|
- អ្នករត់ម៉ូតូឌុបជូនស្ត្រីម្នាក់ទៅរកផ្ទះជួលត្រូវនាងដាក់ថ្នាំសណ្តំយកម៉ូតូបាត់
- លោកជំទាវ ជា ខេង ស៊ុយ សែម សួរសុខទុក្ខ និងផ្តល់សម្ភារសិក្សាដល់សាលា៣ក្នុងស្រុកកណ្តៀង
- Danica Patrickនាំមុខថ្ងៃទី2ប្រណាំង NASCAR
- Froome ឈ្នះពានជើងឯក Tour of Oman
- Lydia Koនិង Shinឈ្នះជុំទី3 Australian Women’s Open
- យុវសិស្សម្នាក់ដេកស្លាប់ដោយសារខ្យល់គរ
- Scottish Rally Championship ឆក់យកជីវិតអ្នកទស្សនាម្នាក់
- ឌួង ហ្សូរីដា ទម្លាយអាថ៌កំបាំងលើវិថីសិល្បៈ ការសិក្សា និងជំនួញទទួលជោគជ័យ
- រថយន្តកូរ៉េធុនតូចសាកកម្លាំងជាមួយឡានធុនយក្សដឹកសាប៊ូខ្ទេចមុខមួយចំហៀង
- ហ្វ៊ីលីពីន ៈ រញ្ជួយដីនៅកោះមីនដាណាវកម្លាំង6,2រីស្ទ័រ
- ស៊ីរី ៖ 2ថ្ងៃចាប់ពង្រត់ជនស៊ីវិលជាង300នាក់
- កុមារកម្ពុជាជិត២.០០០នាក់ទទួលបានសម្លៀកបំពាក់ក្នុងសកម្មភាពមនុស្សធម៌ចុងក្រោយរបស់នាវា MV logos hope
- បុរសម្នាក់ចង.កសម្លាប់ខ្លួនសមត្ថកិច្ចកំពុងរកមូលហេតុ
- ផឹកស្រាស្រវឹងកើតរឿងប្រចណ្ឌប្តីចាក់ប្រពន្ធរបួសធ្ងន់
- កូរ៉េខាងជើងអាចបាញ់កាំជ្រួចថ្មីមួយទៀត
- នារីវ័យក្មេងម្នាក់បើករថយន្តឡិចស៊ីស RX300 ឆ្លងស្ពានហង្សកោះពេជ្រទៅបុកកង់រ៉ឺម៉កម៉ូតូ
- សង្គ្រាមរូបិយប័ណ្ណបានមកដល់ប្រទេសរុស្ស៊ី ខណៈដែលក្រុមមេដឹកនាំ G20 ជួបប្រជុំគ្នា
- ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកមកកាន់កម្ពុជាថ្ងៃទី19 កុម្ភៈ
- ជុំវិញសំណុំរឿងកូនអ្នកមានបើកឡានដេញបុកម៉ូតូនិស្សិតម្នាក់ តុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅប៉េហ្ស៊ី
- ថ្ងៃទី១៦ កុម្ភៈ ស្លាប់៤ របួស១២នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍
- ប៉ូលិសក្រុងប៉ោយប៉ែតម្នាក់រងការចោទប្រកាន់បាញ់ពលរដ្ឋធ្លាយពោះពេលចុះអនុវត្តដីកា
- វីវ៉ាកញ្ចាស់នៅសល់គ្រោងឆ្អឹងជិះលឿនពេកទៅបុកនារីដើរឆ្លងផ្លូវ
- លោកលី សាវេត ៖ ដើម្បីកាត់បន្ថយបទល្មើស ប្រជាពលរដ្ឋម្នាក់ជាប៉ូលិសម្នាក់
- ជប៉ុនផ្តល់29.807ដុល្លារអាមេរិកសម្រាប់គម្រោងសាងសង់កំពង់ចម្លងកំពង់ហៅ
- មីយ៉ាន់ម៉ាមកដកបទពិសោធន៍លើវិស័យមីនពីប្រទេសកម្ពុជា
- ធនាគារជាតិបណ្តុះបណ្តាលមន្ត្រីត្រួតពិនិត្យធនាគារ
- វាយប្រហារគ្រឿងផ្ទុះនៅក្រុងកេតាប៉ាគីស្ថានអ្នកស្លាប់ឡើងដល់79នាក់
- ចំនួនអ្នករបួសដោយសារផ្ទុះដុំអាចម៍ផ្កាយនៅរុស្ស៊ីឡើងដល់ជិត1.000នាក់
- មនុស្សសតិមិនប្រក្រតីម្នាក់លួចដុតសំរាមក្នុងដីឡូត៍មួយកន្លែងឆេះសន្ធោសន្ធៅ
- ជនជាតិចិនបើកម៉ូតូទៅបុកពីក្រោយរថយន្តឡិចស៊ីសបើកចេញពីស្ថានីយប្រេងឥន្ធនៈ
