Koh Santipheap Daily

Koh Santipheap Daily


កម្ម​ករ-កម្ម​ការិនី​រោង​ចក្រ​ជាង​២​ម៉ឺន​នាក់​​បន្ត​កូដ​កម្ម​នៅ​ក្រុង​បាវិត​

Posted: 17 Feb 2013 11:57 PM PST

ខេត្ត​ស្វាយរៀង​ ៖ ​កម្ម​ករ-កម្ម​ការិនី​រោង​ចក្រ​ជាង​​២​ម៉ឺន​នាក់​ធ្វើការ​នៅ​ក្នុង​តំបន់​​សេដ្ឋ​កិច្ច​ពិសេស​មេន​ហាត​ធេន និង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​តាយសេង បាន​ដើរ​​ចេញពី​រោង​ចក្រ​ឈប់​ធ្វើការ​ដោយ​ពួកគេ​និយាយថា ការ​ដោះស្រាយ​រវាង​តំណាង​កម្ម​ករ​សហជីពជា​មួយ​ថៅកែរោងចក្រ​មាន​ការ​ចម្រូង​ចម្រាស​មិន​យក​ការ​សម្រប​សម្រួល​ពីអាជ្ញាធរ និង​គណៈ​​កម្ម​ការ​ដោះស្រាយ​វិវាទ​ ដូច្នេះ​រោងចក្រទាំង៣១​

ប៉េអឹម​ចាប់​ខ្លួន​យុវជន​ស្ទាវ​ម្នាក់​​​ពីបទ​ចាប់​​រំលោភ​ក្មេង​​ស្រី​អាយុ​១៣​ឆ្នាំ​

Posted: 17 Feb 2013 11:56 PM PST

ខេត្ត​ព្រះ​វិហារ ​៖ យុវជន​​ម្នាក់​ឈ្មោះ​វ៉ាត វ៉ាន់ ​អាយុ​២១​ឆ្នាំ ​ត្រូវ​បាន​សមត្ថ​កិច្ច​​កង​រាជអាវុធហត្ថ​​​ខេត្ត​ធ្វើ​ការ​ឃាត់​ខ្លួន​កាល​ពីវេលា​ម៉ោង​​៥​ល្ងាច​ថ្ងៃ​ទី​១៦ កុម្ភៈ ២០១៣ ​នៅ​ក្នុង​ភូមិ​បេង​ដូប ឃុំ​ស្រយ៉ង់ ស្រុក​គូលែន ​បន្ទាប់​ពី​មាន​ដើម​បណ្តឹង​ពី​​បង​បង្កើត​​ឈ្មោះ​ប៊ុន ផានិត ​ដោយ​សារ​យុវជន​ស្ទាវ​ខាង​លើ​​នេះ​​បាន​ចាប់​រំលោភ​សេព​សន្ថវៈ​​ទៅលើ​ក្មេង​ស្រីអនិតិ​ជន​​ម្នាក់​អាយុ១៣​ឆ្នាំ ដែល​ជា​ក្មេង​កំព្រា​គ្មាន​ឪពុក​ម្តាយ​

នាង​អាហ្សារេនកាលើកពាន Qatar Open

Posted: 17 Feb 2013 11:56 PM PST

កីឡាការិនី​វាយ​កូន​បាល់​លំ​ដាប់​ទី​២​ពិភព​លោក​​វិច​តូ​រី​យ៉ា អា​ហ្សា​រេន​កា​ បាន​ក្លាយ​ជា​អ្នក​លើក​ពាន​កម្ម​វិធី Qatar Open ប្រ​ចាំ​ឆ្នាំ​២០១៣​បន្ទាប់​ពី​បាន​បំ​បាក់​កីឡាការិនី​លំ​ដាប់​ទី​១​ពិភព​លោក​ថ្មី​គឺ​នាង​ស៊េរី​ណា វី​លៀមក្នុង​លទ្ធផល​៧-៦,២-៦​និង​៦-៣​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​១៧​កុម្ភៈ​នៅ​ក្រុង​ដូ​ហា​ប្រ​ទេស​កា​តា ។​ វា​ជា​លើក​ទី​២​ដែល​កីឡាការិនី​បេឡា​រុស​រូបនេះ​ការ​ពារបាន​ដោយ​ជោគ​ជ័យ​នូវ​ពាន​ជើង

កូនភ្លោះ​​បី​សម្តេច​តេជោ ហ៊ុន សែន ប្រសូត​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត

Posted: 17 Feb 2013 11:54 PM PST

រាជធានីភ្នំពេញ ៖ កូនភ្លោះ​​ស្រី៣​នាក់ របស់​សម្តេច​​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ​ហ៊ុន សែន ​បាន​ប្រសូត កាល​ពី​​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃទី​​១៧ កុម្ភៈ ២០១៣ ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ​ក្រោម​ការ​យក​ចិត្តទុកដាក់​ពីគ្រូពេទ្យ​​ទាំង​ម្តាយ​ និង​​ទារិកាមាន​​សុខភាព​ល្អប្រសើរ ។

