Koh Santipheap Daily

Koh Santipheap Daily


សមាស​​ភាព​​គូ​​ប្រ​ដាល់​​នៅ​​លើ​​រេញ​​ CTN ​ថ្ងៃ​​អាទិត្យ​​សប្តាហ៍​​នេះ​​

Posted: 23 May 2013 12:27 AM PDT

រាជធានី​ភ្នំពេញ ៖ សង្វៀន​ CTN ថ្ងៃ​​អាទិត្យ​ ទី​២៦​ ឧសភា​សប្តាហ៍​នេះ​ ប្រមូល​មូល​ផ្តុំ​ដោយ​កីឡាករ​ជើង​ខ្លាំង​ជា​ច្រើន​គូ​ ក្នុង​នោះ​កីឡា​ករ​ផាវ​ ភឿត​ មក​ពី​ក្លិប​កង​ពល​ធំ​អន្ត​រាគមន៍​លេខ​៣ ព្រះវិហារ​ ត្រូវបាន​គណៈ​កម្មការ​រៀបចំ​កម្មវិធី​ប្រដាល់​ធ្វើការ​ផ្គូ​ផ្គង​ឱ្យ​ជួប​ប្រកួតជា​មួយ​កីឡាករ​នន់ ជំនិត​ មក​ពី​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កម្ចាត់​មីន​កម្ពុជា​ (CMAC) ។​

បើក​​វគ្គ​​សិក្សា​​សាម​គ្តី​​អូ​ឡាំ​ពិក​​ស្តី​​ពី​​រដ្ឋ​​បាល​​កីឡា​​នៅ​ខេត្ត​​ក្រចេះ​

Posted: 23 May 2013 12:16 AM PDT

មន្ទីរ​អប់រំ​ យុវ​ជន​ និង​កីឡាខេត្ត​ក្រចេះ​បើក​វគ្គ​សិក្សា​សាម​គ្គី​អូឡាំ​ពិក​
ខេត្ត​ក្រចេះ ៖ កាលពី​ព្រឹក​ថ្ងៃទី​២០ ឧសភា ​​នៅ​មន្ទីរ​អប់រំ​​យុវជន​និងកីឡា​ខេត្ត​ក្រចេះ​មាន​បើក​វគ្គ​សិក្សា​សាម​គ្គី​អូឡាំ​ពិក​ស្តី​ពី​រដ្ឋ​បាល​កីឡា​ដោយ​មាន​ការ​ចូលរួម​ពីលោក​វ៉ាត់ ចំរើន ​អគ្គ​លេខា​ធិការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​​កម្ពុជា​(NOCC) លោក​ស្តើង​ ជា ​ប្រធា​ន​គណៈ​កម្ម​ការ​វេជ្ជ​សាស្ត្រ​កីឡា​អម​ NOCC លោក​កែវ ​សារ៉េត ​អនុ​ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា​ និង​មន្ត្រី​ជំនាញ​​ជា​ច្រើន​​រូប​ទៀត ​។

គយគន់ទេស​ភាព​ត្រជាក់​ភ្នែក​ចម្លែកអាម្មណ៍​

Posted: 23 May 2013 12:07 AM PDT

ទេស​ភាពប្រាសាទអង្គរខ្មែរ​
លោក​អ្នកអាន អ្នក​​​ទស្សនា​ជាទីគោរព ! ជារៀង​រាល់​ថ្ងៃលោកអ្នករវល់​ការ​ងារ​ច្រើន ហើយកែវភ្នែក​​ក៏មាន​ការ​ហត់​នឿយ​ ដោយ​ការ​សម្លឹង​ឧបករណ៍​បច្ចេកវិទ្យា​ផ្សេងៗ​ដូចជា Computer ទូរទស្សន៍ ជាដើម ។ ឥឡូវ​​​លោក សូម​លោក លោក​ស្រី​ទស្សនា​រូប​ភាព​ត្រជាក់​ភ្នែក ដើម្បី​លួង​លោម​អារម្មណ៍​ហត់​នឿយរបស់​លោក​អ្នក​ឱ្យ​បាន​ស្បើយ​​ពី​

ស្រ្តី​ពល​ការិនី​ខ្មែរ​ធ្លាក់​ខ្លួន​ពិការ​ដោយ​ថៅកែ​ម៉ា​ឡេស៊ី​វាយ​ធ្វើ​បាប​បាន​ទទួល​អំណោយ​ពី​ លោក​ជំ​ទាវ​ កែវ​ ច័ន្ទ​មុនី​

Posted: 23 May 2013 12:02 AM PDT

ស្រ្តី​ពលការិនីធ្លាក់ខ្លួនពិការទទួលអំណោយ
ខេត្ត​កំពង់​ឆ្នាំង​ ៖ លោក​ជំ​ទាវ​ កែវ​ ច័ន្ទ​មុនី​ អ្នក​តំណាង​រាស្រ្ត​មណ្ឌល​កំពង់​ឆ្នាំង​ ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣​ ឧសភា​ ២០១៣ បាន​ដឹក​នាំ​មន្រ្តី​នៃ​សមា​គមន៍​នារី​ ដើម្បី​សន្តិ​ភាព​ ខេត្ត​កំពង់​ឆ្នាំង​ ដោយ​មាន​ការ​ចូល​រួម​ពី​ លោកស្រី​ ប៉ាល់​ យឿន​ ប្រធាន​មន្ទីរ​កិច្ច​ការ​នារី​ខេត្ត​ បាន​នាំយក​នូវ​គ្រឿង​ឧបភោគ​បរិភោគ​

