Koh Santipheap Daily

Koh Santipheap Daily


វាយ​តប់​គ្នា​ក្នុង​សភា​វេណេស៊ុយ​អេ​ឡា​​តំណាង​រាស្ត្រ​​​ច្រើន​​រូប​ត្រូវ​របួស​​

Posted: 01 May 2013 01:02 AM PDT

 ​សមាជិក​សភា​ដែល​​​​គេ​ដាល់​ហើម​មុខ​​បែក​ឈាម​
បណ្តា​ស​មា​ជិក​សភា​វេណេ​​ស៊ុយ​អេ​ឡា​​បាន​វាយ​​​តប់​គ្នា​​ពេញ​សភា​ កាល​ពី​ថ្ងៃ​ទី​៣០ មេសា ​បណ្តាល​ឱ្យ​​សមាជិក​​សភា​ជា​ច្រើន​​នាក់​បែក​មុខ​ចេញ​ឈាម​ ក្រោយ​ពី​កិច្ចប្រជុំ​ដ៏តឹង​​តែង​មួយ​ផ្តោត​លើ​លទ្ធ​ផល​​នៃ​ការ​បោះ​ឆ្នោត​​ប្រធានា​ធិប​តី ។​យោង​តាម​​​ក្រុម​ប្រឆាំង​ថា ក្រុម​សមា​ជិក​សភា​​ក្រុម​ខ្លួន​៧​នាក់​​ត្រូវ​រង​​ការ​វាយ​តប់​ ហើយ​របួស​​ពេល​ពួក​គេ​​តវ៉ា​ប្រឆាំង​ការ​ឃាម​ឃាត់​​មិន​ឱ្យ​​ឡើង​ថ្លែង​​ បើដរាប​

មួយ​ថ្ងៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​3លើក​ស្លាប់​ម្នាក់​របួស​បាក់​ជើង​2នាក់​

Posted: 01 May 2013 01:00 AM PDT

ខេត្ដ​បន្ទាយមានជ័យ​ ៖ យ៉ាង​ហោច​មនុស្ស​ម្នាក់​បាន​ស្លាប់​ និង​២​នាក់​ទៀត​រង​របួស​ធ្ងន់​បាក់​ជើង​ដោយ​ឧបទ្ទវហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​៣​កន្លែង​ដោយ​ឡែក​ពី​គ្នា​ ក្នុង​នោះ​មាន​ពីរ​លើក​បណ្ដាល​មក​ពី​ស្រវឹង​ នៅ​ថ្ងៃទី​២៩​ មេសា​ ក្នុង​ស្រុក​ស្វាយ​ចេក​ ស្រុក​ភ្នំស្រុក​ និង​ស្រុក​មង្គល​បូរី។​

ប្រទេស​កូវ៉ែត​និរទេស​ជន​បរទេស​ដោយ​សារ​ល្មើស​ច្បាប់​ចរា​ចរណ៍​

Posted: 01 May 2013 12:59 AM PDT

​ប្រទេស​កូវ៉ែត​និរទេស​ជន​បរទេស​ដោយ​សារ​ល្មើស​ច្បាប់​ចរា​ចរណ៍​
កាល​ពី​ថ្ងៃ​ទី​៣០ មេសា​ ប្រភព​ AFP ផ្សាយ​ថា​ អាជ្ញា​ធរ​ប្រទេស​កូវ៉េត​បាន​និរទេស​ជន​បរទេស​ចំនួន​២១៣​នាក់​ ក្នុង​រយៈ​ពេល​៣ថ្ងៃ​កន្លង​មក​ ដោយ​សារ​ប្រព្រឹត្ត​បទ​ល្មើស​ចរា​ចរណ៍​ធ្ងន់​ធ្ងរ​ ដើម្បី​ជា​ផ្នែក​មួយ​ពង្រឹង​ និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ក្នុង​ប្រទេស​ ។ លោក​ឧត្តម​សេនីយ៍​ត្រី​ អាប់​ឌុល​ហ្វាត​តា​ អាល់​អាលី​ មន្ត្រី​ក្រសួង​មហា​ផ្ទៃ​នៃ​ប្រទេស​កូវ៉េត​ គ្រប់​គ្រង​ផ្នែក​ចរា​ចរណ៍​បញ្ជាក់​ថា

បុរសចិន​បើក​ទីកូ​បុក​ម៉ូតូ​គុប​ពី​មុខ​ស្លាប់​ម្នាក់​របួស​ធ្ងន់​2​នាក់​

Posted: 01 May 2013 12:45 AM PDT

រថយន្ត​បង្កហេតុ
ខេត្ត​កណ្តាល​ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​​ហេតុ​ និង​បុរស​២​នាក់​ទៀត​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ទីកូ​ បើកបរ​ដោយ​ជន​ជាតិ​ចិន​បាន​បុក​ជា​មួយ​ម៉ូតូ​១​គ្រឿង​ជិះ​គ្នា​៣​នាក់​ ពេល​បើក​បញ្ច្រាស​ទិស​គ្នា​បុក​ចំពី​មុខ​ពេញ​ទំហឹង។​ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៩​ មេសា នៅ​លើ​ផ្លូវ​ជាតិ​លេខ​ 21A ស្ថិត​

