Koh Santipheap Daily

Koh Santipheap Daily


គជប ទទួលយកឲ្សសំណើ និងជួបលោកស៊ូប៊ែរឌី នៅថ្ងៃទី២១ ឧសភា

Posted: 19 May 2013 12:34 AM PDT

ប្រភពពីមន្រ្តី​នៃគណៈកម្មាធិការ​ជាតិរៀបចំការ​បោះឆ្នោត​(គជប)​ បានឲ្យកោះសន្តិភាព​ដឹងនៅរសៀល​ថ្ងៃទី១៩ ​ឧសភា ២០១៣នេះថា​ គជប យល់ព្រម​តាម​សំណើ​របស់​អ្នកសរសរ​របាយការណ៏​ពិសេសស្តីពី​សិទ្ឋិមនុស្សអង្គការសហប្រជាជាតិ​ប្រចំាកម្ពុជា​ លោក សូរិយ៉ា ស៊ូប៊ែរឌី​ និង អនុញ្ញាតឲ្យប្រេសិតពិសេស​អង្គការសហប្រជាជាតិ​រូប​នេះ​ជួបនៅម៉ោង៩និង៣០​នាទីព្រឹក​ ថ្ងៃទី២១ ឧសភា​ ២០១៣​ នៅទីស្នាក់ការកណ្តាល​គជប ដែលស្ថិតក្នុងបរិវេណ​ក្រសួងមហាផ្ទៃ​ ។

ទូរ​ទស្សន៍​ Samsung ឆ្នាំ​២០១៣ ផ្តល់​នូវ​បទ​ពិសោធន៍​ពី​ទូរ​ទស្សន៍​ដែល​ឈាន​មុខ​គេ​បំផុត​

Posted: 19 May 2013 12:28 AM PDT

ពិធី​សម្ពោធ​ទូរ​ទស្សន៍​ Samsung
រាជ​ធានី​ភ្នំពេញ​ ៖ សាខា​ក្រុម​ហ៊ុន​ Samsung អេឡិច​ត្រូនិច​ ប្រទេស​ថៃ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ដាក់​សម្ពោធ​នូវ​ទូរ​ទស្សន៍​ស៊េរី​ឆ្នាំ​២០១៣ គឺ​ស៊េរី F ស៊េរី​7 ស៊េរី​8 កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា នៅ​ក្រុម​ហ៊ុន Sunsimexco សាខា Inter-Continental ។ ព្រឹត្តិ​ការណ៍​នេះ​បាន​ទទួ​ល​ការ​ចូល​រួម​ជា​ភ្ញៀវ​កិត្តិ​យស​ដែល​ដឹក​នាំ​ដោយ​លោក​ហោ​ មេន ជា​អគ្គ​នាយក​នៃ​ក្រុម​ហ៊ុន​ Sunsimexco គណៈគ្រប់​គ្រង​ក្រុម​ហ៊ុន​សាំ​សុង​

ទាហាន​វរ​ព្រំ​ដែន​​គោក​សហការ​ជាមួយ​ប៉ូលិស​វរ​ព្រំ​ដែន​គោក​ចាប់​បាន​រថ​យន្ត​ដឹក​ឈើ​ធ្នង់​ចំនួន​២​គ្រឿង​

Posted: 19 May 2013 12:10 AM PDT

ខេត្ត​រតន​គិរី​ ៖ ទាហាន​វរ​ព្រំដែន​​គោក​លេខ​១០២​​ប្រចាំ​ការ​ប៉ុស្តិ៍​ភ្នំ​ក្រហម​សហការ​ជាមួយ​ប៉ូលិស​វរ​ព្រំ​ដែន​គោក​លេខ​៦០១​ប្រចាំ​ការ​ប៉ុស្តិ៍​ភ្នំ​ក្រហម​ចុះ​ចាប់​បាន​រថ​យន្ត​ទួ​រីស​ដឹក​ឈើ​ធ្នង់​ចំនួន​២​គ្រឿង​ ដោយ​រថ​យន្ត​មួយ​គ្រឿង​​មាន​ឈើចំនួន៦​ដុំ និង​មួយ​​គ្រឿង​ទៀត​មាន​៤​ដុំ សរុប​ទាំង​អស់​១០​ដុំ​ ក្នុង​មួយ​ដុំ​ប្រវែង​២,២​ម៉ែត្រ​ ។ ប្រតិ​បត្តិ​ការ​នេះ​ធ្វើ​ឡើង​