Facebook បង្កើតគោលការណ៍ថ្មីដើម្បីសុវត្ថិភាពសមាជិកជាយុវវ័យ

Posted: 17 Feb 2013 11:45 PM PST

​​បណ្តាញសង្គម​ដ៏​ពេញនិយមលើ​ពិភព​លោក​ Facebook​បាន​ស្វែង​រក​យុទ្ធ​សាស្រ្ត​ថ្មី​ដើម្បី​ធានា​សុវត្ថិ​ភាព​សមា​ជិក​ខ្លួន​លើ​ប្រព័ន្ធ Graph Search ​មិន​ឲ្យ​បង្ហាញ Profile របស់​អ្នក​ប្រើ​ជា​យុវវ័យ​ទៅ​​ជន​ណា​ដែល​គេ​មិន​ស្គាល់​នោះ​ឡើយ ។​ប្រព័ន្ធថ្មីនេះ​មានគោល​ការណ៍ស្មុគ​ស្មាញ​ជាង​មុន​ដល់​អ្នក​ប្រើ​ប្រាស់​ដែល​ចង់​ស្វែង​រក​ព័ត៌​មាន​ផ្សេងៗ​នៃ​សមាជិក​ផ្សេង​ទៀត​ដូចជា Single Woman ក្នុង​

នគរបាល​ចរាចរ​ទទួល​បានវ​គ្គ​បំប៉ន​ស្តី​ពីការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​

Posted: 17 Feb 2013 11:30 PM PST

នគរបាល​ចរាចរ​ទទួល​បានវ​គ្គ​បំប៉ន​ស្តី​ពីការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​
ខេត្ត​ក្រចេះ​ ៖ នគរបាលចរាចរ​ជើង​គោក​មក​ពី​ស្រុក-​ក្រុង​នៅ​ទូទាំង​ខេត្ត​ បាន​ចូលរួម​ក្នុង​វគ្គ​បំប៉ន​ស្តី​ពីការរឹត​បន្តឹង​ច្បាប់​លើ​ការ​ពាក់​មួក​សុវត្ថិ​ភាព​ និងការ​បើក​បរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង​នា​ពេល​យប់ ។​ វគ្គ​បំប៉ន​នេះ​មាន​រយៈ​ពេលពីរ​ថ្ងៃ​គឺ​ថ្ងៃ​ទី​១៥-​១៦​ កុម្ភៈ​ ក្រោម​អធិបតី​ភាព​លោក​វរសេនីយ៍​ឯក​ ស្រី សំអាត​ អនុ​ប្រធាន​នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់​អគ្គ​ស្នង​ការដ្ឋាន​​នគរ​បាល​ជាតិ​ និង​លោក​វរ​

សាលា​ដំបូង​ខេត្ត​សម្រេច​ឃុំ​ខ្លួនអ្នក​ល្មើស​នេសាទ​ចំនួន​៥៧​នាក់​ដាក់​ពន្ធនា​គារ​បណ្តោះ​អាសន្ន​

Posted: 17 Feb 2013 11:29 PM PST

​ខេត្ត​សៀមរាប ៖ ​បន្ទាប់​ពី​មាន​ការ​សាក​សួរ​​​ដ៏មមា​ញឹក​​អស់​រយៈ​​ពេល​ពេញ​មួយ​ថ្ងៃ គឺ​នៅថ្ងៃទី​១៧ កុម្ភៈ ​ទី​បំផុត​​ចៅ​ក្រម​​សាលា​​ដំបូង​ខេត្ត​​សៀមរាប ​បាន​សម្រេច​ចេញ​ដីកា​បង្គាប់​​ឱ្យ​ឃុំ​ខ្លួន​អ្នក​នេសាទ​ចំនួន​៥៧​នាក់ ក្នុង​ចំណោម​​៦៧​​នាក់​ដែល​កម្លាំង​​កងរាជ​អាវុធហត្ថ​​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​បទល្មើស​​នេសាទ​​ដាក់​ពន្ធនា​គារ​​ជា​បណ្តោះ​អាសន្ន ដើម្បី​រង់ចាំ​សវនា​ការ​​ជំនុំ​ជម្រះ​ទោស​​ជា​​ក្រោយ ។

កុមារ​កម្ពុជា​ជិត​​2.000​នាក់​ទទួល​បាន​សម្លៀក​បំពាក់​ពី​នាវា​ MV logos hope

Posted: 17 Feb 2013 11:15 PM PST

កុមារ​កម្ពុជា​ជិត​​2.000​នាក់​ទទួល​បាន​សម្លៀក​បំពាក់​ពី​នាវា​ MV logos hope
ខេត្ត​​ព្រះ​សីហនុ ៖ នាវាបណ្ណា​ល័យ​យក្ស​របស់​ប្រទេស​អាឡឺម៉ង់​ ​បាន​បង្កើត​វិធី​ធំចំនួន​៣​បន្ថែមទៀត​ បន្ទាប់​ពីចូល​រួម​ផ្តល់​ចំណេះ​ដឹង​លើ​ផ្នែកសិក្សាធិ​ការ​ និង​​​ជា​ការ​លើក​ស្ទួយ​វិស័យ​ទេសចណ៍​ក្នុងព្រះរាជាណាចក្រកម្ពុជា ។បន្ទាប់​ពី​ការ​ចូល​ចត​ជាង​២​សប្តាហ៍​កន្លងមក ​ក្រុម​ការ​ងារ​នៃនា​វា​ទេសចរណ៍​បណ្ណាល័យ​យក្ស​បាន​បង្កើត​កម្ម​វិធីធំៗ​ចំនួន​៣​គួរ​ឱ្យ​កត់​សម្គាល់ ​។