រដ្ឋ​មន្ត្រី​ឥណ្ឌូ​ណេ​ស៊ី​1​រូប​ចង់​ធ្វើ​ជា​តូបនីយ​កម្ម​ដល់​ការ​ដាំ​កញ្ឆា​​

Posted: 01 May 2013 12:32 AM PDT

នៅ​កន្លែង​​ដាំ​កញ្ឆា​មួយ​
​រដ្ឋ​មន្ត្រី​​ឥណ្ឌូ​ណេ​ស៊ី​មួយ​រូប​ចង់​ឱ្យ​រដ្ឋ​ដាំ​កញ្ឆា​​​​ក្នុង​ទិស​ដៅ​​ធ្វើ​ជា​ឱសថ​។ នេះ​ជា​សំណើ​មួយ​ដែល​​ញ៉ាំង​ឱ្យ​មាន​ភាព​ស្រឡាំង​កាំង​ក្នុង​​ប្រទេស​អ៊ិស្លាម​ធំ​មួយ​ ដែល​ក្នុង​ប្រទេស​​នេះ​ការ​រត់​ពន្ធ​គ្រឿង​ញៀន​​អាច​មាន​ទោស​ប្រហារ​ជីវិត​ ។រដ្ឋ​មន្ត្រី​​សហ​​គ្រាស​​សាធារណៈ​​ លោក​DAHLAN ISKAN ដក​ស្រង់​​​​សំដី​ដោយ​ទី​​ភ្នាក់​ងារ​ព័ត៌​មាន​​​រដ្ឋ ANTARA លើក​​​ជា​សំនួរ​ថា ហេតុ​​អី​​យើង​មិន​គ្រោង​​គ្រប់​គ្រង​

ឡិច​ស៊ី​ស​ពន្លះ​ជាមួយ​ម៉ូតូ​រយះ​ដៃ​ជើង​និង​បាក់​ធ្មេញ​

Posted: 01 May 2013 12:30 AM PDT

ខេត្ត​ពោធិ៍​សាត់​ ៖ បុរស​ម្នាក់​បាន​បាក់​ធ្មេញ​ និង​រយះ​ដៃ​​ជើង​រង​របួស​ធ្ងន់​ដោយ​សារ​រថ​យន្ត​ជ្រុល​បុក​ ខណៈ​កំពុង​ជិះ​ម៉ូតូ​ ។ គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង​លើ​កំណាត់​ផ្លូវ​ក្នុង​ភូមិ​ពាល​ញែក​១​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍​សាត់​ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ ។ លោក​ វ៉​ន​ ភាព​ ប៉ូលិស​ចរាចរ​ក្រុង​ពោធិ៍​សាត់​ឱ្យ​ដឹង​ថា​ រថ​យន្ត​​មា៉ក​​ឡិច​ស៊ីស​LX450 ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​

តុលា​ការ​អឺរ៉ុប​ថ្កោល​ទោស​អ៊ុយ​​ក្រែន​ដែល​ឃុំ​ឃាំង​លោក​ស្រី​​ទី​ម៉ូ​ឆេន​កូ​​

Posted: 01 May 2013 12:29 AM PDT

លោក​ស្រី​ទី​​ម៉ូ​ឆេន​កូ​
​អតីត​​នាយក​រដ្ឋ​មន្ត្រី​​សអ៊ុយ​ក្រែន​​ លោក​ស្រី​​ អីុ​អ៊ូ​លី​យ៉ា​ទី​ម៉ូ​ឆេន​កូ​ ដែល​ជាប់​ឃុំ​ឃាំង​​ពី​បទ​រំលោភ​បំពាន​អំណាច​ កាល​ពី​ថ្ងៃ​ទី​៣០ មេសា បាន​ទទួល​​ការ​ថ្កោល​ទោស​​​ប្រទេស​លោក​ស្រី​ពី​សំណាក់​តុលា​ការ​សិទ្ធិ​មនុស្ស​​​​អឺរ៉ុប​ CEDH ដែល​វាយ​​​តម្លៃ​ជា​ឯក​ច្ឆន្ទ​ថា ​​ការ​ឃុំ​ឃាំង​លោក​ស្រី​​បណ្តោះ​អាសន្ន​កា​ល​ពី​ឆ្នាំ​២០១១ គឺ​ខុស​ច្បាប់​ និង​​រំលោភ​បំពាន ។

ថ្ងៃទី៣០ មេសា ស្លាប់​០៦ របួស​២៥នាក់ ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​

Posted: 01 May 2013 12:21 AM PDT

រាជ​​ធានីភ្នំពេញ ៖ មនុស្ស​​០៦​នាក់ស្លាប់ និងរបួស​២៥​នាក់ ក្នុង១៦នាក់ របួស​ធ្ងន់ ដោយ​សារគ្រោះ​ថ្នាក់ចរាចរណ៍​​០៩​លើកកើត​ឡើងនៅ​ទូទំាង​​ប្រទេស​កាល​ពីថ្ងៃ​​ទី៣០ មេសា ។ បើតាមរបាយការណ៍​​របស់នាយកដ្ឋានសណ្តាប់​ធ្នាប់​ក្រសួងមហាផ្ទៃ​បាន​​បញ្ជាក់​ឲ្យដឹង​ទៀត​ថា ក្នុងគ្រោះថ្នាក់​ចរាចរណ៍ទាំង០៩លើក​ខាងលើ បានបង្កឲ្យខូចខាតយាន​យន្តសរុប​១៣​គ្រឿង ក្នុងនោះម៉ូតូ០៨គ្រឿង,

