Koh Santipheap Daily

Koh Santipheap Daily


ត្រូវ​គេ​រឹត.ក​សម្លាប់​នៅ​ក្នុង​ទឹក​ដី​ថៃ​បញ្ជូន​សព​មក​វិញ​តាម​ច្រក​ប៉ោយ​ប៉ែត​

Posted: 05 May 2013 12:51 AM PDT

រថយន្ត​ដឹក​សព​ជន​រងគ្រោះ​មក​ច្រក​ប៉ោយ​ប៉ែត
ក្រុង​ប៉ោយ​ប៉ែត​ ៖ សព​កម្មករ​ម្នាក់​ត្រូវ​បាន​ក្រុម​មន្ត្រី​ការ​ងារ​យោធា​ទំនាក់​ទំនង​ព្រំ​ដែន​កម្ពុជា​-ថៃ​ប្រចាំ​ក្រុង​ប៉ោយ​ប៉ែត​សហ​ការ​ជាមួយ​នឹង​អាជ្ញា​ធរ​​ភាគី​ថៃ​បញ្ជូន​​មក​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​​កាល​ពី​រសៀល​​ថ្ងៃ​ទី​៤ ឧសភា ២០១៣ និង​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​ផង​ដែរ​ ។

មនុស្ស​មួយ​ក្រុម​ចាប់​មនុស្ស​ស្រី​ម្នាក់​ដាក់​រថយន្ត​យកទៅ​បាត់​

Posted: 05 May 2013 12:39 AM PDT

រាជធានីភ្នំពេញ ៖ មាន​ហេតុការណ៍​​ភ្ញាក់​ផ្អើល​​មួយ​បាន​កើត​​ឡើង​ដោយ​​មាន​គេ​រាយ​ការណ៍​មក​ថា មាន​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​បាន​ចាប់​មនុស្ស​ស្រី​ម្នាក់​ដាក់​​រថយន្ត​យក​ទៅ​បាត់​​ មិន​ដឹងជា​មាន​​បញ្ហា​​អ្វីកើតឡើង​ទេ តែ​សមត្ថ​កិច្ច​កំពុង​ដុត​ដៃ​ដុតជើង​តាម​ដាន​រឿងនេះ ។

អប​អរ​ខួប​ទី​១៥០​​ទិវា​ពិភព​លោក​កាក​បាទ​ក្រហម​ អឌ្ឍ​ចន្ទ​ក្រហម​ ៨ ឧសភា​

Posted: 05 May 2013 12:31 AM PDT

ពិធីអប​អរ​ខួប​ទី​១៥០​​ទិវា​ពិភព​លោក​កាក​បាទ​ក្រហម​ អឌ្ឍ​ចន្ទ​ក្រហម
ខេត្ត​ស្វាយ​រៀង​ ៖ លោក​ជំទាវ​បណ្ឌិត​ម៉ែន សំអន​ ឧប​នាយក​រដ្ឋ​មន្ត្រី​ប្រចាំ​ការ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អប​អរ​សាទ​រ​ខួប​ទី​១៥០​ ទិវា​ពិភព​លោក​កាក​បាទ​ក្រហម​ អឌ្ឍ​ចន្ទ​ក្រហម​ ៨ ឧសភា ក្រោម​ប្រធាន​បទ​ «១៥០​ឆ្នាំ​​នៃ​សកម្ម​ភាព​មនុស្ស​ធម៌​» ដែល​មា​ន​ការ​អញ្ជើញ​ជា​ភ្ញៀវ​កិត្តិ​យស​ពី​​សំណាក់​ឯកឧត្តម​ លោក​ជំទាវ​ អ្នក​ឧក​ញ៉ា មន្ត្រី​រាជ​ការ​ ក្រុម​ហ៊ុន​អាជីវ​ករ​ សប្បុរស​ជន​​ជាង​៦០០​នាក់​ ។​ ពិធី​នេះ​​បាន​​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​៤ ឧសភា ២០១៣

នៅមជ្ឈមណ្ឌល​​សហ​ប្រតិបត្តិ​ការ​កម្ពុជា-ជប៉ុន រៀបចំ​​កម្មវិធី​ប្រឡង​​ប្រជែង​ថ្លែង​សុន្ទរកថា​ភាសា​ជប៉ុន​លើក​ទី​១៦

Posted: 05 May 2013 12:04 AM PDT

រាជធានីភ្នំពេញ ៖ នៅមជ្ឈ​មណ្ឌល​​សហ​ប្រតិបត្តិ​ការ​កម្ពុជា-ជប៉ុន​បាន​រៀបចំ​កម្មវិធី​ប្រឡង​ប្រជែង​​ថ្លែង​សុន្ទរកថា​​ភាសា​ជប៉ុន​​លើក​ទី​១៦ ​នៅ​កម្ពុជា​​ក្រោម​ប្រធាន​បទ «អប​អរសាទរ​ខួប​លើក​ទី៤០ ​សហ​ប្រតិបត្តិ​ការ​អាស៊ាន​-ជប៉ុន និង​អប​អរ​សាទរ​​ខួប​លើក​ទី​៦០ ​ចំណង​មិត្តភាព​ជប៉ុន-កម្ពុជា»។

