Koh Santipheap Daily

Koh Santipheap Daily


ថត​បាន​រូប​​ភាព​រន្ទះ​បាញ់​យ៉ាង​កម្រ​នៅ​អាមេរិក​​

Posted: 29 Apr 2013 12:50 AM PDT

​
​សារ​ព័ត៌​មាន​​បរ​ទេស​ផ្សាយ​ថា លោក​​ណូ​លេន​ នីត​ហ្គេ ជាង​ថត​អាយុ​២៧​ឆ្នាំ​ បាន​ថត​រូប​​ភាព​រន្ទះ​បាញ់​ ខណៈ​​មាន​ឥន្ទ​​ធនូ​នៅ​លើ​ឧទ្យាន​​យ៉ូ​សេ​មីត ក្នុង​រដ្ឋ​​កាល​ី​ហ្វ៊័រ​នី​ញ៉ា សហ​រដ្ឋ​អាមេរិក​ ។លោក​ ណូ​លេន និយាយ​ថា លោក​ថត​រូប​​នោះ​ប្រកប​ដោយ​ការ​ផ្ចិត​ផ្ចង់​ ក្នុង​អំឡុង​ពេល​កើត​មាន​​​បំរែ​បំរួល​​​អាកាស​ធាតុ​ និង​អាច​ថត​រូប​​ភាព​រន្ទះ​​​បាញ់​ស្រប​ពេល​​មាន​ឥន្ទ​ធ​នូ​ព្រម​គ្នា​ ។ ចាត់​ទុក​ជា​រូប​ភាព​​

ស្ត្រី​​ម្នាក់​តូច​ចិត្ត​ខ្លួន​ឯង​សុដន់​​ធំ​ម្ខាង​​តូច​ម្ខាង​​

Posted: 29 Apr 2013 12:48 AM PDT

​
​សារ​ព័ត៌​​មាន​បរ​ទេស​កាល​ពី​ថ្ងៃ​ទី​២៨ មេសា​ផ្សាយ​ថា នាង​ដេប​ប៊ី​ រស់​នៅ​ទីក្រុង​​ឡូស​​អេន​​ចឺ​ឡេស ​សហ​រដ្ឋ​​អាមេរិក​ អតី​ត​តារា​សម្តែង​អាស​អាភាស​ ត្រូវ​ប្រឈម​មុខ​នឹង​​ស្ថាន​​ភាព​សុដន់​ធំ​ម្ខាង​ តូច​ម្ខាង ធ្វើ​ឱ្យ​នាង​មាន​អារម្មណ៍​ថា ខ្លួន​ឯង​ប្រៀប​ដូច​ជា​​សត្វ​ចម្លែក​ ។

គំនរ​បាក់​បែក​នៃ​អគារ​រោង​ចក្រ​កាត់​ដេរ​ដែល​រលំ​បាក់​មាន​​​ភ្លើង​ឆាប​ឆេះ​​

Posted: 29 Apr 2013 12:46 AM PDT

សែង​សាក​សព​នារី​ដែល​ស្លាប់​ក្រោយ​មាន​ភ្លើង​ឆេះ
​អគ្គិ​ភ័យ​មួយ​កើត​មាន​កាល​ពី​ថ្ងៃ​ទី​២៨ មេសា ក្នុង​គំនរ​បាក់​បែក​​នៃ​អគារ​រោង​ចក្រ​​កាត់​ដេរ​កម្ពស់​៨​ជាន់​ ែដល​រលំ​បាក់​នៅ​បង់​ក្លា​ដែស​ ដោយ​សម្លាប់​អ្នក​នៅ​​​រស់​រាន​មាន​ជីវិត​ចុង​ក្រោយ​ម្នាក់​ដែល​កំពុង​តែ​ទាញ​យក​ចេញ​ពី​គំនរ​បាក់​បែក ។ប្រមុខ​ក្រុម​អ្នក​ពន្លត់​​ភ្លើង​និយាយ​ថា ​ភ្លើង​បាន​ឆាប​ឆេះ​​ក្នុង​គំនរ​បាក់​បែក​ពេល​យើង​កំពុង​តែ​អារ​កាត់​​ធ្នឹម​​មួយ​​ទាញ​​យក​នារី​ម្នាក់​​ដែល​យើង​​​ជឿ​ជាក់​ថា​

​​ទទួល​ស្គាល់​ និង​ចែក​ប័ណ្ណ​​ស្នាក់​នៅ​​​អចិន្ត្រៃ​យ៍៍៍៍៍៍៍៍​ដល់​ជន​ប​រទេស​អន្តោ​ប្រវេស​ន៍