សង្ស័យ​ស្តុក​ឈើ​ប្រណីត​ចុះ​ឆែក​ឆេរ​ឃើញ​តែ​ឈើ​ចាម​រី​ ម្ចាស់គ្រោង​​ដាក់​ពាក្យ​ប្តឹង​

Posted: 22 May 2013 11:55 PM PDT

ឈើ​ចាម​រី​​នៅក្នុង​លំនៅឋាន​ដែល​សមត្ថ​កិច្ច​ចុះ​ឆែក
ក្រុង​ប៉ោយ​ប៉ែត​ ៖ ប្រភព​ព័ត៌​មាន​មួយ​បាន​ឱ្យ​​ដឹង​ថា នៅ​វេលា​ម៉ោង​៨ព្រឹក ថ្ងៃ​ទី​២៣ ឧសភា ២០១៣ ក្នុង​ភូមិ​សាម​គ្គី​មាន​ជ័យ​​ សង្កាត់​ និង​ក្រុង​ប៉ោយ​ប៉ែត​ មាន​​លំនៅ​ឋាន​មួយ​ត្រូវ​បាន​សមត្ថ​កិច្ច​ចម្រុះ​សរុប​ជាង​២០​នាក់​ រួមមាន​កម្លាំង​ប៉េ​អឹម​ក្រុង​ប៉ោយ​ប៉ែត​ កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ដឹក​នាំ​ដោយ​ព្រះ​រាជ​អាជ្ញា​រង​អ​ម​សាលា​ដំបូង​ខេត្ត​ម្នាក់​បាន​ចុះ​មក​ធ្វើ​ការ​ឆែក​ឆេរ​លំនៅ​ឋាន​សង្ស័យ​មួយ​ជា​របស់​ឈ្មោះ​សុន ធី អាយុ​៤៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ​ចៅ គីង

វាយ​ប្រហារ​​នៅ​បូស្តុន​​បុរស​ម្នាក់​ត្រូវ​​ FBI សម្លាប់​​ពេល​សួរ​ចម្លើយ​

Posted: 22 May 2013 11:55 PM PDT

ជន​​ត្រូវ​ភ្នាក់​ងារ​ FBI សម្លាប
បុរស​ម្នាក់​​ដែល​គេ​សួរ​ចម្លើយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ឧសភា ​នៅ​អ័រ​ឡាន​ដូ​ រដ្ឋ​​ផ្ល​រី​ដា ដោយ​សារ​រូប​គេ​ជាប់​ទាក់​ទិន​ជាមួយ​ការ​ស៊ើប​​អង្កេត​លើ​​ការ​វាយ​ប្រហារ​​​ភេរវ​កម្ម​នៅ​ក្រុង​បូស្តុន​​ ត្រូវ​បាន​​សម្លាប់​​ពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​​ជាមួយ​​កង​​កម្លាំង​សន្តិ​សុខ ។ ប៉ូលិស​សហ​ព័ន្ធ​ FBI និយាយ​ថា ភ្នាក់​ងារ​ FBI ប៉ូលិស​២​នាក់​​នៃ​រដ្ឋ​ម៉ាសា​​ជូសេត និង​តំណាង​ឯ​ទៀត​ៗ​​របស់​កង​កម្លាំង​​សន្តិ​សុខ​​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៣ ឧសភា ២០១៣

Posted: 22 May 2013 11:24 PM PDT

រាជ​​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី២៣ ឧសភា​ ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

លោក​ជំទាវ​​ឧប​​នាយក​រដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញ​ជាអធិបតី​ក្នុង​ពិធីក្រុងពាលី ព្រះ​ពុទ្ធ​អង្គធំ​កម្ពស់​​៩​ម៉ែត្រ​៩​តឹក​​ ​នៅ​ស្រុក​ស្ទឹង​ត្រង់

Posted: 22 May 2013 10:33 PM PDT

ខេត្ត​កំពង់ចាម ៖ ពិធី​សែន​ក្រុង​ពាលី ព្រះ​ពុទ្ធ​​អង្គធំ​​សាងពី​ថ្មភក់​មាន​ព្រះភ្នែន​​៦​ម៉ែត្រ​១​​តឹក កម្ពស់​៩​ម៉ែត្រ​៩​​តឹក​ត្រូវ​បាន​សាង​ឡើង​ក្នុងវត្ត​ផ្កាឈូក​មាស នៅភូមិ​បឹង​ដែង ឃុំ​ព្រៃ​កក់ ស្រុក​ស្ទឹង​ត្រង់ ដោយ​បូក​បញ្ចូល​គ្នា​២​រចនា​បថ គឺ​រចនា​​បថ​បាយ័ន និង​បាពួន ​បាន​​ប្រព្រឹត្ត​ធ្វើឡើង​​នាវេលា​ម៉ោង​២​​​រសៀល​ថ្ងៃទី​​២៣ ឧសភា ២០១៣ ​នេះ ក្រោម​អធិបតី​​លោក​ជំទាវ​ ម៉ែន សំអន ឧប​នាយក​រដ្ឋ​

