Koh Santipheap Daily

Koh Santipheap Daily


វិស័យ​សេវាក​ម្ម​ចិន​ធ្លាក់​ចុះ​ខ្លាំង​បំផុត​នៅ​ក្នុង​ខែ​មេសា​

Posted: 07 May 2013 12:45 AM PDT

​
កំណើន​វិស័យ​សេវាកម្ម​ចិន​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ដល់​កម្រិតមួយ​ទាប​បំផុត​នៅ​ក្នុង​ខែ​មេសា​ នេះ​បើ​យោងតាម​ការ​អង្កេត​ពី​វិស័យ​ឯកជន​ ដែល​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​ចន្ទ​ ទី​៦​ ឧសភា​ ។ នេះ​គឺ​ជា​ភស្តុតាង​មួយ​បង្ហាញ​ឱ្យ​ឃើញ​ពីការ​កើន​ឡើង​​នៃ​ហានិភ័យ​ចំពោះ​ការ​រើប​ឡើង​នៅ​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ធំ​បំផុត​ទី​២​ លើ​ពិភព​លោក​នេះ ។​

បញ្ជូន​ក្រុម​ក្មេង​ប្រុស​ស្រី​៨​នាក់​ផ្តុំ​គ្នា​សេព​​គ្រឿង​ញៀន​នៅ​ផ្ទះ​សំណាក់​ទៅតុលា​ការ​

Posted: 07 May 2013 12:34 AM PDT

ក្រុម​សេព​គ្រឿងញៀន​ដែល​ចាប់​ខ្លួន​បាន
​ខេត្ត​ស្វាយរៀង ៖ ​ក្រុម​ក្មេង​​ញៀន​ថ្នាំ​​ប្រុស​ស្រី​៨​នាក់​ត្រូវ​សមត្ថ​កិច្ច​បញ្ជូន​ទៅ​ឱ្យ​តុលា​ការ​ចាត់​ការ​តាម​ច្បាប់​​កាល​ពី​​​ព្រឹក​ថ្ងៃទី​៨ ឧសភា។ សូម​បញ្ជាក់ថា ​ក្រុម​ក្មេង​ស្ទាវ​ស្រី​ប្រុស​ចំនួន​១០​នាក់​ត្រូវ​សមត្ថ​កិច្ច​ចាប់​ឃាត់​ខ្លួន​ បណ្តាល​មក​​ពី​ពួក​គេ​នាំ​គ្នា​ទៅ​ជួល​ផ្ទះ​សំណាក់​សេព​គ្រឿង​ញៀន​​ ។ ករណី​នេះ​​បាន​កើតឡើង​​កាលពីថ្ងៃទី​៤ ឧសភា ​២០១៣ ​វេលា​ម៉ោង​​១២​និង​១០​នាទី​​ថ្ងៃត្រង់​​នៅផ្ទះ​សំណាក់​យីហោ រំដួល​ស្វាយរៀង ស្ថិត​នៅ​ភូមិ​​កៀន​សាំង ស​ង្កាត់​

បញ្ចប់​​វគ្គបណ្តុះ​បណ្តាល​មន្ត្រី​ខេត្ត​-រាជធានីសម្រាប់​ការ​ឃោសនា​បោះ​ឆ្នោត​ជាតិ​

Posted: 07 May 2013 12:23 AM PDT

រាជ​ធានីភ្នំពេញ ៖ វគ្គបណ្តុះ​បណ្តាល​មន្ត្រីខេត្ត-រាជធានី សម្រាប់​ការឃោសនាបោះឆ្នោត​ជាតិនឹងបិទបញ្ចប់នៅរសៀល​ថ្ងៃទី០៧ ឧសភា ២០១​៣​​នេះ ក្រោមអធិបតីភាព​លោកអុឹម សួស្តី ប្រធានគណៈ​កម្មាធិការជាតិរៀបចំការ​បោះឆ្នោត (គ.ជ.ប) ។ បើ​តាមអ្នកឆ្លើយ​ឆ្លងព័ត៌មានកោះ​សន្តិភាពបានឲ្យ​ដឹងថា វគ្គបណ្តុះបណ្តាលនេះប្រារព្ធធ្វើរយៈ​ពេល០២ថ្ងៃ នៅសាល​ប្រជុំក្រសួង​

លំនៅឋាន​​ប្រជា​ពលរដ្ឋ​ជាង​១០០​ខ្នង ​ក្នុង​៣​ស្រុក ត្រូវ​រង​​ការ​ខូចខាត​​ដោយ​ខ្យល់​កន្ត្រាក់​

Posted: 07 May 2013 12:15 AM PDT

ផ្ទះ​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​រង​ការ​ខូច​ខាត​ដោយ​សារ​ខ្យល់​ព្យុះ​
​ខេត្ត​បន្ទាយមានជ័យ ៖ ​លំនៅឋាន​ប្រជា​ពលរដ្ឋ​ជាង​១០០​ខ្នង នៅលើ​ស្រុក​ចំនួន​​៣​នៃ​ខេត្ត​បន្ទាយ​មានជ័យ ត្រូវរង​នូវការ​ខូច​ខាត​​ដោយ​ខ្យល់​​ព្យុះ​​កន្ត្រាក់ ដែល​ហេតុការណ៍​​ដ៏អាក្រក់​​នេះ​បាន​កើត​ឡើង​​​២​ថ្ងៃជាប់​គ្នា គឺថ្ងៃទី​៥-៦ ឧសភា ២០១៣ ​។ ​តាម​ប្រភព​ពី​នគរបាល​ស្រុក​ម៉ាឡៃ បាន​​ឱ្យ​ដឹង​នា​ថ្ងៃទី​៧ ​ឧសភា នេះ ​​ថា ​នៅឃុំ​តាគង់ ​ស្រុក​ម៉ាឡៃ ​មាន​ភូមិ​ចំនួន​៣ គឺភូមិ​បល្ល័ង្ក ចំណុច​ប្រាសាទ​រាំង

បញ្ជូន​ជនជាតិ​ចិន​តៃ​វ៉ាន់​8នាក់​ទៅ​តុលាការ​

Posted: 07 May 2013 12:15 AM PDT

សមត្ថកិច្ច​បញ្ជូន​ជនជាតិ​ចិន​តៃ​វ៉ាន់​8នាក់​ទៅ​តុលាការ​
រាជធានីភ្នំពេញ ៖ កាល​ពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៦​ ឧសភា​ សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ភេរវកម្ម​ស្នង​ការ​ដ្ឋាន​នៃ​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​បញ្ជូន​ជន​ជាតិ​ចិន​តៃ​វ៉ាន់​ចំនួន​៨​នាក់​ ក្នុង​ចំណោម​១១​នាក់​ ដែល​៣​នាក់​កំពុង​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ ដើម្បី​ឱ្យ​តំណាង​អយ្យការ​សាក​សួរ​ទៅ​លើ​បទ​ល្មើស​ប្រើ​ប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​​ ដើម្បី​ឆបោក​ និង​គំរាម​ទារ​ប្រាក់​នៅ​ប្រទេស​

ត្រាក់ទ័រ​ការដ្ឋាន​សាងសង់ស្ពាន​ព្រែកសំរោង​​កិនកម្មករ​ស្លាប់

Posted: 07 May 2013 12:14 AM PDT

រាជធានីភ្នំពេញ ៖ ​ត្រាក់​ទ័រ​កាយដី-ឈូសដី​ ធ្វើការ​សាងសង់​ស្ពានព្រែក​សំរោង អ្នក​បើក​បរបានភ្លាត់​​ស្នៀត​​​កិនកម្មករ​​ការដ្ឋាន​ស្លាប់​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ កាលពី​វេលាម៉ោង​​២ និង​៥នាទី​ថ្ងៃទី៧ ឧសភា ២០១៣ នៅសង្កាត់​ព្រែកថ្មី ខណ្ឌ​មានជ័យ ៕

អ្នក​ឈ្នះ​ស៊ូ​ភើ​រង្វាន់​ប្រចាំ​​សប្តាហ៍​​ពី​ក្រុម​ហ៊ុន CellCard

Posted: 07 May 2013 12:13 AM PDT

ការផ្តល់​រង្វាន់​ប្រចាំ​សប្តាហ៍​ពីក្រុម​ហ៊ុន CellCard
​កម្ម​វិធី «ស៊ូភើរង្វាន់» ​គឺជា​កម្ម​វិធី​ថ្មី​មួយ​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​ហ៊ុន CellCard ជា​ក្រុម​ហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទ​​ចល័ត​លំដាប់​​ថ្នាក់​លេខ​១ នៅ​កម្ពុជា​​សម្រាប់​ផ្តល់​​សំណាង​ជូន​ដល់​អតិថិ​ជន​របស់​ខ្លួន​ដែល​បាន​ប្រើ​ប្រាស់​​សេវា​របស់​ក្រុម​ហ៊ុន​​កន្លង​មក​ ។ ​កម្មវិធី​នេះ​មាន​រយៈពេល​៣០​ថ្ងៃ គឺ​​ចាប់​ពីថ្ងៃទី​​១ ដល់​ថ្ងៃទី​៣០ ឧសភា ​២០១៣ ។ ​លោក​អ្នក​អាច​ចូល​រួម​ក្នុង​ការ​ចាប់​រង្វាន់​នេះ​បាន​ដោយ​គ្រាន់​​តែ​ផ្ញើ​សារ "5K" ​ទៅកាន់​៨៨៨៨ ​ដើម្បី​ទទួល​​បាន​​លេខ​

សប់​កង់​គោយន្ត​កន្ត្រៃផ្ទុះស្លាប់ម្នាក់​

Posted: 07 May 2013 12:11 AM PDT

ខេត្ត​កំពង់ចាម ៖ ​បុរស​ម្នាក់​ឈ្មោះ​ផន ផល អាយុ​២៧​ឆ្នាំ​រស់​នៅភូមិ​គីឡូ​៣ ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹង​ត្រង់ ប្រកប​របរ​ជាង «ប៉ះអ៊ុត» ​បាន​ស្លាប់ ដោយ​សារ​តែ​សប់​កង់​គោ​យន្ត​​​កន្ត្រៃ​​កង់​ខាង​មុខ​ផ្ទុះ​លាន់​ដូច​គ្រាប់​បែក​ធ្វើ​ឱ្យ​​​យ៉ាន​កង់​រថយន្ត​​ខ្ទាត​មក​ត្រូវ​ផ្ទៃ​មុខ​ និង​ទ្រូង ។ ហេតុ​ការណ៍​​នេះ​បាន​កើត​​ឡើង​កាលពីវេលា​​ម៉ោង​៧​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​​៧ ឧសភា ២០១៣ ​នៅ​រោង​មុខ​ផ្ទះ​​របស់​ជាង​រូប​នេះ​តែម្តង ។

