Koh Santipheap Daily

Koh Santipheap Daily


រថយន្ត​ក្រុង​បើក​បុក​គ្នា​ជាមួយ​រថ​យន្ត​ស៊ី​អ័រវី​ស្លាប់​៤នាក់ របួស​ជាច្រើន​នាក់​នៅ​ស្រុក​ស្ទោង​

Posted: 18 Jun 2013 01:16 AM PDT

ខេត្ត​កំ​ពង់​ធំ​៖ តាមប្រភ​ព​ព័ត៌​មានជំ​ហាន​ដំ​បូង​បាន​ឲ្យ​ដឹង​ថា​មនុស្ស​៤នាក់​បាន​ស្លាប់​ និង​ជា​ច្រើន​នាក់​ទៀ​ត​រង​របួស​ក្នុង​ហេតុ​កា​រណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ក្រុង​បើក​បុក​គ្នា​ជាមួយ​រថយន្តស៊ី​អវី​ ស្ថិត​ក្នុង​ភូមិ​ព្រះ​នង្គ័ល​ ឃុំ​ចំ​ណារ​ស្រុក ស្រុក​ស្ទោង វេលា​ម៉ោង​២និង​១៥​នាទី​រសៀល​ ថ្ងៃទី​១៨ មិថុនា ២០១៣ ។

គណៈ​ពង្រឹង​សង្កាត់​តាខ្មៅ​ជួប​សំណេះ​សំណាល​ជាមួយ​ប្រជា​ពល​រដ្ឋ​និង​សមា​ជិក​បក្ស

Posted: 18 Jun 2013 12:56 AM PDT

ព្រះ​សង្ឃ​ទទួ​ល​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្ដេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​ និង​សម្ដេចកិត្តិ​ព្រឹទ្ធ​បណ្ដិតប៊ុន រ៉ានី
ខេត្ត​កណ្ដាល​​៖ ​នៅក្នុង​បរិវេណ​វត្ត​ព្រែក​សំរោង​ កាល​ពី​ព្រឹក​ថ្ងៃទី​​១៨ មិថុនា​​ ២០១៣ លោក​ឧត្ដម​សេ​នីយ៍​ឯ​ក ឌៀង​ សារុន ទី​ប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​ សែន នាយក​រដ្ឋ​មន្តី្រនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​ជាប្រធាន​ក្រុម​ទី​១គណៈ​ពង្រឹង​មូល​ដ្ឋាន​ក្រុង​តាខ្មៅ​ ប្រធាន​ក្រុម​ការងារ​ចុះ​ពង្រឹង​សង្កាត់​តាខ្មៅ​

លោក​បណ្ឌិត​​ប៉ែន ស៊ី​ម៉ន​ ជួ​ប​​សំណេះ​​សំ​ណាល​​សា​ស្ត្រា​ចារ្យ​ លោក​​គ្រូ​ អ្នក​​គ្រូ​​និង​​មន្ត្រី​​អប់​រំ​​ចូល​​និ​វត្តន៍​​​​ស្រុក​អង្គរ​ជ័យ

Posted: 18 Jun 2013 12:50 AM PDT

ខេត្ត​កំពត៖ ព្រឹក​ថ្ងៃទី​១៨ មិថុនា​ នៅ​វិទ្យាល័យ​ជា ស៊ី​ម​អង្គរ​ជ័យ​ ឃុំតានី​​ ស្រុក​អង្គរ​ជ័យ​ មាន​ប្រារព្ធ​ពិធី​សំណេះ​សំណាល​ជាមួយ​លោក​សាស្ត្រាចារ្យ​ លោក​គ្រូ អ្នក​គ្រូ​ បុគ្គលិក​អប់​រំ និងមន្ត្រី​អប់រំ​ចូលនិវត្តន៍​​ក្នុង​ស្រុក​​អង្គរជ័យ​ ចំនួន​​១.១៨០នាក់​​ ស្រី​៥០៥​នាក់​ ក្រោមអធិបតី​ភាព​លោក​​បណ្ឌិតទេស​រដ្ឋមន្ត្រី​ប៉ែន ស៊ី​ម៉ន ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហាសេនាបតី​តេជោ​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុ​ជា​ អនុ​ប្រធាន​​ទី​១ ក្រុម​ការងារ​ថ្នាក់​កណ្តាល​គណ​បក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​កំពត​​​។

ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​​​រថយន្ត​បុក​​រងរបួសធ្ងន់​​

Posted: 18 Jun 2013 12:50 AM PDT

ស្ត្រី​រងគ្រោះ​កំពុង​ស្ថិត​ក្នុង​សង្គ្រោះ​បន្ទាន់
ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ចំណាស់​ម្នាក់​រងរបួស​ធ្ងន់​​ដោយ​សារ​រថយន្ត​មួយគ្រឿង​មិនស្គាល់ម៉ាក​​បើក​បុក ខណៈ​ពេល​ស្ត្រី​រូប​នោះ​​វង្វេង​ដើរ​តាម​ថ្នល់​ជាតិ​ឯង ​កាលពី​​វេលាម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​១៧ មិថុនា ២០១៣ ស្ថិត​នៅចំណុច​ភូមិស្រែ​ព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

