Koh Santipheap Daily

Koh Santipheap Daily


ប្រ​ទេស​ឥណ្ឌា​មាន​គម្រោង​ខ្ចី​ប្រាក់​ទី​ផ្សារ​ប្រ​ហែល​៦​លាន​រូ​ពី​នៅ​ឆ្នាំ​ក្រោយ​

Posted: 20 Feb 2013 11:38 PM PST

ប្រ​ទេស​ឥណ្ឌា​គ្រោង​ខ្ចី​ប្រាក់​ដុល​ពី​ទី​ផ្សារ​ចំនួន​ជិត​៦​លាន​រូ​ពី​(១​១​១​ពាន់​លាន​ដុល្លារ​)​រហូត​ដល់​ខែ​មី​នា​ ឆ្នាំ​២​០​១​៤​ នេះ​បើ​យោង​តាម​សម្ដី​របស់​មន្ត្រី​ក្រ​សួង​ហិរញ្ញ​វត្ថុ​ប្រាប់​ឱ្យ​ដឹង​​ ។​ កំ​ណើន​ពី​កម្រិត​២​០​១​២​-​២​០​១​៣​នឹង​ផ្ដល់​នូវ​មូល​និ​ធិ​សម្រាប់​ការ​ចំ​ណាយ​របស់​រដ្ឋា​ភិ​បាល​ និង​ការ​ទិញ​ដូរ​បំ​ណុល​ឡើង​វិញ​ ខណៈ​ដែល​សញ្ញា​ប័ណ្ណ​រដ្ឋា​ភិ​បាល​ជិត​ដល់​កាល​កំ​ណត់​ ។​ នេះ​បើ​យោង​តាម​មន្ត្រី​ម្នាក់​ដែល

លួចគាស់ផ្ទះ​បានលុយ​យកទៅលាក់ទុក​ក្នុងគុម្ពត្រែង​ត្រូវគេលួច​បន្តទៀត

Posted: 20 Feb 2013 11:35 PM PST

លួចគាស់ផ្ទះ​បានលុយ​យកទៅលាក់ទុក​ក្នុងគុម្ពត្រែង​ត្រូវគេលួច​បន្តទៀត
ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់​បាន​ត្រូវប៉ូលិស​ស្រុកកោះធំ ធ្វើការ​ស្រាវជ្រាវ​រហូតដល់​ឃាត់ខ្លួនបាន កាលពីរសៀល​ថ្ងៃទី១៩ កុម្ភៈ ២០១៣ ហើយ​​​កសាង​សំណុំរឿង​បញ្ជូនទៅ​​កាន់តុលាការ​ ដើម្បី​ចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពី​បុរសនោះ​បានធ្វើសកម្មភាព​លួចគាស់ផ្ទះ អ្នកភូមិ​ចូលលួចយក​លុយបានយ៉ាង​ច្រើន ហើយយកទៅ​​លាក់ទុក​នៅ​គុម្ពត្រែង តែត្រូវគេលួច​បន្តទៀតបាត់ ។

រថយន្ត​យីឌុប​ដឹក​ដំឡូង​មី​បែក​កង់​ប្រះ​ខ្លួន​ដេក​លើ​ផ្លូវ​ជាតិ​លេខ​7

Posted: 20 Feb 2013 11:30 PM PST

រថយន្ត​យីឌុប​ដឹក​ដំឡូង​មី​បែក​កង់​ប្រះ​ខ្លួន​ដេក​លើ​ផ្លូវ​ជាតិ​លេខ​7
ខេត្ត​ក្រចេះ​ ៖ រថយន្ត​យីឌុប​ដឹក​ដំឡូង​មី​មួយ​គ្រឿងបាន​ប្រះ​ខ្លួន​ដេក​ស្តូក​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៧​ទាំង​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២០​ កុម្ភៈ​ ត្រង់​ចំណុច​ជិត​ផ្លូវ​បំបែក​ខ្លា​ស្ទុះ​ក្នុង​សង្កាត់​អូរឫស្សី​ ក្រុង​ក្រចេះ​ ខណៈ​ដែល​រថយន្ត​នេះ​ដឹក​លើស​ចំណុះ​បណ្តាល​ឱ្យ​បែក​កង់​ ។​​ហេតុ​ការណ៍​ក្រឡាប់​រថយន្តដឹក​ដំឡូង​មី​នេះ​ មិន​បាន​បង្ក​ឱ្យ​មនុស្ស​ណា​ម្នាក់​រងរបួសទេ​ គ្រាន់​តែ​បង្ក​ឱ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​មួយ​

គ្រោះថ្នាក់​ចរាចរណ៍​២លើក​របួស​១៨នាក់នៅ​បាត់ដំបង​

Posted: 20 Feb 2013 11:20 PM PST

​ខេត្ត​បាត់ដំបង ៖ យោង​តាមសេចក្ដីរាយការណ៍​បានឲ្យដឹងថា យ៉ាងហោចណាស់​មនុស្ស១៨​នាក់ បានរង​របួសធ្ងន់ និងស្រាល ក្នុងឧប្បតិ្ត​​ហេតុគ្រោះថ្នាក់​ចរាចរណ៍ ដែលកើតឡើង​ចំនួន២លើក ដាច់ដោយឡែក​ពីគ្នា នៅក្នុងស្រុកបា​ណន់ និងស្រុកមោងប្ញស្សី កាល​ពីយប់ថ្ងៃ​ទី២០ កុម្ភៈ ​២០១៣ ។

