Koh Santipheap Daily

Koh Santipheap Daily


ក្រុម​គ្រូពេទ្យ​​ស្ម័គ្រ​ចិត្ត​នៃ​មូលនិធិ​​បាយ័ន​ពិនិត្យ និង​ព្យា​បាល​ជំងឺ​​ជូន​ប្រជា​ពលរដ្ឋ​ស្រុក​មុខ​កំពូល​

Posted: 28 Apr 2013 12:49 AM PDT

ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​​ចុះជួយ​​ព្យា​បាល​ជូន​ប្រជាពលរដ្ឋ​
ខេត្ត​កណ្តាល ៖ ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​នៃមូលនិធិ​បាយ័ន បាន​ចុះ​ទៅ​ពិនិត្យ​​ និង​ព្យា​បាល​​ជំងឺ​ជូន​ប្រជា​ពលរដ្ឋ​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី​​ចំនួន​ជាង​១.៣០០​នាក់ ​ដែល​បាន​អញ្ជើញ​​មកពីភូមិ​ចំនួន​៧​ ក្នុង​ឃុំ​សំបួរ​មាស ស្រុក​មុខ​កំពូល ។ កា​រ​ពិនិត្យ និង​ព្យាបាល​ជំងឺ​​នេះ​ចែក​ចេញជា​៥​បន្ទប់​មាន ​​កន្លែង​ពិនិត្យ​ និង​ពិគ្រោះ​​ជំងឺ កន្លែង​ចែក​ថ្នាំពេទ្យ ​កន្លែង​ពិនិត្យ​ស្ត្រីមានផ្ទៃ​ពោះ

កម្ពុជា​គ្រោះថ្នាក់​ការ​ងារ ស្លាប់ និង​ការ​ចំណាយ​ថវិកា​មាន​​ការ​កើន​ឡើង​​គិត​ពី​ឆ្នាំ​២០០៩

Posted: 28 Apr 2013 12:46 AM PDT

ពិធីប្រជុំ
​រាជធានីភ្នំពេញ ៖ ​ប្រទេស​កម្ពុជា​មាន​គ្រោះថ្នាក់​ការ​ងារ ករណី​ស្លាប់ និងការ​ចំណាយ​ថវិកា​មាន​ការ​កើន​ឡើង​គួរ​​ឱ្យ​កត់​សម្គាល់​គិត​ចាប់​ពី​ឆ្នាំ​២០០៩ ​រហូតមក​ដល់​ឆ្នាំ​២០១២ ។ ​នេះបើ​តាម​​ប្រសាសន៍​លើក​ឡើង​របស់​លោក​ឡេង តុង ប្រធាន​នាយក​ដ្ឋាន​​ពេទ្យ​ការ​ងារ​នៅក្នុង​ទិវា​ពិភព​លោក ដើម្បី​សុខ​ភាព និង​សុវត្ថិ​ភាព​​ការ​ងារ​ក្រោម​ប្រធាន​បទ «លើក​កម្ពស់​សុវត្ថិ​ភាព​អគ្គិភ័យ​ និង​ការ​បង្ការ​គ្រោះ​ថ្នាក់​ការ​ងារ​

ស​ម​យុទ្ធ​​យោធា​រួម​អាមេរិក​-កូរ៉េ​ខាង​ត្បូង​ចូល​រួម​ដោយ​យន្ត​ហោះ​ធុន​​OSPREY​

Posted: 28 Apr 2013 12:40 AM PDT

យន្ត​ហោះ​ធុន MV-22 OSPREY ​
ទី​បញ្ជា​ការ​រួម​​​នៃ​កង​កម្លាំង​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​រាយ​​ការណ៍​កាល​ពី​ថ្ងៃ​ទី​​២៦ មេសា​កន្លង​មក​នេះ​ថា កង​ម៉ារីន​​កូរ៉េ​ខាង​ត្បូង​ និង​សហ​រដ្ឋ​អាមេរិក​​ បាន​រៀប​ចំ​ធ្វើ​រួម​គ្នា​នូវ​សម​យុទ្ធ​​​ជួយ​ទ្រ​ទ្រង់​​មួយ​ចូល​រួម​​ដោយ​យន្ត​ហោះ​ចុះ​ត្រង​់​ឡើង​​ត្រង់​ធុន MV-22 OSPREY នៅ​ជិត​​ទីក្រុង​​កំពង់​ផែ​​ ប៉ូ​ហាង ស្ថិត​នៅ​ឆ្នេរ​សមុទ្រ​ខាង​កើត​​របស់​ប្រទេស​ ក្នុង​ក្រប​ខណ្ឌ​​​នៃ​សម​យុទ្ធ​​រួម​​ប្រចាំ​ឆ្នាំ​ឈ្មោះ​ FOAL

កម្ម​ករ​​លាង​រថយន្ត​​ឈរ​ស៊ីញ៉ូ​ឱ្យ​រថយន្ត​​ឡើង​លាង​ជ្រុលល្បឿនបុក​ផ្ទប់ជញ្ជាំងផ្ទះ​ស្លាប់