តម្លៃលំនៅឋាននៅ​ក្នុងទីក្រុងជាច្រើន​របស់ប្រទេសចិនកើនឡើង​នៅក្នុងខែឧសភា​

Posted: 18 Jun 2013 12:44 AM PDT

តម្លៃលំនៅឋាននៅ​ក្នុងទីក្រុងជាច្រើន​របស់ប្រទេសចិនកើនឡើង​នៅក្នុងខែឧសភា​
តម្លៃ​លំនៅ​ឋាន​ថ្មី​នៅ​ក្នុង​ទីក្រុង​ស្ទើរ​តែ​ទាំង​អស់​របស់​ចិន​កើន​ឡើង​កាលពីខែ​ឧសភា ។ ​ការ​ឡើង​ថ្លៃ​នេះ​ដោយសារ​មាន​ការ​សាង​សង់​មជ្ឈ​មណ្ឌល​ធំៗ​ ខណៈ​ដែល​វិធានការ​គ្រប់គ្រង​អច​ល​ន​ទ្រព្យ​ថ្មីៗ​របស់រដ្ឋាភិបាល​បរាជ័យ​មិន​អាច​​ទប់​ស្កាត់​អ្នក​ទិញ​បាន​ ។​ ការិយាល័យស្ថិតិ​ជាតិ​បាន​និយាយ​នៅ​​ក្នុង​របាយ​ការណ៍​ថា​ តម្លៃ​លំនៅ​ឋាន​បាន​កើន​ឡើង​​នៅ​ក្នុង​ទីក្រុង​៦៩​​ក្នុង​ចំណោម​ទីក្រុង​ធំៗ​

ប្រេងឆៅទីក្រុងញូវយ៉កធ្លាក់ថ្លៃ​បន្ទាប់​ពី​ឡើងថ្លៃដល់ទៅ​៩ខែ

Posted: 18 Jun 2013 12:42 AM PDT

​
តម្លៃ​ប្រេង​ឆៅ​ទីក្រុង​ញូវ​​យ៉ក​បាន​ធ្លាក់​វិញ​ បន្ទាប់​ពី​វា​បាន​ឡើង​ថ្លៃ​ដល់ទៅ​៩ខែ​​ដោយ​សារ​មាន​ក្តី​បារម្ភ​នៅ​តំបន់​មជ្ឈិម​បូព៌​ា ។​ ទីផ្សារ​ប្រេង​ឆៅ​មាន​ការ​ប្រែ​​ប្រួល​​នៅ​មុន​កិច្ច​ប្រជុំ​ក្រុម​ប្រទេស ​G8 ​នៅ​ភាគ​ខាង​ជើង​ប្រទេស​អៀរ​ឡង់​ ។ ​បញ្ហា​នៅ​ស៊ីរី​បាន​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ក្តៅ​គគុក​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ ។​

ប្រពន្ធ​ចុង និង​ម្តាយ​ក្មេក​លោក​កឹម សុខា ធ្វើ​សន្និ​សីទ​កាសែត​មុន​​ចេញ​ពី​មន្ទីរ​ពេទ្យ​

Posted: 18 Jun 2013 12:38 AM PDT

ប្រពន្ធ​ចុង និង​ម្តាយ​ក្មេក​លោក​កឹម សុខា ពេល​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​កាសែត​
រាជ​ធានី​ភ្នំពេញ​ ៖ អតីត​ប្រពន្ធ​ចុង និង​ម្តាយ​ក្មេក​លោក​កឹម សុខា ប្រធាន​ស្តី​ទី​គណ​បក្ស​សង្គ្រោះ​ជាតិ​​​បាន​​ផ្តល់​បទ​សម្ភាសន៍​មួយ​ជាមួយ​អ្នក​សារ​ព័ត៌​មាន​មុន​ពេល​ពួក​គាត់​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​​នា​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ មិថុនា ២០១៣ ដោយ​ផ្តោត​សំខាន់​​លើ​បញ្ហា​សុខ​ភាព​ បញ្ហា​ដាក់​ពាក្យ​បណ្តឹង​ និង​បញ្ហា​នយោ​បាយ​។

​រថ​យន្ត​រហស្ស​​​នាម​ព្រះ​រាជ​​វាំង​​ចល័ត​តម្លៃ​​2​លាន​​ផោន​​

Posted: 18 Jun 2013 12:35 AM PDT

​
សារ​ព័ត៌​មាន​​​បរទេស​​កាល​ពី​ថ្ងៃ​ទី​១១ មិថុនា ​២០១៣ ផ្សាយ​ថា ​ក្រុម​ហ៊ុន​ «Marchi Mobile» បាន​​​បង្ហាញ​​​រថ​យន្ត​​ដ៏​ស្រស់​ស្អាត​ និង​ទំនើប​​ហៅ​ថា «ព្រះ​រាជ​វាំង​​ចល័ត​» ​នៅ​ទីក្រុង​​ឌូ​បៃ ប្រទេស​អេ​មីរ៉ាត​អារ៉ាប់​រួម​ ដោយ​លក់​ក្នុង​តម្លៃ​​២​លាន​ផោន​ គឺ​​ថ្លៃ​បំផុត​​នៅលើ​ពិភព​លោក។

