Koh Santipheap Daily

Koh Santipheap Daily


រដ្ឋ​មន្ត្រី​​ការ​បរ​ទេស​​ចិន​​​​​ទៅ​​ថៃ​ពង្រឹង​ទំនាក់​ទំនង​​ទ្វេ​ភាគី​

Posted: 02 May 2013 01:36 AM PDT

​លោក​ស្រី​យីង​ឡាក់​ និង​រដ្ឋ​មន្ត្រី​​ការ​បរ​ទេស​ចិន​
រដ្ឋ​មន្ត្រី​​ការ​បរ​ទេស​ចិន​ លោក វ៉ាង​​យី ​កាល​ ពី​ថ្ងៃ​ទី​​១ ឧសភា បាន​ជួប​ពិភាក្សា​​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​​​ថៃ​ លោក​ស្រី​ យីង​ឡាក់​ស៊ី​ណា​វ៉ាត្រា ​នៅ​ទីក្រុង​​បាង​កក ដោយ​សន្យា​ជំរុញ​ថែម​ទៀត​នូវ​ទំនាក់​់ទំនង​​ទ្វេ​ភាគី ។ដោយ​អប​អរ​សាទរ​ចំពោះ​ទំនាក់​ទំនង​​មិត្ត​​​ភាព​រវាង​ប្រទេស​ទាំង​២​ លោក​ស្រី​​យីង​ឡាក់​ថ្លែង​ថា ប្រទេស​ថៃ​ត្រៀម​ធ្វើ​ឱ្យ​​ស៊ី​ជម្រៅ​ដល់​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​​ជា​​​សាកល​ជាមួយ​ចិន​

ក្រុង​សេ​អ៊ូល​​ស្នើ​ក្រុង​ព្យុង​យ៉ាង​ធ្វើ​ឱ្យ​មាន​ប្រក្រតី​ភាព​ឡើង​វិញ​នៃ​ប្លុក​​​ឧស្សា​ហ​ក​ម្ម​​កា​​អឺ​សុង​​

Posted: 02 May 2013 01:34 AM PDT

អ្នក​នាំ​ពាក្យ​​ក្រសួង​ការ​បរ​ទេស​កូរ៉េ​ខាង​ត្បូង​
លោក គីម ហ៊ី​យុង​ស៊ុក អ្នក​នាំ​ពាក្យ​​​របស់​ក្រសួង​ការ​បរ​ទេស​​​កូរ៉េ​ខាង​ត្បូង​​អះ​អាង​ជា​ថ្មី​​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ឧសភា ​ពី​ជំហរ​​របស់​កូរ៉េ​ខាង​ត្បូង​​សម្រាប់​ដំណោះ​ស្រាយ​​​​​លើ​ការ​ផ្អាក​​​សកម្ម​ភាព​​នៃ​ប្លុក​ឧស្សាហ​កម្ម​​​អន្តរ​​កូរ៉េ​កា​អឺ​សុង ។លោក​អះ​អាង​ថា ដើម្បី​​ដោះ​ស្រាយ​​​ស​ភាព​ការណ៍​​នៅ​​កា​អឺ​សុង ក្រុង​ព្យុង​យ៉ាង​ ត្រូវ​ដក​ចេញ​​បណ្តា​វិធាន​ការ​អយុត្តិ​ធម៌​របស់​​​ខ្លួន​ ហើយ​ជ្រើស​រើស​​យក​ផ្លូវ​ល្អ​មួយ​

ផ្សារ​តាកែវ​​ឱ្យតែ​មាន​ភ្លៀង​​ធ្លាក់​​តែង​តែ​លិច​លង់​ភក់​ជ្រាំ​ស្អុយ​​រលួយ

Posted: 02 May 2013 01:34 AM PDT

ផ្សារតាកែវលិចលង់ដោយសារ​ទឹកភ្លៀង
ខេត្តតាកែវ ៖ បើ​ទោះ​បីជា​ការ​វិនិ​យោគ​​ផ្សារ​តាកែវ​​ត្រូវបាន​គណៈ​កម្មាធិការ​ចម្រុះ​ដែល​មាន​ចៅហ្វាយ​ខេត្ត​ជា​ប្រធាន​ហើយ​មន្ទីរ​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ​​ខេត្ត​ជាអនុ​ប្រធាន ​បាន​​ប្រគល់​ផ្សារ​តាកែវ​ជា​រូប​ភាព​វិនិយោគ​​ទុន​​រាប់​សិប​ឆ្នាំ​ដោយ​បាន​ធ្វើ​កិច្ច​សន្យា​ដល់​អ្នក​ដែល​ទទួល​ខុស​ត្រូវ​​ឱ្យកែ​លំអ​​សោភ័ណ​ភាព​ក្នុង​ផ្សារ និង​ក្រៅ​ផ្សារ​ឱ្យ​បាន​ស្អាត​ល្អ និង​ត្រូវ​តែអនុ​វត្ត​យក​លុយ​ភាស៊ី​ឱ្យ​បាន​ត្រឹមត្រូវ​ទៅតាម​​សៀវភៅ