Posted: 28 Apr 2013 12:10 AM PDT

ក្រុង​ប៉ោយប៉ែត ៖ បុរសម្នាក់បាន​​​ស្លាប់​​ដោយសាររថយន្ត​បុកផ្ទុបទៅនឹង​ជញ្ជាំងផ្ទះនៅ​ពេលឈរស៊ីញ៉ូឲ្យរថ​យន្ត​ឡើងលាងនៅ​ហ្គា​រ៉ាស់លាង​យាន​យន្តមួយយី​ហោ (សុខនី) កាលពីវេលា​ម៉ោង៨​ ​និង៣០នាទី​ព្រឹកថ្ងៃ​ទី២៨ ​មេសា ​​២០១៣​នៅភូមិ​បាលិលេយ្យ១ ​សង្កាត់​និងក្រុងប៉ោយ​ប៉ែត។​

ឡង់គ្រីស្ស័រ​​បើក​បុក​គល់​​​ចាមរី​របួស​៤​នាក់ ផ្អើល​កណ្តាល​អធ្រាត្រ​

Posted: 28 Apr 2013 12:03 AM PDT

សមត្ថ​កិច្ច​កំពុងធ្វើ​អន្តរាគមន៍
​ខេត្ត​​បាត់​ដំបង ៖ ​បុរស​៤​នាក់​ត្រូវ​សមត្ថ​កិច្ច​និយាយថា ​បាន​រង​របួស​ធ្ងន់់​​នៅក្នុង​ឧប្បត្តិ​ហេតុ​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​ដោយ​សារ​បើក​រថយន្ត​បុក​ដើម​ចាមរី ​កាលពីវេលាម៉ោង​១​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៨ មេសា ២០១៣ ​ត្រង់​ចំណុច​​ផ្លូវ​កោង​​លើ​កំណាត់​​ផ្លូវ​ជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​រតនៈ ​សង្កាត់​រតនៈ ​ក្រុង​បាត់​ដំបង ។

សេះបង្កង់​​ Juventus ត្រៀម​លុយ ​​​18 លាន​ដុល្លារ​​ទិញ​កីឡាករ ណានី​

Posted: 28 Apr 2013 12:01 AM PDT

កីឡាករ ណានី​
យោង​តាមប្រភព​ព័ត៌មាន​​ស៊ីន ហួរ ចេញ​​ផ្សាយកាល​ពីថ្ងៃអាទិត្យ​ ទី​ ​២៨ មេសា​ ឆ្នាំ​​២០១៣ បាន​ឱ្យ​ដឹង​ថា​ ​ក្លិប​កំពុង​នាំមុខ​គេ​ក្នុង​តា​រាង​​​បាល់​ទាត់​​ក្រប​ខណ្ឌអីុតាលី​​សេរី​A ​សេះ​បង្កង់​​​ Juventus ​កំពុង​​​ចាប់​អារម្មណ៍​​ចង់​ប្រមាញ់​យក​​​កីឡាករ​​​ណា នី​ ពីក្លិប​​​បិសាច​ក្រហម​​​ Man Utd ។

គណៈ​កម្ម​ការ​ទី​៧ ព្រឹទ្ធ​សភា​ជំរុញ​ឱ្យ​ក្រសួង​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ​​ជួួ​យ​ថែម​រតក​វប្ប​ធម៌​បន្ថែម​ទៀត

Posted: 28 Apr 2013 12:00 AM PDT

ពិធីពិភាក្សាការងាររវាងថ្នាក់ដឹកនាំ
រាជធានីភ្នំពេញ ៖ គណៈ​កម្ម​ការ​ទី​៧ ​ព្រឹទ្ធ​សភា​បាន​ជំរុញ​ឱ្យ​ក្រសួង​វប្ប​ធម៌​​ និង​វិចិត្រ​សិល្បៈ​ជួយ​ថែរក្សា​​មរតក​​​វប្ប​ធម៌​​នានា​​បន្ថែម​ទៀត​ដែល​ក្រសួង​បាន​រក​ឃើញ និង​កំពុង​ស្វែង​​រក​បន្ត​​​ទៀត។ ​ការ​ជំរុញ​នេះ​បាន​ធ្វើ​ឡើង​​នៅ​ក្នុង​កិច្ច​ពិភាក្សា​​ការ​ងា​រ​រ​វាង​ថ្នាក់​ដឹក​នាំ​គណៈ​​កម្ម​ការ​​ទី​៧ គឺ​លោក​​នៃ​ ​ប៉េណា ​ជា​ប្រធាន​គណៈ​កម្ម​ការ​​ទី​៧ ​​ព្រឹទ្ធ​សភា និង​សមា​ជិក​ជា​​តំណាង​ក្រសួង​វប្ប​ធម៌ និង​​វិចិត្រ​សិល្បៈ​ដែល​ដឹកនាំ​

បោក​បញ្ឆោត​​ប្អូន​ថ្លៃ​​ស្រី​អាយុ​១៦​ឆ្នាំ ​មក​រំលោភ​​ក្នុង​ផ្ទះ​សំណាក់​​ច័ន្ទ​រះ ក្រុង​តា​ខ្មៅ​