សមាជិក​បក្ស​សង្គ្រោះ​ជាតិ​ខ្យល់​គស្លាប់​​​ក្នុង​ពិធីសំណេះសំណាល​នៅ​ខេត្តព្រៃវែង

Posted: 18 Jun 2013 12:25 AM PDT

ខេត្តព្រៃវែង ៖ ​​បុរស​ចំណាស់​ម្នាក់​​បាន​ខ្យល់គស្លាប់​ភ្លាមៗនៅ​ក្នុង​វេទិកា​ថ្នាក់​​ស្រុក​របស់ខ្លួន​​កាលពីព្រឹក​ថ្ងៃទី​១៨ មិថុនា ២០១៣ ស្ថិត​ក្នុង​ភូមិ​រកា​ខ្សុក ឃុំ​មេបុណ្យ ​ស្រុក​ស្វាយអន្ទរ ខេត្តព្រៃវែង ។ បុរសចំណាស់​រងគ្រោះ​ឈ្មោះ​ហួន ចឹម អាយុ​៧០​ឆ្នាំ​ ជា​កសិករ​ រស់នៅ​ភូមិ​ថ្កូវ ឃុំស្វាយ​អន្ទរ ខេត្ត​ព្រៃវែង ​ជាសមាជិកបក្ស​សង្គ្រោះ​​​ជាតិ​ ។

លោក​រដ្ឋ​មន្ត្រី​ ថោង​ ខុន ​អនុញ្ញាតឱ្យ​លោក​ស្រី​អគ្គ​នាយក​អង្គ​ការ​យូ​ណេ​ស្កូ​ចូល​ជួប​សម្តែង​ការ​គួរ​សម​រសៀល​នេះ​

Posted: 18 Jun 2013 12:15 AM PDT

រាជ​ធានី​ភ្នំពេញ​ ៖ លោក​ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​នឹង​​អនុ​ញ្ញាត​ឱ្យ​លោក​ស្រី​ IRINA BOKOVA អគ្គ​នាយក​អង្គ​ការ​យូ​ណេ​ស្កូ​​ចូល​ជួប​សម្តែង​ការ​គួរ​សម​នា​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១៨ មិថុនា ២០១៣ នេះ​នៅ​ទី​ស្តី​ការ​ក្រសួង​ទេស​ចរណ៍​

ឧទ្ធ​ម្ភាគ​ចក្រ​របស់​ទ័ព​ថៃ​ធ្លាក់​នៅ​ខេត្ត​ណា​ខន​ណាយុក​

Posted: 18 Jun 2013 12:03 AM PDT

​
កា​សែត​ថៃ​កាល​ពី​ថ្ងៃ​ទី​១៧​ មិថុនា​ ផ្សាយ​ថា​កើត​មាន​ករណី​ធ្លាក់​ឧទ្ធ​ម្ភាគ​ចក្រ​នៅ​បរិ​វេណ​រណ្តៅ​ទឹក​មួយ​កន្លែង​នៅ​ផ្នែក​ខាង​ក្រោយ​ក្រុម​ហ៊ុន​លក់​គ្រឿង​សំណង់​ ស្ថិត​នៅ​ស្រុក​បាន​ណា​ ខេត្ត​ណា​ខន​ណា​យុក​ ។ ក្រោយ​ពី​ទទួល​បាន​ដំណឹង​ភ្លាម​ កម្លាំង​ចម្រុះ​ឆ្ពោះ​ទៅ​ចំណុច​កើត​ហេតុ​បាន​ប្រទះ​ឃើញ​រណ្តៅ​ទឹក​ទំ​ហំ​៥០​ម៉ែត្រ​ បណ្តោយ​២០០​ម៉ែត្រ​ និង​ជម្រៅ​១០​ម៉ែត្រ​ដោយ​មាន​ទឹក​ដក់​ ។

រូបភាព​ចំនួន​10​គួរ​ឱ្យ​ចាប់​អារម្មណ៍​ពី​មហា​ជន​

Posted: 18 Jun 2013 12:00 AM PDT

​
១-ដេញ​ថ្លៃ​ស្រា​ ៖ ស្រា​ឆ្ងាញ់​របស់​មេ​ដឹក​នាំ​បារាំង​ បាន​តាំង​បង្ហាញ​ដើម្បី​ដេញ​ថ្លៃ​ ។ គ្រឿង​ស្រវឹង​មាន​អាយុ​កាល​ចំណាស់​នោះ​ អាច​លក់​បាន​ក្នុង​តម្លៃ​ពី​២.២០០​ទៅ​២.៥០០​អឺរ៉ូ​ ខណៈ​គ្រឿង​ស្រវឹង​ទើប​ផលិត​ថ្មី​លក់​បាន​ត្រឹម​តែ​១៥​អឺរ៉ូ​ប៉ុណ្ណោះ ។ ២-បុរស​សក់​ស្អាត​ ៈ

ផ្សព្វ​ផ្សាយ​ពី​ក្រម​សី​ល​ធម៌​ នៃ​តួនាទី​​ការពារ​សន្តិសុ​ខ​ពេល​ឃោសនា​និ​ង​ពេល​បោះ​ឆ្នោត​ ដល់់​មន្ត្រី​នគរ​បាល​ស្រុក​ព្រះនេត្រ​ព្រះ​