អ្នករត់ម៉ូតូឌុបជូនស្ត្រីម្នាក់ទៅរកផ្ទះជួលត្រូវនាងដាក់ថ្នាំសណ្តំយកម៉ូតូបាត់ Posted: 16 Feb 2013 11:45 PM PST ខេត្តបាត់ដំបង ៖ អ្នករត់ម៉ូតូឌុបម្នាក់ដែលសាច់ញាតិអះអាងថា ត្រូវម៉ូយស្រីម្នាក់ដាក់ថ្នាំសណ្តំរួចយកម៉ូតូជិះទៅបាត់ ខណៈជូនម៉ូយស្រីនោះទៅរកជួលផ្ទះមួយកន្លែងនៅភូមិទួលតាឯក សង្កាត់ទួលតាឯង ក្រុងបាត់ដំបង ។ ប៉ុន្តែគ្មានអ្នកណាម្នាក់បានដឹងថា កើតឡើងនៅម៉ោងប៉ុន្មានទេ តែម្ចាស់ផ្ទះជួលអះអាងថា បានប្រទះឃើញបុរសនេះដេកម្នាក់ឯងក្នុងបន្ទប់កាលពីវេលាម៉ោងជាង៣រសៀលថ្ងៃទី១៦ |
លោកជំទាវ ជា ខេង ស៊ុយ សែម សួរសុខទុក្ខ និងផ្តល់សម្ភារសិក្សាដល់សាលា៣ក្នុងស្រុកកណ្តៀង Posted: 16 Feb 2013 11:41 PM PST ខេត្តពោធិ៍សាត់ ៖ លោកជំទាវ ជា ខេង ភរិយាលោករដ្ឋមន្ត្រី ស៊ុយ សែម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់ រួមដំណើរដោយលោកជំទាវ ចន្ទ្រា ភរិយាលោក ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជំទាវថ្នាក់ដឹកនាំក្នុងក្រសួងឧស្សាហកម្មរ៉ែ និងថាមពលមួយចំនួនទៀតបានចុះទៅសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារសិក្សាទៅចែកជូនលោកគ្រូ |
Danica Patrickនាំមុខថ្ងៃទី2ប្រណាំង NASCAR Posted: 16 Feb 2013 11:39 PM PST នាង Danica Patrickបានក្លាយជាអ្នកបើកបរលឿនជាងគេបំផុតក្នុងចំណោមអ្នកបើកបរ៤៥នាក់ដែលសុទ្ធតែជាបុរសក្នុងកម្មវិធីប្រណាំងរថយន្តលើទីលាន NASCAR Sprint Cupក្រុង Daytona Beach រដ្ឋផ្លរីដា សហរដ្ឋអាមេរិកកាលពីថ្ងៃទី១៦កុម្ភៈ ។ ក្នុងនាមជាអ្នកបើកបរស្ត្រីតែម្នាក់គត់របស់ក្រុម Stewart-Haas Chevrolet កីឡាការិនីអាមេរិករូបនេះបានបញ្ចប់មួយជុំទីលានដោយ |
Froome ឈ្នះពានជើងឯក Tour of Oman Posted: 16 Feb 2013 11:31 PM PST កីឡាករអង់គ្លេស Christopher Froomeបានឈ្នះជើងឯកប្រណាំងកង់កម្មវិធីTour of Omanជាលើកដំបូងនៅប្រទេសអូម៉ង់កាលពីថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ កន្លងមកនេះ។ ការប្រណាំងត្រូវបញ្ចប់ជាមួយនឹងដំណាក់ផ្តាច់ព្រ័ត្រដែលមានចម្ងាយ១៤៤គីឡូម៉ែតនៅក្រុង Matrah Corniche ។ |
Lydia Koនិង Shinឈ្នះជុំទី3 Australian Women’s Open Posted: 16 Feb 2013 11:30 PM PST កីឡាការិនីវ័យ១៥ឆ្នាំ Lydia Koនៅតែរក្សាបានទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់ខ្លួនជាដដែលក្រោយពីបន្តនាំមុខជុំទី៣ជាមួយនាង Jiyai Shin នៅទីលាន Royal Canberra Golf Clubប្រទេសអូស្ត្រាលីកាលពីថ្ងៃទី១៦កុម្ភៈកន្លងមកនេះ ។ Koបានក្លាយជា |