ស្លាប់​យ៉ាង​តិច​39​នាក់​ក្នុង​​អំពើ​ហិង្សា​នៅ​ភាគ​កណ្តាល​នីហ្សេរី​យ៉ា​​

Posted: 05 May 2013 12:03 AM PDT

ទិដ្ឋ​ភាព​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​
​យោង​តាម​តុល្យ​ការ​ថ្មី​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៤ ឧសភា ដោយ​អ្នក​ទទួល​ខុស​ត្រូវ​​ប៉ូលិស​ម្នាក់​​​ថា មនុស្ស​យ៉ាង​តិច​​៣៩​នាក់​​បាន​ត្រូវ​ស្លាប់​ ហើយ​៣០​នាក់​ទៀត​​ត្រូវ​​របួស​​ កាល​ពី​​​ថ្ងៃ​ទី​៣ ឧសភា​កន្លង​មក​នេះ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ដ៏​សាហាវ​នានា​​ នៅ​នីហ្សេរី​យ៉ា​​ រវាង​​​ពួក​គ្រឹស្ត​ និង​ពួក​អ៊ិ​ស្លាម​​ ក្នុង​រដ្ឋ​តារ៉ា​បា ភាគ​កណ្តាល​ប្រទេស ។

សម្តេច​តេជោ​ ហ៊ុន សែន នឹង​អញ្ជើញ​ជាអធិបតី​ក្នុងពិធី​សូត្រគម្ពីរអាល់គូអាន នៃសាសនាកូរ៉េ នៅសាល​សន្និសីទ​ចតុមុខ​រសៀល​នេះ

Posted: 05 May 2013 12:01 AM PDT

រាជធានីភ្នំពេញ ៖ សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា នឹង​អញ្ជើញ​​ជាអធិបតី​ក្នុងពិធី​សូត្រ​គម្ពី​រ​ ​អាល់គូអាន នៃសាសនា​​កូរ៉េ នាវេលា​ម៉ោង​៣​និង​៣០​នាទីរសៀល​ថ្ងៃទី​៥ ឧសភា ២០១៣ នៅ​សាល​សន្និ​សីទ​ចតុមុខ រាជ​ធានី​ភ្នំពេញ ដោយ​គ្រោង​អញ្ជើញ​ចូលរួម​ពី​សំណាក់​មន្ត្រីជាន់​នៃ​រាជរដ្ឋាភិបាល ​តំណាង​ស្ថានទូត​ និង​មន្ត្រី​សាធារណរដ្ឋ​កូរ៉េ​មួយ​ចំនួន​​៕

គណ​បក្ស​ប្រឆាំង​ម៉ាឡេ​ស៊ី​​សង្ឃឹម​ឈ្នះ​ឆ្នោត​សភា​​​​ក្នុង​ការ​បោះ​ឆ្នោត​លើក​នេះ​

Posted: 04 May 2013 11:50 PM PDT

លោក​អាន​វ៉ា អីុ​ប្រា​​ហ៊ីម
លោក​អាន​វ៉ា អីុ​​ប្រា​ហ៊ីម ដែល​គណ​បក្ស​​ប្រឆាំង​​របស់​លោក​ហាក់​មាន​​ប្រៀប​​សម្រាប់​ការ​បោះ​ឆ្នោត​​សភា​នៅ​ម៉ាឡេ​ស៊ី​នោះ​ វាយ​​​តម្លៃ​កាល​ពី​ថ្ងៃ​ទី​៤ ឧសភា​ថា​ មាន​តែ​​ការ​ក្លែង​​បន្លំ​​សន្លឹក​ឆ្នោត​​ទេ ដែល​រារាំង​គណបក្ស​ប្រឆាំង​មិន​ឱ្យ​ទទួល​បាន​​ជ័យ​ជម្នះ​ជា​​ប្រវត្តិ​សាស្ត្រ​​មួយ ។ ពល​រដ្ឋ​​ម៉ាឡេ​ស៊ី​​បាន​ទៅ​បោះ​ឆ្នោត​សភា​​នា​ថ្ងៃ​ទី​​៥ ឧសភា​ ​ដែល​ការ​បោះ​ឆ្នោត​​នោះ​អាច​កំណត់​ពី​ការ​បញ្ចប់​ការ​គ្រប់​គ្រង​​​អំណាច​​រយៈ​ពេល​​កន្លះ​សត​វត្ស

ស្លាប់​2​​នាក់​ក្នុង​គ្រោះថ្នាក់​​រថ​ភ្លើង​ដឹក​ផលិត​​ផល​គីមី​​​​នៅ​បែល​​ហ្ស៊ិក​

Posted: 04 May 2013 11:48 PM PDT

រថ​ភ្លើង​ឆេះ​ពេល​ធ្លាក់​ពី​ផ្លូវ​ដែក​
អាជ្ញា​ធរ​​រាយ​ការណ៍​ថា មនុស្ស​២​​នាក់​​បាន​ត្រូវ​ស្លាប់​ ហើយ​១៤​នាក់​​ទៀត​​ត្រូវ​របួស​ កាល​ពី​ថ្ងៃ​ទី​​៤​ ឧសភា ​ក្នុង​គ្រោះថ្នាក់​រថ​​ភ្លើង​​មួយ​ដែល​ដឹក​ផលិត​ផល​គីមី​​​នៅ​​​ជិត​​ទីក្រុង​​GAND ប្រទេស​​​​បែល​​ហ្ស៊ិក​​ ។ ​គ្រោះ​ថ្នាក់​​​នេះ​កើត​មាន​​នា​ពេល​យប់​វេលា​ម៉ោង​​២​រំលង​អធ្រាត្រ​​ ម៉ោង​ក្នុង​ស្រុក នៅ​ចន្លោះ​​មូល​ដ្ឋាន​​ SCHELLEBELLE និង​មូល​ដ្ឋាន​ WETTEREN ។

វាយ​ប្រហារ​​ភេរវ​កម្ម​នៅ​ក្រុង​ការ៉ា​ជី​ស្លាប់​3​នាក់​​​ របួស​​35នាក់​

Posted: 04 May 2013 11:47 PM PDT

នៅ​កន្លែង​ផ្ទុះ​គ្រាប់​បែក​
អ្នក​ទទួល​ខុស​ត្រូវ​​នយោ​បាយ​មូល​ដ្ឋាន​ម្នាក់​​ថ្លែង​ថា មនុស្ស​​យ៉ាង​តិច​​៣​នាក់​បាន​ត្រូវ​ស្លាប់​​ និង​៣៥​នាក់​ទៀត​ត្រូវ​របួស​​ កាល​​ពី​​​យប់​ថ្ងៃ​ទី​៤ ឧសភា ​ក្នុង​ការ​វាយ​ប្រហារ​​ភេរវ​កម្ម​ប្រឆាំង​​ចលនា​ MUTTAHIDA QUAMI(MQM) នៅ​ក្រុង​​ការ៉ា​ជី​ ជា​ទីក្រុង​​​មួយ​នៅ​ភាគ​ខាង​ត្បូង​​ប៉ា​គី​ស្ថាន​​ ។ ខណៈ​​ជិត​ដល់​ការ​បោះ​ឆ្នោត​សភា​នា​ថ្ងៃ​ទី​១១ ឧសភា ​គណ​បក្ស​​នយោ​បាយ​ជា​ច្រើន​​រយៈ​ពេល​​ចុង​​ក្រោយ​នេះ​រង​ការ​វាយ​ប្រហារ​នា​នា​ ។ មនុស្ស​​ជាង​

ទាហាន​អាមេរិក​7​នាក់​​ស្លាប់​ដោយ​ផ្ទុះ​គ្រាប់​​បែក​​និង​បាញ់​ប្រហារ​នៅ​អាហ្វ​ហ្គានី​ស្ថាន​

Posted: 04 May 2013 11:44 PM PDT

ទាហាន​អាមេរិក​​៧​នាក់​​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​ភេរវ​កម្ម​ដាច់​ដោយឡែក​​ពី​គ្នា​២​កាល​ពី​ថ្ងៃ​ទី​៤ ​ឧសភា នៅ​អាហ្វ​ហ្គា​នី​ស្ថាន​ ។ អ្នក​នាំ​ពាក្យ​​យោធា​អាមេរិក​​ម្នាក់​​ និង​អាជ្ញា​ធរ​​ខេត្ត​​រាយ​ការណ៍​ថា ទាហាន​អាមេរិក​​៥​នាក់​ស្លាប់​ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក​​១​គ្រាប់​ក្នុង​ខេត្ត​កាន់​ដា​ហារ ​ភាគ​ខាង​ត្បូង​​អាហ្វ​ហ្គានី​ស្ថាន​ ។ ទាហាន​​អាមេរិក​ទាំង​៥​នាក់​នោះ​ស្លាប់​ពេល​​រថយន្ត​ពួក​គេ​បើក​ប៉ះ​​គ្រាប់​បែក​​ផ្ទុះ​នៅ​តំបន់​ MATWAND ។តំបន់​ MATWAND

អេ អូត បដិសេធ​​ជាប់​ជើង​ខ្លាំង​បាកាស​ជុំ​ទី១ ដោយ​បក្ស​ពួក​

Posted: 04 May 2013 11:34 PM PDT

ប្រដាល់នៅលើសង្វៀន
រាជធានីភ្នំពេញ ៖ កីឡា​ករ​ប្រដាល់​ជើង​ថ្មី លោក​អេ អូត ដែល​គ្រប់​គ្នា​ស្គាល់ថា ​ជា​គ្រូបង្វឹក​មួយ​រូប និង​ជា​ប្អូន​ប្រុស​បង្កើត​​របស់​ភរិយា​​លោក​អេ ភូថង នោះ បាន​ក្លាយ​ជា​ជើង​ឯក​មួយ​​រូប​ក្នុងចំណោម​​៦៤​រូប សម្រាប់​ការ​ប្រកួតជម្រុះ​​ក្នុងខែទី១ ជា​ផ្លូវការ​ តាមរយៈ​ការប្រកួតយ៉ាង​ស្វិត​ស្វាញ​​របស់​ខ្លួន ដែល​បាន​ធ្វើឡើងកាលពី​ថ្ងៃទី​៣ ឧសភា នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ Beeline Arena ។ ​ប៉ុន្តែ​ជ័យ​ជំនះ​​របស់​លោក​កំពុង​ត្រូវបាន​អ្នក​​ខ្លះចោទ​ថា ​ជា​ការ​រៀប​ចំ​

