Koh Santipheap Daily

Koh Santipheap Daily


តួក​គី​​ចង់​កសាង​ជញ្ជាំង​​មួយ​តាម​ព្រំ​ដែន​​ជាមួយ​​ស៊ីរី​​

Posted: 24 May 2013 12:13 AM PDT

រដ្ឋ​មន្ត្រី​​ពាណិជ្ជ​កម្ម​​តួក​គី​ លោក​ហា​យ៉ា​ទី យ៉ា​ហ្ស៊ី​ស៊ី​ ថ្លែង​​​កាល​ពី​ថ្ងៃ​ទី​២៣ ឧសភាថា តួក​គី​​ត្រៀម​កសាង​ជញ្ជាំង​​មួយ​មាន​ប្រវែង​២,៥​​គីឡូ​ម៉ែត្រ​​ តាម​បណ្តោយ​​ព្រំ​ដែន​​ជាមួយ​​ស៊ីរី​ ដើម្បី​រា​រាំង​​ការ​ហូរ​ចូល​មនុស្ស​​ដោយខុស​ច្បាប់​ពី​ស៊ីរី ។រដ្ឋ​មន្ត្រី​​រូប​នេះ​និយាយ​ថា ជញ្ជាំង​​នោះ​ត្រូវ​​កសាង​​នៅ​ជុំ​វិញ​​ប៉ុស្តិ៍​ព្រំ​ដែន​ CILVEGOZII ក្នុង​ខេត្ត​ហា​តៃ ។ ពិធី​សារ​មួយ​ជាមួយ​​កង​ទ័ព​​តួក​គី​​ ត្រូវ​បាន​ចុះ​ហត្ថ

គ.ជ.ប អំពាវនាវឱ្យ​ផ្សាយ​ព័ត៌មាន​ត្រឹមត្រូវអំពី​ដំណើរ​ការ​បោះ​ឆ្នោត​

Posted: 24 May 2013 12:01 AM PDT

រាជធានីភ្នំពេញ ៖ គណៈ​កម្មាធិការ​​ជាតិ​រៀបចំ​​ការ​បោះ​​ឆ្នោត​បាន​អំពាវនាវ​ជា​ឱឡារិក​មួយ កាល​ពី​ថ្ងៃទី​២៣ ឧសភា ២០១៣ សូម​ឱ្យបណ្តាញ​ផ្សព្វផ្សាយ​ផ្សេង​ៗ​ត្រូវផ្សាយ ឬ​ផ្តល់​ព័ត៌មាន​ឱ្យ​បាន​​ត្រឹម​ត្រូវអំពី​​ដំណើរ​​ការ​បោះឆ្នោត​នា​ពេល​ខាងមុខនេះ៕

ពុទ្ធ​បរិស័ទ​ជាង​ ១​ម៉ឺន​នាក់​ ចូល​រួម​ប្រា​រព្ធ​ពិធី​បុណ្យ​វិសាខ​បូជា​ នៅ​ខេត្ត​បាត់​ដំបង​

Posted: 23 May 2013 11:57 PM PDT

ប្រជាពលរដ្ឋចូលរួមព្រុះហយាត្រាក្នុងពិធីបុណ្យវិសាខបូជា
ខេត្ត​បាត់​ដំបង​ ៖ មន្ដ្រី​នៃ​មន្ទីរ​ធម្ម​ការ​ និង​សាស​នា​ ខេត្ត​បាត់​ដំបង​ បាន​ឱ្យ​ដឹង​ថា​ មាន​ព្រះ​សង្ឃ​ មន្រ្តី​រាជ​ការ​ កង​កម្លាំង​ប្រ​ដាប់​អាវុធ​ ប្រ​ជា​ពល​រដ្ឋ​ និង​សិស្សា​នុ​សិស្ស​ ជាង ១​ម៉ឺន​នាក់​ បាន​ចូល​រួម​ដង្ហែក្បួន​ព្យុះ​ហ​យា​ត្រា​ជុំ​វិញ​ក្រុង​បាត់​ដំបង​ ក្នុង​ពិធី​បុណ្យ​វិសាខ​បូជា​ នា​ព្រឹក​ថ្ងៃ​ទី​២៤​ ឧសភា​ ២០១៣​ ត្រូវ​នឹង​ថ្ងៃ​១៥​ កើត​ ខែ​វិសាខ​ ។