រត់​ម៉ូ​តូ​ឌុប​មិន​សូវ​កាក់​កប​បែក​គំ​និត​ជួញ​ដូរ​គ្រឿង​ញៀន​ន​គរ​បាល​ចាប់​ខ្លួន​

Posted: 20 Feb 2013 11:15 PM PST

រត់​ម៉ូ​តូ​ឌុប​មិន​សូវ​កាក់​កប​បែក​គំ​និត​ជួញ​ដូរ​គ្រឿង​ញៀន​ន​គរ​បាល​ចាប់​ខ្លួន​
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ន​គរ​បាល​ការិ​យាល័យ​ប្រ​ឆាំង​គ្រឿង​ញៀន​ សហ​ការ​ជា​មួយ​នគរ​បាល​ក្រុង​សិ​រី​សោ​ភ័ណ​ បាន​ចាប់​ឃាត់​ខ្លូន​ជន​សង្ស័យ​ម្នាក់​ កាល​ពី​វេ​លា​ម៉ោង​១​១​ ព្រឹក​ថ្ងៃ​ទី​១​៨​ កុម្ភៈ​ នៅ​លើ​ផ្លូវ​លំ​ក្នុង​ភូមិ​​កន្ទួត​ សង្កាត់​ភ្នៀត​ ក្រុង​សិ​រី​សោ​ភ័ណ។​ លោក​វរ​សេ​នីយ៍​ត្រី​ធិន​ ស៊ិន​ដេត​ នាយ​ការិយ​ល័យ​ន​គរ​បាល​ប្រ​ឆាំង​គ្រឿង​ញៀន​ខេត្ត​​ឱ្យ​ដឹង​ថា​ ជន​សង្ស័យ​ដែល​ត្រូវ​ចាប់​ខ្លួន​នេះ​ឈ្មោះ​ហោ​

មុខ​សញ្ញា​លួច​ម៉ូតូ​2​នាក់​អស់​លក្ខណ៍​ពេល​លួច​មិន​បាន​សម្រេច​ត្រូវ​ចាប់​ខ្លួន​

Posted: 20 Feb 2013 11:15 PM PST

មុខ​សញ្ញា​លួច​ម៉ូតូ​2​នាក់​អស់​លក្ខណ៍​ពេល​លួច​មិន​បាន​សម្រេច​ត្រូវ​ចាប់​ខ្លួន​
ខេត្ត​ស្ទឹង​ត្រែង​ ៖ ជន​សង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិតស្រាល​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ បាន​ចាប់​បញ្ជូន​ទៅ​កាន់សាលា​ដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​១៨​ កុម្ភៈ​ ខណៈ​ពេល​ធ្វើ​សកម្ម​ភាព​លួច​ម៉ូតូ​របស់​អ្នក​ភូមិ​តែ​មិន​បាន​សម្រេច​ ហើយ​ត្រូវ​កម្លាំង​នគរ​បាល​ចាប់​ខ្លួន​បាន​ភ្លាមៗ​កាល​ពី​ថ្ងៃ​ទី​១៦​ កុម្ភៈ​ ២០១៣​ វេលា​ម៉ោង​៨​យប់​ក្នុង​ភូមិ​ស្រែ​ក្រសាំង​ ឃុំ​ស្រែ​ក្រសាំង​ ស្រុក​សៀម​បូក​ ។​

ចោរ​ប្លន់​ទាំង​ថ្ងៃ​កណ្តាល​ក្រុង​ យប់​ឡើង​លួច​គោ​២​ក្បាល​ទៀត​

Posted: 20 Feb 2013 11:13 PM PST

ខេត្ត​ពោធិ៍​សាត់​​ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​ក្រុម​ចោរ​ប្រើ​ល្បិច​ប្លន់​យក​ចិញ្ចៀន​អស់​មួយ​វង់​ និង​លុយ​២០​មឺុន​រៀល​ រួច​ហើយ​នាំ​គ្នា​​ជិះ​មូ៉តូ​គេច​ខ្លួន​​បាត់​ស្រមោល​ ។ ករណី​នេះ​​កើត​ឡើង​លើ​ផ្លូវ​លេខ​២ ក្បែរ​ផ្ទះ​អភិ​បាល​ខេត្ត​ស្ថិត​ក្នុង​ភូមិ​​ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍​សាត់​ កាល​ពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២០​ កុម្ភ​​ៈ ២០១៣ ។

ចូល​ទៅ​​ក្នុង​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ប្រុងលួច​ម៉ូតូ​សន្តិសុខ​ចាប់​បាន​វាយ​ទ្រម​ខ្លួន​

