Koh Santipheap Daily

Koh Santipheap Daily


លោក​ឃ្លាំង​ ហួត​អញ្ជើញ​​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​៤ខ្សែ និង​ដាក់​ប្រព័ន្ធលូ​២ខ្សែនៅ​សង្កាត់​ច្រាំង​​ចំ​រេះ​ទី​​១

Posted: 17 Jun 2013 12:55 AM PDT

រាជធានី​ភ្នំ​ពេញ​៖ ​នៅ​សង្កាត់​ច្រាំង​ចំ​រេះ​ទី​១ ខណ្ឌ​ប្ញស្សី​កែវ​ មាន​​រៀបចំ​​ពិធី​បើ​ក​ការដ្ឋានស្ថាបនា​ផ្លូវ​ក្រាល​​បេតុ​ង​៤ខ្សែ​ ប្រវែង២៩៣ម៉ែត្រ និង​ដាក់​ប្រព័ន្ធលូ​​២ខ្សែ ប្រវែង​៣៦៧,៥ម៉ែត្រ នាវេលាម៉ោង​២និង​៣០នាទី​រសៀល​ថ្ងៃទី១៧ មិថុនា នៅ​ចំណត​រថយន្ត​គីឡូ​ម៉ែត្រ​លេខ​៩ ក្រោម​​អធិប​តី​ភាព​លោក​​ឃ្លាំង​ ហួត ​ជំ​នួយ​ការសម្តេចអគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ជា​អភិបាល​ខណ្ឌ​ប្ញស្សី​កែវ ។

កូរ៉េ​​ខាង​​ជើង​​​ចង់​ចរចា​ជាមួយ​ក្រុង​​វ៉ាស៊ី​តោន​​ដែល​​ដំបូង​​ចង់​​ឱ្យ​​មាន​សកម្ម​ភាព​ជាក់​ស្តែង​​​នានា​សិន​

Posted: 17 Jun 2013 12:53 AM PDT

មេដឹកនាំ​​វ័យ​ក្មេង​​កូរ៉េ​​​ខាង​ជើង​​និង​ក្រុម​អ្នក​ហែ​ហម​
ប្រទេស​កូរ៉េ​​ខាង​ជើង​​កាល​ពី​ថ្ងៃ​ទី​១៦ មិថុនា ​បាន​ស្នើ​​ចំពោះ​សហ​រដ្ឋ​អាមេរិក​​​បើក​ការ​ចរចា​គ្នា​​​មួយ​​ ស្តី​ពី​​​​ការ​រំសាយ​នុយ​​ក្លេ​អ៊ែរ​​ ហើយ​​សម្រាល​​ភាព​​តាន​តឹង​​នៅ​ឧប​ទ្វីប​កូរ៉េ​​ ដែល​សំណើ​​នោះ​ក្រុង​វ៉ា​ស៊ីន​តោន​​បាន​សម្តែង​​សមាន​ចិត្ត​​ តែ​​ជា​ដំបូង​​ចង់​ឃើញ​​សកម្ម​ភាព​ជាក់​ស្តែង​​ទាំង​ឡាយ​ជា​មុន​សិន ។

នាយក​រដ្ឋ​មន្ត្រី​​ឆេក​​ប្រកាស​សុំ​លា​លែង​​​ដោយ​ទទួល​ស្គាល់​រឿង​​អាស្រូវ​​ពុក​រលួយ​​នយោ​បាយ​​​របស់​មនុស្ស​​ជំនិត​ម្នាក់​

Posted: 17 Jun 2013 12:52 AM PDT

នាយក​រដ្ឋ​មន្ត្រី​​ឆេក​ដែល​​សុំ​លា​លែង​​
នាយក​រដ្ឋ​មន្ត្រី​​​នៃ​សាធារណ​រដ្ឋ​ឆេក លោក​​ PETR NECAS ​ប្រកាស​​​​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៦ មិថុនា​ថា លោក​នឹង​​លា​លែង​​ចេញ​ពី​តំណែង​​នា​ថ្ងៃ​ទី​១៧​ មិថុនា ដោយ​ទទួល​​ស្គាល់​​ពី​ការ​ទទួល​ខុស​ត្រូវ​​របស់​លោក​​ក្នុង​រឿង​​អាស្រូវ​​ពុក​រលួយ​​​នយោ​បាយ​​ និង​រំលោភ​បំពាន​​អំណាច​​មួយ​​​​ទាក់​ទិន​ដល់​ស្ត្រី​សហ​ការី​ជិត​ដិត​​បំផុត​ម្នាក់​​របស់​លោក ។

