|
- សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យធ្វើសន្និសីទកាសែតបង្ហាញមុខជនសង្ស័យចោរប្លន់ម៉ូតូស្គូពី៧នាក់
- ប្រេសីុល៖ បាតុករជាច្រើនរយពាន់នាក់ប្រមូលផ្តុំតាមវិថីទាំងឡាយ
- នាយករដ្ឋមន្ត្រីថ្មីប៉ាឡេស្ទីនសុំលាលែងពីតំណែង
- នគរបាលខណ្ឌ៧មករាចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប្លន់
- ក្រសួងមហាផ្ទៃ ៖ គ្រប់គណបក្សនយោបាយត្រូវគោរពច្បាប់ចរាចរណ៍ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត
- ព្យុះបោកបក់ខ្លាំងយន្តហោះនៅប្រទេសស្វ៊ីសរអិលជ្រុលទៅបុកកុងតឺន័រ
- រថយន្ដក្រុងធ្លាក់ជ្រោះនៅប៉េរូស្លាប់មនុស្ស30នាក់និងរបួសជាច្រើន
- លទ្ធផលតម្លៃមូលបត្របិទទីផ្សារប្រចាំថ្ងៃទី២១ មិថុនា ២០១៣
- ទស្សនាឈុតឆាកខ្មោចលងក្នុងបន្ទប់ទឹកគួរឱ្យរន្ធត់ (មានវីដេអូឃ្លីប)
- រថយន្តដឹកមាន់១គ្រឿងបុកបង្គោលភ្លើងចរាចរណ៍បាក់បែកអស់ បើកគេចបាត់
- ប៉េអឹមស្នាក់ការ៥៥១ចាប់ឃាត់ជនសង្ស័យ២នាក់ ចែកចាយគ្រឿងញៀន
- អគ្គិភ័យលេបត្របាក់លំនៅឋានមន្ត្រីយោធាម្នាក់អស់ស្ទើរទាំងស្រុងនៅក្រុងស្ទឹងត្រែង
- ចាប់ឃាត់់រថយន្តដឹកអង្ករ១០គ្រឿង ដឹកលើសចំណុះទ្វេដងនៃច្បាប់កំណត់នៅផ្លូវជាតិលេខ២
- ផ្ទុះក្នុងភោជនីយដ្ឋានមួយនៅខេត្តសាន់ស៊ី របស់ចិនស្លាប់3នាក់របួសជាង150នាក់
- តុលាការអេហ្ស៊ីបមួយអះអាងពីការដោះលែងលោកមូបារ៉ាក់
- យន្តហោះរអាក់រអួលចុះចតបន្ទាន់នៅសហរដ្ឋអាមេរិក
- វិទ្យាស្ថានអន្តរជាតិឌែលីបញ្ជូនសិស្សកម្ពុជា៤រូបទៅទស្សនកិច្ចសិក្សានៅប្រទេសសិង្ហបុរី
- នគរបាលអន្តរាគមន៍ក្រុងស្រវឹងដកកាំភ្លើងបាញ់គំរាម២គ្រាប់ នៅភោជនីយដ្ឋានសូរិយាហ្គាឌិន
- សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលអនុគណថ្មី១ខ្នងនៅស្រុកកៀនស្វាយ
- ខណ្ឌមានជ័យមមាញឹកក្នុងការស្ថាបនាផ្លូវ និងដាក់ប្រព័ន្ធលូ
- សមត្ថកិច្ចបង្ក្រាបក្រុមចោរប្លន់ម៉ូតូស្គូពី៧នាក់នៅខណ្ឌពោធិ៍សែនជ័យ
- សមត្ថកិច្ចប៉ូលីសបញ្ជូនបុរសប្រមឹក៣នាក់ទៅតុលាការ
- លោករដ្ឋមន្ត្រីថោង ខុន អញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ និងគណៈកម្មការវត្តចំនួន១៩៧នាក់នៅស្រុកបារាយណ៍
- ពិធីសំណេះសំណាលជាមួយសមាជិកបក្សគណបក្សប្រជាជនកម្ពុជាសរុប១៨០៥នាក់ក្នុងស្រុកស្វាយជ្រុំ
- សូមផ្តិតយកផ្ទាំងទស្សនីយភាពនៃព្រឹត្តិការណ៍ប្រកួតបាត់ទាត់
- លោកព្រុំ សុខា អញ្ជើញចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ៩៥០គ្រួសារនៅស្រុកបាភ្នំ
- ស្ត្រីអ្នកចំការម្នាក់ខ្យល់គរដួលបោកក្បាលស្លាប់នៅក្នុងផ្ទះ
- សាស្ត្រាចារ្យបារាំងម្នាក់ចំណាយពេលជិត20ឆ្នាំស្រាវជ្រាវប្រវត្តិប្រាសាទខ្មែរគ្រោងបោះពុម្ពផ្សាយសៀវភៅស្តីពីរមណីយដ្ឋានបុរាណវិទ្យាភាគខាងជើង
- វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវអាណត្តិទី១
- និស្សិតខ្មែរទី1ទទួលបានអាហារូបករណ៍របស់លោកសេដ្ឋី Bill Gates
Posted: 21 Jun 2013 01:02 AM PDT រាជធានីភ្នំពេញ៖ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យនឹងធ្វើសន្និសីទកាសែតបង្ហាញមុខជនសង្ស័យចោរប្លន់ម៉ូតូស្គូពី៧នាក់ នៅវេលាម៉ោង៣រសៀលថ្ងៃទី២១ មិថុនា ២០១៣ ។ |
ប្រេសីុល៖ បាតុករជាច្រើនរយពាន់នាក់ប្រមូលផ្តុំតាមវិថីទាំងឡាយ Posted: 21 Jun 2013 12:32 AM PDT បាតុករជាច្រើនរយពាន់នាក់ កាលពីថ្ងៃទី២០ មិថុនា បាននាំគ្នាហែក្បួនតាមដងវិថីទាំងឡាយនៃទីក្រុងចំនួន៨០របស់ប្រេស៊ីល ពិសេសនៅទីក្រុង វីយ៉ូដឺហ្សាណឺរ៉ូ ដែលនៅទីនោះមានការប៉ះទង្គិចគ្នាជាមួយប៉ូលិស ។ ទោះបីជាទីក្រុងធំៗភាគច្រើនរបស់ប្រេស៊ីលសុខចិត្តចុះញ៉មការគាបសង្កត់របស់ប្រជាជនដោយដកការសម្រេចដំឡើងថ្លៃលើការដឹកជញ្ជូនសាធារណៈតែពួកអ្នកតវ៉ា |
នាយករដ្ឋមន្ត្រីថ្មីប៉ាឡេស្ទីនសុំលាលែងពីតំណែង Posted: 21 Jun 2013 12:28 AM PDT ប្រមុខរដ្ឋាភិបាលថ្មីប៉ាឡេស្ទីន លោក រា៉មី ហាមដាល់ឡាហ៍ បានសុំលាលែងពីតំណែងកាលពីថ្ងៃទី២០ មិថុនា ខណៈលោកកាន់តំណែងនេះបានមិនដល់៣សប្តាហ៍ផង ក្រោយការតែងតាំងរូបលោក ព្រោះតែបញ្ហានៃការបែងចែកអំណាចគ្នាជាមួយឧបនាយករដ្ឋមន្ត្រី២រូប តម្រូវដោយប្រធានាធិបតីលោក មា៉មូដ អាប់បាស់ ។លោកអាប់ បាស់ ពុំទាន់បញ្ជាក់ថាតើលោកយល់ព្រមលើការ |
នគរបាលខណ្ឌ៧មករាចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប្លន់ Posted: 21 Jun 2013 12:21 AM PDT រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកជាច្រើននាក់ដែលធ្វើសកម្មភាពប្លន់ទូរស័ព្ទដៃជនរងគ្រោះនៅក្នុងស្តាតអូឡាំពិក ហើយរត់គេចខ្លួន កាលពីអំឡុងខែវិច្ឆិកា ២០០៨ រហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌ៧មករា ឃាត់ខ្លួនកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២១ មិថុនា ២០១៣។ ការឃាត់ខ្លួននេះធ្វើឡើងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក ជា សុខហៀង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ |
ក្រសួងមហាផ្ទៃ ៖ គ្រប់គណបក្សនយោបាយត្រូវគោរពច្បាប់ចរាចរណ៍ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត Posted: 21 Jun 2013 12:19 AM PDT ដើម្បីរក្សាសុវត្ថិភាពសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែប្រសើរឡើង និងបង្ការគ្រោះថ្នាក់ចរាចរណ៍នាឱកាសយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នៅពេលខាងមុខ ក្រសួងមហាផ្ទៃសូមអំពាវនាវដល់គ្រប់គណបក្សនយោបាយ សូមណែនាំដល់អ្នកគាំទ្រត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកគ្រប់ពេល និងគ្រប់ផ្លូវសាធារណៈដែលត្រូវដង្ហែក្បួន ។ |
ព្យុះបោកបក់ខ្លាំងយន្តហោះនៅប្រទេសស្វ៊ីសរអិលជ្រុលទៅបុកកុងតឺន័រ Posted: 21 Jun 2013 12:09 AM PDT ប្រភពព័ត៌មានពី AFP ផ្សាយថា ស្ថានភាពព្យុះបានបោកបក់ពីប្រទេសបារាំងក្នុងល្បឿនលឿន និងមានគ្រាប់ព្រិលទំហំ២សង់ទីម៉ែត្រ វាយប្រហារនៅភាគកណ្តាលប្រទេសស្វ៊ីស កាលពីល្ងាចថ្ងៃទី២០ មិថុនា បណ្តាលឱ្យបាក់ដើមឈើ និងមានអ្នករងរបួសជាច្រើន ។ ស្របពេលជាមួយគ្នានេះ ធ្វើឱ្យយន្តហោះមួយគ្រឿង រអិលពីកន្លែងចតជ្រុលទៅបុកទូកុងតឺន័រ ។ |
រថយន្ដក្រុងធ្លាក់ជ្រោះនៅប៉េរូស្លាប់មនុស្ស30នាក់និងរបួសជាច្រើន Posted: 21 Jun 2013 12:07 AM PDT រថយន្ដក្រុងមួយគ្រឿងជួបឧបទ្ទវហេតុ ធ្លាក់ជ្រោះនៅភាគកណ្ដាលប្រទេសប៉េរូ បណ្ដាលឱ្យមានមនុស្សស្លាប់៣០នាក់ បាត់ខ្លួន៩នាក់ និងរបួសជាច្រើននាក់ទៀត ។ ទីភ្នាក់ងារព័ត៌មានបរទេស កាលពីថ្ងៃទី២១ មិថុនាផ្សាយថា មានឧបទ្ទវហេតុរថយន្ដក្រុងមួយគ្រឿងធ្លាក់ជ្រោះចូលទៅក្នុងទន្លេ ភាគកណ្ដាលនៃប្រទេសប៉េរូ បណ្ដាលឱ្យអ្នកដំណើរ៣០នាក់ស្លាប់ កាលពីថ្ងៃទី១៩ និង៩ |
លទ្ធផលតម្លៃមូលបត្របិទទីផ្សារប្រចាំថ្ងៃទី២១ មិថុនា ២០១៣ Posted: 20 Jun 2013 11:16 PM PDT រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានប្រកាសលទ្ធផលការទិញលក់ភាគហ៊ុនរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញលើកទី ១ និងលើកទី២ ដែលបញ្ចប់នៅវេលាម៉ោង១១ និង៣០នាទីព្រឹក សម្រាប់ថ្ងៃទី២១ មិថុនា ២០១៣ ដល់សាធារណជនឱ្យបានជ្រាបថា តម្លៃមូលបត្រក្នុងការទិញដូរទាំង២លើក ៖ |
ទស្សនាឈុតឆាកខ្មោចលងក្នុងបន្ទប់ទឹកគួរឱ្យរន្ធត់ (មានវីដេអូឃ្លីប) Posted: 20 Jun 2013 10:27 PM PDT នេះជាឈុតវីដអូមួយ ដែលក្រុមអ្នកបច្ចេកទេសថតខ្សែភាពយន្តបានរៀបចំសពស្ត្រីម្នាក់ដាក់ក្នុងវ៉ាលីសបញ្ចេញសក់-ឈាម ធ្វើឱ្យកើតមានចម្ងល់ភ័យរន្ធត់ និងជារូបខ្មោចមនុស្សស្រីពេញលេញដើរលងមនុស្សម្នានៅក្នុងបន្ទប់ទឹក បង្កឱ្យភ័យរន្ធត់ស្ទើរគ្រប់ៗគ្នា... |
រថយន្តដឹកមាន់១គ្រឿងបុកបង្គោលភ្លើងចរាចរណ៍បាក់បែកអស់ បើកគេចបាត់ Posted: 20 Jun 2013 10:26 PM PDT រាជធានីភ្នំពេញ៖ រថយន្តដឹកមាន់១គ្រឿងបានបើកបុកបង្គោលភ្លើងចរាចរណ៍ដែលមានឧបករណ៍ស្រូបពន្លឺព្រះអាទិត្យ និងអំពូលភ្លើងចរាចរណ៍ ព្រមទាំងរបាំងថ្មចែកទ្រូងផ្លូវបាក់បែកអស់ ហើយក៏បើកគេចទៅបាត់ កាលពីវេលាម៉ោង១២ និង០៥នាទីថ្ងៃត្រង់ ថ្ងៃទី២១ មិថុនា ២០១៣ នៅលើផ្លូវលេខ២៧១ កែងផ្លូវ១៩៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន៕ |
ប៉េអឹមស្នាក់ការ៥៥១ចាប់ឃាត់ជនសង្ស័យ២នាក់ ចែកចាយគ្រឿងញៀន Posted: 20 Jun 2013 10:13 PM PDT ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យ២នាក់ត្រូវបានប៉េអឹមស្នាក់ការ៥៥១ចាប់ឃាត់ខ្លូនកាលពីវេលាម៉ោង៧យប់ថ្ងៃទី២០ មិថុនា ២០១៣ នៅភូមិក្រាំងពន្លៃ ឃុំវាំងចាស់ ស្រុកឧដុង្គ ពាក់ព័ន្ធការចែកចាយគ្រឿងញៀន។ |
អគ្គិភ័យលេបត្របាក់លំនៅឋានមន្ត្រីយោធាម្នាក់អស់ស្ទើរទាំងស្រុងនៅក្រុងស្ទឹងត្រែង Posted: 20 Jun 2013 09:07 PM PDT ខេត្តស្ទឹងត្រែង ៖ លំនៅឋានរបស់មន្ត្រីយោធាម្នាក់ធ្វើអំពីឈើលើថ្មក្រោមកំពុងត្រូវបានភ្លើងឆាបឆេះអស់ស្ទើរទាំងស្រុង បង្កឱ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរ និងប្រជាពលរដ្ឋចុះអន្តរាគមន៍ កាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី២១ មិថុនា ២០១៣ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដោយសង្ស័យទុស្សេខ្សែភ្លើង ។ |
ចាប់ឃាត់់រថយន្តដឹកអង្ករ១០គ្រឿង ដឹកលើសចំណុះទ្វេដងនៃច្បាប់កំណត់នៅផ្លូវជាតិលេខ២ Posted: 20 Jun 2013 09:02 PM PDT ខេត្តតាកែវ៖ មន្ទីរសាធារណៈការ បានសហការជាមួយក្រសួងសាធារណៈការចាប់ឃាត់រថយន្តដឹកអង្ករចំនួន១០ គ្រឿង ដែលដឹកលើសចំណុះច្បាប់កំណត់កាលពីវេលាម៉ោង៩យប់ថ្ងៃទី ២០មិថុនា ២០១៣ នៅកន្លែង៣ផ្សេងគ្នា នៅលើកំណត់ផ្លូវជាតិ២ ។ |
ផ្ទុះក្នុងភោជនីយដ្ឋានមួយនៅខេត្តសាន់ស៊ី របស់ចិនស្លាប់3នាក់របួសជាង150នាក់ Posted: 20 Jun 2013 08:47 PM PDT ការផ្ទុះដែលកើតមានកាលពីយប់ថ្ងៃទី១៩ មិថុនា ក្នុងភោជនីយដ្ឋានមួយនៃខេត្តសាន់ស៊ី ភាគខាងជើងប្រទេសចិន បណ្តាលឱ្យមនុស្សស្លាប់៣នាក់ ហើយមនុស្សជាង១៥០នាក់ត្រូវរបួស ។អាជ្ញាធរសន្តិសុខទីក្រុងSHUOZHOU ខេត្តសាន់ស៊ី គូសបញ្ជាក់ថា មនុស្សយ៉ាងតិច១២នាក់ ត្រូវរបួសធ្ងន់ធ្ងរ ។ |
តុលាការអេហ្ស៊ីបមួយអះអាងពីការដោះលែងលោកមូបារ៉ាក់ Posted: 20 Jun 2013 08:46 PM PDT ទីភ្នាក់ងារសារព័ត៌មានផ្លូវការអេហ្ស៊ីប MENA រាយការណ៍ថា តុលាការអេហ្ស៊ីបមួយបានសម្រេចកាលពីថ្ងៃទី២០ មិថុនា គាំទ្រសេចក្តីសម្រេចរបស់តុលាការមួយ ហើយដោះលែងអតីតប្រធានាធិបតីអេហ្ស៊ីបលោកហូស្នី មូបារ៉ាក់ ទាក់ទិនរឿងសម្លាប់ពួកបាតុករ ។ តុលាការព្រហ្មទណ្ឌក្រុងគែរបានបដិសេធការតវ៉ាទៅសាលាឧទ្ធរណ៍របស់ក្រសួងកិច្ចការសាធារណៈប្រឆាំងនឹងការសម្រេចចិត្ត |
យន្តហោះរអាក់រអួលចុះចតបន្ទាន់នៅសហរដ្ឋអាមេរិក Posted: 20 Jun 2013 08:44 PM PDT ទីភ្នាក់ងារព័ត៌មានបរទេសកាលពីថ្ងៃទី២០ មិថុនាផ្សាយថា យន្តហោះបូអុីង ស៊េរីឌ្រីមឡៃន័រដែលមានជើងហោះហើរពីទីក្រុងដេនវើ សហរដ្ឋអាមេរិកឆ្ពោះទៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានចុះចតជាបន្ទាន់។យន្តហោះខាងលើជារបស់ក្រុមហ៊ុនអាកាសចរណ៍យូណាយធីតអ៊ែឡាញ បានចុះចតបន្ទាន់ក្នុងទីក្រុងស៊ីអេតថល ដើម្បីសុវត្ថិភាពក្រោយពីអាកាសយានិកបានទទួលដំណឹងថា |
វិទ្យាស្ថានអន្តរជាតិឌែលីបញ្ជូនសិស្សកម្ពុជា៤រូបទៅទស្សនកិច្ចសិក្សានៅប្រទេសសិង្ហបុរី Posted: 20 Jun 2013 08:41 PM PDT រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានឆ្លងកាត់ការប្រឡងដែលមានសិក្ខាកាមជាអ្នកសិក្សាប្រមាណ៥០០នាក់ វិទ្យាស្ថានអន្តរជាតិឌែលីបានសម្រេចជ្រើសរើសសិស្សឆ្នើមចំនួន៤រូបទាំងផ្នែកភាសាខ្មែរ និងភាសាអង់គ្លេសបញ្ជូនទៅទស្សនកិច្ចសិក្សានៅប្រទេសសិង្ហបុរី ។ |
នគរបាលអន្តរាគមន៍ក្រុងស្រវឹងដកកាំភ្លើងបាញ់គំរាម២គ្រាប់ នៅភោជនីយដ្ឋានសូរិយាហ្គាឌិន Posted: 20 Jun 2013 08:41 PM PDT រាជធានីភ្នំពេញ ៖ ស្នូរកាំភ្លើងបានផ្ទុះឡើងចំនួន ២គ្រាប់ កាលពីវេលាម៉ោង ៩ និង ៣០នាទី យប់ថ្ងៃទី២០ មិថុនា ២០១៣ នៅចំណុចភោជនីយដ្ឋានសូរិយាហ្គាឌិន តាមបណ្តោយផ្លូវ១៥៥ កែងផ្លូវ៤៧៦ ក្នុងសង្កាត់ទូលទំពូងទី១ ខណ្ឌចំការមន ខណៈដែលនគរបាលអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ |
សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលអនុគណថ្មី១ខ្នងនៅស្រុកកៀនស្វាយ Posted: 20 Jun 2013 08:37 PM PDT ខេត្តកណ្តាល ៖ ពិធីសម្ពោធសមិទ្ធផលអនុគណថ្មីមួយខ្នងសង់អំពីឥដ្ឋប្រក់ក្បឿង មានរចនាបែបខ្មែរដែលទើបសាងសង់រួចនៅក្នុងវត្តស្លាកែត សម្រាប់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការតាមពុទ្ធាអនុញ្ញាត កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២១ មិថុនា ២០១៣ នេះ ស្ថិតក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍បណ្ឌិតឌុល គឿន ទីប្រឹក្សាផ្ទាល់ |
ខណ្ឌមានជ័យមមាញឹកក្នុងការស្ថាបនាផ្លូវ និងដាក់ប្រព័ន្ធលូ Posted: 20 Jun 2013 08:30 PM PDT រាជធានីភ្នំពេញ ៖ ដោយការអនុវត្តនយោបាយវិមជ្ឈការសង្កាត់នានាក្នុងខណ្ឌមានជ័យបាននិងកំពុងសំរុកស្ថាបនាជួសជុល និងស្ថាបនាផ្លូវបេតុង ព្រមទាំងដាក់ប្រព័ន្ធលូបង្ហូរទឹកក្នុងមូលដ្ឋានជាបន្តបន្ទាប់នៅចុងអាណត្តិទី៤នេះ។ |
សមត្ថកិច្ចបង្ក្រាបក្រុមចោរប្លន់ម៉ូតូស្គូពី៧នាក់នៅខណ្ឌពោធិ៍សែនជ័យ Posted: 20 Jun 2013 08:27 PM PDT រាជធានីភ្នំពេញ ៖ បន្ទាប់ពីចាប់ខ្លួនជនសង្ស័យវាយប្លន់ម៉ូតូស្គូពីសកម្ម២នាក់ កាលពីកន្លងមក សមត្ថកិច្ចបានបន្តស្រាវជ្រាវ រហូតឃាត់ខ្លួនបាន៥នាក់ សរុប៧នាក់ ក្នុងនោះស្រីម្នាក់ ។ ជនសង្ស័យទាំងនោះមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយ ។ |
សមត្ថកិច្ចប៉ូលីសបញ្ជូនបុរសប្រមឹក៣នាក់ទៅតុលាការ Posted: 20 Jun 2013 08:08 PM PDT ខេត្តប៉ៃលិន៖ បុរសប្រមឹក៣នាក់ត្រូវបានសមត្ថកិច្ចប៉ូលីសបញ្ជូនទៅតុលាការនៅវេលាម៉ោង៩ ព្រឹកថ្ងៃទី២១ មិថុនា ២០១៣ ខណៈមានការប្ដឹងប្ដល់គ្នាមិនដាច់ស្រេច រឿងជម្លោះផឹកស៊ីកាលពីវេលាម៉ោង៧ និង៣០នាទី ថ្ងៃទី១៨ មិថុនា ២០១៣ នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។ |
Posted: 20 Jun 2013 08:04 PM PDT ខេត្តកំពង់ធំ ៖ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍អញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ និងគណៈកម្មការវត្តចំនួន១៩៧នាក់ មកពី៦៦វត្តក្នុងស្រុកបារាយណ៍ នាវេលាម៉ោង៩ និង៥៥នាទីព្រឹក ថ្ងៃទី២១ មិថុនា ២០១៣ នៅភូមិស្វាយជីអោប ស្រុកបារាយណ៍ ។ |
ពិធីសំណេះសំណាលជាមួយសមាជិកបក្សគណបក្សប្រជាជនកម្ពុជាសរុប១៨០៥នាក់ក្នុងស្រុកស្វាយជ្រុំ Posted: 20 Jun 2013 07:45 PM PDT ខេត្តស្វាយរៀង ៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្នុងស្រុកស្វាយជ្រុំ មានរៀបចំពិធីសំណេះសំណាលជាមួយសមាជិកបក្សគណបក្សប្រជាជនកម្ពុជាស្រុកស្វាយជ្រុំសរុបចំនួន១៨០៥នាក់ ក្នុងនោះមានស្រី៩១៩នាក់ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២១ មិថុនា ២០១៣ ស្ថិតក្នុងឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកចៅ ភិរុណ ប្រធានក្រុមការងារថ្នាក់ |
សូមផ្តិតយកផ្ទាំងទស្សនីយភាពនៃព្រឹត្តិការណ៍ប្រកួតបាត់ទាត់ Posted: 20 Jun 2013 07:45 PM PDT លោកអ្នកអាចផ្តិតយកផ្ទាំងទស្សនីយភាពនៃព្រឹត្តិការណ៍ប្រកួតបាត់ទាត់ផ្សេងៗក្នុងប្រទេសកម្ពុជា តាមរយៈរូបហ្វិចដ៏ត្រជាក់ភ្នែក និងស្រស់ត្រកាលដូចខាងក្រោមនេះ ៕ |
លោកព្រុំ សុខា អញ្ជើញចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ៩៥០គ្រួសារនៅស្រុកបាភ្នំ Posted: 20 Jun 2013 07:35 PM PDT ខេត្តព្រៃវែង៖ នៅក្នុងបរិវេណសាលាបឋមសិក្សាស្វាយសាម ឃុំរោងដំរី ស្រុកបាភ្នំ វេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២១ មិថុនា ២០១៣ មានរៀបចំពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន៩៥០គ្រួសារ មកពីភូមិ២ ក្នុងឃុំរោងដំរី ស្រុកបាភ្នំ ។ |
ស្ត្រីអ្នកចំការម្នាក់ខ្យល់គរដួលបោកក្បាលស្លាប់នៅក្នុងផ្ទះ Posted: 20 Jun 2013 07:20 PM PDT ខេត្តកំពង់ស្ពឺ ៖ ស្ត្រីអ្នកចំការម្នាក់បានដួលបោកក្បាលស្លាប់នៅក្នុងផ្ទះរបស់ខ្លួន ខណៈពេលស្ត្រីរូបនោះដើរទៅបត់ជើងនៅក្នុងបន្ទប់ទឹក កាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២១ មិថុនា ២០១៣ នៅភូមិកូនត្រុំ ឃុំអូរ ស្រុកភ្នំស្រួច ។ |
Posted: 20 Jun 2013 07:14 PM PDT រាជធានីភ្នំពេញ ៖ សាស្ត្រាចារ្យជនជាតិបារាំងលោក ប្រ៊ុយណូ ប្រ៊ុយហ្គីយេ បានត្រៀមរៀបចំបោះពុម្ពផ្សាយសៀវភៅមគ្គុទ្ទេសក៍ទេសចរណ៍ ស្តីពីរមណីយដ្ឋានបុរាណវិទ្យានៅភាគខាងជើងប្រទេសកម្ពុជា ។ សៀវភៅដែលសាស្ត្រាចារ្យនៃសាលាបារាំងចុងបូពា៌រូបនេះចងក្រង រៀបរាប់យ៉ាងលម្អិតពីប្រាសាទកោះកែរ និងប្រាសាទព្រះខ័ន នៅកំពង់ស្វាយ ដែលសុទ្ធតែជារមណីយដ្ឋាន |
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវអាណត្តិទី១ Posted: 20 Jun 2013 07:06 PM PDT រាជធានីភ្នំពេញ៖ រដ្ឋបាលខណ្ឌប្ញស្សីកែវបានរៀបចំវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌអាណត្តិទី១ កាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២១ មិថុនា ២០១៣ នៅមជ្ឍមណ្ឌលម៉ូឌែន៥ សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ។ |
និស្សិតខ្មែរទី1ទទួលបានអាហារូបករណ៍របស់លោកសេដ្ឋី Bill Gates Posted: 20 Jun 2013 07:05 PM PDT រាជធានីភ្នំពេញ ៖ នេះជាមោទនភាពសម្រាប់ប្រទេសកម្ពុជា ក្នុងពេលដែលនិស្សិតខ្មែរទី១បានប្រឡងជាប់អាហារូបករណ៍ Bill Gates នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ Gates Millennium Scholarship(GMS) មានតម្លៃសរុបបូកទាំងម្ហូបអាហារ និងការធ្វើដំណើរប្រហាក់ប្រហែល៨ម៉ឺុនដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំ ។ និស្សិតខ្មែរដែលប្រឡងជាប់នេះមានឱកាសបន្ដ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |