Koh Santipheap Daily

Koh Santipheap Daily


សម្ពោធ​អគារ​ប៉ុស្តិ៍​រដ្ឋ​បាល​​ចំបក់​​ ​ដែល​សាង​សង់​​អស់​ថវិកា​ជាង​2ម៉ឺន​ដុល្លារ​

Posted: 25 Apr 2013 12:45 AM PDT

ទិដ្ឋភាពក្នុងពិធីសម្ពោធ​អគារ​ប៉ុស្តិ៍​រដ្ឋ​បាល​​ចំបក់​​
ខេត្ត​ក្រចេះ ៖ អគារ​ប៉ុស្តិ៍​រដ្ឋ​បាល​ចំបក់​ដ៏​​​ថ្មី​សន្លាង​មាន​តម្លៃជាង​២​ម៉ឺន​ដុល្លារ ​ដែល​ធ្វើ​ការសាងសង​​​់​​អស់​រយៈ​ពេល​ជិត​៦​ខែ​ ត្រូវ​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ ​កាល​ពី​រសៀល​​ថ្ងៃទី២៣ មេសា ​កន្លង​មក​ ។ អគារ​ប៉ុស្តិ៍​រដ្ឋ​បាល​មួយ​ខ្នង​នេះ មាន​ទី​តាំង​នៅ​ជាប់​មាត់​ទន្លេ​ចំ​កណ្តាល​ទី​​ប្រជុំ​ជន​​ឃុំចំបក់​ ស្ថិត​ក្នុង​ភូមិ​ជ្រោយ​អំពិល​១​ ឃុំចំបក់​ ​ស្រុក​ព្រែក​ប្រសព្វ​ និង​​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើ

ប្រទះឃើញ​គ្រាប់ B41 ចំនួន​៣​គ្រាប់ ពេល​ភ្ជួរ​ដីចម្ការ​

Posted: 25 Apr 2013 12:45 AM PDT

ខេត្ត​បន្ទាយមានជ័យ ៖ គ្រាប់ B41 ចំនួន​៣​គ្រាប់​ត្រូវបាន​ប្រជា​ពលរដ្ឋ​ភ្ជួរ​ដីចម្ការ​ប្រទះ​ឃើញ​ ហើយ​រត់​មក​រាយ​ការណ៍​​ឱ្យ​សមត្ថ​កិច្ច​ ។ ​គ្រាប់​យុទ្ធ​ភណ្ឌ​​មិន​ទាន់​ផ្ទុះ​នេះ ​ត្រូវបាន​គេប្រទះ​ឃើញ​កាល​ពី​វេលាម៉ោង​១០​និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​​២៣ មេសា ២០១៣ ​នៅចំណុច​ដីចម្ការ​​មួយ​កន្លែង​ចម្ងាយ​​៥០០​ម៉ែត្រ​ខាង​​ត្បូង​ភូមិ​តា​ដួល ឃុំ​ផ្គាំ ​ស្រុក​ស្វាយ​ចេក ​។

យុវជនម្នាក់​រៀនបើក​ត្រាក់ទ័រ​ជាន់លើមីនតោន​ផ្ទុះខ្ទេច​ជា​បំណែក

Posted: 25 Apr 2013 12:39 AM PDT

យុវជនម្នាក់​រៀនបើក​ត្រាក់ទ័រ​ជាន់លើមីនតោន​ផ្ទុះខ្ទេច​ជា​បំណែក
ខេត្ត​ប៉ៃលិន ៖ ​គ្រាប់មីនកប់ក្នុងដីដែល​សេសសល់តាំងពី​សម័យសង្គ្រាមនៅតែបង្ក​គ្រោះថ្នាក់ដល់ប្រជាពលរដ្ឋរស់​នៅ​ក្នុងខេត្តប៉ៃ​លិន ជាក់ស្តែងខណៈដែលមានត្រាក់​ទ័រភ្ជួរដីចំការមួយគ្រឿងរបស់មេការ​ស៊ីឈ្នួលភ្ជួរដីឱ្យគេម្នាក់កំពុង​ចតឈប់សម្រាក​​នៅក្នុង​ដីចម្ការ​មួយ​កន្លែងស្រាប់តែ​យុវជនម្នាក់​​បានទៅសុំឡើងជិះរៀនបើកបរម្នាក់​​ឯង ហើយគ្រាន់តែបើកភ្ជួរដី​ចំការបាន​តែពីរ​ទៅ​បីជុំ​