យុវសិស្សម្នាក់ដេកស្លាប់ដោយសារខ្យល់គរ Posted: 16 Feb 2013 11:30 PM PST ខេត្តសៀមរាប ៖ យុវសិស្សម្នាក់រៀននៅវិទ្យាល័យអង្គរ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប បានដេកស្លាប់នៅជាប់នឹងរបងផ្ទះលេងហ្គេមកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៥ កុម្ភៈ ២០១៣ ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ។ ជនរងគ្រោះដែលស្លាប់ដោយសារខ្យល់គរនេះឈ្មោះជីវ ថៃលី ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យអង្គរថ្នាក់ទី១១ រស់នៅ |
Scottish Rally Championship ឆក់យកជីវិតអ្នកទស្សនាម្នាក់ Posted: 16 Feb 2013 11:29 PM PST ស្ត្រីវ័យ៥០ឆ្នាំម្នាក់បានស្លាប់នៅនឹងកន្លែងខណៈក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ផ្សេងទៀតរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយពីពួកគេត្រូវរថយន្តបុកនៅថ្ងៃប្រណាំងបើកឆាកនៃកម្មវិធី Scottish Rally Championship នាប្រទេសស្កុតឡែនកាលពីព្រឹកថ្ងៃសៅរ៍ទី១៦ កុម្ភៈ ។ |
ឌួង ហ្សូរីដា ទម្លាយអាថ៌កំបាំងលើវិថីសិល្បៈ ការសិក្សា និងជំនួញទទួលជោគជ័យ Posted: 16 Feb 2013 11:26 PM PST រាជធានីភ្នំពេញ ៖ កញ្ញា ឌួង ហ្សូរីដា ជាពិធីការិនី និងជាតារាសម្តែងដែលមានសម្រស់ស្រស់សោភាបានចេញមុខលាតត្រដាងអាថ៌កំបាំងមួយចំនួនដែលធ្វើឱ្យរូបនាងទទួលបានជោគជ័យទាំងលើវិថីសិល្បៈទាំងការសិក្សា និងមុខជំនួញ ខណៈពេលដែលរូបនាងជាកូនកំព្រាឪពុកមានតែម្តាយជាបង្គោលក្នុងគ្រួសារនោះ ។ |
រថយន្តកូរ៉េធុនតូចសាកកម្លាំងជាមួយឡានធុនយក្សដឹកសាប៊ូខ្ទេចមុខមួយចំហៀង Posted: 16 Feb 2013 11:02 PM PST ខេត្តបន្ទាយមានជ័យ ៖ កកស្ទះចរាចរណ៍អស់ជាងកន្លះម៉ោង ព្រោះតែរថយន្តកូរ៉េធុនតូចមួយគ្រឿងដឹកឧបករណ៍តន្ត្រីសណ្តោងម៉ាស៊ីនភ្លើង បានសាកកម្លាំងគ្នាជាមួយរថយន្តម៉ាកហ៊ីណូធុនយក្ស នៅចំណុចផ្លូវកោងបណ្តាលឱ្យខ្ទេចមុខអស់មួយចំហៀង តែសំណាងល្អអ្នកអង្គុយក្បែរ និងអ្នកបើកបរគ្មានគ្រោះថ្នាក់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក |
ហ្វ៊ីលីពីន ៈ រញ្ជួយដីនៅកោះមីនដាណាវកម្លាំង6,2រីស្ទ័រ Posted: 16 Feb 2013 10:42 PM PST វិទ្យាស្ថានភូមិវិទ្យាអាមេរិក USGS គូសបញ្ជាក់ថា ការរញ្ជួយដីមួយមានកម្លាំង៦,២រីស្ទ័រកើតមានថ្ងៃទី១៦ កុម្ភៈ វេលាម៉ោង៤និង៣៧នាទី ម៉ោងសាកលនៅកោះមីនដាណាវភាគខាងត្បូងហ្វ៊ីលីពីន ។ការរញ្ជួយដីនេះដែលកើតមានក្នុងជម្រៅ៩៨,២០គីឡូមែ៉ត្រ ក្រោមដីគឺនៅត្រង់រយៈទទឹងខាងជើង៥,៧៥៨៧អង្សានិងខ្សែរយៈបណ្តោយខាងកើត១២៥,៨៣៧៨អង្សា ។ ចំណុចកណ្តាលនៃការរញ្ជួយដី |
