Koh Santipheap Daily

Koh Santipheap Daily


ចិន​ភ្ញាក់​ផ្អើល​នឹង​ការ​អះ​អាង​របស់​ WADA​

Posted: 19 Feb 2013 11:36 PM PST

ប្រ​ធាន​កិច្ច​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​សារ​ធាតុ​ញៀន​របស់​ចិន​បាន​និយាយ​ថា ខ្លួន​ពិត​ជា​ភ្ញាក់​ផ្អើល​ខ្លាំង​ក្រោយ​ពី​មន្ត្រី​ជាន់​ខ្ពស់​ភ្នាក់​ងារ​ប្រ​ឆាំង​សារ​ធាតុ​ញៀន​ពិភព​លោក​ (WADA)ចោទ​ប្រ​​កាន់​ថា ផលិត​ផល​អា​ហារ​របស់​ចិន​៩៩​ភាគ​រយ​គឺ​មាន​ដាក់​សារ​ធាតុ​ខុស​ច្បាប់ ។ ​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សម្តី​របស់​អគ្គ​នា​យក​ WADAលោក David Howman​ប្រ​ធាន​​កិច្ច​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​សារ​ធាតុ​ញៀន​ចិ​ន​​

ចិន​ភ្ញាក់​ផ្អើល​នឹង​ការ​អះ​អាង​របស់​ WADA​

Posted: 19 Feb 2013 11:36 PM PST

ប្រ​ធាន​កិច្ច​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​សារ​ធាតុ​ញៀន​របស់​ចិន​បាន​និយាយ​ថា ខ្លួន​ពិត​ជា​ភ្ញាក់​ផ្អើល​ខ្លាំង​ក្រោយ​ពី​មន្ត្រី​ជាន់​ខ្ពស់​ភ្នាក់​ងារ​ប្រ​ឆាំង​សារ​ធាតុ​ញៀន​ពិភព​លោក​ (WADA)ចោទ​ប្រ​​កាន់​ថា ផលិត​ផល​អា​ហារ​របស់​ចិន​៩៩​ភាគ​រយ​គឺ​មាន​ដាក់​សារ​ធាតុ​ខុស​ច្បាប់ ។ ​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សម្តី​របស់​អគ្គ​នា​យក​ WADAលោក David Howman​ប្រ​ធាន​​កិច្ច​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​សារ​ធាតុ​ញៀន​ចិ​ន​​

ក្រុម​ហ៊ុន KTH និង Nokia បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​តាម​រយៈ​​ការ​បង្កើត​ផ្សារ​ទំនើប KTH Premium Power Mall

Posted: 19 Feb 2013 11:31 PM PST

KTH Premium Power Mall គឺ​​ជា​ផ្សារ​ទំនើប​ទើប​នឹង​បើក​​ថ្មី​ក្នុង​ផ្ទៃ​ក្រឡា​​១.២០០​ម៉ែត្រ​ការ៉េ​​មា​នទីតាំង​តាម​បណ្តោយ​មហា​វិថី​ម៉ៅសេទុង ​ដែល​អតិថិ​ជន​​អាច​ស្វែង​រក​ផលិត​ផល​​អេឡិច​​ត្រូ​និក​ម៉ាក​ល្បីៗ​​គុណ​ភាព​​ខ្ពស់​ជា​ច្រើន​ជុំ​វិញ​ពិភព​លោក ។ ​អតិថិ​ជន​​​ដែល​បាន​អញ្ជើញ​មក​ផ្សារ​ទំនើប KTH Premium Power Mall ​នឹង​​រីក​រាយ​​ក្នុង​ការ​ជ្រើសរើស​​ផលិត​ផល​ម៉ាក​ល្បីៗជា​ច្រើន​ជុំវិញ​ពិភព​លោក

ប្រ​ពន្ធ​​ខឹង​ប្តី​មាន​ស្រី​កាប់​ជិត​30​ប៉័ង​តោ​សន្លប់​ក្នុង​ថ្លុក​ឈាម​

Posted: 19 Feb 2013 11:30 PM PST

ជនរងគ្រោះកំពុងត្រូវបានសង្គ្រោះ
ខេត្ត​ស្វាយ​រៀង​ ៖​ បុ​រស​ម្នាក់​ត្រូវ​ប្រពន្ធ​កាប់​ចិញ្រ្ចាំ​ចំនួន​២៩​ប៉័ង​តោ​គឺ​ចំ​ក្បាល៣​កាំ​បិត​ ចំ​ស្មា​២​កាំ​បិត​ ចំ​ដៃ​ស្តាំ​៧​កាំ​បិត​ ដាច់​ម្រាម​ដៃ​២​ ដាច់​ខ្នង​ដៃ​ ដាច់​ស​រ​សៃ​ ដៃ​ឆ្វេង​៥​កាំ​បិត​ ដាច់​ខ្នង​ដៃ​ម្រាម​ដៃ​ ជិត​ដាច់​ប្រ​អប់​ដៃ​ ជើង​ស្តាំ​៥​កាំ​បិត​ ជើង​ឆ្វេង​៥​កាំ​បិត​ ខ្នង​និង​ចង្កេះ​២​កាំ​បិត​ សន្លប់​នៅ​ក្នុង​ថ្លុក​ឈាម​ ។