Posted: 17 Jun 2013 11:53 PM PDT

​លោក​ស្រី​វរ​សេនីយ៍​ឯក​​ ឌី​ សុជាតិ​ ស្នង​ការ​រង និង​​ជា​ប្រធាន​ក្រុម​ទទួល​ខុស​ត្រូវ​ស្រុក​ព្រះ​នេត្រ​ព្រះ
ខេត្តបន្ទាយជ័យ​ ​ ៖ ដើម្បី​ឱ្យ​យល់​ដឹង​ពី​សិទ្ធិ​ ភា​រកិច្ច និង​ការទទួលខុស​ត្រូវ​នៃ​ភា្នក់​ងារ​សន្តិសុខ​នា​ពេល​បោះ​ឆ្នោត​​ជ្រើស​តាំង​​តំណាង​រាស្រ្ត​ខាង​មុខ​នេះ នៅព្រឹក​ថ្ងៃទី​​១៨ មិថុនា​​ ២០១៣ នៅអធិការ​ដ្ឋា​ននគរ​បាល​ស្រុក​ព្រះ​​នេត្រ​ព្រះ​ បាន​រៀប​ចំ​ពិធី​ប្រជុំ​ផ្សព្វ​ផ្សាយ​ពី​ក្រម​សី​លធម៌​សម្រាប់​សមាជិក​នៃកង​យោ​ធ​ពល​ខេមរ​ភូមិន្ទ​

មជ្ឈ​មណ្ឌល​កំចាត់​​ជំងឺ​​គ្រុនចាញ់​​បាណន​​សាស្ត្រ និង​ប៉ារ៉ាស៊ីត​សាស្ត្រ​​​នៃ​ក្រសួង​​សុខាភិបាល​​​អំពាវនាវ​​​ឱ្យ​ប្រុង​​ប្រយ័ត្ន​​​ជំងឺ​គ្រុន​ចាញ់​​

Posted: 17 Jun 2013 11:35 PM PDT

មន្ត្រី​ជំនាញ​​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ជំងឺគ្រុនចាញ់
រាជធានីភ្នំពេញ​៖ ដោយ​មាន​ការ​ព្រួយ​បារម្ភ​​ចំពោះ​​ជំងឺ​គ្រុនចាញ់​​​អាច​នឹង​​រាត​ត្បាត​​​នៅ​តំបន់​មួយ​ចំនួន ខណៈ​​ពេល​ដែល​ភ្លៀង​​ចាប់​ផ្តើម​ធ្លាក់​​​រៀង​រាល់ថ្ងៃនេះ​​ ហើយ​ប្រជាជន​មានការ​​ធ្វេស​ប្រហែស​នោះ លោក​​ច ម៉េង​ចួ ប្រធាន​​​មជ្ឈ​មណ្ឌល​កំចាត់​​ជំងឺ​គ្រុនចាញ់​​បាណក​សាស្ត្រ និង​ប៉ារ៉ាស៊ីត​សាស្ត្រ​​នៃ​ក្រសួង​​សុខាភិបាល​ បាន​ធ្វើ​ការអំពាវនាវ​​​ជា​បន្ទាន់​មួយ ដើម្បី​ឱ្យ​ប្រជាជន​ដែល​រស់នៅ​​

ឪពុកម្តាយ​ទៅ​ចំការ​ទុក​កូន​ចាំផ្ទះ​ នាំគ្នាចុះ​ងូត​ទឹក​អូរ​លង់​ស្លាប់​៤នាក់​

Posted: 17 Jun 2013 11:26 PM PDT

ខេត្តកំពង់​ចាម៖ ក្មេង​ប្រុសស្រី​៤នាក់​បាន​ស្លាប់​បាត់​បង់​ជី​វិត ខណៈ​ឪពុក​ម្តាយ​​ទៅ​ចំ​ការ​ទុក​ឲ្យ​នៅ​ចាំផ្ទះ​​ ក៏​នាំគ្នា​ចុះ​ងូត​​ទឹក​អូរបណ្តាល​ឲ្យ​លង់​ស្លាប់​ កាលពី​វេលារសៀល​ថ្ងៃទី​១៧ មិថុនា​ ២០១៣ ​​លុះ​ឪពុក​ម្តាយ​ត្រឡប់​មកវិញ​ រក​កួន​មិនឃើញ​ក៏​ផ្អើល​ឆោឡោឡើង ។ សព​ក្មេងទាំង​៤នាក់​ត្រូវបាន​គេរក​ឃើញ​ វេលាព្រឹក​ថ្ងៃទី​១៨ មិថុនា នៅ​ចំ​ណុច​អូរ​តាឃុយ ភូមិ​អូ​រវាយ ឃុំ​ស្ពឺ ស្រុក​ចំការលើ ។

