Koh Santipheap Daily

Koh Santipheap Daily


មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួង​មហា​​ផ្ទៃ​​បញ្ជូន​ជន​ជាតិ​ប៉េរូ និង​ជន​ជាតិ​​ថៃ២នាក់ទៅតុលាការ​

Posted: 10 May 2013 12:21 AM PDT

រាជធានីភ្នំពេញ ៖ មន្ទីរប្រឆាំង​គ្រឿងញៀន​​ក្រសួង​មហា​ផ្ទៃ​​នៅ​រសៀល​ថ្ងៃទី​១០ ឧសភា បាន​ចាប់​បញ្ជូន​ជន​ជាតិ​​ប៉េរូម្នាក់ និង​ជន​ជាតិ​ថៃ​ម្នាក់ទៅសាលា​ដំបូង​​រាជធានីភ្នំពេញ ​ដោយ​ជាប់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿង​ញៀន​ឆ្លង​ដែន​ជិត​៣គីឡូក្រាម​​ តាម​ច្រក​អន្តរជាតិភ្នំពេញ ។

សម្ពោធដាក់​ឱ្យ​ប្រើ​ប្រាស់​សមិទ្ធ​ផល​ក្នុង​ភូមិ​អតីត​សហ​គមន៍ អង្គ​ការ​ស្រាវជ្រាវ​ទប់ស្កាត់​​គ្រឿងញៀន​ និងជំងឺ​អេដស៍​

Posted: 10 May 2013 12:20 AM PDT

សម្ពោធដាក់​ឱ្យ​ប្រើ​ប្រាស់​សមិទ្ធ​ផល
ខេត្ត​ព្រះវិហារ ៖ ព្រឹកថ្ងៃទី​​៩ ឧសភា ​២០១៣ នៅ​ក្នុងភូមិ​ស្រឯម​ជើង ភុមិ​ស្រឯម​ត្បូង ឃុំ​ស្រឯម​ និង​ឃុំ​កន្ទួត ​ស្រុក​ជាំក្សាន្ត ​ដែល​ជាអតីត​​សហ​គមន៍​​អង្គ​ការ​ស្រាវជ្រាវ​​ទប់​ស្កាត់​​គ្រឿង​ញៀន​ និងជំងឺ​​អេដស៍​​មាន​រៀបចំ​ពិធី​ក្រុង​​ពាលី ឆ្លង​​ខ្លោង​​ទ្វារ​វត្ត​ព្រហ្ម​វិហារ​ធម៌​ តេជោ​ជប់​រង្សី ហៅ​វត្ត​អង្គ​ការ​អេដស៍ និង​ឆ្លង​កុដិ​​សាលា​ឆាន់​អណ្តូង​ទឹក​ចំនួន​៥៨​ ផ្លូវលំ​ក្នុង​ភូមិ​​ប្រវែង​១៥​គីឡូ​​ម៉ែត្រ ​សាលា​បឋម​សិក្សា​១​ខ្នង សាលា​រៀន​ភាសា​អង់​គ្លេស ​និង​សាលា​​កុំព្យូទ័រ​១​ខ្នង ​និង

​Cavendish ឈ្នះ​ដំណាក់​ទី​ 6 Tour of Italy

Posted: 10 May 2013 12:17 AM PDT

Mark Cavendish ​បា​ន​ផ្ដល់​ក្ដី​សង្ឃឹម​ឱ្យ​ក្រុម​​​ Omega Pharma Quick Step ​ក្នុងក្រប​ខ័ណ្ឌ​ធួ​ដើម​​រដូវកាល​​​ជាមួយនឹង​ជ័យ​ជម្នះ​​​ក្នុង​ដំណាក់​​ទី​​៦​ នៃ​ព្រឹត្តិការណ៍ Tour of Italy ។ ​នៅ​លើ​​ចម្ងាយ​ផ្លូវ​​​​១៦៩ គីឡូម៉ែត្រ កីឡាករ​អង់​គ្លេស​រូប​នេះ​ប្រើ​អស់​ថិរ​វេលា​​​តែ​​៣ម៉ោង​​​៥៦នាទី​​​និង​​០៣​វិនាទី​ប៉ុណ្ណោះ ​ពោល​គឺ​នាំ​មុខ​កីឡា​ករ​ម្ចាស់​ផ្ទះ​​Elia Viviani ​និងកីឡាករ​អូស្រ្តាលី​​ Matthew​ Gross ​

​អាមៀ ខាន់ ដំឡើង​ទម្ងន់​ជួប​ជាមួយ​​​អាឡិច​ សាន់ឌ័រ​ បំពេញ​ក្ដីសុបិន​ដណ្ដើ​ម​ខ្សែក្រវាត់​ពិ​ភព​លោក​

