Koh Santipheap Daily

Koh Santipheap Daily


Googleសាកល្បង​បង្ហោះ​បាឡុង​Wi-Fiនៅ​ក្នុង​លំហ​អាកាស​

Posted: 19 Jun 2013 01:06 AM PDT

​
ក្រុម​ហ៊ុន​អីុនធើរណេត​យក្ស​Google កំពុង​សាកល្បង​បង្ហោះ​បាឡុង​ដែល​ប្រើ​បច្ចេកវិទ្យា​ខ្ពស់​ចំនួន​៣០​បាឡុង​ដើម្បី​ផ្ដល់​ប្រព័ន្ធ​អីុនធើរ​ណេត​ដល់​ទី​កន្លែង​ដែល​ប្រជាជន​ជា​ច្រើន​មិន​ទាន់​បាន​ភ្ជាប់​ ។​ ​បាឡុង​ទាំង​នោះ​បង្ហោះ​ចូល​ទៅ​លើ​លំហ​អាកាស​ពី​កោះ​ភាគ​ខាង​ត្បូង​ប្រទេស​នូវែល​សេឡង់​នៅ​ក្នុង​ខែ​មិថុនា​​ ដែល​ជា​ការ​សាក​ល្បង​ប្រព័ន្ធ​ត្រួសត្រាយ​ផ្លូវ​មួយ​ដែល​គេ​ឱ្យ​ឈ្មោះ​ថា​ Project Loon ។​

អាមេរិក​នឹង​ភ្ជាប់​ការ​ចរចា​ជាមួយ​ពួក​តាលី​បង់​ ប៉ាគីស្ថាន​ដែល​បើក​ការិយា​ល័យ​មួយ​នៅ​ប្រទេស​កាតា​

Posted: 19 Jun 2013 01:02 AM PDT

ពួក​តាលីបង់​ អាហ្វ​ហ្គានី​​ស្ថាន​ ដែល​ដាក់​​អាវុធ 
សហ​​រដ្ឋ​អាមេរិក​និង​ពួក​តាលី​បង់​នឹង​​ភ្ជាប់​ការចរចា​គ្នា​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ ​ដែល​នោះ​ជា​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ត្រ​មួយ​​ក្រោយ​១២​ឆ្នាំ នៃ​ជម្លោះ​នៅ​​អាហ្វ​ហ្គានីស្ថាន ​ហើយ​ដែល​ជួន​ពេល​គ្នា​ជា​មួយ​ការ​បើក​ការិយា​ល័យ​តំណាង​មួយ​របស់​ពួក​តាលី​បង់​ នៅ​ប្រទេស​កាតា​ នា​ថ្ងៃ​ទី​១៨ មិថុនា ​ដើម្បី​សម្រួល​ដល់​ការចរចា​សន្តិ​ភាព​ជា​មួយ​ក្រុ​ង​កា​បុល ។

អភិបាល​ក្រុង​ម៉ុងរេ​​អាល់​សង្ស័យ​​​ពុក​​រលួយ​សុំ​លា​លែង

Posted: 19 Jun 2013 12:59 AM PDT

 អភិបាល​ក្រុង​ម៉ុង​រេ​អាល់​ដែល​សុំ​លាលែង
អភិបាល​ក្រុង​ម៉ុង​​រេ​អាល់​កាណា​ដា ​បាន​សុំ​លា​លែង​​កាលពី​ថ្ងៃទី​១៨ មិថុនា បន្ទាប់​ពី​លោក​ត្រូវ​ឃុំ​ខ្លួន​ពីបទ​ក្លែង​បន្លំ​និង​ពុក​រលួយ ។ ​ក្នុង​សេចក្តី​​ប្រកាស​មួយ​អភិបាល​ក្រុង​រូប​នេះ​លោក​ MICHAEL APPLEBAUM និយាយ​ថា ខ្ញុំ​នឹង​​​បូជា​ថាម​ពល​របស់​ខ្ញុំ ដើម្បី​ការ​ពារ​ខ្លួន​ ខ្ញុំ​និង​​គ្រួសារ​ខ្ញុំ ។ អាស្រ័យ​ហេតុ​នេះ​ខ្ញុំ​​សុំ​លា​លែង​ចេញពី​តំណែង​អភិបាល​ក្រុង​​ម៉ុង​​រេ​អាល់ ​។ ខ្ញុំ​ដាច់​ខាត​ពុំ​ព្រម​ចុះ​ចាញ់​​

​​ការនាំចេញរបស់ជប៉ុនកើនឡើង​ច្រើន​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​២០១០

Posted: 19 Jun 2013 12:57 AM PDT

​
ការ​នាំ​ចេញ​របស់​ប្រទេស​ជប៉ុន​បាន​កើន​ឡើង​ខ្លាំង​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក ដោយ​សារ​ប្រាក់​យ៉េន​ធ្លាក់​ថ្លៃ ​ហើយ​ការ​នាំ​ចេញ​ទៅ​កាន់​អាមេរិក​បាន​កើន​ឡើង​។ ការ​នាំ​ចេញ​ក្រៅ​ប្រទេស​កើន​បាន​១០,១%​ធៀប​នឹង​ឆ្នាំ​មុន នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង​ហិរញ្ញ​វត្ថុ​នៅ​ទីក្រុង​តូ​ក្យូ​។ ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​បាន​រើប​ឡើង​វិញ បន្ទាប់​ពី​ធ្លាក់​ចុះ​កាល​ពី​ឆ្នាំ​មុន​អំឡុង​ពេល​​​មាន​ភាព​