Posted: 20 Feb 2013 11:12 PM PST

ជន​ល្មើសត្រូវបានចាប់ខ្លួន
រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​ក្រុម​សន្តិសុខ​ រួម​ទាំងប៉ូលិស​ចេញ​ចាប់​ខ្លួន​បាន​កាល​ពី​វេលា​ម៉ោង​១​យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៣​ ហើយ​វាយ​ទ្រម​ខ្លួន​បែក​មាត់​នៅ​ពេល​ដែល​ជន​នោះ​ចូល​ទៅ​ក្នុង​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ប្រុង​លួច​ម៉ូតូ​ តែបាន​បែក​រឿង​ដោយជួប​​ប្រទះ​សន្តិ​សុខ​សួរ​នាំ​ ហើយ​ព្យា​យាម​រត់​គេច​តែ​រត់​ពុំ​រួច ។​

​ក្រុម​​ហ៊ុន​ខ្មែរ​ប្រ៊ូ​វើរី លីមីធី​ត ប្រគល់​​អាវ​យឺត​ មួក សៀវភៅ​​អប់រំ និង​ខិត្ត​ប័ណ្ណ​​ផ្សព្វផ្សាយ​​ដល់​គណៈ​កម្មាធិការ​ជាតិ​​វាយ​តម្លៃ​ទី​ក្រុង​ស្អាត

Posted: 20 Feb 2013 11:06 PM PST

ពិធីប្រុជុំ
រាជធានីភ្នំពេញ ៖ ​រសៀល​ថ្ងៃទី​២០ ​កុម្ភៈ ២០១៣ ​នៅទីស្តីការ​ក្រសួង​ទេស​ចរណ៍​ក្រុម​ហ៊ុន​​ខ្មែរ​ប្រ៊ូ​វើរី លីមីធីត ដែលជា​ក្រុម​ហ៊ុន​ផលិត​​ស្រា​បៀរ​​កម្ពុជា​ឈាន​​មុខគេ​ទាំង​គុណ​ភាព​ និង​រស​ជាតិ​​បាន​ប្រគល់​អាវ​យឺត មួក សៀវភៅ​​អប់រំ​ និង​ខិត្ត​ប័ណ្ណ​​ផ្សព្វផ្សាយ​​ សរុប​ជា​ប្រាក់​ចំនួន​៤៣.៥០០​ដុល្លារ​អាមេរិក ​ជូន​ដល់​គណៈ​កម្មាធិការ​ជាតិ​វាយ​តម្លៃ​ទីក្រុង​ស្អាត ។

ផ្ទុះ​ម៉ាស៊ីន​​អារឈើ​​​ខ្ទាត​​សាំង​​ឆាបឆេះ​​រលាក​ពេញ​ខ្លួន​ប្រាណ​

Posted: 20 Feb 2013 11:03 PM PST

ជនរងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​
ខេត្ត​ពោធិ៍​សាត់ ៖ ​បុរស​ជា​ជាង​អារ​ឈើ​ម្នាក់​​បាន​រង​របួស​រលាក​ពេញ​ខ្លួន​ប្រាណ បន្ទាប់​ពី​ទាញ​ខ្សែ​​បញ្ឆេះ​ម៉ាស៊ីន​​ ស្រាប់តែ​ផ្ទុះ​ម៉ាស៊ីន​​នោះ​បណ្តាលឱ្យ​​ខ្ទាត​​សាំង​លើ​ខ្លួន​ប៉ះ​ជា​មួយ​ផ្កា​ភ្លើង​​ឆាបឆេះ​​តែ​ម្តង ។ គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​​២​រសៀល​ថ្ងៃទី​១៩ កុម្ភៈ ​ស្ថិត​ក្នុង​ឃុំ​សំព័រ ​ស្រុក​វាល​វែង។​

គម្រោង​ប្រ​កួត​ឯក​ភាព​ខ្សែ​ក្រវាត់​របស់​កីឡាករ Cleverly ត្រូវ​ពន្យា​រពេល​

Posted: 20 Feb 2013 11:02 PM PST

មហិច្ឆតា​របស់​កីឡាករ Nathan Cleverly​ដែល​ចង់​បាន​ការ​ប្រ​កួត​ឯក​ភាព​ខ្សែ​ក្រ​វាត់​ក្នុង​ប្រភេទទម្ងន់​ Light-heavyweightនឹង​ត្រូវ​រង់​ចាំ​បន្ត​ទៅមុខ​ទៀត​បន្ទាប់​ពី​រូប​គេ​ទទួល​បាន​ការ​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​ប្រ​ចាំ​អាណត្តិ​ជា​លើក​ទី​២​ ។​ ម្ចាស់​ខ្សែ​ក្រវាត់​ស្ថា​ប័ន​ WBO​រូប​នេះ​តែង​​សង្ឃឹម​ជា​មុន​​ថា ជ័យ​ជម្នះ​លើ​កីឡាករ​ Robin Krasniqi​ នៅ​ខែ​មី​នា​ខាង​មុខ នឹង​​បើក​ផ្លូវ​ឱ្យ​ខ្លួន​ឈាន​ទៅ​