Posted: 10 May 2013 12:16 AM PDT

អាមៀ ខាន់ កំពុង​​​សម្លឹង​​មើល​ការ​ឡើង​សង្វៀន​​​ជាថ្មី​​​ដោយ​ជួប​ជាមួយ​ឌីវ៉ុន អាឡិច​សាន់​ឌ័រ ខែធ្នូខាងមុខនេះ ​បន្ទាប​់​ពី​ទទួល​ស្គាល់​ថា ខ្លួន​អាច​នឹង​​​ដំឡើងទម្ងន់​​ដើម្បី​បំពេញក្ដី​​សុបិន​​ក្នុង​ការ​​​ឈាន​ទៅ​ប្រកួត​​​ដណ្ដើម​​ខ្សែក្រវាត់​ពិ​ភព​លោក ។ កីឡាករ​​ប្រដាល់​អង់គ្លេស​​រូប​នេះ​មាន​ជំនឿ​ថា​ រយៈ​ពេល​​៣ ឬ​៤ ឆ្នាំ​ទៀត​ខ្លួន​​​នឹង​ឈាន​ដល់​​​កម្រិត​​​កំពូល​តែមិន​នៅក្នុង​​ប្រភេទ​ទម្ងន់​​​​៦៣,៥​គីឡូ​ក្រាម​​​

បុរសដែល​លោត​ទឹក​សម្លាប់​ខ្លួន​ត្រូវ​សមត្ថ​កិច្ច​​យក​ទៅអង្គ​ភាព​ការពារ​គោល​ដៅទី​៣

Posted: 10 May 2013 12:15 AM PDT

រាជធានីភ្នំពេញ ៖ បុរស​ដែល​លោត​ទឹក​សម្លាប់​​ខ្លួន​នោះត្រូវបាន​សមត្ថ​កិច្ច​យកទៅ​​អង្គ​ភាព​ ការពារ​គោល​ដៅ​ទី​៣ រួម​ជា​មួយ​នារីជាសង្សារ ដើម្បី​សួរ​នាំពី​មូល​ហេតុ​តែ​បុរស​រូប​នោះ​​មិន​និយាយ​អ្វីទាំង​អស់​គិត​​តែពី​នៅស្ងៀម។

បុរសម្នាក់​លោត​ទឹក​​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា​

Posted: 09 May 2013 11:56 PM PDT

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​លោត​ទឹក​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​ជ្រោយ​ចង្វា​ចាស់​ តែ​មិន​​បានស្រេច​ដោយ​សារ​អណ្តែត​ទៅ​តោង​ជាប់​នៅ​​ក្រោម​ស្ពាន​ជ្រោយ​ចង្វា​ថ្មី កាល​ពី​វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល​ថ្ងៃទី​១០ ឧសភា ២០១៣ ៕

ប្រកួត​ Madrid Open ហ្វេ​ដឺ​រ័រ​ហាល​​អាវ​ត្រឹម​ជុំ​ទី​3

Posted: 09 May 2013 11:54 PM PDT

ក្តី​សង្ឃឹម​របស់​រ៉ូ​ជើ ហ្វេ​ដឺរ័រ ​ក្នុងការ​ដណ្តើម​យក​ពាន​វាយ​កូន​បាល់​កម្ម​វិធី​ Madrid Open ជា​លើក​ទី​៤​ក្នុង​អាជីព ​និងជា​លើក​ទី​១ក្នុង​រដូវ​កាល​ត្រូវ​ចប់​សព្វ​គ្រប់​ ខណៈ​កីឡា​ករ​លំដាប់​ទី​២​ពិភព​​លោក​រូប​​នេះ ​កាលពី​ថ្ងៃ​ព្រហស្បត្តិ៍​ទី​៩ ឧសភា ​​បាន​បរាជ័យ​ក្រោម​ថ្វី​ដៃ​កីឡា​ករ​ជប៉ុន​ Kei Nishikori ក្នុងជុំទី​​៣ ដោយ​​​លទ្ធ​ផល​៤-៦, ៦-១ និង​ ២-៦ ។ Madrid Open ២០១៣ ត្រូវ​​បាន​រៀបចំ​ធ្វើ​

មីយ៉ាន់​ម៉ា​នាំ​ចេញ​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ​លំដាប់​លេខ​1​នៅ​អាស៊ី​និង​លំដាប់​ទី10​លើ​ពិភព​លោក​

Posted: 09 May 2013 11:50 PM PDT

​
សារព័ត៌​មាន​បរទេស​ផ្សាយ​ថា​ ប្រទេស​មីយ៉ាន់​ម៉ា​កំពុង​គ្រប់​គ្រង​តំណែង​ជា​អ្នក​នាំ​ចេញ​ឧស្ម័ន​ធម្មជាតិ​ក្នុង​ចំណាត់​ថ្នាក់​ទី​១​នៅ​អាស៊ី​ និង​នៅ​លំដាប់​ទី​១០​នៅ​លើ​ពិភព​លោក​ ។​ នេះ​បើ​តាម​រយៈ​តួ​លេខ​ស្ថិតិ​នៃ​ការ​នាំ​ចេញ​ឧស្ម័ន​ធម្មជាតិ​ ។​ មីយ៉ាន់​ម៉ា​បាន​ចុះ​ហត្ថ​លេខា​​ព្រមព្រៀង​រយៈ​ពេល​៣០​ឆ្នាំ​ជា​មួយ​ថៃ​ ក្នុង​ការនាំ​ចេញ​ឧស្ម័ន​ធម្មជាតិ​ចំនួន​១៩២​លាន​ម៉ែត្រ​គូប​ពី​ប្រភព​ប្រេង​ និង​ឧស្ម័ន​

