Koh Santipheap Daily

Koh Santipheap Daily


ក្រុមហ៊ុន​DEGបង្ហាញ​ផលិត​ផល​ប្រកាស​អាសន្នអគ្គិ​ភ័យ​

Posted: 27 Apr 2013 12:45 AM PDT

ទិដ្ឋភាពនៅក្នុងពិធីប្រជុំ
ក្នុង​ការ​នាំ​ចូល​ និង​ផ្គត់​ផ្គង់​ផលិត​ផល​សម្ភារ​មេ​កា​និច​ និង​អេ​ឡិច​ត្រូ​និច​ទៅ​កាន់​អតិ​ថិ​ជន​នៅ​ទូ​ទាំង​ប្រទេស​ ។ ចាប់​តាំង​ពី​ដំណើរ​ការ​មក​ EDG ត្រូវ​បាន​ដឹក​នាំ​ក្នុង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​គុណ​ភាព​ សេច​ក្តី​ពេញ​ចិត្ត​ពី​អតិ​ថិ​ជន​ និង​បន្ត​​អភិវឌ្ឍ​ឥត​ឈប់​ឈរ​ដើម្បី​បន្ត​ផ្តល់​សម្ភារ​ និង​សេវា​កម្ម​ដ៏​ល្អ​បំផុត​ចំពោះ​អតិ​ថិ​ជន​នៅ​ក្នុង​​ឧស្សាហ​កម្ម​នេះ​ ។ DEG ត្រូវ​បាន​បង្កើត​ឡើង​ និង​បាន​ចុះ​

ឆ្មក់​ចូល​ទីតាំង​ល្បែង​ហ្គេម​នៅ​សង្កាត់​ចតុមុខ​សង្ស័យ​មាន​មុខ​សញ្ញា​ឆក់​ប្លន់​

Posted: 27 Apr 2013 12:30 AM PDT

ឆ្មក់​ចូល​ទីតាំង​ល្បែង​ហ្គេម​នៅ​សង្កាត់​ចតុមុខ​សង្ស័យ​មាន​មុខ​សញ្ញា​ឆក់​ប្លន់​
រាជធានីភ្នំពេញ​ ៖ ​នគរបាល​ការិយា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​​​រាជ​ធានី​ដឹក​នាំ​ដោយ​ព្រះរាជ​អាជ្ញារង​ តែ​មិន​មាន​នគរ​បាល​ប៉ុស្ដិ៍​រដ្ឋបាល​ចតុមុខ​ចូល​រួម​ទេ​​ បាន​ឆ្មក់​ចូល​ទីតាំង​បើក​ល្បែង​ហ្គេម​​ផ្ទះ​លេខ​53Eo​ ផ្លូវ​លេខ​២៤០​ និង​ផ្ទះលេខ​១៦១Eo ផ្លូវ​​លេខ​២៥២​ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ​ខណ្ឌ​ដូន​ពេញ​​ កាល​ពី​វេលា​ម៉ោង​១១និង​១០នាទី​យប់​ថ្ងៃទី២៥​ មេសា​ ហើយ​ជា​លទ្ធ​ផលបាន​​

ដឹក​ឈើ​ធ្វើ​អាជីវកម្ម​​ចាំ​បាច់​​ត្រូវ​​​​សែន​អ្នក​តា​ទើប​​អាច​ទៅ​រួច

Posted: 27 Apr 2013 12:15 AM PDT

​រុឺ​ម៉ក​ដឹក​ឈើ​ប្រណីត​​តែង​មាន​​សកម្ម​ភាព​​ដឹកជញ្ជូន​​​​ចូល​​​​ក្រុង​​បាន​លុង
ខេត្ត​រតនគិរី ៖ រុឺ​ម៉ក​ដឹក​ឈើ​ប្រណីត​​តែង​មាន​​សកម្ម​ភាព​​ដឹកជញ្ជូន​​​​ចូល​​​​ក្រុង​​បាន​លុង​​ទាំង​ថ្ងៃសម្រាប់​​ចែក​ចាយ​ឱ្យ​ឈ្មួញ​និង​តាមសិប្បកម្ម​ជាច្រើន​​កន្លែង ប៉ុន្តែ​គេ​ពុំ​​ដែល​ឃើញមាន​​សម​ត្ថ​កិច្ច​ណាចុះ​បង្ក្រាប​នោះទេ ។​ ​ជា​រៀង​រាល់​ថ្ងៃ​គេ​​សង្កេត​ឃើញ​​រុឺម៉ក​ម៉ូតូ​​តែង​តែ​​​​ដឹកជញ្ជូន​​ឈើ​ប្រណីត​ជា​ញឹក​ញាប់​ក្នុង​មួយ​ថ្ងៃៗ​មិន​ក្រោម​ពី​៤ទៅ​៥​ជើង​​ឡើយ ​​ហើយ​​ក្នុង​មួយ​ជើង​​ផ្ទុក​ឈើ​ប្រណីត​

ត្នោត​5​ដើម​​អ្នក​​ភូមិ​ថា​ឃើញ​​ព្រាយ​នៅ ក្រោយ​រន្ទះ​បាញ់​ងាប់​​អស់​បាត់​ព្រាយ​​ដែរ​

