Koh Santipheap Daily

Koh Santipheap Daily


អភិបាល​ខណ្ឌ​ដង្កោ​នាំអំណោយ​សម្តេចតេជោ​ចែកជូន​ប្រជាពលរដ្ឋ

Posted: 22 May 2013 01:02 AM PDT

លោកអភិបាល​ខណ្ឌ​ដង្កោ​កំពុង​ជូន​អំណោយ​ដល់​លោក​យាយ
រាជធានីភ្នំពេញ ៖ លោក​នុត ពុធ​ដារ៉ា ​អភិបាល​​នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ បាននាំ​យកអំណោយ​​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ​ហ៊ុន សែន និង​សម្តេច​​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​​ប៊ុន រ៉ានី ហ៊ុន សែន ​ទៅចែកជូន​ប្រជាពលរដ្ឋ​​​ក្រី​ក្រ​ចំនួន​១០គ្រួសារ កាលពី​វេលា​ព្រឹក​​ថ្ងៃទី​២២ ឧភា ​ឆ្នាំ​២០១៣ ស្ថិត​ក្នុង​សង្កាត់​​ក្រាំងពង្រ ខណ្ឌដង្កោ ​រាជ​ធានីភ្នំពេញ ។

លោក​គីម​ជុង​អ៊ុន​​បញ្ជូន​​បេសក​ជន​មួយ​រូប​ទៅ​កាន់​ប្រទេស​ចិន​​

Posted: 22 May 2013 12:52 AM PDT

ទីភ្នាក់​ងារ​ព័ត៌​​មាន​​ផ្លូវ​​ការ​កូរ៉េ​​ខាង​ជើង​​ KC-NA រាយ​​ការណ៍​​ថា មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​​លោក​​គីម​ជុង​អ៊ុន កាល​ពី​ថ្ងៃ​ទី​២២ ឧសភា ​បាន​​បញ្ជូន​​នាយ​ទាហាន​ជាន់​ខ្ពស់​​ម្នាក់​ទៅ​កាន់​​ប្រទេស​ចិន​​ក្នុង​ពេល​​មាន​​​ភាព​​ល្អក់​​កករ​រវាង​ក្រុង​ព្យុង​យ៉ាង​​ និង​សម្ព័ន្ធ​​ចិន​របស់​ខ្លួន។ លោក CHOE RYONG-HAE ត្រូវ​បាន​​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិន​ ក្នុង​ឋានៈ​​​ជា​​​បេសក​ជន​​ពិសេស​របស់​​លោក​គីម​ជុង​អ៊ុន​ ។ KCNA

សន្និសីទ​​សារ​ព័ត៌​មាន​ស្តី​ពី​ការ​ប្រកួត​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ​អប​អរ​សាទរ​សមិទ្ធផល​សម្តេច​តេជោ​

Posted: 22 May 2013 12:50 AM PDT

សន្និ​សីទ​សារ​ព័ត៌​មាន​ស្តី​ពីការ​ប្រកួត​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ​
រាជធានី​ភ្នំពេញ ៖ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ ទី​២១​ ឧសភា​កន្លងទៅ​នេះ​ គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ សហការ​ជា​មួយ​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ បាន​រៀបចំ​សន្និសីទ​សារ​ព័ត៌​មាន​មួយ​ស្តី​ពី​ការ​ប្រកួត​ក្បាច់​គុន​បុរាណខ្មែរ​ដើម្បី​អប​អរ​សាទរ​សមិទ្ធ​ផល​សម្តេច​តេជោ​ ក្រោម​ការ​ចូល​រួម​ពី​លោក​វ៉ាត់​ ចំរើន​ អគ្គ​លេខា​ធិការ​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​លោក​តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ ព្រម​ទាំង​គ្រូ​បង្វឹក​ និង​កីឡាករ​មួយ​ចំនួន​ផង​ដែរ ។​ 

មូរ៉េ​​ប្រកាស​​ដក​ខ្លួន​​ពី​ក្របខណ្ឌ​​French Open

Posted: 22 May 2013 12:46 AM PDT

អ៊ែន​ឌី ​មូរ៉េ​ បាន​ប្រកាស​ឱ្យ​ដឹង​កាលពីថ្ងៃ​​អង្គារ​ទី​២១ ឧសភា ​ថា ខ្លួន​នឹង​មិន​ទៅ​ចូល​រួម​​ព្រឹត្តិ​ការណ៍​វាយ​កូន​បាល់​​ក្រប​ខ័ណ្ឌ​ French Open ដែល​នឹង​ចាប់​ផ្តើម​នៅថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះនៅ​ទី​ក្រុង​បា៉រីស​ ប្រទេស​បារាំង​នោះ​​ទេ​ ពោល​គឺ​បន្ទាប់​ពីរបួស​ខ្នង​របស់​គេ​ដែល​បាន​កើតមាន​កាលពី​សប្តាហ៍​​កន្លងទៅ​​នៅ​មិន​ទាន់​ជា​​សះ​ស្បើយ​​ ។

