Koh Santipheap Daily

Koh Santipheap Daily


ប្រគល់​ថវិកា​មួយ​លាន​រៀល​ដល់​​មន្ត្រី​មន្ទីរ​ពេទ្យ ដើម​ឈើ​រលំ​លើ​ផ្ទះ

Posted: 09 May 2013 01:07 AM PDT

ខេត្ត​កំពង់​ចាម៖​ នៅសាល​ប្រជុំ​មន្ទី​រពេទ្យ​បង្អែកខេត្ត​ព្រឹកថ្ងៃ​ទី​៩​ ឧសភា​ លោក​វេជ្ជបណ្ឌិត​ មាស​ ជា ប្រធាន​មន្ទី​រពេទ្យបាន​ប្រគល់​ថវិកាមួយលាន​រៀលជូនដល់​មន្ត្រីមន្ទីរ​ពេទ្យ​ម្នាក់ឈ្មោះ​អ៊ុក​ ណៃស៊ី ភេទស្រី រស់នៅ​ភូមិបឹង​កុកទី២ សង្កាត់បឹង​កក់ ក្រុង​កំពង់ចាម​ មានជីវភាពក្រីក្រ​​ដែលត្រូវដើមឈើ​ធំរលំលើ​ផ្ទះតៀម​បណ្តាល​ឲ្យខូចខាត​នាពេល​កន្លងទៅ ខណៈមេឃកំពុង​បង្អុរ​ភ្លៀង​ធ្លាក់ខ្លាំង ​តែសំណាង​ល្អមិនបណ្តាលឲ្យម្ចាស់ផ្ទះរង​របួស​នោះទេ​។

គណ​បក្ស​ហ៊្វុន​ស៊ិនប៉ិច​​​ប្រារព្ធពិធី​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រ​កម្ពុជា

Posted: 09 May 2013 01:05 AM PDT

រាជ​ធានីភ្នំពេញ ៖ គណ​បក្សហ៊្វុន​ស៊ិនប៉ិច​រៀបចំបា្ររព្វ​ពិធី​ចម្រើន​ព្រះជន្មព្រះ​ករុណាព្រះបាទ​សម្តេច​ព្រះបរម​នាថ នរោត្តម​ សីហមុនី ព្រះ​​មហាក្សត្រ​នៃព្រះ​រាជាណា​ចក្រ​កម្ពុជា ។ ពិធីនេះបា្ររព្ឋ​ធ្វើនៅរសៀល​ថ្ងៃទី០៩ ឧសភា ២០១៣ នៅភូមិ​​គ្រឹះ​សម្តេច​​រាជបុត្រី​ព្រះអនុជ​​អរុណ​រស្មី ព្រះប្រធាន​គណបក្សហ៊្វុន​ស៊ិនប៉ិច​ខាងកើត​វិមានឯករាជ្យ​ក្នុងរាជធានី​ភ្នំពេញ ៕

ជំទាវ​បណ្ឌិត​ ម៉ែន សំអន ​នាំអំណោយ​​​កា​ក​បាទ​ក្រហម​​​កម្ពុជា​​ចែក​ជន​រងគ្រោះ​​រលំ​ផ្ទះ​១១​​ខ្នង ​នៅ​ខេត្ត​ស្វាយរៀង

Posted: 09 May 2013 12:54 AM PDT

លោក​ជំទាវ​ម៉ែន សំអន ប្រគល់​អំណោយ​ដល់​ជន​រង​គ្រោះ​
ខេត្ត​ស្វាយរៀង ៖ ​ប្រជា​ពលរដ្ឋ​​១១​គ្រួសារ​​បាន​ទទួល​អំណោយ​​ពី​លោក​ជំទាវ​បណ្ឌិត ​ម៉ែន​ សំអន ​​ឧប​នាយក​រដ្ឋ​មន្ត្រី​​ប្រចាំ​ការ​ដែលជា​អំណោយ​​កាក​បាទក្រហម​​កម្ពុជា ​សាលា​ខេត្ត​ស្វាយរៀង ​រួម​មាន​អង្ករ​៥០​គីឡូ​ក្រាម ​ឆ្នាំង​២ មុង​១ ភួយ​១ ក​ន្ទេល​ជ័រ​១ ក្រមា​១ ​សារុង​១ ធុង​ទឹក​១ កៅស៊ូ​តង់​១ និង​ប្រាក់​២០​ម៉ឺន​រៀល ។ ​

