Koh Santipheap Daily

Koh Santipheap Daily


លោក​រដ្ឋ​មន្ត្រី​ ម៉ម ប៊ុន​ហេង នឹង​អញ្ជើញ​ជា​អធិបតី​​ក្នុង​​​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​​របស់​អង្គ​ការ​ខា​ណា​ និង​អង្គ​ការ​ដៃ​គូ​នា​រសៀល​នេះ

Posted: 20 Jun 2013 12:42 AM PDT

រាជ​ធានី​ភ្នំពេញ​ ៖ លោក​ម៉ម ប៊ុន​ហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិ​បាល​​នឹង​អញ្ជើញ​​ជា​អធិបតី​​ក្នុង​កិច្ច​ប្រជុំ​​ប្រចាំ​ឆ្នាំ​របស់​អង្គ​ការ​ខា​ណា និង​អង្គ​ការ​ដៃ​គូ​ នា​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​២០ មិថុនា ២០១៣ នៅ​សណ្ឋា​គារ​ឡឺរ៉ូ​យ៉ាល់​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​​ពី​លោក​ស្រី​ REBECCK BLACK នាយិកា​បេសកកម្ម​ទី​ភ្នាក់​ងារ​សហ​រដ្ឋ​អាមេរិក​ដើម្បី​អភិ​វឌ្ឍ​អន្តរ​ជាតិ​ប្រចាំ​កម្ពុជា​ ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​សិក្ខា​កាម​មក​ពី​អង្គការ​ជា​ដៃ​គូ​មួយ​ចំនួន​ផង​ដែរ​។

ក្រុម​ហ៊ុន​អាកាស​ចរណ៍​សាម័រ​អ៊ែរ​គិត​ថ្លៃ​សេវា​កម្ម​តាម​ថ្លឹង​ទម្ងន់​អ្នក​ដំណើរ​

Posted: 20 Jun 2013 12:38 AM PDT

​
សាម័រ​អ៊ែរ​ ជា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​របស់​ប្រទេស​សាម័រ​ បាន​ក្លាយ​ជា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ដំបូង​គេ​នៅ​លើ​ពិភព​លោក​ ដែល​គិត​ថ្លៃ​សេវា​កម្ម​លើ​ការ​ថ្លឹង​ទម្ងន់​អ្នក​ដំណើរ​ ងាយ​ស្រួល​ក្នុង​ការ​រៀប​កៅ​អី​តាម​ប្រភេទ​ទម្ងន់​ ។ ក្រុម​ហ៊ុន​អាកាស​ចរណ៍​ខាង​លើ​បាន​រៀប​ចំ​ជួរ​កៅអី​អ្នក​ដំណើរ​ធំ​ទូលាយ​ជាង​មុន​ ដើម្បី​ទទួល​អ្នក​ដំណើរ​ដែល​មាន​ទម្ងន់​ខ្លួន​លើស​ពី​១៣០​គីឡូ​ក្រាម​ ដោយ​សាម័រ​មាន

កម្ពុជា​មានវិទ្យុ​ឯ​ក​រាជ្យ​​ច្រើន ​តែ​​មានវិទ្យុ​តែ២​ផ្សាយ​គោរព​វិជ្ជាជីវៈ​របស់ខ្លួន

Posted: 20 Jun 2013 12:30 AM PDT

លោក​​ខៀវ កាញារីទ្ធិ រដ្ឋ​មន្ត្រី​ក្រសួង​​​ព័ត៌មាន នៅ​ក្នុង​ពិធី​សម្ពោធ​​ការ​បង្កើន​​ម៉ោង​ផ្សាយ​របស់​វិទ្យុ​បារាំង​​អន្តរជាតិ​​ RFI ​ជាខេរ​ភាសា
រាជធានីភ្នំពេញ ៖ នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​វិទ្យុ​​ជាច្រើន​​ឯក​រាជ្យ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​​​ព័ត៌​មាន​របស់ខ្លួន ប៉ុន្តែ​មាន​វិទ្យុ​​​តែ២ទេ ដែល​ផ្សាយ​​ព័ត៌​មាន​​គោរព​វិជ្ជា​ជីវៈ​របស់ខ្លួន​ នេះ​បើ​តាម​​ប្រសាសន៍​របស់​លោក​​ខៀវ កាញារីទ្ធិ រដ្ឋ​មន្ត្រី​ក្រសួង​​​ព័ត៌មាន នៅ​ក្នុង​ពិធី​សម្ពោធ​​ការ​បង្កើន​​ម៉ោង​ផ្សាយ​របស់​វិទ្យុ​បារាំង​​អន្តរជាតិ​​ RFI ​ជាខេរ​ភាសា​ កាលពីថ្ងៃទី​២០ មិថុនា ២០១៣ នៅ​វិមាន​កាណាឌីយ៉ា ក្រុង​