វៀត​ណាម​គ្រោង​ចាប់ផ្តើម​ដំណើរ​ការ​ក្រុម​ហ៊ុន​គ្រប់​គ្រង​​ទ្រព្យ​សកម្ម​​នៅ​ពាក់​​កណ្តាល​​​ខែ​​កក្កដា​

Posted: 19 Jun 2013 12:55 AM PDT

​
ធនាគារ​រដ្ឋ​វៀត​ណាម​គ្រោង​​ចាប់​ផ្តើម​ប្រតិ​បត្តិ​ការ​ក្រុម​ហ៊ុន​គ្រប់​គ្រង​ទ្រព្យ​សកម្ម​នៅ​ពាក់​កណ្តាល​ខែ​កក្កដា​ ដើម្បី​បោស​សម្អាត​បំណុល​ខូច​ចំនួន​៥​ពាន់​លាន​ដុល្លារ និង​បង្កើន​ដំណើរ​ការ​ស្តារ​ធនាគារ​ក្នុងប្រទេសឡើងវិញ ។ទេសាភិបាល​ធនាគារ​កណ្តាល​លោក​ង្វៀន វ៉ាន់ប៊ិញ ថ្លែង​នៅ​ក្នុង​ពិធី​ពិនិត្យ​របាយ​ការណ៍​ពាក់​កណ្តាល​ឆ្នាំ​ជាមួយ​ក្រុម​ហ៊ុន​ផ្តល់​ប្រាក់​កម្ចី​ពាណិជ្ជ​កម្ម​ថា ធនាគារ​

សមា​ជិក សមា​ជិកា​បក្ស​ប្រជា​ជន​៣.០០០​នាក់​កំពុង​ចូល​រួម​ពិធី​សំណេះ​សំណាល​ជាមួយ​លោក​កែ កឹម​យ៉ាន នៅ​បន្ទាយ​មាន​ជ័យ​

Posted: 19 Jun 2013 12:44 AM PDT

ពិធី​សំណេះ​សំណាល​សមា​ជិក​បក្ស​ប្រជា​ជន​ខេត្ត​បន្ទាយ​មាន​ជ័យ​
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ប្រជា​ពលរ​ដ្ឋ​៣.០០០​នាក់​ជា​សមា​ជិក​-សមា​ជិកា​បក្ស​ប្រជា​ជន​ខេត្តបន្ទាយ​មាន​ជ័យ​មក​ពី​សង្កាត់​ផ្សារ​កណ្តាល​ និង​សង្កាត់​ប៉ោយ​ប៉ែត​ចំនួន​២៣​ភូមិ​កំពុង​ស្ថិត​ក្នុង​ពិធី​សំណេះ​សំណាល​ដែល​អញ្ជើញ​ចូល​រួម​ដោយ​លោក​ កែ គឹម​យ៉ាន សមា​ជិក​អចិន្ត្រៃយ៍​​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​គណៈ​កម្មា​ធិការ​កណ្តាល​ចុះ​ជួយ​ខេត្ត​បន្ទាយ​មាន​ជ័យ​នា​វេលា​ម៉ោង​២ និង​២៦​នាទី​រសៀល​ ថ្ងៃ​ទី​១៩ មិថុនា ២០១៣​នេះ ។

Samsung គ្រោង​ដាក់​លក់​ទូរស័ព្ទ​ស្មាត​ហ្វូន​ Galaxy S4 លឿន​ជាង​មុន​

Posted: 19 Jun 2013 12:37 AM PDT

​
ក្រុម​ហ៊ុន​ Samsung Electronics Co គ្រោង​ដាក់​លក់​ទូរស័ព្ទ​ស្មាត​ហ្វូន​ Galaxy S4 ដែល​នឹង​បញ្ជូន​ទិន្នន័យ​លឿន​ជាង​ល្បឿន​ធម្មតា​ដល់​ទៅ​២ដង​ ។ លោក​ J.K.Shin នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​យក្ស​នេះ​និយាយ​ថា​ ទូរស័ព្ទ​នេះ​នឹង​ដាក់​លក់​នៅ​កូរ៉េ​ខាង​ត្បូង​ឱ្យ​បាន​ឆាប់​បំផុត​នៅ​ក្នុង​ខែ​មិថុនា ។ លោក​ Shin បាន​ថ្លែង​ប្រាប់​សារព័ត៌​មាន​ រ៉យ​ទ័រ​ នៅ​ទីក្រុង​ស៊ូវុន​ថា​ ក្រុម​ហ៊ុន​កំពុង​

ប្រកាស​ប្រមូល​រថយន្ត​ហ្ស៊ីប​2,7​លាន​គ្រឿង​ពិនិត្យ​ប្រព័ន្ធ​ធុង​ប្រេង​

Posted: 19 Jun 2013 12:34 AM PDT

​
ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​កាល​ពី​ថ្ងៃ​ទី​១៩​ មិថុនា​ផ្សាយថា​ ក្រាយ​ស្ល័រ​ជា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​មួយ​របស់​អាមេរិក​ បាន​ប្រកាស​ប្រមូល​រថយន្ត​ហ្ស៊ីប​ចំនួន​២,៧​លានគ្រឿង​ ​មក​ពិនិត្យ​ប្រព័ន្ធ​ធុង​ប្រេង​ឡើង​វិញ​ ព្រោះរថយន្ត​ប្រភេទ​នេះ​ប្រឈម​មុខ​នឹង​​ការ​ធ្លាយ​​ប្រេង​ងាយ​ឆាប​ឆេះ​បំផុត ។​

ប្រដាល់​​ដណ្តើម​​ខ្សែ​​ក្រវាត់​​ស្រា​​​ផែន​​ដី​​នៅ​​​រេញ​​CTN​ថ្ងៃ​​សៅរ៍ ​សប្តាហ៍​​នេះ​ ​មាស ​ភិរម្យ ​ជួប ​ឌុ​ន រដ្ឋា​ ចំណែក​​ វី​ សា​យ័ន​ ជួប ​ម៉ន​ សំណាង​​

Posted: 19 Jun 2013 12:21 AM PDT

រាជធានីភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្តើម​​ខ្សែ​ក្រវាត់​ជើង​​​ឯក​១០លាន​​​រៀល ​របស់​ក្រុម​ហ៊ុន​​ស្រា​ផែន​​ដី​ក្នុង​ប្រភេទទម្ងន់​​៧១​គីឡូ​ក្រាម​​ នៅ​លើ​សង្វៀន​​​ CTN បាន​​ឈាន​​ចូល​មក​​ដល់​សប្តាហ៍​​​​ទី​៥ហើយ ​​នៅ​ថ្ងៃ​សៅរ៍ ​ទី​២២ មិថុនា ​សប្តាហ៍​នេះ ។​​​​ កីឡា​ករ​​២គូ​ដែល​ត្រូវ​​​ឡើង​​​ប្រកួត​​នៅ​ថ្ងៃនោះ គឺ​​​មាស ​ភិរម្យ ​មក​ពី​​ក្លិប​កង​ទ័ព​ជើង​​​​ទឹក ​​​ប្រកួត​​​ជា​មួយ​ ឌុន រដ្ឋា ​​​មក​ពី​ក្លិប​​​​អេ​ភូ​ថងកីឡា ​​និង​ ​វី សាយ័ន មក​ពី​​ក្លិប​​ខ្លា​រខិ​ន​មាន​​ឫទ្ធិ ​​ប្រកួត​​ជា​មួយ​​ ម៉ន សំណាង

រថយន្ត​​បុក​អ្នក​បើក​​ម៉ូតូ​ដួល​អូស​ជាង​២០ម៉ែត្រ​កិន​បែក​ក្បាល​ស្លាប់​ បើក​គេច​បាត់​

Posted: 19 Jun 2013 12:19 AM PDT

បុរស​រងគ្រោះបែក​ក្បាល​ខ្ទេច​បាត់​លលាដ៏
ខេត្ត​​កណ្ដាល​៖ ​បុរស​ម្នាក់​​បើក​​ម៉ូតូ​តែ​ម្នាក់​ឯង​​ ត្រូ​វ​រថយន្ត​បុក​ចំពី​មុខ​ពេញ​ទំហឹង​​ដួល​អូ​ស​​ជាង​២០​ម៉ែត្រ​បែក​ក្បាល​ស្លាប់​ភ្លាម​ៗ​ កាលពី​វេលាម៉ោង​១១ និ​ង៥០នាទី​យប់​ថ្ងៃទី​ ១៨ មិថុនា ២០១៣ នៅ​លើ​ផ្លូវ​ជាតិ​លេខ​២៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៤ និ​ង៣៥ ស្ថិត​ក្នុង​ភូមិ​ក្រាំង​គាំ​ ឃុំ​ត្បែង​ ស្រុក​កណ្ដាល​ស្ទឹង​ ។

​បាល់​ទាត់ចម្រុះ​តំបន់អឺរុបសម្រាប់​រាត្រីថ្ងៃព្រហស្បត៍​មាន 7 ប្រកួត ក្រុមMjallby​, Malmo​, Goteborg​, Hafnar​ ជា​ជម្រើស​ល្អ

Posted: 19 Jun 2013 12:18 AM PDT

ទិដ្ឋភាព​នៃ​ការ​ប្រកួត​បាល់ទាត់
ការ​ប្រកួត​​បាល់​​ទាត់​ចម្រុះ​​តំបន់​អឺរ៉ុប​​សម្រាប់​​រាត្រី​ថ្ងៃ​​ព្រស្បតិ៍​​នេះ​​មាន ​7 ប្រកួត ​។ ​ក្រុម​ Mjallby , Malmo , Goteborg, Dulkurd , Hafnar ជា​ជម្រើស​ល្អ ​។

លទ្ធ​​ផល​​ការ​​ប្រកួត​​កីឡា​​បាល់​​​ទះ​​ពាន​​រង្វាន់​​លី​អូ​​បៀរ​​កាល​ពី​​ថ្ងៃ​​អង្គារ

Posted: 19 Jun 2013 12:16 AM PDT

ការ​ប្រកួត​បាល់​ទះ​ដណ្តើម​ពាន​រង្វាន់​លី​អូ​បៀរ​
រាជ​ធានី​ភ្នំពេញ ​៖ ​ការប្រកួត​កីឡា​​បាល់​​ទះ​ដណ្តើម​ពាន​រង្វាន់​លីអូ​បៀរ​ កាលពី​ថ្ងៃ​ទី​១៨ មិថុនា ​​នៅទីលាន​ Beeline Arena ​មាន​ចំនួន​៣​ប្រកួត​គឺ​ពូល​A មាន​​២​ប្រកួត​​ និងពូល​B មាន​១​ប្រកួត ​។ សម្រាប់​ពូល​A ក្រុម​​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង ឈ្នះ​ក្រុមវិទ្យា​ល័យ​ជា ស៊ីម ​សាមគ្គី​​ ៣សិត​ទល់​២​សិត ។ ២​ប្រកួត​របស់​​ក្រុម​​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង​ឈ្នះ​១​ប្រកួត​ ចាញ់​១​ ប្រកួត ​ចំណែក​២​ប្រកួត​របស់​ក្រុម​​​វិទ្យា​ល័យ​ជា ស៊ីម សាមគ្គ​ី​​ ចាញ​់​ទាំង​២​ប្រកួត ​។

ពិធី​ចែក​អត្ត​សញ្ញាណ​ប័ណ្ណ​ និង​វេទិកា​សាធារណៈ​ផ្លាស់​ប្តូរ​យោ​បល់​ស្តី​ពី​ភូមិ​-ឃុំ​មាន​សុវត្ថិ​ភាព​នៅ​ស្រុក​ព្រៃ​នប់​

Posted: 19 Jun 2013 12:15 AM PDT

ពិធី​ចែក​អត្ត​សញ្ញាណ​ប័ណ្ណ​ជូន​ពលរដ្ឋ​នៅ​ស្រុក​ព្រៃ​នប់​
ខេត្ត​​ព្រះ​សីហនុ​ ៖​ នៅ​សាលា​ឃុំ​ប្រឹង​តា​ព្រហ្ម​ ស្រុក​ព្រៃ​នប់​ នា​ព្រឹក​ថ្ងៃ​ទី​១៩ មិថុនា ២០១៣ នេះ​មាន​រៀប​ចំ​ពិធី​ចែក​អត្ត​សញ្ញាណ​ប័ណ្ណ​ជូន​ប្រជា​ពល​រដ្ឋ​មក​ពី​ឃុំ​ចំនួន​២ ​ក្នុង​ស្រុក​ព្រៃ​នប់​ ​​និង​​​​វេទិកា​សាធារណៈ​ផ្តាស់​​ប្តូរ​យោ​បល់​ដែល​ផ្តោត​សំខាន់​លើ​ភូមិ​-ឃុំ​មាន​សុវត្ថិ​ភាព​នៅ​ក្នុង​តំបន់​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​​ពី​​​លោក​វរ​សេនីយ៍​ត្រី ​ហ៊ីង ច័ន្ទ​ណារិទ្ធ អធិការ​ប៉ូលិស​ស្រុក​ព្រៃ​នប់​ លោក​ម៉េន សៀន មេឃុំ​បឹង​តា​ព្រហ្ម​ លោក​យន់ ឆេង មេឃុំ​អូ​ជ្រៅ​

រាជរដ្ឋាភិបាល​ចេញ​សារាចរណែនំា​ឲ្យអភិបាល​រាជធានី​ ខេត្ត​ ជួយសម្រប​សម្រួល​ការគ្រប់គ្រង​រោងចក្រ សហគ្រាស​ដែលស្ថិត​ក្នុងភូមិសាស្រ្ត​របស់ខ្លួន

Posted: 19 Jun 2013 12:14 AM PDT

សម្តេច​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ កាលពីថ្ងៃទី១៧​ មិថុនា​ ២០១៣​​ បានចុះហត្ថលេខា​លើសារាចរណែនំា​ស្តីពីការប្រគល់​ភារកិច្ចជូន​អភិបាល​នៃគណៈអភិបាល​រាជធានី ខេត្ត ជួយសម្រប​សម្រួលការ​គ្រប់គ្រង​រោងចក្រ​ សហគ្រាស​ ដែលស្ថិត​នៅក្នុងភូមិសាស្រ្ត​រាជធានី​ ខេត្ត ។ សារាចរណែនំា​របស់រាជរដ្ឋាភិបាល​កម្ពុជា ដែលត្រូវបានផ្សព្វផ្សាយ​ដល់អ្នកកាសែត​នៅថ្ងៃទី១៩ មិថុនានេះ ​មានអត្ថន័យ​ជាអាទិ៍ថា​ ដើម្បីបន្តពង្រឹង​ការ​អភិវឌ្ឍ​វិស័យកម្មន្ត​

កីឡា​​ករ​​វាយ​​កូន​​ឃ្លី​​លើ​​តុ​​​5​​រូប​​ត្រៀម​​ទៅ​​ចូល​​រួម​​ប្រកួត​​ជើង​​ឯក​​អាស៊ី​​អាគ្នេយ៍​​នៅ​​ប្រទេស​​ហ្វ៊ី​លី​ពីន​