ទូរស័ព្ទ​ Samsung ចេញ​ស៊េរី​ La Fleur ផ្គាប់ចិត្ត​មិត្ត​នារីៗ

Posted: 02 May 2013 01:30 AM PDT

រាជធានីភ្នំពេញ ៖ ផលិត​​ផល​​​ទំនើប​ៗ​ប្រកប​ដោយ​​គុណភាព​ខ្ពស់​​របស់​ Samsung ​ចំនួន​​បួន​សេ៊រី​ដែល​ទទួល​បាន​​កា​រ​គាំ​ទ្រ​​​ និង​​ជោគ​ជ័យ​​ដ៏​ត្រចះ​ត្រចង់​​ពី​សំណាក់​​មិត្ត​​​​យុវវ័យ​​​នា​ពេល​​​​​កន្លង​​ទៅនេះ បាន​អភិ​វឌ្ឍ​ខ្លួន​ចេញ​ Version La Fleur ផ្តោត​​សំខាន់​​និង​​​សម្រិត​​សម្រាំង​យ៉ាង​​​ពិសេស​​សម្រាប់​​​មិត្ត​​នារីៗ​ ។​​

តាំង​ពិព័រណ៍​ពាណិជ្ជ​កម្មថៃ​និង​លក់​ទំនិញ​ថោក​ជាង​ទី​ផ្សារ​

Posted: 02 May 2013 01:15 AM PDT

តាំង​ពិព័រណ៍​ពាណិជ្ជ​កម្មថៃ​និង​លក់​ទំនិញ​ថោក​ជាង​ទី​ផ្សារ​
រាជធានី​ភ្នំពេញ​ ៖ នៅ​ស្ថាន​ទូត​ថៃ​ កាល​ពី​ថ្ងៃទី​២៩​ មេសា​កន្លង​មក​នេះ​ មាន​រៀប​ចំ​ធ្វើ​សន្និ​សីទ​កាសែត​ប្រកាស​អំពី​គម្រោង​រៀប​ចំ​ពិព័រណ៍​ពាណិជ្ជ​កម្ម​ថៃ​ឆ្នាំ​២០១៣​ ដែល​គ្រោង​ធ្វើ​​នៅ​កោះ​ពេជ្រ​ចាប់​ពី​ថ្ងៃទី​២​ ដល់​ថ្ងៃទី​៥​ ឧសភា​ ។​ ពិធី​សម្ពោធ​បើក​ពិព័រណ៍​ពាណិជ្ជ​កម្ម​ថៃ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ម៉ោង​៥​ល្ងាច​ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ជាអធិបតី​ភាព​ពី​រដ្ឋ​មន្ដ្រី​ក្រសួង​ពាណិជ្ជ​កម្ម​

លួច​ខ្វេះម៉ាញេតូ​ម៉ូតូ​ត្រូវប្រជាពលរដ្ឋ​ឡោម​ព័ទ្ធ​ចាប់​បាន​ម្នាក់​រត់​រួច​ម្នាក់

Posted: 02 May 2013 01:00 AM PDT

ជនល្មើស​ត្រូវ​បាន​ចាប់ខ្លួន
រាជធានី​ភ្នំពេញ ៖ ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់​បាន​ត្រូវ​ប្រជា​ពលរដ្ឋ​ព័ទ្ធ​ចាប់​ បាន​ ខណៈ​ពេល​កំពុង​ធ្វើ​សកម្ម​ភាព​លួច​ខ្វេះ​ម៉ាញេតូ​ម៉ូតូ​ឌ្រីម​សេ​១២៥​ ពណ៌​ខ្មៅ ស៊េរី​២០០៧​ មួយ​គ្រឿង​ កាល​ពី​វេលា​ម៉ោង​៦​និង​៣៥​នាទី​ល្ងាច​ថ្ងៃ​ទី​៣០​ មេសា​ នៅ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ មុខ​ភោជនីយ​ដ្ឋាន​តេលា​ទឹក​ថ្លា ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ​ ។

ទស្សនាទេសភាព​តាមរូបថត

Posted: 02 May 2013 12:59 AM PDT

សត្វព្រាបហិចហើរលើវេហាស៍​មុខ​ព្រះ​បរម​រាជវាំង
លោក​អ្នក​អាច​ទស្សនាកម្សាន្ត​នូវ​ផ្ទាំង​​ទស្សនីយ​ភាព​សម្រស់​ព្រះ​បរម​រាជវាំង ទេស​ភាព​​នៅតាម​ដងផ្លូវ ផ្ទៃទន្លេ ស្ពាន​អាកាស រុក្ខ​ជាតិ និងទីកន្លែង​ផ្សេង​ៗ​​តាម​រយៈ​រូបភាព​នៅទី​នេះ៕

លោកទ្រី ណារិន ត្រូវបាន​ចូល​កាន់តំណែង​ជាអភិ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ

Posted: 02 May 2013 12:58 AM PDT

ពិធី​ចូល​កាន់តំនែង​ជាអភិ​បាល​ខេត្ត​បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ​​លោក​នាយ​ឧត្តម​សេនីយ៍ កែ គឹម​យ៉ាន ឧប​នាយក​រដ្ឋ​មន្ត្រី​ និងជា​ប្រធាន​អាជ្ញាធរ​​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​អញ្ជើញ​ជា​អធិបតី​​ក្នុងពិធី​ប្រកាស​ចូលកាន់តំណែង​អភិ​បាល-អភិ​បាល​រង​ខេត្ត​បន្ទាយ​មានជ័យ និង​ក្រុង​សិរីសោភ័ណ​ចំនួន​៤​រូប​​សម្រាប់​អាណត្តិ​ទី២ ដែល​ពិធី​នេះ​រៀបចំ​ឡើងនៅ​​​ព្រឹក​ថ្ងៃទី២ ឧសភា នៅ​ខេត្ត​បន្ទាយ​មានជ័យ ។