Posted: 29 Apr 2013 12:45 AM PDT

ទិដ្ឋភាពនៅក្នុងពិធីចែក​ប័ណ្ណ​​ស្នាក់​នៅ​​​អចិន្ត្រៃ​យ៍៍៍៍៍៍៍៍​ដល់​ជន​ប​រទេស​អន្តោ​ប្រវេស​ន៍
ខេត្តព្រៃវែង​ ៖ ​​​ជន​​ជាតិ​វៀតណាម​អន្តោ​ប្រវេសន៍​​ចំនួន​​១៦០​​នាក់ ​ដែលកំពុង​​​ស្នាក់​នៅ​ក្នុង​​ទឹក​ដី​ខេត្ត​​​ព្រៃវែង​​ ​​ត្រូវ​បាន​អាជ្ញ​ា​ធរ​ខេត្ត​ធ្វើ​ពិ​ធី​ប្រកាស​ទទួល​ស្គាល់​​ និង​ចែក​ប័ណ្ណ​ស្នាក់​នៅអ​ចិ​ន្ត្រៃ​យ៍​​ ​​កាល​ពី​ព្រឹក​​ថ្ងៃ​ទី​២៥ មេ​សា ​ដើម្បី​បង្ក​លក្ខណៈងាយស្រួលទាំង​ការ​រស់នៅ​ និង​​ប្រកប​​ការងារផ្សេងៗ​ស្របច្បាប់ ។ ពិធី​​​​នេះ​​​​ត្រូវ​បាន​ប្រា​រព្ធ​​ឡើង​ក្រោម​អធិ​បត​ី​ភាព​​​លោក​​វរ​សេនី​យ៍​ឯក​ ស្រេង​ ជា​

លោកញឹក ប៊ុន​ឆៃ​ បានអញ្ជើញ​​ទៅ​ចុះ​​បញ្ជី​ឈ្មោះ​គណបក្ស​​នៅគ.ជ.ប​

Posted: 29 Apr 2013 12:43 AM PDT

រាជ​ធានីភ្នំពេញ ៖ អគ្គលេខា​ធិការគណបក្សហ៊្វុន​ស៊ិនប៉ិច លោកញឹក ប៊ុនឆៃ នៅវេលា​ម៉ោង​២រសៀលថ្ងៃ​ទី២៩ មេសា ២០១៣នេះ បាន​អញ្ជើញ​​ទៅចុះបញ្ជីឈ្មោះ​គណបក្ស ដើម្បីចូលរួមការប្រកួត​​ប្រជែងការបោះ​ឆ្នោតជ្រើស​តំាងអ្នក​តំណាងរាស្រ្តនីតិ​​កាលទី៥​នៃ​រដ្ឋ​សភា​នៅទីស្នាក់ការ​កណ្តាល​គណៈកម្មាធិការជាតិរៀបចំការបោះ​ឆ្នោត ស្ថិតក្នុងបរិវេណក្រសួង​មហាផ្ទៃ ។

បើក​សវនាការរឿង​បុរស​តៃវ៉ាន់​១៦នាក់ និងស្ត្រីចិនម្នាក់​ពាក់ព័ន្ធករណី​ជំរិតទារប្រាក់​ឆ្លងដែន

Posted: 29 Apr 2013 12:34 AM PDT

បើក​សវនាការរឿង​បុរស​តៃវ៉ាន់​១៦នាក់ និងស្ត្រីចិនម្នាក់​ពាក់ព័ន្ធករណី​ជំរិតទារប្រាក់​ឆ្លងដែន
រាជ​ធានីភ្នំពេញ ៖ សាលាដំបូង​រាជធានីភ្នំពេញ ​នៅព្រឹកថ្ងៃទី​​២៩ មេសា ២០១៣ បានលើកយក​សំណុំរឿង​បុរស​ជន​ជាតិតៃវ៉ាន់​១៦​នាក់​​ និង​ស្ត្រី​ជន​​ជាតិចិនម្នាក់ មកបើកសវនាការ​ផ្តន្ទាទោសលើសំណុំ​​ពាក់ព័ន្ធ​នឹងការជំរិតទារប្រាក់ឆ្លងដែន​តាមប្រព័ន្ធ​​អីុន​ធើរ​ណេត ។

រថយន្ត​បែន​ដឹក​ខ្សាច់​ផ្ទុះ​កង់​ក្រឡាប់​បះ​ជើង​ច្រងាង​

Posted: 29 Apr 2013 12:30 AM PDT

រថយន្ត​បែន​ដឹក​ខ្សាច់​ផ្ទុះ​កង់​ក្រឡាប់​បះ​ជើង​ច្រងាង​
ខេត្ត​កំពត ៖​ រថយន្ត​កូរ៉េ​ប្រភេទ​បែន​ចំណុះ​២តោន​កន្លះ​ដឹក​ខ្សាច់​ពេញ​ បាន​ផ្ទុះ​កង់​មុខ​ខាង​ស្តាំ​បះ​ជើង​ច្រងាង​ កាល​ពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៦​ មេសា​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣១​ ត្រង់​ចំណុច​ភូមិ​ដើម​ពោធិ៍​ ឃុំ​អង្គ​សុរភី​ ស្រុក​កំពង់​ត្រាច​ ។ មន្ត្រី​ប៉ូលិស​អង្គ​សុរភី​បាន​ឱ្យ​ដឹង​ថា​ រថយន្ត​បែន​នេះ​បាន​ដឹក​ខ្សាច់​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ខាង​ជើង​ស្ពាន​ស.ឡឥដ្ឋ​ ក៏​ផ្ទុះ​កង់​មុខ​