មាស ភិរម្យ ជួប​ វី សាយ័ន ចំណែក​ឌុន ​រដ្ឋា ​ជួប​​ ម៉ន ​សំណាង ​នៅ​ជុំ​ទី​1​​​​​ប្រកួត​ ប្រដាល់​ដណ្តើម​ខ្សែ​ក្រវាត់​ជើង​ឯក​10លាន​រៀល​​ស្រា​ផែន​ដី​ទម្ងន់​71​គីឡូក្រាម​

Posted: 22 May 2013 12:45 AM PDT

រាជ​ធានីភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​​ដណ្តើម​ខ្សែ​ក្រវាត់​ជើង​ឯក​​១០​លាន​រៀល​ ស្រា​ផែនដី​ទម្ងន់​៧១​គីឡូ​ក្រាម​ ជុំ​ទី​១​នឹង​ចាប់​ផ្តើម​​ធ្វើ​នៅ​​ថ្ងៃ​សៅរ៍​ទី​២៥ ឧសភា ​សប្តាហ៍​នេះ​នៅ​លើ​សង្វៀន​​ស្ថានីយ​ទូរ​ទស្សន៍​CTN មាន​ចំនួន​២​គូ​​ ​គឺ​​មាស ភិរម្យ មកពីក្លិប​បញ្ជាការ​ដា្ឋាន​កង​ទ័ព​ជើង​គោក​ ប្រកួត​ជា​មួយ ​វី សាយ័ន មកពីក្លិប​​​ខ្លា​រខិន​មាន​ឫទ្ធិ​ ចំណែក​ឯឌុន រដ្ឋា ​មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា​​ ប្រកួត​ជាមួយ​​ម៉ន សំណាង ​មក​ពី​ក្លិបវិស្វ​កម្ម​បច្ចេក​ទេស​កង​ទ័ព​ជើ​ង គោក​ព្រែក​​ឯង ។

កីឡា​​ក​រ​អេស្ប៉ាញ Intxausti ឈ្នះ​ដំណាក់​​ទី​ 16 Tour of Italy

Posted: 22 May 2013 12:41 AM PDT

Benat Intxaustiបាន​យក​ឈ្នះ​ដំណាក់​ទី​១៦​ប្រណាំង​​កង់ Tour of Italy ខណៈ​កីឡា​ករ​ម្ចាស់​ផ្ទះ​​​អុី​តា​លី Vincenzo Nibali រក្សា​ការ​នាំ​មុខ​នៅ​លើ​តារាង​ថិរ​វេលា​សរុប​ជាដដែល ។ជាអ្ន​ក​ជិះ​កង់​ឱ្យ​ក្រុម​ Movistar Team Int​xausti ដែល​ធ្លា​ប់​បាន​គ្រង​អាវ​កាក់​ពណ៌​ផ្កា​​ឈូក​​កាលពី​ដំណាក់​ទី​៨ បាន​យកឈ្នះ​កីឡាករ​ Tanel Kangert ​និងកីឡា​ករ​ Przemyslaw Nimice លើ​ដំណាក់​​

កីឡា​​ Hockey​ ​ពេញ​​និយម​​លេង​​នៅ​​ក្នុង​​ប្រទេស​​ក្រោម​​អា​ណា​​និ​គ​ម​​អង់​​គ្លេស​​

Posted: 22 May 2013 12:33 AM PDT

ទិដ្ឋ​ភាព​នៃ​ការ​លេង​កីឡា​ Hockey
រាជ​ធានី​ភ្នំពេញ ៖ Hockey ជា​កីឡា​មួយ​​ប្រភេទ​របស់​អូឡាំ​ពិក​ដែលមាន​​ប្រជា​ប្រិយ​ភាព​យ៉ាងខ្លាំង​ក្នុងចំណោម​ប្រទេស​ដែល​ធ្លាប់​ស្ថិត​​នៅ​ក្រោម​​អាណា​និគម​របស់​អង់​គ្លេស ​​ទើប​គេ​និយាយ​​​ថា ​កីឡា​មួយ​នេះ​មាន​ប្រភព​ចេញមកពី​ប្រទេស​អង់​គ្លេស ​។ បើ​តាម​ការ​អះ​អាង​ពី​លោក​ Gulam Guos ដែល​ជា​អ្នក​ជំនាញ​នៃ​សហ​ព័ន្ធ​កីឡា Hockey អន្តរ​ជាតិ​នោះ​ថា ​តាម​ពិត​​ប្រភេទ​កីឡា​នេះ​មាន​ដើម​កំណើត​ដំបូង​នៅ​ប្រទេស​ចិន ។

