Koh Santipheap Daily

Koh Santipheap Daily


ភ្លើង​ឆាប​ឆេះ​កាប៊ីន​ហ៊ី​យ៉ាន់​ដាយ​សង្ស័យ​ឆ្លង​ចរន្ត​

Posted: 23 Apr 2013 01:30 AM PDT

ភ្លើង​ឆាប​ឆេះ​កាប៊ីន​ហ៊ី​យ៉ាន់​ដាយ​សង្ស័យ​ឆ្លង​ចរន្ត​
រាជធានីភ្នំពេញ ៖​ មាន​ហេតុ​ការណ៍​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​នៅ​តាម​ផ្លូវ​ បន្ទាប់​ពី​រថយន្ត​ដឹក​ឥដ្ឋ​ការ៉ូ​មួយ​គ្រឿង​ ខណៈ​កំពុង​បើក​បរ​សុខៗ​ ស្រាប់​តែ​មាន​អណ្តាត​ភ្លើង​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ចេញ​ពី​ក្នុង​កាប៊ីន​ ឯ​អ្នក​បើក​បរ​បាន​លោត​ចុះ​ទាំង​ភ័យ​ព្រលឹង​ចុង​សក់​ ។ ហេតុ​ការណ៍​នេះ​មាន​អន្តរា​គមន៍​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​ ទើប​ភ្លើង​រលត់​ទៅ​វិញ​ ប៉ុន្តែ​កាប៊ីន​រថយន្ត​ត្រូវ​ភ្លើង​ឆេះ

សមត្ថ​កិច្ច​ចុះឆែក​ឆេរ​​តាម​ផ្ទះ​សំណាក់​​ប្រមូល​ក្រុម​ពល​ករ​ចំណាក​ស្រុក​​ជិត​១.០០០​នាក់ មិន​ឱ្យ​​លួច​ឆ្លង​ដែន​ទៅថៃ​

Posted: 23 Apr 2013 01:27 AM PDT

កម្ម​ករ​ដែល​​ធ្វើ​ចំណាក​ស្រុក​ឆ្លង​ដែន​ទៅថៃ​ត្រូវ​សមត្ថ​កិច្ច​ឆែកឆេរ​រក​ឃើញ​
ក្រុងប៉ោយប៉ែត ៖ ​ព្រឹកថ្ងៃទី​២៣ មេសា ២០១៣ ​នេះ លោក​ស្រី កែវ សុគន្ធា ​ព្រះ​រាជអាជ្ញា​រង​ខេត្ត​ បាន​ដឹកនាំ​កម្លាំង​សមត្ថ​កិច្ច​ក្រុង​ប៉ោយ​ប៉ែត ​ចុះទប់​ស្កាត់​ក្រុម​ពល​ករ​ចំណាក​ស្រុក ប្រុស​ ស្រី​ដែល​មក​ពី​តាម​បណ្តា​ខេត្ត​​ផ្សេងៗ​មក​ស្នាក់​នៅពួន​សំងំតាម​ផ្ទះ​សំណាក់​​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត។ ​

រថយន្ត​ស៊េរី​ទំនើប​ពីរ​គ្រឿង​ពន្លះ​គ្នា​ខ្ទាត​បុក​បង្គោល​ភ្លើង​ក្រឡាប់​ផ្ងារ​ជើង​

Posted: 23 Apr 2013 01:15 AM PDT

រថយន្ត​ស៊េរី​ទំនើប​ពីរ​គ្រឿង​ពន្លះ​គ្នា​ខ្ទាត​បុក​បង្គោល​ភ្លើង​ក្រឡាប់​ផ្ងារ​ជើង​
រាជធានីភ្នំពេញ ៖​ រថយន្ត​ពីរ​គ្រឿង​បាន​បុក​គ្នា​ពេញ​ទំហឹង​លើ​កំណាត់​ផ្លូវ​លេខ​២៩៤​ កែង​មហា​វិថី​ព្រះនរោ​ត្តម​ ស្ថិត​ក្នុង​សង្កាត់​បឹង​កេង​កង​ទី១​ ខណ្ឌ​ចំការ​មន​ កាល​ពី​វេលា​ម៉ោង​២ និង​១០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២២ មេសា បណ្តាល​ឱ្យ​ជ្រុល​ល្បឿន​ទៅ​បុក​រះ​បង្គោល​ស្លាក​សញ្ញា​ចរា​ចរណ៍​បាក់​មួយ​ដើម​ រួច​បុក​បង្គោល​ភ្លើង​ដាច់​ត្រឹម​គល់​មួយ​ដើម​ទៀត​ ទើប​រថយន្ត​ក្រឡាប់​ផ្ងារ​ជើង​

រថ​យន្ត​ដឹក​ផ្លែ​ឈើ​បើក​លឿន​បត់​ផ្លូវ​កោង​មិន​ទាន់​ជ្រុល​ធ្លាក់​ជ្រោះ​ស្លាប់​3​នាក់​

