​ក្នុង​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ

ក្រុមហ៊ុន Apple មាន​គម្រោង​ចេញ​លក់ iPad 3 នៅថ្ងៃទី24 កុម្ភៈ

Posted: 28 Dec 2011 10:22 PM PST

​ការលើក​បង្ហាញ​បច្ចេក​​​វិទ្យា​​ទំនើប iPad 3 របស់​ក្រុមហ៊ុន Apple
យោងទៅតាម​​​​ប្រភព​ព័ត៌មាន​​​​ពី​កាសែត​​ The Economic Daily News ​​​​ដែល​មាន​មូល ដ្ឋាន​នៅ​កោះតៃវ៉ាន់​ចេញ​​ផ្សាយ​​​​​ពីថ្ងៃពុធ ទី២៨ ធ្នូ ឆ្នាំ​២០១១ បានឱ្យ​ដឹង​ថា ក្រុមហ៊ុន Apple មាន​គម្រោង​​ចេញលក់​​បច្ចេក​​​វិទ្យា​​ទំនើប iPad 3 នៅ​ថ្ងៃ​ទី២៤ ​កុម្ភៈ ឆ្នាំ​២០១២ ខាងមុខនេះ ។ ​ការ​​ប្រកាស​​​​​​ចេញ​លក់​ផលិតផល​បច្ចេក​វិទ្យា​​ដ៏​​ទំនើប​នេះ​​​គឺជាផ្តល់​កិត្តិ​យស​ដល់​ថ្ងៃ​​ខួបកំណើត​របស់​​​លោក Steve Jobs (ថ្ងៃទី២៤ កុម្ភៈ ​១៩៩៥) ស្ថាបនិក​ក្រុម Apple ដែល​បាន​ធ្វើ​មរណកាល​​​កាលពីថ្ងៃទី៥ តុលា ឆ្នាំ២០១១ ក្នុង​​​វ័យ​៥៦​ឆ្នាំ ។

វ៉េ​ណេ​ស៊ុយ​អេ​ឡា​ ក្លាយ​ជា​ប្រទេស​មាន​​រឿងក្តីឃាត​កម្ម​ច្រើន​បំផុត​

Posted: 28 Dec 2011 10:17 PM PST

​ប៉ូលិស​​​កំពុង​​បង្កើន​ការ​ត្រួតពិនិត្យ​
វ៉េ​ណេ​ស៊ុយ​អេ​ឡា កំពុង​ក្លាយជា​​​ប្រទេស​មាន​អំពើ​ហិង្សា​​ច្រើន​បំផុត​នៅ​អា​មេ​រិក​ឡាទីន ដោយ​មាន​ស្ថិតិ​ឧ​ក្រិដ្ឋ​កម្ម​ឡើង​ខ្ពស់​ជា​ប្រ​វត្តិ​សាស្ត្រ​ តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​​របស់​ក្រុម​សង្កេត​ការណ៍​​អំ​ពើ​ហិង្សា​នៅ​វ៉េណេស៊ុយ​អេឡា​(OVV) កាល​ពី​ថ្ងៃ​ទី​២៧ ធ្នូ កន្លង​ទៅនេះ ។ ក្រុម(OVV)បង្ហើបឱ្យ​ដឹង​ថា​ មា​នមនុស្ស​ត្រូវ​គេធ្វើ​អត្ត​ឃាត​ចំនួន​១៩.៣៣៦​នាក់​ក្នុង​ឆ្នាំ២០១១​ ជាម​ធ្យម​ ៥៣​នាក់​ ក្នុង​មួយ​ថ្ងៃ​​ នៅ​​វ៉េណេស៊ុយ​អេ​ឡា​ ដែល​មាន​ប្រជា​ជន​សរុប​២៩​លាន​នាក់ ។ តាម​ឯក​សារ​របស់ក្រុម​ OVV​បញ្ជាក់ថា ​​«យើង​ត្រូវ​បង្ហើប​ឱ្យ​ដឹង​​ពីទិន្នន័យ​ឱ្យ​មហា​ជន​បាន​ដឹង​ក្នុងឆ្នាំ​២០១១

អតី​ត​កីឡាករ​អូ​ស្ត្រា​លី​ Brad Drewettត្រូវ​បាន​តែង​តាំង​ជា​ប្រ​ធាន​ថ្មី​របស់​សមាគម​កីឡា​តឺន្នីស​បុរស​ ATP