Posted: 27 Apr 2013 11:50 PM PDT

​ខេត្ត​កណ្តាល ៖ នារី​អាយុ​១៦​ឆ្នាំ ម្នាក់​ត្រូវ​បាន​បង​ថ្លៃ​ប្រុស​ល្មោភ​តណ្ហា​​ប្រើ​ល្បិច​​លួងលោម​បោក​បញ្ឆោត​​នាំ​ពីភ្នំពេញ​មក​ចាប់​រំលោភ​​នៅក្នុង​បន្ទប់​ផ្ទះ​សំណាក់​យីហោ ច័ន្ទរះ ​ស្ថិត​​ក្នុង​ភូមិ​ថ្មី សង្កាត់​​តា​ខ្មៅ ក្រុង​តា​ខ្មៅ ទាំង​កំរោល និង​អមនុស្ស​ធម៌​បំផុត​ បើ​ទោះ​បី​ជា​នាង​ខំអង្វរ​សុំ​ឱ្យ​លើក​លែង​​ក៏​​មិន​យល់​ព្រម និង​បាន​គំរាម​សម្លាប់​​នាង​ថែម​ទៀត ។ ​ហេតុ​ការណ៍​​នេះកើតឡើង​កាលពី​វេលា​ម៉ោង​៨​​និង​៣០​

សោក​នាដ​កម្ម​រថយន្ត​ក្រុង​បុក​គ្រោង​រថយន្ត​ដឹក​ប្រេង​នៅ​ចិញ្ចើម​ផ្លូវ​ស្លាប់​45​នាក់​

Posted: 27 Apr 2013 11:43 PM PDT

​
រថយន្ត​ក្រុង​មួយ​គ្រឿង​ បាន​បុក​គ្រោង​ឆ្អឹង​រថយន្ត​ដឹក​ប្រេង​ ដែល​ទុក​ចោល​នៅ​ចិញ្ចើម​ផ្លូវ​ បន្ទាប់​ពី​ទទួល​រង​ការ​វាយ​ប្រហារ​ពី​ពួក​ឧទ្ទាម​តាលី​បង់​ បង្ក​ឱ្យ​អ្នក​ដំណើរ​តាម​រថយន្ត​ក្រុង​ស្លាប់​យ៉ាង​តិច​៤៥​នាក់​ និង​របួស​ជា​ច្រើន​នាក់​ទៀត​ ខណៈ​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ប្រមូល​ផល​នៅ​ចម្ការ​កញ្ឆា​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ មេសា​ ។

​របប​ស៊ីរី​បដិ​សេធ​ការ​ចោទ​ប្រកាន់​លើ​ការ​ប្រើ​ប្រាស់​អាវុធ​គីមី​​

Posted: 27 Apr 2013 11:41 PM PDT

រដ្ឋ​មន្ត្រី​ព័ត៌​មាន​ស៊ីរី​
រ​បប​ស៊ីរី​​កាល​ពី​ថ្ងៃ​ទី​២៧ មេសា បាន​បដិ​សេធ​ការ​ចោទ​ប្រកាន់​​របស់​​អាមេរិក​ និង​​អង់​គ្លេស​ដែល​ថា​ខ្លួន​ប្រើ​​​​​ប្រាស់​អាវុធ​គីមី​​ក្នុង​សង្គ្រាម​ប្រឆាំង​​​​ពួក​ឧទ្ទាម​ ដោយ​ធ្វើ​ការ​ព្រមាន​ពួក​លោក​​ខាង​លិច​​ប្រឆាំង​ការ​ប្រើ​ប្រាស់​ ការ​ចោទ​ប្រកាន់​​នោះ​ជា​​ការ​​​ឃោសនា​សម្រាប់​ធ្វើ​អន្ត​រា​គមន៍​នៅ​ស៊ីរី​។

ជាង​១​​សប្តាហ៍​​កម្លាំង​​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ​ ទប់​ស្កាត់​ពល​ករ​បាន​ចំនួន​១.៩៨០​នាក់ មាន​កុមារ​២៥​នាក់​

Posted: 27 Apr 2013 11:41 PM PDT

ពលករ​ដែល​ធ្វើ​ចំណាក​ស្រុក​ត្រូវ​សមត្ថ​កិច្ច​ទប់​ស្កាត់​
ខេត្ត​បន្ទាយមានជ័យ ៖ ក្នុងរយៈ​ពេល​​ជាង​១​សប្តាហ៍​ បន្ទាប់​​ពី​ក្រោយ​ចូល​ឆ្នាំ​ថ្មីរួចនេះ​ចាប់គិត​ពីថ្ងៃទី​២១ ដល់​​ថ្ងៃ​ទី២៦ មេសា ២០១៣ ​​កម្លាំង​នគរបាល​ជំនាញ​ការិយា​ល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និងការពារ​អនីតិ​ជន​សហ​ការ​ជា​មួយ​កម្លាំង​​នគរបាល​នៃ​​អធិការ​ដ្ឋាន​ស្រុក ក្រុង​ជាប់​ព្រំ​ដែន​ និង​កម្លាំង​​នគរបាល​​នៃ​វរសេនា​តូច​​ការពារ​ព្រំដែន​គោក​ទាំង​៤ និង​កម្លាំង​​ការិយា​ល័យ​នគរបាល​ចរា​ចរខេត្ត​បាន​ចុះ​