គូស្នេហ៍​វ័យ​ក្មេង​ជិះម៉ូតូ​សាសងគ្នា​ភ្លេច​មើលទៅ​​មុខ​ជ្រុលបុក​រថយន្ត​កុងតឺន័រ​ដួលច្រងាប់ច្រងិល​

Posted: 29 Apr 2013 12:25 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ និង​យុវតី​ម្នាក់​ទៀត​ជិះម៉ូតូធុន​ធំ​មួយគ្រឿងឌុបគ្នា​​យ៉ាង​សង្ហារ ហើយឆ្លៀត​​ងាកមក​សា​សងគ្នា​យ៉ាង​ផ្អែម​​ល្ហែម​​ក្នុង​​ពេល​កំពុង​បើកបរ​​រហូត​ស្លុង​អារម្មណ៍​ភ្លេចមើលទៅមុខ​បានជ្រុល​ទៅ​បុក​រថយន្ត​ដឹក​កុង​តឺន័រ​​​កំពុង​បើក​បរ​ឆ្លង​ផ្លូវ​​ បណ្តាលឱ្យ​រងរបួស​ទាំងពីរ​នាក់​តែ​ម្តង ។

ភាព​អស្ចារ្យ​របស់ Iron Man 3

Posted: 29 Apr 2013 12:25 AM PDT

​ខ្សែភាព​យន្ត Iron Man 3
​ខ្សែភាព​យន្ត Iron Man 3 ​ជា​វណ្ណ​កម្ម​ដ៏​អស្ចារ្យ​មួយ​ទៀត​ហើយ ដែល​បង្កប់​​ទៅ​ដោយ​ឈុត​ឆាក​បាញ់​ប្រហារ​​សង​សឹក​របស់ Iron Man 3 ​និង​ពួក​សត្រូវ​​ដ៏​ឃោរ​ឃៅ​មួយ​ក្រុម​ ដែល​ទន្ទឹង​​រង់​ចាំ​ជា​យូរ​មក​ហើយ​នោះ​ នឹង​​ចាក់​បញ្ចាំង​​នៅ​រាជ​ធានីភ្នំពេញ​ ក្នុង​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​។

សាលា​ដំបូងនឹង​​បើក​សវនការ​សំណុំរឿង​​កូន​ថៅកែ (ម៉ុង) លក់​រថយន្ត​ដេញ​បុក​និស្សិត

Posted: 29 Apr 2013 12:22 AM PDT

ជនជាប់ចោទ
រាជធានីភ្នំពេញ ៖ សំណុំរឿងដ៏អាក្រក់​មួយ​ដែលជនត្រូវចោទ​ជាកូនថៅកែ​លក់រថយន្ត ហើយត្រូវបាន​មហាជន​ធ្វើអាជីវ​កម្មទិញ​លក់​រថយន្ត​ភាគ​ច្រើន​តែងស្គាល់​​ថា ជាជន​អន់​ចរិតបើក​រថយន្តទំនើប​ដេញបុកនិសិ្សត កាលពីពាក់កណ្តាល​ខែកុម្ភៈ កន្លងទៅ​​ ។ នៅ​​រសៀល​ថ្ងៃទី២៩ មេសានេះ សាលា​ដំបូង​រាជធានីភ្នំពេញ បាននឹង​គ្រោងលើក​យកមក​បើកសវនា​ការ​ជំនុំជម្រះ​តាមការចោទ​ប្រកាន់ពីបទប៉ុនប៉ង

ចោរ​ភ្ញាក់​រឭក​យក​កង់​សង​ម្ចាស់​វិញ​ និង​សុំ​​ទោស​

Posted: 29 Apr 2013 12:17 AM PDT

ចោរ​ភ្ញាក់​រឭក​យក​កង់​សង​ម្ចាស់​វិញ​ និង​សុំ​​ទោស​
ចោរ​​ម្នាក់​បាន​លួច​កង់​អ្នក​ដទៃ​ទៅ​ប្រើ​ប្រាស់​កាល​ពី​ថ្ងៃ​ទី​២០ មេសា តែ​ក្រោយ​មក​យក​ទៅ​សង​ម្ចាស់​វិញ រួម​ទាំង​សំបុត្រ​សារ​​ភាព​ពី​កំហុស​ និង​​សុំ​ទោស​ផង ។ចោរ​នោះ​ជា​និស្សិត​​បាន​សរសេរ​នៅ​ក្នុង​សំបុត្រ​​​ថា​ «​រូប​គេ​ស្រវឹង​ និង​យប់​ជ្រៅ​គ្មាន​រថ​យន្ត​ក្រុង​​ជិះ​ត្រឡប់​ទៅ​ផ្ទះ​ រួម​ទាំង​​គ្មាន​ប្រាក់​គ្រប់​គ្រាន់​ក្នុង​ការ​​ជិះ​តាក់​ស៊ី ទើប​សម្រេច​ចិត្ត​លួច​​កង់​» ។

