Koh Santipheap Daily

Koh Santipheap Daily


លោក​លី សាវេត អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​យុវ​ជន​សមា​ជិក​គណ​បក្ស​ប្រជា​ជន​ខណ្ឌ​សែន​សុខ​

Posted: 16 Jun 2013 12:24 AM PDT

ពិធី​ជួប​សំណេះ​សំណាល​យុវជន​សមា​ជិក​គណ​បក្ស​ប្រជា​ជន​
រាជ​ធានី​ភ្នំពេញ​ ៖ លោក​​លី សាវេត ​អភិ​បាល​ខណ្ឌ​សែន​សុខ​ និង​ជា​ប្រធាន​គណ​បក្ស​ប្រជា​ជន​ខណ្ឌ​សែន​សុខនា​វេលា​ម៉ោង​២រសៀល​ថ្ងៃ​ទី​១៦ មិថុនា ២០១៣ នេះ​​​បាន​អញ្ជើញ​​ជា​អធីបតី​ជួប​សំណេះ​សំណាល​ជាមួយ​យុវ​ជន​សមា​ជិក​​គណ​បក្ស​ប្រជា​ជន​ចំនួន​៧០២​នាក់​​នៅភូមិ​សំរោង​ខាង​ជើង​ សង្កាត់​​សំរោង​ ខណ្ឌ​សែន​សុខ​ ដោយ​មាន​ការ​​អញ្ជើញ​ចូល​រួម​ពី​លោក​មូវ ម៉ានិត អភិ​បាល​រង​ខណ្ឌ​

ចាប់​ឈើ​គ្រញូង​២៣​ដុំ​នៅ​បន្ទាយ​​មាន​ជ័យ

Posted: 15 Jun 2013 11:03 PM PDT

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ឈើ​គ្រញូង​មានមុខជ្រុង​, មុខមូល កំណាត់​ប្រវែង​២​ម៉ែត្រ​ចំនួន២៣​ដុំ​ត្រូវ​បាន​កម្លាំង​ចម្រុះ​មាន​ប៉ូលិស​​ព្រំ​ដែន​គោក​​៨០៧ឌឺបេ យោធា​ជើង​គោក​ប្រចាំ​ទិស​បន្ទាយ​មានជ័យ ប៉ូលិសរដ្ឋបាល និង​កម្លាំង​អាវុធ​ហត្ថ​បង្ក្រាប​បាន​នា​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​​១៦ មិថុនា ២០១៣ នេះ នៅ​ភូមិ​អូរ​កំបុត ឃុំ​គោក​រមៀត ស្រុកថ្មពួក ចំណុច​បង្គោល​ឡាក់​លេខ៣២ ទល់មុខ​ភូមិ​រំសៃ ខេត្ត​ស្រះ​កែវ ប្រទេសថៃ ។

គ្រោះថ្នា​ក់​ចរាចរណ៍ បង្កការ​ផ្ទុះ​អាវុ​ធ​​ផ្អើល​ប្រជាពល​រដ្ឋ​និង​សមត្ថកិច្ច​

Posted: 15 Jun 2013 10:44 PM PDT

សមត្ថកិច្ចកំពុង​ត្រួត​ពិនិត្យ​ ចាប់​ឃាត់​ខ្លួន​ម្ចាស់​រថយន្ត​ទាំង​២
រាជធានី​ភ្នំពេញ​៖ គ្រោះ​ថ្នាក់​ចរាចរណ៍ មួយ​បាន​កើត​ឡើង​បង្ក​ឱ្យ​មា​នការ​ផ្ទុះ​អាវុធ​ផ្អើល​ប្រជា​ពល​រដ្ឋ​ទាំង​ថ្ងៃត្រង់​ នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​២ មុខ​សាកល​វិទ្យា​ល័យ​ IIC ស្ថិត​ក្នុង​​សង្កាត់​ចង្រែក្រោម​ ខណ្ឌ​មាន​​ជ័យ​ នាវេលាម៉ោង​​១២ និ​ង​១៤នាទី​ថ្ងៃ​ត្រង់​ថ្ងៃទី​ ១៦ មិថុនា​ ២០១៣។

ហែទេយ្យ​​ទានប្រគេន​ព្រះ​សង្ឃ ​សន្លប់​តាម​រថយន្ត​ ដឹកទៅ​​​សង្គ្រោះ​​នៅពេទ្យ​កាលម៉ែត្រ​