សុវណ្ណ មករា ​ផ្តាច់​ការ​សម្តែង​ត្រឹមពាក់កណ្តាល​ទី

Posted: 17 Jun 2013 11:19 PM PDT

សុវណ្ណ មករា ​ផ្តាច់​ការ​សម្តែង​ត្រឹមពាក់កណ្តាល​ទី
រាជធានីភ្នំពេញ​៖ តារាសម្តែង​រាង​ខ្ពស់ស្រឡះ លោក​សុវណ្ណ មករា បានសម្រេច​ផ្តាច់​ការ​​សម្តែង​ខ្សែ​ភាពយន្ត​​ភាគ​រឿង «ភ្លើង​​ព្យាបាទ» របស់​ស្ថានីយ​ទូរទស្សន៍​ខ្មែរប៉ុស្តិ៍​លេខ៩ ត្រឹម​ពាក់កណ្តាល​ទី បន្ទាប់​ពី​ខ្សែវីដេអូភាគ​មួយនេះ បានដំណើរ​​ការ​ថត​បាន​ជាង​ពាក់​កណ្តាល​ទៅ​ហើយនោះ ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៨ មិថុនា ២០១៣

Posted: 17 Jun 2013 11:15 PM PDT

​
រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី១៨ មិថុនា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

យុវ​ជន​ម្នាក់​ចង.ក​​​ធ្វើ​អត្ត​ឃាត​មិន​ដឹង​មូល​ហេតុ​

Posted: 17 Jun 2013 11:10 PM PDT

យុវ​ជន​ដែល​ចង​.ក​សម្លាប់ខ្លួន​
ខេត្ត​កំពង់​ស្ពឺ​ ៖ យុវ​ជន​ម្នាក់​​ត្រូវ​ម្ចាស់​ផ្ទះ​ប្រទះ​ឃើញ​ចង​.កនឹង​ខ្សែ​ភ្លើង​​ស្លាប់​​នៅ​ក្នុង​ចង្ក្រាន​បាយ ​ខណៈ​ពេល​រូប​គាត់​ត្រឡប់​មក​ពី​ធ្វើ​ការ​វិញ​​ កាល​ពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃ​ត្រង់​ ​ថ្ងៃ​ទី​១៨ មិថុនា ២០១៣ នៅ​ភូមិ​​ធ្លក ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ​។

នាយក​រដ្ឋ​មន្ត្រី​​ក្រិក​​បង្ខំចិត្ត​​បើក​ទូរ​ទស្សន៍​​រដ្ឋ​ ERT ឡើង​វិញ​​

Posted: 17 Jun 2013 11:06 PM PDT

ក្នុង​បន្ទប់​​ផ្សាយ​របស់​ទូរ​ទស្សន៍​​ ​ERT ​
​រដ្ឋា​ភិបាល​​ក្រិក​ត្រូវ​បង្ខំ​ចិត្ត​​​បើក​​ឡើង​វិញ​​ជា​បណ្តោះ​អាសន្ន​​​នូវ​វិទ្យុ​​-​ទូរទស្សន៍​​​រដ្ឋ​​ ERT រហូត​ដល់​​មាន​ការ​កែ​ប្រែ​​​រចនា​​សម្ព័ន្ធ​​ថ្មី​​​ ក្រោយ​ពី​ការ​​សម្រេច​​របស់​​ក្រុម​​ប្រឹក្សា​​​រដ្ឋ​កាល​ពី​​ថ្ងៃ​ទី​​១៧ មិថុនា ។នាយក​រដ្ឋ​មន្ត្រី​​ក្រិក​​ លោក​អាន​តូ​​នីសសា​ម៉ា​រ៉ាស់ ​ដែល​បាន​​បញ្ជា​ឱ្យ​បិទ​​ទូរ​ទស្សន៍​​ ​ERT កាល​ពី​​​​ថ្ងៃ​ទី​​១១ មិថុនា​កន្លង​មក​នេះ បាន​​​​ប្រាប់​ដល់​​បណ្តា​ដៃ​គូ​​ក្នុង​រដ្ឋា​ភិបាល​​ចម្រុះ​​​​ពី​ការ​លុប​ចោល​​ការ​

គណៈ​កម្មា​ធិការ​ជាតិ​​រៀប​ចំ​បុណ្យ​​ជាតិ​-អន្តរជាតិ​​រៀបចំបាញ់​​​កាំ​ជ្រួច​អបអរ​​សាទរ​​ព្រះ​រាជ​​ពិធី​​បុណ្យ​ចម្រើន​ព្រះ​ជន្ម សម្តេចម៉ែ

Posted: 17 Jun 2013 09:19 PM PDT

រាជធានី​ភ្នំពេញ៖ គណៈ​កម្មាធិការជាតិ​រៀបចំ​បុណ្យ​ជាតិ​-អន្តរជាតិ​ មាន​កិត្តិ​យស​សូម​ទូល​ថ្វាយ​ និង​សូម​ជម្រាប​ជូន​ សម្តេច ព្រះ​អង្គម្ចាស់​ អ្នក​អង្គម្ចាស់ ឯក​ឧត្តម លោក​ជំទាវ​ ឧកញ៉ា លោក លោកស្រី​ និងសាធារណជន​ក្នុងរាជធានី​ភ្នំ​ពេញ​ សូម​ព្រះ​មេត្តា និងមេត្តាជ្រាបថា ក្នុង​ឱកាស​រៀបចំព្រះ​រាជ​​ពិធី​​បុណ្យ​ចម្រើន​ព្រះ​ជន្ម សម្តេច​ព្រះមហាក្សត្រី​ នរោ​ត្តម មុនិនាថ សីហនុ ព្រះ​វររាជ​​មាតា​ជាតិ​ខ្មែរ​ ក្នុងសេរីភាព