បើក​រថយន្ត​វ៉ា​ម៉ូតូ​លឿន​ពេក​ ជ្រុល​ទៅ​បុកដើម​ឈើ​នៅ​មុខ​ស្ថាន​ទូត​ម៉ាឡេស៊ី

Posted: 19 May 2013 12:08 AM PDT

រាជធានី​ភ្នំពេញ​៖ រថយន្ត​​មួយ​គ្រឿង​ម៉ាក​ នីសាន់​ ពណ៌ស បើក​បរ​ដោយ​បុរស​ម្នាក់​​បាន​ជ្រុល​ល្បឿន​ទៅបុក​ដើម​ឈើ​នៅមុខ​ស្ថាន​ទូត​ម៉ាឡេស៊ី​ នៅតាម​បណ្ដោយ​មហា​វិថី​ព្រះ​នរោត្ដម​ សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំ​ការមន កាលពី​វេលា​ម៉ោង​៣​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៩ ឧសភា ២០១៣ បណ្ដាល​​មក​ពី​អ្នក​បើក​បរ​​ប្រញាប់​​ទៅ​ដឹកត្រី​ក៏​ជ្រុល​ទៅ​បុកដើម​ឈើទៅ​មុខ​លែង​រួចតែ​ម្

អាជ្ញាធរខណ្ឌ​សែ​ន​ សុខ​ បាន​ធ្វើការសម្របស​ម្រួល​ដល់​ក្រុម​និស្សិត​សាលា​ IU

Posted: 18 May 2013 11:01 PM PDT

រាជធានីភ្នំពេញ៖លោក លី​ សាវេត​ អភិបាល​​ខណ្ឌសែន​ សុខ ​រួម​ជាមួយ​លោក ម៉ូវ មានិត​អភិបាល​រង​ខណ្ឌ​ និង​លោក​ ម៉ក ហុង​​អធិការ​ប៉ូលិស​ខណ្ឌសែនសុខ បានចេញ​មក​សម្រប​សម្រួល ដល់​ក្រុម​និស្សិត​ និង​សន្យា​ថា​នឹង​ផ្ដល់​ដំណឹង​ឱ្យ​តំណាង​និស្សិត​ នៅវេលាម៉ោង​ ២រសៀល ថ្ងៃទី​១៩ ឧសភា ហើយ​ក្រុម​និស្សិត​ក៏​បានធ្វើការរំសាយកូដ​កម្ម

សមត្ថ​កិច្ច​​ស្រុក​អង្គរ​បុរី ចាប់​ជន​សង្ស័យ​ជាចោរលួច​ទូក​ពល​រដ្ឋ​

Posted: 18 May 2013 10:12 PM PDT

ខេត្ត​តាកែវ ៖ ជនសង្ស័យ​៣​នាក់​ជា​ចោរ​លួច​ទូក​ពល​រដ្ឋ​ ​​ត្រូវ​​ប៉ូលិស​ស្រុក​អង្គរ​បុរី​ចាប់​ខ្លួន វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​​​ថ្ងៃ​ទី​១៨ ឧសភា ២០១៣ ​នៅ​ក្នុង​ស្ទឹង​ នាភូមិ​បាក់​ដៃ​ ឃុំ​គោក​ធ្លក ស្រុក​អង្គរ​បុរី ខណៈ​ពេល​​ក្រុម​នេះ​កំពុង​ព្យា​យាម​យក​ទូកដែល​លួច​បាន​​​ទៅ​លក់​នៅ​ស្រុក​យួន ។

យុវជន​ម្នាក់​​ស្លាប់​និង​ម្នាក់​ទៀត​របួស​ធ្ងន់​ដោយសា​រ​ជិះ​ម៉ូតូ​បុក​រថយន្ត​​មិន​ស្គាល់​ម៉ាក