វីហ្គោ​បើក​ជែងគ្នា​បុក​​សិស្ស​មត្តេយ្យ​ម្នាក់​ស្លាប់ ម្នាក់របួសធ្ងន់​​

Posted: 19 Feb 2013 11:28 PM PST

ខេត្តកំពង់ឆ្នាំង ៖ សិស្ស​មត្តេយ្យ​​ម្នាក់​បានស្លាប់​ និងម្នាក់​ទៀ​ត​​រងរបួស​ធ្ងន់ ដោយសារ​​រថយន្ត​ម៉ាកវីហ្គោ​បុក កាលពី​វេលាម៉ោង​១០ និង​៤៥នាទីព្រឹក​ថ្ងៃទី​២០ កុម្ភៈ នៅ​តាម​បណ្តោយផ្លូវ​ជាតិលេខ៥ ចំណុច​មុខមត្តេយ្យ​សាលា ក្នុងភូមិ​ស្វែត ឃុំស្វាយជ្រុំ ​ស្រុករលា​ប្អៀរ ​ខណៈ​ដែល​កុមារា​ទាំង២នាក់​នោះ​ចេញ​ពីមត្តេយ្យ​សាលា​ឈរ​ចាំឪពុកម្តាយ​មកទទួល ។

មន្ត្រីនគរបាល​ការពារ​ព្រំដែនម្នាក់​ជាន់មីនផ្ទុះ​​ដាច់ជើង​នៅស្រុកសំឡូត​

Posted: 19 Feb 2013 11:26 PM PST

ខេត្តបាត់ដំបង ៖ បុរសម្នាក់​ក្នុងចំណោម​បក្សពួក​ច្រើននាក់ ដែលគេស្គាល់​ថា ជា​មន្ត្រីនគរបាល​វរការពារ​ព្រំ​ដែន​បានដើរជាន់មីន បណ្តាល​​ឱ្យ​ផ្ទុះ​​ដាច់ជើង​ខាងស្តាំ​ ​កាលពីវេលាម៉ោង​១១​ព្រឹក ​ថ្ងៃទី១៩ កុម្ភៈ ២០១៣ នៅចំណុច «តង់ខៀវ» ស្ថិតក្នុងភូមិ​សាស្ត្រ​​ភូមិអូរ​តាទៀក ​ឃុំតាតោក ​ស្រុក​សំឡូត ដែលគេ​សង្ស័យថា ​បណ្តាលមកពី​ក្រុមនេះ​​ចូលព្រៃ​រុករក​ឈើគ្រញូង ។

ទីកូឈប់​មើល​គ្រោះថ្នាក់​ចរាចរណ៍ ​​ម្ចាស់​ចូល​មកវិញ​កាច់សោ​បញ្ឆេះ​ឆេះ​រថយន្តម៉ត់​

Posted: 19 Feb 2013 11:21 PM PST

ក្មេង​ប្រុស​រងគ្រោះ​កំពុង​ត្រូវ​បាន​សង្គ្រោះ
ខេត្តកំពង់ឆ្នាំង ៖ រថយន្តម៉ាកទីកូ​ពណ៌សមួយគ្រឿង​បានឆេះ​ខ្ទេច​​ទាំងស្រុង​ពុំ​អាច​ជួយ​សង្គ្រោះ​បាន ខណៈ​ដែលម្ចាស់​ ​វា​ឈប់​មើល​គ្រោះ​ថ្នាក់​ចរាចរណ៍​​តូច​មួយ ដែលបានកើតឡើង​កាលពីវេលាម៉ោង​៣ និង​៤៥​នាទីរសៀល​​ថ្ងៃទី១៩ កុម្ភៈ នៅតាមបណ្តោយ​​ផ្លូវ​ជាតិ​លេខ៥ ត្រង់ចំណុច​ភូមិ​តាកុល ​ឃុំពានី ស្រុកកំពង់​ត្រឡាច ។ ទោះជាយ៉ាងណា ពុំ​មាននរណា​ម្នាក់រងរបួស​ធ្ងន់ ក្នុងហេតុការណ៍​​

បុរស​ស្រវឹង​ស្រា​បើក​រថយន្ត​បុក​រនាំង​ដែក​បាក់​6ផ្ទាំង​​ដេញវាយ​ប៉ូលិស

Posted: 19 Feb 2013 11:15 PM PST

បុរស​ស្រវឹង​ស្រា​បើក​រថយន្ត​បុក​រនាំង​ដែក​បាក់​6ផ្ទាំង​​ដេញវាយ​ប៉ូលិស
រាជធានីភ្នំពេញ ៖ បុរស​​ស្រវឹងម្នាក់​ស្រា​ធ្លាក់​ភ្នែក​បើក​រថយន្ត​ឡិចស៊ីស​ ES300​ ពណ៌​ត្រី​ឆ្លូញ ​​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2M-7869​ទៅបុក​រនាំង​ដែក​ពុះ​ចែក​ផ្លូវ​បាក់​​៥ផ្ទាំង​ និង​វៀច​មួយ​ផ្ទាំង​ តាម​បណ្តោយ​មហា​វិថីសហព័ន្ធ​រុស្ស៊ី​ ​ក្នុងសង្កាត់​ផ្សារ​ដេប៉ូទី៣​ ខណ្ឌ​ទួលគោក​ ។​