ប្រេង​ឆៅ​ឡើង​ថ្លៃបន្ទាប់​ពីអីុស្រា​អែល​វាយ​​ប្រហារតាម​​ផ្លូវ​អាកាស​​លើ​​ស៊ីរី

Posted: 07 May 2013 12:07 AM PDT

​
តម្លៃប្រេង​ឆៅ​​បាន​ហក់​ឡើង​ខ្ពស់ ​កាល​ពី​​ថ្ងៃ​ចន្ទ​ ​បន្ទាប់​ពី​​​​អីុ​ស្រា​អែល​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​​​ទៅ​​លើ​ប្រទេស​ស៊ីរី​​ដែល​​បង្ក​ឲ្យ​មាន​​ក្តី​បារ​ម្ភ​​ថ្មីមួយទៀត​ចំពោះ​ភាព​តាន​តឹង​​​កំពុង​កើត​មា​ន​ឡើង​​​នៅ​ក្នុង​​ប្រទេស​មជ្ឈិម​បូព៌ា​​​ដែល​​សម្បូ​រ​ប្រេង​​​មួួយ​​នេះ​ ​។​ តម្លៃ​ប្រេង​​សម្រាប់​ចែក​ចាយ​​ក្នុង​​ខែ​មិថុនា​ នៅ​​ទី​ក្រុង​ញូវ​យ៉ក​​កើន​​៥៥​សេន​មក​​៩៦,​១៦​ដុល្លារ​​ក្នុង​មួយ​បារ៉ែល​ ​។ ​​ចំណែក​តម្លៃ​ប្រេង

នាង​សារ៉ា​ ប៉ូ​វ៉ា ​និង​អាហ្សា​រិន​កា ​ឈ្នះ​ជុំ​​បើក​ឆាក​ Madrid Open

Posted: 07 May 2013 12:01 AM PDT

យុទ្ធនាការដណ្តើម​យក​ពាន​ជើង​ឯក​វាយ​កូន​បាល់​កម្មវិធី​ Madrid Open ឆ្នាំ២០១៣ របស់​កីឡា​ការិនី​រុស្ស៊ី​ ម៉ារីយ៉ា ​សារ៉ា​បូ៉​វ៉ា ​និងកីឡា​ការិនី​បេឡា​រុស ​វិច​តូរី​​យ៉ា ​អាហ្សា​រិនកា ​បាន​សម្រេច​មួយ​ជំហាន​ហើយ ខណៈ​កាលពី​ថ្ងៃ​​ចន្ទ​ទី​៦ ឧសភា ​ពួកគេ​បាន​បំបាក់​គូ​ប្រកួត​រៀង​ៗខ្លួន​ក្នុងជុំទី​១ ។ ព្រឹត្តិ​ការណ៍​ប្រកួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើនៅ​​ទី​ក្រុង​​ម៉ាឌ្រីដ ​ប្រទេស​អេស្ប៉ាញ​ ។ ​

Paolini ឈ្នះដំណាក់​ទី​3 ប្រណាំង​កង់​ Tour of Italy

Posted: 07 May 2013 12:00 AM PDT

Luca Paolini ​បាន​នាំ​មក​នូវ​ភាពរីក​រាយ​ជូន​បណ្តា​អ្នក​គាំ​ទ្រ​ដែល​ជាជន​រួម​ជាតិ​អីុតាលី បន្ទាប់​ពី​រូបគេ​បញ្ចប់​ដំណាក់​ទី​៣​ Tour of Italy ក្នុងលទ្ធ​ផល​នាំ​មុខគេ​៥​ម៉ោង​៤៣​នាទី និង​៥០​វិនាទី លើ​ចម្ងាយ​ផ្លូវ​២២២​គីឡូម៉ែត្រ ​ពីទី​ប្រជុំ​ជន​Sorrento ទៅ​កាន់​ទីប្រជុំ​ជន​ Marina di Ascea ប្រទេស​អីុតាលី ។ ការ​ប្រណាំង​កង់​​នេះ​​​បាន​បញ្ចប់​កាលពីថ្ងៃ​​ចន្ទ​ទី​៦ ឧសភា ​។

