Koh Santipheap Daily

Koh Santipheap Daily


ផឹក​មិន​ប្រមាណ​ខ្លួន​បើក​ម៉ូតូ​បុកសិស្ស​សាលា​របួស​ធ្ងន់​ខ្លួន​ឯង​

Posted: 03 May 2013 01:15 AM PDT

ទិដ្ឋភាព​នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖​ បុរស​២នាក់​ផឹក​ស្រា​មិន​ប្រមាណ​ខ្លួន​រហូត​ស្រវឹង​ធ្លាក់​ភ្នែក​ បោះ​ពួយ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ទៅ​បុក​ក្មេង​ប្រុស​ជា​សិស្ស​សាលា​ម្នាក់​កំពុង​ជិះ​កង់​ បណ្តាល​ឱ្យ​ដួល​ម៉ូតូ​បោក​ទៅ​លើ​ថ្នល់​រង​របួស​ធ្ងន់​ទាំង​ពីរ​នាក់​ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩ និង​១០​នាទី​យប់​ ថ្ងៃ​ទី​១ ឧសភា លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ ខាង​កើត​វត្ត​កំបូល​

ឯកអគ្គ​រាជទូត​ថ្មីរបស់​ជប៉ុន​សន្យា​នាំអ្នក​​វិនិយោគ​​ជប៉ុន​មក​កម្ពុជា​​ឱ្យ​​កាន់តែ​ច្រើន​ទ្វេ​ដង​

Posted: 03 May 2013 01:10 AM PDT

ពិធីជំនួបទ្វេភាគី
រាជធានីភ្នំពេញ ៖ ​លោក​យូជិ គួម៉ាម៉ារ៉ូ (Yuji KUMAMARU) ឯក​អគ្គ​រាជ​ទូត​​វិសាមញ្ញ និង​ពេញ​សមត្ថ​​​ភាព​របស់​ប្រទេស​ជប៉ុន ប្រចាំ​​ព្រះ​រាជា​​ណា​ចក្រ​កម្ពុជា បាន​សន្យាថា នឹង​ជំរុញ​​ឱ្យ​អ្នក​វិនិយោគ​​ទុន​ជប៉ុន មកធ្វើការ​វិនិយោគ​ឱ្យ​កាន់​តែច្រើន​ទ្វេ​ដង​នៅក្នុង​ប្រទេស​កម្ពុជា ។ ​ការ​សន្យា​របស់​ឯក​អគ្គ​រាជ​ទូត​ជប៉ុន​រូប​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​ទ្វេភាគី​មួយ​​ជា​មួយ​នឹង​លោក​សាយ ឈុំ អនុ​ប្រធាន​ទី​១ ព្រឹទ្ធ​សភា​

រថយន្តយីឌុប​ដឹកកុងតឺន័រ​បើក​បុកគ្នា​ជាមួយរ៉ឺម៉ក​ម៉ូតូដឹកត្រីស្លាប់១ របួសធ្ងន់១​

Posted: 03 May 2013 01:02 AM PDT

រាជធានីភ្នំពេញ ៖ បុរសម្នាក់​បានស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ និង​ម្នាក់ទៀត​​​រង​របួស​ធ្ងន់ ត្រូវ​បានគេបញ្ជូន​ទៅ​សង្គ្រោះ​​នៅមន្ទីរពេទ្យ​​​​ ខណៈ​ពួកគេ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​បង្ក​ឡើង​​រវាង​រថយន្ត​យីឌុប​ម៉ាក​ហ៊ីយ៉ាន់ដាយ​ដឹក​កុង​តឺន័រ​​បើកបុក​គ្នា​ជាមួយ​រ៉ឺម៉ក​​ម៉ូតូ​​ដឹកត្រី​ក្នុងទិសដៅ​​បញ្ច្រាស​គ្នា​ កាលពី​វេលាម៉ោង​​២ និង​៣០​នាទី​រសៀល​ថ្ងៃទី៣ ឧសភា ២០១៣ នៅតាម​ផ្លូវ​​ទំនប់កប់ស្រូវ​ ស្ថិតក្នុង​

រដ្ឋ​មន្ត្រី​ក្រសួង​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ​សាក​សួរ​សុខ​ទុក្ខ​អង្គ​​ភាព​ប៉ូលិស​តាម​ព្រំដែន​

