Koh Santipheap Daily

Koh Santipheap Daily


កម្ពុជា​មិន​ទាន់​មាន​ក្រុម​ប្រឹក្សា​វិន័យ​រឹង​មាំ​សម្រាប់អ្នក​សារ​ព័ត៌មាន

Posted: 18 Feb 2013 11:38 PM PST

ពិធី​សន្និ​សីទ​កាសែត​
រាជធានីភ្នំពេញ ៖ ថ្លែង​នៅ​ក្នុង​សន្និ​​សីទ​កាសែត​​នា​ព្រឹក​ថ្ងៃទី​​១៩ កុម្ភៈ ​២០១៣ ​នៅ​ទីស្តីការ​​ក្រសួង​លោក​ខៀវ កាញារិទ្ធ ​រដ្ឋ​មន្ត្រី​ក្រសួង​​ព័ត៌​មាន​បាន​លើក​ឡើងថា កម្ពុជា​មិនទាន់​មាន​ក្រុម​ប្រឹក្សា​វិន័យ​ ឬ​ក្រុម​ប្រឹក្សា​ក្រម​​សីល​ធម៌​​រឹង​មាំ​សម្រាប់​អ្នក​សារ​ព័ត៌​មាន​នៅឡើយទេ ​បើ​ទោះ​បីជា​យើង​​មាន​សមាគម​​អ្នក​សារ​ព័ត៌​មាន​ជាង​៣០​សមា​គម​ក៏​ដោយ ។

កីឡា​ក​ភីត​ធើ​​ក្រូច​ប្តូរ​បរិយា​កាស​ពី​ទីលាន​ប្រកួត​​ មក​​បណ្តើរ​ប្រពន្ធ​លម្ហែ​​​កម្សាន្ត​​នៅ​​ឆ្នេរ​​សមុទ្រ​​ឌូបៃ​

Posted: 18 Feb 2013 11:28 PM PST

ទោះ​បី​ជា​មានការ​មមាញឹក​នឹងការប្រកួត​យ៉ាង​ណាក្តី​ កីឡា​ករ​ខ្សែ​ប្រយុទ្ធ​កម្ពស់​​ខ្ពស់​មេឃ ​ភីត​​ធើ​ក្រូច​​ដែល​កំពុង​លេង​ឱ្យ​​ក្លិប​ Stoke ​បាន​ឆ្លៀត​ឱកាស​​ដើរ​លម្អែ​កម្សាន្ត​​ជា​មួយ​ភរិយា​​តាម​បណ្តោយ​​​​ឆ្នេរ​សមុទ្រ​​ក្រុង​ឌូបៃ ​ប្រទេស​អេមីរ៉ាត់​អារ៉ាប់​រួម​ ​កាលពីថ្ងៃ​អាទិត្យ​ទី​១៧ កុម្ភៈ ​កន្លង​ទៅ​​នេះ ។ ការ​ដើរលម្ហែ​​អារម្មណ៍​​តាម​បណ្តោយ​ឆ្នេរ​ខ្សាច់ ​កីឡា​ករ​ដែលមាន​ជំនាញ​​តែត​បាល់​បញ្ជូល​ទី​រូប​

សហ​ព័ន្ធ​​បាល់​ទាត់​ចិន​ដាក់​បម្រាម​មនុស្ស​33​នាក់​​មួយ​ជីវិត​ក្នុង​វិស័យ​បាល់​ទាត់​

Posted: 18 Feb 2013 11:26 PM PST

យោង​តាម​ប្រភព​ព័ត៌​មាន​ញូ​អេ​ស៊ី​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ទី​១៩ កុម្ភៈ ឆ្នាំ​២០១៣ ​បាន​ឱ្យ​ដឹង​ថា សហ​ព័ន្ធ​បាល់​ទាត់​ចិន​សម្រេច​ដាក់​បម្រាម​មនុស្ស​៣៣​នាក់​មួ​យ​ជីវិត​​មិន​ឱ្យ​ចូល​រួម​ក្នុង​សកម្ម​ភាព​បាល់​ទាត់​ ដោយ​សារ​ពួក​គេ​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​អំពើ​ពុក​រលួយ​ក្នុង​ការ​ភ្នាល់​បាល់​ខុស​​ច្បាប់​ និង​កែ​​ប្រែ​លទ្ធ​ផល​​ប្រកួត​ ។

នាង​អុី​វ៉ា​ណូ​វិច​ឈ្នះ​ជុំ​ទី​1 Dubai Tennis Championships

Posted: 18 Feb 2013 11:20 PM PST

​
អតី​ត​ជើង​ឯក​ French Open ​នាង​អា​ណា អុី​វ៉ា​ណូ​វិច ​បាន​បោះ​១ជំ​ហាន​​ទៅ​មុខ​ក្នុង​ព្រឹត្តិ​ការណ៍វាយ​កូន​បាល់​ Dubai Tennis Championships ​ខណៈកាល​ពី​ថ្ងៃ​ចន្ទ​ទី​១៨​កុម្ភៈ​ នាង​បាន​ឆ្លង​ផុត​ជុំ​ទី១​ដោយ​ក្តី​រីក​រាយ ។​ ជ័យ​ជម្នះ​២​សិត​ផ្ទួន​ៗ​ ៦-៣​និង​៧-៦​នេះ​នឹង​បើក​ផ្លូវ​ឱ្យ​នាង​ឈាន​ទៅ​រក​ភាព​ជោគ​ជ័យ​ជា​ថ្មី​ម្តង​ទៀត​ដូច​កាល​ឆ្នាំ​២០០៨ ។ ​