បុរសម្នាក់​ចង.ក​សម្លាប់​ខ្លួន​ ព្រោះ​ប្រពន្ធ​​សុំ​លែង ​ម្នាក់​ទៀត​​ស្រវឹង​ស្រា​ធ្លាក់​ទឹក​ស្លាប់​

Posted: 04 May 2013 11:33 PM PDT

ខេត្ត​ស្វាយរៀង ៖ មនុស្ស​២​នាក់​បានស្លាប់​ជា​បន្តបន្ទាប់​ ដោយម្នាក់​ស្រវឹង​ស្រា​ជោក​ជិះ​ក្បូន​ទៅ​​យក​ឃ្មុំ​ធ្លាក់​ទឹក​ទន្លេ​​លង់​ស្លាប់​ រីឯ​ម្នាក់​​ទៀត​​តូច​ចិត្ត​ប្រពន្ធ​សុំ​លែង​​ចង.ក​​សម្លាប់​ខ្លួន ។ ទាក់​ទិន​នឹង​​ករណី​ខាងលើ​សមត្ថ​កិច្ច​បាន​ប្រាប់​ឱ្យ​ដឹងថា ​ករណីទី១ ​កើតឡើងកាលពីវេលាម៉ោង​៧​យប់​ថ្ងៃទី​២ ឧសភា ២០១៣ ដោយបុរស​ម្នាក់​ឈ្មោះ​

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​​ឆ្នោត​​បា​ន​ផ្សព្វផ្សាយ​នូវ​បញ្ជី​ផ្លូវការ​បេក្ខ​ជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​​ជ្រើសតាំង​​តំណាង​រាស្ត្រ​នីតិ​កាល​ទី​៥

Posted: 04 May 2013 11:31 PM PDT

រាជធានីភ្នំពេញ ៖ គណៈ​កម្មាធិការ​ជាតិរៀបចំការ​បោះឆ្នោត ហៅកាត់​ថា គ.ជ.ប. បានផ្សព្វផ្សា​យ​នូវបញ្ជីផ្លូវការ​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ នីតិកាលទី៥ ថ្ងៃទី២៨ កក្កដា ២០១៣ របស់គណ​បក្សប្រជាជន​កម្ពុជា ។

រន្ទះបាញ់​​ស្លាប់​មនុស្ស​ម្នាក់ និង​ស្មៀន​ឃុំ​ម្នាក់​សន្លប់​

Posted: 04 May 2013 11:27 PM PDT

ជនរងគ្រោះ​ដែល​រន្ទះ​បាញ់
ខេត្ត​កំពត ៖ ​រន្ទះ​បាន​បាញ់​សម្លាប់​ពល​រដ្ឋ​​ម្នាក់ និង​ស្មៀន​ឃុំ​​ម្នាក់​បាន​​សន្លប់​​នៅ​ក្នុង​វាល​ស្រែ​មួយ​កាល​ពីវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៣ ឧសភា ​២០១៣។ ពល​រដ្ឋ​ម្នាក់​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​នេះ​ឈ្មោះ​​ខៀន ង៉ែត អាយុ​៣៤​ឆ្នាំ មាន​ប្រពន្ធមាន​កូន​​៣​នាក់ នៅភូមិ​​កន្លង់ ឃុំ​ស្តេចគង់​ខាងជើង ​ស្រុក​បន្ទាយ​មាស និង​ស្មៀន​ឃុំ​ម្នាក់​​ទៀត​​ឈ្មោះ​ពៅ ខ្មៅ នៅភូមិ​​-ឃុំ​ខាងលើ​ដែរ ​​បច្ចុ​ប្បន្ន​​​បម្រើ​ការ​ងារ​ជា​ស្មៀន​ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់​ត្រាច ។

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន អញ្ជើញ​ជាអធិបតី​ក្នុងពិធី​សម្ពោធ​ឆ្លង​​ព្រះវិហារ ស្រុក​វាល​វែង

Posted: 04 May 2013 11:16 PM PDT

ខេត្តពោធិ៍សាត់ ៖ សម្តេចអគ្គ​មហាពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា នៅព្រឹក​ថ្ងៃទី​៥ ឧសភា ២០១៣នេះ បាន​អញ្ជើញ​ជាអធិបតី​​ដ៏​ខ្ពង់​ខ្ពស់​ក្នុងពិធីសម្ពោធ​ឆ្លងព្រះវិហារ ក្នុងស្រុក​វាលវែង ខេត្តពោធិ៍​សាត់។ អញ្ជើញចូលរួមក្នុងពិធី​សាសនានោះ​ដែរមាន​ព្រះសង្ឃ តាជី យាយជី សមា​ជិក​សមា​ជិកា​រដ្ឋសភា ព្រឹទ្ធ​សភា រាជរដ្ឋាភិបាល ពុទ្ធ​បរិស័ទ អាជ្ញាធរ​ដែនដីគ្រប់​លំដាប់ថ្នាក់ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស​ជាច្រើនអង្គ និង​នាក់ ៕

