Koh Santipheap Daily

Koh Santipheap Daily


គ.ជ.ប​សម្រេច​ចុះ​បញ្ជី​ទទួល​ស្គាល់​គណបក្ស​សម្ព័ន្ធ​​ ដើម្បី​ប្រជាធិបតេយ្យ​ជាផ្លូវការហើយ​

Posted: 08 May 2013 12:46 AM PDT

រាជ​ធានីភ្នំពេញ ៖ គណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ ត្រូវបាន​គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត​ (គ.ជ.ប.) សម្រេច​ចុះបញ្ជី​​ទទួលស្គាល់ជា​ផ្លូវការហើយ នៅព្រឹក​ថ្ងៃទី០៨ ឧសភា ២០១៣។ នេះ​បើយោងតាមសេចក្តី​ប្រកាសព័ត៌​មានរបស់​គ.ជ.ប ចេញផ្សាយ​ជាសាធារណៈ​​នៅថ្ងៃទី០៨ ឧសភា​២០១៣នេះ ។

ទូក​នេសាទ​​វៀតណាម​​ប្រើ​ឧបករណ៍​​ឆក់​ចូល​មក​ចាប់​ត្រី​នៅ​អតីត​ឡូត៍​លេខ​​១៨ ចាប់​បាន​ម្នាក់​

Posted: 08 May 2013 12:43 AM PDT

បុរសម្នាក់ដែលត្រូវឃាត់ខ្លួន
ខេត្តតាកែវ ៖ ​ប៉ុស្តិ៍​​ប៉ូលិស​​អន្តោ​ប្រវេសន៍​​ និង​ប៉ុស្តិ៍​ស្នាក់​ការ​ត្រួត​​ពិនិត្យ​ដែល​លោក​ស្រី​ បេន អភិ​បាល​​ខេត្ត​តាកែវ ដាក់​ឱ្យ​​នៅ​ច្រក​ទ្វារ​បាក់​ដៃ​​ព្រំ​​ដែន​កម្ពុជា​-វៀតណាម ដែល​មានទីតាំង​​​ស្ថិត​នៅឃុំ​គោក​ធ្លក ស្រុក​អង្គ​រ​បុរី ​ត្រូវ​​ប្រជា​ពលរដ្ឋ​​នៅតំបន់​នោះ​​​និយាយ​រិះគន់​ថា បាន​​ឃុប​ឃិត​ជា​មួយ​ឈ្មួញ​វៀតណាម​ឱ្យ​ចូល​មក​នេសាទ​ត្រី​ដោយ​ខុស​ច្បាប់​នៅ​តំបន់​អភិរក្ស​វាំង​គន្ធាយ ​អតីត​ឡូត៍​នេសាទ​លេខ​១៨ ​យ៉ាងគគ្រឹក​គគ្រេង​​រៀងរាល់​យប់​ តែ​សកម្ម​

គុយបា​ជំទាស់​ច្បាប់​ថ្មី​ទាក់​ទិន​ថ្នាំ​ជក់​របស់​អូស្រ្ដាលី​

Posted: 08 May 2013 12:42 AM PDT

​
សារព័ត៌​មាន​បរទេស​ផ្សាយ​ថា​ អាជ្ញាធរ​គុយ​បា​ បាន​ដាក់​សំណើ​ជំទាស់​លើក​ដំបូង​ដល់​អង្គការ​ពាណិជ្ជ​កម្ម​ពិភព​លោក​(WTO)​ដើម្បី​ប្រឆាំង​ច្បាប់​ថ្មី​របស់​អូស្រ្ដាលី​ ដែល​អនុម័ត​ កាល​ពី​ឆ្នាំ​២០១១ និង​ចូល​ជា​ធរមាន​​តាំង​ពី​ថ្ងៃទី​១​ ធ្នូ​ ឆ្នាំ​២០១២​មក​ ដោយ​កំណត់​ថា​ គ្រប់​ផលិត​ផល​បារី​ដែល​ដាក់​លក់​នៅ​ក្នុង​ប្រទេស​​ ត្រូវ​ច្រក​នៅ​ក្នុង​ប្រអប់​ទទេ​ស្អាត​​ គ្មាន​បិទ​ស្លាក​យីហោ​ ឬ​អក្សរ​របស់​ក្រុម​

កីឡា​ករ​ម្ចាស់​ផ្ទះ​ Battaglin ឈ្នះដំណាក់​ទី 4 Tour of Italy

Posted: 08 May 2013 12:40 AM PDT

កីឡា​ក​អី​ុតាលី​Battaglin
Enrico Battaglin បាន​នាំ​មក​នូវ​ភាព​រីក​រាយ​ជូន​បណ្តា​អ្នក​គាំទ្រ​ដែល​ជាជន​​រួម​ជាតិ​អីុ​តា​លី បន្ទាប់​ពី​រូបគេ​បញ្ចប់​ដំណាក់​ទី​៤ ​មាន​ចម្ងាយ​​​ផ្លូវ​២៤៦​គីឡូ​ម៉ែត្រ ​ក្នុង​​ថិរ​វេលា​​តិច​ជាង​គេគឺ​៦​ម៉ោង​១៤​នាទី​និង​១៩​វិនាទី ​។ ​ការ​ប្រ​ណាំង​​​កង់​​ក្នុងដំណាក់​​​​នេះ​ ចាប់ចេញ​ដំណើរ​ពី​ទី​ប្រជុំ​ជន Policastro ​ឆ្ពោះ​ទៅ​កាន់​ទីប្រជុំ​ជន​ ​Serra San Bruno ​ប្រទេស​​អីុតាលី​ កាលពីថ្ងៃ​​អង្គារ​ទី​៧ ឧសភា ​។