ការ៉ា​តេដូ​វៀត​ណាម​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិ​ការ​ណ៍​ពិភព​លោក​​នៅ​កូ​ឡុំ​ប៊ី​

Posted: 18 Feb 2013 11:19 PM PST

ទី​ភ្នាក់​ងារ​ព័ត៌​មាន​រដ្ឋ​វៀត​ណាម​ VNA​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ​ថា កីឡាការិនី​កា​រា៉​តេ​ដូ​របស់​ខ្លួន Nguyen Hoang Ngan ត្រូវ​បាន​អញ្ចើញ​ឱ្យ​ទៅ​ចូល​រួម​ការ​ប្រ​កួត​ជ្រើស​រើស​ជើង​ឯក​ពិភព​លោក​ឆ្នាំ​២០១៣​ដែលនឹង​​រៀប​ចំ​ធ្វើ​នៅ​ប្រ​ទេស​កូ​ឡុំ​ប៊ី​​ចាប់​ពី​ថ្ងៃ​ទី​២៥ ​កក្ក​ដា ​ដល់​ថ្ងៃ​ទី​៤ ​សី​ហា ​ខាង​មុខ ។​ នាង ​Ngan ទទួល​បាន​ឱកាស​មាស​បែបនេះ​បន្ទាប់​ពី​​​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​កម្ម​វិធី

មន្ត្រី​ក្រុង​រី​យ៉ូ​បារម្ភ​ពី​ការ​ខ្វះ​បន្ទប់​សណ្ឋា​គារ​អំ​ឡុង​ព្រឹត្តិ​ការ​ណ៍​អូ​ឡាំ​ពិក​ឆ្នាំ​2016

Posted: 18 Feb 2013 11:18 PM PST

ថ្លែង​ក្នុង​ពេល​​បើក​កិច្ច​ប្រ​ជុំ​៤ថ្ងៃ​រវាង​មន្ត្រី​ប្រេ​ស៊ីល​និង​គណៈ​កម្មការ​សម្រប​សម្រួល​អូ​ឡាំ​ពិក​ឆ្នាំ​២០១៦​របស់​ IOC អភិ​បាល​ក្រុង​រី​យ៉ូ​លោក Eduardo Paes បាន​សម្តែង​នូវ​ការ​ព្រួយ​បា​រម្ភ​របស់​ខ្លួន​លើ​កង្វះ​ខាត​សណ្ឋា​គារ​ថ្មី​ៗ ។ លោក​បាន​ទទួល​ស្គាល់​ថា ក្រុង​រី​យ៉ូ​មិន​ទាន់​ធ្វើ​ឱ្យ​សម្រេច​គោល​ដៅ​របស់​ខ្លួន​ដែល​ចង់​បាន​បន្ទប់​សណ្ឋា​គារ ២៧.៨០០​បន្ទប់ ​ត្រឹម​ដំ​ណាច់​ឆ្នាំ​២០១៣​នៅ​ឡើយ​ទេ ។​

មន្ត្រី​រៀប​ចំ​ព្រឹត្តិ​ការ​ណ៍​ Brazil Open ព្រម​ទទួល​ស្គាល់​បញ្ហា​

Posted: 18 Feb 2013 11:15 PM PST

មន្ត្រី​រៀប​ចំ​ព្រឹត្តិ​ការ​ណ៍​ Brazil Open ព្រម​ទទួល​ស្គាល់​បញ្ហា​
បណ្តា​មន្ត្រី​រៀប​ចំ​ព្រឹត្តិ​ការ​ណ៍​វាយ​កូន​បាល់​ Brazil Open បាន​យល់​ព្រម​ធ្វើ​ការ​កែ​លំ​អ​កម្ម​វិធី​របស់​ខ្លួន​ត្រឹម​ត្រូវ​តាម​ស្តង់​ដា​របស់​ ATP 250​​ឱ្យ​បាន​មុន​ឆ្នាំ​ក្រោយ ។ កាល​ពី​ពេល​ថ្មី​ៗ​នេះ បណ្តា​កីឡាករ​-​កីឡាការិនី​ក៏​ដូចជា​អ្នក​គាំ​ទ្រ​បាន​រិះ​គន់​និង​ថ្កោល​ទោស​អ្នក​រៀប​ចំ​ការ​ប្រ​កួត​កម្ម​វិធី​ខាង​លើ​ជុំ​​វិញ​គុណ​ភាព​តារាង​ប្រ​កួត គ្រាប់​បាល់ ​ព្រម​ទាំង​ស្តង់​ទស្ស​នា​ដែល​គ្មាន​ស្តង់​ដា​ហើយ​ខ្វះ​កន្លែង​អង្គុយ​ ។​