Posted: 27 Apr 2013 12:00 AM PDT

ត្នោត​5​ដើម​​អ្នក​​ភូមិ​ថា​ឃើញ​​ព្រាយ​នៅ ក្រោយ​រន្ទះ​បាញ់​ងាប់​​អស់​បាត់​ព្រាយ​​ដែរ​
​ខេត្ត​កំពត​ ៖ ​​អ្នក​ភូមិ​ដើម​ចំរៀក​ និង​​អ្នក​ភូមិ​ឈើ​​ទាល​ ឃុំ​សេ្តច​គង់ ស្រុក​បន្ទាយ​មាស តែង​តែ​ឃើញ​ភ្លើង​ព្រាយ​បិសាច​ហើរ​ចុះ​​ហើរ​ឡើង​​ភ្លឺ​ចាំង​អស់​មួយ​ចំហៀង​ភូមិ នៅ​ម្តុំ​ជួរ​ដើម​ត្នោត​៥​ដើម​ជិត​​​ផ្ទះ​មួយ​ដែល​គ្មាន​​មនុស្ស​រស់​នៅ​ ។ អ្នក​ភូមិ​​និយាយ​ថា ម្តុំ​ជួរ​ដើម​ត្នោត​ទាំង​៥​ដើម​នោះ​ជា​កន្លែង​​ខ្មោច​កាន់​កាប់ ។

រថយន្ត​កូរ៉េ​1​តោន​កន្លះ​ដឹក​ឈើ​គ្រញូង​ជាប់​អន្ទាក់​សមត្ថ​កិច្ច​រដ្ឋ​បាល​ព្រៃ​ឈើ​កំពង់​ថ្ម​

Posted: 26 Apr 2013 11:30 PM PDT

រថយន្ត​កូរ៉េ​1​តោន​កន្លះ​ដឹក​ឈើ​គ្រញូង​ជាប់​អន្ទាក់​សមត្ថ​កិច្ច​រដ្ឋ​បាល​ព្រៃ​ឈើ​កំពង់​ថ្ម​
ខេត្ត​កំពង់​ធំ ៖​ រថយន្ត​កូរ៉េ​១​តោន​កន្លះ​ ពណ៌​ស​ គ្មាន​ស្លាក​លេខ​មួយ​គ្រឿង​ ដឹក​ឈើ​គ្រញូង​បាន​ជាប់​អន្ទាក់​សមត្ថ​កិច្ច​រដ្ឋ​បាល​ព្រៃ​ឈើ​កំពង់​ថ្ម​ កាល​ពី​វេលា​ម៉ោង​១១ និង​១០​នាទី​ ថ្ងៃ​ទី​២៥ មេសា​ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ៦​អា​ ក្នុង​ភូមិ​ព្រៃ​តា​ត្រាវ​ ឃុំ​បល្ល័ង្ក​​ ស្រុក​បារាយណ៍​ ។

ស្រវឹង​វង្វេង​ផ្ទះ​មក​ពន្លះ​ជា​មួយ​ទួរីស​របួស​ធ្ងន់​ស្រាល​17​នាក់​

Posted: 26 Apr 2013 11:15 PM PDT

រថយន្តត្រូវបានខូចខាត
ខេត្ត​ពោធិ៍​សាត់​ ៖​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​១៧​នាក់​បាន​រង​របួស​ធ្ងន់​ និង​ស្រាល​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​បង្ក​ឡើង​ដោយ​រថយន្ត​២គ្រឿង​បុក​គ្នា​លាន់​ដូច​រន្ទះ​ ដែល​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧ និង​២៥​នាទី​យប់​ ថ្ងៃ​ទី​២៥ មេសា​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥​ ស្ថិត​ក្នុង​ភូមិ​ទួល​ម្កាក់​ សង្កាត់​រលាប​ ក្រុង​ពោធិ៍​សាត់​ ។

កម្ពុជា​នឹង​ដាក់​​ផែនទី​បន្ថែម​ជា​ភស្តុ​តាង​ទៅ​កាន់​​តុលាការ​យុត្តិ​ធម៌​អន្តរជាតិ​

Posted: 26 Apr 2013 11:00 PM PDT

ទិដ្ឋភាពនៅក្នុងពិធី
រាជធានីភ្នំពេញ ៖ ក្នុង​សន្និសីទ​​កាសែត​កាលពី​​ព្រឹក​​ថ្ងៃ​ទី​២៥ មេសា ​លោករដ្ឋ​​លេខាធិ​ការ​​ ​​ឡុង វិសា​លោ ​​ដែល​ជា​សមាជិក​ម្នាក់​​ក្នុង​ក្រុម​ការ​ងារ​​​ចូល​រួម​តតាំង​រឿង​ក្តីជា​មួយ​​សៀម​ នៅ​​តុលាការ​​ឡេ​អេ ​បាន​មាន​ប្រសាសន៍​ថា ​​រាជ​រដ្ឋា​ភិបាល​​កម្ពុជា នឹង​​ដាក់​ផែនទី​ជូន​​តុលាការ​យុត្តិ​ធម៌​​​អន្តរជាតិ នៅ​ថ្ងៃទី​២៥ មេសា ឬ​ថ្ងៃ​ទី​២៦ មេសា ​​នេះ ។

ចេញ​ពី​ក្លិប​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​ប្រសាច​ពេញ​ផ្លូវវេលា​រំលង​អធ្រាត្រ​