យី​ឌុប​ដឹក​ឈើ​ក្រ​ហម​ក្រឡាប់​សមត្ថ​កិច្ច​ស្រុក​ស្នួល​អត់​ឈឺ​ក្បាល​

Posted: 22 May 2013 09:55 PM PDT

រថ​យន្ត​យី​ឌុប​ដឹក​ឈើ​ក្រឡាប់​
ខេត្ត​ក្រ​ចេះ៖រថយន្ត​យី​ឌុប​មួយ​គ្រឿង​ដឹក​ឈើ​ពេញ​បាន​ប្រាស់​ខ្លួន​ដេក​នៅ​លើ​ចិញ្ចើម​ផ្លូវ​ជាតិ​លេ​ខ​៧ ត្រង់​ភូមិ​ក្បាល​ត្រាច​ ស្រុក​​ស្នួល​ ខណៈរថយន្ត​នេះ​បើក​ចៀស​រថយន្ត​ខូចមួយ​គ្រឿងទៀត​​នៅ​លើ​ផ្លូ​វក៏​ជ្រុលចង្កូត​​ធ្លាក់​ស្នាម​ភ្លោះ​​ក្រឡាប់​ធ្លាយ​ចេញ​សុទ្ធ​​តែឈើ។

នាយក​រដ្ឋ​មន្ត្រី​​ចិន​ ៖ ចិន​និង​ប៉ាគី​ស្ថាន​ជា​ដៃ​គូ​ព្រម​ទាំង​ជា​បង​ប្អូន​​គ្នា​ជា​និច្ច​​

Posted: 22 May 2013 08:34 PM PDT

នាយក​រដ្ឋ​មន្ត្រី​​ចិន​ពេលជួប​ប្រធានាធិបតី​​ប៉ាគី​ស្ថាន​
នាយក​រដ្ឋ​មន្ត្រី​ចិន​ លោក LI KEQIANG ពេល​ជួប​ជា​មួយ​ប្រធានាធិបតី​​បា៉គី​ស្ថាន​ លោក​អាស៊ីហ្វ ​អាលី ហ្សា​ដារី ថ្លែង​​កាល​ពី​​​ថ្ងៃ​ទី​២២ ឧសភា នៅ​ក្រុង​អីុ​ស្លា​ម៉ា​បាដ​ថា ប្រទេស​​ចិន​​ និង​ប៉ាគី​ស្ថាន​​ នឹង​ជា​ដៃ​គូ​​ ព្រម​ទាំង​ជា​បង​ប្អូន​​គ្នា​ជា​​​រៀង​ដរាប ។ ​លោក LI គូស​បញ្ជាក់ថា ទំនាក់​ទំនង​​ជិត​ខាង​ល្អ​​រវាង​ចិន​ និង​ប៉ាគី​ស្ថាន​ ពុំ​ត្រឹម​​តែ​ផ្តល់​ប្រយោជន៍​​សម្រាប់​​ប្រទេស​ទាំង​២​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​​ក៏

វីរុស​ CORONA សម្លាប់​​​មនុស្ស​ទី​17នៅ​អារ៉ាប៊ីសា​អ៊ូ​ឌីត​​

Posted: 22 May 2013 08:26 PM PDT

​យោង​តាម​​សេច​ក្តី​ប្រកាស​​ជា​​​ផ្លូវ​ការ​មួយ​ថា ប្រទេស​អារ៉ាប៊ីសា​អ៊ូឌីត​ កាល​ពី​ថ្ងៃ​ទី​​២២ ឧសភា ​រៀប​រាប់​ពី​ការ​ស្លាប់​នៃ​មនុស្ស​ទី​១៧​ក្នុង​ចំណោម​​មនុស្ស​ទាំង​៣១​នាក់​​ ដែល​ឆ្លង​​វីរុស CORONA ថ្មី​​ ជំរឿន​​ឃើញ​ក្នុង​ប្រទេស​ ។អ្នក​ស្លាប់​​ទី​១៧​ដោយ​សារ​វីុរស​នោះ​ជា​ជន​បរ​ទេស​​ម្នាក់​ស្លាប់​នៅ​តំបន់​​អាល់​ កា​ស៊ីម ក្រោយ​បញ្ជូន​មក​មន្ទីរ​ពេទ្យ​​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ។

អ្នក​ទទួល​ខុស​ត្រូវ​​ជាន់​ខ្ពស់​​ម្នាក់​នៃ​បក្ស​កុំមុយនីស្ត​ចិន​ជូប​បេសក​ជន​ពិសេស​លោក​​​គីម​ជុង​អ៊ុន​​