លោក​រដ្ឋ​មន្ត្រី​ ស៊ុយ​ សែម​ សម្ពោធ​សាលា​ភត្ត​វត្ត​គិរី​បុទុម្ព​រ​ស្រុក​វាល​វែង​

Posted: 29 Apr 2013 12:15 AM PDT

លោក​រដ្ឋ​មន្ត្រី​ ស៊ុយ​ សែម ក្នុងពិធីសម្ពោធ​សាលា​ភត្ត​វត្ត​គិរី​បុទុម្ព​រ​ស្រុក​វាល​វែង
ខេត្ត​ពោធិ៍​សាត់​ ៖ សា​លា​ភត្ត​វត្ត​គិរី​បុទុម្ព​រ​នៅ​ឃុំ​ប្រមោយ​ ស្រុក​វាល​វែង​ ដែល​ទើប​ស្ថាបនា​ រួច​បាន​ធ្វើ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នា​រសៀល​ថ្ងៃ​ទី​២២​ មេសា​ ២០១៣​ ក្រោម​អធិប​តី​ភាព​លោក​ ស៊ុយ​ សែម​ រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហ​កម្ម​រ៉ែ​ និង​ថាម​ពល​ ។ លោក​ ឆេ​ ឈីវ​ អភិបាល​ស្រុក​វាល​វែង​បាន​ឱ្យ​ដឹង​ថា​ សា​លា​ភ​ត្ត​នេះ​ទំហំ​១៦​ម៉ែត្រ​គុណ​នឹ​ង​៤០​ម៉ែត្រ​ ធ្វើ​អំពី​ថ្ម​ដំបូល​ប្រក់​ក្បឿង​

សម្តេច​ ហ៊ុន សែន ៖ ការ​ដាក់​បញ្ចូល​យុវជន​​ដែល​ជាកូន​មន្ត្រី​​ជាន់ខ្ពស់​​​ជាបេក្ខ​ភាព​តំណាង​រាស្ត្រ គឺ​​មិន​មែន​ជា​បក្សពួកនិយម ឬ​ក៏​គ្រួសារ​​និយម​ទេ

Posted: 29 Apr 2013 12:03 AM PDT

រាជ​ធានីភ្នំពេញ ៖ សម្តេចនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់​ឲ្យដឹងនៅព្រឹកថ្ងៃ​ច័ន្ទ​នេះថា ការ​ដាក់បញ្ចូល​យុវជន ដែលជា​កូន​មន្រ្តីជាន់ខ្ពស់គណ​បក្សប្រជាជនកម្ពុជាជា​បេក្ខភាពតំណាងរាស្ត្រ គឺមិនមែនជាបក្ស​ពួកនិយម ឬក៏គ្រួសារនិយមទេ គ្រាន់តែជា​ការបន្តវេន​ពីថ្នាក់ដឹកនាំ​​គណបក្សប្រជាជន​កម្ពុជា ។ សម្តេចបានបន្តថា បើគណ​បក្សប្រឆាំងនិយាយ​ថា មិនទទួល ស្គាល់​យុវជន

អ្នក​ភូមិស្ទឹង​បត់​នាំ​គ្នា​ដាំ​ឈូក​លក់​​ដើម្បី​ជួស​ជុល​ស្រូវ​វស្សា​ដែល​ខូច​ខាត

Posted: 29 Apr 2013 12:00 AM PDT

អ្នក​ភូមិស្ទឹង​បត់​នាំ​គ្នា​ដាំ​ឈូក​លក់​​ដើម្បី​ជួស​ជុល​ស្រូវ​វស្សា​ដែល​ខូច​ខាត
ក្រុង​ប៉ោយ​ប៉ែត​ ៖ ​ប្រជាពល​រដ្ឋ​នៅ​ភូមិ​ស្ទឹង​បត់​​​ សង្កាត់ប៉ោយ​ប៉ែត​ ​ក្រុង​ប៉ោយ​ប៉ែត​ បាន​នាំ​គ្នា​ងាក​មក​ដាំ​ឈូក​​​លក់​វិញ​​​បន្ទាប់​ពី​ស្រូវវស្សា​​ត្រូវ​ទឹក​ជំនន់​​​លេប​ត្របាក់​​​អស់​​​នៅ​សល់​តែ​ដីទទេ​​នា​​ពេល​កន្លងមក​ ។ ​ពួកគាត់​និយាយថា ប៉ុន្មាន​​ឆ្នាំ​ចុងក្រោយ​​ដំណាំស្រូវ​រដូវវស្សា​​របស់​ពួក​គាត់​​ត្រូវ​​ទឹក​ជំនន់​លិច​លង់​​គ្មាន​សល់​​​អ្វី​ឡើយ​ ។ ​ដូច្នេះ​ដើម្បីកែ​ប្រែ​ជីវ​ភាព​ថ្មី​​មា​នតែ​ការ​​ជ្រើស​រើស​​យក​មុខ​របរ​ថ្មី​​គឺ