Posted: 26 Apr 2013 10:45 PM PDT

ក្រុម​ស្ទាវ​ត្រូវបានចាប់ខ្លួន
រាជធានីភ្នំពេញ ៖​ យុវជន​២​ក្រុម​បន្ទាប់​ពី​​ទាស់​ពាក្យ​សម្តី​នៅ​ក្នុង​ក្លិប​ បាន​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​យ៉ាង​ប្រសាច​ពេញ​ផ្លូវ​ ត្រូវ​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ចំការ​មន​ឃាត់​ខ្លួន​បាន​៦​នាក់​ រួម​និង​ម៉ូតូ​២​គ្រឿង​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៦​ មេសា​ នៅ​តាម​ផ្លូវ​លេខ​១០១​ ខាង​កើត​ផ្សារ​បឹង​ត្របែក​ ខណ្ឌ​ចំការ​មន​ ។

ពិធី​ជួប​ជុំ​កាយឫទ្ធិ​និង​បញ្ចូល​សមាជិក​នវកាយឫទ្ធិ​ជាតិ​កម្ពុជា​ស្រុក​បាទី​

Posted: 26 Apr 2013 10:30 PM PDT

លោក​បណ្ឌិត​ សូរ​ ឃុន​ នៅក្នុងពិធី​ជួប​ជុំ​កាយឫទ្ធិ​និង​បញ្ចូល​សមាជិក​នវកាយឫទ្ធិ​ជាតិ​កម្ពុជា​ស្រុក​បាទី​
ខេត្តតាកែវ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ មេសា​ លោក​បណ្ឌិត​ សូរ ឃុន​​ រដ្ឋ​មន្ដ្រី​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរគមនាគមន៍​ រួម​ដំណើរ​ដោយ​អស់​លោក​ លោកស្រី​ ជា​មន្ដ្រី​អ្នកមុខ​អ្នក​ការ​ក្រោម​ឱ​វាទ​ក្រសួង​ បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធីជួប​ជុំ​កាយឫទ្ធិ​ និង​ពិធី​បញ្ចូល​សមាជិក​នវកាយឫទ្ធិ​ជាតិ​កម្ពុជា​ស្រុក​បាទី​ ។​ លោក​ ប៊ូ​ សុខជា​ ប្រ​ធានក្រុម​ប្រឹក្សា​ស្រុក​ និង​ជា​ប្រ​ធាន​កាយឫទ្ធិ​ជាតិ​កម្ពុជា​ស្រុក​

ស្រវឹង​ទប់​ខ្លួន​លែង​នឹង​ដួល​ពី​ក្រោយ​រថយន្ត​ចោទ​ថា​រថយន្តបុក​

Posted: 26 Apr 2013 10:15 PM PDT

ស្រវឹង​ទប់​ខ្លួន​លែង​នឹង​ដួល​ពី​ក្រោយ​រថយន្ត​ចោទ​ថា​រថយន្តបុក​
រាជ​ធានី​ភ្នំពេញ ៖ ម៉ូតូ​​សង់​កូរ៉េ​ពណ៌​​ក្រហម​ បើកបរ​ដោយបុរសម្នាក់​​ស្រវឹង​ជោក​ទប់​ខ្លួន​លែង​​នឹង​​ បាន​ទៅ​ដួល​ក្រោយ​រថ​យន្ត​កាម​រី​បាឡែន​ពណ៌​ស្ករ​ រួច​ហើយ​លើក​ម៉ូតូ​ជិះ​ដេញ​តាម​ពាំង​ពី​មុខ​រថយន្ត​ដោយ​ចោទ​ប្រកាន់​ថា​ បើក​បុក​ម៉ូតូ​របស់​គាត់​ដួល​ខូចខាត ។​ គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៥​ មេសា​ នៅ​ចំណុច​ផ្លូវ​លេខ​២៣០​ កែង​មហា​វិថី​ម៉ៅ​សេទុង​ ស្ថិត​

ស្រវឹង​ដេក​លក់​មួយ​ភាំង​រេ​ចង្កូត​រថយន្ត​បុក​រនាំង​បាក់​3​ផ្ទាំង​

Posted: 26 Apr 2013 10:00 PM PDT

ទិដ្ឋភាព​នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖​ រថយន្ត​ PEUGEOT ពណ៌​ទឹក​ប៊ិក​ ពាក់​ស្លាក​លេខ​រដ្ឋ​ បើក​បរ​ដោយ​បុរស​ម្នាក់​ស្រវឹង​ងោក​មួយ​ភាំង​ រេ​ចង្កូត​ទៅ​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​ បាក់​អស់​៣​ផ្ទាំង​ ឯ​រថយន្ត​ដាច់​កាឡេ​កង់​មុខ​ខាង​ឆ្វេង​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២ និង​១៥​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៦​ មេសា​ តាម​មហា​វិថី​ព្រះ​មុនី​វង្ស​ មុខ​ភោជនីយ​ដ្ឋាន​មួយ​កន្លែង​ ស្ថិត​ក្នុង​

ប្រតិ​បត្តិ​ការ​បង្ក្រាប​ក្រុម​ម៉ាហ្វីយ៉ា​ចិន​តៃវ៉ាន់​ចាប់​ខ្លួន​បាន​37​នាក់ (មានវីដេអូឃ្លីប)

