Koh Santipheap Daily

Koh Santipheap Daily


​ចិន​និង​ឥណ្ឌា​អាច​បង្កើត​​ជា​ក្បាល​ម៉ាស៊ីន​ថ្មី​នៃ​សេដ្ឋ​កិច្ច​ពិភព​លោក​

Posted: 20 May 2013 01:15 AM PDT

 ​នាយករ​ដ្ឋ​មន្ត្រី​​ឥណ្ឌា និង​សម​​ភាគី​ចិន​ពេល​ជួប​ពិភាក្សា​គ្នា​
​​នៅ​ទីក្រុង​​ញូវ​ដែល្លី​ នាយក​រដ្ឋ​មន្ត្រី​ចិន​លោក​LI KEQIANG ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៩ ឧសភាថា ប្រទេស​ចិន​ និង​ឥណ្ឌា​ អាច​បង្កើត​​ចំណុច​ថ្មី​ៗ​​នៃ​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​រវាង​បណ្តា​ប្រទេស​​នៅ​អាស៊ី​ ហើយ​បង្កើត​ក្បាល​ម៉ាស៊ីន​​ថ្មី​មួយ​​នៃ​សេដ្ឋ​កិច្ច​​ពិភព​លោក ។ក្នុ​ង​ពេល​ជួប​ពិភាក្សា​​គ្នា​ជាមួយ​​សម​ភាគី​ឥណ្ឌា​​ លោក​ម៉ាន់​​​ម៉ូ​ហាន់​ស៊ីញ លោក LI មាន​​ប្រសាសន៍​ថា ប្រទេស​​ទាំង​២​មាន​ឆន្ទៈ​ គតិ​

សាលា​ខណ្ឌ​ប្ញ​ស្សី​កែវបើក​កិច្ច​ប្រជុំ​ដោះ​ស្រាយគម្រោង​អភិ​វឌ្ឍន៍​ដែល​សេស​សល់

Posted: 20 May 2013 01:05 AM PDT

សាលា​ខណ្ឌ​ប្ញ​ស្សី​កែវបើក​កិច្ច​ប្រជុំ​ដោះ​ស្រាយគម្រោង​អភិ​វឌ្ឍន៍​ដែល​សេស​សល់
រាជធានី​ភ្នំ​ពេញ​៖ សាលា​ខណ្ឌ​ប្ញ​ស្សី​កែវ​ វេលាម៉ោង​២និង​៣០នាទី​រសៀល​ថ្ងៃទី​២០​ ឧ​សភា​ បាន​រៀប​ចំ​កិច្ច​ប្រជុំ​មន្ត្រី​រាជការ​ជុំ​វិញ​ខណ្ឌ ដើម្បី​ដោះ​ស្រាយ​ជា​បន្ទាន់​គម្រោង​អភិ​វឌ្ឍន៍​ដែល​សេស​សល់ ​ទៅ​តាម​សំ​ណូម​ពរ​របស់​ប្រជា​ពល​រដ្ធ​ ។ កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព​លោក​ឃ្លាំង​ ហួ​ត​ ជំ​នួយការ​សម្តេច​អគ្គ​មហា​សេ​នា​បតី​តេជោ​ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជានិង​ជា​អភិបាល​ខណ្ឌ​ប្ញស្សី​កែវ

សង្គ្រាម​​អវកាស​ក្នុងរឿង Star Trek Into Darkness (មានវីដេអូឃ្លីប)

Posted: 20 May 2013 01:05 AM PDT

រឿង Star Trek Into Darkness
រាជធានីភ្នំពេញ ៖ ខ្សែ​ភាពយន្ត Star Trek Into Darkness ដែល​ជាវណ្ណកម្មដ៏អស្ចារ្យមួយទៀត​ហើយ ដែលបង្កប់ទៅដោយ​ឈុតឆាកបាញ់ ប្រហារ​សងសឹករបស់ក្រុមទា​ហាន និងអ្នកទោសដ៍ឃោរឃៅមួយ​ម្នាក់ ដែលទទឹងរងចាំជា​យូរមកហើយ​នោះនឹងចាក់ បញ្ចាំងនៅ រាជធានី​ភ្នំពេ ប្រទេស​កម្ពុជា ក្នុងពេល​ខាងមុខឆាប់ៗនេះ​ហើយ។

ថយរថយន្ត​​បុក​ដើម​​ដូង​​ផ្ទុះ​កំហឹង​ចាប់​សន្តិសុខ​ភោជនីយដ្ឋាន​បឹង​មាស​វាយ​ខ្នោះ​យកទៅ​ទម្លាក់​ចោល​ក្នុង​ក្រសួង​​មហា​ផ្ទៃ