យ៉ូកូវិច ហាល​អាវ​ត្រឹម​ជុំ​ទី​2 Madrid Open

Posted: 08 May 2013 12:36 AM PDT

ទីបំ​ផុត​ យុទ្ធនាការ​ដណ្តើម​យក​ពាយ៉ូកូវិច ហាល​អាវ​ត្រឹម​ជុំ​ទី​2 Madrid Openទីបំ​ផុត​ យុទ្ធនាការ​ដណ្តើម​យក​ពាន​វាយ​កូន​​បាល់​​ក្នុង​កម្ម​វិធី​Madrid Open ប្រចាំ​ឆ្នាំ​២០១៣ របស់​កីឡាករ​ស៊ែប៊ី ណូវ៉ាក់ ​យ៉ូ​កូ​វិច​​​​បាន​បញ្ចប់​ត្រឹ​ម​ជុំ​ទី​២ ខណៈ​រូប​គេ​បរា​ជ័យ​ក្រោម​ថ្វី​ដៃ​កីឡា​ករ​លំដាប់​ទី​២៨​ពិភពលោក​​ជាតិប៊ុលហ្គារី ​Grigor Dimitrov កាល​ពី​ថ្ងៃ​អង្គារ​ទី​៧ ឧសភា ​។ ព្រឹត្តិការណ៍​ប្រកួត​ Madrid Open ឆ្នាំ​នេះ​ ត្រូវ​បាន​រៀបចំ​ធ្វើនៅ​ទី​ក្រុង​ម៉ា​ឌ្រីដ ប្រទេស​អេស្ប៉ាញ​ ។

សភា​នឹង​បន្ត​សម័យ​ប្រជុំ​​លើកទី៩​នីតិកាល​ទី៤ ថ្ងៃទី៩ ឧសភា

Posted: 08 May 2013 12:30 AM PDT

រាជ​ធានីភ្នំពេញ ៖ រដ្ឋសភាបាន​ផ្អាកសម័យ​ប្រជុំលើកទី​៩ នីតិកាលទី៤ នៅម៉ោង​ជាង១២ថ្ងៃត្រង់​នេះ ដោយនឹង​បន្តនៅថ្ងៃ​ព្រហស្បតិ៍​​​ទី០៩ ឧសភា ២០១៣​ស្អែកទៀត បន្ទាប់ពីបានអនុម័ត​ដល់ជំពូកទី២នៃសេចក្តីព្រាង​ច្បាប់ស្តីពីសហគមន៏​កសិករនោះ​រួច​មក ។

លោកជំទាវ​កិត្តិ​ព្រឹទ្ធបណ្ឌិត​​ ប៊ុន រ៉ានី ហ៊ុន សែន ទទួល​គោរមងារ​ជាន់ខ្ពស់ថ្មី​ គឺ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ ប៊ុន រ៉ានី ហ៊ុន សែន

Posted: 08 May 2013 12:30 AM PDT

លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ ចុះ​ចែក​អំណោយ​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ​
រាជធានីភ្នំពេញ ៖ ទិវា​ពិភពលោក​កាកបាទក្រហម​អឌ្ឍ​ចន្ទក្រហម​នា​វេលាម៉ោង​៨ និង​៣០នាទី​ព្រឹកនេះ ថ្ងៃទី​៨ ឧសភា ២០១៣ ​លោកជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ ត្រូវ​បាន​ព្រះមហាក្សត្រ​នៃព្រះ​រាជាណាចក្រ​កម្ពុជា​ត្រាស់​បង្គាប់​ព្រះ​​រាជ​ទាន​​គោរម​ងារ​ជាន់ខ្ពស់​ថ្មីទៀត គឺ«សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន» ។

ផ្ទះ​ប្រជា​ពលរដ្ឋ​ចំនួន​៤៥​ខ្នង​នៅ​ស្រុក​ស្វាយចេក ​រង​នូវការ​ខូច​ខាត​ដោយ​សារ​ខ្យល់​ព្យុះ​

Posted: 08 May 2013 12:21 AM PDT

ផ្ទះ​ប្រជា​ពលរដ្ឋ​ដែល​រង​ការ​ខូចខាត​ដោយ​សារ​ខ្យល់​ព្យុះ​
​ខេត្ត​បន្ទាយមានជ័យ ៖ ​យ៉ាងហោចណាស់​​ក៏​មាន​លំនៅឋាន​របស់​ប្រជា​ពលរដ្ឋ​​ចំនួន​៤៥​ខ្នង​នៅ​ស្រុក​ស្វា​យ​​ចេក បាន​រង​នូវការ​ខូចខាត​ដោយ​សារ​ខ្យល់​ព្យុះ​កន្ត្រាក់​​បក់​បោក និង​​ស្ត្រីចំណាស់​​ម្នាក់​ត្រូវ​រង​របួស​មធ្យម​ ។ ហេតុ​ការណ៍​ខ្យល់​ព្យុះ​​បក់​បោក​បំផ្លាញ​​លំនៅឋាន​នេះ បាន​កើតឡើង​​​​កាល​ពី​​វេលាម៉ោង​​៣​និង​៣៥​នាទីថ្ងៃទី​​៧ ឧសភា ​២០១៣ ​នៅ​លើ​ឃុំ​ទ្រាស ស្រុក​ស្វាយចេក។