សម្តេច​ ហ៊ុន សែន​៖ ឆ្នាំ២០១៣ ​ភ្ញៀវទេសចរ​បរទេស​ នឹងកើន​លើស៤លាននាក់​

Posted: 22 May 2013 12:28 AM PDT

សម្តេចនាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ បានមានប្រសាសន័​ដោយរំពឹងថា​ នៅឆ្នាំ២០១៣នេះ​ ភ្ញៀវទេសចរបរទេស​ដែលចូលមក​កំសាន្តនៅកម្ពុជា​ នឹងកើនលើស​៤លាននាក់ ក្នុង​នោះ​៣ខែឆ្នាំ២០១៣នេះ​ ភ្ញៀវទេសចរមាន​ចំនួនជាង១លាន​១សែននាក់​ ។ ប្រសាសន៏​សម្តេចអគ្គមហា​សេនាបតីតេជោ​​ ហ៊ុន សែន​ យ៉ាងដូច្នេះបានធ្វើឡើង​នៅព្រឹកថ្ងៃទី

ការ​ប្រយុទ្ធ​គ្នា​នៅ​ក្រុង QOUSSEIR ស៊ីរី​​ដែល​មាន​ពួក​ហេស​បុ៊ល​ឡាហ៍​ចូល​រួម​ធ្វើ​​ឱ្យ​​​​អាមេរិក​និង​សហ​​​ភាព​អឹរ៉ុប​​បារម្ភ​

Posted: 22 May 2013 12:15 AM PDT

បណ្តា​​យុទ្ធ​ជន​ក្រុម​ហេស​ប៊ុល​ឡាហ៍​លីបង់​
​ចលនា​ហេស​ប៊ុល​ឡាហ៍​លីបង់​​បាន​បញ្ជូន​​កម្លាំង​ពិសេស​​ថ្មី​ៗ​ឱ្យ​ទៅ​ជួយ​កង​ទ័ព​រដ្ឋា​ភិបាល​​ស៊ីរី​​​វាយ​ដណ្តើម​​កាន់​​កាប់​​ទីក្រុង​យុទ្ធ​សាស្ត្រ QOUSSEIR ពី​​ពួក​ឧទ្ទាម​​ដែល​​អន្តរា​គមន៍​​នេះ​ទទួល​​ការ​ថ្កោល​ទោស​​ពី​សហ​រដ្ឋ​អាមេរិក​ ​ចំណែក​​សហ​ភាព​​​អឺរ៉ុប​​គ្រោង​ដាក់​បញ្ចូល​​ក្រុម​ប្រដាប់​អាវុធ​នេះ​ទៅ​ក្នុង​បញ្ជី​​​ឈ្មោះ​បណ្តា​អង្គ​ការ​ភេរវ​កម្ម ។

អាមេរិក​គ្រោង​​​សង់​សណ្ឋាគារ​​​កម្ពស់ជាង​300​ម៉ែត្រ​​​មានរចនាបថ​​ដូច​​ក្រុងឌូបៃ​

Posted: 22 May 2013 12:12 AM PDT

​
​សមាគមក្រុមហ៊ុន Mobilona ដែល​មាន​មូល​​ដ្ឋាន​នៅ​សហរដ្ឋអាមេរិក​មាន​គម្រោង​សាង​សង​់​សណ្ឋាគារ​ដែល​មាន​រចនាបថ​ដូច​​ក្រុង​ឌូបៃ ក្នុង​​រង្វង់​ទឹក​ប្រាក់​១,៥​ពាន់​លាន​អឺរ៉ូ ។ តាម​គម្រោង​​សណ្ឋាគារ​នេះ​មាន​កម្ពស់​ជាង​៣០០​ម៉ែត្រ​ស្ថិត​នៅ​លើ​កោះ​បាសេឡូ​ណា​ក្នុង​ទីក្រុង​កាតា​​ឡាន​​ ។​

បុរស​ម្នាក់​ចង.កសម្លាប់ខ្លួន​ក្នុង​អគារ​ការិយា​ល័យ​សុខា​ភិ​បាល​

Posted: 22 May 2013 12:10 AM PDT

បុរស​ដែលចង​ក​សម្លាប់​ខ្លួន​
ខេត្ត​កំពង់​ឆ្នាំង​ ៖ បុរស​ម្នាក់​​បានស្លាប់​ដោយ​ធ្វើ​អត្ត​ឃាត​​​ចង.ក​សម្លាប់​ខ្លួន​​នៅ​​មាត់​ទ្វារ​បន្ទប់​នៃ​អគារ​ការិយា​ល័យ​សុខា​ភិ​បាល​ស្រុក​ប្រ​តិ​បត្តិ​​កំពង់​ឆ្នាំង ស្ថិត​ក្នុង​ភូមិ​ធម្ម​យុត្តិ​ សង្កាត់​កំពង់​ឆ្នាំង​ ក្រុង​កំពង់​ឆ្នាំង​​ ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាល​ពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ឧសភា ២០១៣​។ បុរស​ដែល​ចង​.ក​ស្លាប់​នេះ​ឈ្មោះ​​ភួង ផល អាយុ​៥០​ឆ្នាំ ​មាន​ទី​លំនៅ​