អភិ​បាល​ស្រុក​តា​វែង​លង់​ទឹក​ស្លាប់​

Posted: 04 May 2013 09:11 PM PDT

សពអភិ​បាល​ស្រុក​តា​វែងដែល​លង់​ទឹក​ស្លាប់​
ខេត្ត​រតន​គិរី​​ ៖ លោក ​ណឹម ឃឿ អភិ​បាល​ស្រុក​តា​វែង​បាន​លង់​ទឹក​ស្លាប់​នៅ​ក្នុង​ទន្លេ​សេ​សាន្ត​ ស្រុក​តា​វែង បន្ទាប់​ពីរូប​លោក​បាន​បំពេញ​ការ​ងារ​ខ្លះៗ​ជាមួយ​ក្រុម​យុវ​ជន​ស្ម័គ្រ​ចិត្ត​ដើម្បី​សំណេះ​សំណាល​​គ្នា​ចុះ​ទៅ​ត្រួត​ពិនិត្យ​ទី​តាំង​សង់​ផ្ទះ​ទេវតា​ជូន​ប្រជា​ពល​រដ្ឋ​។ នៅ​ក្រោយ​ពេល​​ហូប​បាយ​ថ្ងៃ​ត្រង់​​រួច​វេលា​ម៉ោង​៣ និង​១០​នាទី​រសៀល​ ថ្ងៃ​ទី​៤ ឧសភា ២០១៣ លោក​ និង​ក្រុម​ការ​ងារ​​នាំ​គ្នា​ចុះ​ងូត​ទឹក​លេង​ក៏​លង់ទឹក​សា្លប់​តែ​ម្តង​ ។ បន្ទាប់​ពី​កើត​ហេតុ​

ទប់ស្កាត់​​ពល​ករ​ចំណាក​ស្រុក​ឃាត់​ខ្លួន​ជនសង្ស័យ​​មេខ្យល់​ម្នាក់​

Posted: 04 May 2013 08:53 PM PDT

បុរស​ដែល​ជា​មេខ្យល់​​ត្រូវសមត្ថកិច្ចឃាត់​ខ្លួន​
ក្រុងប៉ោយ​ប៉ែត ៖ ​ក្នុងប្រតិបត្តិ​​ការ​ទប​់ស្កាត់​​ពល​ករ​ចំណាក​ស្រុក​មិន​ឱ្យ​​ឆ្លង​ដែន​ខុស​ច្បាប់​កាល​ពី​​រសៀល​ថ្ងៃទី​៣ ឧសភា ២០១៣ ​នៅភូមិ​ប៉ោយប៉ែត (មុខ​ផ្សារ​រ៉ា) ​សង្កាត់​ប៉ោយប៉ែត ​ក្រុង​​ប៉ោយប៉ែត កម្លាំង​​​ប៉េអឹម​ក្រុង​​បាន​ធ្វើការ​ឃាត់​ខ្លួនជន​សង្ស័យ​​ជាមេ​ខ្យល់​ម្នាក់ និងពល​ករ​​ប្រុស​ស្រី​ចំនួន​៨​នាក់ ។

ប្រធានក្រុម​ប្រឹក្សា​ខេត្ត​ចុះសួរសុខទុក្ខ​​យុវជន​គណ​បក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​នៅសង្កាត់​​បយ៉ាខា

Posted: 04 May 2013 08:50 PM PDT

ការចុះសួរសុខទុក្ខ​យុវជន​​គណបក្ស​ប្រជាជន​កម្ពុជា
​ខេត្តប៉ៃលិន ៖ ព្រឹកថ្ងៃទី​៤ ឧសភា ២០១៣ ​ស្ថិតនៅ​ក្នុងបរិវេណ​​ផ្ទះ​​មេភូមិ​​រោងចក្រ​សង្កាត់​បយ៉ាខា ​លោក​ឡៅ ប៊ុនប៉ា ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត និង​ជា​មេក្រុម​ចុះ​ជួយ​សង្កាត់​បយ៉ាខា ​បាន​ដឹកនាំ​ក្រុម​ការ​ងារ​ចុះ​សួរ​សុខទុក្ខ​​ និង​ក្រើន​រំលឹក​ដល់​យុវជន​​គណ​បក្ស​ប្រជាជន​​កម្ពុជា​ប្រចាំ​សង្កាត់ ​ដែល​មាន​ការ​អញ្ជើញចូលរួម​ពី​លោក​ចាវ ខាន់ ​នាយក​រង​រដ្ឋបាល​សាលា​ខេត្ត លោក​មេភូមិ​​មក​ពីគ្រប់​ភូមិ ព្រមទាំង​​យុវជន​