បុរស​ជនជាតិ​បារាំង​ម្នាក់​ត្រូវ​ត្រី​ឆ្លាម​ខាំ​ស្លាប់​ពេល​ជិះ​ក្ដារ​បន្ទះ​នៅ​សមុទ្រ​ឥណ្ឌា

Posted: 09 May 2013 11:48 PM PDT

​
​បុរស​ជនជាតិ​បារាំង​ម្នាក់​ត្រូវ​ត្រី​ឆ្លាម​ខាំ​បណ្ដាល​ឱ្យ​ស្លាប់​ពេល​កំពុង​ជិះ​ក្ដារ​បន្ទះ​លើ​រលក​នៅ​ក្បែ​ឆ្នេរ​ឋាន​សួគ៌​នៃ​មហា​សមុទ្រ​ឥណ្ឌា​។​ បុរស​នោះ​មាន​វ័យ​៣៦​ឆ្នាំ​ បាន​ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​លើ​ដែន​កោះ​ឋាន​សួគ៌​ជា​មួយ​ភរិយា​ ។​នៅ​ពេល​បុរស​នោះ​កំពុង​តែ​ជិះ​ក្ដារ​បន្ទះ​លេង​យ៉ាង​សប្បាយ​ពី​មុខ​ប្រពន្ធ​នៅ​ក្បែរ​ឆ្នេរ​Brisants de Saint-Gills ដែល​គ្រប់​គ្រង​ដោយ​បារាំង​​ ស្រាប់​តែ​ត្រី​ឆ្លាម​មួយ​ក្បាល​

វីដេ​អូ​វះកាត់​ប្តូរ​ភេទ​ពី​ប្រុស ទៅ​ស្រី (មានវីដេអូឃ្លីប)

Posted: 09 May 2013 11:43 PM PDT

សម័យ​បច្ចុប្បន្ន​មានការ​និយម​ពីបុរស​មួយ​ចំនួន អំពី​ការវះ​កាត់ប្តូរ​ភេទ​ពីបុរស ទៅ​ស្រ្តី។ វីដេអូខាង​ក្រោម នេះ​លោក​អ្នក​អាច​ទស្សនា​អំពី​សកម្មភាព​ទាំង​នោះ ថា តើការ​វះកាត់​ប្រព្រឹត្តទៅ​យ៉ាង​ដូច​ម្តេច៕

ប្រកាសតែង​តាំង​អភិ​បាល​រង​ខណ្ឌ​ពោធិ៍សែនជ័យ

Posted: 09 May 2013 11:39 PM PDT

ពិធីប្រកាសតែងតាំង
​រាជធានីភ្នំពេញ ៖ សាលា​ខណ្ឌពោធិ៍សែនជ័យ បាន​រៀបចំ​ធ្វើ​ពិធី​ប្រកាស​តែងតាំង​​អភិ​បាល​រង​ខណ្ឌ​ចំនួន​៤​រូប ឱ្យ​ចូល​កាន់តំណែង​នៅ​​ក្នុង​អាណត្តិ​ទី​២ នេះ​ដើម្បី​បំពេញភារ​កិច្ច​ការងារ​ជូន​ជាតិ​ មាតុភូមិ​ និង​ប្រជា​ពលរដ្ឋ ។ ពិធី​នេះ​ប្រព្រឹត្ត​ទៅ​កាលពី​​​​រសៀល​ថ្ងៃទី​៩ ឧសភា ២០១៣ ​នៅ​ក្នុង​សាល​ប្រជុំធំរបស់​សាលា​​ខណ្ឌ​ពោធិ៍សែនជ័យ ​​ក្រោម​អធិបតីភាព​លោក​ស្រី ម៉ក់

កូន​កំលោះ​​៦៣​ឆ្នាំ​កូន​ស្រី​៧២​ឆ្នាំ​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​