ចិន​បាញ់​បង្ហោះ​ផ្កាយ​រណប​សង្កេត​ផែន​ដី​មាន​ប្រសិទ្ធ​ភាព​​ខ្ពស់​​

Posted: 27 Apr 2013 11:39 PM PDT

កាំ​ជ្រួច​បញ្ជូន​ផ្កាយ​រណប​ពេល​បាញ់​បង្ហោះ​
រដ្ឋ​មន្ត្រី​វិទ្យា​សាស្ត្រ​​​ បច្ចេក​វិទ្យា​ និង​ឧស្សា​ហ​កម្ម​​ការ​ពារ​ជាតិ​​ចិន​រាយ​​ការណ៍​ថា ​ប្រទេស​ចិន​បាន​បាញ់​បង្ហោះ​ប្រកប​ដោយ​​ជោគ​ជ័យ​ កាល​ពី​ថ្ងៃ​ទី​២៦ មេសា​កន្លង​មក​នេះ វេលា​ម៉ោង​១២​និង​១៣​នាទី​ ម៉ោង​នៅ​ក្រុង​ប៉េ​កាំង​ នូវ​ផ្កាយ​រណប​​សង្កេត​ផែន​ដី​មាន​ប្រសិទ្ធ​មាន​ខ្ពស់​ GAOFEN-1 ។

ផ្លាស់​ប្តូរ​មុខ​តំណែង​ថ្មី​ និង​បំពាក់​ឋានន្តរ​ស័ក្តិ​​មេបញ្ជាការ​​ដ្ឋាន​ក្រុង​ច្បារមន

Posted: 27 Apr 2013 11:38 PM PDT

ពិធី​ប្រកាស​ផ្លាស់​ប្តូរ​មុខ​តំណែង​ថ្មី​
ខេត្តកំពង់ស្ពឺ ៖ សាលាក្រុង​ច្បារមន កាលពី​ព្រឹកថ្ងៃទី​២៦ មេសា ២០១៣ ​បាន​ប្រារព្ធពិធី​​ប្រកាសផ្លាស់ប្តូរ​​តំណែង​មេបញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​​ក្រុង​ច្បារមន និងបំពាក់​ឋានន្តរស័ក្តិ​ដល់​មេបញ្ជាការ​រងម្នាក់​ក្នុងឋានៈ​ជាអនុសេនីយ៍​ឯក ។ ​ចូលរួម​ក្នុងពិធី​នោះរួម​មាន​លោក​ឧត្តមសេនីយ៍​​ត្រី ម៉ែន ​ស៊ីប៊ន ​មេបញ្ជា​ការ​ការ​​ពារ​ខេត្ត​ លោក​ហ៊ុយ ស៊ីធឿន អភិបាល​ក្រុង និង​​លោក​សុខ ​សាផុន ប្រធាន​ក្រុម​

តុល្យ​ការ​ថ្មី​ ៖ បាក់​អគារ​​​នៅ​បង់​ក្លា​ដែស​ អ្នក​ស្លាប់​ឡើង​ដល់​352​នាក់

Posted: 27 Apr 2013 11:37 PM PDT

ទិដ្ឋ​ភាព​អគារ​ដែល​បាក់​
ប៉ូលិស​រាយ​​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៧ មេសា​ថា ជាង​៨៤​ម៉ោង​ ក្រោយ​ការ​បាក់​អគារ​​មាន​កម្ពស់​៨​ជាន់​មួយ​ កាល​ពី​​ថ្ងៃ​ទី​​​២៤ មេសា​កន្លង​មក​នេះ នៅ​ជិត​រដ្ឋ​ធានី​ដាក់​កា​ ពួក​អ្នក​​ជួយ​សង្គ្រោះ​​បាន​រក​ឃើញ​អ្នក​នៅ​រស់​​រាន​​មាន​ជីវិត​ក្រោម​គំនរ​បាក់​បែក​ចំនួន​២៩​នាក់​ទៀត ។

បុរស​វ័យ​៣៥​ឆ្នាំ​ដើរ​តាម​ផ្លូវ​​ខ្យល់​គរ​ដួល​ស្លាប់​ផ្អើល​សមត្ថ​កិច្ច​ចុះ​ពិនិត្យ​

Posted: 27 Apr 2013 11:35 PM PDT

មនុស្សឆោឡោនៅកន្លែងកើតហេតុ
​ខេត្ត​កំពង់ចាម ៖ ​ប្រជា​ពលរដ្ឋ​ក្មេង​ចាស់​ប្រុ​ស​ស្រីដែល​កំពុង​តែធ្វើ​ដំណើរ​តាម​កង់​ម៉ូតូ​ និង​រថយន្ត​ទៅវិញ​ទៅ​មក​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧ ស្ថិត​នៅ​ភូមិ​ទី​៥ សង្កាត់​វាល​វង់ ក្រុង​កំពង់​ចាម បាន​នាំគ្នា​​ភ្ញាក់​ផ្អើល​ចោមរោម​មើល​បុរស​ម្នាក់​ឈ្មោះ​យូ ឡាយ អាយុ​៣៥​ឆ្នាំ ​រស់​នៅភូមិ​អំពិល​លើ ឃុំ​អំពិល ស្រុក​កំពង់​សៀម ខណៈ​កំពុង​តែដើរ​សុខៗ ស្រាប់​តែ​ប្រកាច់​ដួល​ស្លាប់​ភ្លាមៗ​​ដោយ​សារតែ​ខ្យល់​គរ​