​លោក KIM KYE-KWAN អ្នក​​ចរចា​​នុយ​ក្លេ​អ៊ែរ​​កូរ៉េ​​ខាង​ជើង​​មក​កាន់​ក្រុង​​ប៉េ​កាំង​​ថ្ងៃ​ទី​19មិថុនា​

Posted: 17 Jun 2013 09:00 PM PDT

លោក KIM KYE-KWAN នៅ​ក្រុង​ហ្សឺ​ណែវ​​កាល​ពី​ខែ​តុលា​ ឆ្នាំ​២០១១
យោង​តាម​​សេច​ក្តី​ប្រកាស​មួយ​កាល​​ពី​​រសៀល​ថ្ងៃ​ទី​​១៧ មិថុនា ​របស់អ្នកនាំពាក្យ​​ក្រសួង​ការ​បរទេស​ចិន​ លោក​ស្រី​ HUA CHUNYING ថា អនុ​រដ្ឋ​មន្ត្រី​​ទី​មួយ​​នៃ​ក្រសួង​​ការ​បរ​ទេស​​កូរ៉េ​ខាង​​ជើង​​ លោក KIM KYE-KWAN ទទួល​បន្ទុក​​​ខាង​ការ​​ចរចា​​នុយ​ក្លេ​អ៊ែរ​​នឹង​មក​​កាន់​​ប្រទេស​ចិន​​នា​​ថ្ងៃ​ទី​​១៩ មិថុនា ​​ដើម្បី​ចូល​រួម​ក្នុង​​កិច្ច​ប្រជុំ​​យុទ្ធ​សាស្ត្រ​​ជាមួយ​​អនុ​​រដ្ឋ​មន្ត្រី​​ការ​បរទេស​​ចិន​ លោក​

ចាប់ចោរ​ឆក់​ខ្សែ.ក​២នាក់​នៅសង្កាត់​ភ្នំ​ពេញ​ថ្មី

Posted: 17 Jun 2013 08:59 PM PDT

ចាប់ចោរ​ឆក់​ខ្សែ.ក​២នាក់​នៅសង្កាត់​ភ្នំ​ពេញ​ថ្មី
រាជធានី​ភ្នំ​ពេញ​៖ ជន​សង្ស័យ​ចោរ​ឆក់​២នាក់​ត្រូវបាន​សមត្ថកិច្ច​ក្របួច​ជាប់​ ខណៈពួក​​គេ​​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់​​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.ក​ស្ត្រី​ម្នាក់​តាមដង​​ផ្លូវ​បាន​សម្រេច​ ហើយ​ព្យាយាម​​រត់​​គេច​ខ្លួន កាល​ពី​វេលា​ម៉ោង​១០និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៨ មិថុនា​ ២០១៣​ នៅ​តាម​បណ្តោយ​ផ្លូវ​១៩៨៦ សង្កាត់​ភ្នំ​​ពេញ​ថ្មី​ ខណ្ឌ​សែន​សុខ ។ បន្ទាប់ពី​កើត​ហេតុ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ត្រូវបាន​សមត្ថកិច្ច​នាំ​យក​ទៅសាកសួរ​នៅ​​អធិកា​រដ្ឋាន​ខណ្ឌ​សែន​សុខ។

ចោរ​លួចកាច់.ក​ម៉ូតូ​​នៅនឹង​មុខបុគ្គ​លិក​ស្រី​មិន​ដឹង​ (មានវីដេអូឃ្លីប)

Posted: 17 Jun 2013 08:56 PM PDT

នេះជាវីដេអូ​ឃ្លីប​មួយ​បង្ហាញ​ពីចោរ​ធ្វើ​សកម្ម​ភាព​លួចកាច់.កម៉ូតូនៅ​នឹង​មុខបុគ្គ​លិក​ស្រី​ម្នាក់​មិន​ដឹងថា ពេល​​ណា ​នៅ​កន្លែង​​ណា​នោះ​ទេ?... ពិតជា​អ្នក​អង្គុយ​​ធ្វើការ​មែន... អង្គុយ​ធ្វើការ​ដឹង​តែពី​អង្គុយ​ធ្វើការ​មួយ​មុខគត់... សុំ​ខ្លាចហើយ ចោរ​លួចកាច់.ក​ម៉ូតូនៅ​នឹង​មុខ នៅ​នឹងភ្នែក​ស្រស់ៗ​នាង​ម្នាក់​នេះ (រូបក្នុង​វីដេអូ) គិត​តែពីអង្គុយ​​ធ្វើការ​ធ្វើ​មិន​ដឹង... ហេតុ​អ្វី​ក៏ដល់​ថ្នាក់នេះ សូម​បង​ប្អូន​ជួយពិចារណា​

