Koh Santipheap Daily

Koh Santipheap Daily


សមត្ថ​កិច្ច​​ចម្រុះ​បង្ក្រាបបាន​រថយន្ត​ដឹកឈើគ្រញូង​បានជាបន្តបន្ទាប់

Posted: 25 May 2013 12:36 AM PDT

រថយន្ត​ដឹកឈើគ្រញូង​ដែលសមត្ថកិច្ច​បង្ក្រាប​បាន
ខេត្ត​កំពង់ធំ ៖ រថយន្ត​ដឹកឈើ​គ្រញូង​ចំនួន៤គ្រឿង​​ ត្រូវបានកម្លាំង​សមត្ថកិច្ច​ចម្រុះ​ធ្វើការបង្ក្រាប​បាន​ជាបន្ត​បន្ទាប់​ កាលពី​ថ្ងៃទី​២៥ ឧសភា ២០១៣ ក្នុងនោះ​​នៅ​ចំណុច​ផ្លូវ​ចូលភ្នំស្រះខ្ចៅ ស្ថិត​ក្នុង​ភូមិអូរ​កោះគី ឃុំជ្រាប់ ស្រុកសន្ទុក បានចំនួន៣គ្រឿង​ ចំណែក​​រថ​យន្ត​១​គ្រឿង​ទៀត ត្រូវ​បាន​លោកសុទ្ធ ម៉ារី​ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​​កំពង់ថ្ម ដឹកនាំ​ដោយ​កម្លាំង​សហការជាមួយ​កង​រាជ​អាវុធហត្ថ​

បុគ្គលិក​ហាង​ម៉ាស្សា​យី​ហោ​អាយ​ស៍​ស្ប៉ា​​​ជាង​១០០នាក់​ ប្តឹងតំណាង​ថៅកែ​​ហាង​ជនជាតិ​កូ​រ៉េ

Posted: 24 May 2013 10:35 PM PDT

បុគ្គលិក​ហាង​ម៉ាស្សា​យី​ហោ​អាយ​ស៍​ស្ប៉ាមក​ដាក់​ពាក្យប្តឹង
ខេត្ត​សៀម​រាប​៖ បុគ្គលិក​ហាង​ម៉ាស្សា​យី​ហោ​អាយ​ស៍​ស្ប៉ា​​​ សូណា​និង​ភោជនីយ​ដ្ឋាន​របស់​ជន​ជាតិ​កូរ៉េ​ ជាង​១០០នាក់​បាន​នាំគ្នា​មក​ដាក់​ពាក្យ​ប្តឹង​នៅ​ការិយា​ល័យ​ព្រហ្ម​ទ​ណ្ឌកម្រិត​ស្រាល​នគរបាល​​ខេត្ត កាលពី​វេលា​ព្រឹក​ថ្ងៃទី​២៥ ឧសភា​ ​បន្ទាប់​ពី​តំ​ណាង​ថៅ​កែ​ជន​ជាតិកូរ៉េ​យក​ស្បែក​ជើង​​ដេញ​​វាយ​បុគ្គ​លិក​​ធ្វើ​ឲ្យមានកា​រ​ភ្ញាក់​ផ្អើល​ពេញហាង​នៅ​វេលាម៉ោង​៧និង​៣០នាទី​យប់​ថ្ងៃទី​២៤ ឧសភា

គ​ណៈពង្រឹង​មូលដ្ឋាន​ឃុំ​សំបួ​រមាស​ស្រុក​មុខ​កំ​ពូល​ជួ​ប​សំ​ណេះសំ​ណាល​ជាមួយ​​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​​

Posted: 24 May 2013 09:00 PM PDT

គ​ណៈពង្រឹង​មូលដ្ឋាន​ឃុំ​សំបួ​រមាស​ស្រុក​មុខ​កំ​ពូល​ជួ​ប​សំ​ណេះសំ​ណាល​ជាមួយ​​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​​
ខេត្តកណ្តាល​៖ គ​ណៈពង្រឹង​មូលដ្ឋាន​ឃុំ​សំបួ​រមាស​ ស្រុក​មុខ​កំ​ពូល ដឹក​នាំ​ដោយ​លោក​គ្រី​ ទូច ប្រធាន​គណៈ​ពង្រឹង​មូល​ដ្ឋាន​ឃុំ​​ បាន​អញ្ជើញ​​ជួ​ប​សំ​ណេះ​​សំ​ណាល​ជាមួយ​​សមាជិក សមា​ជិកា​ ​គណបក្ស​ប្រជាជន​កម្ពុជា​​ចំ​នួន​៩៩៣នាក់មក​​ពី​ភូមិ​២គឺ​ ភូមិអម្ពិល​ទឹក​និង​ភូមិ​ជ្រែ​មួយ​រយ កាលពី​វេលា​ព្រឹក​ថ្ងៃទី​២៥ ឧសភា​ ​២០១៣ ​នៅ​វត្ត​ព្រះ​ធម៌​ត្រៃ​ភព ហៅ​វត្ត​អម្ពិលទឹក​ ស្ថិត​ក្នុង​ឃុំ​សំបួរមាស ​ស្រុក​មុខកំ​ពូល​ ។