Posted: 23 Apr 2013 01:00 AM PDT

រថ​យន្ត​ដឹក​ផ្លែ​ឈើ​បើក​លឿន​បត់​ផ្លូវ​កោង​មិន​ទាន់​ជ្រុល​ធ្លាក់​ជ្រោះ​ស្លាប់​3​នាក់​
ខេត្ត​កោះ​កុង​ ៖ កាល​ពី​វេលា​ម៉ោង​១១​និង​២៥​នាទី​យប់​ថ្ងៃ​ទី​២១​ មេសា​ ​មាន​រថ​យន្ត​ដឹក​ផ្លែ​ឈើ​មួយ​គ្រឿង​ចំណុ​ះ​២,៥​តោន​ បាន​​ជ្រុល​ចង្កូត​ធ្លាក់​ចុះ​ក្នុង​ជ្រោះ​ជម្រៅ​ប្រមាណ​៥០​ម៉ែត្រ​ បណ្តាល​ឱ្យ​រថ​យន្ត​ដាច់​ក្បាល​ និង​ផ្លែ​ឈើ​​បាន​កំពប់​ខ្ចាត់​​ខ្ចាយ​រប៉ាត់​រប៉ាយ​ពេញ​ព្រៃ​​ ព្រម​ទាំង​បង្ក​ឱ្យ​អ្នក​បើក​បរ​ម្នាក់​ និង​អ្នក​រួម​ដំណើរ​២​នាក់​ទៀត​ត្រូវ​​ស្លាប់​នៅ​នឹង​កន្លែង​​ ។

ពិធី​កាត់​ឫស​សីមា​វត្ត​ពោធិ​ហោ​ស្ថានា​រាម​វ័ន​ហៅ​វត្ត​ស្ពឺ​ជើង​នៅ​ស្រុក​សន្ទុក​

Posted: 23 Apr 2013 12:45 AM PDT

ខេត្ត​កំពង់​ធំ​ ៖ ព្រះ​វិហារ​ថ្មី​​ស្ថិត​នៅ​វត្ត​​ស្ពឺជើង​ ឃុំ​ម្សា​ក្រង​ ស្រុក​ស្ទោង​ ​ត្រូវ​បាន​ដាក់​សម្ពោធ​ក្រោម​អធិប​តី​ភាព​លោក​ ជា​ ចាន់​តូ​ សមា​ជិក​គណៈ​អចិន្ត្រៃ​យ៍​គណៈ​កម្មា​ធិការ​កណ្តាល​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ អនុ​ប្រធាន​ទី​១​ក្រុម​ការ​ងារ​ចុះ​ជួយ​ខេត្ត​កំពង់​ធំ​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​ស្រុក​ស្ទោង​ ស្រុក​សន្ទុក​ និង​លោក​ជំទាវ​ ខៀវ​ ស៊ី​ណា​ ជា​ភរិយា​ នៅ​ព្រឹក​ថ្ងៃ​ទី​២១​ មេសា​ ។

​បញ្ជូន​ខ្លួន​ក្រុម​ក្មេង​ទំនើង​និងចោរ​លួច​រថយន្ត​​ទៅសាលា​ដំងូង​

Posted: 23 Apr 2013 12:30 AM PDT

​បញ្ជូន​ខ្លួន​ក្រុម​ក្មេង​ទំនើង​និងចោរ​លួច​រថយន្ត​​ទៅសាលា​ដំងូង​
ខេត្ត​តាកែវ ​៖ ​ក្មេង​​ទំនើង​និងជនសង្ស័យ​​​សរុប​ចំនួន​​៩​នាក់ ​បាន​​ត្រូវ​​​នគរ​បាល​​ការិ​យា​ល័យ​​​ព្រហ្ម​ទណ្ឌ​កម្រិតស្រាល​ខេត្ត​​​ ​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​​ ដើម្បីចាត់​ការ​ទៅ​​តាម​ច្បាប់ ក្នុង​បទ​ចោទ​ប្រកាន់ ២​ករណី​ផ្សេង​​គ្នា ។ ​ករណី​ទី​១ ក្មេង​ទំនើង​១​ក្រុម​មាន​គ្នា​៨​នាក់ ​ជិះ​​ម៉ូតូ​​៣​គ្រឿង​​​ខណៈ​​ស៊ី​ផឹក​ស្រវឹង​​បាន​​ទៅ​គប់​កញ្ចក់​រថយន្ត​ ​និង​១​ករណី​ទៀត​ជន​សង្ស័យ​ម្នាក់​លួច​រថយន្ត​

​សមត្ថកិច្ច​​ឆ្មក់​​ចូល​ត្រួត​ពិនិត្យ​​រដ្ឋ​បាល​​​បង្ក្រាប​ជនជួញ​ដូរ​គ្រឿង​ញៀន​នៅ​ផ្ទះសំណាក់​

Posted: 23 Apr 2013 12:30 AM PDT

​សមត្ថកិច្ច​​ឆ្មក់​​ចូល​ត្រួត​ពិនិត្យ​​រដ្ឋ​បាល​​​បង្ក្រាប​ជនជួញ​ដូរ​គ្រឿង​ញៀន​នៅ​ផ្ទះសំណាក់​
រាជធានី​ភ្នំពេញ​ ៖ គណៈ​​បញ្ជា​ការ​ឯក​ភាព​ខណ្ឌ​ទួល​គោក​ កាល​ពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​១៩​​ ​មេសា​​ បាន​ឆ្មក់​ចូល​ត្រួត​ពិនិត្យ​រដ្ឋ​បាល​បង្ក្រា​ប​ជន​​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​ខេម​បូ​យូ​ណាយ​ធីត ​ដែល​មាន​ទី​តាំង​អគារ​លេខ​៤៩​ ផ្លូវលេខ​២៣០​ ក្រុម​៥០​ ភូមិ៨​ សង្កាត់​ផ្សារ​ដើម​គ​ ខណ្ឌ​ទួល​គោក​ ។ ​​