Posted: 22 May 2013 08:24 PM PDT

បេស​ក​ជ​ន​ពិសេស​លោក​គីម​ជុង​អ៊ុន​​ពេល​ជួប​​ជាមួយ​អ្នក​ទទួល​ខុស​ត្រូវ​​ជាន់​ខ្ពស់​​ចិន​ម្នាក់​
យោង​តាម​ទីភ្នាក់​ងារ​ព័ត៌​​មាន​​ចិន​ស៊ីន​ហួ​ថា លោក WANG JIARUI អ្នក​ទទួល​ខុស​​​ត្រូវ​ជាន់​ខ្ពស់​មា្នក់​នៃ​​បក្ស​​កុំ​មុយនីស្ត​​ចិន​​បាន​ជួប​ពិភាក្សា​​​​កាល​ពី​ថ្ងៃ​ទី​២២ ឧសភា នៅ​ក្រុង​ប៉េ​កាំង​​ជាមួយ​​បេសក​ជន​ពិសេស​ លោក​គីម​ជុង​​អ៊ុន​ មេ​ដឹក​នាំ​​កំពូល​របស់​​កូរ៉េ​ខាង​​ជើង ។ លោក WANG JIARUI អនុ​ប្រធាន​គណៈ​​កម្មា​​ធិការ​​ជាតិ​នៃ​សន្និ​សីទ​ពិគ្រោះ​នយោ​បាយ​របស់​​ប្រជា​ជន​ចិន​ CCPPC និង​ជា​ប្រមុខ​

ទាហាន​ម្នាក់​ស្លាប់​ហើយ​ជន​សង្ស័យ​2​នាក់​របួស​ក្នុង​ការ​វាយ​ប្រហារ​ភេរវ​កម្ម​មួយ​នៅ​​​ក្រុង​ឡុងដ៍​

Posted: 22 May 2013 08:23 PM PDT

នៅ​កន្លែង​​មាន​ការ​សម្លាប់​ទាហាន​ម្នាក់​
បុរស​២​នាក់​​​បាន​ប្រើ​កាំបិត​សម្លាប់​ទាហាន​​អង់​គ្លេស​ម្នាក់​ទាំង​កណ្តាល​ថ្ងៃ​ កាល​ពី​ថ្ងៃ​ទី​២២ ឧសភា នៅ​ក្បែរ​បន្ទាយ​​យោធា​កង​កាំ​ភ្លើង​ធំ​​​​នៅ​​ឯ​​ WOOLWICH ជា​សង្កាត់​មួយនា​ភាគ​អាគ្នេយ៍​​ក្រុង​ឡុងដ៍​ ។ បុរ​ស​ទាំង​២​​នាក់​បាន​បញ្ចេញ​ពាក្យ​បង្ហាញ​ពី​គំនិត​​​អ៊ិស្លាម​​និយម​ជ្រុល​​​មុន​ពេល​ប៉ូលិស​​បាញ់​ឱ្យ​​ពួក​គេ​របួស​​ ហើយ​ចាប់​ខ្លួន ។

កែវ​ ពេជ្រពិសី​ ឈឺ​បី-បួន​ថ្ងៃ​មុន​ពេល​សម្តែង​​ផ្ទាល់​ជា​មួយ​ពស់ថ្លាន់ដ៏​ធំ​1ក្បាល

Posted: 22 May 2013 08:18 PM PDT

ការ​សម្តែង​ជាមួយ​ពស់​របស់​កញ្ញាកែវ​ ពេជ្រ​ពិសី​ 
រាជធានីភ្នំពេញ​ ៖  តារា​សម្ដែង​ស្រគត់​ស្រគំ​​ និង​​ជា​តារា​បង្ហាញ​ម៉ូដ​​នាង​​កែវ​ ពេជ្រ​ពិសី​ បាន​តាំង​ចិត្ត​ខ្ពស់​ដើម្បី​ដណ្ដើម​យក​ពាន​រង្វាន់​ឆ្នាំ​២០១៣​ ​ក្នុង​​កម្ម​វិធី​ Apsara​ Award ដោយ​ហ៊ាន​​​សម្ដែង​ជា​មួយ​សត្វពស់​​ដ៏​ធំ​នៅលើ​​ឆាក​​ផ្សាយ​​បន្ដផ្ទាល់កាល​ពី​ពេល​ថ្មី​ៗ​នេះ​​ ។​ នេះ​ជា​ភាព​ក្លា​ហាន​មួយ​របស់​​កែវ ពេជ្រ​ពិសី ចំណែក​​អ្នក​សិល្បៈ​ខ្លះ​​មិន​អាច​សម្ដែង​ជា​មួយ​ពស់​ពិត​បាន​ទេ​ ច្បាស់​ជា​រត់​ធ្លាក់​ពី​លើ

លោក​ខៀវ កាញារីទ្ធ អញ្ជើញ​ចូលរួម​ជាវាគ្មិនកិត្តិ​យស​ក្នុង​ពិធី​«សន្ទនា​មតិ​ពន្លឺមូលដ្ឋាន​»

Posted: 22 May 2013 08:18 PM PDT

លោក​ខៀវ កាញារីទ្ធ អញ្ជើញ​ចូលរួម​ជាវាគ្មិនកិត្តិ​យស
ខេត្ត​បាត់​ដំបូង​៖លោក​ខៀវ​ កាញារីទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​ បានអញ្ជើញ​ជា​វា​គ្មិន​កិត្តិ​យស​ ក្នុង​កម្មវិធី​«សន្ទនា​មតិ​ពន្លឺ​មូល​ដ្ឋាន» ក្រោម​ប្រ​ធាន​បទ​«​ការប្រើប្រាស់​​បណ្ដាញ​ព័ត៌មាន​សង្គម​ និង​លើក​កម្ពស់​ការសិក្សារបស់​និ​ស្សិត​ក្រី​ក្រនៅ​ថ្នាក់​ឧត្ដមសិក្សា»។