ជំនួយ​ការ​សម្តេច​តេជោ ហ៊ុន សែន នាំអំណោយ​ចែក​ជូន​សមាគមសំនៀង​ជនពិការ

Posted: 24 May 2013 08:57 PM PDT

លោកគួច ចំរើន​ ក្នុងពិធី​ចែកអំណោយ​​ដល់សមាគមសំនៀង​ជនពិការ​
រាជធានីភ្នំពេញ ៖ លោកគួច​ ចំរើន អភិបាល​​​ខណ្ឌ​មានជ័យ និង​ជា​ជំនួយ​​ការ​ផ្ទាល់​សម្តេច​តេជោ ហ៊ុន សែន រួម​ដំណើរ​ដោយ​លោក​​ហ៊ុយ សារុន អភិបាល​រង​ខណ្ឌ​មានជ័យ នៅ​ព្រឹក​ថ្ងៃទី​២៥ ឧសភា ២០១៣ បាន​នាំយក​​អំណោយ និង​ថវិកា​មួយចំនួន​ដ៏ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ​ទៅ​ចែកជូន​ដល់​សមាគម​សំនៀង​ជនពិការ​ ស្ថិត​នៅ​ភូមិ​ទ្រា១ សង្កាត់​

ជន​សង្ស័យ​​លួច​ទូរស័ព្ទ​​ត្រូវម្ចាស់​​​គេទាន់​​ចាប់​បានទាំងព្រឹក​នៅក្រុង​ប៉ោយ​ប៉ែត

Posted: 24 May 2013 08:50 PM PDT

ជន​សង្ស័យ​ដែលត្រូវចាប់ខ្លួនបាន
ក្រុងប៉ោយ​ប៉ែត ៖ ជនសង្ស័យ​ម្នាក់ដែល​ជាប់ចោទ​លួច​ទូរស័ព្ទ​គេបម្រុងរត់​គេច​ខ្លួន តែត្រូវម្ចាស់​ដឹងទាន់ និងប្រជាពលរដ្ឋ​ដេញ​ចាប់​បាន​​បង្ក​ឱ្យភ្ញាក់​ផ្អើល​នៅ​វេលាម៉ោង​៧ព្រឹក​ថ្ងៃទី​២៥ ឧសភា ២០១៣ ស្ថិត​ក្នុងភូមិ​ក្បាល​ស្ពាន២ សង្កាត់​ប៉ោយប៉ែត ក្រោយ​ប៉ោយ​ប៉ែត ​។

បន្ទាប់ពី​ធ្វើគុត​ចៅ​អធិការ​វត្តសាវឌីការាម បុរសម្នាក់​ត្រូវចោរប្លន់សម្លាប់​នៅ​ក្រោម​ស្ពានចុងចម្រិត សង្កាត់បាទី ​

Posted: 24 May 2013 08:30 PM PDT

ខេត្តស្វាយរៀង ៖ បន្ទាប់​ពី​ចោរ​ធ្វើគុត​ចៅ​អធិការ​វត្ត​​សាវ​ឌី​ការាម​យ៉ាង​ឃោរឃៅ​ក្នុង​អំពើ​ប្លន់​មក នៅវេលា​ម៉ោង​៧ និង​៣០​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា ២០១៣ នេះ សមត្ថកិច្ច​បានរកឃើញ​សពបុរស​ម្នាក់​ទៀតនៅ​ក្រោម​ស្ពាន​ចុង​សម្រិត ស្ថិត​ក្នុង​សង្កាត់​បាទី ​ដែល​គេ​បាន​ស្គាល់ថា ​ឈ្មោះ​សំ វុទ្ធី អាយុ​២២​ឆ្នាំ ជាគ្រូបង្រៀន​នៅ​អនុ​​វិទ្យា​ថ្នាង ដោយ​សង្ស័យថា ក្រុម​ចោរ​បានប្លន់សម្លាប់​យកម៉ូតូ​ហុង​ដា​C125

ស្ត្រី​ម្នាក់​សង្ស័យ​មាន​វិបត្តិ​ក្នុង​គ្រួសា​រប៉ង​លោត​សម្លាប់ខ្លួន​ពី​លើ​ស្ពាន​គី​ហ្ស៊ុណា

Posted: 24 May 2013 08:26 PM PDT

 ស្ត្រី​ម្នាក់​សង្ស័យ​មាន​វិបត្តិ​ក្នុង​គ្រួសា​រប៉ង​លោត​សម្លាប់ខ្លួន​ពី​លើ​ស្ពាន​គី​ហ្ស៊ុណា
ខេត្តកំពង់ចាម៖ ស្ត្រី​ម្នាក់​សង្ស័យ​មាន​វិបត្តិ​ក្នុង​គ្រួសា​របាន​មក​លោត​សម្លាប់ខ្លួន​ពី​លើ​ស្ពាន​គី​ហ្ស៊ុណា ហើយ​ត្រូវ​ប៉ូ​លិស​យាម​ស្ពាន​ឃើញ​ទាន់ ​ដែល​ហេតុការណ៍​​នេះ​ បង្ក​ឲ្យ​មាន​កា​រ​ភ្ញាក់​ផ្អើល កាល​ពី​វេលា​ម៉ោង​​៩និង​២០នាទី​ព្រឹក​ថ្ងៃទី​២៥​ ឧសភា នៅ​ចន្លោះ​សសរ​ស្ពាន ​ប៉េ​៩​និង​ប៉េ១០ ​។