ភ្លៀង១​មេ​ធំ​រលំ​ផ្ទះ​របើក​​ដំបូល​រោង​៣៧​ខ្នង និង​រន្ទះ​បាញ់​​របួស​ម្នាក់​

Posted: 28 Apr 2013 11:51 PM PDT

ផ្ទះ​ប្រជា​ពលរដ្ឋ​ដែល​របើក​ដំបូលដោយ​សារ​ភ្លៀង​មួយ​មេ
ខេត្ត​កំពង់ចាម ៖ ភ្លៀងធ្លាក់មួយ​​មេ​ធំលាយឡំ​ទៅដោយខ្យល់​ព្យុះ និងរន្ទះបាន​ធ្វើឲ្យលំនៅឋាន​របស់ប្រជា​ពល​រដ្ឋរួមទាំងរោង​នៅភូមិ​ស្លាប​ក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ចំនួន៣៧​ខ្នង ប៉ើងដំបូលនិង​បាក់​បែកខ្ទេចខ្ទី ​កាល​ពី​វេលា​ម៉ោង៤និង៣០នា​ទី​រសៀល​ថ្ងៃទី​២៨ មេសា ២០១៣ និងរង​គ្រោះអ្នក​ឃ្វាល​​ពពែម្នាក់ ដោយសារតែ​រន្ទះបាញ់​ផងដែរ ។

ជាង​មួយ​សប្តាហ៍​នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ទប់​ស្កាត់​ពល​ករ​បាន​ជិត​2.000​នាក់​ មាន​កុមារ​25​នាក់​

Posted: 28 Apr 2013 11:45 PM PDT

ជាង​មួយ​សប្តាហ៍​នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ទប់​ស្កាត់​ពល​ករ​បាន​ជិត​2.000​នាក់​ មាន​កុមារ​25​នាក់​
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ក្នុង​រយៈ​ពេល​ជាង​១​សប្តាហ៍​ ក្រោយ​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៦ មេសា​ កម្លាំង​នគរ​បាល​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនីតិ​ជន​ សហការ​ជា​មួយ​នគរ​បាល​នៃ​អធិការ​ដ្ឋាន​ស្រុក​-ក្រុង​ជាប់​ព្រំដែន​ នគរ​បាល​នៃ​វរសេនា​តូច​ការ​ពារ​ព្រំដែន​គោក​ទាំង​៤​ និង​កម្លាំង​ការិយា​ល័យ​នគរ​បាល​ចរា​ចរខេត្ត​ បាន​ចុះ​យុទ្ធនា​

ទាក់​ទង​ស្រឡាញ់​គ្នា​តាម​ទូរស័ព្ទ​រួចចាប់​រំលោភ​នាងប្តឹង​ប៉ូលិស​

Posted: 28 Apr 2013 11:30 PM PDT

ជន​ល្មើស​ត្រូវ​បាន​ចាប់ខ្លួន
ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ ស្ត្រី​ម្នាក់​បាន​ដាក់​ពាក្យ​ប្តឹង​បុរសម្នាក់​ដោយ​ចោទ​ប្រកាន់​ថា​ បាន​ចាប់​នាង​រំលោភ​សេព​សន្ថវៈ​ក្រោម​ដើម​ពោធិ៍​ក្បែរ​របង​វត្ត​ក្នុង​ឃុំ​គោក​មន​ ស្រុក​បន្ទាយ​អំពិល​ កាល​ពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២២​ មេសា​ ២០១៣ ។​យោង​តាម​ស្ត្រី​រងគ្រោះ​រៀប​រាប់​ថា​ មុន​ពេល​កើត​ហេតុ​ ខណៈ​នាង​កំពុង​ឈរ​និយាយ​ទូរ​ស័ព្ទ​នៅ​ក្រោម​ដើម​ពុទ្រា​មុខ​ផ្ទះ​លើ​ចិញ្ចើម​ផ្លូវ​ ស្រាប់​តែ​បុរសដែល​នាង

ប្រជា​ពល​រដ្ឋ​២៩​គ្រួសារ សុំ​ប្តូរ​ប្លង់​ផ្ទះ​ធ្វើ​ប្លង់​ថ្មី​ អាជ្ញា​ធរ​ដែន​ដី​មិន​ព្រម​

Posted: 28 Apr 2013 11:23 PM PDT

ប្រជា​ពល​រដ្ឋ​សុំ​ប្តូរ​ប្លង់​ផ្ទះ​ធ្វើ​ប្លង់​ថ្មី​
ខេត្ត​ព្រៃវែង ៖ ប្រជាពលរដ្ឋចំនួន​២៩គ្រួសារ ដែលមានផ្ទះ​នៅជុំវិញ​ផ្សារទាន​ភ្លើង ស្ថិតក្នុង​ឃុំស្មោង​ជើង ស្រុកកំចាយ​មារ បាន​ស្នើសុំ​ឱ្យ​លោក​អភិ​បាល​ខេត្តជួយ​ដោះ​ស្រាយ​បញ្ហា​របស់ពួក​គាត់​ដែល​ចង់ឱ្យមន្រ្តីសុរិយោ​ដីវាស់វែងប្តូរប្លង់ថ្មី ហើយអាជ្ញាធរ​ដែនដីជំទាស់​ដោយ​អះ​អាងថា ប្លង់​ផ្ទះរបស់​ពួកគាត់ពាក់​ព័ន្ធជាមួយប្លង់​មេរបស់ផ្សារ​ទានភ្លើង។