Posted: 28 Dec 2011 10:15 PM PST

លោក Brad Drewettប្រធានថ្មីរបស់សមាគមកីឡាតឺន្នីសបុរស ATP
លោក​ Brad Drewett អតីត​ម្ចាស់​ជើង​ឯក​Australian Open Junior Boysកាល​ពីឆ្នាំ​១៩៧៥ និង​១៩៧៧ ​ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​ប្រធាន​​នា​យក​ប្រតិ​បត្តិ​ថ្មី​របស់​សមាគម​កីឡា​តឺន្នីស​ផ្នែក​បុរស​ ATP។ លោក​ Drewett ត្រូវ​បាន​ក្រុម​ប្រឹក្សា​នា​យក​របស់​សមា​គម​បោះ​ឆ្នោត​ឱ្យ​កាន់​តំណែង​ថ្មី​ខាង​លើ​ក្នុង​អាណត្តិ​ដែល​មាន​រយៈ​ពេល​៣​ឆ្នាំ​។ នេះ​គឺ​ជា​ការ​ឡើង​ឋានៈ​មួយ​កម្រិត​ពី​តួ​នា​ទី​ចាស់​ក្នុង​នាម​ជា​នា​យក​ប្រ​តិ​បត្តិ​ជាន់​ខ្ពស់​ ATP ។ បន្ទាប់​ពី​ទទួល​បាន​តួ​នា​ទី​ថ្មី បុរស​វ័យ​៥៣​ឆ្នាំ​រូបនេះ​បាន​ថ្លែង​ថា​៖«ខ្ញុំ​មាន​កិត្តិ​យស​ខ្លាំង​ណាស់​ដែល​ទទួល​បាន​ឱកាស​ដឹក​នាំ​សមា​គម​ ATP។

សម្តេចតេជោ​ ហ៊ុន សែន ​អញ្ជើញ​​ជា​អធិបតី​​ប្រគល់​សញ្ញា​បត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ស្វាយ​រៀង

Posted: 28 Dec 2011 08:11 PM PST

រាជធានីភ្នំពេញ ៖ ​សម្តេចតេជោ​នាយក​រដ្ឋ​ម​ន្ត្រី ហ៊ុន សែន ​បាន​អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​ប្រគល់​​សញ្ញា​​បត្រ​ដល់​​និស្សិត​បញ្ចប់​ ការ​សិក្សា​របស់​សាកលវិទ្យា​ល័យ​​ស្វាយ​រៀង ​ថ្នាក់​បរិញ្ញា​បត្រ​​រង, បរិ​ញ្ញា​បត្រ​ និង​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​​ចំនួន៧៨៦នាក់ ​កាលពីវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ ថ្ងៃទី​​២៩ ធ្នូ ២០១១ ​នៅ​សាក​ល​វិទ្យា​ល័យ​​

ចុះ​វាស់​វែង​ព្រំ​ដី​តាម​សេច​ក្តី​​​សម្រេច​របស់​សុរិយោ​ដី​ប្រ​ជា​ពល​រដ្ឋ​ខ្លះជំទាស់​

Posted: 28 Dec 2011 08:02 PM PST

រាជធានីភ្នំពេញ ៖​ ​​ផ្ទៃ​ដី​បឹង​មួយ​កន្លែង​​ស្ថិត​នៅ​ក្នុង​ភូមិ​ព្រែក​​​តា​គង់ សង្កាត់​ចាក់​អង្រែលើ ខណ្ឌ​មានជ័យ ដែល​មានទំ​ហំ​​ជិត​មួយ​ហិក​តា​​​ ត្រូវ​បាន​​ម​ន្ត្រី​អាជ្ញា​ធរ​​មូល​ដ្ឋាន​​​ចុះ​កំណត់​វាស់​វែង​ព្រំ​ដី​​​ ទៅ​តាម​​សេច​ក្តី​សម្រេច​​របស់​គណៈ​កម្ម​ការ​សុរិ​​យោ​ដី​ថ្នាក់​​ជាតិ ​ប៉ុន្តែ​ត្រូវ​ក្រុម​ប្រ​ជា​ពល​រដ្ឋ​​​​រា​រាំង​មិន​អនុ​ញ្ញាត​ឱ្យ​​ មន្ត្រី​ជំនាញ​​​​​ធ្វើ​ការ​វាស់​វែង​