នាង​កុល ដាវី ប៉ូលិស​ប៉ុស្តិ៍​កាកាប ឃាត់​សួរនាំ​

Posted: 18 Feb 2013 11:09 PM PST

 ​កញ្ញា កុល ដាវី
រាជធានីភ្នំពេញ ៖ ​កញ្ញា កុល ដាវី តារា​សម្តែង​​​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ត្រូវ​បាន​បប៉ូលិស​​ប៉ុស្តិ៍​កាកាប ឃាត់​សួរ​នាំ​​បញ្ជូន​ទៅ​កាន់​ស្នងការ​ដ្ឋាន​រាជ​ធានីភ្នំពេ​ញភ្លាមៗ បន្ទាប់​ពីនាង​​​ជិះ​រថយន្ត​ឡិចស៊ីស​៤៧០ ពណ៌ខ្មៅ ពាក់ស្លាក​លេខ​មិន​ប្រក្រតី ។ ការ​ឃាត់​​ខ្លួន​នោះ​ធ្វើ​ឡើង​កាលពីវេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​​១៨ កុម្ភៈ ​២០១៣ នៅ​ប៉ុស្តិ៍​​កាកាប ខណ្ឌ​​ពោធិ៍​សែនជ័យ ។

ប្រមូល​បាន​កម្ទេច​​អាចម៍​ផ្កាយដែល​ផ្ទុះបែក​​ពី​លើ​រុស្ស៊ី

Posted: 18 Feb 2013 10:55 PM PST

កម្ទេច​អាចម៍​ផ្កាយ​ដែល​រក​ឃើញ
បណ្តា​អ្នក​ជំនាញ​ការ​ថ្លែង​​កាល​ពី​ថ្ងៃទី​​១៨ កុម្ភៈ​​ថា ពួក​អ្នក​វិទ្យាសាស្ត្រ​​​បាន​រក​ឃើញ​កម្ទេច​​បំណែក​​អាចម៍​ផ្កាយ​​ដែល​ផ្ទុះ​​ពីលើ​​​តំបន់​អ៊ូរ៉ាល់​​​កណ្តាល​នៃ​ប្រទេស​​រុស្ស៊ី​ដែល​រលក​ខ្ទ័រ​​នៃ​ការ​​​ផ្ទុះ​បែក​​បណ្តាល​ឱ្យ​​មនុស្ស​ជា​ច្រើន​​រយ​នាក់​ត្រូវ​​របួស​​​ហើយ​​បំផ្លាញ​​កញ្ចក់​នៃ​អគារ​​ និង​ផ្ទះ​ទាំង​ឡាយ ។

ស្ត្រី​ទីមួយ​​កូរ៉េ​ខាង​ជើង​​​​អាច​ទើប​សម្រាល​​បុត្រ

Posted: 18 Feb 2013 10:53 PM PST

មេដឹកនាំ​កូរ៉េខាង​ជើង​​ និង​ភរិយា​
ដោយ​ពិនិត្យ​លើ​រូប​ថត​​​​ដែល​ចេញ​ផ្សាយ​​នា​ពេល​មុន​​នេះ​ប្រភព​រដ្ឋា​ភិបាល​​​មួយ​ឱ្យដឹង​​កាល​ពី​ថ្ងៃទី​១៨ កុម្ភៈ​ថា ស្ត្រី​ទី​មួយ​​​កូរ៉េ​ខាង​ជើង​​​លោក​ស្រី​រីសូល​ជូ អាច​ទើប​សម្រាល​​បុត្រ ។​រូប​ថត​​នោះ​បង្ហាញ​​លោក​ស្រី​​​នៅអម​មេដឹក​នាំ​​​កូរ៉េ​ខាង​ជើង​​លោក​គីម​ជុង​​អ៊ុន​​ ឯ​កន្លែង​​​បញ្ចុះ​សព​​គ្រួសារ​​​ជា​កន្លែង​​​បញ្ចុះ​សព​លោកគីម​ ជុង​អីុល ដែលកើត​ថ្ងៃ​ទី​១៦ កុម្ភៈ​ ហើយ​ទទួល​មរណ​ភាព​​កាល​ពីខែ​​ធ្នូ ឆ្នាំ​

មន្ត្រី​ប៉ូលិស​​ចូល​និវត្តម្នាក់​ជិះ​ម៉ូតូ​ឌុប​ទៅ​បើក​ប្រាក់​ខែ​ត្រូវ​រថយន្ត​ CRV កៀរ​ដួល

Posted: 18 Feb 2013 10:52 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្ត​ CRV ​ពណ៌ស្លែ ​ជិះ​គ្នា​​៤​នាក់​​បាន​បើក​​ទៅ​កៀរ​ម៉ូតូវីវ៉ា​​​ដែល​ជាអ្នក​រត់​ម៉ូតូឌុប​​ដឹក​​មន្ត្រី​ប៉ូលិស​ចូលនិវត្ត​ម្នាក់​ទៅ​បើក​ប្រាក់​ខែ​នៅធនា​គារ​​អេស៊ីលីដា បណ្តាល​ឱ្យ​ដួល​ខ្ទាត​​ទៅ​បោក​ជា​មួយ​​ម៉ូតូ​មួយ​គ្រឿងទៀត រង​របួស​ធ្ងន់​ម្នាក់ ​និង​ស្រាល​៣​នាក់ ។ ហេតុ​ការណ៍​​នេះ​កើតឡើង​​​កាល​ពី​វេលា​ម៉ោង​​៣​និង​២០​​នាទី​រសៀល​ថ្ងៃ​ទី​១៨ កុម្ភៈ ២០១៣ តាម​វិថី​សេនា​ប្រមុខ​គឹម​អីុល​សុង មុខវិទ្យា​​

