Koh Santipheap Daily

Koh Santipheap Daily


ហេតុ​ការណ៍​3ករណី​ផ្សេង​គ្នា​របួស​ធ្ងន់​3នាក់

Posted: 21 Feb 2013 11:45 PM PST

ជនរងគ្រោះកំពុងត្រូវបានជួយសង្គ្រោះ
ខេត្ត​ស្វាយ​រៀង ៖ មាន​​ហេតុការណ៍​៣​ដោយ​ឡែក​ពី​គ្នា​ គឺ​យុវជន​​ម្នាក់​ងងឹត​មុខ​ដួល​លើ​ម៉ូទ័រ​កាត់​ដែក​រង​របួស​ធ្ងន់​ធ្ងរ ម្នាក់​ទៀត​ធ្លាក់​ពី​លើ​ផ្ទះ​បែ​កមុខ​​​បែក​មាត់​សន្លប់​​ឈឹង​ និង​ស្ត្រី​ម្នាក់​​ចេញ​ពី​​បន្ទប់​ទឹក​​ជំពប់​​​ជើង​ដួល​ចំ​ឈើ​ស្រួច​​ជុង​លើ​គុម្ព​ត្រចៀក​​លិច​ជម្រៅ​២​​ឆ្នាំ​​​​ដៃ​សន្លប់​ធំ ។

គ្រោះថ្នាក់​ចរាចរណ៍​​​ 2 កន្លែង​​ផ្សេង​គ្នា​​​​របួស​ធ្ងន់​-ស្រាល​​​18នាក់​​​

Posted: 21 Feb 2013 11:30 PM PST

ខេត្តបាត់​ដំបង​ ៖ ​​យោង​តាម​សេច​ក្ដី​រាយ​ការណ៍​ពីសមត្ថកិច្ច​​​​បាន​ឱ្យ​ដឹង​ថា ​យ៉ាង​ហោច​ណាស់​​​មនុស្ស​​ ១៨នាក់​​បាន​រង​របួស​ធ្ងន់ និង​ស្រាល​​​​​ក្នុង​ឧប្បត្តិហេតុ​​គ្រោះថ្នាក់​ចរាចរណ៍​​​ចំនួន​​​២ករណី​​​​ដាច់​ដោយ​ឡែក​​​ពី​គ្នា​​គឺ១ករណី​​​​​​ នៅ​ក្នុង​ស្រុក​បាណន់​​ និង​មួយករណី​ទៀត​​នៅ​​ស្រុក​មោង​ឫស្សី​​កាលពី​យប់​ថ្ងៃទី​​ ២០ ​កុម្ភៈ​​​​ ។

ភ្លើង​ឆេះ​ផ្ទះ​៣​ខ្នង​ និង​ចម្ការអំពៅ​ នៅសង្កាត់​ផ្សារ​កណ្តាល​រសៀលនេះ

Posted: 21 Feb 2013 11:29 PM PST

​ក្រុងប៉ោយប៉ែត ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជា​ពលរដ្ឋ​​៣​ខ្នង​​ខ្ទេច​​គ្មាន​សល់​​ និង​ចម្ការ​អំពៅ​អស់​​ជិត​កន្លះ​ហិកតា​នៅ​ទីតាំង​២​ផ្សេង​គ្នា​ ​​ក្នុង​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត កាល​ពីវេលា​ម៉ោង​​ជាង​២​រសៀល​​ថ្ងៃទី ២២ កុម្ភៈ ២០១៣ នេះ ​៕

ស្រី​លង្កា​ហាម​ប្រាម​ការ​លក់​ដី​ទៅ​ឱ្យ​ជន​បរទេស

Posted: 21 Feb 2013 11:29 PM PST

​
កាលពី​ថ្ងៃ​​ព្រហស្បតិ៍​ ប្រទេស​ស្រី​លង្កា​បាន​ហាម​ប្រាម​ការ​លក់​ដី​ទៅ​​ឱ្យ​ជន​បរទេស ដោយ​ស្តី​បន្ទោស​​ថា អចលន​ទ្រព្យ​សំខាន់​ៗ​ដែល​ទិញ​ដោយ​ជន​បរ​ទេស​មិនត្រូវ​បានគេ​អើ​ពើ​ហើយ​ថា ប្រទេស​មិន​អាច​ទទួល​បាន​ផល​ប្រយោជន៍​​​ពេញ​លេញ​ពីសក្តា​នុពល​ទេសចរណ៍​នោះ​ទេ ។

​ក្មេងទំនើង​នៅ​រាជធានីភ្នំពេញ​មានចំនួន​១២២៣នាក់ ចាប់ខ្លួន​បាន​៨៤១នាក់ និងមុខសញ្ញា​សេសសល់​មានចំនួន​៣៨២នាក់