ពាណិជ្ជ​កម្ម​តាម​ព្រំដែន​កម្ពុជា​-ថៃ​នៅ​បន្ដ​ដំណើរ​ការ​ជា​ធម្មតា​

Posted: 23 Apr 2013 12:29 AM PDT

កាសែត​ថៃ​ កាល​ពី​ថ្ងៃ​ទី​២២​ មេសា​ ផ្សាយ​ថា​ ពាណិជ្ជ​កម្ម​នៅ​តាម​ព្រំដែន​កម្ពុជា​-ថៃ​នៅ​មាន​សភាព​ជា​ប្រ​ក្រតី​ មិន​ទទួល​ផល​ប៉ះ​ពាល់អ្វី​ទាក់​ទិន​នឹង​រឿងក្ដី​កម្ពុជា-ថៃ​នៅ​តុលា​ការ​យុត្ដិធម៌​អន្ដរជាតិ​ក្រុង​ឡា​អេ​ ប្រទេស​ហូ​ឡង់​ ឡើយ​ ។​ ការ​ទិញ​-លក់​ទំនិញ​នៅ​បន្ដ​កើន​ឡើង​ ប៉ុន្ដែ​ភាគីទាំង​ពីរ​កំពុង​តាម​ដាន​ពី​ស្ថាន​ការណ៍​យ៉ាង​ដិត​ដល់​ ។​

ប្រាក់​បាត​ថៃ​ឡើង​ថ្លៃ​ដល់​ទៅ​១៦​ឆ្នាំ​ក្រោយ​​ពី​មាន​លំហូរ​មូល​ធន​ចូល​កាន់​តែ​ច្រើន​

Posted: 23 Apr 2013 12:27 AM PDT

ប្រាក់​បាត​ថៃ​ឡើង​ថ្លៃ​ដល់​ទៅ​១៦​ឆ្នាំ​ក្រោយ​​ពី​មាន​លំហូរ​មូល​ធន​ចូល​កាន់​តែ​ច្រើន​
ប្រាក់​បាត​ថៃ​ឡើង​ថ្លៃ​ដល់​ទៅ​១៦​ឆ្នាំ​ បន្ទាប់​ពី​មូលនិធិ​សាកល​បាន​បង្កើន​ការ​កាន់​កាប់​សញ្ញា​ប័ណ្ណ​ក្នុងស្រុក​ ចំ​ពេល​ដែល​មាន​សញ្ញា​ដែល​ក្រុម​អ្នក​រៀបចំ​គោល​នយោបាយ​នឹង​ជៀស​វាង​ការ​ទប់​ស្កាត់​លំហូរ​មូល​ធន​ ដែល​បាន​បង្ក​ឱ្យ​មាន​ការ​ឡើង​ថ្លៃ​អត្រា​ប្តូរ​ប្រាក់​ខ្លាំង​បំផុត​នៅ​ក្នុង​ស្រុក ។​

ប្រទេសថៃ​នឹង​ផ្អាក​លក់​ស្តុក​អង្ករ​កន្លះ​លាន​តោន​ព្រោះ​ខ្លាច​ធ្លាក់​ថ្លៃ​

Posted: 23 Apr 2013 12:26 AM PDT

ប្រទេសថៃ​នឹង​ផ្អាក​លក់​ស្តុក​អង្ករ​កន្លះ​លាន​តោន​ព្រោះ​ខ្លាច​ធ្លាក់​ថ្លៃ​
ប្រទេស​ថៃ​បាន​ផ្អាក​សំណើ​លក់​អង្ករ​រហូត​ដល់​កន្លះ​លាន​តោន​ពី​ស្តុក​អង្ករ​របស់​ខ្លួន​ ខណៈ​ដែល​ប្រទេស​នេះ​ប្រឹង​ប្រែង​បញ្ជៀស​តម្លៃ​ទាប​ធៀប​នឹង​ការធ្លាក់​ចុះ​នៃ​ការ​ផ្គត់​ផ្គង់​ពិភព​លោក​ដែល​ចេះ​តែ​កើន​ឡើង ។​ នេះ​បើ​យោង​តាម​ក្រសួង​ពាណិជ្ជក​ម្ម​ថៃ ។​ការ​ផ្អាក​នេះ​គឺ​ជា​សញ្ញា​មួយ​នៃ​ការ​លេច​ឡើង​នៃ​បញ្ហា​សម្រាប់​គោល​នយោបាយ​ចាស់​រយៈ​ពេល​២​ឆ្នាំ​របស់​ថៃ​ ដើម្បី​ផ្តល់​ចំណាយ​លើ​ដំណាំ​

​​រឿង​ Oblivion ​​សម្ដែង​ដោយ​ ថម ​គ្រូស ​​3​ថ្ងៃរក​​ប្រាក់​​​បាន​ 38,2 លាន​ដុល្លារ​​

Posted: 23 Apr 2013 12:23 AM PDT

​​រឿង​ Oblivion ​​សម្ដែង​ដោយ​ ថម ​គ្រូស ​​3​ថ្ងៃរក​​ប្រាក់​​​បាន​ 38,2 លាន​ដុល្លារ​​
គេ​ហទំព័រ​​បរទេស​​ចេញ​ផ្សាយកាល​ពី​​ថ្ងៃ​​​ទី​​២២ ​មេសា ​ឆ្នាំ​​២០១៣ ​​ឱ្យ​ដឹង​ថា រឿង​«Oblivion ​» ​​​សម្ដែង​ដោយ​​តា​រា​​ហូលីវូដ​​ជើង​ចាស់​ថម គ្រូស រកប្រាក់​ចំណូល​បាន​​​​៣៨,២​លាន​​ដុល្លារ​អាមេរិក ​​​បន្ទាប់​ពី​ចាក់​បញ្ចាំង​បាន​​៣​ថ្ងៃ​​កាល​ពី​ច​ុង​សប្ដាហ៍​កន្ល​ង​ទៅ​​ ។ ​​រឿង ​Oblivion ​គឺ​ជាប្រភេ​ទ​រឿង​ប្រឌិត​បែប​វិទ្យា​សាស្ត្រ​​ និយាយ​ពី​ជីវិត​​មនុស្ស​ចុង​ក្រោយ​នៅ​​លើ​ភព​ផែន​ដី​​ក្នុង​ឆ្នាំ​​​២០៧៧ ។ ​​នៅ