ប្លន់​ពេជ្រ​​នៅ​ព្រុច​សែល​​ចាប់​ខ្លួន​មនុស្ស​3​1​នាក់​ក្នុង​ប្រទេស​3

Posted: 09 May 2013 12:24 AM PDT

រថ​យន្ត​​ពួក​ចោរ​​ពេល​ប្លន់​ពេជ្រ​
​អយ្យ​ការ​ក្រុង​ព្រុច​សែល​​រាយ​ការណ៍​​​​កាល​ពី​ថ្ងៃ​ទី​៨ ឧសភា​ថា ​មនុស្ស​​៣១​នាក់​​ ត្រូវ​​ចាប់​ខ្លួន​​ក្នុង​ការ​តាម​ប្រមាញ់​​របស់​បូ៉លិស​នៅ​ប្រទេស​បែល​ហ្ស៊ិក ស្វ៊ីស និង​បារាំង​ ពី​បទ​ចូល​រួម​ប្លន់​​ពេជ្រ​ កាល​​ពី​​ថ្ងៃ​ទី​១៨ កុម្ភៈ​កន្លង​មក​នេះ នៅ​ឯ​ព្រលាន​យន្ត​ហោះ​​​ក្រុង​ព្រុច​សែល​ ដែល​ពេជ្រ​​​ត្រូវ​គេ​ប្លន់​​នោះ​​មាន​​តម្លៃ​ដល់​​៥០​លាន​ដុល្លារ ។

នាយក​រដ្ឋ​មន្ត្រី​​ចិន​ឱ្យ​ពង្រឹង​​កិច្ចសហ​ប្រតិ​បត្តិ​ការ​ជាមួយ​អីុ​ស្រា​អែល​​

Posted: 09 May 2013 12:22 AM PDT

នាយក​រដ្ឋ​មន្ត្រី​​ចិន និង​សម​​ភាគី​​អីុ​ស្រា​អែល​
នាយករដ្ឋ​មន្ត្រី​​ចិន​ លោក LI KEQIANG គូស​បញ្ជាក់​​កាល​ពី​ថ្ងៃ​ទី​៨ ឧសភា​​ ពី​ការ​សន្យា​របស់​ចិន​​​ ពង្រឹង​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ជាមួយ​​អ៊ី​ស្រា​អែល​​ ហើយ​ជំរុញ​​ដំណើរ​ការ​​សន្តិ​ភាព​​នៅ​មជ្ឈឹម​​បូព៌ា​ ។​នាយក​រដ្ឋ​ម​ន្ត្រី​​ចិន​អះ​អាង​បែប​នោះ​ពេល​លោក​ជួប​​ពិភាក្សា​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​​អីុ​ស្រា​អែល​​ លោកបេន​ចា​មីន​នេ​តាន់ ​យ៉ា​ហ៊ូ ដែល​មក​បំពេញ​​ទស្សន​កិច្ច​​នៅ​ក្រុង​ប៉េ​កាំង ។

រដ្ឋ​សភាកម្ពុជា​នឹង​​បន្ត​​ពិភាក្សា​ និង​​អនុ​ម័ត​សេចក្តី​ព្រាង​ច្បាប់​ថ្ងៃ​ទី​១០ ឧសភា

Posted: 09 May 2013 12:10 AM PDT

រាជ​ធានីភ្នំពេញ ៖ រដ្ឋសភា​កម្ពុជានៅព្រឹក​ថ្ងៃទី១០ ឧស​ភា ២០១៣នេះ នឹងបន្ត​ពិភាក្សា និងអនុម័ត៖ ១-សេចក្តី​​ព្រាងច្បាប់ស្តីពីវិសោធន​កម្មមាត្រា ២៤៧ មាត្រា៣៦៨ មាត្រា​៣៧២ និងមាត្រា ៣៨២ នៃក្រមនីតិ​វិធីព្រហ្ម​ទណ្ឌ និង ពិភាក្សា​​អនុម័ត។

ប្រកាសតែងតាំង​​អភិ​បាល អភិ​បាល​រង​ខេត្ត​ព្រះ​សីហនុ ​និងអភិ​​បាល​ក្រុង​ ស្រុក​

Posted: 09 May 2013 12:07 AM PDT

ពិធី​ប្រកាស​តែង​តាំង​អភិ​បាល​ អភិ​បាល​រង​ខេត្ត​​ព្រះ​សីហនុ
ខេត្ត​​ព្រះសីហនុ ៖ ​MC មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋា​ភិបាល​បាន​បញ្ជាក់ថា ​ក្រសួង​ស្ថាន​ប័ណ្ណ​​អាទិភាព​ចំនួន​៥ បាន​និង​កំពុង​រៀបចំ​បញ្ជី​វិភាគ​មុខ​ងារ​ក្នុង​វិស័យ​របស់​ខ្លួន​សម្រាប់​​ជា​មូល​ដ្ឋាន​ឈាន​ទៅធ្វើការ​ផ្ទេរ​មុខ​ងារ និងធនធាន​​មនុស្សជាបន្ត​បន្ទាប់​​ទៅ​ឱ្យ​រដ្ឋបាល​​ថ្នាក់​ក្រោម​ជាតិ សំដៅ​បង្ខិត​សេវា ​ដើម្បី​​អភិ​វឌ្ឍ​ន៍ និង​លើក​កម្ពស់​គណ​នេយ្យ​​ភាពជា​មួយ​ប្រជា​ពលរដ្ឋ ។