កូរ៉ូឡា​ព្យាយាម​បើក​វ៉ាឡិចស៊ីស​ ជ្រុលទៅ​បុក​រនាំង​ដែក​ចែក​ផ្លូវ​បាក់​អស់​៥ផ្ទាំង​ រត់​ទៅ​ដេក​សណ្ឋាគារ​

Posted: 17 Jun 2013 12:37 AM PDT

រថយន្ត​បង្ក
រាជធានីភ្នំពេញ​៖​ រថយន្ត​កូរ៉ូឡា​ ពណ៌ស្លែ បាន​ព្យា​យាម​បើក​វ៉ា​រថយ​ន្ត​ឡិច​ស៊ីស​ខាង​​ឆ្វេង​ តែ​ម្ចាស់​ឡិច​ស៊ីស​មិន​ព្រម​ឱ្យ​វ៉ា​ ហើយ​ម្ចាស់​កូរ៉ូឡា​នៅតែព្យាយាម​ជែង​​រហូត​ជ្រុល​ទៅ​បុក​រនាំង​ដែក​ចែក​ផ្លូវ​បាក់​អស់​៥​ផ្ទាំង​ បន្ទាប់​​មក​ម្ចាស់​រថយន្ត​បង្កបាន​ព្យាយាម​បើក​រត់​គេច​ទាំង​បែក​កង់​មុ​ខ​​​ទាំង២ ចូលទៅ​ដេក​ក្នុង​សណ្ឋាគារ​​។

អ្នក​ឈ្នះ​​រង្វាន់ទី២ ទឹក​ប្រាក់​១​លាន​រៀល​​រៀង​រាល់​ខែ​ពេញ​មួយ​ជីវិត​ពីក្រុមហ៊ុន Cellcard

Posted: 17 Jun 2013 12:30 AM PDT

អ្នក​ឈ្នះ​​រង្វាន់ទី២ ទឹក​ប្រាក់​១​លាន​រៀល​​រៀង​រាល់​ខែ​ពេញ​មួយ​ជីវិត​ពីក្រុមហ៊ុន Cellcard
រាជធានីភ្នំពេញ ៖ ឥឡូវនេះ​ ក្រុមហ៊ុន​​បានរក​ឃើញ​​អ្នកឈ្នះ​ប្រចាំ​សបា្តហ៍​ទី២​ហើយ​ ដែលគាត់​ទទួលបានទឹកប្រាក់​ចំនួន​១លាន​រៀល​​​រៀង​រាល់​ខែពេញមួយជីវិត​ដូចគ្នា ។ អ្នកឈ្នះ​ទី​២ពីក្រុមហ៊ុន​​ទូរស័ព្ទ​ចល័ត​ Cellcard ត្រូវបាន​ទៅ​លើ​​អតិថិជន​ដែលមាន​ឈ្មោះ​ជា ឡាយទី ភេទប្រុស ​ជា​អ្នក​លក់​សាច់កាប់ សព្វថ្ងៃ​រស់នៅ​ភូមិទួល​រកា សង្កាត់​ចាក់​អង្រែក្រោម ខណ្ឌ​មានជ័យ រាជ​ធានី​

រថ​យន្ត​ស៊ី​ទែន​ដឹក​កៅ​ស៊ូ​បុក​អ្នក​ជិះ​ម៉ូតូ​អូស​ជាង​២០​ម៉ែត្រ​របួស​ធ្ងន់​

Posted: 17 Jun 2013 12:20 AM PDT

រថ​យន្ត​ស៊ី​ទែន​ដឹក​កៅ​ស៊ូបុក​ម៉ូតូ​អូស​ជាង​២០​ម៉ែត្រ​
ខេត្ត​បាត់​ដំបង ៖ ​បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​ដោយ​សារ​ត្រូវ​រថ​យន្ត​សណ្តោង​ស៊ី​ទែន​ដឹក​កៅ​ស៊ូ​បុក​អូស​ជាង​២០​ម៉ែត្រ​ពេល​ធ្វើ​ដំណើរ​កាត់​ទទឹង​ផ្លូវ​គ្នា​ កាល​ពី​វេលា​ម៉ោង​១២ និង​៤០​នាទី​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​១៧ មិថុនា ២០១៣ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥៧ ចំណុច​ផ្លូវ​បែក​ជា​បួន​ ក្នុង​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ​ ក្រុង​បាត់​ដំបង​ ។