ព្រឹត្តិការណ៍​ប្រណាំងកង់​ឡើង​ឋានសួគ៌​បូកគោ​ដ៏អស្ចារ្យ​

Posted: 02 May 2013 12:49 AM PDT

ព្រឹត្តិការណ៍​ប្រណាំងកង់​ឡើង​ឋានសួគ៌​បូកគោ​ដ៏អស្ចារ្យ​
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី​២ ឧសភា ​​២០១៣ នៅ​សណ្ឋាគារ​សុខាក្លិប​ ដែល​មាន​ទីតាំង​តាមបណ្តោយផ្លូវ​ព្រះ​នរោត្តម ក្បែរ​រោងកុន​លុច្ស​ បាន​ប្រារព្ធ​​សន្និ​សីទ​​​សារព័ត៌​មាន​​មួយស្តីពី​ការ​​បង្ហាញ​នូវ​ព្រឹត្តិការណ៍​​ប្រណាំង​​កង់ ដែល​នឹង​រៀបចំ​​ធ្វើឡើង​​នៅលើ​កំពូល​ភ្នំបូកគោ​​​នាថ្ងៃទី​៣ ឧសភា ​២០១៣ ក្រោម ប្រធានបទ «​ប្រណាំង​​កង់នៃ​ឋានសួគ៌​បូកគោ» ​ក្រោម​ការ​ឧបត្ថម្ភ​​​ធំ​ពីរ​មណីយ

ពិធី​ប្រកាស​ផ្ទេរ​និង​ប្រគល់​ភារកិច្ច​ការិយាល័យ​គយ​និង​រដ្ឋាករ​កែវ​ផុស​

Posted: 02 May 2013 12:45 AM PDT

ពិធី​ប្រកាស​ផ្ទេរ​និង​ប្រគល់​ភារកិច្ច​ការិយាល័យ​គយ​និង​រដ្ឋាករ​កែវ​ផុស​
ខេត្តព្រះ​សីហនុ ៖ នៅ​ការិយាល័យ​គយ​ និង​រដ្ឋាករ​កែវ​ផុស​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​មេសា​ ឆ្នាំ​២០១៣​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​មន្ត្រី​រាជការ​គយ​ និង​រដ្ឋាករ​​ សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ និង​អាជ្ញាធរ​ដែន​ដី​បាន​ប្រារព្ធ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ លោក​ថោង​ សុខាំភូ ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​កែវ​ផុស​ និង​ប្រគល់​ភារកិច្ច​ជូន​លោក​នុត​ លីឆូយ​ ជា​ប្រធាន​ស្តី​ទី​ការិយាល័យ​គយ​ និង

កា​រ៉ូ​លី​ណា​ ព្រីដ​ គ្រង​មកុដ​បវ​រ​កញ្ញា​​ប៉ា​ណា​ម៉ា​ឆ្នាំ​ 2013

Posted: 02 May 2013 12:42 AM PDT

បន្ទាប់​ពី​ប្រកួត​ប្រជែង​យ៉ាង​ស្វិត​ស្វាញ​ជា​ច្រើន​ដំណាក់​កាល​ បវ​រ​កញ្ញា​​ប្រចាំ​ឆ្នាំ​២០១៣​ របស់​ប្រទេស​ប៉ា​ណា​ម៉ា បាន​រក​ឃើញ​ហើយ ​គឺ​កញ្ញា​​ការ៉ូលី​ណា​ ព្រីដ​មក​ពី​ខេត្ត​ Veraguas ភាគ​ខាងលិច​ប្រទេស​​ ។បវរ​កញ្ញា​កម្ពស់​១,៨៣​ម៉ែត្រ​រូប​នេះ​ បាន​ផ្តួល​បេក្ខ​នា​រី​ចំនួន​១៣​រូប​ផ្សេង​ទៀត​ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ ខណៈ​ពេល​នា​ង​ Melanie Ruiz វ័យ​១៩​ឆ្នាំ ទទួល​បាន​​ចំណាត់​ថ្នាក់​លេខ​២​ ចំណែក​ឯ​

ពស់​ស្រកា​ចាស់​ខាំដៃ​រង​របួស​ឱ្យ​​គ្រូ​ខ្មែរ​​ព្យា​​បាល​​ជិត​កន្លះ​ខែ​អត់​ជា​ ទើប​​បញ្ជូន​ទៅ​​មន្ទីរ​ពេទ្យ