សម្តេច​ប្រធាន​​រដ្ឋ​សភា​អនុញ្ញាត​ឱ្យ​​ឯក​អគ្គ​​រដ្ឋ​ទូត​ចិន​ចប់​អាណត្តិ​ជម្រាប​លា

Posted: 01 May 2013 12:15 AM PDT

សម្តេច​អគ្គមហា​ពញា​ចក្រី​ ហេង សំរិន ​អនុញ្ញាត​ឱ្យ​​ឯក​អគ្គ​​រដ្ឋ​ទូត​ចិន​ចប់​អាណត្តិ​ជម្រាប​លា​
រាជធានីភ្នំពេញ ៖ សម្តេច​អគ្គមហា​ពញា​ចក្រី​ ហេង សំរិន​ ប្រធាន​រដ្ឋសភា​នៃព្រះរាជា ​ណា​ចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​លោក ផាន គ័ងស៊ា ឯក​អគ្គរដ្ឋ​ទូត​នៃសាធារ​ណរដ្ឋប្រជាមា និតចិនចូល​ជួប​សម្តែង​ការ​គួរ​សម​ ​និង​ជម្រាប​លា កាលពីថ្ងៃទី៣០​ មេសា​ នៅ​វិមាន​រដ្ឋសភា ក្នុង​ឱកាស​ដែល​លោក​បញ្ចប់​បេសកកម្ម​កា​រទូត​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ។

សហព័ន្ធ UCI​និងភ្នាក់​ងារ​សារ​ធាតុ​ញៀន AFLDប្រ​កាសកិច្ចប្រ​តិបត្តិ​ការ​ជា​មួយ​គ្នា​

Posted: 01 May 2013 12:08 AM PDT

សហ​ព័ន្ធ​ប្រ​ណាំង​កង់​អន្តរជាតិ (UCI)​បាននិយាយ​កាល​ពី​ដើម​សប្តាហ៍​នេះ​ថា ខ្លួន​បាន​ព្រម​ព្រៀង​ធ្វើ​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​យ៉ាង​ពេញទំ​ហឹង​ជា​មួយ​ភ្នាក់​ងារ​​ប្រ​ឆាំង​សារ​ធាតុ​ញៀន​បា​រាំង​អំឡុង​​ការ​ប្រ​ណាំង Tour de France ឆ្នាំ​នេះ ។ នៅ​ក្នុង​សេចក្តី​ប្រ​កាស​របស់​ខ្លួន​ UCI​បាន​បញ្ជាក់​ថា​៖«សហ​ព័ន្ធ​ UCI​រួម​ជា​មួយ​នឹង​មូល​និធិ​ឯក​រាជ្យ​ប្រ​ឆាំង​សារ​ធាតុ​ញៀន​ប្រ​ណាំង​កង់​(CADF)បាន​

អាមៀ ខាន់​ចង់​បាន​ការ​ប្រ​កួត​បន្ទាប់​របស់​ខ្លួន​ធ្វើ​នៅ​អា​មេរិក

Posted: 01 May 2013 12:05 AM PDT

អាមៀ ខាន់​ចង់​បាន​ការ​ប្រ​កួត​បន្ទាប់​របស់​ខ្លួន​ធ្វើ​នៅ​អា​មេរិក
ក្រោយ​ពី​បាន​យក​ឈ្នះ​កីឡាករ​ម៉ិក​ស៊ិក​ជូលី​អូ ដាយ​អាស​ដោយ​ពិន្ទុ​យ៉ាង​ត្រ​ដាប​ត្រដួស​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ អា​មៀ ខាន់​ហាក់​ឡើង​អំនួត​ជា​ថ្មី​ដោយ​បាន​សុំ​ឱ្យ​ការ​ប្រ​កួត​ដណ្តើម​ខ្សែ​ក្រ​វាត់​ពិភព​លោក​របស់​គេ​នា​ខែ​ធ្នូ​ខាង​មុខ​ធ្វើ​នៅ​សហ​រដ្ឋ​អា​មេរិក ។​ គេ​បាន​ថ្លែង​ថា​៖«មាន​កីឡាករ​២-៣នាក់​ដែល​យើង​កំពុង​សម្លឹង​មើល​ ។ ខ្ញុំ​ចង់​ប្រ​កួត​ជា​មួយ​កីឡាករ​ដូចជា ដា​នី ហ្គា​ស្យ៉ា​និង​ឡា​ម៉ុន

សហ​គ្រាស​ផលិត​ឱសថ​ ប៉េ​ប៉េអឹម ​ប្រារព្ធ​ទិវា​ពល​​កម្ម​អន្តរ​ជាតិ​​១​សភា

Posted: 01 May 2013 12:03 AM PDT

សហគ្រាស​ផលិត​​ឱសថ​ ប៉េប៉េអឹម ប្រារព្ធទិវា​ពល​កម្ម​
រាជធានីភ្នំពេញ ៖ សហ​គ្រាស​ផលិត​ឱសថ ប៉េ​​ប៉េអឹម ​​​បាន​ប្រារព្ធ​ទិវា​ពល​កម្ម​អន្តរ​ជាតិ​នៅ​ថ្ងៃទី​៣ ឧសភា ២០១៣ ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹក​នាំ​ក្រុម​ហ៊ុន​ និង​បណ្តា​បុគ្គ​លិក កម្ម​ករ​ជា​ច្រើន​នាក់ ។ ​លោក​ហៃ ពិសី អគ្គ​នាយក​រង​​សហ​គ្រាស​ផលិត​ឱសថ ប៉េ​​​ប៉េអឹម បាន​បញ្ជាក់​​អំពី​អត្ថ​ន័យ​​ និង​គោល​បំណង​នៃ​​ទិវា​ពល​កម្ម​អន្តរ​ជាតិ​