រថយន្ត​មួយ​បាំង​កន្លះ​ដឹក​ធុង​ហ្គាស​បោះ​ពួយ​បែក​កង់​មុខ​រអិល​ធ្លាក់​ផ្លូវ​

Posted: 23 May 2013 11:52 PM PDT

​
រថយន្ត​មួយ​បាំង​កន្លះ​ផ្ទុក​ធុង​ហ្គាស​ម៉ាក​ LPG ខណៈ​កំពុង​បើក​បរ​ ស្រាប់​តែ​បែក​កង់​ខាង​មុខ​ជ្រុល​ទៅ​បុក​បង្គោល​របាំង​ស្ពាន​ រអិល​ធ្លាក់​ផ្លូវ​ បង្ក​ឱ្យ​ធុង​ហ្គាស​នៅ​លើ​រថយន្ត​ធ្លាក់​រាយ​ប៉ាយ​ពេញ​ផ្លូវ​ ប៉ុន្តែ​សំណាង​ល្អ​ណាស់​ដែល​មិន​ផ្ទុះ​ ឯ​អ្នក​បើក​បរ​រង​របួស​ធ្ងន់​ ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ ។

វីរបុរស​អូឡាំពិក ម៉ៃឃើល ហ្វែ៊ល នឹងបង្ហាញខ្លួន​​ជា​ថ្មី​ក្នុង​ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ2016

Posted: 23 May 2013 11:51 PM PDT

​តាមការ​បញ្ជាក់​ឱ្យ​ដឹង​ពីកីឡាករ​​​​​Ryan Lochte ​ដែល​ជាមិត្ត​​រួមជាតិ​​ថា វីរបុរស​​វិញ្ញាសា​ហែល​ទឹកកីឡាអូឡាំពិក​សញ្ជាតិ​អាមេរិក​​​ម៉ៃឃើល ហ្វែ៊ល​ នឹង​បញ្ចប់ការ​ចូល​និវត្តន៍​របស់​ខ្លួន​​​​ហើយ​វិល​ត្រឡប់​​ទៅ​ចូល​​រួម​ព្រឹត្តិការណ៍​​​​អូឡាំ​ពិក​​​រដូវ​ក្ដៅ​​​ឆ្នាំ​​២០១៦​​​ខាងមុខ ​​នាទី​ក្រុង​​​រីយ៉ូដឺហ្សាណេរ៉ូ ប្រទេសប្រេស៊ីល​​ ។ ​​

គណ​បក្ស​ប្រជា​ជន​សង្កាត់​ប្រទះ​ឡា​ង​ធ្វើ​ពិធី​បញ្ចូល​​សមា​ជិក​បក្ស​ថ្មី​ចំនួន​២៣៤​នាក់​

Posted: 23 May 2013 11:50 PM PDT

ពិធី​បញ្ចូល​សមា​ជិក​បក្ស​ថ្មី​
រាជ​ធានី​ភ្នំពេញ ៖ គណ​បក្ស​ប្រជា​ជន​កម្ពុជា​សង្កាត់​ប្រទះ​ឡាង ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​បាន​ធ្វើ​ពិធី​បញ្ចូល​សមា​ជិក​ថ្មី​ និង​សមា​ជិក​បក្ស​ផ្សេង​ដែល​ចុះ​ចូល​ចំនួន​​២៣៤​នាក់​កាល​ពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា ២០១៣ នៅក្នុង​ទី​ស្នាក់​​គណ​បក្ស​សង្កាត់​ប្រទះ​ឡាង ។

វះ​កាត់​ប៉ះ​មុខ​​មនុស្ស​​សង្គ្រោះ​បន្ទាន់​​លើក​ដំបូង​លើ​ពិភព​លោក​​នៅ​ប៉ូឡូញ​​

Posted: 23 May 2013 11:46 PM PDT

 ​បុរស​​ដែល​ទទួល​ការ​វះ​កាត់​ប៉ះ​មុខ​ឡើង​វិញ 
ក្រុម​​គ្រូ​​ពេទ្យ​​នៃ​មជ្ឈ​មណ្ឌល​​វេ​ជ្ជ​សាស្ត្រ​​​ GLIWICE របស់​​ប៉ូឡូញ​​ប្រកាស​ពី​ថ្ងៃ​ទី​២២ ឧសភា​កន្លង​មក​នេះ​ថា បាន​​​ធ្វើ​ការ​​វះ​កាត់​ប៉ះ​មុខ​មនុស្ស​ជាលើក​ដំបូង​​លើ​ពិភព​លោក​​ក្នុង​​ពេល​​សង្គ្រោះ​បន្ទាន់​​ ដើម្បី​​​​ជួយ​ស្រោច​ស្រង់​​ជីវិត​​បុរស​ម្នាក់ ។លោក​ស្រី ANNA URYGA អ្នក​នាំ​ពាក្យ​​របស់​មជ្ឈ​មណ្ឌល​​ GLIWICE ថ្លែង​ថា នេះ​ជា​ការ​វះ​កាត់​​ផ្សាំ​ ឬ​ប៉ះ​មុខ​លើកដំបូង​​នៅ​ប៉ូឡូញ​​ ហើយ​​ក៏​ជា​លើក​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៤ ឧសភា ២០១៣

Posted: 23 May 2013 11:12 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី២៤ ឧសភា​២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