Posted: 18 May 2013 09:27 PM PDT

យុវជ​ន​ដែល​ស្លាប់​នៅ​កន្លែ​ង​កើត​ហេតុ​
រាជធានី​ភ្នំ​ពេញ៖ យុវជន​ម្នាក់​បាន​ស្លប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ និង​ម្នាក់​ទៀត​រង​បួស​ធ្ងន់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ថ្នាល់​ទទឹង​ បន្ទាប់​ពី​ពួក​គេ​ជិះ​ម៉ុតូមួយ​គ្រឿង​ម៉ាក់​ស្គូពីឌុប​គ្នា​ហើយ​បានជ្រុល​​ទៅ​បុក​រថយន្ត​ដែលមិន​ស្គាល់​ម៉ាក់​​​ពេញ​ទំហឹង​។ ឧប្បត្តិហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ ថ្ងៃទី​១៩ ឧសភា ២០១៣ នៅ​លើកំ​ណាត់​ផ្លូវ​ជាតិ​​លេខ​៤ ត្រង់​ចំណុច​ភូមិ​ត្រ​ពាំង​ឈើ​នាង​​ ឃុំ​ពើក​ ស្រុ​អង្គ​ស្នួល​ ខេត្ត​កណ្ដាល

​ម៉ុង​តេ​រ៉ូ​ល​ស្រ​វឹង​បើក​បុក​របាំង​ថ្ម​ចែក​ផ្លូវ​បាក់​អស់​៥​កង់​​បង្ក​ការភ្ញាក់​ផ្អើល

Posted: 18 May 2013 08:51 PM PDT

សមត្ថ​កិច្ច​កំពុង​ពិនិត្យ​កន្លែង​កើត​ហេតុ
រាជធានី​ភ្នំ​ពេញ​៖​បុរស​ម្នាក់​ស្រវឹង​ស្រា​បើក​​រថយន្ត​ម៉ាក់​ម៉ុង​តេរ៉ូល​ ពណ៌ទឹក​ប្រាក់​ រេ​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ចែក​ផ្លូវ​បាក់​អស់​៥​កង់​ ហើយ​រថយន្ត​កល់​នឹង​របាំង​ថ្ម​ទៅមុខ​លែង​រួច​។ គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើតនៅ​វេលា​ម៉ោង​៤ និង​៣០នាទី​ទៀប​ភ្លឺ​ថ្ងៃទី​១៩ ឧសភា​ ២០១៣ នៅតាម​បណ្ដោយ​វិថី​ព្រះ​មុនី​វង្ស មុខ​ក្រុម​ហ៊ុន​smart ​ជាប់​ព្រំ​ប្រទល់​សង្កាត់​ទន្លេ​បាសាក់​​និង​សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការម

ជិះ​ម៉ូតូ​កាត់​ភ្លៀង​ រន្ទះ​បាញ់​ស្លាប់ម្នាក់​ ២​នាក់​​ទៀត​របួស​ធ្ងន់​-ស្រាល​

Posted: 18 May 2013 08:23 PM PDT

ខេត្ត​ក្រចេះ​ ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​ និង​២​នាក់​ទៀត​រង​របួស​ធ្ងន់​-ស្រាល​ ក្រោយ​ពី​ជួប​ហេតុ​ការណ៍​រន្ទះ​បាញ់​ ខណៈ​ពេល​ជន​រង​គ្រោះ​ទាំង​បី​នាក់​ជិះ​ម៉ូតូ​ចេញ​ពី​បុណ្យ​ត្រឡប់​មក​ផ្ទះ​នៅ​ពេល​មេឃ​កំពុង​ភ្លៀង​ខ្លាំង​ ។ ហេតុ​ការណ៍​នេះ​បា​ន​កើត​ឡើង​​​កាល​ពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៨ ឧសភា ២០១៣ នៅ

ម៉ូតូ​៣គ្រឿងបុក​បន្ត​កន្ទុយ​គ្នា​របួស​ធ្ងន់​ ស្រាល​៣​នាក់

Posted: 18 May 2013 08:13 PM PDT

ស្ត្រី​រង​គ្រោះ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​បុក​បន្ត​កន្ទុយ​គ្នា​
រាជ​ធានី​ភ្នំពេញ ៖ មនុស្ស​​៣​នាក់​បាន​រង​របួស​ធ្ងន់ និង​ស្រាលក្នុង​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​រវាង​ម៉ូតូ​ និង​ម៉ូតូ​បុក​បន្ត​កន្ទុយ​គ្នា​​នៅ​វេលា​ម៉ោង​១០ និង​៥នាទី​ព្រឹក​ ថ្ងៃ​ទី​១៩ ឧសភា ២០១៣ នេះ​ នៅ​មុខ​សាលា​ខណ្ឌ​សែន​សុខ តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ-ហា​ណូយ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។ មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​កើតមាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​ បណ្តាល​មក​ពី​​ម៉ូតូ​ម៉ាកសង់​ស៊េរី​ចាស់​មួយ​គ្រឿង​បត់​ស្តាំ​

