Koh Santipheap Daily

Koh Santipheap Daily


លោក​សុន​ គន្ធរ​ ចុះ​សិក្សា​វាយ​តម្លៃ​លទ្ធផល​នៃ​ការ​ប្រើ​ប្រាស់​សេវា​មីក្រូ​ហិរញ្ញវត្ថុ​

Posted: 30 Apr 2013 12:45 AM PDT

លោក​សុន​ គន្ធរ​ ចុះ​សិក្សា​វាយ​តម្លៃ​លទ្ធផល​នៃ​ការ​ប្រើ​ប្រាស់​សេវា​មីក្រូ​ហិរញ្ញវត្ថុ​
ខេត្តតាកែវ​ ៖ ឆ្លៀត​ក្នុង​ឱ​កាស​អម​ដំណើរ​លោក​ឧបនាយក​រដ្ឋ​មន្ដ្រី​​ សុខ​ អាន​ ចុះ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ជូន​ប្រជា​ពលរដ្ឋ​ចំនួន​២.៣០៣​គ្រួ​សារ​នៅ​ស្រុក​គិរី​វង់​ ខេត្ដ​តាកែវ​ កាល​ពី​ថ្ងៃទី​២៨​ មេសា​ ។​ លោក​ សុន​ គន្ធរ​ ទី​ប្រឹក្សា​ផ្ទាល់​សម្ដេច​តេជោ​ និង​ជា​ប្រធាន​អគ្គនាយក​ធនាគារ​អភិវឌ្ឍ​ជន​បទ​បាន​បន្ដ​ដំណើរ​អញ្ជើញ​ជួប​សំណេះ​សំណាល​សិក្សា​វាយ​តម្លៃ​អំពី​លទ្ធផល​នៃ​ការ​ប្រើ​ប្រាស់​សេវា

កាមរី​ដឹក​ឈើ​បែក​កង់​​រេ​ចង្កូត​បុក​ម៉ូតូ​មន្ត្រី​យោធា​នៅ​ស្រុក​ស្នួល​ស្លាប់​

Posted: 30 Apr 2013 12:44 AM PDT

រថយន្តបង្ក
ខេត្ត​ក្រចេះ ៖ ​មន្ត្រី​យោធា​ម្នាក់​បាន​ស្លាប់​នៅ​នឹងកន្លែង​ក្រោយ​ពី​ជួប​ឧប្បត្តិ​ហេតុ​​គ្រោះថ្នាក់​ចរា​ចរណ៍​​បង្ក​ឡើង​រវាង​រថយន្ត​កាមរី​​ដឹក​ឈើ​ប្រណីត​​បុក​ជា​មួយ​ម៉ូតូ​​កាលពី​យប់​ថ្ងៃទី​២៩ មេសា នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​ស្ថិត​ក្នុងភូមិ​ផ្អាក ឃុំ​ស្នួល ​ស្រុក​ស្នួល ។ ​បុរស​រងគ្រោះ​រូប​នេះ​ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ​គង់ សំអុល អាយុ​៣៩​ឆ្នាំ ជា​មន្ត្រី​យោធា​​​នៅវរសេនា​តូច​លេខ​២១២ ​និង​បាន​ជិះ​ម៉ូតូ​ម៉ាក​

ប៉ូលិស​ខណ្ឌ​សែនសុខ ចាប់​ខ្លួន​ជនបរទេស​ម្នាក់​ជំនាញគាស់​ផ្ទះ​

Posted: 30 Apr 2013 12:41 AM PDT

ជនសង្ស័យដែល​ត្រូវសមត្ថកិច្ច​ឃាត់​ខ្លួន​
​រាជធានីភ្នំពេញ ៖ ជនសង្ស័យ​បរទេស​​ស្បែក​.ស​ម្នាក់​មាន​វ័យ​ប្រមាណ​ជា​​៤៥​​ឆ្នាំ ត្រូវ​បាន​សន្តិ​សុខ​ចាប់​ខ្លួន​ប្រគល់​​ឱ្យ​សមត្ថ​កិច្ច​នគរបាល​​ព្រហ្ម​ទណ្ឌ​ខណ្ឌ​សែនសុខ​ ចាត់​ការ​តាម​នីតិ​វិធី​ បន្ទាប់​ពី​បុរស​បរទេស​រូប​នេះ​ធ្វើ​សកម្ម​ភាព​គាស់​បន្ទប់​ដាក់​សម្ភារ​ជាន់ទី៥ របស់​សណ្ឋា​គារ​សាន់​ថោន ដែល​មាន​ទីតាំង​​ក្បែរ​ផ្សារ​រតនៈ​ផ្លាហ្សា នៅ​លើផ្លូ​សហ​ព័ន្ធ​រុស្ស៊ី​ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ កាលពី​វេលា​ម៉ោង​​