រវល់​ងាក​មើលភ្លើង​ឆេះ​ផ្ទះ​រថយន្ត​ពីរ​គ្រឿង​កៀប​ជាប់​គ្នា​

Posted: 19 Feb 2013 11:00 PM PST

រវល់​ងាក​មើលភ្លើង​ឆេះ​ផ្ទះ​រថយន្ត​ពីរ​គ្រឿង​កៀប​ជាប់​គ្នា​
រាជ​ធានី​ភ្នំពេញ​ ៖ ខណៈ​​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឈប់​ចោម​រោម​មើល​ហេតុ​ការណ៍​អគ្គិភ័យ​ឆាប​ឆេះ​ផ្ទះ​នៅតាម​ផ្លូវ​ជាតិ​ក្នុង​ខណ្ឌ​ឫស្សី​កែវ​ ធ្វើ​ឱ្យ​ស្ទះ​ចរាចរណ៍​បង្ក​ឱ្យ​រថយន្តដឹក​អង្ករ​ម៉ាក​ទីតាន​ពណ៌​ខៀវកៀប​ជាប់​គ្នា​ជា​មួយ​រថយន្ត​វី​ហ្គោ​ពណ៌​ទឹក​ប្រាក់ ។​ ហេតុ​ការណ៍​នេះ​កើត​​ឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨​ កុុម្ភៈ​ តាមបណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ ស្ថិត​ក្នុង​ភូមិ​ឃ្លាំង​សាំង​ សង្កាត់​

ផ្ទះ​៨​ខ្នង​​ត្រូវភ្លើង​ឆាប​ឆេះ​​គ្មាន​សល់​​ទាំង​ព្រឹក​

Posted: 19 Feb 2013 10:54 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តព្រះវិហារ​ ៖ ​នៅវេលា​​ម៉ោង​៥​និង​​១៦​នាទី​​ព្រឹក​ថ្ងៃទី​២០ កុម្ភៈ ​២០១៣ ​​នេះ នៅភូមិ​ស្រឯម ​ឃុំ​ស្រឯម ​មាន​អគ្គិភ័យ​​ឆាបឆេះ​លំនៅ​ឋាន​ប្រជា​ពលរដ្ឋ​អស់​ចំនួន​​៨​ខ្នង​​ធំ និង​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ទាំង​ស្រុង ។ ករណី​ឆេះ​លំនៅឋាន​ប្រជា​​ពល​រដ្ឋខាងលើ​​នេះ​គឺឆេះ​ផ្ទះ​ស្ត្រី​អាជីវ​​ករ​ជួល​ផ្ទះគេ​​លក់​បាយ​ម្នាក់​ឈ្មោះ​ចាប ផៃ ​អាយុ​​៦០​ឆ្នាំ បាន​បង្ក​​ឱ្យ​ឆេះ​​ឆាបឡើង​​ដែល​រូបគាត់​​កំពុង​តែ​​ចំអិន​ម្ហូប​នៅ​ខាងក្រោយ​ផ្ទះ

រថយន្ត​​2​គ្រឿង​​​បុក​គូទ​គ្នា​រុញ​ចូល​តូប​​លក់​គ្រឿង​​ទេស​​របួស​2​នាក់

Posted: 19 Feb 2013 10:45 PM PST

រថយន្ត​​2​គ្រឿង​​​បុក​គូទ​គ្នា​រុញ​ចូល​តូប​​លក់​គ្រឿង​​ទេស​​របួស​2​នាក់
ខេត្ត​ពោធិ៍​សាត់​ ៖ មាន​គ្រោះ​ថ្នាក់​​ចរាចរណ៍​មួយ​បង្ក​ឡើង​រវាង​រថយន្ត​មួយ​គ្រឿង​​​​​បាន​ទៅ​បុក​គូទ​រថយន្ត​​មួយ​គ្រឿង​​​ទៀត​ដែល​​កំពុង​ធ្វើ​ដំណើរ​​​ស្រប​ទិស​គ្នា​​បណ្តាល​ឱ្យ​​រថយន្ត​ខាង​​ក្រោយ​ធ្លាក់​ចិញ្ចើម​​ផ្លូវ​ទៅ​បុក​​តូប​លក់​គ្រឿង​ទេស​អស់​មួយ​ចំហៀង​​ ខូច​ខាត​​​អីវ៉ាន់​​លក​់​ដូរ​​​អស់​មួយចំនួន​ និង​របួស​មនុស្ស​២នាក់​​។ ហេតុ​ការណ៍​នេះ​​បាន​កើត​ឡើង​​លើ​ផ្លូវ​ជាតិ​លេខ​៥ ​កាល​ពី​វេលា​​ម៉ោង​​១១​និង​៤០​

ជនជាតិ​ចិន​ម្នាក់​ក្រឡាប់​រថយន្ត​ស្លាប់​នៅ​ចំណុច​រថយន្ត​បុក​គ្នា​​ឆេះ​​កាលពី​អំឡុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន

Posted: 19 Feb 2013 10:30 PM PST

ជនជាតិ​ចិន​ម្នាក់​ក្រឡាប់​រថយន្ត​ស្លាប់​នៅ​ចំណុច​រថយន្ត​បុក​គ្នា​​ឆេះ​​កាលពី​អំឡុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន
ខេត្ត​ព្រះ​សីហនុ ៖ បុរ​ស​ជន​ជាតិ​ចិន​ម្នាក់​បាន​ស្លាប់​នៅ​លើ​រថយន្ត​សង្គ្រោះ ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​​ដែល​បង្ក​ឡើង​ដោយ​ខ្លួន​ឯង កាលពី​វេលា​ម៉ោង​១១​និង​៥៥​នាទី​ព្រឹក​​ថ្ងៃទី​១៨ ​កុម្ភៈ ​តាមបណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ចន្លោះ​គីឡូ​មែ៉ត្រ​ លេខ​១៥៧-១៥៨ ​ស្ថិត​ក្នុង​ភូមិ​អូតាហយ ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា​ ​។​​

ក្លិប​​ Bayern បើកទំព័រ​ប្រវត្តិសាស្ត្រ​​​ថ្មីយក​ឈ្នះ​​​ម្ចាស់​ផ្ទះ ​​Arsenal 3-1

Posted: 19 Feb 2013 10:29 PM PST

គ្រាប់បាល់​​ 3 គ្រាប់​​​​​ស៊ុត​បញ្ចូល​​ទី​​ដោយ​​កីឡា​ករ​​ខ្សែបម្រើ​​ Kroos (នាទី​ 7) កីឡា​ករ​ខ្សែ​ប្រយុទ្ធ​​ Muller (នាទី​​ 21) ​​និង​កីឡាករ​​​​ខ្សែ​​ប្រយុទ្ធ​សញ្ជាតិ​​​ក្រូ​អាស៊ី​ Mandzukie ​​(នាទី​​ 77) ​​បាន​​​បើក​ទំព័រប្រវត្តិសាស្ត្រ​​​​ថ្មី​ជួយ​ឱ្យ​ក្រុម​​​ Bayern ​ទទួលបាន​​ជ័យជម្នះលើក​ទី 1​​​​ក្នុង​​ទឹក​ដី​​​អេ​ម៊ីរ៉ាត់​​​ ។

ប្រព័ន្ធ​​​បច្ចេក​វិទ្យា​​​ Goal Line នឹង​​ដាក់​​​ឱ្យ​ប្រើប្រាស់​ក្នុងការ​ប្រកួត​​បាល់​ទាត់​​​ពិភព​លោកឆ្នាំ 2014​​ នៅប្រេស៊ីល

Posted: 19 Feb 2013 10:27 PM PST

​
យោង​តាម​​ប្រភព័ត៌មាន​​ ប៊ីប៊ីស៊ី ​ចេញ​ផ្សាយ​​​កាល​​​ពីថ្ងៃ​ពុធ ​ទី​២០ កុម្ភ​ៈ ​ឆ្នាំ​២០១៣ ​​បាន​ឱ្យ​ដឹង​ថា ​​សហព័ន្ធ​បាល់​ទាត់​​​អន្តរជាតិ FIFA​បាន​ប្រកាសដាក់​ឱ្យ​ប្រើប្រាស់​​ប្រព័ន្ធ​​​បច្ចេក​វិទ្យា​​​ទំនើប​ Goal Line​ សម្រាប់​​ការ​ប្រកួត​​​បាល់​ទាត់​ពិភព​លោក​​​ឆ្នាំ​​ 2014 ​​​​​ដែល​​រៀប​ចំ​ធ្វើ​ឡើង​ដោយ​ម្ចាស់​ផ្ទះ​​​ប្រេ​ស៊ីល ​​។ ​

ប្រទេស​ជប៉ុន​ជួប​នឹង​ឱ​ន​ភាព​ពា​ណិជ្ជ​កម្ម​១៧​,​៤​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ខែ​មករា​​

Posted: 19 Feb 2013 10:25 PM PST

​
ប្រ​ទេស​ជប៉ុន​បាន​ជួប​នឹង​ឱន​ភាព​ពា​ណិជ្ជ​កម្ម​ធ្ងន់​ធ្ងរ​បំ​ផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​សម្រាប់​ខែ​មក​រា​ ដោយ​សារ​ការ​នាំ​ចូល​ថាម​ពល​និង​ប្រាក់​យ៉េន​ធ្លាក់​ថ្លៃ​ ក្រោម​គោល​នយោ​បាយ​ទម្លាក់​ថ្លៃ​រូប​ិយ​ប័ណ្ណ​របស់​លោក​នា​យក​រដ្ឋ​មន្ត្រី​សីុន​ហ្សូ​ អា​បេ​ ។យោ​ង​តាម​តួ​លេខ​ក្រ​សួង​ហិ​រញ្ញ​វត្ថុ​បាន​បង្ហាញ​ថា​ សេដ្ឋ​កិច្ច​ប្រ​ទេស​នេះ​បាន​ធ្លាក់​ចុះ​១,៦៣​លាន​លាន​យ៉េន​(១៧,៤​ពាន់​លាន​ដុល្លា​រ​)​ដែល​នេះ​

ចូល​ប្លន់​​នៅ​ព្រលាន​យន្តហោះ​ក្រុង​ព្រុច​​សែល​​យក​ពេជ្រ​មាន​តម្លៃ​50​លាន​ដុល្លារ​