ក្រោយ​ភ្លៀង​​អាចម៍​ផ្កាយ​រុស្ស៊ី​ស្នើ​ប្រព័ន្ធ​​ការ​ពារ​អវកាស​រួម​

Posted: 17 Feb 2013 11:14 PM PST

ក្រោយ​ភ្លៀង​​បំណែក​អាចម៍​​ផ្កាយ​ដែល​​វាយ​ប្រហារ​​លើ​តំបន់​​អ៊ូរ៉ាល់​​​រុស្ស៊ី​មក​​ឧបនាយក​រដ្ឋ​មន្ត្រី​​រុស្ស៊ី​​លោក​ឌីមីឌ្រី​រ៉ូហ្គោ​ហ្ស៊ីន​​បាន​ស្នើ​កាល​ពី​ថ្ងៃទី​១៦ កុម្ភៈ​​កន្លង​មក​នេះ​​ឱ្យ​បង្កើត​​​ប្រព័ន្ធ​ការ​ពារ​​​រួមមួយ​​ដើម្បី​​​ប្រឈម​មុខ​​នឹង​ការ​គំរាម​កំហែង​​​​​អវកាស ។មនុស្ស​​ដល់​ទៅ​​ប្រមាណ​ជា​​១.២០០​នាក់​​ត្រូវ​របួស​​ពេល​​ធ្លាក់​​កម្ទេច​​​អាចម៍​ផ្កាយ ។ លោក​រ៉ូហ្គោ​ហ្ស៊ីន​និយាយ​ថា ​មនុស្ស​​ជាតិ​ត្រូវ​​បង្កើត​​ប្រព័ន្ធ​​មួយ​

រដ្ឋាភិបាលថៃរំពឹងថា​នឹងចែក​ចាយ​អង្ករ​២,៥​​លានតោន​​តាម​រយៈ​កិច្ចសន្យា ​G2G

Posted: 17 Feb 2013 11:03 PM PST

រដ្ឋាភិបាលថៃរំពឹងថា​ នឹងចែក​ចាយ​អង្ករ​២,៥​​លាន​តោន​តាមរយៈ​​កិច្ចសន្យា​រដ្ឋា​ភិបាល​​​ទៅ​កាន់​រដ្ឋាភិបាល​ ឬ​(G2G)​នៅ​ក្នុង​ឆ្នាំ​នេះ​ចំ​ពេល​​ដែល​មាន​ការ​រិះគន់​​ពីវិស័យ​ឯកជន​​ថា​​គោល​ដៅ​នេះ​គឺគួរ​ឲ្យព្រួយបារម្ភ ដោយសារ​តែ​តម្លៃ​អង្ករ​ថៃ​ថ្លៃពេក​ និង​ការផ្គត់ផ្គង់​​កើន​ឡើង​ច្រើន​ហួស​ ។ ប្រធាន​ក្រុមហ៊ុននាំចេញអង្ករ​ Ponglarp Co Ltd.​លោក Sompong Kitireanglarp ថ្លែង​ថា​ គោលដៅនេះ​

លួច​ម៉ូតូ​ពី​ភ្នំ​ពេញ​គេច​ខ្លួន​ទៅ​ថៃ​8​ខែ​ក្រោយ​ត្រូវ​ចាប់​ខ្លួន​នៅ​​កំពង់​ធំ​

Posted: 17 Feb 2013 11:00 PM PST

លួច​ម៉ូតូ​ពី​ភ្នំ​ពេញ​គេច​ខ្លួន​ទៅ​ថៃ​8​ខែ​ក្រោយ​ត្រូវ​ចាប់​ខ្លួន​នៅ​​កំពង់​ធំ​
​ខេត្ត​​​កំពង់​ធំ ៖ ​មុ​ខ​​​សញ្ញា​លួច​ម៉ូតូ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​នគរ​បាល​ស្រុក​សន្ទុក​ឃាត់​ខ្លួន កាល​ពី​ថ្ងៃ​ទី​១២ កម្ភៈ នៅ​ចំណុច​មុខ​កន្លែង​លក់​ទិញ​ម៉ូតូ​ផ្សារ​កំពង់​ថ្ម ស្រុក​សន្ទុក​ បន្ទាប់​ពី​ជន​​ដៃ​ដល់​ទាំង​ពីរ​​នាក់​បាន​ធ្វើ​សកម្ម​ភាព​លួច​មូ៉​តូ​​១​គ្រឿង​ កាល​ពី​ថ្ងៃ​ទី​២ មិថុនា ឆ្នាំ​២០១២ ពី​រាជ​ធានី​ភ្នំពេញ ។