Posted: 03 May 2013 01:00 AM PDT

រដ្ឋ​មន្ត្រី​ក្រសួង​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ​សាក​សួរ​សុខ​ទុក្ខ​អង្គ​​ភាព​ប៉ូលិស​តាម​ព្រំដែន​
ខេត្ត​ឧត្តរមានជ័យ​ ៖ ​លោក​ ហ៊ឹម ឆែម រដ្ឋ​មន្ត្រី​ក្រសួង​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ដឹក​នាំ​គណៈ​ប្រតិ​ភូ​​​ចុះ​​​សួរ​សុខ​ទុក្ខ​​​​អង្គ​ភាព​​ប៉ូលិស​ការ​ពារ​ព្រំ​ដែន​​​គោក​​លេខ​៩០៥​​នៅ​ទី​បញ្ជា​ការដ្ឋាន​ស្ថិតនៅ​ក្នុង​​ភូមិ​ត្រពាំង​ត្រាវ ​ឃុំ​ត្រពាំង​ត្រាវ ​ស្រុក​អន្លង់​វែង ​​​កាល​ពី​រសៀល​ថ្ងៃ​ទី​​​​១ ឧស​ភា ​​ និង​ដោយ​មាន​កា​រ​ចូល​រួម​​​ពី​លោក​​ឧត្តម​សេនី​យ​៍​ត្រី ម៉ែន ​លី ស្នង​ការ​​​នគរបាល​​ខេត្ត ​​លោក​​វរសេនីយ៍​​​ទោ

ពិធី​ប្រកាស​ចូល​កាន់​តំណែង​​ប្រធាន​ អនុ​ប្រធាន​​មន្ទីរ​សុរិយោ​ដី​ខេត្ត​ស្វាយរៀង

Posted: 03 May 2013 12:54 AM PDT

ពិធីប្រកាសចូលកាន់តំណែកប្រធាន អនុប្រធានមន្ទីរសុរិយោដី
ខេត្តស្វាយរៀង ៖ ថ្ងៃទី៣ ឧសភា ២០១៣ វេលាម៉ោង​៩​ព្រឹក​នៅ​សាលា​ខេត្ត​បាន​រៀបចំ​ពិធី​ប្រកាស​​ចូល​កាន់តំណែង​ប្រធាន អនុប្រធាន​មន្ទីរ​​រៀបចំដែន​ដី​នគរូប​នីយ​កម្ម​សំណង់ និង​សុរិយោដី​ខេត្ត​ក្រោម​អធិបតី​ភាព​លោក​រ័ត្ន សារិន រដ្ឋលេខាធិ​ការ​ក្រសួង​​រៀបចំដែន​ដី​នគរូប​​នីយ​កម្ម​សំណង់ និង​សុរិយោដី​ដោយ​មាន​ការ​អញ្ជើញចូលរួម​ពី​លោក​​ជៀង អំ អភិ​បាល​ខេត្ត​ ព្រមទាំង​​មន្ត្រីរាជការ​ អភិ​បាល​ អភិ

​​ម្នាក់ស្លាប់​​ដោយ​សារ​រន្ទះបាញ់​​​ ពីរនាក់​​​លង់​ទឹក​​ក្នុង​ថ្ងៃ​តែមួយ​

Posted: 03 May 2013 12:45 AM PDT

ខេត្តពោធិ៍សាត់ ៖ ​មនុស្ស​​៣នាក់​បានស្លាប់​ក្នុង​ថ្ងៃ​តែមួយ​​​តែ​កន្លែង​ផ្សេង​គ្នា ​ដោយសារ​រន្ទះ​បាញ់​​​ និង​លង់​ទឹក​​ ។ តាម​របាយការណ៍​​របស់​សមត្ថកិច្ច​មូល​ដ្ឋានបាន​ឱ្យ​ដឹង​ថា ​​​នៅ​ឃុំ​​តា​លោ​ស្រុក​​បាកាន​​​ កាល​ពីវេលា​ម៉ោង​​៣ និង​​៣០នាទី​​​រសៀល​ថ្ងៃទី​​​៣០ មេសា ​​ក្មេង​ស្រី​ម្នាក់​ឈ្មោះ​ឆេ​​ ស្រីខួច ​អាយុ​១១ឆ្នាំ​​ ​ត្រូវ​រន្ទះបាញ់​​​ស្លាប់​​ភ្លាម​​ៗ ខណៈ​ពេល​មេឃ​​​កំពុង​ភ្លៀង​​ហើយ​ចុះ​​ដង​ទឹក​ស្រះ​​​ខាង​ក្រោយ​ផ្ទះ