Posted: 15 Jun 2013 10:13 PM PDT

ស្ត្រី​ដួល​សន្លប់​កំពុង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​
រាជធានី​ភ្នំ​ពេញ​៖ ស្ត្រី​​ម្នាក់​ត្រូវ​បាន​​រថយន្ត​សង្គ្រោះ​​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាលម៉ែត្រ​ ដើម្បី​សង្គ្រោះ​បន្ទាន់​បន្ទាប់​​​​ពី​ជិះ​តាមរថយន្ត​ដឹក​ទេយ្យ​ទាន​​ផ្សេង​ៗមាន​ កន្ទេល​ មុង​ ភួយ​ជាដើម​យក​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ចំបក​មាន​ជ័យ​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ត្រឡប់​ ឃុំ​សំរោង​លើ​ ស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្ដាល ហើយ​សន្លប់​ស្ដូក​ស្ដឹង

សមត្ថ​កិច្ច​​សង្កាត់​ព្រៃ​ឈើ​ត្រពាំង​​ប្រាសាទ​​​ចាប់​ឃាត់​រថយន្ត​ដឹកឈើ​ប្រណីត​២ គ្រឿង​

Posted: 15 Jun 2013 09:55 PM PDT

រថយន្ត​ដឹកឈើ​ប្រណីត​២គ្រឿង​
ខេត្តឧត្ដរមានជ័យ​៖ សមត្ថ​កិច្ច​ព្រៃ​ឈើ​ត្រពាំង​ប្រាសាទ​​ចាប់​ឃាត់​រថយន្ត​ដឹកឈើ​ប្រណីត​២ គ្រឿង​​ ដែល​ផ្ទុក​សុទ្ធ​តែឈើ​​​ប្រណីត​ចម្រុះពេញ​រថយន្ត​​ កាល​ពី​វេលាម៉ោង​១០​ និង​៣០នាទី​យប់​ថ្ងៃទី​១៥ មិថុនា​ ២០១៣ ស្ថិត​នៅ​ឃុំអូរ​ស្វាយ​​​ ស្រុក​ត្រពាំង​ប្រាសាទ​។

សមត្ថ​កិច្ច​ឆ្មក់​ចាប់​បាន​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​២​នាក់​ផ្សេង​គ្នា​ក្នុង​យប់​តែ​មួយ​

Posted: 15 Jun 2013 09:30 PM PDT

ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន
ខេត្ត​សៀម​រាប​ ៖ ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​២​នាក់​​ត្រូវ​សមត្ថ​កិច្ចប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​ និង​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូងខេត្ត​សៀ​ម​រាប​​ស្រា​វ​ជ្រាវ​ឆ្មក់​ចាប់​បាន​​នៅ២​កន្លែង​ផ្សេង​គ្នា​កាល​ពី​យប់​ថ្ងៃ​ទី១៥ មិថុនា ២០១៣ ។

រថយន្ត​​រ៉េង​រ៉ូវ័រ​ ស្លាកលេខ​ខេមរភូមិ​របស់​​កូន​លោក​ឧកញ៉ា​ម្នាក់​ដឹក​ស្ត្រី​ស្នេហ៍​ដើរ​លេង​ពេល​រាត្រី​បើក​បោះពួយ​បុក​ដើម​ក្ងោក​​បាក់​ជើង​ទាំង​២​នាក់​

Posted: 15 Jun 2013 09:26 PM PDT

រថយន្ត​​ដែល​ជិះទៅ​បុក​ដើម​ក្ងោក
រាជធានីភ្នំពេញ​ ៖ រថយន្ត​ម៉ាក​រ៉េង​រ៉ូវ័រ (RANGE ROVER) ពណ៌ខ្មៅ ​ពាក់​​ស្លាក​លេខ​ខេមរភូមិន្ទ​០២.២.៣៥១៧ មួយ​​គ្រឿង​ ដែល​គេ​​អះ​អាង​​ថា ​បើក​បរ​ដោយ​កូន​ប្រុស​របស់​ឧកញ៉ា​ម្នាក់​​​​បើក​​ដើរ​លេង​លំហែ​​កាយ​​​ពេល​រាត្រី​​ជា​មួយ​ស្រី​ស្នេហ៍​បាន​​បោះពួយក្នុង​ល្បឿន​លឿន​ទៅ​បុក​ដើមក្ងោក​មួយដើម​​​ប៉ុន​ខ្លួន​មនុស្ស​នៅចំណុចផ្លូវកោង​ពេញទំហឹង បណ្តាល​ឱ្យ​បាក់​ជើង​ស្តាំទាំង​២​នាក់​​ ហើយ​រថយន្ត​ផ្ទុះ​ពោង​ទាំង​២​ស្រុញ​ក្បាល​ជាប់​ទៅ​មុខ​លែង​រួចធ្វើឱ្យ​រញ្ជួយ​​បាក់​