​គ្រូបង្វឹក​ក្លិប​មេនឆេ​ស្ទើរ យូណាយធីត សឺអាឡិច ហ្វើគូសុន ប្រកាស​ចូល​និវត្តន៍

Posted: 09 May 2013 12:05 AM PDT

​គ្រូបង្វឹក​ក្លិប​មេនឆេ​ស្ទើរ យូណាយធីត សឺអាឡិច ហ្វើគូសុន ប្រកាស​ចូល​និវត្តន៍
​​គ្រូបង្វឹក​ក្រុមកីឡាករ​បាល់ទាត់​មែនឆេស្ទើរ យូណាយធីត (Man Utd) លោកសឺអាឡិច ហ្វើគូសុន បានប្រកាស​នាថ្ងៃទី​៨ ឧសភា ២០១៣ នេះថា លោក​នឹង​ចូល​និវត្តន៍​នៅដំណាច់​​ឆ្នាំ​២០១៣នេះ ឬ​ថា​ចប់​រដូវកាល​នេះ ដោយតម្រូវ​ឱ្យ​ក្លិប​មែនឆេស្ទើរ យូណាយ​ធីត ស្វែង​រក​គ្រូបង្វឹក​ថ្មីមកជំនួស ។

កម្ម​ករ​រោងចក្រ M.V ចូលធ្វើ​​ការ​វិញ​ បន្ទាប់​ពីថៅកែ​រោងចក្រ​ ព្រមទទួល​យក​ប្រធាន​​រដ្ឋ​បាល​ខ្មែរ​ឱ្យ​ចូល​ធ្វើការ​វិញ​

Posted: 09 May 2013 12:04 AM PDT

​កម្ម​ករ​ កម្ម​ការិនី​ដែល​កំពុងធ្វើ​​បាតុ​​កម្ម​
ខេត្ត​កំពង់ឆ្នាំង ៖ កម្ម​ករ​រោងចក្រ M.V មានទីតាំង​ស្ថិត​នៅក្នុងភូមិ​ត្រពាំង​​ចឹក្សា សង្កាត់​កំពង់ឆ្នាំង ​ក្រុងកំពង់ឆ្នាំង ​នៅព្រឹកថ្ងៃទី​​៩ ឧសភា ២០១៣ នេះ បាន​សម្រេច​ចូលធ្វើការ​វិញ​ហើយ បន្ទាប់​​ពី​ពួក​គាត់​​បាន​ធ្វើកូដ​កម្ម​​អស់រយៈ​​ពេល​២​ថ្ងៃ កន្លងទៅ​ ។ ​មូលហេតុ​​ដែល​ពួកគាត់​​ចូលរោងចក្រ​ តែមិន​ព្រមធ្វើ​ការ​រយៈ​ពេល​​២​ថ្ងៃ គឺនៅថ្ងៃទី​៧ និង​ថ្ងៃទី​៨ ​ឧសភា ក៏ព្រោះ​​តែកម្ម​ករ​ទាំង​នោះ​បាន​តវ៉ា​សុំ​ឱ្យ​​ថៅកែ

បុរសចំណាស់​​ម្នាក់ ត្រូវ​រន្ទះ​បាញ់​ស្លាប់​

Posted: 09 May 2013 12:03 AM PDT

​ខេត្ត​បន្ទាយមានជ័យ ៖ ​បុរស​ចំណាស់​​ម្នាក់​ត្រូវបាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ ុ​ដោយ​សារ​រន្ទះ​​បាញ់ ខណៈ​​ដើរ​ទៅ​​ជីក​កង្កែប​​នៅវាល​ស្រែចម្ងាយ​៧០០​ម៉ែត្រ ខាងលិច​ភូមិ​ទាន​កាំ​លិច ​ឃុំទាន​កាំ ស្រុក​​ព្រះនេត្រ​ព្រះ វេលា​ម៉ោង​២​និង​៣០​នាទី​​រសៀល​ថ្ងៃទី​៨ ឧសភា ២០១៣ ។ ​លោក​វរសេនីយ៍​ត្រី កែវ ប៊ុន​យឿន អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ ​បាន​ឱ្យ​ដឹងថា បុរស​ចំណាស់​​ដែលស្លាប់​ដោយ​សារ​រន្ទះ​បាញ់​ឈ្មោះ​​មួក ធី

រន្ទះបាញ់​ប្រហារ​ស្លាប់​ម្នាក់ របួស៨នាក់នៅស្រុក​បារាយណ៍

Posted: 09 May 2013 12:02 AM PDT

ខេត្ត​កំពង់ធំ៖​ក្មេងប្រុសម្នាក់​បានស្លាប់ គោ​មួយនិង​ឆ្កែ២ក្បាលបាន​ងាប់​និង​៨នាក់​ទៀត​រងរបួសដោយ​សារ​រន្ទះបាញ់ប្រហារ​​កាលពី​ល្ងាច​ថ្ងៃទី៨ ឧសភា​ ២០១៣ ខណៈភ្លៀង​មួយ​​​​មេ​លាយឡំ​នឹងខ្យល់​រន្ទះ​កើតឡើង​នៅចំណុច​អូរយាម​ ខាងជើង​​ភូមិ​គិរីអណ្តែត​ ស្ថិត​ក្នុង​ឃុំទ្រៀល ស្រុកបារាយណ៏​។​ បើតាមលោក​វរ​សេនីយ៍ឯក​ស្រី ចន្ទ័ស៊ីណា​ អធិការ​រង​ស្រុកបារាយណ៍ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ បានប្រាប់​ឲ្យដឹងថា​​ខ្យល់​ព្យុះនិង​រន្ទះ​បាញ់កំ​ណាច​នេះបាន​ប្រល័យ​ជីវិត​