សម្រុក​ថត​រឿង​ម្តាយ​ក្មេក​រើស​កូន​ប្រសា​ចប់​ រឿម រ៉ាម៉ូ​ ត្រៀម​ទៅ​បារាំង​

Posted: 20 Jun 2013 12:20 AM PDT

សម្រុក​ថត​រឿង​ម្តាយ​ក្មេក​រើស​កូន​ប្រសា​ចប់​ រឿម រ៉ាម៉ូ​ ត្រៀម​ទៅ​បារាំង​
រាជធានីភ្នំពេញ​ ៖ លោក​ រឿម​ រ៉ាម៉ូ​ មួយ​រយៈ​នេះ​កំពុង​តែ​លេច​ធ្លោ​ក្នុង​ការ​សម្តែង​ ជាក់​ស្តែង​ជា​រៀង​រាល់​រាត្រី​ថ្ងៃ​ចន្ទ​ ដល់​ពុធ​ លោក​មាន​វត្ត​មាន​ក្នុង​ខ្សែ​ភាព​យន្ត​រឿង​ «ម្តាយ​ក្មេក​រើស​កូន​ប្រសា»​ ដែល​បញ្ចាំង​នៅ​ស្ថានីយ​ទូរ​ទស្សន៍​បាយ័ន​ព័ត៌​មាន​ ។ លោក​រ៉ាម៉ូ​ ដែល​ជា​តួ​អង្គ​សំខាន់​ម្នាក់​ដែរ​ក្នុង​រឿង​នោះ​មិន​ហ៊ាន​ទទួល​យក​កិច្ច​សន្យា​ថត​រឿង​ថ្មី​ទេ​ ព្រោះ​លោក​ត្រៀម​ទៅ​ប្រទេស​បារាំង​ដើម្បី​

កិច្ច​ប្រជុំ​ត្រី​ភាគី​ស្តី​ពី​នុយ​ក្លេអ៊ែរ​ប្រកាស​ទាមទារ​កាន់​តែ​ខ្លាំង​ចំពោះ​ក្រុង​ព្យុង​យ៉ាង​

Posted: 20 Jun 2013 12:16 AM PDT

តំណាង​របស់​ប្រទេស​ទាំង​៣​ពេលជួបគ្នា​នៅ​ក្នុង​វ៉ាស៊ីនតោន​
តំណាង​អ្នក​ចរចា​៦​ភាគី​ស្តី​ពី​បញ្ហា​នុយ​ក្លេ​អ៊ែរ​កូរ៉េ​ខាង​ជើង​របស់​ប្រទេស​៣ គឺ​កូរ៉េ​ខាង​ត្បូង​ ជប៉ុន​ និង​សហរដ្ឋ​អាមេរិក​ បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​ទី​១៩​​ មិថុនា​ នៅ​ទីក្រុង​វ៉ាស៊ីន​តោន​ ដើម្បី​ពិភាក្សា​ពី​លក្ខខណ្ឌ​ទាំង​ឡាយ​នៃ​ការ​រំសាយ​នុយ​ក្លេអ៊ែរ​កូរ៉េខាង​ជើង​ ជា​ការ​ឆ្លើយតប​ចំពោះ​សំណើ​ចរចា​នា​ពេល​ថ្មីៗ​នេះ​របស់​ក្រុង​ព្យុង​យ៉ាង។​

គោមួយ​ក្បាល​បោល​បុក​រថយន្ត​ជា​ច្រើន​គ្រឿង​រង​ការ​ខូច​ខាត​នៅ​អេស្ប៉ាញ​

Posted: 20 Jun 2013 12:10 AM PDT

​
កាសែត​ដឹថែម​របស់​អង់គ្លេស​ផ្សាយ​ថា​ គោ​មួយ​ក្បាល​បាន​រួច​ចេញ​ពី​រថយន្ត​ ដើរ​រាតត្បាត​នៅ​លើ​ដង​ផ្លូវ​ក្នុង​ទីក្រុង​មួយ​របស់​អេស្ប៉ាញ​ បោល​បុក​រថយន្ត​ជា​ច្រើន​គ្រឿង​បណ្តាល​ឱ្យ​រង​ការ​ខូច​ខាត​ និង​ធ្វើ​ឱ្យ​ពលរដ្ឋ​ភ្ញាក់​ផ្អើល​នាំ​គ្នា​រត់​ប្រសាច​តាម​ដង​ផ្លូវ​ ។​ នៅក្នុង​របាយ​ការណ៍​បញ្ជាក់​ថា​ គោ​ជល់​មួយ​ក្បាល​មាន​អាយុ​ប្រហែល​២​ឆ្នាំ​ ទម្ងន់​២០០​គីឡូ​ក្រាម​ បាន​រួច​ចេញ​ពី​រថយន្ត​ដឹក​គោ​

កញ្ឆា​ក្រៀម​ជាង​២០០​គីឡូ​ក្រាម​បាន​ដុត​កំទេច​ចោល​ក្រោម​ប្រធាន​បទ​ធ្វើឱ្យ​សុខ​ភាព​អ្នកប្រសើ​រ​ជា​ថ្មី​ដោយមិន​ប្រើ​គ្រឿង​ញៀន​