កក់​ក្តៅ​ដូច​ផ្ទះ​ ផ្តល់​សេ​វា​ដែល​មាន​គុណ​ភាព​ខ្ពស់​បម្រើ​ដល់​លោក​អ្នក​

Posted: 22 May 2013 08:17 PM PDT

មន្ទីរ​ពេទ្យ​ក្វាង​ចូវ​ផ្តល់​សេវា​គុណ​ភាព​ខ្ពស់​បំរើ​លោក​អ្នក​
ត្រជាក់​ល្អូក​ស្ទើរ​តែ​ក្លាយ​ជា​ពាក្យ​ជំនួស​ នៃ​មន្ទីរ​ពេទ្យ​ ធ្វើ​ឱ្យ​អ្នក​ជំងឺ​​ជា​ច្រើន​មិន​ចង់​នៅ​យូរ​ ប៉ុន្តែ​ មាន​មន្ទីរ​ពេទ្យ​មួយ​កន្លែង​កែ​ប្រែ​រូប​ភាព​មិន​ល្អ​ ដែល​អ្នក​ជំងឺ​មាន​ចំពោះ​មន្ទីរ​ពេទ្យ​ នៅ​ទី​នេះ​ អ្នក​អាច​ទទួល​អារម្មណ៍​កក់​ក្តៅ​ និង​ស្និទ្ធ​ស្នាល​ដូច​នៅ​ផ្ទះ​ ។ នោះ​គឺ​ មន្ទីរ​ពេទ្យ​ក្វាង​ចូវ​ទំនើប​ផ្នែក​មហា​រីក​ ដែល​ផ្តល់​សេវា​សុខា​ភិ​បាល​

ភ្ញាក់​ផ្អើល​ប៉ែន​ សុផានី​ សាង​ផ្នួស​ជា​ដូន​ជី​

Posted: 22 May 2013 08:16 PM PDT

នាង​ប៉ែន​ សុផានី​
រាជធានីភ្នំពេញ​ ៖ ​មាន​ការ​ភ្ញាក់​ផ្អើល​មួយ​កើត​ឡើង​ពេញ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​​ កាល​ពី​ថ្ងៃ​ទី​២១​ ឧសភា​ ២០១៣​ ខណៈ​ពេល​ឃើញ​រូប​ថត​របស់​តារា​សម្ដែង​អ្នក​នាង​ប៉ែន​ សុផានី​ ស្លៀក​ពាក់​ស​ជា​ដូន​ជី​អង្គុយ​ស្មឹង​ស្មាធិ៍​ ។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ នៅ​ក្នុង​ទំព័រ​ហ្វេ​សប៊ុក​របស់​តារា​សម្ដែង​រូប​នេះ​បញ្ជាក់ថា​ «​ខ្ញុំ​សូម​ថ្វាយ​ខ្លួន​បួស​ជា​ដូន​ជី​ហើយ​»​ ។​ រឿង​នេះ​ធ្វើ​ឱ្យ​គេ​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​ថា​

ចា​ស្ទី​ន​ ត្រៀម​ចិញ្ចៀន​ភ្ជាប់​ពាក្យ​​ជាង​1លាន$​សម្រាប់​​សេ​ឡេ​ណា​

Posted: 22 May 2013 08:13 PM PDT

​
ស្នេ​ហា​ប្រៀប​ដូច​ជា​វដ្ត​សង្សារ​វិល​ចុះ​វិល​ឡើង​ បែក​ព្រាត់​ និង​ជួប​ជុំ​វិញ​ ។ ជាក់​ស្តែង​​ ចាស្ទី​ន​ ប៊ី​ប៊ើ​ បន្ទាប់​ពី​បែក​បាក់​ស្នេហា​ជាមួយ​សេ​ឡេ​ណា​ ហ្គោ​មេស​​មួយរ​យៈ​ កាល​ពី​ដើម​ឆ្នាំ​២០១៣​ មក​ ពេល​នេះ​ពួក​គេ​​ចាប់​ផ្តើម​បង្កាត់​ភ្លើង​ស្នេហ៍​សា​ជា​ថ្មី​ឡើង​វិញ​ហើយ​ ។ ជាមួយ​នឹង​ការ​ចាប់​ផ្តើម​ស្នេហា​​ថ្មី​នេះ​ពួក​គេ​ទាំង​ពីរ​នាក់​កំពុង​តែ​ល្អូក​ល្អិ​ន​នឹង​គ្នា​ខ្លាំង​ជាង​មុន​ ពោល​គឺ​​​​បាន​បណ្តើរ​គ្នា​ជា​សាធារណៈ

ពិធីការិនី​វីតវីត​សុំ​សម្រាក​ពី​ការងារ​ទៅ​អូស្រ្ដាលី​ គេ​សង្ស័យ​ស្កាត់​ទៅ​លេង​ម្ចាស់​បេះដូង​