ស៊ីរី ៖ ពួក​ជន​ប្រដាប់​អាវុធ​​ព័ទ្ធ​រថ​យន្ត​របស់​ពួក​អ្នក​សង្កេត​ការណ៍សម្ព័ន្ធ​អារ៉ាប់​

Posted: 28 Dec 2011 07:59 PM PST

សាក​សព​អ្នក​ស្លាប់​ក្នុង​អំពើ​ហិង្សា​នៅ​ស៊ី​រី​
វិទ្យុ​ឯក​ជន​ SHAM FM រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៨ ធ្នូ ថា ពួក​ជន​ប្រដាប់​អាវុធ​បាន​ឡោម​ព័ទ្ធ​រថ​យន្ត​មួយ​គ្រឿង​ដែល​ដឹក​អ្នក​សង្កេត​ការណ៍​អារ៉ាប់​៤​នាក់​ក្នុង​សង្កាត់​ AL-MRAIJ ​ខេត្ត​ហូម​នា​ភាគ​កណ្តាល​ប្រទេស​។ យោង​តាម​វិទ្យុ​នេះថា ​រថ​យន្ត​នោះ​អាច​គេច​ទៅ​កាន់​សង្កាត់ AL-NUZHA ពេល​កង​កម្លាំង​សន្តិ​សុខ​ស៊ី​រី​បាញ់​លើ​ពួក​ជន​ប្រដាប់​អាវុធ​ទាំង​នោះ។ ពួក​អ្នក​សង្កេត​ការណ៍​អារ៉ាប់​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​២៧ ធ្នូ​ ដាក់​ពង្រាយ​នៅ​ទី​ក្រុង​ហូម​ក្នុង​ក្រប​ខណ្ឌ​នៃ​បេសកកម្ម​របស់​ពួក​គេ​មួយ​ខែ​ក្នុង​ប្រទេស​ស៊ី​រី​។

បញ្ជី​តារាចិន​វ័យ​ក្មេង​ ចំនួន10រូប​ដែល​រក​ប្រាក់​ចំណូល​​បាន​ច្រើន​បំផុត​ក្នុង​​​ឆ្នាំ​2011

Posted: 28 Dec 2011 07:49 PM PST

 នាង Li Yuchun
តាម​ប្រភព​ពីគេ​ហ​ទំព័រ maydaily ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៨ ធ្នូ​ បាន​ឱ្យ​ដឹង​ថា តា​រា​ភាព​យន្ត​ និង​ចម្រៀង​ជន​ជាតិ​ចិន​វ័យត្រឹម​​៣០​ឆ្នាំ ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​ ហើយ​ក៏​ជា​តា​រា​ដែល​ស្ថិត​ក្នុង​ដួង​ចិត្ត​របស់​ទស្សនិក​ជន​ដែរ​​នោះ​ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ប្រចាំ​ឆ្នាំ​២០១១​នេះ រួម​មាន ៖ ១- នាង Li Yuchun ជា​តារា​ចម្រៀង និង​ភាព​យន្ត​ ​ជន​ជាតិ​ចិន វ័យ​២៧​ឆ្នាំ​ កើត​នៅ​ទី​ក្រុង​ជាំងឌូ ខេត្ត​ស៊ី​ឈួន​ ក្នុង​មួយ​ឆ្នាំ​រក​ចំណូល​បាន​៥១,១​លានយាន់ ស្មើ​នឹងជាង​៨​លាន​ដុល្លា​រ​អាមេរិក ។

លោកមេធាវី​​ជួង ជូងី ត្រូវ​បាន​បញ្ជូន​​មក​កាន់​ខេត្ត​​កណ្តាល​បន្ទាប់ពីឃាត់ខ្លួន​នៅ​​ខេត្តកំពង់ឆ្នាំង​