ពិធីករពិធីការិនី​​ទទួល​ការ​បណ្តុះ​បណ្តាល​ស្តី​ពី​ទីក្រុង​​ស្អាត​

Posted: 17 Feb 2013 10:59 PM PST

រាជធានីភ្នំពេញ ៖ ពិធី​ករ​ ពិធីការិនីតំណាង​ស្ថានីយ​ទូរទស្សន៍​ វិទ្យុ​ និង​យុវជន​​ យុវនារី​​ និង​ក្រុម​សហ​ភាព​សហ​ព័ន្ធ​​យុវជន​កម្ពុជា​​ប្រមាណ​២០០​នាក់ ត្រូវ​​បាន​ក្រសួង​ទេស​ចរណ៍​​អញ្ជើញ​​​ឱ្យ​​ចូល​រួម​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​​ស្តីពី​ទីក្រុង​ស្អាត ។ ​វគ្គ​បណ្តុះ​​បណ្តាល​នេះ​មាន​រយៈ​ពេល​មួយ​ថ្ងៃ គឺ​ថ្ងៃទី​១៨ ​កុម្ភៈ ​២០១៣ ​នៅសណ្ឋា​គារ​កាំបូឌីយ៉ាណា ។ ​នាឱកាស​នោះ​ផង​ដែរ​ក៏​មាន​រៀបចំ​នូវ​ពិធី​​ចុះ​អនុ​ស្សរណៈ​​

អ្នក​លក់​ទឹក​ត្នោត​​​ជូរ​ជិះ​ម៉ូតូ​​បុក​​ខឿន​​មុខ​ធនាគារ​​​ដួល​បោក​ក្បាល​ស្លាប់​

Posted: 17 Feb 2013 10:45 PM PST

ខេត្ត​កំពង់​ឆ្នាំង​ ៖ បុរស​ចំណាស់​​​ជា​អ្នក​លក់​ទឹក​ត្នោត​​ជូរ​ម្នាក់​បាន​ជិះ​ម៉ូតូដួល​ខ្លួន​ឯង​បណ្តាល​​ឱ្យ​ស្លាប់​​​ភ្លាម​កាល​ពី​វេលា​ម៉ោង​​៨​និង​៣០​នាទី​​​យប់ថ្ងៃទី​១៦​ កុម្ភៈ នៅ​ចំណុច​​មុខ​ធនាគារ​​​​ខេត្ត​ស្ថិត​ក្នុង​ភូមិ​​ម៉ុង​បារាំង សង្កាត់​ប្អេរ ខណៈ​បុរស​​រូប​នោះ​ជិះម៉ូតូ​​​ត្រឡប់​​​ពី​លក់​ទឹក​ត្នោត​​ជូរ​​វិញ ។​

​លោកអនុសេនីយ៍ត្រី​ស្រវឹង​ស្រាឮថា​ប្រពន្ធ​ទៅជួលសណ្ឋាគារ​ដកកាំភ្លើង​វាយសន្តិសុខ​ពកក្បាល

Posted: 17 Feb 2013 10:35 PM PST

រាជធានីភ្នំពេញ ៖ លោកអនុសេនីយ៍ត្រី​ម្នាក់ចេញពីហូបការស្រវឹងស្រាបាត់ប្រពន្ធ ឮសន្តិសុខប្រាប់ថា​ ទៅជួលសណ្ឋាគារ​ស្រាប់តែ​ទាត់​សន្តិសុខមួយជើង​រួចដកកាំភ្លើងវាយពកក្បាលពីក្រោយ ហើយអាមែកាំភ្លើងគំរាមទៀត ត្រូវប៉ូលិស​ប៉ុស្តិ៍ផ្សារដើមគ​ឃាត់ខ្លួន​យក​ទៅ​សាកសួរបញ្ជូន​ទៅកងរាជអាវុធ​ហត្ថខណ្ឌទួលគោក ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១០ និង២០​នាទីយប់​

ហាង​ New Collection នៅ​កម្ពុជា​ ផ្នែក​មួយ​នៃ​ក្រុម​ហ៊ុន​ Ming Wuoy Group

Posted: 17 Feb 2013 10:30 PM PST

ហាង​ New Collection នៅ​កម្ពុជា​ ផ្នែក​មួយ​នៃ​ក្រុម​ហ៊ុន​ Ming Wuoy Group
រាជ​ធានី​ភ្នំពេញ ៖ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៣​ កន្លង​មក​នេះ​ លោក​ឧត្តម​ ថៃភៀង​ ប្រធាន​គ្រប់​គ្រង​​ប្រតិបត្តិ​ប្រចាំ​ហាង​ New Collection Group និង​អ្នក​នាង​ឃួន ដាវី​ ប្រធាន​គ្រប់​គ្រង​ផ្នែក​ទីផ្សារ​ប្រចាំ​ក្រុម​ហ៊ុន​ Ming Wuoy Group បាន​រួម​គ្នា​បរិច្ចាគ​ធនធាន​មួយ​ចំនួន​ដល់​គណៈ​កម្មាធិការប្រតិបត្តិ​​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ ។​

ថៅកែ​សណ្ឋាគារ​រ៉ក់ រ៉ូ​យ៉ាល់​ ក្រុង​កែប​រំលោភ​មិនចេះ​ឆ្អែត​ លោកថេង គួយ រំលោភ​ឆ្នេរ​សមុទ្រ​យក​ស្រះ​ទឹក​រដ្ឋ​និង​រំលោភ​ដី​កម្មសិទ្ធិ​គេ​