Posted: 20 May 2013 12:50 AM PDT

បុរស​ពាក់អាវ​ស​ជា​ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ ​សន្តិសុខ​ភោជនីយដ្ឋាន​បឹងមាសម្នាក់ ត្រូវបាន​ជន​មិន​​ស្គាល់​មុខ​៣នាក់​ជិះ​​រថយន្ត​ម៉ាកឡិចស៊ីស៣០០ ពណ៌ខ្មៅ ​ពាកក់ស្លាកលេខភ្នំពេញ ២M-2733 មួយគ្រឿង បាននាំគ្នា​ចាប់​វាយខ្នោះ​អូស​ចូល​ក្នុង​រថយន្ត ហើយ​ដឹកទៅ​​ដល់​ក្នុង​ក្រសួង​មហា​ផ្ទៃ ​​ពួកគេក៏​ទាមទារ​លុយ​ចំនួន២ម៉ឺន​រៀល ដើម្បី​ដោះខ្នោះចេញឱ្យត្រឡប់មក​វិញ ។

​បាក់រណ្តៅ​រ៉ែ​មាស​សង្កត់​មនុស្សស្លាប់​ជាច្រើននាក់

Posted: 20 May 2013 12:33 AM PDT

​ខេត្តព្រះវិហារ ៖ មាន​ហេតុការណ៍​បាក់រណ្តៅ​​ជីករុករក​​រ៉ែមាសមួយកន្លែង​​ ដែល​មានទីតាំង​​នៅតំបន់​ភ្នំអន្លង់ ​ឃុំរម​ទម ស្រុក​រវៀង ខេត្ត​ព្រះវិហារ បណ្តាល​ឱ្យ​មនុស្សស្លាប់​ជាច្រើននាក់ ។

ប្រកាស​ផ្ទេរ​ភារកិច្ច ​តែង​តាំងមុខ​តំណែង​ និង​បំពាក់​ឋានន្តរ​ស័ក្តិ​​មន្ត្រី​នគរ​បាល​ជាតិ​ខេត្ត​បន្ទាយ​មាន​ជ័យ​

Posted: 20 May 2013 12:30 AM PDT

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​នា​វេលា​​ម៉ោង​២ និង​១៥​នាទី​រសៀល​ ថ្ងៃ​ទី​២០ ឧសភា ២០១៣ បាន​រៀប​ចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​​ តែង​តាំងមុខ​តំណែង​ និង​បំពាក់​ឋានន្តរ​ស័ក្តិ​​ដល់​មន្ត្រី​នគរ​បាល​ជាតិ​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ក្រោម​អធិបតី​ភាព​លោក​ ទ្រី ណារីន អភិ​បាល​ខេត្ត​ ដោយ​​មាន​ការ​អញ្ជើញ​ចូល​រួម​ពីលោក​ហាន សារឿន អនុ​ប្រធាន​នាយក​ដ្ឋាន​បុគ្គ​លិក​ ។

ណាដាល់ និង​នាង​ស៊េរី​ណា​ឈ្នះជើងឯកវាយ​កូន​បាល់​ Rome Mastersប្រ​ចាំ​ឆ្នាំ​ 2013

Posted: 20 May 2013 12:28 AM PDT

កីឡាករ​​អេស្ប៉ាញ​រ៉ា​ហ្វា​អែល ណា​ដាល
រ៉ា​ហ្វា​អែល ណា​ដាល់​នៅ​តែ​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​នៅ​លើ​តារាង​ដី​ឥដ្ឋ​ជា​ដដែល​បន្ទាប់​ពី​រូប​គេ​បំ​បាក់​កីឡាករ​ជើង​ខ្លាំង​លំ​ដាប់​​ពិភព​លោក​របស់​ស្វ៊ីស​រ៉ូជើ ហ្វេដឺរ័រ​​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​កម្ម​វិធី Rome Masters ដោយលទ្ធផល​២​សិត​ទល់​នឹង​សូន្យ ៦-១​ និង​៦-៣ ​កាល​ពី​ថ្ងៃ​អា​ទិត្យ ​ទី​១៩ ​ឧសភា​​យក​ឈ្នះ​ពាន​​ជើង​ឯក​ជា​លើក​ទី៧ ​។

ក្លិប​កាំ​ភ្លើងធំ Arsenal បញ្ចប់​រដូវកាល​ទទួល​បានកៅអី​ 1 លេងជម្រុះឆេម​ពានលីក

Posted: 20 May 2013 12:14 AM PDT

​
សម្រាប់​ការ​ប្រកួត​បាល់​ទាត់ក្របខណ្ឌ​អង់​គ្លេស​​​ប្រឺមីញេលីក​​​បានបញ្ចប់​រដូវកាល​​ទៅ​​​ ហើយ​​​កាល​ពី​រាត្រី​​ថ្ងៃ​អាទិត្យ ​​ទី​១៩ ឧសភា ​​ឆ្នាំ​​២០១៣​ ។ ក្រុម​​បិសាចក្រហម​​ Man Utd ​ទទួល​​​បាន​​​តំណែង​ជើង​ឯក​សម្រាប់​ឆ្នាំនេះ​​​ ខណៈ​ Man City ​​ឈរលំដាប់​​លេខ​២​​​នាំ​មុខ​ក្រុម​ Chelsea ​ចំណាត់​ថ្នាក់​លេខ​​៣ មាន​កៅអី​១​លេង​ឆេម​ពានលីក​​ ។​​​