អគ្គិភ័យ​ឆាប​ឆេះ​បន្ទប់​ផ្ទះ​បាយក្នុង​បុរី​ចំការមន​បានរលត់​ហើយ

Posted: 03 May 2013 12:40 AM PDT

ទិដ្ឋភាពនៅផ្ទះ​កើតហេតុ
រាជធានីភ្នំពេញ ៖ ​អគ្គិភ័យ​កំពុង​ឆាបឆេះបន្ទប់​ផ្ទះ​បាយ​​ក្នុង​បុរី​ចំការមន ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន បង្កឱ្យ​មានការ​ភ្ញាក់​ផ្អើល​ នៅវេលាម៉ោង​១ និង​២០នាទី​​រសៀលថ្ងៃទី៣ ឧសភា ២០១៣ បានរលត់​ទៅវិញ​ហើយ ។តាម​ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​ថា អគ្គិភ័យ​ដែលឆាបឆេះ​បន្ទប់​ផ្ទះបាយ​នៅបុរីចំការមនបានរលត់​ទៅវិញ​ដោយសារប្រជាពលរដ្ឋ​នៅ​ជិត​ខាង​បាន​នាំ​គ្នា​ជួយ​ដងទឹក

ភក្តីភាព​ស្នេហ៍​​ស្មោះ​របស់​យុវ​តី​១៥​ឆ្នាំ បន្ទន់​​ចិត្ត​តុលា​ការ​ដោះ​លែង​ប្រុស​ស្នេហ៍​

Posted: 03 May 2013 12:39 AM PDT

គូស្នេហ៍វ័យក្មេង
ខេត្ត​កំពង់ឆ្នាំង ៖ តុលាការ​ខេត្ត​កំពង់​ឆ្នាំង បាន​សម្រេច​មិន​ឃុំ​ខ្លួន​យុវជន​អ្នក​​បើកបរ​រថយន្ត​សាលា​ឯក​ជន​មួយ​ក្នុង​បទ​រួម​ភេទ​ជា​មួយ​សិស្ស​ជា​អនីតិ​ជន ដោយ​បាន​ដោះ​លែង​ឱ្យ​ត្រឡប់​​ទៅវិញ កាល​ពី​ល្ងាច​ថ្ងៃទី​២ ឧសភា ​២០១៣ បន្ទាប់​ពី​បាន​រក​ឃើញ​ថា សំបុត្រ​កំណើត​​ពិត​របស់​នាង​មាន​អាយុ​ជាង​១៥​ឆ្នាំប៉ុណ្ណោះ និង​ដោយ​ការ​តួអង្គ​ស្រី​តស៊ូប្តូរ​ផ្តាច់​មិន​ព្រម​ទៅណា​ដោយ​សុខ​ចិត្ត​ក្រាប​សំពះ​អង្គ​​តុលា​ការ​

តម្លៃ​លំ​នៅ​ឋាន​នៅ​ក្នុង​ប្រទេ​ស​ចិន​កើន​ឡើង​ខ្ពស់​នៅ​ក្នុង​ខែ​មេសា​

Posted: 03 May 2013 12:37 AM PDT

តម្លៃ​លំ​នៅ​ឋាន​នៅ​ប្រទេស​ចិន​បាន​កើន​ឡើង​ខ្ពស់​នៅ​ក្នុង​ខែ​មេសា​ ដែល​នេះ​ជា​ការ​កើន​ឡើង​លើក​ទី​៥​ ។ នេះ​បើ​យោង​តាម​ការ​អង្កេត​ឯក​រាជ្យ​មួយ​ដែល​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​ពុធ​ទី​១​ឧសភា​ ។ យោង​តាម​ស្ថាប័ន​ China Index Academy បាន​ឱ្យ​ដឹង​ថា​ តម្លៃ​លំ​នៅ​ឋាន​ថ្មី​នៅ​ក្នុង​ទី​ក្រុង​ធំ​ៗ​ទាំង​១០០​បាន​កើន​ឡើង​៥,៣%​ដោយ​មាន​តម្លៃ​ជា​មធ្យម​១០.០៩៨​យាន់​ (១.៦៣៨​ដុល្លារ​)ក្នុង​មួយ​