អ្នកចម្រៀង​និងសម្តែង​ជាង១០០នាក់​កំពុងជួបជុំគ្នា​ថតខារ៉ាអូខេ​របស់​ផលិតកម្ម​ថោន

Posted: 17 Jun 2013 12:13 AM PDT

នៅផលិតកម្មថោន នារសៀលថ្ងៃទី១៧ មិថុនា ២០១៣នេះ មានការថតចម្រៀងខារ៉ាអូខេសម្រាប់នំាចេញទៅក្រៅប្រទេស(រៃមាសតោមាស) ដោយមានការ​ចូលរួមពី​អ្នក​ចម្រៀងនិងសម្តែងជាង១០០នាក់ ក្នុងនោះក៏មានអ្នកចម្រៀង លោក សួស សងវាចា ,អ្នកនាងសួន ចន្ថា ,កញ្ញាសួន ស្រីម៉ៅ ,អ្នកនាងឈួន សុវណ្ណឆៃ....។ ចំណែកអ្នក​សម្តែងមានលោក ជិន ស៊ីណារ៉ាក់ កញ្ញាឡោម លក្ខិណា កញ្ញាសូដានីតា លោកយូ នីស្កូ ជាដើម

រូប​ភាព​​ប្លែកៗ​​លើ​​ពិភព​លោក​​​​គួរ​​ឱ្យ​​ចាប់អារម្មណ៍

Posted: 16 Jun 2013 11:57 PM PDT

​១​- ឈុត​​​ហាម​ជក់​បារី​​ ៖
១​- ឈុត​​​ហាម​ជក់​បារី​​ ៖ គ្រូ​​បង្រៀន​ និង​​សិស្ស​​​នៅ​កូរ៉េ​​ខាង​ត្បូង​​ដើរ​​ឃោសនា​​បំផុស​​បំផុល​​តាម​​ដង​ផ្លូវ​​ដ៏​សំខាន់​​ក្នុង​ទីក្រុង​​សេ​អ៊ូល នៃ​ទិវា​​បុណ្យ​ឈប់​​​ជក់​បារី​នៅ​លើ​ពិភព​លោក ។

អាកាស​យាន​ដ្ឋាន​JFKត្រៀម​សាង​សង់​កំផែង​ការ​ពារ​សត្វ​អណ្តើក​វារ​ឆ្លង​កាត់​ផ្លូវ

Posted: 16 Jun 2013 11:51 PM PDT

អាជ្ញា​ធរ​ក្នុង​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ ចន​ អេហ្វ​កេ​ណេ​ឌី​(JFK) ក្នុង​ទី​ក្រុង​ញូវ​យ៉ក​ មាន​គម្រោង​សាង​សង់​របាំង​ការ​ពារ​ផ្លូវ​យន្ត​ហោះ​ ដែល​មាន​បណ្តោយ​ជាង​១.២០០​ម៉ែត្រ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​សត្វ​អណ្តើក​ដែល​វារ​ឆ្លង​កាត់​​ផ្លូវ​ និង​ចាត់​ទុក​ថា​ជា​បញ្ហា​ដ៏​ធំ​មួយ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​ចុះ​​ឡើង​របស់​យន្ត​ហោះ​ ។

ហ្វេដឺរ័រ​លើកពានជើងឯក Gerry Weber Open នៅអាល្លឺ​ម៉ង់​

Posted: 16 Jun 2013 11:49 PM PDT

​កីឡាករ​ស្វ៊ីស​រ៉ូ​ជើ ហ្វេដឺរ័រ​ បាន​ក្លាយ​ជា​ម្ចាស់​ពាន​វាយ​កូន​បាល់​កម្ម​វិធី​ Gerry​ Weber Open​​ប្រ​ចាំ​ឆ្នាំ​២០១៣​បន្ទាប់​ពី​បាន​បំ​បាក់​កីឡាករ​​ជើង​ខ្លាំង​របស់​រុស្ស៊ី​ Mikhail Youzhny ​នៅ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​​អា​ទិត្យ​ទី​១៦​មិថុនា​កន្លង​មក​នេះ ។ ការ​ប្រ​កួត​ត្រូវ​បាន​ធ្វើ​នៅ​លើ​ទី​លាន​ដាំ​ស្មៅ​ ស្ថិត​ក្នុង​​ទី​ក្រុង Halle ប្រ​ទេស​អា​ល្លឺ​ម៉ង់ ។​​​

លី ឆុង​វៃ ឈ្នះ​ជើង​ឯក​កីឡា​វាយ​សី​ Indonesia Open នៅហ្សា​កា​តា​​

Posted: 16 Jun 2013 11:49 PM PDT

​កំពូល​កីឡាករ​វាយ​សីលំ​ដាប់​ទី​១​ពិភព​លោក​ជាតិ​ម៉ាឡេស៊ី​លី ឆុង​វៃ​​ បាន​ក្លាយ​ជា​ម្ចាស់​ពាន​កម្ម​វិធី​ Indonesia Open ប្រ​ចាំ​ឆ្នាំ​២០១៣​បន្ទាប់​ពី​បាន​បំ​បាក់​កីឡាករ​អា​ល្លឺ​ម៉ង់​​ Marc Zwiebler នៅ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៦ ​មិថុ​នា ​នៅ​ប្រ​ទេស​ឥណ្ឌូ​ណេស៊ី ។​ឆុង​វៃ​បាន​ក្លាយ​ទៅ​ជា​ម្ចាស់​ពាន​លើក​ទី​៥​និង​ម្ចាស់​ទឹក​ប្រាក់​រង្វាន់ ៥២​ម៉ឺន​​​៥ពាន់​​ដុល្លារ​អា​មេរិក​បន្ទាប់​ពី​បាន​យក​ឈ្នះ​គូ​ប្រ​

Lorenzo ឈ្នះជើងឯក Catalunya Grand Prix នៅអេស្ប៉ាញ

Posted: 16 Jun 2013 11:47 PM PDT

Jorge​ Lorenzo បាន​សម្តែង​​នូវ​ក្តី​ត្រេក​អរ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​គេ​បាន​យក​ឈ្នះជើង​ឯក​​ប្រណាំង​ម៉ូតូ​ជីភី​ជាលើក​ទី​៣​​សម្រាប់​រដូវ​កាល​ឆ្នាំ​ថ្មី​ក្នុង​​កម្មវិធី​ Catalunya Moto Grand Prix ​​​នៅ​ទី​លាន​​ប្រណាំង​​ក្រុង​Catalunyaប្រ​ទេស​អេស្ប៉ាញ​ ​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី១៦​​​​ខែមិថុនា​​​​កន្លង​មកនេះ​ ។

កីឡាករព័រទុយហ្គាល ់Costaឈ្នះជើងឯក Tour de Suisse

Posted: 16 Jun 2013 11:46 PM PDT

Rui Alberto Faria Da Costa​​​​ ​បាន​សម្តែង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​ជើង​ឯក​​​ប្រណាំង​កង់​កម្ម​វិធី​ Tour de Suisseនៅប្រ​ទេសស្វ៊ីស​​​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៦ខែ​មិថុនា​​កន្លង​មក​នេះ ​។ ការ​ប្រណាំង​ត្រូវ​បញ្ចប់​ជា​មួយ​នឹង​ដំណាក់​ផ្តាច់​ព្រ័ត្រ​ដែល​មាន​ចម្ងាយ២៦,៨​​​​គីឡូ​ម៉ែត្រនៅ​ទី​ក្រុង Flumserberg​ ប្រទេស​ស្វ៊ីស​​ ។

យន្ដហោះ​ដឹក​ភ្ញៀវ​អេហ្សុីប​ចុះ​ចត​បន្ទាន់​បន្ទាប់​ពី​ប្រទះ​ឃើញ​លិខិត​គំរាម​ដុត​យន្ដហោះ​

Posted: 16 Jun 2013 11:44 PM PDT

​
ទីភ្នាក់​ងារ​ព័ត៌មាន​បរទេស​ កាល​ពី​ថ្ងៃទី​១៦​ មិថុនា​​ផ្សាយ​តាម​សម្ដី​លោក​ ថូវហ្វិក​ អាស់​ស៊ី​ ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​អេហ្សុីប​អ៊ែរ​ថា​ យន្ដហោះ​ដឹក​អ្នក​ដំណើរ​​ប្រភេទ​ប៊ូអីុង​៧៧៧​ ជើង​ហោះ​ហើរ​៩៨៥​ ចេញ​ដំណើរ​ពីទីក្រុង​គែ​ ប្រទេស​អេហ្សុីប​ ឆ្ពោះ​ទៅ​ក្រុង​ញូវយ៉ក​ សហរដ្ឋ​អាមេរិក​រួម​ទាំង​អ្នក​ដំណើរ​នៅ​លើ​យន្ដ​ហោះ​៣២០​នាក់​ បាន​សុំ​ចុះ​ចត​ជា​បន្ទាន់​នៅអាកាស​យាន​ដ្ឋាន​ប្រស្វីត

សមត្ថកិច្ច​ចុះ​​​បង្ក្រាប​​ក្រុម​ចែក​ចាយ​​​​គ្រឿ​ង​ញៀន​​នៅ​ខាង​ក្រោយ​អធិការ​ដ្ឋាន​ខណ្ឌ​ចំការ​មន​