ការ​វិល​ត្រឡប់​​​គួរ​ឱ្យ​ភ្ញាក់​​ផ្អើល​​របស់​លោក​ឆាវេស​​មក​វេណេស៊ុយ​អេឡា​វិញ​

Posted: 18 Feb 2013 10:52 PM PST

លើក​រូប​​លោក​ឆាវេស​នៅកណ្តាល​ថ្នល់​​ក្រុង​ការ៉ាកាស់
ស្ថិតក្នុង​អាថ៌កំបាំង​ជុំ​វិញ​ស្ថាន​ភាព​​សុខ​ភាព​​លោក​ចាប់​តាំង​ពី​​​លោក​ទៅ​ព្យាបាល​​ជំងឺមហា​រីក​​​ជា​ថ្មី​នៅប្រទេស​គុយ​បារយៈ​ពេល​យូរ​គួរ​សម​​​​មក​ប្រធានាធិបតី​​វេណេស៊ុយ​អេឡា លោក​ហ៊ូហ្គោ​ឆា​វេស​បាន​បង្កើត​​​ការ​ភ្ញាក់​ផ្អើល​​​ថ្មី​មួយ​​ដោយ​ប្រកាស​កាល​ពី​ព្រឹក​ថ្ងៃទី​១៨ ​កុម្ភៈ​ តាម​TWITTER ​ពីការ​វិល​ត្រឡប់​​​មក​ស្រុក​វិញ​​ក្រោយ​ស្ថិត​ក្នុង​មន្ទីរពេទ្យ​​អស់​រយៈ​ពេល​​ជាង​២​ខែ​មក​ ។

អនុសាខា​កាក​បាទ​ក្រហម​ខណ្ឌ​​ឫស្សីកែវ ​នាំ​អំណោយ​​សង្គ្រោះ​​ចែកជូន​ដល់​គ្រួសារ​រង​គ្រោះ​​ដោយ​អគ្គិភ័យ​

Posted: 18 Feb 2013 10:49 PM PST

​ការ​ចែកអំណោយ​ដល់​គ្រួសារ​រងគ្រោះ​ដោយ​អគ្គិភ័យ​
រាជធានីភ្នំពេញ ៖ ព្រឹក​​ថ្ងៃទី​១៩ កុម្ភៈ ២០១៣ អនុ​សាខា​​កាក​បាទ​ក្រហម​កម្ពុជា​ខណ្ឌ​ឫស្សីកែវ បាន​នាំ​យក​អំណោយ​សង្គ្រោះ​​បន្ទាន់​ទៅ​ចែកជូន​ដល់​ប្រជា​ពលរដ្ឋ​​១​គ្រួសារ​​ដែល​ត្រូវ​រងគ្រោះ​​ដោយ​អគ្គិភ័យ​​ឆាប​ឆេះ​​លំនៅឋាន​​កាល​ពី​វេលា​ម៉ោង​​១១​​ព្រឹកថ្ងៃទី​​១៨ កុម្ភៈ ​នៅ​ក្នុង​ភូមិ​ឃ្លាំង​​សាំង សង្កាត់​ឫស្សីកែវ ​។ នៅ​ក្នុង​​ឱកាស​​​នោះ​មាន​ការ​អញ្ជើញ​​ចូលរួម​ចែក​ដោយ​​ផ្ទាល់​ពី​​សំណាក់​លោក​ជា ពិសី ប្រធាន​គណៈ​

ក្លិប​បាល់​ទាត់​ចិន សៀង​ហៃ គ្រោង​ប្តឹង​កីឡា​ករ​ដ្រក​បា​

Posted: 18 Feb 2013 10:47 PM PST

​ទីក្រុង​ប៉េ​កាំង ៖ យោង​តាម​ប្រភព​ព័ត៌​មាន​ញូ​េអស៊ី​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ទី​១៩​ កុម្ភៈ ឆ្នាំ​២០១៣ បាន​ឱ្យ​ដឹង​ថា ក្លិប​បាល់​ទាត់​​ចិន សៀង​ហៃ​ នឹង​​​លើក​យក​រឿង​ក្តី​កីឡា​ករ​ដ្រក​បា​ដែល​​ទើប​​ផ្លាស់​ទៅ​លេង​ឱ្យ​ក្លិប​បាល់​ទាត់​ ​តួក​គី Galatasaray ដាក់​ជូន​ក្រុម​ប្រឹក្សា​គ្រប់​គ្រង​បាល់​ទាត់​អន្តរ​ជាតិ​ FIFA​ ពិនិត្យ​នៅ​ក្នុង​សប្តាហ៍​នេះ​។ក្លិប​​បាល់​ទាត់​ចិន សៀង​ហៃ ​បាន​ចោទ​ប្រកាន់​កីឡា​ករ​ខ្សែ​