ជប៉ុន​បង្កើន​ការ​វិនិយោគ​​ទ្វេ​ដង​នៅកម្ពុជា​

Posted: 30 Apr 2013 12:37 AM PDT

 លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណំាហុង សំណេះ​សំណាល​ជាមួយ​លោក​​គូម៉ា​ម៉ារ៉ូយូជិ (KUMAMARU yuji)
រាជ​ធានីភ្នំពេញ ៖ មន្ត្រីអ្នកនាំ​ពាក្យក្រសួងការបរទេសនិង​សហប្រតិបត្តិការអន្តរជាតិបានថ្លែងប្រាប់អ្នកកា​សែតថា ការវិនិ​យោគ​របស់​ជប៉ុន​នៅ​កម្ពុជាមានការកើន​ឡើងទ្វេដងបើប្រៀប​ធៀបរវាងឆ្នាំ២០១១ និង២០១២កន្លង​ទៅនេះ ។ ការថ្លែងបែបនេះ​គឺក្រោយ​ពេល​ជំនួប​ពិភាក្សា​រវាងលោកឧប​នាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួង​ការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ និង

លោក​​​វង្សី វិស្សុត​ នាំ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​​នៃ​មូល​និធិ​បាយ័ន​​ព្យាបាល​ជំងឺ​នៅ​​ឃុំ​សំបួរ​មាស​ អ្នក​ភូមិ​​ជាង​1.300​នាក់​​ដែល​មាន​ជំងឺ​​បាន​ទទួល​​ការព្យាបាល​​ដោយ​ឥត​​គិត​ថ្លៃ​

Posted: 30 Apr 2013 12:30 AM PDT

ខេត្ត​កណ្តាល​ ៖ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២៨​ ខែ​មេសា​ ឆ្នាំ​២០១៣​ ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​នៃ​មូល​និធិ​បាយ័ន​បាន​ចុះ​ទៅ​ជួយ​ពិនិត្យ​ និង​ព្យា​បាល​ជំងឺ​ទូទៅ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្មេង ចាស់​ ប្រុស ស្រី​ បាន​ចំនួនជាង​១.៣០០​នាក់​នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​អន្លង់​ស្លែង​ ភូមិ​អន្លង់​ស្លែង​ ឃុំ​សំបួរ​មាស​ ស្រុក​មុខ​កំពូល​ ។

ពលករ​កម្ពុជា​នៅ​ក្រៅប្រទេស​ផ្ញើប្រាក់​មក​ស្រុក​ជាប់​លំដាប់​លេខ​7

Posted: 30 Apr 2013 12:23 AM PDT

ពលករ​កម្ពុជា​នៅ​ក្រៅប្រទេស​ផ្ញើប្រាក់​មក​ស្រុក​ជាប់​លំដាប់​លេខ​7
តាម​របាយ​ការណ៍​ធនាគារ​ពិភព​លោក​ (WB) ស្តី​ពី​ពលករ​ចំណាក​ស្រុក​បញ្ជាក់​ថា​ ពលករ​កម្ពុជា​ដែលធ្វើ​ការ​នៅ​បរទេស​ជាប់​ចំណាត់​ថ្នាក់​លេខ​៧​ ក្នុងតំបន់​អាស៊ី​អាគ្នេយ៍​លើ​ការ​ផ្ញើ​ប្រាក់​មក​ស្រុក​របស់​​ខ្លួន​ដោយ​មាន​តម្លៃ​២៥០​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១២។​ ចំណែក​ហ្វ៊ីលី​ពីន​មាន​ពលករ​បម្រើ​ការ​នៅ​ប្រទេស​ផ្សេងៗ​ទូទាំង​ពិភពលោក​ជាង​១២,៦​លាន​នាក់​ ក្លាយ​ជា​ដែន​ដី​មានពលករ​

គ្រោះ​ថ្នាក់​ចរា​ចរណ៍​៣​កន្លែង ស្លាប់​ម្នាក់ របួស​ធ្ងន់​២​នាក់​

Posted: 30 Apr 2013 12:20 AM PDT

ខេត្ត​បន្ទាយ​មានជ័យ ៖ ​យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ម្នាក់​ស្លាប់ និង​២​នាក់​ផ្សេង​ទៀត​បានរង​របួស​ធ្ងន់​បាក់​ជើង ដោយ​ឧប្បត្តិ​​ហេតុ​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​៣កន្លែង​ផ្សេង​គ្នា ក្នុង​នោះ​​មាន​២​កន្លែង​បណ្តាល​មក​ពី​ផឹក​ស្រា (ចេញ​ពី​ពិធី​មង្គល​ការ) នា​ថ្ងៃទី​២៩ មេសា ២០១៣ ​គឺ​ស្រុក​ស្វាយ​ចេក ស្រុក​ភ្នំ​ស្រុក និង​ស្រុក​មង្គល​បុរី ​។

ឆាក​ប្រយុទ្ធ​ស៊ី​សាច់​ហុត​ឈាម​ក្នុង​ក្លិប​ឌីស្កូ​ស្ប៉ាយ​ឌ័រ​រវាង​ក្រុម​សន្តិសុខ​ និង​ភ្ញៀវ​របួស​ធ្ងន់៣នាក់​