លោក​ពូទីន​​ដក​តំណែង​​ឧប​នាយក​រដ្ឋ​មន្ត្រី​​ដែល​មាន​ឥទ្ធិ​ពល​​​លោក​​វ្ល៉ា​ឌី​ស្លាវ​សួរ​កូវ​

Posted: 08 May 2013 11:50 PM PDT

លោក​​​ពូទីន​​ និង​លោក​សួរ​កូវ​
​​​​ប្រធានា​ធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទីន​ កាល​ពី​ថ្ងៃ​​​ទី​៨​ឧសភា បាន​ដក​តំណែង​ឧប​នាយក​រដ្ឋ​មន្ត្រី​​​​​មាន​ឥទ្ធិ​ពល​​របស់​លោក​​ គឺ​លោក​វ្ល៉ា​​ឌី​ស្លាវ​សួរ​កូវ ដែល​ជា​រឿយ​ៗ​គេ​ចាត់​ទុក​​ថា ជា​មនុស្ស​​ែដល​​ទទួល​ខុស​ត្រូវ​​លើ​យុទ្ធ​សាស្ត្រ​​នៃ​ប្រព័ន្ធ​នយោ​បាយ​​ត្រួត​ត្រា​ដោយ​វិមាន​ក្រឹម​ឡាំង ។

IMF:កំណែ​ទម្រង់​យឺត​យ៉ាវ​​នឹង​ធ្វើ​ឲ្យ​​ទស្សនៈ​​វិស័យ​កំណើនសេដ្ឋកិច្ចវៀត ណាមស្មុគ​ស្មាញ

Posted: 08 May 2013 11:47 PM PDT

IMF:កំណែ​ទម្រង់​យឺត​យ៉ាវ​​នឹង​ធ្វើ​ឲ្យ​​ទស្សនៈ​​វិស័យ​កំណើនសេដ្ឋកិច្ចវៀតណាមស្មុគ​ស្មាញ
​ការ​រៀប​ចំ​រចនា​សម្ព​័ន្ធ​ឡើង​វិញ​​ដ៏​យឺត​​យ៉ាវ​​​របស់​​ធនា​គារ​ ​និង​​​​ក្រុម​ហ៊ុន​រដ្ឋ​របស់​វៀត​ណាម​​បាន​ជំរុញ​ឲ្យ​​អង្គ​​ការ​​មូល​និធិ​រូបិយ​​វត្ថុ​អន្តរ​ជាតិ​​IMF​សម្រេច​​កាត់​​បន្ថយ​​ការ​ព្យាករ​​កំណើន​​សេដ្ឋ​កិច្ច​របស់​វៀត​​ណាម​ ។ ​នេះ​បើ​យោង​តាម​​សារ​ព័ត៌​មាន​សេដ្ឋ​កិច្ច​ ​Bloomberg​។ ​បើ​តាម​​ទិន្ន​ន័យ​​បង្ហាញ​ថា ​IMF​បាន​​​​ទម្លាក់​​ការ​​ប៉ាន់​ប្រមាណកំណើនសេដ្ឋ​កិច្ច​​​របស់​​​វៀត​​ណាម​​ពី​​៥,៨​%​ ​កាល​ពី​លើក​មុន​មក​​ ៥,២%​​

សិង្ហ​បុរី​ទទួល​បានសិទ្ធិធ្វើ​ម្ចាស់​ផ្ទះ​​​ព្រឹត្តិការណ៍​វាយ​កូន​​បាល់​ WTA Championship

Posted: 08 May 2013 11:38 PM PDT

​ជា​មួយ​នឹងកុង​ត្រា​ដែល​​​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ជាង​​៧០​​លាន​ដុល្លារ​អាមេរិក នាំ​ឱ្យ​សិង្ហ​បុរី ​ក្លាយ​ជា​​ប្រទេស​ម្ចាស់​​ព្រឹត្តិការណ៍​ប្រកួត​វាយ​កូន​​បាល់​​​​ជ្រើស​រើ​ស​​​ជើង​ឯក​ពិ​ភព​​លោក​​ផ្នែក​ស្ត្រី​​ដំណាច់​ឆ្នាំ​​​ WTA Championship ​ពី​ឆ្នាំ​​២០១៤ ​ដល់​ឆ្នាំ​​ ​២០១៨​ ។ ​​សិង្ហ​បុរី​គ្រោង​រៀប​ចំ​​ព្រឹត្តិការណ៍​ ​​​ WTA Championship ​នេះ​ក្នុ​ងពហុ​កីឡ​ដ្ឋាន​​​ប្រក់​ដំបូល​ទំនើប​​​​ឈ្មោះ Singapore Sport