បុរស​មាន​ជំងឺ​សរ​សៃ​ប្រសាទ​ដើរ​តា​​ម​ផ្លូវ​ត្រូវ​រថ​យន្ត​បុក​ស្លាប់​

Posted: 20 May 2013 12:12 AM PDT

សព​ជន​រង​គ្រោះ​ដែល​ត្រូវ​រថ​យន្ត​បុក​
ខេត្ត​កណ្តាល​ ៖ បុរស​ម្នាក់​ដើរ​តាម​ផ្លូវ​ត្រូវ​រថ​យន្ត​បុក​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ កាល​ពី​វេលា​ម៉ោង​៧ និង​១០​នាទី​យប់ ថ្ងៃ​ទី​១៩ ឧសភា នៅ​លើ​ផ្លូវ​ជាតិ​លេខ​២ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​២៨-២៩ ស្ថិត​ក្នុង​ភូមិ​ពន់​ចាន ឃុំ​ព្រែក​ស្លែង​ ស្រុក​កណ្តាល​ស្ទឹង​ ។ ក្រោយ​កើត​ហេតុ​រថ​យន្ត​បង្ក​បាន​បើក​គេច​បាត់​ ប៉ុន្តែ​​​ត្រូវ​គេ​ស្គាល់​ថា ជា​រថ​យន្ត​ម៉ាក​ទី​កូ ។

រវល់​ទៅ​ចូល​រួម​មង្គល​​ការ​បង​ប្អូន​ អគ្គី​ភ័យ​ឆេះ​ផ្ទះ​ហ្មត់សល់​តែ​ដំបូល​

Posted: 19 May 2013 11:48 PM PDT

គោយន្ត​ដែលត្រូវ​អគ្គិភ័យ​​ឆេះ​អស់
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ផ្ទះ​តៀម​មួយខ្នង​មាន​ទំហំ​៨X៦​ម៉ែត្រ​ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្ក​សី​ ត្រូវ​អគ្គី​ភ័យ​ឆាប​ឆេះហ្មត់​​សល់​តែ​ដំបូល​ ​ខណៈ​ពេល​ដែល​ម្ចាស់​ផ្ទះ​ទៅ​ចូល​រួម​នៅ​ក្នុង​ពិធី​មង្គល​ការ​បង​ប្អូន​នៅភូមិ​ត្រពាំង​សំរោង ឃុំ​គោក​រមៀត​ ស្រុក​ថ្ម​ពួក​ ។ ហេតុ​ការណ៍​បង្ក​ឱ្យ​មា​ន​ការ​ភ្ញាក់​ផ្អើល​នេះ​​បាន​កើត​ឡើង​​​កាល​ពី​វេលា​ម៉ោង​៧ និង​៤០​នាទីយប់​ ថ្ងៃ​ទី​១៩ ឧសភា ២០១៣ នៅ​ភូមិ​ថ្មី​ខាង​លិច​ ឃុំ​ភូមិ​ថ្មី ស្រុក​ថ្ម​ពួក​ ខេត្ត​បន្ទាយ​មាន​ជ័យ។

យន្ត​ហោះ​2​គ្រឿង​មាន​បញ្ហា​កង់​ពេល​ចុះ​ចត​ធ្វើ​ឱ្យ​អ្នក​ដំណើរ​ភ័យ​លោត​ចេញ​ប្រសាច

Posted: 19 May 2013 11:45 PM PDT


ភ្នាក់​ងារ​ព័ត៌​មាន​បរទេស​កាល​ពី​ថ្ងៃ​ទី​១៩​ ឧសភា​ ផ្សាយ​ថា​ មាន​ហេតុ​ការណ៍​រអាក់​រអួល​គួរ​ឱ្យ​ភ័យ​ខ្លាច​មួយ​ នៅ​ពេល​យន្ត​ហោះ​របស់​ក្រុម​ហ៊ុន​អា​កាស​ចរណ៍​យូ​អេស​ អ៊ែរ​វ៉េ​ ក្នុង​ជើង​ហោះ​ហើរ​ អិុច​ប្រេស​ ផ្លាយ​ (Express Flight 4560) ដែល​អ្នក​ដំណើរ​៣៤​នាក់​ មាន​បញ្ហា​​កង់​នៅ​ពេល​ចុះ​ចត​ តែ​បាន​រួច​ផុត​ពី​គ្រោះ​ថ្នាក់​​នៅ​ឯ​អាកាស​យា​ន​ដ្ឋាន​ នេ​វ៉ាត​ សហ​រដ្ឋ​អាមេ​រិក​ កាល​ពី​យប់​ថ្ងៃ​ទី​១៨​