ប៉ាក់​គីអាវ ​​ជួប​កីឡា​ករ​​អាមេរិក​ ប្រែ៊ន​ដុន រី​យ៉ូស ថ្ងៃ​ទី​24 វិច្ឆិកា ​នៅ​ម៉ាកាវ​

Posted: 08 May 2013 12:19 AM PDT

ប៉ាក់​គី​អាវ
យោង​តាម​លោក​ម៉ៃឃើល​ ខុន ​ដែល​ជា​​ទី ប្រឹក្សា​បាន​ឱ្យដឹងថា ​អ្ន​ក​លេង​កណ្តាប់​ដៃ​​លំដាប់​ពិ​ភព​លោក​សញ្ជាតិ​​ហ្វ៊ីលីពីន​ ​ម៉ានី ​ប៉ាក់​គីអាវ ​នឹង​​បង្ហាញ​ខ្លួន​សា​​ជា​ថ្មី​នៅ​លើ​សង្វៀន​ប្រកួត​នា​សង្វៀន​ក្រុង​ម៉ាកាវ ​ប្រទេស​ចិន ​នា​ថ្ងៃទី​២៤ វិច្ឆិកា ​​ខាងមុខ​​(ត្រូវ​នឹង​ថ្ងៃ​ទី​២៣ វិច្ឆិកា ​នៅ​អាមេរិក ) ដោយ​ជួប​ជា​មួយ​អ្នក​ប្រើ​កណ្តាប់​​ដៃ​មិន​រាថយ ​ប្រ៊ែន​ដុន រី​យ៉ូស ។

នីហ្សេរី​យ៉ា ៖ ​មនុស្ស​55​នាក់​​ស្លាប់​ក្នុង​​ការ​វាយ​ប្រហារ​របស់​ពួក​អ៊ិស្លាម​​និយម​​

Posted: 08 May 2013 12:11 AM PDT

​ពួក​បះ​បោរ​​អ៊ិស្លាម​​និយម​ក្រុម​បូ​កូ​ហារ៉ាម​
អ្នក​នាំ​ពាក្យ​​យោធា​នី​ហ្សេ​រី​យ៉ា​ម្នាក់​គូស​បញ្ជាក់​ថា ពួក​បះ​បោរ​​អ៊ិស្លាម​​និយម​កាល​ពី​ថ្ងៃ​ទី​៧ ឧសភា ​បាន​ធ្វើ​ការ​វាយ​ប្រហារ​​ដោយ​មាន​​ការ​សម្រប​សម្រួល​​គ្នា​​ប្រឆាំង​ទីក្រុង​​បាម៉ា ភាគ​​ឦសាន​​នីហ្សេ​រី​យ៉ា​ បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​​៥៥​នាក់ ។​អ្នក​​នាំ​ពាក្យ​​រូប​នេះ​ លោក ​មូសា សា​ហ្គៀរ អះ​អាង​នៅ​ឯ MAIDUGURI ជា​តំបន់​​របស់​ក្រុម​​អ៊ិស្លាម​​និយម​ បូ​កូ ហារ៉ាម​ ស្ថិត​នៅ​ចម្ងាយ​​៦៧​គីឡូ​ម៉ែត្រ

បង្ក្រាប​មុខ​សញ្ញាចោរ​ប្លន់​ដ៏សកម្ម២​នាក់​នៅរាជធានីភ្នំពេញ​

Posted: 08 May 2013 12:09 AM PDT

រាជ​ធានីភ្នំពេញ ៖ មុខ​សញ្ញា​ចោរប្លន់​ដ៏សកម្ម​២នាក់ ដែល​ធ្វើសកម្មភាពបាញ់​ស្ត្រីម្នាក់​ប្លន់​យកម៉ូតូ​កាលពី​ថ្ងៃទី​១២ មេសា កន្លងមក នៅស្រុកអង្គ​ស្នួល ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌចំការមន សហការជាមួយ​ព្រហ្ម​ទណ្ឌ​កម្រិត​​ធ្ងន់​រាជធានីភ្នំពេញ បង្ក្រាប​បានជាបន្ត​បន្ទាប់ កាលពីថ្ងៃទី​៧-៨ឧសភា ខណៈពួកគេ​កំពុង​ធ្វើ​សកម្មភាពប្លន់ ។ ​ជនសង្ស័យ​ទាំង​២នាក់​មិនទាន់​ត្រូវបាន​គេ​ស្គាល់​អត្ត​

​សាលា​ដំបូង​រាជធានីភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជនសង្ស័យ​​បាញ់​និស្សិត​​ម្នាក់​ប្លន់​ម៉ូតូ​