ខឹងទារ​លុយ​ជំពាក់​មិន​បាន ហើយ​ដៀល​អាថោក​ទៀត​កាប់​របួសធ្ងន់​២​នាក់​

Posted: 25 Apr 2013 12:35 AM PDT

ជនដៃដល់
​ខេត្តកំពង់ឆ្នាំង ៖ ​យុវជន​២​នាក់​បាន​រង​របួស​បែក​ក្បាល​​​ដោយ​សារ​ត្រូវយុវជន​ម្នាក់​ទៀត​កាប់​នឹង​កាំបិត​បុ័ង​តោ កាលពីវេលាម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​២៤ មេសា ​២០១៣ នៅក្នុង​តូប​សំអាង ស្ថិតក្នុងភូមិ​ត្រពាំង​ចឹក្សា ​សង្កាត់​កំពង់​ឆ្នាំង ​ក្រុង​កំពង់ឆ្នាំង ​ខណៈ​ដែល​ពួក​គេ​​ផឹក​ស៊ី ហើយ​មាន​ទំនាស់​រឿង​ទារ​ប្រាក់​ជំពាក់​មិន​បាន​ហើយ​ដៀល​អាថោក​ទៀត ។

​សម្រេច​ឃុំ​ខ្លួន​បុរស​ម្នាក់​ពាក់​ព័ន្ធ​បទល្មើស​​ជួញដូរ​គ្រឿងញៀន​​ជិត​១​គីឡូ​ក្រាម​

Posted: 25 Apr 2013 12:33 AM PDT

បុរសជាប់​ចោទ​ដែល​តុលាការ​សម្រេច​ឃុំ​ខ្លួន​
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​សាលា​ដំបូង​រាជធានីភ្នំពេញ សម្រេច​ឃុំ​ខ្លួន​នៅថ្ងៃទី​​២៦ មេសា នេះ ​ដោយ​ជាប់​ពាក់​ព័ន្ធ​​ការ​ប្រព្រឹត្ត​បទ​​ល្មើស​ជួញដូរ​គ្រឿងញៀន​​​​ជិត​១​គីឡូក្រាម ​ដែលនាំ​មក​ពីខេត្ត​ស្ទឹងត្រែង បម្រុង​លក់​បន្តនៅរាជធានី​ភ្នំពេញ ។ ​ ជន​សង្ស័យ​​មាន​ឈ្មោះ​ប៉ាន់ សុខហេង ហៅហេង អាយុ​៤៩​ឆ្នាំ​ មុខរបរ​ធ្វើ​​ចំការ មានទី​លំនៅភូមិ​ត្រពាំង​ជីនាង ឃុំល្វា ស្រុក​ព្រៃឈរ ​​ខេត្ត

រថយន្ត​មែរ​សឺ​ដេស​បុក​ម៉ូតូ​វ៉េវ​របួស​2​នាក់​បើក​រត់​

Posted: 25 Apr 2013 12:30 AM PDT

ជនរងគ្រោះ​នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖​ បុរស​២នាក់​បាន​រង​របួស​ដួល​បែក​មុខ​មាត់​ ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​វ៉េវ​ ពណ៌​ខ្មៅ​ ត្រូវ​រថយន្ត​មែរ​សឺដេស​ ពណ៌​ខ្មៅ​ បើក​ដោយ​បុរស​បាន​បុក​ចំពី​ក្រោយ​ពេញ​ទំហឹង​ កាល​ពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលង​អធ្រាត្រ​ ឆ្លង​ចូល​ថ្ងៃ​ទី​២៤ មេសា​ តាម​បណ្តោយ​ផ្លូវ​លេខ​១៨២​ កែង​ផ្លូវ​លេខ​២៧១​ ក្នុង​សង្កាត់​ទឹក​ល្អក់​ទី២​ ខណ្ឌ​ទួល​គោក​ ។

ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​​ចាញ់​ ប្រធាន​​បទ​ «វិនិ​យោគ​ក្នុងអនា​គត​ដើ​ម្បី​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់»

Posted: 25 Apr 2013 12:25 AM PDT

ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​​ចាញ់
ខេត្ត​កំពង់​ស្ពឺ ៖ ​ក្រោម​វត្ត​មាន​ដ៏ខ្ពង់ខ្ពស់​របស់​ម្ចាស់​​ក្សត្រី​អាស្ទ្រីត នៃ​ប្រទេស​បែល​ហ្ស៊ិក ​ទិវា​ជាតិ​ប្រយុទ្ធ​​នឹង​ជំងឺ​គ្រុន​ចាញ់​ឆ្នាំ​នេះ​​ប្រារព្ធ​ឡើង​​ក្រោម​ប្រធានបទ «វិនិ​យោគ​ក្នុងអនាគត​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​​គ្រុន​ចាញ់» ។ ទិវា​ដ៏​មាន​សារ​សំខាន់​​នេះត្រូវ​​បាន​រៀបចំ​ធ្វើ​យ៉ាង​មហោ​ឡារិក កាលពី​ព្រឹក​​ថ្ងៃទី​២៥ មេសា ២០១៣ ​នៅ​ភូមិ​បេង ​ឃុំ​ចំបក់ ស្រុក​ភ្នំ​ស្រង់ ខេត្ត​​កំពង់​ស្ពឺ ។

ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជិត​៩២​ដុល្លារ​ដោយ​​សារ​មាន​ក្តី​សង្ឃឹម​ពី​ធនាគារ​កណ្តាល​