រថយន្ត​ឡង់​គ្រី​ស័រ​បុក​កូ​រ៉េ​ដឹក​ទឹកកក​ពី​ក្រោយ​ស្លាប់​ម្នាក់​ របួស​ធ្ងន់​-ស្រាល​៣នាក់​ (មាន​វី​ដេអូ​ឃ្លឹប)

Posted: 19 May 2013 11:42 PM PDT

រថយន្ត​ឡង់​គ្រី​ស័រ​បុក​រថយន្តកូ​រ៉េ​ដឹក​ទឹកកកក្រឡាប់
ខេត្ត​ស្ទឹង​ត្រែង​៖ មនុស្ស​ម្នាក់​បាន​ស្លាប់ខណៈដឹកបញ្ជូន​​ទៅ​​សង្រ្គោះ​នៅ​មន្ទី​រពេទ្យ និង​៣នាក់​ទៀ​ត​រង​របួស​ធ្ងន់​​ ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​​​​ ​​រថ​​យន្ត​​​​ឡង់​គ្រី​ស័រ​បើក​បុក​ពី​ក្រោយ​រថយន្ត​កូ​រ៉េ​ដឹក​ទឹកកក កាលពី​​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១៩​ ឧសភា នៅ​ចំណុច​ភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង​ ទល់​មុខ​នឹង​ស្នាក់​ការ​សង្កាត់​រដ្ឋបាល​ពៃ្រ​ឈើ​ដុង​ក្រឡ​ ក្បែរ​ផ្លូវ​បំ​បែក​ទៅ​ស្រុក​សៀម​ប៉ាង​ ។​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២០ ឧសភា ២០១៣

Posted: 19 May 2013 11:37 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី២០ ឧសភា​២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ស្រុតបាក់​រោង​លំហែ​កាយ​នៃ​រោងចក្រ​​កាត់ដេររបួស​កម្មករប្រមាណ​២០នាក់​នៅ​សង្កាត់​​ក្បាលកោះ​(មានវីដេអូឃ្លីប)

Posted: 19 May 2013 11:29 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​​​អគារ​រោងសម្រាក​លំហែ​កាយ​នៃ​រោងចក្រកាត់ដេរ​​ឈ្មោះផាវើរ​​​ ​​បានបាក់​សង្កត់​កម្មករ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ និង​ស្រាល​ប្រមាណ​២០នាក់ ​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​ កាលពីវេលាម៉ោង​១១ និង​៤៥​នាទី​ថ្ងៃត្រង់ ថ្ងៃទី​២០ ឧសភា ២០១៣ ស្ថិត​ក្នុង​ភូមិ​ជ្រោយ​អម្ពិល ​សង្កាត់​ក្បាលកោះ ខណ្ឌ​មានជ័យ ។

ក្មេងប្រុស​​ម្នាក់​ចូល​ក្នុង​ទូដែក​ត្រូវ​បាន​យក​ចេញ​​វិញហើយ

Posted: 19 May 2013 10:58 PM PDT

ក្មេងប្រុស​ដែល​គេ​ជួយ​ចេញពីទូដែក
រាជធានីភ្នំពេញ ៖ ក្មេងប្រុស​​ដែល​ជាប់​ក្នុងទូដែករយៈ​ពេល​ជិត​​កន្លះ​ម៉ោង ​ត្រូវបានគេ​ជួយសង្គ្រោះ​យក​ចេញ​វិញ​បានហើយ ​ប្រកប​ដោយ​​សុវត្ថិ​ភាព​ បន្ទាប់ពីឪពុក​ម្តាយ​វា​ភ័យ​ព្រលឹង​ចុងសក់ ដោយ​សារកុមារ​នោះជាប់​​នៅក្នុង​ទូដែក​​ ហើយ​មិន​មាន​សោចាក់​ ដើម្បី​បើក​យក​ចេញវិញ ។

​កូរ៉េ​ខាង​ត្បូង​​ដាក់​ពង្រាយ​​មីស៊ីល​ SPIKE ​របស់​អីុ​ស្រាអែល​​លើ​បណ្តា​​កោះ​នៅ​ព្រំ​ដែន​​ភាគ​ពាយ័ព្យ​

Posted: 19 May 2013 10:50 PM PDT

មីស៊ីលធុន​ SPIKE របស់​អីុ​ស្រា​អែល​
​សេនា​ធិការ​ដ្ឋាន​​កង​ទ័ព​កូរ៉េ​ខាង​ត្បូង​ថ្លែង​កាល​ពី​ថ្ងៃ​ទី ១៩ ឧសភា​ថា បណ្តា​មីស៊ីល​វាយ​ប្រហារ​​របស់​អីុ​ស្រា​អែល​​ធុន SPIKE ដែល​សម្រាប់​​​​ទប់​ទល់​​នឹង​​កាំ​ភ្លើង​​ធំ​របស់​​កូរ៉េ​ខាង​ជើង​នៅ​តាម​ឆ្នេរ​សមុទ្រ​​ ភាគ​ខាង​លិច​​ប្រទេស​នោះ​ត្រូវ​​បាន​ដាក់​ពង្រាយ​នៅ​លើ​កោះ​តាម​ព្រំ​ដែន​​ទាំង​ឡាយ​​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​​ក្នុង​សមុទ្រ​លឿង។