នាវា​មុជ​ទឹក​​ជ្រៅ​ចិន​​មុជ​ទៅ​​បាត​សមុទ្រ​ចិន​ខាង​ត្បូង​​

Posted: 17 Jun 2013 08:55 PM PDT

 ​នាវា​​មុជ​​ទឹក​ជ្រៅ​ JIAOLONG ​
នាវា​មុជ​ទឹក​​ជ្រៅ​មាន​មនុស្ស​ជិះ​​ចិន​ឈ្មោះ JIAOLONG កាល​ពី​​​ថ្ងៃ​ទី​​១៧ មិថុនា ​បាន​​មុជ​​​ ទឹក​​ចុះ​ទៅ​​បាត​សមុទ្រ​​ចិន​ខាង​ត្បូង​​ក្នុង​ក្រប​​ខណ្ឌ​​នៃ​បេស​កកម្ម​​​​​មួយ​របស់​​នាវា​នោះ ។នាវា​​មុជ​​ទឹក​ជ្រៅ​ JIAOLONG ត្រូវ​បាន​​​លើក​​ដាក់​​​ក្នុង​ទឹក​​ពី​នាវា​XIANGYAN GHONG-09 ហើយ​ចាប់​ផ្តើម​​មុជ​ទឹក​​នា​វេលា​ម៉ោង​​១០ ម៉ោង​ក្នុង​ស្រុក មុន​ពេល​​ងើប​ពី​​ទឹក​​លើក​ដាក់​​នាវា​វិញ​​នា​វេលាម៉ោង​១៦​និង​៣០​នាទី។ នាវា​មុជ​ទឹក​ជ្រៅ​​នេះ​ និង​សមាជិក​​​ក្រុម​នាវិក​​៣​នាក់​​បាន​មុជ​ដល់​ទៅ​ជម្រៅ​​ប្រមាណ​ជា​១.៤០០​​ម៉ែត្រ​ ។

ព្រះរាជ​ពិធី​ចម្រើន​ព្រះ​ជន្ម​​សម្តេច​ម៉ែ ​​ព្រះ​វរ​រាជ​មាតា​​ជាតិ​ខ្មែរ ប្រព្រឹត្ត​ទៅ​ដូចឆ្នាំ​មុនៗ

Posted: 17 Jun 2013 08:55 PM PDT

ព្រះ​​រាជ​ពិធី​ចម្រើន​​ព្រះ​ជន្ម​​សម្តេច​ព្រះ​​មហា​ក្សត្រី នរោត្តម មុនិនាថ សីហនុ
ស្ថិត​ក្នុង​ព្រះ​ជន្មាយុ​៧៧​​ព្រះ​វស្សា សម្តេច​ម៉ែ សម្តេចព្រះ​មហា​ក្សត្រី នរោត្តម មុនិនាថ​ សីហនុ នៅ​តែ​បំពេញ​ព្រះ​​​រាជ​កិច្ច​យ៉ាង​សកម្ម​ទាំង​កិច្ច​ការ​​ទូត​អន្តរ​ជាតិ និង​ជាតិ​​ ជា​ម្លប់ដ៏ត្រជាក់​​ត្រជំ​នៃប្រជា​នុ​រាស្ត្រ ជា​ពិសេស​​ព្រះ​រាជ​កិច្ច​​សប្បុរស​ធម៌​របស់​ព្រះ​អង្គ​ទៅ​លើ​ប្រជា​រាស្ត្រ​ជា​កូន​​ជា​ចៅ​នៅ​តាម​មូលដ្ឋាន ហើយ​​នៅថ្ងៃទី​​១៨ មិថុនា ២០១៣ នេះ ព្រះ​រាជ​ពិធី​ចម្រើន​ព្រះ​ជន្ម​គម្រប់​​​៧៧​​ព្រះ​

បុរស​ចំណាស់​លង់​ទឹក​ស្លាប់​ សង្ស័យ​ស្រវឹង​ស្រា

Posted: 17 Jun 2013 08:52 PM PDT

ខេត្ត​កំពត​​៖ បុរស​ចំណាស់​​ម្នាក់​បាន​​លង់​ទឹក​ស្លាប់​ តាំង​ពីវេលាម៉ោង​ប្រហែល​១២ ថ្ងៃត្រង់​ថ្ងៃទី​១៧ មិថុនា ២០១៣ ម្លេះ ​រហូត​ដល់​វេលាម៉ោង​៧ព្រឹកថ្ងៃទី​១៨ មិថុនា​ ២០១៣ ទើប​អ្នកជិត​ខាង​បាន​យក​ម៉ាស៊ីន​មក​បូម​ទឹក​ស្រះ​ចេញដើម្បី​​យក​សព​។

សម្តេចតេជោ​ ហ៊ុន សែន​ អំពាវនាវ​ឲ្យបង្កើត​បន្ថែមនូវ​តារាងបាល់ទាត់​ចាប់ពីថ្នាក់ភូមិ​រហូតដល់​ខេត្ត