Cavendishនឹងដឹកនាំ​ក្រុម Quick-Stepក្នុង​ព្រឹត្តិ​ការ​ណ៍​ប្រ​ណាំង​ Tour of Italy

Posted: 01 May 2013 12:01 AM PDT

កីឡាករ​អង់​គ្លេស​ Cavendish ក្នុង​ការ​ប្រ​ណាំង​ពេល​កន្លង​មក
Mark Cavendish នឹង​ក្លាយ​ជា​គូ​ប្រ​ជែង​ជា​មួយ​អតី​ត​ក្រុម​ Team Sky ​របស់​គេ​ក្នុង​ព្រឹត្តិ​ការណ៍​ប្រ​ណាំង​កង់​ Tour of Italy ​ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ​ បន្ទាប់​ពី​រូប​គេ​ផ្លាស់​ទៅ​ជិះ​ឱ្យ​ក្រុម​ Quick-Step ហើយ​ទទួល​បាន​តួ​នា​ទី​ជា​អ្នក​ដឹក​នាំ​ក្រុម ។

ថ្ងៃ27-28 មេសា​ ផ្ទះ​35​ខ្នង​រង​គ្រោះ​ និង​មនុស្ស​ស្លាប់​1​របួស​1​ដោយ​សារ​រន្ទះ​

Posted: 01 May 2013 12:00 AM PDT

ផ្ទះ​ប្រជាពលរដ្ឋ​​ត្រូវបាន​ខូចខាត​ដោយ​សារ​ខ្យល់ព្យុះ
ខេត្ត​កំពង់​ឆ្នាំង​ ៖​ លោក​ប្រាក់​ សោភ័ណ្ឌ​ នាយក​ប្រតិបត្តិ​សាខា​កាក​បាទ​ក្រហម​ខេត្ត​ មាន​ប្រសាសន៍​ថា រយៈ​ពេល​២​ថ្ងៃ​ គឺ​ថ្ងៃ​ទី​២៧ និង​ថ្ងៃ​ទី​២៨ មេសា​ ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ មាន​ស្រុក​ចំនួន​៣​ បាន​ទទួល​រង​គ្រោះ​ដោយ​សារ​ព្យុះ​ ភ្លៀង​ និង​រន្ទះ​ បណ្តាល​ឱ្យ​ផ្ទះ​ប្រជា​ពល​រដ្ឋ​ចំនួន​៣៥​ខ្នង​ ខ្លះ​រលំ​ ខ្លះ​របើក​ដំបូល​ និង​​ជញ្ជាំង​ ព្រម​ទាំង​មាន​មនុស្ស​២នាក់​ បាន​រង​គ្រោះ​ដោយ​សារ​រន្ទះ​បាញ់​ក្នុង​នោះ​

មួយថ្ងៃ​​បាត់​ម៉ូតូ​៤​គ្រឿង ដោយសារ​​ចោរ​កាច់​.ក​យក​

Posted: 30 Apr 2013 11:59 PM PDT

ជនសង្ស័យដែល​ចាប់​ខ្លួន​បាន
ខេត្ត​កំពង់ឆ្នាំង ៖ ​ម៉ូតូ​ចំនួន​៤​គ្រឿង​​នៅ​ពីរ​កន្លែង​ផ្សេង​​គ្នា​​ក្នុង​ទឹក​ដី​ខេត្ត​កំពង់​ឆ្នាំង បាន​​បាត់​ជា​បន្ត​បន្ទាប់ ខណៈ​ដែល​មាន​ក្រុម​ចោរ​មួយ​ក្រុម​​ធ្វើ​សកម្ម​ភាព​​លួច​កាច់.ក​យក កាលពី​​ថ្ងៃទី​៣០ មេសា ២០១៣។ ​ទោះ​បី​​យ៉ាង​​ណា​ក្នុង​ចំណោម​ម៉ូតូ​ទាំង​៤​គ្រឿង មន្ត្រី​ប៉ូលិស​ក្រុង​កំពង់​ឆ្នាំង ​បាន​ប្រឹង​ប្រែង​ដេញ​ស្ទាក់​ចាប់​បាន​មួយ​គ្រឿង​​យក​ត្រឡប់​មក​វិញ រួម​ជា​មួយ​ជន​​សង្ស័យ​​​ម្នាក់​ដែល​ព្យា​យាម​ជិះ​ម៉ូតូ​​​លួច​បាន

​​ក្លិប​ Dortmund ទម្លាក់​​ក្រុម​ជើង​ឯក​​​​​​ 9សម័យកាល​​ Real M ចេញ​ពី​ការ​ប្រកួត​​ឆេម​ពាន​​លីក​

