Koh Santipheap Daily

Koh Santipheap Daily


អង្គ​ការ​សម្ព័ន្ធ​ដើម្បី​សុវត្ថិ​ភាព​ចរា​ចរណ៍​ ៖ បើ​មិន​មាន​វិធាន​ការ​ច្បាស់​លាស់​ អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កើន​ឡើង​ដល់​2,4លាន​នាក់​នៅ​ឆ្នាំ​2030

Posted: 24 Apr 2013 01:30 AM PDT

ទិដ្ឋភាព​នៅក្នុងពិធីប្រជុំបណ្តាញ​សុវត្ថិភាពចរាចរណ៍ផ្លូវគោក
រាជធានីភ្នំពេញ​ ៖​ អង្គ​ការ​សម្ព័ន្ធ​ដើម្បី​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក​ បាន​រៀប​ចំ​កិច្ច​ប្រជុំ​បណ្តាញ​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក​ប្រចាំ​ត្រី​មាស​ទី​៣​ នៅ​មជ្ឈ​មណ្ឌល​សហ​ប្រតិបត្តិ​ការ​កម្ពុជា​-ជប៉ុន​ កាល​ពី​ថ្ងៃ​ទី​២៣​ មេសា​ ។ កិច្ច​ប្រជុំ​នោះ​មាន​អ្នក​ចូល​រួម​ជិត​៥០​នាក់​ មក​ពី​បណ្តា​អង្គ​ការ​ សាកល​វិស័យ​ និង​វិស័យ​ឯក​ជន​មួយ​ចំនួន​ទៀត​មាន​ទាំង​ក្រុម​ហ៊ុន​ និង​ធនា​គារ​ផង​ ។

បាក់​ដី​នៅ​ខេត្ត​ហ្គី​ហ៊្សូ​ចិន​ស្លាប់​11​នាក់​​

Posted: 24 Apr 2013 01:19 AM PDT

ទិដ្ឋ​ភាព​នៃ​ការ​បាក់​ដី​
មជ្ឈ​មណ្ឌល​សង្គ្រោះ​បន្ទាន់​មូល​ដ្ឋាន​រាយ​​​ការណ៍​ថា តុល្យ​ការ​​នៃ​ការ​បាក់​ដី​​ ដែល​​កើត​មាន​កាល​ពី​យប់​ថ្ងៃ​ទី​២២ មេសា​កន្លង​មក​នេះ​ នៅ​​ខេត្ត​ហ្គី​ហ៊្សូ ភាគ​និរតី​​ចិន ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​១១​នាក់ ក្រោយ​រក​ឃើញ​សាក​សព​មនុស្ស​២​នាក់​ទៀត​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២៤ មេសា ។

ចិន ៖ ស្លាប់​21​នាក់​ រួម​ទាំង​ប៉ូលិស​ក្នុង​អំពើ​ហិង្សា​នៅ​ XINJIANG ​

Posted: 24 Apr 2013 01:17 AM PDT

ប៉ូលិស​ចិន​កំពុង​ដើរ​ល្បាត​
អាជ្ញា​ធរ​​រាយ​​​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៤ មេសា​ថា មនុស្ស​យ៉ាង​តិច​២១​នាក់​ ក្នុង​នោះ​រួម​មាន​ទាំង​ប៉ូលិស​ផង​ បាន​ត្រូវ​ស្លាប់​ក្នុង​អំពើ​ហិង្សា​ទាំង​ឡាយ​ដែល​កើត​មាន​កាល​ពី​ថ្ងៃ​ទី​២៣ មេសា ក្នុង​តំបន់​ XINJIANG ដែល​តែង​​កើត​មាន​​​ភាព​វឹក​វរ ។លោក​កាវ អ្នក​ទទួល​ខុសត្រូវ​ម្នាក់​នៃ​ស្រុក​ BARCHUK នៃ​​តំបន់​ XINJIANG មាន​ពួក​អ៊ិស្លាម​ភាគ​ច្រើន​​ នា​ភាគ​ខាង​​​លិច​ចិន​ថ្លែង​ថា សរុប​មនុស្ស​២១​

ចិន​នឹង​បំពាក់​ដោយ​នាវា​ផ្ទុក​យន្ត​ហោះ​ទី​2​មួយ​ទៀត​​

Posted: 24 Apr 2013 01:16 AM PDT

នាវា​ផ្ទុក​យន្ត​ហោះ​ទី​មួួយ​របស់​ចិន​
លោក​SONG HUE ជន​លេខ​២​នៃ​កង​ម៉ា​រីន​ចិន​អះ​អាង​កាល​ពី​ថ្ងៃ​ទី​​​២៣ មេសា​ថា ប្រទេស​ចិន​​នឹង​មាន​នាវា​​ផ្ទុក​យន្ត​ហោះ​ទី​២​មួយ​ទៀត ដែល​ធំ​ជាង​​នាវា​ផ្ទុក​យន្ត​ហោះ​ទី​មួយ ។ក្នុង​ពិធី​មួយ​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​មាន​វត្ត​មាន​នៃ​សេនា​នុ​ព័ន្ធ​បរ​ទេស​ នាយ​សេនា​ធិការ​រង​នៃ​កង​ម៉ារីន​ចិន​រូប​នេះ​បញ្ជាក់​ថា​ នាវា​ផ្ទុក​យន្ត​ហោះ​មួយ​​ទៀត​​​ដែល​យើង​ត្រូវ​ការ​ នឹង​ជា​​នាវា​កាន់​តែ​ធំ​ ហើយ​អាច​ផ្ទុក​យន្ត​

ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ឌុប​កូន​ទៅ​សាលា​រៀន​ត្រូវ​រ៉ឺម៉ក​ម៉ូតូ​កៀរ​រង​របួស​ធ្ងន់​ធ្ងរ​

Posted: 24 Apr 2013 01:15 AM PDT

ម៉ូតូរ៉ឺម៉ក​ដែល​កៀរ​ម៉ូតូ​ស្ត្រីរងគ្រោះ
រាជធានីភ្នំពេញ​ ៖​ ស្ត្រី​ម្នាក់​បាន​រង​របួស​ធ្ងន់​ធ្ងរ​ ត្រូវ​រថយន្ត​សង្គ្រោះ​៧១១​របស់​មន្ទីរ​ពេទ្យ​កង​ពល​តូច​លេខ​៧០​ដឹក​ទៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​ បន្ទាប់​ពី​ស្ត្រី​រូប​នោះ​ត្រូវ​រ៉ឺម៉ក​ម៉ូតូ​មក​កៀរ​ ខណៈ​កំពុង​ជិះ​ម៉ូតូ​ត្រឡប់​ពី​ឌុប​កូន​ទៅ​សាលា​រៀន​ទៅ​ផ្ទះ​វិញ​ ។ ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នោះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៣ មេសា​ នៅ​លើ​កំណាត់​ផ្លូវ​ព្រៃ​

សន្និ​បាត​​បូក​​សរុប​ការងារ​កសិ​កម្ម រុក្ខា​ប្រមាញ់​ និងនេសាទ​ឆ្នាំ​២០១២-២០១៣

Posted: 24 Apr 2013 01:12 AM PDT

ពិធីសន្និបាត​បូក​សរុប​ការ​ងារ​
រាជធានីភ្នំពេញ ៖ នៅក្រសួង​កសិ​កម្ម រុក្ខា​ប្រមាញ់ និងនេសាទ​នៅព្រឹក​ថ្ងៃទី​២៤ មេសា ២០១៣ ​បាន​រៀបចំ​សន្និ​បាត​​​បូក​សរុប​ការងារ​កសិ​កម្ម រុក្ខា​ប្រមាញ់ និងនេសាទ​សម្រាប់​ឆ្នាំ​​២០១២-២០១៣ ​និង​លើក​ទិស​ដៅសម្រាប់​ឆ្នាំ​២០១៣-២០១៤ ​ដែលមាន​ការអញ្ជើញ​ចូល​រួម​ពី​សំណាក់​​តំណាង​មន្ទីរ​កសិ​កម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​ពី​បណ្តា​ខេត្ត​នានា​​​នៅទូទាំង​​ព្រះរាជា​​ណា​​ចក្រ​កម្ពុជា និង​មាន​ការអញ្ជើញ​

​លោកតា​អាយុ​៨១​ឆ្នាំ មានជំងឺ​​​ប្រកាច់​ដួល​ផ្កាប់​មុខ​ចូល​ចង្ក្រាន​​រលាក​រលួយ​

Posted: 24 Apr 2013 01:09 AM PDT

លោកតា​រងគ្រោះ​ត្រូវបាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​
​ខេត្តព្រៃវែង ៖ ​លោកតា​អាយុ​៨១​ឆ្នាំ​ទៅហើយ​ព្រឹក​ឡើង​ឃ្លាន​បបរ​ពេក​បាន​ដើរ​ទៅ​អាំង​ត្រី​ ខណៈ​​ពេល​កំពុងតែ​អង្គុយ​​អាំង​ត្រី ស្រាប់តែ​​ជំងឺ​ប្រកាច់​រើ​ឡើង​ធ្វើ​ឱ្យ​ដួល​ផ្កាប់​មុខ​ចូល​​ក្នុង​ចង្ក្រាន​​ឆេះរលាក​រលួយពេញ​ផ្ទៃ​មុខ ក និងដៃ ។ ​ហេតុការណ៍​នេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​​២៣ មេសា ២០១៣ នៅក្នុង​ភូមិ​ពាម​អំបិល ឃុំ​រាប ស្រុក​ពារាំង ​។

សេចក្តី​​ជូនដំណឹង​​​ស្តីពីការ​ជួបជុំ​អតីត​​សិស្សវិទ្យា​ល័យ​​ព្រះស៊ី​សុវត្ថិ​ គណៈ​​នាយក​នៃវិទ្យា​ល័យព្រះ​ស៊ី​សុវត្ថិ​ (អតីត​​វិទ្យា​ល័យ​​ភ្នំដូនពេញ​)

Posted: 24 Apr 2013 01:03 AM PDT

រាជ​ធានីភ្នំពេញ ៖ មានកិត្តិយស​សូមជំរាបជូនឯកឧត្តម អ្នក​ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នក​នាងកញ្ញា ទាំងអស់​ដែល​ជា​អតីត​សិស្ស​វិទ្យាល័យព្រះស៊ី​សុវត្ថិ (អតីតវិទ្យាល័យភ្នំដូនពេញ) មេត្តា​ជ្រាបថា លោកបណ្ឌិត​ហ៊ុន ម៉ាណែត រួមជាមួយ​អតីត​សិស្ស​វិទ្យា​ល័យព្រះ​ស៊ីសុវត្ថិ (អតីតវិទ្យា​ល័យភ្នំដូនពេញ) បានផ្តួចផ្តើមរៀប​ចំកម្មវិធី «ពិធីជួបជុំអតីតសិស្សវិទ្យាល័យ​ព្រះស៊ីសុវត្ថិ (អតីត​