Posted: 25 Apr 2013 12:25 AM PDT

ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជិត​៩២​ដុល្លារ​ដោយ​​សារ​មាន​ក្តី​សង្ឃឹម​ពី​ធនាគារ​កណ្តាល​
តម្លៃ​ប្រេង​ឆៅ​បាន​បន្ត​ឡើង​ថ្លៃ​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៥ មេសា​ មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ឡើង​ថ្លៃ​ខ្លាំង​បំផុត​ក្នុង​រយៈ​ពេល​៥​ខែ​មក​នេះ​ ខណៈ​ដែល​មាន​ទិន្នន័យ​ខក​ចិត្ត​ពី​អាមេរិក​ និង​អាល្លឺម៉ង់​បាន​ជំរុញ​ឱ្យ​ធនាគារ​កណ្តាល​ចាត់​វិធាន​ការ​បន្ថែម​ទៀត​ដើម្បី​ស្តារ​សេដ្ឋកិច្ច​សាកល ។​

រថយន្ត​យក្ស​ដឹក​ដើម​ដំឡូង​មី​បើក​ដូច​ហោះ​បត់​មិន​ទាន់​ប្រះ​ខ្លួន​ដេក​

Posted: 25 Apr 2013 12:17 AM PDT

រថយន្ត​ដឹក​ដំឡុង​មី​ដែល​ក្រឡាប់
​ខេត្តបាត់ដំបង​ ៖ ​រថយន្ត​ប្រភេទ​យីឌុប​មួយ​គ្រឿង​ដែល​ផ្ទុក​ដើម​ដំឡូង​មី​ពេញ​បាន​ជ្រុល​ចង្កូត​រអិល​ធ្លាក់​ពី​ផ្លូវ​រួច​ក្រឡាប់​ ​នៅ​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃទី​២៥ មេសា ២០១៣ ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ភូមិ​​​កំពង់​ព្រះ ឃុំកំពង់​ព្រះ ស្រុក​សង្កែ ​​បណ្តាល​ឱ្យ​​អ្នក​បើក​បរ​បាក់​ធ្មេញ​អស់​ជា​ច្រើន។

សន្និ​សីទ​លើក​ទី​5​ជំរុ​ញ​អភិវឌ្ឍន៍​តំបន់​ត្រី​កោណ​កម្ពុជា-ឡាវ​-វៀត​ណាម​

Posted: 25 Apr 2013 12:15 AM PDT

សន្និ​សីទ​លើក​ទី​5​ជំរុ​ញ​អភិវឌ្ឍន៍​តំបន់​ត្រី​កោណ​កម្ពុជា-ឡាវ​-វៀត​ណាម​
ខេត្ត​មណ្ឌល​គិរី​ ៖ សន្និ​សីទ​លើក​ទី​៥​ ស្តី​ពី​តួនា​ទី​សភា​ដើម្បី​គាំ​ទ្រ​ការ​អភិ​វឌ្ឍ​តំបន់​ត្រី​កោណ​ប្រទេស​ទាំង​បី​ កម្ពុជា​-ឡាវ​-​វៀត​ណាម​ ជា​កត្តា​ចាំ​បាច់​ដែល​មិន​អាច​ខ្វះ​បាន​ ដើម្បី​ជួយ​គាំ​ទ្រ​រដ្ឋា​ភិបាល​ក្នុង​ការ​រៀប​ចំ​ផែន​ការ​គោល​នយោ​បាយ​ និង​យន្ត​ការ​ប្រ​កប​ដោយ​ប្រសិទ្ធ​ភាព​តាម​រយៈ​ការ​ធ្វើ​ច្បាប់​នា​នា​ សំដៅ​ជួយ​កែ​លំអ​ផែន​ការ​មេ​ និង​គោល​នយោ​បាយ​ និង​ជំរុញ​ការ​អភិ​វឌ្ឍ​តំបន់​​ត្រី​កោណ​

រថយន្ត​ដឹកស៊ីម៉ងត៍​កិន​​មនុស្ស​២នាក់​ខ្ទេច​ក្បាល​ និងម្នាក់របួសធ្ងន់​​

Posted: 25 Apr 2013 12:14 AM PDT

រថយន្តបង្កហេតុ
ខេត្ត​បាត់ដំបង ៖ យុវជនម្នាក់ និងក្មេងប្រុសម្នាក់ ត្រូវរថយន្តដឹកស៊ីម៉ងត៍បើកឡើងជែងប៉ះដៃម៉ូតូបណ្ដាលឲ្យដួល រួចកិនខ្ទេច​ក្បាល​បណ្ដាល​ឲ្យស្លាប់ និងនារីម្នាក់ទៀតរងរបួសធ្ងន់ ។ ឧប្បតិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទី​ព្រឹកថ្ងៃទី២៥ មេសា ២០១៣ នៅលើកំណាត់​ផ្លូវជាតិលេខ៥ ខាងមុខមន្ទីរពហុព្យាបាលវិសាលសុខ ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ

ប៉ូលិស​វៀតណាម​ចាប់​រឹបអូស​ពស់​វែក​របស់​ឈ្មួញ​

Posted: 25 Apr 2013 12:08 AM PDT

ប៉ូលិស​វៀតណាម​ចាប់​រឹបអូស​ពស់​វែក​របស់​ឈ្មួញ​
សារព័ត៌មាន​វៀត​ណាម​បាន​ចុះ​ផ្សាយ​ដោយ​យោង​តាម​សម្ដី​របស់​លោក​ ដុង​ វ៉ានហាន​ ជា​មន្ដ្រី​ប៉ូលិស​ថា​ ប៉ូលិស​បាន​រឹបអូស​ពស់​វែក​ចំនួន​៥៣ក្បាល​ពី​រថយន្ដ​មួយ​គ្រឿង​នៅ​ក្រុង​ហាណូយ​ រួមទាំង​បាន​ចាប់​ខ្លួន​អ្នក​បើក​បរ​ កាល​ពី​ថ្ងៃ​ទី​១៩ មេសា​ ។​ សាច់​ពស់​វែក​​គេ​មានជំនឿ​ថា​ជា​ថ្នាំ​ប៉ូវ​ ជា​ហេតុ​ធ្វើ​ឱ្យ​តំបន់​មួយ​ចំនួន​នៅ​វៀត​ណាម​ មាន​អ្នក​និយម​ចាប់​ពស់​វែក​យក​ទៅ​លក់​ជា​ច្រើន​នាក់​ ខណៈ​ជា​

លោក​បណ្ឌិត​អ៊ុក រ៉ាប៊ុន ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ​នៅ​ឃុំ​ពង្រ​ ស្រុក​រលាប្អៀរ​

Posted: 25 Apr 2013 12:00 AM PDT

លោក​បណ្ឌិត​អ៊ុក រ៉ាប៊ុន ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ​នៅ​ឃុំ​ពង្រ​ ស្រុក​រលាប្អៀរ​
ខេត្តកំពង់ឆ្នាំង ​៖ លោក​បណ្ឌិត​​អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ប្រតិ​ភូ​អម​នាយក​រដ្ឋមន្ត្រី​ និងជា​រដ្ឋលេខា​ធិការក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​ ជាតំណាង​​​របស់​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​កាលពីព្រឹក​ថ្ងៃ​ទី​២៣ មេសា ​បាន​​អញ្ជើញ​ជា​អធិបតី​ភាពក្នុង​ពិធី​ចែក​​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ជូន​ប្រជាពលរដ្ឋ​​នៅ​ភូមិ​ដក​គ្រង ឃុំ​ពង្រ ស្រុក​រលា​ប្អៀរ ។ អម​

រថ​យន្ត​ក្រុង​បើក​ជែង​ជ្រុល​បុក​រថ​យន្ត​កុង​តឺ​​ន័រ​ស្លាប់​2​នាក់​របួស​ធ្ងន់​ស្រាល​ច្រើន​នាក់​

Posted: 25 Apr 2013 12:00 AM PDT

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ
ខេត្ត​កំពង់​ស្ពឺ​ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​ដោយ​រថ​យន្ត​ក្រុង​បុក​ជាម​ួយ​​រថ​យន្ត​កុង​ត​ី​ន័រ​ បណ្តាល​ឱ្យ​ស្លាប់​២​នាក់​ និង​រង​របួស​ធ្ងន់​ស្រាល​ជា​ច្រើន​នាក់​ ។ គ្រោះ​ថ្នាក់​នេះ​បាន​កើត​​ឡើង​កាល​ពី​វេលា​ម៉ោង​៣​និង​៣០​​នា​ទី​រសៀល​ថ្ងៃ​ទី​២៣​ មេសា​ ​តាម​ផ្លូវ​ជាតិ​លេខ​៤​ ត្រង់​ចំណុច​ភូមិ​ចំបក់​ ឃុំ​វល្លិស​ ស្រុក​សំរោងទង ។

អ្នក​សុំទាន​បោះ​រងើក​ភ្លើង​ចូល​រថយន្ត​បង្ក​ការ​ឆាប​ឆេះ​ហ្មត់

Posted: 24 Apr 2013 11:59 PM PDT

អ្នក​សុំទាន​បោះ​រងើក​ភ្លើង​ចូល​រថយន្ត​បង្ក​ការ​ឆាប​ឆេះ​ហ្មត់
ប្រភព​ព័ត៌​មានប​រទេស​កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​បាន​ផ្សាយថា​ បុរស​សុំ​ទាន​ម្នាក់​បាន​បង្ក​ហេតុ​គួរ​ឱ្យ​រន្ធត់​មួយ​ នៅ​ក្នុងតំបន់​ឡុង​ប៊ិក​រដ្ឋ​កាលីហ្វ័រនីញ៉ា​ សហរដ្ឋអាមេរិក​កាល​ពីថ្ងៃ​ទី​១២​ មេសា​ ដោយ​បាន​គ្រវែង​រងើក​ភ្លើង​ដាក់​រថយន្ត​របស់​ជន​រងគ្រោះ​អាយុ​៦៣​ឆ្នាំ​ ដែល​ចត​នៅ​បរិវេណ​ខាង​មុខ​ហាង​ផ្សារ​ទំនើប​សេវ៉េន​ អុី​លីវ៉េន​ (Seven Eleven) បណ្តាល​ឱ្យ​ឆាប​ឆេះ​រថយន្ត​ហ្មត់ ។​