Posted: 30 Apr 2013 11:58 PM PDT

ទិដ្ឋភាពនៃការប្រកួត​បាល់ទាត់
ទោះ​បី​ប​រាជ័យ 2-0 ក្នុងទឹក​ដី​​​ Real M យ៉ាង​​ណាក្ដី​ ​ក្រុម​លំដាប់​លេខ​ 2 ​អាល្លឺម៉ង់​ប៊ុនដេ​ស្លីហ្គា​​​ Dortmund ​មាន​ឱកាស​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ត្រូវ​ជួប​ជាមួយក្រុម​ Ba​yern ឬ Barcelon​a​ ​នៅពហុកីឡ​ដ្ឋាន​​ Wembley ក្រុង​ឡុង ប្រទេស​​អង់​គ្លេស​នា​​ថ្ងៃទី​ 25 ខែ​ឧសភា ឆ្នាំ 2013 ។

ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​សិរី​សោភ័ណ​ធ្វើ​បុណ្យ​ពូន​ភ្នំខ្សាច់​បញ្ចៀស​គ្រោះ​ថ្នាក់​ចរា​ចរណ៍​

Posted: 30 Apr 2013 11:45 PM PDT

ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​សិរី​សោភ័ណ​ធ្វើ​បុណ្យ​ពូន​ភ្នំខ្សាច់​បញ្ចៀស​គ្រោះ​ថ្នាក់​ចរា​ចរណ៍​
ខេត្ត​បន្ទាយ​មានជ័យ​ ៖​ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​សិរី​សោភ័ណ​បាន​នាំ​គ្នា​ធ្វើ​បុណ្យ​ពូន​ភ្នំ​ខ្សាច់​នៅ​រង្វង់​មូល​ស្រី​គ្រប់​លក្ខណ៍​ដើម្បី​បន់​ស្រន់​ និង​ប្រោះ​ព្រំ​កុំ​ឱ្យ​កើត​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ ។លោក​ស យឿប មន្ត្រី​ធម្ម​ការ​ និង​សាសនា​ខេត្ត​ឱ្យ​ដឹង​ថា​ ប្រជា​ពល​រដ្ឋ​បាន​រៀប​ចំ​ទីតាំង​រង្វង់​មូល​រូប​សំណាកស្រី​គ្រប់​លក្ខណ៍​ប្រារព្ធ​ពិធី​បុណ្យ​ពូន​ភ្នំ​ខ្សាច់​ និង​រាប់​បាត្រ​ព្រះ​សង្ឃ​ចំនួន​៨០​អង្គ​ ប្រោះ​ព្រំ​ផ្លូវ​

ស្រ្ដី​អាហ្វ​ហ្គានី​ស្ថាន​ម្នាក់​ត្រូវ​ឪពុក​បាញ់​សម្លាប់​ដោយ​សារ​រត់​ចោល​ប្ដី​

Posted: 30 Apr 2013 11:45 PM PDT

​
ស្រ្ដី​អាហ្វ​ហ្គានី​ស្ថាន​ម្នាក់​ត្រូវ​ឪពុក​បាញ់​សម្លាប់​នៅ​មុខ​ហ្វូង​មនុស្ស​៣០០នាក់​ បន្ទាប់​ពី​នាង​ត្រូវ​ចោទ​ប្រ​កាន់​ថា​ មិន​ស្មោះ​ត្រង់​ជា​មួយ​គ្រួសារ​ គឺ​រត់​ចោល​ប្ដី​របស់​នាង​ ។​ នេះ​បើ​យោង​តាម​សេចក្ដី​រាយ​ការណ៍​របស់​សារព័ត៌​មាន​អង់​គ្លេស​ដេលី​ម៉េល​​ ។​ នារី​រង​គ្រោះ​ឈ្មោះ​ហាលី​ម៉ាម៉ា​ន​ អាយុ​ចន្លោះ​ពី​១៨​ទៅ​២០​​ឆ្នាំ​ មាន​កូន​ពីរ​នាក់​ក្នុង​បន្ទុក។​ នាង​ត្រូវ​បាន​បាញ់​ស្លាប់​កាល​ពី​ថ្ងៃទី​២២​ មេសា​។​ នេះ​

អតិផរណា​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ធ្លាក់​ចុះ​ដល់​១,២%​ ក្នុង​ខែ​មេសា​

Posted: 30 Apr 2013 11:44 PM PDT

យោងតាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​បង្ហាញ​ថា​ អតិផរណា​នៅ​កូរ៉េ​ខាង​ត្បូង​បាន​ធ្លាក់​ចុះ​ដល់​១,២%​ នៅ​ក្នុងខែ​មេសា​ឆ្នាំ​នេះ​ ដែល​ជា​ការ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​ធ្លាក់​ចុះ​នៃតម្លៃ​ប្រេង​និង​បន្លែ ។​យោងតាម​ការិយាល័យ​ស្ថិតិ​កូរ៉េ​ខាង​ត្បូង​បង្ហាញ​ថា អត្រា​អតិផរណា​បាន​ធ្លាក់​ចុះ​ពី​១,៣% កាល​ពីខែ​មុន​មក​០,១% ។​ វា​បាន​ស្ថិត​នៅ​ក្នុង​កម្រិត​១%​ អស់​រយៈ​ពេល​៦​ខែ​ពេញ​ ពោល​គឺ​ស្ថិត​ក្រោម​