Posted: 16 Jun 2013 11:43 PM PDT

សមត្ថកិច្ច​ចុះ​​​បង្ក្រាប​​ក្រុម​ចែក​ចាយ​​​​គ្រឿ​ង​ញៀន​​នៅ​ខាង​ក្រោយ​អធិការ​ដ្ឋាន​ខណ្ឌ​ចំការ​មន​
រាជធានី​ភ្នំ​ពេញ​៖ ប៉ូ​លិស​ប្រឆាំង​គ្រឿ​ង​ញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំ​ពេញ​បាន​ចុះ​បង្ក្រាប​ក្រុម​ចែក​ចាយ​គ្រឿ​ង​ញៀន​នៅ​ខាង​ក្រោយ​អធិការដ្ឋាន​ខណ្ឌ​ចំ​ការ​មន​ កាលពី​វេលាម៉ោង​​១និង​៣០នា​ទី​រសៀល​ថ្ងៃទី​១៧ មិថុនា​ ២០១៣ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំ​ការ​មន ។ ប្រតិ​បត្តិ​ការ​ចុះ​បង្គ្រាបនេះ​​ គេ​នៅ​មិន​ទាន់​ដឹង​ថាឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ប៉ុន្មាននាក់​​នៅ​ឡើយ​​ទេ ។

ម៉ូតូ​និង​ម៉ូតូ​បុកគ្នា​ចំពី​មុខ​ពេញ​ទំហឹង​​ ​របួស​ធ្ងន់​ស្រាល​៤នាក់​

Posted: 16 Jun 2013 11:33 PM PDT

ទិដ្ឋ​ភាព​កន្លែង​កើត​ហេតុ
រាជធានីភ្នំពេញ​៖​ ម៉ូតូ​សង់​កូរ៉េ​ ពណ៌ក្រហម បើកបរ​ដោយ​ជន​បរទេស​២ នាក់​ ជិះ​ឆ្លង​ផ្លូ​វ​ជិត​ផុត​ទៅហើយ​ ស្រាប់​តែ​ម៉ូតូ​អ៊ែ​ប្លែត​ ពណ៌ស​ ជិះ​គ្នា​២នាក់​​ បុក​ចំពី​មុខ​ពេញ​ទំហឹង​​បណ្ដាល​ឱ្យ​ដួល​រង​របួស​ធ្ងន់​៣នាក់​ និង​ស្រាល​ម្នាក់​។

អង្គ​ការ​-សមា​គម​ខ្មែរ​កម្ពុជា​ក្រោម​ដាក់​លិខិត​ស្នើ​សុំ​សាលា​រាជ​ធានី​ភ្នំពេញ​​ធ្វើ​បាតុ​កម្ម​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ និង​ហែ​ទៅ​ស្ថាន​ទូត​វៀត​ណាម​

Posted: 16 Jun 2013 11:22 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖ តំណាង​សមា​គម​​ខ្មែរ​កម្ពុជា​ក្រោម​បាន​ដាក់​លិខិត​ផ្លូវ​ការ​មួយ​ច្បាប់​ជូន​សាលា​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៧ មិថុនា ២០១៣​នេះ​​​ ជា​ការ​ជូន​ដំណឹង​​ស្តី​ពី​ការ​ធ្វើ​បាតុ​កម្មអហិង្សា​​របស់​អង្គ​ការ​​-សមា​គម​ខ្មែរ​កម្ពុជា​ក្រោម​ក្នុង​គោល​បំណង​​តវ៉ា​ឱ្យ​រដ្ឋា​ភិ​បាល​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​ដោះ​លែង​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ចំនួន​២​អង្គ ដែល​ត្រូវ​បាន​គេ​អះ​អាង​ថា ត្រូវ​អាជ្ញា​ធរ​វៀត​ណាម​​ចាប់​ខ្លួន​កាល​ពីថ្ងៃ​ទី​២១ ឧសភា កន្លង​មក​។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៧ មិថុនា ២០១៣

Posted: 16 Jun 2013 11:05 PM PDT

​
រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី១៧ មិថុនា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

សមត្ថកិច្ច​កំពុង​ឡោម​ព័ទ្ធ​វីឡា​មួយ​កន្លែង​ចាប់​ជន​សង្ស័យ​ពាក់​​ព័ន្ធ​ករណី​ចាប់​ជំរិត​តាម​អីុន​ធើរណេត

Posted: 16 Jun 2013 10:17 PM PDT

ខេត្តព្រះសីហនុ ៖ វីឡា​មួយ​កន្លែងមាន​ទី​តាំងភូមិ​៣ សង្កាត់​លេខ៣ ក្រុង​ព្រះសីហនុ ​ត្រូវបាន​សមត្ថ​កិច្ច​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ កំពុង​ឡោម​​ព័ទ្ធ​ចាប់​ជនជាតិ​ចិន​២៦​នាក់ (ស្រី​​២​នាក់) ក្នុង​បទ​សង្ស័យ​ករណី​ចាប់​ជំរិត​តាមអីុនធើរណេត​ នា​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់​ ថ្ងៃទី​១៧ មិថុនា ២០១៣ នេះ ។

រថយន្ត​​ដឹកដី​បើក​គេច​​រ៉ឺម៉កម៉ូតូបុក​គូទ​កាមរីខ្ទេច​​ផ្នែកខាងក្រោយ​

Posted: 16 Jun 2013 09:22 PM PDT

រាជធានីភ្នំពេញ​​៖ រថយន្ត​ដឹកដី​មូយ​គ្រឿង​បាន​បើកគេ​ច​ពី​រ៉ឺម៉កម៉ូតូ​​ ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​កាមរី​ខ្ទេច​ផ្នែក​ខាង​ក្រោយ​ តែមិន​បណ្ដាល​ឱ្យ​មាន​អ្នក​រង​របួស ឬ​ស្លាប់នោះ​ទេ​ ដែលហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​វេ​លា​ម៉ោង​១០​ និង​៥៨នាទី​ព្រឹកថ្ងៃទី​១៧ មិថុនា​ ២០១៣ នៅ​តាមបណ្ដោយ​ផ្លូវ​លេខ​៧៧បេ ស្ថិត​ក្នុង​ភូមិ​ចំរើន

ស្រវឹ​ង​ជោកជាំ​ជិះ​ម៉ូតូ​ ​ទៅ​បុក​​ជាមួយ​ម៉ូតូ​មិនចាំ​ថា​ម៉ាក​អ្វី​ របួស​ធ្ងន់​ស្រាល​៣នាក់​

Posted: 16 Jun 2013 09:04 PM PDT

ជន​រងគ្រោះ
រាជធានីភ្នំពេញ​​៖ បុរស​៣នាក់​ស្រវឹង​ជោកជាំ​ជិះ​ម៉ូតូ​សេ​១០០ ពណ៌ក្រហម ស៊េរី​ចាស់​​ ​ទៅ​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ មិន​ចាំ​ម៉ាក​អ្វី​​ បាន​រង​របួស​ធ្ងន់​ម្នាក់​ ស្រាល​២នាក់​ ក្រោយ​ពេល​កើត​ហេតុ​ម៉ូតូ​មួយ​គ្រឿង​ទៀត​នោះ​បាន​បើកគេច​​ទៅ​បាត់។

លីបង់​ ៖ ជន​ស៊ី​អីុត​​3​នាក់​​ និង​ជនជាតិ​​តួក​គី​​ម្នាក់​ត្រូវ​​​គេ​សម្លាប់​​

Posted: 16 Jun 2013 08:52 PM PDT

​រថ​យន្ត​​សង្គ្រោះ​​នៅ​កន្លែង​ដែល​មាន​​ការ​វាយ​ប្រហារ​
អ្នក​ទទួល​ខុស​ត្រូវ​​ផ្នែក​សន្តិ​សុខ​​លីបង់​​ម្នាក់​និយាយ​ថា ជន​ស៊ី​អីុត​​លីបង់​​៣​នាក់​​ និង​​ជន​ជាតិ​តួក​គី​​ម្នាក់​ត្រូវ​​បាញ់​សម្លាប់​​កាល​ពី​​ថ្ងៃ​ទី​​១៦ មិថុនា នៅ​លីបង់​​ នា​​​​ភាគ​​ខាង​កើត​​ព្រំដែន​​ស៊ីរី​​ពេល​មាន​​ភាពតាន​តឹង​​ខាង​​សហ​គមន៍​សាសនា​​ដោយ​សារ​ជម្លោះ​​នៅ​ស៊ីរី ។ អ្នក​ទទួល​ខុស​ត្រូវ​​រូប​​នោះ​​ដែល​មិន​បញ្ចេញ​ឈ្មោះ​​គូស​បញ្ជាក់​ថា ​ពួកជន​ប្រដាប់​អាវុធ​​បាន​បាញ់​សម្លាប់​​សមាជិក​​២​នាក់​​នៃ​ត្រកូល​​

យុវជន​១០នាក់​ដេញ​វាយ​យុវជនម្នាក់​រងរបួសធ្ងន់

Posted: 16 Jun 2013 08:42 PM PDT

ជន​រងគ្រោះ​ត្រូវបាន​គេ​នាំទៅ​សង្គ្រោះ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ ត្រូវ​បាន​ជន​បង្ក១០​នាក់​ប្រដាប់​ដោយ​ដុំ​ថ្ម ដុំឥដ្ឋ ដំបង ឈើ​ជ្រុង​គ្រប់​ដៃ​ដេញ​វាយ​ជន​រងគ្រោះ​ដេក​ដួល​​ក្នុង​ថ្លុក​ឈាម​កាល​ពី​វេលាម៉ោង​២ និង​១៥​នាទីរំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃទី១៧ មិថុនា ២០១៣ ស្ថិត​នៅ​តាមផ្លូវ​បេតុង​ចូល​ទៅ​វត្ត​ពោធិញ្ញាណ ​ក្នុង​ភូមិប្ញស្សី សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មានជ័យ ។