ចាប់​ខ្លួន​ឪពុក​ដែល​បណ្តោយ​ឱ្យ​កូន​អាយុ​9​ឆ្នាំ​បើក​បរ​រថ​យន្ត​ (មានវីដេអូឃ្លីប)

Posted: 08 May 2013 11:36 PM PDT

​
បុរស​ជន​ជាតិ​ឥណ្ឌា​ម្នាក់​ ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ ក្រោយ​ពី​បាន​បង្ហាញ​ក្នុង​ប្រព័ន្ធ​យូ​ធ​ូប​ ឱ្យ​ឃើញ​ពី​​កូន​ប្រុស​អាយុ​៩​ឆ្នាំ​របស់​គាត់​​ បើក​បរ​រថ​យន្ត​ហ្វើ​រា៉​រី​​ ក្នុង​ពិធី​ខួប​កំណើត​ ។ទី​ភ្នាក់​ងារ​ព័ត៌​មាន​បរ​ទេស​​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​មក​បាន​ផ្សាយ​ថា​ លោក​​ម៉ូ​ហា​ម៉េដ​ នី​សាម​​ ម្ចាស់​រថ​យន្ត​ទំនើប​ហ្វើ​រា៉​រី​ ជន​ជាតិ​ឥ​ណ្ឌា​ មក​ពី​ទី​ក្រុង​ហ្គេ​រា៉​ឡា​​ត្រូវ​ប៉ូ​លិស​ចាប់​ខ្លួន​ ក្រោយ​ពី​ប្រព្រឹត្ត​ល្មើស​ច្បាប់​ចរាចរណ៍

ប្រកួត​ Madrid Open ណា​ដាល់ឈាន​ទៅ​ជុំ​បន្ត​ខណៈ​នាង​អាហ្សា​រេន​កា ​ត្រូវ​ហាល​អាវ​

Posted: 08 May 2013 11:35 PM PDT

យុទ្ធ​នាការ​ដណ្តើម​យក​​ពាន​ជើង​ឯក​​វាយ​កូន​បាល់ Madrid Open ជា​លើក​ទី​៣​របស់​កីឡា​ករ​អេ​ស្បា៉ញ​​រ៉ា​ហ្វា ​អែល ​ណា​ដាល់ ​បាន​សម្រេច​មួយ​ជំហាន​ទៀត​ហើយ ​ខណៈ​កាល​ពី​ថ្ងៃ​​ពុធ​ទី​៨ ឧសភា ​គេ​បាន​បំបាក់​គូប្រជែង​សញ្ជាតិ​បារាំង​Benoit Paire ក្នុងលទ្ធ​ផល២សិត​ទល់​នឹង​សូន្យ ​​គឺ​៦-៣ និង​៦-៤ ។

កីឡា​ករ​អាល្លឺម៉ង់​​Degenkolb ឈ្នះដំណាក់​​ទី​5 Tour of Italy

Posted: 08 May 2013 11:33 PM PDT

កីឡា​ករ​ John Degenkolb 
John Degenkolb ​បាន​​ក្លាយ​ជា​​អ្នក​នាំ​មុខ​គេ​ក្នុង​​ដំណាក់​ទី​៥ នៃព្រឹត្តិការណ៍​ប្រណាំង​​កង់​​ Tour of Italy ឆ្នាំ​២០១៣ បន្ទាប់​ពី​បញ្ចប់​​ចម្ងាយ​ផ្លូវ​២០៣​​គីឡូម៉ែត្រ​ក្នុង​ថិរវេលា​តិ​​ច​ជាង​គេគឺ​៤​ម៉ោង​៣៧​នាទី​និង​៤៨​វិនាទី ។ ការ​ប្រណាំងក្នុង​ដំណាក់​​​នេះ​​​ត្រូវ​បាន​បញ្ចប់​នៅទី​​ប្រជុំ​​ជន​ Matera ​ប្រទេស​អីុតាលី​កាលពី​ថ្ងៃ​ពុធ​ទី​៨ ឧសភា ។

ការប្រមូល​ពន្ធ​ខែ​មេសា ឆ្នាំ​២០១៣ កើន​ឡើង​៩៥.៩%

Posted: 08 May 2013 11:30 PM PDT

ពិធីប្រជុំប្រចាំខែ
​រាជធានីភ្នំពេញ ៖ យោង​តាម​កិច្ច​ប្រជុំ​​ប្រចាំ​ខែ​កាល​ពីព្រឹក​ថ្ងៃទី​៩ ឧសភា ២០១៣ ​នៅ​អគ្គ​​នាយក​ដ្ឋាន​​ពន្ធ​ដារ​ក្រោម​​អធិបតី​ភាព​លោក​គង់ វិបុល ​ប្រតិភូ​​​រាជ​រដ្ឋា​ភិបាល​ទទួល​បន្ទុក​​ជាអគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​​ពន្ធដារ​បាន​ឱ្យ​ដឹងថា ក្នុង​ខែមេសា ឆ្នាំ​២០១៣ ​នេះ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​​បា​ន​ប្រមូល និង​​បង់​ប្រាក់​ពន្ធ​ចូល​ថវិកា​​ជាតិ​​មាន​ការ​កើន​ឡើង​ជាង​ខែ​មីនា ស្មើ​នឹង​៩៥,៩% ​​​បើ​ប្រៀប​ធៀប​ទៅ​នឹង​ខែ​មេសា ដូចគ្នា​ក្នុង​ឆ្នាំ​២០១២ មាន​ការ​កើន​ឡើង​ស្មើ

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០៩ ឧសភា ២០១៣

Posted: 08 May 2013 11:19 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី៨ ឧសភា​២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

សភា​អនុម័ត​សេចក្តីព្រាង​ច្បាប់​ស្តីពី​សហគមន៍កសិកម្ម

Posted: 08 May 2013 10:51 PM PDT

​រាជធានីភ្នំពេញ ៖ សេចក្តីព្រាង​ច្បាប់ស្តីពីសហ​គមន៍កសិកម្ម ត្រូវបានរដ្ឋ​សភាអនុម័តហើយ​នៅម៉ោង១២ និង២០នាទីថ្ងៃត្រង់ ថ្ងៃទី​០៩ ឧសភា ២០១៣​​នេះ ក្នុងសំឡេង​គំាទ្រ៨០​លើ៨៣សំឡេង។

ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពល​រដ្ឋនៅ​ស្រុកទឹកឈូ៣១០គ្រូសារ

Posted: 08 May 2013 09:32 PM PDT

ខេត្តកំពតៈពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាព​លរដ្ឋ៣១០គ្រួសារបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី៩ ឧសភា ២០១៣ នៅក្នុងវត្តកំពូ​លមាស ស្ថិតក្នុង​ឃុំកណ្ដោរ ស្រុក​ទឹកឈូ។ ពិធីនេះប្រា​រព្ធធ្វើឡើងក្រោមអធិបតីភាពលោក​​ ខួយ ឃុនហ៊ួរ​ ជាអភិ​បាលខេត្ត និងមាន​ការអញ្ជើញចូលរួមពី​​ថ្នាក់ដឹកនាំទូទាំងប្រទេស អាជ្ញាធរ​​​​គ្រប់លំដាប់ថ្នាក់ រួមទាំងប្រជាព​​លរដ្ឋជាង៤០០នាក់​ចូលរួមយ៉ាងច្រើនកុះករផងដែរ។

ជិះ​ម៉ូតូ​ឌុប​ជីដូន​ជ្រុល​ទៅ​បុក​រថយន្ត​​ស្លាប់១ របួស​ធ្ងន់​២នាក់

Posted: 08 May 2013 09:01 PM PDT

ទិដ្ឋភាពនៅន្លែង​កើតហេតុ​
ខេត្ត​បាត់ដំបង ៖ ​មន្ត្រី​និយាយ​ថា ស្ត្រី​វ័យ​៨០ឆ្នាំ​ម្នាក់​បាន​ស្លាប់ និង​ចៅ​ស្រី​របស់​គាត់​២​នាក់​ទៀត​ដែល​រួម​ដំណើរ​​​ បាន​រង​របួស​ធ្ងន់ ពេល​ដែល​ជិះ​ម៉ូតូ​រេ​ចង្កូត​ឆ្លង​គំនូស​​លឿង​ទៅបុក​រថយន្ត​ ក្នុង​ដំណើរ​បញ្ច្រាស​គ្នា ​កាលពី​វេលាម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃទី​៨ ឧសភា ២០១៣ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ត្រង់ភូមិ​កំពង់ព្រះ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ។

គណ​បក្សសង្គ្រោះ​ជាតិអាច​នឹង​បញ្ជូន​បញ្ជី​​បេក្ខជន​ឈរ​ឈ្មោះបោះឆ្នោតទៅគ.ជ.បថ្ងៃទី១៣ ឧសភា

Posted: 08 May 2013 08:50 PM PDT

រាជ​​ធានីភ្នំពេញ ៖ ប្រភពពី​មន្រ្តី​គណ​បក្សសង្គ្រោះ​​ជាតិបានបង្ហើប​ឲ្យដឹងថា គណបក្សសង្គ្រោះជាតិអាច​នឹង​បញ្ជូន​បញ្ជី​​បេក្ខជន​ឈរ​ឈ្មោះបោះឆ្នោត​ទៅគណៈកម្មាធិការ​ជាតិរៀបចំការ​បោះឆ្នោត(​គ.ជ.ប) នៅថ្ងៃទី១៣ ឧសភា ២០១៣ ដែល​ជាថ្ងៃបញ្ចប់នៃ​​ការចុះ​បញ្ជី​​ឈ្មោះ​គណបក្ស​នយោ​បាយ​ចូលរួម​បោះឆ្នោត​ជ្រើសតំាង​តំណាង​រាស្រ្តនីតិ​កាល​ទី៥ ។