និស្សិត​វិទ្យាស្ថាន​វិ​ទ្យាសាស្ត្រសុខា​ភិបាល​​កង​​យុ​ទ្ធ​ពល​ខេមរ​ភូ​មិន្ទ​បាន​លង់​ទឹក​ស្លាប់​

Posted: 23 May 2013 09:59 PM PDT

រាជធានី​ភ្នំពេញ​៖​និស្សិត​វិទ្យាស្ថាន​វិ​ទ្យាសាស្ត្រសុខា​ភិបាល​​កង​​យុ​ទ្ធ​ពល​ខេមរ​ភូ​មិន្ទឆ្នាំ​ទី​១ ជំនាន់​ទី៥​​បាន​លង់​ទឹក​ស្លាប់​កាលពី​​វេលា​ម៉ោង​ជាង​៩​ព្រឹក​ថ្ងៃទី​២៤​ ឧសភា​ ២០១៣ ដែល​ស្រះ​ទឹកនេះ​នៅ​​​ក្នុង​បរិ​​វេណ​សាលា ស្ថិត​ក្នុង​ភូមិ​ក្រាំង​ដូន​ទៃ​ សង្កាត់​ចោម​ចៅ​ ខណ្ឌពោធិ៍​សែន​ជ័យ​។

ម៉ូតូ​ស្គូពី​បុកបុរស​ម្នាក់​ដើរ​ឆ្លង​ផ្លូវ​រង​​របួស​​ធ្ងន់​​

Posted: 23 May 2013 09:47 PM PDT

ម៉ូតូ​ស្គូពី​បុកបុរស​ម្នាក់​ដើរ​ឆ្លង​ផ្លូវ​រង​​របួស​​ធ្ងន់​​
រាជធានី​ភ្នំ​ពេញ​៖បុរស​ម្នាក់​ដើរ​ឆ្លង​ផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​ម៉ូតូ​ម៉ាក​ស្គូ​ពី​បុក​ពេញ​ទំហឹង​បណ្ដាល​ឱ្យ​រង​របួល​ធ្ងន់​ ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​មន្ទី​រ​ពេទ្យ​។​​​ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅវេលា​ម៉ោង​១០ និង​​៤០នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា ២០១៣ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ស្ថិត​ក្នុ​ង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ។

រថយន្ត​​នាយ​ក្រួចបុកកូន​ក្មេង​ស្លាប់​នៅ​កំពត

Posted: 23 May 2013 09:45 PM PDT

ជនរងគ្រោះ​ត្រូវបា​នសង្គ្រោះ
ខេត្តកំពត ៖ រថយន្ត​កូរ៉េ​ប្រភេទ​១​តោន​កន្លះ​ច្នៃ​ទ្រុង​​របស់​នាយ​ក្រួច​ដែល​ដឹក​ឧបករណ៍​ភ្លេង​មកពីលេង​នៅតំបន់​ពេជ្រ​និល កាល​​ពី​យប់មិញ បានបុក​​កូន​ក្មេងឈ្មោះ​យ៉ាប់ តាន់ អាយុ១៣ឆ្នាំ ជាខ្មែរអុិស្លាម ម្នាក់​កំពុង​ជិះ​កង់ស្រប​ទិសគ្នា​ បណ្តាល​ឱ្យរបួស​​ធ្ងន់ ហើយ​​ស្លាប់​ពេល​បញ្ជូន​​ដល់​មន្ទីរពេទ្យ​​បង្អែក​ខេត្ត​កំពត ។

ប្រទេស​នី​ហ្ស័រ​​ទទួល​រង​​ជា​លើក​ដំបូង​ដោយ​ការ​វាយ​ប្រហារ​អត្ត​ឃាត​2​​

Posted: 23 May 2013 09:00 PM PDT

កង​ទ័ព​​នីហ្ស័រ​​បញ្ជូន​​ទៅ​កាន់​កន្លែង​​មាន​ការ​វាយ​ប្រហារ​
​រដ្ឋ​មន្ត្រី​​ការ​ពារ​ប្រទេស​​នី​ហ្ស័រ​អះ​អាង​ថា សមា​ជិក​​ចុង​ក្រោយ​​គេ​នៃ​កង​កុំ​ម៉ង់​ដូ​ដែល​វាយ​ប្រហារ​​ដោយ​រថយន្ត​​បង្កប់​គ្រឿង​​ផ្ទុះ​ប្រឆាំង​​ជំរំ​យោធា​មួយ​​កាល​ពី​ថ្ងៃទី​២៣ ឧសភា នៅ​ក្រុង AGADEZ នា​ភាគ​ខាង​ជើង​​នីហ្ស័រ ត្រូវ​បង្ក្រាប​​បាន​​ហើយ ។រដ្ឋ​មន្ត្រី​​រូប​នេះ​ លោក MAHAMADU KARIDJO អះ​អាង​ថា ពុំ​មាន​ការ​ចាប់​ចំណាប់​ខ្មាំង​​ក្នុង​បរិវេណ​នៃ​ជំរំ​យោធា​​នោះ​​ដូច​ការ​អះ​អាង​​នា​ពេល​មុន​នេះ​