Posted: 09 May 2013 11:34 PM PDT

កូនកំលោះ​ក្រមុំ​វ័យចំណាស់​​រៀប​មង្គល​ការ​
ខេត្ត​កំពង់ឆ្នាំង ៖ ​សំឡេង​ភ្លេង​បាយ​ខុន​ចង​ដៃ​បាន​បន្លឺ​ឡើង​តាម​ឃោសនសព្ទនា​ព្រលឹម​ស្រាងៗ​​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ភូមិ​​ម៉ុងបារាំង សង្កាត់​ប្អេរ ​ងឿង​​​ឆ្ងល់​ក្នុង​ចិត្ត​ដណ្តឹង​សួរ​គ្នា​ថា នៅ​ម្តុំ​​ភូមិ​នេះ​មាន​ការ​កូន​ក្រមុំ​កំលោះ​​របស់​នរណា? ​ប៉ុន្តែ​អ្វីដែលធ្វើ​ឱ្យ​​ប្រជា​ពលរដ្ឋ​នឹក​ហួស​ចិត្ត និង​ស្ងើច​សរសើរ​​ដោយ​សារ​តែ​កូន​ក្រមុំ​មាន​អាយុ​៧២​​ឆ្នាំ ​ចំណែកឯ​កូន​កំលោះ​ជា​កន្លង់​ហើរពី​ឆ្ងាយ​មាន​អាយុ​៦៣​ឆ្នាំ ​ដែល​ជា​មង្គល​ការ​​កូន​ក្រមុំ​​វ័យ​ចំណាស់​យ៉ាង​​សែន​មនោរម្យ​​

មន្ត្រី​ប៉ូលិស​ស្រវឹងធ្លាក់​ភ្នែក​ជិះ​ម៉ូតូ​បត់ឆ្វេង​អត់​មើលក្រោយ​ ត្រូវម៉ូតូ​មួយគ្រឿង​​ទៀតបុក​របួសធ្ងន់-ស្រាល​៣នាក់

Posted: 09 May 2013 11:26 PM PDT

ជន​រងគ្រោះ​កំពុង​សម្រាកព្យាបា​ល
ខេត្តប៉ៃលិន ៖ មាន​ករណី​គ្រោះថ្នាក់​​ចរាចរណ៍​​មួយ​បានកើត​ឡើង​​ ដោយ​មន្ត្រី​​ប៉ូលិស​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក​ជិះ​ម៉ូតូបត់ឆ្វេង​​​អត់​មើល​ក្រោយ ​បណ្តាល​ឱ្យ​​មន្ត្រី​ប៉ូលិស​ពីរនាក់​ផ្សេង​ទៀត ជិះម៉ូតូ​ឌុបគ្នា​ពីក្រោយទៅបុក​ចំពាក់កណ្តាល​យ៉ាងពេញ​ទំហឹង បណ្តាល​ឱ្យ​​ដួល​​រង​របួស​បាក់​ជើង​​ខាងឆ្វេង​សន្លប់នៅ​នឹង​កន្លែង​ ត្រូវគេបញ្ជូន​​ទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ។ ចំណែក​ប៉ូលិស​ពីរនាក់​

ចាប់ខ្លួន​ជនសង្ស័យ​​២​នាក់​ក្នុងចំណោម​៥​នាក់ ខណៈ​កំពុងផ្តុំ​​គ្នាជក់​ថ្នាំញៀន​

Posted: 09 May 2013 11:22 PM PDT

ជនសង្ស័យដែល​ត្រូវឃាត់​ខ្លួន​បាន​
ខេត្តព្រៃវែង ៖ យុវជន​២​នាក់​ត្រូវបាន​កម្លាំង​​ប៉ូលិស​​ស្រុក​ពាមរក៍ ​ឆ្មក់​ចូល​ទៅបង្ក្រាប និងចាប់​ខ្លួន​បាន​នៅខណៈ​ពេល​ដែល​ពួកគេ​ទាំង​២​នាក់​ រួម​ជា​មួយ​​បក្ស​ពួក​៣​នាក់​ផ្សេងទៀត ​កំពុងប្រមូល​ផ្តុំ​គ្នា​ជក់ថ្នាំញៀន​យ៉ាងងងឹត​ងងុល​​នៅ​ក្នុងផ្ទះរបស់ខ្លួន ។ ហេតុការណ៍​ឆ្មក់​ចូល​បង្ក្រាប និង​ចាប់​ខ្លួន​ក្រុម​យុវជន​ញៀន​ថ្នាំ​​ខាង​លើ​នេះ​បានធ្វើឡើង​​កាលពីវេលាម៉ោង​១១​និង​១០​នាទី​យប់ ​ថ្ងៃទី​៩ ឧសភា ២០១៣ ​

ក្បួន​ប្រណាំង​ម៉ូតូ​​ធំអាស៊ាន​​ឆ្នាំ​២០១៣ ​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​​ប៉ោយប៉ែត