Posted: 30 Apr 2013 12:17 AM PDT

ក្រុម​​អ្នកដើរ​លេង​​ស៊ីរាំ​រែក​ពេល​យប់​នៅ​ក្នុង​ក្លិប​កម្សាន្ត​ឌីស្កូស្ប៉ាយ​​ឌ័រ​៣​នាក់ ក្នុង​ចំណោម​​គ្នា​៤​នាក់
រាជធានីភ្នំពេញ ៖ ក្រុម​​អ្នកដើរ​លេង​​ស៊ីរាំ​រែក​ពេល​យប់​នៅ​ក្នុង​ក្លិប​កម្សាន្ត​ឌីស្កូស្ប៉ាយ​​ឌ័រ​៣​នាក់ ក្នុង​ចំណោម​​គ្នា​៤​នាក់ បាន​រងរបួស​យ៉ាង​ដំណំ​​​ បន្ទាប់​ពី​មានការ​ប្រយុទ្ធ​​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម​មួយ​ជាមួយ​នឹង​ក្រុម​សន្តិសុខ​យាម​នៅក្នុង​ក្លិប​ឌីស្កូ​​ខាងលើ ហើយ​ត្រូវ​​បានក្រុម​សន្តិសុខ​នោះ​ប្រដាប់​​​ដោយដំបង​គ្រប់ដៃ​​វាយសំពង​​ឥត​ប្រណី​​​នៅ​ក្នុង​ខណៈ​​ពេល​មាន​ជម្លោះ​គ្នា​បន្តិចបន្តួចប៉ុណ្ណោះ

សាលា​ក្តី​ខ្មែរ​ក្រហម​សម្រេច​ស្តី​ពី​ការ​បំបែក​កិច្ច​ដំណើរ​ការនីតិ​វិធី​នៃ​សំណុំ​រឿង​002

Posted: 30 Apr 2013 12:15 AM PDT

រាជ​ធានី​ភ្នំពេញ ​៖ កាល​ពីថ្ងៃ​ទី​២៦ មេសា ​កន្លង​ទៅ​នេះ​ អង្គ​ជំនុំ​​​​ជម្រះ​​សាលា​ដំបូង​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុងតុលា​ការ​កម្ពុជា (អ.វ.​ត.ក)​ បានចេញ​សេចក្តី​សម្រេច​ដែល​មាន​សំអាង​ហេតុ​របស់ខ្លួន​ស្តី​ពី​ការ​បំបែក​កិច្ច​ដំណើរ​ការ​នីតិវិធី​នៃសំណុំ​រឿង​០០២ ។ សេចក្តី​សម្រេច​នេះ ចេញ​ក្រោយ​​ពេល​មាន​ការ​ប្រកាស​ដោយ​ផ្ទាល់​មាត់​អំពី​សេចក្តី​សម្រេច​ស្តី​ពី​ការ​បំបែក​កិច្ច​ដំណើរ​ការ​នីតិវិធី​

រថយន្ត​ទីកូ​​ជនជាតិ​ចិន​បុក​ម៉ូតូ​គុប​៩០ ស្លាប់​ម្នាក់​ របួស​ធ្ងន់​២​​នាក់​

Posted: 30 Apr 2013 12:12 AM PDT

រថយន្ត​បង្ក​ហេតុ
ខេត្ត​កណ្តាល ៖ ​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​​កន្លែង​​ និង​បុរស​២​នាក់​ទៀត​រង​របួស​ធ្ងន់ ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​រវាង​រថយន្ត​ម៉ាក​ទីកូ ពណ៌​ក្រហម បើក​​ដោយ​ជន​ជាតិ​ចិន​​​បុក​ជា​មួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុប​៩០ ពណ៌​ទឹក​ប៊ិច ​​ជិះ​គ្នា​​៣​នាក់ ​ក្នុង​ទិស​ដៅ​​បញ្ច្រាស​ទិស​គ្នា​​ចំពី​មុខ​ពេញទំហឹង ។ ហេតុការណ៍​នេះ​កើតឡើង​កាល​ពីវេលា​​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃទី​២៩ មេសា ២០១៣ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២១A ស្ថិតក្នុង​ភូមិ​​ព្រែក​តា​ព្រីង

រង្គសាល​ភូស​ស៊ី​ខេត​នៅសង្កាត់​​ផ្សារ​កណ្ដាល​ទី​1ត្រូវ​ភ្លើង​ឆាប​ឆេះ​ទាំង​ព្រឹក​

Posted: 30 Apr 2013 12:00 AM PDT

ទិដ្ឋភាព​នៅកន្លែងភ្លើង​ឆេះ
រាជធានីភ្នំពេញ​ ៖ ការ​ភ្ញាក់​ផ្អើល​ឆោ​ឡោ​មួយបាន​កើត​ឡើង​​កាល​ពី​​វេលា​ម៉ោង​៨​និង​៣០នាទី​ព្រឹក​ថ្ងៃទី​២៩​មេសា​ ខណៈ​មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ចេញ​ពី​ខាង​ក្រោយ​​រង្គសាល​ភូសស៊ី​​ខេត​ដែល​មាន​អាសយដ្ឋាន​លេខ​២១៧​E​ ផ្លូវ​លេខ​១៣៦ ភូមិទី​៣​ សង្កាត់​ផ្សារ​កណ្ដាល​ទី​១​ ខណ្ឌ​ដូន​ពេញ​ ។​ ទោះ​បី​ជា​បែប​ណា ​អគ្គិភ័យ​នេះ​មិន​បណ្ដាល​ឱ្យ​ឆេះ​រាល​ដាល​ដល់​លំនៅ​ឋាន​អ្នក​ជិត​ខាង​ទេ​​ ដោយ​