រថយន្ត​ដឹក​ឡាំង​ក្រដាស​អេត​ចាយ​​បែក​កង់​ក្រោយ​ក្រឡាប់​ចាក់រាយពេញ​ផ្លូវ​

Posted: 24 Apr 2013 11:55 PM PDT

រថយន្ត​​​ដឹក​ក្រដាស​ឡាំង​ដែល​ក្រឡាប់
រាជធានីភ្នំពេញ ៖ ​រថយន្ត​កូរ៉េ​​​ម៉ាកគា មួយ​គ្រឿង​ដឹក​ឡាំងក្រដាស​អេតចាយ​​យ៉ាង​សំពីង​សំពោង​ខ្ពស់​កប់​ពពក ហើយ​​បើក​បរ​ក្នុង​ល្បឿន​​​​លឿន​ទៀត​ចៃដន្យ​​​បាន​បែក​កង់​ក្រោយ​ខាងឆ្វេង បណ្តាល​ឱ្យ​ក្រឡាប់​​ដេក​ផ្អៀង​​នៅលើ​ផ្លូវ ប៉ុន្តែ​សំណាងល្អ​មិន​បណ្តាល​ឱ្យ​រង​ការ​ខូច​ខាតធ្ងន់ធ្ងរ ឬ​មាន​​នរណា​​ម្នាក់​រង​របួស​ដោយ​សារ​តែ​​ពេល​ក្រឡាប់​នោះ​រថយន្ត​ខាងលើ​បាន​ឡាំង​ក្រ​ដាស​​កល់​ពី​ក្រោម ​ភ្លាមៗ​​ដោយ​សារ​

ជិះ​ម៉ូតូវ៉ា​រថយន្ត​ជ្រុល​ទៅ​បុក​រនាំង​​ដែក​ពុះ​ចែក​ផ្លូវ​រង​របួស​ធ្ងន់​២​នាក់​

Posted: 24 Apr 2013 11:51 PM PDT

មនុស្ស​ឆោឡោ​នៅ​កន្លែងកើតេហតុ
រាជធានីភ្នំពេញ ៖ យុវជន​​២​នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ ដោយ​ម្នាក់​មុត​រយះ​ទ្រូង និង​ពោះ និង​ម្នាក់​ទៀត​មុត​រយះ​​បំពង់.ក​ដូច​គេអារ នឹងកាំបិត​គួរ​​ឱ្យ​ញាក់​សាច់​ដេក​សន្លប់​ស្តូក​ស្តឹង​ក្នុង​ថ្លុក​ឈាម​ ។ គ្រោះថ្នាក់​នេះ​បង្ក​ឡើងដោយ​​ពួក​គេ​​ជិះ​ម៉ូតូ​១​គ្រឿង​វ៉ា​រថយន្ត​ទៅ​ខាង​មុខ តែ​វ៉ា​មិន​ផុត​បាន​ជ្រុល​ទៅ​ទាក់​​ដៃ​ចង្កូត​ នឹង​រនាំង​ដែក​ពុះ​ចែក​ផ្លូវ បណ្តាល​ឱ្យ​ដួល​អូស​ផ្ទប់​ទៅ​នឹង​រ​នាំង​ដែក​នោះ​ជា​ច្រើន​ម៉ែត្រ​

2នាក់​​ជិះ​ម៉ូតូ​SL​បិទ​ស្កុត​​ពណ៌​ខ្មៅ​ត្រូវ​​ប៉ូលិស​​ចាប់​វាយ​ខ្នោះ

Posted: 24 Apr 2013 11:45 PM PDT

ជនល្មើសត្រូវបាន​ឃាត់ខ្លួន
រាជធានីភ្នំពេញ ៖ បុរសមាឌធំ​ដំបង​ពីរនាក់បាន​ត្រូវ​​កម្លាំង​​​ប៉ូលិស​ខណ្ឌ​ពោធិ៍សែន​ជ័យ សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍ចោម​ចៅ​​ចាប់​​ដាក់​ខ្នោះ​ដៃជាប់​គ្នា បន្ទាប់​ពីពួក​គេជិះ​ម៉ូតូធុន​ធំម៉ាក​SL​មួយ​គ្រឿង​បង្ក​ឲ្យមាន​ការ​សង្ស័យ​ដោយ​សារ​តែម៉ូតូនោះ មាន​បិទ​ស្កុត​ពណ៌​ខ្មៅ​នៅ​លើស្លាក​លេខ ។ ហេតុការណ៍​នេះបាន​កើត​ឡើង កាល​ពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី២៣ ​មេសា​ នៅ​លើកំណាត់​ផ្លូវ​ចោម​ចៅ