ភ្នាក់​ងារ​ CIA បន្លំ​ខ្លួន​ជា​អ្នក​​ការ​ទូត​ចាក​ចេញ​ពី​រុស្ស៊ី​​

Posted: 19 May 2013 10:47 PM PDT

លិខិត​​ឆ្លង​ដែន​​​ភ្នាក់​ងារ​ CIA បន្លំ​ខ្លួន​
​យោង​តាម​រូប​ភាព​ទាំង​ឡាយ​នៃ​ទូរ​ទស្សន៍​រុស្ស៊ី​​​ អ្នក​ការ​ទូត​​អាមេរិក​​ដែល​ចាត់​ទុក​​ជា​មនុស្ស​​គ្មាន​បាន​ការ​​ ក្រោយ​​​​ត្រូវ​​ចាប់​ខ្លួន​​នៅ​ក្រុង​​មូស្គូ​​ ហើយ​ទទួល​ការ​ចោទ​ប្រកាន់​ថា ជា​ភ្នាក់​ងារ​ CIA បន្លំ​ខ្លួន​ស្វែង​រក​ជ្រើស​រើស​សមាជិក​ណា​ម្នាក់​​នៃ​ភា្នក់​ងារ​​សន្តិ​សុខ​​សហ​ព័ន្ធ​​រុស្ស៊ី​ FSB ឱ្យ​ធ្វើ​ការ​ឱ្យ​នោះ​​ បាន​ចាក​ចេញ​​ពីរុស្ស៊ី​​​ហើយ​​​កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា ។

​ក្រុង​ព្យុង​យ៉ាង​​បាញ់​មីស៊ីល​​រយៈ​ខ្លី​មួយ​ទៀត​​

Posted: 19 May 2013 10:46 PM PDT

​មីស៊ីល​រយៈ​ខ្លី​ធុន​​KN-02 
យោង​តាម​អាជ្ញាធរ​យោធា​កូរ៉េ​ខាង​ត្បូង​ថា ក្រោយ​ការ​បាញ់​សាក​ល្បង​មីស៊ីល​​បាលី​ស្ទីក​​រយៈ​ខ្លី​​ ប្រហែល​ធុន KN-02 ចំនួន​៣​​គ្រាប់​ កាល​ពី​ថ្ងៃ​ទី​១៨ ឧសភា​មក​ ​កាល​ពី​រសៀល​ថ្ងៃ​ទី​១៩ ឧសភា ​វេលា​ម៉ោង​​រវាង​​ពី​១៤​ទៅ​១៥​​ ​កូរ៉េ​ខាង​ជើង​បាន​បាញ់​​​​មីស៊ីល​​រយៈ​ខ្លី​​១​គ្រាប់​ទៀត​ទៅ​សមុទ្រ​​ខាង​កើត ។

ពួក​អាវ​ក្រហ​ម​​ថៃ​​លើក​គ្នា​ប្រារព្ធ​​​ខួប​លើក​ទី​3​នៃ​បាតុ​កម្ម​ឆ្នាំ​2010​​

Posted: 19 May 2013 10:43 PM PDT

​ពួក​អាវ​ក្រហម​​ដែល​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រុង​បាង​កក​
ពួក​អាវ​ក្រហម​​​​​​​​ថៃ​ប្រ​មាណ​ជាង​២០.០០០​​​នាក់​​​​ បាន​ប្រមូល​ផ្តុំ​​​គ្នា​កាល​ពី​ថ្ងៃ​ទី​១៩​ ឧសភា ​នៅ​ក្រុង​​បាង​កក​ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៣​​នៃ​បាតុ​កម្ម​ឆ្នាំ​២០១០ ដែល​រង​ការ​បង្ក្រាប​​​បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​​ជាង​៩០​​​នាក់​ ហើយ​មនុស្ស​​១.៩០០​នាក់​ទៀត​ត្រូវ​របួស ។ចលនា​ពួក​អាវ​ក្រហម​​​​ថៃ​​ដែល​ទាម​​​ទារ​​ឱ្យ​រដ្ឋា​ភិបាល​គណប​​ក្ស​​ប្រជា​ធិបតេយ្យ​សម័យ​នោះ​លា​លែង​ បាន​ប្រមូល​ផ្តុំ​មនុស្ស​រហូត​ដល់​​