ខឹង​ម្តាយ​សួរ​នាំ​រឿង​បាត់​លុយផឹក​ថ្នាំ​បាញ់​សណ្តែក​ប៉ង​សម្លាប់​ខ្លួន​​

Posted: 22 May 2013 12:08 AM PDT

យុវជន​រង​គ្រោះ​នៅ​មន្ទី​រពេទ្យ
ខេត្ត​កណ្តាល​ ៖ យុវជន​វ័យ​ក្មេង​ម្នាក់​ខឹង​ម្តាយ​សួរ​នាំ​រឿង​បាត់​លុយ​ បាន​ផឹក​ថ្នាំ​បាញ់​សណ្តែក​ប៉ង​សម្លាប់​ខ្លួន​តែ​សំណាង​ល្អ​មិន​ស្លាប់​ ព្រោះ​បាន​ក្រុម​គ្រួ​សារ​សាច់​ញាតិ​ដឹក​យក​មក​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ទាន់​ពេល​វេលា​ ។ ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ២​ និង​ ៣០​នាទី​ រសៀល ​ថ្ងៃ​ទី​២១​ ឧសភា​ ២០១៣​

សម្តេច​ ហ៊ុន សែន​៖ ឆ្នាំ២០១៣នេះ​ ភ្ញៀវទេសចរ​អន្តរជាតិ​នឹងកើនលើស​៤លាននាក់​

Posted: 22 May 2013 12:01 AM PDT

null

​ប៊ីល​ ហ្គេត ជា​ប់​ជា​មហា​សេដ្ឋី​​លំដាប់​ទី​1​លើ​​ពិភព​លោក​​​​ប្រចាំ​ឆ្នាំ​​​2013

Posted: 22 May 2013 12:01 AM PDT

​​ប៊ីល​ ហ្គេត
សារ​ព័ត៌​មាន​​បរ​ទេស​កាលពី​ថ្ងៃ​ទី​២០ ឧសភា ឆ្នាំ​២០១៣​​ បាន​​​ផ្សាយ​ពី​​​លទ្ធ​ផល​រៀប​ចំ​ចំណាត់​​ថ្នាក់​​បុគ្គ​​ល​មាន​ទ្រព្យ​សម្បតិ្ត​ស្តុក​ស្តម្ភ​​បំផុត​នៅ​​លើ​ពិភព​លោក​របស់ Bloomberg Billionaires Index ឃើញ​​ថា លោក​ប៊ីល​ ហ្គេត ​អ្នក​បង្កើត​​ក្រុម​ហ៊ុន​​រ៉េដម៉ុន និង​​ម៉ៃ​ក្រូស​ហ្វ កា្ល​​យ​​ជា​បុគ្គល​​មាន​ទ្រព្យ​បំផុត​នៅ​លើ​ពិភព​លោក​​នាំ​មុខ​លោក​ កាឡូស​​ស្លុីម​ អ្នកវិនិយោគ​ទុន​​ម៉ិក​ស៊ិក​ ជា​លើក​ដំបូង​​ក្នុង​​

តំណាង​​អយ្យ​ការ​ចោទប្រកាន់​​​អាក្របី​​លួច​មាន​ស្ថាន​ទម្ងន់​ទោស

Posted: 21 May 2013 11:54 PM PDT

ជនសង្ស័យ​រហស្សនាមអាក្របី​ត្រូវបានចាប់​ខ្លួន
រាជធានីភ្នំពេញ ៖ ជន​សង្ស័យម្នាក់​​​ដែល​មាន​រហស្ស​នាម​ថា (អាក្របី) កាលពី​ព្រឹកថ្ងៃទី​២២ ឧសភា តំណាង​អយ្យ​ការ​​អម​សាលា​ដំបូងរាជ​ធានីភ្នំពេញ បាន​សម្រេច​​ធ្វើ​ការ​ចោទប្រកាន់​​ជា​ផ្លូវ​ការ​ហើយ ​ក្រោម​​បទ​លួច​​មាន​ស្ថានទម្ងន់​ទោស និង​បាន​បញ្ជូន​​ទៅ​ចៅ​ក្រម​​ស៊ើបសួរ​ ដើម្បី​​ឃុំ​ខ្លួន​​រូប​​គេ​ដាក់​ពន្ធ​នាគារ​​ជាបណ្តោះអាសន្ន ។

ព្រឹទ្ឋសភា​អនុម័ត​របៀបវារៈចំនួន៦​ ក្នុងនោះ​ក៏មានសេចក្តី​ព្រាងច្បាប់ស្តីពី​សហគមន៏កសិកម្ម​