Posted: 02 May 2013 12:38 AM PDT

ស្ត្រីរងគ្រោះ​​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ
ខេត្ត​ប៉ៃលិន ៖ ​ស្ត្រីចំណាស់​​ម្នាក់​ឃើញ​ពស់​​ស្រកា​ចាស់​មួយ​ក្បាល​ដ៏​ធំ​ទម្ងន់​ជិត​មួយគីឡូក្រាម ​ប្រវែងជាង​មួយ​ម៉ែត្រ​​លូន​​នៅក្បែរ​ក្មេងៗ​រត់​លេង​នៅ​ក្រោយ​ផ្ទះរបស់​ខ្លួន ដោយ​នឹក​ស្មានថា ជាពស់ថ្លាន់​ក៏រត់​ទៅចាប់​ បណ្តាល​ឱ្យ​​ពស់​ខាំ​ចំ​ម្រាម​មេដៃ​ខាងឆ្វេង ​ហើម​​ជាំ​ខ្មៅ​ឈឺ​ចុក​ចាប់​មុខ​របួស​រហូត​ដល់​សរសៃ​ឆ្អឹង​ខ្នង ហើយ​ស្ត្រីរូប​នោះ​បាន​មួល​ក្បាល​ពស់​រហូតដាច់​​ រួច​យក​​ឱ្យ​អ្នក​ជិត​​ខាង​ធ្វើ​ម្ហូប​ ។ ចំណែក​​ស្ត្រី​

អតីត​ប្រធានា​ធិបតី​អាមេរិក​លោក​​ខា​ទ័រ​ចង់​ទៅ​កាន់​ក្រុង​ព្យុង​យ៉ាង​​

Posted: 02 May 2013 12:36 AM PDT

លោក​ជី​មី​ខា​ទ័រ​
ប្រភព​ការ​ទូត​មួយ​នៃ​ក្រុង​វ៉ាស៊ីន​តោន​មិន​បញ្ចេញ​​ឈ្មោះ​អះ​អាង​ថា ​អតីត​ប្រធានា​ធិបតី​អាមេរិក​​ លោក​​ជីមី​ ខា​ទ័រ​​ បាន​ផ្ញើ​សារ​លិខិត​​មួយ​ច្បាប់​​ទៅ​​កាន់​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​អាមេរិក​​ លោក​ចន គ័ររី ​ដោយ​ឱ្យ​ដឹង​ថា នា​ពេល​នេះ​​លោក​ធ្វើ​ការ​​ពិភាក្សា​​ជាមួយ​កូរ៉េ​ខាង​​ជើង​ ហើយ​មាន​គម្រោង​​ទៅ​កាន់​​ក្រុង​ព្យុង​យ៉ាង​​ជា​ថ្មី​ម្តង​ទៀត ។

ក្មេង​ជំទង់​ម្នាក់​ជិះ​កង់​ឆ្លង​ផ្លូវ​ម៉ូតូ​បុក​ដួល​រង​របួស​ធ្ងន់​

Posted: 02 May 2013 12:30 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ជំទង់​ម្នាក់​រង​របួស​ធ្ងន់​ធ្ងរ​ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ ប៉ុន្តែ​ដោយសារ​តែ​របួស​ធ្ងន់​ធ្ងរ​ពេក​ ក្រុម​គ្រួសារ​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរ​ពេទ្យ​នៅ​ឯ​ប្រទេស​វៀត​ណាម​ ក្រោយ​ពី​ជិះ​កង់​ឆ្លង​ផ្លូវ​ត្រូវ​ម៉ូតូ​បុក ។​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ​បាន​កើត​ឡើង​ កាល​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១ ឧសភា​ នៅ​លើ​កំណាត់​មហា​វិថី​សហព័ន្ធ​

កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ​​​ ជនប្រមឹក​ហៅ​​ឱ្យ​​ឈប់​កាប់១ពូថៅ​រត់គេចបាត់

Posted: 02 May 2013 12:28 AM PDT

ជនរងគ្រោះកំពុង​សម្រាកក្នុងមន្ទីរពេទ្យ
ខេត្តតាកែវ ៖ បុរស​ម្នាក់​បាន​រង​របួស​​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​​ដឹក​បញ្ជូន​មកព្យា​បាល​​នៅ​មន្ទីរពេទ្យ​​​បង្អែក​ខេត្ត ​​ខណៈ​ពេល​ដែល​បុរស​​រងគ្រោះ​កំពុង​តែ​​ជិះម៉ូតូ​​​នៅតាមផ្លូវ​ ហើយ​ត្រូវ​ជនប្រមឹក​ម្នាក់ ហៅឱ្យ​ឈប់រួច​​កាប់មួយពូថៅ​​​រួច​រត់គេច​ខ្លួនបាត់​ស្រមោល ។

លួចខោ​ខូវប៊យ​ក្នុង​រោង​ចក្រ​រ៉ូស៊ីង​ ប្រុង​យក​ចេញ​សន្តិ​សុខ​ឃាត់​ខ្លួន​បាន​២​នាក់