Posted: 26 Apr 2013 05:50 PM PDT

ក្រុម​ម៉ាហ្វីយ៉ាចិន​តៃវ៉ាន់​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​
រាជ​ធានី​ភ្នំពេញ ៖ភូមិ​គ្រឹះ​ចំនួន២​កន្លែង​នៅ​​ក្នុង​​ខណ្ឌទួល​គោក ​ត្រូវបា​ន​កម្លាំង​​ស្នងការ​​ដ្ឋាន​​ព័ត៌មាន ​និងសន្តិ​សុខ​នៃ​កង​រាជអាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស​ សហ​ការមួយ​កង​រាជអាវុធ​ហត្ថរាជ​ធានីភ្នំពេញ​ និងខណ្ឌ​ទួលគោក ឆ្មក់​ចូលឆែ​ក​ឆេរ​ជា​​បន្តបន្ទាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ មេសា​ បង្រ្កាប​​​ក្រុម​​​ម៉ាហ្វីយ៉ា​ជាជន​ជាតិចិន​តៃវ៉ាន់​ចាប់​​ជំរិត​ឆ្លងដែន​ និងលួច​ប្រើប្រាស់​ប្រព័ន្ធ​ទាក់ទង​ទូរ​ស័ព្ទ​​ទៅ​ក្រៅ​ប្រទេសខុស​ច្បាប់ជា​

កុំ​ល្ងង់​​ពេក​! សម្ដេច​​តេ​ជោ ៖ បើ​ថា​​គណ​​ប​ក្ស​​ប្រជា​ជន​​ដាក់​មនុ​ស្ស​​អន់ គួរ​តែ​​សប្បាយ​​ទៅ

Posted: 26 Apr 2013 05:40 PM PDT

រាជ​ធានីភ្នំពេញ ​៖ សម្តេច​​​អគ្គ​​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​​ណា​ចក្រ​កម្ពុជា​ បាន​បក​ស្រាយ​ទៅ​អ្នក​នយោ​​បាយ​ប្រឆាំង​​មួយ​ដែល​​និយាយ​ថា ​«គណ​បក្ស​ប្រជាជន​ខ្វះ​ធន​ធាន​មនុស្ស​សម្រាប់​ធ្វើ​នាយក​រដ្ឋមន្ត្រី​» ។ សម្តេច​តេជោនាយ​ករដ្ឋមន្ត្រី​មាន​ប្រសាសន៍​​ថា ឥឡូវ​ខ្ញុំ​មិន​ហៅ​អាល្ងង់​ទេ ខ្ញុំ​ហៅ​លោក​ប្អូន​​ដោយសារ​តែ​​អាយុ​​ប្រហាក់​ប្រហែល​ ឬច្រើ​​ន

មាន​ប្រពន្ធ​​3ឆ្អែត​ឆ្អន់​ដោះ​ដៃ គ្រូភ្លេង​បុរាណ​បាន​ប្រាណ​សិស្ស​ស្រី ពង្រត់​យុវតី​សាង​ស្នេហ៍​ភ្នំ​គូ​លេន

Posted: 26 Apr 2013 05:30 PM PDT

ខេត្តស្វាយ​រៀង​ ៖​ គ្រូ​ភ្លេង​ម្នាក់​បាន​ជាប់​ចោទ​ពង្រត់​កូន​សិស្ស​ស្រី​យក​ទៅ​ដល់​ភ្នំគូលែន​ និង​បាន​រំលោភ​សេព​សន្ថវៈ​ ខណៈ​សិស្ស​ស្រី​នោះ​ទើប​តែ​មាន​អាយុ​១៤​ឆ្នាំ​ ។ បើ​តាម​សមត្ថ​កិច្ច​សង្កាត់​ច្រក​ម្ទេស​ ក្រុង​បាវិត​ បាន​ឱ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​ទី​១០ មេសា​ គ្រូ​ភ្លេង​កំហូច​រូប​នេះ​បាន​ពង្រត់​សិស្ស​ស្រី​របស់​ខ្លួន​ទៅ​ភ្នំ​គូលែន​ ខេត្ត​សៀម​រាប​ ។ ជន​នេះ​ឈ្មោះ​ញ៉ាញ់​ នុយ​ អាយុ​៤៦​ឆ្នាំ​ ជា​គ្រូ​ភ្លេង​បុរាណ​ រស់​នៅ​ភូមិ​

ព្រះ​រាជ​អាជ្ញា​រង​ខេត្ត​សៀម​រាប ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល បញ្ជូន​ទៅ​សង្គ្រោះ​នៅ​វៀត​ណាម

Posted: 26 Apr 2013 05:20 PM PDT

ខេត្ត​សៀម​រាប​ ៖ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ លោក​អ៊ុយ​ សំភារ​ ត្រូវ​បាន​គេបញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរ​ពេទ្យ​ប្រទេស​វៀត​ណាម​កាល​ពី​ថ្ងៃ​២៤​ មេសា​ បន្ទាប់​ពី​មាន​ជំងឺដាច់​សរសៃ​ឈាម​ក្នុងខួរ​ក្បាល ។​ ទាក់​ទិន​ទៅ​នឹង​ស្ថាន​ភាព​ជំងឺ​របស់​តំណាង​អយ្យការ​ខាង​លើ​ លោក​ហុក​ ពៅ​ ចៅ​ក្រម​សាលា​ដំបូង​ខេត្ត​មាន​ប្រសាសន៍​ប្រាប់​កាល​ពី​ព្រឹក