Posted: 17 Feb 2013 10:30 PM PST

​ខេត្តកែប ៖ ​អ្នក​មាន​សម័យ​ថ្មី​ម្នាក់​ដែល​កោះ​សន្តិ​ភាព​ រក​ប្រវត្តិ​មកជួយ​ផ្សាយ​​មិន​ទាន់​ច្បាស់ ​ឈ្មោះ​ថេង គួយ​ ​ថៅ​កែ​សណ្ឋាគារ​មួយ​ឈ្មោះ​ រ៉ក់ ​រ៉ូ​យ៉ាល់ ​នៅ​ក្រុង​កែប ​មិន​ត្រឹម​តែ​មាន​សំណាង​បាន​បំពាន​បន្លំ​យក​ស្រះ​ទឹក​​មួយ​របស់​រដ្ឋ​ទៅ​ធ្វើ​អាជីវ​កម្ម​ដើម្បី​ប្រយោជន៍​ផ្ទាល់​​បុគ្គល​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ ​គឺថែម​ទាំង​មាន​ចិត្ត​ទំនើង​​ហ៊ាន​​បំផ្លាញ​របង​ដីកម្មសិទ្ធិ​ឯក​ជន​មួយ​​នៅជាប់​ស្រះ​ទឹក ដើម្បី​

នាង​អាហ្សារេនកាលើកពាន Qatar Open

Posted: 17 Feb 2013 10:22 PM PST

កីឡាការិនី​វាយ​កូន​បាល់​លំ​ដាប់​ទី​២​ពិភព​លោក​​វិច​តូ​រី​យ៉ា អា​ហ្សា​រេន​កា​ បាន​ក្លាយ​ជា​អ្នក​លើក​ពាន​កម្ម​វិធី Qatar Open ប្រ​ចាំ​ឆ្នាំ​២០១៣​បន្ទាប់​ពី​បាន​បំ​បាក់​កីឡាការិនី​លំ​ដាប់​ទី​១​ពិភព​លោក​ថ្មី​គឺ​នាង​ស៊េរី​ណា វី​លៀមក្នុង​លទ្ធផល​៧-៦,២-៦​និង​៦-៣​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​១៧​កុម្ភៈ​នៅ​ក្រុង​ដូ​ហា​ប្រ​ទេស​កា​តា ។​ វា​ជា​លើក​ទី​២​ដែល​កីឡាការិនី​បេឡា​រុស​រូបនេះ​ការ​ពារបាន​ដោយ​ជោគ​ជ័យ​នូវ​ពាន​ជើង​

Pistorius លុប​ចោល​ការ​ប្រ​កួត​ក្រោយជាប់​ចោទបាញ់​សម្លាប់​មិត្ត​ស្រី​

Posted: 17 Feb 2013 10:20 PM PST

យោង​តាម​អ្នកចាត់​ចែង​ការ​ងារ​របស់​ខ្លួន​ អត្ត​ពលិក​ពិ​ការ​ជើង​ទាំង​ទ្វេ​ពី​កំណើត​របស់​អា​ហ្វ្រិក​ខាង​ត្បូង​ Oscar Pistoriusនឹង​លុប​ចោល​រាល់​ការ​ប្រ​កួត​ទាំង​អស់​ដែល​គ្រោង​ធ្វើ​នា​ខែ​ខាង​មុខ​ៗបន្ទាប់​ពី​រង​ការ​ចោទ​ប្រ​កាន់​ពី​បទ​ធ្វើ​ឃាត​មិត្ត​ស្រី​របស់​ខ្លួន​ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រ​ឡាញ់ ។ អត្ត​ពលិក​​អូ​ឡាំ​ពិក​និង​ប៉ា​រ៉ា​​ឡាំ​ពិក​រូប​នេះ​ត្រូវ​បាន​គេ​ចោទ​ប្រ​កាន់​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ក្នុង​បទ​ឃាត​កម្ម​គិត​

Danica Patrick គ្រង​ជើង​ឯក​បណ្តោះ​អា​សន្ន​​ NASCAR Sprint Cup

Posted: 17 Feb 2013 10:19 PM PST

នាង​ Danica Patrick​បាន​ក្លាយ​ជា​អ្នក​បើក​បរ​លឿន​ជាង​គេ​បំ​ផុត​​និង​គ្រង​ជើង​ឯក​បណ្តោះ​អា​សន្ន​ក្នុង​​កម្ម​វិធី​ប្រ​ណាំង​រ​ថយន្ត​​NASCAR Sprint Cupឆ្នាំ​២០១៣​បន្ទាប់​ពី​នាង​ប្រើ​អស់​ថិរវេលា​តិច​ជាង​គេ​បំ​ផុត​ ៤៥,៨១៧​វិ​នា​ទី​ ​​ក្នុង​ការ​ប្រ​ណាំង​​ដែល​ត្រូវ​បាន​រៀប​ចំ​ធ្វើ​​នៅ Daytona Beach រដ្ឋផ្លរី​ដា សហរដ្ឋ​អា​មេរិក​កាល​ពី​ថ្ងៃ​ទី​១៧​​កុម្ភៈ ។​ ក្នុង​នាម​ជា​អ្នក​បើក​បរស្ត្រី​តែ​ម្នាក់​គត់​របស់​ក្រុម