ចោរ​ស្រី​វ័យ​ក្មេងឆក់​ខ្សែ.ក​មិន​សម្រេច​​ត្រូវ​សន្តិ​សុខ​​ក្របួច​ជាប់​

Posted: 23 May 2013 08:49 PM PDT

ចោរ​ស្រី​វ័យ​ក្មេង​ឆក់​ខ្សែ​.ក​
ខេត្ត​ព្រះ​សីហនុ​ ៖ ចោរ​ស្រី​វ័យ​ក្មេង​ម្នាក់​ត្រូវ​បាន​សន្តិ​សុខ​​ចាប់​ក្របួច​ជាប់​ ខណៈ​ចូល​បន្លំ​រក​ទិញ​ខ្សែ.ក​ ហើយធ្វើសក​ម្ម​ភាព​ឆក់​រត់​ កាល​ពីវេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ឧសភា ២០១៣ ស្ថិត​ក្នុង​ភូមិ​៥ សង្កាត់​៤ ក្រុង​ព្រះ​សីហនុ​ ។ ចោរ​ស្រី​ជើង​ល្អ​ឈ្មោះ​ស្រី​ មាន អាយុ​២២​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ព្រែក​រមាស​ ស្រុក​ដូន​កែវ ខេត្ត​តា​កែវ​ ។

ពួកប្រឆាំង​ស៊ីរី​ពិភាក្សា​គ្នា​​នៅ​អីុ​ស្តង់​ប៊ុល​ពី​ការ​ចូល​រួម​សន្និ​សីទ​​សន្តិ​ភាព​​អន្តរ​ជាតិ​​​«​ហ្សឺ​ណែវ​2​»​

Posted: 23 May 2013 08:35 PM PDT

មេ​ដឹក​នាំ​ក្រុម​ចម្រុះ​ប្រឆាំង​ស៊ីរី​​​ជួប​​ពិភាក្សា​​នៅ​ក្រុង​អីុ​ស្តង់​ប៊ុល
ក្រុម​ចម្រុះ​​​ប្រឆាំង​ស៊ីរី​ចាប់​ផ្តើម​​កាល​ពី​ថ្ងៃ​ទី​២៣ ឧសភា ​ក្នុង​ក្រុង​​អីុ​ស្តង់​ប៊ុល​ នូវ​កិច្ច​​ប្រជុំ​រយៈ​ពេល​៣​ថ្ងៃ​ ដើម្បី​ពិភាក្សា​​គ្នា​លើ​ការ​​ចូល​រួម​ជាយថា​ហេតុ​របស់​ខ្លួន​ក្នុង​សន្និ​សីទ​​សន្តិ​ភាព​អន្តរ​ជាតិ​​«​ហ្សឺ​ណែវ​២​» ខណៈ​ដែល​​របប​លោក​ប្រធា​នាធិបតី​បាចា​​ អាល់​អាសាដ​ អះ​អាង​ពី​ការ​ប្តេ​ជ្ញា​ចិត្ត​​យក​ឈ្នះ​​លើពួក​ឧទ្ទាម​​ ។

គ.ជ.ប​គ្រោង​ចំណាយ​២​លាន​ដុល្លារ​សម្រាប់​ពុម្ព​សន្លឹក​ឆ្នោត​ប្រមាណ​ជាង​១២​លាន​សន្លឹក​

Posted: 23 May 2013 08:25 PM PDT

រាជ​ធានី​ភ្នំ​ពេញ ៖ មន្ត្រី​​នាយក​ដ្ឋាន​​របស់​គ.ជ.ប​បាន​ថ្លែងនៅថ្ងៃ​ទី​២៤ ឧសភា ២០១៣ នេះ​ថា គ.ជ.ប​បាន​ត្រៀម​រៀប​ចំ​បោះ​សន្លឹក​ឆ្នោត​ជាង​១២​លាន​សន្លឹក​សម្រាប់​បម្រើ​ការ​បោះ​ឆ្នោត​​ជាតិ​ក្នុង​ខែ​កក្កដា ២០១៣​នេះ​ ។ ការ​ប្រកាស​របស់​គ.ជ.ប​​​បាន​ធ្វើ​ឡើង​​នៅក្រោយ​ពេល​ដែល​លេខ​រៀង​​គណបក្ស​នយោ​បាយ​បាន​កំណត់​ និង​​ទទួល​ស្គាល់​នៅលើ​លំ​ដាប់​លេខ​រៀង​លើ​សន្លឹក​ឆ្នោត​ដែល​នឹង​