រក​ឃើញ​ទី​ក្រុង​បុរាណ​កប់​បាត់​នៅ​បាត​សមុទ្រ​ប្រទេស​អេហ្សុីប​

Posted: 29 Apr 2013 11:56 PM PDT

រក​ឃើញ​ទី​ក្រុង​បុរាណ​កប់​បាត់​នៅ​បាត​សមុទ្រ​ប្រទេស​អេហ្សុីប​
ទី​ក្រុង​បុរាណ​ប្រទេស​អេហ្សុីប​ដែល​​បាន​លិចបាត់​ក្រោម​សមុទ្រ​កាល​ពី​១២០០​ឆ្នាំ​មុន​កំពុង​ចាប់​ផ្ដើម​លាត​ត្រដាង​ពី​ជីវិត​នៅក្នុង​កំពង់​ផែ​Thonis-Heracleion ដែល​ទាក់​ទង​នឹង​រឿង​ព្រេង​និទាន​ ។​ អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្ស​​ ទី​ក្រុង​នោះ​​ត្រូវ​បាន​គេ​គិត​ថា​ជា​រឿង​ព្រេង​និទាន​ ជា​ទី​​ក្រុង​ដែល​ត្រូវ​បាន​ពណ៌នា​យ៉ាង​អស្ចារ្យ​នៅ​ក្នុង​កំណាព្យ​Homer ប៉ុន្ដែ​ធាតុ​ពិត​ទីក្រុង​នោះ​បាន​កប់​នៅ

​ប្រកាស​សាល​ក្រម​​សំណុំរឿង​​កូន​ថៅកែ (ម៉ុង) ថ្ងៃ​ទី​២១ ឧសភា

Posted: 29 Apr 2013 11:46 PM PDT

ជនសង្ស័យដែល​តុលាការ​ប្រកាស​សាល​ក្រម
រាជធានីភ្នំពេញ ៖ សំណុំរឿង​​កូន​ថៅកែ ម៉ុង ដែល​បើក​រថយន្ត​ដេញ​បុក​និស្សិត ហើយ​ត្រូវ​បាន​សាលា​ដំបូង​បើក​សវនា​ការ​កាល​ពី​រសៀល​ថ្ងៃទី​២៩ មេសា ២០១៣ ​នោះ បាន​លើក​ពេល​ប្រកាស​សាល​ក្រម​ទៅ​ថ្ងៃ​​ទី​២១ ឧសភា ២០១៣ ។ សូម​បញ្ជាក់ថា សំណុំរឿងដ៏អាក្រក់​មួយ​ដែលជនត្រូវចោទ​ជាកូនថៅកែ​លក់រថយន្ត ហើយត្រូវបាន​មហាជន​ធ្វើអាជីវ​កម្មទិញ​លក់​រថយន្ត​ភាគ​ច្រើន

ក្រុម​កំប្លែង​នាយពែក​មី​សម្ដែងអប់រំ​កម្មករ​ពី​បញ្ហា​អគ្គិភ័យ​និង​បង្ការគ្រោះ​ថ្នាក់​ការងារ​

Posted: 29 Apr 2013 11:45 PM PDT

ការ​សម្តែងរបស់ក្រុម​កំប្លែង​នាយ​ពែកមី
រាជធានីភ្នំពេញ​ ៖ ក្រុម​កំប្លែង​នាយ​ពែក​មី​បាន​សម្ដែង​រឿង​ខ្លី​ជូន​កម្មករ-​កម្មការិនី​ជាង​១.២០០នាក់​ មក​ពី​បណ្ដា​រោង​ចក្រ​នានា​ ក្នុង​រាជ​ធានី​ភ្នំពេញ​ ទស្សនា​ក្នុង​ឱ​កាស​អបអរ​សាទរ​ទិវា​ពិភព​លោក​ និង​សុវត្ថិភាព​ការងារ​ ក្រោម​ប្រធាន​បទ​ «​លើក​កម្ពស់​សុវត្ថិភាព​អគ្គិភ័យ​​ និង​បង្ការ​គ្រោះ​ថ្នាក់​នៅ​កម្ពុជា​»​ កាលពី​ថ្ងៃទី​២៨​ មេសា​ នៅ​តំបន់សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ ក្នុង​សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍

ដេវីដ ហេ​ ជួបអ្នក​ប្រើ​កណ្តាប់​ដៃ​អា​ល្លឺ​ម៉ង់​ម៉ា​នូ​អែល ឆា ខែមិថុ​នា​ខាង​មុខ

Posted: 29 Apr 2013 11:36 PM PDT

​ីឡាករ​ប្រដាល់​អង់​គ្លេស​ដេវីដ ហេ​
អតី​ត​ជើង​ឯក​ទម្ងន់​ធ្ងន់​ពិភព​លោក​ស្ថា​ប័ន WBA ដេវីដ ហេ​ បាន​ប្រកាស​ថា​ ខ្លួននឹង​ឡើង​សង្វៀន​ប្រ​កួត​ជា​មួយ​កីឡាករ​អា​ល្លឺ​ម៉ង់​ម៉ា​នូ​អែល ឆា​នៅ​ថ្ងៃ​ទី​២៩​ខែ​មិថុ​នា​ខាង​មុខ​នេះ​ ដោយ​ទី​កន្លែង​ប្រ​កួត​គឺ​នៅ​សង្វៀន Manchester Arena ក្រុង Manchester ប្រ​ទេស​អង់​គ្លេស ។​

អូដលី ហារី​សុន​ បន្លុយ​ពាក្យ​ពី​ការ​ចូល​និ​វត្តន៍​

Posted: 29 Apr 2013 11:33 PM PDT

កីឡាករ​ប្រដាល់​អង់​គ្លេសអូដលី ហារី​សុន
បន្ទាប់​ពី​ចាញ់កីឡាករ​អា​មេរិក​ដេអុន​ថាយ វីល​ឌ័រ​​ដោយ​សន្លប់​នៅ​ក្នុង​ការ​ប្រ​កួត​នា​ក្រុង​ Sheffield ទឹក​ដី​កំ​ណើត​របស់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​​នេះ អតីត​ជើង​ឯក​អូ​ឡាំ​ពិក​អូដ​លី ហារី​សុន បាន​បង្ហាញ​ពី​បំណង​បញ្ចប់​អា​ជីព​របស់​ខ្លួន ។​​ហារី​សុន​ដែល​មាន​វ័យ​៤១​ឆ្នាំ​ហើយ​នោះ​ ត្រូវ​វីល​ឌ័រ​ វាយ​ឱ្យ​សន្លប់​រាប់​ដល់​១០​ងើប​ដើរ​មិន​ត្រង់​ផ្លូវ​ ​​។

លោក​អេឡេ​ស្តូន​កែ​​ប្រែ​មូល​និធិ​​ប្រាក់​រង្វាន់​​សម្រាប់​​ក្រុម​​ F1

Posted: 29 Apr 2013 11:31 PM PDT

លោក​បឺនី អេឡេស្តូន ​​ប្រ​ធាន​ហ្វមមូ​ឡា​វ័ន​ពិភព​លោក​បាន​ប្រ​កាស​ថា ក្រុម​ប្រណាំង​ដែល​បញ្ចប់​រដូវ​កាល​នេះ​ក្នុង​ចំ​ណាត់​ចុង​ក្រោយ​គេ​បំផុត​នឹង​មិន​ទទួល​បាន​ទឹក​ប្រាក់​រង្វាន់​​ទេ ។​​ ​នៅ​លើ​តារាង​ប្រតិទិន​ហ្វមមូ​ឡា​វ័ន​ឆ្នាំ​២០១៣​នេះ​ មាន​ក្រុម​ចំ​នួន​១១​ហើយ​លោក​អេឡេស្តូន​សង្ឃឹម​ថា​ វិ​ធាន​ការ​ថ្មី​នេះ​នឹង​កាន់​តែ​បន្ថែម​នូវ​ក្តី​រំ​ភើប​រីក​រាយ ។ «វា​កាន់​តែ​ធ្វើ​ឱ្យ​មាន​ការ​លើក​ទឹក​ចិត្ត​ហើយ​

មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ងងឹត​មុខ​បើក​រថ​យន្ត​រេ​ចង្កូត​​បុក​រថ​យន្ត​ចត​ស្ងៀម​ស្រុញ​ក្បាល​

Posted: 29 Apr 2013 11:30 PM PDT

មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ងងឹត​មុខ​បើក​រថ​យន្ត​រេ​ចង្កូត​​បុក​រថ​យន្ត​ចត​ស្ងៀម​ស្រុញ​ក្បាល​
រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​ម៉ាក​កូ​រ៉ូ​ឡា​ ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​ប.​មាន​ជ័យ​ 2A-2303 មួយ​គ្រឿង​ដែល​អ្នក​បើក​បរ​គេ​ស្គាល់​ថា​ ជា​ប្រធាន​ការិយា​ល័យ​ស្រាវ​ជ្រាវ​បទ​ល្មើស​នៃ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ជួប​គ្រោះ​ថ្នាក់​ដោយ​បើក​បុក​រថ​យន្ត​ម៉ាក​ហ្វ័ដ​ពណ៌​ទឹក​ប្រាក់​មាន​ស្លាក​លេខ​ភ្នំពេញ​ 2V-2042 មួយ​គ្រឿង​ពី​ក្រោយ​ បណ្តាល​ឱ្យ​រថ​យន្ត​ខ្ទេច​មុខ​ ហើយ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​នោះ​បាន