ចិន​រាយ​ការណ៍​ពី​មនុស្ស​104​នាក់​​ឆ្លង​វីរុស​​H7N9​ស្លាប់​21​នាក់​

Posted: 23 Apr 2013 12:21 AM PDT

រវាង​ថ្ងៃ​ទី​២១ មេសា ​វេលា​ម៉ោង​១៦​ និង​ថ្ងៃ​ទី​​២២ មេសា ​វេលា​ម៉ោង​១៦​​ដែរ ប្រទេស​ចិបន​​រាយ​​ការណ៍​ពី​មនុស្ស​ថ្មី​២​នាក់​ទៀត​ឆ្លង​វីរុស​គ្រុន​ផ្តា​សាយ​ថ្មី​​​H7N9 នៅ​​ខេត្ត ZHEJIANG​ ។គណៈ​កម្មា​ធិការ​ជាតិ​សុខ​ភាព​ និង​ផែន​ការ​គ្រួសារ​ចិន​គូស​បញ្ជាក់​ថា សរុប​មនុស្ស​១០៤​នាក់​​ឆ្លង​វីរុស​ H7N9 ក្នុង​នោះ​​២១​នាក់​ស្លាប់​ រហូត​​មក​​ទល់​ពេល​នេះ​​នៅ​ប្រទេស​ចិន​ ។

សម្ពោធ​ហាង​Honey Bar Disco និង Honey Coffee & Ice Cream

Posted: 23 Apr 2013 12:15 AM PDT

រាជ​ធានី​ភ្នំពេញ ​៖ នាល្ងាច​ដ៏​ស្រស់​ត្រ​កាល​នៃ​ថ្ងៃ​ទី​១១ មេសា ​ឆ្នាំ​២០១៣​ ​នៅហាង​ Honey Bar Disco និង Honey Coffee & Ice Cream ​បាន​ប្រារព្ធ​ពិធី​សម្ពោធ​បើក​បម្រើ​​ជូន​អតិ​ថិជន​ជា​ផ្លូវការ​ក្រោម​វត្តមាន​លោក​សោម ​ស៊ាង​ឡុង ​និងភរិយា​ ដែល​ជា​ម្ចាស់​ហាង​បាន​ថ្លែង​សុន្ទរ​កថា​ រួច​បើក​ក្រណាត់​ក្រហម​សម្ពោធ​ជា​ផ្លូវ​ការ​ជូន​ដល់​ភ្ញៀវ​ដែល​បាន​គាំ​ទ្រ​នូវ​ស្លាក​សញ្ញា​និងឡូហ្គោ​ Honey

រថ​យន្ត​ដឹក​ពល​ករ​ភូមា​ក្រឡាប់​រង​របួស​20​នាក់​នៅ​ខេត្ត​ពេជ្រ​បុរី​

Posted: 23 Apr 2013 12:12 AM PDT

រថ​យន្ត​ដឹក​ពល​ករ​ភូមា​ក្រឡាប់​រង​របួស​20​នាក់​នៅ​ខេត្ត​ពេជ្រ​បុរី​
រថ​យន្ត​មួយ​បាំង​កន្លះ​ដែល​ដឹក​កម្ម​ករ​ជន​ជាតិ​ភូមា​ បាន​ក្រឡាប់​ទៅ​បុក​ផ្ទះ​ប្រជា​ជន​នៅ​ក្បែរ​ផ្លូវ​ក្នុង​ឃុំ​ណង​ប្រុង​ ស្រុក​ខាវ​យ៉យ​ ខេត្ត​ពេជ្រ​បុរី​ បង្ក​ឱ្យ​មនុស្ស​រង​របួស​ប្រហែល​២០​នាក់​ ។ កា​សែត​ថៃ​បាន​​ផ្សាយ​ថា​ កាល​ពី​វេលា​ម៉ោង​២​យប់​ថ្ងៃ​ទី​២៣​ មេសា​ សមត្ថ​កិច្ច​ប៉ូលិស​​នៅ​ក្នុង​ស្រុក​ខាវ​យ៉យ​ ខេត្ត​ពេជ្រ​បុរី​ ទទួល​​របាយ​ការណ៍​ថា​ មាន​រថ​យន្ត​មួយ​បាំង​កន្លះ​​កើត​ឧប​ទ្ទ​វ​ហេតុ​ ក្រឡាប់​​ទៅ​បុក​ផ្ទះ​

បុរស​ម្នាក់​ស៊ី​ឈ្នួល​បង្ហាញ​ម៉ូដ​ស្រាត​យក​ប្រាក់​ព្យា​បាល​កូន​

Posted: 23 Apr 2013 12:04 AM PDT

បុរស​ម្នាក់​ស៊ី​ឈ្នួល​បង្ហាញ​ម៉ូដ​ស្រាត​យក​ប្រាក់​ព្យា​បាល​កូន​
បុរស​ជា​កសិករ​ អាយុ​៤៧ឆ្នាំ​ ម្នាក់​បាន​ស៊ី​ឈ្នួល​បង្ហាញ​ម៉ូដ​ស្រាត​នៅ​ហាង​គំនូរ​មួយ​ក្នុង​ទីក្រុង​ជាំង​ចូវ​ តំបន់​ហ៊ឺណាន​ ប្រ​ទេស​ចិន​ ដើម្បី​យក​ប្រាក់ទៅ​ព្យា​បាល​ជំងឺ​ដ៏​កាច​សាហាវ​របស់​កូនចំនួន​២​នាក់​ ។​ កាល​ពី​១១ឆ្នាំ​មុន​ លោក​ ចៅ​ ឆាង​យ៉ុង​ ជា​កសិករ​ចិញ្ចឹម​ជ្រូក​ មាន​ប្រាក់​ច្រើន​ស្ដុក​ស្ដម្ភ​នៅ​ទីក្រុង​ឆាង​ជីវ​ ។​ លោក​មាន​កូន​ប្រុស​ អាយុ​២២ឆ្នាំ​ កើត​ជំងឺ​ចុះ​ខ្សោយ​កោ​សិកា​​ក្នុង​ឈាម​តាំង​ពី

មួយ​ក្រុម​​ដើរ ​មួយ​ក្រុម​ជិះ​កង់​ឌឺ​ដង​ដាក់​គ្នា​ក្លាយ​ជា​ជម្លោះ

Posted: 23 Apr 2013 12:00 AM PDT

មួយ​ក្រុម​​ដើរ ​មួយ​ក្រុម​ជិះ​កង់​ឌឺ​ដង​ដាក់​គ្នា​ក្លាយ​ជា​ជម្លោះ
ខេត្ត​កំពង់ធំ ៖ ក្រុម​ទំនើង​ប្រចាំ​ភូមិ​៣នាក់ ក្នុង​ចំណោម​បក្ខ​ពួក​​មួយ​ចំនួនទៀត បានត្រូវ​​​នគរ​បាល​ស្រុក​​​កំពង់​ស្វាយ​ឃាត់​ខ្លួន​​កាលពី​​ថ្ងៃទី​១៦ មេសា ​​បន្ទាប់​ពី​​ក្រុម​​​​​នេះ​បាន​វាយ​​តប់​​​បង្ក​របួស​ស្នាម​​លើ​​ភាគី​ម្ខាង​​ទៀត​​ បណ្តាល​​​ឱ្យ​របួស​​កាលពី​​វេលា​ម៉ោង​​១១​និង​​៤០​នាទី​​យប់​ថ្ងៃទី​​១៥ មេសា ​នៅ​​ភូមិ​​សាន់​​គរ​«ខ» ឃុំ​សាន់​គរ ស្រុក​កំពង់​ស្វាយ​ ​។​​

​​វីរ​បុរស​​ វ៉ាន់ ភើស៊ី ជួយឱ្យ​ក្រុម​បិសាច​ក្រហម​ Man Utd ​​លើក​ពាន​រង្វាន់​អង់គ្លេស​ប្រឺមីញេលីក​លើក​ទី​ 20​​​

Posted: 23 Apr 2013 12:00 AM PDT

​​វីរ​បុរស​​ វ៉ាន់ ភើស៊ី ជួយឱ្យ​ក្រុម​បិសាច​ក្រហម​ Man Utd ​​លើក​ពាន​រង្វាន់​អង់គ្លេស​ប្រឺមីញេលីក​លើក​ទី​ 20​​​
​វីរបុរស​ខ្សែប្រយុទ្ធ​សញ្ជាតិ​​ហូឡង់​​​ វ៉ាន់ ភើស៊ី ​​បាន​ជួយ​​​សម្រេច​​ក្ដី​ប្រាថ្នា​​លោក​អាឡិច​ហ្វី គូសុន ក្នុងការ​លើក​ពាន​រង្វាន់​​​​អង់​គ្លេស​ប្រឺមីញេ​លីក​​​​​លើក​ទី​​20 ​​បន្ទាប់​ពី​ស៊ុត​បាល់​បញ្ចូល​ទីបាន​​​បី​គ្រាប់​​ម្នាក់​ឯង​​​យក​ឈ្នះ Aston Villa 3-0 ​ក្នុង​ពហុ​កីឡ​​ដ្ឋាន​​ Old Trafford ​​កាល​ពី​រា​​ត្រី​ថ្ងៃ​ចន្ទ ទី ​22 មេសា​ ឆ្នាំ 2013 កន្លង​ទៅ​នេះ ។

រថយន្ត​ដឹក​ប្រេង​ចំណុះ​8​ពាន់​លីត្រ​បួង​ចង្កូត​គេច​ម៉ូតូ​ក្រឡាប់​នៅ​ខេត្ត​អ៊ូឌ័រ​ថានី​

Posted: 22 Apr 2013 11:58 PM PDT

រថយន្ត​ដឹក​ប្រេង​ចំណុះ​8​ពាន់​លីត្រ​បួង​ចង្កូត​គេច​ម៉ូតូ​ក្រឡាប់​នៅ​ខេត្ត​អ៊ូឌ័រ​ថានី​
រថយន្ត​ដឹក​ប្រេង​ម៉ាស៊ូត​មាន​ចំណុះ​ជាង​៨​ពាន់​លីត្រ​មួយ​គ្រឿង​ បាន​ក្រឡាប់​បណ្តាល​ឱ្យ​ប្រេង​ហូរ​ពេញ​ដង​ផ្លូវ​ ត្រង់​គីឡូ​ម៉ែត្រ​លេខ​១០ ក្នុង​ខេត្ត​អ៊ូឌ័រ​ថានី​ ប្រទេស​ថៃ​ ។កាសែត​ថៃ​ កាល​ពី​ថ្ងៃ​ទី​២២​ មេសា​ បាន​ផ្សាយ​ថា​ ក្រោយ​ពី​ប៉ូលិស​នៅ​ទីក្រុង​អ៊ូឌ័រ​ថានី​ ទទួល​ព័ត៌​មាន​ថា​ មាន​រថយន្ត​ដឹក​ប្រេង​ក្រឡាប់​ក៏​បាន​នាំ​កម្លាំង​ចម្រុះ​ចុះ​ត្រួត​ពិនិត្យ​នៅ​កន្លែង​កើត​ហេតុ​ ។