​ចោរ​ឆក់​កាបូប​ជន​បរទេស​២នាក់​ត្រូវសមត្ថកិច្ច​ព័ទ្ធចាប់បាន​

Posted: 24 May 2013 08:06 PM PDT

ចោរ​ឆក់កាបូប​ត្រូវ​សមត្ថកិច្ច​ក្របួច​បាន
រាជធានី​ភ្នំ​ពេញ​៖ ជន​សង្ស័យ​ចោរ​​​ឆក់​២នាក់​ត្រូវបាន​សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់​ខ្លួន​ ខណៈពួក​គេ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជន​បរទេសបាន​សម្រេច​​នៅ​មុខ​អាកា​ស​យាន​ដ្ឋាន​អន្ត​រជាតិ​ភ្នំ​ពេញ​ កាលពី​វេលា​ម៉ោង៩និង​១០នាទី​ព្រឹក​ថ្ងៃទី​​២៥​ ឧសភា​ ២០១៣​ ស្ថិតក្នុង​ភូមិ​ក្បាល​ដំរី ​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​​សែនជ័យ​ហើយ​​​ព្យា​យាម​រត់​គេច​ខ្លួន​ទៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ។

សមាជិក សមាជិកា៦២នាក់ផ្តាច់ខ្លួនចេញពី​គណបក្ស​សម រង្ស៊ី ​ចូល​រួមរស់ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា

Posted: 24 May 2013 08:05 PM PDT

ទិដ្ឋភាពក្នុងពិធី​
ខេត្ត​ប៉ៃលិន ៖ គណបក្ស​ប្រជាជនកម្ពុជា​បាន​ទទួលសមាជិក សមាជិកាថ្មីចំនួន​៦២នាក់​ ​​មកពីគណបក្ស​សម រង្ស៊ី ​​នៅព្រឹកថ្ងៃទី​២៥​ ឧសភា ២០១៣ នៅ​ទី​ស្នាក់​ការ​គណបក្ស​ប្រជាជនកម្ពុជាខេត្ត ក្រោម​អធិបតីភាព​លោក​អ៊ី ឈាន អភិបាល​ខេត្ត​ប៉ៃលិន ជា​សមា​​ជិក​គណៈ​កម្ម​កាធិការ​កណ្តាល ប្រធាន​ក្រុម​ការងារ​របស់​គណៈកម្មាធិការ​កណ្តាល​ចុះ​ជួយ​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គណ​

អតីត​​សិស្សវិទ្យា​ល័យ​ព្រះ​ស៊ីសុវត្ថិ​ជួប​ជុំ​គ្នា​បង្កើត​​សំណើច និង​សមិទ្ធ​ផល​​ថ្មី​

Posted: 24 May 2013 07:40 PM PDT

​អតីត​​សិស្សវិទ្យា​ល័យ​ព្រះ​ស៊ីសុវត្ថិ​ជួប​ជុំ​គ្នា​បង្កើត​​សំណើច និង​សមិទ្ធ​ផល​​ថ្មី​
កម្មវិធី​ជួប​ជុំ​​មិត្ត​ចាស់​ ឬអតីត​​​សិស្ស​វិទ្យា​ល័យ​ព្រះ​ស៊ីសុវត្ថិ (អតីត​វិទ្យា​ល័យ​ភ្នំដូនពេញ) នឹងប្រព្រឹត្ត​ធ្វើឡើង​នៅថ្ងៃ​សៅរ៍ ទី២៥ ​ឧសភា ​២០១៣ ​នៅ​វិទ្យាស​ល័យ​ព្រះ​ស៊ីសុវត្ថិ​ វេលា​ម៉ោង​៥​ល្ងាច​ ក្រោម​គំនិត​​ផ្តួច​ផ្តើម​​រៀបចំ​កម្ម​វិធី​ដោយ​លោក​ឧត្តម​សេនីយ៍​​ទោ បណ្ឌិត ហ៊ុន ម៉ាណែត រួម​ជា​មួយ​អតីត​សិស្ស​វិទ្យា​​​ល័យ​ព្រះ​ស៊ីសុវត្ថិ (អតីតវិទ្យា​​​ល័យ​​ភ្នំដូន​ពេញ) ជាច្រើន​នាក់ ដើម្បី​ជួប​ជុំ​

ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​សម្តេ​ចតេជោ​វាស់​វែង​ដីធ្លីប្រចាំ​ខេត្ត​បន្ទាយជ័យធ្វើ​ការ​ជួសជុល​ស្ពាន​អូរកើតឯង