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី30 មេសា ២០១៣

Posted: 29 Apr 2013 11:21 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី30 មេសា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

រថយន្ត​ឡិច​ស៊ីស​បើក​បោះ​ពួយ​បុក​ដើម​ឈើ​ងាប់​បាក់​រលើង​ទាំង​ឫស

Posted: 29 Apr 2013 11:15 PM PDT

រថយន្ត​ឡិច​ស៊ីស​បើក​បោះ​ពួយ​បុក​ដើម​ឈើ​ងាប់​បាក់​រលើង​ទាំង​ឫស
រាជធានីភ្នំពេញ ៖​ រថយន្ត​ឡិច​ស៊ីស​ RX300 ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2S-1678 មួយ​គ្រឿង​ បើក​បោះ​ពួយ​បុក​ដើម​ឈើ​ងាប់​ប៉ុន​ភ្លៅ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​ដាច់​រលើង​ទាំង​ឫស​ ហើយ​រថយន្ត​ក្រពឹត​មុខ​រង​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ​ ។ គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៨ មេសា​ នៅ​វិថី​ឧកញ៉ា​ទេព​ផន​ កែង​ផ្លូវ​លេខ​២៣៧​ សង្កាត់​ផ្សារ​ដេប៉ូ

នា​យក​រដ្ឋ​មន្ត្រី​ស៊ីរី​​ថ្កោល​ទោស​ការ​វាយ​ប្រហារ​សំដៅ​លើ​ក្បួន​រថ​យន្ត​របស់​លោក​​

Posted: 29 Apr 2013 11:07 PM PDT

​រថ​យន្ត​បឺស​ឆេះ​​​ពេល​​រង​ការ​វាយ​ប្រហារ​
នាយក​រដ្ឋ​មន្ត្រី​​ស៊ីរី​ លោក​ វ៉ា អែល អាល់​ ហាល​គី កាល​ពី​ថ្ងៃទី​២៩​មេសា បាន​ថ្កោល​ទោស​​​ចំពោះ​ការ​វាយ​ប្រហារ​ភេរ​វ​កម្ម​ដោយ​គ្រឿង​​ផ្ទុះ​សំដៅ​លើ​ក្បួន​រថយន្ត​របស់​លោក​​ កាល​ពី​ថ្ងៃ​ទី​២៩ េមសា ​ដោយ​ហៅ​​​ការ​វាយ​ប្រហារ​នេះ​ថា​ជា​សញ្ញា​នៃ​ការ​ក្បត់​ពាក្យ​សន្យា​របស់​ពួក​ឧទ្ទាម​។

ទាហាន​បារាំង​ទី​6​ស្លាប់​នៅ​ប្រទេស​ម៉ាលី​​

Posted: 29 Apr 2013 11:06 PM PDT

កង​ទាហាន​បារាំង​​កំពុង​​ធ្វើ​ប្រតិ​បត្តិ​ការ​​នៅ​ម៉ាលី​
អាជ្ញា​ធរ​បារាំង​រាយ​ការណ៍​ថា ទាហាន​​បារាំង​ម្នាក់​ត្រូវ​ស្លាប់​កាល​ពី​រសៀល​ថ្ងៃ​ទី​២៩ មេសា​ នៅ​​ភាគ​ឦ​សាន​ម៉ាលី ក្រោយពី​រថ​យន្ត​របស់​គេ​​បើក​ប៉ះ​ចំ​គ្រឿង​ផ្ទុះ​មួយ​​មក ។នេះ​ជា​ទាហាន​បារាំង​ទី​​៦​ហើយ​ស្លាប់​នៅ​ប្រទេស​​ម៉ាលី​តាំង​ពី​​ចាប់​ផ្តើម​ប្រតិ​បត្តិ​ការ​មាន​ឈ្មោះ​ថា ​SERVAL ពី​ថ្ងៃ​ទី​១១ មករា​មក ។ ​ទាហាន​​បារាំង​២​នាក់​ក៏​ត្រូវ​របួស​ធ្ងន់​ដែរ​ក្នុង​ការ​ផ្ទុះ​នេះ ។ ពួក​គេ​ត្រូវ​បាន​​បញ្ជូន​តាម​ឧទ្ធ​ម្ភាគ​

កូរ៉េ​ខាង​​ជើង​​អនុញ្ញាត​​ឱ្យ​និយោជិត​​កូរ៉េ​ខាង​ត្បូង​​​ចុង​ក្រោយ​វិល​ត្រឡប់​មក​ប្រទេស​វិញ​