បារ៉ែន​អាច​ទទួលបាន​កុងត្រា​ពី​ F1 ចំនួន5ឆ្នាំ​បន្ត​ទៀត​

Posted: 22 Apr 2013 11:57 PM PDT

លោក​បឺ​នី អេឡេស្តូន​ប្រ​ធាន​ហ្វមមូ​ឡា​វ័ន​ពិភព​លោក​បាននិយាយ​ថា ខ្លួន​រីក​រាយ​ក្នុង​ការ​ផ្តល់​ឱ្យ​​បា​រ៉ែន​នូវ​កុង​ត្រា​៥​ឆ្នាំ​បន្ថែម​ទៀត ។​ លោក​បាន​ថ្លែង​ថា​៖ «យើង​រីក​រាយ​ក្នុង​ការ​ផ្តល់​ឱ្យ​នូវ​កុង​ត្រា​ថ្មី​មាន​រយៈ​ពេល​៥​ឆ្នាំ​ ។ ខ្ញុំ​គិត​ថា ពួក​គេ​ធ្វើ​ការ​ងារ​បាន​ល្អ​ហើយ​មិន​មាន​បញ្ហា​អ្វី​កើត​ឡើង​នោះ​ទេ» ។

រុស្ស៊ី​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិ​ការ​ណំ៍ប្រកួត​កីឡាវាយ​សីជ្រើស​រើស​ជើង​ឯក​ទ្វីបអឺរ៉ុប​2014

Posted: 22 Apr 2013 11:56 PM PDT

សហ​ព័ន្ធ​កីឡា​វាយ​សី​ប្រ​ទេស​រុស្ស៊ី​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ​ថា Kazan ​ដែល​ជា​ទី​ក្រុង​មួយ​របស់​ខ្លួន​នឹង​ត្រូវ​ធ្វើ​ម្ចាស់​ផ្ទះ​រៀប​ចំ​ព្រឹត្តិ​ការ​ណ៍​ជ្រើស​រើស​ជើង​ឯក​កីឡា​វាយ​សី​ប្រ​ចាំ​ទ្វីប​អឺរ៉ុប​ឆ្នាំ ២០១៤​ ។​​កិច្ច​ព្រម​ព្រៀង​ត្រូវ​បាន​ចុះ​ហត្ថ​លេ​ខា​កាល​ពី​ថ្ងៃ​ចន្ទ​ដោយ​ប្រ​ធាន​សហ​ព័ន្ធ​កីឡា​វាយ​សី​រុស្ស៊ី​ Andrei Antropov​ ជា​មួយ​នឹង​មន្ត្រី​កីឡា​វាយ​សីទ្វីប​អឺ​រ៉ុប​លោក Poul-Erik Hoyer

សា​រ៉ា​ប៉ូ​វ៉ា​សម្លឹង​រក​ជ័យ​ជម្នះ​ពាន​ជើង​ឯក​ French Open

Posted: 22 Apr 2013 11:55 PM PDT

សា​រ៉ា​ប៉ូ​វ៉ា​សម្លឹង​រក​ជ័យ​ជម្នះ​ពាន​ជើង​ឯក​ French Open
នាង​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​កំពុង​ឈាន​​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​បន្ថែម​​ទៀត​ក្នុង​អា​ជីព​ជា​មួយ​នឹង​ពាន​ជើង​ឯក​ក្រប​ខ័ណ្ឌធំមួយ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​​​ ខណៈ​នាង​បាន​កំពុង​ត្រៀម​ខ្លួន​ចាប់​ផ្តើម​កំ​​ដៅ​សាច់​ដុំ​ក្នុង​កម្ម​វិធី​ប្រ​កួត​លើ​ទី​លាន​ដី​ក្រហម​សប្តាហ៍​នេះ​នៅ​ប្រ​ទេស​អា​ល្លឺ​ម៉ង់​ ។​

ភ្លៀង និង​ខ្យល់​បោក​បក់​រលំ​ដើម​ពោធិ៍​១​ដើម​សង្កត់​​លើ​ផ្ទះ​​ស្ត្រី​មេម៉ាយ​ក្រីក្រ​

Posted: 22 Apr 2013 11:45 PM PDT

ផ្ទះ​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​ដើម​ពោធិ៍​​បាក់​រលំ​​សង្កត់​ពីលើ​ខ្ទេច​
ខេត្តកំពង់ចាម ៖ ​ផ្ទះតៀម​​ជញ្ជាំង​ និង​ដំបូល​​ប្រក់​ស័ង្កសី​​មាន​ទំហំ​ប្រហែល​៤​គុណ​៦​ម៉ែត្រ​ ស្ថិតនៅភូមិ​បឹង​កុក​ទី២ សង្កាត់​បឹង​កុក ក្រុង​កំពង់​ចាម ​ត្រូវបាន​ដើម​ពោធិ៍​ពុក​ផុយ​១​ដើម​ធំ​ខាង​ក្រោយ​ផ្ទះ​បាក់​​រលំ​សង្កត់​លើ​ផ្ទះ ។ ហេតុ​ការណ៍​នេះបាន​កើតឡើង​​កាលពី​វេលា​ម៉ោង​៣​និង​២៤​នាទី​ទៀប​ភ្លឺ​​ថ្ងៃ​ទី​២២ មេសា ២០១៣ ​ក្នុងពេល​ដែល​មេឃ​កំពុង​តែ​ភ្លៀង​​លាយ​ឡំ​ដោយ​ខ្យល់​ព្យុះ​តែ​​​មិន​បណ្តាល​ឱ្យ​ម្ចាស់​​​ផ្ទះ​​ជា