Posted: 21 May 2013 11:35 PM PDT

សម័យប្រជុំ​លើកទី៣​ នីតិកាលទី៣​នៃព្រឹទ្ឋសភា​​ ក្រោមអធិបតីភាពលោក​ សាយ ឈុំ ប្រធានស្តីទីព្រឹទ្ឋសភា​ បានបិទបញ្ចប់ហើយ​ នៅម៉ោងជាង១២ថ្ងៃត្រង់​ថ្ងៃទី ២២ ឧសភា ២០១៣​ ដោយសមាជិកសមាជិក​ព្រឹទ្ឋសភាចំនួន៥៧រូប​ បានឲ្យយោបល់និងអនុម័តនូវរបៀបវារៈ៖ ០១-ការ​ប្រ​​​កាសទ​​ទួល​ស្គាល់សមាជិក​ព្រឹទ្ឋសភាថ្មី​។​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២២ ឧសភា ២០១៣

Posted: 21 May 2013 11:08 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី២២ ឧសភា​២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ប្រកាស​តែង​តាំង​អគ្គ​នាយក​ថ្មី​ នៃ​អគ្គ​នាយក​ដ្ឋាន​ដឹក​ជញ្ជូន​ ​ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​

Posted: 21 May 2013 10:36 PM PDT

រាជ​ធានី​ភ្នំ​ពេញ​ ៖ ​ព្រឹក​ថ្ងៃ​ទី​២៣​ ឧសភា​ ២០១៣​ ស្អែក​នេះ​ នៅ​​ក្រសួង​សា​ធារណ​​ការ​ និង​ដឹក​ជញ្ជូន​ នឹង​មាន​រៀប​ចំ​ពិ​ធី​ប្រកាស​តែង​តាំង​ចូល​កាន់​មុខ​តំណែង​ថ្មី​ នៃ​អគ្គ​នាយក​ដ្ឋាន​ដឹក​ជញ្ជូន​ ក្រសួង​សាធារណ​​ការ ។ តាម​មន្រ្តី​ក្រសួងបាន​ឱ្យ​ដឹង​ថា ពិធី​នេះ​មាន​ការអញ្ជើញ​​ចូល​រួម​ជា​អធិបតី​ភាព​ពី​​ លោក​ ត្រាំ​ អ៊ីវ​តឹក​ រដ្ឋ​មន្រ្តី​

បញ្ហាកាត់​ពន្ធលើប្រាក់ខែកម្មករសង់ស្ពាន​អ្នក​លឿង​នឹង​​ត្រូវ​​ដោះ​​ស្រាយ​​នៅ​រ​សៀល​នេះ​

Posted: 21 May 2013 10:04 PM PDT

ខេត្តព្រៃវែង​៖លោកគង់​ វិបុលរដ្ឋលេខា​ធិការក្រ​សួង​សេដ្ឋកិច្ចនិង​ហិរញ្ញ​វត្ថុ នឹង​ជួប​ជាមួយ​ខា​ង​តំណាង​ក្រុម​ហ៊ុន​សាង​សង​ស្ពាន​អ្នក​លឿង និង​កម្មករ​ដើម្បីដោះ​ស្រាយ​ពី​​បញ្ហាដែលក្រុមហ៊ុន​កាត់​ពន្ធលើប្រាក់​ខែកម្មករ​ ខុសពី​ប្រក្រតី។

អីុ​រ៉ង់ ៖ បេក្ខ​​ភាព​​ប្រធានាធិបតី​​សំខាន់​2​រូប​​គ្មាន​សុពល​ភាព​​

Posted: 21 May 2013 09:03 PM PDT

លោក​រ៉ាហ្វ​សាន់​ហ្សាន
​បេក្ខ​​ជន​​សំខាន់​​២​រូប​​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​​អីុរ៉ង់​​​ លោក​អាក់​បា ហា​សេមី រ៉ាហ្វ​​ សាន់​ហ្សានី និង​លោក​អេ​ស្វាន​ ឌី​យ៉ា រ៉ា​ហ៊ីម ម៉ា​សៃ​អីុ កាលពី​ថ្ងៃ​ទី​​២១​ ឧសភា ពុំ​ត្រូវ​បាន​អនុ​ញ្ញាត​​ឱ្យ​​ឈរ​ឈ្មោះ​​សម្រាប់​ការ​បោះ​ឆ្នោត​​នា​ថ្ងៃ​ទី​១៤ មិថុនា​​ខាង​មុខ​នេះ​ឡើយ ។