Jiyai Shinឈ្នះ​​ជើង​ឯកវាយ​កូន​គោល​នៅ​អូ​ស្ត្រា​លី​

Posted: 17 Feb 2013 10:17 PM PST

កីឡាការិនី​កូ​រ៉េ​ខាង​ត្បូង​Jiyai Shin​បាន​ក្លាយ​ជា​អ្នក​វាយ​បំ​បែក​កញ្ចប់​ថវិ​កា​១លាន​និង​២​សែន​ដុល្លារ​អា​មេរិក​​នៃ​​កម្ម​វិធី ​Women's Australian Openក្រោយ​ពីធ្វើ​បាន​ពិន្ទុ ១ អាន់​ឌ័រ​ប៉ា ៧២បន្ថែម​ទៀត​ក្នុង​ជុំផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​​អា​ទិត្យ​ទី​១៧ខែ​កុម្ភៈ​​ ។ ការ​ប្រ​កួត​ត្រូវបាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​ឈ្មោះ​ Royal Canberra Golf ប្រ​ទេស​អូ​ស្ត្រា​លី​​ ។

រថយន្ត​​កូរ៉េ​​សាក​កម្លាំង​​​ជាមួយ​ហ៊ីណូ​ដឹក​សាប៊ូ​​ខ្ទេច​មុខ​​​មួយ​ចំហៀង​

Posted: 17 Feb 2013 10:15 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ រថយន្ត​​​កូរ៉េ​​​ធុន​តូច​មួយ​គ្រឿង​​ដឹក​ឧបករណ៍​តន្ត្រី​​​ដោយ​មាន​សណ្តោង​​ម៉ាស៊ីន​ភ្លើង​ផង​ បាន​សាក​​កម្លាំង​​​គ្នា​ជាមួយ​​រថយន្ត​ម៉ាក​​ហ៊ីណូ​​ធុន​យក្ស​​នៅ​ចំណុច​ផ្លូវ​កោង​បណ្តាល​​ឱ្យ​ខ្ទេច​​​មុខ​មួយ​ចំហៀង​​សំណាង​​​ល្អ​មិន​មាន​​អ្នក​រង​​របួស​ ។ ហេតុការណ៍​​នេះ​បាន​កើតឡើង​​កាល​ពី​វេលា​ម៉ោង​​៩​និង​៣០​នាទី​​​ព្រឹក​ថ្ងៃទី​១៦ កុម្ភៈ​ ​​លើ​កំណាត់​ផ្លូ​វ​​ជាតិ​លេខ​៥ ​ចម្ងាយ​ពី​ស្ពាន​ទឹក​​

យុវជន​កម្ពុជា​ពង្រីក​សមត្ថ​ភាព​បន្ថែម​ក្នុង​ការ​ប្រកួត​ប្រជែង​ទី​ផ្សារ​ការងារអា​ស៊ាន​

Posted: 17 Feb 2013 10:00 PM PST

យុវជន​កម្ពុជា​ពង្រីក​សមត្ថ​ភាព​បន្ថែម​ក្នុង​ការ​ប្រកួត​ប្រជែង​ទី​ផ្សារ​ការងារអា​ស៊ាន​
រាជ​ធា​នី​ភ្នំពេញ ៖​ យុវ​ជន​កម្ពុជា​ប្រ​មាណ​ជាង​៤០០​នាក់​ ដែល​កំពុង​បន្ត​ការ​សិក្សា​តាម​សាកល​វិទ្យា​ល័យ​នា​នា​​ និង​​មួយ​ចំនួន​កំពុង​បម្រើ​ការ​ងារ​នៅ​តាម​បណ្តា​ស្ថា​ប័ន​ បាន​ស្វែង​យល់​ពី​បទ​ពិ​សោធ​ន៍​នៃ​ភាព​ជោគ​ជ័យ​ការ​ងារ​បន្ថែម​ ដើ​ម្បី​ពង្រីក​ចំណេះ​ដឹង​ឱ្យ​កាន់​តែ​ទូ​លំ​ទូលាយ​ ​សំដៅ​ត្រៀម​ខ្លួន​ប្រ​កួត​ប្រជែង​ទី​ផ្សារ​ការ​ងារ​នៅ​ពេល​ធ្វើ​សមា​ហរណកម្ម​អា​ស៊ាន​នា​ពេល​​ខាង​មុខ ។

អគ្គិភ័យ​​ឆាបឆេះ​​​​ផ្ទះ​​សិប្បកម្មធ្វើ​រ៉ឺម៉ក​​ម៉ូតូ​ហ្មត់​​នៅតាម​​ជួរ​មាត់​ទន្លេ​សង្កាត់​ឫស្សីកែវ

Posted: 17 Feb 2013 09:52 PM PST

រាជធានីភ្នំពេញ ៖ អគ្គិភ័យ​​បាន​ឆាបឆេះ​លំនៅ​ឋាន​១​ខ្នង​ធ្វើ​អំពីឈើ​ប្រក់​ស័ង្កសី​ដែល​ម្ចាស់​ប្រកបរបរធ្វើ​សិប្បកម្ម​រ៉ឺម៉ក​ម៉ូតូ​យីហោគង់​គាន់ ​​នៅ​តាមដង​ជួរ​មាត់​ទន្លេ​ ស្ថិត​ក្នុងភូមិ​ឃ្លាំងសាំង សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពីវេលា​ម៉ោង​១១​​និង​៥​នាទី​​ព្រឹក​​ថ្ងៃទី​១៨ កុម្ភៈ ២០១៣ ។