Posted: 07 May 2013 11:59 PM PDT

ជនជាប់ចោទ
​រាជធានីភ្នំពេញ ៖ ​សាលា​ដំបូង​រាជធានីភ្នំពេញ នៅថ្ងៃទី​​៨ ឧសភា ២០១៣ បាន​សម្រេច​ឃុំ​ខ្លួន​ជនសង្ស័យ​​២​នាក់​ពាក់​ព័ន្ធ​​បាញ់​និស្សិត​​ប្លន់​ម៉ូតូ​​ដាក់​ពន្ធនា​គារ​​ជា​បណ្តោះ​អាសន្ន​ ។ ជនសង្ស័យ​​ម្នាក់​ទៀត​ឈ្មោះ​​ប៊ូ សំណាង ហៅ​រិន ភេទប្រុស អាយុ​​២៨​ឆ្នាំ ស្នាក់​នៅ​ផ្ទះជួល​លេខ​​១០៦ ភូមិ​គោក​ឃ្លៀង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ ​និង​ម្នាក់​ឈ្មោះ​សុទ្ទ​​ វុទ្ធី ហៅ​សុខ ពិសិដ្ឋ ​ភេទប្រុស អាយុ​​២៥​ឆ្នាំ ​មានទី​លំនៅ​ភូមិ​ពោធិ សង្កាត់​ជ័យ​ជំនះ​ ក្រុង​តា​ខ្មៅ

អតីត​អ្នក​រាំ​របាំង​នៅ​មន្ទីរ​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ​​ខេត្ត​លេប​ថ្នាំ​ប៉ារ៉ា​​ធ្វើ​អត្ត​ឃាត​

Posted: 07 May 2013 11:50 PM PDT

ជនរងគ្រោះសម្រាកព្យាបាល​នៅមន្ទីរពេទ្យ
ខេត្ត​ប៉ៃលិន ៖ យុវតី​ម្នាក់​ត្រូវបាន​គេ​ស្គាល់​ថា ជាអតីត​អ្នក​រាំ​របាំង​នៅ​មន្ទីរ​​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​ ដោយ​​តូច​ចិត្ត​​នឹង​ម្តាយ​ស្តី​បន្ទោស​​បន្តិច​បន្តួច​​ក៏​លេប​​ថ្នាំ​​ប៉ារ៉ា​សេតាម៉ុល​​អស់​២៣​គ្រាប់ ​ប៉ង​ធ្វើ​អត្ត​ឃាត​ ​តែ​ត្រូវ​​បាន​ម្តាយ​​ដឹងទាន់​ក៏​ហៅ​បង​ប្អូន​ឱ្យ​ជួយ​ដឹក​តាម​រថយន្ត​យក​ទៅ​សង្គ្រោះ​​ជា​បន្ទាន់​​នៅ​មន្ទីរពេទ្យ​​បង្អែក​ខេត្ត​ ​ហើយ​បាន​គ្រូពេទ្យ​សង្គ្រោះ​​ទាន់​ពេលវេលា​​​​ ដោយ​នៅ​សល់​​រយៈ​​ពេល​តែ​បន្តិច​ទៀត ហួស​ពេល​ជួយ​សង្គ្រោះ​​ ព្រោះ​តែ​នាង​​មាន​

រដ្ឋសភា​អនុម័ត​សេចក្តី​​ព្រាងច្បាប់​ស្តីពី​សហគមន៍​កសិករ​

Posted: 07 May 2013 11:49 PM PDT

រាជ​ធានីភ្នំពេញ ៖ សេចក្តីព្រាង​ច្បាប់ស្តីពីសហគមន៍​កសិករ ត្រូវបានរដ្ឋសភាអនុម័ត​ហើយនៅម៉ោង១១ និង១៥នាទី​ព្រឹកថ្ងៃទី០៨ ឧសភា ២០១៣​នេះ ក្នុងសំឡេងគំាទ្រ​៨២លើ៩០​សំឡេង ។ យោងតាមសេចក្តីថ្លែង​ហេតុរបស់រាជរដ្ឋាភិបាល​កម្ពុជាបាន​ឲ្យដឹងថា សេចក្តីព្រាង​ច្បាប់ស្តីពីសហគមន៍​កសិកម្ម ដែលមាន៩ជំពូក ចែកចេញ​​ជា១១៤មាត្រា នេះគឺជាសមិទ្ធិ​ផលថ្មីមួយទៀត ក្នុង​ការ​អភិ

ខួបទី​១៥០​ ទិវា​ពិភពលោក​កាក​បាទក្រហម​ និងអឌ្ឍចន្ទក្រហម​​ កាក​បាទ​ក្រហម​កម្ពុជា​ទទួល​បានថវិកា​១៤​លាន​៩២​ម៉ឺន​៦៧១០​ដុល្លារ​អាមេរិក​

Posted: 07 May 2013 11:37 PM PDT

សម្តេចតេជោ​ហ៊ុន សែន ក្នុងពិធីទិវា​ពិភពលោក​កាក​បាទក្រហម​ និងអឌ្ឍចន្ទក្រហម​​ កាក​បាទ​ក្រហម​កម្ពុជា​
រាជធានីភ្នំពេញ ៖ កាកបាទក្រហមកម្ពុជាទទួលបានថវិកាចំនួន១៤លាន៩២ម៉ឺន៦៧១០ដុល្លារអាមេរិកពីសប្បុរសជន នៅក្នុងពិធី​ប្រារព្ធ​ខួប​ទី១៥០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ១៥០ឆ្នាំ នៃសកម្មភាពមនុស្សធម៌​៨ឧសភា ។