ប៉ូលិស​សង្ក្រាបឈើគ្រញូង​រាប់​រយ​ដុំនៅស្ទឹងត្រែង សង្ស័យ​ជារបស់​មន្ត្រី​ធំ

Posted: 19 May 2013 10:33 PM PDT

ឈើប្រណីត​ដែល​រក​ឃើញ​
ខេត្តស្ទឹងត្រែង ៖ ប្រតិបត្តិ​ការ​បង្ក្រាប​​​ឈើគ្រញូង​ដែល​ដឹក​​នាំ​ដោយ​លោកស្រីព្រះ​រាជ​អាជ្ញា​រង​​ ស៊ុន យឺត សហ​ការ​ជាមួយ​ប៉ូលិស​នាយក​​ដ្ឋានសេដ្ឋ​កិច្ច​ក្រសួង​ កម្លាំង​រដ្ឋបាល​ព្រៃ​ឈើ​ស្ទឹង​ត្រែង ​​និងប៉ូលិស​សង្កាត់​ប៉ុស្តិ៍ស្រះ​ឫស្សី ពេលនេះដោយ​ទទួលបាន​ការ​រាយ​​ការណ៍​ពីពល​រដ្ឋ​នៅ​តំបន់​នោះ ​កង​កម្លាំងចម្រុះ​កំពុងធ្វើការ​ឡោមព័ទ្ធ​ផ្ទះ​លោក​យ៉ា យឿ់ន មន្ត្រី​កង​រាជអាវុធ​ហត្ថ​ខេត្ត វេលា​

ស្រុតរោងចក្រ​បាក់​ផ្នែក​ខ្លះ​របួស​កម្មករ​នៅ​សង្កាត់​​ក្បាលកោះ​ (មានវីដេអូឃ្លីប)

Posted: 19 May 2013 10:27 PM PDT

​​​អគារ​រោងចក្រ​​មួយកន្លែង​បានស្រុត​​ផ្អៀង​​ បង្ក​ឱ្យ​បាក់​ផ្នែក​ខ្លះ​ប៉ះពាល់​ដល់​កម្មករ​រង​របួស​​មួយ​ចំនួន
រាជធានីភ្នំពេញ ៖ ​​​អគារ​រោងចក្រ​​មួយកន្លែង​បានស្រុត​​ផ្អៀង​​ បង្ក​ឱ្យ​បាក់​ផ្នែក​ខ្លះ​ប៉ះពាល់​ដល់​កម្មករ​រង​របួស​​មួយ​ចំនួន និងបង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​ កាលពីវេលាម៉ោង​១១ និង​៤៥​នាទី​ថ្ងៃត្រង់ ថ្ងៃទី​២០ ឧសភា ២០១៣ ស្ថិតនៅ​សង្កាត់​ក្បាលកោះ ខណ្ឌ​មានជ័យ ។ ភ្លាមៗនោះ មន្ត្រី​​អាជ្ញាធរ និង​​សមត្ថកិច្ច​​បានចុះទៅ​អន្តរាគមន៍​ជួយ​អ្នករបួស ខណៈ​រថ​យន្ត​​ពេទ្យ​ជាច្រើនគ្រឿង​​ចេញទៅ​កាន់​កន្លែង​

ក្មេងប្រុស​​ម្នាក់​ចូល​ក្នុង​ទូដែក​ ម្តាយច្រឡំ​បិទជាប់​ចេញមិន​រួច

Posted: 19 May 2013 10:21 PM PDT

ក្មេង​ប្រុស​ដែល​យក​ចេញពីទូដែក​វិញ
រជធានីភ្នំពេញ ៖ ប្រភពព័ត៌មាន​​នៅ​ជុំវិញ​ផ្សារ​ច្បារអំពៅ​បាន​ឱ្យ​ដឹងថា ក្មេង​ប្រុ​ស​រប៉ិលរប៉ូច​ម្នាក់​បាន​លួច​ចូលសំងំ​ក្នុង​ទូដែក​​ ខណៈ​​ម្តាយ​របស់​វា​បើក​រកមើល​វត្ថុ​មានតម្លៃ​​ លុះ​ពេល​បិទវិញ មិន​ចាប់អារម្មណ៍​​ ឬជ្រុល​... ក៏​ជាប់​ក្មេង​នោះ​នៅក្នុង​ទូដែក ធ្វើ​ឱ្យ​​ម្តាយនិង​ក្រុម​គ្រួសារ​រត់ឆ្លេឆ្លា​រកអ្នកជួយ ​ព្រោះ​​តែ​អត់​មាន​សោបើក ... ។

ស្រុតរោងចក្រ​បាក់​ផ្នែក​ខ្លះ​របួស​កម្មករ​នៅ​សង្កាត់​​ក្បាលកោះ

Posted: 19 May 2013 10:00 PM PDT

រាជធានីភ្នំពេញ ៖ ​អគារ​រោងចក្រ​​មួយកន្លែង​បានស្រុត​​ផ្អៀង​​ បង្ក​ឱ្យ​បាក់​ផ្នែក​ខ្លះ​ប៉ះពាល់​ដល់​កម្មករ​រង​របួស​​មួយ​ចំនួន និងបង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​ កាលពីវេលាម៉ោង​១១ និង​៤៥​នាទី​ថ្ងៃត្រង់ ថ្ងៃទី​២០ ឧសភា ២០១៣ ស្ថិតនៅ​សង្កាត់​ក្បាលកោះ ខណ្ឌ​មានជ័យ ៕