ជនជាតិ​ចិនបោះ​ពួយ​រថយន្ត​​ឡិចស៊ីស៤៧០​បុកម៉ូតូ​សេ១០០របួសធ្ងន់​ម្នាក់​

Posted: 27 Apr 2013 11:09 PM PDT

ជនជាតិ​ចិនបោះ​ពួយ​រថយន្ត​​ឡិចស៊ីស៤៧០​បុកម៉ូតូ​សេ១០០របួសធ្ងន់​ម្នាក់​
រាជ​ធានីភ្នំពេញ ៖ បុរស​ជនជាតិចិនម្នាក់បាន​បើក​ថយន្តឡិចស៊ីស​៤៧០ពណ៌ស្ករមួយគ្រឿង​​ទៅ​បុកអ្នកជិះម៉ូតូ​ម្នាក់កំពុងបើក​ឆ្លងផ្លូវ​បណ្ដាលឲ្យ​ដួល​រងរបួស​ធ្ងន់ និងត្រូវបានរថយន្ត​​ដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរ​ពេទ្យភ្លាមៗ​ ចំណែករថយន្ត​បង្កបាន​ធ្លាក់​​កាង​មុខ ​និងក្រពឹត​មុខ។​ឧប្បត្តិហេតុគ្រោះ​​ថ្នាក់ចរាចរណ៍នោះ​បានកើតឡើងកាលពីវេលាម៉ោង​៨ និង៣០នាទីយប់ថ្ងៃទី២៧ មេសា ២០១៣

គោយន្តកន្ត្រៃ​​សាក​កម្លាំង​ជា​មួយ​ម៉ូតូឌ្រីម​​​របួសធ្ងន់​២​នាក់​

Posted: 27 Apr 2013 11:01 PM PDT

ខេត្ត​បន្ទាយមានជ័យ ៖ ​​គោយន្ត​កន្ត្រៃ​​មួ​យគ្រឿង​បាន​បើក​ទៅ​​បុក​ជា​មួយ​ម៉ូតូ​​​ហុងដា​ឌ្រីម បណ្តាល​ឱ្យ​​អ្នក​បើក​បរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​​រងរបួសធ្ងន់​ទាំង​២​នាក់ ​ព្រោះ​តែ​ការ​បើក​បរ​មិន​ប្រយ័ត្ន​​ ។ ហេតុ​ការណ៍​គ្រោះថ្នាក់​​ចរា​ចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​​១​និង​៥០​នាទី​​រសៀល​ថ្ងៃទី​២៦ មេសា ២០១៣ ​នៅលើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥៦A ស្ថិតក្នុង​ភូមិ​ស្ទឹង ឃុំ​រលួស ស្រុក​ស្វាយចេក ។

ត្រឡប់​មកពី​​បុណ្យ​កាត់​ឫស​​សីមា​​ចោរ​ស្ទាក់​បាញ់​ប្លន់​យក​ម៉ូតូ​​ទៅ​បាត់​

Posted: 27 Apr 2013 11:00 PM PDT

ខេត្តកំពង់​ស្ពឺ ៖ ករណី​ប្លន់​​ប្រដាប់​អាវុធ​មួយ​​បាន​កើតឡើង​កាលពី​​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​២៧ មេសា ២០១៣ ​នៅចំណុច​ភូមិ​​ឈូក.ស ​ឃុំ​​ព្រៃ​ញាតិ ​ស្រុក​គងពិសី ​នៅចំណុច​ផ្លូវលំ​ ។ ហេតុការណ៍​នេះ​បង្ក​ដោយ​ក្រុម​ចោរ​មាន​​គ្នា​៣​នាក់​ប្រដាប់ដោយ​អាវុធហត្ថ​​២ដើម ​ពុំ​ស្គាល់​ម៉ាក​បាន​ធ្វើ​សកម្ម​ភាព​ភ្ជង់​ ហើយ​បាញ់​យក​ម៉ូតូ​​​មួយ​គ្រឿង​​ម៉ាក C125 ​ពណ៌ខ្មៅ ​ស៊េរី​២០០៨ ​បណ្តាល​ឱ្យ​រង​របួសម្នាក់​ជា​ម្ចាស់​​ម៉ូតូ​យក​

សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​​អគារ​ស្នាក់នៅ និង​ប្រកាស​តែងតាំង​ផ្លាស់ប្តូរ​មុខតំណែង​មន្ត្រី​កង​រាជ​អាវុធហត្ថ​ស្រុកស្ទឹងហាវ

Posted: 27 Apr 2013 09:02 PM PDT

ទិដ្ឋភាពក្នុងពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​​អគារ​ស្នាក់នៅ និង​ប្រកាស​តែងតាំង​ផ្លាស់ប្តូរ​មុខតំណែង​មន្ត្រី​កង​រាជ​អាវុធហត្ថ​ស្រុកស្ទឹងហាវ
ខេត្ត​ព្រះសីហនុ ៖ នៅសាល​ប្រជុំសាលាស្រុកស្ទឹងហាវ នា​រសៀលថ្ងៃទី២៦​ មេសា​ ​២០១៣​ កន្លងមកបាន​រៀបចំពិធីប្រកាស​​មុខ​តំណែង​​មេបញ្ជា​ការរង​ និងដំឡើងឋាន​ន្តរស័ក្តិជូនមន្ត្រីកងរាជអាវុធ​ហត្ថមូលដ្ឋានស្រុកស្ទឹង​ហាវ ខេត្តព្រះសី​ហនុ និងសម្ពោធ​ដាក់អោយ​ប្រើប្រាស់អគារ​ស្នាក់​នៅ​របស់មូលដ្ឋាន​កងរាជអាវុធហត្ថ ស្រុក​ស្ទឹងហាវ ។