ឃើញ​នារី​ខារ៉ាអូខេ​កាន់​​ទូរស័ព្ទ​​សាំស៊ុងកាឡាក់​ស៊ី​ជិះ​ម៉ូតូ​តាម​ឆក់​មិន​បាន​សម្រេច​

Posted: 30 Apr 2013 11:40 PM PDT

ជនសង្ស័យ​ដែល​សមត្ថ​កិច្ច​ស្ទាក់​ចាប់​បាន
​រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​​ចំនួន​២​នាក់​ត្រូវ​កម្លាំង​ល្បាត​​ប៉ូលិស​ប៉ុស្តិ៍​​នគរបាល​រដ្ឋ​បាល​បឹង​កក់​ទី​១ ខណ្ឌ​ទួល​​គោក ចាប់​ខ្លួន​កាល​​ពី​វេលា​ម៉ោង​៤​និង​៣០​នាទី​​រសៀល​ថ្ងៃទី​៣០ មេសា ២០១៣ នៅ​​ចំណុច​ផ្លូវ​លេខ​៥២៨ កែង​ផ្លូវ​លេខ​៦០៨ ​សង្កាត់​បឹង​កក់​ទី១ ខណ្ឌទួល​គោក នៅ​ពេល​ជិះ​ម៉ូតូ​ម៉ាក​​ហុងដា​វ៉េវ មួយ​គ្រឿង​ធ្វើ​សកម្ម​ភាព​ឆក់​ទូរស័ព្ទ​ម៉ាក SAMSUNG ANYCALL GALAXY.S មួយ​គ្រឿង​ពី​ស្ត្រី​

ពិធី​កាត់​ខ្សែ​បូ​​សម្ពោធ​រោង​ចក្រ JAPANA កម្ពុជា​នៅ​ក្រុង​បាវិត​

Posted: 30 Apr 2013 11:35 PM PDT

ពិធីកាត់​ខ្សែ​បូ​សម្ពោធ​រោង​ចក្រ JAPANA
ខេត្ត​ស្វាយរៀង ៖ ​​ថ្ងៃទី​៣០ មេសា ២០១៣ វេលា​ម៉ោង​១០​ព្រឹក​ នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​តាយ​សេង ​ភូមិ​តា​បិប សង្កាត់​បាវិត ក្រុង​បាវិត ក្រុម​ហ៊ុន JAPANA ​កម្ពុជា បាន​រៀបចំ​ពិធី​កាត់​ខ្សែ​បូ​​សម្ពោធ​រោង​ចក្រ​សម្លៀក​បំពាក់​ និង​សម្ភារ​កីឡា​ដាក់​ឱ្យ​ដំណើរ​ការ ។ អញ្ជើញ​​ជា​អធិបតី​ភាពពី​លោក​ជា វុទ្ធី អគ្គ​លេខាធិការ​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា លោក TAMAMITSU អគ្គ​​លេខា​ធិការ​ទី១ ស្ថាន​ទូត​

​ប៉េអឹម​ចាប់​រថយន្ត​ដឹក​ឈើ​ធ្នង់​​ជិត8​ម៉ែត្រ​គូប​ប្រគល់​ឱ្យ​មេ​ព្រៃ​

Posted: 30 Apr 2013 11:30 PM PDT

​ប៉េអឹម​ចាប់​រថយន្ត​ដឹក​ឈើ​ធ្នង់​​ជិត8​ម៉ែត្រ​គូប​ប្រគល់​ឱ្យ​មេ​ព្រៃ​
ខេត្ត​កំពង់ស្ពឺ​ ៖ ​​សមត្ថកិច្ច​​​កង​រាជ​អាវុធហ​ត្ថ​​ខេត្ត​បានចុះ​​បង្ក្រាប​​​រថយន្ត​ដឹក​ឈើ​​​ធ្នង់​គ្មាន​ច្បាប់​​​អនុញ្ញាត​​​មួយ​គ្រឿង​​ ប្រគល់​​​ទៅ​ឱ្យ​​​ផ្នែក​រដ្ឋ​បាល​​​ព្រៃឈើ​​​កំពង់ស្ពឺ​ ​កាល​ពី​វេលាម៉ោង​​​​៨ និង​​​២៥នាទី​​​យប់​​​ថ្ងៃទី​​២៨ មេសា ​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​​៤​ ​ស្ថិត​ក្នុង​ភូមិ​អូ​​រក្រាំង​អំបិល​ ឃុំ​ត្រពាំង​​គង ស្រុក​សំរោង ។

រថយន្ត​​ហុង​ដា​ដាច់​ជា​2​កំណាត់​បន្ទាប់​ពី​បុក​បង្គោល​ភ្លើង​​ស្លាប់​ម្នាក់

Posted: 30 Apr 2013 11:18 PM PDT

​
រថយន្ត​​ម៉ាក​​ហុង​ដា​ស៊ីវិក​មួយ​គ្រឿង​ បាន​បុក​​បង្គោល​​ភ្លើង​​នៅក្បែរ​​ដង​ផ្លូវ​ ក្នុង​ស្រុក​​​មឿង​សាមុត​ប្រាកាន ខេត្ត​​សាមុត​ប្រាកាន​ តាម​បណ្តោយ​ផ្លូវ​​ស៊ូ​ខុមវិត ត្រង់​​ចំណុច​គីឡូមែ៉ត្រ​ទី​៣៩ កាលពី​​ព្រឹក​ថ្ងៃទី​២៩ ​មេសា ហើយ​ដាច់​ជា​ពីរ​កំណាត់​តែ​ម្តង​ ។ ប្រភព​ពី​កាសែត​​​​​​​ថៃ​​បាន​ផ្សាយ​​ថា នៅ​​កន្លែង​​កើេត​ហេតុ​ ប៉ូលិស​ប្រទះ​ឃើញ​រថយន្ត​​​​ហុង​​​ដាស៊ី​វិក ​ពណ៌​ប្រផេះ​ ពាក់​ស្លាក​លេខ​​​​ក្រុង​​បាងកក