Posted: 29 Apr 2013 11:04 PM PDT

រថ​យន្ត​និយោ​ជិត​កូរ៉េ​ខាង​ត្បូង​ពេល​ចាក​ចេញ​ពី​​កា​អឺ​សុង​
ប្រទេស​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃ​ទី​២៩ មេសា បាន​​អនុ​ញ្ញាត​​ឱ្យ​​និយោ​ជិត​​កូរ៉េ​ខាង​​ត្បូង​​ទាំង​អស់​វិល​ត្រឡប់​ចូល​ស្រុក​​វិញ​ លើ​ក​លែង​តែ​៧​នាក់​​ប៉ុណ្ណោះ ។​​ក្រសួង​បង្រួប​បង្រួម​​កូរ៉េ​ខាង​ត្បូង​ទទួល​បន្ទុក​កិច្ច​ការ​អន្តរ​កូរ៉េ​គូស​បញ្ជាក់​ថា ​ជន​ជាតិ​​កូរ៉េ​ខាង​ត្បូង​​ក្រុម​ចុង​ក្រោយ​មាន​គ្នា​​៤៣​នាក់​ អាច​វិល​ត្រឡប់​ចូល​កូរ៉េ​ខាង​ត្បូង​​វិញ ពុំមាន​​បញ្ហា​កាល​ពី​​​ថ្ងៃ​ទី​២៩ មេសា ក៏​ប៉ុន្តែ​​៧​នាក់​ត្រូវ​ស្ថិត​នៅ​​សិន

កូ​រ៉ូ​ឡា​ស្រវឹង​ធ្លាក់​ភ្នែក​បើក​បុក​រនាំង​ដែក​បាក់​5​ផ្ទាំង​

Posted: 29 Apr 2013 11:00 PM PDT

ទិដ្ឋភាព​នៅកន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​ ៖ រនាំ​ង​ដែក​ចែក​ទ្រូង​ផ្លូវ​ចំនួន​៥​ផ្ទាំង​ រង​ការ​ខូច​ខាត​បន្ទាប់​ពី​​​រថ​យន្ត​កូរ៉ូ​ឡា​ ពណ៌​ស្ករ​​ បើក​ដោយ​បុរស​ស្រវឹង​ស្រា​ជោក​ជាំ​​ទៅ​បុក​ពេញ​ទំហឹង​​​ កាល​ពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៩​ មេសា​ ​តាម​បណ្តោយ​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ខាង​មុខ​មន្ទីរ​ពហុ​ព្យា​បាល​មួយ​កន្លែង​ ស្ថិត​​ក្នុង​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ។ ​

ស្លាប់​1​របួស​ធ្ងន់​2​ដោយសារ​ជិះ​ម៉ូតូ​បុក​គ្នា​ពេញ​ទំហឹង​

Posted: 29 Apr 2013 10:45 PM PDT

សព​ជនរងគ្រោះ
រាជធានី​ភ្នំពេញ ៖ យុវជនម្នាក់​ស្លាប់​ភ្លាមៗ​ ឯ​២​នាក់​ទៀត​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​រហូត​សន្លប់​ស្តូក​ស្តឹង​ ​ត្រូវ​រថយន្ត​សង្គ្រោះ​៧១១​ របស់​មន្ទីរពេទ្យ​កង​ពល​តូច​លេខ​៧០ ​ដឹក​ទៅ​សង្គ្រោះ​នៅម​ន្ទីរពេទ្យ​កាល់​ម៉ែត​ បន្ទាប់​ពី​ពួក​គេ​ជិះ​ម៉ូតូ​២​គ្រឿង​ជ្រុល​ទៅ​បុក​គ្នា​ពេញ​ទំហឹង​លាន់​សូរ​ដូច​រន្ទះ​ ចំណែក​ម៉ូតូ​រងនូវការ​ខូចខាត​យ៉ាង​ដំណំ​ទាំង​ពីរ​គ្រឿង​ ។​

រថយន្ត​ព្រូស​ជ្រុល​បុក​នារី​ម្នាក់​របួស​ធ្ងន់​បើក​រត់​មិន​បាន​យក​ចត​ចោល​

Posted: 29 Apr 2013 10:30 PM PDT

រថយន្តត្រូវបាន​ខូចខាត
រាជធានីភ្នំពេញ ៖​ រថយន្ត​មួយ​គ្រឿង​ម៉ាក​កាមរី​ព្រូស​ ពណ៌​ក្រហម​ ជ្រុល​បុក​អ្នក​ដំណើរ​តាម​ផ្លូវ​រង​របួស​ធ្ងន់​ ហើយ​បើក​យក​ទៅ​ចត​ចោល​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​លេខ​២៥២​ ស្ថិត​ក្នុង​សង្កាត់​បឹង​កេង​កង​ទី១ ខណ្ឌ​ចំការ​មន​ កាល​ពី​វេលា​ម៉ោង​៩ និង​៥០​នាទី​យប់​ ថ្ងៃ​ទី​២៨ មេសា។

ខ្មែរ​ស្លាប់​1 ជន​បរ​ទេស​របួស​ធ្ងន់​1​ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​