ជិះ​ម៉ូតូ​​បុក​គ្នា​លាន់​ដូច​រន្ទះ​​ស្លាប់​ម្នាក់ របួស​ធ្ងន់​២​នាក់​

Posted: 03 May 2013 12:31 AM PDT

មនុស្សឆោឡោនៅកន្លែងកើតហេតុ
​ខេត្ត​តាកែវ ៖ បុរស​ម្នាក់​​បាន​ស្លាប់​​នៅ​នឹង​កន្លែង​ (លើ​ម៉ូតូ) ​និង​២​នាក់​ផ្សេង​ទៀត​​រង​របួស​​ធ្ងន់ ហើយ​ត្រូវ​បាន​​ប៉ូលិស​ចរ​ាចរ​ក្រុង​ដឹក​​យក​ទៅ​សង្គ្រោះ​​នៅមន្ទីរពេទ្យ​បង្អែក​ខេត្ត ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រ​វាង​ម៉ូតូ​បើក​បុក​គ្នា​ពេញទំហឹង បណ្តាល​ឱ្យ​​មាន​អ្នក​ស្លាប់​​ និង​របួស​ដេក​ដួល​នៅលើ​ផ្លូវជាតិ​យ៉ាង​អាណោច​អាធ័ម​​បំផុត ។

ព្រឹត្តិ​ការណ៍​ការ​ប្រគំ​តន្ត្រី​និងការ​ទស្សនា​បាល់​ទាត់​ពិភព​លោក​

Posted: 03 May 2013 12:30 AM PDT

ព្រឹត្តិ​ការណ៍​ការ​ប្រគំ​តន្ត្រី​និងការ​ទស្សនា​បាល់​ទាត់​ពិភព​លោក​
រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ទស្សនា​បាល់​ទាត់​ពិភព​លោក​ និង​ការ​ប្រគំ​តន្ត្រី​ "Singha Stadium" ដែល​បាន​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ស្រា​បៀរ​ WILD CHILL TRADING CO., LTD នៅ​មជ្ឈ​មណ្ឌល​ពិព័រណ៍​ និង​​សន្និបាត​កោះ​ពេជ្រ​ កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ​ ទី​២៨​ ខែ​មេសា​ ឆ្នាំ​២០១៣​ កន្លងទៅ​នេះ​ ត្រូវ​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​យុវ​វ័យ​កម្ពុជា ។​

កម្រាល​​ព្រំ​ពី​ផ្កា​

Posted: 03 May 2013 12:24 AM PDT

​
ព្រំ​ដែន​មាន​​ចម្ងាយ​​​៤០០មែ៉ត្រពី​​ផ្កា​ និ​ង​អាចម៌​រណារចម្រុះ​​​ពណ៌រចនា​ដោយ​បុគ្គលិក​ក្នុង​​មូល​ដ្ឋាន​​​ និង​ក្រុម​​អ្នក​​ស្ម័គ្រ​ចិត្ត​​​​​នៅ​ក្នុង​​ទី​ក្រុង​​​​​ក្វាតេម៉ា​ឡា ប្រទេស​ក្វាតេ​មា៉ឡា​ ​​ដើម្បី​​​​បំបែក​​ឯតទគ្គ​កម្ម ពិភព​លោក ៕

បត់ជើង​​តូច​​បណ្តើរ​លេង​ហ្គេម​បណ្តើរ

Posted: 03 May 2013 12:23 AM PDT

​
នេះ​​ជា​វី​ដេ​អូហ្គេម​​សម្រាប់​​អ្នក​​គាំទ្រ​កីឡា​​​ដែល​ចូលទៅ​​បត់ជើង​​តូច​ នៅ​​ឯ​តំបន់​​​​លី​វ៉ាល​ឡេ​​ អាយ​អន​ ភិក កូកា កូឡា ផាក ក្នុង​​ទី​ក្រុង​​អាល់​​​លេន​​ថោន រដ្ឋ​ផេន​​​ស៊ីល​​វ៉ានៀ សហរដ្ឋ​អា​មេរិក។វិធី​​សាស្ត្រ​​នៃ​ការ​លេង​ហ្គេម​​នោះ​​គ្រាន់​តែ​​​យក​ដៃ​​លើក​តម្រង់​​​ទៅ​​ឆ្វេង​ ឬ​ស្តាំ​នៅ​ក្នុង​​អាង​បត់ជើង​​ ដើម្បី​​កំណត់​​ទិស​ដៅ​​នៅ​ក្នុង​ហ្គេម ។​​

ឈុត​កូន​ក្រមុំ

Posted: 03 May 2013 12:22 AM PDT

​
នាង​មីកាណូ ស្ថិត​ក្នុង​ឈុត​កូន​ក្រមុំ​​ចាក់​ក្រង​​​ដោយ​​សរសៃ​​មាស តម្លៃ​​​ប្រហែល​​៥២,៥​លាន​យ៉េន​ ឬ​ប្រហែល​​​៥០០.០០០​ដុល្លារ​ តាំង​​បង្ហាញ​ក្នុង​​​​ហាង​ទំនិញ​ម៉ាត​ស៊ូ​ស្កាយ៉ា ក្រុង​​តូក្យូ​ប្រទេស​​ជប៉ុន ។​