Posted: 24 May 2013 07:15 PM PDT

ខេត្ត​បន្ទាយ​មានជ័យ ៖ ក្រុម​យុវជនស្ម័គ្រ​ចិត្ត​​របស់​សម្តេច​តេជោ​វាស់​វែង​ដីធ្លី​ប្រចាំ​ស្រុកថ្មពក់ ខេត្ត​បន្ទាយ​មានជ័យ​នៅ​ព្រឹក​ថ្ងៃទី​២៥ ឧសភា នេះ បាន​សហការ​ជាមួយ​កង​កម្លាំង​កង​ពលលេខ​៥១ នៃ​វរ​សេនាតូច​៥១៤ចំនួន​៣០នាក់, កម្លាំង​ប៉ូលិស​៥នាក់, អាជ្ញា​ធរ​ស្រុក​៣នាក់ អាជ្ញាធរ​មូលដ្ឋានឃុំ​ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ទៀត បាន​ធ្វើ​ការ​ជួសជុល​ស្ពាន​ឆ្លង​កាត់​អូរកើតឯង ប្រវែង​២៤ម៉ែត្រ

ហាយ​ប្រ៊ី​ត​កូ​ន​មន្ត្រីប៉េ​អឹម​​បុ​ក​គ្នា​ជា​មួយ​ហ៊ី​ណូ​ដឹក​អង្ករ​របួស​ធ្ងន់​ម្នាក់​ ស្រាល​២នាក់​

Posted: 24 May 2013 07:08 PM PDT

រថយន្ត​ហាយ​ប្រ៊ី​ត​រង​ការខួចខាត
ខេត្ត​កំ​ពង់​ចាម​៖ មនុស្ស​ម្នាក់​របួស​ធ្ងន់ ​និង​២នាក់​ទៀត​របួស​ស្រាលត្រូវបាន​គេ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ បន្ទាប់​ពី​ជួប​​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​រថ​យន្ត​ហាយ​ប្រ៊ីត​ ពណ៌​ស្ករ​ ជិះ​គ្នា​៣នាក់​បើក​បុក​គ្នា​ជាមួយ​ហ៊ីណូ​ដឹក​​អង្ក​រ​ពេញ​ទំ​ហឹង​កាល​ពី​វេលា​ម៉ោង​១២និង​១៥នាទី​រំ​លង​អ​ធ្រាត​ឈាន​ចូល​ថ្ងៃទី​២៥ ឧសភា ២០១៣ ​នៅ​ចំ​ណុច​ខាង​កើត​រង្វល់​មូល​នាគ​ព័ន្ធ​ ភូមិ​បឹង​ស្នាយ​ ​សង្កាត់​សំបួ​រ​​​មាស​ ក្រុង​កំ​ពង់​ចាម ។

​តូច​ចិត្ត​សុំ​លុយ​ម្តាយ​ទិញ​​ម៉ូតូ​មិនបាន​​លោត​​ទឹក​សម្លាប់​ខ្លួន​លើ​​ស្ពាន​​ជ្រោយ​​ចង្វា

Posted: 24 May 2013 06:35 PM PDT

យុវជន​ដែល​លោតទឹកប៉ងសម្លាប់ខ្លួន
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ចិត្ត​ហួស​ប៉ែត បានជិះម៉ូតូឌុប​មក​លោ​តទឹក​សម្លាប់​នៅលើ​ស្ពាន​ជ្រោយ​ចង្វា​ត្រើយ​ខាងលិច តែ​​មិន​សម្រេច​ដោយ​​សារ​យុវជន​នោះ​ចេះហែលទឹក​​​ ក៏ហែលមក​ច្រាំង​ទន្លេវិញ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើលកាលពី​វេលាម៉ោង​៦ និង​៣០នាទី​ព្រឹក​ថ្ងៃ​ទី​​២៥ ឧសភា ២០១៣ ​ដោយ​​សារ​ខឹង​សុំ​លុ​យ​ម្តាយ​​៣០០០​ដុល្លារទិញ​ម៉ូតូ​​មិន​បាន ​ ។ ​

សម្តេច​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​ប៊ុន ​រ៉ានី​ ហ៊ុន សែនអ​ញ្ជើញ​ចែក​អំ​ណោយ​​អ្នក​ផ្ទុក​មេ​រោ​គ​អេដស៏​ ​​ចាស់​​ជរា កុមា​រ​កំ​ព្រា និង​ជន​ពិកា​រ​នៅ​ស្រុក​ភ្នំ​ស្រួច

Posted: 24 May 2013 06:31 PM PDT

ខេត្ត​កំ​ពង់​ស្ពឺ​៖​ សម្តេច​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​ប៊ុន ​រ៉ានី​ ហ៊ុន សែនប្រធាន​កាក​បាទ​ក្រ​ហម​កម្ពុជា​នៅ​​វេលា​ព្រឹក​ថ្ងៃទី​២៥ ឧ​សភា ២០១៣ នេះ​ បាន​អ​ញ្ជើញ​ជា​អ​ធិ​បតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិ​ធី​ចែក​អំ​ណោយដល់​​​អ្នក​ផ្ទុក​មេ​រោ​គ​អេដស៏​ ​​ចាស់​​ជរា កុមា​រ​កំ​ព្រា និង​ជន​ពិកា​រ​ ចំ​នួ​ន​៩៩​១គ្រួសារ​ នៅ​ភ្នំ​ក្រាំ​ង​ពោ​ធិ៍​ ភូមិ​ក្រាំង​ពោ​ធិ៍ ​ឃុំ​អូរ ​ស្រុក​ភ្នំ​ស្រួច ​​ដោយ​មានកា​រ​ចូល​រួម​ពី​សមាជិក​ សមា​ជិកា កាក​បាទ​ក្រហម​កម្ពុជា​ និ​ងប្រជា​ពល​រដ្ឋ​ជា​ច្រើ​ន​កុះ​ករ ។