ស៊ីរី ៖ 2ថ្ងៃចាប់ពង្រត់ជនស៊ីវិលជាង300នាក់ Posted: 16 Feb 2013 10:40 PM PST មនុស្សជាង៣០០នាក់ត្រូវចាប់ពង្រត់រយៈពេលតែ២ថ្ងៃប៉ុណ្ណោះនៅភាគពាយ័ព្យស៊ីរី ។ ការចាប់ពង្រត់មនុស្សច្រើនបែបនេះបាន បង្កើនការព្រួយបារម្ភកាន់តែខ្លាំងព្រោះក្នុងនោះជាលើកដំបូងមាននារី និងកុមារជាច្រើននាក់ ។ រលកនៃការចាប់ពង្រត់មនុស្ស នេះចាប់ផ្តើមពីថ្ងៃទី១៤ កុម្ភៈមក ចំណែកឯការប្រយុទ្ធគ្នាយ៉ាងសាហាវទាំងឡាយរវាងពួកឧទ្ទាម និងកងទ័ពនៃរបបលោកប្រធា |
Posted: 16 Feb 2013 10:15 PM PST ខេត្តព្រះសីហនុ ៖ នាវាបណ្ណាល័យយក្សរបស់ប្រទេសអាល្លឺម៉ង់ បានបង្កើតវិធីចំនួន៣បន្ថែមទៀត បន្ទាប់ពីចូលរួមផ្តល់ចំណេះដឹងលើផ្នែកសិក្សាធិការ និងជាការលើកស្ទួយវិស័យទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា ។ បន្ទាប់ពីការចូលចតជាង២សប្តាហ៍កន្លងមក ក្រុមការងារនៃនាវាទេសចរណ៍បណ្ណាល័យយក្សបានបង្កើតកម្មវិធីធំៗចំនួន៣ នេះបើតាម |
បុរសម្នាក់ចង.កសម្លាប់ខ្លួនសមត្ថកិច្ចកំពុងរកមូលហេតុ Posted: 16 Feb 2013 08:05 PM PST ខេត្តសៀមរាប ៖ បុរសម្នាក់វ័យ៤៥ឆ្នាំបានចង.កសម្លាប់ខ្លួននៅនឹងដើមអាកាស្យាមួយដើម ដោយប្រើអាវដៃវែង.សឆ្នូតខៀវក្នុងដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប វេលាម៉ោង៩និង៣០នាទីព្រឹក ។ |
ផឹកស្រាស្រវឹងកើតរឿងប្រចណ្ឌប្តីចាក់ប្រពន្ធរបួសធ្ងន់ Posted: 16 Feb 2013 08:01 PM PST រាជធានីភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ក្រីក្រធ្វើជាកម្មករសំណង់ពេលទំនេរពីការងារ បាននាំគ្នាទិញស្រាមកផឹកនៅក្នុងបន្ទប់ផ្ទះជួលតែ២នាក់រហូតដល់ស្រវឹងដូចគ្នា បែរជាកើតរឿងប្រចណ្ឌ និងបានឈ្លោះគ្នា ពេលនោះប្តីបានយកកាំបិតចិតបន្លែចាក់ទៅលើប្រពន្ធចំក្រោមដោះខាងស្តាំ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីយប់ថ្ងៃទី១៦ កុម្ភៈ ២០១៣ ស្ថិតក្នុងភូមិស្លែងរលើង |
កូរ៉េខាងជើងអាចបាញ់កាំជ្រួចថ្មីមួយទៀត Posted: 16 Feb 2013 07:47 PM PST ម៉ាស៊ីនឃោសនាតាមអីុនធើរណេតអាមេរិកមានឯកទេសខាងកូរ៉េខាងជើង 38NORTH រាយការណ៍ថា មានយថាភាពដែលកូរ៉េខាងជើងធ្វើការបាញ់កាំជ្រួចថ្មីមួយទៀតបើយោងតាមសកម្មភាពមមាញឹកនៅឯទីតាំងបាញ់បង្ហោះMUSUDAN-RI ខេត្ត HEMGYONG ខាងជើង ។ |
នារីវ័យក្មេងម្នាក់បើករថយន្តឡិចស៊ីស RX300 ឆ្លងស្ពានហង្សកោះពេជ្រទៅបុកកង់រ៉ឺម៉កម៉ូតូ Posted: 16 Feb 2013 07:39 PM PST រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស RX300 ពណ៌ស្ករ បើកដោយនារីវ័យក្មេងម្នាក់ឆ្លងស្ពានហង្សកោះពេជ្រ ទៅបុកកង់ខាងក្រោយរ៉ឺម៉កម៉ូតូដឹកភ្ញៀវទៅលេងនៅកោះពេជ្រធ្វើឱ្យស្រាំកាំរ៉ឺម៉កម៉ូតូនោះ ។ គ្រោះថ្នាក់នេះមិនបណ្តាលឱ្យមានអ្នករងរបួសទេ កើតឡើងនៅចំណុចគល់ស្ពានហង្សខាងកើត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន វេលាម៉ោង៨យប់ថ្ងៃទី១៦ កុម្ភៈ ២០១៣ ។ |