កាមរីបុកម៉ូតូម៉ាក​ Love ​រងរបួស​ធ្ងន់៣នាក់​

Posted: 07 May 2013 11:36 PM PDT

រាជធានីភ្នំពេញ ៖ មនុស្ស​២នាក់ និងចៅប្រុស​ម្នាក់ បាន​រងរបួស​ធ្ងន់ ខណៈកំពុង​ជិះម៉ូតូ​ម៉ាក Love ​ពណ៌ក្រហម ​ត្រូវ​រថយន្តម៉ាកកាមរី​​ ពណ៌ស​របស់​សាលា​បង្រៀន​បើកបរ​មួយ​បុកពី​ក្រោយ​ពេញ​ទំហឹង​អូស​ប្រមាណ​៦ម៉ែត្រ ។ ហេតុ​ការណ៍​នេះ​កើតឡើង​កាលពីវេលាម៉ោង​១ និង​៥នាទី​រសៀល ថ្ងៃទី​៨

គ.ជ.ប គ្រោង​ចំណាយ​៣៧​ម៉ឺន​ដុល្លារ​​​អាមេរិក សម្រាប់​​ការ​ចែក​ប័ណ្ណ​​បោះ​ឆ្នោត​ជាង​៩,៦​លាន​ស្លឹក​

Posted: 07 May 2013 11:34 PM PDT

រាជធានីភ្នំពេញ ៖ មន្ត្រី​នាយក​ដ្ឋាន​ប្រតិបត្តិ​ការ​នៃគណៈ​កម្មាធិការ​​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​​​ហៅ​កាត់ថា គ.ជ.ប បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃទី​​៨ ឧសភា ២០១៣​ ថា ប័ណ្ណ​ព័ត៌​មាន​ចំនួន​ជាង​៩,៦​​លាន​សន្លឹក ត្រូវ​បាន​ផលិត​រួច​រាល់ ហើយ​បាន​បញ្ជូន​ទៅ​ដល់​គណៈ​កម្ម​ការ​ខេត្ត​​រៀប​ចំ​ការ​បោះ​ឆ្នោត​​រួច​រាល់​កាល​ពី​ថ្ងៃទី​៧ ឧសភា ​២០១៣ ​និង​បន្ត​បញ្ជូន​ទៅ​គណៈ​​កម្ម​ការ​ឃុំ-សង្កាត់​​​ ដើម្បីចែកជូន​​ដល់​អ្នក​​មាន​សិទ្ធិ​បោះ​ឆ្នោត​នៅ​១.៦៣៣​ឃុំ-សង្កាត់ ហើយ​ការ​ចែក​ប័ណ្ណ​​ព័ត៌​

តុលា​ការ​កម្ពុជា​សម្រេច​​ឃុំ​ខ្លួន​ស្ត្រី​ថៃ​២​នាក់​ពាក់​ព័ន្ធ​​នាំ​គ្រឿងញៀន​​ជិត​១​គីឡូ​ក្រាម​ឆ្លង​ដែន​ (មានវីដេអូឃ្លីប)

Posted: 07 May 2013 11:27 PM PDT

​រាជធានីភ្នំពេញ ៖ ​កាល​ពីព្រលប់​​ថ្ងៃទី​៧ ឧសភា ​សាលា​ដំបូងរាជធានីភ្នពេញ បាន​សម្រេច​ចេញដីកា​ឃុំ​ខ្លួន​ស្ត្រី​ជនជាតិ​​ថៃ​២​នាក់​ ដាក់​ពន្ធនា​គារ​ព្រៃ.ស​ជា​បណ្តោះ​អាសន្ន​ ដោយ​​ជាប់​ពាក់​ព័ន្ធ​ជួញដូរគ្រឿង​ញៀន​ឆ្លង​ដែន​​ខុស​ច្បាប់​​ចំនួន​ជិត​១​គីឡូ​ក្រាម ។ ​ស្ត្រីជនជាតិ​ថៃ​២​នាក់​នេះ​មានម្នាក់​​ឈ្មោះ​ THANYANAT SAMA ARPHAT អាយុ​៣១​ឆ្នាំ មាន​ទី​លំនៅ​ផ្ទះ​​លេខ​៨០ ​តំបន់​និយម​ថៃ​ស្រុក​សាប៊ូត ខេត្ត​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០៨ ឧសភា ២០១៣

Posted: 07 May 2013 11:17 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី៨ ឧសភា​២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