ចូល​លួច​ម៉ូតូ​ក្នុង​ឃ្លាំង​ផ្សារ​ឡាក់​គី យក​ចេញ​មិន​រួច​ម្ចាស់​ចាប់​​ឱ្យ​​នគរបាល​សង្កាត់​បឹង​ព្រលឹត

Posted: 27 Apr 2013 08:59 PM PDT

ជនសង្ស័យលួចម៉ូតូ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់ត្រូវសមត្ថកិច្ចនគរ​បាល​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧មករា ឃាត់​ខ្លួន​កាលពីវេលាម៉ោង​១​និង​៣០​នាទី​​ថ្ងៃទី​២៧ មេសា ២០១៣ ដោយ​ជាប់ពាក់​ព័ន្ធ​ថា បាន​ចូលលួច​ម៉ូតូ​បុគ្គ​លិក​បម្រើ​ការ​ងារ​នៅឃ្លាំង​ផ្សារ​ឡាក់គី ស្ថិតនៅ​​លេខ​៤៤៣ ​ផ្លូវលេខ​១០៥ ​សង្កាត់​បឹង​ព្រលឹត ។ ​ជនសង្ស័យ​ដែល​ត្រូវ​ចាប់​ខ្លួន​ឈ្មោះ​​សំរិទ្ធ ​វាសនា ​អាយុ​១៨​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះជួល​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​

សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការផ្លូវ​​​ក្រាល​ក្រួស​ក្រហម​​​មួយ​ខ្សែ និង​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ក្នុង​ស្រុក​ចិត្រ​បុរី​

Posted: 27 Apr 2013 08:40 PM PDT

ពិធីចែកប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​
ខេត្ត​ក្រចេះ ៖ ​លោក​ទេស​រដ្ឋ​មន្ត្រី អឹុម ​ឈុន​លឹម ​សមាជិក​គណៈ​អចិន្ត្រៃយ៍​​គណៈ​កម្មាធិការ​កណ្តាល​គណ​បក្ស​​ប្រជាជន​កម្ពុជា ​និងជា​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្ត​ក្រចេះ និង​ខេត្ត​មណ្ឌល​គិរី ​រដ្ឋ​មន្ត្រីក្រសួង​រៀបចំដែន​ដី​​នគរូប​នីយ​កម្ម និង​សំណង់ កាល​ពីព្រឹកថ្ងៃទី​​២៧ មេសា ២០១៣ បាន​អញ្ជើញ​ជាអធិបតី​ក្នុង​ពិធីចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លីជូន​​ប្រជា​ពលរដ្ឋ​នៅក្នុងឃុំ​កន្ទួត​ ស្រុក​ចិត្របុរី ​

ប៉ូលិស​ក្រុង​ឌូ​បៃ​ប្រើ​រថ​យន្ត​ទំនើប​បង្ក្រាប​ក្រុម​ទំនើង​បើក​រថ​យន្ត​លឿន​

Posted: 27 Apr 2013 08:34 PM PDT

​
ក្រុង​​ឌូ​បៃ​ នៃ​ប្រទេស​អេ​មី​រា៉ត​អារា៉ប់​រួម​ បាន​បង្ហាញ​រថ​យន្ត​មា៉ក​ហ្វើ​រា៉​រី​ សម្រាប់​ប៉ូលិស​ ដើម្បី​ប្រតិ​បត្តិ​ការ​បង្ក្រាប​រថ​យន្ត​ដែល​បើក​លឿន​នៅ​លើ​ដង​ផ្លូវ​ក្នុង​ទី​ក្រុង​ ។រថ​យន្ត​ហ្វើ​រា៉​រី​មួយ​គ្រឿង​នេះ​ ​បង្ហាញ​ខ្លួន​នៅ​បរិ​វេណ​អគារ​អាកាស​ ប៊ើច​ អាល​កា​លី​ហ្វា​ ជា​អគារ​ខ្ពស់​បំផុត​លើ​ពិភព​លោក​ កាល​ពី​ថ្ងៃ​ទី​២៥​ មេសា​ ។ អគ្គ​មេ​បញ្ជា​ការ​ប៉ូលិស​ក្រុង​ឌូ​បៃ​បាន​បញ្ជាក់​ថា​ ក្រុង​ឌូ​បៃ​ជា​ក្រុង​គំរូ​

​​តា​រា​សម្ដែង​​ ហុង​កុង ​​​ជេន្នីស​ហ្វើ តេសេ​ បដិសេធ​រឿង​​​​រៀប​ការ​

Posted: 27 Apr 2013 08:30 PM PDT

​
ដោយ​សារ​តែមិន​អា​​ច​ទ្រាំ​​នឹង​​រលក​​ពាក្យ​ចចាម​​អារ៉ាម​​​​​លើ​ទំព័រ​​សារ​ព័ត៌​មា​ន​​ ចុះ​​ផ្សាយ​ពី​​​​​ពិធី​មង្គល​ការ​​​របស់​ខ្លួន ​តា​រាសម្ដែង​​​ជេន្នី​សហ្វើ តេសេ​បាន​ចេញ​មុខ​បដិសេ​ធ​​ដោយ​និយាយ​​ថា «ការ​ពិត​​​ពុំ​​មាន​​​មង្គល​ការ​​​រវាង​ខ្ញុំ​​​ និង​​លោក​អេន​ឌី​ អន ​ដូច​ដែល​បណ្ដាញ​​ព័ត៌​មាន​ចុះ​ផ្សាយ​កាល​ពី​​ពេល​ថ្មី​​ៗ​នេះ​​​ទេ» ។