គ.ជ.ប គ្រោង​ចំណាយ​ប្រមាណ​៣៧​ម៉ឺន​ដុល្លារ​​សម្រាប់​ការ​ផលិត​ និង​ចែក​ប័ណ្ណ​ព័ត៌​មាន​បោះ​ឆ្នោត​

Posted: 08 May 2013 08:49 PM PDT

​រាជធានីភ្នំពេញ ៖ មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​​ការ​បោះ​ឆ្នោត​កាល​ពីថ្ងៃទី​៧ ឧសភា ២០១៣ ​ប្រាប់​ឱ្យ​ដឹងថា សន្លឹក​ប័ណ្ណ​​ព័ត៌​មាន​ចំនួន​ជាង​៩,៦​លាន​​សន្លឹក​​សម្រាប់​ជូន​ដំណឹង​​ដល់​អ្នក​បោះ​ឆ្នោត​ដែល​ទើបតែមាន​បោះ​ពុម្ព​ កាល​ពីខែ​ឧសភា ​២០១៣ ​បាន​បញ្ជូនទៅដល់​គណៈ​កម្ម​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត-រាជធានី រួច​រាល់​ហើយ ។ ​ការ​ចែក​ប័ណ្ណ​ព័ត៌​មាន​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃទី​១ ដល់​ថ្ងៃទី​២៥ មិថុនា ២០១៣ នេះ ។ ការ​ចែក​ប័ណ្ណ​​

ដេ​វីដ​ ម៉​យ៉េស ​នឹង​ចូល​មក​ស្នង​តំណែង​លោក​ អាឡិច​ហ្វើ​គូ​សុន​

Posted: 08 May 2013 08:30 PM PDT

ដេ​វីដ​ ម៉​យ៉េស
​បន្ទាប់​ពី​ការ​ប្រកាស​ចូល​និវត្ត​ន៍​ជា​ផ្លូវ​ការ​របស់​លោក​អា​ឡិច​ ហ្វើ​គូ​សុន​​ពី​ក្លិប​បិសា​ច​ក្រហម​ Man Utd កាល​ពី​ម្សិល​មិុ​ញ​ លោក​​ដេវីដ​ ម៉​យ៉េស​ គ្រូ​បង្វឹក​ក្រុម​ Everton ​នឹង​ចូល​មក​ស្នង​តំណែង​កៅ​អី​គ្រូ​បង្វឹក​ដឹក​នាំ​ក្រុម​ Man Utd សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៣-២០១៤​ ។

រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​​កិន​ម៉ូតូ​៤​គ្រឿង​ខ្ទេច​ បង្ក​ការភ្ញាក់​ផ្អើល

Posted: 08 May 2013 08:22 PM PDT

រាជធានីភ្នំពេញ ៖ រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​​មួយ​គ្រឿងដោយសារ​​ហ្វ្រាំង​មិន​ស៊ី​បាន​​បើក​កៀរ​រថយន្ត​ដឹក​គ្រឿងសង្ហារិមក្រពឹត​មួយ​ចំហៀង​ និងជ្រុល​​ទៅ​បុក​ម៉ូតូ​៤​គ្រឿង ដែល​បណ្តាល​ឱ្យ​ម៉ូតូ​១​គ្រឿង​​​រងការ​ខូច​ខាត​យ៉ាង​ដំណំ​ និង​៣​គ្រឿង​ទៀត​ខូច​ខាត​តិច​តួច ។ ហេតុការណ៍​ដ៏​ភ័យ​រន្ធត់​នេះ​កើតឡើង​​នៅវេលា​ម៉ោង​១០​និង​៥​នាទី​​​ព្រឹក​ ថ្ងៃទី​៩ ឧសភា ២០១៣ ​នៅត្រង់​ស្តុប​ស្ទឹង​មានជ័យ លើ​ផ្លូវ​លេខ​២៧១ សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការមន ។

សាលា​​រាជធានីភ្នំពេញ​​បញ្ជូន​​រថយន្តបង្កគ្រោះ​ថ្នាក់​ចរាចរ​ណ៍​លើផ្លូវ​សារធាណៈ​ទៅរក្សាទុក​នៅ​ស្នងការដ្ឋាននគរបាល​​

Posted: 08 May 2013 08:15 PM PDT

គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត​មាន​ពេលកន្លងមក
រាជធានីភ្នំពេញ ៖ ​​​រថយន្ត​ដែល​បើក​បុក​របាំងដែក​ចែកផ្លូវ និងរបាំងថ្ម ​​ជាង​១០គ្រឿង ត្រូវ​បាន​​សាលា​រាជធានីភ្នំពេញ​ប្រមូល​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​ស្នង​ការ​ដ្ឋាននគរបាល​​រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី​៩ ឧសភា ២០១៣ ដើម្បី​ដោះស្រាយ​តាមផ្លូវច្បាប់ ។