Posted: 21 Feb 2013 11:22 PM PST

រាជ​ធានីភ្នំពេញ ៖ យោងតាម​របាយការណ៍អាជ្ញាធររាជ​ធានីភ្នំពេញបាន​ឲ្យដឹងថា ក្មេងទំនើងនៅរាជធានី​​ភ្នំពេញមាន​ចំនួន​​១២២៣​នាក់ ក្នុងនោះ​អាជ្ញាធរបង្ក្រាប និងចាប់ខ្លួន​បានចំនួន៨៤១នាក់ និងមុខសញ្ញា​សេសសល់មានចំនួន​៣៨២នាក់ទៀត ។ របាយការណ៍​នេះ ត្រូវបាន​សាលា​រាជធានីភ្នំពេញ​ចែកជូន និងអានដោយលោក​​កើត ឆែ នាយករដ្ឋបាលសាលា​រាជធានី​ភ្នំពេញ

​ប្រទះឃើញ​​សព​ន​ារី​ម្នាក់​​អណ្តែត​​ទឹក​​ព្រែក​​នៅ​ស្រុក​ព្រៃ​នប់​

Posted: 21 Feb 2013 11:20 PM PST

ខេត្ត​ព្រះ​សីហនុ ៖ ​នារី​មាន​វ័យ​​២២​ឆ្នាំ​ម្នាក់​​ត្រូវបាន​គេ​ប្រទះឃើញ​​​​ស្លាប់​អណ្តែត​​ក្នុង​ទឹក​ព្រែក​មួយ​កន្លែង ​ដែល​​នារី​រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា បាន​បាត់​ពី​ផ្ទះពុំ​មាន​ដំណឹង​រយៈ​ពេល​៣​ថ្ងៃ​មក​ហើយ ។ សព​នារី​​រងគ្រោះ​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​វេលាម៉ោង​២​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​២២ កុម្ភៈ ​២០១៣ ​នៅ​ចំណុច​​ព្រែក​មាត់​ពាម​ក្របី​លែង ស្ថិត​ក្នុង​ភូមិ​ព្រែក​ក្រាញ់ ឃុំ​សាមគ្គី ស្រុក​ព្រៃនប់ ​។

ប៉ូលិស​ច្រក​ទ្វារព្រំ​​ រំដោះពលករ​48​នាក់​ចាញ់​បោក​មេ​ខ្យល់​មក​ស្រុក​វិញ​

Posted: 21 Feb 2013 11:15 PM PST

ប៉ូលិស​ច្រក​ទ្វារព្រំ​​ រំដោះពលករ​48​នាក់​ចាញ់​បោក​មេ​ខ្យល់​មក​ស្រុក​វិញ​
ខេត្ត​ប៉ៃលិន​ ៖ លោក​វរសេនីយ៍​ទោ​ អ៊ុំ ករុណា​ នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អន្តរ​ជាតិ​ព្រំ​បាន​ចាត់​ឱ្យ​មន្ត្រី​ក្រោម​បង្គាប់​ចំនួន​២​នាក់​ គឺ​លោក​វរសេនីយ៍​ត្រី ម៉ែន វាសនា​ នាយ​រង​ប៉ុស្តិ៍​ និង​លោក​វរសេនីយ៍​ត្រី​ ធៀម ប៊ុនរឿន​ នាយ​រង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំ​ដែន​ សហ​ការ​ជា​មួយ​ក្រុម​ការងារ​ទំនាក់​ទំនង​តម្រួត​ថៃ​ចាប់​ឃាត់​ និង​នាំ​ខ្លួន​ពលករ​ខ្មែរ​ចំនួន​៤៨​នាក់​ ក្នុង​នោះ​មាន​ពលការិនី​ចំនួន​១៩​

លោកបណ្ឌិត​ហ៊ុន ម៉ាណែត នាំគ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​​សម្តេច​តេជោចុះ​ព្យាបាលជំងឺ​ជូនប្រជាជន​

Posted: 21 Feb 2013 11:14 PM PST

លោកបណ្ឌិត​ហ៊ុន ម៉ាណែត នាំគ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​​សម្តេច​តេជោចុះ​ព្យាបាលជំងឺ​ជូនប្រជាជន​
ខេត្តកំពង់ចាម ៖ នៅ​វិទ្យាល័យតេជោ ហ៊ុន សែន សណ្តែក ស្ថិត​ក្នុងភូមិកំប៉ាល ឃុំសណ្តែក ​ស្រុកបាធាយ ​នាព្រឹកថ្ងៃទី២២ កុម្ភៈ ២០១៣ បានប្រារព្ធ​ពិធីសម្ពោធ​​រូប​សំណាក​ព្រះបាទ​ជ័យវរ្ម័ន​ទី៧ និងពិធីពិនិត្យ​ព្យាបាលជំងឺ​ជូនប្រជាពលរដ្ឋ​ ក្រោម​អធិបតីភាព​លោកឧត្តម​សេនីយ៍​ទោបណ្ឌិត ​ហ៊ុន ម៉ាណែត ។ វត្តមាន​នាឱកាស​នោះ មានលោកឧកញ៉ា​ឡាវ វ៉ាន់, លោកឈឹម សារ៉េត ជន​