ឃាត់​ខ្លួន​​យុវជនម្នាក់ពីបទលួច បន្ទាប់ពីគេចខ្លួន​ជាង​មួយឆ្នាំ

Posted: 23 May 2013 08:24 PM PDT

ជនសង្ស័យត្រូវបានចាប់ខ្លួន
រាជធានីភ្នំពេញ​ ៖ ​នគរ​បាលប៉ុស្តិ៍​វាល​វង់​​នា​វេលាម៉ោង​​៩ និង​៣០នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា ២០១៣ នេះ បាន​​ចាប់​ឃាត់​ខ្លួន​​​យុវ​ជ​ន​ម្នាក់​ពី​បទ​លួច​ម៉ូតូ​​កាល​ពី​ថ្ងៃទី​២៧ តុលា ២០១២ កន្លងមក ។

ចាប់​ឡិច​ស៊ីស​ដឹក​ឈើ​គ្រ​ញូង​ជិត​ ១,៣៦៥​គី​ឡូ​ក្រាម​ ពី​ស្រុក​សៀម​ប៉ាង​

Posted: 23 May 2013 08:23 PM PDT

មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើ​ចាប់​ឡិច​ស៊ីស​ដឹក​ឈើ​គ្រ​ញូង​ជិត​ ១,៣៦៥​គី​ឡូ​ក្រាម​ ពី​ស្រុក​សៀម​ប៉ាង​
ខេត្ត​ស្ទឹង​ត្រែង​ ៖ រដ្ឋ​បាល​ព្រៃ​ឈើ​ កាល​ពី​យប់​ថ្ងៃទី​២៣​ ឧសភា​ ២០១៣​ វេលា​ម៉ោង​ ១០​ និង​ ៤០​នាទី​ នៅ​ចំណុច​មុខ​ស្នាក់​ការ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ដុង​ក្រ​ឡ​ បាន​ឃាត់​ចាប់​រថ​យន្ត​ឡិច​ស៊ីស​ ពណ៌​ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ​ ព្រះ​សីហនុ​ 2A​-0881​ មួយ​គ្រឿង​ ផ្ទុក​ឈើ​គ្រ​ញូង​យ៉ាង​ច្រើន​សន្ធឹក​ក្នុង​គោល​ដៅ​ចូល​ទី​រួម​ខេត្ត​ ។

សម្តេច​ ហ៊ុន សែន​ អំពាវនាវឲ្យ​ប្រជាពលរដ្ឋ​គ្រប់អាយុបោះឆ្នោត​ ទៅបោះឆ្នោតគ្រប់ៗគ្នា​

Posted: 23 May 2013 08:18 PM PDT

ខេត្តកំពង់ចាម៖សម្តេច​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​បានអំពាវនាវ​ដល់ប្រជាពលរដ្ឋ​គ្រប់អាយុបោះឆ្នោត​នៅទូទាំងប្រទេស​ ទៅចូលរួម​បោះឆ្នោតឲ្យ​បានគ្រប់ៗគ្នា​នៅថ្ងៃទី២៨ កក្កដា ២០១៣ ។ ការអំពាវនាវ​របស់សម្តេច​អគ្គមហាសេនា​បតីតេជោ​ ហ៊ុន សែន ​យ៉ាងដូច្នេះបានធ្វើឡើង​នៅព្រឹកថ្ងៃទី២៤​ ឧសភា ២០១៣នេះ​ ក្នុងឱកាសដែល​សម្តេចតេជោ​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុងពិធីពុទ្ធាភិសេក​ព្រះពុទ្ធរូបអង្គធំ​សាងសង់ពីថ្មពួក​ នៅវត្តផ្កាឈូកមាស ​ស្ថិតក្នុងភូមិបឹងដែង​ ឃុំព្រៃកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ​។

ជើង​ឯក​បើករថយន្ត​ផ្តាច់ព្រលឹង​ក្នុង​​រឿង Fast & Furious 6

Posted: 23 May 2013 08:07 PM PDT

​​រឿង Fast & Furious 6
មហាខ្សែ​ភាព​យន្ត Fast & Furious 6 ដែល​ជាវណ្ណ​កម្ម​ដ៏​អស្ចារ្យ​មួយ​បង្កប់​ទៅ​ដោយ​ឈុត​ឆាក​បាញ់​ប្រហារ សងសឹក​ រួម​ជា​មួយ​ការ​បើក​រថយន្ត​ដ៏សាហាវ​លើ​ផ្លូវ​ដ៏​សែន​គ្រោះ​ថ្នាក់​ដែល​ទន្ទឹងរង់​​ចាំ​ជា​​យូរ​មក​ហើយ​​​នោះ នឹងចាក់​បញ្ចាំង​នៅ​រាជ​ធានីភ្នំពេញ ប្រទេស​កម្ពុជា ​​ក្នុង​ពេល​ខាង​មុខឆាប់ៗ​នេះហើយ ។