Posted: 28 Dec 2011 07:43 PM PST

​ខេត្តកំពង់ឆ្នាំង​​​ ៖ ​លោកជួង ជូងី ​មេធាវី​​ការពារក្តី​លោក​សម រង្ស៊ី ​ប្រធានគណបក្ស​សម រង្ស៊ី ​​ត្រូវបានសមត្ថកិច្ច​​​ធ្វើការឃាត់ខ្លួន​​​នៅ​លើ​ទឹក​ដី​ខេត្តកំពង់​ឆ្នាំង ​​​កាលពីវេលាម៉ោង​ជាង​​​៧​ព្រឹកថ្ងៃទី​​​២៩ ធ្នូ ​​​២០១១ នេះ ខណៈ​ពេលគាត់​ធ្វើ​ដំណើរ​​​​ទៅ​ការពារក្តី​​​​រឿងទំនាស់ដីធ្លី​ឱ្យ​​ប្រជា​ ពលរដ្ឋ​​នៅទីនោះ​។​

UNFPA ប្រគល់​រថយន្ត​​សង្គ្រោះ​2​គ្រឿង​ និង​បរិក្ខា​រថែ​ទាំសុខ​ភាព​មាតា​ដល់​ក្រសួង​សុខា​ភិ​បាល

Posted: 28 Dec 2011 07:38 PM PST

ការប្រគល់សោរថយន្ត
រាជធានីភ្នំពេញ ថ្ងៃ​ទី​២៧ ធ្នូ​ ២០១១ ៖ មូលនិ​ធិ​សហប្រជា​ជាតិ​សម្រាប់​ប្រជា​ជន​ (UNFPA) បាន​ប្រគល់​រថយន្ត​សង្គ្រោះ​២​គ្រឿង​ រួម​នឹង​បរិ​ក្ខា​រថែ​ទាំ​សុខ​ភាព​មាតា​មួយ​ចំនួន​ទៀត ដល់​ក្រសួង​សុខា​ភិ​បាល​ ដែល​ជាការ​ចូលរួម​ចំណែក​ជា​មួយ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា ក្នុង​កិច្ច​ប្រឹង​ប្រែង​សំ​ដៅ​កាត់បន្ថយ​អត្រា​​មរណភាព​មាតា​នៅ​

ក្របួច​បាន​ជន​សង្ស័យ​ម្នាក់​​ឆក់​ខ្សែ​.ក​​ប្លាទីន​​៣​ជី​​នៅតាម​ផ្លូវ​សាធារណៈ

Posted: 28 Dec 2011 07:33 PM PST

ជនសង្ស័យឆក់ខ្សែ.ក
រាជធានីភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.​កបា្ល​ទី​ន​ទម្ងន់​៣​ ជី បាន​សម្រេច​ហើយ​លើក​សំ​ញ៉ែង​។ ជន​រង​គ្រោះ​ជិះ​ដេញ​តាម​ស្រែ​កថា​ ចោរ​ៗក៏​ត្រូវ​បាន​​អង្គរក្ស​របស់​មន្ដ្រី​មួយ​រូប​បាញ់​ឡើង​លើ​១​គ្រាប់​ជួ ​យ​អន្ដរា​គមន៍ បណ្ដាល​ឱ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ជិះ​ទៅ​បុក​ម៉ូតូ​មួយ​គឿ​ង​ទៀត​ដែល​ កំពុង​ឈប់​នៅ​

ក្រុងមូស្គូ​ចោទប្រកាន់​​អាមេ​រិក​​ថា រំលោភ​​​​បំពាន​​សិទ្ធិ​មនុស្ស​

Posted: 28 Dec 2011 07:28 PM PST

ទិដ្ឋភាព​​ក្នុង​ពន្ធនា​គារ​​​អាមេ​រិក​នៅ​ហ្គង់​តាណាម៉ូ​​​
​ប្រទេសរុស្ស៊ី​​​កាលពីថ្ងៃទី​​២៨ ធ្នូ ​​​ប៉ុនប៉ង​​បំផ្លាញ​​​​ចំណាត់ថ្នាក់​​​របស់អាមេរិក​ក្នុង​​​ឋានៈ​ជា​ប្រទេស​​ដែល​​មានស្ថានភាពសិទ្ធិមនុស្ស​​ប្រសើរ​​​​​ជាង​គេ​មួយ​​លើពិភពលោក ដោយចេញ​ផ្សាយ​​ជា​លើកដំបូង​នូវរបាយការណ៍​មួយស្តីពីការ​រំលោភ​​​បំពានសិទ្ធិមនុស្ស​​​​ប្រព្រឹត្ត​ដោយ​​រដ្ឋាភិ​បាល​អាមេ​រិក​។​ ដោយរិះគន់​​​នយោបាយ​​លំអៀង​​​​របស់​សហ​រដ្ឋអាមេរិក​​ ក្រុង​​​​មូស្គូ​​​គូសបញ្ជាក់​​ពីអសមត្ថភាព​​របស់​លោកប្រធានាធិបតី​ប៉ារ៉ាក់ អូបាម៉ា ​ក្នុង​​ការ​បិទ​​​ពន្ធនាគារ​​យោធា​នៅ​ហ្គង់​​តាណាម៉ូ ​ហើយ​ចោទប្រកាន់​​​​​សេតវិមាន​ថា ​រារាំង​​​អ្នកទទួល​ខុស​ត្រូវ​​មួយ​ចំនួនរបស់​​​រដ្ឋាភិបាល​ និងរបស់​​​​ភ្នាក់​ងារ ​CIA មិន​ឱ្យទទួល​ការ​​កាត់ទោស​។​