Posted: 02 May 2013 12:17 AM PDT

ជនសង្ស័យ​បាន​បង្ហាញ​​កន្លែង​​ដែល​លាក់​ទុក​ខោខូវប៊យ​ដែល​លួច​បាន​
រាជធានីភ្នំពេញ ៖ កម្ម​ករ​ចំនួន​២​នាក់​ត្រូវ​សន្តិ​សុខ​រោង​ចក្រ​កាត់​ដេរ ​រ៉ូស៊ីង ​ដែល​​មាន​ទីតាំង ស្ថិត​នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ ចាប់​ខ្លួន​ប្រគល់​ទៅ​ឱ្យ​នគរបាល​ប៉ុស្តិ៍​​​រដ្ឋបាល​ទួលសង្កែ​ កាលពីវេលាម៉ោង​​១០​ព្រឹកថ្ងៃទី​១ ឧសភា ​២០១៣ ​​បន្ទាប់​ពី​ពួក​គេ​បាន​​លួច​ខោ​ខូវ​ប៊យ​ចំនួន​៣៨២​ខោ​ទៅ​លាក់​ទុក​ក្នុង​ឃ្លាំង​​កាលពីវេលាម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​២៦ មេសា ២០១៣ ។

ប្រតិភូ​អង្គការ​យូណេស្កូ​ចុះ​សិក្សា​គម្រោង​ជួស​ជុល​ប្រាសាទ​ព្រះ​វិហារ​និង​អភិរក្ស

Posted: 02 May 2013 12:15 AM PDT

ប្រតិភូ​អង្គការ​យូណេស្កូ​ចុះ​សិក្សា​គម្រោង​ជួស​ជុល​ប្រាសាទ​ព្រះ​វិហារ​និង​អភិរក្ស
ខេត្ត​ព្រះ​វិហារ ៖ ប្រតិភូ​អង្គការ​យូណេស្កូ​មួយ​ក្រុម​ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​អ្នក​ច្បាប់​មក​ពី​សហរដ្ឋ​អាមេរិក​របស់​អង្គការ​យូណេ​ស្កូ​ប្រចាំ​នៅ​កម្ពុជា​ ព្រម​ទាំង​មន្ត្រី​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ ​​និង​ក្រុម​ការងារ​ថ្នាក់​ជាតិ​អភិវឌ្ឍន៍​តំបន់​ប្រាសាទ​ព្រះ​វិហារ​ផង​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨​ មេសា​កន្លង​មក​បាន​ឡើង​ទៅ​កាន់​កំពូល​ភ្នំដង​រែក​ ដើម្បី​សិក្សា​គម្រោង​ជួស​ជុល​គោបុរៈ​ទី​៥​ ជណ្តើរ​បុរាណ​ និង​ស្តារ​ស្រះ​ទឹក​

គេ​ប្រើ​ឱ្យ​យក​កុំ​ព្យូទ័រ​ទៅដោះ​លេខ​កូដ​ប៉ះ​ចំ​កុំព្យូទ័រ​ចោរ​លួច ​ប៉ូលិស​ចាប់​វាយ​ខ្នោះ​

Posted: 02 May 2013 12:06 AM PDT

ជនសង្ស័យដែល​សមត្ថកិច្ចឃាត់​ខ្លួន​
ខេត្ត​ពោធិ៍សាត់ ៖ ​កាលពីថ្ងៃទី​៣០ មេសា ២០១៣ ​ប៉ូលិស​ក្រុង​ពោធិ៍សាត់ ​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ឈ្មោះ​ផល សូប៉ូឡូ ភេទ​ប្រុស អាយុ​​២៨​ឆ្នាំ ​រស់​នៅភូមិ​ស្ពាន​ថ្ម សង្កាត់​ព្រៃញី ក្រុង​ពោធិ៍​សាត់ ​ពីបទ​លួច​កុំព្យូទ័រលេបថប​មួយ​គ្រឿង​របស់​បុគ្គ​លិក​​ក្រុម​ហ៊ុន​វារីអគ្គិសនី​​នៅ​សង្កាត់​រលាប ក្រុងពោធិ៍សាត់ កាល​ពីថ្ងៃទី​​២៦ មេសា ២០១៣ កន្លង​មក​នេះ ។

ខួប​អនុ​ស្សាវ​រីយ៍​លើក​ទី​127​ទិវា​ពល​កម្ម​អន្ត​រ​ជាតិ​1​ឧសភា​

Posted: 02 May 2013 12:00 AM PDT

លោក​ជៀង​ អំ ក្នុង​ពិធីខួប​អនុ​ស្សាវ​រីយ៍​លើក​ទី​127​ទិវា​ពល​កម្ម​អន្ត​រ​ជាតិ​1​ឧសភា​
ខេត្ត​ស្វាយ​រៀង​ ៖ លោក​ ជៀង​ អំ​ អភិ​បាល​ខេត្ត​ស្វាយ​រៀង​ បាន​អញ្ជើញ​ជា​​អធិប​តី​ក្នុង​ពិធី​រំលឹក​ខួប​អនុ​ស្សាវ​រីយ៍​លើក​ទី​១២​៧​ នៃ​ទិវា​ពល​កម្ម​អន្តរ​ជាតិ​(១​ឧ​សភា​១៨៨៦​-១​ឧសភា​២០១៣​)​ ដែល​មាន​ការ​ចូល​រួម​ពី​សំណាក់​មន្ត្រី​អាជ្ញា​ធរ​ក្រុង​ស្វាយ​រៀង​ និង​ក្រុង​បាវិត​ ថ្នាក់​ដឹក​នាំ​មន្ទីរ​ជុំ​វិញ​ខេត្ត​ នាយក​ក្រុម​ហ៊ុន​ និយោ​ជក​ និង​និយោ​ជិត​​សរុប​ជាង​២​ពាន់​នាក់​ ។ ពិ​ធី​នេះ​បាន​រៀប​ចំ​ធ្វើ​កាល​ពី​​ថ្ងៃ​