ភូមា​គ្រោង​បង្កើត​រោង​ចក្រ​អគ្គិសនី​ប្រើ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​

Posted: 23 May 2013 08:06 PM PDT

ភូមា​បាន​ប្រកាស​គម្រោង​បង្កើត​រោង​ចក្រ​អគ្គិសនី​ថាមពល​ព្រះ​អាទិត្យ​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​ ដោយ​មាន​ទី​ធ្លា​ធំ​ស្ថិត​នៅ​លំដាប់​ទី​៣​ លើ​ពិភព​លោក​ ។​ រោង​ចក្រ​នោះ​មាន​តម្លៃ​ប្រហែល​៣០០​លាន​ដុល្លារ​ អាច​ផលិត​ចរន្ដ​បាន​២១០​មេហ្គាវ៉ាត់​ ដោយ​ក្រុមហ៊ុន​ ហ្គ្រីន​អ៊ើត​ ផាវើ​ ពី​ប្រទេស​ថៃ​ជា​អ្នក​គ្រប់​គ្រង​ក្នុង​ការ​សាង​សង់​ និង​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​គម្រោង​ស្រាវ​ជ្រាវ​រក​ទីតាំង​ ។​

ពិធី​បុណ្យ​វិសាខ​បូជា​ចាប់​កំណើត​នៅ​ឆ្នាំ​ណា?

Posted: 23 May 2013 08:02 PM PDT

​ពិធី​បុណ្យ​វិសាខ​បូជា​ចាប់​កំណើត​នៅ​ឆ្នាំ​ណា?
វិសាខ​បូជា គឺជា​​ពិធី​បុណ្យ​ដ៏ធំ​សំខាន់​មួយ​​​សម្រាប់​ពុទ្ធសាស​និក​ជន​ក្នុង​ចំណោម​បុណ្យ​ទ្វាទសមាស​ដទៃ​ទៀត​​នៃ​ព្រះ​ពុទ្ធ​សាសនា ពីព្រោះ​ជា​ការ​ធ្វើសក្ការៈ​រំលឹក​​ដល់​ព្រឹត្តិ​ការណ៍​​ធំៗ​​៣​​សម័យ​កាសល​របស់​ព្រះ​សាក្យមុនី សម្មា​សម្ពុទ្ធ​ដែល​ព្រះ​​អង្គទ្រង់​បាន​ប្រសូត្រ, ទ្រង់​បាន​បរមាភិសម្ពោធិ (បាន​ត្រាស់​ដឹង) ​និង​ទ្រង់​រលត់​ខន្ធ​ចូលកាន់​បរិនិព្វាន ហើយ​​ពិធី​នេះ​បានប្រព្រឹត្ត​​ធ្វើឡើង​នៅថ្ងៃទី​២៤ ឧសភា ២០១៣ ត្រូវនឹងថ្ងៃ​១៥ កើត ​ខែ​វិសាខ ព្រះចន្ទ​ពេញបូណ៌មី ។

សមាជិក​គណ​បក្ស​សម​ រង្ស៊ី​ ២៦រូប​​ចុះ​ចូល​ជាមួយគណ​បក្ស​​ប្រ​ជាជន​កម្ពុ​ជា​ខណ្ឌ​សែន​សុខ

Posted: 23 May 2013 07:57 PM PDT

សមាជិក​គណ​បក្ស​សម​ រង្ស៊ី​ ២៦រូប​​ចុះ​ចូល​ជាមួយគណ​បក្ស​​ប្រ​ជាជន​កម្ពុ​ជា​ខណ្ឌ​សែន​សុខ
រាជធានី​ភ្នំ​ពេញ​៖ សមាជិក​គណ​បក្ស​សម​ រង្ស៊ី​ ២៦រូប​ដឹក​នាំ​ដោយ​​លោក​ឡន​ ប៊ុន​លី​ សមា​ជិក​ក្រុ​ម​ប្រឹក្សា​សង្កាត់​ព្រែក​ព្នៅ​ បាន​មក​ចុះ​ចូល​ជាមួយគណ​បក្ស​​ប្រ​ជាជន​កម្ពុ​ជា​ខណ្ឌ​សែន​សុខ វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា​ ២០១៣ ។​