សមត្ថ​កិច្ច​ចម្រុះ​​ខណ្ឌ​​ប្ញស្សី​​កែវ​​គ្រោង​​​ចុះ​​អនុ​វត្ត​សាល​​​ដីកា​​​រក្សាការពា​រ​​ដេញ​ក្រុម​ហ៊ុនហានីល​ចេញ​ពី​ទី​តាំងក្រុម​ហ៊ុន​World City (កាំកូ​ស៊ី​ធី)

Posted: 16 Jun 2013 08:40 PM PDT

រាជធានី​ភ្នំ​ពេញ​៖ សមត្ថកិច្ច​ចម្រុះ​ខណ្ឌ​ប្ញស្សី​កែវ ត្រៀម​កម្លាំង​ចុះ​អនុ​វត្ត​រក្សាការពា​រ​ដេញ​ក្រុម​ហ៊ុនហានីល​ដែល​ជា​ក្រុម​ហ៊ុន​សាង​សង់​ចេញ​ពី​ទី​តាំងក្រុម​ហ៊ុន​World City (កាំកូ​ស៊ី​ធី) ដោយ​សារ​ក្រុម​ហ៊ុននេះ​មិន​គោ​រពកិច្ច​​ព្រម​ព្រៀង​ការ​សាង​សង់​ចុះ​ថ្ងៃទី​១៤ សីហា ២០០៦ ។

ក្រុម​ហ៊ុន​ AirAsia និង​ Visa នាំ​មក​នូវ​ព្រឹត្តិ​ការណ៍​លក់​សំបុត្រ​យន្ត​ហោះ​បញ្ចុះ​តម្លៃ​ពិសេស​

Posted: 16 Jun 2013 08:40 PM PDT

ក្រុម​ហ៊ុន​ AirAsia និង​ Visa នាំ​មក​នូវ​ព្រឹត្តិ​ការណ៍​លក់​សំបុត្រ​យន្ត​ហោះ​បញ្ចុះ​តម្លៃ​ពិសេស​
រាជ​ធានី​ភ្នំពេញ ៖ ក្រុម​ហ៊ុន​ AirAsia និង​ Visa សហការ​ជាមួយ​អាជ្ញាធរ​ថៃ​ បាន​អញ្ជើញ​អ្នក​សារ​ព័ត៌​មាន​កម្ពុជា​ជា​ច្រើន​នាក់​ និងអ្នកសារ​ព័ត៌​មាន​មក​ពីបណ្តា​ប្រទេស​ផ្សេងៗ​ទៀត​សរុប​ជាង​៥០​នាក់​ទៅ​ចូល​រួម​ក្នុងសន្និសីទ​កាសែត​ធំ​មួយ​នៅ​ប្រទេសថៃ​ កាល​ពីថ្ងៃ​ទី​១២ មិថុនា​ ២០១៣ ស្តី​ពីការ​លក់​បញ្ចុះ​តម្លៃ​ដ៏​អស្ចារ្យ​សម្រាប់​ជើង​ហោះ​ហើរ​ ក្នុង​គោល​បំណង​ជំរុញ​កំណើន​វិស័យ​ទេស​

នាយក​រដ្ឋ​មន្ត្រី​​តួក​​គី​​បង្ហាញ​កម្លាំង​​នៅ​ក្រុង​អីុ​ស្តង់​ប៊ុល​​​ខណៈ​​សហ​​ជីព​​អំពាវ​នាវ​ឱ្យ​ធ្វើ​​​​កូដ​កម្ម​ទូ​​ទៅ​

Posted: 16 Jun 2013 08:31 PM PDT

ពួក​អ្នក​​គាំទ្រ​​នាយក​រដ្ឋ​មន្ត្រី​​​ប្រមូល​ផ្តុំ​​គ្នា​នៅ​ក្រុង​អីុ​ស្តង់​​ប៊ុល​
នាយក​រដ្ឋ​មន្ត្រី​​តួក​គី​ លោករី​សេប តៃ​យីប អ័រ​ដូ​ហ្គាន កាល​ពី​ថ្ងៃ​ទី​១៦ មិថុនា បាន​ប្រមូល​ផ្តុំ​​ពួក​អ្នក​​​គាំទ្រ​លោ​ក​ជា​ច្រើន​​ពាន់​នាក់​​ ក្នុង​ឱកាស​នៃ​ការ​ប្រមូល​ផ្តុំ​ម​នុស្ស​​ដ៏​ធំ​មួយ​នៅ​ក្រុង​​អីុ​ស្តង់​ប៊ុល​ ខណៈ​ដែល​​កង​កម្លាំង​​ប៉ូលិស​​​បាន​ប្រើ​​គ្រាប់​បែក​ផ្សែង​បង្ហូរ​ទឹក​​ភ្នែក​​​ ដើម្បី​​បំបែក​​បាតុ​ករ​​ប្រឆាំង​​រដ្ឋា​ភិបាល​​​នៅ​កណ្តាល​ទីក្រុង​​នេះ ។