Posted: 19 Feb 2013 10:20 PM PST

ព្រលាន​យន្តហោះ​​​ក្រុង​ព្រុច​សែល​ដែលមានការ​​ប្លន់​យ៉ាង​ធំ
ក្រុមហ៊ុន​​ពេជ្រ​ ANTWERP WORLD DIAMOND CENTER (AWDC) ​អះអាង​​កាល​ពី​ថ្ងៃទី​១៩ កុម្ភៈ​​ថា ពេជ្រ​​មាន​តម្លៃ​ប្រមាណ​ជា​​​៥០​លានដុល្លារ​​​បាន​ត្រូវ​ប្លន់​យក​កាល​ពី​យប់​ថ្ងៃទី​​១៨ កុម្ភៈ​​កន្លង​មក​​​នេះ​ពី​រថយន្ត​​ដឹក​ពេជ្រ​​​​​ពាស​ដែក​មួយ​គ្រឿង​​​នៅ​ឯ​ព្រលាន​យន្តហោះ​​ក្រុង​ព្រុច​សែល​​​ប្រទេស​បែល​ហ្ស៊ិក ។

អ្នក​ទេស​ចរ​ជនជាតិ​បារាំង​​7នាក់​​ចាប់ពង្រត់​នៅ​កាមេរូន​

Posted: 19 Feb 2013 10:19 PM PST

អ្នក​ទេស​ចរ​ជនជាតិ​បារាំង​៧​នាក់​ ក្នុង​នោះ​មាន​កុមារ​៤​នាក់​បាន​ត្រូវ​ចាប់​ពង្រត់​នៅ​ចុង​ខាង​ជើង​នៃ​ប្រទេស​កាមេរូន​ជាប់​ព្រំ​ដែន​ជាមួយ​នី​ហ្សេ​រី​យ៉ា ដែល​ការ​ចាប់​ចំណាប់​ខ្មាំង​នេះ​សង្ស័យ​ជា​អំពើ​របស់​ក្រុម​អ៊ិស្លាម​និយម​នីហ្សេ​រី​យ៉ា​ បូកូ​ហា​រ៉ាម​​ ដែលក្រុង​ប៉ារីស​និយាយ​ថា ក្រុម​នេះ​ធ្លាប់​គំរាម​សង​សឹក​ចាប់​តាំង​ពី​អន្ត​រាគមន៍​យោធា​បារាំង​នៅ​ម៉ាលី​មក​ ។

ឃាត់​ខ្លួន​បុរស​ម្នាក់​ចាប់​គោ​ទុក​ក្នុង​ដី​ឡូត៍​ជំរិត​ទារ​ប្រាក់​2.000​ដុល្លារ​

Posted: 19 Feb 2013 10:15 PM PST

ឃាត់​ខ្លួន​បុរស​ម្នាក់​ចាប់​គោ​ទុក​ក្នុង​ដី​ឡូត៍​ជំរិត​ទារ​ប្រាក់​2.000​ដុល្លារ​
រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​បង្កើត​ការ​ភ្ញាក់​ផ្អើល​មួយ​គួរ​ឱ្យ​អស់​សំណើច​ ដោយ​បាន​កៀង​គោប្រជា​ពល​រដ្ឋ​ចំនួន​២២​ក្បាល​លាក់​ទុក​នៅ​ក្នុងដី​ឡូត៍​របស់​ខ្លួន​មួយ​​កន្លែង​ ហើយ​ពេល​ម្ចាស់​គោ​តាម​រក​ឃើញ​ប្រុង​យក​គោ​ត្រឡប់​ទៅ​ផ្ទះ​វិញ​មិន​ព្រម​ប្រគល់​ទេ​ ផ្ទុយ​ទៅ​វិញ​បាន​ជំរិត​ទារ​ប្រាក់​ពីម្ចាស់​គោ​ទាំង​២២​ក្បាល​នោះ​ចំនួន​២.០០០​ដុល្លារ​ជា​ថ្នូរ​នៃ​ការ​ប្រគល់​ឱ្យ​ដោយ​អះ​អាង​ថា​ គោ​ទាំង​នេះចូល​ស៊ី​ដំណាំ​ក្នុង​ដី​ឡូត៍​របស់​ខ្លួន ។​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២០ កុម្ភៈ ២០១៣

Posted: 19 Feb 2013 10:11 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី២០ កុម្ភៈ ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ចាប់ខ្លួន​​បុគ្គ​លិក​ក្រុម​ហ៊ុន​​មេគង្គ​អីុនអីុ រំលោភ​​លើ​ទំនុក​​ចិត្ត​​ប្រមូល​ប្រាក់​យក​ទៅ​លេង​ល្បែង​អស់​

Posted: 19 Feb 2013 10:02 PM PST

ជនជាប់ចោទ
រាជធានីភ្នំពេញ ៖ បុគ្គ​លិក​​ផ្នែក​​លក់​របស់​ក្រុម​ហ៊ុន​​មេគង្គ អីុន​អីុ ម្នាក់​​ត្រូវបាន​ចាប់​​ខ្លួន​កាលពីវេលា​ម៉ោង​៥​​រសៀល​ថ្ងៃទី​​១៩ កុម្ភៈ ​២០១៣ ​​ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត​ដែល​បាន​​លក់​ផលិត​ផល​ក្រុម ​ហ៊ុន​​ហើយ​យក​ប្រាក់​ចំនួន​៤.៩៩៩​ដុល្លារ​​ ទៅ​លេង​ល្បែង​នៅ​ណាហ្គា​វើល​ចាញ់​អស់​ ហើយ​ត្រូវបាន​​តំណាង​​ក្រុម​ហ៊ុនចាប់​ខ្លួន​ប្រគល់​ឱ្យ​ប៉ូលិស ។