កម្ម​កររោងចក្រ​សាប្រ៊ី​ណានៅ​តែ​បន្ត​បិទ​ផ្លូវ​ជាតិ​លេខ៤ ខណៈថៅ​កែមិន​រក​ដំ​ណោះ​ស្រាយ

Posted: 24 May 2013 06:28 PM PDT

កម្មករ​ឈរបិទ​ផ្លូវ​ជាតិ​លេខ៤
ខេត្ត​កំ​ពង់​ស្ពឺ៖ កម្ម​កររោងចក្រ​សាប្រ៊ី​ណា​ជាង​១០០០នាក់​​បាន​នាំគ្នាធ្វើ​កូ​ដកម្មបិ​ទ​ផ្លូ​វជាតិលេខ​៤​​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា​ ២០១៣ បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​​ណែន​ណាន់​តាន់​តាប់ ខណៈថៅ​កែមិន​រក​ដំ​ណោះ​ស្រាយ​ឲ្យ​នោះ​ ។

ចោរ​គាស់​ផ្ទះ​លួច​ម៉ូតូ​បាញ់​អ្នកយាម​ម្នាក់​ស្លាប់​

Posted: 24 May 2013 06:15 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ​៖ យុវជន​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អ​ណោ​ច​អាធ័ម ក្នុង​អំពើ​បាញ់ប្រហារ​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​នៅ​ចំណុច​ផ្ទះ​លេខ​61 ភូមិ​សន្សំ​កុសល់ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​3​នឹង​30​នាទី​ទាបភ្លឺ ថ្ងៃទី​25 ឧសភា 2013​។​ យុវជន​រងគ្រោះ​ខាងលើ​ឈ្មោះ​លី ថូ អាយុ​23​ឆ្នាំ មានមុខរ​បរជា​សន្តិ​សុខ​យាម​ផ្ទះ​ផ្ញើរ​ម៉ូតូ​នៅផ្ទះ​កើតហេតុ​ខាងលើ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ទួល​ចារ ឃុំ​សំរោង ស្រុក​សំរោង ខេត្តតាកែវ​។​

​ជិះ​ម៉ូតូ​លឿន​រេ​ចង្កូត​បុក​ឃឿន​ថ្មបណ្តាលឲ្យ​រងរបួស​ធ្ងន់​

Posted: 24 May 2013 06:14 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​៖ នារី​ម្នា​ក់បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្មាស​វី ពណ៌​ខ្មៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ២ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​ល្បឿន​យ៉ាង​លឿន​ហើយ​ជ្រុល​បុក​ឃឿន​ថ្ម ក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង ២៤ នឹង​០០ នាទី​យប់​ថ្ងៃទី ២៤ ខែឧសភា​ឆ្នាំ​២០១៣ បណ្តាល​ឲ្យ​តូ​ដួល​បោក​ក្បាល​រងរបួស​ធ្ងន់ធ្ងរ បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម ៗ​។​ ​

ងងុយដេក​បើក​រថយន្ត​កូរ៉ូឡា​ជ្រុល​បុក​របាំង​ដែក​ចែក​ទ្រូងផ្លូវ​បាក់​អស់​៣​ផ្ទាំង​នៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី

Posted: 24 May 2013 06:08 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ របាំង​ដែក​ចែក​ទ្រូងផ្លូវ ចំនួន ៣​ផ្ទាំង ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ត្រូវ​រង​នៅ​ការខូចខាត​ទាំងស្រុង ខណៈ​បុរស​ម្នា​ក់វ័យ​ជាង ៣០ ឆ្នាំ ងងុយដេក​បើករថយន្ត​កូរ៉ូឡា លឿន​រេ​ចង្កូត បុក​រះ​កាលពី​វេលា​ម៉ោង ១២ នឹង ២០ នាទី​យប់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ ២០១៣ ។ ​ ​

និស្សិត​ទាហាន​ម្នាក់ ស្រវឹងស្រា​យក​ម៉ូតូ​ចូល​ប៉ះ​កង់​ហើយ​មិន​ឲ្យ​លុយ​គេ ថែមទាំង​រករឿង​ចង់វាយ​គេ​វាយ​ឯង និង​ជេរ​អ្នកកាសែត​ថែមទៀត