សង្គ្រាមរូបិយប័ណ្ណបានមកដល់ប្រទេសរុស្ស៊ី ខណៈដែលក្រុមមេដឹកនាំ G20 ជួបប្រជុំគ្នា Posted: 16 Feb 2013 07:34 PM PST រដ្ឋមន្ត្រីហិរញ្ញវត្ថុមកពីប្រទេសមហាអំណាចសេដ្ឋកិច្ច G20 បានមកជួបប្រជុំគ្នានៅទីក្រុងមូស្គូប្រទេសរុស្ស៊ីនៅថ្ងៃសុក្រ ទី១៥ កុម្ភៈ ជាលើកដំបូងដោយសង្ឃឹមថា អាចជំរុញការរើបឡើងវិញនៃសេដ្ឋកិច្ចសាកលដែលជាប់គាំង ដោយមិនឱ្យវាធ្លាក់ចូលទៅក្នុងសង្គ្រាមរូបិយប័ណ្ណតាមរយៈការទម្លាក់តម្លៃរូបិយប័ណ្ណដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិឡើយ ។ |
ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកមកកាន់កម្ពុជាថ្ងៃទី19 កុម្ភៈ Posted: 16 Feb 2013 07:33 PM PST រាជធានីភ្នំពេញ ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកចុះថ្ងៃទី១៥ កុម្ភៈ ឱ្យដឹងថា លោក Michael Posner ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ នឹងមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជានៅថ្ងៃអង្គារ ទី១៩ កុម្ភៈ ខាងមុខនេះ ។ នៅក្នុងអំឡុងពេលទស្សនកិច្ចនេះលោកឧបការី Posner |
Posted: 16 Feb 2013 07:27 PM PST រាជធានីភ្នំពេញ ៖ ល្ងាចថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៣ សំណុំរឿងកូនអ្នកមានម្នាក់បើករថយន្តមែរសឺដេសធុនទំនើបដេញបុកនិស្សិតម្នាក់ជិះម៉ូតូដែលកោះសន្តិភាពបានចេញផ្សាយមួយឈុតកន្លងមក ត្រូវបានបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមច្បាប់ហើយ ដូចកោះសន្តិភាពបានចេញផ្សាយចំណងជើងធំៗ តែមួយបន្ទាត់កាលពីម្សិលមិញ ។ ប៉ុន្តែនៅល្ងាចថ្ងៃទី១៤ កុម្ភៈ ការសួរចម្លើយមិនទាន់ចប់ ទើប |
ថ្ងៃទី១៦ កុម្ភៈ ស្លាប់៤ របួស១២នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ Posted: 16 Feb 2013 07:26 PM PST រាជធានីភ្នំពេញ ៖ មនុស្ស៤នាក់ស្លាប់ និង១២នាក់របួស ក្នុងនោះ១១នាក់របួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍៧លើកកើតឡើងនៅទូទាំងប្រទេស កាលពីថ្ងៃទី១៦ កុម្ភៈ ២០១៣ ។ យោងតាមគេហទំព័រប៉ូលិសជាតិបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង៧លើក បានបង្កឲ្យខូចខាតយានយន្តសរុប១២គ្រឿង ក្នុងនោះម៉ូតូ៨គ្រឿង ។ |
ប៉ូលិសក្រុងប៉ោយប៉ែតម្នាក់រងការចោទប្រកាន់បាញ់ពលរដ្ឋធ្លាយពោះពេលចុះអនុវត្តដីកា Posted: 16 Feb 2013 07:25 PM PST ក្រុងប៉ោយប៉ែត ៖ ប៉ូលិសក្រុងប៉ោយប៉ែតម្នាក់បានរងការចោទប្រកាន់ថា បាញ់ប្រជាពលរដ្ឋម្នាក់របួស ពេលចុះអនុវត្តដីការបស់តុលាការខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៥ កុម្ភៈ ២០១៣ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ |
វីវ៉ាកញ្ចាស់នៅសល់គ្រោងឆ្អឹងជិះលឿនពេកទៅបុកនារីដើរឆ្លងផ្លូវ Posted: 16 Feb 2013 07:22 PM PST រាជធានីភ្នំពេញ ៖ នារីម្នាក់ដើរឆ្លងផ្លូវត្រូវម៉ូតូវីវ៉ាកញ្ចាស់នៅសល់តែគ្រោងឆ្អឹងជិះទៅបុក បណ្តាលឱ្យដួលរងរបួសធ្ងន់ ចំណែកម៉ូតូមិនបានដួលធ្វើឱ្យអ្នកជិះរងរបួសទេ ។ គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីយប់ថ្ងៃទី១៦ កុម្ភៈ ២០១៣ នៅចំណុចផ្លូវលេខ២១៧ កែងមហាវិថីព្រះមុនីវង្ស ត្រង់ស្តុបហ្សាដឺហ្គោ ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។ |
លោកលី សាវេត ៖ ដើម្បីកាត់បន្ថយបទល្មើស ប្រជាពលរដ្ឋម្នាក់ជាប៉ូលិសម្នាក់ Posted: 16 Feb 2013 07:20 PM PST រាជធានីភ្នំពេញ ៖ វេទិកាសាធារណៈបានរៀបចំធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ កុម្ភៈ នៅភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រោមអធិបតីភាពលោកលី សាវេត អភិបាលខណ្ឌសែនសុខ ។ ចូលរួមក្នុងវេទិកានោះមានលោកជា ខេមា និងលោកម៉ូវ ម៉ានិត អភិបាលរងខណ្ឌ លោកម៉ក់ ហុង អធិការប៉ូលិសខណ្ឌ លោកជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី ព្រមទាំងប្រជាពលរដ្ឋជាង |
ជប៉ុនផ្តល់29.807ដុល្លារអាមេរិកសម្រាប់គម្រោងសាងសង់កំពង់ចម្លងកំពង់ហៅ Posted: 16 Feb 2013 07:17 PM PST រាជធានីភ្នំពេញ ៖ តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា ក្រោមគម្រោងការនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) រាជរដ្ឋាភិបាលជប៉ុនបានផ្តល់ទឹកប្រាក់សរុបចំនួន២៩.៨០៧ដុល្លារអាមេរិកដល់ក្រុមប្រឹក្សាឃុំកំពង់ហៅ |
មីយ៉ាន់ម៉ាមកដកបទពិសោធន៍លើវិស័យមីនពីប្រទេសកម្ពុជា Posted: 16 Feb 2013 07:14 PM PST រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៤ កុម្ភៈ គណៈប្រតិភូមជ្ឈមណ្ឌលសន្តិភាពនៃការិយាល័យប្រធានាធិបតី ប្រទេសមីយ៉ាន់ម៉ា ដឹកនាំដោយលោក Aung Thein អនុរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាននៃមជ្ឈមណ្ឌលសន្តិភាពរបស់ការិយាល័យប្រធានាធិបតី បានចូលជួបសម្តែងការគួរសមជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានអាជ្ញាធរមីន |
ធនាគារជាតិបណ្តុះបណ្តាលមន្ត្រីត្រួតពិនិត្យធនាគារ Posted: 16 Feb 2013 07:11 PM PST រាជធានីភ្នំពេញ ៖ នៅធនាគារជាតិនៃកម្ពុជា កាលពីព្រឹកថ្ងៃទី១៤ កុម្ភៈ មានបើកវគ្គបណ្តុះបណ្តាលបាគង២ ស្តីពីការត្រួតពិនិត្យធនាគារក្រោមអធិបតីភាពលោកជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដោយមានសិក្ខាកាមចូលរួមចំនួន២៦រូប ។ លោកទេសាភិបាលមានប្រសាសន៍ថា នេះគឺជាលើកទី២ហើយដែលធនាគារជាតិនៃកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង |
វាយប្រហារគ្រឿងផ្ទុះនៅក្រុងកេតាប៉ាគីស្ថានអ្នកស្លាប់ឡើងដល់79នាក់ Posted: 16 Feb 2013 07:04 PM PST ការវាយប្រហារភេរវកម្មដោយគ្រឿងផ្ទុះខ្លាំងមួយប្រឆាំងសហគមន៍ស៊ីអីុតបណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច៧៩នាក់ ហើយមនុស្សយ៉ាងតិច២០០នាក់ត្រូវរបួសនៅក្រុងកេតានាភាគនិរតីប៉ាគីស្ថានកាលពីថ្ងៃទី១៦ កុម្ភៈ ។នេះជាការវាយប្រហារភេរវកម្មយ៉ាងបង្ហូរឈាមបំផុតមួយនៅប៉ាគីស្ថានប្រឆាំងពួកស៊ីអីុតជាសហគមន៍មួយមានមនុស្ស២០%នៃប្រជាជនប៉ាគីស្ថានទាំង១៨០លាន |
ចំនួនអ្នករបួសដោយសារផ្ទុះដុំអាចម៍ផ្កាយនៅរុស្ស៊ីឡើងដល់ជិត1.000នាក់ Posted: 16 Feb 2013 07:02 PM PST ក្រសួងមហាផ្ទៃរុស្ស៊ីរាយការណ៍ថា ចំនួនមនុស្សត្រូវរបួសដោយសារការធ្លាក់កម្ទេចថ្មអាចម៍ផ្កាយមួយដែលផ្ទុះពីលើតំបន់អ៊ូរ៉ាល់រុស្ស៊ីបានឡើងដល់ជិត១.០០០នាក់ក្នុងនោះមានកុមារជាង២០០នាក់ ។យោងតាមអាជ្ញាធររុស្ស៊ីថា អ្នករបួសភាគច្រើនដោយសារបំណែកកញ្ចក់អគារ ឬផ្ទះដែលបែកពីព្រោះអាចម៍ផ្កាយនោះបានឆេះពេលប៉ះនឹងបរិយាកាសហើយផ្ទុះនៅលើមេឃធ្វើឱ្យខ្ទ័រខ្លាំង |
មនុស្សសតិមិនប្រក្រតីម្នាក់លួចដុតសំរាមក្នុងដីឡូត៍មួយកន្លែងឆេះសន្ធោសន្ធៅ Posted: 16 Feb 2013 06:51 PM PST រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះគំនរសំរាមសន្ធោសន្ធៅធ្វើឱ្យមានការភ្ញាក់ផ្អើលភ័យស្លន់ស្លោ បន្ទាប់ពីមនុស្សសតិមិនប្រក្រតីម្នាក់លួចដុតកាលពីវេលាម៉ោង៥ និង៥០នាទីល្ងាចថ្ងៃទី១៦ កុម្ភៈ ២០១៣ នៅក្នុងដីឡូត៍មួយកន្លែង តាមផ្លូវជាតិលេខ៦ ក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌប្ញស្សីកែវ ។ |
ជនជាតិចិនបើកម៉ូតូទៅបុកពីក្រោយរថយន្តឡិចស៊ីសបើកចេញពីស្ថានីយប្រេងឥន្ធនៈ Posted: 16 Feb 2013 06:47 PM PST រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១ និង២០នាទីរសៀលថ្ងៃទី១៥ កុម្ភៈ នៅចំណុចវិថីសេនាប្រមុខគឹម អុីលស៊ុង កែងផ្លូវលេខ ៦០៨ ក្បែរស្ថានីយប្រេងឥន្ធនៈស៊ូគីម៉ិច រង្វង់មូលទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ម៉ូតូសង់កូរ៉េបើកបរដោយជនជាតិចិនបានទៅបុករថយន្តឡិចស៊ីស ES500 ពណ៌ខ្មៅ ហើបកង់ក្រោយបន្តិច ចំណែកជនជាតិចិនរបួសផ្ទៃមុខ ។ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |