Koh Santipheap Daily

Koh Santipheap Daily


សហ​រដ្ឋ​អាមេរិក​ប្រារព្ធទិវា​កម្ម​សិទ្ធិ​បញ្ញា​ពិភព​លោក​នៅ​ក្រសួង​ពាណិជ្ជ​កម្ម​

Posted: 26 Apr 2013 01:31 AM PDT

រាជធានីភ្នំពេញ ៖ ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ស្ថាន​ទូត​​​អាមេរិក​​ប្រចាំ​នៅ​កម្ពុុជា​កាល​ពីថ្ងៃទី​​២៦ មេសា ២០១៣ ​ឱ្យ​ដឹងថា ស្ថានទូតសហ​រដ្ឋ​​អាមេរិក ការិយា​ល័យ​ប៉ាតង់ និង​យីហោ​សហរដ្ឋអាមេរិក ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា ក្រុម​ហ៊ុន Westec Media និង​សមាគម​ភាព​យន្ត (MPA) ​នឹងចូល​រួម​ក្នុង​សិក្ខា​សាលា​​មួយ​ស្តីពីទិវា​កម្ម​សិទ្ធិ​​បញ្ញា​ពិភព​លោកដែល​មាន​ឈ្មោះថា «សារ​សំខាន់​នៃ​កម្ម​

សម្ពោធ​ហាង​លក់​គ្រឿង​អេឡិច​ត្រូនិក​ Samsung SKS ដំបូង​នៅ​បាត់​ដំបង​

Posted: 26 Apr 2013 01:30 AM PDT

សម្ពោធ​ហាង​លក់​គ្រឿង​អេឡិច​ត្រូនិក​ Samsung SKS ដំបូង​នៅ​បាត់​ដំបង​
ខេត្ត​បាត់​ដំបង​ ៖ ក្រុម​ហ៊ុន​ Samsung ដែល​ជា​ក្រុម​ហ៊ុន​អេឡិច​ត្រូនិក​ឈាន​មុខ​គេ​មួយ​នៅ​លើ​ពិភព​លោក​ បាន​សម្ពោធ​ហាង​លក់​គ្រឿង​អេឡិច​ត្រូនិក​ទំនើប​ Samsung SKS ដំបូង​បង្អស់​នៅ​ខេត្ត​បាត់​ដំបង​ ដែល​មាន​អាស​យ​ដ្ឋាន​អគារ​លេខ​២៣-២៥ ផ្លូវ​លេខ​៣ សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់​ដំបង​ នៅ​ជិត​ផ្សារ​ទំនើប​ កាល​ពី​ថ្ងៃ​ទី​២២ មេសា​ ដោយ​មាន​ការ​ចូល​រួម​ពី​ភ្ញៀវ​កិត្តិយស​ ដៃ​គូ​ពាណិជ្ជ​

សម្ពោធ​ហាង​​លក់​គ្រឿង​អេឡិចត្រូនិក​ទំនើប Samsung SKS នៅខេត្ត​បាត់​ដំបង

Posted: 26 Apr 2013 01:29 AM PDT

ពិធីសម្ពោធហាងលក់គ្រឿងអេឡិចត្រូនិក
​ក្រុម​ហ៊ុន Samsung ដែល​​ជា​ក្រុម​ហ៊ុន​អេឡិចត្រូ​និក​ឈាន​មុខគេ​មួយ​នៅលើ​ពិភព​លោក​បាន​សម្ពោធ​ហាង​លក់​គ្រឿងអេឡិចត្រូនិក​ទំនើប Samsung SKS ​ដំបូង​បង្អស់​​នៅខេត្ត​បាត់ដំបង ​ដែលមានអាសយ​ដ្ឋាន​អគារ ២៣-២៥ ​ផ្លូវ​លេខ​៣ សង្កាត់​ស្វាយប៉ា ​ខេត្ត​បាត់​ដំបង នៅជិត​​ផ្សារ​ទំនើប​កាលពីថ្ងៃទី២២ មេសា ដោយ​មាន​ការ​ចូលរួមពីភ្ញៀវ​កិត្តិ​យស​ដៃគូពាណិជ្ជ​កម្ម​មកពី​ខេត្តបាត់ដំបង សៀមរាប

ពិធី​ទទួល​ស្គាល់​ និង​ចែក​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ដល់​ជន​បរទេស​អន្តោ​ប្រវេសន៍​នៅ​ព្រៃ​វែង​

Posted: 26 Apr 2013 01:20 AM PDT

ពិធីចែកប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស
ខេត្ត​ព្រៃវែង ៖ ជនបរទេស​អន្តោ​ប្រវេសន៍​​ចំនួន​១៦០​នាក់​ដែល​​កំពុង​ស្នាក់​នៅ​ក្នុង​ទឹក​ដីខេត្ត​ព្រៃវែង ​កាល​ពី​ព្រឹកថ្ងៃទី​​២៥ មេសា ២០១៣ ​កន្លង​ទៅ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ធ្វើ​ពិធី​ប្រកាស​ទទួល​ស្គាល់​​ និង​ចែក​ប័ណ្ណ​​ស្នាក់​នៅ​អចិន្ត្រៃយ៍​ ដើម្បី​បង្ក​​លក្ខណៈ​​ងាយ​ស្រួល​ទាំង​ការ​រស់​នៅ និង​​ការ​ប្រកប​​ការ​ងារ​ផ្សេងៗ​​ដោយ​ស្រប​ច្បាប់ ។

សម្ពោធ​ឧបដ្ឋាន​សាលា​វត្ត​ធន់​មន់​ និង​សមិទ្ធ​ផល​នានា​ក្នុង​សង្កាត់​បារាយណ៍

Posted: 26 Apr 2013 01:18 AM PDT

ខេត្ត​តា​កែវ ៖ ឧប​ដ្ឋាន​សាលា​១​ខ្នង​ដែល​បាន​សាង​សង់​​ចំណាយ​ថវិកា​ប្រមាណ​ជាង​២០មឺុន​ដុល្លារ​អាមេរិក​ទុក​សម្រាប់​ពុទ្ធ​បរិ​ស័ទ​ចំណុះ​ជើង​វត្ត​​ធន់​មន់​ធ្វើ​បុណ្យ​ទៅ​តាម​ជំនឿ​ព្រះ​ពុទ្ធ​សាសនា​នោះ​ត្រូវ​បាន​កាត់​ខ្សែ​បូ​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​​​កាល​ពី​ថ្ងៃ​ទី​២៦ មេសា ២០១៣ ​​ក្រោម​អធិបតី​ភាព​លោក​ឧក​ញ៉ា​អ៊ឹង ប៊ុន​ហ៊ូវ អនុ​ប្រធាន​គណៈ​កម្មា​ធិ​ការ​កណ្តាល​ចុះ​ជួយ​ខេត្ត​តា​កែវ​ និង​ជា​ប្រធាន​

ជិះ​ម៉ូតូ​វ៉ា​រថ​យន្ត​ជ្រុល​បុក​រនាំង​ដែក​រង​របួស​ធ្ងន់​2នាក់​

Posted: 26 Apr 2013 01:17 AM PDT

រាជ​ធានី​ភ្នំពេញ​ ៖ យុវ​ជន​ពីរ​នាក់​បាន​រង​របួស​ធ្ងន់​ធ្ងរ​ដោយ​ម្នាក់​មុត​រយ​ះ​ទ្រូង​ ពោះ​ និង​ម្នាក់​ទៀត​មុត​បំពង់​ក​ ​ដេក​សន្លប់​ស្តូក​ស្តឹង​ក្នុង​ថ្លុក​ឈាម​ បន្ទាប់​ពី​ជិះ​ម៉ូតូ​​វា៉​រ​ថយ​ន្ត​​ ហើយ​ជ្រុល​​ទាក់​ដៃ​ចង្កូត​និង​រនាំង​ដែក​ពុះ​ចែក​ផ្លូវ​បណ្តាល​ឱ្យ​ដួល​អូស​ផ្ទប់​នឹង​រនាំង​ដែក​នោះ​ជា​ច្រើន​ម៉ែត្រ​ ។

កម្ពុជា​ច្រាន​ចោល​ការ​ទាមទារ​​សំណង​​ជិត៣០០​លាន​ដុល្លារពី​ក្រុមហ៊ុន​ Cambodia Power Company ​

Posted: 26 Apr 2013 01:15 AM PDT

រា​ជរដ្ឋាភិបាល​​នៃព្រះ​រាជាណាចក្រ​កម្ពុជា បានទាត់ចោល​ទាំងស្រុងរបស់ក្រុមហ៊ុន​ Cambodia Power Company ជាក្រុមហ៊ុន​អនុវត្ត​គម្រោង​របស់​ក្រុមហ៊ុន​ដើមឈ្មោះ Beacon Hill Associates Inc. មកពីក្រុង Delaware នៃ​សហរដ្ឋអាមេរិក ។ យោង​តាមសេចក្តី​ប្រកាស​​ព័ត៌​មាន​របស់​រាជរដ្ឋាភិបាល​នៃព្រះ​រាជាណាចក្រកម្ពុជា​បានឱ្យដឹងថា ​ក្រុមហ៊ុន Cambodia Power

ឈ្មួញដឹក​ជញ្ជូន​ឈើប្រណីត​​​យ៉ាងគគ្រឹកគគ្រេង​តាម​ច្រក​ទ្វាទ្វេរភាគី​ដាក់ដាំ​

Posted: 26 Apr 2013 01:02 AM PDT

ខេត្ត​មណ្ឌលគិរី ៖ ប្រភពព័ត៌​មាន​បានទម្លាយ​ឱ្យ​ដឹង​ថា សព្វថ្ងៃ​ឈើប្រណីត​​ត្រូវបាន​ក្រុមឈ្មួញ​នាំ​​ចេញ​តាមច្រក​ទ្វារ​ទ្វេភាគី​​ដាក់​ដាំ​​យ៉ាងគគ្រឹក​ គគ្រេង​​ទាំងយប់​ទាំងថ្ងៃ ដោយពុំមាន​ការ​ទប់ស្កាត់​ពីសំណាក់​មន្ត្រីជំនាញ​ ក៏ដូចជា​មន្ត្រី​ប្រចាំ​ការ​នៅប៉ុស្តិ៍​​ព្រំ​ដែន​មួយនេះឡើយ ឬថា បានត្រូវរ៉ូវគ្នាជា​មុនផង​មិនដឹង?

ជាប់ពន្ធ​នាគារ​៥​​ឆ្នាំ​ចេញ​មកវិញ​ប្លន់​ទៀត

Posted: 26 Apr 2013 01:01 AM PDT

ជនសង្ស័យដែលត្រូវឃាត់​ខ្លួន​បាន​
​រាជធានីភ្នំពេញ ៖ យុវជន​​ម្នាក់​ជាប់​​ពន្ធនា​គារ​ព្រៃ.ស​ចំនួន​៥​​ឆ្នាំ ស្រាប់តែ​ចេញពី​គុក​​មិនទាន់​​បាត់​ធំ​ក្លិន​គុក​ផង បាន​មក​វាយ​ប្លន់​គេ​យក​​ម៉ូតូ​ម៉ាក​ស្គូពី​ស៊េរី​ឆ្នាំ​​២០១៣ ​បាន​សម្រេច​​កាលពី​ល្ងាច​ថ្ងៃទី​​២១ មេសា ​២០១៣ ​នៅទល់​មុខ​វិទ្យា​ល័យ​​ទួល​ប្រាសាទ សង្កាត់​ឃ្មួញ​ ​ខណ្ឌ​សែនសុខ ។ ប៉ុន្តែ​ដោយ​សារ​តែ​ការ​ស្រាវជ្រាវ​យ៉ាង​ជំនាញ​របស់​​ប៉ូលិស​​ខណ្ឌ​សែនសុខ​ ​​បាន​តាម​ប្រមាញ់​ចាប់​ខ្លួន​ជន​​សង្ស័យ​បាន​​កាលពី​​

​​ដេញ​ចាប់​ចោរ​ខ្ទើយ​​កណ្ដាល​យប់​​​​​​ជិត​ស្ពាន​ហង្ស​កោះពេជ្រ​

Posted: 26 Apr 2013 01:00 AM PDT

ចោរខ្ទើយ​ត្រូវបានចាប់ខ្លួន
​រាជធានី​​ភ្នំពេញ​ ៖ ​ជន​ខ្ទើយ​ម្នាក់​​បាន​​ត្រូវ​​នគរ​បាល​​ខណ្ឌ​ចំការមន​​​ និង​​​​​នគរបាល​ប៉ុស្ដិ៍​​ទន្លេ​បាសាក់ ​ចាប់​បាន​នៅ​​​ជិត​ស្ពាន​ហង្ស​កោះពេជ្រ ​ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់​​ ខណ្ឌ​ចំការមន កាល​ពី​វេលាម៉ោង​​១២ និង​​៣០​នាទី ​​រំលង​អធ្រាត្រ​​​​ឈាន​ចូល​​ថ្ងៃទី​​​​២៥​ មេសា ​បន្ទាប​់​​​​ពី​ជន​​នេះ​រួម​​​​នឹង​​បក្ស​ពួក​​​ម្នាក​់​ជិះម៉ូ​តូម៉ាកស្ទេប ពណ៌ស​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​​​ភ្នំពេញ​ ២X-​៥៧២៧​ ​ធ្វើ​សកម្ម​

ផ្ទះ​១០៥​ខ្នង​ត្រូវ​រង​​នូវការ​ខូច​ខាត ដោយ​ខ្យល់​ព្យុះ​​បោក​បក់​នៅ​ស្រុក​មង្គល​បុរី​

Posted: 26 Apr 2013 12:54 AM PDT

ផ្ទះ​ដែល​ត្រូវ​បាក់​រលំ​ដោយ​សារ​ខ្យល់​ព្យុះ​
ខេត្ត​បន្ទាយ​មានជ័យ ៖ ​ខ្យល់​ព្យុះ​កំណាច​​បាន​បោក​បក់​​យ៉ាង​ខ្លាំង​ បណ្តាល​ឱ្យ​​​លំនៅឋាន​របស់​ប្រជា​ពល​រដ្ឋ​ចំនួន​៣​ឃុំ ​នៅស្រុក​មង្គល​​បុរី ខេត្ត​បន្ទាយ​មានជ័យ រង​នូវការ​ខូច​ខាត​ជាច្រើន​​ខ្នង កាលពី​​វេលា​​ម៉ោង​៣​និង​៣០​នាទី​​រសៀល​​ថ្ងៃទី​២៥ មេសា ​២០១៣ ។  ​តាម​ប្រភព​​ព័ត៌​មាន​ពី​ប្រជា​ពលរដ្ឋ​ដែល​រង​នូវ​ការ​ខូច​ខាត​ផ្ទះ​សំបែង​​ដោយ​ខ្យល់​ព្យុះ​​បាន​​និយាយ​ឱ្យ​​អ្នក​យក​ព័ត៌​មាន​ដឹងថា ប​ន្ទាប់​ពី​មាន​

ម្ចាស់​ក្សត្រី​ អាស្ទ្រីត ​កោត​សរសើរ​​កម្ពុជា​ដែល​ទទួល​បាន​ជោគជ័យ​​ក្នុងការ​ប្រយុទ្ធ​​ប្រឆាំង​ជំងឺ​គ្រុនចាញ់​

Posted: 26 Apr 2013 12:54 AM PDT

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ហោ ណាំហុង ​ជួបពិភាក្សាទ្វេភាគី​ជា​មួយ​​ម្ចាស់ក្សត្រី​ អាស្ទ្រីត
​នៅក្នុងជំនួប​ពិភាក្សា​​ទ្វេភាគី​ជា​មួយ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ហោ ណាំហុង ​កាលពីព្រឹកថ្ងៃទី​​២៦ មេសា ២០១៣ ​នៅទីស្តី​ការ​​ក្រសួង​ព្រះ​អង្គ​ម្ចាស់​ក្សត្រី​ អាស្ទ្រីត ​ប្រទេស​ប៊ែល​ហ្សិក បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ប្រទេស​កម្ពុជា ដែល​ទទួល​បាន​ជោគជ័យ​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​រយៈ​ពេល​កន្លង​មក ។

លោក​ជំទាវ ម៉ែន​ សំអន ជួប​សំណេះ​សំណាល​​សមាជិក​​​សមាគម​នារី​កម្ពុជា​​​ដើម្បី​​សន្តិ​ភាព​​និង​អភិវឌ្ឍន៍

Posted: 26 Apr 2013 12:45 AM PDT

លោក​ជំទាវ ម៉ែន​ សំអន ក្នុង​ពិធី​សំណេះសំណាល​​សមាជិក​​​សមាគម​នារី​កម្ពុជា​​​ដើម្បី​​សន្តិ​ភាព​​និង​អភិវឌ្ឍន៍
រាជធានីភ្នំពេញ៖ នៅ​ព្រឹក​​ថ្ងៃទី​២៤ មេសា ​លោកជំទាវ មែ៉ន សំអន ​ឧបនាយក​រដ្ឋ​មន្ត្រី​​ប្រចាំ​​​ការ​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​​ទំនាក់​​ទំនង​​រដ្ឋសភា ព្រឹទ្ធ​​សភា និង​អធិការ​កិច្ច និងជា​ប្រធាន​​គណៈ​កម្មាធិការ​​​សមាគម​នារី​​​ ដើម្បី​​សន្តិ​ភាព​​និង​អភិវឌ្ឍន៍​​​បាន​ជួប​​សំណេះ​សំណាល​​ជា​មួយ​នារី​​នៅ​ក្នុង​​​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិ​ភាព​​ និង​​អភិវឌ្ឍន៍​​​រាជ​ធានី​ភ្នំពេញ ​ចំនួន​២ពាន់​នាក់​ នៅ​ទី​ស្នាក់​ការ​​

ក្រសួងការ​បរទេស​ទាត់​ចោល​ការ​អធិប្បាយ​ភូត​កុហក​​របស់​អ្នក​នយោ​បាយ​ និង​សារ​ព័ត៌​មាន​ថៃ​មួយ​ចំនួន​

Posted: 26 Apr 2013 12:37 AM PDT

ក្រសួង​ការ​បរទេស​​កម្ពុជា​​​បាន​ចេញ​សេចក្តី​​ថ្លែង​ការណ៍​ទាត់​ចោល​​ការ​អត្ថាធិប្បាយ​​ភូត​កុហក​រប​ស់​អ្នក​​នយោ​បាយ និង​សារ​ព័ត៌​មានថៃ ។ ​ខាង​ក្រោម​​​នេះ គឺ​​ជា​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស និង​​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​ជុំវិញ​សវនា​ការ​ផ្ទាល់​មាត់​​នៅតុលាការ​​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ ​ពីថ្ងៃទី​១៥ ដល់​​១៩ មេសា ២០១៣ ៖

រថយន្ដ​ដឹក​ឡាំង​អេតចាយ​ខ្ពស់​មេឃ​បែក​កង់​ក្រោយ​ក្រឡាប់​ចាក់​រាយប៉ាយ​ពេញ​ផ្លូវ​

Posted: 26 Apr 2013 12:30 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដ​កូរ៉េ​ម៉ាកគា​មួយ​គ្រឿង​ដឹក​ឡាំង​ក្រដាស​អេតចាយ​យ៉ាង​សំពីង​សំពោង​ខ្ពស់កប់​ពពក​ ហើយ​បើក​ក្នុង​ល្បឿន​លឿន​ ស្រាប់​តែ​បែក​កង់​ក្រោយ​ខាង​ឆ្វេង​ បណ្ដាល​ឱ្យ​ក្រឡាប់​ផ្អៀង​នៅ​កណ្ដាល​ថ្នល់​​ ប៉ុន្ដែ​សំណាង​ល្អ​មិន​បណ្ដាល​ឱ្យ​រងការ​ខូច​ខាត​ធ្ងន់​ធ្ងរ​ ឬ​មាន​អ្នក​របួស​​ទេ​ ។​

ក្រុម​ជើង​​ខ្លាំង​​ខាង​កាច់​.ក​ម៉ូតូ​​ត្រូវ​ក្រុម​ម៉ូតូឌុប​ឡោម​ព័ទ្ធ​​ចាប់​ខ្លួន​ប្រគល់​ឱ្យ​ប៉ូលិស​

Posted: 26 Apr 2013 12:21 AM PDT

ជនសង្ស័យកាច់សោ​ម៉ូតូ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​
ខេត្ត​ព្រះសីហនុ ៖ ​យុវជន​២​នាក់​ក្នុង​ចំណោម​៣​នាក់​ត្រូវបាន​ក្រុម​ម៉ូតូឌុប និង​​ប្រជា​ពលរដ្ឋ​ចាប់​ខ្លួន​ឱ្យ​សមត្ថ​កិច្ចប៉ូលិស​ បន្ទាប់​ពី​ជន​សង្ស័យ​ទាំង​​៣​​នាក់​បាន​ធ្វើ​សកម្ម​ភាព​កាច់.ក​ម៉ូតូ​ប្រជា​ពលរដ្ឋ​នៅ​ចំណុច​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហនុ ហើយ​ត្រូវបាន​ចាប់​ខ្លួន​កាល​ពីវេលា​ម៉ោង​១​និង​៣០​នាទី​រំលងអធ្រាត្រឈានចូលថ្ងៃទី​​២៦ មេសា ២០១៣ ​នៅចំណុច​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហនុ ។

ការនាំចេញរបស់ថៃ​នឹងធ្លាក់ចុះ​​នៅក្នុង​ឆ្នាំ​នេះ​ដោយសារប្រាក់បាតឡើងថ្លៃ​

Posted: 26 Apr 2013 12:19 AM PDT

​
រដ្ឋ​មន្ត្រី​ពា​ណិ​ជ្ជ​កម្ម​​លោកBoonsong Teriy ​​apiromបាន​ថ្លែង​ជា​លើក​ដំបូង​ថា ការ​បន្ត​ឡើង​​ថ្លៃ​​នៃ​​ប្រាក់​បាត​​អាច​កាត់​បន្ថ​យ​​ការ​នាំ​ចេញ​​ដល់​ក្រោម​​៥%​នៅ​ក្នុង​ឆ្នាំនេះ​​ពោ​លគឺ​ធា្លាក់​ចុះ​​​ពី​​កំណើន​គោល​ដៅ​​របស់​ខ្លួន​​៨-៩​%​។​លោក​ថ្លែង​ថា ​ប្រាក់​បាត​​កំពុង​បន្ត​ឡើង​ថ្លៃ​​នៅ​ក្នុង​ឆ្នា​ំនេះ​​ រហូតដ​ល់​ជាង​​៦%​​​ចាប់​ពី ដើម​ឆ្នា​ំ​មក​​ទល់​នឹង​ពេល​នេះ ។ ​ការ​ឡើង​ថ្លៃ​នេះ​​បាន​​បណ្តាល​ឱ្យ​​ដៃ​គូ​ពាណិជ្ជ​កម្ម​​ជា​

អង្ករ​វៀត​ណាម​ថោក ប៉ុន្តែ​នៅ​តែ​លក់​ចេញ​យឺត​ៗ​

Posted: 26 Apr 2013 12:17 AM PDT

អង្ករ​វៀត​ណាម​ថោក ប៉ុន្តែ​នៅ​តែ​លក់​ចេញ​យឺត​ៗ​
យោង​តាម​សមាគម​ស្បៀង​អាហារ​វៀត​ណាម​បាន​ឱ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​នាំ​ចេញ​អង្ករ​វៀត​ណាម​បានចែកចាយ​អង្ករ​១,៤៥​លាន​តោន​ក្នុង​ចំណោម​អង្ករ​សរុប​៣,៥៧​លាន​តោន​នៅ​ដំណាច់​ត្រី​មាស​ទី១ ឆ្នាំ​២០១៣ នេះ​ ។ យ៉ាងណា​ក៏​ដោយ​ តម្លៃ​នាំ​ចេញ​មធ្យម​បាន​កាត់​បន្ថយ​ចំនួន​៤៤,៥២​ដុល្លារក្នុង​មួយ​តោន​ក្នុង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​ទៅ​មិញ ។​

នគរបាល​​រាជធានីភ្នំពេញ ឆ្មក់​ចូល​ទីតាំង​​ល្បែង​ហ្គេម​​សង្ស័យ​​មាន​​មុខ​សញ្ញា​​​ឆក់​ប្លន់​​នៅ​សង្កាត់​​ចតុ​មុខ​

Posted: 26 Apr 2013 12:17 AM PDT

ទីតាំងល្បែងហ្គេម​ដែលសង្ស័យ​​ជា​មុខ​សញ្ញា​ឆក់​ប្លន់ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​
រាជធានី​ភ្នំពេញ ៖ ​កម្លាំង​នគរបាល​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់​​​​នៃ​ស្នងការ​ដ្ឋាន​​នគរបាល​រាជ​ធានីភ្នំពេញ ដឹក​នាំ​ដោយ​​ព្រះ​​​រាជ​អាជ្ញា​​រង​មិន​មាន​វត្ត​មាន​​​​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ចតុ​មុខ​បាន​ឆ្មក់​​ចូល​ទីតាំង​បើក​ល្បែង​​ហ្គេម​ផ្ទះ​លេខ​៥៣អឺ០ ផ្លូវលេខ​២៤០ និង​ផ្ទះ​លេខ​១៦១​អឺ០ ផ្លូវ​លេខ​២៥២ ​ស្ថិត​ក្នុង​សង្កាត់​ចតុ​មុខ​ ខណ្ឌ​ដូនពេញ កាល​ពីវេលា​ម៉ោង​​១១​និង​១០​នាទី​យប់​ថ្ងៃទី​​២៥ មេសា ២០១៣ ​ជា​លទ្ធ​ផល​

ធនា​គារ​ ABA ពិភព​​ថ្មី​​ជា​សេវា​កម្ម​ធនាគារ​ផ្តាច់​មុខ​ជាមួយ​អតិ​ថិ​ជន​

Posted: 26 Apr 2013 12:15 AM PDT

ធនា​គារ​ ABA ពិភព​​ថ្មី​​ជា​សេវា​កម្ម​ធនាគារ​ផ្តាច់​មុខ​ជាមួយ​អតិ​ថិ​ជន​
​រាជ​ធានី​ភ្នំ​ពេញ​ ថ្ងៃ​ទី​២៩ មីនា ២០១​៖ ធនាគារ​ ABA បាន​បើក​ដំណើរការ​សេវាកម្ម​ពិសេស​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា ​អាទិភាព​​ ABA (ABA Priority) ​ដោយ​មានការ​តាំងចិត្ដ​ក្នុង​ការ​ផ្ដល់​នូវ​សេវាកម្ម​ទំនាក់ទំនង​ផ្ដាច់មុខ​ជាមួយ​អតិថិជន​ដ៏​មាន​តម្លៃ​ ។ ធនាគារ ABA ​ផ្ដល់​ជូន​បន្ទប់​ថ្មី​មួយ​សម្រាប់​សេវាកម្ម​ធនាគារ​អាទិភាព​នៅ​សាខា​កណ្ដាល​របស់​ខ្លួន​នៅ​លើ​មហា​វិថី​ព្រះ​មុនី​វង្ស ហើយនឹង​ត្រូវ​

កីឡាករលីទុយ​អា​នី​ Navardauskas ឈ្នះដំណាក់ទី3​ប្រណាំងកង់ Tour de Romandie

Posted: 26 Apr 2013 12:12 AM PDT

​
Ramunas Navardauskas បាន​សម្តែង​នូវ​ក្តី​រីក​រាយ​យ៉ាង​​ខ្លាំង​បន្ទាប់​ពី​រូប​គេ​បាន​យក​ឈ្នះ​ដំ​ណាក់​ទី​៣​​នៃ​ការ​ប្រ​ណាំង​កង់​​កម្ម​វិធី​ Tour de Romandie ​នៅ​ទី​ក្រុង ​Granges ប្រ​ទេស​ស្វ៊ីស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​​​ទី​២៥ មេសា ​។ Navardauskas​ ​ជិះ​កង់​ឱ្យ​ក្រុម​ Garmin-Sharp​​​បាន​បញ្ចប់​ដំ​ណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ​ ១៩០,៣​​​​គី​ឡូ​ម៉ែត្រ​ចេញ​ដំ​ណើរ​ពី​ទី​ក្រុង​ Prilly​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង

បេន ស្ប៉ាយនឹង​ខក​ខាន​ព្រឹត្តិ​ការ​ណ៍​ប្រ​ណាំង​នៅ​ Jerez ខែក្រោយ​

Posted: 26 Apr 2013 12:10 AM PDT

​
ក្រោយពី​មាន​ការ​ឈឺ​ចាក់​ដោត​នៅ​ដើម​ទ្រូង​អំ​ឡុង​ការ​ប្រ​ណាំង​កំ​ដៅ​សាច់​ដុំ​នៅ​តិច​សាស់​ ចុង​សប្តាហ៍​មុន​ កីឡាករ​ប្រ​ណាំង​មូ​៉តូ​ជី​ភី​អា​មេរិក​បេន ស្ប៉ាយ​ក៏​សម្រេចចិត្ត​មិន​ទៅ​ចូល​រួម​ព្រឹត្តិ​ការ​ណ៍​​​នា​ក្រុង Jerez ​ខែ​ក្រោយ ។​កាល​ពី​ឆ្នាំ​កន្លង​ទៅ កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ​បាន​ខក​ខាន​ការ​ប្រ​ណាំង​ចំ​នួន​២លើក​ក្រោយ​ពី​រង​របួស​ដួល​បាក់​ស្មា​ក្នុង​ប្រ​ទេស​​ម៉ា​ឡេស៊ី ។​

អា​មៀ ខាន់ ​ជួប ​ជូលី​អូ ដាយ​អាស ​លើ​ទឹក​ដី​កំណើត​ថ្ងៃ​សៅរ៍នេះ​​

Posted: 26 Apr 2013 12:08 AM PDT

​
កីឡាករ​​ប្រ​ដាល់​អង់​គ្លេស​អា​មៀ ខាន់​នឹង​ឡើង​សង្វៀន​​ប្រ​កួត​ជា​ថ្មី​ម្តង​ទៀត​នា​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ​ដោយ​ប៉ះ​ជា​មួយ​ជើង​ខ្លាំង​មក​ពី​ម៉ិក​ស៊ិក​ជូ​លី​អូ ដាយ​អាស​ ។ ការ​ប្រ​កួត​នេះ​នឹង​ធ្វើ​នៅ​សង្វៀន​ Motorpoint Arena ​ស្ថិត​ក្នុង​ទី​ក្រុង Sheffield ​ប្រ​ទេស​អង់​គ្លេស ។​

នាងសារ៉ា​ប៉ូ​វ៉ា​ឈាន​ចូល​វគ្គ​1/4​ផ្តាច់​ព្រ័ត្រ​​ប្រកួតវាយ​កូន​បាល់​នៅអាល្លឺម៉ង់

Posted: 26 Apr 2013 12:05 AM PDT

​
កីឡាការិ​នី​លំ​ដាប់​ទី​២​ពិ​ភព​លោក​​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​កំ​ពុង​សម្លឹង​រក​​​ការ​គ្រង​ពាន​ជើង​ឯក​​កម្ម​វិធី​ Porsche​ Grand​ Prixជា​ថ្មី​ម្តង​ទៀត​សម្រាប់​ឆ្នាំ​២០១៣​នេះ​ ខណៈ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី​២៥ ​មេសា​ នាង​ដណ្តើម​បាន​ជោគជ័យ​នៅ​ក្នុង​ជុំ​ទី​២​ដែល​ត្រូវ​បាន​​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​ Stuttgart​ប្រ​ទេស​អា​ល្លឺ​ម៉ង់​ ។

រថយន្ត​យក្ស​ដឹក​ដើម​ដំឡូង​មី​បើក​ដូច​ហោះ​បត់​មិន​ទាន់​ប្រះ​ខ្លួន​ដេក​អ្នក​បើក​បរ​បាក់​ធ្មេញ

Posted: 26 Apr 2013 12:00 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​បាត់​ដំបង​ ៖​ រថយន្ត​ប្រភេទ​យីឌុប​មួយ​គ្រឿង​ផ្ទុក​ដើម​ដំឡូង​មី​រាប់​តោន​ បាន​ជ្រុល​ចង្កូត​រអិល​ធ្លាក់​ចេញ​ពី​ផ្លូវ​ រួច​ក្រឡាប់​ច្រងាង​ចាក់​ដើម​ដំឡូង​មី​ កាល​ពី​វេលា​ម៉ោង​៥​ព្រឹក​ ថ្ងៃ​ទី​២៥​ មេសា​ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ភូមិ​កំពង់​ព្រះ​ ឃុំ​កំពង់​ព្រះ​ ស្រុក​សង្កែ​ បណ្តាល​ឱ្យ​អ្នក​បើក​បរ​របួស​បាក់​ធ្មេញ ។

រថយន្ត​ម៉ាក​ហុង​ដា​រអិល​បុក​មាត់​លូ​ស្លាប់​មនុស្ស​4​នាក់​

Posted: 25 Apr 2013 11:54 PM PDT

កាសែត​ថៃ​ផ្សាយ​ថា​ កាល​ពី​វេលា​ម៉ោង​១ និង​១៥​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៥​ មេសា​ ប៉ូលិស​ប្រចាំ​នៅ​ទីក្រុង​បួយ៉ៃ​ ខេត្ត​ណា​ខន​រាជ​សីមា​ ទទួល​ព័ត៌​មាន​ថា​ មាន​ឧបទ្ទវ​ហេតុ​រថយន្ត​ធុន​តូច​មួយ​គ្រឿង​បាត់​ជំហរ​ធ្លាក់​ផ្លូវ​ បុក​មាត់​លូ​ស្លាប់​មនុស្ស​៤​នាក់​ នៅ​ផ្លូវ​លេខ​២០២​ ចន្លោះ​ស្រុក​បួយ៉ៃ​-ឆា​យ៉ា​ភូមិ​ ។

ការ​បាញ់​ប្រហារ​មួយ​នៅ​បារាំង​ស្លាប់​3​នាក់​​

Posted: 25 Apr 2013 11:49 PM PDT

យុវ​ជន​​អាយុ​១៩​​ឆ្នាំ​​ម្នាក់​ ប្រដាប់​ដោយ​កាំ​​ភ្លើង​វាយ​លុក​​ធុន AK មួយ​ដើម​ កាល​ពី​រសៀល​ថ្ងៃ​ទី​២៥ មេសា ​បាន​បាញ់​​ប្រហារ​លើ​បណ្តា​អ្នក​ដំណើរ​ក្នុង​សង្កាត់​មួយ​នៃ​ទីក្រុង​ ISTRES ស្ថិត​ក្នុង​ខេត្ត BOUCHES-DU-RHôNE របស់​​បារាំង​​ ​ដោយសម្លាប់​មនុស្ស​​៣​នាក់ ហើយ​នារី​ម្នាក់​រង​របួស​​ស្រាល ។

ជន​2​នាក់​បង​ប្អូន​វាយ​ប្រហារ​នៅ​បូស្តុន​ចង់​វាយ​ប្រហារ​ក្រុង​ញូវ​យ៉ក​ទៀត​​

Posted: 25 Apr 2013 11:48 PM PDT

ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​ អភិបាល​ក្រុង​ញូវ​យ៉ក​​លោក MICHAEL ​BLOOMBERG អះ​​អាង​​កាល​ពី​ថ្ងៃ​ទី​២៥ មេសាថា បុរស​២​នាក់​បង​ប្អូន​ដែល​វាយ​ប្រហារ​​ភេរ​វ​កម្ម​នៅ​ក្រុង​បូ​ស្តុន​ បន្ទាប់​ពី​​នេះ ចង់​វាយ​ប្រហារ​​នៅ​ក្រុង​ញូវ​យ៉ក​ទៀត ។

យន្ត​ហោះF-16អីុ​ស្រា​អែល​បាញ់​ទម្លាក់​យន្ត​ហោះ​គ្មាន​មន​ុស្ស​បើក​មួយ​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​​

Posted: 25 Apr 2013 11:47 PM PDT

​កង​ទ័ព​អីុស្រា​អែល​រាយ​​​ការណ៍​ថា យន្ត​ហោះ​​ប្រដេញ​ធុន F-16 មួយ​គ្រឿង​របស់​​អីុ​ស្រា​អែល​​​បាន​បាញ់​​​​ទម្លាក់​យន្ត​ហោះ​គ្មាន​​មនុស្ស​បើក​មួយ​គ្រឿង​ កាល​​ពី​ថ្ងៃ​ទី​២៥ មេសា នៅ​លើ​សមុទ្រ​មេ​ឌី​ទែរ៉ា​ណេ​ ដែល​យន្ត​ហោះ​គ្មាន​​ម​នុស្ស​បើក​នោះ​ហោះ​មក​ពី​លី​បង់​ ហើយ​ហោះ​មក​ក្បែរ​ឆ្នេរ​សមុទ្រ​អីុ​ស្រា​អែល ។

សម្ពោធ​អគារ​ប៉ុស្ដិ៍​រដ្ឋ​បាល​ឃុំរាម​ ក្នុង​ស្រុក​ព្រៃ​នប់​

Posted: 25 Apr 2013 11:45 PM PDT

ទិដ្ឋភាពក្នុងពិធីសម្ពោធ​អគារ​ប៉ុស្ដិ៍​រដ្ឋ​បាល​ឃុំរាម​ ក្នុង​ស្រុក​ព្រៃ​នប់​
ខេត្ដ​ព្រះសីហនុ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤​ មេសា​ លោក​ឧត្ដមសេនីយ៍​ឯក​ ម៉ៅ​ ច័ន្ទ​ដារ៉ា​ អគ្គស្នង​ការ​រង​នគរបាល​ជាតិ​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យ​ដំណើរ​ការ​ប្រើ​ប្រាស់​អគារ​ប៉ុស្ដិ៍​រដ្ឋ​បាល​មួយ​ខ្នង​នៅ​ក្នុង​ឃុំ​រាម​ ស្រុក​ព្រៃ​នប់​ ​។​ អញ្ជើញ​ចូល​រួម​នា​ឱ​កាស​នោះ​មាន​លោក​ ស្បោង​ សារ៉ាត​អភិបាល​ខេត្ដ​ លោក​ឧត្ដម​សេនីយ៍​ត្រី​ តាក​ វណ្ណថា​ ស្នង​ការ​នគរបាល​ខេត្ដ​ លោក​ស្នង​ការ​រង​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!