Posted: 24 May 2013 06:05 PM PDT

និស្សិត​ទាហាន​ម្នាក់ ដែលស្រវឹងស្រា​យក​ម៉ូតូ​ចូល​ប៉ះ​កង់​ហើយ​មិន​ឲ្យ​លុយ​គេ ថែមទាំង​រករឿង​ចង់វាយ​គេ​វាយ​ឯង និង​ជេរ​អ្នកកាសែត​ថែមទៀត
​រាជធានី​ភ្នំពេញ​៖ និស្សិត​ទាហាន​ម្នាក់ រៀន​នៅ​សាលា​នៃ​ទាហាន​សកម្ម ជំនា​ន់ទី​១៤ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BS-5422 ដោយសារ​ម៉ូតូ​បែក​កង់ បុរស​ម្នាក់​នោះ​ក៏បាន​យក​ម៉ូតូ​ទៅ​ប៉ះ​កង់ រហូតដល់​ពេល​ប៉ះ​រួចហើយ បែរជា​មិន​ឲ្យ​លុយ​គេ ថែមទាំង​រករឿង​ចង់វាយ និង​ជេរប្រមាថ​ក្រុមអ្នកកាសែត​ដែល​ចុះទៅ​ផ្តិត​យក​រូបភាព​ថែម​ទៀតផង​។

ជិះ​ម៉ូតូឌុប​ស្រី​ស្នេហ៍​បុក​គូទ​រថយន្ត​គេ​ដួល លើក​ម៉ូតូ​ឡើង​ជិះ​រត់ចោល​គូរ​ស្នេហ៍​ទៅ​បាត់​

Posted: 24 May 2013 06:00 PM PDT

រថយន្តម៉ាកហាយប្រីត ដែលត្រូវគូរស្នេហ៍១គូរ បើកបុកពីក្រោយ
រាជធានី​ភ្នំពេញ​៖ រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​អស់សំណើច​មួយ​បានកើត​ឡើង ក្នុងខណៈ​ពេលដែល​គូរ​ស្នេហ៍​១​គូរ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឃ្លី​ក ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ឌុប​គ្នា​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុច​មុខ​បុរី​ឧទ្យាន​បាសាក់ ក៏បាន​ជ្រុល​ល្បឿន​បុក​គូទ​រថយន្ត​ម៉ាក​កាមរី​ហាយ​ប្រី​ត ពណ៌​ខ្មៅ ដែល​កំពុង​ឈប់​នៅមុខ​ស្តុ​ប

ដើរ​ឆ្លងផ្លូវ​ពី​សួនច្បារ មុខ​វិមានឯករាជ្យ​ត្រូវ​ម៉ូតូ​បុក​បណ្តាល​ឲ្យ​រងរបួស

Posted: 24 May 2013 05:55 PM PDT

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​របួស​គួរសម​ដែរ ខណៈពេលដែល​ដើរ​ឆ្លងផ្លូវ​ពី​សួនច្បារ​មុខ​វិមានឯករាជ្យ ហើយ​ត្រូវ​ម៉ូតូ​មួយគ្រឿង​ម៉ាក សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០០៨ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ រិ​ទ្ធិ អាយុ​ជាង​២០​ឆ្នាំ បុក​បណ្តាល​ឲ្យ​រងរបួស​គួរសម​ដែល នៅតាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង ៦​នឹង​៤០​នាទី​ល្ងាច ថ្ងៃទី​២៤ ឧសភា ២០១៣​។ ​ ​

ម៉ូតូ​២គ្រឿង​បុកគ្នា​នៅលើ​ផ្លូវ​២០០៤ ម្ចាស់​ម៉ូតូ​រងរបួសស្រាល

Posted: 24 May 2013 05:08 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍មួយ​កើតឡើងនៅ​លើ​ផ្លូវ​២០០៤ ខាងមុខសាលា​រៀនណតប្រ៊ីតវេលាម៉ោង៥ និង​៣០​ព្រឹក​ថ្ងៃទី​២៥ ឧសភា ២០១៣ ។ ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍នេះ គេឃើញម៉ូតូ​២គ្រឿង​បានបើកបុកគ្នា​បង្ក​ឱ្យ​ម្ចាស់​ទាំងពីរ​រងរបួស​​ស្រាល​រៀង​ៗខ្លួន ។ សមត្ថកិច្ច​កំពុង​ធ្វើ​ការ​ត្រួតពិនិត្យ និង​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕

ប្រ​ផ្នូល​ល្អ​របស់ CPP សញ្ញាដដែល​ គឺ​ទេវតា​បាច​ផ្កា​ប្រោះ​ព្រំ​ពរជ័យ​៤​ប្រការ​

Posted: 24 May 2013 05:00 PM PDT

សម្តេច​ហ៊ុន​ សែន អញ្ជើញ​កាត់​ខ្សែ​បូ​សម្ពោធ​អគារ​សិក្សា​
ខេត្តកំពង់ចាម ៖ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន​​ នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ បាន​មាន​ប្រសាសន៍​​​បក​ស្រាយ​ជូន​​​ប្រជា​ពល​រដ្ឋ​​ពាក់​ព័ន្ធនឹង​លេខ​រៀង​លើ​សន្លឹក​ឆ្នោត​​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា(CPP) ដែល​បាន​​លេខ​រៀង​ទី​៤​ ។ សម្តេច​មាន​ប្រសាសន៍​​ថា លេខ​៤​គឺ​កាន់តែ​ស្រួល​ ប្រជា​ជន​នៅ​តែ​រក​​ឃើញ​ ព្រោះ​អ្នក​ដែល​ធ្លាប់​បោះ​ឱ្យ​កាល​ឆ្នាំ​២០០៨​បន្ត​បោះ​ឱ្យ​​​ស្រួល​ណាស់​នៅ​ត្រង់​ថា កន្លែង​ដដែល​​ក្នុង​សន្លឹក​ឆ្នោត