Posted: 09 May 2013 11:19 PM PDT

ក្បួន​ប្រណាំង​ម៉ូតូ​​ធំអាស៊ាន​​ឆ្នាំ​២០១៣ បាន​ចូល​មក​ដល់​ច្រក​ទ្វារអន្តរជាតិ
ក្រុងប៉ោយប៉ែត ៖ ​ក្បួន​ប្រណាំង​​ម៉ូតូធំ​អាស៊ាន​​លើកទី២ បាន​ចូល​មក​ដល់​ប្រទេស​កម្ពុជា​នៅវេលា​ព្រឹកថ្ងៃទី​១០ ឧសភា ២០១៣ ​ចំនួន​២៦​គ្រឿង ដោយ​​មាន​មន្ត្រី​​រាជការ​​តំណាងអាជ្ញាធរ​ខេត្ត​ ក្រុង សង្កាត់ សមត្ថ​កិច្ច​​គ្រប់​អង្គ​ភាព​ពាក់ព័ន្ធ ​​សិស្សានុ​សិស្ស​​ និង​បុគ្គ​លិក​កាស៊ីណូ​ជាច្រើន​នាក់​​ឈរ​ត្រៀបត្រា​​ចាំ​ទទួល​​បដិសណ្ឋារ​កិច្ច ។ ខណៈ​ក្រុម​ម៉ូតូធំ​បាន​ឆ្លង​ពី​ប្រទេសថៃ ​ចូល​មក​ដល់​ប្រទេស​កម្ពុជា គេឃើញ​លោក​អ៊ុំ ​រាត្រី អភិបាល​រង​ខេត្ត​បន្ទាយ​មានជ័យ ​

សារ​មន្ទីរ​មេត្រូ​ប៉ូលីតែន នៅទី​ក្រុងញ៉ូវ​​យ៉ក សម្រេច​ប្រគល់​​រូប​បដិ​មា​ខ្មែរ​មក​ឱ្យ​​កម្ពុជា​វិញ​

Posted: 09 May 2013 11:18 PM PDT

ក្រោយ​ពី​ការ​ពិភាក្សា​ជា​ច្រើន​លើក​ជា​មួយ​ទីស្តី​ការគណៈ​រដ្ឋ​មន្ត្រី​មក​សារ​មន្ទីរ Metropolitan នៅទី​ក្រុង​​ញ៉ូវ​យ៉ក នៅពេល​ថ្មីៗ​នេះ បាន​សម្រេច​ចិត្ត​ប្រគល់​​មក​ឱ្យ​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា​វិញ នូវ​រូប​ដិ​មា​ថ្ម​ពីរ​នៃ​សត​វត្សរ៍​ទី​១០ ដែល​មាន​ឈ្មោះ​ថា «បនទវៈ លុតជង្គត់» (Kneeling Pandawas) ​ពេល​ខ្លះ​ត្រូវ​បាន​គេ​ស្គាល់ថា «ជា​អ្នក​បម្រើ​ លុត​ជង្គត់» (Kneeling Attendants) ដែល​ត្រូវបាន​គេ​លួច​ចេញពី​ប្រាសាទ​ចិន​នៅ​កោះ​កែរ ​អំឡុង​ពេល

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១០ ឧសភា ២០១៣

Posted: 09 May 2013 11:13 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី១០ ឧសភា​២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ក្រសួង​ព័ត៌​មាន​​ចាត់វិធាន​ការ​ក្តៅ​លើស្ប៉ត​ពាណិជ្ជ​កម្ម​តាមកញ្ចក់​ទូរទស្សន៍​ និងវិទ្យុ​គ្មាន​ច្បាប់

Posted: 09 May 2013 11:10 PM PDT

រាជធានីភ្នំពេញ ៖ ​ស្ប៉ត​ពាណិជ្ជកម្ម​ផលិត​ផល​បំប៉ន​សុខភាព​ គ្រឿង​សម្អាង ផលិត​ផល​ម្សៅ​​ផ្សះ​ក្រពះ ​តំណក់​ទឹកO2 ផ្សិតលីងជី និង​ផលិតផល​ព្យាបាល​ជំងឺ​ជាច្រើន​​មុខ​ដទៃ​ទៀត​ ដែលគេ​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​​ និងវិទ្យុ​ជាយូរមកហើយ មិន​មានកំណត់​ការ​ទេ។ ​ប៉ុន្តែ​ទើប​តែពេលនេះ ត្រូវ​បានបញ្ជាក់​ជា​ផ្លូវ​ការថា «​ការផ្សាយ​នេះ​មានបំភ្លើង​ហួស​ពីការពិត បោកប្រាស់ ដែល​បណ្តាល​​ឱ្យ​

បញ្ជូន​ជនសង្ស័យ​ប្លន់​លុយ និង​គ្រឿងអលង្កា​រ២​នាក់​ទៅតុលា​ការ​

Posted: 09 May 2013 11:00 PM PDT

ជនសង្ស័យដែល​ត្រូវ​ឃាត់ខ្លួន​
រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ជាប់​ពាក់​ព័ន្ធ​ប្លន់​លុយ និង​គ្រឿង​អលង្កា​រ២​នាក់​ត្រូវបាន​នគរបាល​ផ្នែក​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ដង្កោ បញ្ជូនទៅតុលា​ការ​ដើម្បី​សាក​សួរ​កាលពីវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹកថ្ងៃទី​១០ ឧសភា ២០១៣ ។ ជនជាប់​ចោទ​ខាងលើ ១-ឈ្មោះ​វ៉ែន ចន្ថា ហៅ​វ៉ែនតា អាយុ​៣៤​ឆ្នាំ ភេទប្រុស ​ស្នាក់​នៅ​ផ្ទះ​ជួល​ម្តុំ​​ផ្សារ​ដើម​ថ្កូវ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន និង​