ឃាត់​ខ្លួន​យុវជន​ម្នាក់​ពាក់​ព័ន្ធ​នាំ​អនីតិ​ជន​​ទៅ​រួមភេទ​នៅផ្ទះ​សំណាក់​

Posted: 21 Feb 2013 11:08 PM PST

ជនជាប់ចោទ
រាជធានីភ្នំពេញ ៖ សមត្ថកិច្ច​​នគរបាល​​ការិយា​ល័យ​ប្រឆាំងការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិ​ជន​​រាជធានីភ្នំពេញ កាល​ពីវេលា​ម៉ោង​​៣​រសៀល​​ថ្ងៃ​ទី​​២១ កុម្ភៈ ​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​យុវជន​ម្នាក់ ដោយ​​ចោទ​ប្រកាន់​​ថា ​នាំ​យក​​អនីតិ​ជន​ចេញ​ដោយ​មិន​​ស្រប​ច្បាប់ និង​រួម​​ភេទ​ជា​មួយ​​អនីតិ​ជន​អាយុ​ក្រោម​​១៥​ឆ្នាំ ។

បាញ់សម្លាប់​មនុស្ស​នៅ​ឡាស់​វេ​ហ្គា​ស​សហ​រដ្ឋ​អាមេរិក

Posted: 21 Feb 2013 11:06 PM PST

ទិដ្ឋ​​ភាព​នៅ​កន្លែង​បាញ់​ប្រហារ​
យោង​តាម​​ប៉ូលិស​មូល​ដ្ឋាន​ថា ការ​បាញ់​​ប្រហារ​មួយ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​៣​នាក់​ និង​យ៉ាង​តិច​៥​នាក់​ទៀត​ត្រូវ​របួស​កាល​ពី​ថ្ងៃ​ទី​២១ កុម្ភៈ​ នៅ​ឡាស់​វេ​ហ្គា​ស​​រដ្ឋ​នេ វ៉ា​ដា ភាគ​ខាង​លិច​សហ​រដ្ឋ​អាមេរិក​​​ ។ ពួក​ខ្មាន់​កាំ​ភ្លើង​ក្រោយ​​បាញ់​ប្រហារ​ហើយ​បាន​រត់​គេច​ខ្លួន​បាត់។

កូរ៉េ​ខាង​ត្បូង​និង​អាមេរិក​នឹង​ធ្វើ​សម​យុទ្ធ​យោធា​​រួម​ខែ​មីនា​

Posted: 21 Feb 2013 11:04 PM PST

អាជ្ញា​ធរ​កូរ៉េ​ខាង​ត្បូង​គូស​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​២១ កុម្ភៈ​ថា កូរ៉េ​ខាង​ត្បូង​និង​សហ​រដ្ឋ​អាមេរិក​គ្រោង​ធ្វើ​នា​ខែ​មីនា​ខាង​មុខ​នេះ​នូវ​សម​យុទ្ធ​យោ​ធា​រួម​ប្រចាំ​ឆ្នាំ​ សំដៅ​ពង្រឹង​ការ​រៀប​ចំ​ខាង​ផ្នែក​ការ​ពារ ។ក្រសួង​ការ​ពារ​ប្រទេស​កូរេ៉​​ខាង​ត្បូង​ឱ្យ​ដឹង​ថា សម​យុទ្ធ​យោ​ធា​រួម​ប្រចាំ​ឆ្នាំ​មាន​ឈ្មោះ​ថា KEY RESOLVE ដែល​ចូល​រួម​ដោយ​ទាហាន​កូរេ៉​ខាង​ត្បូង​១០.០០០​នាក់ និង​ទាហាន​អាមេរិក​៣.៥០០​

រថយន្ត​ហាយ​ប្រ៊ីត​បុក​នីស្សាន់ដឹក​អុស​ក្រឡាប់​ផ្ងារ​ជើង​

Posted: 21 Feb 2013 11:00 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​កំពង់​ឆ្នាំង​ ៖ រថយន្ត​២​គ្រឿង​ មួយ​គ្រឿង​ម៉ាក​ហាយ​ប្រ៊ីត​បាន​បុក​គ្នា​ជាមួយ​រថយន្ត​នីស្សាន់មួយ​គ្រឿង​ទៀត​លាន់​ដូច​រន្ទះ​ បណ្តាល​ឱ្យ​ក្រឡាប់​រង​ការ​ខូច​ខាត​ខ្ទេច​ទាំងស្រុង​កាល​ពីវេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១​ កុម្ភៈ​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​៥១​-៥២​ ស្ថិត​ក្នុង​ភូមិ​សុបិន ឃុំ​ពានី​ ស្រុក​កំពង់​ត្រឡាច ។ ទោះ​ជា​យ៉ាង​ណា​ អ្នក​​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២២ កុម្ភៈ ២០១៣

Posted: 21 Feb 2013 10:47 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី២២ កុម្ភៈ ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ចាក់​សាំង​រថយន្ត​សង្ស័យ​ឆ្លង​ចរន្ត​អាគុយ​ឆាប​ឆេះ​ប៊ីដុង​ប្រេង​ផ្អើល​ទាំង​ព្រឹក​

Posted: 21 Feb 2013 10:45 PM PST

មនុស្ស​អ៊ូអរចោមរោមមើលកន្លែង​ឆេះរថយន្ត
ខេត្ត​កំពង់​ចាម​ ៖ រថយន្ត​ទួរីស​ដឹក​អ្នក​ដំណើរ​ (កំពង់​ចាម-​បែក​អន្លូង)​ ដែល​ចូល​ចាក់​ប្រេងសាំង​ចំណុះ​៣០​លីត្រ មិន​ទាន់​នឹង​ចាក់​រួច​រាល់​ផង​ត្រូវបាន​អគ្គិភ័យ​ឆាប​ឆេះ​សន្ធោសន្ធៅ​ឡើង​ តែ​មិន​បាន​បង្ក​ការ​អន្តរាយ​ធ្ងន់​ធ្ងរ​នោះ​ទេ​ ដោយ​គ្រាន់​តែ​ធ្វើ​ឱ្យ​រថយន្ត​រង​ការ​ខូចខាត​ផ្នែក​ខាង​ក្រោយ​តែ​បន្តិច​ ដែល​មានគ្រឿង​បន្លាស​ម៉ូតូ​ ព្រម​ទាំង​ផ្លែ​ឈើ​ដាក់​ក្នុង​ឡាំង​ក្រដាស​ ។

ចូល​ក្នុង​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ប្រុង​លួច​ម៉ូតូ​សន្តិសុខ​ចាប់បាន​វាយ​ទ្រមខ្លួន​​

Posted: 21 Feb 2013 10:30 PM PST

ជនល្មើស​ត្រូវបានចាប់ខ្លួន
រាជ​ធានី​ភ្នំពេញ ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​ក្រុម​សន្តិសុខ​ រួម​ទាំងប៉ូលិស​ចេញ​ចាប់​ខ្លួន​បាន​កាល​ពី​វេលា​ម៉ោង​១​យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៣​ ហើយ​វាយ​ទ្រម​ខ្លួន​បែក​មាត់​នៅ​ពេល​ដែល​ជន​នោះ​ចូល​ទៅ​ក្នុង​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ប្រុង​លួច​ម៉ូតូ​ តែបាន​បែក​រឿង​ដោយជួប​​ប្រទះ​សន្តិ​សុខ​សួរ​នាំ​ ហើយ​ព្យា​យាម​រត់​គេច​តែ​រត់​ពុំ​រួច ។​

​ផ្ទេរ​ភារ​កិច្ច​តែង​តាំង​​មុខ​តំណែង​​ និង​បំពាក់​​ឋានន្តរ​ស័ក្តិ​​នគរបាល​​វរ​សេនា​តូច​​ការពារ​ព្រំ​ដែន​​គោក​ ខេត្ត​បន្ទាយ​មាន​ជ័យ

Posted: 21 Feb 2013 10:18 PM PST

ពិធី​​ផ្ទេរ​ភារ​កិច្ច​​តែង​តាំង​មុខ​តំណែង​
ខេត្ត​​បន្ទាយ​មាន​ជ័យ​ ៖ រយៈពេល២ថ្ងៃ​ចាប់​ពីថ្ងៃទី២០-២១ កុម្ភៈ ២០១៣ លោកវរសេនីយ៍ឯក សំ ជិត ស្នងការរង​ទទួល​ការងារព្រំដែន​តំណាង​ដ៏​ខ្ពង់​ខ្ពស់លោកឧត្តមសេនីយ៍ត្រី ខេង ស៊ុម ស្នងការនគរបាលខេត្ត​ បានអញ្ជើញជាអធិតី​ក្នុងពិធីសម្រេចផ្ទេរ​ភារកិច្ចតែង​តាំងមុខ​តំណែង និង​បំពាក់​ឋានន្តរស័ក្តិ​ដល់មន្ត្រីនគរ​បាលជាតិ​នៃវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ នៃស្នងការដ្ឋាននគរបាលខេត្ត​