លោក​ប័រ​លូ​ស្កូនី​ត្រូវ​តុលា​ការ​​​សាល​ា​ឧទ្ធរណ៍​កាត់​ទោស​​ដាក់​គុក​4​ឆ្នាំ​

Posted: 08 May 2013 07:58 PM PDT

​លោក​ប័រ​លូ​ស្កូន
តុលាការ​​សាលា​​ឧទ្ធរណ៍​​​​ក្រុង​មីឡាន​របស់​អីុ​តាលី​កាល​ពី​ថ្ងៃ​ទី​​៨ ឧសភា បាន​កាត់​ទោស​​អតីត​នាយក​រដ្ឋ​មន្ត្រី​អីុ​តាលី​ លោក​ ស៊ីល​វីយ៉ូ ប័រ​លូ​ស្កូ​នី ដាក់​​គុក​៤​ឆ្នាំ​​ ពីបទ​​​ក្លែង​បន្លំ​​ពន្ធ​ក្នុង​រឿង​ទិញ​សិទ្ធិ​​ផ្សាយ​ទូរ​ទស្សន៍​របស់​ក្រុម​ហ៊ុន​ MEDIASET របស់​​លោក ។ អតី​ត​ប្រមុខ​រដ្ឋា​ភិបាល​​អីុ​តាលី​រូប​នេះ​​ ដែល​​វិល​មក​កាន់​ឆាក​នយោ​បាយ​​គួរ​​ឱ្យ​ភ្ញាក់​ផ្អើល​​ ក្នុង​ឱកាស​​នៃ​ការ​បោះ​ឆ្នោត​​សភា​​កាល​ពី

ឥណ្ឌា ៖ រថ​យន្ត​​បឺស​មួយ​​គ្រឿង​ធ្លាក់​​​​ក្នុង​ស្ទឹង​ស្លាប់​យ៉ាង​តិច​33​នាក់​

Posted: 08 May 2013 07:57 PM PDT

​រថ​យន្ត​ធ្លាក់​ក្នុង​ស្ទឹង
​​ម៉ាស៊ីន​ឃោសនា​មូល​ដ្ឋាន​រាយ​ការណ៍​ថា មនុស្ស​យ៉ាង​តិច​​៣៣​នាក់​​បាន​ត្រូវ​​ស្លាប់ ហើយ​១៤​នាក់​ទៀត​ត្រូវ​របួស​​ កាល​ពី​ថ្ងៃ​ទី​៨ ឧសភា ​​ពេល​រថ​យន្ត​​បឺស​មួយ​គ្រឿង​​ក្រឡាប់​​ធ្លាក់​​ទៅ​ក្នុង​ស្ទឹង​មួយ​ នា​ភាគ​ខាង​ជើង​ឥណ្ឌា​ ។រថ​យន្ត​​បឺសនោះ​​ដឹក​មនុស្ស​​ជាង​​៦០​នាក់​​បាន​​ធ្លាក់​​ទៅ​ក្នុង​ស្ទឹង​​​​ BEAS ស្ថិត​នៅ​​ជិត JHIRI ចម្ងាយ​​២០​គីឡូ​​ម៉ែត្រ​​​ពី​ទីក្រុង​​​​គុល​ឡា​ រដ្ឋ​​ហ៊ី​ម៉ា​រាល់ ​​ ប្រា​ដេស ភាគ​ខាង​ជើង

ពន្លឺ​ភ្លើង​ពណ៌​ដ៏​ចម្លែក​លើ​លំហ​អាកាស​ជាបាតុ​ភូត​ធម្មជាតិ

Posted: 08 May 2013 07:55 PM PDT

ពន្លឺ​ភ្លើង​ពណ៌​ដ៏​ចម្លែក​លើ​លំហ​អាកាស​ជាបាតុ​ភូត​ធម្មជាតិ
សារ​ព័ត៌​មានបរ​ទេស​ផ្សាយ​ថា​មាន​ «បាតុ​ភូត​ពន្លឺ​ភ្លើង​ពណ៌​ពី​លើ​ដែន​អាកាស​»​ ថត​បាន​ដោយ​ម៉ាស៊ីនថត​ DSLR នៅ​អុីស្លង់​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ ។​ពន្លឺ​នៅ​លើ​ដែន​អាកាស​ ឬ​ហៅ​ថា​អូរ៉ូរ៉ាជា​បាតុ​ភូត​ធម្មជាតិ ដែល​មាន​ពន្លឺ​ភ្លឺ​នៅ​លើ​ផ្ទៃ​មេឃ​ក្នុង​ពេល​អធ្រាត្រ​ ។ អ្នក​ជំនាញ​បញ្ជាក់​ថា​ បាតុភូត​ដ៏ចម្លែក​នេះ​កើត​ឡើង​នៅ​ក្បែរ​ទឹក​ជ្រោះ​ហ្គុល​ហ្វូស​ និងទឹក​ជ្រោះ​ស្កា​ហ្វថាហ្វេល​ក្នុង​ប្រទេស​អុី​ស្លង់ ។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!