ស្រវឹង​ស្រា​បោះ​ពួយ​រថ​យន្ត​​ក្រឡាប់​​​​ធ្លាក់​ប្រឡាយ​ទឹក​របួស​ធ្ងន់​២​នាក់​

Posted: 04 May 2013 08:45 PM PDT

សមត្ថកិច្ច​កំពុងធ្វើកំណត់​ហេតុ
រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​ម៉ាក​កូរ៉ូ​ឡា​មួយ​គ្រឿង​បើក​ដោយ​អ្នក​ស្រវឹង​បាន​បោះ​ពួយ​ក្នុង​ល្បឿន​លឿន​ ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ផ្លូវ​កោង​បត់​មិន​ទាន់​ក្រឡាប់​ជា​ច្រើន​​ត្រឡប់​បោក​ផ្ទប់ទៅ​នឹង​បង្គោល​ភ្លើង ព្រម​ទាំង​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក​បណ្តាល​​ឱ្យ​អ្នក​បើក​បរ​ម្នាក់​ និង​អ្នក​​រួម​ដំណើរ​ម្នាក់​ទៀត​រងរ​បួស​​​ធ្ងន់​​​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាមៗ​ដែរ​ ។

អាជ្ញា​ធរ​ខណ្ឌ​សែន​សុខ​ប្រើ​គ្រឿង​ចក្រ​វាយ​កម្ទេច​​របង​សង់​រំលោភ​​លើ​ផ្លូវ​

Posted: 04 May 2013 08:16 PM PDT

អាជ្ញាធរ​ខណ្ឌ​ប្រើ​គ្រឿងចក្រ​វាយ​កម្ទេច​របង​សង់​រំលោភ​លើ​ផ្លូវ
រាជ​ធានី​ភ្នំពេញ​ ៖ កម្លាំង​ចម្រុះ​មាន​នគរ​បាល​កង​រាជ​អាវុធ​ហត្ថ​ដឹក​នាំ​ដោយ​លោក​ជា ខេមា អភិ​បាល​រង​ខណ្ឌ​សែន​សុខ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ឧសភា​ ២០១៣ បាន​នាំ​គ្រឿង​ចក្រ​ចុះ​ទៅ​វាយ​កម្ទេច​របង​ដី​ឡូត៍​២កន្លែង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​១០០៣ក្នុង​ភូមិ​ពោង​ពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ ដែល​បាន​សង់​រំលោភ​មក​លើ​ផ្លូវ​សាធារណៈ​​រហូត​ដល់​ប្រមាណ​ជាង​៥​ម៉ែត្រ​ ។

លោក​បណ្ឌិត ហ៊ុន ម៉ាណែត ​ជួប​ជុំ​បាយ​​សាមគ្គី​​ជា​មួយ​ថ្នាក់​ដឹក​នាំ​សហ​ជីព​មូល​ដ្ឋាន​​ និង​ជ្រើសរើស​​​កញ្ញា​ឯក​អប​អរ​សាទរ​ថ្ងៃទិវា​​ពល​កម្ម​អន្តរ​ជាតិ​១​ឧសភា (មានវីដេអូឃ្លីប)

Posted: 04 May 2013 08:02 PM PDT

កញ្ញា​ឯក​ដែល​ជ្រើសរើស
រាជធានីភ្នំពេញ ៖ ​យប់​​ថ្ងៃទី​៤ ឧសភា ២០១៣ ​ក្រសួងការងារ និង​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​​​សហ​ការគ្នា​ជា​មួយ​ក្រុម​ប្រឹក្សា​​សហ​ជីព​ជាតិ​​បាន​រៀបចំ​ពិធី​ពិសារ​បាយ​សាមគ្គី​ រាំ​លេង​កម្សាន្ត ​ជា​មួយ​ថ្នាក់​ដឹក​នាំ​សហ​ជីព​មូល​ដ្ឋាន​​ដែល​មក​ពី​បណ្តា​រោងចក្រ និងជ្រើសរើស​កញ្ញា​​ឯក​ចំនួន​១០​នាក់​ ដើម្បី​​អប​អរ​សាទរ​​ខួប​លើក​ទី​១២៧ ​នៃទិវា​ពល​កម្ម​អន្តរជាតិ​១ឧសភា ។

ប្រកាសតែង​តាំង​អភិ​បាល អភិ​បាល​រង​ខេត្ត និង​អភិ​បាល​ស្រុក​នៅខេត្ត​ស្ទឹង​ត្រែង

Posted: 04 May 2013 07:59 PM PDT

ពិធី​ប្រកាស​តែងតាំង​​អភិ​បាល
ខេត្ត​ស្ទឹងត្រែង ៖ ​ព្រឹក​ថ្ងៃ​ទី​៤ ឧសភា ​២០១៣ នៅ​សាលា​ខេត្ត​ស្ទឹង​ត្រែង​បាន​ប្រកាស​តែងតាំង​​អភិ​បាល និង​អភិ​បាល​រង​ខេត្ត​២​រូប​ និង​ប្រកាស​តែង​តាំង​អភិ​បាល​ស្រុក​ចំនួន​៣​រូប​ទៀត បន្ទាប់​ពី​មន្ត្រី​រដ្ឋា​ភិ​បាល​ត្រូវ​ចូល​និវត្តន៍​ និងផ្លាស់​ប្តូរ​ទៅ​កាន់តំណែង​ថ្មី​បន្ត​ទៀត ។ ពិធី​នេះធ្វើឡើង​​ក្រោម​អធិបតី​ភាព​លោក​កែ ​គឹម​យ៉ាន ឧប​នាយក​រដ្ឋ​មន្ត្រី​ និង​​ជា​ប្រធាន​​អាជ្ញាធរ​​ជាតិ​ប្រយុទ្ធ​ប្រឆាំង​​គ្រឿងញៀន​ អម​