ម្នាក់​ស្លាប់​ដោយ​រន្ទះ​បាញ់​២​នាក់​លង់​ទឹក​ក្នុង​ថ្ងៃតែមួយ

Posted: 01 May 2013 11:55 PM PDT

​ខេត្ត​ពោធិ៍សាត់ ៖ មនុស្ស​៣​នាក់​បាន​ស្លាប់​ក្នុង​ថ្ងៃតែមួយ​​ និង​​កន្លែង​​ផ្សេង​គ្នា​ ដោយ​សារ​រន្ទះ​បាញ់​ និង​លង់​ទឹក ។ តាម​របាយ​ការណ៍​របស់​សមត្ថ​កិច្ច​មូលដ្ឋាន​បាន​​ឱ្យ​​ដឹង​ថា ​នៅឃុំ​តាលោ ស្រុក​បាកាន ​កាលពី​ថ្ងៃទី​​៣០ មេសា ២០១៣ ​វេលា​ម៉ោង​៣​និង​៣០​​នាទី​រសៀល​​ក្មេង​ស្រី​ម្នាក់​ឈ្មោះ​ឆេ ស្រីខួច ​អាយុ​១១​ឆ្នាំ ត្រូវ​រន្ទះ​បាញ់​ស្លាប់​​ភ្លាមៗ​​ ខណៈ​ពេល​មេឃ​​កំពុងភ្លៀង​ដោយ​នាងបាន​​​ចុះដង​ទឹក​ស្រះខាង​

ការ​លេច​មុខ​ដ៏​កម្រ​​​របស់​​ប្រធានា​ធិបតី​ស៊ីរី​កណ្តាល​ក្រុង​ដាម៉ាស់​​

Posted: 01 May 2013 11:54 PM PDT

ប្រធានា​​​​​ធិបតី​ស៊ីរី​នៅ​កណ្តាល​ក្រុង​ដាម៉ាស់​
​ប្រមុខ​រដ្ឋ​​ស៊ីរី​ លោក​បាចា​អាល់​អាសាដ​កាល​ពី​ថ្ងៃ​ទី​១ ឧសភា ​បាន​លេច​មុខ​ដ៏​កម្រ​​មាន​នៅ​ទីសាធារណៈ​ នា​កណ្តាល​ក្រុង​ដាម៉ាស់​ ដោយ​​លោក​ទៅ​ទស្សនា​មជ្ឈ​មណ្ឌល​​អគ្គិសនី​មួយ​ នា​ឱកាស​បុណ្យ​​ការងារ​១​ ឧសភា ។លោក​បាចា​អាល់​​អាសាដ​​ នា​ថ្ងៃ​​ទី​១ ឧសភា​នោះ បាន​ទៅ​​កាន់​មជ្ឈ​មណ្ឌល​អគ្គិសនី​ OMMEYADES ស្ថិត​ក្នុង​ឧទ្យាន​​ TECHRINE កណ្តាល​ក្រុង​​ដាម៉ាស់ ។ លោក​​

ប្រធានា​ធិបតី​បូលីវី​បណ្តេញ​​USAID​ចេញ​​​ពី​ប្រទេស​

Posted: 01 May 2013 11:53 PM PDT

​ប្រធានាធិបតី​បូលីវី​
ប្រធានាធិបតី​​បូលី​វី​ លោក អឺ​វ៉ូ ម៉ូ​រ៉ា​ឡេស ប្រកាស​​​កាល​ពី​ថ្ងៃ​ទី​១ ឧសភា ពី​ការ​បណ្តេញ​​ USAID ទីភ្នាក់​ងារ​អាមេរិក​សម្រាប់​​ការ​អភិ​វឌ្ឍន៍​អន្តរ​​ជាតិ​​ចេញ​ពី​​​បូលី​វី​​​ដោយ​ចោទ​​​ប្រកាន់​ថា រួម​​គំនិត​ក្បត់​ ហើយ​ជ្រៀត​ជ្រែក​ចូល​នយោ​បាយ​​ផ្ទៃ​ក្នុង​របស់​បូលីវី ។ក្នុង​សុន្ទរកថា​មួយ​ទៅ​កាន់​មុនុស្ស​ជា​ច្រើន​ពាន់​នាក់​​ លោក​ម៉ូរ៉ា​ឡេស ថ្លែង​ថា យើង​បាន​សម្រេច​​បណ្តេញ​​ USAID ចេញ​ពី​បូលី​វី ។

កម្ម​ករ​​ក្រុម​ហ៊ុន​​កៅស៊ូ​៩​នាក់​របួស​ធ្ងន់​ក្នុង​​ហេតុ​ការណ៍​​ក្រឡាប់​​ត្រាក់​​ទ័រ