ជន​​ខិល​​ខូ​ច​ប្រើ​​ឈ្មោះ​​ឯក​ឧត្តម​ប៉ុន​ប៉ងឆបោក​មន្ត្រីសង្កាត់​ជា​ច្រើន​នាក់​​នៅ​​ខេត្តកំ​ពង់​ធំ

Posted: 24 May 2013 04:55 PM PDT

ខេត្តកំពង់ធំ ៖ ​​ជន​ដើរ​ឆបោក​​​តែង​ប្រើ​​ប្រាស់​គ្រប់​​រូបភាព​គ្រប់​​​​​ល្បិច​កល​ ដើម្បី​បញ្ឆោត​យក​ប្រាក់​ពី​ប្រជា​ពល​រដ្ឋ​ តាម​រយៈ​ការ​ត្រូវ​រង្វាន់​ជា​ម៉ូតូ​ និង​បាន​​ប្រាប់​ឱ្យ​ផ្ញើលុយ​ឱ្យ​ពួក​គេ​តាម​សេវា​ផ្ទេរ​ប្រាក់​​ដើម្បី​ជាសោហ៊ុយ​​ក្នុង​ការ​ដឹក​មក​ឱ្យ​ជាដើម​​ ។​ សកម្មភាព​របស់​ជន​ខិលខូច​ទាំង​នេះ​កំពុង​បង្កឱ្យ​ប៉ះ​ពាល់​​ដល់​កិត្តិយ​ស​មន្ត្រី​ និង​សេវា​​​​​​វេរ​ប្រាក់ ។

រថយន្ត​កូរ៉េ​ដឹក​កម្មករ បែក​កង់ រេ​ចង្កូត​ធ្លាក់​ប្រឡាយ របួសស្រាល​២​នាក់

Posted: 24 May 2013 04:46 PM PDT

រាជធានី​ភ្នំពេញ​៖ រថយន្ត​កូរ៉េ​ដឹក​កម្មករ ពី​ខេត្តតាកែវ​ឆ្ពោះ​មក​ភ្នំពេញ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ខណៈ​មកដល់​ចំណុច​មុខ​សួ​នន​វឌ្ឍនៈ​២ ស្ថិតក្នុង​សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រថយន្ត​ស្រាប់តែ​បែក​កង់ បណ្តាល​ឲ្យ​រេ​ចង្កូត​ធ្លាក់​ប្រឡាយ របួស​កម្មករ​ស្រាល​២​នាក់ កាលពី​វេលា​ម៉ោង ៦​នឹង​៣០​នាទី ថ្ងៃទី​២៥ ឧសភា ២០១៣​។ ក្រោយពេល​កើតហេតុ អ្នករងរបួស​ត្រូវបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕ ​

រក​អន្ត​រា​គមន៍​ជួយ​ពល​ការិនី​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​រត់​ចេញ​ថៅ​កែ​ប្តឹង​ចាប់​ដាក់​គុក

Posted: 24 May 2013 04:40 PM PDT

ខេត្ត​ប៉ៃ​លិន​ ៖ ស្ត្រី​ខ្មែរ​ម្នាក់​​ដែល​ទៅ​ធ្វើ​ការងារ​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​តាម​រយៈ​ក្រុម​ហ៊ុន​ហ្វីលីម័រ​ ដែល​មាន​ទីតាំង​នៅ​រាជធានី​ភ្នំពេញ​ តាំង​ពី​ឆ្នាំ​២០០៧​ និង​បាន​ធ្វើ​ការ​នៅ​ទី​នោះ​រហូត​ដល់​ឆ្នាំ​២០១២​ ​​បាន​រត់​ចេញ​ពី​ផ្ទះ​ថៅកែ​នោះ​ទៅ​ធ្វើ​ការងារ​នៅ​ហាង​បាយ​ផ្សេង​មួយ​ទៀត​ ហើយ​ដោយ​អត់​មាន​លិខិត​ឆ្លង​ដែន​​នៅ​ជាប់​ខ្លួន​ ព្រោះ​ថៅកែ​ដក​ទុក​ក៏​ត្រូវ​គេ​ប្តឹង​ឱ្យ​ប៉ូលិស​ចាប់​ដាក់​ពន្ធនាគារ​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៣​ កន្លង​មក ។​

រថ​យន្ត​​ដឹក​​ឧប​ករណ៍​​​ភ្លេង​នាយ​​គ្រួច​​​បុក​​ក្មេង​​​ម្នាក់​​ស្លាប់​​ នាយ​​គ្រួច​​បាក់​​ឆ្អឹង​​​ជំនី​រ​3​កាំ​