អាម​ស្ត្រង​បដិ​សេធ​ធ្វើ​សហ​ការ​ជា​មួយ​ USADA

Posted: 20 Feb 2013 11:01 PM PST

កីឡាករ​អាមេរិក​ឡេន អាម​ស្ត្រង
ឡេន អាម​ស្ត្រង​ អតី​ត​ជើង​ឯក​ Tour de France ៧​ជំ​នាន់​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ខ្លួន​នឹង​មិន​សហ​ការ​ជា​មួយ​ភ្នាក់​ប្រ​ឆាំង​សារ​ធាតុ​ញៀន​អា​មេរិក​(USADA)ស៊ើប​អង្កេត​លើ​ករណី​បទ​ល្មើស​សារ​ធាតុ​ញៀន​ក្នុង​វិ​ស័យ​កីឡា​ប្រណាំង​កង់​ទេ​ ប៉ុន្តែ​ថា ខ្លួន​នៅ​តែ​ស្វា​គមន៍​​និង​ត្រៀម​ខ្លួន​ជួយ​លើ​ករណី​បទ​ល្មើស​សារ​ធាតុ​ញៀន​ក្នុង​វិ​ស័យ​កីឡា​ផ្សេង ។​

ម៉ូតូ​វីវ៉ា​បុក​ជា​មួយ​កង់​មន្ត្រីយោធា​ម្នាក់​ដួល​បែកក្បាល​របួស​ធ្ងន់​

Posted: 20 Feb 2013 11:00 PM PST

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ម៉ូតូ​វីវ៉ា​បុក​កង់​ពីក្រោយបណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​យោធា​ដួល​បែក​ក្បាល​​ហូរ​​ឈាម​​ជោក​អាវ​រង​របួស​ធ្ងន់​ធ្ងរ​​ កាល​ពី​វេលា​ម៉ោង​១និង៤៥​នាទី​រសៀល​ថ្ងៃទី១៩​​ កុម្ភៈ​ ​មុខ​ក្រុម​ហ៊ុន​តូយ៉ូតា​ ​តាម​​បណ្ដោយ​ផ្លូវ​​សហព័ន្ធ​រុស្ស៊ី ក្នុង​សង្កាត់​ទឹក​ថ្លា​​ ខណ្ឌ​សែនសុខ​​ ។

ឱកាស​ប្រ​កួត​ដណ្តើម​ខ្សែ​ក្រវាត់​របស់​គែល ប្រូ៊ក​វិល​ត្រ​ឡប់​ជា​ថ្មី​

Posted: 20 Feb 2013 10:59 PM PST

កីឡាករ​អង់គ្លេស​គែល ប្រូ៊ក
ឱកាស​របស់​កីឡាករ​ប្រ​ដាល់​អង់​គ្លេស​គែល ប្រូ៊ក​​​ឡើង​សង្វៀន​ប្រ​កួត​ដណ្តើម​ខ្សែ​ក្រវាត់​ស្ថា​ប័ន IBF​ពី​កីឡាករ​អា​មេរិក​ឌី​វ៉ុន អា​ឡិច​សាន់​ឌ័រ​អាច​វិល​ត្រ​ឡប់​សា​ជា​ថ្មី​ក្រោយ​ពី​ហ្វ្លយ មេវេដឌ័រ​កាល​ពី​ថ្ងៃ​ទី​២០​កុម្ភៈ​អះ​អាង​ពី​ការ​ ប្រ​កួត​របស់​គេ​ជា​មួយ​រ៉ូ​បឺត ហ្គើ​រេរ៉ូនៅ​ថ្ងៃ​ទី​៤​ខែ​ឧស​ភា​ខាង​មុខ ។​

នាងស៊េរី​ណា​ដក​ខ្លួនពី​​ Dubai Tennis Championships

Posted: 20 Feb 2013 10:58 PM PST

នាង​ស៊េរី​ណា វី​លៀម​ដែល​ទើប​ទទួល​បាន​តំណែង​ជា​កីឡាការិនី​លំ​ដាប់​ទី​១​ពិភព​លោក​កាល​ពី​ថ្ងៃ​ពុធ​ទី​២០​កុម្ភ​ៈ បាន​សម្រេចចិត្ត​ដក​ខ្លួន​ពី​កម្ម​វិធី​ប្រ​កួត​មាន​ទឹក​ប្រាក់​រង្វាន់​សរុ​ប​២លាន​ដុល្លារ​អា​មេរិក Dubai Tennis Championships​​បន្ទាប់​ពី​មាន​បញ្ហា​មិន​ស្រួល​ផ្នែក​ឆ្អឹង​ខ្នង​ ។

ធនាគារ ANZ Royal ​ឧបត្ថម្ភ​ទឹកប្រាក់​១៥.០០០​ដុល្លារ​​អាមេរិក​ដល់​មជ្ឈ​មណ្ឌល​​វះ​កាត់​កុមារ​កៀន​ឃ្លាំង​