ដេញ​វាយ​កណ្តុរ​ជាន់ខ្សែភ្លើង​​ឆក់ស្លាប់​ទាំងយប់​

Posted: 24 Apr 2013 11:42 PM PDT

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់​បានស្លាប់រឹង​ខ្លួន​ ដោយសារ​ខ្សែភ្លើង​​ឆក់ ខណៈ​ដេញ​​វាយ​កណ្តុរ​នៅក្នុងផ្ទះ​​ ហើយឡើង​តាម​​​កណ្តុរ​រហូត​ដល់លើពិតាន​ផ្ទះ​​ ក៏​​ជាន់ចំតំណ​ខ្សែភ្លើង​ បណ្តាល​ឱ្យ​ឆក់ស្លាប់​​​តែម្តង ។ហេតុការណ៍នេះ​កើតឡើង​​​កាលពីវេលាម៉ោង​​៨ថ្ងៃទី២៣ មេសា ​២០១៣ នៅក្នុងផ្ទះ​​ខ្ពស់​របស់​ខ្លួនក្នុង​​ចម្ការ ​ត្រង់ចំណុច​ដីអំបិល ក្នុងភូមិទី១ ​ឃុំ​​ត្រែង​ត្រយឹង ស្រុកភ្នំស្រុក ។

ប៉ូលិស​កូ​ឡុំ​ប៊ី​ជួយ​សង្គ្រោះ​បុរស​ម្នាក់​ដែល​បម្រុង​លោត​ចូល​រថ​ភ្លើង​​

Posted: 24 Apr 2013 11:38 PM PDT

ប៉ូលិស​កូ​ឡុំ​ប៊ី​ជួយ​សង្គ្រោះ​បុរស​ម្នាក់​ដែល​បម្រុង​លោត​ចូល​រថ​ភ្លើង​​
ទី​ភ្នាក់​ងារ​ព័ត៌​មាន​បរទេស​បាន​ចាក់​ផ្សាយ​ខ្សែ​អាត់​វី​ដេ​អូ​មួយ​ បង្ហាញ​ឱ្យ​ឃើញ​ទិដ្ឋ​ភាព​របស់​សមត្ថ​កិច្ច​ប៉ូលិស​កូ​ឡុំ​ប៊ី​ ស្ទុះ​ចូល​ទាញ​បុរស​ម្នាក់​បាន​ដោយ​ប្រផិត​ប្រផើយ​ ដែល​បម្រុង​លោត​ចូល​​រថ​ភ្លើង​មួយ​ខ្សែ​ដើម្បី​ធ្វើ​អត្ត​ឃាត​ ។នៅ​ក្នុង​រូប​ភាព​ពី​ខ្សែ​អាត់​វី​ដេ​អូ​ បង្ហាញ​ឱ្យ​ឃើញ​បុរស​ម្នាក់​ពាក់​អាវ​យឺត​ពណ៌​ស​ ដើរ​រេ​រា​ទៅ​មក​​នៅ​ខាង​លើ​ទី​បញ្ជរ​រង់​ចាំ​រថ​ភ្លើង​មួយ​កន្លែង​ ក្នុង​ទី​ក្រុង​មេ​ដេ​លីន​

ចោរ​២​ក្រុម​ចូលគាស់​ផ្ទះអាជីវករ​យក​អស់​ប្រាក់​ជាង​៨​លាន​រៀល និង​ប្រាក់​ដុល្លារ​៣២​.០០០​ដុល្លារ​នៅ​ផ្សារ​ក្រោល​គោ​

Posted: 24 Apr 2013 11:38 PM PDT

សមត្ថកិច្ច​កំពុង​សួងនាំ​​នៅ​ផ្ទះកើតហេតុ
​ខេត្ត​​ស្វាយរៀង ៖ ​ក្រុម​ចោរ​​២​ក្រុម​បាន​ធ្វើ​សកម្ម​ភាព​លួចគាស់​ទ្វារ​ផ្ទះ​​​ប្រជា​ពលរដ្ឋ​ជា​បន្ត​បន្ទាប់​យក​ប្រាក់​អស់​៨​លាន​​២​សែន​រៀល ​និង​ប្រាក់​ដុល្លារ​៣​ម៉ឺន​២​ពាន់​ដុល្លារ ​នៅផ្សារ​ក្រោល​គោ​ រួច​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាពធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ។ ករណី​ចោរ​គាស់​​​ទ្វារ​នេះ​ ​កើត​ឡើង​​កាលពី​ថ្ងៃទី២៥ មេសា ២០១៣ ​វេលា​ម៉ោង​១​រំល​ងអធ្រាត្រ ។