សេវា​កម្ម​ឧទ្ធម្ភាគ​ចក្រ​រីក​ដុះ​ដាល​ខណៈ​ក្នុង​ក្រុង​ជួប​វិបត្តិ​ស្ទះ​ចរា​ចរណ៍

Posted: 07 May 2013 11:08 PM PDT

សេវា​កម្ម​ឧទ្ធម្ភាគ​ចក្រ​រីក​ដុះ​ដាល​ខណៈ​ក្នុង​ក្រុង​ជួប​វិបត្តិ​ស្ទះ​ចរា​ចរណ៍
ការ​កក​ស្ទះ​ចរា​ចរណ៍​ ជា​បញ្ហា​ចម្បង​នៅ​លើ​ពិភព​លោក​ ដែល​ប្រទេស​ជា​ច្រើន​កំពុង​ប្រឈម​មុខ​ ។ ដោយ​សារ​ស្ថាន​ភាព​បែប​នេះ​ បណ្តា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ​ បាន​ងាក​ទៅ​ប្រើ​ប្រាស់​ឧទ្ធម្ភាគ​ចក្រ​ ដើម្បី​គេច​ពី​ការ​កក​ស្ទះ​ចរា​ចរណ៍ ។នាង​កូសេតេ​ ហ្គោ​ម៉េស​ អតីត​តារា​ម៉ូដ​ និង​បវរ​កញ្ញា​ក្លាយ​ជា​អ្នក​ជំនួញ​ រួម​ទាំង​ជា​ម្ចាស់​ក្រុម​ហ៊ុន​ចំនួន​៨​កន្លែង​ ដែល​មាន​ការ​ងារ​ច្រើន​ត្រូវ​ធ្វើ ។

តារា​ចម្រៀង ពៅ បញ្ញាពេជ្រ ហាត់​ច្រៀង​​ឡើង​វិញ បំពេញ​ចិត្ត​អ្នក​ស្តាប់​

Posted: 07 May 2013 10:16 PM PDT

កញ្ញា​​ពៅ ​បញ្ញា​ពេជ្រ
​រាជធានីភ្នំពេញ ៖ តារា​ចម្រៀង​ល្បីឈ្មោះ​ដែល​ដក​ថយ​ពី​សង្វៀន​​តន្ត្រី​ ​ដោយ​សារ​របួស​ស្នាម​ធ្ងន់​ធ្ងរ​ ពៅ បញ្ញាពេជ្រ ​បាន​ចាប់​ផ្តើម​​ហាត់​ច្រៀង​ឡើង​វិញ​ហើយ​បន្ទាប់​ពី​សម្រាក​ព្យា​បាល​​អស់​ជាច្រើន​​ឆ្នាំ ហើយ​ការចាប់​ផ្តើម​​​លេច​​មុខ​ជាថ្មី​នេះ​ត្រូវបាន​នាង​បង្ហើរ​សំនៀង​ក្រអែម​ក្រអួន​តាម​រយៈ​បណ្តាញ​ផ្សព្វផ្សាយ​​ហ្វេសប៊ុក​កាលពី​ដើម​ខែ​ឧសភា ២០១៣ កន្លងមក​ បង្ក​​​​ឱ្យ​មាន​ការចាប់អារម្មណ៍​​យ៉ាង​ខ្លាំង​ពីស្រទាប់​មហា​ជន និង​អ្នក​ស្នេហា​វិស័យ​​សិល្បៈ​

នារី​ម្នាក់​បាន​ប្រកាស​​តាម​វិទ្យុ​ថា ខ្លួន​ត្រូវគេ​ចាប់​បង្ខាំង ​បង្ខំ​ឱ្យ​សេព​គ្រឿងញៀន​ ដើម្បី​រក​ស៊ី​ផ្លូវភេទ​

Posted: 07 May 2013 10:01 PM PDT

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍​
រាជធានីភ្នំពេញ ៖ នារី​ម្នាក់​បាន​ទៅដល់​ប៉ុស្តិ៍​វិទ្យុ​​មួយ​ប្រកាស​ថា ​ខ្លួន​ត្រូវ​បាន​គេ​ចាប់​បង្ខាំង​​នៅ​ផ្ទះ​សំណាក់​​បង្ខំ​​ឱ្យ​​សេព​គ្រឿងញៀន​ និង​​បង្ខំ​ឱ្យ​​រក​ស៊ី​ផ្លូវ​ភេទ ។ ហេតុ​ការណ៍​នេះបាន​កើតឡើង​​​នា​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​​៨ ឧសភា ​២០១៣ ​នៅផ្ទះ​សំណាក់​​ចរិយា តាម​បណ្តោយ​ផ្លូវលេខ​១៩២ ​សង្កាត់​ទឹក​ល្អក់​​៣ ខណ្ឌ​ទួលគោក ។

បើក​លឿន​ពេក​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងារ​ពោះ​ចូល​ប្រឡាយ​ទឹក​ស្អុយ​

Posted: 07 May 2013 10:00 PM PDT

រថយន្តក្រឡាប់នៅកន្លែងកើតហេតុ
ខេត្ត​ព្រះ​សី​ហនុ​ ៖ រថ​យន្ត​កាមរី​ឆ្លាម​ ពណ៌​ស​​​ ក្រឡាប់​ផ្ងារ​ពោះ​ ដោយ​សារ​បើក​បរ​ក្នុង​សភាព​ស្រវឹង​ ហើយ​ធ្លាក់​ផ្លូវ​ក្រឡាប់​កាល​ពីវេលា​ម៉ោង​ប្រហែល​៨​និង​៣០​នាទី​​យប់​ថ្ងៃ​ទី​៦​ ឧសភា​ ​នៅ​ចំណុច​ខាង​ជើង​ខ្លោង​ទ្វារ​សណ្ឋា​គារ​មួយ​កន្លែង​ នៅ​​ខេត្ត​ព្រះ​​សីហនុ​ ក្បែរ​ប៉ុស្តិ៍​យាម​ខ្លោង​ទ្វារ​បុរី​ ស្ថិត​ក្នុង​ សង្កាត់​លេខ​៣​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ។