ស្ត្រី​មាន​ផ្ទៃ​ពោះ ​មនុស្ស​ចាស់​ និង​កុមារ​ជាច្រើន​កំពុង​ប៉ះ​ពាល់​ពី​ការ​ធ្លាយ​អាម៉ូញាក់​​រោង​ចក្រ​ទឹក​កក​អម្រឹត (មានវីដេអូឃ្លីប)

Posted: 09 May 2013 10:37 PM PDT

ជនរងគ្រោះ​សម្រាក​នៅ​​ព្យាបាល​​
រាជធានីភ្នំពេញ ៖ ប្រភពព័ត៌​មាន​បន្ទាន់​រាយ​ការណ៍​មកថា បន្ទាប់​ពី​មាន​បណ្តឹង​តវ៉ា​ជា​ច្រើន​ពី​​​ពល​រដ្ឋ​ដែល​រង​ការ​បំពុល​បរិយា​កាស​ដោយ​ការ​លេច​ធ្លាយ​សារ​ធាតុ​​អាម៉ូញាក់​របស់​រោង​ចក្រ​ទឹក​កក​អម្រឹត​នោះ នាពេល​ថ្មីៗ​នេះ​បាន​ជះ​ឥទ្ធិ​ពល​ប៉ះពាល់​យ៉ាង​​ខ្លាំង​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ​​២​នាក់​ ស្ត្រី​កូនខ្ចី​៣​នាក់​ មនុស្ស​ចាស់​៣​នាក់ និង​កុមារ​១០​នាក់ ត្រូវបាន​បញ្ជូន​នៅ​កាន់​មន្ទីរពេទ្យ​​បង្អែក​​​សម្តេច​ឪ គីឡូ​ម៉ែត្រ​លេខ​៦ កាលពី​វេលា​ម៉ោង​១១​​ថ្ងៃ​​ទី​១០ ឧសភា ​២០១៣ នេះ ។

​ល្បិច​ថ្មី ៖ ចោរ​ក្លែង​ខ្លួន​ធ្វើ​ខ្ទើយ​បន្លំ​ដោះ​ក្រវិល​ពី​ក្មេង​​នៅ​កំពត​

Posted: 09 May 2013 10:10 PM PDT

ខេត្ត​កំពត ៖ ចោរ​​ម្នាក់​បាន​ក្លែង​ខ្លួន​ជា​ខ្ទើយ​មក​លួង​លោម​ក្មេង​ស្រី​​ម្នាក់​ដោះ​យក​ក្រវិល​មាស​ទម្ងន់​៥​ហ៊ុន រួច​គេច​ខ្លួន​តែ​ត្រូវ​ប៉ូលិស​ចាប់​បាន ។ ហេតុ​ការណ៍​ខាងលើ​បាន​កើតឡើង​​នា​ថ្ងៃទី​១០ ឧសភា ២០១៣ នា​វេលា​ម៉ោង១០​និង​៤៥​​នាទី​​ព្រឹក​​ នៅ​​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពត (អគារអេដស៍) ខណៈ​ក្មេង​ស្រី​រងគ្រោះ​​ជាអ្នក​​ផ្ទុក​មេ​រោគ​អេដស៍​​បាន​មក​​មន្ទីរ​ពេទ្យ​ដើម្បី​ឱ្យ​​ក្រុម​គ្រូពេទ្យ​​ពិនិត្យ​តាម​ដាន​ជំងឺ ។

ផ្សព្វផ្សាយ​ចលនាភូមិ​មួយផលិត​​ផល​មួយនៅទី​ស្នាក់កា​រធនាគារ​អភិវឌ្ឍន៍​ជនបទ

Posted: 09 May 2013 09:12 PM PDT

រាជធានីភ្នំពេញ៖​អគ្គ​លេខា​ធិការ​​ នៃ​គណៈកម្មាធិការ​ជាតិជំរុញ​ចលនាភូមិ​មួយផលិត​ផលមួយ​សហការជាមួយក្រសួងព័ត៌មាន​ និង​សហគមទូរទស្សន៍​កម្ពុជា​​ កាលពីថ្ងៃទី៩ ឧសភា ២០១៣ បានរៀប​​ចំពិ​ធីផ្សព្វ​ផ្សាយ​ចលនា​ភូមិមួយ​ផលិត​ផលមួយ នៅទីស្នាក់ការ​ធគារ​អភិវ​ឌ្ឍន៍​ជន​បទ។