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​កម្ពុជា បំភ្លឺ​អ្នក​នយោ​បាយ​និង​កាសែត​ថៃ​ធ្វើ​អត្ថាធិ​ប្បាយ​មួល​បង្កាច់

Posted: 26 Apr 2013 05:10 PM PDT

សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រសួង​ការបរទេស​ និង​សហប្រ​តិបត្ដិការ​អន្ដរជាតិ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ចុះ​ថ្ងៃទី​២៦​ មេសា​ បាន​គូស​បញ្ជាក់​ថា​​ ក្នុង​ពេល​សវនាការ​ផ្ទាល់​មាត់​របស់​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ពី​ថ្ងៃ​ទ​ី​១៥ ដល់​១៩ មេសា​ ឆ្នាំ​២០១៣ ក៏​ដូច​ជា​ថ្ងៃ​បន្ដ​បន្ទាប់​ មាន​អ្នក​នយោ​បាយ​ និង​សារព័ត៌មាន​ថៃ​ជា​ច្រើន​បាន​ធ្វើ​អត្ថា​ធិប្បាយ​ភូតកុហក​ ដោយ​មួល​បង្កាច់​កម្ពុជា​លើ​ច្រើន​ចំណុច​ ។​

សម្តេច​​តេជោ​​នាយក​រដ្ឋ​មន្ត្រី ឱ្យ​ធ្វើ​ការ​សិក្សា​ជុំវិញ​ករណី ខ្វះ​ទឹក​សាប​នៅ​ក្រុង​ព្រះ​សីហនុ

Posted: 26 Apr 2013 05:00 PM PDT

សម្តេចតេជោមានប្រសាសន៍ក្នុងពិធី
រាជ​ធានីភ្នំពេញ ​៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ មានប្រសាសន៍​​​​ថា ​ខ្ញុំ​​មិន​ដឹង​ថា​​យ៉ាង​ដូច​ម្តេច​ដែល​បណ្តាល​ឱ្យ​កើត​​មានការ​ខ្វះ​ទឹក​សាប​នៅ​​ក្រុង​ព្រះ​សីហនុ​ ការ​ពិត​គឺ​អត់​ត្រូវ​ខ្វះ​បាន​ទេ ​ប៉ុន្តែ​បែរជា​មាន​បញ្ហា​ខ្វះ​ទឹក​សាប​ទៅវិញ ...​ដល់​ពេល​​ខ្វះ​ទឹក​សាប​ទើប​គេ​​រៀប​ចំ​ធ្វើ​...។

ប្រកាសតែងតាំង​​អភិ​បាល​រាជធានីភ្នំពេញ​ថ្មី​ថ្ងៃទី៣ ឧសភា

Posted: 26 Apr 2013 03:23 AM PDT

រាជធានីភ្នំពេញ ៖ លោក​ប៉ា សុជាតិវង្ស អភិបាល​រង​រាជធានីភ្នំពេញ នឹង​ត្រូវប្រកាសតែងតាំង​ជាអភិ​បាលរាជធានីភ្នំពេញ នៅថ្ងៃទី​៣ ឧសភា ២០១៣ ខាងមុខនេះ ជំនួស​​លោក​កែប ជុតិមា ​ដែល​ត្រូវចូល​​និវត្តន៍​ ។ ពិធី​នេះ​នឹងមាន​ការចូលរួម​ពីថ្នាក់​ដឹកនាំ​​សាលា​រាជធានីភ្នំពេញ និង​មន្ត្រីពាក់​ព័ន្ធជា​ច្រើន​នាក់​ទៀត ៕

អភិ​បាល​ខេត្ត​សៀមរាប​ថ្មី នឹង​ប្រកាស​​ចូល​កាន់​តំណែង​​ជា​ផ្លូវការ​នៅថ្ងៃទី​២៩

Posted: 26 Apr 2013 02:57 AM PDT

ខេត្ត​សៀមរាប ៖ មេបញ្ជាការ​តំបន់ប្រតិបតិ្ត​ការសិកសៀម​រាបលោកឧត្តម​សេនីយ៍ទោ ឃឹម ប៊ុនសុង នឹងឡើងកាន់​យកតំណែង​ជាអភិ​បាល​​ខេត្ត​សៀម​​​រាប នាពេលឆាប់ៗ​នេះជំនួស​លោកស៊ូ ភិរិន្ទ ដែលត្រូវ​ចូលនិវត្ត។ ការប្រកាស​ចូលកាន់តំណែង​ជាផ្លូវការនឹង​ត្រូវធ្វើឡើង​នៅថ្ងៃទី២៩ មេសា ២០១៣ ខាងមុខនេះ ក្រោមអធិបតី​ភាពលោក​ឧបនាយ​រដ្ឋ

បាល់​ទាត់​បារាំឡឺសំ​ផ្ចូណា​ជុំទី 34 សម្រាប់ចុង​សប្តាហ៍​មាន 9ប្រកួត ក្រុមLyon​ និង Marseilleត្រូវ​កា​រឈ្នះ ដើប្បីប្រជែងគ្នាយកលេខ 2 ចំណែកឯ Ajaccio ត្រូវការ​ឈ្នះ​ដើម្បី​រស់