អ្នក​ជំនាញ​បរទេស​ផ្តល់​បទ​ពិសោធន៍​ដល់​និស្សិត​កម្ពុជា​ផ្នែក​ផលិត​ភាព​យន្ត​3D

Posted: 28 Apr 2013 11:15 PM PDT

ទិដ្ឋភាពនៅ​ក្នុងពិធីប្រជុំ
រាជធានីភ្នំពេញ ៖​ វិទ្យា​ស្ថាន​ស៊ីហ្គេក​ ដែល​ជា​សាលា​បណ្តុះ​បណ្តាល​ខាង​ផ្នែក​ផលិត​ខ្សែ​ភាព​យន្ត​ជា​លក្ខណៈ​ 3D Animation បាន​រៀប​ចំបើក​សិក្ខា​សាលា​មួយ​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​ និង​ពន្យល់​បង្ហាញ​ដល់​និស្សិត​ដែល​កំពុង​សិក្សា​លើ​ផ្នែក​ផលិត​ខ្សែ​ភាព​យន្ត​ 3D Animation ។ ឮប្រធាន​បទ​ក្នុង​សិក្ខា​សាលា​នេះ​ ស្តី​ពី​ការ​ផលិត​ខ្សែ​ភាព​យន្ត​ ដែល​មាន​ការ​ធ្វើ​បទ​ពន្យល់​បង្ហាញ​ពី

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៩ មេសា ២០១៣

Posted: 28 Apr 2013 11:06 PM PDT

រាជ​​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​​ផ្សារ​​មូល​បត្រ​កម្ពុជា បាន​ប្រកាស​​​​លទ្ធផល​ការ​​​ទិញ​​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញ​លើក​ទី ១ ​និង​​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី២៩ មេសា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

រថយន្ត​ឡង់​គ្រីស្ស័រ​បើក​លឿន​បត់​ផ្លូវ​កោង​ជ្រុល​បុក​គល់​ឈើ​របួស​ធ្ងន់​4​នាក់​

Posted: 28 Apr 2013 11:00 PM PDT

​រថយន្ត​ត្រូវបាន​ខូចខាតទាំងស្រុង
ខេត្ត​បាត់​ដំបង​ ៖​ បុរស​៤​នាក់​រង​របួស​ធ្ងន់​ក្នុង​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​ដោយ​សារ​ជិះ​រថយន្ត​បុក​គល់​ឈើ​ កាល​ពី​វេលា​ម៉ោង​១រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៨ មេសា​ ត្រង់​ចំណុច​ផ្លូវ​កោង​ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ភូមិ​រតនៈ​ សង្កាត់​រតនៈ​ ។ លោក​ម៉ែន បូរី​ នាយ​ផ្នែក​ដំណោះ​ស្រាយ​ចរា​ចរណ៍​ខេត្ត​បាន​ឱ្យ​ដឹង​ថា​ រថយន្ត​ឡង់​គ្រីស្ស័រ​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​

គោយន្ត​កន្ត្រៃ​សាក​កម្លាំង​ជា​មួយ​​ម៉ូតូ​ឌ្រីម​របួស​​ធ្ងន់​​2​នាក់

Posted: 28 Apr 2013 10:45 PM PDT

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ គោយន្ត​​​​កន្ត្រៃ​​​បុក​ជា​មួយ​​ម៉ូតូ​​ហុង​ដា​ឌ្រីម​ បណ្តាល​​ឱ្យ​​អ្នក​បើក​​​​ម៉ូតូ​និង​អ្នក​រួម​​ដំណើរ​​រង​របួស​​​ធ្ងន់​​ទាំង​​​២នាក់​​ ​​។ គ្រោះ​ថ្នាក់​​​ចរាចរណ៍​នេះ​បាន​កើត​​ឡើង​ នៅ​​​វេលា​ម៉ោង​​១​និង​៥០នាទី​​​រសៀល​ថ្ងៃទី​២៦ ​​មេសា ​​​នៅ​​លើកំណាត់​ផ្លូវ​​ជាតិ​​លេខ​​​៥៦A ក្នុង​​ភូមិ​ស្ទឹង​​​ ឃុំ​រលួស ស្រុក​ស្វាយ​ចេក ។​