Posted: 19 Jun 2013 12:09 AM PDT

កីឡាករ​វាយ​កូន​ឃ្លី​លើ​តុ​
រាជ​ធានីភ្នំពេញ ​៖ ​នៅ​ខែកក្កដា ​ខាងមុខ​នេះ​សហ​ព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា នឹង​បញ្ជូន​កីឡាករ​៥​រូប​​ទៅ​ចូល​រួម​ប្រកួត​ជើង​ឯក​​​អាស៊ី​អាគ្នេយ៍​នៅ​ទី​ក្រុង​​ម៉ានីល ​ប្រទេស​ហ្វ៊ីលី​ពីន​។ ​ការ​ដែល​​សហ​ព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា​បញ្ជូន​ទៅ​នោះ​​ក្នុង​គោល​បំណង​ចង់​ពង្រឹង​សមត្ថ​ភាព​កីឡាករ ​ដើម្បីត្រៀម​ចូលរួម​ព្រឹត្តិ​ការណ៍​SEA Games ​នៅប្រទេស​មី​យ៉ាន់​ម៉ា នា​ចុង​ឆ្នាំ​នេះ ​។

ភុំ ​សា​រ៉ាយ​ ប្តេជ្ញា​​បំបាក់​​បរ​ទេស ​​ក្នុង​ជំនួប​​បើក​​ឆាក​​លើក​​ទី​2

Posted: 19 Jun 2013 12:06 AM PDT

រាជ​ធានី​ភ្នំពេញ ​៖ ក្រោយ​បំបាក់​កីឡា​ករ​សៅ ប៊ុននឿន ​នៅ​លើរេញ​ប៉ុស្ដិ៍​លេខ​៥ កាល​ពី​ថ្ងៃ​ទី​៣០ ឧសភា កីឡា​ករ​បាត់​មុខ​យូរ ភុំ​សារ៉ាយ កំពុង​ក្លាយជា​បេក្ខ​ភាព​ដ៏​សំខាន់​មួយ​រូប ​ក្នុង​បញ្ជីដែល​មានមុខ​ប្រកួតជា​មួយ​កីឡា​ករ​បរ​ទេស​នៅថ្ងៃទី​២៧ មិថុនា ​ដូចការ​គ្រោង​ទុក ​នៅ​លើ​សង្វៀន Beeline Arena ជ្រោយ​ចង្វា​ ។ ឱកាស​ឡើង​រេញ​អន្តរ​ជាតិ​លើក​​ទី​១ បន្ទាប់​ពីដក​ខ្លួន​អស់​មួយ​រយៈ​​នេះភុំ សារ៉ាយ

បាល់​​ទាត់​Confederations Cup ជម្រុះ​​ក្នុងពូល​B​សម្រាប់​រាត្រីថ្ងៃ​ព្រហស្បត៍​​មាន 2​ប្រកួត ក្រុម​​ការពារ​​ជើង​​ឯក​​អឺរុប អេស្ប៉ាញនឹង​ឈ្នះតាហ៊ីទី​ដោយស្រួល​ខណៈអ៊ុយរូហ្គាយ​មានប្រៀបជាង​នីហ្សេ​រី​យ៉ា

Posted: 19 Jun 2013 12:03 AM PDT

​ទិដ្ឋភាពនៃ​ការប្រកួត​បាល់ទាត់
ការ​​ប្រកួត​​បាល់​​ទាត់​ Confederations Cup ​ពូល​ B នៅ​ប្រេស៊ីល​​​​​សម្រាប់​​រាត្រី​​ថ្ងៃ​ព្រហស្បតិ៍ នេះ​​​មាន​​ 2 ប្រកួត​​ ។ ក្រុម​ជើង​ឯក​អឺរ៉ុប ​​​​អេស្បា៉​ញ ​​​ន​ិង​ឈ្នះ ​តាហ៊ីទីដោយ​ស្រួល​​ ខណៈ​អ៊ុយរូហ្គាយ​មានប្រៀបជាង​នីហ្សេរីយ៉ា​​ ។​

សម្ពោធ​អគារ​សិក្សា​ថ្មី​​នៃវិទ្យាល័យ​​ហ៊ុន សែន បរិវាស​ អំណោយ​របស់សម្តេ​ច​​តេជោនិង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ស្រុក​បន្ទាយ​មាស​

Posted: 18 Jun 2013 11:59 PM PDT

លោក​បណ្ឌិត​​ប៉ែន ស៊ី​ម៉ន កាត់​ខ្សែ​បូ​សម្ពោធ​អគារ​សិក្សា​
ខេត្ត​កំពត​៖ អគារ​សិក្សា​ថ្មី​មួយ​ខ្នង​ កម្ពស់​២ជាន់មាន​១០​បន្ទប់ ​នៅវិ​ទ្យាល័យ​​ហ៊ុន សែន​​បរិវាស​ ស្ថិត​ក្នុង​ឃុំ​សំ​រោង​លើ​ ស្រុក​បន្ទាយ​មាស​ ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវកា​រ​ កាលពី​វេលា​ព្រឹក​ថ្ងៃទី​១៩ មិថុនា ២០១៣ ក្រោម​អធិបតី​ភាព​លោកទេស​រដ្ឋ​មន្ត្រី​​បណ្ឌិត​ប៉ែន ស៊ី​ម៉ន ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​​រាជា​ណា​ចក្រ​កម្ពុជា​ ប្រតិភូ​រាជ​រដ្ឋាភិបាល​​ ទទួល​បន្ទុក​ជាអគ្គ​នាយក​គយ​និង​រដ្ឋាករ​កម្ពុជា ។