សមត្ថ​កិច្ច​ព្រៃ​ឈើ​ត្រពាំង​ស្វាយ​ចាប់​ឃាត់​រថយន្ត​ដឹកឈើ​ប្រណីត​២ គ្រឿង​

Posted: 15 Jun 2013 09:24 PM PDT

ខេត្តឧត្ដរមានជ័យ​៖ សមត្ថ​កិច្ច​ព្រៃ​ឈើ​ត្រពាំង​ស្វាយ​ចាប់​ឃាត់​រថយន្ត​ដឹកឈើ​ប្រណីត​២ គ្រឿង​​ ដែល​ផ្ទុក​សុទ្ធ​តែឈើ​​​ប្រណីត​ចម្រុះពេញ​រថយន្ត​​ កាល​ពី​វេលាម៉ោង​១០​ និង​៣០នាទី​យប់​ថ្ងៃទី​១៥ មិថុនា​ ២០១៣ ស្ថិត​នៅ​ឃុំអូរ​ស្វាយ​​​ ស្រុក​ត្រពាំង​ប្រាសាទ​។

ទារក​ដែល​គេប្រទះ​ឃើញ​ប្លុង​ចោលក្បែរ​ធុង​សំរាម​ក្នុង​រមណីយ​ដ្ឋាន​វត្ត​ភ្នំ​​កាល​ពីម្សិល​មិញរហូត​មក​ដល់​ពេល​នេះ​​មាន​សុខភាព​ល្អ​ទេ​ (វីដេ​អូ​ឃ្លីប)​

Posted: 15 Jun 2013 08:56 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖ ទារក​ទើប​នឹង​ចាប់​កំណើត​ដែល​​គេប្រទះ​ឃើញ​​ច្រក​ក្នុង​ថង់​ពណ៌​ខ្មៅ​មួយ​​ប្លុង​ចោល​ក្បែរ​ធុង​សំរាម​ស្ថិត​នៅ​​​ខាង​លិច​ឆៀង​ខាង​​ត្បូង​រម​ណីយ​ដ្ឋាន​វត្ត​ភ្នំ​ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូន​ពេញ​កាល​ពី​ព្រឹកថ្ងៃ​ទី​១៥ មិថុនា ២០១៣ ​ម្សិល​មិញ​រហូត​មក​ដល់​ថ្ងៃនេះ​មាន​សុខ​ភាព​ល្អ​ទេ ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​ពីក្រុម​វេជ្ជ​បណ្ឌិត​នៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​។

ស្ត្រី​ជន​ជាតិ​អង់​គ្លេស​ម្នាក់​ស្លាប់​ក្នុងផ្ទះ​សំណាក់​​មិន​ដឹង​មូល​ហេតុ​

Posted: 15 Jun 2013 08:24 PM PDT

ផ្ទះ​សំណាក់​ដែល​ភ្ញាក់​ផ្អើល​ជន​ជាតិ​បរទេស​ស្លាប់​
ខេត្ត​ព្រះ​សីហនុ​ ៖ ស្ត្រី​ជន​ជាតិ​អង់​គ្លេស​ម្នាក់​​ត្រូវបាន​គេ​រាយ​ការណ៍​ថា ​ស្លាប់​នៅ​ក្នុង​ផ្ទះ​សំណាក់​មួយ​កន្លែង​ដែល​មាន​យីហោ«អ័រគីដេរ» ស្ថិត​ក្នុង​ក្រុម​ទី​១៧ ភូមិ​៤ សង្កាត់​៤​ ​ដែល​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាល​ពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ មិថុនា ២០១៣​នេះ​ ។

ពិធី​សំណេះ​សំណាល​ជាមួយ​សមាជិក​សមា​ជិកា​ខ្មែរ​កម្ពុជា​ក្រោម​ទូទាំង​៩ខណ្ឌ​

Posted: 15 Jun 2013 08:20 PM PDT

 សមាជិក​សមាជិកា​​ខ្មែរ​កម្ពុជា​ក្រោម​​ ដែល​ជាសមា​ជិក​គណបក្ស​​ប្រជា​ជន​កម្ពុជា
រាជធានីភ្នំពេញ​ ៖ សមាជិក​សមាជិកា​​ខ្មែរ​កម្ពុជា​ក្រោម​​ ដែល​ជាសមា​ជិក​គណបក្ស​​ប្រជា​ជន​កម្ពុជា​នៅ​រាជ​ធា​នី​ភ្នំ​ពេញ​ទូទាំង​៩ខណ្ឌ​ បាន​ចូល​រួម​សំ​ណេះ​សំណាល​គ្នា​​នៅ​វិមាន​សុភមង្គល​​ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​​មាន​ជ័យ​ ក្រោម​អធិបតី​ភាពលោក​គួច​​ ចំរើន​ ជំនួយ​ការ​ផ្ទាល់​សម្ដេច​តេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ

លោក​នាយ​ឧត្តម​សេនីយ៍​ម៉ឹង សំផន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌ​សីមា​​ព្រះ​វិហារ​វត្ត​សិរី​ សុវណ្ណ​សាមគ្គី ​​​ខេត្ត​ស្វាយ​រៀង​

Posted: 15 Jun 2013 07:50 PM PDT

ពិធី​បញ្ចុះ​ខណ្ឌ​សីមា​ព្រះ​វិហារ​វត្ត​សិរី​សុវណ្ណ​សាមគ្គី​
ខេត្ត​ស្វាយ​រៀង​ ៖ លោក​នាយ​ឧត្តម​សេនីយ៍ម៉ឹង សំផន ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ និង​ជា​រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​នា​ព្រឹក​ថ្ងៃ​ទី​១៦ មិថុនា ២០១៣​នេះ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌ​សីមា​​ព្រះ​វិហារ​វត្ត​សិរី​ សុវណ្ណ​សាមគ្គី​ ហៅ​វត្ត​ត្រពាំង​ធ្លក​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ធ្លក ឃុំ​ច្រែះ​ ស្រុក​ចន្ទ្រា​

គណៈ​ពង្រឹង​មូល​ដ្ឋាន​ឃុំ​សំបួរ​មាស​នាំយក​ទៀន​វស្សា​​ ទេយ្យ​ទាន និង​បច្ច័យ​ប្រគេន​ព្រះ​សង្ឃ​គង់​នៅ​វត្ត​ជោតនា​រាម​

Posted: 15 Jun 2013 07:31 PM PDT

គណៈ​ពង្រឹង​មូល​ដ្ឋាន​ឃុំ​សំបួរ​មាស​នាំ​ទេយ្យ​ទាន​ទៅ​ប្រគន​ព្រះ​សង្ឃនៅ​វត្ត​ជោតនា​រាម​
ខេត្ត​កណ្តាល​ ៖ គណៈ​ពង្រឹង​មូល​ដ្ឋាន​ឃុំ​សំបួរ​មាស​ដឹក​នាំ​ដោយ​លោក​វង្សី វិស្សុត​ ប្រធាន​គណៈ​ពង្រឹង​មូល​ដ្ឋាន​ស្រុក​មុខ​កំពូល​​នា​ព្រឹក​ថ្ងៃ​ទី​១៦ មិថុនា ២០១៣​ នេះ​​បាន​នាំយក​​​ទៀ​ន​វស្សា ​ទេយ្យ​ទាន និង​បច្ច័យ​​ទៅ​ប្រគេន​​ព្រះ​សង្ឃ​គង់​នៅ​វត្ត​ជោត​នារាម​ ហៅ​វត្ត​អន្លង់​ស្លែង​ ស្ថិត​ក្នុង​ភូមិ​អន្លង់​ស្លែង ឃុំ​សំបួរ​មាស​ ស្រុក​មុខ​កំពូល​ ។

កូន​ចិញ្ចឹម​រមិល​​គុណ​​បំផ្លិច​បំផ្លាញ​ទ្រ​ព្យ​សម្បត្តិ​ក្នុ​​ង​ផ្ទះ​​ ប្ដឹង​អាជ្ញា​ធរ​ឈប់​ទទួល​ស្គាល់​

Posted: 15 Jun 2013 07:28 PM PDT

កូន​ រមិល​គុណ​សុខ​​ សីហា​
ខេត្តកណ្ដាល​៖​ ការអប់​រំ​ជា​មាគ៌ា​មួយ​នាំមនុស្ស​ឱ្យ​ប្រព្រឹត្ត​នូវ​សេច​ក្ដី​ល្អ​ គុណ​ធម៌ សច្ចធម៌ ប៉ុន្តែ​សេចក្ដី​ល្អ​​​បើ​ធ្វើ​ចំពោះ​​បុគ្គលដែល​មិន​គួរ​ធ្វើ ​នឹង​ត្រឡប់​ទទួល​បាន​ទុក្ខ​​ទោស​​ដល់​ខ្លួន​​ទៅ​វិញ​ ដោយ​បុគ្គល​ទាំង​នោះ​មិន​ដែល​មាន​​សេចក្ដី​ល្អ​ក្នុង​ចិត្ត​នោះ​ទេ ។

លោក​ សម រង្ស៊ី​ ជួបជាមួយ​ក្រុមយុវជន​និងយុវនារី​តាមវីដេអូខនហ្វ័ររិន​នៅព្រឹកនេះ

Posted: 15 Jun 2013 06:49 PM PDT

ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ លោក សម រង្ស៊ី​ ដែលជាទណ្ឌិត​កំពុងនិរទ្ទេសខ្លួន​នៅក្រៅប្រទេស​ នៅព្រឹកថ្ងៃទី១៦​ មិថុនា ​២០១៣នេះ​ នឹងជួបសំណេះ​សំណាល​​ជាមួយ​ក្រុម​យុវជន ​និងយុវនារី ​តាមវីដេអូខនហ្វ័ររិន ​នៅទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះជាតិ​ ស្ថិតក្នុងខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ៕