ប្រធានា​ធិបតី​សហ​ព័ន្ធ​បូស្នី​ និង​ហ័រ​ហ្សេ​​ហ្គោ​វីន​ជាប់​គុក​​រឿង​ពុក​រលួយ​​

Posted: 28 Apr 2013 10:38 PM PDT

ប្រធានា​ធិបតី​បូស្នី​ដែល​​ជាប់​ឃុំ​​ឃាំង​
តុលាការ​បូស្នី​បាន​ចេញ​បញ្ជា​​​កាល​ពី​ថ្ងៃ​ទី​២៨ មេសា ​ឱ្យ​ឃុំ​ឃាំង​​ប្រធានា​ធិបតី​សហ​ព័ន្ធ​បូស្នី និង​ហ័រ​ហ្សេ​ហ្គោ​វីន​ ព្រម​ទាំង​អ្នក​ទទួល​ខុស​ត្រូវ​​៤​រូប​ទៀត​ រយៈ​ពេល​​១​ខែ​ ក្នុង​ក្រប​ខណ្ឌ​នៃ​​ប្រតិ​បត្តិ​ការ​ធំ​មួយ​ប្រឆាំង​​អំពើ​ពុក​រលួយ ។ប្រធានា​ធិបតី​រូប​នេះ​​ លោក​ហ្ស៊ីវ​កូ ប៊ូ​ឌី​​មៀរ​ ត្រូវ​​​​ចាប់​ខ្លួន​​កាល​ពី​ថ្ងៃ​ទី​២៦ មេសា​កន្លង​មក​នេះ រួម​ជាមួយ​មនុស្ស​​១៩​នាក់​​ទៀត ។

ម៉ូតូ​អ៊ែរ​ប្លែត​បុក​ឌ្រីម​សេ​125​ពី​ក្រោយ​រង​របួស​ធ្ងន់​3​នាក់​ ស្រាល​ម្នាក់​

Posted: 28 Apr 2013 10:30 PM PDT

ខេត្ត​ស្វាយ​រៀង​ ៖​ មនុស្ស​៣​នាក់​ រង​របួស​ធ្ងន់​ធ្ងរ​ និង​ម្នាក់​រង​របួស​ស្រាល​ ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ១​ ចំណុច​ភូមិ​ប្រសូត​ទី​១​ ឃុំ​កណ្តៀង​រាយ​ ស្រុក​ស្វាយ​ទាប​ កាល​ពី​វេលា​ម៉ោង​១១​ និង​៣៥​នាទី​ព្រឹក​ ថ្ងៃ​ទី​២៦ មេសា​ ។ ប្រភព​ពី​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា​ យុវ​ជន​ឈ្មោះ​ព្រំ​ វាសនា​ អាយុ​២៥​ឆ្នាំ​ រង​របួស​ធ្ងន់​ ជា​សិស្ស​បើក​ម៉ូតូ​ហុង​ដា​អ៊ែរ​ប្លែត​ ឌុប​មនុស្ស​២

រថយន្ត​ឡិច​ស៊ីស​បើក​លឿន​ពេក​ជ្រុល​បុក​ផ្ទះ​គេ​របួស​ស្ត្រី​ម្ចាស់​ផ្ទះ​ម្នាក់​

Posted: 28 Apr 2013 10:15 PM PDT

រថយន្ត​ឡិច​ស៊ីស​បើក​លឿន​ពេក​ជ្រុល​បុក​ផ្ទះ​គេ​របួស​ស្ត្រី​ម្ចាស់​ផ្ទះ​ម្នាក់​
រាជធានីភ្នំពេញ ៖​ រថយន្ត​ឡិច​ស៊ីស​ធុន​ RX300 មួយ​គ្រឿង​បើក​បោះ​ពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ ហើយ​ជ្រុល​ទៅ​បុក​ផ្ទះ​គេ​មួយ​កន្លែង​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ​ ធ្វើ​ឱ្យ​ស្ត្រី​ម្នាក់​ជា​ម្ចាស់​ផ្ទះ​ រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ ហើយ​អ្នក​បើក​បរ​រថយន្ត​បាន​រត់​គេច​ខ្លួន​បាត់​ចោល​រថយន្ត​ ។

​ស៊ី​អ​វី​ស្រវឹង​បើក​បុក​ឡិច​ស៊ីស​ពេញ​ទំហឹង​ខូច​ខាត​ទាំង​សង​ខាង​

Posted: 28 Apr 2013 10:00 PM PDT

រថយន្ត​ត្រូវបានខូចខាត​ទាំងស្រុង
រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​​ CRV ១​គ្រឿង​បើក​បោះ​ពួយ​លឿន​ដូច​ហោះ​ជ្រុល​ទៅ​បុក​រថ​យន្ត​ឡិច​ស៊ីស​ធុន​៤៥០​ពេញ​ទំហឹង​លាន់​សូរ​ដូច​រន្ទះ​ បណ្តាល​ឱ្យ​រង​ការ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​ទាំង​ពីរ​គ្រឿង​ ប៉ុន្តែ​សំណាង​ល្អ​មិន​បណ្តាល​ឱ្យ​មាន​មនុស្ស​​រង​របួស​ឬ​​ស្លាប់​​ឡើយ​ ។ ឧប្ប​ត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍​នោះ​បាន​កើត​ឡើង​ កាល​ពី​វេលា​ម៉ោង​២​និង​១០​នាទី​យប់​រំលង​អ​ធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧​ មេសា

លីក​បាល់​បោះ​កម្ពុជា ២០១៣ ប្រកាស​ដំណើរ​ការ​

Posted: 28 Apr 2013 09:00 PM PDT

ពិធីសន្និសីទសារព័ត៌មាន
​រាជធានីភ្នំពេញ ៖​ ​ព្រឹកថ្ងៃទី​២៩ មេសា សាល Beeline Arena (ជ្រោយ​ចង្វា) មានបើកសន្និសីទ​សារព័ត៌មាន​ធំមួយ ក្រោមប្រធានបទ ប្រកាស​​ដំណើរ​ការការ​ប្រកួត លីកបាល់បោះ​កម្ពុជាលើកទី១ ប្រចាំឆ្នាំ​២០១៣ ដើម្បីដណ្ដើម​ពាន និងប្រាក់​រង្វាន់។ កម្មវិធីនេះ នឹងមាន​ក្រុម​​កីឡា​បាល់​បោះ​ចូល​រួម​ចំនួន១២ក្រុម ដោយធ្វើ​ការប្រកួតគ្នាវិល​ជុំចុះឡើងៗ រហូតឈានដល់ការ​ប្រកួតខ្វែងស្វែង​រកម្ចាស់ពាន និង​

បាញ់​ប្រហារ​មុខ​វិមាន​រដ្ឋា​ភិបាល​អីុតា​លី​ពេល​រដ្ឋា​ភិបាល​ថ្មី​ធ្វើ​សច្ចា​ប្រណិ​ធាន​ចូល​កាន់​​​តំណែង​

Posted: 28 Apr 2013 08:50 PM PDT

​កង​ប៉ូលិស​នៅ​មុខ​វិមាន​រដ្ឋា​ ភិបាល​ក្រោយ​ការ​បាញ់​ប្រហារ
ប៉ូលិស​អីុតាលី​២​នាក់​ និង​អ្នក​ដំណើរ​ម្នាក់​បាន​ត្រូវ​របួស​ដោយ​គ្រាប់​កាំ​ភ្លើង​​ កាល​ពី​​​ថ្ងៃ​ទី​២៨ មេសា នៅ​មុខ​វិមាន​ CHIGI ជា​វិមាន​​រដ្ឋា​ភិបាល​​​នៅ​ទីក្រុង​​រ៉ូម ែដល​ការ​បាញ់​​ប្រហារ​នោះ​ធ្វើ​​ឡើង​ដោយ​បុរស​​​ឥត​ការ​ងារ​ធ្វើ​ម្នាក់​ដែល​អះ​អាង​ថា រូប​គេ​ចង់​បាញ់​លើ​ពួក​អ្នក​​​នយោ​បាយ​ ។

អគ្គិភ័យ​បំផ្លាញ​ផ្ទះ​មួយ​ខ្នង​ទាំងស្រុង​នៅក្រុង​សែន​មនោរម្យ​

Posted: 28 Apr 2013 08:50 PM PDT

ជនរងគ្រោះ​កំពុង​លើកដៃ​សំពះ​សុំ​ជំនួយ​ពីសប្បុរសជន
ខេត្ត​​មណ្ឌលគិរី ៖ ផ្ទះមួយ​ខ្នង រួមជាមួយម៉ូតូនិង​សម្ភារជាច្រើនទៀត ត្រូវបានអគ្គិភ័យ​បំផ្លាញទំាងស្រុង ។ ហេតុការណ៍​នេះ បាន​បង្កឲ្យមាន​​ការភ្ញាក់ផ្អើលកាលពីម៉ោង​ប្រមាណ៦ល្ងាច ថ្ងៃទី២៨ មេសា ២០១៣នេះ ស្ថិតនៅ​ក្នុងភូមិជ្រៃសែន សង្កាត់​មនោរម្យ ក្រុង​សែន​មនោរម្យ ។

សាលា​ក្តី​​ខ្មែរ​ក្រហម​​សម្រេច​ស្តីពី​ការ​បំបែក​កិច្ច​​ដំណើរ​​ការ​នីតិ​វិធី​​នៃ​សំណុំ​រឿង​​០០២

Posted: 28 Apr 2013 08:36 PM PDT

រាជធានីភ្នំពេញ ៖ ​កាលពីថ្ងៃទី​២៦ មេសា ២០១៣ ​កន្លងទៅ​នេះ អង្គ​ជំនុំ​​ជម្រះ​សាលាដំបូង​នៃ​អង្គជំនុំ​​ជម្រះ​វិសាមញ្ញ​​ក្នុងតុលាការ​​កម្ពុជា (អ.វ.ត.ក) ​បាន​ចេញ​សេចក្តី​សម្រេច​ដែល​មាន​​សំអាង​ហេតុ​​របស់​ខ្លួន​ស្តីពី​ការ​បំបែក​​​កិច្ច​ដំណើរ​​ការ​នីតិ​វិធី​នៃ​សំណុំ​រឿង​០០២ ។ ​សេចក្តី​សម្រេច​នេះ​ចេញ​​ក្រោយ​​ពេល​មាន​ការ​ប្រកាស​ដោយ​ផ្ទាល់​មាត់​​អំពី​សេចក្តី​សម្រេច​ស្តីពី​ការ​បំបែក​កិច្ច​ដំណើរ​ការ​នីតិ​វិធី កាលពី​ថ្ងៃទី​២៩

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!