ប៉ូលិស​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ​ចាប់​ខ្លួន​ជន​ជាប់​ចោទ​ជា​ឃាតករ​តាម​ដីកា​តុលាការ

Posted: 21 Feb 2013 10:15 PM PST

ប៉ូលិស​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ​ចាប់​ខ្លួន​ជន​ជាប់​ចោទ​ជា​ឃាតករ​តាម​ដីកា​តុលាការ
រាជ​ធានី​ភ្នំពេញ ៖ សមត្ថ​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០​ កុម្ភៈ បាន​ប្រគល់​ខ្លួន​ជន​ត្រូវ​ចោទ​ជា​ឃាតករ​ម្នាក់​ឱ្យ​ទៅ​សមត្ថ​កិច្ច​នគរបាលខេត្ត​ពោធិ៍​សាត់​ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ដោយ​ឃាតករ​រូប​នោះ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ឃាតកម្ម​គិត​ទុក​ជា​មុន​ក្នុង​ឆ្នាំ​២០០៨​ និង​គំរាម​កំហែង​ប៉ុង​ប៉ង​សម្លាប់​អ្នក​ដទៃ​កាល​ពី​ឆ្នាំ​

រថយន្ត​ស៊េរី​ទំនើប​ពីរ​គ្រឿង​ជិះ​ដេញ​បាញ់​គ្នា​ផ្អើល​ក្រុង​ភ្នំពេញ​ទាំង​យប់

Posted: 21 Feb 2013 10:00 PM PST

រថយន្ត​ស៊េរី​ទំនើប​ពីរ​គ្រឿង​ជិះ​ដេញ​បាញ់​គ្នា​ផ្អើល​ក្រុង​ភ្នំពេញ​ទាំង​យប់
រាជ​ធានី​ភ្នំពេញ ៖ ភាព​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​ធ្វើ​ឱ្យ​ផ្អើល​សមត្ថ​កិច្ច​រត់​ជាន់​ជើង​គ្នា​ ខណៈ​ឮ​សូរ​សំឡេង​គ្រាប់​កាំភ្លើង​ផ្ទុះ​ជាប់​ៗ​គ្នា​ជា​ច្រើន​គ្រាប់​ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ឡិច​ស៊ីស​ RX300 ពណ៌​ខ្មៅ ជិះ​ដេញបាញ់​រថយន្ត​ឡង់​រ៉ូវែល​ពណ៌​ខ្មៅ​ ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ទាំង​យប់ ។​ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅវេលា​ម៉ោង​១​១​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២០​ កុម្ភៈ​ នៅ​មុខ​សណ្ឋាគារ​អាស៊ី​តាម​

កូនភ្លោះ​​ស្រី​៣​នាក់​ ទី​២៤២​ ទទួល​អំណោយ​​ពី​សម្តេច​តេជោ និង​​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​

Posted: 21 Feb 2013 09:59 PM PST

អំណោយ​យក​​មក​ជូន​ដល់​គ្រួសារ​កូន​ភ្លោះ​ស្រីទាំង​៣​
រាជធានីភ្នំពេញ ៖ ​កូន​ភ្លោះស្រី​​៣​នាក់​ ប្រសូត​ក្នុង​គ្រួសារ​ជា​​​ប្រជា​កសិ​ករ​​រស់​នៅ​ភូមិ​ជ័យ​ឧត្តម ​ឃុំ​ជ័យ​​ឧត្តម ​ស្រុក​លំ​ផាត់ ​ខេត្ត​រតន​គិរី ដែល​​ជា​កូន​ភ្លោះ​​លើក​ទី​​២៤២ បាន​ទទួល​អំណោយ​​ដ៏​សប្បុរស​​ធម៌​​របស់​សម្តេច​អគ្គ​មហា​េសនាបតីតេជោ ហ៊ុន សែន និង​លោក​ជំទាវ​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ​​រួម​មាន​ទឹក​ប្រាក់​៣​លាន​រៀល អង្ករ​​២០០​គីឡូ​ក្រាម ​ទឹក​ដោះ​គោ​ម្សៅ​​ឌុយ​ម៉ិក​២៤​កំប៉ុង​ធំ ស្ករ​ស​៥

អង្គការ​ផ្តល់​ជំនួយ​អន្តរ​ជាតិ​ជំរុញអ្នក​កាសែត​ចូលរួម​គិត​គូរ​ពី​គ្រោះ​មហន្ត​រាយ​