កម្ម​ករ​សំណង់​ធ្លាក់​​ពីលើ​ផ្ទះជាន់ទី១ ខណៈ​ពេល​ឈោង​​សាខោ​អាវ​

Posted: 27 Apr 2013 08:28 PM PDT

គ្រូ​កំពុង​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​
រាជធានីភ្នំពេញ ៖ ​បុរស​កម្ម​ករ​សំណង់​​ម្នាក់​ឡើង​​ទៅ​សា​ខោ​អាវ​​ពេល​យប់​​ងងឹត​មើល​អត់​ឃើញ​ឈោង​ផុត​ដៃ​ធ្លាក់​ពី​​លើ​ផ្ទះ​ជាន់​ទីមួយ បណ្តាល​ឱ្យ​​​បាក់​ជើង​ស្តាំ ​។ ហេតុ​ការណ៍​នេះ​កើត​ឡើងកាលពី​វេលាម៉ោង​​១២​និង​២០​នាទី​រំលង​អធ្រាត្រឈានចូលថ្ងៃទី​​២៨ មេសា ២០១៣ ​ក្នុងក្រុម​ទី​៧ ភូមិ​៦ សង្កាត់​ផ្សារ​ដេប៉ូ​ទី២ ខណ្ឌ​ទួល​​គោក ។

តា​រា​ចម្រៀងកូរ៉េ​​ទទួល​​បាន​ពាន​រង្វាន់​​ប្រជាប្រិយ​​ភាព​ពី​​ប្រទេស​ចិន​

Posted: 27 Apr 2013 08:28 PM PDT

​
គេ​ហទំព័រ​​​បរទេស​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​​២៤ ​មេសា ឆ្នាំ​២០១៣ ​​ឱ្យ​ដឹង​ថា ក្រុម​តា​រា​ច​ម្រៀង​​កូរ៉េ KARA បាន​ទទួល​​ពានរង្វាន់​​កិត្ត​ិ​យ​ស​​ China Music Awards ​​​ដែល​ជា​​ពាន​រង្វាន់​​​សម្រាប់​ក្រុម​តា​រា​ចម្រៀង​​​​មាន​ប្រជា​ប្រិយ​ភាព​បំ​ផុត​ ។ ​ពិធី​ប្រគល់​ពាន​រង្វាន់​ China Music Awards (CMA) ​​លើក​ទី​​​​​១៧​ ​​ធ្វើ​ឡើង​នៅ​ទីក្រុងម៉ាកាវ កាល​ពី​ថ្ងៃទី​​១៨ មេសា​ ឆ្នាំ​​២០១៣។

ស្រ្ដី​ជនជាតិ​ភាគតិច​ម្នាក់​រៀបរាប់ពី​ជីវភាព​ប្រ​ចាំ​ថ្ងៃ​

Posted: 27 Apr 2013 08:26 PM PDT

ស្រ្ដី​ជនជាតិ​ភាគតិច​ម្នាក់​រៀបរាប់ពី​ជីវភាព​ប្រ​ចាំ​ថ្ងៃ​
ខេត្ដ​មណ្ឌលគិរី​ ៖ ស្រ្ដី​ជន​ជាតិ​ភាគ​តិច​​ម្នាក់​បាន​ធ្វើ​ដំណើរ​រាប់​គីឡូ​ម៉ែត្រ​ពី​ផ្ទះ​របស់​ខ្លួន​ដោយ​នៅ​ក្រោយ​ខ្នង​ស្ពាយ​កាផា​ពោរ​ពេញ​ដោយ​បន្លែ​ចម្រុះ​មួយ​ចំនួន​ឆ្ពោះ​ទៅ​កាន់​ទីផ្សារ​ ដើម្បី​លក់យក​ប្រាក់​ទិញ​របស់​របរ​ប្រើ​ប្រាស់​សម្រាប់​ជីវភាព​ប្រ​ចាំ​ថ្ងៃ​ ។​ ស្រ្ដី​រូប​នោះ​ឈ្មោះ​ ភើត​ ជាជន​ជាតិ​ភាគ​តិច​បាន​ផ្ដល់​បទ​សម្ភាសន៍​ឱ្យ​ភ្នាក់​ងារ​សារព័ត៌មាន​កោះ​សន្ដិភាព​កាល​ពី​ថ្ងៃ​ទី​២៣​ មេសា​ថា​គាត់​បាន​

បញ្ជូន​បុរស​ម្នាក់​ទៅតុលា​ការ​ក្រោយ​ពី​ភរិយា និង​ម្ចាស់​ផ្ទះ​ជួល​​ប្តឹង​ពីបទ​ប្រើ​ហិង្សា​ និង​បំផ្លាញ​ទ្រព្យ​​សម្បត្តិ​