ជនបរទេស​ស្រវឹង​ដេក​លើ​ចិញ្ចើម​ផ្លូវ​ប្រជា​ពលរដ្ឋ​ភ្ញាក់​ផ្អើល​

Posted: 30 Apr 2013 11:15 PM PDT

ជនបរទេស​ស្រវឹង​ដេក​លើ​ចិញ្ចើម​ផ្លូវ​ប្រជា​ពលរដ្ឋ​ភ្ញាក់​ផ្អើល​
ខេត្ដ​កំពត​ ៖ កាល​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​៣០​​ មេសា​ ជន​បរទស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​លើ​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ​៣​ មុខ​ផ្ទះ​លោក​អភិបាល​ក្រុង​កំ​ពត​ ស្ថិត​ក្នុង​ភូមិក្រាំង​ សង្កាត់​ក្រាំង​អំពិល​ ក្រុង​កំពត​ ។​ ការ​ប្រទះ​ឃើញ​នេះ​ បាន​ធ្វើ​ឱ្យ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពល​រដ្ឋ​ និង​អ្នក​ដំណើរ​តាម​ផ្លូវ​ ព្រម​ទាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ក្រុង​ និង​ប៉ុស្ដិ៍​រដ្ឋ​បាល​មក​ពិនិត្យ​ដល់​កន្លែង​កើត​ហេតុ​

រថ​យន្ត​ហ៊ី​ណូ​បុក​គ្នា​ជាមួយ​ម៉ូតូ​ហ្វី​ណូ​ធ្វើឱ្យ​នារី​ម្នាក់​ស្លាប់

Posted: 30 Apr 2013 11:07 PM PDT

រថ​យន្ត​ហ៊ី​ណូ​បុក​គ្នា​ជាមួយ​ម៉ូតូ​ហ្វី​ណូ​ធ្វើឱ្យ​នារី​ម្នាក់​ស្លាប់
រាជ​ធានី​ភ្នំពេញ​ ៖ នារី​វ័យ​ក្មេង​ម្នាក់​​បាន​ស្លាប់​នៅ​នឹង​កន្លែង​ និង​ម្នាក់​ទៀត​​រង​របួស​ធ្ងន់​ ខណៈ​​ពេល​រថ​យន្ត​​យី​ឌុប​បត់​ចូល​យឿ​ត្រី​បាន​បុក​គ្នា​​ជាមួយ​​ម៉ូតូម៉ាក​ហ្វី​ណូ​នៅ​ច្រងាង​កណ្តាល​​ផ្លូវ​ ហើយរថ​យន្ត​បង្ក​បើក​ចូល​ទៅ​ក្នុង​យឿ​ត្រី​គីឡូ​ម៉ែត្រ​លេខ​៩​បាត់​ស្រមោល​ ។ គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​១២ និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ឧសភា​ ២០១៣ លើ​កំណាត់​ផ្លូវ​ជាតិ​

អគ្គិភ័យ​​​ឆាបឆេះ​​បន្ទប់ភោជនីយដ្ឋាន​​ជាប់​​​​ស្ថានីយ​ប្រេង​ឥន្ធនៈ​សូគីម៉ិច​នៅ​ច្រមុះជ្រូក​ស្ទឹងមានជ័យ

Posted: 30 Apr 2013 11:03 PM PDT

បន្ទប់​នៅ​ក្នុង​ភោជនីយដ្ឋាន​ដែល​ត្រូវភ្លើង​
រាជធានីភ្នំពេញ ៖ ​អគ្គិភ័យ​​​ឆាប​ឆេះ​បន្ទប់​ភោជនីយដ្ឋាន​​មួយ​​ជាប់​ស្ថានីយ​ប្រេង​ឥន្ធនៈ​សូគីម៉ិច​មួយ​កន្លែង ស្ថិត​នៅផ្លូវ​កែង​ច្រមុះ​ជ្រូក​ សង្កាត់​​ស្ទឹង​មានជ័យ ​ខណ្ឌ​មាន​ជ័យ បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​កាល​ពីវេលា​ម៉ោង​១០​និង​៥៥​នាទី​ព្រឹក​ថ្ងៃទី​១ ឧសភា ២០១៣ រយៈ​ពេល​​មិន​ដល់​ជាង​១០​នាទី​ផង ក៏​ត្រូវ​បាញ់​ទឹក​ និង​ឧស្ម័ន​ពន្លត់​អគ្គិភ័យ​ឱ្យ​រលត់​ទៅវិញ៕