សហ​​​ភាព​អឺរ៉ុប​ពង្រឹង​ទណ្ឌ​កម្ម​ប្រឆាំង​កូរ៉េ​ខាង​ជើង​

Posted: 18 Feb 2013 10:45 PM PST

​យោង​តាម​សេច​ក្តី​ប្រកាស​​ជា​ផ្លូវ​ការ​មួយ​ចេញ​​ផ្សាយ​ក្រោយ​កិច្ច​ប្រជុំ​មួយ​របស់​ក្រុម​ប្រឹក្សា​កិច្ច​ការ​បរទេស​របស់​សហ​ភាព​អឺរ៉ុប​ថា​ សហ​ភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ បាន​ពង្រឹង​ទណ្ឌ​កម្ម​​របស់​ខ្លួន​ប្រឆាំងកូរ៉េ​ខាង​ជើង ។សេច​ក្តី​ប្រកាស​នេះ​​គូស​បញ្ជាក់​ថា ដោយ​សារ​ការ​សាក​ល្បង​នុយ​ក្លេ​អ៊ែរ​នា​ពេល​ចុង​ក្រោយ​នោះ និង​ដោយ​សារ​ការ​បាញ់​មីស៊ីល​បាលី​ស្ទីក​ កាល​ពី​ថ្ងៃ​ទី​១២ ធ្នូ​ នេះ​ជា​វិធាន​

ប្រាក់យ៉េនជប៉ុនឡើងថ្លៃ​ ស្រប​ពេលជា​មួយនឹង​ហ៊ុនអាស៊ី​ឡើងខ្ពស់ដែរ

Posted: 18 Feb 2013 10:43 PM PST

​
ប្រាក់យ៉េន​ជប៉ុន​បាន​ឡើងថ្លៃ​ពី​​ចំណុច​ទាប​បំផុត​ចាប់តាំងពី​ឆ្នាំ​២០១០​មក បន្ទាប់​ពី​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុលោកតារ៉ូ អាសូ​ ច្រាន​ចោល​ការ​ទិញ​សញ្ញាប័ណ្ណ​បរទេស​តាមរយៈ​​មូល​និធិ​សាធារណៈ​​និងឯកជន​ ។ ​ចំណែក​មាស​និង​ប្រាក់​បាន​ហក់​ឡើង​ថ្លៃដែរ ​នៅគ្រា​ដែល​ហ៊ុន​អា​ស៊ី​​​​​កើន​ឡើង​​ខ្ពស់ ។​

តំណាងរាស្ត្រ​​គណ​បក្ស​សម​រង្ស៊ី​​ផ្ទុះ​អាវុធ​១​គ្រាប់ គ្រាន់តែ​រឿង​គ្រោះថ្នាក់​ចរា​ចរណ៍​

Posted: 18 Feb 2013 10:41 PM PST

មនុស្សឆោឡោនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​តំណាងរាស្ត្រ​​គណបក្ស​សម​រង្ស៊ី​​ប្រចាំ​នៅ​មណ្ឌល​កំពង់​ចាម បាន​ផ្ទុះ​អាវុធ​១​គ្រាប់​ គ្រាន់តែ​គ្រោះថ្នាក់​ចរា​ចរណ៍​តិច​តួច​កាលពី​វេលា​​ម៉ោង​​៧​និង​៣០​នាទី​យប់ថ្ងៃទី​​១៨ កុម្ភៈ​ ២០១៣ ​នៅចំណុច​មុខ​ហាង​ផឹក​ស៊ី​​យីហោ​កូន​ប្រុស ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៩៨៦ ក្នុងសង្កាត់​​ភ្នំពេញ​ថ្មី ខណ្ឌសែនសុខ។

សេដ្ឋ​កិច្ច​ប្រ​ទេស​ថៃ​កើន​ខ្ពស់​នៅ​ក្នុង​ត្រី​មាស​ទី​៤​ ឆ្នាំ​២​០​១​២​

Posted: 18 Feb 2013 10:40 PM PST

​
សេដ្ឋ​កិច្ច​ប្រ​ទេស​ថៃ​បាន​កើន​ខ្ពស់​នៅ​ក្នុង​ត្រី​មាស​ទី​៤​ឆ្នាំ​២​០​១​២​ ខណៈ​ដែល​ឧ​ស្សា​ហកម្ម​ងើប​ចេញ​ពី​ផល​ប៉ះ​ពាល់​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​ដ៏​ធ្ងន់​ធ្ងរ​នៅ​ក្នុង​ប្រ​ទេស​ ។​ ផលិត​ផល​ក្នុង​ស្រុក​សរុប​(GDP)​ កើន​១៨,៩%​នៅ​ក្នុង​ត្រី​មាស​ចុង​ក្រោយ​ធៀប​នឹង​ឆ្នាំ​មុន​ៗ​ នេះ​បើ​យោង​តាម​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​សង្គម​និង​​​​សេដ្ឋ​កិច្ច​របស់​រដ្ឋា​ភិ​បាល​(NESDB)​។​ អគ្គ​លេ​ខា​ធិ​ការ​ NESDB​ លោក​ Arkhom

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៩ កុម្ភៈ ២០១៣

Posted: 18 Feb 2013 10:21 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី១៩ កុម្ភៈ ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ប្រជាពលរដ្ឋ​ស្តាប់​ការ​ផ្សព្វផ្សាយ​គម្រោង​សាក​ល្បង​ដំណើរ​ការ​ផ្លូវ​ឯក​ទិស​ក្នុង​ខណ្ឌ​ដូន​ពេញ