ទឹក​ប្រាក់​រង្វាន់​សរុប​ក្រប​ខ័ណ្ឌ Wimbledon 2013 ត្រូវ​បាន​បង្កើន​ 40%

Posted: 24 Apr 2013 11:37 PM PDT

​
យោង​តាម​អ្នក​រៀប​ចំ​ការ​ប្រ​កួត​បាន​ឱ្យ​ដឹង​ថា ទឹក​ប្រាក់​រង្វាន់​សរុប​ព្រឹត្តិ​ការ​ណ៍​វាយ​កូន​បាល់​ដ៏​ធំ​លំ​ដាប់​ពិភព​លោក​ Wimbledon​សម្រាប់​ឆ្នាំ​២០១៣​នេះ​នឹង​ត្រូវ​បាន​បង្កើន​ដល់​៤០​ភាគ​រយ ។​ ដោយ​ឡែក​ទី​លាន​ប្រ​កួត Court No.1 ក៏​នឹង​ត្រូវ​ស្ថាប​នា​ដំ​បូល​ប្រក់​ផង​ដែរ ។​

ក្រសោប​​​ជនជាតិ​ចិន​ឧក្រិដ្ឋ​ជន​ចាប់​ជំរិត​​តាម​ប្រព័ន្ធ​អីុនធើរណេត​​បាន​២៦​នាក់​​នៅ​ក្រុង​សួង

Posted: 24 Apr 2013 11:35 PM PDT

ខេត្ត​កំពង់ចាម ៖ ​លោក​រៀល សុភិន ​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​បាន​ដឹកនាំ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃប្រទេស​ អាវុធហត្ថ​​ខេត្ត និង​កម្លាំង​នគរបាល​ ព្រមទាំង​អាជ្ញាធរ​ពាក់​ព័ន្ធ​បាន​ឆ្មក់​ចុះ​ឆែកឆេរ​​វីឡា​មួយ​កន្លែង​របស់​​ហេង គឹមនាង ភេទ​ស្រី អាយុ​ជាង​៥០​​ឆ្នាំ​ស្ថិត​នៅភូមិ​លិច សង្កាត់​សួង ​ក្រុង​សួង កាលពីវេលាម៉ោង​​១​និង​៣០​​នាទី​រសៀល​ថ្ងៃទី​២៤ មេសា ២០១៣ ​។ ក្នុងហេតុការណ៍​ឆែក​ឆេរ​នេះ​​

កីឡាករបែល​ហ្ស៊ិក​ Meersman ឈ្នះដំណាក់ទី2​ប្រណាំងកង់ Tour de Romandie​

Posted: 24 Apr 2013 11:35 PM PDT

​
Gianni​ Meersman ​សម្តែង​នូវ​ក្តី​រីក​រាយ​យ៉ាង​​ខ្លាំង​បន្ទាប់​ពី​រូប​គេ​បាន​យក​ឈ្នះ​ដំ​ណាក់​ទី២​​ ​​កម្ម​វិធី​ Tour de Romandie ​នៅ​ទី​ក្រុង ​Renens ប្រ​ទេស​ស្វ៊ីស​កាល​ពី​ថ្ងៃ​ពុធ ​​ទី​២៤ ​​មេសា​ ។ ជាអ្នក​ជិះ​កង់​ឱ្យ​ក្រុម​ Omega Pharma-Quick-Step កីឡាករ Meersman​​​បាន​បញ្ចប់​ដំ​ណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ​ ១៧៦,៤​​​​គី​ឡូ​ម៉ែត្រ​​ចេញ​ដំ​​​ណើរ​ពី​ទី​ក្រុង​StMaurice ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​

ណាដាល់ឈ្នះជុំទី2ប្រកួតវាយ​កូន​បាល់​​លើទឹកដីកំណើតរបស់ខ្លួន

Posted: 24 Apr 2013 11:33 PM PDT

​
​កីឡាករ​លំ​ដាប់​ទី​៥​​ពិ​ភព​លោក​​រ៉ា​ហ្វា​អែល ណា​ដាល់​​បាន​បោះ​​មួយ​ជំ​ហាន​​យ៉ាង​រឹង​មាំ​ប្រ​កប​ដោយ​ភាព​ជោគជ័យ​នៅ​ក្នុង​កម្ម​វិធី​ប្រ​កួត​ Barcelona Open ដោយ​បាន​ឈាន​ចូល​ដល់​ជុំ​ទី​៣​​​បន្ទាប់​ពី​បាន​បំ​បាក់​គូ​ប្រ​កួត​សញ្ជាតិ​អា​ហ្សង់​ទីន​ Carlos​ Berlocq ក្នុង​ជុំ​ទី​២​កាល​ពី​ថ្ងៃ​ពុធ ​ទី​២៤ មេសា​ ​។ ព្រឹត្តិការ​ណ៍​ប្រ​កួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​ Barcelona ប្រ​ទេស​អេស្ប៉ាញ​ ​។