ក្មេង​ទំ​នើង​ពីរ​ក្រុម​ដេញ​វាយ​កាប់​ចាក់​គ្នា​ទៀត​ផ្អើល​អ្នក​ស្រុក​ទាំង​យប់​

Posted: 17 Feb 2013 09:45 PM PST

ក្មេង​ទំ​នើង​ពីរ​ក្រុម​ដេញ​វាយ​កាប់​ចាក់​គ្នា​ទៀត​ផ្អើល​អ្នក​ស្រុក​ទាំង​យប់​
ខេត្តប៉ៃ​លិន​ ៖​ ក្មេង​ទំនើង​២​ក្រុម​​បាន​ដេញ​វាយ​និង​គប់​គ្នា​ រត់​ប្រ​សាច​ពេញ​ផ្លូវ​ជាតិ​ ហើយ​រត់​ចូល​តាម​ផ្ទះ​អ្នក​ភូមិ​ ដោយ​អ្នក​ខ្លះ​ប្រើ​ដំបង​ ខ្លះ​ទៀត​ប្រើ​ដុំ​ថ្ម​គប់​គ្នា​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពល​រដ្ឋ​ដែល​កំពុង​​ដេក​​លង់​លក់​ក្នុង​ផ្ទះ​ទាំង​យប់​ ហើយ​ត្រូវ​បាន​នគរ​បាល​ប៉ុស្តិ៍​សង្កាត់​ទួល​ល្វា​ សហ​ការ​ជា​មួយ​នគរ​បាល​ក្រុង​ប៉ៃ​លិន​ចាប់​បាន​៤​នាក់​ យក​ទៅ​អប់​រំ​នៅ​ប៉ុស្តិ៍​ទួល​ល្វា​ រួច​ធ្វើ​កិច្ច​

ស្រវឹង​ធ្លាក់​ភ្នែក​កាន់​ចង្កូត​ម៉ូតូ​លែង​ជាប់​ដួល​សន្លប់​2​នាក់

Posted: 17 Feb 2013 09:30 PM PST

ស្រវឹង​ធ្លាក់​ភ្នែក​កាន់​ចង្កូត​ម៉ូតូ​លែង​ជាប់​ដួល​សន្លប់​2​នាក់
រាជធានី​ភ្នំពេញ ៖ ​បុរស​២​នាក់​បាន​រង​របួស​ធ្ងន់​ធ្ងរ​​សន្លប់​ស្តូក​ស្តឹង​នៅ​កណ្តាល​ផ្លូវ​ ខណៈ​ពួក​គេ​​ស្រវឹង​ស្រា​ ហើយ​បើក​ម៉ូតូ​ស្មាស​ពណ៌​ក្រហម​លាយ​ខ្មៅ​មួយ​គ្រឿង​ក្នុង​ល្បឿន​លឿន​ តែ​កាន់​ចង្កូត​ម៉ូតូ​អត់​ជាប់​ បណ្តាល​ឱ្យ​ដួល​ប្រាវ​កាល​ពី​វេលា​ម៉ោង​១២​​អធ្រាត្រ​ ថ្ងៃ​ទី១៦​​ កុម្ភៈ​ តាម​បណ្តោយ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ។​

ជួល​កម្ម​ករ​មក​យាម​បែ​ត្រី​ដូច​ជួល​ចោរ​មក​លួច​ដោះ​ខ្សែ​ក​កូន​

Posted: 17 Feb 2013 09:00 PM PST

ជួល​កម្ម​ករ​មក​យាម​បែ​ត្រី​ដូច​ជួល​ចោរ​មក​លួច​ដោះ​ខ្សែ​ក​កូន​
ខេត្តកំពង់​ធំ​ ៖​ កម្មករ​យាម​បែ​ត្រី​ម្នាក់​ ត្រូវ​បាន​ម្ចាស់​ផ្ទះ​ចោទ​ថា​ បាន​លួច​ដោះ​ខ្សែ​ក​កូន​របស់​គាត់​កាល​ពី​វេលា​ម៉ោង​៣​ និង​១០​នាទី​រសៀល​ ថ្ងៃ​ទី​១៥​ កុម្ភៈ​ នៅ​ចំណុច​ភូមិ​អា​ចារ្យ​លាក់​ សង្កាត់​អាចារ្យ​លាក់​ ក្រុង​ស្ទឹង​សែន​ ។ពាក់​ព័ន្ធ​នឹង​ហេតុ​ការណ៍​នេះ​ នគរ​បាល​ក្រុង​ស្ទឹង​សែន​ ឱ្យ​ដឹង​ថា​ យុវជន​ឈ្មោះ​ ស៊ាន​ ធី​រ៉ា​ អាយុ​១៩​ឆ្នាំ​ ទី​លំនៅ​ភូមិ​ខ្ទម​មន​ ឃុះ​ពពក​ ស្រុក​ស្ទោង​ ត្រូវ​បាន​ម្ចាស់​ផ្ទះ​ប្តឹង​