Posted: 21 Feb 2013 09:45 PM PST

អង្គការ​ផ្តល់​ជំនួយ​អន្តរ​ជាតិ​ជំរុញអ្នក​កាសែត​ចូលរួម​គិត​គូរ​ពី​គ្រោះ​មហន្ត​រាយ​
រាជ​ធានី​ភ្នំពេញ ៖ លោក​ស្រី​ខារ៉ូឡាញ​ ម៉ាក​ខូលែន​ (Caroline McCausland) នាយិកា​អង្គការ​អាក់​សិន​អេត​កម្ពុជា​ (Action Aid Cambodia) បាន​លើក​ឡើង​ថា កម្ពុជាជា​​ប្រទេស​មួយ​ដែល​ងាយ​រង​គ្រោះដោយ​គ្រោះ​មហន្ត​រាយ​ដោយសារ​តែ​ការប្រែ​ប្រួល​អាកាស​​ធាតុ ។​ នេះ​ជា​កត្តា​សំខាន់​ដែល​​ត្រូវ​គិត​គូរ​ពិចារ​ណា ។​

តារាបាល់​ទាត់​អីុ​តាលី​ Cannavaro នឹង​មក​ចូល​​​រួម​កម្ម​វិធី​ Tiger Street Football នៅ​​ក្នុង​ប្រទេស​កម្ពុជា

Posted: 21 Feb 2013 09:30 PM PST

​លោក Fabio Cannavaro អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អីុ​​តា​លី​​
​រាជ​ធានី​ភ្នំ​ពេញ ៖ ​លោក Fabio Cannavaro អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អីុ​​តា​លី​​ដែល​ឈ្នះ​ពាន ​World Cup ២០០៦ នឹង​មក​កាន់​ទីក្រុង​ភ្នំពេញ​ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​១៦​ ខែ​មីនា ឆ្នាំ​២០១៣​ ក្នុង​នាម​ជាតា​រា​តំណាង​កម្មវិធី Tiger Street Football ២០១៣ ដែល​នឹង​ជួយ​លើក​ស្ទួយ​វិស័យ​បាល់ទាត់​នៅ​ប្រទេស​កម្ពុជា និង​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ​។

មែរ​សឺដែស​បើក​បុក​ខឿន​វិមាន​ឯក​រាជ្យ​ខ្ទេច​មុខ​

Posted: 21 Feb 2013 09:15 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​មែរ​សឺដេស​ពណ៌​ខ្មៅ​មួយ​គ្រឿង​បាន​បោះ​ពួយ​ទៅ​បុក​ខឿន​រង្វង់​មូល​វិមាន​ឯករាជ្យ​ជ្រុង​ខាង​លិច​ឆៀង​ខាង​ជើង​ បណ្តាល​ឱ្យបាក់​ផ្នូរវីរជន​អស់​៤​ ហើយ​រថយន្ត​ព្យាយាម​បើក​រត់​គេច​ ទី​បំផុត​បើក​ទៅ​ទុកចោល​ក្នុងដីឡូត៍​ផ្ញើ​រថយន្ត​មួយ​កន្លែង​ស្ថិត​នៅ​ខាង​ត្បូង​ផ្សារ​ទំនើប​សូរិយា ។​ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី​២០​ កុម្ភៈ​ តាម​

រថយន្ត​វីហ្គោត្របាក់​ម៉ូតូ​ម្ចាស់ខ្ទាតចេញរងរបួស

Posted: 21 Feb 2013 09:00 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖​ រថយន្ត​វីហ្គោ​ ពណ៌​ស្ករ​ មួយ​គ្រឿង​បាន​បោះ​ពួយ​ទៅ​បុក​ និង​កិន​ម៉ូតូ​សេ១២៥​ ស៊េរី​២០១១​ ជាប់​ពី​ក្រោម​រថយន្ត​ តែអ្នក​​ជិះ​​ម៉ូតូខ្ទាត​ចេញ​ក្រៅ​រង​របួស​ស្រាល​២នាក់​ ។ គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​កាល​ពី​​វេលា​ម៉ោង​៨​ និង​១៥នាទី​យប់​ ថ្ងៃ​ទី​២០​ កុម្ភៈ​ មុខ​សាលា​អន្តរជាតិ​វេសស្ទន​ ត្រង់​ចំណុច​ផ្លូវ​លេខ​៥២៨​ កែង​ផ្លូវ​លេខ​២៨៧​ ក្នុង​សង្កាត់​បឹងកក់​ទី១​ ខណ្ឌ​ទួល​គោក​ ។

បញ្ជូន​អ្នកទោស​៤០នាក់​ទៅកាន់​ពន្ធនាគារ​ខេត្តព្រៃវែង​

Posted: 21 Feb 2013 08:10 PM PST

ខេត្ត​កំពត ៖ អ្នកទោស​៤០នាក់ ត្រូវបាន​គេ​ដឹក​ជម្លៀស​ចេញពីពន្ធនាគារ​ខេត្តកំពត ទៅកាន់ពន្ធនាគារ​ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី​២១ កុម្ភៈ ២០១៣ ដឹក​តាមរថយន្ត​អគ្គ​នាយកដ្ឋាន​ពន្ធនាគារដែលគេ​​ដឹងថា ​អ្នកទោស​​ទាំង​៤០នាក់ត្រូវបានគេ​ដាក់ច្រវាក់​ជើង​​​ និង​វាយខ្នោះដៃ និងការពារ​យ៉ាងប្រុង​ប្រយ័ត្នបំផុត ។ ​ប៉ុន្តែ​គេ​ចាត់ទុកថា នេះជាលើកទី១​ហើយ​ដែល​អ្នកទោស​​ត្រូវបានគេ​បញ្ជូន​ចេញ

សម្តេច​តេជោ ហ៊ុន សែន ផ្ញើ​សារ​លិខិត​អបអរ​សាទរពិធី​ចូលកាន់តំណែង​របស់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង

Posted: 21 Feb 2013 08:05 PM PST

រាជធានីភ្នំ​ពេញ ៖ សម្តេចនា​យករដ្ឋមន្រ្តី​ ហ៊ុន សែន កាល​ពីថ្ងៃទី២០ កុម្ភៈ ២០១៣ បានផ្ញើសារ​លិខិតអបអរសាទរ​ក្នុងពិធីចូល​កាន់​តំណែង​​​ជាផ្លូវការរបស់លោក​ស្រីប៉ាក់ គុនហេ ប្រធានាធិបតី​នៃសាធារណ​រដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ។ ក្នុង​សារ​លិខិត​របស់​សម្តេច​​អគ្គមហាសេនាបតី​តេជោ ដែលត្រូវបានក្រសួងការបរ​ទេស និងសហប្រតិបត្តិការ​អន្តរជាតិ បញ្ចេញឲ្យដឹង​នៅព្រឹកថ្ងៃទី២២

ឆេះតូប​លក់​គ្រឿង​ទេស​នៅ​ក្រុង​សៀមរាបទាំង​ព្រឹក​

Posted: 21 Feb 2013 07:53 PM PST

ភ្លើងឆាបឆេះ​តូប​លក់​គ្រឿង​​ទេស​ខ្ទេច​
ខេត្តសៀមរាប ៖ ​តូប​លក់​គ្រឿង​ទេស​មួយ​កន្លែង​​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​​អស់​គ្មាន​សល់​កាល​ពីវេលា​ម៉ោង​៩និង​​៤០​នាទី​ព្រឹកថ្ងៃទី​​២២ កុម្ភៈ ២០១៣ ​ចម្ងាយ​ប្រមាណ​​១០០​ម៉ែត្រ​​ពី​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ ស្ថិត​ក្នុង​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

ក្រុម​ការ​ងារ​សាលា​ខណ្ឌ​សែនសុខ​ចុះ​សួរ​សុខទុក្ខ និង​​នាំ​យ​ក​អំណោយ​​​ចែក​ជូន​វរ​យុវ​ជន​ស្ម័គ្រ​ចិត្ត​វាស់វែង​ដី​ក្រុម​ទី​​៥៧

Posted: 21 Feb 2013 07:49 PM PST

​ការ​​ចុះ​សួរ​សុខទុក្ខ និង​​នាំ​យ​ក​អំណោយ​​​ចែក​ជូន​វរ​យុវ​ជន​ស្ម័គ្រ​ចិត្ត
​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​​ក្រុម​ការ​ងារ​សាលា​ខណ្ឌ​សែន​សុខ​ដឹក​នាំ​ដោយ​លោក​ហ៊ត ​គឹម​លី ប្រធាន​​​ផែន​ការ​ និង​អភិ​វឌ្ឍន៍​ខណ្ឌ​ ​តំណាង​ឱ្យ​លោក​អភិ​បាល​ខណ្ឌបាន​​ចុះសួរ​សុខទុក្ខ​​ សំណេះ​សំណាល​​ និង​នាំ​យក​អំណោយ​ទៅចែកជូន​ដល់​វរ​យុវ​ជន​ស្ម័គ្រ​​​ចិត្ត​ សម្តេច​​តេជោ ចុះ​វាស់​​វែង​ដីធ្លីជូន​ប្រជា​ពល​រដ្ឋ​ក្រុម​ទី​​៥៧ នៅព្រឹក​ថ្ងៃទី​២២ កុម្ភៈ ២០១៣ ស្ថិត​ក្នុង​វត្ត​​បន្ទាយ​​ឆ្មារ ឃុំ​បន្ទាយ​ឆ្មារ ស្រុក​ថ្ម​ពួក ។