​​ក្រុម​កង់​ហ្គារូ ​អូស្ត្រាលីផ្ដួល​​អីុ​រ៉ាក់​ 1-0 ​ដឹក​ដៃ​​ជប៉ុន​​ទៅ​ World Cup 2014

Posted: 18 Jun 2013 11:59 PM PDT

​
​គ្រាប់​បាល់​​​ 1 គ្រាប់​​​ដ៏មាន​តម្លៃ​​​មិន​អាច​កាត់​ថ្លៃ​បាន​​​​​​របស់​កីឡាករ​​​ខ្សែប្រយុទ្ធ ​Kennedy ​បាន​ជួយ​ឱ្យ​ក្រុម​កង់​ហ្គារ៉ូ​ អូស្ត្រាលី​យក​ឈ្នះ​​​អីុ​រ៉ាក់​​​​ ​ដោយ​លទ្ធ​ផល​1-0ទទួល​បានកៅ​អី​​​ 1 សម្រាប់​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅកាន់​​​ការប្រកួត​​​បាល់​ទាត់​​​​ពិ​ភព​លោក​​​​ឆ្នាំ​ 2014 ​ដែល​រៀប​​ចំ​ធ្វើ​​ឡើង​​​នៅ​ក្នុង​ប្រទេស​​ប្រេស៊ីល​ ​​​រួម​ដំណើរ​ជាមួយ​​​ក្រុម​អ្នក​លេង​​ដាវ​សាម៉ូរៃ​​ជប៉ុន​ ។

ក្រុម​យុវជន​អេស្ប៉ាញ​អាយុ​ក្រោម​ 21​ឆ្នាំ​បំបាក់​អុីតាលី​ 4-2 គ្រង​តំណែង​ជើង​ឯក​អឺរ៉ុប​ដូច​បង​ប្រុស​

Posted: 18 Jun 2013 11:57 PM PDT

​
គ្រាប់​បាល់​បី​គ្រាប់​របស់​កីឡាករ​ខ្សែ​បម្រើ​ Thiago និង​គ្រាប់​បាល់​បន្ថែម​១​គ្រាប់​ទៀត​របស់​កីឡាករ​ខ្សែបម្រើ​ Isco (នាទី​៦៦)​ បាន​ជួយ​ឱ្យ​ក្រុម​យុវ​ជន​អេស្ប៉ាញ​អាយុ​ក្រោម​១​ឆ្នាំ​បំបាក់​ក្រុម​អុីតាលី​ដោយ​លទ្ធ​ផល​៤-២​ ​មាន​ឱកាស​ការពារ​តំណែង​ជើង​ឯក​​អឺរ៉ុប​បាន​២​ឆ្នាំ​បន្ត​ទៀត ។​

កីឡា​ការិនី​ចិន លីណា ឈ្នះ​ជុំ​បើក​ឆាក ​AEGON International

Posted: 18 Jun 2013 11:56 PM PDT

កីឡា​ការិនី​ចិន លីណា ​បាន​ឈាន​ចូល​ដល់​ជុំ​ទី​២ នៃ​ព្រឹត្តិ​ការណ៍​AEGON International ហើយ​ ខណៈ​កាលពី​ថ្ងៃ​អង្គារទី​១៨ មិថុនា ​​នាង​បាន​យក​ឈ្នះ​កីឡាការិនី​បារាំង​ Alize Cornet ក្នុង​លទ្ធ​ផល​ ៦-២ និង​៦-៤ ។ ​ព្រឹត្តិ​ការណ៍​​ប្រកួត​​វាយ​កូន​បាល់​​ជា​លក្ខណៈ​​កម្តៅ​​សាច់​​ដុំ​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅទី​ក្រុង​ Eastbourne ប្រទេស​អង់​គ្លេស ។

ម្ចាស់​មេដាយ​មាស​អូឡាំ​ពិក​ Jessica Ennis នឹង​ចូល​ទីលា​ន​ប្រកួត​ដំណាច់​ខែ​នេះ​

Posted: 18 Jun 2013 11:54 PM PDT

យោ​ង​តាម​លោក​ Toni Minichiello ​ដែល​ជា​​គ្រូ​បង្វឹក​បាន​ឱ្យ​ដឹង​ថា ​នាង​ Jessica Ennis ដែល​ជា​ម្ចាស់​មេដាយ​មាស​អូឡាំ​ពិក​​ឆ្នាំ​២០១២ ​វិញ្ញាសា​ Heptathlon នឹង​វិល​ចូល​ទី​លាន​ប្រកួត​វិញ​នៅ​ដំណាច់​ខែ​នេះ ​។ អត្ត​ពលិក​អង់​គ្លេស​រូ​ប​នេះ​ពុំ​ធ្លាប់​បាន​ចេញ​ប្រកួត​ក្នុងកម្ម​វិធី​ណា​មួយ​ទេ ចាប់​តាំង​ពី​ខែ​កក្កដា ​ឆ្នាំ​២០១២ មក​ពោល​គឺ​ក្រោយ​​ពី​នាង​មាន​របួស​ក​ជើង ​។