Posted: 01 May 2013 11:50 PM PDT

ជនរងគ្រោះសម្រាកព្យាបាល​​នៅ​មន្ទីរពេទ្យ
ខេត្តក្រចេះ ៖ យ៉ាង​ហោចណាស់​មាន​មនុស្ស​ប្រុស-ស្រី​សុទ្ធ​សឹង​ជា​កម្ម​ករ​ចំការកៅស៊ូ​​ចំនួន​៩​នាក់ ក្នុង​ចំណោម​​ជាង​៣០​នាក់ បាន​រង​របួស​ធ្ងន់​​ក្នុង​ហេតុ​ការណ៍​ក្រឡាប់រ៉ឺម៉ក​សណ្តោង​ត្រាក់ទ័រ​ដឹក​កម្ម​ករ​លើ​ផ្លូវ​លំ​ក្នុង​ទីតាំង​បរិវេណ​​ដីក្រុម​ហ៊ុន​ដូយ​ទៀង​កម្ពុជា ។ សមត្ថកិច្ច​នគរបាល​​បាន​ឱ្យ​ដឹងថា ​កម្ម​ករ​ប្រុស​ស្រី​រងគ្រោះ​ទាំង​៩​នាក់​ត្រូវបាន​​រថយន្ត​របស់​តំណាង​ក្រុម​ហ៊ុន​​ដឹក​មក​សង្គ្រោះ​​នៅ​មន្ទីរ​

វាយ​ប្រហារ​ភេរវ​កម្ម​នៅ​បូស្តុន​​ចាប់​មិត្ត​ភក្តិ​របស់​ DJOKHAR 3 នាក់​

Posted: 01 May 2013 11:49 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​វាយប្រហារ
ប៉ូលិស​រាយការណ៍​កាលពីថ្ងៃទី​១ ឧសភា ​ថា​​បាន​ចាប់​ខ្លួនមិត្ត​ភក្តិ​៣នាក់​របស់​ជនសង្ស័យ​វាយ​ប្រហារ​នៅ​បូស្តុន​ DJOKHAR TSARNAEV ដែល​​អ្នក​ទាំង​៣​នាក់​នោះ​ជានិស្សិត ​ហើយ​ទទួល​ការចោទ​ប្រកាន់​ថា ​រារាំង​​ដល់​ការ​ងារ​របស់​តុលា​ការ​​ដោយ​៣​ថ្ងៃ​បន្ទាប់​ពី​សោក​នាដ​កម្ម​បាន​យក​កុំ​ព្យូ​ទ័រ​ និង​ថង់​ស្ពាយ​របស់​ជន​នេះ​ទៅ​ចោល​ក្នុង​ធុង​សំរាម ។

យាន​ដ្ឋាន​ម៉េងឌី​គ្រោង​បើក​ដំណើរការ​​គ្រប់​24​ខេត្ត​-ក្រុង

Posted: 01 May 2013 11:45 PM PDT

រាជធានីភ្នំពេញ ៖ យាន​​ដ្ឋាន​​ម៉េង​ឌី​​​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​តាម​​បណ្តោយ​ផ្លូវ​​លេខ​១៩៨៦ ក្នុងសង្កាត់​ភ្នំេពញ​ថ្មី ​ខណ្ឌ​សែន​សុខ ​​ដែល​ទើប​នឹង​​​បើក​ថ្មី​​ត្រូវ​បាន​​​គេ​រៀប​​ចំ​ពិធី​​សម្ពោធ​បើក​ឱ្យ​​​ដំណើរ​ការ​​ជា​ផ្លូវ​​​ការ​កាលពី​​ថ្ងៃទី​២៦ មេសា ​​កន្លង​មក ដោយ​មានការ​​ចូលរួម​យ៉ាង​​​ច្រើន​​កុះ​ករ​​ពីសំណាក់​​អតិ​ថិ​ជន ។​

គង់ ច័ន្ទស្រីមុំ ​គ្រោង​​ចេញទៅថត​ម៉ូដ​សម្លៀក​បំពាក់​នៅ​សិង្ហ​បុរី​

Posted: 01 May 2013 11:37 PM PDT

 នាង​គង់ ច័ន្ទ​ស្រីមុំ ​
​រាជធានីភ្នំពេញ ៖ ប្រសិន​​បើ​មិន​មាន​អ្វី​ប្រែ​ប្រួល​ទេនោះ​តារា​សម្តែង​​សាច់​ស​ដូច​បណ្តូល​ចេក នាង​គង់ ច័ន្ទ​ស្រីមុំ ​នឹង​ធ្វើ​ដំណើរ​​ចាក​ចេញ ពី​ប្រទេស​​កម្ពុជា​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី នៅពាក់​កណ្តាល​ខែ​ឧសភា ​ខាង​មុខនេះ ​ដើម្បីថត​ម៉ូដ​សម្លៀក​បំពាក់​រដូវ​អាពាហ៍​ពិពាហ៍​​នៅក្នុង​ប្រទេស​ដែន​កោះ​ដ៏​ស៊ីវិល័យ​ និង​ស្រស់​​​ត្រកាល​មួយ​នេះ។

រថយន្ត​​​​បាឡែន​​​ដឹក​ឈើ​​គ្រញូង​​មួយ​គ្រឿង​​ជាប់​អន្ទាក់​​សមត្ថ​កិច្ច​​​នៅ​ក្រុង​​ស្ទឹង​សែន