គោ​យន្ត​ច្នៃ​រេចង្កូត​បុក​ម៉ូតូ​ខ្ទាត​ធ្លាក់​ចូល​ស្ទឹងជំរៅ​៥​ម៉ែត្រ

Posted: 19 May 2013 09:46 PM PDT

គោ​យន្ត​ច្នៃ​រេចង្កូត​បុក​ម៉ូតូ​ខ្ទាត​ធ្លាក់​ចូល​ស្ទឹងជំរៅ​៥​ម៉ែត្រ
ខេត្ត​ឧត្តរ​មាន​ជ័យ ៖ ​​គ្រោះ​ថ្នាក់​​​ចរា​ចរណ៍​មួយ​​​កើតឡើង​​ដោយ​គោយន្តច្នៃ​រេចង្កូត​បុកម៉ូតូ​បើកបរ​ដោយ​ស្ត្រី​ម្នាក់​មានដឹក​កូន​តូច​២​នាក់​ប៉ើងខ្ទាត​ធ្លាក់​ទៅ​បាត​ស្ពាន​កម្ពស់​៥​ម៉ែត្រ ​បង្ក​​ឱ្យ​ស្ត្រីអ្នក​​បើក​បរ​ម៉ូតូ​របួស​ធ្ងន់​បាក់​ជើង និង​បែក​​​ក្បាល ឯកូន​តូច២​នាក់​​​ទៀត​​របួសស្រាល ។

ប្ដី​តិ​រច្ឆាន​ស្រវឹង​ស្រាចាប់​ប្រ​ពន្ធ​ចាក់​សាំង​ដុត​ទាំង​រស់់

Posted: 19 May 2013 09:24 PM PDT

ស្ត្រីរងគ្រោះ​កំពុងត្រូវបាន​ជួយសង្គ្រោះ
ខេត្ត​កំ​ពង់​ចាម៖​ ស្ត្រី​ម្នាក់​រត់​ទាំង​ភ្លើង​ឆេះ​ខ្លួន​យ៉ាង​សន្ធោ​សន្ធៅ​ទៅ​ឱ្យ​បង​ប្អួន​ ជួយ​ ដោយ​ក្ដៅ​​​ពេក​ក៏​ស្រាត​ខោ​អាវ​​ចេញ​អស់​រត់​ទាំង​ននល​គក​ទៅ​ដល់​ផ្ទះ​ ម្ដាយ​ដួល​សន្លប់​ស្ដូក​ស្ដឹង​ ខណៈពេល​ប្រឡប់​មក​ពី​លក់​ដូរ​វិញ​ត្រូវ​ប្ដី​ចិត្ត​អប្រិយ​​ចាប់​ផ្ដួល​​លើ​ គ្រែ​ចាក់​សាំង​ពី​លើដុតទាំង​កំរោលតែម្ដង

ប្រជាពលរដ្ឋ៤៣​គ្រួសារ​នៅ​ភូមិ​ទួល​​សង្កែ ​នាំ​គ្នា​ធ្វើការ​តវ៉ា​ជា​លើក​ទី២ ប្រឆាំង​ការ​សាង​សង់​សំណង់អត់​ច្បាប់​រំលោភ​លើ​ចិញ្ចើមផ្លូវ

Posted: 19 May 2013 09:11 PM PDT

ប្រជាពលរដ្ឋ៤៣​គ្រួសារកំពុង​ធ្វើការ​តវ៉ា
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ​​ចំនួន​៤៣​គ្រួសារ​នៅភូមិ​ទួលសង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ បាន​នាំគ្នា​ធ្វើ​ការ​តវ៉ាជាលើក​ទី​២ ប្រឆាំង​ការ​សាងសង់សំណង់​អត់ច្បាប់​រំលោភ​លើ​ចិញ្ចើម​ផ្លូវ ព្រមទាំង​​បិទ​ផ្លូវ​​ក្រោយ​មក​បើក​វិញ ដោយ​សារ​សមត្ថ​កិច្ច​ជួយសម្រប​សម្រួល​ បន្ទាប់​ពី​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទៅដាក់​ពាក្យ​បណ្តឹងនៅតុលា​ការ ដើម្បី​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​សាងសង់ ។