Posted: 22 May 2013 08:09 PM PDT

ពិធីការិនី​វីតវីត​សុំ​សម្រាក​ពី​ការងារ​ទៅ​អូស្រ្ដាលី​ គេ​សង្ស័យ​ស្កាត់​ទៅ​លេង​ម្ចាស់​បេះដូង​
រាជធានីភ្នំពេញ​ ៖ ពិធី​ការិនី​វីតវីត​ដែល​លេច​មុខមាត់​ខ្លាំង​នៅ​ស្ថានីយទូរទស្សន៍​អប្សរា​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អូស្រ្ដាលី​ ជាមួយ​នឹង​ការ​សង្ស័យ​ថា​ស្កាត់​ទៅ​ជួប​ម្ចាស់​ស្នេហ៍​ ។​ អ្នក​សិល្បៈ​ដែល​នៅ​កៀក​កិត​ជា​មួយ​តា​រា​ស្រី​រូប​នេះ​ឱ្យ​ដឹង​ថា​ នៅថ្ងៃទី​២៤​ ឧសភា​ វីត​វីត​ ដែល​កំពុង​តែ​មមាញឹក​ស្ទើរ​គ្មាន​ពេល​សម្រាក​នោះ​បាន​សុំ​ច្បាប់​ឈប់​មួយ​រយៈ ​ដើម្បី​ចេញ​ទៅ​កាន់​ដែន​កោះ​អូស្រ្ដាលី​ដ៏​ជឿន​

គណ​បក្ស​ប្រជាជន​កម្ពុជា​បន្តឈរ​នៅលេខ​រៀងទី៤​ នៅលើ​សន្លឹក​ឆ្នោត​ (មានវីដេអូឃ្លីប)

Posted: 22 May 2013 07:56 PM PDT

គណៈ​កម្មាធិការ​​ជាតិរៀប​ចំការ​បោះ​ឆ្នោតបាន​​បញ្ចប់ការ​ចាប់​ឆ្នោត​យកលេខ​រៀង​គណបក្ស​នយោបាយ​​នៅលើសន្លឹក​​ឆ្នោតហើយ​​ នៅប៉ុន្មាន​នាទីមុននេះ​ ។​ នៅក្នុងការ​ចាប់ឆ្នោត​​ដែលយាង​និមន្ត​​ចូលរួម​ដោយ​ ព្រះ​សង្ឃរាជ​​ទំាងពីរគណៈ​នៅព្រឹកថ្ងៃ​ទី២៣ ឧសភា​ ២០១៣នេះ​ លេខរៀង​គ​ណបក្ស​នយោបាយ​​ទំាង៨​ដែល​ចូលរួម​ប្រកួតប្រជែង​​ក្នុងការ​បោះឆ្នោត​​ ជ្រើស​តំាង​តំណាង​រាស្រ្ត​នីតិកាល​ទី៥​នៃ​រដ្ឋសភា​មានដូច​តទៅ៖​

អគ្គិសនី​កម្ពុជា​បើកកិច្ច​ប្រជុំ​គណៈកម្មា​ធិការ​ថាមពល​អាស៊ានលើកទី១១ នៅ​សណ្ឋាគារ​ណាហ្គាវ៉ើល

Posted: 22 May 2013 07:55 PM PDT

រាជធានីភ្នំពេញ ៖ អគ្គិសនី​កម្ពុជា​​​បាន​រៀបចំ​​កិច្ច​ប្រជុំ​​​គណៈកម្មាធិការ​​ថាមពល​អាស៊ាន​លើក​ទី១១​ ព្រឹក​ថ្ងៃទី​២៣ ឧសភា ២០១៣ នៅ​សណ្ឋាគារ​ណាហ្គាវ៉ើល ក្រោម​អធិបតីភាព​លោក​អ៊ិត ប្រាំង រដ្ឋ​លេខាធិការ​ក្រសួង​ឧស្សាហកម្ម​រ៉ែ និងថាមពល និង​មាន​ការ​ចូល​រួម​ពី​​បណ្តា​ប្រទេស​មួយចំនួន​ដូចជា​ ប្រ៊ុយណេ, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វ៊ីលីពីន, សិង្ហបុរី, ថៃ, វៀតណាម, រដ្ឋ​លេខា​​

អធិការខណ្ឌ​សែន សុខ​ បង្ហាញមុខ​ជនសង្ស័យ​ជាមន្រ្តីយោធា​ដែលលួចរថយន្ត​ជនជាតិកូរ៉េ​

Posted: 22 May 2013 07:43 PM PDT

នៅអធិការខណ្ឌ​សែនសុខ​ មានរៀបចំសន្និសីទ​កាសែតបង្ហាញ​មុខមន្រ្តីយោធាម្នាក់​ ដែលសង្ស័យលួច​រថយន្តជនជាតិកូរ៉េ កាលពីថ្ងៃទី២០​ ឧសភា ​២០១៣ ។​ សន្និសីទកាសែតនេះ​ ប្រព្រឹត្តធ្វើ​ក្រោមអធិបតីភាព​លោក ម៉ក់ ហុង ​អធិការនគរបាលខណ្ឌ​សែន សុខ ​ដោយមានអ្នកសារព័ត៌មាន​ មន្រ្តីពាក់ព័ន្ឋ​និងវត្តមាន​ជន​សង្ស័យ​ផង​ដែរ ។ ជនសង្ស័យដែល​សមត្ថកិច្ចចាប់ខ្លួន​បានកាលពីថ្ងៃទី២២ ​ឧសភា ២០១៣ ​