Posted: 24 May 2013 04:20 PM PDT

ជន​រង​គ្រោះ​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​
ខេត្តកំពត ៖​ រថយន្ត​កូរ៉េ​ចំណុះ​១តោន​កន្លះ​ច្នៃ​ទ្រុង​លាប​ពណ៌​ក្រហម​ ជា​រថយន្ត​ដឹក​ឧបករណ៍​ភ្លេង​ របស់​ក្រុម​នាយ​គ្រួច​ តារា​កំប្លែង​ជួប​ឧប​ទ្ទវ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ៣​ កំពត-ព្រះសីហនុ កាល​ពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៤ ឧសភា​ ស្ថិត​ក្នុង​ភូមិ​ព្រែក​ត្នោត​ ឃុំ​ព្រែក​ត្នោត​ ស្រុក​ទឹក​ឈូ​ ដោយ​រថយន្ត​បាន​បុក​ក្មេង​ប្រុស​កំពុង​ជិះ​កង់​ បណ្តាល​ឱ្យ​ស្លាប់​ ចំណែក​ក្រុម​ភ្លេង​រង​របួស​៨នាក់​

ឈ្មួញ​សម្រុក​ដឹក​ជញ្ជូន​ឈើ​គ្រញូង​គគ្រឹក​គគ្រេ​ង​

Posted: 24 May 2013 04:10 PM PDT

រថ​យន្ត​ដឹក​ឈើ​គ្រញូង
ខេត្ត​ស្ទឹង​ត្រែង​ ៖ ថ្វី​ដ្បិត​តែ​ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ចេញ​សារាចរណ៍​យ៉ាង​ម៉ឺង​ម៉ាត់​ក្នុងការ​ទប់​ស្កាត់​ការ​ធ្វើ​ចរាចរណ៍​​ឈើ​គ្រញូង​យ៉ាង​ណា​ក្តី​ ក៏​សកម្ម​ភាព​ដឹក​ឈើ​គ្រញូង​នៅ​តែ​មាន​សកម្ម​ភាព​យ៉ាង​ខ្លាំង​ដដែល​ ។ ជា​មួយ​គ្នា​នេះ​ដែរ​ សកម្ម​ភាពដឹក​ជញ្ជូន​ឈើ​គ្រញូង​ពីស្រុក​សៀម​ប៉ាង​មក​ទី​រួម​ខេត្ត​ស្ទឹង​ត្រែង​ ហាក់​បី​នៅ​មាន​សកម្ម​ភាព​យ៉ាង​ខ្លាំង​ក្លា​ឥត​ស្រាក​ស្រាន្ត​ជារៀង​រាល់​យប់​ ដោយសារ​មាន​ការ​ឃុប​ឃិត​ជា​មួយ​មន្ត្រី​ខិល​ខូច​ ។

ចោរ​ប្លន់​សម្លាប់​ចៅ​អធិ​ការ​វត្ត​សាវ​ឌី​កា​រាម​នៅ​ក្រុង​បាវិត​

Posted: 24 May 2013 04:00 PM PDT

​ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ដែល​ត្រូ​វ​ចោរ​ប្លន់​
ខេត្ត​ស្វាយ​រៀង​ ៖ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​សាវ​ឌី​ការាម ហៅ​វត្ត​ថ្នាញ​ ព្រះ​ជន្ម​៧៨​ឆ្នាំ​ បាន​ត្រូវ​ចោរ​ប្លន់ធ្វើ​គុត​យ៉ាង​ឃោរ​ឃៅ​ក្នុង​អំពើ​ប្លន់​យក​ប្រាក់ ដែល​បាន​កើត​ឡើង​ប្រហែល​អំឡុង​ពាក់​កណ្តាល​អធ្រាត្រ​ ឬ​នៅ​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤​ ឧសភា​ នៅ​ក្នុង​វត្ត​សាវ​ឌី​ការាម​ ហៅ​វត្ត​ថ្នាញ​ ស្ថិត​ក្នុង​ភូមិ​ថ្នាញ សង្កាត់​បាទី​ ក្រុង​បាវិត។

ជន​ខិល​ខូច​​ប្រើ​ឈ្មោះ​ឯក​ឧត្ត​ម​​ប្រើ​ល្បិច​​ឆ​បោក​​មន្ត្រី​សង្កាត់​ជាច្រើន​​នាក់​នៅ​ខេត្ត​​កំពង់ធំ

Posted: 24 May 2013 12:30 PM PDT

ខេត្តកំពង់ធំ ៖ ​​ជន​ដើរ​ឆបោក​​​តែង​ប្រើ​​ប្រាស់​គ្រប់​​រូបភាព​គ្រប់​​​​​ល្បិច​កល​ ដើម្បី​បញ្ឆោត​យក​ប្រាក់​ពី​ប្រជា​ពល​រដ្ឋ​ តាម​រយៈ​ការ​ត្រូវ​រង្វាន់​ជា​ម៉ូតូ​ និង​បាន​​ប្រាប់​ឱ្យ​ផ្ញើលុយ​ឱ្យ​ពួក​គេ​តាម​សេវា​ផ្ទេរ​ប្រាក់​​ដើម្បី​ជាសោហ៊ុយ​​ក្នុង​ការ​ដឹក​មក​ឱ្យ​ជាដើម​​ ។​ សកម្មភាព​របស់​ជន​ខិលខូច​ទាំង​នេះ​កំពុង​បង្កឱ្យ​ប៉ះ​ពាល់​​ដល់​កិត្តិយ​ស​មន្ត្រី​ និង​សេវា​​​​​​វេរ​ប្រាក់ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!