ជន​ជាតិ​ឥណ្ឌូ​ណេ​ស៊ី​​ស្លាប់​ដោយ​ខ្យល់​គ​នៅ​ផ្ទះ​សំណាក់ក្រុង​ប៉ោយ​ប៉ែត​

Posted: 19 May 2013 09:00 PM PDT

មន្ត្រី​​​ជំនាញ​ចុះ​ពិនិត្យ​កន្លែង​កើត​ហេតុ​
ក្រុង​ប៉ោយ​ប៉ែត​ ៖ ជន​ជាតិ​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​​បន្ទប់​ផ្ទះ​សំណាក់​​មួយ​កន្លែង​ដែល​មាន​យី​ហោ​លី​ហួត កាល​ពី​វេលា​ព្រលប់​ថ្ងៃ​ទី​១៩ ឧសភា ២០១៣ នៅ​ភូមិ​ប៉ោយ​ប៉ែត​ សង្កាត់​ និង​ក្រុង​ប៉ោយ​ប៉ែត​ ។ សព​ជន​រង​គ្រោះ​ឈ្មោះ​ហាតូ​ណូ​​វៀចូរ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជា​ បុគ្គ​លិក​កាស៊ី​ណូ​​ហូ​លី​ដេ​ផា​លែស​​គ្រប់​គ្រង​ផ្នែក​សម្ភារ​។ នៅ​កន្លែង​កើត​ហេតុ​​គេ​ឃើញ​សមត្ថ​កិច្ច​ជំនាញ​ពាក់​

គណបក្សសង្គ្រោះជាតិ បានបញ្ចប់ការយកញ្ញត្តិដាក់នៅសហគមន៏អឺរ៉ុបហើយ ហើយនឹងបន្តយកទៅដាក់នៅការិយាល័យសិទ្ឋិមនុស្សអ.ស.ប

Posted: 19 May 2013 08:50 PM PDT

មកដល់ម៉ោង​ជិត១០ ព្រឹក​ថ្ងៃទី ២០ ឧសភា​ ២០១៣​ សហគមន៏អឺរ៉ុប​ប្រចំាកម្ពុជា​ បានទទួលយកញ្ញត្តិ​ទាមទារ​របស់គណបក្ស​សង្គ្រោះជាតិហើយ​ នៅក្នុងការ​ធ្វើបាតុកម្ម​អហិង្សារបស់​គណបក្ស​ប្រឆាំងនេះ​ ។ លោក កឹម សុខា​ អនុប្រធានគណប​ក្សសង្គ្រោះជាតិ​បានបា្រប់ក្រុមអ្នកកាសែត​នៅក្រោយការ​យកញ្ញត្តិ​និងជួបជាមួយតំណាង​សហគមន៏អឺរ៉ុប​នៅប៉ុន្មាននាទីមុនេះថា សហគមន៏អឺរ៉ុប ​គេនឹងពិនិត្យនូវ​ខ្លឹមសារ​នៅក្នុងញ្ញតិ្តទាមទារនេះ​ ហើយបា

ប្រ​ជា​ពល​រដ្ឋ​៥០០គ្រួ​សារ​មក​ពី​ឃុំ​ចំនួន៤ប្រឆាំង​ត​វ៉ា​​ទៅ​នឹង​ការកៀប​សង្កត់​របស់​ក្រុម​ហ៊ុន​អគ្គិ​សនី​ឯ​ក​ជន​

Posted: 19 May 2013 08:49 PM PDT

ខេត្ត​តា​កែវ​៖ ប្រ​ជា​ពល​រដ្ឋ​​ប្រ​មាណ​ជា​៥០០ គ្រួ​សារមក​ពី​ឃុំ​ចំនួន​៤​បាន​នាំ​គ្នា​​ប្រ​ឆាំង​ត​វ៉ា​ទៅ​នឹង​ការ​កៀប​សង្កត់​របស់​ក្រុម​ហ៊ុន​​អគ្គិ​សនី​ឯក​ជន​​មួយ​នៅ​មុខ​ទី​ស្នាក់​ការ​សាលា​ស្រុក​​ព្រៃកប្បាស​នា​វេលា​ម៉ោង​៨ ព្រឹក​ថ្ងៃទី​២០ ឧសភា​​ ២០១៣ ដែល​ស្ថិតក្នុង​​ឃុំ​ព្រៃ​កប្បាស ស្រុក​ព្រៃកប្បាស

មក​ពី​ខេត្ត​បាត់ដំបង​ ដើម្បី​ចូល​រួមមង្គលការ​បងប្អូន​នៅខេត្តកំពង់ឆ្នាំង​ក្រឡាប់​រថយន្ត​សង្កត់​ប្រពន្ធស្លាប់

Posted: 19 May 2013 08:45 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់​​ជា​ភរិយា​​អ្នកបើកបរ​​បានស្លាប់​​នៅ​នឹងកន្លែង ខណៈដែលជិះរថយន្ត​មក​ចូលរួម​បង្គលការ​បង​ប្អូន​នៅ​ខេត្ត​​​កំពង់​ឆ្នាំង ​ហើយក៏ជួបឧបទ្ទវហេតុក្រឡាប់​​រថយន្ត​វីហ្គោ​ជា​ច្រើន​ត្រឡប់ ហើយ​ត្រូវ​រថយន្តនោះ​កិនសង្កត់ពីលើ​ កាលពីវេលាម៉ោង៣ និង​៣០នាទីរសៀល​ថ្ងៃទី​១៩ ឧសភា ២០១៣ នៅ​តាម​បណ្តោយ​ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ​ដើមជ្រៃ ឃុំខុនរ៉ង ស្រុក​បរិបូរណ៍ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!