អាល្លឺ​ម៉ង់​ ៖ រន្ទះ​បាញ់​​របួស​មនុស្ស​39​នាក់​​

Posted: 09 May 2013 08:56 PM PDT

ពួក​អ្នកជួយ​សង្គ្រោះ​​នៅ​កន្លែង​រង​រន្ទះ​បាញ់​
យោង​តាម​អ្នក​នាំ​ពាក្យ​ប៉ូលិស​អាល្លឺ​ម៉ង់​ម្នាក់​​​ថា រន្ទះ​​​កាល​ពី​​ថ្ងៃ​ទី​៩ ឧសភា ​បាន​បាញ់​​​ទៅ​លើ​​ក្រុម​ម​នុស្ស​​ដែល​​ទៅ​ចូល​​រួម​បុណ្យ​​ឪពុក​​​​​ប្រារព្ធ​ធ្វើ​កណ្តាល​វាល​ នៅ​ភាគ​​​​​​ឦសាន​​អាល្លឺ​ម៉ង់​ បណ្តាល​ឱ្យ​​មនុស្ស​ដល់​ទៅ​៣៩​នាក់​​ត្រូវ​របួស​ ក្នុង​នោះ​​៨​នាក់​របួស​ធ្ងន់​ ក៏​ប៉ុន្តែ​​ជីវិត​របស់​​ពួក​​គេ​ពុំ​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​ឡើយ ។

​អ្នក​នាំ​ពាក្យ​​វិមាន​ប្រធានា​ធិបតី​​កូរ៉េ​ខាង​ត្បូង​ដក​តំណែង​​ព្រោះ​ការ​ចាប់​​​​រំលោភ​រួម​ភេទ​

Posted: 09 May 2013 08:54 PM PDT

លោក YOON CHANG-JUNG អ្នក​នាំ​ពាក្យ​​ប្រធានា​​ធិបតី​
ប្រធានា​ធិបតី​​កូរ៉េ​ខាង​ត្បូង​​​លោក​ស្រី​​PARK GEUN HYE ដែល​​កំពុង​បំពេញ​ទស្សន​កិច្ច​​នៅ​សហ​រដ្ឋ​អាមេរិក​​​បាន​ដក​ហូត​​តំណែង​​អ្នក​នាំ​ពាក្យ​​​លោក​ស្រី គឺ​លោក YOO CHANG-JUNG ដែល​បាន​ប្រញាប់​ប្រញាល់​​មក​កាន់​​ក្រុង​សេ​អ៊ូល​​មុន​ពេល​​​បញ្ចប់​​កម្មវិធី​ទស្ស​ន​កិច្ច​​របស់​​លោក​ស្រី​​PARK ​ព្រោះ​​ប្រព្រឹត្ត​អំពើ​គួរ​ឱ្យ​ខ្ពើម​រអើម​មួយ​។

ចិន​ថ្កោល​ទោស​​ហ្វ៊ីលី​ពីន​​បាញ់​​​សម្លាប់​អ្នក​នេសាទ​តៃ​វ៉ាន់​​​ម្នាក់​

Posted: 09 May 2013 08:53 PM PDT

​អ្នក​នាំ​ពាក្យ​របស់​​​ការិយាល័យ​​ក្រុម​ប្រឹក្សា​​កិច្ច​ការ​រដ្ឋ​ចិន​​​ ទទួល​បន្ទុក​​កិច្ច​ការ​តៃ​វ៉ាន់ កាល​ពី​​​​​ថ្ងៃ​ទី​៩ ឧសភា បាន​ថ្កោល​ទោស​​​យ៉ាង​ម៉ឺង​ម៉ាត់​​ចំពោះ​កង​ទ័ព​ហ្វ៊ីលីពីន​​ដែល​បាន​បាញ់​សម្លាប់​អ្នក​នេសាទ​តៃ​វ៉ាន់​​ម្នាក់ ។អ្នក​នាំ​ពាក្យ​​រូប​នេះ​ លោក​យ៉ាង​យី ថ្លែង​ថា ចិន​​ស្នើ​ដល់​​ហ្វ៊ី​លីពីន​​ឱ្យ​ស៊ើប​អង្កេត​​ដោយ​​​ម៉ាត់​ប្រៃ​ និង​​​​ឆាប់​រហ័ស​ លើ​ឧប្បត្តិ​ហេតុ​​​នេះ​ ដោយ​​លោក​​ចាត់​ទុក​​​ការ​បាញ់​ប្រហារ​នោះ​ថា​ ជា

រដ្ឋសភានីតិកាលទី៤ ត្រូវអស់អាណត្តិនៅថ្ងៃនេះ

Posted: 09 May 2013 08:52 PM PDT

ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន បានប្រកាសនៅវេលាថ្ងៃត្រង់ថ្ងៃទី១០ឧសភា២០១៣នេះថា អាណត្តិអ្នកតំណាងរាស្រ្តនីតិកាលទី៤ ត្រូវបានបិទបញ្ចប់ចាប់ពីពេលនេះតទៅ ។ ជាមួយគ្នានេះដែរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានលើកឡើងទៀតថា ក្នុងរយៈពេលជិត៣ខែ នៃសម័យប្រជុំលើកទី៩នីតិកាលទី៤នេះ រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់បានចំនួន១៦ ។