Posted: 17 Jun 2013 08:46 PM PDT

សម្តេច​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ បានអំពាវនាវ​ឲ្យមានការបង្កើត​តារាងបាល់ទាត់​ឲ្យបានច្រើនបន្ថែម​ទៀតនៅតាមភូមិ​-ឃុំ និង ខេត្ត​ ដើម្បីចម្រញ់​យក​កីឡាករ​ល្អៗ​ចូល​ក្រុម​ជម្រើស​ជាតិ ។ ការអំពាវនាវ​របស់សម្តេច​អគ្គមហាសេនបតីតេជោ​ ហ៊ុន សែន​ យ៉ាងដូច្នេះ​បានធ្វើឡើង​នៅព្រឹកថ្ងៃទី១៨ ​មិថុនា ​២០១៣ ​ក្នុងឱកាសដែល​សម្តេចបាន​អញ្ជើញ​ជាអធិបតីភាព​

បាក់​ច្រាំង​ទន្លេ​ប្រវែង​២០ម៉ែត្រ​នៅ​ផ្លូវ​ជាតិ​លេខ21B

Posted: 17 Jun 2013 08:45 PM PDT

ខេត្តកណ្តាល ៖​ បន្ទាប់ពី​មានភ្លៀង​ជាប់ៗគ្នា​ប៉ុន្មាន​ថ្ងៃនេះ ធ្វើ​​ឱ្យផ្លូវជាតិ​លេខ​21B ត្រូវបាន​ស្រុត​បាក់​ប្រវែង​២០ម៉ែត្រ កាលពី​ថ្ងៃទី​១៧ មិថុនា ២០១៣ ស្ថិត​ភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ ស្រុកស្អាង ។ ក្នុងហេតុការណ៍នេះ ពុំ​មាន​ការ​ខូច​ខាត​ផ្ទះ​ ឬ​ក៏​មាន​របួស​ដល់​នរណា​ម្នាក់​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​មានការបារម្ភ​ថា​ ផ្លូវ​ជាតិលេខ​21Bមាន​ស្នាមប្រេះជាច្រើន​កន្លែង ហើយ​អាចប្រឈម​នឹងការ​ស្រុ​ត​បាក់​ចូល​

ចាប់​ខ្លួន​ពីរនាក់ប្តី​-ប្រពន្ធ​ពីបទ​ជួញដូរ​​កុមារី​២នាក់នៅ​ក្រុ​ងតាខ្មៅ

Posted: 17 Jun 2013 08:35 PM PDT

ខេត្តកណ្តាល​ ៖ ជន​សង្ស័យពីរនាក់ប្តី​ប្រពន្ធ​ត្រូវ​បានសមត្ថកិច្ចក្រុង​តាខ្មៅ​​ឃាត់​ខ្លួន​ ដោយយោង​តាមពាក្យ​បណ្តឹង​របស់​ម្តាយ​កុមារី​គ្រោះ​​២នាក់ដែល​បានដាក់​ពាក្យបណ្តឹងចោទ​ថា លួ​ងលោម​កូនស្រី​គាត់​ទៅសណ្ឋា​គារ ដើម្បី​ជួញ​ដូរ​ផ្លូវភេទ​នៅភ្នំពេញ​ ហើយ​​សមត្ថ​​កិច្ច​​ក៏បាន​កោះ​ហៅ​មកសាកសួរនៅវេលាម៉ោង​១០​ព្រឹក​ថ្ងៃទី​១៨ មិថុនា ២០១៣ នេះ ពាក់ព័ន្ធនឹង​ការ​ជួញដូរ​កុមារស្រី​២នាក់​

ប្រធានាធិបតី​​ថ្មី​​អីុ​រ៉ង់​​ថា​ការ​ទទួល​ស្គាល់​​​​សិទ្ធិ​នុយ​ក្លេ​អ៊ែរ​​​របស់​ប្រទេស​​លោក​​​ជា​​លក្ខ​ខណ្ឌ​នៃ​ការ​​ចរចា​​

Posted: 17 Jun 2013 08:10 PM PDT

ប្រធានា​ធិបតី​​ថ្មី​​អីុរ៉ង់​​​​ពេល​កំពុង​ថ្លែង​​ការណ៍​
ប្រធានាធិបតី​​​ថ្មី​អីុរ៉ង់​​ លោក​ហា​សាន់ ​រ៉ូ​ហានី​ ថ្លែង​​កាល​ពី​ថ្ងៃ​ទី​១៧ មិថុនា​ថា ការ​ទទួល​ស្គាល់​​សិទ្ធិ​របស់​​អីុរ៉ង់​សម្រាប់​ថាមពល​នុយ​ក្លេ​អ៊ែរ​​​ គឺ​ជា​លក្ខ​ខណ្ឌ​ជាមុន​​មួយ​សម្រាប់​​ការ​ចរចា​​ដោយ​ផ្ទាល់​​ជាមួយ​​សហ​រដ្ឋ​អាមេរិក​ ។ប្រធានាធិបតី​​​​​ទើប​ជាប់​ឆ្នោត​រូប​នេះ​មាន​ប្រសាសន៍​ថា ដើម្បី​​អាច​បើក​ការ​ចរចា​​ឡើង​វិញ​នោះ​ បណ្តា​​អ្នក​ទទួល​ខុស​ត្រូវ​​អាមេរិក​​ត្រូវ​​បញ្ឈប់​​រាល់​ការ​ជ្រៀត​ជ្រែក​​ចូល​កិច្ច​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!