ជួងសនិ្តភាព​

Posted: 03 May 2013 12:21 AM PDT

​
ជួងត្រូវ​​​គេ​​ឃ្លុំ​​​លម្អ ដោយ​ក្រណាត់​សូត្រ​​ជា​រូប​​​ស៊ុត​​មាន់​​រក្សា​ទុក​ក្នុង​​ទី​ក្រុង​​​ឡៃស៊ីក ភាគ​ខាង​កើតប្រទេស​អាល្លឺ​ម៉ង់ ។​

យន្តហោះ​គំនូ​រ​ជីវចល

Posted: 03 May 2013 12:19 AM PDT

​
យន្តហោះ​​ដឹក​អ្នក​ដំណើរ​​ប៊ូអ៊ីញ៧៧៧-២០០ តុប​តែង​ជា​លក្ខណៈ​គំនូរជី​វចល នៅ​ឃ្លាំង​​រក្សា​ទុក​យន្ត​ហោះ​របស់​ក្រុម​​ហ៊ុនអាកាស​ចរណ៍​​​ជប៉ុន ។

ជន​ជាតិ​អង់​គ្លេស​ជិះ​ម៉ូតូ​បុក​ជាមួយ​នារី​អ្នក​ចម្រៀង​របួស​3​នាក់​

Posted: 03 May 2013 12:15 AM PDT

ជនរងគ្រោះកំពុងសម្រាកក្នុងមន្ទីរពេទ្យ
ខេត្ត​កំពត ៖​ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយរវាង​ម៉ូតូ​ម៉ាក​ស្តេប​ បើក​បរ​ដោយ​ជន​ជាតិ​អង់គ្លេស​ បុក​ជាមួយ​ម៉ូតូ​ម៉ាក​វីវ៉ា​ បើក​បរ​ដោយ​នារី​អ្នក​ចម្រៀង​ប្រចាំ​ក្លិប​ ឌុប​ស្ត្រី​ម្នាក់​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​៣នាក់​ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១ និង​១០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២ ឧសភា​ នៅ​លើ

នារី​ក្រមុំ​បាត់​ខ្លួន​៣​ថ្ងៃ​ម្តាយ​តាម​រក​ឃើញ​នៅ​ផ្ទះ​ប្រុស​ស្នេហ៍

Posted: 03 May 2013 12:14 AM PDT

ក្រុម​គ្រួសារ​ខាងស្រី
រាជធានីភ្នំពេញ ៖ នាងក្រមុំ​​ម្នាក់​បាត់​​ខ្លួន​អស់រយៈ​ពេល​៣​ថ្ងៃ​មក​ហើយពេលនេះ​ត្រូវម្តាយ​តាមរក​ឃើញ​នៅផ្ទះ​ប្រុស​ស្នេហ៍​​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​៣ ឧសភា ២០១៣ ​នៅក្នុងភូមិ​​ក្រោល​គោ សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ខណ្ឌ​​ឫស្សីកែវ ​រួច​បានទៅ​ប្តឹង​នគរបាលប៉ុស្តិ៍​រដ្ឋ​បាល​​គីឡូ​ម៉ែត្រ​លេខ​​៦ ខណ្ឌ​ឫស្សីកែវ ។ ​បន្ទាប់​ពី​សាក​សួរ​នាង​ប្រាប់​ឱ្យ​ដឹង​ថា ​មិន​បាន​ខូច​ខាត​​ខ្លួន​ប្រាណ​ជា​មួយ​គ្នា​ទេ ហើយ​ក៏​នាំ​គ្នា​

សភា​​អាមេរិក​អនុម័ត​ការ​លក់​យន្តហោះ​គ្មាន​មនុស្ស​បើក​ធុន​GLOBAL HAWKSឱ្យ​កូរ៉េ​ខាង​ត្បូង​

Posted: 03 May 2013 12:08 AM PDT

យន្តហោះ​គ្មាន​មនុស្សធុនGLOBAL HAWKS​ 
DAPA ឱ្យ​ដឹងថា​ខ្លួន​ទទួល​បាន​សារ​លិខិត​ផ្តល់​យន្តហោះ​ទាំង​នេះដែល​​ផលិត​ដោយ​ក្រុម​ហ៊ុន​NORTHROP GRYMMAN CORP ពី​សំណាក់​មន្ទីរ​ប៉ង់​តា​​ហ្គោន កាលពី​ពាក់​កណ្តាល​ខែ​មេសា ក្រោយ​ពី​សភា​អាមេរិក​អនុ​ម័ត​លើ​​នេះ ។ ទោះ​បី​​តម្លៃ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ទាំង​​៤​គ្រឿង​នោះ ​ពុំ​ត្រូវ​បានរាយ​ការណ៍​ក៏​ដោយ​ តែ​វា​អាច​​មាន​ដល់​​៤៨០​ពាន់​លាន​វ៉ុន​​​(៤៣៥​លាន​​​ដុល្លារ ) ដែល​​

មនុស្ស​ជាង​60​នាក់​ស្លាប់​ក្នុង​​អណ្តូង​រ៉ែ​មាស​មួ​យ​នៅ​ស៊ូដង់​

Posted: 03 May 2013 12:07 AM PDT

យោង​​តាម​វ៉េប​សាយ​មួយ​ថា ​មនុស្ស​ជាង​៦០​នាក់​បានស្លាប់​ក្នុង​អណ្តូង​រ៉ែ​មាស​​មួយ​ដែល​បាក់​នៅ​ JABEL A'MER រដ្ឋ​​ដា​ហ្វួរ​ខាង​ជើង​របស់​ស៊ូដង់ ។​អណ្តូង​រ៉ែ​មាស​នេះ​បាន​បាក់​នៅ​ JABEL A'MER តំបន់ AL-STRAIF រដ្ឋ​ដា​ហ្វួរ​ខាង​ជើង​របស់​ស៊ូដង់​ ។ ក្នុង​គ្រោះ​ថ្នាក់​នោះ ​មនុស្ស​​ជាង​៦០​នាក់​ ដែល​ជាប់​ក្នុង​អណ្តូង​រ៉ែ​ត្រូវ​ស្លាប់ ។

ក្រ​ឡាប់​ត្រាក់​ទ័រ​បណ្តាល​ឱ្យ​កម្ម​ករ​ចម្ការ​កៅ​ស៊ូ​របួស​9​នាក់​

Posted: 03 May 2013 12:00 AM PDT

ជនរងគ្រោះ​កំពុង​ត្រូវបាន​សង្គ្រោះ
ខេត្ត​ក្រចេះ ៖ យ៉ាង​ហោច​​មនុស្ស​ប្រុស​-ស្រី​ ​ជា​កម្ម​ករ​ចម្ការ​កៅ​ស៊ូ​​៩​នាក់​ ក្នុង​ចំណោម​ជាង​៣០​នាក់​ បាន​រង​របួស​ធ្ងន់​ ក្នុង​ហតុ​ការណ៍​ក្រឡាប់​ត្រាក់​ទ័រ​សណ្តោង​រឺុ​ម៉ក​​លើ​ផ្លូវ​លំ​មួយ​កន្លែង​ស្ថិត​ក្នុង​​បរិ​វេណ​ដី​ក្រុម​ហ៊ុន​មួយ​ ។មន្ត្រី​នគរ​បាល​ឱ្យ​ដឹង​ថា​ កម្ម​ករ​ប្រុស​-ស្រី​​៩​នាក់​នោះ​ ត្រូវ​បាន​ដឹក​តាម​រថ​យន្ត​របស់​​តំណាង​ក្រុម​ហ៊ុន​ ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ក្រោយ​ពី​ជួប​ហេតុ​ការណ៍​

រដ្ឋ​ជា​ច្រើន​នៅ​សហរដ្ឋ​អាមេរិក​ទទួល​រង​ព្យុះ​ព្រិល​ខុស​រដូវ​ប្រឈម​ការ​ស្ទះ​ចរា​ចរណ៍ (មានវីដេអូរឃ្លីប)

Posted: 02 May 2013 11:52 PM PDT

​
ទីភ្នាក់​ងារ​ព័ត៌​មាន​បរទេស​ កាល​ពី​ថ្ងៃ​ទី៣ ឧសភា​ ផ្សាយ​ថា​ ប្រជា​ជន​ក្នុង​តំបន់​មួយ​ចំនួន​នៅ​រដ្ឋ​កូឡូរ៉ាដូ​ វ៉ាយ​អូមីង​ និង​សៅ​ដាហ្គោតា​ ត្រូវ​ប្រឈម​មុខ​ផល​វិបាក​ពី​ការ​ធ្លាក់​ព្រិល កាល​ពី​ថ្ងៃ​ទី​១ ឧសភា កន្លង​មក​ ដោយ​សារ​អាកាស​ធាតុ​ត្រជាក់​ធ្លាក់​ព្រិល​ខុស​រដូវ​ ខណៈ​ពេល​នៅ​ទីក្រុង​មួយ​ ក្នុង​រដ្ឋ​សៅដា​ហ្គោតា​ មាន​ព្រិល​ធ្លាក់​នៅ​ក្នុង​ខែ​ឧសភា​ គឺ​ជា​លើក​ដំបូង​ក្នុង​អំឡុង​ពេល​៣៧​ឆ្នាំ​