ស្រវឹង​ធ្លាក់​ភ្នែក​​បើក​ម៉ូតូ​ទៅ​បុក​រនាំង​ដែក​ចែក​ផ្លូវ​របួស​២​នាក់​

Posted: 04 May 2013 07:40 PM PDT

មនុស្សឆោឡោនៅកន្លែងកើតហេតុ
​រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​​បាន​រង​របួសធ្ងន់​ដេក​សន្លប់​ក្នុង​​ថ្លុក​ឈាម​ និង​ម្នាក់​ទៀត​របួស​ស្រាល​ ដោយ​​គ្រាន់​​តែ​រលាត់​ដៃ​​ជើង​តិច​តួច ខណៈ​​ពេលដែល​​ស្រវឹង​ស្រា​ជោក​ជាំ​ ហើយ​ជិះ​ម៉ូតូ​ស្តេប​ ពណ៌​ផ្កា​ឈូក មួយ​គ្រឿង​ក្នុង​ល្បឿន​​លឿន​ក៏​រេ​ចង្កូត​ទៅ​បុក​រនាំង​ដែក​ចែក​ផ្លូវ​ចំពី​មុខ​ពេញ​​ទំហឹង កាល​ពីវេលា​ម៉ោង​​១១​យប់​ថ្ងៃទី​៤ ឧសភា ២០១៣ ​នៅ​តាម​បណ្តោយ​មហា​វិថី​​សហ​ព័ន្ធ​រុស្ស៊ី​​ទល់​មុខ​ផ្សារ​ទឹក​ថ្លា​ ក្នុង​

របូតរ៉ូប​លេច​សុដន់​ ខណៈ​ថត​សម្តែង​ការ​រត់​ប្រណាំង​ (មានវីដេអូឃ្លីប)

Posted: 04 May 2013 07:32 PM PDT

​តារា​សម្តែងដ៏ស្រស់​ស្អាតជនជាតិ​កូរ៉េម្នាក់ បានរបូតរ៉ូប​ចេញសុដន់​ទំាងគូគួរឲ្យ​ញាក់សាច់ ខណៈការថត​សម្តែងរត់​ប្រណាំងជា​មួយតារា​ម្នាក់ទៀត ហើយភ្លាត​់ស្នៀតក៏របូតរ៉ូប​ចេញសុដន់​តែម្តង៕

គ្រោះថ្នាក់​​ចរា​ចរណ៍​​២​លើក​​ក្នុង​យប់​​តែ​មួយ​ស្លាប់​ម្នាក់ របួស​ធ្ងន់​ម្នាក់​នៅ​ក្រុង​ប៉ោយប៉ែត

Posted: 04 May 2013 07:17 PM PDT

រថយន្ត​ដែល​បុក​គ្នា
ក្រុង​ប៉ោយប៉ែត ៖ ឧប្បត្តិ​ហេតុ​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​មួយ​បាន​កើត​ឡើង​​២​លើក​កាល​ពីវេលាម៉ោង​​ជាង​៩​យប់​ថ្ងៃ​ទី​៣ ឧសភា ២០១៣ លើ​ដង​ផ្លូវ​ជាតិ​លេខ​៥ ​និង​ផ្លូវ​បេតុង​ក្នុង​សង្កាត់​​២​ផ្សេង​គ្នា​នៅ​​ក្រុងប៉ោយប៉ែត បង្ក​ឱ្យ​​មនុស្ស​​ស្លាប់​ម្នាក់​ ​និង​របួស​ធ្ងន់​ម្នាក់ ។ ​គ្រោះថ្នាក់​ចរា​ចរណ៍​ទី​១ កើតឡើង​​​​លើ​ដង​ផ្លូវជាតិ​លេខ​៥ ​នៅភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ដោយ​រថយន្ត​កាមរី​ស៊េរី​​ឆ្នាំ​១៩៩៥

ព្រឹត្តិ​ការណ៍​ប្រណាំង​​កង់​នៃ​ឋានសួគ៌​បូក​គោ​លើក​ទី​១

Posted: 04 May 2013 07:04 PM PDT

ខេត្ត​កំពត ៖ ​នៅរមណីយ​ដ្ឋាន​បូក​គោ​បាន​រៀបចំ​ពិធី​ប្រណាំង​កង់​នៃ​ឋាន​សួគ៌​​បូក​គោ​លើក​ទី​​១ ដោយ​មាន​កីឡា​ករ​ចូលរួម​​ចំនួន​៥​ក្រុម ។ ព្រឹត្តិ​ការណ៍​​នេះ​ប្រព្រឹត្ត​​ធ្វើ​ឡើង​កាល​ពីវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី៥ ឧសភា ២០១៣ ​ដោយ​មាន​ការ​ចូលរួម​ពី​លោក​វ៉ាន់ ថន ប្រធាន​សហ​ព័ន្ធ​​ទោ​ចក្រ​​យាន៕