ពិធី​ជប់​លៀង​អប​អរ​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​ប្រពៃណីជាតិ​របស់ ​អុិន​ ធី ស៊ី​គ្រុប

Posted: 22 Apr 2013 11:45 PM PDT

រាជធានីភ្នំពេញ ៖ អុិន ធី ស៊ី គ្រុប ជា​ស្ថាប័ន​​អប់រំ​​​ឯក​ជន​​មួយ​​ដែល​​មាន​ឧប​សម្ព័ន្ធ​​​រួម​មាន​​​ សាលា​រៀន​សុវណ្ណ​ភូមិ ​សាលា​រៀន​ប្រ៊ីជតុន ​សាលា​អា​មេរិ​​​កាំង​ប៉ា​ស៊ីហ្វិក ​សា​លា​អន្តរជាតិ​​​អុិស​វ៉េស ​​​សាលា​ញូវ​តុន​ធី​ឡាយ សាលា​អន្តរ​ជាតិ​​ចិន​អាមរិ​កាំង និង​មជ្ឈម​ណ្ឌល​​​បណ្តុះ​បណ្តាល​សុវណ្ណ​ភូមិ​ ។​​

កម្មករ​រោង​ចក្រ​ហ្វូ៊លហ្វ័រ​ជូរនីតធីង​ដង្ហែ​ក្បួនមកសាលា​ខេត្ត​ស្វាយរៀង​ទាមទារ​លក្ខខណ្ឌ២១ចំណុច​

Posted: 22 Apr 2013 11:44 PM PDT

កម្មករ​រោង​ចក្រ​ហ្វូ៊លហ្វ័រ​ជូរនីតធីង​ដង្ហែ​ក្បួនមកសាលា​ខេត្ត​ស្វាយរៀង​ទាមទារ​លក្ខខណ្ឌ២១ចំណុច​
ខេត្ត​ស្វាយរៀង ៖ កម្មករ​ កម្មការិនីជិត​២ពាន់នាក់ បាននាំគ្នា​ដង្ហែ​ក្បួន​បាតុកម្ម​តាមរថយន្ត​ចេញ​ពី​មុខ​រោងចក្រ​​​ផលិត​សម្លៀក​បំពាក់ប្រភេទ​​អាវ​ចាក់ក្រុមហ៊ុនហ្វូ៊លហ្វ័រជូរនីតធីង សង្កាត់ស្វាយតឿ ក្រុង​ស្វាយរៀង មកកាន់​សាលា​ខេត្ត​ស្វាយរៀង ដើម្បី​សុំឱ្យ​លោក​អភិបាល​ខេត្ត​ជៀង អំ ​សម្រប​សម្រួល​អន្តរាគមន៍​​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ហ្វូ៊លហ្វ័រ​ ជូរនីតធីង ​ព្រម​ទទួល​លក្ខខណ្ឌ​​២១ចំណុច

រថយន្ត​កូរ៉េ​ដឹក​កម្ម​ករ​របូត​កង់​ក្រោយ​​​រេ​បុក​អ្នក​ជិះ​​ម៉ូតូ​របួស​ធ្ងន់​ម្នាក់ ស្រាល​២​នាក់​

Posted: 22 Apr 2013 11:38 PM PDT

សមត្ថកិច្ច​កំពុងធ្វើ​អន្តរាគមន៍​
រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​​​រង​របួស​ធ្ងន​់ រីឯ​បុរស​ម្នាក់ និង​ស្ត្រី​​ម្នាក់​ទៀត​​រង​របួស​ស្រាល​ដោយ​សារ​រថយន្ត​កូរ៉េ​ម៉ាក​ហ៊ីយ៉ាន់ដាយ ​មួយ​គ្រឿង​ដឹក​កម្ម​ករ​ពេញ​កំពុង​បើក​បរ​ក្នុង​ល្បឿន​លឿន​ ​ស្រាប់តែ​របូត​កង់​​ក្រោយ​២​គ្រាប់​ធ្វើ​ឱ្យ​រេ​ចង្កូត​ទៅ​បុក​ជន​រងគ្រោះទាំង​៣​នាក់​​កំពុង​ជិះ​ម៉ូតូ​ពេញ​ទំហឹង​​តែម្តង ។ ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នោះ​បាន​កើតឡើង​កាល​ពីវេលាម៉ោង​៦​និង​៥៥​នាទី​ព្រឹក​ថ្ងៃទី​​២៣

ជន​ប្រមឹក​ប៉ុន​ប៉ង​​រំលោភ​កូនស្រី​អ្នក​មេម៉ាយ​​ម្តង​ជា​ពីរ​ដង​​​ជាប់ខ្នោះ​ប៉ូលិស

Posted: 22 Apr 2013 11:30 PM PDT

ជន​ប្រមឹក​ប៉ុន​ប៉ង​​រំលោភ​កូនស្រី​អ្នក​មេម៉ាយ​​ម្តង​ជា​ពីរ​ដង​​​ជាប់ខ្នោះ​ប៉ូលិស
ខេត្ត​ព្រៃវែង ៖ កងកម្លាំង​នគរ​បាល​ដឹកនាំ​ដោយ​​លោក​វរ​សេនីយ៍​ត្រី ​សេង ពន្លក​​ អធិការ​នគរ​បាល​ស្រុក​​ពាម​រក៍ ​និង​កង​រាជ​​អាវុធ​ហត្ថ​​​ដឹក​នាំ​ដោយ​​លោក​​វរ​សេនីយ៍​ឯក ​ឈួន ​គីម​សាន ​មេ​បញ្ជា​ការ​​​​រង​កង​រាជ​អាវុធ​ហត្ថខេត្ត​ និង​ជា​មេ​បញ្ជា​ការ​​កង​​រាជ​អាវុធ​ហត្ថ​ស្រុក​​ពាម​រក៍​ កាល​ពី​ល្ងាច​ថ្ងៃទី​២០ មេសា ​បាន​ឡោម​ព័ទ្ធ​​​​​ផ្ទះ​ស្រី្ត​​មេម៉ាយ​​ឈ្មោះ ​សឹង វណ្ណា ​អាយុ​៥១​ឆ្នាំ ​នៅ​​ភូមិ​២ ឃុំ​ព្រែកខ្សាយ