អ្នក​ការពារ​កូន​ស្រី​លួច​លាក់​របស់​លោក​ហ្វ្រង់​ស្វ៊័រ​ មីតតេរ៉ង់​

Posted: 23 May 2013 07:57 PM PDT

​រូបនាងម៉ាសារីន និងលោកប្រធានាធិបតីដែលទស្សនាវដ្តីចុះផ្សាយ
ខែមិថុនា ១៩៨២​ វរសេនីយ៍ត្រី​គ្រីស្ទីយ៉ង់​ ​ព្រូតង់​ បន្ទាប់​ពី​សម្រេច​ស្នាដៃ​ជាប់ៗ​គ្នា​៩​ឆ្នាំ​ ក្នុង​ការងារ​ដឹក​នាំ​អង្គ​ភាព​ GIGN(កង​ចល័ត​ឆ្មាំ​ជាតិ)​ ក៏​ត្រូវ​ផ្លាស់​ទៅ​បំពេញ​ការងារ​ថ្មី​នៅ​វិមាន​អេលីហ្សេ​ ក្នុង​នាម​ទី​ប្រឹក្សា​បច្ចេកទេស​ ។​ អាយុ​៣៨​ឆ្នាំ​ មេកង​ចល័ត​ឆ្មាំ​ជាតិ​រូប​នេះ​ ដែល​មាន​ជី​តា​ និង​ឪពុក​ជា​ឆ្មាំ​ជាតិ​ពី​មុន​ដែរ​ តែង​តែ​បោះ​ឆ្នោត​ជូន​គណបក្ស​ស្ដាំ​និយម​ ។​ គាត់​មិន​ដែល​ដឹង​រឿង​សម្ងាត់​របស់​

បុគ្គលិក​ក្រុម​ហ៊ុន​ព័ត៌​មាន​វិទ្យា​និយម​សាក់​ឈ្មោះ​ក្រុម​ហ៊ុន​

Posted: 23 May 2013 07:54 PM PDT

​
​បុគ្គលិក​ក្នុងទីក្រុង​បាង​ហ្គាល័រ​ជា​មជ្ឈ​មណ្ឌល​ផ្នែក​ព័ត៌មាន​វិទ្យា​ (IT) របស់​ឥណ្ឌា​ ពេញ​និយម​សាក់​ឈ្មោះ​ក្រុម​ហ៊ុន​របស់​ខ្លួន​ដូចជា​ ក្រុម​ហ៊ុន​ម៉ៃក្រូ​សហ្វ (Microsoft) និងអាយ​ប៊ី​អឹម (IBM) ជា​ដើម​ ដើម្បី​បង្ហាញ​ពី​មោទន​ភាព​ដែល​​បាន​បម្រើ​ការ​ក្នុង​ក្រុម​ហ៊ុន ។​ វិចិត្រករ​ខាង​សាក់​រូប​ម្នាក់​ថ្លែងថា​ មាន​បុរស​សាក់​ឈ្មោះ​របស់​ក្រុម​ហ៊ុន​កាន់​តែ​ច្រើន​ដើម្បី​ឱ្យ​ខ្លួន​មានកេរ្តិ៍​ឈ្មោះ​ក្នុងសង្គម​ ក្រោយ​ពី​

ម៉ាស់​អុក​ស៊ី​ហ្សែន​ប្រើ​សម្រាប់​ជួយ​សង្គ្រោះ​សត្វ​ចិញ្ចឹម​តាម​ផ្ទះ​

Posted: 23 May 2013 07:51 PM PDT

​
សមត្ថកិច្ច​ជំនាញ​យក​កូន​ជ្រូក​«​បេប៊ី​ប៊ែង​»​អនុវត្ដ​គំរូ​ពី​របៀប​ប្រើ​ម៉ាស់​មុខ​មាន​អុក​ស៊ីហ្សែន​ទៅ​លើ​សត្វ​ចិញ្ចឹម​​ ខណៈ​ពេល​អង្គភាព​ការ​ពារ​គ្រោះ​អគ្គិភ័យ​ក្នុង​ទី​ក្រុង​សាន​ឌីយ៉េហ្គោ​ បាន​ទទួល​ការ​បរិច្ចាគ​ម៉ាស់​អុក​ស៊ី​ហ្សែន​ជាង​៦០​ពី​មូល​និធិ​មួយ​នៃ​អង្គ​ការ​មិនស្វែង​រក​ប្រាក់​កម្រៃ​ ដែល​យក​ចិត្ដ​ទុក​ដាក់​លើ​សុវត្ថិភាព​សត្វ​​ចិញ្ចឹម​នៅ​ពេល​កើត​មាន​អគ្គិភ័យ​ ។​ ម៉ាស់​អុក​ស៊ីហ្សែន​សម្រាប់​សត្វ​ចិញ្ចឹម​នោះ​