នៅ​សាលា​សង្កាត់​ទឹកថ្លា​​បាន​ធ្វើ​ពិធី​បញ្ចូល​សមា​ជិក​ថ្មី​នៃ​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​ចំនួន​២៣០​នាក់​

Posted: 04 May 2013 06:41 PM PDT

ពិធី​បញ្ចូល​សមាជិក​គណ​បក្ស​ថ្មី​
​រាជធានីភ្នំពេញ ៖ នៅសាលា​សង្កាត់ទឹកថ្លា ខណ្ឌ​សែនសុខ រាជ​ធានីភ្នំពេញ ព្រឹក​ថ្ងៃទី​៥ ឧសភា ២០១៣​នេះ បាន​ធ្វើពិធី​បញ្ចូល​សមា​ជិក​ថ្មីនៃ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​២៣០​នាក់ ។

សេរី​ភាព​សារ​ព័ត៌​​មាន​ និង​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​​ល្អ​ប្រសើរ​​ជាង​មុន បើ​​ធៀប​នឹង​បណ្តា​ប្រទេស​​ក្នុង​តំបន់​

Posted: 04 May 2013 05:56 PM PDT

លោក​រដ្ឋ​មន្ត្រី ខៀវ កាញារីទ្ធ អុជ​ធូប​គោរព​វិញ្ញាណ​ក្ខន្ធ​​អ្នក​កាសែត
រាជធានី​ភ្នំពេញ​ ៖ ​​​នៅ​ព្រឹក​ថ្ងៃទី​​៣ ឧសភា ​​​លោ​ក​ខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រីក្រសួ​ងព័ត៌​មាន ​បា​ន​​​ដឹក​នាំ​គណៈប្រតិភូ​​មួយ​ក្រុម​ដែល​​រួម​មាន​អ្ន​ក​​​កាសែតជាតិ និង​អន្តរជាតិ​​​ ​​ទៅ​​គោរព​វិញ្ញា​ណ​​​​ក្ខន្ធ​អ្នកកាសែត​ដែល​បាន​ស្លាប់​​ក្នុង​សម័យ​សង្គ្រាម​​​ស៊ីវិល​​នៅ​កម្ពុជា​នា​អំឡុង​ឆ្នាំ​​​​១៩៧០-១៩៧៥​ ។ ​ការ​គោរព​​វិញាណ​ក្ខន្ធ​ត្រូវ​បាន​ធ្វើ​ឡើង​​​នៅ​ស្ដូប​រំលឹកវិញ្ញាណក្ខន្ធ​​​អ្នក​កាសែត​ដែល​ស្ថិត​​នៅ​លើ​សួនច្បារ​នៅ​មុខ​

​រថយន្ត​​កូរ៉ូឡា​បើក​ជែងក្រឡាប់​ជាច្រើនត្រឡប់ធ្លាក់ក្នុង​​ប្រឡាយ របួសធ្ងន់២នាក់

Posted: 04 May 2013 08:31 AM PDT

រាជធានីភ្នំ​ពេញ ៖ តាមប្រភព​ព័ត៌មាន​ជំហាន​ដំបូងបាន​ឲ្យដឹង​ថា មនុស្ស​២នាក់​បាន​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង ខណៈ​ជួប​ហេតុ​ការណ៍គ្រោះ​ថ្នាក់ចរាចរណ៍ដោយ​រថយន្ត​កូរ៉ូឡា ពណ៌ស​ បើកជែង​​រថយន្តមួយគ្រឿងវាក់អើ​ជាន់ហ្វ្រាំងមិន​ទាន់បណ្តាល​ឲ្យ​ក្រឡាប់​ជាច្រើនត្រឡប់ធ្លាក់ក្នុង​​ប្រឡាយ ​ដែលហេតុការណ៍ដ៏គួរឲ្យ​រន្ធត់​នេះបាន​កើតឡើង​កាលពីវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃទី៤ ឧសភា នៅតាមបណ្តោយផ្លូវ២១៧ ហៅចំការដូង​ស្ថិតក្នុង ​

លោកយាយ​អាយុ​៧៧ឆ្នាំ ដើរ​ចេញពីក្នុងផ្ទះ​ត្រូវរថយន្ត​​ដឹកហ្គាស​បើក​បុក​​

Posted: 04 May 2013 02:42 AM PDT

រថយន្ត​បង្កហេតុ​ដែលបើកបុក​លោក​យាយ​
រាជធានីភ្នំពេញ ៖ លោកយាយ​អាយុ​៧៧ឆ្នាំម្នាក់​បានរងរបួសធ្ងន់​​ និង​ត្រូវបាន​គេបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​​ ដើម្បី​សង្គ្រោះ​​បន្ទាន់ ខណៈ​ពេល​ដែលគាត់ដើរ​ចេញ​ពីក្នុងផ្ទះដល់​លើផ្លូវ​ហើយ​ ចៃដន្យ​​មានរថយន្ត​ដឹកហ្គាស​ធុនធំ​មួយគ្រឿង ​បើកបរ​ក្នុង​ល្បឿន​លឿន​​ទៅដល់​ហើយ បាន​បុកពេញ​ទំហឹង ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!