ប្រជា​ពល​រដ្ឋ​នៅ​ស្រុក​កំពង់​ស្វាយ​ចំនួន​251​គ្រួសារ​ទទួល​បាន​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី

Posted: 24 Apr 2013 01:00 AM PDT

លោក​ជា​ ចាន់​តូ​ ក្នុងពិធីចែកប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី
ខេត្ត​កំពង់ធំ​ ៖​ ការ​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ជូន​ប្រជា​ពល​រដ្ឋ​ចំនួន​២៥១​គ្រួសារ​ នៅ​ភូមិ​ភ្លង​ និង​ភូមិ​ឈើ​ទាល​ ឃុំ​ត្បែង​ ស្រុក​កំពង់​ស្វាយ​ បាន​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​២២​ មេសា ក្រោម​អធិបតី​ភាព​លោក​ជា ចាន់​តូ​ អនុ​ប្រធាន​ទី១​ក្រុម​ការ​ងារ​ចុះ​ជួយ​ខេត្ត​កំពង់​ធំ​ និង​ជា​ទេសា​ភិបាល​ធនា​គារ​ជាតិ​នៃ​កម្ពុជា​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​

ក្រុម​គ្រូពេទ្យ​​ស្ម័គ្រ​ចិត្ត​មក​ពីអូស្ត្រាលី​​ផ្តល់​ថ្នាំ​ពេទ្យ​ឥតគិត​​ថ្លៃ​​ជូន​ប្រជាពលរដ្ឋ​សង្កាត់​ស្ទឹង​មានជ័យ​

Posted: 24 Apr 2013 12:52 AM PDT

​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​​អូស្ត្រាលី​មក​ផ្តល់​ថ្នាំ​ពេទ្យ​ឥត​ថ្លៃ​ជូន​ប្រជា​ពលរដ្ឋ​
រាជធានីភ្នំពេញ ៖ តាមរយៈ​​លោក​ឧកញ៉ា​ ឃី ពៅ ក្រុម​​គ្រូពេទ្យ​​ស្ម័គ្រ​ចិត្ត​នៃ​​គ្រឹស្ត​​សាសនា ប្រទេស​អូស្ត្រាលី ​ដែល​មាន​ឈ្មោះ​ Impact Nations សហការ​ជាមួយ​អង្គ​ការ Teen Challenge នៅ​កម្ពុជា ​នា​ព្រឹកថ្ងៃទី​២៤ មេសា ២០១៣ ​បាន​នាំយក​អំណោយជា​​​ថ្នាំ​ពេទ្យ​​ទៅ​ចែក​ជូន​ប្រជា​ពល​រដ្ឋ​រស់​នៅក្នុងសង្កាត់​ស្ទឹងមានជ័យ ​​។ ពិធី​នេះ​ធ្វើ​​នៅ​ក្នុង​ភូមិ​​គ្រឹះ ​របស់​លោក​ឧកញ៉ា ​ឃី ពៅ ​ក្នុងសង្កាត់​ស្ទឹងមានជ័យ ​​

បុរស​ស្រវឹង​ជិះ​ម៉ូ​តូ​ពេល​យប់​បុក​គោ​យន្ត​ពី​ក្រោយ​ដួល​ស្លាប់​

Posted: 24 Apr 2013 12:45 AM PDT

គោយន្ត​ដែល​ត្រូវ​ជនរងគ្រោះ​ជិះបុក
ខេត្ត​បាត់​ដំបង​ ៖ យុវ​ជន​ម្នាក់​ជិះ​ម៉ូ​តូ​ចេញ​ពី​កន្លែង​ផឹក​ស៊ី​ទំនង​ជា​ស្រវឹង​ បានជ្រុល​ទៅ​បុក​កន្ទុយ​រឺ​ុ​ម៉ក​គោ​យន្ត​កន្ត្រៃ​ពី​ក្រោយ​ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ កាល​ពី​យប់​ថ្ងៃ​ទី​២២​ មេសា​ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​ភូមិ​ព្រៃ​តូច​ ឃុំ​ព្រៃ​តូច​ ស្រុក​មោង​ឫស្សី​ ។

សមុទ្រ​ភ្លើង​នៅ​ប្រទេស​រុស្សុី​ថត​បាន​ដោយ​កម្រ​

Posted: 24 Apr 2013 12:41 AM PDT

​
សារព័ត៌មាន​បរទេស​ កាលពី​ថ្ងៃ​ទី​២២​ មេសា​ផ្សាយ​ថា​ លោក​លីអាត​ម៉ៃ​ឡា​ និង​លោក​អង់​ដ្រេ​ ជាង​ថត​ជន​ជាតិ​រុស្សុី​បាន​ថត​រូប​ភាព​ដ៏​កម្រ​ដោយ​ភាព​ក្លា​ហាន​ គឺ​រូប​ភាព​«សមុទ្រ​ភ្លើង​»​ពី​កំអែ​ភ្នំភ្លើង​ហូរ​ធ្លាក់​ទៅ​ក្នុង​ទន្លេ​តាម​រយៈ​ការ​ផ្ទុះ​ភ្នំភ្លើង​ក្បែរ​ឈូង​សមុទ្រ​កាំ​សេត​កា​ ស្ថិត​នៅ​ភាគ​ខាង​កើត​ប្រ​ទេស​រុស្សុី​ កាល​ពី​យប់​ថ្ងៃ​ទី​២៧ វិច្ឆិកា​ ២០១២ ​។​