អាយ៉ៃ​ឆ្លើយ​ឆ្លងហែកហួរ​គ្នា​រវាង​សម​រង្ស៊ី-កឹម សុខា កាន់តែ​ខ្លាំង​ទៅៗ

Posted: 07 May 2013 09:21 PM PDT

​ខាង​ក្រោម​នេះ​ជា​ខ្សែអាត់​សំឡេង​​របស់​លោក​កឹម សុខា ​ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស​ឆ្លើយ​ឆ្លង​​វាយ​ប្រហារ​គ្នា​​ហែក​ហួរ​ជា​មួយ​ លោក​សម រង្ស៊ី ប្រធាន​គណ​បក្ស​​​សម​រង្ស៊ី ដែល​ឥឡូវ​អ្នក​ទាំង​ពីរ​ទៅបង្កើត​គណ​បក្ស​ថ្មី​មួយ​ទៀត គឺគណ​បក្ស​សង្គ្រោះ​ជាតិ​ ដោយ​លោក​សម​ រង្ស៊ី ជាប្រធាន​, លោក​​​កឹម សុខា ​ជា អនុ​ប្រធាន​........ ប៉ុន្តែ​អតីត​កាល​របស់​ពួក​គាត់​វាយ​ប្រហារ​គ្នា ដូច​ព្យុះ... ​ខាង​ក្រោម​នេះ​ជា​សំឡេង​​វាយ​ប្រហារ​គ្នា ៕

រដ្ឋ​មន្ត្រី​ក្រសួង​​កសិ​កម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ នឹង​អញ្ជើញ​​​ចែក​សញ្ញា​បត្រ​​ជូន​​ប្រជា​កសិ​ករ​សន្សំ​ប្រាក់​អាស្រ័យ​ខ្លួន​ឯង​

Posted: 07 May 2013 09:19 PM PDT

រាជធានីភ្នំពេញ ៖ លោក​ច័ន្ទ ​សារុន រដ្ឋ​មន្ត្រី​ក្រសួង​កសិ​កម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ នា​​​​រសៀល​ម៉ោង​៤​​ ថ្ងៃទី​៨ ឧសភា ២០១៣ ​នេះ​នឹង​អញ្ជើញ​ចែក​សញ្ញា​បត្រ​ជូន​ប្រជា​កសិ​ករ​​សន្សំ​ប្រាក់​អាស្រ័យ​ខ្លួន​ឯង​​ដែលទទួល​បាន​ជោគជ័យ​​ជាងគេ និង​ប្រគល់​រង្វាន់​​លើក​ទឹក​ចិត្ត​ដល់​សមាគម​សន្សំ​ប្រាក់​ នៅ​មជ្ឈ​មណ្ឌល​​សហ​​ប្រតិ​បត្តិ​ការ​កម្ពុជា-ជប៉ុន៕

លោកអូ​បា​​ម៉ា​​ថា​នឹង​មិន​អត់​អោន​ដល់​ការ​រំលោភ​​រួម​ភេទ​​ក្នុង​ជួរ​កង​ទ័ព​​

Posted: 07 May 2013 08:55 PM PDT

លោក​បារ៉ាក់​អូបាម៉ា​
​ប្រធានាធិបតី​អាមេរិក​ លោក​បារ៉ាក់​អូ​បាម៉ា​អះ​អាង​​​កាល​ពី​ថ្ងៃ​ទី​៧ ឧសភា​ថា ​​លោក​​នឹង​មិន​អត់​អោន​ដល់​ការ​រំលោភ​រួម​ភេទ​​ដែល​កើត​​មាន​ក្នុង​ជួរ​​កង​ទ័ព​​របស់​ប្រទេស​លោក​ឡើយ ដែល​ការ​លើក​ឡើង​បែប​​នេះ​​ធ្វើ​ឡើង​​​ក្រោយ​ការ​​ចាប់​ខ្លួន​នាយ​ទាហាន​​​​ម្នាក់​​នៃ​កង​ទ័ព​ជើង​​អាកាស​អាមេ​រិក​​​ទាក់​ទិន​នឹង​​រឿង​​ចាប់​រំលោភ​​បែប​នោះ។​

ស៊ីរី​ ៖ អ្នក​សង្កេត​ការណ៍​អ.​ស.ប​​ 4​នាក់​​​ចាប់​ពង្រត់​ដោយ​ក្រុម​ប្រដាប់​អាវុធ​មួយ​នៅ​ហ្គោ​​ឡង់​