ក្រោយ​ខ្ញុំ​ស្លាប់ សូម​ពុកម៉ែ​ចាក់បទ​ភ្លេង​ការ និង​ហ្គាំងណាំស្តាយ​

Posted: 19 Feb 2013 10:01 PM PST

សាកសពបុរសដែលលេបថ្នាំ​សម្លាប់ខ្លួន
រាជ​ធានីភ្នំពេញ ៖ បុរសវ័យ២៤​ឆ្នាំម្នាក់ បានលេបថ្នំាសម្លាប់​ខ្លួន ហើយ​សពត្រូវបាន​ក្រុមគ្រួសារប្រទះឃើញ​នៅ​គុម្ពោតព្រៃ​ចម្ងាយ​ពី​ផ្ទះ​៥០​ម៉ែត្រ​ កាលពី​ម៉ោង៧ព្រឹក​ថ្ងៃទី​​២០ កុម្ភៈ ២០១៣ ​ស្ថិត​ក្នុង​ភូមិ​ស្រែ​​ចារ​ក្រោម ឃុំអូរ​ជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះ​សីហនុ ។ បើតាមអ្នក​ឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងនៅមុននេះប​ន្តិចថា​ មូលហេតុ​ដែល​បុរសឈ្មោះ​​សុខ ឧត្តម អាយុ​២៤

សម្ពោធ​បើក​ទី​ស្នាក់​ការ​សហគមន៍​សារ​ព័ត៌មាន​អាស៊ាន​ (UMA) នៅ​ប៉ោយ​ប៉ែត​

Posted: 19 Feb 2013 10:00 PM PST

ក្នុងពិធីសម្ពោធ​បើក​ទី​ស្នាក់​ការ​សហគមន៍​សារ​ព័ត៌មាន​អាស៊ាន​ (UMA) នៅ​ប៉ោយ​ប៉ែត​
ក្រុង​ប៉ោយ​ប៉ែត​ ៖ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១៧​ កុម្ភៈ​កន្លង​មក​នេះ​ នៅ​ក្រុង​ប៉ោយ​ប៉ែត​មានប្រារព្ធ​ពិធី​សម្ពោធ​ទីស្នាក់​ការ​សហគមន៍​សារ​ព័ត៌មាន​អាស៊ាន​ (UMA) ក្រោមអធិបតី​ភាព​​លោក​ញ៉ឹក គឹមឈុន​ ទីប្រឹក្សា​រាជ​រដ្ឋាភិ​បាល​កម្ពុជា ។​ ​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នោះ​​ លោក​ប្រាស៊ីត​ សែង​រុង​រឿង​ អគ្គ​លេខា​ផ្សព្វ​ផ្សាយ​ព័ត៌មាន​អាស៊ាន​ប្រចាំ​ប្រទេសថៃ​ លោក​សុខ សុវណ្ណ​ អគ្គ​លេខា​ធិការ​រង​ប្រចាំ​

យុវជន​ញៀន​ថ្នាំ​ចូល​ទៅ​លួច​លុយ​ក្នុង​ផ្ទះ​គេ​ ពេល​ម្ចាស់​ទាន់​វាយម្ចាស់​របួស​ធ្ងន់

Posted: 19 Feb 2013 09:45 PM PST

យុវជន​ញៀន​ថ្នាំ​ចូល​ទៅ​លួច​លុយ​ក្នុង​ផ្ទះ​គេ​ ពេល​ម្ចាស់​ទាន់​វាយម្ចាស់​របួស​ធ្ងន់
ខេត្ត​កំពង់​ឆ្នាំង​ ៖​ យុវជន​ញៀន​ថ្នាំ​ម្នាក់​ត្រូវ​បាន​កម្លាំង​សម្ថកិច្ច​ក្រុង​កំពង់​ឆ្នាំង​ធ្វើ​ការ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៨​ កុម្ភៈ​ វេលា​ម៉ោង​២​ និង​៣០​នាទី​រសៀល​ នៅ​ចំណុច​ក្នុង​តូប​លក់​ដូរ​ ក្នុង​បរិវេណ​សាលា​វិទ្យាល័យ​ព្រះបាទ​សុរាម្រឹត​​ បន្ទាប់​ពី​យុវជន​រូប​នេះ​យក​សរសៃ​ដែក​ទំហំ​១២លី​ វាយ​ទៅ​លើ​ស្ត្រី​ជា​ម្ចាស់​ផ្ទះ​បណ្តាល​ឱ្យ​របួស​ធ្ងន់​ និង​ស្ត្រី​ម្នាក់​ទៀត​របួស​ស្រាល​ នៅ​ពេល​ដែល​ស្ត្រី​រង​គ្រោះ​បា​នទៅ​ទាន់​

ប្រ​ជុំ​ផ្សព្វ​ផ្សាយ​សេ​វា​សា​ធា​រណៈ​ដល់​ម្ចាស់​អា​ជី​វ​កម្ម​លើ​សត្វ​គ្រប់​ប្រ​ភេទ​