ស៊ុន ស្រីពេជ្រ ប្តូររថយន្ត​ថ្មី​

Posted: 24 Apr 2013 12:40 AM PDT

នាង​ស៊ុន ស្រីពេជ្រ ​
រាជធានីភ្នំពេញ ៖ ទើបតែ​ហឺហាជា​មួយ​រថយន្ត​ម៉ាក​​ឡិចស៊ីស ​តម្លៃ​ជាង​មួយ​ម៉ឺន​ដុល្លារ​មិន​​ទាន់​បាន​ប៉ុន្មាន​ផង​ ស្រាប់​តែ​ថ្មីៗ​នេះ​ម្ចាស់​បទ​ «សម្រស់​ស្ទឹង​តាតៃ» នាង​ស៊ុន ស្រីពេជ្រ ​បាន​ស្រាក់​លុយ​​គ្នា​ជា​មួយ​ឪពុក​របស់​នាង គឺនាយ សង់​ស៊ីស ​ដើម្បី​បង្កើន​ភាព​ហឺហា​​បន្ថែម​ទៀត​តាម​រយៈ​ការ​ប្តូរ​រថយន្ត​ថ្មី​ដែល​មានតម្លៃ​ជិត​៣​ម៉ឺន​ដុល្លារ​​អាមេរិក ។

បុរសម្នាក់​ត្រូវ​រថយន្ត​ហ៊ីយ៉ាន់ដាយកិន​ខ្ទេច​មួយ​កំណាត់​ខ្លួន​

Posted: 24 Apr 2013 12:36 AM PDT

សពជនរងគ្រោះស្លាប់​យ៉ាងអាណោចអាធ័ម
ខេត្ត​​បន្ទាយមានជ័យ ៖ ហេតុការណ៍​ដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលមានមនុស្សកកកុញនាំគ្នាឈរមើល​បង្ក​ឲ្យរាំងស្ទះចរា​ចរណ៍​ ដោយ​មាន​បុរស​​ម្នាក់បានរត់តោងរថ​យន្តបណ្តាលឲ្យរបូតដៃធ្លាក់ត្រូវ​កង់រថយន្តខាងក្រោយផ្នែកខាងឆ្វេង​ជាន់កិនខ្ទេច​មួយ​​កំណាត់​ខ្លួន​ស្លាប់ភ្លាមៗ​​នៅនឹងកន្លែង​​គួរឲ្យ​រន្ធត់ ។

ពស់​ពព្លាក់​ចឹក​គ្រូ​ពេទ្យ​សង្គ្រោះ​​ផុត​ពី​​គ្រោះ​ថ្នាក់​ដល់​ជី​វិត​

Posted: 24 Apr 2013 12:30 AM PDT

ជនរងគ្រោះ​ដែល​ត្រូវពស់ចឹក​កំពុង​ត្រូវ​បាន​ជួយសង្គ្រោះ
ខេត្ត​កំពត​ ៖ បុរស​ចំណាស់​ជា​អ្នក​ធ្វើ​ចម្ការ​ម្នាក់​បាន​ត្រូវ​ពស់​​ពព្លាក់​​ចឹក​ចំ​ក​ដៃ​ខាង​ស្តាំ​បណ្តាល​ឱ្យ​ពិស​ជ្រាប​ចូល​ចុក​ចាប់​យ៉ាង​ខ្លាំង​ កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នា​ទី​ព្រឹក​ថ្ងៃ​​ទី​២១​ មេសា​ ខណៈ​គាត់​កំពុង​ប្រមូល​សំរាម​​ដុត​នៅ​ក្នុង​ចម្ការ​ពោត​ស្ថិត​ក្នុង​ភូមិ​ទួល​ ឃុំ​ល្បើក​ ស្រុក​ឈូក​ ​។

តូចចិត្ត​​ប្រពន្ធ​ស្តីបន្ទោស​​ពេល​ស្រវឹង​ប៉ុន​ប៉ង​ចង.ក​សម្លាប់​ខ្លួន​ចង់​​ឱ្យ​​ប្រពន្ធ​​អាណិត​

Posted: 24 Apr 2013 12:27 AM PDT

រាជធានីភ្នំពេញ ៖ មាន​ហេតុការណ៍​ភ្ញាក់​ផ្អើល​មួយ​បាន​កើតឡើង​ទាំង​យប់​ដោយ​សារតែមាន​បុរស​ចំណាស់​ម្នាក់​តូចចិត្ត​​ប្រពន្ធ​ស្តី​បន្ទោស​បន្តិច​បន្តួច​​បាន​យក​ក្រមា​មួយ​រត់​ចេញពី​ផ្ទះ​សំដៅឡើង​ដើម​ឈើ​ប៉ុន​ប៉ង​ចង.ក​សម្លាប់​ខ្លួន​ ប៉ុន្តែ​ត្រូវអ្នក​ជិត​ខាង​នាំគ្នា​ដេញ​តាម​ចាប់​ទាន់ ។ បន្ទាប់​មក​ប៉ូលិស​បាន​ចុះ​ទៅ​កាន់​ទីនោះ​ធ្វើការ​សួរនាំ​ត្រូវ​បាន​បុរស​​នោះ​ប្រាប់ថា គាត់​ធ្វើ​បែប​នេះ​​គ្រាន់តែ​លេង​សើច​ចង់​ឱ្យ​ប្រពន្ធ​

ក្រុង​​ញូវ​យ៉ក​​គ្រោង​បង្កើន​អាយុ​អ្នក​អាច​ជក់​បារី​បាន​​

Posted: 24 Apr 2013 12:26 AM PDT

ក្រុង​​ញូវ​យ៉ក​​គ្រោង​បង្កើន​អាយុ​អ្នក​អាច​ជក់​បារី​បាន​​
AFP កាល​​​ពី​ថ្ងៃ​ទី​២៤ មេសា​ ផ្សាយ​ថា ​ញូវ​យ៉ក​នឹង​ក្លាយ​ជា​ទីក្រុង​ដ៏​ធំ​លើក​ដំបូង​របស់​អាមេ​រិក​ ដែល​បង្កើន​​អាយុ​អ្នក​​ទិញ​បារី​ពី​១៨​​ឆ្នាំ​ទៅ​២១​ឆ្នាំ​​ ។ នៅ​ថ្ងៃ​ទី​២ ឧសភា សភា​ក្រុង​ញូវ​យ៉ក​ ត្រៀម​អនុ​ម័ត​លើ​សំណើ​បង្កើន​អាយុ​អ្នក​ទិញ​បារី​ដែល​ទទួល​​ការ​គាំ​ទ្រ​ពី​លោក​ស្រី​គ្រី​ស្ទីន​ គ្វីន ជា​ប្រធាន​សភា​ ដែល​គ្រោង​ចូល​​ប្រកួត​ប្រជែង​​តំណែង​ជា​ចៅ​ហ្វាយ​ក្រុង ។ លោក​ស្រី​គ្វីន​​​ថ្លែង​ថា ការ​បង្កើន​

ប្រជាពលរដ្ឋ​៤៦​​គ្រួសារ​នៅខេត្ត​កំពង់ធំ​ លើក​គ្នា​​មកភូមិ​​គ្រឹះ​សម្តេចតេជោ​សុំ​ជួយ​អន្តរាគមន៍​

Posted: 24 Apr 2013 12:17 AM PDT

ប្រជាពលរដ្ឋ​ដែល​លើក​គ្នា​មក​​សុំ​ជួយ​អន្តរាគមន៍ពី​សម្តេច​តេជោ
រាជធានីភ្នំពេញ ៖ ​ប្រជាពលរដ្ឋចំនួន​៤៦​គ្រួសារ​តំណាង​ឱ្យ​​១៦៣គ្រួសារ​រស់​នៅ​ភូមិ​ខោស ឃុំ​ទំរីង ​និងភូមិ​រំចេក ឃុំ​សុចិត្រ ​ស្រុក​សណ្តាន់ ​ខេត្ត​កំពង់ធំ ​បាន​លើក​គ្នា​មក​ដល់​រាជធានី​ភ្នំពេញ​កាលពីវេលាម៉ោង​​​​៦​ល្ងាចថ្ងៃទី​២៣ មេសា ២០១៣ ​ក្នុងគោល​បំណង​មក​ភូមិ​គ្រឹះសម្តេច​​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ដោះ​ស្រាយ​ទំនាស់​ដ​ីធ្លី​ដែល​គាត់​អះអាង​ថា ត្រូវ​​បាន​ក្រុម​

សណ្ឋា​គារ​លំដាប់​ផ្កាយ​5​ចាប់​ផ្តើម​ពង្រឹង​អនាម័យ​និង​សុខ​ភាព​បុគ្គ​លិក​

Posted: 24 Apr 2013 12:15 AM PDT

បុគ្គលិកស​ណ្ឋាគារ​កំពុង​ចាក់ថ្នាំការពារដើម្បីសុខភាព​ និងអនាម័យ
ខេត្ត​សៀម​រាប​ ៖ ក្នុង​ស្មា​រតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ទៅ​លើ​ផ្នែក​អនា​ម័យ​ និង​សុខ​ភាព​ អ្នក​គ្រប់​គ្រង​សណ្ឋា​គារ​លំដាប់​ផ្កាយ​៥​ Victoria Angkor Resort & Spa​ បាន​ចាប់​ផ្តើម​អនុវត្ត​ផែន​ការ​ចាក់​វ៉ាក់​សាំង​ប្រឆាំង​វី​រ៉ុស​ថ្លើម​ប្រភេទ​ B&C ព្រម​ទាំង​ធ្វើ​តេស្ត​ឈាម​រក​ជាតិ​ស្ករ​ក្នុង​ឈាម​​ដល់​បុគ្គ​លិក​បម្រើ​ការ​ផ្នែក​ជ​ួរ​មុខ​របស់​ខ្លួន​ ដែល​ងាយ​នឹង​​ចម្លង​វី​រ៉ុស​ប្រភេទ​នេះ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ។

សុខ សោម៉ាវត្តី ភ័យអរៗ​

Posted: 24 Apr 2013 12:12 AM PDT

អ្នកនាងសុខ សោម៉ាវត្តី  និង​ស្វាមី
រាជ​ធានីភ្នំពេញ ៖  អតីត​តារា​សម្តែង និងជា​ពិធីការិនីរូបស្រស់​​សោភា ​ប្រចាំ​ស្ថានីយទូរទស្សន៍​​បាយ័ន អ្នកនាង​សុខ សោ​ម៉ាវត្តី ​កំពុង​តែ​ជិត​ក្លាយ​​ខ្លួន​ជាម្តាយ​គេនៅក្នុង​ខែ​មិថុនាខាងមុខនេះហើយ ។តារាស្រី​ដែលធ្លាប់មាន​ឈ្មោះល្បីតាមរយៈ​​ការសម្តែងរឿង «ភូមិ​ខ្ញុំ​ស្រស់ឆើត​ឆាយ» សុខ សោម៉ាវត្តី ត្រូវបាន​គេចាត់ទុកថា ជាតារាស្រី ដែល​មាន​សំណាងជាងគេ ដោយក្រោយ​ពីនាងរៀប​ការរួចនាង