ល្ងាចនេះ​ សម្តេច ហ៊ុន សែន​ អញ្ជើញ​ជាអធិបតី​ក្នុងពិធី​បើកសម័យប្រជុំ​លើកទី៧​នៃគណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក

Posted: 15 Jun 2013 06:31 PM PDT

សម្តេច​អគ្គមហា​សេនាបតីតេ​ជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរាជា​ណាចក្រ​កម្ពុជា នៅល្ងាច​ថ្ងៃទី១៦ ​មិថុនា​ ២០១៣នេះ ​នឹងអញ្ជើញ​​ជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​បើក​សម័យ​ប្រជុំពេញអង្គ​លើកទី៣៧​ នៃគណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ​។ ពិធីនេះ​នឹង​ប្រព្រឹត្ត​ទៅនៅ​វិមានសន្តិភាព​​ទីស្តីការ​​នាយករដ្ឋមន្រ្តី​​ ដោយមានការ​​អញ្ជើញ​​ចូលរួម​​ពីគណៈប្រតិភូ​​ប្រមាណ​​១៣០០នាក់​​ មកពីប្រទេស​​ជាង១២០ ដែលជា​

បេក្ខ​ជន​មក​ពី​រាជ​ធានី​-ខេត្ត​ចំនួន​៨​ស្ថិត​ក្នុង​ក្រុម​​ទី​៣​ចូល​ប្រឡង​គយ​ និង​រដ្ឋា​ករ​ព្រំ​ដែន​​ព្រឹក​នេះ​

Posted: 15 Jun 2013 06:30 PM PDT

ពិធី​ប្រឡង​ជ្រើស​រើស​​ភ្នាក់​ងារ​គយ និង​រដ្ឋា​ករ​ព្រំ​ដែន​
រាជ​ធានី​ភ្នំពេញ​៖ បេក្ខ​ជន​១.១៨៤​នាក់​ ក្នុង​នោះ​ស្រី​៦៩២​នាក់​មក​ពីរាជ​ធានី​ភ្នំពេញ​ និងខេត្ត​ចំនួន​៨​​ ស្ថិត​ក្នុង​ក្រុម​ទី​៣​បាន​ចូល​ប្រឡង​ជ្រើស​​រើស​ភ្នាក់​ងារ​គយ​ និង​រដ្ឋា​ករ​ព្រំ​ដែន​ នា​ព្រឹក​ថ្ងៃ​ទី១៦ មិថុនា ២០១៣ នេះ​នៅ​មណ្ឌល​ប្រឡង​អនុវិ​ទ្យា​ល័យ​ និង​សាលា​បឋ​ម​សិក្សា​​ចតុ​មុខ​ សង្កាត់​ចតុ​មុខ​ ខណ្ឌ​ដូន​ពេញ​ បន្ទាប់​ពី​ក្រុម​ទី​១ និង​ទី​២​ សរុប​​១.៤២៨នាក់​​មក​ពី​១៦​ខេត្ត​បាន​ប្រឡង​រួច​កាល​ពី​សប្តាហ៍​មុន​។

ព្រឹត្តិ​ការណ៍​ភ្នំពេញ​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរ​ជាតិ​លើក​ទី​៣​ នឹង​ចាប់​ផ្តើម​នៅ​ព្រឹក​ថ្ងៃទី​១៦​ មិថុនា​ នេះ​

Posted: 15 Jun 2013 04:34 PM PDT

រាជធានី​ភ្នំពេញ​ ៖ ព្រឹត្តិ​ការណ៍​ភ្នំពេញ​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរ​ជាតិ​លើក​ទី​៣​ នឹង​ចាប់​ផ្តើមធ្វើ​ឡើងនៅ​វេលា​ម៉ោង​ ៧ និង​ ១០​នាទី​ព្រឹក​ ថ្ងៃទី​១៦​ មិថុនា​ ២០១៣​ នេះ​ នៅ​មុខ​ព្រះ​បរម​រាជ​វាំង​ ដោយ​មានការ​បាញ់​កាំភ្លើង​ពី​សំណាក់​ លោក​ ថោង​ ខុន​ រដ្ឋ​មន្រ្តី​ក្រសួង​ទេស​ចរណ៍​ និង​ជា​ប្រធាន​គណៈ​កម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ការ​ចូលរួម​ពី​គណៈ​ប្រតិភូ​ជា​ច្រើន​រូប​ទៀត​ ។

រថ​យន្ត​អ៊ី​ហ្សុយ​ស៊ុយ​ម្ចាស់​ស្រវឹង​បួង​ចង្កូត​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់​ ១​ដើម​