Posted: 26 Apr 2013 02:48 AM PDT

ទិដ្ឋភាព​នៃ​ការប្រកួតបាល់ទាត់
ការ​​ប្រកួត​បាល់​​ទាត់​បា​រាំង​ឡឺ​​សំ​ផ្ចូ​​ណា​ ជុំ​ទី​ 34 សម្រាប់​​ចុង​សប្តាហ៍​នេះ​​មាន​ ​9 ប្រ​កួត​ ។​ ​ក្រុម​ Lyon និង​ Marseille ត្រូវ​ការ​ឈ្នះ​ដើម្បី​​ប្រជែង​គ្នា​យក​លេខ​២​ក្នុង​តារាង​ ចំណែក​ឯ​ ​ Ajaccio កំពុង​ស្រេក​ឃ្លាន​ចង់​បាន​ជ័យ​ជម្នះ​ដើម្បី​រស់​ ។ ទស្សនៈ​ Asianbookie យក​ Lorient, Ajaccio, Bastia , Reims, Nancy, St Etienne, Troyes, Paris SG ។

បាល់​ទាត់​អេស្ប៉ាញព្រី​មេរ៉ាលីហ្គា​ជុំទី 33 សម្រាប់ចុង​សប្តាហ៍​មាន 8 ប្រកួត ក្រុមValencia​ ត្រូវការ​ឈ្នះ​ Sociedadដណ្តើមយកតំណែងលេខ4មានកៅអី1លេងជម្រុះឆេមពានលីក​ខណៈ Malaga,Levante​អាចជួប​សំណាង​ល្អ ក្នុង​ទឹក​ដី

Posted: 26 Apr 2013 02:45 AM PDT

ទិដ្ឋភាព​នៃ​ការប្រកួតបាល់ទាត់
​ការ​​ប្រកួត​បាល់​​ទាត់​អេស្ប៉ាញព្រី​មេរ៉ា​លីហ្គា​ ជុំ​ទី 33 សម្រាប់​​ចុង​សប្ដាហ៍នេះ​មាន​​ 8 ប្រកួត​​​ ។ ក្រុម​ Valencia ត្រូវ​ការ​ឈ្នះ​​ Sociedad ​យក​​តំណែង​​​​លេខ 4​ ក្នុង​តារាង​បាន​កៅអី​ 1 លេង​ជម្រុះ​​ឆេម​ពាន​លីក ​​ខណៈ​ Malaga, Levente អាច​ជួប​សំណាង​ក្នុង​ទឹក​ដី​​ ​។ ​ ទស្សនៈ​​ Asianbookie​ យក ​Celta, Barcelona , Atletico ,Mallorca , Espanyol , Malaga ,​Valladilid,

បាល់​ទាត់​អាល្លឺ​ម៉ង់ប៊ុន​ដេស្លី​ហ្គា ជុំទី 31 សម្រាប់​ចុងសប្តាហ៍​មាន 8ប្រកួត ក្រុម Leverkusen​, Schalke​, Bayern និង Dortmund ល្អជាង​គូប្រកួត

Posted: 26 Apr 2013 02:40 AM PDT

ទិដ្ឋភាព​នៃ​ការ​ប្រកួតបាល់ទាត់
ការ​​ប្រកួត​​បាល់​ទាត់​​អាល្លឺម៉ង់​​ប៊ុន​ដេ​ស្លី​ហ្គា​​ជុំ​ទី​ 31 សម្រាប់​​ចុង​សប្តាហ៍​​នេះ​មាន​ 8 ប្រកួត​ ។ ក្រុម​ Leverkusen, Schalke, Bayern និង​ Dortmund ល្អ​ជាង​គូ​ប្រកួត ។​ ទស្សនៈ​ Asianbookie យក​ Stuttgart, Bayern, Nurnberg, Leverkusen, Gladbach, Dortmund, Frankfurt និង​ Hamburg ។​

គូ​អន្តរ​ជាតិ​ប៉ុស្តិ៍​លេខ​5​ កក្រើក​សង្វៀន​ Beeline Arena

Posted: 26 Apr 2013 02:38 AM PDT

ប្រដាល់នៅលើសង្វៀន
រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​អន្តរ​ជាតិ​នៅ​សង្វៀន​ Beeline Arena ដែល​រៀបចំ​ឡើង​ដោយ​ស្ថានីយ​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៥​សម្រាប់​ខែ​មេសា​នេះ មាន​ការ​ទាក់​ទាញ​ជាង​ការ​ប្រកួត​កាល​ពី​ខែ​មុនៗ​ដោយសារ​សមាស​​ភាព​កីឡាករ​បរទេស​ ដែលខាង​ភាគី​ថៃ​បញ្ជូន​មក​សុទ្ធ​សឹង​តែ​ធ្វើ​ឱ្យ​កីឡាករ​ខ្មែរ​ និង​អ្នក​ទស្សនា​ទាំង​មូល​ញាក់សាច់​ បើ​ទោះ​ជា​ក្នុង​ចំណោម​ការប្រកួត​នោះ​មាន​មួយ​គូ​ត្រូវ​សន្លប់​

ក្លិប​សាល​វ័ន្ត​កីឡា​ប្រកាស​ទទួល​សិស្ស​ក្មេង​ចូល​ហ្វឹក​ហាត់​ប្រដាល់​ដោយ​មិន​យក​ប្រាក់​