ផ្ទះ​នំខេក​ជប៉ុន​ដាក់​តាំង​បង្ហាញ​នៅ​ខាង​មុខ​ហាង​

Posted: 23 May 2013 07:50 PM PDT

​
​នាង​ជុង​កូ​ យ៉ូកូអីុ​ អ្នក​ផលិត​នំ​ និង​ជា​វិចិត្រ​ករ​ជន​ជាតិ​ជប៉ុន​ បាន​ច្នៃ​ប្រឌិត​ផ្ទះ​នំ​ខេក​មាន​កម្ពស់​២,៨​ម៉ែត្រ​ ខណៈ​ពេល​ផ្ទះ​នោះ​មាន​លក្ខណៈ​ពិសេស​ច្នៃពី​នំខេក​ ,​ស្ករសូកូឡា​ ,​នំប៉័ង​ និង​ស្ករ​គ្រាប់​សរុប​ជាង​១.៥០០ ​នំ​ ។​ ផ្ទះ​នំនោះ​ បាន​តាំង​លម្អ​នៅ​បរិវេណ​ខាង​មុខហាង​ដើម្បី​ទាក់​ទាញ​ទស្សនិក​ជន​ឱ្យ​ចាប់​អារម្មណ៍​​ ៕

បង្កង​កើត​ពី​ការ​ភ្ញាស់​ផ្សាំ​នៅ​ប្រទេស​អាល្លឺម៉ង់

Posted: 23 May 2013 07:48 PM PDT

​
បង្កង​មួយ​ក្បាល​នៅ​ក្នុង​វិទ្យា​សាស្រ្ដ​មាន​ឈ្មោះ​Hommarus Gammarus​​ជា​សមិទ្ធ​ផល​កើត​ចេញ​ពី​ការ​ភ្ញាស់​បង្កាត់​ពូជ​របស់​ស្ថាប័ន​ អាល់​ហ្វ្រេដ​ វ៉េហ្គ័រន័រ​ ដើម្បី​ស្រាវ​ជ្រាវ​នៅ​ក្នុង​ដែន​សមុទ្រ​ និង​តំបន់​ប៉ូល​ (AWI)​នៅ​លើ​កោះ​ហេលីហ្គោ​ ប្រទេស​អាល្លឺម៉ង់​ ។​ បង្កង​​នោះ​បច្ចុប្បន្ន​បង្កើត​ពូជ​បាន​៣.០០០​ក្បាល​ និង​គ្រោង​លែង​នៅ​ក្នុង​សមុទ្រ​នៅ​ឆ្នាំ​ក្រោយ​ ក្នុង​បរិវេណ​ឆ្នេរ​ប្រទេស​អាល្លឺម៉ង់​-​

រូប​ភាព​ប្លែកៗ​កើត​ឡើង​ដែល​កម្រ​នឹង​បាន​ឃើញ

Posted: 23 May 2013 07:44 PM PDT

​
រូប​ភាព​ប្លែកៗ​កើតឡើង​ដែលកម្រ​នឹងបាន​ឃើញ

ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​​​ប៉ៃលិន​រៀប​ចំ​កិច្ច​ប្រជុំ​​​ស្ដី​ពី​ការ​ផ្សព្វ​ផ្សាយ​​គោល​ន​យោបាយ​ភូមិ​ សង្កាត់​មាន​សុវត្ថិភាព​

Posted: 23 May 2013 07:22 PM PDT

ពិធីប្រជុំ
ខេត្ត​ប៉ៃលិន​៖​នៅស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​មាន​រៀប​ចំ​កិច្ច​ប្រជុំ​មួយ​ស្ដី​ពី​ការ​ផ្សព្វ​ផ្សាយ​​គោល​ន​យោបាយ​ភូមិ​ សង្កាត់​មាន​សុវត្ថិភាព​ និង​ការ​បង្ហាញ​ពីគំរូ​អត្ត​សញ្ញាណ​ប័ណ្ណ​ថ្មី​ ដែលពិ​ធី​នេះ​​​ធ្វើ​ឡើ​ង​នា​វេលា​ម៉ោង​៨ ព្រឹក​ថ្ងៃទី​២៤ ឧសភា ២០១៣​ នៅ​សាល​ប្រជុំ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​។

ពិធី​បុណ្យ​អភិសេក​ព្រះ​បដិមាករ និង​ឆ្លង​សមិទ្ធផល​នៅ​វត្ត​គិរី​រតនារាម ហៅវត្ត​កំពង់​ភ្នំ

Posted: 23 May 2013 06:52 PM PDT

ខេត្ត​កណ្តាល ៖ ពិធីបុណ្យ​​អភិសេក​ព្រះ​បដិមាករ និង​ឆ្លង​សមិទ្ធផល​នៅវត្ត​គិរី​រតនារាម បានរៀបចំឡើងនៅក្នុង​បរិវេណវត្ត​គិរីរតនារាម​ ហៅ​វត្ត​កំពង់​ភ្នំ នាព្រឹកថ្ងៃទី​២៤ ឧសភា ២០១៣ ស្ថិត​ក្នុងភូមិកំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ​ក្រោម​អធិបតីភាព​លោក​ជំទាវ​ឃួន សុដារី សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​កណ្តាលគណបក្សប្រជាជន​កម្ពុជា អនុ​ប្រធាន​ទី២​រដ្ឋសភា អនុ​ប្រធាន​គណៈ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!