Posted: 20 Jun 2013 12:09 AM PDT

ទិវា​ប្រយុទ្ធប្រឆាំង​​គ្រឿង​ញៀន​
ខេត្តកំពង់​ស្ពឺ​​៖ ព្រឹក​ថ្ងៃទី​២០ មិថុនា​ ២០១៣​ នៅក្នុង​​បរិវេណ​មន្ទីរវប្បធម៌​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ បាន​ប្រា​រព្ធ​​ទិវា​អន្តរ​​ជាតិ​​ប្រយុ​ទ្ធ​​ប្រឆាំង​គ្រឿង​ញៀន​២០១៣ ចូលរួម​នាឱកាស​នោះ​មាន​លោក​សឿន​ សុខ​ណាល់ អភិបាល​រងខេត្ត​ ព្រម​ទាំង​មន្ត្រី​រាជការ​ជុំ​វិញ​ខេត្ត​ និង​សិស្សានុ​សិស្ស​ចំនួន​៨៥នាក់​ផង​ដែរ។

ក្រុម​ហ៊ុន​អាកាស​ចរណ៍​រុស្ស៊ី​ទទួលពាន​រង្វាន់​ល្អ​បំផុត​នៅ​អឺរ៉ុប​

Posted: 20 Jun 2013 12:08 AM PDT

​
ទីភ្នាក់ងារ​ព័ត៌​មាន​បរទេស​ កាល​ពី​ថ្ងៃ​ទី​១៩ មិថុនា​ផ្សាយ​ថា​ ក្រុម​ហ៊ុន​អាកាស​ចរណ៍​អ៊ែរ៉ូ​ផ្លុត​របស់​រុស្ស៊ី​ទទួល​បាន​ពាន​រង្វាន់​ជា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ពិភព​លោក​ បម្រើ​សេវា​កម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ដ៍​ល្អ​បំផុត​នៅ​អឺរ៉ុប​ភាគ​ខាង​កើត ។​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អ៊ែរ៉ូ​ផ្លុត​ថា​ នឹង​មាន​ការ​ប្រគល់​ពាន​រង្វាន់​ជា​ផ្លូវ​ការ​នៅ​ក្នុងពិធី​គម្រប់​ខួប​៥០​ឆ្នាំ​ នៃ​ឡឺបួរ៍​ហ្គេ​ អ៊ែរ​សូនៅ​

ម្ចាស់​ផ្ទះ​​ប្រេស៊ីល​​បំបាក់​​មិុកស៊ិក​​ 2-0 ដឹក​ដៃ​​​អីុតាលី​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​

Posted: 20 Jun 2013 12:04 AM PDT

​
គ្រាប់​បាល់​ 1គ្រាប់​​ក្នុង​​​ម៉ោង​បន្ថែម​ ​90 បូក​​បី​របស់​​​កីឡាករ​ខ្សែ​​​ប្រយុទ្ធ​​​ Joao Alves រួម​ជាមួយ​​នឹង​កីឡាករ​​​នីម៉ា​ក្នុង​នាទី​ ​​ទី​ 9​បាន​ជួយ​​ឱ្យ​ក្រុម​​​ម្ចាស់ផ្ទះ​​​ប្រេស៊ីល​​​កក់​បាន​កៅ​អី​​​​ដោយ​ស្វ័យ​ប្រវត្តិ​​​​ឡើង​ទៅ​ប្រកួត​​​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​​ដោយ​មិន​ខ្វល់​ពី​ការ​ប្រកួត​ចុងក្រោយ​​​​ជួប​ជាមួយ​​​ក្រុមខ្លាំង​អីុ​តាលី​​​​​​​​នៅ​រាត្រី​ថ្ងៃសៅរ៍​ ទី​​២២ ខែមិថុនា ឆ្នាំ​​២០១៣ ឡើយ ។ ​ចំណែក​ឯ​ការ​ប្រកួត​​​​​ 1គូ​​

ក្លេវើ​លី គ្រោង​​ឡើង​ការ​ពារ​ខ្សែ​ក្រវាត់​ WBO នៅខែ​សីហា​

Posted: 20 Jun 2013 12:01 AM PDT

ណា​ថាន់ ក្លេ​វើលី គ្រោង​​ឡើង​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​ស្ថាប័ន​WBO ក្នុង​ប្រភេទ​ទម្ងន់​Light-heavyweight ​របស់​ខ្លួន​ជា​លើក​ទី​៦ ​នា​​​ថ្ងៃទី​១៧ សីហា ខាងមុខ​នេះ នៅ​សង្វៀន​ Motorpoint Arena ស្ថិត​ក្នុង​ក្រុង​ Cardiff ប្រទេស​អង់​គ្លេស ។ ដោយ​ឡែក​គូ​ប្រកួត​របស់​គេនៅ​មិន​​ទាន់​ប្រកាស​ឈ្មោះ​​នៅ​ឡើយ​ទេ ។ ប៉ុន្តែ​លោក​Frank Warren ដែល​ជា​អ្នក​រៀប​ចំ​ការ​ប្រកួត​បច្ចុប្បន្ន​ត្រូវ​គេ​

សា​លា​​ដំបូង​​រាជធានី​​ភ្នំពេញនឹង​​បើក​សវនា​កា​រ​សំណុំ​​រឿង​អតីត​អ្នក​​គ្រប់​គ្រង​​ក្រុមហ៊ុន​​វេង​ ​ស្រេង​​ហុង