Posted: 20 Feb 2013 10:58 PM PST

​ធនាគារ ANZ Royal ឧបត្ថម្ភ​ប្រាក់​មជ្ឈមណ្ឌល​វះ​កាត់​កុមារ​​​កៀន​ឃ្លាំង
រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី​២០ កុម្ភៈ ២០១៣ ​ធនាគារ ANZ Royal បាន​ប្រគល់​​ទឹកប្រាក់​ចំនួន​១៥​.០០០​​ដុល្លារ​អាមេរិក​​ដល់​មជ្ឈ​មណ្ឌល​​​វះកាត់​កុមារ​មួយ​កន្លែង​​ក្នុង​ទីក្រុងភ្នំពេញ ស្ថិត​នៅក្នុង​បរិវេណ​​មជ្ឈ​មណ្ឌល​ស្តារ​លទ្ធ​ភាព​​នៅ​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រពី​ផ្លូវ​ជាតិ​​លេខ​6A ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ​ ខណ្ឌ​ឫសស្សីកែវ​ ដើម្បី​ជួយ​​ផ្គត់​ផ្គង់​ដល់​ការ​ចំណាយ​លើ​ការ​សាង​សង់​ឡើង​វិញ​ចំពោះ​ការ​​បាត់​

កង​ទ័ព​រុស្ស៊ី​នឹង​​ចាត់​វិធាន​ការ​ប្រឈម​មុខ​​ការ​គំរាម​កំហែង​​នៃ​របស់​របរ​អវ​កាស

Posted: 20 Feb 2013 10:56 PM PST

រណ្តៅ​អាចម៌​ផ្កាយ​ធ្លាក់​លើ​ទឹក​កក​នៃ​បឹង​មួយ​
​ឧត្តម​សេនីយ៍​រុស្ស៊ី​១​រូប​អះ​អាង​កាល​ពី​ថ្ងៃ​ទី​២០ កុម្ភៈ​​ថា​កង​កម្លាំង​ការ​ពារ​អាកាស​រុស្ស៊ី​​នឹង​ចាត់​វិធា​ន​ការ​នានា​ដើម្បី​ការ​ពារ​ប្រទេស​ប្រឆាំង​ការ​​គំរាម​កំហែង​​នៃអាច​ម៌​ផ្កាយ​ និង​នៃ​របស់​របរ​អវ​កាស​ដទៃៗ​ទៀត ។ឧត្តម​សេនីយ៍​ អីុ​ហ្គ័រ ម៉ាគូ​សេវ មេ​បញ្ជា​ការ​នៃ​យោ​ធ​ភូមិ​ភាគ​អាកាស​ចរណ៍​​ភាគ​ខាង​លិច​របស់​រុស្ស៊ី​ថ្លែង​​ទៅ​កាន់​ក្រុម​អ្នក​កាសែត​នៅ​ទីក្រុង​វ៉ារ៉ូ​នី ញ៉េវ​ ភាគ​កណ្តាល​ប្រទេស​ថា កង​

កង​អង្គរក្ស​​២​នាក់​ស្រវឹង​ជិះ​​ម៉ូតូដក​កាំភ្លើង​​បង្ហាញ​ឫទ្ធិ​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​

Posted: 20 Feb 2013 10:55 PM PST

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់​ខ្លួន​
រាជធានីភ្នំពេញ ៖ ​កង​អង្គ​រក្ស​​២​នាក់​ផឹក​ស្រវឹង​​ជិះ​ម៉ូតូ​ដក​​កាំភ្លើងបង្ហាញ​គេ​ឯង​​​ច្រងេង​ច្រងាង​​​តាម​ដង​ផ្លូវ​ជាតិ​លេខ​៥ ​បាន​ត្រូ​វ​ប៉ូលិស​ខណ្ឌ​ឫស្សី​កែវ និង​ប៉ុស្តិ៍​ទួល​សង្កែ ​ដេញ​ប៉ផាប់​ចាប់​ពភីង​​ចាប់​បាន​​នៅចំណុច​ផ្លូវ​លេខ​៩៣ កែង​ផ្លូវ​លេខ​៦៨ ស្ថិត​ក្នុង​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ ​​វេលា​ម៉ោង​​១២​និង​៣០​នាទី​​​ថ្ងៃ​ត្រង់​ ថ្ងៃទី២១ កុម្ភៈ ២០១៣។

វីហ្គោ​បុក​ម៉ូតូ​កិន​ជាប់​ពី​ក្រោម​អ្នក​ជិះ​ខ្ទាត​ចេញ​ក្រៅរង​របួស​ស្រាល​

Posted: 20 Feb 2013 10:49 PM PST

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​វីហ្គោ ពណ៌ស្ករ ​​មួយ​គ្រឿង​បាន​បើក​ទៅ​បុក និង​កិន​ម៉ូតូ​​ឌ្រីម​សេ​១២៥ ស៊េរី​២០១១ ​ជាប់ពី​ក្រោម​រថយន្ត​ចំណែក​អ្នក​ជិះ​ខ្ទាត​ចេញ​ក្រៅ​រង​របួស​​ស្រាល​២​នាក់ កាលពីវេលា​ម៉ោង​៨​និង​១៥​នាទីយប់​ថ្ងៃទី២០ កុម្ភៈ ២០១៣ មុខ​សាលាអន្តរជាតិ​វេសស្ទើន ​ត្រង់​ចំណុច​ផ្លូវ​លេខ​៥២៨ កែង​ផ្លូវលេខ​​​២៨៧ ក្នុង​សង្កាត់​​បឹង​កក់​ទី១ ខណ្ឌទួលគោក ។