វាយ​ប្រហារ​​​ភេរវកម្ម​​ជិត​ទីស្នាក់ការ​​គណបក្ស​​​បាអាស់​ក្រុង​ដាម៉ាស់​ស្លាប់​​53​ស្លាប់​

Posted: 21 Feb 2013 07:45 PM PST

ទិដ្ឋ​ភាព​​នៅកន្លែង​​វាយប្រហារ​​អត្ត​ឃាត
ទូរទស្សន៍​រដ្ឋ​ស៊ីរី​​រាយ​ការណ៍​ថា ​ការ​វាយ​ប្រហារ​​ដោយ​​​រថយន្ត​បង្កប់​គ្រឿង​​ផ្ទុះ​មួយ​​​បណ្តាល​ឱ្យ​មនុស្ស​ស្លាប​់​​៥៣​នាក់​ ហើយ​មនុស្ស​ជាង​​​២០០នាក់​​ទៀត​ត្រូវ​របួស​​នៅកណ្តាល​​ក្រុង​ដាម៉ាស់​​ រដ្ឋ​ធានី​ស៊ីរី គឺ​នៅតាម​​មហា​វិថី​មួយ​ក្បែរ​ទី​ស្នាក់ការ​​គណបក្ស​​បាអាស់​​BAAS ​កំពុង​​កាន់​អំណាច​​ និង​ជិត​ស្ថាន​ទូត​រុស្ស៊ី ។

វាយ​ប្រហារ​ភេរ​វ​កម្ម​នៅ​ក្រុង​ ហ៊ី​ដឺ​រ៉ា​បាដ​ឥណ្ឌា​ស្លាប់​​20នាក់​

Posted: 21 Feb 2013 07:42 PM PST

ទិដ្ឋ​​ភាព​នៅ​កន្លែង​គ្រាប់​បែក​ផ្ទុះ 
​យោង​តាម​ប៉ូលិស​ថា មនុស្ស​យ៉ាង​តិច​២​០​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​ជាង​៥០​នាក់​ទៀត​ត្រូវ​របួស​កាល​ពី​ថ្ងៃ​ទី​២១​ កុម្ភៈ នៅ​ទីក្រុង​ហ៊ី​ដឺ​រ៉ា​បាដ​ ភាគ​ខាង​ត្បូង​ឥណ្ឌា​ក្នុង​ការ​វាយ​ប្រហារ​ភេរ​វកម្ម​មួយ​ ។ការ​វាយ​ប្រហារ​ភេរ​វ​កម្ម​នោះ​កើត​មាន​ក្រោយ​ការ​​ប្រហារ​ជីវិត​កាល​ពី​ថ្ងៃ​ទី​៧ កុម្ភៈ នូវ​ជន​អ៊ិស្លាម​បំបែក​ខ្លួន​និយម​ការ​ស្មៀរ​ម្នាក់​ដែល​ទទួល​ការ​កាត់​ទោស​​ប្រហារ​ជីវិត​ពី​បទ​ចូល​រួម​ក្នុង​ការ​វាយ​ប្រហារ​

ខឹង​ខ្ចី​ទូរស័ព្ទ​​ស៊ីដាច់​កាប់​៦​កាំបិត​​រង​របួស​ធ្ងន់​

Posted: 21 Feb 2013 07:39 PM PST

ជនសង្ស័យ​ដែល​ឃាត់​ខ្លួន​
​ខេត្ត​ព្រះ​សីហនុ​ ៖ ​យុវជន​ឈាម​រាវ​ម្នាក់ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​នៃអធិការ​ដ្ឋាន​​​ក្រុង​ព្រះ​សីហនុ ធ្វើ​ការ​ស្រាវជ្រាវ​ឃាត់​ខ្លួន​បាន​កាល​ពីវេលា​ម៉ោង​១១​​ព្រឹក​​ថ្ងៃទី​២១ ​កុម្ភៈ ​២០១៣ ​បន្ទាប់​​ពី​យុវជន​រូប​នោះ​​បាន​ធ្វើ​សកម្ម​ភាព​កាប់​ទៅ​លើ​យុវ​ជន​ម្នាក់​​ទៀត​ឱ្យ​រង​របួស​ធ្ងន់​ ហើយ​​ព្យាយាម​​រត់​គេច​ខ្លួន​ តែ​ត្រូវ​សមត្ថ​កិច្ចចាប់​ឃាត់​​ទាន់​ពេលវេលា ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!