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៣ មេសា ២០១៣

Posted: 22 Apr 2013 11:30 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី២៣ មេសា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ជម្លោះ​ពាក្យ​សម្តី​យក​កូន​កាំ​បិត​ចិត​បន្លែ​ចាក់​សម្លាប់​​នៅ​កន្លែង​កើត​ហេតុ

Posted: 22 Apr 2013 11:15 PM PDT

ក្រុង​ប៉ោយ​បែ៉ត ៖ ជម្លោះ​ពាក្យ​សម្តី​​មួយ​បាន​បង្ក​ឱ្យមាន​​​ការ​ចាក់​សម្លាប់​​គ្នា​​​​​កើត​ឡើង​​កាលពី​​វេលា​ម៉ោង​​៣និង​៥៥​នាទី​​រសៀល​​ថ្ងៃទី​២១ មេសា ​​ដោយ​យុវជន​​ដៃ​ដល់​ម្នាក់​​បាន​យក​​កូន​កាំ​បិត​ចិត​បន្លែ​​ចាក់​​​​បុរស​​​​ម្នាក់​រហូតដល់​​​ស្លាប់​​​នៅ​​ចំណុច​​ផ្សារ​​រ៉ាចាស់​​ ស្ថិត​​ក្នុង​ភូមិ​ប៉ោយ​បែ៉ត សង្កាត់​​ប៉ោយ​បែ៉ត​​ ក្រុង​​ប៉ោយ​បែ៉ត ។​​

ករុណា ​ពេជ្រ ហើប​មាត់​ធ្វើ​ជា​ច្រៀង លុះ​ពេល​ជាប់​ឌីស្ក​ ទើប​ដឹងថា​អាម៉ាស់​ (មានវីដេអូឃ្លីប)

Posted: 22 Apr 2013 11:15 PM PDT

​លោកករុណា ​ពេជ្រ
រាជធានីភ្នំពេញ ៖ ​រូបភាព​វីដេអូ​ឃ្លីប​នេះ គឺ​​បង្ហាញពី​​ករុណា ​ពេជ្រ ​ឡើង​​ច្រៀង​លើ​ឆា​ក​តន្ត្រី​​ទូរទស្សន៍ CTN ក្នុង​កម្ម​វិធី​តន្ត្រីថ្ងៃអាទិត្យ ​ដោយ​ច្រៀង​បទ «ស្មារតី​យុវជន» ។ តាម​ប្រភពព័ត៌​មាន​បង្ហាញថា ករុណា​ ពេជ្រ ​ច្រៀង​បទ​ស្មារតី​យុវជន​លើ​ឆាក​តន្ត្រី​​​ចំពោះ​មុខ​អ្នក​ទស្សនា​​រាប់​រយ​នាក់ និង​ចំពោះ​មុខ​​ទូរ​ទស្សនិក​ជន​​រាប់​ម៉ឺន​នៅតាម​គេហដ្ឋាន​​នោះ គឺករុណា​ពេជ្រ​គ្រាន់តែ​ហើប​មាត់​​ម្ហបៗ​ធ្វើ​​ត្រាប់​តាម

ស្ត្រី​បី​កូន​តូច​ជិះ​ម៉ូតូ​ឌុប​កៀរ​ជា​មួយ​រ៉ឺម៉ក​ដឹក​ស៊ីម៉ងត៍​របួស​បែក​ក្បាល​ជង្គង់​

Posted: 22 Apr 2013 11:00 PM PDT

ស្ត្រី​បី​កូន​តូច​ជិះ​ម៉ូតូ​ឌុប​កៀរ​ជា​មួយ​រ៉ឺម៉ក​ដឹក​ស៊ីម៉ងត៍​របួស​បែក​ក្បាល​ជង្គង់​
ខេត្ត​កំពង់​ឆ្នាំង​ ៖​ ស្ត្រី​សរសៃ​ខ្ចី​ម្នាក់​បាន​រង​របួស​បែក​ក្បាល​ជង្គង់​ខាង​ឆ្វេង​ដោយ​សារ​ជិះ​ម៉ូតូ​ឌុប​ទៅ​កៀរ​ជា​មួយ​រ៉ឺម៉ក​ដឹក​ស៊ីម៉ងត៍​ កាល​ពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២១ មេសា នៅ​ចំណុច​ភូមិ​ចុង​កោះ​ សង្កាត់​កំពង់​ឆ្នាំង​ ក្រុង​កំពង់​ឆ្នាំង​ ខណៈ​ស្ត្រី​រូប​នោះ​បី​កូន​ខ្ចី​អាយុ​ទើប​បាន​៦​ខែ​ជិះ​ម៉ូតូ​ឌុប​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ទោះ​ជា​យ៉ាង​ណា​កូន​តូច​អាយុ​៦​ខែ​មិន​មាន​រង​របួស​ទេ​ ។ ស្ត្រី​រង​គ្រោះ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!