Posted: 18 Feb 2013 09:30 PM PST

រាជ​ធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រាប់​រយ​នាក់​មក​ពី​សង្កាត់​ចំនួន​៤ ​គឺ​សង្កាត់​ផ្សារ​ចាស់​ ផ្សារ​កណ្តាល​ទី​១​ ផ្សារ​កណ្តាល​ទី​២​ និង​សង្កាត់​​ជ័យ​ជំនះ​ក្នុងខណ្ឌដូន​ពេញ​ បាន​ចូល​រួម​ស្តាប់​ការ​ផ្សព្វ​ផ្សាយ​គម្រោង​សាក​ល្បង​ជា​សាធារណៈ​ ដែល​គ្រោង​រៀប​ចំ​ផ្លូវ​ឯក​ទិស​ និង​ផ្លូវ​សម្រាប់​អ្នក​ថ្មើរ​ជើង​ចំនួន​៤​ខ្សែ​ក្នុង​សង្កាត់​ខាង​លើ​ គឺ​ផ្លូវ​លេខ​១៣០​ ផ្លូវ​លេខ​១៣៦​ ផ្លូវ​លេខ​១៥៤​ និង​ផ្លូវ​លេខ​១៧៨​

កណ្តុរ​នៅ​តែ​ជាទំនិញ​ត្រូវ​ប៉ាន់​ ដោយ​សារ​មាន​ហាង​ឆេង​ខ្លាំង​នៅ​ប្រទេស​វៀត​ណាម​

Posted: 18 Feb 2013 09:15 PM PST

ខេត្ត​ព្រៃវែង ៖​ កណ្តុរ​គឺ​ជា​ប្រភេទ​សត្វ​ចង្រៃ​ម៉្យាង​ដែល​មនុស្ស​ភាគ​ច្រើន​ចង់​កម្ចាត់​វា​ ​ ប៉ុន្តែ​សម្រាប់​មនុស្ស​មួយ​ចំនួន​ទៀត​បាន​ចាត់​ទុក​ថា​ វា​គឺ​ជា​អាហារ​ដ៏​មាន​ឱ​ជា​រស​ទៅ​វិញ​ ហើយ​​បច្ចុប្បន្ន​នេះ​ទី​ផ្សារ​កណ្តុរ​ក៏​កំពុង​មាន​ហាង​ឆេង​ខ្លាំង​ និង​ធ្វើ​ឱ្យ​ក្រុម​ឈ្មួញ​ដែល​រក​សុី​ទិញ​-លក់​កណ្តុរ​ នៅ​ខេត្ត​ព្រៃ​វែង​ ប្រមូល​ទិញ​ជា​រៀង​រាល់​ថ្ងៃ​ ។

បើក​រថ​យន្ត​មិន​ប្រយ័ត្ន​បុក​ស្ត្រី​ចំណាស់​​ម្នាក់​ដើរ​ឆ្លង​ផ្លូវ​

Posted: 18 Feb 2013 09:00 PM PST

រាជធានីភ្នំពេញ ៖ ស្រ្តី​វ័យ​ចំណាស់​ម្នាក់​​​បាន​រង​របួស​ធ្ងន់ ខណៈ​កំពុង​ដើរ​ឆ្លង​ផ្លូវ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក ពណ៌ស មួយ​គ្រឿង​បើក​ទៅ​បុក​បណ្តាល​​ឲ្យ​រង​របួសធ្ងន់ ហើយ​រថយន្ត​បង្ក​បន្ថែម​ល្បឿន​​គេច​បាត់​ស្រមោល ​កាល​ពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៧ កុម្ភៈ តាមផ្លូវលេខ១៨២ នៅ​ចំណុច​មុខ​ផ្សារអូរ​ឫស្សី ក្នុង​សង្កាត់បឹងព្រលឹត ខណ្ឌ​៧​មករា ។

ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះជួយ​ស្រុក​អង្គ​ស្នួល​បន្ត​ពង្រឹង​ទិស​ដៅ​ផែនការ​សកម្ម​ភាព​​ឈាន​ឆ្ពោះ​ទៅ​ការ​​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​​5 ​ឆ្នាំ​2013​

Posted: 18 Feb 2013 08:53 PM PST

​លោក​រស់ វណ្ណា ចូល​រួម​ក្នុង​ពិធី​បុណ្យ​ផ្កា​សាមគ្គី​ជា​មួយ​ក្រុម​ការ​ងារ 
ខេត្ត​កណ្តាល​ ៖ ទោះ​បី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ តែង​តែ​ទទួលបាន​នូវ​ប្រៀប​ឈ្នះ​របស់​ខ្លួន​នៅ​គ្រប់​វេទិកា​បោះ​ឆ្នោត​ជាតិ​ក៏​ដោយ​ ក៏​មន្ត្រី​របស់​គណបក្សប្រជាជនក​ម្ពុជា​នៅ​តែ​ត្រៀម​​ខ្លួន​ជា​និច្ច​ និង​គ្រប់​ពេល​វេលា​តាម​រយៈ​ការ​ពង្រឹង​គ្រឹះ​នៅ​តាម​មូល​ដ្ឋាន​ រួម​នឹង​ការ​បន្ត​អប់​រំ​សមាជិក​ សមាជិកា​គណបក្ស​ខ្លួន​ ជា​ពិសេស​​​ក្រុុម​យុវជន​ឱ្យ​បន្ត​ការ​ចូលរួម​ជួយ​ និង​ធ្វើ​អំពើ​ល្អ​ជាមួយ​ប្រជា​ពលរដ្ឋ​ជា​និច្ច​ ដើម្បី​