Posted: 26 Apr 2013 02:37 AM PDT

រាជធានី​ភ្នំពេញ ៖ ដោយ​មាន​បំណង​ចង់​ចូល​រួម​ចំណែក​លើក​ស្ទួយ​វិស័យ​កីឡា​ប្រដាល់​ក្បាច់​គុន​បុរាណខ្មែរ​ឱ្យ​កាន់​តែ​មាន​ការ​រីក​ចម្រើន​ថែម​ទៀត​ ជាពិសេស​អូសទាញ​យុវជន​ក្មេង​មួយ​ចំនួន​ដែល​បាន​និង​កំពុង​ប្រព្រឹត្ត​រឿង​មិន​ល្អ​សេព​គ្រឿង​ញៀន​ ឱ្យ​ពួកគេ​ងាក​មក​លេង​កីឡា​វិញ​នោះ​ ក្លិប​កីឡា​ប្រដាល់​សាល​វ័ន្ត​កីឡា​បាន​ប្រកាស​ទទួល​យក​អ្នក​ដែល​ចង់​ហ្វឹក​ហាត់​កីឡាប្រដាល់​ឱ្យ​មក​ហ្វឹក​ហាត់​ដោយ​មិន​

ឈឿន ឆៃដែន​ ប្រកាស​ផ្តួល​ ផាន់ គ្រាន់​ ខណៈ​ សូយ​ សុធា​ មាន​ជំនឿ​ ចិត្ត​ឈ្នះ​ សឹង តុ ក្នុង​ជំនួប​លើក​ទី​1​ នៅ​ថ្ងៃ​ស្អែក​លើ​សង្វៀន​កោះ​ពេជ្រ​

Posted: 26 Apr 2013 02:36 AM PDT

រាជធានី​ភ្នំពេញ ៖ នៅ​សង្វៀន​បាយ័ន​កោះ​ពេជ្រ​នាថ្ងៃ​អាទិត្យ​ ទី​២៨​ មេសា​ស្អែក​នេះ​ប្រមូល​ផ្តុំ​ទៅ​ដោយ​អ្នក​ប្រដាល់​ល្បីឈ្មោះ​ជាច្រើន​រូប​ឡើង​មក​សម្តែង​ឫទ្ធិ​ដាក់​គ្នា​ជូន​ទស្សនិក​ជន​បាន​ទស្សនា​មិន​ឱ្យ​ខក​បំណង​ឡើយ ។​ សម្រាប់​គូ​ប្រកួតដែល​គេ​គិតថា​នឹង​ធ្វើ​ឱ្យ​កក្រើក​សង្វៀន​ប្រដាល់​នោះ​ គឺ​កីឡាករ​ឈឿន ឆៃដែន​ មក​ពី​ក្លិប​និរោធ​មាន​ជ័យ​ ជួប​ជាមួយ​កីឡាករ​ផាន់ គ្រាន់​ មក​ពី​ក្លិប​ព្រះ​ខ័ន​រាជ​ និង​

​ក្រុមហ៊ុនSamsung យកបានចំណែក ទីផ្សារ​បន្ថែមទៀតពីក្រុមហ៊ុនApple

Posted: 26 Apr 2013 02:24 AM PDT

​
ក្រុម​​ហ៊ុន​Samsung Electronics Co Ltd បាន​ដណើ្ត​ើមយក​ចំណែក​ទី​ផ្សារ​បន្ថែម​ទៀ​តពី​​ដៃ​គូ​ប្រជែង​របស់​ខ្លួ​នគឺ​ក្រុម​ហ៊ុន​​Apple​ Inc​នៅ​​ក្នុង​ត្រី​មាស​ថ្មីៗ​នេះ​ ក្នុង​នោះ​ការ​លក់​​ទូរ​ស័ព្ទ​​ស្មាត​ហ្វូន​ហក់​ឡើង​ដល​់​១/​៣​នៃ​​ទ​ី​ផ្សារ​ពិភ​ព​​លោក ។​ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ​IDC​​និយាយ​ថា ​ការ​លក់​​ទូរ​ស័ព្ទ​iPhone​ 5​បាន​ជួយ​ដល់​ក្រុម​ហ៊ុន​Apple​កើន​​​៦,៦%​ដល់​​៣៧​,៤​លាន​គ្រឿង​​ប្រចាំ​ត្រី​មាស​​បើ​​

អភិ​បាល​ខណ្ឌ​ដង្កោ ​ចុះពិនិត្យ​​ផ្លូវ​ចាក់​បេតុង​ឆ្អឹង​ដែក​១​ខ្សែ​ប្រវែង​​១.៦០០​ម៉ែត្រ​

Posted: 26 Apr 2013 02:02 AM PDT

អភិបាលខណ្ឌ​ចុះ​ត្រួត​ពិនិត្យ​ផ្លូវចាក់​បេតុង​ឆ្អឹង​ដែក​
រាជធានីភ្នំពេញ ៖ គណៈ​អភិ​បាល​ខណ្ឌដង្កោដឹក​នាំ​ដោយ​លោក​នុត ពុធដារ៉ា អភិ​បាល​នៃគណៈ​អភិ​បាល​ខណ្ឌ​ដង្កោ ​បាន​​អញ្ជើញ​​ចុះ​ត្រួត​ពិនិត្យ​ផ្លូវ​ចាក់​បេតុង​ឆ្អឹង​​ដែក​១​ខ្សែ​ដែល​កំពុង​​ស្ថាបនា​ពេល​នេះ​បាន​ប្រមាណ​ជាង​៨០​ភាគរយ​ហើយ​និង​ត្រូវ​​​រួច​រាល់​ជាស្ថាពរ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខនេះ ។ ​ការចុះ​ពិនិត្យ​​ផ្លូវ​នោះ​បាន​ប្រព្រឹត្ត​ទៅ​កាល​ពីព្រឹកថ្ងៃទី​២៦ មេសា ២០១៣ ​ដោយ​មា​នការ​