ខ្ចី​ម៉ូតូ​មិត្ត​ភក្តិ​យក​ទៅ​បញ្ចាំ​យក​លុយ​ទិញ​ថ្នាំ​ញៀន​ប្រើ​ប្រាស់​

Posted: 24 Apr 2013 11:30 PM PDT

ជនល្មើស​ត្រូវបានចាប់ខ្លួន
ខេត្ត​តាកែវ ៖​ ជន​ញៀន​ថ្នាំ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ស្រុក​បុរី​ជល​សា ឃាត់​ខ្លួន​ទៅ​តាម​ពាក្យ​បណ្តឹង​ម្ចាស់​ម៉ូតូ​ដោយ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​លើ​សេចក្តី​ទុក​ចិត្ត​ (ខ្ចី​ម៉ូតូ​យក​ទៅ​បញ្ចាំ​យក​លុយ​ទិញ​គ្រឿង​ញៀន​) កាល​ពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២២ មេសា​ នៅ​ភូមិ​កំពង់​យោល​ ឃុំ​គោក​ពោធិ៍​ ស្រុក​បុរី​ជល​សា ។

តាខឹង​យាយ​មិន​ឱ្យ​រួម​រ័ក​​ប្រមូល​អីវ៉ាន់​​ដុត​ចោល និង​ដេញ​កាប់​ប៉ូលិស​​

Posted: 24 Apr 2013 11:24 PM PDT

បុរសជាប់ចោទដែលសមត្ថកិច្ច​ឃាត់​ខ្លួន​
​ខេត្តពោធិ៍សាត់ ៖ តា​ដែល​ចេញពី​ក្នុងឡាន​សើច​ដូច​រូប​ភាព​នេះ គឺជា​ជន​សង្ស័យ​​ដែល​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​ពីបទ​ដុត​បំផ្លាញ​ទ្រព្យ​សម្បត្តិ​​ក្នុង​ផ្ទះ និង​បង្ក​របួសស្នាម​ដល់​​សមត្ថ​កិច្ច ។ ករណីនេះ​បាន​កើតឡើង​​កាលពីថ្ងៃទី​២៣ មេសា ២០១៣ ​វេលា​ម៉ោង​១១​ព្រឹក​នៅភូមិ​​កំពែង ឃុំ​ព្រងិល ​ស្រុក​ភ្នំក្រវាញ។

ឆក់​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូន​ពី​ជន​ជាតិ​ចិន​កំពុង​លេង​ហ្គេម​តាម​ផ្លូវ​កន្លះ​ម៉ោង​ក្រោយ​ចាប់​បាន​

Posted: 24 Apr 2013 11:15 PM PDT

ជនល្មើស​ទាំងពីរត្រូវបានចាប់ខ្លួន
រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​២នាក់​ត្រូវ​កម្លាំង​នគរបាល​អធិការដ្ឋាន​ខណ្ឌទួល​គោក ​សហការ​ជា​មួយ​​កម្លាំង​អធិការ​ដ្ឋាន​នគរ​បាល ​ខណ្ឌ​៧​មករា ​ស្រាវ​ជ្រាវ​ឃាត់​ខ្លួន​បាន​កាល​ពី​វេលា​ម៉ោង៤​រសៀល​ថ្ងៃទី២៣​ មេសា​ ​នៅ​ចំណុច​ផ្ទះលេខ​២៦៥​E2Z​ផ្លូវ​កម្ពុជា​ក្រោម (លេខ១២៨) ក្រុមទី៦០ ភូមិ៩ សង្កាត់មិត្តភាព ខណ្ឌ​៧​មករា​ បន្ទាប់​ពីជិះម៉ូតូម៉ាក​​ហុងដា ​Scoopy​ ពណ៌ស​ មានស្លាកលេខ​ភ្នំពេញ

ឡិច​ស៊ីស​ស្រវឹង​បុក​អ្នក​រើស​អេត​ចាយ​របួស​ធ្ងន់​ បើក​រត់​ទៅ​បុក​ហ៊ីយ៉ាន់​ដាយ​ចត​ស្ងៀម​

Posted: 24 Apr 2013 11:00 PM PDT

រាជធានីភ្នំពេញ​ ៖​ បុរស​​រើស​អេត​ចាយ​ម្នាក់​រង​របួស​ធ្ងន់​ ខណៈ​ពេល​កំពុង​ដើរ​រើស​អេត​ចាយ​តាម​ចិញ្ចើម​ផ្លូវ​ ត្រូវ​រថយន្ត​ឡិច​ស៊ីស​ RX300 ដែល​សង្ស័យ​ថា​ស្រវឹង​ស្រា​បើក​បុក​ រួច​ព្យាយាម​បើក​រត់​ ទៅ​បុក​រថយន្ត​ហ៊ី​យ៉ាន់​ដាយ​ ពណ៌​ស​ ចត​នៅ​មុខ​ផ្ទះ​ធ្វើ​ឱ្យ​ខូច​ខាត​ ហើយ​រថយន្ត​ឡិច​ស៊ីស​រត់​គេច​បាត់​ ។ ហេតុ​ការណ៍​ខាង​លើ​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៣

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៥ មេសា ២០១៣

Posted: 24 Apr 2013 10:58 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី២៥ មេសា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!