អាមេរិក​ ៖ មនុស្ស​​មួយ​ចំនួន​នៅ​បាត់​ខ្លួន​ក្រោយព្យុះ​​កំបុត​ត្បូង​​

Posted: 21 May 2013 09:02 PM PDT

​ ​ទិដ្ឋ​ភាព​​នៃ​ការ​បំផ្លាញ​ដោយ​ព្យុះ​​កំបុត​ត្បូង​
បណ្តា​​​រថ​យន្ត​ត្រូវ​ខ្យល់​បោក​ក្រឡាប់​​ បណ្តា​អគារ​រង​ការ​​​បំផ្លាញ​​ បណ្តា​វិថី​រាយ​ប៉ាយ​ដោយ​​បំណែក​ និង​កម្ទេច​​កម្ទី​​ នៅ​ក្រុង​ MOORE រដ្ឋ​អូ​ក្លា​​ហូ​ម៉ា ជិត​២៤​ម៉ោង​ ក្រោយ​ព្យុះ​កំបុត​​ត្បូង​ដ៏​កំណាច​ ពួក​អ្នក​ជួយ​សង្គ្រោះ​​កាល​ពី​ថ្ងៃ​ទី​២១ ឧសភា ​បន្ត​កាយ​រុក​រក​ក្រោម​គំនរ​បាក់​បែក​ទាំង​ឡាយ​​នូវ​មនុស្ស​មួយ​ចំនួន​​ដែល​បាត់​ខ្លួន ។

ក្រុង​ព្យុង​យ៉ាង​​ហាក់​ដូច​ជា​បញ្ចប់​​​​ការ​បាញ់​សាក​មីស៊ីល​រយៈ​ខ្លី​

Posted: 21 May 2013 09:00 PM PDT

​ប្រភព​រដ្ឋា​ភិបាល​​កូរ៉េ​ខាង​ត្បូង​​មួយ​វាយ​ត​ម្លៃ​​ថា ប្រទេស​កូរ៉េ​​ខាង​ជើង​ហាក់​ដូច​ជា​​បញ្ចប់​ការ​បាញ់​សាក​មីស៊ីល​​​ដី​-​សមុទ្រ ខណៈ​​ដែល​​ការ​​ហាម​ឃាត់​​​​មិន​ឱ្យ​​ធ្វើ​​​​​នាវា​ចរណ៍​រយៈ​​ពេល​៤​ថ្ងៃ​របស់​ខ្លួន​​ ត្រូវ​ច​ប់​​នា​ថ្ងៃ​ទី​២១ ឧសភា​នោះ ។កូរ៉េ​ខាង​ជើង​​ធ្លាប់​ប្រកាស​កាល​ពី​​សប្តាហ៍​មុន​ ពី​​ការ​ហាម​​ឃាត់​​ធ្វើ​នាវា​ចរណ៍​ក្នុង​តំបន់​សមុទ្រ​មួយ​​​នៃ​ដែន​ទឹក​ឆ្នេរ​សមុទ្រ​​​ខាង​កើត​របស់​ឧបទ្វីប​កូរ៉េ​ រវាង​ពី​ថ្ងៃ​ទី​១៨​

គាំ​ទ្រ​​ការ​បញ្ចប់​​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ភាគ​​ច្រើន​ប្រឆាំង​ភូមា​ក្រោយ​​ទស្ស​ន​កិច្ច​លោក​ ថេន​ សេន ​​នៅ​អាមេរិក​

Posted: 21 May 2013 08:56 PM PDT

​លោក​អូ​បាម៉ា​ និង​លោក​ថេន​ សេន​
ព្រឹទ្ធ​សមាជិក​​អាមេរិក​​ដែល​​មាន​ឥទ្ធិ​ពល​​១​រូប​អះ​អាង​ថា ចាប់​ពី​ពេល​​នេះ​ទៅ​​លោក​​គាំ​ទ្រ​​ដល់​ការ​​បញ្ចប់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ភាគ​ច្រើន​​ប្រឆាំង​ភូមា​ ក្រោយ​ពី​លោក​បាន​ជួប​​កាល​ពី​ថ្ងៃ​ទី​២១ ឧសភា ជាមួយ​ប្រធានាធិបតី​ប្រទេស​នេះ​​​នៅ​ក្រុង​វ៉ាស៊ីន​តោនមក ។ ការ​ប្រកាស​បែប​នេះ​នឹង​នាំ​ទៅ​ដល់​​ការ​ធ្វើ​ឱ្យ​​មាន​ប្រក្រតី​ភាព​ឡើង​វិញ​នៃ​ទំនាក់​ទំនង​​រវាង​ប្រទេស​ទាំង​២ ។