អតីត​អនុ​ប្រធាន​ការិយា​ល័យ​​ប្រឆាំង​ការ​ជួញដូរមនុស្ស​ត្រូវរថយន្ត​បុក​ស្លាប់

Posted: 02 May 2013 11:46 PM PDT

ជនរងគ្រោះដែលរងគ្រោះដោយ​រថយន្ត​បុក
ខេត្ត​បន្ទាយមានជ័យ ៖ មន្ត្រី​នគរបាល​ម្នាក់​ដែល​ទើប​ចូល​និវត្តន៍​​​បាន​​ជួបឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ស្លាប់​ភ្លាមៗ​នៅ​នឹងកន្លែង ខណៈ​ពេល​ត្រឡប់​មកពីលេង​ផ្ទះ​មិត្តភក្តិ​នៅភូមិ​សឹង្ហា ​ឃុំ​សឹង្ហ ស្រុក​អូរជ្រៅ ត្រូវរថយន្ត​ម៉ាក​កាមរី​បុក​ កាលពីវេលាម៉ោង​​៧​និង​៣០​នាទី​យប់​ថ្ងៃទី​២ ឧសភា ២០១៣ នៅ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​៥ ត្រង់​ចំណុច​ជិត​សាលា​បឋម​សិក្សា​ទឹកថ្លា ស្ថិត​ក្នុងភូមិ​ទឹក​ថ្លា សង្កាត់​ទឹកថ្លា ​

លួចម៉ូតូ​ម៉ាក​វ៉េវ​របស់​ប៉ូលិស​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​​បឹងសាឡាង​ចាប់ខ្លួន​

Posted: 02 May 2013 11:45 PM PDT

ជនល្មើស​ត្រូវបានចាប់ខ្លួន
រាជ​ធានីភ្នំពេញ ៖ ជន​សង្ស័យ​ម្នាក់​​បាន​​ត្រូវ​​នគរ​បាល​​ប៉ុស្តិ៍​​រដ្ឋ​បាល​បឹងសាឡាង ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃទី​១ ឧសភា ខណៈ​ពេល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ​មួយគ្រឿង​ ពណ៌​ប្រផេះ​ ស៊េរី​២០០៦ មានស្លាក​លេខ​​ភ្នំពេញ​១O ៤៤៥៦ ​របស់​​​មន្ត្រី​នគរ​​បាល​ប៉ុស្តិ៍​អូរ​ឫស្សី​ទី​៤ ដែល​ចត​ទុក​មុខ​​ផ្ទះ​លេខ​៥០B ផ្លូវលេខ​៣៣៦​ ភូមិ​ទី​១ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក​

ល្បែង​កន្ទុយ​លេខ​ក្នុង​ខេត្ត​បាត់​ដំបង​កំពុង​រីក​ដូច​ផ្សិត​គ្មាន​អ្នក​​បង្ក្រាប​

Posted: 02 May 2013 11:41 PM PDT

កន្លែង​លេង​ល្បែអ​កន្ទុយ​នៅ​ខេត្ត​បាត់​ដំបង
ខេត្ត​បាត់ដំបង ៖ សមត្ថកិច្ច​​នៃស្នង​ការ​ដ្ឋាន​ខេត្ត​បាន​ធ្វើ​ការ​បង្ក្រាប​​បន​ល្បែង​ស៊ីសង​​គ្មាន​ច្បាប់​ទម្លាប់​​គ្រប់​ប្រភេទ​​ជាបន្ត​បន្ទាប់​​នា​ពេល​កន្លង​មក​ ​ប៉ុន្តែ​​ល្បែង​​កន្ទុយ​​លេខ​ បែរ​ជា​មើល​មិន​ឃើញ​សោះ ជា​ពិសេស​​ក្នុង​ក្រុង​បាត់​ដំបង​តែម្តង ​ដែល​កំពុង​រីក​ដូច​ផ្សិត​ ហាក់​កំពុង​ដើរ​​ទន្ទឹម​​គ្នា​ជា​មួយ​ការ​អភិ​វឌ្ឍរបស់​អាជ្ញាធរ​ទៅវិញ ដោយ​គ្មាន​​ស្ថាប័ន​​ណា​មួយ​​មាន​វិធាន​ការ​ចុះ​ទប់​ស្កាត់ ឬ​បង្ក្រាប​ឡើយ ។