ក្រុម​ Tri Asia ណាត់​ប្រកួត​ជា​មួយ​ក្រុម​ Ratanakea នៅ​ថ្ងៃទី​២៥​ ដោយ​មាន​ការ​ច្រៀង​ និង​សម្តែង​ដោយ​ កញ្ញា​ ពេជ្រ​ សោភា​

Posted: 22 May 2013 07:42 PM PDT

[Enter Caption]
រាជ​ធានីភ្នំ​ពេញ​ ៖ នៅ​វេលា​ម៉ោង​ ៣ និង​ ៣០​នាទី​ល្ងាច​ ថ្ងៃទី​២៥​​​ ឧសភា​ ២០១៣​ ខាង​មុខ​ ទី​លាន​បាល់​ទាត់​ស្តាត​ចាស់​ រាជ​ធានី​ភ្នំ​ពេញ​ នឹង​មាន​​ការ​ជួប​ប្រកួត​គ្នា​ជា​លក្ខណៈ​មិត្ត​ភាព​រវាង​ក្រុម​បាល់​ទាត់​ Tri Asia Phnom​ Penh​ FC​ ជាមួយ​ក្រុម​បាល់​ទាត់​ Ratanakea FC ខេត្ត​ពោធិ៍​សាត់​ ដើម្បី​រឹត​ចំណង​សាម​គ្គី​ មិត្ត​ភាព

ក្រសួង​​អប់រំយុវជន និងកីឡា​ ​​ធ្វើសិក្ខា​សាលា​ស្តីពី​និរន្តរភាព​ដំណើរ​ការ​ប្រតិបត្តិ​អគារ​ធនធាន​នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់

Posted: 22 May 2013 07:40 PM PDT

រាជធានីភ្នំពេញ ៖ ក្រសួង​អប់រំ​យុវជន ​និងកីឡា បាន​រៀបចំពិធី​បើកសិក្ខា​សាលាស្តីអំពី​និរន្តរ​ភាព​​ដំណើរ​ការប្រតិបត្តិ​អគារ​ធនធាន ​ដែល​​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់ព្រឹកថ្ងៃទី​២៣ ឧសភា ២០១៣ នេះ ​ក្រោម​អធិបតីភាពលោក​ពិត​ ចំណាន រដ្ឋ​លេខាធិការ​​ក្រសួង​អប់រំយុវជន និង​កីឡា ។

អភិបាល​រាជធានី​ភ្នំ​ពេញ​ចុះ​ត្រួត​ពិ​និត្យ​សំ​ណង់​កា​រ​ដ្ឋាន​ស្ពាន​អាកាស​​ស្ទឹ​ង​មាន​ជ័យ

Posted: 22 May 2013 07:37 PM PDT

លោក​ប៉ា សុជាតិ​វង្ស​អញ្ជើ​ញ​ត្រួត​ពិនិត្យ
រាជធានី​ភ្នំ​ពេញ​៖ ​បន្ទាប់​ពី​អ​ញ្ជើ​ញ​បើ​ក​កា​រដ្ឋា​ន​ស្ថាប​នា​លូ​ផ្លូវ​១៩៥៨​នៅ​សង្កាត់​បឹង​កក់​២ ខណ្ឌទួល​គោក វេលា​ព្រឹក​ថ្ងៃទី​២៣ ឧសភា ​លោ​ក​ប៉ា​ សុជាតិ​វង្ស ​អភិបាល​រាជធានី​ភ្នំ​ពេញបាន​ចុះ​ត្រួត​ពិ​និត្យ​សំ​ណង់​កា​រ​ដ្ឋាន​ស្ពាន​អាកាស​​ស្ទឹ​ង​មាន​ជ័យដែល​កំ​ពុង​ធ្វើ​ការ​សាង​សង់ ។

ទីស្ដីការគណរដ្ឋ​មន្ត្រី​​​បើក​កិច្ច​ប្រ​ជុំ​ពិភាក្សា​ការ​ងារ​ពាក់​ព័ន្ធ​ការ​រៀប​ចំ​​សម័យ​​​ប្រជុំ​ពេញ​អង្គ​លើក​ទី​៣៧​

Posted: 22 May 2013 07:36 PM PDT

រាជធានី​ភ្នំ​ពេញ៖​អង្គភាព​សារ​ព័ត៌មាន​​និង​ប្រតិ​កម្ម​រហ័ស​នៃ​ទី​ស្ដី​ការ​គណរដ្ឋ​មន្ត្រី​បាន​បើក​កិច្ច​ប្រ​ជុំ​ពិភាក្សា​ការ​ងារ​ពាក់​ព័ន្ធ​ការ​រៀប​ចំ​​សម័យ​​​ប្រជុំ​ពេញ​អង្គ​លើក​ទី​៣៧​នៃ​គណ​កម្មការ​បេ​តិ​កភណ្ឌពិភព​លោក​​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​១៦ ដល់​១៧ មិថុនា ២០១៣របស់​អនុគណ​កម្មការ​ព័ត៌​មាន​និង​​សារគមនា​គមន៍