ភាពយន្ដ​10​រឿង​ចូល​រួម​ក្នុង​មហោស្រព​ភាព​យន្ដ​សហភាព​អឺរ៉ុប​ឆ្នាំ​2013នៅ​ភ្នំពេញ​

Posted: 07 May 2013 12:00 AM PDT

ទិដ្ឋភាពក្នុងពិធីមហោស្រព​ភាព​យន្ដ​សហភាព​អឺរ៉ុប​ឆ្នាំ​2013នៅ​ភ្នំពេញ​
រាជធានីភ្នំពេញ ៖ មហោ​ស្រព​ភាព​យន្ដ​សហភាព​អឺរ៉ុប​ឆ្នាំ​២០១៣​នេះ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃទី​៩​ ឧសភា​ នៅ​វិទ្យា​ស្ថាន​បារាំង​ប្រចាំ​កម្ពុជា​ក្នុង​រាជ​ធានី​ភ្នំពេញ​ ។​ មហោស្រព​នេះ​មាន​ខ្សែ​ភាពយន្ដ​ចំនួន​១០​រឿង​ចូល​រួម​ក្រោម​កិច្ច​សហ​ការ​រវាង​ស្ថានទូត​អឺរ៉ុប​ប្រចាំ​កម្ពុជា​ និង​វិទ្យា​ស្ថាន​បារាំង​ ។​ ខ្សែ​ភាពយន្ដ​ទាំង​១០​រឿង​នោះ​ រួម​មាន​ខ្សែ​ភាពយន្ដ​មកពី​ប្រទេស​ប៊ុល​ហ្គារី​, អេស្ប៉ាញ​,​ដាណឺម៉ាក​,​សាធា​

ជ​ន​ល្មោភ​​កាម​បង្ខាំង​​នាងពិការទុក​ក្នុង​សាលាឆាន់​ចាប់រំលោភ​១យប់​៤ដង​

Posted: 06 May 2013 11:48 PM PDT

ជនល្មើស​ត្រូវបាន​ចាប់ខ្លួន
ខេត្តបាត់ដំបង ៖ យុវជនម្នាក់​ត្រូវសមត្ថកិច្ច​​ឃាត់ខ្លួន​​ក្រោយពី​​មានបណ្តឹង​​ចោទថា ​បានបង្ខាំង​នាងក្រមុំ​ពិការ​ម្នាក់ទុក​ក្នុង​សាលា​ឆាន់ រួច​ចាប់​រំលោភ​​សេពសន្ថវៈ​បានសម្រេចដល់ទៅ​៤ដង ចន្លោះ​ពីម៉ោង​រំលងអធ្រាត្រ រហូតដល់ម៉ោង៥​ទៀបភ្លឺថ្ងៃទី​៦ ឧសភា នៅក្នុងវត្ត ​ស្រុកសង្កែ ក្នុង​ពិធីបុណ្យ​​បញ្ចុះសីមា ដែលមាន​ភ្លៀង​ធ្លាក់ខ្លាំង ។

កូន​ប្រុស​​ថៅ​កែ​ស៊ុប​​គោ​ភ្នំ​ធំ​នាំ​បក្ស​ពួក​វាយ​ក្មេង​ខ្វាក់​ភ្នែក​​គ្រាន់​តែ​​មើល​មុខ​​

Posted: 06 May 2013 11:45 PM PDT

ជនបង្ក​ត្រូវបាន​ចាប់​ខ្លួន
ខេត្ត​​បាត់​​ដំបង​ ៖ ​​កូន​ប្រុស​ម្នាក់​របស់​​​ថៅ​កែ​ហាង​​«ស៊ុប​គោ​ភ្នំធ​ំ​»​ដែល​គេស្គាល់ថា ជា​និស្សិត​ផង​នោះ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​កំពុង​តាម​ចាប់​ខ្លួន​​បក្ស​ពួក​៦​នាក់ទៀត ក្រោយ​ពី​ពួក​គេ​ព្រួត​គ្នា​​វាយ​​យុវ​សិស្ស​មួយ​ក្រុម​ទៀត​ ដែល​ហ៊ាន​មើល​មុខ បណ្ដាល​ឲ្យ​យុវ​សិស្ស​វ័យ​១៥​ឆ្នាំ​ម្នាក់​រង​របួស​ភ្នែក​ម្ខាង​ធ្ងន់ធ្ងរ កាល​ពី​ព្រលប់​ថ្ងៃ​ទី​៤ ឧសភា នៅ​លើ​សួន​ច្បារ​មាត់ស្ទឹង​សង្កែ ក្នុង​ភូមិ​រតនៈ សង្កាត់​

ធ្លាក់​ឧទ្ធម្ភាចក្រ​ផ្ទុក​គ្រឿង​ផ្ទុះ​ជិត​2​តោន​ស្លាប់​មនុស្ស​យ៉ាង​តិច​9​នាក់​

Posted: 06 May 2013 11:38 PM PDT

​
មនុស្ស​យ៉ាង​តិច​៩​នាក់​បាន​ស្លាប់​ ក្នុង​ឧបទ្ទវ​ហេតុ​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​របស់​អាជ្ញា​ធរ​រុស្សុី​ កាល​ពី​ថ្ងៃ​ទី​៦ ឧសភា​ នៅ​តំបន់​អ័រ​ឃុត ភាគ​ខាង​ត្បូង​ប្រទេស​ស៊ីបេរី​ ។ទីភ្នាក់​ងារ​ព័ត៌​មាន​បរទេស​ កាល​ពី​ថ្ងៃ​ទី​៧ ឧសភា​ ផ្សាយ​ថា​ លោក​ស្រី​ អ៊ីរីណា​ រ៉ូសស៊ី​ អ្នក​នាំ​ពាក្យ​ប្រចាំ​ក្រសួង​ជួយ​សង្គ្រោះ​គ្រោះ​មហន្ត​រាយ​របស់​រុស្សុី​ បាន​ថ្លែង​ក្នុង​ទីក្រុង​មូស្គូ​ កាល​ពី​ថ្ងៃ​ទី​៦ ឧសភា​ ថា ឧទ្ធម្ភាគ​ចក្រ​ MI-8 បាន​