មន្ត្រី​នគរបាល​ប្រជុំបូក​សរុប​ការ​ត្រួត​ពិនិត្យ​បើក​បរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង​

Posted: 02 May 2013 11:30 PM PDT

ទិដ្ឋភាពនៅក្នុងពិធីប្រជុំ
ខេត្ត​ព្រៃវែង​ ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​៣០​ មេសា​ នៅ​សាល​ប្រជុំ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ បាន​បើក​កិច្ច​ប្រជុំ​ស្តី​ពី​ការ​បូក​សរុប​លទ្ធផល​នៃ​ការ​អនុវត្ត​ផែនការ​ចុះ​ត្រួត​ពិនិត្យ​ ការបើក​បរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង​ និង​ការ​បើក​បរ​មិន​ពាក់​មួក​សុវត្ថិ​ភាព​នៅពេល​យប់​។​ កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព​លោក​វរ​សេនីយ៍​ឯក​ រស់ វណ្ណា​ ស្នងការ​រង​ទទួល​ផែន​កណ្តាល​សណ្តាប់​ធ្នាប់​នៃ​

បាតុ​កម្ម​គោរ​ព​វិញ្ញា​​ណក្ខន្ធ​​ប៊ីនឡា​ដេន​នៅប៉ាគីស្ថាន​

Posted: 02 May 2013 11:30 PM PDT

ពួក​បាតុ​ករ​គោរព​វិញ្ញាណ​ក្ខន្ធ​ប៊ីន​ឡា​ដេន
ពួក​អ៊ិស្លាម​និយម​ប្រមាណ​ជាជិត​៥០០​នាក់​ បានប្រមូល​ផ្តុំ​គ្នា​កាលពីថ្ងៃទី​២ ឧសភា ​នៅ​ភាគ​និរតី​បា៉ាគីស្ថាន ដើម្បី​សម្តែង​ការគោរព​វិញ្ញាណ​ក្ខន្ធ​ស្ថាបនិក​អាល់​កៃ​ដា​អូសាម៉ា ​ប៊ីន​ឡា​ដេន​ ២ឆ្នាំ ​​ក្រោយ​ការ​សម្លាប់​ជន​​នេះ​ក្នុង​ឱកាស​នៃការ​វាយ​ឆ្មក់​មួយ​របស់​អាមេរិក​នៅ​ភាគ​ខាង​ជើង​បា៉​គីស្ថាន ។

រថយន្ត​កាមរី​គូទហើម​បើក​គេច​ម៉ូតូ​ធ្លាក់​ផ្លូវ​ក្រឡាប់​របួស​ធ្ងន់-ស្រាល៣នាក់​

Posted: 02 May 2013 11:28 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តព្រះសីហនុ ៖ មនុស្ស​៣នាក់ បាន​រងរបួស​​ធ្ងន់-ស្រាល និង​៣នាក់ទៀត​ព្រលឹង​ចុង​សក់ ក្នុងហេតុការណ៍​ក្រឡាប់​រថយន្តនៅ​តាមបណ្តោយ​​ផ្លូវ​ជាតិ​លេខ៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥៩-១៦០ ស្ថិត​ក្នុង​ភូមិ​តាន័យ ឃុំជើងគោ ស្រុកព្រៃនប់ ​កាល​ពីថ្ងៃទី១ ឧសភា ​២០១៣ វេលាម៉ោង​២ និង​៤៣​នាទីរសៀល ។ សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​​ស្នាក់​ការ​លេខ​៤០១ បានឱ្យ​ដឹងថា គ្រោះ​ថ្នាក់​​

អគ្គិភ័យ​កំពុង​ឆាប​ឆេះ​ក្នុងបុរី​ចំការមន

Posted: 02 May 2013 11:23 PM PDT

រាជធានីភ្នំពេញ ៖ អគ្គិភ័យ​កំពុង​ឆាបឆេះ​ក្នុង​បុរី​ចំការមន ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន បង្កឱ្យ​មានការ​ភ្ញាក់​ផ្អើល​ កាលពី​វេលាម៉ោង​១ និង​២០នាទី​រសផល​ថ្ងៃទី៣ ឧសភា ២០១៣ ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០៣ មេសា ២០១៣

Posted: 02 May 2013 11:17 PM PDT

រាជ​​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី០៣ មេសា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!