នាង​កុល ដាវី ប៉ូលិស​ប៉ុស្តិ៍​កាកាប ឃាត់​សួរនាំ​

Posted: 18 Feb 2013 08:28 PM PST

រាជធានីភ្នំពេញ ៖ ​កញ្ញា កុល ដាវី តារា​សម្តែង​​​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ត្រូវ​បាន​ប៉ូលិស​​ប៉ុស្តិ៍​កាកាប ឃាត់​សួរ​នាំ​​បញ្ជូន​ទៅ​កាន់​ស្នងការ​ដ្ឋាន​រាជ​ធានីភ្នំពេ​ញភ្លាមៗ បន្ទាប់​ពីនាង​​​ជិះ​រថយន្ត​ឡិចស៊ីស​៤៧០ ពណ៌ខ្មៅ ពាក់ស្លាក​លេខ​មិន​ប្រក្រតី កាលពីវេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​​១៨ កុម្ភៈ ​២០១៣ នៅ​ប៉ុស្តិ៍​​កាកាប ខណ្ឌ​​ពោធិ៍​សែនជ័យ ។

កម្ម​ករ​រោង​ចក្រ​ចំនួន​៦​ក្នុង​​ចំណោម​​៩​រោង​ចក្រ​របស់​ក្រុម​ហ៊ុន​​តាយ​សេង​ ចូល​ធ្វើ​ការ​វិញ​ហើយ​

Posted: 18 Feb 2013 08:14 PM PST

ខេត្តស្វាយរៀង ៖ ទីបំផុត​ទៅ​កម្មករ​ជា​ច្រើន​ពាន់​នាក់​បម្រើការ​ងារ​នៅ​ក្នុង​រោង​ចក្រ​ចំនួន៦​ក្នុង​ចំណោម៩​រោង​ចក្ររបស់​ក្រុម​ហ៊ុន​តាយសេង ស្ថិត​នៅ​​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​​នៅ​ក្រុង​បាវិត ខេត្តស្វាយ​រៀង នៅ​ព្រឹក​ថ្ងៃទី​១៩ កុម្ភៈ ២០១៣​នេះ បាន​ចូល​ធ្វើកា​រងារ​វិញ​ហើយ បន្ទាប់ពីមាន​​ដំណោះ​ស្រាយ កាល​ពីល្ងាច​ថ្ងៃទី​​១៨ កុម្ភៈ ម្សិល​មិញ ។

រន្ធត់​បាញ់​ប្រហារ​នៅក្នុងរឿង A Good Day to Die Hard​

Posted: 18 Feb 2013 08:10 PM PST

​
John McClane បានធ្វើ​ដំណើរ​​ទៅកាន់​ប្រទេស​រុស្ស៊ី ដើម្បី​ជួយដោះ​ស្រាយ​បញ្ហា​ឱ្យកូន​ប្រុស​របស់​គាត់ ដែល​ជាមនុស្ស​​កំពូល​​មានះ​មិនចេះ​ស្តាប់​នរណា សូម្បី​តែឪពុកបង្កើតរបស់ខ្លួន​ឯង​ គាត់មាន​ឈ្មោះថា Jack ។ Jack គឺជា​សកម្ម​ជន CIA របស់​អាេមរិកមួយរូប ដែល​ត្រូវបាន​​ឱ្យមក​ការពារ​អាវុធនុយក្លេអ៊ែរ ពីការលួច​របស់ក្រុមឧក្រិដ្ឋជនមួយក្រុម​ នៅពេលនោះ ឪពុក​និងកូន​ក៏បាន​ចាប់ដៃ​គ្នា 

ពល​រដ្ឋ​៩​គ្រួសារ​​រង​គ្រោះ​ដោយ​អគ្គិ​ភ័យ​​ទទួល​អំណោយ​ពី​សាខា​កាក​បាទ​ក្រហម​​ស្រុក​អន្លង់​វែង​

Posted: 18 Feb 2013 07:57 PM PST

អំណោយ​ដែល​យក​មក​ចែក​ជូន​ដល់​ជន​រងគ្រោះ​ដោយ​អគ្គិភ័យ​
ខេត្ត​ឧត្តរ​មាន​ជ័យ ៖ ​ប្រជា​ពលរដ្ឋ​​ចំនួន​៩​គ្រួសារ​ដែល​ទទួល​រង​គ្រោះ​ដោយ​អគ្គិភ័យ​​​ឆាបឆេះ​លំនៅឋាន និង​ទ្រព្យ​សម្បត្តិ​​​អស់​គ្មាន​សល់​នៅ​ក្នុង​​អំឡុង​​​ខែ​កុម្ភៈ ​២០១៣ ​នេះ ​ត្រូវបាន​ទទួល​អំណោយ​​ពី​សាខា​​កាក​បាទ​ក្រហម​​ស្រុក​អន្លង់​វែង​​កាលពីរសៀល​ថ្ងៃទី​​១៧ កុម្ភៈ ​២០១៣ ។