អតីត​ប្រធាន​​មន្ទីរ​​សុរិយោដី​ត្រូវតុលាការ​ចាប់​ខ្លួន​

Posted: 09 May 2013 08:43 PM PDT

លោក​ប៊ឿយ យ៉ា អតីត​ប្រធាន​មន្ទីរ​សុរិយោ​ដី​ខេត្ត​
ខេត្តស្វាយរៀង ៖ លោក​ប៊ឿយ យ៉ា អតីត​ប្រធាន​មន្ទីរ​សុរិយោ​ដី​ខេត្ត​ត្រូវ​បាន​តុលា​ការ​ចាប់​ខ្លួន កាល​ពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​៩ ឧសភា ២០១៣ នៅ​ពន្ធនា​គារ​​ខេត្ត​ដោយ​ចោទ​ប្រកាន់​​ពី​បទ​ក្លែងបន្លំ​ឯកសារ​​ដីធ្លី ។ ការ​ចាប់​ខ្លួន​នេះធ្វើឡើង​តាម​ពាក្យ​បណ្តឹងរបស់​ប្រជា​ពលរដ្ឋ​ដែល​បាន​ប្តឹង​ចោទថា​ គាត់​បាន​បន្លំ​ឯក​សារ​ដីធ្លី​របស់​ពួក​គាត់ ៕

តារា​ចម្រៀង​​ស្រីម្នាក់​ឈ្លោះ​ប្រកែក​ជា​មួយ​ស្ត្រីម្នាក់​ទៀត​រឿង​​ចូលបន្ទប់​ទឹក​​យូរពេក​

Posted: 09 May 2013 08:31 PM PDT

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍​
រាជធានីភ្នំពេញ ៖ ​ស្ត្រីម្នាក់​ត្រូវ​​បាន​គេ​ស្គាល់​ថា ជាតារា​ចម្រៀង​បាន​​យក​ម៉ាស់​ពាក់​បិទ​មុខ​ជិត​ ខណៈ​​ពេល​ដែល​​ឈ្លោះ​ប្រកែក​ជា​មួយ​ស្ត្រី ម្នាក់​​ទៀត​រឿង​ចូល​បន្ទប់​ទឹក​យូរពេក ហើយ​ជាប់​ចោទពីបទ​ហៅមិត្តភក្តិ​​យក​កាំភ្លើង​មក​ភ្ជង់​​គំរាម​ត្រូវសមត្ថ​កិច្ច​ឃាត់​ខ្លួន ។ ​ហេតុការណ៍​នេះ​​មាន​មនុស្ស​ជាង​២០០​នាក់​ទៅចោមរោម​​មើល​ធ្វើ​ឱ្យ​កក​ស្ទះទាំងយប់​នៅចំណុចស្ថានីយ​ប្រេង​​ឥន្ធនៈ​​កាល់​តិច​ពេទ្យ​ចិន តាម​មហាវិថី​ព្រះមុនីវង្ស​កែង​មហាវិថីព្រះ​

បុរស​ចំណាស់​ម្នាក់​យក​កាំ​បិត​ចាក់​បំពង់.ក​ខ្លួន​ឯង​ស្លាប់

Posted: 09 May 2013 08:21 PM PDT

សពបុរសរងគ្រោះ
ខេត្តកណ្តាល ៖​ បុរស​ចំណាស់​ម្នាក់​បាន​​​យក​កាំ​បិត​ចាក់​បំពង់​.ក​ខ្លួន​ឯង​​ ហើយ​បាន​ស្លាប់​​ក្រោយ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យដោយ​សារ​របួស​ធ្ងន់​ ធ្ងរ​ពេក​​ជ ដែល​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២​អធ្រាត្រ​ ថ្ងៃ​ទី​៩ ឧសភា​ ២០១៣ នៅ​ភូមិ​ប្ញស្សី​ស្រុក ឃុំ​ខ្ពប ស្រុក​ស្អាង​​ ខេត្ត​កណ្តាល​ ។

រថយន្ត​ដឹក​ឈើប្រណីត​បើក​បុក​ម៉ូតូ​ឌ្រីមសេ១២៥

Posted: 09 May 2013 08:20 PM PDT

ខេត្តបន្ទាយមានជ័យ ៖ មានហេតុកាណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវ​ជាតិលេខ៥ បង្កឡើង​ដោយ​​រថ​យន្ត​កាមរី​ដឹកឈើប្រណីត​​បើក​បុក​ម៉ូតូ​ឌ្រីម​​ ពណ៌ខ្មៅ ដែលធ្វើដំណើរស្របទិសគ្នា កាលពី​វេលាម៉ោង​១១យប់​ ថ្ងៃទី​៩ ឧសភា ស្ថិត​ក្នុង​ភូមិគោកព្រះ ឃុំ​ឈ្នួលមានជ័យ ស្រុកព្រះ​នេត្រព្រះ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!