សម្ពោធ​លក់​រថ​យន្ត​ Subaru Forester ស៊េ​រី​ថ្មី​ចុង​ក្រោយ​ និមិត្ត​រូប​ SUV

Posted: 30 Apr 2013 11:00 PM PDT

លោកហ៊ុន ម៉ាណែត ក្នុង​សម្ពោធ​លក់​រថ​យន្ត​ Subaru Forester ស៊េ​រី​ថ្មី​ចុង​ក្រោយ​ និមិត្ត​រូប​ SUV
រាជ​ធានី​ភ្នំពេញ​ ៖ ការ​អភិ​វឌ្ឍ​ឈាន​ឡើង​របស់​រថ​យន្ត​ Subaru មា៉ក​ Forester ជំនាន់​​ទីបួន​ ក៏​ត្រូវ​បាន​តំណាង​ចែក​ចាយ​ផ្តាច់​មុខ​​រថយន្ត​ម៉ាក​ Subaru ប្រ​ចាំ​កម្ពុជា​ Motor Image (Cambodia) Ltd បាន​បើក​សម្ពោធ​ចេញ​លក់​ដំណាល​ SUV XY 2.0i ដើម្បី​ចរាចរ​លើ​ទី​ផ្សារ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​២៦​ មេសា​ ២០១៣​នេះ​ត​ទៅ​ដែរ​ ។

មិត្តហ្វូន​ផ្តល់​រង្វាន់​សំណាង​ជូន​ដល់​ម្ចាស់​រង្វាន់​​ក្នុង​កម្ម​វិធី​ពូកែមែន​1765

Posted: 30 Apr 2013 10:45 PM PDT

ខេត្តកំពង់ចាម ​៖ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ​មេសា ឆ្នាំ​២០១៣ ក្រុមហ៊ុន​មិត្ដ​ហ្វូ​ន​បាន​ធ្វើ​ពិធី​ប្រគល់​រង្វាន់ម៉ូតូ​ហុ​ង​ដាឌ្រី​ម១​គ្រឿង ទូរ​ស័ព្ទ សាម​​សុ៊ងហ្គា​ឡាក់​ស៊ី​​ណូ​ត​ធូ១​រង្វាន់ អាយ​ផេត​​ហ្វ័​រ ១​រងា្វ​ន់ ជូន​ដល់​អតិថិជន​៣​រូប ដែល​បាន​ឈ្នះ​រង្វាន់​ពី​កម្មវិធី​ពូកែ​មែន ១៧៦៥​ កម្ម​វិធី ប៊ីត​ឌី​ង​ហ្គេ​ម១៧៦៤​ និង​កម្មវិធីអេស អឹ​ម អេស នាំ​លាភ៨៣៨៣​ ។

​​1​យប់​​​ផ្ទះ​2ខ្នងត្រូវ​ភ្លើង​ឆេះក្លាយ​ជា​ផេះ​​ផង់​​ និង​13​ខ្នង​ទៀត​ត្រូវ​ខ្យល់បក់​បោករលំ

Posted: 30 Apr 2013 10:30 PM PDT

ទិដ្ឋភាព​នៅផ្ទះកើតហេតុ
ខេត្តព្រៃវែង​ ៖​ ផ្ទះ​​​២ខ្នង​​បាន​ត្រូវ​​ភ្លើង​លេប​ត្របាក់​​ក្លាយ​​ទៅ​ជា​ផេះ​ផង់​​ពេល​​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ ​ខណៈ​​​ម្ចាស់​ផ្ទះ​​ទៅ​ចូល​រួម​​ពិធីបុណ្យ​​បញ្ចុះ​សីមា​ព្រះវិហារ​វត្ត​​ក្នុង​ភូមិ​​​នៅសល់​តែ​ក្មេង​​ៗ​នៅ​ចាំ​ផ្ទះ​ ។ ​​ហេតុ​ការណ៍​​នេះ​បានកើត​ឡើ​ង​កាល​ពី វេ​លា​​ម៉ោង​​៧ និង​​៣០នាទី​​យប់​​​ថ្ងៃទី​​២៨ មេសា ​នៅ​​​ក្នុង​​​ភូមិ​មេសាង​ ឃុំ​ព្រៃ​រំដេង​ ស្រុក​មេសាង ។ ​

អគ្គិភ័យ​​ឆាបឆេះ​ផ្ទះ​ប្រជា​ពលរដ្ឋ​ស្រុក​កៀន​ស្វាយ​ ផ្អើល​អ្នក​ស្រុក​

Posted: 30 Apr 2013 10:27 PM PDT

ខេត្តកណ្តាល ៖ ​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះ​ប្រជា​ពលរដ្ឋ​​មួយ​កន្លែង​ស្ថិត​នៅភូមិ​​រទាំង ឃុំ​ភូមិធំ ស្រុក​កៀន​ស្វាយ នៅវេលាម៉ោង​១២​​ថ្ងៃទី​១ ឧសភា ២០១៣ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ជិត​ខាង ។ តាម​ប្រភពព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា អគ្គិភ័យ​​ឆាបឆេះ​ផ្ទះ​ប្រជា​ពលរដ្ឋ​ខាងលើ​នេះ​បណ្តាល​​មកពី​​​ទុស្សេ​ខ្សែ​​ភ្លើង ​ទើបធ្វើ​​​ឱ្យ​ឆេះ​​អស់​ដំបូល​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!