Posted: 15 Jun 2013 02:25 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖ បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ ១​ដើម​ បា​នបាក់​រង​ការ​ខូច​ខាត​ ខណៈ​ដែល​រថ​យន្ត​​អ៊ី​ហ្សុយ​ស៊ុយ​ 4X4 ពណ៌​ខ្មៅ​ ១គ្រឿង ពាក់​ស្លាកលេខ​ ភ្នំពេញ​ 2F-0292 ជិះ​គ្នា​ ៤នាក់​ សុទ្ធ​តែ​បុរស ​ទំនង​ជា​ស្រវឹង​ស្រា​ជោគ​ជាំ​ ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៧០​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ លុះមក​ដល់ត្រង់រ​ង្វង់​​មូល​កួច​កាណុង​ស្តាត​ចាស់​

កាមរី​ឆ្លាម​បើក​បុក​របាំងថ្ម​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​ ២កង់​​​ រួច​ជ្រុល​​ទៅ​បុក​តូប​លក់​ទុរេន​ អ្នក​លក់រង​របួស​ស្រាល​

Posted: 15 Jun 2013 01:50 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖ របាំង​ថ្ម​ចែក​ទ្រូង​ផ្លូវ​ចំនួន​ ២កង់​ បា​នរង​ការ​ខូច​ខាត​ ខណៈ​ដែល​រថ​យន្ត​កា​មរី​ឆ្លាម​ ពណ៌ស​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2E-1411 បើក​បរ​ដោយ​បុរស​ម្នាក់ ក្នុង​ទិស​ដៅ​​ពី​កើត​ទៅ​លិច​ តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហនុ​ ​បើក​បុក​ពេញ​ទំហឹង​ រួច​រថ​យន្ត​ក៏​ជ្រុល​ទៅ​បុក​តូប​លក់​ទុរេន​របស់​ប្រជា​ពល​រដ្ឋ​ម្នាក់​

កាមរី​ហាយ​ប្រ៊ីត​បើក​បុក​ខឿន​សួន​ច្បារ​រង្វង់​មូល​ស្ពាន​ជ្រោយ​ចង្វា​ បណ្តាល​ឱ្យ​បាក់​​ និង​ប្រេះ ២កង់​

Posted: 15 Jun 2013 01:03 PM PDT


រាជ​ធានី​ភ្នំពេញ​ ៖ ខឿន​សួន​ច្បារ​ត្រង់​ចំណុច​រង្វង់​មូល​ស្ពាន​ជ្រោយ​ចង្វា​ បា​នរង​ការ​ខូចខាត​បាក់​ និង​ប្រេះ​ ចំនួន​ ២កង់​ ខណៈ​ដែល​រថ​យន្ត​កា​មរី​ហាយ​ប្រ៊ីត​ ពណ៌​ទឹក​ប្រាក់ ១គ្រឿង​ ម្ចាស់​ស្រវឹង​ធ្លាក់​ភ្នែក​ បា​នបើក​ទៅ​បុក​ពេញ​ទំហឹង​ ចំណែក​រថ​យន្ត​ដាច់​កង់​ឆ្វេង​ទៅ​មុខ​លែង​រួច​ ដែល​ហេតុ​ការណ៍​នេះ បា​នកើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ២​ និង​ ៤០​នាទី

រថ​យន្តឡេន​រ៉ូ​វែររេ​ចង្កូត​ទៅ​បុក​ដើម​​ក្ងោក​ របួស​ធ្ងន់​ស្រាល​ ២នាក់​

Posted: 15 Jun 2013 12:10 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បា​នរង​របួស​ធ្ងន់​បាក់​ជើង​ និង​ស្រ្តី​ម្នាក់​រង​របួស​ស្រាល​ ខណៈ​ដែល​អ្នក​ទាំង​ពីរ​ជិះ​រថ​យន្ត​ឡេន​រ៉ូវែរ​ ពណ៌​ខ្មៅ ១គ្រឿង​ ពាក់​ស្លាកលេខ​ ខេម​រៈភូមិន្ទ​ 02 2-3517 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅជើង​ ក៏​ស្រាប់​តែ​រេ​ចង្កូត​ទៅបុក​ដើម​ក្ងោក​ ១ដើម​ ពេញ​ទំហឹង​ បណ្តាល​ឱ្យ​រថ​យន្ត​គាបជាប់​នឹង​ដើម​ក្ងោកខ្ទេច​មួយ​កំណាត់​មុខ​​ ។

ម៉ូតូ​C125 បើក​បុក​ឡិច​ស៊ីស​ដួល​រង​របួស​ធ្ងន់​ ស្ត្រី​ជន​ជាតិ​ចិន​ម្ចាស់​រថ​យន្ត​ភ័យ​ឡើង​ជិះ​ម៉ូតូ​ឌុប​រត់​បាត់​