ជំនួប ហប់ឃីន ​និង​ មូរ៉ាត ដែល​គ្រោង​ធ្វើ​នៅខែ​ក្រោយ​ត្រូវ​បាន​លុប​ចោល​

Posted: 18 Jun 2013 11:53 PM PDT

ការ​ប្រកួត​ការ​ពារខ្សែ​ក្រវាត់​​ស្ថាប័ន IBF ក្នុង​ប្រភេទ​​ទម្ងន់​ Light heavyweight របស់​កីឡាករ​បឺណាដ ហប់​ឃីន​ ប្រឆាំង​នឹង​កីឡា​ករ​អាល្លឺម៉ង់ ការ៉ូ ​មូរ៉ាត នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ​ខាងមុខ​ត្រូវ​បាន​លុប​ចោល​វិញ​ហើយ​ក្រោយ​​​ពី​​មូរ៉ាត ​មិន​អាច​ទទួល​បាន​ទិដ្ឋា​ការ​របស់​អាមេរិក ។ មូរ៉ាត ​ដែល​ឈរ​នៅ​លំដាប់​ទី​២​ក្នុង​ប្រភេទ​ទម្ងន់​ Light heavyweight បាន​ទទួល​ដំណឹង​នេះ​ ខណៈ​រូប​គេកំពុង​

ល្ងាចនេះ​ សម្តេច ហេង សំរិន​ អញ្ជើញចូលរួម​អបអរសាទរ​ខួបឆ្នាំទី៥៥​ នៃទំនាក់ទំនង​ការទូតកម្ពុជា​-ចិន ​នៅសណ្ឋាគារ​អ៊ីនធ័រខន

Posted: 18 Jun 2013 11:53 PM PDT

សម្តេច​អគ្គមហា​ពញាចក្រី​ ហេង សំរិន ​ប្រធានរដ្ឋសភាជាតិ​ នឹងអញ្ជើញចូលរួម​ក្នុងពិធី​អបអរសាទរ​ខួបអនុស្សាវរីយ៏​លើកទី៥៥​ ថ្ងៃបង្កើត​ទំនាក់ទំនង​ការ​ទូត​រវាងព្រះរាជា​​ណា​ចក្រកម្ពុជា​ និង សាធារណរដ្ឋ​ប្រជាមានិតចិន​ ។ ពិធីនេះនឹង​ប្រព្រឹត្តធ្វើនៅ​ម៉ោង៦និង៣០ល្ងាច​ថ្ងៃទី១៩​ មិថុនា​ ២០១៣​ នៅសណ្ឋាគារអ៊ីនធ័រខនធី​ណិនថល​ ក្នុងរាជធានីភ្នំពេញ ដោយមានការអញ្ជើញ​ចូលរួម​ផងដែរ​ពី​

ចេញ​ពី​ក្លឹប​​​ស្រវឹង​ និង​អត់​ងងុយ​ បើក​រថយន្ត​ធ្លាក់​ផ្លូវ​ក្រឡាប់​ចូលប្រឡាយទឹក

Posted: 18 Jun 2013 11:45 PM PDT

ចេញ​ពី​ក្លឹប​​​ស្រវឹង​ និង​អត់​ងងុយ​ បើក​រថយន្ត​ធ្លាក់​ផ្លូវ​ក្រឡាប់​ចូលប្រឡាយទឹក
ខេត្តកំពង់ស្ពឺ ៖ ​រថយន្ត​​កូរ៉ូ​ឡា​ពណ៌សមួយគ្រឿង​ ត្រូវបានគេប្រទះឃើញ​ធ្លាក់​ចូល​ក្នុង​ប្រឡា​យ​​មិន​មាន​ម្ចាស់​​ កាលពីវេលាម៉ោង​៧ព្រឹក​ថ្ងៃទី​១៩ មិថុនា ២០១៣ ស្ថិត​នៅ​ក្បែរ​គល់ស្ពាន​អូក្រាំង​អំបិលតាមបណ្តោយ​ផ្លូវ​ជាតិ​លេខ៤ ក្នុងភូមិ​ស្លា ឃុំ​វល្លស ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​បែក​កញ្ចក់​មុខ និង​បែក​កង់​ខា​ង​ក្រោយ​ រួច​ធ្លាក់​​ចូលប្រឡាយ​តែម្តង ។

Suzuki នឹង​វិល​ចូល​ទីលាន​ប្រណាំង​ MotoGP ឆ្នាំ​​2015​

Posted: 18 Jun 2013 11:33 PM PDT

​បន្ទាប់​ពី​អវត្ត​មាន​​អស់​រយៈ​ពេល​៣​ឆ្នាំ​​ ​ដោយ​មូល​ហេតុ​ហិរញ្ញ​វត្ថុ​ Suzuki នឹង​វិល​​ចូល​ទីលាន​​ប្រណាំង​​ម៉ូតូ​ MotoGP ជា​ថ្មី​​ម្តង​ទៀត​​នា​ឆ្នាំ​​២០១៥​ខាង​មុខ​ ។ ក្រុម​ជប៉ុន​​​មួយ​​នេះ​​ធ្លាប់​មាន​ប្រវត្តិ​​ក្នុង MotoGP អស់​​៣៧​ឆ្នាំ​​មក​ហើយ ប៉ុន្តែ​​កាល​ពី​ចុង​ឆ្នាំ​​២០១១ ​ដោយ​សារ​ជួប​នឹង​បញ្ហា​​ខ្វះ​ខាត​ហិរញ្ញវត្ថុ​ Suzuki ក៏​បាន​សម្រេច​ចិត្ត​ដក​ខ្លួន ។ នៅ​សប្តាហ៍​នេះ គេ​នឹង​ធ្វើ​ការ​សាក​ល្បង​​ម៉ូ​តូ​ថ្មី​​​របស់​ខ្លួន​​