ហ៊ីយ៉ាន់ដាយ​របស់​ក្រុម​ហ៊ុន​​ចិន​វារីអគ្គិសនី​​ទឹក​ឈូ​ដឹក​​កម្ម​ករ​បុក​ម៉ូតូ​​សង់​កូរ៉េ​​ស្លាប់​ប្តី ប្រពន្ធ​រង​របួស​ធ្ងន់

Posted: 24 Apr 2013 12:07 AM PDT

ស្ត្រីរងគ្រោះ​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​
ខេត្តកំពត ៖ មាន​​ហេតុការណ៍​គ្រោះថ្នាក់​ចរា​ចរណ៍​មួយ​បានកើត​ឡើងដែល​​បង្ក​ឡើង​ដោយ​រថយន្ត​កូរ៉េ​ម៉ា​ក​ហ៊ីយ៉ាន់ដាយ​ ចំណុះ​២​តោន​​​របស់​​ក្រុម​ហ៊ុន​​វារីអគ្គិសនី​​កំចាយ​បាន​បុក​ម៉ូតូ​​សង់​កូរ៉េ​ជិះ​​២​នាក់​ប្តី​​-ប្រពន្ធ​ឌុប​គ្នា​ទៅធ្វើ​​ចំការ​​នៅចំណុច​ភូមិ​ខាង​ក្រោម​ទំនប់ ឆៀង​ខាង​ត្បូង​នៃ​ទំនប់​វារីអគ្គិសនី​ បណ្តាល​ឱ្យ​​បុរស​ជា​ប្តីស្លាប់ ពេលដឹកមក​មន្ទីរពេទ្យ​ដល់​ពាក់​កណ្តាល​ផ្លូវ រីឯ​​ស្ត្រី​​ជា​ប្រពន្ធ​រងរបួសធ្ងន់​ត្រូវបាន​

អគារ​សិក្សា​ថ្មី​នៅ​ខេត្ត​ព្រៃ​វែង​តំណាង​​ឱ្យ​ផ្នែក​​មនុស្ស​ធម៌​របស់​សហរដ្ឋ​អាមេរិក​

Posted: 24 Apr 2013 12:00 AM PDT

ខេត្ត​ព្រៃ​វែង ៖ ថ្ងៃ​ទី​២៣ មេសា លោក William E.Todd ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ បាន​ធ្វើ​​ជា​អធិបតី​ក្នុងពិធី​បញ្ចប់​ការ​សាង​សង់​​អគារ​​សិក្សា​ថ្មី​នៃ​វិទ្យាល័យ​​​ព្រះ​អង្គ​ដួង​នៅ​ក្នុង​​ទី​រួម​​ខេត្ត​ព្រៃវែង ។ ទី​ភ្នាក់​​ងារ​​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​អភិ​វឌ្ឍន៍​​​អន្តរជាតិ (USAID) បាន​​កសាង​​សាលា​នេះ​ក្នុង​​ទសវត្ស​ឆ្នាំ១៩៥០ ប៉ុន្តែ​សាលានេះ​បាន​ទទួល​​​រង​ការ​​​ខូច​​ខាត​យ៉ាង​ដំណំ​ក្នុង​អំឡុង​សង្គ្រាម​

បារាំង​អនុ​ម័ត​ការ​រៀប​​ការ​សម្រាប់​ពួក​អ្នក​​រួម​ភេទ​ដូច​គ្នា​​

Posted: 23 Apr 2013 11:59 PM PDT

ទិដ្ឋ​ភាព​​អប​អរ​សាទរ​ក្នុង​សភា​ក្រោយ​ការ​អនុ​ម័ត​ច្បាប់​នេះ 
សភា​បារាំង​កាល​ពី​ថ្ងៃ​ទី​២៣ ​មេសា បាន​អនុ​ម័ត​ច្បាប់​អនុ​ញ្ញាត​​ឱ្យ​ពួក​រួម​ភេទ​ដូច​គ្នា​រៀប​ការ​ និង​​សុំ​កូន​ចិញ្ចឹម​​ ធ្វើ​​ឱ្យ​បារាំង​ក្លាយ​ជា​ប្រទេស​ទី​១៤​លើ​ពិភព​លោក​​ ដែល​ទទួល​​ស្គាល់​សិទ្ធិ​រៀប​ការ​របស់​ពួក​អ្នក​រួម​ភេទ​ដូច​គ្នា ។ក្រោយ​ការ​ជជែក​ដេញ​ដោល​គ្នា​អស់​​រយៈ​ពេល​១៣៦​ម៉ោង​និង​៤៥​នាទី​​មក សភា​បារាំង​បាន​អនុ​ម័ត​គម្រោង​ច្បាប់​នេះ​ ដែល​​បើក​​ផ្លូវ​ឱ្យ​គូ​ស្នេហ៍​រួម​ភេទ​ដូច​គ្នា​រៀប​ការ​ក្នុង

ទុស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះឈើ​អស់​៣​ខ្នង​ទាំងស្រុង​