Posted: 15 Jun 2013 09:05 AM PDT

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​ខណៈ​ដែល​ជិះ​ម៉ូតូ​C125 ស៊េរី២០០៨ ពណ៌​ខ្មៅ​ ១គ្រឿង ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1W-0353 ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ ក្នុ​ង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះម​កដល់​ចំណុច​ផ្លូវ​កែងលេខ​៩០​ ក៏បាន​បុក​ចំ​ទ្វារ​ក្រោយ​ផ្នែក​ខាង​ឆ្វេង​រថ​យន្ត​ឡិច​ស៊ីស​RX300 ពណ៌​ខ្មៅ ១គ្រឿង​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 2P-2506 បើក​ដោយ​ស្រ្តី​ជន​ជាតិ​ចិន​ម្នាក់​ បណ្តាល​ឱ្យដួល​ម៉ូតូ​​រង​របួស​ធ្ងន់​ ។

ឡិច​ស៊ីស​បើក​បុក​រ៉ឺម៉ក​ម៉ូតូ​ពី​ក្រោយ​ខ្ទេច​មួយ​ចំហៀង​ រួច​បើក​គេច​បាត់​ស្រមោល​

Posted: 15 Jun 2013 08:35 AM PDT

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បា​នរង​របួស​គ្រេច​​ចង្កេះ​ ខណៈ​ដែល​គាត់​បើក​រ៉ឺម៉ក​ម៉ូតូ ១​គ្រឿង ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BO-5295 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី លុះ​មក​ដល់​ចំណុច​មុខ​វិមា​នសន្តិ​ភាព​ ក៏​ត្រូវ​រថ​យន្ត​ឡិច​ស៊ីស​RX300 ពណ៌​ស្ករ​ ១គ្រឿង​ អត់​ចំា​ស្លាក​លេខ​ បើក​មក​បុក​ពី​ក្រោយ​ពេញទំហឹង​ បណ្តាល​ឱ្យ​រ៉ឺម៉ក​ម៉ូតូខ្ទេច​អស់​មួយ​ចំហៀង​ រួច​រថ​យន្ត​បា​នបើក​រត់​គេច​បាត់​ស្រមោល​តែ​ម្តង​ ។

រថ​យន្ត​ទីកូ​របស់​អ្នក​ចម្រៀង​នៅ​ក្លិប​Jet បើក​បុក​រថ​យន្ត​ហ្ស៊ីប​ ខ្ទេច​មុខ​ខ្លួន​ឯង​

Posted: 15 Jun 2013 06:08 AM PDT


រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​ទីកូ​ ពណ៌​ឈាម​ជ្រូក​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ឈ-8321 ភព2 របស់​អ្នក​ចម្រៀង​ម្នាក់​នៅ​ក្លិប​ Jet បា​នបើក​បុក​រថ​យន្ត​ហ្ស៊ីប​ ពណ៌​ខ្មៅ​ ១គ្រឿង​ ពាក់ស្លាក​លេខ​ រាជ​ការ​ 2443 បើក​បរ​ដោយ​បុរស​ម្នាក់​ ខណៈ​បត់​ចូល​ភោជនីយ​ដ្ឋាន​បឹង​មាស​ បណ្តាល​ឱ្យ​ខូច​ខាត​ផ្នែក​ខាង​ក្រោយ​ ចំណែក​រថ​យន្ត​ទីកូ​ខ្ទេច​មុខ​ ។

ឡិច​ស៊ីសបើក​បុក​ម៉ូតូ​គុប​ រង​របួស​ស្រាល​ ២នាក់​ រួច​បើក​រត់​គេច​បាត់​

Posted: 15 Jun 2013 05:54 AM PDT

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​ និង​ស្រ្តីម្នាក់​ បាន​រង​របួស​ស្រាល​ ខណៈ​ដែល​ជិះ​ម៉ូតូ​គុប​ ពណ៌​ទឹក​ប៊ិច​ ១គ្រឿង​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 2F-9793 ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៥៩៨ ក្នុង​ទិ​សដៅ​ពី​លិច​ទៅ​កើត​ លុះ​មក​ដល់​ចំណុច​រង្វង់​មូល​កាំ​កូស៊ី​ធី​ ក៏ត្រូវ​រថ​យន្ត​ឡិច​ស៊ីស470 ១គ្រឿង​ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2L-0619 បើក​បុក​ បណ្តាល​ឱ្យ​ម៉ូតូដួល​រង​ការ​ខូច​ខាត​ ឯរថ​យន្ត​បាន​បើក​រត់​គេច​ ។

ប្រជុំ​ដាក់​ផែនការ​ដល់​ថ្នាក់​ដឹកនាំ​​គណៈ​​​​​ចលនា​សាសនិក​​អ៊ិស្លាម​របស់​​គណ​បក្ស​​ប្រជាជន​​កម្ពុជា​ទូទាំង​​ប្រទេស​​ត្រៀម​​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត​