ជប៉ុន​ជ្រើ​ស​រើស​គូ​ស្នេហ៍​រៀប​ការ​លើ​រថ​​ភ្លើង​ធ្វើ​ចរាចរណ៍​ជុំវិញ​ក្រុង​តូ​ក្យូ​

Posted: 18 Jun 2013 11:10 PM PDT

ជប៉ុន​ជ្រើ​ស​រើស​គូ​ស្នេហ៍​រៀប​ការ​លើ​រថ​​ភ្លើង​ធ្វើ​ចរាចរណ៍​ជុំវិញ​ក្រុង​តូ​ក្យូ​
ក្រុម​ហ៊ុន​អយ​ស្ម័យ​យាន​ក្នុង​ប្រទេស​ជប៉ុន​ អីុស​ ជេ​ប៉េន​រ៉េល​វ៉េ​ កំពុង​ប្រកាស​ទទួល​គូ​ស្នេហ៍ដែល​ចង់​រៀប​ការ​នៅ​លើ​រថ​ភ្លើង​នៅ​តាម​បណ្តោយ​ផ្លូវ​យា៉​ម៉ា​ណូ​តេ​ ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​ជុំ​វិញ​ក្រុង​តូ​ក្យូ​ ។អ្នក​នាំ​ពាក្យ​របស់​ក្រុម​ហ៊ុន​បាន​បញ្ជាក់​ថា​ បច្ចុ​ប្បន្ន​កំពុង​ទទួល​ការ​ស្ម័គ្រ​ចំពោះ​គូ​ស្នេហ៍​ដែល​ចង់​ចង​សម្ព័ន្ធ​ភាព​រៀប​អា​ពាហ៍​ពិពាហ៍​លើ​ខ្សែ​ផ្លូវ​រថ​ភ្លើង​យា៉​មា៉​ណូ​តេ​ ដោយ​គូ​ស្នេហ៍​កូន

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៩ មិថុនា ២០១៣

Posted: 18 Jun 2013 11:08 PM PDT

​
រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជាបាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី១៩ មិថុនា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

​មន្ត្រី​យោធាម្នាក់​ក្លាយ​ជន​ជាប់ចោទ​​ប្រើ​កាំភ្លើងភ្ជង់​ប្រុងបាញ់​សន្តិ​សុខ​ម្នាក់​ដែល​​និយាយ​អាយកូម​ឌឺ​ដង​​បង្កកំហឹង​

Posted: 18 Jun 2013 09:32 PM PDT

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន
រាជធានីភ្នំពេញ ៖ សន្តិ​សុខយាម​បុរី​មួយ​កន្លែង​នៅ​សង្កាត់​​ភ្នំពេញ​​​ថ្មី បាន​និយាយ​ឌឺ​ដង​​តាម​អាយកូម​ដាក់​​មន្ត្រី​យោធា​ម្នាក់​បង្ក​ទៅជា​កំហឹង​តមាត់​គ្នា​តឹងសរសៃ​.ក​ទ្រាំ​មិន​បាន​​មន្ត្រី​​យោធា​រូប​នោះ​ដក​កាំភ្លើង​ភ្ជង់​ប្រុង​បាញ់​បំបាក់ភ្លៅ​ក្លាយ​ជា​ជន​ជាប់​ចោទ​​ពីបទ​ប្រើ​កាំភ្លើង​ខុសច្បាប់ ត្រូវ​កម្លាំង​ប៉ូលិស​ខណ្ឌ​សែនសុខ ឃាត់​ខ្លួន​​ នាវេលា​ម៉ោង​៧ព្រឹក​​​​ថ្ងៃទី​១៩ មិថុនា ២០១៣។

ម៉ុន​ សុផុន​ ជា​កូន​អ្នក​លេង​ភ្លេង​បុរាណ​

Posted: 18 Jun 2013 09:24 PM PDT

លោកម៉ុន សុផុន​ និង​កញ្ញាកែវ​ នី​សាក្នុង​រឿង​​«ត្រៀម​ចិត្ត​សម្រាប់​ឈឺ​»
រាជធានីភ្នំពេញ​៖​ លោក​ម៉ុន​ សុផុន​ មានឈ្មោះ​ហៅ​ក្រៅ​ថា ណាខុន ដែល​បច្ចុប្បន្ន​នេះ​លោក​ជា​តារា​ចម្រៀង​​នៅ​ក្នុ​ង​​ក្រុម​​ យូ​ធូ​ភា ។ ជាង​នេះទៅ​ទៀត​​នោះ​លោក​ក៏​ជា​តារា​សម្ដែង​ និង​បង្ហាញ​ម៉ូដ​នៅក្នុង​ក្រុម​ Cambodia Super model ផង​ដែរ​។​ លោក​ម៉ុន​ សុផុន​ ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ការសម្ដែង​រឿង​ភាគ​ របស់​ស្ថានីយ៍​​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!