ការប្រែ​ប្រួល​អាកាស​ធាតុ​អាច​នាំ​មក​នូវ​ភាព​រាំងស្ងួត​

Posted: 06 May 2013 11:36 PM PDT

យោងតាម​ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​ NASA បាន​បង្ហាញ​ថា​ ការ​ប្រែ​ប្រួល​អាកាស​ធាតុ​អាច​បង្កើន​ហានិភ័យ​ទឹក​ភ្លៀង​ខ្លាំង​នៅ​ក្នុង​តំបន់​ត្រូ​ពិច និង​ភាព​រាំង​ស្ងួត​នៅ​ក្នុង​តំបន់​ដែល​មាន​អាកាស​ធាតុ​បង្គួរ​លើ​ពិភព​លោក។​លោក​ Peter Gleick ជា​អាកាស​ធាតុ​វិទូ​ និង​ជាអ្នក​ជំនាញ​ខាង​ជលសាស្ត្រ​ដែល​ជា​ប្រធាន​វិទ្យា​ស្ថាន​ប៉ាស៊ីហ្វិក​ថ្លែង​ថា លទ្ធផល​នោះ​ជា​លទ្ធផល​មួយ​ធ្ងន់​បំផុត​ដែល​អាច​ប៉ះពាល់​ដល់​ពិភព​លោកទាំង​មូល ។​ តំបន់​សើម​នឹង​កាន់​តែ​សើមជាងមុន​ ហើយ​តំបន់​ក្តៅ​នឹង​កាន់​តែ​ក្តៅ​ឡើងៗ ។​

បាក់​រូង​មេ​ត្រូ​មួយ​​កំពុង​សាង​សង់​នៅ​ចិន​ស្លាប់​2​នាក់​​

Posted: 06 May 2013 11:34 PM PDT

ពួក​អ្នក​ជួយ​សង្គ្រោះ​នៅ​កន្លែង​​បាក់​ក្នុង​រូង​​មេ​ត្រូ​
ពួក​អ្នក​ជួយ​សង្គ្រោះ​​រាយ​ការណ៍​ថា មនុស្ស​២​នាក់​បាន​ត្រូវ​ស្លាប់​ ហើយ​៣​នាក់​ទៀត​កប់​ជាប់​ក្រោម​គំនរ​បាក់​បែក​កាល​ពី​ថ្ងៃ​ទី​៦​ ឧសភា ក្នុង​ការ​​បាក់​ត្រង់​ផ្នែក​មួយ​នៃ​រូង​ផ្លូវ​មេ​ត្រូ​កំពុង​​សាង​សង់​ក្នុង​ខេត្ត​ SHAANXI ភាគ​ពាយ័ព្យ​ចិន ។អាជ្ញា​ធរ​​មូល​ដ្ឋាន​បញ្ជាក់​ថា ​មាន​មនុស្ស​​៩​នាក់​​កំពុង​​ធ្វើ​ការ​​ក្រោម​ដី​ពេល​គ្រោះ​ថ្នាក់​​នេះ​កើត​​ឡើង​នា​វេលា​ម៉ោង​២​និង​​​៤០​​នាទី​ ម៉ោង​ក្នុង​ស្រុក នៅ​ផ្នែក​ខ្សែ​មេ

កម្ពុជា​គ្រោង​​ទាក់ទាញ​ភ្ញៀវ​ទេស​ចរ​ចិន​ឱ្យ​បាន​១,៥​លាន​នាក់​នៅ​ឆ្នាំ​២០២០

Posted: 06 May 2013 11:34 PM PDT

ពិធីជំនួបពិភាក្សា
​រាជធានីភ្នំពេញ ៖ នៅក្នុងជំនួប​ពិភាក្សា​​រវាង​លោក​ថោង ខុន រដ្ឋ​មន្ត្រី​​​ក្រសួង​ទេស​ចរណ៍ និង​លោក Edmund Ho អនុ​ប្រធាន​​សភា​ប្រឹក្សា​​នយោ​បាយ​​ប្រជា​ជន​ចិន កាល​ពី​រសៀល​ថ្ងៃទី​​៦ ឧសភា ​២០១៣ នេះ​​ភាគីទាំង​​២​បាន​បង្ហាញនូវគម្រោង​ទាក់ទាញ​ភ្ញៀវ​ទេស​ចរ​ចិន​ចូល​​មក​ទស្សនា​កម្ពុជា​ឱ្យ​បាន​​ប្រមាណ​​១,៥​លាន​នាក់​នៅ​ឆ្នាំ​​២០២០ ខាងមុខ​ ក្នុង​នោះ​ក៏​មាន​ដំណើរទេស​ចរណ៍​​កម្ពុជា​នៅចិន​ផង​ដែរ ។

ខេត្ត​ក្រចេះ​ខែ​មេសា គ្រោះថ្នាក់​ចរា​ចរណ៍​មាន​​​ការ​ថយ​ចុះ​ អត្រាអ្នក​ស្លាប់​ និង​របួស​ក៏ថយ​ចុះ​