Posted: 20 Jun 2013 12:00 AM PDT

ស្ត្រីជាប់ចោទ
រាជធានី​ភ្នំពេញ​៖ សាលា​ដំបូង​រាជធានី​ភ្នំពេញនឹង​បើក​សវនាការ​សំណុំ​រឿង​ អតីត​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​វេង​ ស្រេង​ហុង​ ពាក់​ព័ន្ធរំលោភ​លើ​សេចក្តី​ទុក​ចិត្ត​ប្រាក់​ច្រើន​សន្ឋឹក​សន្ឋាប់​​ ពិសេសដោយ​អភិបាល​ ឫបុគ្គល​ផ្សេង​ក្លែង​បន្លំ​ហត្ថលេខា​ ក្លែង​លិខិត​សាធារណៈបង់ពន្ធ​គយ​ និង​លិខិត​ឯកជន នៅ​រសៀល​ថ្ងៃទី​២០ មិថុនា ២០១៣ ។

នាង វេនីស ប្រកាស​ដក​ខ្លួន​ពី​ក្រប​ខ័ណ្ឌ​ Wimbledon

Posted: 19 Jun 2013 11:58 PM PDT

ដោយ​សារ​របួស​ចង្កេះ​នៅ តែបន្ត​ការ​ឈឺ​ចាប់​ បាន​បង្ខំ​ឱ្យ​នាង​​វេនីស វី​លៀម​ ដែលជា​ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ​Wimbledon ៥​ជំនាន់​​សម្រេច​ចិត្ត​ដក​ខ្លួន​ពី​ការ​ប្រកួត​នាឆ្នាំ​២០១៣​នេះ។​ថ្លែង​នៅ​លើ​គេ​ហ​ទំព័រ​Facebook​ របស់​ខ្លួន កីឡា​ការិនី​អាេមរិក​រូបនេះ​បាន​បញ្ជាក់​​ថា ​៖«​សំណាង​អាក្រក់​ណាស់​ដែល​ខ្ញុំ​មិន​អាច​ទៅ​ចូល​រួម​ប្រកួត​ក្នុងព្រឹត្តិ​ការណ៍​ Wimbledon ឆ្នាំ​នេះ ។

របួស​កែងដៃ​បង្ខំ​ឱ្យ​ថៃ​ហ្គ័រ​ វូដ​ មិន​អាច​ចូល​ការពារ​តំណែង​ជើង​ឯក​US PGA National

Posted: 19 Jun 2013 11:57 PM PDT

កីឡា​ករ​វាយ​កូន​គោល​លំដាប់​ទី​១​ពិភព​លោក​ ថៃ​ហ្គ័រ វូដ ​កាលពីថ្ងៃ​ពុធ​ទី​១៩ មិថុនា ​បាន​សម្រេចចិត្ត​មិន​ចូល​ប្រកួត​ការ​ពារ​តំណែង​​ជើង​ឯក​របស់​ខ្លួន​នៅ​ក្នុង​កម្មវិធី​ US PGA National ដែល​នឹង​ធ្វើ​នា​សប្តាហ៍​ក្រោយ​នេះ​ទេ ពោល​បន្ទាប់​ពី​របួស​កែងដៃ​ខាង​ឆ្វេង​នៅ​មិន​ទាន់​ជាសះ​ស្បើយ​ ។ ការ​សម្រេច​​ចិត្ត​របស់​កីឡា​ករ​អាមេរិក​រូប​នេះ​គឺ​ធ្វើ​​ទៅតាម​ដំបូន្មាន​វេជ្ជ​បណ្ឌិត​ដែល​បញ្ជាក់​ថា ​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២០ មិថុនា ២០១៣

Posted: 19 Jun 2013 11:55 PM PDT

​
រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី២០ មិថុនា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ស្រវឹង​ពីល្ងាច​ ព្រឹកឡើង​ឃើញ​ដេក​ស្លាប់​ក្បែរ​គុម្ព​ចេ​ក

Posted: 19 Jun 2013 11:40 PM PDT

សាកសពជនរងគ្រោះ
ខេត្តកណ្តាល ៖ បុរសម្នាក់​​ដែលគេ​សង្ស័យថា ស្រវឹងខ្លាំង​ពេកដើរ​បុក​សសរ​បេតុង​ដួល​បែក​ក្បាល​ស្លាប់ ហើយពេល​ព្រឹក​ឡើង​បាន​ត្រូវ​​គេ​ប្រទះ​ឃើញ​ដេកស្លាប់​ក្បែរគុម្ពចេកជិតផ្ទះ​របស់​ខ្លួន ​​កាល​ពី​​​វេលាម៉ោង​៥ព្រឹក​ថ្ងៃទី​២០ មិថុនា នៅក្នុង​ភូមិ​ព្រែក​តា​ប្រាក់ ឃុំ​តា​លន់​ ស្រុក​ស្អាង ។

បុរស​ជន​ជាតិ​វៀត​ណាម​ម្នាក់​ត្រូវ​ឃាតករ​កាប់​៥​កាំ​បិត​ស្លាប់​ក្នុង​អង្រឹង​សង្ស័យប្លន់​

Posted: 19 Jun 2013 11:30 PM PDT

ជន​ជាតិ​វៀត​ណាម​ត្រូវ​ឃាតករ​កាប់​ស្លាប់​ក្នុង​អង្រឹង​
ខេត្ត​បាត់​ដំបង ៖ ជន​ជាតិ​វៀត​ណាម​ម្នាក់​ត្រូវ​អ្នក​ភូមិ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​អង្រឹង​ដែល​ជោគ​ជាំ​ទៅ​ដោយ​ឈាម និង​មាន​ស្នាម​កាប់​សុះ​មុខ​ និង​ក្បាល​ដែល​គេ​សង្ស័យ​ថា ជា​អំពើ​ប្លន់​សម្លាប់​ កាល​ពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៩ មិថុនា ២០១៣ នៅ​ភូមិ​បា​ដាក​ត្បូង​ ឃុំ​រស្មី​សង្ហា ស្រុក​រតន​​មណ្ឌល​ ។

ក្លិប ​West Ham ទិញ​កីឡាករ​​ខ្សែប្រយុទ្ធ​​ ខារ៉ូល​ ពីក្លិប​ Liverpool

Posted: 19 Jun 2013 11:29 PM PDT

ក្លិប ​West Ham ទិញ​កីឡាករ​​ខ្សែប្រយុទ្ធ​​ ខារ៉ូល​ ពីក្លិប​ Liverpool
ក្លិប​​ចំណាត់ថ្នាក់​លេខ​ 10 ​​ក្នុង​តា​រាង​អង់​គ្លេស​​ប្រឺមីញេលីក​​​ West Ham បាន​បញ្ចប់​ការ​ចរចា​​ទិញ​យក​កីឡាករ​​ខា​រ៉ូល​ ពី​ក្លិប​ហង្ស​​ក្រហម​ Liverpool ​ក្នុង​តម្លៃ​​​ 15 លាន​ផោន​ស្មើ​នឹង​ជាង ​23 ​លាន​ដុល្លារ​អាមេរិក​ជាមួយ​នឹង​​​កុង​ត្រា​​​រយៈ​ពេល​​៦ឆ្នាំ​​​ ​ហើយ​អាច​​មានជម្រើស​សម្រាប់ការ​បន្តកុង​ត្រា​​​​រយៈ​ពេល​ 2​ឆ្នាំ ​បន្ថែម​ទៀត​ ។​​

ក្លិប Tottenham តែង​​តាំង​​លោក​​ហ្វ្រង់​កូ​​ បាល់​​ឌីនី​​ ​ជា​នា​យក​បច្ចេក​​ទេស​

Posted: 19 Jun 2013 11:25 PM PDT

ក្លិប Tottenham តែង​​តាំង​​លោក​​ហ្វ្រង់​កូ​​ បាល់​​ឌីនី​​ ​ជា​នា​យក​បច្ចេក​​ទេស​
តាម​​ប្រភព​ព័ត៌​មាន​​ប៊ី​ប៊ី​​ស៊ី​ ចេញ​ផ្សាយកាល​ពី​ថ្ងៃ​​​ព្រហស្បតិ៍​ ទី​២០ មិថុនា ​ឆ្នាំ​២០១៣​ ​បាន​ឱ្យ​ដឹង​ថា អតី​ត​​នាយក​​បច្ចេក​ទេស​​​ក្លិប​បាល់​ទាត់​​​​អីុ​តាលី​​ Roma គឺ​​លោក​ហ្វ្រាង់​កូ​ ​បាល់ឌីនី ​បាន​ចូល​រួម​​​ជាមួយ​ក្លិប​​​ Tottenham​ ​ក្នុង​នាមជា​​នាយក​​បច្ចេក​ទេស ។

ជំនាញ​ 9​យ៉ាង​ទាក់​ទាញ​ស្ត្រី​

Posted: 19 Jun 2013 11:04 PM PDT

​
បំណិន​ឬ​ជំនាញ​ជីវិត​ គឺ​ជា​អ្វី​មួយ​ដ៏​ចាំ​បាច់​បំផុត​ដែល​មនុស្ស​ម្នាក់ៗ​ត្រូវតែឈោង​ចាប់​យក​ ជាពិសេស​បណ្តា​បុរសៗ​ដែល​នៅ​លីវ​មិន​ទាន់​មាន​​ភរិយា​ ដ្បិត​យោង​តាម​ការ​អង្កេត​ស្រាវ​ជ្រាវ​ពីក្រុមអ្នក​ជំនាញ​បញ្ហា​ជីវិត​បាន​បង្ហាញ​ថា​ ស្ត្រី​ភាគ​ច្រើន​បំផុត​ពេញ​ចិត្ត​បុរស​ដែល​មាន​ជំនាញ​ពិត​ប្រាកដ​ណា​មួយ​ បើ​ទោះ​ណា​ជំនាញ​មួយ​ចំនួន​នោះ​ហាក់​មិន​ចាំបាច់​សម្រាប់​ជីវិត​របស់​មនុស្ស​ក្តី ។​ តើ​

រថយន្ត​បឺស​ដឹក​អ្នក​ដំណើរ​បុក​រ៉ឺ​ម៉ក​ម៉ូតូពី​ក្រោយ​ពេញ​ទំហឹង​របួស​ធ្ងន់​ស្រាល​៥នាក់​

Posted: 19 Jun 2013 10:43 PM PDT

រ៉ឺម៉ូតូ​ដែល​រថយន្ត​បុក​ក្រឡាប់​
ខេត្ត​ព្រះស៊ី​ហនុ​៖​ រថយន្ត​បឺស​ដឹក​អ្នក​ដំណើររបស់​ក្រុម​ហ៊ុន​​មួយ​បាន​ជ្រុល​ទៅ​​បុក​រ៉ឺ​ម៉ក​ម៉ូតូពី​ក្រោយ​ពេញ​ទំហឹង​បណ្ដាលឱ្យ​​អ្នក​ជិះលើ​​​រ៉ឺ​ម៉ក​ម៉ូតូ​រង​របួស​ធ្ងន់​៣នាក់​និង​ ស្រាល​២នាក់​ នៅវេលា​ម៉ោង​១១ និ​ង​៣០នាទី​ ថ្ងៃទី​២០​មិថុនា​ ២០១៣ នៅ​លើ​ផ្លូវ​ជាតិ​លេខ៤ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​ ១៨៧និង​១៨៨ ស្ថិត​ក្នុង​ភូមិ​ទួល​ទទឹ​ង២

បុក​ក្មេង​ចេញពី​រៀន​២​នាក់​​បាក់​ជើង​ទាំង​២​​ បើក​រថយន្ត​រត់​ត្រូវ​ពល​រដ្ឋតាម​ឃាត់​ខ្លួន​​ទុក​ចាត់​ការ​តាម​ច្បាប់​

Posted: 19 Jun 2013 10:16 PM PDT

រថយន្តបង្កហេតុ
ខេត្ត​កណ្តាល ៖ រថយន្ត​រត់​ឈ្នួល​មួយគ្រឿង​បាន​​​បើក​មក​បុក​ក្មេង​តូច​២​នាក់​ដែល​ទើប​ចេញ​ពី​សាលា​ឈរ​ក្បែរ​ចិញ្ចើម​ផ្លូវ​ប្រុង​ឆ្លង​ទៅ​ផ្ទះ បណ្តាល​ឱ្យ​បាក់​ជើង​ទាំង​២​នាក់​អូស​ជាង​២០​ម៉ែត្រ​ ទើបរមៀល​ចេញពី​ឡាន​ គួរ​ឱ្យ​រន្ធត់​នាវេលា​ម៉ោង​១១​និង​៥០​នាទី​​ថ្ងៃទី​២០ មិថុនា ២០១៣ នេះ ។

សមត្ថកិច្ច​ចាប់បាន​ចោរ​លួចម៉ូតូ​៣នាក់​នៅសង្កាត់​បឹងកក់ទី១(មានវី​ដេអូ​ឃ្លឹប)

Posted: 19 Jun 2013 09:17 PM PDT

ជនសង្ស័យ​ចោរ​លួច​ម៉ូតូ​
រាជធានី​ភ្នំ​ពេញ​៖ ជន​សង្ស័យ​ចោ​រលួ​ច​ម៉ូតូ​៣នាក់​ត្រូវ​បាន​ប្រជាពល​រដ្ឋ​ និង​ប្រជាការពារ​សង្កាត់​បឹង​កក់​ទី​១ឃាត់​ខ្លួន​ ខណៈពួក​គេ​ធ្វើ​សកម្មភាព​កាច់.ក​ម៉ូតូ​ម៉ាក​ឌ្រី​មសេ​១២៥ ពណ៌​ក្រហម មួយ​គ្រឿង ម្ចាស់​​ចត​នៅ​មុខ​ផ្ទះ​ចូល​រក​ទិញ​​អី​វ៉ាន់ មិន​បាន​សម្រេច​​ ដោយ​ម្ចាស់​ឃើញ​ទាន់​ស្រែក​ផ្អើលឆោឡោ កាលពី​វេលា​ម៉​១០និង​២០នាទី​រសៀល​ថ្ងៃទី​២០ មិថុនា ២០១៣ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​១ សង្កាត់​ទួ​លគោក ។ ​​

ក្រុង​កាប៊ុល​មិន​ចង់​ឱ្យ​អាមេរិក​និយាយ​ជាមួយ​ពួក​តាលីបង់​

Posted: 19 Jun 2013 08:59 PM PDT

ប្រធានាធិបតី​អាហ្វ​ហ្គា​នីស្ថាន​
ក្រុង​កាប៊ុល​កាល​ពី​ថ្ងៃ​ទី​១៩ មិថុនា​ បាន​សម្តែង​ពី​ការ​មិន​សប្បាយ​ចិត្ត​របស់​ខ្លួន​ចំពោះ​ទស្សន​វិស័យ​លើ​ការ​ចរ​ចា​សន្តិ​ភាព​រវាង​សហ​រដ្ឋ​អាមេរិក​ និង​ពួក​តាលីបង់​ ដោយ​ផ្អាក​ការ​ចរចា​ស្តី​ពី​កិច្ច​ព្រម​ព្រៀង​សន្តិ​សុខ​មួយ​ជាមួយ​ក្រុង​វ៉ាស៊ិន​តោន​ ហើយ​គំរាម​បញ្ឈប់​ការ​ពិភាក្សា​ជាមួយ​ពួក​បះ​បោរ​ក្នុង​ការិយា​ល័យ​របស់​ពួក​នោះ​ដែល​ទើប​នឹង​បើក​នៅ​ទីក្រុង​ដូហា ។

សម្តេចតេជោ​ សែន​ អំពាវនាវ​ដល់អង្គការជាតិ​-អន្តរជាតិ​និងដៃគូអភិវឌ្ឍន៏​ផ្តល់ការគំាទ្រ​ចំពោះសមាគម​អតីតយុទ្ឋជន​កម្ពុជា ដើម្បី​បន្តវឌ្ឍនភាព

Posted: 19 Jun 2013 08:58 PM PDT

សម្តេច​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ បានអំពាវនាវ​ដល់អង្គការជាតិ​-អន្តរជាតិ​ ដៃគូអភិវឌ្ឍន៏​ និង សមាគម​នានាផ្តល់នូវការ​គំាទ្រនិង​កិច្ចសហប្រតិបត្តិការ​ល្អ​ចំពោះ​សមាគម​អតីតយុទ្ឋជន​កម្ពុជា ដើម្បីឲ្យ​សមាគមនេះ​បន្តអភិវឌ្ឍន៏​របស់ខ្លួនថែមទៀត​ ។ សេចក្តីអំពាវនាវ​របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ យ៉ាងដូច្នេះបានធ្វើ​ឡើងនៅព្រឹកថ្ងៃទី២០​ មិថុនា ​២០១៣នេះ​ នៅវិទ្យាស្ថានជាតិអប់រំ​ ក្បែរវិមាន​ឯករាជ្យ​

នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ឈោង​ចាប់​ដៃ​ជាមួយ​ចិន​

Posted: 19 Jun 2013 08:57 PM PDT

នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​
នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ លោក​ ស៊ីន​ ហ្សូ​អាបេ កាល​ពី​ថ្ងៃ​ទី​១៩ មិថុនា​ មាន​ប្រសាសន៍​ថា​ ត្រៀម​បើក​ការ​ពិភាក្សា​ឡើង​វិញ​ជាមួយ​ចិន​ ក្រោយ​ភាព​តាន​តឹង​ដែល​កើត​ឡើង​មក​ពី​ជម្លោះ​លើ​បញ្ហា​ប្រជុំ​កោះ​សេន​កា​គូ​ ចិន​ហៅ​ឌី​អាវ​យូ​ ស្ថិត​នៅ​សមុទ្រ​ចិន​ខាង​កើត​ ។ ក្នុង​ឱកាស​បំពេញ​ទស្សន​កិច្ច​មួយ​នៅ​ទីក្រុង​ឡុងដ៍​ ប្រទេស​អង់​គ្លេស​ ប្រមុខ​រដ្ឋា​ភិបាល​ជប៉ុន​ថ្លែង​ថា​ ប្រការ​សំខាន់​គឺ​ធ្វើ​ការ​ចរ​ចា​

គូ​សង្សា​រវ័យ​ក្មេងទាស់​សម្តី​គ្នា​បន្តិ​ចបន្តួចឈ្លោះ​គ្នាបែក​ផ្សែង​ ផ្អើល​អ្នក​ដំណើរ​តាម​ផ្លូវ​(មាន​វី​ដេអូ​ឃ្លឹប)

Posted: 19 Jun 2013 08:48 PM PDT

គូ​សង្សា​រវ័យ​ក្មេងទាស់​សម្តី​គ្នា​បន្តិ​ចបន្តួចឈ្លោះ​គ្នាបែក​ផ្សែង​ ផ្អើល​អ្នក​ដំណើរ​តាម​ផ្លូវ​
រាជធានី​ភ្នំ​ពេញ​៖ គូ​សង្សា​រវ័យ​ក្មេង​មួយគូ​ ខណៈ​កំ​ពុង​ជិះ​ម៉ូតូ​តាម​ដងផ្លូវទាស់​សម្តី​គ្នា​បន្តិ​ចបន្តួចបាន​ឈប់​ម៉ូ​តូ​​ឈ្លោះ​ប្រកែក​គ្នា ដោយខាង​​នារី​ជាគូ​ស្នេហ៍​ចាប់​ក្របួច.​កអាវ​បុរសជាសង្សារ​ប្រវាយ​ប្រ​តប់គ្នា​​ ផ្អើល​អ្នក​ដំ​ណើរ​តាម​ផ្លូវ​ចោម​រោម​​មើល​ឈូ​ឆរ កាល​ពី​វេលាម៉ោង​៤និង​៤០នាទី​រសៀល​ថ្ងៃទី​១៩ មិថុនា ២០១៣ នៅ​តាម​បណ្តោយ​ផ្លូវ​២០០៤ (ម៉ៃ​ដា) ភូមិ​ត្រពាំងឈូក​ សង្កាត់​ទឹក​ថ្លា្​ ខណ្ឌ​សែន​សុខ ។

ស្លាក​ឡូ​​ហ្គូគណបក្ស​ប្រជាជន​ត្រូវ​បាន​ជន​មិនស្គាល់​មុ​ខ​យក​កាំ​ភ្លើង​បាញ់​១៣គ្រាប់​ធ្លុះធ្លាយ​អស់​

Posted: 19 Jun 2013 08:45 PM PDT

ខេត្ត​​ប៉ៃ​លិន​​៖​ ស្លាក​ឡូ​​ហ្គូគណបក្ស​ប្រជាជន​ត្រូវ​បាន​ជន​មិនស្គាល់​មុ​ខ​យក​កាំ​ភ្លើង​ខ្លី​​បាញ់​​ចំនួន​១៣គ្រាប់​ធ្លុះ​ធ្លាយ​​​អស់​កាលពី​វេលាម៉ោង​ ប្រហែ​ល​១២ និ៣០នាទី​ រំលង​អាធ្រាត្រ​ឈាន​​ចូល​ថ្ងៃទី​២០ មិថុនា​ ២០១៣ នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥៧ ស្ថិត​​ក្នុង​ភូមិ​បឹង​ព្រលិត​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​៕

វីង​បង្ហាញ​សេវា​កម្ម​ថ្មី​ទូទាត់​ប្រាក់ និង​ទិញ​ទំនិញ​តាម​ប្រព័ន្ធអ៊ីន​ធើរ​ណេត​

Posted: 19 Jun 2013 08:25 PM PDT

វីង​បង្ហាញ​សេវា​កម្ម​ថ្មី​ទូទាត់​ប្រាក់ និង​ទិញ​ទំនិញ​តាម​ប្រព័ន្ធអ៊ីន​ធើរ​ណេត​
ក្រុម​ហ៊ុន​វីង​ដែល​ជាក្រុម​ហ៊ុន​ផ្តល់​សេវាកម្ម​ទូ​ទាត់​ប្រាក់​តាម​រយៈ​ទូ​រស័ព្ទដៃ​ដំ​បូង​ និងឈាន​មុខ​គេ​បង្អស់​នៅ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ តាំង​ពី​ដើម​ឆ្នាំ​២០០៩ ឥឡូវនេះ​បាន​ផ្តល់​ជូន​នូវ​សេវាកម្មថ្មី​២ទៀត​ គឺ​ការ​ទូទាត់​ប្រាក់​តាម​រយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេត​(Online Shopping) សម្រាប់​ឱ្យ​អតិ​ថិជន​ធ្វើការ​ទិញ​ទំនិញ​តាម​បណ្តាញ​ប្រព័ន្ធអ៊ីន​ធើរ​ណេត

លោក​អនុ​សេនីយត្រីម្នាក់​គាំងបេះដូងស្លាប់​ពេលកំពុង​លេងបាល់ទាត់

Posted: 19 Jun 2013 08:20 PM PDT

ខេត្តកណ្តាល ៖ លោក​អនុ​សេនីយ៍ត្រី​​ម្នាក់ត្រូវបាន​គាំងបេះដូងស្លាប់ ខណៈ​ពេល​ដែលគាត់កំពុង​លេង​បាល់​ទាត់ជាមួយ​ក្រុម​សមត្ថ​កិច្ច​របស់​ស្នង​​ការ​នគរ​បាល​ ​​កាលពីវេលាម៉ោង​៩ និង​៣០នាទីព្រឹក​ថ្ងៃទី​២០ មិថុនា ២០១៣ ស្ថិត​នៅ​បរិវេណ​​ស្នង​ការ​នគរបាល​ខេត្ត​កណ្តាល ​។

មនុស្ស៨នាក់​ ត្រូវបាន PM​ ក្រុងព្រះសីហនុ​ឃាត់ខ្លួនពីបទ​ចែកចាយ​និងប្រើបា្រស់​គ្រឿងញៀន

Posted: 19 Jun 2013 08:06 PM PDT

មន្រ្តីកងរាជ​អាវុធហត្ថ​ក្រុងព្រះសីហនុ​ បានធ្វើការបង្រ្កាប​និងឃាត់ខ្លួន​មនុស្ស០៨នាក់​ (ស្រី០៣នាក់) ​ពីបទចែកចាយ​និងប្រើបា្រស់​គ្រឿងញៀន​។ ប្រតិបត្តិការ​បង្រ្កាបនេះ ធ្វើឡើង​នៅម៉ោង៦ល្ងាច​ថ្ងៃទី១៩ ​មិថុនា​ ២០១៣​ នៅចំណុចក្រុមទី៥៨ ​ភូមិ១ ​សង្កាត់៤​ ក្រុងព្រះសីហនុ ​។ ក្នុងការ​បង្រ្កាបនេះដែរ​ មន្រ្តីកងរាជ​អាវុធហត្ថ​បានរឹបអូសវត្ថុតាង​មួយចំនួនរួមមាន​៖ លុយចំនួន២០០ដុល្លារ​ ដបជក់ចំនួ០៩ ​ទូរស័ព្ទដៃ ០៣គ្រឿង​ ថ្នំាព៌ណក្រហម​០១គ្រាប់

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!