ស្រវឹងស្រា​ជិះ​ម៉ូតូ​​បុក​គ្នា​​នៅស្ថានីយ៍​​​បូម​ទឹក​​បឹង​ត្របែក​​បាក់​.កស្លាប់​​ម្នាក់​របួស​ធ្ងន់​៣​នាក់​

Posted: 28 Dec 2011 07:24 PM PST

ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​បាក់​.​ក​ស្លាប់ និង​៣​នាក់​ទៀត​រង​របួសធ្ងន់ ខណៈ​​ជិះ​ម៉ូតូ​បុក​គ្នា​នៅ​មុខ​ស្ថានីយ៍​បូម​ទឹក​បឹង​ត្របែក​ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៨ ធ្នូ នៅ​តាម​ផ្លូវ​លេខ​២៧១ សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការ​មន ។

ខ្សែ​ប្រយុទ្ធ​ក្លឹប Man City បរិច្ចាគដល់​វិហារ 200ផោន​ តែ​ចំណាយ​1.000ផោន​ក្នុង​ក្លឹប​កំសាន្ត​

Posted: 28 Dec 2011 07:24 PM PST

កីឡា​ករ​ម៉ា​រី​យ៉ូ បា​ឡូ​តេលលី  និង​គូស្នេហ៍​
កីឡា​ករ​ម៉ា​រី​យ៉ូ បា​ឡូ​តេលលី ខ្សែ​ប្រយុទ្ធ​ក្លឹប Man City ក្នុង​អំឡុង​ពេល​កន្លង​មក​លេច​ឮ​ដំណឹង​ថា ជា​កីឡា​ករ​មាន​អំនួត ប៉ុន្តែ​ក្នុង​អំឡុង​ពេល​ចុង​ក្រោយ​នេះ​ទី​ភ្នាក់​ងារព័ត៌​មាន​​បរទេស​​ផ្សាយ​ឱ្យ​ដឹង​ថា គេមាន​ចិត្ត​សទ្ធា​ជ្រះ​ថ្លា​ធ្វើ​ដំណើរ​ទៅ​វិហារ​សេន​ចន​ ក្នុង​តំបន់​ឆាល​តុន​ នៅ​ថ្ងៃ​បុណ្យ​គ្រឹស្តស្មាស​ ហើយ​បរិច្ចាក​ប្រាក់​ចំនួន​២០០​ផោន​មុន​ពេល​ចំណាយ​ប្រាក់​​ដល់ទៅ​១.០០០​ផោន​នៅ​ក្នុង​ក្លឹ​ប​កំសាន្ត​។ របាយ​ការណ៍​​ដឹ​សាន់​ ឱ្យ​ដឹង​ថា កីឡា​ករ​បា​ឡូ​តេល​លី បាន​បណ្តើរ​គូ​ស្នេហ៍​ធ្វើ​ដំណើរ​ទៅ​វិហារ​មួយ

ជនជាតិ​កូរ៉េ​ជិះ​រថយន្ត​​បុក​ម៉ូតូ​មិន​ឈប់​ដោះ​ស្រាយ​ រហូត​ក្លាយ​ជារឿង​វាយ​តប់​

Posted: 28 Dec 2011 07:19 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​​ដែល​បង្ក​ឡើង​​ដោយ​រថយន្ដ CRV ពណ៌​សំបក​​​ឪឡឹកបើកបរដោយ​ជនជាតិ​កូរ៉េបុក​ពី​ក្រោយ​ម៉ូតូ​ធុន​សេ​១២៥ ស៊េរី​២០១០ ពណ៌​ខ្មៅ ហើយ​រថយន្ដ​មិន​ឈប់​និយាយ​​គ្នា​ទេ បាន​ព្យា​យាម​បើក​គេច​ធ្វើ​ឱ្យម្ចាស់​​ម៉ូតូ​ខឹងជិះ​ដេញ​តាម​ពាំងពីមុខ ត្រូវ​ជនជាតិកូរ៉េ​នោះ​បើកទ្វារ​ចុះ​ទាំង​អត់​ពាក់អាវ​​ក្នុង​

ជិះ​ម៉ូតូ​ចេញ​ពី​ផឹក​ស៊ីទៅ​បុក​​ទ្រូង​ផ្លូវ​របួស​ធ្ងន់​

Posted: 28 Dec 2011 07:15 PM PST

ជនរងគ្រោះ
ខេត្ត​ប៉ៃ​លិន ៖ ​យុវ​ជន​ឈ្មោះ​រ៉ន រ័ត្ន អាយុ​២២​ឆ្នាំ រស់​នៅ​ភូមិ​កូន​ភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុង​ប៉ៃ​លិន​រង​របួស​​រយះ​ថ្ពាល់​​ខាង​ឆ្វេង ​ដាច់​សាច់​ចង្ការហូតសន្លប់​បាត់​ស្មារតី ខណៈ​ពេល​ជិះ​ម៉ូតូ​ស្មាស​រី​វ៉ូ ស៊េរី​២០០៩ ឌុប​មិត្ត​ភក្តិ​​ជ្រុល​បុក​ទ្រូង​ផ្លូវ​ពេល​ចេញ​ពី​ផឹក​សីុ​ ។ ហេតុ​ការណ៍​នេះ​​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​

ពិសា​អាហារ​ពេល​ល្ងាច​ ជប់​លៀង​ឱ្យ​ចក្ខុ

Posted: 28 Dec 2011 07:15 PM PST

ក្រុម​នារី​វ័យ​ក្មេង​ស្លៀក​ពាក់​រ៉ូប​ប្លា​ស្ទិក​
តាម​ប្រភព​គេ​ហ​ទំព័រ maydaily ចេញ​ផ្សាយ​​ថ្ងៃ​ទី​២៧ ខែ​ធ្នូ​​ បាន​ឱ្យ​ដឹង​ថា កាល​ពី​ពេល​ថ្មី​ៗ​នេះ មាន​​ភោជ​នីយដ្ឋាន​អឺរ៉ុប​មួយ​កន្លែង​​ ស្ថិត​​នៅ​ក្រុង​ Foshan ខេត្ត​ Guangdong ​ប្រទេស​ចិន​ ​​បាន​ប្រា​រព្ធ​ពិធី​សម្ពោធ​បើក​ហាង​របស់​​ខ្លួន ដោយ​ជួល​ក្រុម​នារី​វ័យ​ក្មេង​ដែល​មាន​សម្រស់​ស្រស់​ផូរ​ផង់​ជា​អ្នក​បង្ហាញ​មុខ​ម្ហូប​​ ដោយ​ពួក​នាង​ស្លៀក​រ៉ូប​​​​កៅ​ស៊ូ​ប្លាស្ទិកពណ៌​ស ​ដែល​អាច​មើល​ឃើញ​រាង​កាយ​ដ៏​ទ្រលុក​ទ្រលន់​របស់​​ពួក​នាង​យ៉ាង​ច្បាស់ ។

​នាវា​ផ្ទុក​យន្តហោះ​​​​ចិនចេញ​​ធ្វើការ​សាកល្បង​​​​ក្នុង​សមុទ្រ​

Posted: 28 Dec 2011 07:10 PM PST

នាវាផ្ទុក​យន្តហោះ ចិន
​អ្នកនាំពាក្យ​​​​ក្រសួងការពារ​ជាតិ​ចិន លោក​យ៉ាង យូជុន​ ប្រកាស​កាលពីថ្ងៃទី​​២៨ ធ្នូ ​ថា នាវា​​ផ្ទុក​​យន្តហោះ ចិន​នាពេល​​​នេះ​កំពុង​​​​ចេញ​​ធ្វើ​ការ​សាកល្បង​​​ខាង​វិទ្យា​​សាស្ត្រ​​​នានា​ក្នុង​សមុទ្រ។​ អ្នកនាំពាក្យ​​​​រូបនេះ​​​គូសបញ្ជាក់​​​ក្នុងសន្និសីទ​​​សារព័ត៌មាន​​​មួយថា បន្ទាប់ពី​​​សម្រេច​បាន​បណ្តា​ទិសដៅ​​​​ដែលបាន​​កំណត់ក្នុង​​ពេលសាក​ល្បង​​​​លើក​​មុន​ៗ​ក្នុង​​សមុទ្រ​​ នាវា​នេះ​​បច្ចុប្បន្ន​​​កំពុង​ធ្វើការ​សាកល្បង​​​ខាងវិទ្យាសាស្ត្រ​​​តាមការ​​​គ្រោង​ទុក​​។ ការ​​ស្រាវជ្រាវ​​ និងការ​សាក​ល្បង​​នេះជា​​ដំណើរ​​​ការ​រយៈ​ពេល​​​​យូរ​មួយ​

ក្រុម​ប្រឹក្សា​ស្តង់​ដា​ NSC បើក​កិច្ច​ប្រ​ជុំ​លើក​ទី5​របស់​ខ្លួន​

Posted: 28 Dec 2011 06:59 PM PST

រាជធានីភ្នំពេញ ៖ ក្រសួង​ឧ​ស្សា​ហកម្ម​រ៉ែ​និង​ថាម​ពល​បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​លើក​ទី៥​របស់ ​ក្រុម​ប្រឹក្សា​ស្តង់​ដា​ជាតិ​ (NSC) នៅ​សណ្ឋា​គារ​កាំ​បូ​ឌី​យ៉ា​ណា​ កាល​ពី​ថ្ងៃ​ទី​​២៨ ធ្នូ ​ដែល​ពិធី នោះ​​​​​បាន​ធ្វើ​ឡើង​ក្រោម​អធិប​តី​ភាព​លោក ស៊ុយ សែម​ រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សា​ហកម្ម​រ៉ែ​និង​ថាម​ពល​ ។

មួយថ្ងៃ​គ្រោះ​ថ្នាក់​​៣​ករណី​នៅ​មណ្ឌល​គិរី

Posted: 28 Dec 2011 06:57 PM PST

ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់បានស្លាប់បាត់​បង់ជីវិតភ្លាមៗនៅ​នឹង​កន្លែង ហើយបុរស​បួននាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល​កំពុង​ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងសែន​មនោរម្យ ក្នុងហេតុការណ៍គ្រោះថ្នាក់បី​ដាច់​ដោយ​ឡែកពីគ្នា កាលពីរសៀលថៃ្ងទី២៨ ធ្នូ ២០១១ ។

​អគារ​​​សាលាដំបូង​ថ្មី​រាជធានីភ្នំពេញ​សាងសង់​​​រួចរាល់​ហើយ​ នឹង​ចូល​បម្រើការ​​​​​​នៅថ្ងៃទី​​​​៣ មករា​

Posted: 28 Dec 2011 06:51 PM PST

រាជធានីភ្នំពេញ​​​​ ៖ ​ក្រុម​មន្ត្រី​តុលាការ​បាន​​​ជួបជុំ​​​គ្នាច្រើនកុះករ​​ធ្វើ​ពិធី​​ដង្ហែ​ រូប​សំណាក​​លោក​តា​ដំបង​ដែកចេញពីទីតាំង​​សាលាដំបូង​រាជធានី​ភ្នំពេញ​ បណ្តោះអាសន្ន​កាលពីវេលាម៉ោង​៨ព្រឹក​​ថ្ងៃទី​​២៩ ធ្នូ ​​២០១១ ​​ឆ្ពោះទៅ​​តម្កល់​​នៅអគារ​សាលា​ដំបូង​រាជធានីភ្នំពេញ​ចាស់ (អគារ​ពិត​ប្រាកដ) ​​វិញ ដែល​ទើបស្ថាបនា​​រួច​នាពេលថ្មីៗ​នេះ

ជិះ​ម៉ូតូ​​បុក​រថយន្ត​​ប្រមូល​សំរាម​​របស់​ក្រុម​ហ៊ុន​សិុន​ទ្រី​ស្លាប់​​២​នាក់ របួស​ធ្ងន់​ម្នាក់​