Posted: 07 May 2013 08:54 PM PDT

6 ​ទីតាំង​អ.​ស​.ប​ នៅ​ខ្ពង់​រាប​ហ្គោ​ឡង់​
ជន​ប្រដាប់​អាវុធ​​មួយ​ក្រុម​​បានចាប់​ពង្រត់​អ្នក​​សង្កេត​ការណ៍​អ.​ស.ប​ ជន​ជាតិ​ហ្វ៊ីលីពីន​​ចំនួន​​៤​នាក់ ដែល​ល្បាត​នៅ​តំបន់​​ខ្ពង់​រាប​​ហ្គោ​ឡង់​ ជា​តំបន់​ទ្រនាប់​មួយ​រវាង​អីុស្រា​អែល​ និង​ស៊ីរី ដែល​​រដ្ឋ​មន្ត្រី​​ការ​បរ​ទេស​អីុរ៉ង់​បាន​ទៅ​កាន់​ទីនោះ​កាល​ពី​ថ្ងៃ​ទី​៧ ​ឧសភា ដើម្បី​ផ្តល់​ការ​គាំ​ទ្រ​​របស់​ក្រុង​​តេ​ហេ​រ៉ង់​​​ចំពោះ​​ក្រុង​ដាម៉ាស់ ។

​នាវា​ផ្ទុក​​យន្ត​ហោះ​​អាមេរិក​ USS NIMITZ មក​ទល់​ប៊ូសាន​ថ្ងៃ​ទី​11ឧសភា ​

Posted: 07 May 2013 08:52 PM PDT

 ​នាវា​មុជ​ទឹក​​ USS NIMITZ 
យោង​តាម​ប្រភព​រដ្ឋា​ភិបាល​​មួយ​ថា នាវា​ផ្ទុក​យន្ត​ហោះ​​អាមេរិក​​ប្រើ​ថាម​ពល​​នុយ​ក្លេ​អ៊ែរ​​​​ចំណុះ​៩៧.០០០​តោន​​ឈ្មោះ​ USS NIMITZ នឹង​មក​ដល់​​កំពង់​ផែ​​ប៊ូសាន​កូរ៉េ​ខាង​ត្បូង​ នា​ថ្ងៃ​ទី​​១១ ឧសភា​ខាង​មុខ​នេះ ក្នុង​ក្រប​ខណ្ឌ​​នៃ​សម​យុទ្ធ​​ជើង​ទឹក​រួម​ជាមួយ​​កង​ម៉ារីន​កូរ៉េ​ខាង​ត្បូង ។​

ផ្ទុះ​ឆេះ​រថយន្ត​ស៊ី​ទែន​មួយ​ន​ៅ​ម៉ិច​ស៊ិក​ស្លាប់​20​នាក់​​

Posted: 07 May 2013 08:51 PM PDT

​ទិដ្ឋ​ភាព​​កន្លែង​រថ​យន្ត​ផ្ទុះ​
​​​អាជ្ញា​ធរ​រាយ​ការណ៍ថា មនុស្ស​យ៉ាង​តិច​២០​នាក់​​ស្លាប់ ហើយ​៣៦​នាក់​ទៀត​​ត្រូវ​របួស​កាល​ពី​ថ្ងៃ​ទី​៧ ឧសភា ក្នុង​ការ​ផ្ទុះ​ឆេះ​រថយន្ត​កាំ​មី​ញ៉ុង​​ស៊ី​ទែន​​មួយ​ នា​ជាយ​ក្រុង​ម៉ិច​ស៊ី​កូ ។លោក​សាល​វ៉ា​ឌ័រ​ ណេម រដ្ឋ​លេខា​ធិការ​​សន្តិ​សុខ​​សាធារណៈ​ថ្លែង​​​ថា នា​​ពេល​​នេះ​​គេ​រាប់​ឃើញ​អ្នក​ស្លាប់​២០​នាក់​ និង​អ្នក​របួស​៣៦​នាក់​​។

រឿងចាប់​មនុស្ស​ស្រី​​ពង្រត់​​ ការ​ពិត​ជា​មិត្ត​នឹង​គ្នា​​ ប្តី​នាង​បំប៉ោង​ព័ត៌​មាន​

Posted: 07 May 2013 08:51 PM PDT

បុរសជាប្តី
​រាជធានីភ្នំពេញ ៖ ​តាម​ប៉ូលិស​​បាន​ឱ្យ​ដឹង​ថា ការ​ភ្ញាក់​ផ្អើល​​ពីរឿងចាប់​មនុស្ស​ស្រី​ពង្រត់​​ធ្វើ​ឱ្យ​ចលាចល​ស្ទើរ​មួយ​រាជធានីនេះ មិន​មែន​​ជា​ការ​ចាប់​ពង្រត់​​​នោះ​ទេ ការ​​ពិត​​ជាការ​បំប៉ោង​ព័ត៌​មាន​របស់​ប្តី​នារី​នោះ​តែប៉ុណ្ណោះ ។ តាម​ដំណើរ​​រឿង​ គឺ​នារី​តួ​ឯក​ និង​ជនសង្ស័យ​​បាន​ជួប​គ្នា​នៅ​ក្នុង​សង្កាត់​អូរឫស្សី ដោយ​​ណាត់​គ្នា​ទៅ​រក​ញ៉ាំ​អី ព្រោះ​ជា​មិត្តភក្តិ​នឹង​គ្នា បែក​គ្នា​យូរ​ដែរ​ហើយ ហើយ​ក្នុង​រថយន្ត​​រ៉េវហ្វ័រ មាន​មនុស្ស​ប្រុស​៣​នាក់ ស្រីម្នាក់​ចេញ​ដំណើរ​ទៅ​ជា

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!