Posted: 27 Apr 2013 08:25 PM PDT

ជនជាប់ចោទ
​ខេត្ត​បាត់​ដំបង ៖ បុរស​ម្នាក់​ត្រូវសមត្ថ​កិច្ច​ឃាត់​ខ្លួន​កសាង​សំណុំរឿង​​បញ្ជូន​ទៅ​កាន់​តុលាការ​ក្រោយ​ពី​​ភរិយា និង​ម្ចាស់​ផ្ទះជួល​ប្តឹង​ចោទ​ពី​បទ​​ប្រើ​អំពើ​ហិង្សា​ដ៏ឃោរឃៅ និងវាយ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​​ខ្លួន ​និង​អ្នក​ដទៃ​កាលពីយប់ថ្ងៃទី​២៦ មេសា ២០១៣ ​នៅ​បន្ទប់​​ផ្ទះជួល​មួយ​កន្លែង ក្នុងភូម​ិ​កាប់​គោ​ថ្មី សង្កាត់​អូរចា ​ក្រុងបាត់ដំបង ។

កំពូល​ក្តឹប​ចោរ​រៀន​សូត្រ​បាន​តិច​ធ្វើ​ឱ្យ​ប៉ូលិស​អាមេរិក​វិល​ក្បុង​ រៀន​បើក​យន្ត​ហោះ​ដោយ​ខ្លួន​ឯង​និង​លួច​យន្ត​ហោះ​ដឹក​ស្រី​ស្នេហ៍​ដើរ​លេង

Posted: 27 Apr 2013 08:23 PM PDT

​
អស់ពេល​ច្រើន​ឆ្នាំ​ ប៉ូលិស​​រាប់​រយ​នាក់​រួម​ជា​មួយ​កង​ពិសេស​Swat , ​អេហ្វ​ប៊ី​អាយ​​ និង​បណ្តា​អង្គ​ភាព​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​ពិសេស ​ក្លាយ​ជា​មុខ​សញ្ញា​ត្រូវសើច​ចំអក​ដោយ​សា​រក្តឹ​បចោរ​អនា​ថា​ម្នាក់ ។ ​ក្តឹប​ចោរ​នោះ​ត្រូវ​អ្នក​ក្រី​ក្រ​ក្នុង​តំបន់​ចាត់​ទុក​ជា​Robin Hood របស់​អាមេរិក​ រហូត​អ្នក​ខ្លះ​សរសើរ​ប្រៀបធៀប​បញ្ញារបស់​គេ​ទៅ​នឹង​Albert EinsTien ទៀត​ផង​ ថ្វី​បើ​ខ្លួន​ក៏​​រង​គ្រោះ​ខ្លះៗ​ដោយ

សហគមន៍​​មូលនិធិ​​នគរកាយ​វត្ត​ព្រះពុទ្ធ​សាសនា​​កម្ពុជា​​បើក​សន្និ​បាត​​បូក​សរុប​លទ្ធ​​ផល​រយៈ​ពេល​២​ឆ្នាំ​

Posted: 27 Apr 2013 08:22 PM PDT

ពិធីបើក​សន្និ​បាត​បូក​សរុប​លទ្ធ​ផល​
​រាជធានីភ្នំពេញ ៖ ​សហគមន៍​​មូល​និធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា​ កាល​ពី​ព្រឹកថ្ងៃទី​​២៦ មេសា ​២០១៣ ​បាន​បើក​សន្និ​បាត​បូក​សរុប​​លទ្ធ​ផល​ការងារ​រយៈ​ពេល​២​ឆ្នាំ (២០១១-២០១២) ​និង​ដាក់​ទិស​ដៅ​បន្ត​ឆ្នាំ​២០១៣ ​ក្រោម​អធិបតីភាព​សម្តេច​ព្រះ​​អគ្គ​​មហា​ស​ង្ឃរាជា​ធិបតី​​ កិត្តិឧទ្ទេស​​បណ្ឌិត​​ ទេព ​វង្ស សម្តេច​​ព្រះ​មហា​​សង្ឃ​រាជ​នៃ​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ។ ពិធី​នេះ​បាន​រៀបចំ​ឡើង​​​នៅទីស្នាក់​

ក្មេង​ប្រុស​ជំទង់ម្នាក់ ត្រូវរន្ទះ​បាញ់ស្លាប់​ ខណៈ​កំពុង​អង្គុយ​លេងទឹកភ្លៀង​

Posted: 27 Apr 2013 08:16 PM PDT

ខេត្តមណ្ឌលគិរី ៖ ក្មេងប្រុសវ័យជំទង់ម្នាក់ត្រូវរន្ទះបាញ់ស្លាប់​ភ្លាមនៅនឹងកន្លែង​ដែល​គ្រោះថ្នាក់ដ៍អាក្រក់នេះ​បានកើតឡើង​កាលពី​វេលាម៉ោង៥ល្ងាចថ្ងៃទី២៧ មេសា ២០១៣ត្រង់ចំណុចភូមិ ស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវសីមា ។​ តាមប្រភពព័ត៌មានពី​គ្រួសារ​ក្មេងប្រុសរងគ្រោះបានអោយដឹងថា​ មុនពេលកើតហេតុ មានភ្លៀងធ្លាក់ខ្លាំងលាយឡំនឹងខ្យល់ ផ្លេកបន្ទោព្រាកៗ ខណៈនោះកូន​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!