Posted: 28 Dec 2011 06:44 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ស្លាប់​នៅ​កន្លែង​កើតហេតុ​ម្នាក់​ទៀត​ស្លាប់​ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​-​សូ​វៀត និង​ម្នាក់​ទៀត​របួសធ្ងន់​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែ​ត ខណៈពួកគេ​ជិះ​ម៉ូតូ​វ៉ា​រថយន្ដ​ជ្រុល​ទៅ​បុក​រថយន្ដ​ប្រមូល​សំរាម​របស់​ ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​​ពេញ​ទំហឹង បណ្ដាល​ឱ្យ​ម៉ូតូ​និង​មនុស្ស​២​នាក់​ខ្ទាត​ចូល​

មានជម្លោះក្នុងគ្រួសារលោកប្តីចិត្តខ្លាំង​ចាក់សាំងដុតឆេះរលាកពេញខ្លួន

Posted: 28 Dec 2011 06:31 PM PST

បុរសរងគ្រោះពេលបញ្ជូនមកដល់​មន្ទីរ​ភ្នំពេញ
ខេត្តបាត់ដំបង ៖ សមត្ថកិច្ចមូលដ្ឋាន​និយាយ​ថា បុរសម្នាក់បានដើរត្រដាងដៃដូច​ស្លាប​កប៉ាល់ហោះទៅរកគ្រួពេទ្យឲ្យជួយ​សង្គ្រោះ​ ដោយខ្លួនឯង បន្ទាប់ពីចាក់សាំងប៉ងដុត​សម្លាប់​ខ្លួន​​មិនបានសម្រេច រលាកពេញ​រាងកាយ​ដោយសារមានជម្លោះជាមួយប្រពន្ធកាលពី​វេលា​ម៉ោង៦និង៤០នាទី

សន្យា​ធ្វើ​ផ្លូវបេតុង​​ប្រវែង​ជិត​20គីឡូម៉ែត្រក្នុងខណ្ឌ​​ដង្កោ បើពលរដ្ឋ​គាំទ្រ​សម្តេចតេជោ

Posted: 28 Dec 2011 06:29 PM PST

រាជធានីភ្នំពេញ ៖ ​ផ្លូវលំ៤ខ្សែប្រវែង១៩ គីឡូ​ម៉ែត្រ ដែលលាតសន្ធឹងឆ្លង​កាត់ភូមិ​សាស្ត្រ​សង្កាត់៣ គឺសង្កាត់ឪឡោក សង្កាត់ស្នោរ ​និង​សង្កាត់ពន្សាំង ខណ្ឌដង្កោ ត្រូវបានសាលា​រាជ​ ធានីភ្នំពេញបើកការដ្ឋានស្ថាបនាពីផ្លូវដីមកផ្លូវក្រួសក្រហមវិញនាព្រឹកថ្ងៃទី២៧ ធ្នូ

ក្រុម​មន្ត្រី​​តុលាការ​ច្រើនកុះករ​​ដង្ហែ​​រូបសំណាក​​លោកតា​ដំបងដែកចេញពីទី​តាំង​​បណ្តោះអាសន្ន​ទៅ​តម្កល់​​​នៅអគារ​ថ្មី​

Posted: 28 Dec 2011 06:04 PM PST

រាជធានីភ្នំពេញ​​​​ ៖ ​ក្រុម​មន្ត្រី​តុលាការ​បាន​​​ជួបជុំ​​​គ្នាច្រើនកុះករ​​ធ្វើ​ពិធី​​ដង្ហែ​ រូប​សំណាក​​លោក​តា​ដំបង​ដែកចេញពីទីតាំង​​សាលាដំបូង​រាជធានី​ភ្នំពេញ​ បណ្តោះអាសន្ន​កាលពីវេលាម៉ោង​៨ព្រឹក​​ថ្ងៃទី​​២៩ ធ្នូ ​​២០១១ ​​ឆ្ពោះទៅ​​តម្កល់​​នៅអគារ​សាលា​ដំបូង​រាជធានីភ្នំពេញ​ចាស់ (អគារ​ពិត​ប្រាកដ) ​​វិញ ដែល​ទើបស្ថាបនា​​រួច​នាពេលថ្មីៗ​នេះ ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!