Posted: 15 Jun 2013 02:51 AM PDT

ប្រជុំ​ដាក់​ផែនការ​ដល់​ថ្នាក់​ដឹកនាំ​​គណៈ​​​​​ចលនា​សាសនិក​​អ៊ិស្លាម​របស់​​គណ​បក្ស​​ប្រជាជន​​កម្ពុជា​ទូទាំង​​ប្រទេស​​ត្រៀម​​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត​
រាជធានី​ភ្នំ​ពេញ​៖ ប្រធាន​គណៈ​ចលនា​សាស​និក​អ៊ិស្លាមគណបក្ស​ប្រជាជន​កម្ពុជាលោក​ឧក​ញ៉ា​​អូ​ស្មាន​ ហាស្សាន់ ​​និ​ង​លោក​ជំទាវ​បានបើក​កិច្ច​ប្រជុំ​ដាក់​ផែនការ​ដល់​ថ្នាក់​ដឹកនាំ​​គណៈ​​​​​ចលនា​សាសនិក​អ៊ិស្លាមរបស់​គណ​បក្ស​ប្រជាជន​កម្ពុជាមកពី​រាជធានី​ ខេត្ត ក្រុង​ ស្រុក​ ខណ្ឌ​ទូ​ទាំង​ប្រទេស​ ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោតតំណាង​រាស្ត្រ​​អាណត្តិទី​៥ខាង​មុខនេះ។​

បុរសម្នាក់​ជិះ​ត្រាក់​ទ័រ​រអិល​ជើង​ធ្លាក់ដី​ត្រូវកង់មុខ​កិន​របួស​ធ្ងន់

Posted: 15 Jun 2013 02:00 AM PDT

បុរសម្នាក់​ជិះ​ត្រាក់​ទ័រ​រអិល​ជើង​ធ្លាក់ដី​ត្រូវកង់មុខ​កិន​របួស​ធ្ងន់
ខេត្តប៉ៃលិន ៖ បុរសម្នាក់​​បានរងរបួសធ្ងន់​ដោយ​សារ​ជិះត្រាក់ទ័រ​​អង្គុយ​នៅពីមុខ​​មិនប្រយ័ត្ន​ ក៏​រអិលជើង​ធ្លាក់​មកក្រោម​​ ហើយ​ត្រូវបាន​ត្រាក់​ទ័រ​កិនពី​លើ បណ្តាល​ឱ្យ​ចេញ​លាមក​ និងសន្លប់​ កាលពីវេលាម៉ោង​៧ និង​២៥នាទីព្រឹក​ថ្ងៃទី​១៥ មិថុនា ២០១៣ ស្ថិត​នៅ​ចំណុច​​ភ្នំ​សណ្តែក​ ជាប់នឹង​​ព្រំប្រទល់​ខេត្ត​បាត់ដំបង​ ភូមិសួស្តី សង្កាត់​អូរតាវ៉ៅ ក្រុ​ង​ប៉ៃលិន ត្រូវ​បាន​គេបញ្ជូន​ទៅ​សង្គ្រោះ​

អ្នក​ស្រី​ កែវ សុផាន់ណារី ដាក់ពាក្យ​​បណ្តឹង​ជា​ផ្លូវការចំពោះ​​អ្នក​ប្រើ​ហិង្សា​​លើ​រូប​គាត់ និងម្តាយ​ (មានវីដេអូឃ្លីប)

Posted: 15 Jun 2013 01:35 AM PDT

ស្ត្រី​ជាប្រពន្ធចុង​ផ្តល់​បទ​សម្ភាសន៍
​ខេត្ត​ព្រៃវែង ៖ ​​អ្នក​ស្រី​ កែវ សុផាន់​ណារី និង​​ម្តាយ​ដែល​​រងគ្រោះ​ដោយ​ការ​ប្រើ​ហិង្សា​​វាយ​តប់​​ពី​មនុស្សច្រើន​នាក់​នៅ​មុខ​វេទិកា​របស់​​​គណ​បក្ស​សង្គ្រោះ​​ជាតិ​ដឹក​នាំ​ដោយ​​លោ​កកឹម សុខា ឃោសនា​ទៅ​លើ​សកម្ម​​ជន​របស់​គាត់​នោះ​​ បាន​ដាក់​ពាក្យ​បណ្តឹង​​​​ជា​ផ្លូវការ​​ទៅកាន់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង នា​វេលា​ថ្ងៃត្រង់​ថ្ងៃទី​១៤ មិថុនា ២០១៣ ចោទ​​ប្រកាន់​​​មនុស្ស​៤​នាក់ ពីបទ​បង្ក​របួស​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!