Posted: 06 May 2013 11:30 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
​ខេត្ត​ក្រចេះ ៖ យ៉ាង​ហោចណាស់​​មាន​មនុស្ស​ចំនួន​៥​នាក់​បាន​ស្លាប់ និង​១៥​នាក់​ទៀត​​រង​របួស​ធ្ងន់-​ស្រាល​ក្នុងហេតុ​ការណ៍គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​​​នៅទូទាំង​​ខេត្ត​ក្រចេះ​ក្នុង​ខែ​មេសា កន្លងទៅ​ នេះ​បើ​​យោងតាម​របាយ​ការណ៍​របស់​ការិយា​ល័យ​ចរា​ចរណ៍​ផ្លូវ​គោក​ខេត្ត ។ ​របាយការណ៍​របស់​ការិយា​ល័យ​ចរាចរណ៍​ផ្លូវ​គោក​ខេត្ត បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃទី​៥ ឧសភា ២០១៣ ថា ក្នុង​ខែ​មេសា កន្លង​ទៅអត្រា​គ្រោះថ្នាក់​ចរាចរណ៍​

សម​យុទ្ធ​ជើង​ទឹក​រួម​កង​ទ័ព​​កូរ៉េ​ខាង​ជើង​គំរាម​តបត​វិញ​​

Posted: 06 May 2013 11:28 PM PDT

នាវា​មុជ​ទឹក​នុយ​ក្លេ​អ៊ែរ​អាមេ​រិក​​ដែល​ចូល​រួម​ក្នុង​សម​យុទ្ធ​
ទី​បញ្ជា​ការ​ដ្ឋាន​នៃ​រណ​សិរ្ស​​ភាគ​និរតី​របស់​កង​ទ័ព​កូរ៉េ​ខាង​ជើង​ ​កាល​ពី​ថ្ងៃ​ទី​៧ ឧសភា បាន​គំរាម​តបត​វិញ​ភ្លាម​ៗ​ប្រឆាំង​​​នឹង​សម​យុទ្ធ​​នាវា​ចរណ៍​ រួម​កូរ៉េ​ខាង​ត្បូង​-​សហ​រដ្ឋ​អាមេរិក​ ក្នុង​សមុទ្រ​​​លឿង ដែល​សម​យុទ្ធ​​នេះ​ត្រូវ​​ចាប់​ផ្តើម​​ពី​ថ្ងៃ​ទី​​៦ ឧសភា​ទៅ​ ។ យោង​តាម​ទី​ភ្នាក់​ងារ​​ព័ត៌​មាន​​ផ្លូវ​ការ​កូរ៉េ​ខាង​ជើង​ KCNA ថា ទី​បញ្ជា​ការ​​ដ្ឋាន​នោះ​គំរាម​ថា ​ប្រសិន​បើ​មាន​គ្រាប់​ផ្លោង​​របស់​​​ពួក​សត្រូវ​

ចូល​ប្លន់​និស្សិត​ស្រី​​ដល់​ក្នុង​ភូមិគ្រឹះយក​ទ្រព្យ​សម្បត្តិ​អស់​សន្ធឹក​សន្ធាប់

Posted: 06 May 2013 11:22 PM PDT

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍​
​រាជធានីភ្នំពេញ ៖ និស្សិត​ស្រី​ម្នាក់​ត្រូវ​បាន​ជន​ល្មើស​២​នាក់​ប្រដាប់​ដោយ​អាវុធ​ខ្លី​​ចូល​ភ្ជង់​​ប្លន់​ដល់​ក្នុង​ផ្ទះ ខណៈ​នារី​រូប​នោះ​​ចុះ​ពី​លើ​រថយន្ត​ បន្ទាប់​ពី​ត្រឡប់​​មក​ពី​​សាលា​វិញ ។ ​ហេតុការណ៍​នេះបង្ក​ឱ្យ​​មាន​ការភ្ញាក់​ផ្អើល​​កាលពី​វេលា​ម៉ោង​១២​​និង​១៥​នាទី​​ថ្ងៃត្រង់​ថ្ងៃទី​៧ ឧសភា ​២០១៣ ​នៅចំណុច​​ភូមិ​គ្រឹះ​លេខ​២៦៣ ​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ​ស្ថិត​ក្នុងភូមិ​ទួល​​គោក ​សង្កាត់​ទួល​សង្កែ ​ខណ្ឌ​ឫស្សីកែវ ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០៧ ឧសភា ២០១៣

Posted: 06 May 2013 11:21 PM PDT

រាជ​​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​​ផ្សារ​​មូល​បត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី៧ ឧសភា​២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

អគ្គិភ័យ​​កំពុង​ឆាបឆេះ​​ផ្ទះ​ប្រជា​ពលរដ្ឋ​​នៅ​ជិត​វត្ត​វាល​ស្បូវ​បង្ក​ការ​ភ្ញាក់​​​ផ្អើល​ (មានវីដេអូឃ្លីប)

Posted: 06 May 2013 11:21 PM PDT

ផ្ទះ​ប្រជា​ពលរដ្ឋ​ដែល​ភ្លើង​ឆេះ​គ្មាន​សល់​
​រាជធានីភ្នំពេញ ៖ ​អគ្គិភ័យ​​មួយ​បាន​កំពុង​ឆាបឆេះ​​ផ្ទះ​ប្រជា​ពលរដ្ឋ​យ៉ាង​សន្ធោសន្ធៅ​​ដែល​ស្ថិត​​នៅ​ជិត​វត្ត​វាល​ស្បូវ ​សង្កាត់​វាល​ស្បូវ ​ខណ្ឌ​​មាន​ជ័យ ​នាវេលា​ម៉ោង​​១១​និង​៤៨​​នាទី​ថ្ងៃទី​៧ ឧសភា ២០១៣ ។ ប្រភព​ឱ្យ​​ដឹងថា នៅពេល​នេះ​មាន​រថយន្តពន្លត់​​អគ្គិភ័យ​បាន​មក​ដល់​​២​គ្រឿង និង​​បាន​កំពុង​​បាញ់​

ខែ​មេសា​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មាន​13​លើក​ស្លាប់​5​នាក់​មាន​ការ​ថយ​ចុះ​

Posted: 06 May 2013 11:15 PM PDT

ម៉ូតូ​ត្រូវបាន​ខូច​ខាត​​ក្រោយ​ពេល​គ្រោះ​ថ្នាក់ចរាចរណ៍
ខេត្ត​ក្រ​ចេះ​ ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​៥​នាក់​បាន​ស្លាប់​ និង​១៥​នាក់​ទៀត​រង​របួស​ធ្ងន់​​ស្រាល​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ ដែល​បាន​កើត​ឡើង​នៅ​ទូ​ទាំង​ខេត្ត​ក្រចេះ​ក្នុង​ខែ​មេសា​ ។របាយ​ការណ៍​ការិយា​ល័យ​ចរា​ចរណ៍​ផ្លូវ​គោក​ខេត្ត​បាន​ឱ្យ​ដឹង​​កាល​ពី​ថ្ងៃ​ទី​៥​ ឧ​សភា​ ថា​ក្នុង​ខែ​មេសា​កន្លង​ទៅ​ អត្រា​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កើត​ឡើង​ នៅ​ក្នុង​ខេត្ត​ក្រចេះ​មាន​ចំនួន​១៣​លើក

នាំ​នាង​មក​ជួយ​បម្រើ​ការ​ងារ​ផ្ទះ​តែ​យក​មក​វាយ​ដំ​បង្ខំ​ឱ្យ​រក​ស៊ី​ផ្លូវ​ភេទ​

Posted: 06 May 2013 11:00 PM PDT

ស្ត្រីជាប់ចោទ​ត្រូវបាន​ឃុំ​ខ្លួន
ក្រុង​ប៉ោយ​ប៉ែត ៖​ ថៅ​កែ​ហាង​ម៉ាស្សា​កោស​ជប់​ យី​ហោ​ស្រី​ល័ក្ខណ៍​ ដែល​មាន​ទីតាំង​នៅ​ភូមិ​បាលិលេយ្យ​២​ សង្កាត់​ប៉ោយ​ប៉ែត​ បាន​ត្រូវ​នារី​ម្នាក់​ប្តឹង​ពី​បទ​សញ្ចារ​កម្ម​ និង​ប្រើ​ហិង្សា​​ ហើយ​ត្រូវ​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ធ្វើ​ការ​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​៤ ឧសភា​ ។ ជន​ជាប់​ចោទ​រូប​នេះ​ឈ្មោះ​កង ស្រី​ល័ក្ខណ៍​ ភេទ​ស្រី​ អាយុ​៣៨​ឆ្នាំ​ ស្នាក់​នៅ​ក្នុង​ភូមិ​ខាង​លើ​ ។

ភ្លៀង​​និង​ខ្យល់​​បាក់​​​រលំ​ផ្ទះ​​5 ខ្នង​​​បើុង​​​ដំបូល​15​ខ្នង​ និង​របួស​ម្នាក់​

Posted: 06 May 2013 10:45 PM PDT

ផ្ទះ​ត្រូវបាន​ខូច​ខាត​ដោយសារ​ខ្យល់ព្យុះ
ខេត្ត​កណ្តាល​ ៖ កាលពី​​វេលា​ម៉ោង​​​៣​និង​៣០​នាទី​​​រសៀល​​ថ្ងៃទី​៥ ឧសភា ​​​មាន​ភ្លៀង​​មួយ​មេ​ធំ ​លាយ​ឡំ​នឹង​​​ខ្យល់​កន្ត្រាក់​​​ផង​បណ្តាល​​ឱ្យ​​បាក់​​​​រលំ​ផ្ទះ​​​ប្រជា​ពលរដ្ឋ​​​​​អស់​ខ្នង៥​ ​​និង​ប៉ើង​​​ដំបូល​​​អស់​ចំនួន​​១៥​ខ្នង​ផ្សេង​ទៀត​​​ ជា​មួយ​នេះ​ក៏​​​បណ្តាល​​​ឱ្យ​​មនុស្ស​​ម្នាក់​​​រង​របួស​ដោយ​សារ​ស័ង្កសី​​​ប៉ើង​​​​ទៅ​បុក​មុត ។ ​ផ្ទះ​​ទាំង​នោះ​​​ភាគច្រើន​​​​​ជា​ផ្ទះ​​ឈើ​ប្រក់​​ស័ង្ក​សី​​​ទំហំ​តូចៗ​​ និង​មធ្យម​​​ ស្ថិត​នៅ​​ក្នុងឃុំ​​រកា​

​​តុលាការ​ខេត្តកំពត​បើក​សវនាការ​​ប្រធាន​សមាគម​​ជន​ពិការ​​ និងគូកន

Posted: 06 May 2013 10:30 PM PDT

​​តុលាការ​ខេត្តកំពត​បើក​សវនាការ​​ប្រធាន​សមាគម​​ជន​ពិការ​​ និងគូកន
ខេត្តកំពត​ ៖ ​​កាល​ពី​​ព្រឹក​ថ្ងៃទី​​​៦ ឧសភា ​នៅ​​មុខ​​​សាលា​ដំបូង​​​ និងក្នុងបរិវេណ​​​​នៃ​​សាលា​ដំបូង​​​​ខេត្ត ​គេ​​​ឃើញមាន​កម្លាំង​​​កង​រាជ​អាវុធ​ហត្ថ​​ និង​​​​នគរបាល​​របស់ស្នង​ការ​ដ្ឋាន​​​ខេត្ត​ ​​​​ជា​ច្រើន​នាក់​ប្រដាប់​ដោយ​​​ខែល និង​ដំបង​ឆក់​​​យាម​ការ​​ពារ​​ជាការ​បង្ការ​ខ្លាច​មានបាតុ​ភាព​​ហិង្សាណា​មួយ​​កើត​ឡើង​​ ។

ជន​ល្មោភកាម​ម្នាក់​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ស្រ្ដី​មេម៉ាយ​កូន​1

Posted: 06 May 2013 10:15 PM PDT

ជនល្មើស​​ត្រូវបានចាប់ខ្លួន
រាជធានីភ្នំពេញ ៖ បុរស​កំហូច​ម្នាក់​ពេល​​ដឹង​ថា​ ស្ដ្រី​មេម៉ាយ​កូន​១​ម្នាក់​ដេក​​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ម្នាក់​ឯង​ក៏​បាន​លប​ចូល​ទៅ​ប៉ុនប៉ង​ធ្វើ​សកម្ម​ភាព​រំលោភ​សេពសន្ថវៈ ប៉ុន្ដែ​ត្រូវ​បាន​នាង​ទូរស័ព្ទ​ហៅ​បង​ប្រុស​នាង​ឱ្យ​ជួយ​​អន្ដរាគមន៍​ចាប់​ខ្លួន​ប្រគល់​ឱ្យ​ប៉ូលិស​ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ ។​ ហេតុការណ៍​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃទី​៥​ ឧសភា​

កុង​តឺ​ន័រ​បើក​បញ្ច្រាស​រង្វង់​មូល​ត្របាក់​ម៉ូ​តូ​ជាប់​ពី​ក្រោម​ទាំង​ព្រ​លឹម​

Posted: 06 May 2013 10:00 PM PDT

ទិដ្ឋភាពនៅកន្លែង​កើតហេតុ
ខេត្ត​ព្រៃ​វែង​ ៖ ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​ទាំង​ព្រឹក​ព្រលឹម​ នៅ​ចំណុច​ក្បែរ​សា​ឡាង​អ្ម​ក​លឿង​ត្រើយ​ខាង​កើត​ ដោយ​សារ​តែ​រថ​យន្ត​កុង​តឺ​ន័រ​បើក​បញ្ច្រាស​រង្វង់​មូល​ ជ្រុល​ទៅ​បុក​មូ៉​តូ​សង់​កូ​រ៉េ​ ចំ​ពី​មុខ​ជាប់​ក្រោម​រថ​យន្ត​ ហើយ​ម្ចាស់​ម៉ូ​តូ​​ដួល​បោក​ក្បាល​នឹង​ថ្នល់​ ហូរ​ឈាម​កក្លាក់​ ។

សពកុមារ​៤​នាក់​ដែល​ឪពុក​ម្តាយ​គ្មាន​​លទ្ធ​ភាព​ត្រូវ​បាន​រថយន្ត​មន្ទីរ​ពេទ្យ​​គុន្ធបុប្ផា​​ដឹក​យក​ទៅ​បូជា​នៅ​វត្ត​​ព្រែក​លៀប​

Posted: 06 May 2013 09:34 PM PDT

សពទាកររងគ្រោះ
រាជធានីភ្នំពេញ ៖ ឪពុក​ម្តាយ​​របស់​កុមារ​៤​នាក់​ដោយ​ពុំ​មាន​លទ្ធ​ភាព​​ដើម្បី​​ធ្វើ​ពិធី​បូជា​​សព​ឱ្យ​​កូន​​ បន្ទាប់​ពី​បាន​បញ្ជូន​មក​ព្យា​បាល​​នៅ​មន្ទីរ​ពេទ្យ​​គន្ធ​បុប្ផា ហើយ​បាន​ស្លាប់​នោះ​ ត្រូវ​រថយន្ត​មន្ទីរ​ពេទ្យ​ដឹក​​យក​ទៅ​​បូជា​នៅ​​វត្ត​ព្រែក​លៀប ស្ថិតក្នុង​សង្កាត់​ព្រែក​លៀប ខណ្ឌ​ឫស្សីកែវ ​នា​វេលា​ម៉ោង​១១​ថ្ងៃ​ត្រង់​ថ្ងៃទី​៧ ឧសភា ២០១៣ នេះ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!