កំពង់​ផែ​សិង្ហបុរី​ទទួល​រង្វាន់​ជា​កំពង់​ផែ​ដឹក​ជញ្ជូន​ល្អ​បំផុត​នៅ​អាស៊ី​

Posted: 21 May 2013 08:51 PM PDT

​
កំពង់​ផែ​សិង្ហបុរី​ទទួល​រង្វាន់​ជា​កំពង់​ផែ​ដឹក​ជញ្ជូន​ទំនិញ​ដ៏​ល្អ​បំផុត​នៅ​អាស៊ី​ តាម​ការ​ប្រកាស​រង្វាន់​របស់​Asian Freight and Supply Chain Awards(AFSCA)​​ក្នុង​ឆ្នាំ​២០១៣​រៀប​ចំ​ឡើង​ជា​លើក​ទី​២៧​នៅ​ក្រុង​ប៉េកាំង​ ប្រទេស​ចិន​ ។​ កំពង់​ផែ​សិង្ហបុរី​ ទទួល​បាន​ការ​កោត​សរសើរ​ថា​ មាន​លក្ខណៈ​សមរម្យ​ មាន​បទ​ដ្ឋាន​ជា​មិត្ដ​ នឹង​អ្នក​ដឹក​ជញ្ជូន​ទំនិញ​ និង​អ្នក​ទ្រទ្រង់​ការ​ដឹក​ជញ្ជូន​ ។​

តារា​អាស​អាភាស​អាមេរិក​ត្រូវ​ធនាគារ​រើស​អើង​មិន​ទទួល​ប្រាក់​បញ្ញើ​​និង​ផ្ដល់​ប្រាក់​កម្ចី​

Posted: 21 May 2013 08:50 PM PDT

​
សារព័ត៌មាន​បរទេស​ផ្សាយ​ថា​ តារា​អាស​អាភាស​សហរដ្ឋ​អាមេរិក​ កំពុង​ទទួល​ផល​ប៉ះពាល់​ពី​ធនាគារ​ជា​ច្រើន​នៅ​អាមេរិក​ ដែល​រើស​អើង​បដិសេធ​មិន​ទទួល​ប្រាក់​បញ្ញើ​ និង​ផ្ដល់ប្រាក់​កម្ចី​ ព្រោះ​យល់​ថា​ប្រាក់​ដែល​ពួក​នាង​ទទួល​បាន​ជា​ប្រាក់​កខ្វក់​ ខុស​សីលធម៌​ក្នុង​សង្គម​ ។​

​កូន​ប្រុស​​សេដ្ឋី​​​ឥណ្ឌា​​ម្នាក់​​ស្លាប់​​ដោយ​​សារ​​ប្រើ​ថ្នាំ​​ជំនួយ​​កាយ​​វប្ប​​កម្ម​​

Posted: 21 May 2013 08:44 PM PDT

​
​​​​​និស្សិត​មហា​វិទ្យា​ល័យ​​​មួយ​រូប​​ដែល​គេ​ដាក់​ឈ្មោះ​ថា​ «​បុរស​សាច់​ដុំ​»​ បាន​ស្លាប់​​ជួយ​មិន​ទាន់​​ដោយ​សារ​ផឹក​ថ្នាំ​ជំនួយ​វប្ប​កម្ម​ ។ សាម៉ាដ អាឡា​​ឌីន ជា​​និស្សិត​​ម្នាក់​ងប់​ងុរ​​​ការ​ហាត់​​កាយ​​វប្ប​កម្ម​(ហាត់​សាច់​ដុំ​)​។ ដោយ​ប្រើ​​ប្រាស់​ថ្នាំ​​​ និង​អាហារ​​ជា​ជំនួយ​​​ជាប់​ជា​និច្ច​ និស្សិត​រូប​នេះ​​ខំ​ហាត់​រាល់​ថ្ងៃ​​​ ធ្វើ​ឱ្យ​​រាង​កាយ​​អណ្តែត​សាច់​ដុំ​​ឃើញ​​​គាប់​ភ្នែក​​​គួរ​ឱ្យ​សរសើរ​ មិត្ត​ភក្តិ​ក្នុង​សា​លា​​នាំ​គ្នា​ហៅ​រូប​គេ​ថា

អឿន​​ ស្រី​មុំ​ខំ​កសាង​កេរ្ដិ៍​ឈ្មោះ​ជា​ថ្មី​ទាំង​លំបាក​ ក្រោយ​ពេល​ត្រ​ឡប់​ពី​កាណាដា​រស់​នៅ​ក្នុង​ស្រុក​វិញ​

Posted: 21 May 2013 08:40 PM PDT

​អឿន​​ ស្រី​មុំ
រាជធានីភ្នំពេញ ៖ ​តារា​ចម្រៀង​សំឡេង​រដឺន​នាង​អឿន​ ស្រី​មុំ​ បន្ទាប់​ពី​ចេញ​ពី​ប្រទេស​កាណាដា​ វិល​មក​រស់​នៅ​ក្នុង​ស្រុក​វិញ​ អាជីព​សិល្បៈ​របស់​នាង​នៅ​មិន​ទាន់​មាន​សន្ទុះ​លឿន​ដូច​មុន​ឡើយ​ ។​​ គេ​គិត​ថា​ អឿន​​ ស្រី​មុំ​កំពុង​តែ​ស្ថិត​នៅ​លើ​ផ្លូវ​ទាល់​ទី​ផ្សារ​មិន​ដូច​មុន​ទេ​ ។​

ប្រិមប្រិយ​ត្រលប់​ពី​សម្ដែង​នៅ​អូស្រ្ដាលី​ មុន​កំណត់​តើ​មក​ពី​មិន​មាន​ការ​គាំ​ទ្រ​ឬ​?