ប៉ូលិស​​ខណ្ឌ​សែនសុខ ព័ទ្ធចាប់​​ក្រុម​ចោរ​ប្លន់​ម៉ូតូ​បាន​៤​នាក់​​បន្ថែម​ទៀត​

Posted: 17 Feb 2013 08:35 PM PST

រាជធានីភ្នំពេញ ៖ ក្រុម​ចោរ​មាន​គ្នា​៤​នាក់​បានធ្វើ​​សកម្ម​ភាព​ប្លន់​យក​ម៉ូតូ​​​ម៉ាក​សេ​១២៥ ត្រូវ​ប៉ូលិស​​ចាប់​បាន​៣​នាក់ និង​រត់​រួច​ម្នាក់ ។ ហេតុ​ការណ៍​​នេះ​កើតឡើង​​កាល​ពីវេលា​ម៉ោង​១១ និង​១៥​នាទី​យប់​ថ្ងៃទី​​១៧ កុម្ភៈ ២០១៣។ ហើយ​រហូតមកដល់​​ម៉ោង​១១​ព្រឹក​​​ថ្ងៃទី​១៨ កុម្ភៈ ២០១៣​​ ប៉ូលិស​តាម​ឆែកឆេរ​​ និងចាប់​បាន​​៤​នាក់​​បន្ថែម​ទៀត​ដែល​មក​សម្ងំ​​លាក់​ខ្លួន​នៅ​បន្ទប់​​ជួល​១ ស្ថិត​ក្នុង​ក្រុម​១ ភូមិ​ទឹកថ្លា ​សង្កាត់​ទឹក

អគ្គិភ័យ​កំពុង​ឆាបឆេះ​​​​ផ្ទះ​ពល​រដ្ឋ​នៅតាម​​ជួរ​មាត់​ទន្លេ​សង្កាត់​ឫស្សីកែវ

Posted: 17 Feb 2013 08:06 PM PST

រាជធានីភ្នំពេញ ៖ តាម​ព័ត៌​ជំហាន​ដំបូង​ឱ្យ​ដឹងថា អគ្គិភ័យ​កំពុង​ឆាបឆេះ​លំនៅ​ឋាន​​នៅ​តាមដង​ជួរ​មាត់​ទន្លេ​ ស្ថិត​ក្នុងភូមិ​ឃ្លាំងសាំង សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពីវេលា​ម៉ោង​១១​​និង​៥​នាទី​​ ថ្ងៃទី​១៨ កុម្ភៈ ២០១៣ ឥឡូវនេះ​ប៉ូលិស​កំពុងចាត់​ចែង​ហៅ​រថយន្តពន្លត់​អគ្គិភ័យ​​មក​បាញ់​ទឹកពន្លត់​៕

អគ្គិភ័យ​កំពុង​ឆាបឆេះ​​​​ផ្ទះ​ពល​រដ្ឋ​នៅតាម​​ជួរ​មាត់​ទន្លេ​សង្កាត់​ឫស្សីកែវ

Posted: 17 Feb 2013 08:06 PM PST

រាជធានីភ្នំពេញ ៖ តាម​ព័ត៌​ជំហាន​ដំបូង​ឱ្យ​ដឹងថា អគ្គិភ័យ​កំពុង​ឆាបឆេះ​លំនៅ​ឋាន​​នៅ​តាមដង​ជួរ​មាត់​ទន្លេ​ ស្ថិត​ក្នុងភូមិ​ឃ្លាំងសាំង សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពីវេលា​ម៉ោង​១១​​និង​៥​នាទី​​ ថ្ងៃទី​១៨ កុម្ភៈ ២០១៣ ឥឡូវនេះ​ប៉ូលិស​កំពុងចាត់​ចែង​ហៅ​រថយន្តពន្លត់​អគ្គិភ័យ​​មក​បាញ់​ទឹកពន្លត់​៕

ចោរ​លួច​កាច់.ក​ម៉ូតូ​​អស់​លក្ខណ៍​ម្ចាស់​តាម​ទាន់​ផ្តួល​ម៉ូតូ​​ចោល​កណ្តាល​ផ្លូវ

Posted: 17 Feb 2013 07:53 PM PST

រាជធានីភ្នំពេញ ៖ ​ជន​សង្ស័យ​​ម្នាក់​​​បាន​លួច​កាច់.ក​ម៉ូតូ​សេ​១២៥ ​ស៊េរី២០០៥ ពណ៌ខ្មៅ ​ពី​មុខ​ផ្ទះ​​លេខ​១៣អា ​ផ្លូវ​លេខ​២៨៤ ​សង្កាត់​អូឡាំពិក ​ខណ្ឌ​ចំការ​មន ​កាល​ពីវេលា​ម៉ោង​​១០​និង​៣០​នាទី​យប់​ថ្ងៃទី​១៧ កុម្ភៈ ២០១៣ រួច​ជិះ​រត់​ទៅ​​ដល់​ស្តុប​២៣០ ​កែង​​២២៣ ​សង្កាត់​ផ្សារ​ដើមគ ​ខណ្ឌ​ទួល​គោក ​ត្រូវ​ម្ចាស់​ម៉ូតូ​​ជិះ​ដេញ​​តាម​ទាន់​ជន​សង្ស័យក៏​ផ្តួល​ម៉ូតូ​ចោល​កណ្តាល​ផ្លូវ​រត់​គេច​ចូល​ទៅ​ក្នុង​​ដីឡូត៍​ផ្ទះ​ប្រជា​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!