ទី​តាំង​ចំណត​រថ​យន្ត​ថ្លៃ​បំផុត​នៅ​សហ​រដ្ឋ​អាមេ​រិក​​

Posted: 16 Jun 2013 08:17 PM PDT

​
ស្ត្រី​ជន​ជាតិ​អាមេរិក​បាន​ឈ្នះ​ក្នុង​ការ​ដេញ​ថ្លៃ​ទិញ​ទី​តាំង​ចត​រថ​យន្ត​ចំនួន​២​គ្រឿង​ក្បែរ​គ្នា​ ស្ថិត​នៅ​តំបន់​ពាណិជ្ជ​កម្ម​ដ៏​ល្បី​ឈ្មោះ​នៅ​ក្នុង​ទី​ក្រុង​បូស្តុន​ ដោយ​លោក​ស្រី​បាន​ចំណាយ​ប្រាក់​ដល់​ទៅ​ ៥៦០.០០០​ដុល្លារ​ ។ទី​ភ្នាក់​ងារ​ព័ត៌​មាន​បរទេស​កាល​ពី​ថ្ងៃ​ទី​១៥​មិថុនា​​ផ្សាយ​ថា​ លោក​ស្រី​ លី​ហ្សា​ ប្លូ៊​មេន​ថល​ មាន​សិទ្ធិ​កាន់​កាប់​ទី​តាំង​ចត​រថ​យន្ត​ចំនួន​២​គ្រឿង​នៅ​ជាប់​គ្នា​ ស្ថិត​ក្នុង​តំបន់​

ចិន ៖ កុមារ​5​នាក់​​ស្លាប់​ក្រោយ​​រថ​យន្ត​បឺស​​តូច​មួយ​គ្រឿង​​​ធ្លាក់​​ចូល​ស្ទឹង​​

Posted: 16 Jun 2013 08:15 PM PDT

អាជ្ញា​ធរ​​មូល​ដ្ឋាន​​រាយ​ការណ៍​ថា សាក​សព​កុមារ​៥​នាក់​​​ដែល​បាត់​ខ្លួន​​​ ក្រោយ​ពី​រថ​យន្ត​​បឺស​​ធុន​តូច​មួយ​គ្រឿង​​ក្រឡាប់​​​ធ្លាក់​ចូល​​ស្ទឹង​​មួយ​​កាល​ពី​ថ្ងៃ​ទី​​១២ មិថុនា​កន្លង​មក​នេះ នៅ​ខេត្ត​​ FUJIANG ភាគ​អាគ្នេយ៍​​ប្រទេស​ចិន ត្រូវ​​បាន​រក​ឃើញ​​កាល​ពី​ថ្ងៃ​ទី​១៦ មិថុនា ។ ផ្នែក​ព័ត៌​មាន​​ក្រុង ZHANG​ZHOU ក្នុង​​សេច​ក្តី​ប្រកាស​​មួយ​គូស​បញ្ជាក់​​ថា ​រថ​​យន្ត​​បឺស​​ធុន​តូច​​នេះ​ដឹក​​មនុស្ស​​១០​នាក់​​ កាល​ពី​ថ្ងៃ​ទី​​១២

ចាប់​ហ្វ្រាំង​មិនទាន់​ជ្រុលទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ របួស​ធ្ងន់​ស្រាស៣នាក់​

Posted: 16 Jun 2013 08:11 PM PDT

ជន​រងគ្រោះនៅ​គ្លី​និក​
រាជធានីភ្នំពេញ​ ៖ ម៉ូតូ​សេ១២៥ ស៊េរី​ ២០០៨ ពណ៌ខ្មៅ​ មួយ​គ្រឿង​ជិះ​​គ្នា​៣នាក់​ ស្រី២​នាក់​ ដោយ​ជិះ​លឿន​ពេក​ចាប់​ហ្វ្រាំង​មិនទាន់​ជ្រុលទៅ​បុក​ពី​ក្រោយ​ម៉ូតូវី​វ៉ា​ ស៊េរី​ ២០០៤ ពណ៌ខ្មៅ បណ្ដាល​ឱ្យ​ដួល​រង​របួស​ធ្ងន់​ម្នាក់​ និង​ស្រាល​២នាក់​ កាលពី​វេលាម៉ោង​៩ និង​១៥នាទី​ យប់​ថ្ងៃទី​១៦ មិថុនា​ ២០១៣ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៧០ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!