សេត​វិមាន​ថា​រដ្ឋា​ភិបាល​ស៊ីរី​ប្រើ​អាវុធ​គីមី​ក្នុង​ជម្លោះ​ជាមួយ​ពួក​ប្រឆាំង​​

Posted: 26 Apr 2013 02:02 AM PDT

អាវុធ​គីមី​របស់​​ស៊ីរី​
សេត​វិមាន​ថ្លែង​កាល​ពី​​ថ្ងៃ​ទី​២៥ មេសា​ថា រដ្ឋា​ភិបាល​​ស៊ីរី​​បាន​ប្រើ​ប្រាស់​អាវុធ​គីមី​ក្នុង​ជម្លោះ​​ជាមួយ​កង​កម្លាំង​ប្រឆាំង​ ។ ក្នុង​​សារ​លិខិត​មួយ​ច្បាប់​​ជូន​ដល់​សមា​ជិក​សភា​ជា​ច្រើន​រូប​ សេត​វិមាន​ថ្លែង​ថា សហ​គមន៍​ស៊ើប​អង្កេត​​អាមេរិក​វាយ​តម្លៃ​ជាមួយ​កម្រិត​នៃ​ការ​ជឿ​ជាក់​ខ្ពស់​មួយ​ថា របប​​ស៊ីរី​ប្រើ​ប្រាស់​ក្នុង​ទ្រង់​ទ្រាយ​​តូច​នូវ​អាវុធ​គីមី​នៅ​ស៊ីរី​​ ជា​ពិសេស​ភ្នាក់​ងារ​គីមី​ សារីន SARIN ។

បម្រុង​ដើរ​ឆ្លង​ផ្លូវ​ត្រូវ​ម៉ូ​តូ​បោះ​ពួ​យ​មក​បុក​រង​របួស​ធ្ងន់​

Posted: 26 Apr 2013 02:00 AM PDT

ជនរងគ្រោះកំពុងសម្រាកព្យាបាល
រាជ​ធានី​ភ្នំពេញ​ ៖ ស្ត្រី​ចំណាស់​ម្នាក់​​រង​របួស​ធ្ងន់​ដោយ​សារ​ម៉ូ​តូ​បុក​ ខណៈ​បម្រុងដើរ​ឆ្លង​ផ្លូវ​ កាល​ពី​វេលា​ម៉ោង​៥​និង​១២​នាទី​ល្ងាច​​ថ្ងៃទី២៤​ មេសា​ ​នៅ​តាម​បណ្តោយ​ផ្លូវ​​ឧក​ញ៉ា​​ម៉ុងឫទ្ធី​ ស្ថិត​ក្នុង​ភូមិ​បាយាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ​។មន្ត្រី​ប៉ូលិស​ចរាចរ​ខណ្ឌ​សែន​សុខ​បាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ លុន​ ណាល់​ អាយុ​៤៥​​ឆ្នាំ​ ជា​កម្ម​ករ​សំណង់​ស្នាក់​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ ​​ស្រុក​កំណើត​នៅ​ស្រុក​ជល​គិ​រី​ ខេត្ត​កំពត​ ​​ឈរ​នៅ​ចិញ្ចើម​ផ្លូវ​បម្រុង​ដើរ​ឆ្លង​​ ស្រាប់​តែ​ម៉ូ​តូ​ស្មាស​ពណ៌​​ស្លាទុំ​ ពាក់​

​ប​ញ្ហា​ប្លុក​ឧស្សាហ​កម្ម​កា​អឺ​សុង​ក្រុង​ព្យុង​យ៉ាង​បដិ​សេធ​សំណើ​ក្រុង​សេ​អ៊ូល​​

Posted: 26 Apr 2013 01:59 AM PDT

ប្រទេស​កូរ៉េខាង​ជើង​កាល​ពី​ថ្ងៃ​ទី​២៦ មេសា​ បាន​បដិ​សេធ​​​ឱសាន​វាទ​របស់​កូរ៉េ​ខាង​ត្បូង​ ដែល​អំពាវ​នាវ​​​ឱ្យ​បើក​ការ​ចរចា​សម្រាប់​បើក​​ឡើង​វិញ​នូវ​សកម្ម​​ភាព​ក្នុង​ប្លុក​ឧស្សាហ​កម្ម​​អន្តរ​កូរ៉េ​ កា​អឺ​សុង ដែល​ក្រុង​ព្យុង​យ៉ាង​​បាន​បិទ​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣​​ មេសា​មក​ ខណៈក្រុង​សេ​អ៊ូល​​បាន​គំរាម​ដក​ខ្លួន​ថយ​​​​ចេញ​ពី​ទីនោះ​ជា​ស្ថា​ពរ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!