​CTN ​​ធ្វើ​សន្និ​សីទ​កាសែត​​បង្ហាញ​ពីការ​ប្រកួត​​ដណ្តើម​ខ្សែ​ក្រវាត់​ K-Cement

Posted: 22 May 2013 07:30 PM PDT

រាជ​ធានី​ភ្នំពេញ ៖ ស្ថានីយ​ទូរ​ទស្សន៍​ CTN សហការ​ជាមួយ​សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​បាន​រៀប​ចំ​ធ្វើ​សន្និ​សីទ​កាសែត​ស្តី​ពី​ការ​ប្រកួត​កីឡា​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ​ដណ្តើមខ្សែ​ក្រវាត់​​ជើង​ឯក​ K-Cement កាល​ពី​វេលា​ម៉ោង​៨ និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ឧសភា ២០១៣ នៅ​ស្ថានីយទូរ​ទស្សន៍​ CTN ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​ឧត្តម​សេនីយ៍​ទោ​ តែម ម៉ឺន ប្រធាន​សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ ។

គណបក្សប្រជាជនបន្តឈរនៅលេខរៀងទី៤ នៅលើសន្លឹកឆ្នោត

Posted: 22 May 2013 07:29 PM PDT

គណៈកម្មាធិការ​ជាតិរៀបចំការ​បោះឆ្នោតបាន​បញ្ចប់ការចាប់​ឆ្នោតយកលេខរៀង​គណបក្សនយោបាយ​នៅលើសន្លឹក​ឆ្នោតហើយ​ នៅប៉ុន្មាននាទីមុននេះ​ ។ នៅក្នុងការចាប់ឆ្នោត​ដែលយាងនិមន្ត​ចូលរួមដោយ​ព្រះសង្ឃរាជ​ទំាងពីរគណៈ​នៅព្រឹកថ្ងៃទី២៣ ឧសភា ២០១៣នេះ​ លេខរៀងគ​ណបក្សនយោបាយ​ទំាង៨ដែលចូលរួម​ប្រកួតប្រជែង​ក្នុងការបោះឆ្នោត​ជ្រើសតំាងតំណាងរាស្រ្ត​នីតិកាលទី៥​នៃរដ្ឋសភាមានដូចតទៅ៖

សំណង់​​អគារ​​សារ​ព័ត៌​មាន​នៅ​ចិន​មាន​រូប​រាង​​ដូច​លិង្គ​

Posted: 22 May 2013 07:12 PM PDT

​
សារ​ព័ត៌​មាន​​​​បរ​ទេស​ផ្សាយ​​ថា ​សំណង់​អគារ​​ស្នាក់​ការ​​របស់​​កាសែត​ប្រចាំ​ថ្ងៃ ភីផល ដេលី រង​ការ​សើច​ចំអក​​ពី​មនុស្ស​​ទូ​​ទៅ​​ ព្រោះ​មាន​​រូប​រាង​​ដូច​អវ​យវៈ​ភេទ​បុរស ។ អគារ​នោះ​ស្ថិត​ក្នុង​​ការ​សាង​សង់​​ ហើយ​រូប​ភាព​​ត្រូវ​គេ​​ផ្សាយ​តាម​​ប្រព័ន្ធ​អីុន​ធើរ​ណេត​​ ខណៈ​​ពេល​ស្ថានីយ​ទូរ​ទស្សន៍​​ CCTV របស់​ចិន​ក៏​ទទួល​​រង​ការ​រិះ​គន់​ថា មានរូប​រាង​ដូច​ខោ​ក្នុង​៕

សណ្ឋា​គារ​ខ្សាច់​មាស​ធ្វើ​​សិក្ខា​សាលា​ស្តី​ពីដំណើរ​ការ​​ដោះ​ស្រាយ​រឿង​ក្តី​ពាក់​ព័ន្ធ​ករណី​រំលោភ​សេព​សន្ថវៈ ​ការ​ជួញ​ដូរ​ស្ត្រី​ និង​កុមារ​

Posted: 22 May 2013 07:10 PM PDT

ពិធី​សិក្ខា​សាលា​នៅ​សណ្ឋា​គារ​ខ្សាច់​មាស
ខេត្ត​ព្រះ​សីហនុ​ ៖ នៅ​សណ្ឋា​គារ​ខ្សាច់​មាស​ ខេត្ត​ព្រះ​សីហនុ​នា​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា ២០១៣ នេះ​បាន​រៀប​ចំ​ពិធី​បើក​អង្គ​សិក្ខា​សាលា​រយៈ​ពេល​១ថ្ងៃ​ស្តី​ពី​ដំណើរ​ការ​ដោះ​ស្រាយ​រឿង​ក្តី​ពាក់​ព័ន្ធ​ករណី​រំលោភ​​បំពាន​ សេព​សន្ថវៈ និង​ការ​ជួញ​ដូរលើ​​ស្ត្រី និង​កុមារ​ ក្រោម​អធីបតី​ភាព​លោក​ស្រី​ ប៉ុក បញ្ញា​វិចិត្រ​ នាយិ​កា WCC ដោយ​មាន​ការ​អញ្ជើញ​ចូល​​រួម​ពី​លោក​ហ៊ី​ សោភា រដ្ឋ​លេខា​ធិការ​ក្រសួង​យុត្តិ​ធម៌​ និង​លោក​កើត​ រិទ្ធ​ អនុ​រដ្ឋ​លេខា​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!