​យុទ្ធនា​ការ​បាញ់​​ថ្នាំ​ផ្តាសាយ​​បក្សី​ក្រោយ​ពី​មាន​ជំងឺ​ផ្ទុះ​​នៅ​មេសជ្រៃ

Posted: 18 Feb 2013 07:54 PM PST

​យុទ្ធនា​ការ​ចុះ​បាញ់​​ថ្នាំ​​ការ​ពារ​ជំងឺ​ផ្តាសាយ​​បក្សី​
ខេត្ត​​កំពង់ចាម ៖ ​នៅរសៀល​ថ្ងៃទី​​១៨ កុម្ភៈ​ ២០១៣ ​លោក​កើត ផល​ ប្រធាន​នាយ​ក​ដ្ឋាន​​ផលិត​កម្ម និង​បសុ​ព្យា​បាល​​​បាន​ដឹក​នាំ​មន្ត្រី​ជំនាញ​​ក្រោម​ឱវាទ​ចុះ​ផ្សព្វផ្សាយ​​ និង​បាញ់​ថ្នាំ​សម្លាប់​​មេរោគ​ផ្តាសាយ​​​បក្សី​នៅភូមិ​ចុង​អូរ ឃុំ​មេស​ជ្រៃ ​ស្រុក​ស្ទឹង​ត្រង់ ។ ​បន្ទាប់​ពី​បាន​រក​ឃើញ​បុរស​ម្នាក់​ឈ្មោះ​ធឿន ឌឿន ​អាយុ​៣៥​ឆ្នាំ រស់​នៅ​ភូមិ​ក្បាល​​អូរ ​បាន​ឆ្លង​ជំងឺ​​នេះ​កំពុង​សម្រាក​ព្យា​បាល​​នៅ​មន្ទីរ​​ពេទ្យ​​ខេត្ត ។

កម្ម​ករ​រោង​ចក្រ​ក្រយ៉ុងវ៉ា​​នៅ​តែ​បន្ត​ធ្វើ​បាតុកម្ម​បិទផ្លូវ​ជាតិលេខ​២១B ​

Posted: 18 Feb 2013 07:47 PM PST

​កម្ម​ករ​រោង​ចក្រ​ក្រយ៉ុងវ៉ា​​នៅ​តែ​បន្ត​ធ្វើ​បាតុកម្ម​បិទផ្លូវ​ជាតិលេខ​២១B ​
ខេត្តកណ្តាល ៖ កម្ម​ករ​រោងចក្រ​យ៉ុង​វ៉ា​នៅ​តែ​បន្ត​ធ្វើបាតុករ​បិទផ្លូវ​ជាតិលេខ​២១៣ បង្ក​ឱ្យ​កក​ស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង​នៅព្រឹក​ថ្ងៃទី១៩ កុម្ភៈ ២០១៣ នេះ ។ សូម​បញ្ជាក់ថា ​ កម្មការិនីរោងចក្រ​កាត់ដេរយ៉ុងវ៉ាទី១ និងទី២ ​ដែលគេអះអាងថា ​ប្រមាណ៣​ពាន់នាក់ ក្នុងចំណោមកម្មករ​​ជាង​៦ពាន់នាក់ កាលពីព្រឹក​ថ្ងៃទី១៨ ​កុម្ភៈ ២០១៣ ​​បន្ត​ធ្វើបាតុកម្ម​បិទ​កំណាត់​ផ្លូវ​ជាតិលេខ​២១B

ឧបការី​​រដ្ឋមន្ត្រី​​​ក្រសួង​ការបរទេស​​​សហរដ្ឋ​អាមេរិក​​​​មក​ទស្សន​កិច្ច​​កម្ពុជា​ថ្ងៃនេះ

Posted: 18 Feb 2013 07:27 PM PST

រាជ​ធានី​ភ្នំពេញ ៖ យោង​​​តាម​សេច​ក្ដី​​ប្រកាស​​ព័ត៌មាន​​របស់ស្ថាន​ទូត​​សហរដ្ឋ​អាមេរិក​​ចុះ​ថ្ងៃទី​១៥ កុម្ភៈ​ ឱ្យ​ដឹងថា ​​លោក​ Michael Posner ឧបការី​​​​រដ្ឋ​មន្ត្រី​​​ក្រសួង​ការបរទេស​​​សហរដ្ឋ​អាមេរិក​​ទទួល​បន្ទុក​​លទ្ធិ​ប្រជា​ធិប​តេយ្យ​​ សិទ្ធិ​​​មនុស្ស និង​​ការ​ងារ​​​ នឹង​មក​ធ្វើ​ទស្សន​កិច្ច​​​​នៅ​ប្រទេសកម្ពុជា​​នៅ​ថ្ងៃអង្គារ​ ទី​​​១៩ ​កុម្ភៈ​ ​​ខាងមុខ​នេះ ​។ នៅ​ក្នុង​អំ​ឡុង​​​ពេល​ទស្សនកិច្ច​​​​នេះ​​លោក​​​ឧប​ការី​​ Posner

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!