Posted: 23 Apr 2013 11:54 PM PDT

ផ្ទះ​ដែល​ឆេះ​ហ្មត់​គ្មានសល់​
ខេត្តតាកែវ ៖ ​ផ្ទះឈើ​ប្រក់​​ក្បឿង​ចំនួន​៣​ខ្នង​ត្រូវបាន​អគ្គិភ័យ​​ឆាបឆេះអស់​ទាំងស្រុង​រួមជា​មួយ​ទ្រព្យ​សម្បត្តិ​​ដោយ​មិន​មាន​រ​ថយន្ត​ពន្លត់​អគ្គិភ័យ​​ ឬប្រជា​ពលរដ្ឋរស់​នៅ​ជិត​ខាងណា​ជួយ​ពន្លត់​​ទាន់ឡើយ បើ​ទោះ​បីជា​ប្រជា​ពលរដ្ឋ​ខំ​ប្រឹង​​ដង​ទឹក​យក​ទៅ​ជួយ​ពន្លត់​​ក៏ដោយ ខណៈ​ពេល​ដែល​អ្នក​រស់​នៅ​ក្នុង​ភូមិ​​ និង​ម្ចាស់​ផ្ទះ​កំពុង​តែ​លង់​លក់​ក្នុង​ដំណេក​ ហើយ​ក្នុងចំណោម​​ផ្ទះទាំង​​៣​ខ្នង​នោះ​មាន១​ខ្នង​បាន​

ម្ចាស់​ផ្ទះ​ឃើញ​​ជន​សង្ស័យ​​​លប​ឡើង​​តាម​របងប្តឹង​​សមត្ថ​កិច្ច​​​រក​អត់​ឃើញ​

Posted: 23 Apr 2013 11:45 PM PDT

ម្ចាស់​ផ្ទះ​ឃើញ​​ជន​សង្ស័យ​​​លប​ឡើង​​តាម​របងប្តឹង​​សមត្ថ​កិច្ច​​​រក​អត់​ឃើញ​
រាជធានីភ្នំពេញ ៖ កាល​ពី​វេ​លា​ម៉ោង​​១០​និង​១០​នាទី​​យប់​ថ្ងៃ​ទី​២២ មេសា ​នៅ​ផ្ទះ​​​លេខ​៣២ ផ្លូវ​​លេខ​៤៦៨ ក្រុម​៧ ភូមិ​១ សង្កាត់​ទួល​​ទំពូង​​ទី​២ ខណ្ឌ​​ចំការ​មន ម្ចាស់​​ផ្ទះ​បាន​​ប្រទះ​ឃើញ​​​​​ជន​សង្ស័យ​​ម្នាក់​​​ឡើង​តាម​​​របង​ទៅ​ជាន់​​ខាង​លើ​​ដើម្បី​​​លួច​របស់​​របរ ​ក៏​​​​ប្តឹងសមត្ថ​កិច្ច​​​​ឱ្យ​ទៅ​​ជួយ​​អន្តរា​គមន៍​​រក​​ជន​​សង្ស័យ ​​​តែ​​រុក​​​រក​​​មិន​ឃើញ​​​​​ស្រមោល​ជន​សង្ស័យ​នោះ​ទេ ។​​

គណ​បក្ស​ប្រជាជន​​កម្ពុជា​បើក​ការ​ដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រួស​ក្រហម​​ជាង​១០​គីឡូ​ម៉ែត្រ​នៅ​ឃុំ​ក្រពើពីរ

Posted: 23 Apr 2013 11:39 PM PDT

លោក​រដ្ឋ​មន្ត្រី​ពិភាក្សា​គ្នា​រឿង​ការ​ស្ថាបនា​ផ្លូវក្រួស​ក្រហម​
ខេត្ត​ពោធិ៍សាត់ ៖ ​កំណាត់​ផ្លូវ​មួយ​ខ្សែ​ប្រវែង​​១១.៥០០​ម៉ែត្រ​តភ្ជាប់​​ពី​ផ្លូវ​បំបែក​​ត្រង់​ចំណុច​​ថ្ម​សំលៀក​​ភូមិ​ក្រពើ​ពី​រ​ក្រោម ឆ្ពោះ​​ទៅ​កាន់​​ភូមិ​ក្រសាំង​ព្នៅ ​ភូមិ​ក្រពើពីរលើ ស្រុក​វាលវែង ​បាន​ធ្វើ​ពិធី​បើក​ការ​ដ្ឋាន​ស្ថាបនា​​ជា​ផ្លូវ​ក្រួស​ក្រហម​​កាលពី​​ថ្ងៃ​ទី​២៣ មេសា ២០១៣ ​ក្រោម​អធិបតី​ភាព​លោក​ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហ​កម្ម​​រ៉ែ និងថាម​ពល ដោយ​​មាន​ការ​ចូលរួម​ពី​សំណាក់​លោក លោក​ជំទាវ​