ក្រុម​ហ៊ុន KTH និង Nokia បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​តាម​រយៈ​​ការ​បង្កើត​ផ្សារ​ទំនើប KTH Premium Power Mall

Posted: 20 Feb 2013 10:46 PM PST

KTH Premium Power Mall គឺ​​ជា​ផ្សារ​ទំនើប​ទើប​នឹង​បើក​​ថ្មី​ក្នុង​ផ្ទៃ​ក្រឡា​​១.២០០​ម៉ែត្រ​ការ៉េ​​មា​នទីតាំង​តាម​បណ្តោយ​មហា​វិថី​ម៉ៅសេទុង ​ដែល​អតិថិ​ជន​​អាច​ស្វែង​រក​ផលិត​ផល​​អេឡិច​​ត្រូ​និក​ម៉ាក​ល្បីៗ​​គុណ​ភាព​​ខ្ពស់​ជា​ច្រើន​ជុំ​វិញ​ពិភព​លោក ។ ​អតិថិ​ជន​​​ដែល​បាន​អញ្ជើញ​មក​ផ្សារ​ទំនើប KTH Premium Power Mall ​នឹង​​រីក​រាយ​​ក្នុង​ការ​ជ្រើសរើស​​ផលិត​ផល​ម៉ាក​ល្បីៗជា​ច្រើន​ជុំវិញ​ពិភព​លោក

ព្រះ​សង្ឃ​ ប្រ​ជា​ពល​រដ្ឋ​ និង​ពុទ្ធ​បរិ​ស័ទ​ចំ​ណុះ​ជើង​វត្ត​តាំង​ក្រ​សៅ​សង្ឃឹម​បាន​ជួប​សម្តេច​តេជោ​

Posted: 20 Feb 2013 10:45 PM PST

ខេត្ត​កំ​ពង់​ធំ​ ៖ ព្រះ​សង្ឃ​ ប្រ​ជា​ពល​រដ្ឋ​ ក៏​ដូច​ពុទ្ធ​បរិ​ស័ទ​ចំ​ណុះ​ជើង​វត្ត​តាំង​ក្រ​សៅ​ទាំង​អស់​មាន​មោទ​ន​ភាព​ណាស់​ ដោយ​ទ​ទួល​បាន​ដំ​ណឹង​ថា​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នា​យក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​​ និង​លោក​ជំ​ទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ា​នី​ ហ៊ុន​ សែន​ នឹង​អញ្ជើញ​ផ្ដល់​កិត្តិ​យស​ធ្វើ​ជា​អ​ធិបតី​ដ៏​ខ្ពង់​ខ្ពស់​នៅ​ក្នុង​ពិ​ធី​បញ្ចុះ​សី​មា​ ព្រះ​វិ​ហារ​ថ្មី​ដែល​ជា​ក្ដី​ទន្ទឹង​យូរ ណាស់​មក​ហើយ​

រថយន្តមែរ​សឺដែស​​បើក​បុក​​ផ្នូរ​វីរ​ជន​នៅជុំវិញ​ខឿន​វិមាន​ឯក​រាជ្យ​បាក់​អស់​៤

Posted: 20 Feb 2013 10:44 PM PST

រថយន្តបង្ក​
រាជធានីភ្នំពេញ ៖ ​រថយន្ត​មែរ​សឺដេស​ ពណ៌ខ្មៅ បើក​បុក​ខឿន​រ​ង្វង់​មូល​វិមាន​ឯក​រាជ្យ​ជ្រុង​ខាងលិច​​ឆៀង​ខាង​​ជើង បណ្តាល​ឱ្យ​បាក់​​ផ្នូរ​វីរ​ជន​អស់​៤ រួច​បើក​រត់​គេច​​ជុំវិញ​ក្រុង​ភ្នំពេញ ទី​បំផុត​បើក​ទៅ​ទុក​ចោល​ក្នុង​ដីឡូត៍​​ផ្ញើ​រថយន្ត​មួយ​កន្លែង​ ស្ថិត​នៅខាង​ត្បូងផ្សារ​ទំនើប​សូរិយា ​។ ហេតុ​​ការណ៍​​នេះ​​​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​​១១​និង​១០​នាទី​យប់​ថ្ងៃទី​​២០ កុម្ភៈ ​២០១៣ តាម​មហាវិថី​ព្រះ​នរោត្តម ក្នុង​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២១ កុម្ភៈ ២០១៣

Posted: 20 Feb 2013 10:42 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី២១ កុម្ភៈ ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ឆែក​ឆេរ​ភូមិ​គ្រឹះ​អ្នក​មាន​ស្តុក​​ម្នាក់​​រក​ឃើញ​ឈើ​គ្មាន​​ច្បាប់​ជិត​6​ម៉ែត្រ​គូប​

Posted: 20 Feb 2013 10:30 PM PST

ឆែក​ឆេរ​ភូមិ​គ្រឹះ​អ្នក​មាន​ស្តុក​​ម្នាក់​​រក​ឃើញ​ឈើ​គ្មាន​​ច្បាប់​ជិត​6​ម៉ែត្រ​គូប​
ខេត្ត​កំពត​ ៖ ​នារសៀល​​ថ្ងៃទី​១៨ ​កុម្ភៈ ​កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​​ក្រុង​កំពត​​ សហការ​ជាមួយ​កម្លាំង​​ខណ្ឌ​រដ្ឋ​បាល​​ព្រៃ​ឈើ​កំពត​​​​ជា​ច្រើន​នាក់​​​ដឹក​នាំ​ដោយ​លោក​ខៃ សម្ផស្ស​ ព្រះ​រាជ​អាជ្ញា​រង​​អម​សាលា​ដំបូង​​ខេត្ត​​ បាន​ចុះ​ឆែក​​ឆេរ​ភូមិ​គ្រឹះ​របស់​អ្នក​មានស្តុក​ស្តម​​្ភ​ម្នាក់​​​ ក្នុង​​ភូមិ​កំពង់​​បាយ​ខាង​ជើង​​ សង្កាត់​កំពង​់​បាយ​ ក្រុង​កំពត​ រក​ឃើញ​ឈើ​គ្មាន​ច្បាប់​​លាក់​ទុក​​​ជិត​៦​ម៉ែត្រ​​គូប ។

រថយន្ត​ហ៊ីយ៉ាន់​ដាយ​បត់ត្រឡប់​ក្រោយ​មិន​ប្រយ័ត្ន​បុក​ម៉ូតូសេ​125​របួស​3​នាក់​

Posted: 20 Feb 2013 10:15 PM PST

​រថយន្តបង្កហេតុ
រាជ​ធានី​ភ្នំពេញ ៖ ម៉ូតូ​សេ​១២៥​ ស៊េរី​២០១១​ ពណ៌​ខ្មៅ​ជិះគ្នា​៣​នាក់​ ឪពុកនិង​កូន​ប្រុស​២​នាក់​ចេញ​ពីសាលា​រៀន​ ពេល​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​រថយន្ត​មួយ​គ្រឿង​ដែល​កំពុង​បើក​ខាង​មុខ​បត់​ត្រឡប់​ក្រោយ​វិញ​ ធ្វើ​ឱ្យ​ម៉ូតូ​ដែល​ជិះ​គ្នា​៣​នាក់​ ឪពុក​ជា អ្នក​ឌុប​ចាប់​ហ្រ្វាំង​មិន​ទាន់​ ក៏​ជ្រុល​ទៅ​បុក​រថយន្ត​នោះ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​ដួល​រង​របួស​ធ្ងន់​ម្នាក់​ ស្រាល​២​នាក់​ កាល​ពី​វេលា​

កង​កម្លាំង​​​ជើង​ទឹក​អឺរ៉ុប​​​ចាប់​ពួក​ចោរ​​​សមុទ្រ​​9​នាក់​

Posted: 20 Feb 2013 10:03 PM PST

 កង​ទាហាន​ម៉ារីន​អឺរ៉ុប​​ចាប់​ពួក​​ចោរ​សមុទ្រ​​សូម៉ាលី
កង​កម្លាំង​​ប្រឆាំង​ចោរ​សមុទ្រ​​របស់​សហភាព​​អឺរ៉ុប​​​ថ្លែង​កាល​ពី​​​ថ្ងៃទី​​២០ កុម្ភៈ​ថា កង​ទាហាន​​​ជើង​ទឹក​របស់​ខ្លួន​ចាប់​ពួកចោរ​សមុទ្រ​​៩​នាក់​ក្នុង​ដែន​ទឹក​​នៃ​ឆ្នេរ​សមុទ្រ​សូម៉ាលី​ក្នុងឱកាស​​នៃ​ប្រតិបត្តិ​ការ​ចុង​ក្រោយ​មួយ​សំដៅ​​បញ្ចប់​​ការ​គំរាម​កំហែង​​​របស់​ពួក​ចោរ​សមុទ្រ។

ក្នុងពេល​ធ្វើ​សម​យុទ្ធ​ COBRA GOLD 2013 ពួក​ទាហាន​​អាមេរិក​ផឹក​ឈាម​ពស់​​ខណៈ​ឧទ្ធ​ម្ភាគ​ចក្រ​1​ចុះ​បង្ខំ​

Posted: 20 Feb 2013 10:01 PM PST

ពួក​ទាហាន​​អាមេរិក​នាំ​គ្នា​ផឹក​ឈាម​ពស់​វែក​
​កង​ទាហាន​អាមេរិក​ទាំង​ប្រុស​ ទាំង​ស្រី ​​កាល​ពី​ថ្ងៃ​ទី​២០ កុម្ភៈ បាន​នាំ​គ្នា​ផឹក​ឈាម​ពស់​វែក​ ពេល​ធ្វើ​សម​យុទ្ធ​យោ​ធា​ប្រចាំ​ឆ្នាំ​​រួម​មាន​​ឈ្មោះ​ថា «​COBRA GOLD 2013 » (ពស់​វែក​មាស​២០១៣) នៅ​ប្រទេស​ថៃ ។សម​យុទ្ធ​នេះ​តែង​រៀប​ចំ​ធ្វើ​រៀង​រាល់​ឆ្នាំ​នៅ​ថៃ ។ ទាហាន​អាមេរិក​ ថៃ និង​របស់​ប្រទេស​អាស៊ី​ដទៃ​ៗ​ទៀត​​ប្រមាណ​ជា​១៣.០០០​នាក់​ ចូល​រួម​ក្នុង​សមយុទ្ធ​នោះ ។

ឃាត់​ខ្លួន​បុរស​ខ្មែរ​អ៊ិស្លាម​ម្ចាស់​សត្តឃាត​ឃុំ​កន្ទួត​ពី​បទ​ទទួល​ផល​ចោរ​កម្ម

Posted: 20 Feb 2013 10:00 PM PST

ឃាត់​ខ្លួន​បុរស​ខ្មែរ​អ៊ិស្លាម​ម្ចាស់​សត្តឃាត​ឃុំ​កន្ទួត​ពី​បទ​ទទួល​ផល​ចោរ​កម្ម
ខេត្ត​ក្រចេះ​ ៖ កម្លាំង​នគរបាល​ស្រុកចិត្រ​បុរី​បាន​ចាប់​ឃាត់​ខ្លួន​បុរស​ខ្មែរ​អ៊ិស្លាម​ម្នាក់​ជា​ម្ចាស់​ទី​សត្តឃាត​ក្នុង​ឃុំ​កន្ទួត​ ស្រុកចិត្រ​បុរី​ពី​បទ​ទទួល​ផល​ចោរ​កម្ម​ក្រោយ​ពី​បុរស​រូប​នេះ​បាន​ទិញ​គោ​ញី-​ឈ្មោល​មួយ​នឹម​ពី​ចោរ​បម្រុង​កាប់​សាច់​លក់​ តែ​ត្រូវ​ម្ចាស់​គេ​ទាន់ ។​ ម្ចាស់​ទី​សត្ត​ឃាត​នេះ​ត្រូវ​ជាប់​ចោទ​ពីបទ​ទទួល​ផល​ចោរកម្ម​ឈ្មោះ​ ហ៊ីម ស្លេស​ អាយុ​៥៧​ឆ្នាំ​ ត្រូវបានចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី​១៨​

រញ្ជួយ​ដី​នៅ​ខេត្ត​យុន​ណាន់​ ភាគ​និរតី​ចិន​

Posted: 20 Feb 2013 09:59 PM PST

​ការ​រញ្ជូយ​ដី​មួយ​មាន​កម្លាំង​៤,៨​រី​ស្ទ័រ កើត​មាន​កាល​ពី​​វេលា​ម៉ោង​១៣​និង​០១​នាទី​ ម៉ោង​នៅ​​ក្រុង​ប៉េ​កាំង​​ នៅ​ស្រុក​ ស្វយ័ត​ហានីវ ម៉ូ​ជាំង ខេត្ត​​​យុន​ណាន់​ ភាគ​និរតី​ចិន បន្ទាប់​ពី​ការ​រញ្ជូយ​ដី​មួយ​ បណ្តាល​ឱ្យ​មនុស្ស​៨​នាក់​​ត្រូវ​របួស​ក្នុង​ខេត្ត​នោះ​មក ។មជ្ឈ​មណ្ឌល​បណ្តាញ​រញ្ជួយ​ដី​ចិន​គូស​បញ្ជាក់​ថា ចំណុច​កណ្តាល​នៃ​ការ​រញ្ជូយ​ដី​ថ្មី​នេះ​ស្ថិត​នៅ​ជម្រៅ​៥​គីឡូ​មែ៉ត្រ​ ក្រោម​ដី​ត្រង់​ស្រុក​ស្វយ័ត​ហានីវ​ ម៉ូ​ជាំង ។

អគ្គិភ័យ​មួយ​បំផ្លាញ​ផ្ទះ​អស់​មួយខ្នង​ទាំង​កណ្តាល​ថ្ងៃ​ត្រង់​នៅ​ស្រុក​សន្ទុក​

Posted: 20 Feb 2013 09:45 PM PST

ខេត្ត​កំពង់​ធំ​ ៖ ផ្ទះ​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​បំផ្លាញ​​ស្ថិត​នៅ​ភូមិ​ខ្វែក​ ឃុំ​កំពង់​ថ្ម​ ស្រុក​សន្ទុក​ នា​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៣​ ខណៈ​ដែល​គ្រួសារ​មួយ​នេះ​គ្មាន​អ្នក​ណា​ម្នាក់​នៅ​ចាំ​ផ្ទះ ។​ អាជ្ញាធរ​នៅ​ទី​នោះ​បាន​ឱ្យ​ដឹង​ថា​ ផ្ទះ​ដែល​រង​នូវ​ការបំផ្លាញ​ទាំង​ស្រុង​ពី​អគ្គិភ័យនេះ​មាន​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ​ សង់​ពី​ឈើ​ជា​របស់​គ្រួសារ​លោក​ឈឿន​ នង​ ប្រពន្ធ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!