Posted: 01 May 2013 11:30 PM PDT

ខេត្ត​កំពង់ធំ​ ៖ រថយន្ត​​​​បាឡែន​​ដឹក​ឈើ​​គ្រញូង​​​មួយ​គ្រឿង​​ ពណ៌​​ស្ករ​ ពាក់​ស្លាក​លេខ​​​ភ្នំពេញ​​ 2D-2955 ត្រូវ​សមត្ថ​កិច្ច​​​​​បង្ក្រាប​​​​បាន​កាល​ពី​​វេលា​ម៉ោង​​​​៣និង​​១៥នាទី​​ទៀប​ភ្លឺ​​​​​​​ថ្ងៃទី​​៣០​ មេសា ​​កន្លង​មក​ ​នៅ​​​ភូមិ​ត្រពាំង​​​វែង​ សង្កាត់​​​​ស្រយូវ​ ក្រុង​ស្ទឹង​​​សែន ។ ​យោង​​​​​តាម​ប្រភព​​​ព័ត៌​មាន​​​​​​​ពី​លោក អ៊ុង យិត ​​នាយ​រង​ខណ្ឌ​​​រដ្ឋ​បាល​ព្រៃឈើ​កំពង់​ធំ ​​ឱ្យ​ដឹង​ថា ​ដោយ​​ទទួល​បាន​ព័ត៌​មាន​​​​ពី​បណ្តាញ​​ថា​ មាន​

ដេវីដ ហ្វេរ័រ​ឈ្នះជុំទី2 ប្រកួតវាយ​កូន​បាល់​ Portugal Open

Posted: 01 May 2013 11:27 PM PDT

​
កីឡាករ​អេស្ប៉ាញ​​ដេវីដ ហ្វេរ័រ​​បាន​សម្តែង​​​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​រូប​គេ​បាន​យក​ឈ្នះ​ជុំ​ទី​២​ប្រ​កួតវាយ​កូន​បាល់​​​កម្ម​វិធី Portugal Open ដែល​​រៀប​ចំ​ធ្វើ​នៅ​ក្រុង​ Estoril ​​ប្រ​ទេស​ព័រ​ទុយ​ហ្គាល់​ កាល​ពី​ថ្ងៃ​ពុធ​ទី១ ​ឧស​ភា ​កន្លង​មក​នេះ​ ។​ ​ហ្វេរ័រ​បំ​បាក់​កីឡាករ​បា​រាំង​ Edouard Roger-Vasselinក្នុង​លទ្ធផល៦-៤,៤-៦​​និង​៦-៣​ឈាន​ចូល​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​ដោយ​ក្តី​រីក​រាយ​។ នៅ​វគ្គ​

កីឡាករ​ប្រ​ដាល់​ចាស់​វស្សា​អូដលី ហារី​សុន​ចូល​និ​វត្តន៍

Posted: 01 May 2013 11:25 PM PDT

​
បន្ទាប់​ពី​ចាញ់កីឡាករ​អា​មេរិក​ដេអុន​ថាយ វីល​ឌ័រ​​ដោយ​សន្លប់​នៅ​ក្នុង​ការ​ប្រ​កួត​នា​ក្រុង​ Sheffieldទឹក​ដី​កំ​ណើត​របស់​ខ្លួន​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​មក​នេះ អតីត​ជើង​ឯក​អូ​ឡាំ​ពិក​អូដ​លី ហារី​សុន​បាន​ប្រ​កាស​បញ្ចប់​អា​ជីព​របស់​ខ្លួនជា​ផ្លូវ​ការ​ហើយ​កាល​ពី​ថ្ងៃ​ពុធ ​ទី​១ ឧសភា ។​ ការ​ប្រ​កួត​កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​កន្លង​ទៅ ​ហារី​សុន​ដែល​មាន​វ័យ​៤១​ឆ្នាំ​ហើយ​នោះ​ ត្រូវ​វីល​ឌ័រ​វាយ​ឱ្យ​សន្លប់​រាប់​

មេវេដឌ័រ​មាន​គម្រោង​ចេញ​ទៅ​​ប្រ​កួត​នៅ​ចក្រ​ភព​អង់​គ្លេស​

Posted: 01 May 2013 11:24 PM PDT


យោង​តាម​លោក Leonard Ellerbe ដែល​ជា​ទី​ប្រឹក្សា​ឱ្យ​ដឹង​ថា កីឡាករ​ប្រ​ដាល់​អា​មេរិក​ហ្វ្លយ មេវេដឌ័រ​កំពុង​រៀប​ចំ​គម្រោង​​ចេញ​ទៅ​ប្រកួត​នៅ​ចក្រ​ភព​អង់​គ្លេស​ជា​លើក​ទី​១ ។ ​ស្ថិត​ក្នុង​វ័យ​៣៦​ឆ្នាំ​ កីឡាករ​អា​មេរិក​ស្បែក​ខ្មៅ​រូប​នេះ​គឺ​ជា​ម្ចាស់​ជើង​ឯក​ពិភព​លោក​៨​ប្រភេទទម្ងន់ ។ នៅ​ថ្ងៃ​ទី​៦​ក្នុង​ខែ​នេះ​ គេ​នឹង​ឡើង​សង្វៀន​ឡាស​វេហ្គាស​ការ​ពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​ប្រ​ឆាំង​នឹង​កីឡាករ​រ៉ូ​បឺត ហ្គើរេរ៉ូ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!