Posted: 19 Feb 2013 09:30 PM PST

ប្រ​ជុំ​ផ្សព្វ​ផ្សាយ​សេ​វា​សា​ធា​រណៈ​ដល់​ម្ចាស់​អា​ជី​វ​កម្ម​លើ​សត្វ​គ្រប់​ប្រ​ភេទ​
ខេត្ត​កំពង់​ឆ្នាំង​ ៖​ នៅ​សាល​ប្រ​ជុំ​នៃ​មន្ទីរ​កសិ​កម្ម​ខេត្ត​​ កាល​ពី​រសៀល​ថ្ងៃ​ទី​១៨​ កុម្ភៈ​ មាន​រៀប​ចំ​ប្រ​​ជុំ​ផ្សព្វ​ផ្សាយ​ ការ​ផ្តល់​សេ​វា​សា​ធា​រណៈ​ និង​ការ​ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត​ របស់​ក្រ​សួង​កសិ​កម្ម​រុ​ក្ខា​ប្រ​មាញ់​និង​នេ​សាទ​ ដល់​ក្រុម​អា​ជីវ​ករ​ដែល​ប្រ​កប​អា​ជី​វ​កម្ម​​លើ​សត្វ​គ្រប់​ប្រភេទ​ និង​មន្ត្រី​អនុ​វត្ត​របស់​មន្ទីរ​កសិ​កម្ម​ខេត្ត​ និង​មន្ត្រី​ពេ​ទ្យ​សត្វ​​ខេត្ត​​ ក្រោម​អ​ធិប​តី​ភាព​លោក​ង៉ាន​ ណ​ា​នី​ ប្រ​ធាន​មន្ទីរ​កសិ​

រថយន្ត​ហ៊ីណូ​ងងុយដេក​ទម្លាក់​ក្បាល​ចូលទឹក​ស្ទឹង​របួស​ធ្ងន់​ពីរ​នាក់​

Posted: 19 Feb 2013 09:15 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ​៖ ​រថយន្ត​​​ម៉ាក​ហ៊ី​ណូ ពណ៌​ត្រេអីុ​​​​​​​មួយ​គ្រឿង​​បាន​បើក​​​​​យ៉ាង​លឿន​​រេ​ចង្កូត​​​​​ធ្លាក់​សំយុង​ក្បាល​ទៅ​ក្នុង​​​ទឹក​ស្ទឹង​ទំនប់​កប់ស្រូវ​កាលពី​វេលាម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃទី​១៨ កុម្ភៈ នៅតាម​បណ្តោយ​​ផ្លូវ​ទំនប់​កប់ស្រូវ ​​​ក្នុង​ភូមិ​​ត្រពាំង​រាំង​ចាស់​ សង្កាត់​ខ្មួញ ខណ្ឌ​សែន​សុខ​។

លោក​ឧត្តម​​សេនីយ៍​ស្នង​ការ​នគរ​បាល​ខេត្ត​នាំ​អំណោយ​ឧបត្ថម្ភ​យុវជន​ស្ម័គ្រចិត្ត

Posted: 19 Feb 2013 09:00 PM PST

លោក​ឧត្តម​​សេនីយ៍​ស្នង​ការ​នគរ​បាល​ខេត្ត​នាំ​អំណោយ​ឧបត្ថម្ភ​យុវជន​ស្ម័គ្រចិត្ត
ខេត្ត​កំពង់​ធំ ៖ អំណោយ​ជា​សម្ភារ​ និង​ថវិកា​មួយ​ចំនួន​ត្រូវ​បាន​លោក​ឧត្ត​ម​សេនីយ៍ត្រី ផាន់ សុផេង ​ស្នងការ​នគរ​បាល​ខេត្ត​ ​រួម​ជា​មួយ​មន្ត្រី​ក្រោម​ឱវាទ​​ដឹក​នាំ​យក​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​​​យុវជន​ស្ម័គ្រ​ចិត្ត​​សម្តេច​តេជោ​​​ ​កាល​ពី​ព្រឹក​ថ្ងៃទី​១៨ កុម្ភៈ​ ចំនួន​២​ក្រុម ​ដែល​ឈរ​ជើង​វាស់​​វែង​ដីធ្លី​​​ជូន​ប្រជា​ពលរដ្ឋ​​ ស្រប​​តាម​គោល​នយោ​បាយ​​​ចាស់​សកម្ម​​ភាព​ថ្មី​លើ​វិស័យ​ដី​ធ្លី ​នៅ​ក្នុង​ឃុំ​មាន​​រិទ្ធ​​ និង​ឃុំ​

កម្ម​ករ​រោង​ចក្រ​​យ៉ុងវ៉ា​​​​ទទួលបានដំណោះស្រាយ​ និងបើកប្រាក់​ការងារហើយ​នៅព្រឹកនេះ

Posted: 19 Feb 2013 07:49 PM PST

កម្ម​ករ​រោង​ចក្រ​​យ៉ុងវ៉ា​​​​ទទួលបានដំណោះស្រាយ​ និងបើកប្រាក់​ការងារហើយ​នៅព្រឹកនេះ
ខេត្តកណ្តាល ៖ កម្មករ​រោងចក្រ​យ៉ុង​វ៉ា បានទទួលដំណោះ​ស្រាយ​ និង​បានបើក​ប្រាក់​​ដែល​ទាម​ទារ​ហើយ នៅព្រឹក​ថ្ងៃទី​២០ កុម្ភៈ ២០១៣ នេះ ។ ប្រាក់​​ដែល​កម្ម​ករ​ទទួល​បាន​មានប្រាក់​អតីតភាព ប្រាក់ជូនដំណឹង​ ប្រាក់បណ្តេញ​ចេញ ​ប្រាក់ជំងឺចិត្ត និងប្រាក់​បំណាច់​ឆ្នាំ សរុបក្នុង​ម្នាក់ៗ​ទទួល​បាន​​ចាប់ពី​២០០ដុល្លារ ​ដល់ជាង​២០០០​​ដុល្លារ​​​ តាម​អតីតភាព​ការងារ​របស់​ពួកគេ ។

ចោរខ្វះបច្ចេកទេសលួចកាត់​ខ្សែភ្លើង​ក្នុងបន្ទប់ស្តុកកាប៊ីនភ្លើង​បណ្តាល​ឱ្យ​ទុស្សេលាន់កក្រើក​

Posted: 19 Feb 2013 07:43 PM PST

ចោរខ្វះបច្ចេកទេសលួចកាត់​ខ្សែភ្លើង​ក្នុងបន្ទប់ស្តុកកាប៊ីនភ្លើង​បណ្តាល​ឱ្យ​ទុស្សេលាន់កក្រើក​
រាជធានីភ្នំពេញ ៖ កាលពីវេលា​ម៉ោង៣ និង​៣០នាទី​ទៀប​ភ្លឺ ថ្ងៃទី១៩ កុម្ភៈ មានការផ្អើល​ឆោឡោមួយ​បាន​កើតឡើង ខណៈ​ពេល​ជនសង្ស័យ​​២នាក់លួចកាត់សោ​​បន្ទប់ស្តុកកាប៊ីនភ្លើងមួយរួចចូល​ទៅកាត់ខ្សែភ្លើងអត់មានបច្ចេក​ទេស បណ្តាលឲ្យទុស្សេ​​លាន់ដូច​គ្រាប់​បែក​​ធ្វើឲ្យជន​សង្ស័យនាំគ្នា​លូន​ចេញរត់បាត​ជើងសព្រាត​គេចខ្លួនបាត់ ។

​រថយន្ត​រដ្ឋា​ករ​ទឹក​ស្វយ័ត​​ក្រុង​ភ្នំពេញ​បត់​ត្រឡប់​ក្រោយ​​បុក​ជា​មួយ​ម៉ូតូ​សេ​១២៥

Posted: 19 Feb 2013 07:33 PM PST

មនុស្សឆោឡោនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​ម៉ូតូ​សេ​១២៥ ស៊េរី​២០១១ ​ពណ៌ខ្មៅ ​ជិះ​គ្នា​៣​នាក់ ដោយ​ឪពុក​​ឌុប​កូន​ប្រុស​២​នាក់ ចេញពី​សាលា​រៀន​ចាប់​ហ្វ្រាំង​​មិនទាន់​ជ្រុល​ទៅ​បុក​រថយន្ត​រដ្ឋា​ករ​ទឹក​ស្វយ័ត​​ក្រុង​ភ្នំពេញ​កំពុង​តែ​បើក​ទៅ​មុខ​ ស្រាប់តែ​បត់​​ត្រឡប់​ក្រោយ​វិញ បណ្តាល​ឱ្យ​​ដួល​រង​របួស​ធ្ងន់​ម្នាក់​​ ស្រាល​២​នាក់ ។ គ្រោះ​ថ្នាក់​​នេះកើតឡើង​​​កាល​ពីវេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​​ថ្ងៃទី​១៩ កុម្ភៈ ២០១៣ តាមបណ្តោយ​​​ផ្លូវ​

ប្រេងឆៅធ្លាក់ថ្លៃបន្ទាប់ពី​ធនាគារ​កណ្តាល​អឺរ៉ុប​និយាយថាសេដ្ឋកិច្ច​តំបន់​ចាយ​​ប្រាក់អឺរ៉ូ​ទន់ខ្សោយ

Posted: 19 Feb 2013 07:30 PM PST

ប្រេងឆៅបានធ្លាក់ថ្លៃកាលពីថ្ងៃអង្គារ​​ បន្ទាប់​​ពី​​ប្រធាន​ធនាគារ​កណ្តាល​អឺរ៉ុប​​(ECB​)​និយាយ​ថា​​ ទស្សនវិស័យសេដ្ឋកិច្ច​នៅក្នុង​ប្រទេស​​សមា​ជិក​​ទាំង​១៧​​ទន់​ខ្សោយ​​នៅក្នុងដើមឆ្នាំ​២០១៣​នេះ ​។ប្រធានធនាគារកណ្តាល​អឺរ៉ុបលោក​ម៉ារីយ៉ូ​ឌ្រែក​ហ៊ី​(Mario Draghi)​​ថ្លែងថា​​ ទស្សន​វិស័យ​សេដ្ឋ​កិច្ច​សម្រាប់​តំបន់​ចាយ​ប្រាក់អឺរ៉ូ​​នៅតែ​ទន់​ខ្សោយ​ដដែល​នៅដើម​ឆ្នាំ​២០១៣​​ ប៉ុន្តែ​ធនាគារ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!