Posted: 21 May 2013 08:35 PM PDT

​ប្រិមប្រិយ
រាជធានីភ្នំពេញ ៖ តារា​កំប្លែង​ពូកែ​វោហារ​មិន​សំចៃ​មាត់​ នាង​ម៉ក់​ សុគន្ធ​ស្រី​និច​ ហៅ​ប្រិម​ប្រិយ​ មាន​ឱ​កាស​ចេញ​ទៅ​សម្ដែង​ជា​លើក​ដំបូង​នៅ​ប្រទេស​អូស្រ្ដាលី​ កាល​ពី​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ។​ តារា​កំប្លែង​ក្មេង​ខ្ចី​ស្រស់​ស្អាត​រូប​នេះ​ ធ្វើ​ឱ្យ​បុរស​ៗ​ដែល​រស់​នៅ​ក្នុង​ទឹក​ដី​សត្វ​កង់​ហ្គូរូ​មួយ​នេះ​ខក​បំណង​ទៅវិញ​ ដោយ​សារ​នាង​វិល​មក​ប្រទេស​កម្ពុជា​មុន​ការ​កំណត់​ បើ​ទោះ​បី​ជា​ម្ចាស់​កម្មវិធី​

ស​ហភាព​​សហ​​ពន្ធ័​​យុវ​ជន​​កម្ពុជា​ខណ្ឌទួលគោក នាំ​អំ​ណោយ​ប្រគល់​ជូន​​វីរ​យុ​វ​ជន​ស្មគ្រ័​ចិត្ត​សម្តេច​តេជោ​

Posted: 21 May 2013 08:12 PM PDT

ស​ហភាព​សហ​​ពន្ធ័​យុវ​ជន​កម្ពុជា​ខណ្ឌ​ទួគកនាំ​អំ​ណោយ​ចែក​ជួន​វី​រយុ​វជន​ស្មគ្រ័​ចិត្ត
រាជធានីភ្នំ​ពេញ​៖ ស​ហភាព​សហ​​ពន្ធ័​យុវ​ជន​កម្ពុជា​ខណ្ឌ​ទួលគោក ដឹក​នាំ​ដោយ​លោក​សាំង​ សុ​ភៈ​វិ​ចិត្រ​ ប្រធាន​សភាពសហព័​ន្ធកម្ពុជា​ខណ្ឌ​បាន​នាំយក​អំ​ណោយ​ថវិកា​ចំនួន​២៥ម៉ឺនរៀល​​​ទៅ​ប្រគល់​ជូន​វីរ​យុ​វ​ជន​ស្មគ្រ័​ចិត្ត​សម្តេច​តេជោ​ហ៊ុន​ សែន​ ដែល​កំ​ពុង​សម្រាក​ព្យាបាល​ជំ​ងឺ​​នៅមន្ទី​រ​ពេទ្យ​កាល់​ម៉ែត វេលា​ម៉ោង​៩និង​៣០នាទី​ព្រឹក​ថ្ងៃទី​២២ ឧសភា​ ២០១៣ ។

លោក​នាយឧត្តម​សេនីយ៍​សៅ សុខា អញ្ជើញ​បញ្ចុះបឋម​សិលា​សាងសង់​ព្រះវិហារនៅ​វត្ត​ត្រពាំង​បន្ទាយថ្មី

Posted: 21 May 2013 07:55 PM PDT

ទិដ្ឋភាពក្នុងពិធីបញ្ចុះ​បឋម​សិលា​នៅ​វត្ត​ត្រពាំងបន្ទាយ​ថ្មី
ខេត្ត​ស្វាយរៀង ៖ ​ លោក​នាយ​ឧត្តមសេនីយ៍សៅ សុខា អគ្គ​មេបញ្ជា​ការរងកង​យោធពល​ខេមរ​ភូមិន្ទ និង​ជា​មេបញ្ជា​ការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅព្រឹកថ្ងៃទី២២ ឧសភា ២០១៣ បានអញ្ជើញ​ជា​​អធិបតី​​ក្នុង​ពិធី​​បញ្ចុះ​បឋម​​សិលា​សាង​សង់​ព្រះ​វិហារ នៅវត្ត​ត្រពាំងបន្ទាយ​ថ្មី​​​ ​ស្ថិត​ក្នុង​ភូមិ​វត្ត ឃុំត្រស់ ស្រុករមាសហែក ខេត្ត​ស្វាយរៀង ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!