លោក​ឌឹម គឹមសាន អភិ​បាល​រង​ក្រុង​ដូន​កែវ​នាំយក​អំ​ណោយ​សប្បុរស​ជន​ចែក​ជូ​ចាស់​ជរា​គ្នាន​ទី​ពឹង​

Posted: 18 May 2013 08:10 PM PDT

ខេត្ត​តាកែវ​៖​ លោក​ ឌឹម​ គឹម​សាន​ អភិបាល​រង​ក្រុង​ដូន​កែវ​បាន​នាំ​យក​អំ​ណោយ​​របស់​សប្បុរស​ជន​ដើម្បី​ទៅ​ចែក​ជូ​ន​លោ​ក​យាយ​ ញ៉ែម អ៊ុយ​ អាយុ​៩៨ឆ្នាំ ដែលកំពុង​ជួបការ​លំបាក​នៅ​ភូមិ​បិន​ម៉ៅ​ សង្កាត់​រកា​ក្នុង​ ក្រុងដូន​កែវ នៅព្រឹកថ្ងៃទី​១៩ ឧសភា ២០១៣។ អំណោយ​ដែលនាំ​យក​​ទៅ​ចែកជូន​មាន​អង្ករ​៥០គីឡូក្រាម​ មី២កេស ទឹក​ត្រី​២យួរ និង​ថ​វិកា​១០ ម៉ឺនរៀល

ឆេះ​ឃ្លាំង​ស្តុក​ក្រណាត់​រោង​ចក្រ​អេច​យីង​

Posted: 18 May 2013 08:02 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​ ៖ ពេល​នេះ​ភ្លើង​កំពុង​ឆាប​ឆេះ​ឃ្លាំង​ស្តុក​ក្រណាត់​របស់​រោង​ចក្រ​អេច​យីង​ស្ថិត​នៅ​ភូមិ​ជ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​ នា​វេលា​មោង​៩ និង​៣០​នាទី​ ថ្ងៃ​ទី​១៩ ឧសភា ២០១៣ នេះ​។ ក្រុម​សមត្ថ​កិច្ច​កំពុង​ចូល​រួម​អន្តរា​គមន៍​ពន្លត់​ភ្លើង​ដែល​កំពុង​ឆាប​ឆេះ

សាលារាជធានីភ្នំពេញអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិធ្វើបាតុកម្ម

Posted: 18 May 2013 07:50 PM PDT

នាយក​ទីចាត់ការ​រដ្ឋបាលនៃសាលារាជធានី​ភ្នំពេញ​ លោក កើត ឆែ​ បានបា្រប់កោះសន្តិភាព​ឲ្យដឹងនៅព្រឹកថ្ងៃ​ទី ១៩ ឧសភា​ ២០១៣នេះថា​ ឆ្លងតាមកិច្ចប្រជុំ​មួយ​ជុំវិញ​សំណើ​របស់​គណបក្សសង្គ្រោះជាតិ​ ក្នុងការសុំធ្វើបាតុកម្ម​អហិង្សា​និងហែក្បួនយកញ្ញត្តិ​ទៅដាក់នៅការិយាល័យ​ ឧត្តមស្នងការ​សហប្រជាជាតិនោះ សាលារាជធានី​ភ្នំពេញ​បានសម្រេច​​យល់ព្រម​តាមសំណើរបស់​គណបក្សសង្គ្រោះជាតិ​

សិល្បករខ្មែរ​ដែល​ទៅ​សម្ដែង​​នៅ​ប្រ​ទេស​ជប៉ុន​កំ​ពុង​ត្រ​ឡប់​មក​កម្ពុជា​វិញ

Posted: 18 May 2013 07:48 PM PDT

រាជ​ធា​នី​ភ្នំ​ពេញ​៖សិល្បករ​ខ្មែរ​ដែល​បាន​ចេញ​ទៅ​សម្ដែង​នៅ​ប្រទេស​ជប៉ុន​ ប្រមាណ​ជាង​២០នាក់​កំ​ពុង​ធ្វើ​ដំណើរ​ត្រលប់​មក​ដល់​ប្រ​លាន​​យន្ត​ហោះ​ពោធិ៍​ចិន​តុង​នា​វេលា​ម៉ោង​៦ និង​៣០​នាទី​ថ្ងៃ​ទី​១៨ ឧសភា ២០១៣ បន្ទាប់ពី​ពូក​គាត់បាន​ចេញ​ទៅ​សម្ដែង​នៅបរទេស​អស់​រយៈពេល​២ថ្ងៃ​កន្លង

អ្នកសរសេររបាយការណ៏ពិសេសស្តីពីសិទ្ឋិមនុស្សរបស់អង្គការសហប្រជាជាតិប្រចំាកម្ពុជា លោកស៊ូប៊ែរឌី ផ្តើមទស្សនកិច្ចនៅថ្ងៃនេះ

Posted: 18 May 2013 07:43 PM PDT

អ្នកសរសេរ​របាយការណ៏ពិសេស​ស្តីពីសិទ្ឋិមនុស្ស​របស់អង្គការ​សហប្រជាជាតិ​ប្រចំាកម្ពុជា​ លោក សូរិយ៉ា បា្រសាទ ស៊ូប៊ែរឌី​ ផ្តើមដំណើរ​ទស្សនកិច្ច​នៅកម្ពុជា​នាវេលាថ្ងៃទី​១៩ ឧសភា​ ២០១៣នេះ​ ។ យោងតាម​សេចក្តីប្រកាសព័ត៌មាន​របស់ការិយាល័យ​ឧត្តមស្នងការ​សិទ្ឋិមនុស្ស​អង្គការសហប្រជាជាតិ​ប្រចំាទីក្រុងហ្សឺណែវ​ប្រទេសស្វីស​ បានឲ្យដឹងថា​ គោលបំណង​សំខាន់​​​នៃ​​ដំណើរ​បំពេញ​

លោក​ជំទាវ​ សាន អរុណ អញ្ជើញ​ជា​អធិបតី​​ក្នុង​ពិធី​គោរព​វិញ្ញាណ​ក្ខន្ធ​ថ្ងៃ​ទី​២០ ឧសភា ប្រជា​ជន​កម្ពុជា​

Posted: 18 May 2013 07:15 PM PDT

ខេត្ត​កំពង់​ចាម ៖ នៅ​បរិ​វេណ​វត្ត​គង​ជ័យ​ ស្ថិត​ក្នុង​ភូមិ​គង​ជ័យ​ ឃុំ​គង​ជ័យ​ ស្រុក​អូរ​រាំង​ឪ​ នា​ព្រឹក​ថ្ងៃ​ទី​១៩ ឧសភា ២០១៣ នេះ បាន​រៀប​ចំ​​ពិធី​គោរពវិញ្ញាណ​ក្ខន្ធ​ ថ្ងៃ​ទី​២០ ឧសភា ប្រជា​ជន​កម្ពុជា​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​ក្រោម​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល ពត​ ។ ពិធី​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព​លោក​ជំទាវ សាន អរុណ រដ្ឋ​លេខា​ធិការ​ក្រសួង​កិច្ច​ការ​នារី

មន្ទីរបក្ស​ឃ្មួញរៀបចំពិធីសំណេះសំណាល​ជា​មួយ​ប្រធាន​​​គណ​បក្ស​ប្រជាជន​សង្កាត់​ឃ្មួញ

Posted: 18 May 2013 06:49 PM PDT

ពិធី​សំណេះសំណាលជាមួយប្រធានបក្ស​ប្រជា​ជន​សង្កាត់ឃ្មួញ
រាជធានីភ្នំពេញ ៖ នៅ​មន្ទីរ​​​​បក្ស​​ឃ្មួញ​ក្នុងខណ្ឌសែនសុខនា​វេលា​ម៉ោង​៨​និង២០នាទី​ព្រឹក​ថ្ងៃទី​១៩  ឧសភា ២០១៣ នេះ បានរៀបចំ​ពិធី​សំណេះ​​សំណាល​ជា​មួយ​ប្រធាន​គណបក្សប្រជាជន​​សង្កាត់​ឃ្មួញ ចំនួន​៨១៥​នាក់ ក្រោម​អធិបតី​ភាព​លោក​ឃួង ស្រេង  ​សមាជិក​គណៈ​​​កម្មាធិការ​បក្ស​ប្រជា​ជន​​រាជធានី និង​ជាអភិ​បាល​រង​រាជធានីភ្នំពេញ ដោយ​មាន​ការ​អញ្ជើញចូលរួមពី​លោក​លី សាវេត ប្រធាន​គណបក្ស​ប្រជាជន​ខណ្ឌសែនសុខ និង​ជា​អភិបាល​​ខណ្ឌសែនសុខ  ចៅសង្កាត់ឃ្មួញ ព្រម​ទាំង​​មន្ត្រី​​គណ​បក្សប្រជាជន​មួយចំនួន ៕

សម្តេច​តេជោ​ហ៊ុន សែន ដឹក​នាំ​គណៈប្រតិ​ភូ​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​អង្គ​ការ​ CAPDi នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី

Posted: 18 May 2013 06:40 PM PDT

សម្តេចហ៊ុន សែន នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ
សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ដឹក​នាំ​គណៈប្រតិ​ភូ​មួយ​ក្រុម​អញ្ជើញ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​អង្គ​ការ​ CAPDi អ្នក​ប្រជា​ធិប​តេយ្យ​អាស៊ី-ប៉ា​ស៊ីហ្វិក​និយម​កណ្តាល​អន្តរ​ជាតិ​នៅ​ទី​ក្រុង​ម៉ា​​កា​សា​ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ ដែល​ពិធី​នោះ​ត្រូវ​ចាប់​ផ្តើ​ម​ឡើង​នៅ​ថ្ងៃ​ទី​១៩​ដល់​២១ ឆ្នាំ​២០១៣​។ សម្តេច​តេជោ​ ហ៊ុន សែន និង​ក្រុម​គណៈ​ប្រតិ​ភូ​បាន​ចាក​ចេញ​ពី​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ

គណ​បក្ស​ប្រជា​ជន​រាជ​ធានី​ភ្នំពេញ​ដឹក​នាំ​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​៣០​នាក់​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជា​ពល​រដ្ឋ​៣សង្កាត់​

Posted: 18 May 2013 06:10 PM PDT

ប្រជាពល​រដ្ឋ​ដែល​ចូលរួម​ទទួល​ការ​ពិនិត្យ​ព្យាបាលជំងឺ
រាជ​ធានី​ភ្នំពេញ ៖ គណ​បក្ស​ប្រជា​ជន​រាជ​ធានី​ភ្នំពេញ​នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៩ ឧសភា ២០១៣​នេះ​បាន​ដឹក​នាំក្រុម​​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ចំនួន​៣០​នាក់​មក​ពិនិត្យ​ព្យាបាល​ជំងឺ​​ និង​ចែក​ថ្នាំ​ជូន​ប្រជា​ពល​រដ្ឋចំនួន៣សង្កាត់​ គឺ​សង្កាត់​ពន់​សាំង សង្កាត់​ឪឡោក និង​សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍សែន​ជ័យ​ ដែល​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​លោក​កែប​ ជុតិមា ប្រធាន​គណៈ​កម្មា​ធិការ​គណ​បក្សប្រជា​ជនកម្ពុជា​ ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ជាង​១.០០០នាក់​ចូល​រួម​ផង​ដែរ៕

កីឡា​ករ​​ប្រដាល់​​ល្បីៗ​ប៉ះ​គ្នា​នៅ​លើ​​សង្វៀន CTN

Posted: 18 May 2013 06:02 PM PDT

​ខាង​ក្រោម​នេះ​ជា​ការ​ផ្គូ​ផ្គង​​កីឡា​ករ​ប្រដាល់​​សេរី​​ក្បាច់​​បុរាណ​ខ្មែរ​ដែល​មាន​គូ​ល្បីៗ​ជួប​គ្នា​ជា​ច្រើន​​គូ​ចាប់​ពីថ្ងៃទី​១៥ ​ឧសភា ២០១៣ ​រហូត​ដល់​ថ្ងៃ​ទី​១៩ ឧសភា ២០១៣... ព្រឹត្តិ​ការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​​កក្រើក​សង្វៀន​​ CTN ​មិន​​ខាន​ឡើយ ៕

បើករថយន្ត​បុក​របាំ​ង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​អស់​១២​កង់​ទាំង​ព្រលឹម​អុរ

Posted: 18 May 2013 04:56 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ​៖​រថយន្ត​មួយគ្រឿង​ម៉ាក​ម៉ុង​តេ​រ៉ូ​ស្ព័​រ​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2F2186​បើកបរ​ដោយ​បុរស​ម្នាក់​ជ្រុល​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​អស់​១២​កង់​ទាំង​ព្រលឹម​អុរ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៣​។​ ​

រថយន្ត​ដឹក​ត្រី​មិន​ប្រយ័ត្ន​បើក​ជ្រុល​ទៅបុក​ដើម​ផ្កាត្របែកព្រៃ សំណាង​អត់​មាន​អ្នករងរបួស

Posted: 18 May 2013 02:00 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ​៖ រថយន្ត​ដឹក​ត្រី​មួយគ្រឿង​ម៉ាក នីសា​ន់ បើកបរ​ដោយ​បុរស​ពី​នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ព្រះ​នរោត្តម ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ៣​នឹង​៥០​នាទី​ទាបភ្លឺ ថ្ងៃទី​១៨ ឧសភា ២០១៣ ខណៈ​បើក​មកដល់​ចំណុច ទល់មុខ​ស្ថានទូត​ម៉ាឡេស៊ី អ្នកបើកបរ​រថយន្ត​គេច​ពី​ម៉ូតូ​បណ្តាល​ឲ្យ​រេ​ចង្កូត​ជ្រុល​ទៅបុក

រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿង​បើក​បុក របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​អស់​១៧​កង់ នៅ​ផ្លូវ​២៧១

Posted: 18 May 2013 01:40 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ​៖ របាំង​ដែក​ចែក​ទ្រូងផ្លូវ​ចំនួន​១៧​កង់ នៅតាម​បណ្តោយ​ផ្លូវ​២៧១ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បាន​រង​នូវ​ការបាក់​បែក ដោយសារ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿង​បើក​បុក កាលពី​វេលា​ម៉ោង ៣​នឹង​៣០​នាទី​ទាបភ្លឺ ថ្ងៃទី​១៩ ឧសភា ២០១៣ ហើយ​ម្ចាស់​រថយន្ត​បើក​រត់គេចខ្លួន​បាត់ស្រមោល​ឈឹង​៕ ​

ស្រវឹងស្រា ជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក​បណ្តាល​ឲ្យ​ដួល​បែក​មុខ​បែក​មាត់ រងរបួស​ស្រាល

Posted: 18 May 2013 12:40 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​រងរ​បួស​ស្រាល បែក​មុខ​បែក​មាត់ ក្នុងខណៈដែល​រូបគេ​កំពុង​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក គុប​ជ្រុង ពណ៌​ស្លែ តាម​បណ្តោយ​ផ្លូវ​ណត​ប្រី​ត កែង​ផ្លូវ​២០០៤ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​២​នឹង​៣០​នាទី​យប់ ថ្ងៃទី​១៨ ឧសភា ២០១៣ គេច​ពី​ជង្ហុក ក៏​បណ្តាល​ឲ្យ​ដួល​រងរបួស​ស្រាល​តែម្តង​។

ស្ត្រី​ម្នាក់​ចេញពី​ណាហ្គា​មក​ផ្អើល​បាត់​កូនស្រី​3​នាក់ សង្ស័យ​ត្រូវគេ​ចាប់​បាត់

Posted: 18 May 2013 11:40 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ​៖ ស្ត្រី​ម្នាក់​ចេញពី​ណាហ្គា​មក ស្រែក​ផ្អើលឆោឡោ​ថា បាត់​កូនស្រី​៣​នាក់ ដែលមាន​វ័យ​១៥​ឆ្នាំ​-៩​ឆ្នាំ និង​៤​ឆ្នាំ មិនដឹង​ជា​ទៅណា​ឡើយ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​នឹង​៣០​នាទី​យប់ ថ្ងៃទី​១៨ ឧសភា ២០១៣ នៅ​ចំណុច​ផ្លូវ​ព្រះសីហនុ មុខ​ណាហ្គា​វើ​ល ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

បុរស​ជនជាតិ​ចិន បើករថយន្ត​ឡិច​ស៊ី​ស RX 470 បុក​ម៉ូតូ​វីវ៉ា បណ្តាល​ឲ្យ​របួស​មនុស្ស​៤​នាក់ ហើយ​សងលុយ​ចំនួន​២០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង

Posted: 18 May 2013 09:31 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ​៖ មនុស្ស​៤​នាក់​រងរបួស​ស្រាល រលាត់​ដៃ​រលាត់​ជើង ក្នុងខណៈដែល​ពួកគេ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 2D-4544 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច តាម​បណ្តោយ​ផ្លូវ សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​១១​នឹង​២០​នាទី​យប់ ថ្ងៃទី​១៨ ឧសភា ២០១៣

បុរស​ម្នាក់​ជិះ​ម៉ូតូ​វីវ៉ា ជ្រុល​ទៅបុក​គូទ​រថយន្ត​កូរ៉ូឡា គ្មាន​លុយ​សង​ម្ចាស់​រថយន្ត​ត្រូវគេ​ហៅ​សមត្ថកិច្ច​ចាប់​ទៅ​ប៉ុស្តិ៍

Posted: 18 May 2013 08:10 AM PDT

បុរសដែលបើកម៉ូតូវីវ៉ាបុកគូទរថយន្តកូរ៉ូឡា
រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀម​រាម 1H-2694 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុងទិសដៅ​ពី​លិចទៅ​កើត ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​១០​នឹង​០០​នាទី​យប់ ថ្ងៃទី​១៨ ឧសភា ២០១៣ ខណៈ​បើក​មកដល់​ចំណុច​ផ្លូវកែង ១៥៦ បុរស​ជា​ម្ចាស់​ម៉ូតូ​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​គូទ​រថយន្ត​មួយគ្រឿង​ម៉ាក​កូរ៉ូឡា

ចោរប្លន់​ប្រដាប់អាវុធ​ម្នាក់ ក្នុងចំណោម​បក្សពួក​ជាច្រើន​នាក់ ត្រូវ​ម្ចាស់ផ្ទះ​បាញ់​បណ្តាល​ឲ្យ​រងរបួស នៅក្នុង​ផ្ទះកើតហេតុ

Posted: 18 May 2013 06:14 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ​៖ ចោរប្លន់​ប្រដាប់អាវុធ​ម្នាក់ ក្នុងចំណោម​បក្សពួក​ជាច្រើន​នាក់ ត្រូវ​ម្ចាស់ផ្ទះ​លេខ​៥៤៤ ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​១៦៣ ក្នុង​សង្កាត់​ទូល​ទំពូង​ទី​១ ខណ្ឌចំការមន ត្រូវ​ម្ចាស់ផ្ទះ​ខាងលើ​បាញ់​បណ្តាល​ឲ្យ​រងរបួស​ដេក​ដួល​ក្នុង​ថ្លុកឈាម ខណៈដែល​រូបគេ​និង​បក្សពួក​ជាច្រើន​នាក់​ទៀត​ចូលធ្វើ​សកម្មភាព​ប្លន់​ក្នុងផ្ទះ​កើតហេតុ​ខាងលើ​។

សមត្ថកិច្ច​ចាប់បាន​ក្រុម​ជួញដូរ​ថ្នាំញៀន​ចំនួន​៣​នាក់ នៅ​ខេត្តមណ្ឌលគិរី​

Posted: 18 May 2013 05:08 AM PDT

មណ្ឌលគិរី​៖ ជនសង្ស័យ​៣​នាក់ ក្នុងនោះ​ស្រី​២ ប្រុស​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​ថ្នាំញៀន នៅ​ចំណុច​ក្នុងផ្ទះ​សំណាក់ ស្ថិតក្នុង​ភូមិ​អូរ​អាំង ស្រុក​កែ​សីមា កាលពី​វេលា​ម៉ោង ៣​រសៀល ថ្ងៃទី​១៨ ឧសភា ២០១៣ និង​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​មួយចំនួន​ផងដែរ ព្រមទាំង​ទូរស័ព្ទ​ចំនួន​៣​គ្រឿង និង​លុយ​ខ្មែរ​៦​ម៉ឺន​រៀល​។ ​

ចេញ​ពី​ផឹក​ស៊ី​ជិះ​ម៉ូតូបុក​រថ​យន្ត​យក្ស​ដួល​បោក​ក្បាល​ស្លាប់​លើ​ផ្លូវជាតិ​លេខ៥​

Posted: 18 May 2013 02:57 AM PDT

យុវជន​រង​គ្រោះ​
ខេត្ត​បាត់​ដំ​បង៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​ បន្ទាប់​ពី​ផឹក​ស៊ី​ស្រវឹង​រួច​ជិះ​ម៉ូ​តូ​បុក​រថយន្ត​ប្រភេទ​យី​ឌុប​ កាលពី​វេលា​ម៉ោង​១និង​៣០នាទី​រសៀល​ថ្ងៃ​ទី​១៨ ឧសភា​ ២០១៣​ លើ​ផ្លូវជាតិ​លេខ​​៥​ត្រង់​ចំណុច​ភូមិ​អូស​ទូក​ ឃុំ​កំ​ពង់​ព្រៀង​ ​ស្រុក​សង្កែ​ រី​ឯអ្នក​បើក​រថយន្តដាក់​មេប្រូច​បាត់​ស្រមោល ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!