សន្តិ​សុខ​មួយ​ក្រុម​ផឹក​​ស្រា​អស់​4​ដប​ទាស់​សម្តី​ដេញ​គប់​គ្នា​​យ៉ាង​ក្រពុល​មុខ

Posted: 23 Apr 2013 11:30 PM PDT

បុរសអាវខ្មៅ​ដែលត្រូវគេ​យកដុំថ្មវាយ
រាជធានីភ្នំពេញ ៖ សន្តិសុខ​​​មួយ​ក្រុម​មាន​គ្នា​​​៧​ទៅ៨នាក់ ​បាន​នាំ​គ្នា​អង្គុយ​​ផឹក​ស្រា​អស់​​​៤ដប ​​​​រហូត​​ស្រវឹង​​និយាយ​ឌឺ​ដង​ដាក់គ្នា​​​ ក្លា​​​​យ​​​​​ទៅ​ជា​ការ​​​ទាស់​ពាក្យ​សម្តី ​​​​យក​ដុំ​ថ្ម​​ដេញគប់​​គ្នា​ទៅ​វិញ​ទៅ​មក​​ធ្វើ​ឱ្យ​សន្តិ​សុខ​​​ម្នាក់​​​បែកក្បាល​​ហូរឈាម​​ដេរ​​​អស់​៣៥​ដុល្លារ​​អាមេរិក​​ និង​គប់​​បែក​កញ្ចក់​​ទ្វារ​​ហាង​កាហ្វេ​​យី​ហោ​​​៧០១ទៀត​ ។ ហេតុ​ការណ៍​នេះ​​បានកើត​ឡើង​​​​កាលពី​​វេលា​ម៉ោង​​១០​និង​​១០​នាទី

នាង​អុី​វ៉ា​ណូ​វិច​ឈ្នះជុំបើក​ឆាក​ Porsche Tennis Grand Prix នៅអាល្លឺម៉ង់

Posted: 23 Apr 2013 11:26 PM PDT

កីឡាករ​អង់​គ្លេស​មូ​រ
អតី​ត​កីឡាការិនី​លំ​ដាប់​ទី​១​ពិភព​លោក​អា​ណា អុី​វ៉ា​ណូ​វិច​បាន​ប្រើ​ពេល​ត្រឹម​៧២​​នា​ទី​ប៉ុណ្ណោះ​ដើម្បី​យក​ឈ្នះ​គូ​ប្រ​កួត​ក្នុង​ជុំ​ទី​១​ព្រឹត្តិ​ការណ៍​វាយ​កូន​បាល់ Porsche Tennis Grand Prix។​ ការ​ប្រ​កួត​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ក្នុង​ទី​ក្រុង Stuttgart ​ប្រ​ទេស​អា​ល្លឺ​ម៉ង់​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៣​ មេសា ។​

ថៃ​សាន់ ហ្វឺរី​ បដិ​សេធ​ការ​សុំប្រ​កួត​ជា​លើក​ទី​2 របស់​ស្ទីវ​ ខាន់​នីងហាំ

Posted: 23 Apr 2013 11:24 PM PDT

ការរ​ប្រ​កួត​រវាង​ថៃសាន់ ហ្វឺរី​-ឆ្វេងនិង​ស្ទីវ ខាន់នីង​ហ
សំណើ​សុំ​ប្រ​កួត​សង​សឹក​របស់​កីឡាករ​ប្រ​ដាល់​ទម្ងន់​ធ្ងន់​អា​មេរិក​ស្ទីវ ខាន់​នីង​ហាំ​ ជា​មួយ​កីឡាករ​អង់​គ្លេស​ថៃសាន់ ហ្វឺរី​ ទំ​នង​ជា​មិន​អាច​កើត​ឡើង​បាន​ទេ​ខណៈ​លោក​ភីធ័រ ហ្វឺរី​ ដែល​ជា​ឪពុក​មា​និង​ជា​គ្រូ​បង្ហាត់​របស់​ថៃសាន់ ហ្វឺរី​ បាន​បដិសេធ ។ ​ប្រ​កួត​កាល​ពី​ថ្ងៃ​​អា​ទិត្យ​សប្តាហ៍​មុន​នៅ​លើ​ទឹក​ដី​អា​មេរិក​ ថៃ​សាន់ ហ្វឺរី​ បាន​ផ្តួល​ស្ទីវ​ ខាន់នីង​ហាំ​ ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៧ ។ ប៉ុន្តែ​ខាន់នីង​ហាំ​ បាន

សន្និ​សីទ​លើក​ទី៥ ស្តីពី​តួនាទី​​សភា ដើម្បី​គាំទ្រ​​ការ​អភិ​វឌ្ឍ​តំបន់​ត្រីកោណ​​ចាប់​ផ្តើម​​ហើយ​

Posted: 23 Apr 2013 11:23 PM PDT

ពិធីសន្និសីទ​លើក​ទី៥ ស្តីពី​តួនាទីសភា
ខេត្ត​មណ្ឌលគិរី ៖ សន្និ​សីទ​​លើក​ទី​៥ ស្តីពី​តួនាទី​សភា ដើម្បី​គាំទ្រ​ការ​អភិ​វឌ្ឍ​តំបន់​ត្រី​​​កោណ​​ប្រទេស​បី កម្ពុជា-ឡាវ​-វៀតណាម បាន​ចាប់​ផ្តើម​នៅ​​ព្រឹក​ថ្ងៃទី​២៤ មេសា ២០១៣ ​នៅ​សណ្ឋា​គារ ​អេម៉ារីអូ​មណ្ឌល​គិរី​ នេះ​ហើយ ។ ​ក្នុងអង្គ​សន្និ​សីទ​​មាន​ការ​ចូលរួម​ពី​ភាគីវៀតណាម​ដឹក​នាំ​ដោយ​លោក​ត្រឹង វ៉ាន​ហាំង សមាជិក​គណៈ​​ប្រតិភូ​​ភាគី​ឡាវ​ដឹក​នាំដោយ​លោក​គូ

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!