Posted: 29 Apr 2013 10:15 PM PDT

ជនរងគ្រោះកំពុង​ត្រូវបាន​សង្គ្រោះ
ខេត្តព្រះសីហនុ ៖​ ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ កាល​ពី​យប់​ថ្ងៃ​ទី​២៦ មេសា​ នៅ​ពុំ​ទាន់​មាន​ការ​ដោះ​ស្រាយ​នៅ​ឡើយ​ គិត​មក​ដល់​ត្រឹម​រសៀល​ថ្ងៃ​២៨ មេសា​ ពីព្រោះ​ជន​រង​គ្រោះ​ដែល​ជា​ជន​បរទេស​ម្នាក់​កំពុង​ស្ថិត​ក្នុង​ការ​ព្យាបាល​នៅ​ឡើយ​ ។ នេះ​បើ​យោង​ពី​លោក​វរ​សេនីយ៍​ទោ ព្រហ្ម​ ពៅ​ នាយ​ការិយា​ល័យ​ខេត្ត​ព្រះ​សីហនុ​ ឱ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​២៨ មេសា​ ។

​រថ​យន្ត​ស្ទូច​ថយ​ក្រោយ​មិន​ប្រយ័ត្ន​ម៉ូ​តូ​បើក​លឿន​ជ្រុល​បុក​ស្លាប់​1​របួស​ធ្ងន់​1​

Posted: 29 Apr 2013 10:00 PM PDT

​រថ​យន្ត​ស្ទូច​ថយ​ក្រោយ​មិន​ប្រយ័ត្ន​ម៉ូ​តូ​បើក​លឿន​ជ្រុល​បុក​ស្លាប់​1​របួស​ធ្ងន់​1​
រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​ស្ទូច​មួយ​គ្រឿង​បាន​បើក​ថយ​ក្រោយ ​ចេញ​ពី​រោង​ចក្រ​មិន​បាន​មើល​ឆ្វេង​ស្តាំ​ឱ្យ​សព្វ​ជ្រុង​ជ្រោយ​ ធ្វើ​ឱ្យ​បុរស​ជិះ​ម៉ូ​តូ​២​នាក់​បើក​បុក​ពេញ​ទំហឹង​ចំ​កង់​ក្រោយ​រថ​យន្ត​បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់​​ ត្រូវ​រថ​យន្ត​សង្គ្រោះ​៧១១​របស់​មន្ទីរ​ពេទ្យ​៧១១​ មន្ទីរ​ពេទ្យ​កង​ពល​តូច​លេខ​៧០​ដឹក​​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល​់​ម៉ែត្រ​ ។

បង្ក្រាប​រថយន្ត​បាឡែន​​ដឹកឈើ​គ្រញូង​នៅស្រុក​ស្ទឹង​សែន​

Posted: 29 Apr 2013 09:08 PM PDT

ខេត្ត​​កំពង់ធំ ៖ រថយន្ដ​បា​ឡែ​ន​​ដឹកឈើ​ក្រ​ញូ​ង​១​គ្រឿង ពណ៌​ស្ករ ​ត្រូវ​សមត្ថ​កិច្ច​បង្ក្រាប​បាន​កាលពី​វេលា​ម៉ោង​៣ និង​១៥នាទី​យប់​ឈាន​ចូល​​ថ្ងៃ​ទី​៣០​​ មេ​សា ​២០១៣ នៅ​ចំណុច​​ភូមិ​ត្រ​ញំ​ង​វែង សង្កាត់​ស្រយូវ ក្រុង​ស្ទឹង​​សែន ​។ យោង​តាម​ប្រភព​​ព័​ត៌​មាន​​ពី​លោក​អ៊ុ​ង យិ​ត នាយ​រង​​ខ​ណ្ឌរដ្ឋបាល​ព្រៃឈើ​កំពង់ធំ​បានឱ្យ​​ដឹង​ថា​ ​ដោយ​ទទួល​បាន​ព័​ត៌​មាន​សម្ងាត់​ពី​បណ្ដាញ​មក​ថា​ មាន​​រថយន្ដ​ដឹក​

មនុស្ស​៣នាក់ស្លាប់​ របួស​១៥នាក់ ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ថ្ងៃទី២៩ មេសា​

Posted: 29 Apr 2013 08:58 PM PDT

រាជ​ធានីភ្នំពេញ ៖ មនុស្ស៣​នាក់ស្លាប់ និងរបួស១៥នាក់ ក្នុងនោះ៥​នាក់របួសធ្ងន់ ដោយសារគ្រោះ​ថ្នាក់ចរាចរណ៍​កើតឡើង៦លើក នៅទូទំាង​​ប្រទេសកាលពី​ថ្ងៃទី២៩ មេសា ២០១៣ ។ ​បើតាមរបាយ​ការណ៍នាយកដ្ឋានសណ្តាប់ធ្នាប់​ក្រសួង​មហាផ្ទៃបាន​​បង្ហាញ​ឲ្យ​ដឹងទៀត​ថា ក្នុងគ្រោះថ្នាក់ចរាចរណ៍​ទាំង៦លើកខាងលើ បាន​បង្កឲ្យខូចខាត​យានយន្តសរុប៦គ្រឿង ក្នុងនោះម៉ូតូ៥​គ្រឿង រថ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!